នគរបាល​ជាតិមិន​ទាន់​ស៊ើប ​អង្កេត​ប្រភព​ហេរ៉ូអីុន​ផ្ញើ​តាម​ប្រៃសណីយ៍​ចេញពី​​​កម្ពុជា

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​​​មិញ​ថា ខ្លួន​មិន​ទាន់​​បាន​ចាប់​ផ្តើម​បើកការ​ស៊ើប​​អង្កេត​​​នៅ​ឡើយ​ទេ ទាក់​​ទិ​ននឹង​​ប្រ​ភព​ថ្នាំ​ញៀន​ហេរ៉ូ​អីុន​ដ៏​ច្រើន​មាន​ប្រ​ភព​ចេញ​ពី​​កម្ពុជា ​ដែល​ប្រ​ហែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​នេះ ​ដែល​​​ត្រូវ​បាន​ផ្ញើ​​តាម​ប្រៃ​សណីយ៍​​ទៅ​​អូស្ត្រាលី នៅ​ពេល​បុគ្គលិក​ការិយា​ល័យ​ប្រៃ​សណីយ៍​កណ្តាល​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ជឿ​ថា ​​ខ្លួន​​ជា​អ្នក​​បាន​​បញ្ជាក់​អំពីភិន​ភាគ​កញ្ចប់​ដ៏គួរ​ឲ្យ​សង្ស័យ​ទាំង​នោះ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ​បុរស​ពីរ​នាក់​ ឈ្មោះ សុខ ​សម្បត្តិ ​អាយុ​៣២​ឆ្នាំ​​ និង​​ម្នាក់​ទៀត​ឈ្មោះ កែវ ឆដា​ភា អាយុ​៣៨​ឆ្នាំ​​ ត្រូវ​បាន​តុលាការ​ក្រុង​ម៉ែលប៊ើន ​​ចោទ​ប្រ​​កាន់​ពី​បទ​​ជួញ​ដូរ​ថ្នាំ​​ញៀន​ហេរ៉ូអីុន​​ទម្ងន់​៦៥​​គីឡូ​​ក្រាម ក្រោយ​​​ពី​​មាន​ការ​ស៊ើប​​អង្កេត​​រួមមួយ របស់​​មន្ត្រី​

គយ​អូស្ត្រាលី និង​​នគរ​បាល​សហ​ព័ន្ធរបស់​អូស្ត្រាលី អំពីហេរ៉ូអីុន ​ដែល​ត្រូវ​បាន​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃ​សណីយ៍​ចេញពី​​ប្រទេស​កម្ពុជា។​​ឡាំង​ក្រ​ដាស​ពីរ​ ដែល​ពេញ​ដោយ​កញ្ចប់​តូច​ៗ​ ​និង​លម្អ​ដោយ​រូប​មើម​​យិន​ស៊ិន​​​ និង​​សត្វ​ឥន្ទ្រី​មួយ ​​ជា​មួយ​នឹង​ទង់​ជាតិអាមេរិក ​​​នៅ​លើ​ស្លាប​របស់​វា​​នោះ​ ​បាន​​ចូល​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ តាម​យន្ដហោះ​​ពី​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៧ និង​ទី​៨ ​ខែ​មេសា។

​ប្រ​អប់​ឡាំង​ទាំង​​​នោះ​ត្រូវ​បានសមត្ថ​កិច្ច​ក្រុង​ស៊ីដនី ​ស្ទាក់​ចាប់​បាន​ ហើយ​បាន​រក​ឃើញ​​​មាន​ថ្នាំ​ញៀន​ហេរ៉ូអីុន​នៅ​ក្នុង​នោះ។ការ​ស៊ើប​អង្កេត​បាន​ឈាន​ទៅ​ដល់​ការ​​​លបឆ្មក់​ចូល​ផ្ទះ​​មួយ​ចំនួន ​​ក្នុង​ទីក្រុង​មែ៉លប៊ើន​ និង​ទីក្រុង​ស៊ីដ​នី ​​កន្លែង​ដែល​ជន​សង្ស័យ​​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន។

