គយ​អូស្ត្រាលីចាប់​​​បានគ្រឿង​ញៀន​​​​​ហេរ៉ូ​អីុន​​ចេញ​​​ពី​ប្រទេស ​​​​កម្ពុជា​​​ លាក់ក្នុង​ថ្នាំលាបសក់

ទាក់​​​ទិន​​​ទៅ​​​នឹងការ​​​​​​ជួញដូរគ្រឿង​​​ញៀនធំ​​​ៗ ដែល​​​មាន​​​ប្រ​​​ភពចេញពី​​​ប្រទេស​​​កម្ពុជាកាល​​​ពី​​​ម្សិល​​​មិញ តុលាការ​​​នៅ​​​ក្នុង​​​ប្រ​​​ទេស​​​អូស្ត្រាលី បាន​​​ចោទ​​​ប្រ​​​កាន់​​​បុរស​​​ពី​​​រនាក់​​​ពី​បទ​​​នាំ​​​ចូល​​​សារធាតុ​ម្យា៉ង​​​ទម្ងន់​​​៦៥​​​គីឡូក្រាម ​​​ដែល​​​ក្នុង​​​នោះ​​​មានលាយ​​​ជាតិ​គ្រឿង​ញៀន​ហេរ៉ូអីុនផងដែរ។

យោង​​​តាម​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ ​​​ដែលបាន​​​ចេញផ្សាយ​​​កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ​​ដោយ​​​​នគរ​​​បាល​​​សហព័ន្ធ ​​​និង​​​ភ្នាក់ងារ​គយ​អូស្ត្រាលី​​​ និងអង្គភាពការពារ​​​ព្រំដែន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ពីរ​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បន្ទាប់​​​ពី​​​មន្ត្រី​​​នៅ​​​ក្នុង​​​ប្រទេស​​​​អូស្ត្រាលី​​​បានរក​​​ឃើញ​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុនលាក់​​​ក្នុង​​​កញ្ចប់​​​ ដែល​​​បិទ​​​ស្លាកសញ្ញា​​​ថាជា​​​ថ្នាំ​​​លាប​​​សក់​​​ផ្ញើ​​​ចេញពី​​​ប្រ​​​ទេសកម្ពុជា​​​ទៅ​​​កាន់​​​ប្រ​​​ទេសអូស្ត្រាលី។

​​​​​​ភ្នាក់​​​ងាររបស់​​​រដ្ឋា​​​ភិបាល​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​នោះថាសមត្ថកិច្ចបាន​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ឈ្មោះ សុខ សម្បត្តិ អាយុ​​​៣២​​​ឆ្នាំ និង​​​ កែវ​​​ ឆដាភា អាយុ​​​៣៨​​​ឆ្នាំ បន្ទាប់ពី​​​នគរ​​​បាល​​​ និងភ្នាក់ងារ​​​គយ​​​សហព័ន្ធបាន​បើក​កា​​​រ​​​ស៊ើប​​​អង្កេត​​​អស់រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​រួច​​​មក​​។

ការ​​​ស៊ើប​​​អង្កេត​​​​​ បាន​​​ចាប់​​​ផ្ដើម​​​ កាល​​​ពី​​​ថ្ងៃ ​ទី៧ខែ​​​មេសានៅ​​​ពេល​​​មន្ត្រី​​​គយ​​​នៅ​​​ឯបន្ទប់​​​ត្រួត​​​ពិនិត្យរបស់​​​បញ្ញើ​​​អន្ដរជាតិ​​​​​​ក្នុង​​​ប្រទេស​អូស្ត្រាលី “ បាន​​​រក​​​ឃើញកញ្ចប់​​​គួរឲ្យ​សង្ស័យ​មួយ ផ្ញើ​​​ចេញពី​​​​​​កម្ពុជា ​​​ទៅ​​​កាន់​អាសយ​​​ដ្ឋាន​​​មួយ ​​​ក្នុងតំបន់​​​​​​ស្ព្រីង​​​វេល​​​ភាគខាង​​​ត្បូង (Springvale South) ​​​នៅជាយក្រុង​​​មែ៉ល​​​ប៊ើន”។

