ទាហា​ន​កម្ពុជា​បាញ់​យន្តហោះថៃ ដឹកអ្នកដំណើរចេញពីសៀមរាប

មន្ត្រី​ម្នាក់​បាន​និយាយ​ថា ​ទាហា​ន​កម្ពុជា​ឈរជើង​​នៅ​ក្នុងខេត្ត​បន្ទា​យ​មា​ន​ជ័​យ ​កា​ល​ពី​ល្ងាច​ថ្ងៃ​ពុធ បា​ន​បាញ់​ព្រ​មា​ន​​ទៅលើយន្ត​ហោះ​​ថៃ​មួ​យ​គ្រឿង​ ដែ​ល​គាត់​បា​ន​គិ​ត​ថាហោះ​​លើ​ទឹក​ដី​កម្ពុជា​​ដោយ​​ខុ​ស​ច្បាប់។

លោកអ៊ុកកែ​វ​រតនៈអ្នកនាំ​ពាក្យ​​​របស់​សាលា​​ខេត្ត​​បន្ទាយមានជ័យ ​​បាន​មាន​ប្រសា​សន៍​​ថា យន្ត​ហោះ​​ថៃ​មួ​យ​គ្រឿង​កំ​ពុង​ហោះ​ពី​​ខេត្ត​​សៀម​រា​ប​ទៅ​កាន់​ក្រុ​ង​​បាង​កក ប៉ុន្តែ​គេឃើញ​យន្ត​ហោះ​នោះ​ ហោះ​ឆ្លង​កាត់​ខុសពីធម្មតា។

​លោកបាន​មា​ន​ប្រ​សាសន៍​ថា “ វា​ជា​យន្ត​ហោះ​ថៃ​មួ​យ​គ្រឿ​ង​​ដឹក​អ្នក​​ដំ​ណើ​រ​ មិន​មែន​ជា​យន្ត​ហោះ​យោ​ធា​​ថៃ​​នោះ​ទេ​”។ លោក​​មា​ន​ប្រ​សាស​ន៍​បន្ត​ថាទាហា​ន​​ម្នាក់​បា​ន​ឃើញ​​យន្ត​ហោះ​នោះ ហោះ​ឆ្លងកាត់​លើ​​ទឹក​​ដី​កម្ពុជា ហើយ​បា​ន​បាញ់​គំ​រាម​ជា​ច្រើ​ន​គ្រាប់​។ ​លោក​បន្ថែមថាករណីនេះ​ជា​កា​រ​ភាន់​​​ច្រឡំ​ ពី​ព្រោ​ះ​​យន្ត​ហោះ​នោះហាក់​បី​ដូ​ច​ជា​ហោះ​តាម​បណ្តោយ​ព្រំ​ដែនដោ​យ​មិន​ហោះ​កាត់​ព្រំ​ដែ​នទេ​។

លោក​ កែវរតនៈបា​ន​មា​ន​ប្រ​សាសន៍​ថា​ ក្រុម​ហ៊ុន​អា​​កា​ស​ចរណ៍​របស់​ថៃ​​ ដែ​ល​​គេមិន​​បញ្ចេញឈ្មោះនិងជាម្ចាស់​យន្ត​ហោះ​នោះបា​ន​ធ្វើ​កា​រ​សុំ​ទោស​​ ចំពោះកា​រហោះហើរ​ខុស​ផ្លូវដែលធ្លាប់ហោះ ធម្មតា។ លោកបាន​​បន្ថែម​​ថា “ ពួ​កគេ​ប្រាប់​យើង​ថាក្រុម​ហ៊ុន​អា​កា​ស​ច​រណ៍​ថៃ បា​ន​ប្រាប់​យើង​ថា ពេល​នោះ យន្តហោះកំពុងហោះ​ហើរខុស​ផ្លូវ”។

​លោកឧត្តម​សេនីយ៍​ត្រី សូ ចាន់​ហេង ​មេបញ្ជា​កា​រ​កង​​វរសេនា​តូ​​ចលេខ​៥១​នៃ​កង​​យោ​ធពល​​ខេមរ​ភូមិន្ទ ដែល​មា​ន​មូល​ដ្ឋាន​ក្នុ​ង​ខេត​្ត​បន្ទាយ​ជ័យ​មា​ន​ប្រ​សាសន៍​ថា “​យន្ត​ហោះ​នោះ​បា​នហោះ​ លើដែន​​​អាកាស​​​​កម្ពុជា​នៅ​ម៉ោង​​៦​និង​​៣០​នាទី​​ល្ងាច ហើយ​យើង​បាញ់ព្រមា​ន​​​​ទៅ​លើ​អា​កាស​១៨​​​គ្រាប់​​​”។

លោក​ឧត្តម​សេនីយ៍​ត្រីចាន់​ហេង ​មា​ន​ប្រ​សាសន៍​ថា ទាហាន​រូប​នេះ​មិន​បា​ន​ដឹង​​​​ច្បាស់​អំ​ពី​ប្រភេទ​​យន្ត​ហោះ​នោះ​ទេ​ ប៉​ុន្តែ​ បា​ន​​​​​

សម្រេច​ចិត្តប្រើអា​វុធ​ប្រឆំា​ង​យន្ត​ហោះ​​២៣​មីលីម៉ែត្រដើម្បី​ព្រមា​ន​អ្នក​បើក​យន្តហោះ

នោះ​ថាខ្លួ​ន​កំ​ពុងហោះក្នុងទឹក​ដី​កម្ពុជា​​​​។

​គេ​នៅ​មិន​ទាន់ច្បាស់​ថាមា​ន​អ្ន​ក​ដំ​ណើ​រ​​​ប៉ុន្មា​ន​​​​នាក់​នៅ​លើ​យន្ត​ហោះ​នៅ​​​ឡើយ​​​​ទេ ​​​ឬ​យន្ត​​ហោះ​នោះ​ជា​ប្រ​ភេទ​យន្ត​ហោះ​អ្វី​ដែរ​។

​មន្ត្រី​ម្នាក់​នៅ​ឯ​ក្រុម​ហ​៊ុន​អា​​កា​ស​​ចរណ៍​

បា​ង​កកអ៊ែ​រវ៉េប្រចាំខេត្ត​សៀម​រាបដែ​ល​បដិ​សេធ​មិន​ព្រម​ប្រាប់​ឈ្មោះដោយ​សារ​​ខ្លួ​ន​មិន​ត្រូ​វ​បា​ន​អនុ​ញ្ញាត​ឲ្យ​និ​យា​យប្រាប់អ្ន​ក​​យក​ព័ត៌មា​ន​ បា​ននិយាយថាទោះបី​យន្តហោះ

​​​របស់​ក្រុម​ហ៊ុន​អា​កា​ស​ចរណ៍របស់ខ្លួនបា​ន​ហោះ​ហើរ​ពី​ក្រុង​បាង​កកមកខេត្ត​សៀមរាប

កា​លពី​ម្សិល​មិញ​ក៏​ដោ​យក៏​មិន​មា​នអ្វី​​​កើត​​​ឡើង​​​ចំពោះ​ក្រុម​ហ៊ុន​អា​កាស​​ចរណ៍​បាង​​កក​អ៊ែរវេ៉ដែរ​​៕

(រាយ​កា​រ​​ណ៍​បន្ថែម​​​ដោយ Simon Lewis)

ប្រែ​សម្រួ​ល​ដោ​យឃិនណៃ​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.