លោក​ ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ចំពោះ​កា​រ​បង្ក្រាប​អ្នក​ឆ្លង​ដែនទៅ​​កាប់ឈើ​ក្នុង​ទឹកដីថៃ​

កាលពី​ម្សិល​មិញ លោកនាយក​​រដ្ឋ​ម​ន្ត្រីហ៊ុន សែ​ន បា​ន​អំ​ពា​វ​នាវ​​ម្តង​ទៀត​​ឲ្យ​អា​ជ្ញា​ធរ​​នៅ​តា​មព្រំដែ​ន​ភា​គ​​ខាង​ជើង​ ​ប្រ​ទេ​ស​កម្ពុជា​បង្កើន​កិច្ច​ខំប្រឹង​ប្រែ​ង​​បន្ថែម​ទៀត ​​ដើម្បី​ទប​់​ស្កាត់ក្រុ​ម​អ្ន​ក​កាប​់​ឈើ​ខុស​ច្បាប់​មិន​ឲ្យលួចចូ​លទៅ​ក្នុ​ង​ទឹក​ដី​ថៃ ​ដែ​ល​នៅទីនោះ ​អ្ន​ក​កា​ប​់​ឈើ​ជាង១០នាក់​ ហើយ​​មក​ទ​ល់​ពេល​នេះ​ក្នុង​ឆ្នាំ​នេះត្រូវ​បា​ន​​ទា​ហា​ន​ថៃ​បាញ់​សម្លាប់។

ប្រជាពលរដ្ឋខ្មែរ​ចំ​នួន​១៣នា​ក់​​ត្រូ​វ​បា​ន​ទា​ហា​ន​​ថៃ​​​បាញ់​​សម្លាប់ពេល​កំ​ពុ​ងកា​ប​់​ឈើ​ខុស​ច្បាប់​ ចា​ប់​តាំ​ង​ពី​ខែ​​មករាមកគឺ​កើន​ឡើង​​យ៉ាង​លឿន​ជិត​ដល់​​ចំនួន​១៥​នាក់​​ គឺ​ស្មើ​នឹង​ករណី​​បាញ់​ស្លាប់​ក្នុង​ឆ្នាំ​២០១១។

លោក​ ហ៊ុនសែ​នបា​ន​មា​ន​ប្រ​សាស​ន៍​អំឡុង​ពិធី​បើ​កការ​ដ្ឋាន​​ពង្រី​ក​ផ្លូវ​​លេខ​៦៨នៅ​ក្នុង​​ខេត្ត​សៀម​រាប ដែល​ភ្ជាប់​​ទៅ​ព្រំដែ​ន​​ថៃ​ កាត់​តា​ម​​ខេត្ត​ឧត្តរ​មា​ន​ជ័យ​ថា​ “ អស់​លោក​​អា​ច​ដោះ​ស្រាយ​បញ្ហា​នេះបាន​។​ ខ្ញុំ​សូ​ម​រំលឹក​អស់​​លោកម្តងទៀត​”។ លោកបា​ន​មា​ន​ប្រ​សាសន៍​ថា “ ត្រូវ​ធ្វើ​យុទ្ធ​នាការ​។ ហេតុអ្វី​បា​ន​ជា​ពួកគេ​[អ្នក​កាប​់​ឈើ​] តែ​ង​តែ​​ចង់​លួចឈើ​ ហើយ​ប្រឈម​នឹង​ការ​​ស្លាប់​? សូមពិនិត្យ​មើល​បញ្ហានេះ​ជា​មួយ​អាជ្ញាធរ​​​ខេត្ត យោធា​ នគរបា​ល​ និង​កង​រាជ​អា​វុធ​ហត្ថ​។ សូម​ទប់​ស្កាត់​បញ្ហា​នេះ​។​អ្នក​ទាំ​ង​​នេះ​មិនមែន​មក​ពី​ទី​ជិតទេ​ គឺមក​ពី​ខេត្ត​កំពង់​ចាម ​តា​កែវនិង​ខេត្ត​នេះ​ផង​ដែរ​។​ អស់លោក ជា​អ្នក​ដឹក​នាំ​នៅ​សម​រភូមិនេះ​ តើ​អស់លោកអា​ចដោះ​ស្រាយបញ្ហា​នេះ​ភ្លាមៗបាន​ទេ?”