ភ្នាក់​​​នេះងារ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការ​​​ថា ​​​មន្ត្រីគយ​​​បាន​​​រក​​​ឃើញ​​​កញ្ចប់បិទ​​​ស្លាក​​​ថា​​​ “ ថ្នាំលាប​​​សក់”​​​ ​១៣​​​គីឡូក្រាមមាន​​​លាយ​សារធាតុ​ញៀន ​​​​​​ដែលក្រោយ​​​ពីការ​​​ធ្វើ​​​ពិសោធ​​​បាន​​​បង្ហាញ​​​ថា​​​ មាន​​លាយ​​​សារ​​​ធាតុ​​​គ្រឿង​​​ញៀន​​​​ហេរ៉ូអីុន។​​​​​​

សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​ បាន​​​បន្ថែម​​​ថា​នៅ​​​ថ្ងៃ​​​បន្ទាប់មក ​​​មន្ត្រី​​​ក្នុង​​​ទី​​​ក្រុង​​​សីុដនី បាន​​​រក​​​ឃើញ​​កញ្ចប់​​​ទី​​​ពីរ​​​ទម្ងន់​​​៣៩​​​គីឡូ​​​ក្រាមថា​​​ មាន​​​សារធាតុ​​​ដូច​​​គ្នា​​ ដែល​​​បិទស្លាក​​​ថ្នាំ​​​លាប​​​សក់​​​ដូច​​​គ្នាដែរ ​​​នេះ​​​បើយោង​​​ទៅ​​​លើ​​​ការ​​​ស៊ើប​​​អង្កេត​​​របស់​​​​​​នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី។

សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​នេះ បាន​​​លើក​​​ឡើង​​​ថា បន្ទាប់​​​​​​មក នគរបាលបាន​​​រឹប​​​អូស​​​បា​​​ន​​​សារ​​​ធាតុ​​​ដូច​​​គ្នា​​​នេះទម្ងន់១៣​​​គីឡូ​​​ក្រាម​​​ផ្សេង​​​ទៀត ​​​បន្ទាប់​​​ពី​​​ឆែក​​​ឆេរ​​​ផ្ទះពីរកន្លែង​​​ស្ថិត​​​នៅ​​​​​​ជាយ​​​ក្រុង​​​ម៉ែល​​​ប៊ើន និង​​បុរសទាំង​​​ពី​​​រនាក់​​​ ត្រូវ​​​បានតុលាការចោទប្រកាន់បទ​​​ព្រហ្ម​ទណ្ឌ​កម្រិត​​​ធ្ងន់​​​ ដែលអាច​​​ជាប់​​​ពន្ធនា​​​គារ​​​មួយ​​​ជី​​​វិត​​​​​​ ឬ​​​ពិន័យ​​​ជា​​​ប្រាក់​​​៨២.០០០ដុល្លារ​​​អា​​​មេរិក”។

កាសែតហេរ៉លសាន់ ( Herald Sun) ក្នុង​​​ទីក្រុង​​​ម៉ែល​​​ប៊ើន​​​បាន​​​រាយ​​​ការណ៍​​​ថា លោក​សម្បត្តិ​​​ និងលោក ឆដាភា បាន​​​ឡើង​​​តុលា​​​ការ​​​ កាលពី​​​ម្សិល​​​មិញ​​​​​​ ដើម្បី​​​ប្រ​​​ឈមនឹង​ការ​ចោទ​ប្រកាន់ពីបទ​​​នាំ​​​ចូល​​​ និង​​​ចរាចរ​​​គ្រឿង​​​ញៀន​​​។​​​

បុរស​​​ទាំ​​​ងពីរ​​​នាក់​​​នេះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ឃាំង​​​និង​​​ត្រូ​​​វ​​​ឡើងតុលាការជាលើក​​​ទី​​​ពីរ​​​ទៀត ​​​នៅ​​​​ថ្ងៃ​​​ទី​​​៦មិថុនា​​​​​​ ដែល​​​នៅ​​​ថ្ងៃ​​​នោះ ​​​អ្នក​​​​​​ទាំ​​​ងពី​​រ​​​នឹង​អនុញ្ញាតឲ្យនិយាយការពារ​​​ខ្លួន​​​ចំពោះបទ​​​ចោទ​​​ប្រ​​​កាន់​​​នេះ។