លោក គៀត ច័ន្ទថារិទ្ធ ​​អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​កម្ពុជា​​ បាន​មាន​​ប្រ​សាសន៍​ថា ​ការ​ស៊ើប​អង្កេត​មួយ​នៅ​ប្រ​ទេសកម្ពុជា​​​ នឹង​មិន​ចាប់​ផ្តើម​ទេ ​លុះ​ណា​តែ​​នគរ​បាល​ទទួល​បាន​ព័ត៌​មាន​​ផ្លូវ​ការ​ពី​អាជ្ញាធរ​អូស្ត្រាលី​ ​​ស្តី​ពី​ការ​រក​ឃើញ​​របស់​ខ្លួន​ជា​មុន​​សិន។លោក​បាន​​មាន​​ប្រ​សាសន៍​ថា “ យើង​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ណា​មួយ​ពី​ខាង​អូស្ត្រាលី​

នៅ​ឡើយ​ទេហើយ​ខ្ញុំ​​បាន​ឮថា ​ពួកគេ​ [បុរស​ទាំង​ពីរ​​ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​] ​ជា​ជន​ជាតិ​អូស្ត្រាលីដូច្នេះ​យើង​មិន​ទាន់​​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ”។ ប៉ុន្តែ​ប៉ុស្តិ៍​ប្រៃ​សណីយ៍​កម្ពុជា ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាលពី​​ម្សិល​មិញ​​ ​​ស្មៀន​ម្នាក់​​បាន​និយាយថា ​​ផ្អែក​លើ​រូប​ភាព​ផ្តល់​ដោយ​នគរ​បា​លសហ​ព័ន្ធ​អូស្ត្រាលី ​​បង្ហាញ​ថា ខ្លួន​​​ទំនង​ជា​បា​នប៉ះ​ពាល់​កញ្ចប់​គួរ​ឲ្យ​សង្ស័យ​ទាំង​នោះ ​ដែល​ត្រូវ​បាន​ស្ទាក់​ចាប់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

យោង​តាម​វិក្កយ​បត្រ​​ប្រៃ​សណីយ៍​ ​បង្ហាញ​ថា ​ កញ្ចប់​ស្រ​ដៀង​គ្នា​សរុប​​​ចំនួ​ន​ប្រាំ​​ ត្រូវ​បាន​ផ្ញើ​ពី​​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ​ខែ​មីនា​ ទៅ​កាន់​អាសយដ្ឋា​ន​ពីរ​ក្នុង​តំបន់​ស្ព្រីងវ៉េល (Springvale) និងតំបន់​​ឃីស្បូរ៉ូ​ហ្វ (Keysborogh)ដែល​ជា​តំបន់​ជា​យក្រុង​ម៉ែល​ប៊ើន ​ជា​ទី​តាំង​​តែ​មួយ​ដែល​ផ្ទះ​ចំនួន​ពីរ​ត្រូវ​បាន​នគរ​បាល​អូស្ត្រាលី​​លប​ឆ្មក់​ចូល ដែល​ក្រោយ​មក​ជន​សង្ស័យ​ទាំង​ពីរ​នាក់​​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទី​នោះ។

វិក្កយបត្រ​នោះ​ក៏​បង្ហាញ​ដែរ​ថា ​កញ្ចប់​ទាំង​នោះ ដែល​មាន​ទម្ងន់​ចន្លោះ​ពី​១៥គីឡូ​ក្រាម​ទៅ​​១៨គីឡូ​ក្រាម​ក្នុង​កញ្ចប់​នីមួយ​ៗត្រូវ​បាន​ប្រ​កាស​ថាជាកាដូ ​ហើយ​​បញ្ជាក់​ថា ​របស់​នៅ​ក្នុង​នោះ​គឺ​ជា​តែ។

