កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​​ពិភាក្សា​​​​​​អំ​ពីកូរ៉េ​ខាង​ជើង​​ សមុទ្រ​​ចិន​ខាង ​​ត្បូង​​ និងអំពី​បញ្ហានៅ​អាស៊ី​បូព៌ា

អ្នកនាំ​ពាក្យ​ក្រ​សួង​ការ​បរទេស​កម្ពុជា​​ម្នាក់​បាន​ថ្លែង​ថា​ បញ្ហា​ក្នុងដែនសមុទ្រ​ចិន​ខាង​​ត្បូង​ដ៏​ស្មុគស្មាញ​ ត្រូវ​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ នៅ​ឯ​កិច្ច​ប្រ​ជុំ​រវាង​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ក្នុង​តំបន់​ និង​សមភា​គី​របស់​អាស៊ាន​មក​ពី​ប្រទេស​ចិន ជប៉ុន និង​ប្រទេស​កូរ៉េខាង​ត្បូង​។

ដោយ​ថ្លែង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​​​មួយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​បូក​បី ក្នុង​រាជធានី​ភ្នំពេញលោក កៅ​ គឹមហួន រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​មា​ន​ប្រ​សាសន៍ថា លោក​​ អាល់​បឺត ដែល រ៉ូសារីយ៉ូ (Albert Del Rosario)​រដ្ឋ​មន្ត្រី​ការ​បរទេសរបស់​​ហ្វីលីពីន ​បាន​លើក​ឡើង​ពី​តំបន់​មាន​ជម្លោះ​នៅក្នុងដែន​សមុទ្រ​ចិន​ខាង​ត្បូង​។

លោក​បាន​បន្ដ​ទៀតថា “ក្នុង​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន មានរដ្ឋមន្ត្រីម្នាក់​បាន​លើក​ឡើងយ៉ាងខ្លី​ អំពីតម្រូវការ​នៃការ​អនុវត្ត​ក្រមប្រតិបត្តិ (DOD)ឲ្យមានប្រសិទ្ធភាពខ្ពស់និង​ ការពិភាក្សាដើម្បីតាក់តែង​​ក្រម​ប្រតិ​បត្តិ​តែ​ប៉ុណ្ណោះ។​​វាជាការ​លើក​ឡើង​យ៉ាង​ខ្លី​ដោយរដ្ឋ​មន្ត្រី​ម្នាក់​”។

បញ្ហា​ក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប្រទេស​ចិន​បាន​ទាម​ទារ​ជា​មួយ​ប្រ​ទេស​ជា​​​សមាជិក​អាស៊ាន​មួយ​ចំនួន​ ដូច​ជា​​​ព្រុ​យណេម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​វៀត​ណាម​ ដែល​បានប្រែ​ក្លាយជា​ប្រធានបទ​ពិភាក្សា​​គ្នាក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី​ការ​បរ​ទេស​​អាស៊ាន​ ដែល​ប្រទេសកម្ពុជា​ជា​ប្រធាន​។

