ការ​​​បំភិត​​​បំភ័យ​​​យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌ដល់ក្រៅ​រាជធានី​​​ភ្នំពេញ​​​ហើយ​

ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​ក្រុម​សកម្មជន​ដែល​អំពាវនាវ​​ឱ្យដោះលែង​​អ្នក​ទោស​នយោបាយ​​ បាន​រាល​ដាល​ដល់​ក្រៅ​រាជ​ធានីហើយ​ ខណៈដែល​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ កាលពី​ម្សិលមិញ​​បាន​ព្រមាន​តំណាង​​អង្គការ​មិនមែនរដ្ឋាភិបាល​ចំនួន​១០ឱ្យ​បញ្ឈប់​​ការ​រៀបចំការ​តវ៉ា “​ថ្ងៃច័ន្ទ​​​ពណ៌ខ្មៅ” ​ បើ​មិន​ដូច្នោះទេ​ ប្រឈម​នឹងការ​​ចាត់វិធានការ។

ការ​​​ព្រមាន​​​នេះ​​​បាន​​ធ្វើ​ឡើង​​​បន្ទាប់ពី​​​អ្នក​​​ភូមិ​​​៤​​​នាក់​​​ត្រូវ​​​បាន​​​ហៅ​​​មក​​​សាក​​​សួរ​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បន្ទាប់​​​ពី​​​រូប​​​ថត​​​មួយសន្លឹក​​​​​​​ត្រូវ​​​បាន​​​បង្ហោះ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​សហគមន៍​​​បង្ហាញពី​​​​អ្នក​​​ភូមិ​​​មាន​​​កាន់​​​បដា​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​សិទ្ធិ​​​មនុស្ស​​​៤​​​នាក់​​​និង​​​មន្ត្រី​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ម្នាក់​​​ដែលជាប់​​​ពន្ធនាគារ​​​​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ ។

លោក អាង ជាតិ​​​ឡោម នាយក​​​ប្រតិបត្តិ​​​អង្គការ​​​ពន្លក​​​ខ្មែរ​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​បានមាន​​​ប្រសាសន៍​​​ថា បុគ្គលិក​​​របស់​​​លោក​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​រួម​ជា​​​មួយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ចំនួន​​​៩​​​ទៀត ហើយ​​​ត្រូវ​​​បាន​​​ព្រមាន​​​ជា​​​ផ្លូវ​​​ការ​​​ដោយ​​​លោក ​​​សុខ ហៃ ​​​អភិ​​​បាល​​​រង​​​ខេត្ត​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ពាក់​​​ព័ន្ធ​​​រូប​​​ថត​​​ដែល​​​បាន​​​បង្ហោះ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​បង្ហាញ​ពី​​​​សកម្ម​​​ជន​​​សិទ្ធិ​​​ដី​​​ធ្លី​​​ប្រហែល​​​២០​​​នាក់​​​ចូល​​​រួល​​​រួម​​​ក្នុង​​​យុទ្ធនាការ​​​ “ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ” ដោយ​​​កាន់​​​​​​បដា​​​ ​​​​​​ស្លៀកពាក់​​​ពណ៌​​​ខ្មៅ​​​។

លោក អាង ជាតិ​​​ឡោម​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ ថា “បុគ្គលិក​​​របស់​​​ខ្ញុំ​​​បាន​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​នៅ​​​ព្រឹក​​​​​​នេះ ហើយ​​​បាន​​​រាយការណ៍​​​ប្រាប់​​​ខ្ញុំ​​​ថា អាជ្ញាធរ​​​ខេត្ត​​​បាន​​​គំរាម​​​ថា ប្រសិន​​​បើ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ណា​​​មួយ​​​នៅ​​​តែ​​​បន្ត​​​យុទ្ធ​​​នាការ​​​ស្លៀក​​​ពាក់​​​ខ្មៅទៀតនោះ​​​ ពួក​​​គេ​​​នឹង​​​ចាត់​​​វិធាន​​​ការ ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា តើ​​​នឹង​​​ចាត់​​​វិធានការ​​​អ្វី​​​ឡើយ”​​​។