លោកហ៊ុនសែនបាន​មាន​ប្រសា​សន៍ថាផ្លូវល្អ​ និង​​ទំនាក់​ទំនងល្អ​ជាមួយ​ប្រទេស​​ថៃ​ ចាប់តាំង​ពី​មាន​ការ​បោះឆ្នោត​បង្កើត​រដ្ឋា​ភិបាល​ថ្មីនៅ​ថៃ​កាលពី​ឆ្នាំ​មុននោះ ​បង្ហាញ​ពី​​ឱកាស​​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​។ លោក​បានមាន​ប្រសាសន៍ថា “ ផ្លូវ​លេខ​៦៨​ឆ្ពោះ​ទៅ​ព្រំ​ដែន​កម្ពុជា​ និង​ថៃនេះ​ គឺ​ជា​គោល​ការណ៍​របស់យើង​ក្នុង​ការ​ធ្វើ​ឲ្យ​ព្រំ​ដែន​ប្រ​សើរឡើង​ជាមួយ​ប្រទេស​ជិត​ខាង​ និង​ធ្វើ​ឲ្យព្រំ​ដែន​មួយ​មាន​សន្ដិភាព​ និង​មិត្ត​ភាព​ព្រម​ទាំង​ការ​អភិវឌ្ឍ​។ ចាប់​តាំង​ពីមាន​រដ្ឋាភិបាលថៃ​ថ្មី​ដឹក​នាំ​ដោយ​គណបក្ស​ ភឿថៃ​ យើង​ព្យា​យាម​ស្ដារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ពេ​លនេះសភាព​ការ​ណ៍​បាន​ប្រសើរ​ជាងមុន​ ហើយ​ទំនុក​ចិត្ត​រវាង​យោធា​នៃ​ភាគី​ទាំង​ពីរ​កំពុង​តែ​ប្រសើរ​ឡើង​ហើយ​”។

បើទោះជា​​ការ​ប្រយុទ្ធ​គ្នានៅ​លើ​ទឹក​ដី​មាន​ជម្លោះជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​បាន​បញ្ចប់​ក៏ដោយ​ ក៏​​អ្នក​កាប់ឈើ​ជាច្រើន​ដែល​ជា​ពលរដ្ឋខ្មែរនៅ​តែប​ន្ត​កាប់​ឈើ​គ្រញូង​ដែរ​ ព្រោះ​​អាច​មាន​តម្លៃដល់​​រាប់​ពាន់​ដុល្លារ​ ក្នុង​មួយ​ម៉ែត្រ​គូប​ ហើយ​អ្នក​កាប់​ឈើ​ជា​ច្រើន​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្រុម​មន្ត្រី​នៅ​កម្ពុជា​បាន​​និយាយ​ថា ជា​រឿយៗ​គេ​ដឹក​ឈើ​ឆ្លង​កាត់​​ព្រំ​ដែន​ទៅ​ប្រទេស​វៀត​​ណាម​ ​បន្ទាប់​មក​ដឹកទៅ​​ចិនទៀត​ ដែលនៅ​ទីនោះ គេ​​ប្រើឈើ​ប្រណិត​ធ្វើ​​ជា​​គ្រឿង​សង្ហារ​ិម​ និង​ឧបករណ៍​ភ្លេង​។