លោក រ៉ូហ្សែ៊ន​​​ ខេល្លី (Roxanne Kelly) នាយក​​​ប្រតិបត្តិការ​​​និង​​​អនុវត្ត​​​ច្បាប់​​​នៅ​ឯប៉ុស្តិ៍​​​គយ​​​ការ​​​ពារ​​​ព្រំ​​​ដែន​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​ថា “​​​ដោយ​​​សារ​​​តែ​​​របៀប​​​បិទ​​​បាំង​​​ដ៏​​​ជឿន​​​លឿន​​​ក្នុង​​​ករណី​​​នេះ នេះក៏​​​ជា​​​សា្នដៃ​​​គំរូ​​​ដ៏​​​អស្ចារ្យ​​​មួយដែល​ក្រុម​​​មន្ត្រី​​​​​​សម្រេច​​​បាន”។ លោក ខេល្លី បាន​​​សរសេរថា “ ខណៈ​ដែល​​​ក្រុម​​​ឧក្រិដ្ឋជន មាន​​​ល្បិច​​​ក្នុង​​​ការ​​​បិទ​​​បាំង​​​កាន់​​​តែ​​​ខ្លាំង យើង​​​ក៏​​​មាន​​​ល្បិច​​​ក្នុង​​​ការ​​​បក​​​ស្បែក​​​កាន​​​់​​​តែ​​​ខ្លាំង​​​ផង​​​ដែរ”។

អ្នកនាំ​​​ពាក្យ​​​ទី​​​ស្នាក់​​​ការ​​​គយ​​​ការ​​​ពារព្រំ​​​ដែនក្នុងរាជធានី​​​កង់បេរ៉ា ប្រទេស​​​អូស្ត្រាលី បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​នឹង​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​លើ​​​រឿង​​​នេះ លើស​​​ពី​​​នេះ​​​ទៀត​​​ឡើយ ពី​​​ព្រោះ​​​វាអា​​​ចធ្វើ​​​ឲ្យ​​​រំ​​​ខាន​​​ដល់​​​ដំណើរ​​​​ការ​​​របស់​​​តុលា​​​ការ។

លោក គៀតច័ន្ទថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​នគរ​បាល​​​ជាតិ​​​កម្ពុជា បាន​​​មាន​​​ប្រ​​​សាសន៍​ថា លោក​​​​មិន​​​បាន​​​ដឹង​​​អំពីការ​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រ​​​ទេស​​​អូស្ត្រា​​​លី​​​នេះ​​​ទេ។

​​​ការិយាល័យ​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​សម្រាប់​​​​គ្រឿង​​​ញៀន និងឧក្រិដ្ឋកម្ម ឆ្នាំ​​​២០១១​​​ បាន​​​រាយ​​​ការណ៍​​​ថា តម្លៃគ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​តាម​​​ចិញ្ចើម​​​ថ្នល់ នៅក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​អាច​​​លក់​​​​​​បាន​​​ក្នុងរង្វង់ពី​​​២៣០​​​ ទៅ​​​៣៧០​​​ដុល្លារ​​​អាមេរិក ​​​ក្នុង​​​មួយ​​​ក្រាម។

កាល​​​ពី​​​ម្សិល​​​មិញ ​​​គេ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​​ថា តើ​​​មានគ្រឿង​ញៀន​​​ហេរ៉ូអីុនទម្ងន់ ប៉ុន្មាន​​​ទេបើ​ចម្រាញ់ចេញពី​​​​​​សារធាតុ​​​៦៥​​​គីឡូ​​​ក្រាម ​​​ដែល​​​​ផ្ញើ​​​ចេញពី​​​ប្រទេស​​​កម្ពុជា​​​នោះ​​​។ ប៉ុន្តែ​​​បើ​​​តាម​​​​តួលេខរបស់ ការិយាល័យ​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​សម្រាប់​​​គ្រឿង​​​ញៀន និង​ឧក្រិដ្ឋកម្ម ​​​ចំនួន​​​ដ៏​​​ច្រើន​​​នេះ​​​អាច​​​មាន​​​តម្លៃ​​​រហូត​​​ដល់​​​២៤​​​លាន​​​ដុល្លារ​​​ ​​​។