លោក​​​ អាង​​ ជាតិឡោម បាន​​​ថ្លែង​​​ថា ​​​អាជ្ញាធរ​​​​​​ក៏​​​បាន​​​បិទ​​​សិក្ខាសាលា​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​អង្គការ​​​ពន្លក​​​ខ្មែរ​​​កាល​​​ពីថ្ងៃ​​​ទី​​​៩​​​ ខែ​​​ឧសភា​​​ ​​​ដែរ​​​ ជា​​​ថ្ងៃ​​​ទី​​​១​​​នៃ​​​យុទ្ធនាការ​​​ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ។

លោ​​ក​​​បាន​​​មាន​ប្រសាសន៍​​​​ថា “យើង​​​បាន​​​ធ្វើ​​​យុទ្ធនាការ​​​នេះ​​​នៅ​​​ក្នុង​​​ការិយាល័យ​​​របស់​​​យើង​​​តែ​​​ប៉ុណ្ណោះ។​​​ តើ​​​យើង​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទៅ​​​​?”។

លោក​​​ ឡោ ចាន់ អ្នក​​​សម្រប​​​សម្រួល​​​សមាគម​​​អាដ​​​ហុក​​​ប្រចាំខេត្ត​​​នេះ​​​ក៏​​​បានច​​​ូល​​​រួម​​​ក្នុង​​​កិ​​​ច្ច​​​ប្រជុំ​​​នេះដែរ​​​​ ហើយ​​​បាន​​​រៀប​​​រាប់​​​ពីការ​​​ព្រមាន​​​របស់​​​លោក​​​​​​ សុខ ហៃ ។

លោក ឡោ ចាន់ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”គាត់​​​បាន​​​និយាយ​​​ថា គាត់​​ពិត​ជា​ខក​ចិត្ត​​​ខ្លាំង​​​ណាស់​​​ចំពោះ​​​អង្គការ​​​មិន​​​មែន​​​​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ដែល​​​អះ​​​អាង​​​ថា ឯករាជ​​​្យ ប៉ុន្តែ ធ្វើ​​​រឿង​​​ផ្តេសផ្តាស់​​​​​​ដែល​​​ផ្ទុយ​​​ទៅ​​​នឹង​​​តួនាទី​​​របស់​​​ខ្លួន​​​។ ​​​គាត់​​​បាន​​​ព្រមាន​​​ពួក​​​យើង​​​ថា បើ​​​យើង​​​បន្ត​​​ធ្វើ​​​កំហុស​​​ទៀត​​​ គាត​​​់​​​នឹង​​​ចាត់​​​វិធានការ។ គាត់​​​នឹង​​​មិន​​​ឲ្យ​​​យើង​​​ធ្វើ​​​រឿង​​​នេះ​​​ទៀត​​​ឡើយ​​​”​។ លោក​​​ សុខ ហៃ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ។

លោក អ៊ុង វុទ្ធី ប្រធាន​​​រដ្ឋបាល​​​ខេត្ត​​​បាន​​​អះ​​​​​​អាង​​​ថា តំណាង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យ​​​ទៅ​​​សាលា​​​ខេត្ត​​​ដើម្បី “​​​និយាយ​​​ពី​​​​​​កិច្ច​ការ​​​​មួយ​​​ចំនួន”​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ អ្នក​​​ភូមិ​​​ជន​ជាតិ​​​​​ភាគ​​​តិច​​​ព្នង​​​មួយ​​​ក្រុម​​​តូច​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ក៏​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅ​​​សាលា​​​ខេត្ត​​​ដើម្បី​​​សាក​​​សួរ​​​ដែរ​​​ បន្ទាប់​​​ពី​​​រូប​​​ថត​​​ជា​​​​​​ច្រើន​​​សន្លឹក​​​ត្រូ​​​បាន​​​បង្ហោះ​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​បង្ហាញ​​​ពី​​​ពួក​​​គាត់​​​កំពុង​​​កាន់​​​បដា អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​​​​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​ជាប់​​​ពន្ធនាគារ។