លោក ហួ ករុណា ​ប្រ​ធាន​​នាយក​ដ្ឋានរដ្ឋ​បាល​​ និង​បុគ្គលិក​​​នៃ​​ប្រៃ​សណីយ៍​កម្ពុជា បា​ន​​មាន​ប្រ​សាសន៍ថា  ​​​ការិយា​ល័យ​ប្រៃ​សណីយ៍​​​គ្មាន​ឧ​បករណ៍​​សម្រាប់​ត្រួត​ពិនិត្យ​កញ្ចប់​​នានារក​ថ្នាំ​ញៀន​ខុស​ច្បាប់​នោះ​​ទេ​ ប៉ុន្តែ​បា​មាន​ប្រ​សាសន៍ថា​ ​ប្រៃ​សណីយ៍​​និង​មន្ត្រី​គយ​​​​កម្ពុ​ជា ​បាន​ពិនិត្យ​មើល​វត្ថុ​​នៅ​ក្នុង​កញ្ចប់​​នានា ​មុន​ពេល​​​បញ្ជូន​វា​ទៅ​បរទេស​។

លោក​ឧត្តម​សេនីយ៍​ឯក​ ខៀវសុភ័គ ​​អ្នក​នាំពាក្យ​ក្រ​សួង​មហា​ផ្ទៃ ​​​​​បាន​អប​អរ​សាទរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញា​ធរ​អូស្ត្រាលី ​​ក្នុង​ការ​ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់​​នេះ​ ហើយ​បាន​មាន​ប្រ​សាសន៍​ថា ​​អាជ្ញាធរ​កម្ពុជា ​នឹង​សហ​ការ​​ជា​មួយ​សម​ភាគី​អូស្ត្រាលី របស់​ខ្លួន។លោក​​បាន​សម្តែង​ការភ្ញាក់​ផ្អើល​ចំពោះការ​ចាប់​បាន​​គ្រឿង​ញៀន​ដ៏​ច្រើន​បែប​នេះ។

លោក​បាន​មាន​ប្រ​សាសន៍​ថា “ យើង​ពិត​ជា​មិន​ដែល​​ឃើញ​ថ្នាំ​ញៀន​ច្រើន​យ៉ាង​នេះ​ទេ​។​ វា​ច្រើនណាស់​​​។​ពីមុន​ ​​យើង​រក​ឃើញ​

​ថ្នាំ​ញៀន​តែ​មួយ​ ឬពីរ​គីឡូក្រាម​​​ប៉ុណ្ណោះ…។​នៅ​ក្នុង​ករណី​នេះ ​មិន​អាច​ពាក់​ព័ន្ធ​តែ​មនុស្ស​ម្នាក់ឬពីរ​នាក់​នោះ​ឡើយ​”។

លោក ​អូលីវីយេឡឺម៉េត (Olivier Lermet) ​ប្រ​ធាន​ប្រ​ចាំ​ប្រទេស​នៅ​ការិយា​ល័យអង្គ​ការ​សហ​ប្រ​ជាតិ ​​ទទួល​បន្ទុក​ថ្នាំ​ញៀន ​និង​បទ​ឧក្រិដ្ឋ ​​ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​លើក​ឡើង

​នៅក្នុង​អីុ​ម៉េល​មួយ​ថា ការ​ផលិតថ្នាំ​ញៀនដូចជា​ហេរ៉ូអីុន​ជា​ដើម​ ព្រម​ទាំង​មេតំហ្វេតា​មីន​ នៅ​​ក្នុង​តំបន់ និង​ជា​ពិសេសគឺនៅ​ក្នុង

​ប្រ​ទេស​ភូ​មា នោះ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​​រយ:​ពេល​​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​ផល​ប៉ះ​ពាល់​ចូល​ប្រទេស​​កម្ពុជា ​គឺជា​រឿង​ចៀស​មិន​ផុត​ឡើយ”។

លោក​​បាន​មាន​ប្រ​សាសន៍​ថា “ ករណី​នេះ​កើត​មាន​ឡើង​​​ស្រប​ពេល​ដែល​កម្ពុជា ​ក្លាយ​ជា​​ច្រកឆ្លង​កាត់​ថ្នាំ​ញៀនមួយ​ក្នុង​​ចំណោម​ច្រក​ឆ្លង​កាត់​នានា​​នៅ​អាស៊ី”៕

ប្រែ​សម្រួល​​ដោយ​ តែមសុខុម​​​​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.