លោក​ ម៉ែនម៉ាលីស្នង​ការ​នគរបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ថ្លែង​ថាលោក​ និងលោក​ ឡុង​ វីសាលោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​នេះ ដើម្បី​ពិភាក្សា​ជា​មួយ​មន្ត្រី​ថៃរក​វិធី​ទប់​ស្កាត់​ការ​បាញ់​ប្រហារ​បែបនេះ។ ការធ្វើ​ដំណើរ​ថ្ងៃ​នេះ​ ធ្វើ​ឡើង​បន្ទាប់ពីគណ​ៈ​ប្រតិភូ​​

ថៃ​មួយ​ក្រុម​បាន​ធ្វើ​ទស្សនកិច្ចនៅ​​កម្ពុជា​ កាលពី​ខែមុន​ ដើម្បី​ពីភាក្សា​អំពី​បញ្ហា​កាប់​ឈើ​ខុស​ច្បាប់​នៅតាម​ព្រំ​ដែន​។ លោក​ ម៉ាលីបាន​ថ្លែង​ថា “ យើង​នៅ​តែ​អប់​រំ​ពួក​គេ​អំពី​បញ្ហា​នេះ​ ហើយ​ប្រាប់​ពួក​គេ​ឲ្យឈប់​ ក៏​ប៉ុន្ដែ​វាពិបាក​ណាស់​។ ពួកគេ​នៅតែ​ទៅ​កាប់ឈើ​ដដែល”។

ក៏ប៉ុន្ដែ​ លោក​ ស្រី ណារ៉េន អ្នកសុើប​​អង្កេត​​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​នៅ​ខេត្ត​ព្រះ​វិហារ​បាន​លើក​ឡើង​ថា ការ​ដោះ​ស្រាយ​បញ្ហានេះ នឹងមាន​ភាព​ងាយ​ស្រួល​ជាង​ ប្រសិន​បើ​អាជ្ញា​ធរ​ព្យា​យាម​កាត់​បន្ថយ​តម្រូវ​ការ​ឈើ​។

លោក​បានថ្លែង​ថា “ ខ្ញុំ​គិត​ថាវាមាន​ប្រសិទ្ធ​ភាព​ជាង​​ក្នុងការ​ទប់​ស្កាត់​អ្នក​ទាំង​ឡាយ​ណា​ដែល​ចង់ទិញ​ឈើ​។អ្នក​ទាំង​នោះ [អ្នក​កាប់​ឈើ​] ក្រណាស់ដូ​ច្នេះ​បើ​ទោះ​ជា​ពួក​គេ​ត្រូវ​បាន​ប្រាប់​អំពី​គ្រាប់​កាំ​ភ្លើង​ក៏ដោយ​ ក៏​ពួក​គេ​នៅ​តែទៅ​កាប់​ឈើ​ដែរ​ ពីព្រោះពួក​គេទទួលប្រាក់ពី​អ្ន​ក​ជួល​​​​ពួក​គេ​ឲ្យ​កាប់​​ឈើ​”។

អង្គការ​សិទ្ធិមនុស្ស​ក៏​បាន​ចោទ​ប្រកាន់​មន្ត្រី​ព្រំ​ដែន​ថាបាន​ជួយ​សម្រប​សម្រួ​លដល់​ការ​ដឹកឈើ​ខុស​ច្បាប់​ឆ្លង​ដែន​ ខណៈ​ដែល​មាន​ការ​បន្ទោស​​នគរ​បាល​ចំពោះ​ការ​មិន​ចាប់​​អ្នក​មាន​អំណាច​ និងអ្នក​មាន​​ខ្នង​ក្រាស​នៅ​ពី​ក្រោយ​ការ​រក​សីុ​​ឈើ​ខុស​ច្បាប់​នេះ​។  ស្រប​ពេល​ជា​មួយ​គ្នា​នេះដែរ​ មន្ត្រី​ថៃ​ និយាយ​ថា ទាហាន​របស់​ខ្លួន​ចាប់​អ្នក​កាប់​ឈើ​បាន​​ច្រើន​ ហើយគ្រាន់​តែ​បាញ់​ការពារ​ខ្លួនប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.