លោក​​​ ខៀវ​​​ សុភ័គ អ្នកនាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍ថា អ្នក​​​ភូមិ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​មក​​​ពន្យល​​​់អំពី​​​សកម្មភាព​​​របស់​​​ពួក​​​គាត់ ហើយ​​​បាន​​​ព្រមាន​​​ពីភាព​​​ធ្ងន់​​​ធ្ងរ​​​នៃ​​​ការ​​​រៀប​​​ចំ​​​ការ​​​តវ៉ា​​​ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ ។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្រាន់​​​តែ​​​អញ្ជើញ​​​ពួក​​​គាត់​​​ឲ្យ​​​មក​​​ពន្យល់​​​តែ​​​ប៉ុណ្ណោះ ហើយ​​​ឥឡូវ​​​នេះ ពួក​​​គាត់​​​បាន​​​យល់​​​ពី​​​រឿង​​​នោះ​​​ហើយ​​​។​​​ ដំបូង​​​ពួក​​​គាត់​​​មិន​​​យល់​​​ទេ​​​ ពីព្រោះ​​​ពួក​​​គាត់​​​គិត​​​ថា ប្រហែល​វា​​​​ជារឿង​​​ធម្មតា​​​។ ពួក​​​គាត់​​​មិន​​​ដឹង​​​ថា យុទ្ធនាការ​​​ [ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ ] ជា​​​អ្វី​​​ឡើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​ពួក​​​គាត់​​​យល់​​​ហើយ​​​ ដូច្នេះ​​​ហើយ​​​ ពួក​​​គាត់​​​នឹង​​​ឈប់​​​​​​”។

អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​​​​ថា ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​ឈប់​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​ដោះ​​​លែង​​​ក្រុម​​​មន្ត្រី​​​សិទ្ធិ​​​មនុស្ស​​​ទៀត​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​បាន​​​អញ្ជើញ​​​​​​ពួក​​​គាត់​​​មក​​​ពន្យល់ថា ​​​​​​សកម្មភាព​​​របស់​​​ពួក​​​គាត់​​​​នឹង​​​មិន​​​សម្រេច​​​លទ្ធផល​ឡើយ​​​…។ ពួក​​​គាត់​​​​​​មិន​​​អាច​​​ធ្វើ​​​រឿង​ហ្នឹង​បាន​​​ទេ។ ​​​ក្នុង​ច្បាប់​​​មិនបាន​ចែង​ថា ពួក​​​គាត់​​​អាច​​​ធ្វើ​​​យុទ្ធនាការ​​​ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ ទាម​​​ទារ​​​ឲ្យ​​​ដោះ​​​លែង​​​ក្រុម​​​មន្ត្រី​​​​​​អង្គការ​​​មិនមែន​​​​រដ្ឋាភិបាល​​​ឡើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ ប្រសិន​​​បើ​​​អ្ន​​​ក​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​មុខ​​​សេតវិមាន​​​​​​ស្លៀក​​​ពាក់​​​ខ្មៅ​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិ​​​បាល​​​អាមេរិក​​​​​​ដក​​​ទាហាន​​​ចេ​​ញ​​​ពី​​​ប្រទេស​​​អីុរ៉ាក់​​​នោះ អ្នក​​​នឹង​​​​​​ត្រូវ​​​ដាក់​​​ខ្នោះ​​​មិនខាន​”។

បុគ្គលិក​​​សិទ្ធិ​​​មនុស្ស​​​៤នាក់​​​និង​​​មន្ត្រី​​​បោះ​​​ឆ្នោត​​​​​​ម្នាក់​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ រួម​ជាមួយ​​​បុគ្គលិក​​​អង្គការ​​​សហប្រជាជាតិ​​​ម្នាក់​​​ផង​ ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​សូក​​​ប៉ាន់​​​ដោយ​​​សារ​​​ជាប់​​​ទាន់​​​ទិន​​​នៅ​​​ក្នុង​​​​​​​​​រឿង​​​អាស្រូ​​​វ​​​ផ្លូវ​​​ភេទ​​​ដែល​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​លោក កឹម ​​​សុខា​​​ អនុ​​​ប្រធា​​​ន​​​គណបក្ស​​​ប្រឆាំង​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បានចាត់​​​ទុក​​​​​​ករណី​​​នេះ​​​ថា ជា​​​ការ​​​ប៉ុន​​​ប៉ង​​របស់​​​​គណបក្ស​​​កាន់​​​អំណាច​​​ដើម្បី​​​បំបិទ​​​មាត់​​​អ្នក​​​រិះ​​​គន់​​​់​​​ខ្លួន​​​៕សារុន​

 

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.