ភ្ញៀវ​ទេស​ចរ​ទៅលេង​សមុទ្រ​ និងតំបន់​ភាគ​ឦសាន​កើន​ឡើង​៥០​ភាគរយ​ក្នុងពេល​បុណ្យ​ចូល​ឆ្នាំថ្មី​

លោកថោងខុនរដ្ឋ​មន្ត្រី​ក្រសួង​ទេស​​​ចរណ៍​បាន​មាន​ប្រសាសន៍ ​​កាលពី​ម្សិល​មិញ​ថា ​ប្រជាពលរដ្ឋ​ខ្មែរប្រមាណ​១,៨លាន​នាក់បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​មាត់សមុទ្រនិងតំបន់​ភាគ​ឦសាន​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​ចំនួន​នេះ​គឺ​បាន​កើន​ឡើង​៥០​ភាគរយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។

លោកថោងខុនបាន​លើក​ឡើង​ថាប្រ​ជា​​​ពល​រដ្ឋ​ខ្មែរឥឡូវ​នេះ​បាន​ចាប់ផ្តើម​ស្វែង​រក​កន្លែង​ទៅ​កម្សាន្ត​ផ្សេង​ ក្នុង​ពេល​ឈប់​សម្រាក​​​​ក្រៅ​ពី​តំបន់​សមុទ្រ​ ដូច​ជា​ខេត្ត​កោះ​កុង ​កំពត ​​​​កែប ​និងខេត្ត​ព្រះ​សីហនុ។តំបន់ទេសចរណ៍នៅភាគឦសានដូចជា​ខេត្តក្រចេះ​ ស្ទឹងត្រែង ​រតនគិរីនិង​ខេត្ត​​មណ្ឌលគិរី​ ឥឡូវ​នេះ​បាន​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប្រ​ជា​ពល​​​​រដ្ឋ​ខែ្មរ​យ៉ាង​ខ្លាំង​។

លោកថោង ​ខុន ​បានបន្តថា“ឆ្នាំនេះតួលេខ​បាន​កើន​ឡើង១,៨​លាននាក់ក្នុង​រយៈ​​​​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចំនួន​បីថ្ងៃ​ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​មុន ​មាន​តែ​១,២​លាន​នាក់​នោះ​។ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ធ្វើ​ដំណើរ​ទៅកម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ថ្មី​ នៅពេល ​ដែល​តំបន់​ទេស​​​​ចរណ៍​ចាស់​ៗ​នៅ​តែ​មាន​ភាព​ទាក់​ទាញ​នោះ​។ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ឆ្នេរ​ ភ្នំ​​​បូកគោតំបន់​ទេសចរណ៍​ នៅ​ជី​ផាត់ក្នុង​​​ខេត្តកោះកុងខេត្តក្រចេះនិង​ខេត្ត​​​ស្ទឹង​​​ត្រែង”។

លោកគង់សុភារៈប្រធាន​នាយ​ក​ដ្ឋាន​ស្ថិតិ​នៅ​ក្រសួងទេសចរណ៍បាន​មាន​ប្រសាសន៍​ថាលោកនៅ​មិន​ទាន់​ទទួល​បាន​តួលេខ​ជា​ផ្លូវ​ការពី​បណ្តា​ខេត្ត​ផ្សេង​ៗ​នៅ​ឡើយ​ទេប៉ុន្តែ​លោក​អាច​បញ្ជាក់​ពី​ការ​កើន​ឡើង​ជា​ទូទៅ​បាន​។​លោកគង់សុភារៈបាន​បន្ត​ថា “សម្រាប់​តំបន់​សមុទ្រ​វិញយើង​កំពុង​តែ​រាប់​​​ផ្ទៀង​​​ផ្ទាត់​​​ចំនួននៅឡើយប៉ុន្តែខ្ញុំគិតថាវា​បាន​កើត​ឡើង​ជាង​កន្លែង​ណាៗ​ទាំង​អស់​ក្នុង​ប្រទេស​​កម្ពុជាគឺប្រ​ហែល​ជា​៣០​ភាគ​រយ​។រីឯ​តំបន់​ទេស​ចរ​នៅ​ភាគ​ឦសាន ​បាន​កើន​ឡើង​ប្រហែល២០​ភាគរយ”។

លោកង៉ែតវិទូប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្តរតនគិរី​ បានមានប្រសាសន៍ថាចំនួន​សរុប​នៃភ្ញៀវ​ទេសចរ​ ដែល​បាន​មក​លេង​ក្នុង​ពេល​ឈប់​សម្រាក​ចំនួន​បី​ថ្ងៃ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរបានកើនឡើង១៥ភាគរយគឺស្មើនឹង៥០.០០០នាក់បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​មាន​​​​ចំនួន​អ្នកមក​លេងត្រឹមតែ​៤៥.០០០​នាក់​បុ៉ណ្ណោះនេះ​គឺ​ដោយ​សារ​តែ​មាន​ហេដ្ឋា​រចនា​​​​សម្ពន្ធ​ផ្លូវ​ល្អ​ប្រសើរ។​

លោកវិទូបានបន្តថា“ប្រជាពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​បានដោយ​សារ​តែ​មាន​ការរីកចម្រើន​ និងការអភិវឌ្ឍនៃ​ហេដ្ឋា​រចនា​សម្ពន្ធ​ផ្លូវ​។ការ​សាង​សង់ផ្លូវ​ក្រាល​​​កៅស៊ូ​ ដែល​មាន​ប្រវែង​១២១​គីឡូ​ម៉ែត្រ​រវាង​​​ខេត្ត​​​រតនគីរីនិងខេត្តស្ទឹងត្រែងគឺ​សម្រេច​បាន​៦០​ភាគ​រយ​ហើយហើយ​វានឹង​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ចរ​មក​លេង​ខេត្ត​ទាំង​​​នេះ​កាន់តែ​ច្រើនឡើងថែមទៀត។

លោកអាឡិចឃូ (Alex Khoo) អ្នក​គ្រប់​គ្រង​នៅ​រមណីយដ្ឋាន ​ភ្នំ​បូក​គោ​ ក្នុង​ខេត្ត​កំពត​ ដែលទើបតែបាន​សាង​សង់​ផ្លូវ​ថ្មី​ឡើង​ភ្នំ​បូក​គោ​សម្រាប់​ភ្ញៀវ​ទេសចរ ​ដែល​​កើនឡើងនៅពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរទោះ​ជា​​​យ៉ាង​​​ណា​​​​​​​   លោក​បាន​ថ្លែង​ថា​​​​ មិន​មាន​របាយ​ការណ៍​​​​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ កាល​​​ពីមុន​ឆ្នាំ​ទេ។ លោកបាន​បន្ថែម​ថា“ ​សម្រាប់​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចំនួន​បីថ្ងៃ​​ មាន​យាន​យន្ត​សរុប​ប្រហែល​១០.០០០គ្រឿង ​បានឡើង​ទៅ​លើ​​​​ភ្នំបូក​រួមទាំង​ម៉ូតូ​ផង​ដែរ​៕​

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.