​​​ការិយាល័យ​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​សម្រាប់​​​គ្រឿង​​​ញៀន និងឧក្រិដ្ឋកម្ម ក៏​​​បាន​​​រាយការ​​​ណ៍​​​ផង​​​ដែរថា គ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​និង​​​ម័រហ្វីន​​​ទម្ងន់​​​៣.២០០គីឡូក្រាម​​​ត្រូវ​​​បាន​​​រត់​​​ពន្ធ​​​ទៅ​​​កាន់​​​ប្រ​​​ទេស​អូស្ត្រាលី​នៅក្នុង​​​ឆ្នាំ​​​២០០៩ប៉ុន្តែអាជ្ញាធរ​​​អូស្ត្រាលី​ធ្លាប់ចាប់​​​បានទម្ងន់​​​សរុបរហូតដល់​១៩០គីឡូ​​​ក្រាម​​​។

​​​យោង​​​តាមរបាយការណ៍របស់​​​ការិយា​ល័យ​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​សម្រាប់​​​គ្រឿង​​​ញៀននិងឧក្រិដ្ឋកម្ម ​​​ប្រ​​​ទេស​​​កម្ពុជា ​​​គឺ​ស្ថិត​​​ក្នុង​​​ចំណោម​​​ប្រ​​​ទេស​​​ ដែល​​​នាំ​​​ចេញ​​​គ្រឿង​ញៀន​​​ហេរ៉ូអីុន​​​ទៅ​​​កាន់​​​ប្រទេស​​​អូស្ត្រាលី ។

នៅ​​​ពេល​​​សុំ​​​ឲ្យ​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ចំនួន​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​​​​ក្នុងពេលថ្មីៗ​​​នេះអ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​អូស្ត្រាលី​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រ​​​សាសន៍ថា “ ភ្នាក់​​​ងារ​​​រដ្ឋា​​​ភិបាល​​​អូស្ត្រាលី បាន​​​សហការ​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​ជា​​​មួយ​​​សមភាគី​​​កម្ពុជា​​​ ដើម្បី​​​ប្រ​​​យុទ្ធ​​​ប្រ​​​ឆាំង​​​នឹង​​ឧក្រិដ្ឋ​​​កម្មឆ្លង​​​​​ប្រទេស រួម​​​ទាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ផង​​​ដែរ”។

ក្នុង​​​ឆ្នាំ២០០៣​​​ ភ្នាក់ងារគយ​អូស្ត្រាលី​​​​ចាប់បាន​​​​គ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​ទម្ងន់​​​២៤​​​គីឡូ​​​ក្រាម លាក់នៅ​​​ក្នុង​​​កញ្ចប់​​​ប្រ​​​ហុក​​​ផ្ញើចេញពី​​​ប្រ​​​ទេស​​​កម្ពុជា។

ការបង្ក្រាបគ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​​​​ដ៏​​​ធំ​​​ជាង​គេ​មួយក្នុង​​​ឆ្នាំ​​​១៩៩៥​​​នៅ​​​ពេល ​​អាជ្ញា​​​ធរស្ទាក់​​​ចាប់បានគ្រឿង​​​ញៀន​​​ហេរ៉ូអីុន​​​ទម្ងន់​​​រហូតដល់៧១​​​គីឡូ​​​ក្រាម​​​ ដឹកក្នុងអូប័រ​​​មួយគ្រឿងនៅជិត​​​កំពង់​​​ផែ​​​ស្រែ​​​អំបិល ​​​ខេត្ត​​​កោះកុង៕

​ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.