ប្រទេស​ជា​សមាជិក​អាស៊ាន​ ដែល​បាន​អះ​អាង​ទាម​ទារ មានចិត្តចង់បានក្រមប្រតិបត្តិមួយ ដើម្បី​ដោះ​ស្រាយជម្លោះក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង​។ កាល​ពី​ម្សិលមិញ នៅ​ពេល​សួរអំពី​ការ​លើកឡើងរបស់​ហ្វីលីពីន​ ជុំវិញជម្លោះ​ដែន​​ទឹកជាមួយ​ចិន​ អគ្គលេខាធិការ​អាស៊ាន​ លោក ស៊ូរិន ពិត​សូវ៉ាន់ បាន​លើក​ឡើង​ថា “និយាយពីសេចក្ដី​សង្ឃឹម​ និងក្ដី​កង្វល់ គឺ​អំពីការអូសបន្លាយ។ បើ​និយាយ​ពីសេចក្ដី​សង្ឍឹម​នោះវិញ គឺមានន័យថា​ យើង​នឹង​អាច​​រក​​ដោះ​ស្រាយ​អំពីបញ្ហា​ទាំង​នេះបាន​”។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោកគឹមហួនបាន​ថ្លែង​ថាមន្ត្រី​មក​ពី​ប្រទេសជា​សមាជិក​អាស៊ាន​ និង​មក​ពី​ប្រទេស​ចិន​ បាន​យល់​ព្រម​លើ​“​ចំណុចសំខាន់​ៗ”​ ហើយ​និង​ចាប់​ផ្ដើម​ពិភាក្សា​​ជា​ប្រចាំ​អំពី​ក្រម​ប្រតិបត្តិ។ លោកបាន​​បន្ដ​ថា “រដ្ឋមន្ត្រីជា​ច្រើន​បានអនុម័ត​នូវចំណុច​សំខាន់​ៗ​​ នៅក្នុង​សេចក្ដី​​ព្រាងគោលការណ៍ អនុវត្តរួច​ហើយ។ នេះ​គឺ​ជា​យន្តការ​ផ្នែក​បទ​ដ្ឋាន​មួយ​ ដែល​នឹង​ក្លាយ​ជាផ្លូវការ ដោយ​សង្ឃឹម​ថា មានតម្លៃ​ជាផ្លូវ​ច្បាប់”។

លោក​ សូ៊រិន បាន​លើក​ឡើង​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ទាំង​អស់​នឹង​ពិភាក្សាម្ដង​​ទៀត​ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​ចិន​នៅ​ព្រឹក​នេះ​។ លោក​មាន​ប្រសាសន៍ថា “ខ្ញុំ​គិត​ថា គេ​នឹង​ធ្វើនៅថ្ងៃ​ស្អែក ដើម្បី​ឲ្យ​ដឹង​ថាតើការ​សម្រប​សម្រួល​គ្នាអាចជា​ផ្លូវ​ការ​បាន​ទេ។ការ​ប្រជុំ​នោះ​នឹង​ត្រូវរៀបចំ​ឡើង​ដើម្បី​ពិភាក្សា​ជា​ផ្លូវ​ការ ឬក៏ត្រូវ​ទុក​ជា​ក្រៅផ្លូវ​ការ​​បន្ដ​ទៀត”។

លោកក៏​បាន​លើក​ឡើង​ផង​ដែរ​ថាបញ្ហា​ប្រទេស​ឧបទ្វីបកូរ៉េខាង​ជើង​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញថា ជារដ្ឋកុម្មុយនីស្ត ដែល​តែងតែគឃ្លើននឹងការហាមប្រាមរបស់សហគមន៍​អន្តរជាតិមិនឲ្យផលិតអាវុធ​នុយ​ក្លេអ៊ែរ​ ក៏ត្រូវ​បាន​គេ​លើកមកពិភាក្សាផង​ដែរ​នៅ​កិច្ច​ប្រជុំ​នោះ​។លោក​បាន​ថ្លែង​បន្ដ​ថា “​ជា​ការ​​ពិត​ ប្រទេស​​​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​អំពី​ឧបទ្វីប​កូរ៉េ​ ចំណែកឯ​ប្រទេស​ចិន​ក៏និយាយ​អំពីឧបទ្វីប​​ និង​ជប៉ុន​ ក៏បាន​និយាយ​អំពី​បញ្ហា​ឧបទ្វីប​នេះ​ដែរ​។

លោក គឹម​ហួន ថ្លែង​បន្ដ​ថា “​ជា​ការ​ពិត​ពួក​គេ​ជំរុញ​​ឲ្យគូភាគីត្រូវ​បន្ត​អត់ធ្មត់​ ហើយ​ត្រូវអនុវត្តតាមការ​ដោះ​ស្រាយរបស់​ក្រុម​ប្រឹក្សា​​សន្ដិសុខ​អង្គការ​សហប្រជា​ជាតិ”៕ ប្រែសម្រួល​ដោយ​  ឃិនណៃ

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.