លោក​​​ស្រី​​​ គ្លីនតុន ៖ សហរ​ដ្ឋ​អាមេរិក​ផ្ដោតសំខាន់​លើ​​​តំបន់​អាស៊ាន​

Simon Lewis និង​​​ ផន បុប្ផា

ខេមបូឌា ដេលី

 

មន្ត្រី​​​លើក​​​ឡើង​​​ថា លោក​​​ស្រី ហ៊ីល​ឡារី

គ្លីនតុន(Hillary Clinton)រដ្ឋមន្ត្រីការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​លើកឡើងអំពី​​​ជម្លោះ​​​ទឹក​​​ដី​​​ នៅ​ក្នុង​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​ ជាមួយ

នឹង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ហើយ​​​លោក​​​ស្រី​​​បាន​​​គូស​​​បញ្ជាក់​​​អំពី​​​សារៈសំខាន់​​ ដែល​​​រដ្ឋការ​​​របស់​​​លោក​​ប្រធាធិបតី បារ៉ាក់អូបាម៉ា (Barack Obama)កំពុង​​​តែយក​ចិត្ត​ទុកដាក់​​មកលើ​​​តំបន់​​​អាស៊ាន។

ដោយ​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​មុន​​​ពេល​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ីបូពា៌ លោក​​​ស្រី​​​ គ្លីនតុន​បាន​​​ជួបពិភាក្សាជាមួយបណ្តា​​​រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​មក​​​ពី​​​តំបន់​​​អាស៊ាន និង​​​បាន​​​បង្ហាញ​អំពីចំណាប់អារម្មណ៍ដ៏ខ្លាំង ​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​មកលើ​​​តំបន់​​​ ដែល​​​ជាផ្នែក​​​មួយ

​​​នៃ​​​យុទ្ធ​សាស្ត្រ​​​ដ៏​​​ទូលំទូលាយ ដើម្បី“ ធ្វើជា

ស្នូល” របស់គោល​​​នយោបាយក្រៅ​​​ប្រទេស​​​

របស់​​​ខ្លួន​​​ពី​​មជ្ឈិម​​​បូពា៌ និង​​​​ឆ្ពោះ​​​ទៅ​​​កាន់​​​តំបន់​អាស៊ីបាស៊ីហ្វិក។

លោក​​​ស្រី គ្លីនតុន ​​​ប្រាប់​​​មន្ត្រី​​​ការ​​​បរទេស​​​មក​​​ពី​​​តំបន់​​​អាស៊ាន​​​នៅ​​​ក្នុង​​​កិច្ចប្រជុំ​​​នៅឯ​​​ខុទ្ទកាល័យ​​​របស់​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន​សែន កាល​​​ពី​​​ម្សិលមិញថា“ សហរដ្ឋ​​​អាមេរិក​​មានការប្តេជ្ញាយកចិត្តទុកដាក់ចំពោះតំបន់

អាស៊ីបាស៊ីហ្វិក ហើយ​​​រដ្ឋការ​​​របស់​​​លោកអូបាម៉ា​ បានពង្រឹងការ ចូលរួមរបស់យើង​​​

ក្នុង​​​តំបន់អាស៊ី ដើម្បីបង្កើត​ជាយុទ្ធ​សាស្ត្រ​

ចម្បង​​​នៃគោល​​​នយោបាយការ​​​បរទេសរបស់​​​

យើង​​​ ហើយសសរទ្រូងនៃ​​​យុទ្ធសាស្ត្រ​នោះ គឺដើម្បី​​​ធ្វើការ​​​យ៉ាងជិត​​​ស្និទ្ធជាមួយ​​​បណ្តា​ប្រទេសជាសមាជិក​​​អាស៊ាន និង​​​ពង្រឹង​សេដ្ឋ​

កិច្ចយុទ្ធ​សាស្ត្រ និង​​​ទំនាក់​ទំនង​រវាង​ប្រជា​

ជននិង​​​ប្រជាជនកាន់តែជ្រៅឡើងៗ”។​​​​​​​​​​​​

​​​លោក​​​ស្រី​​​បាន​​​បន្ដ​​​ថា “ នៅ​​​ពេល​​​គេ​​​សួរ​​​ខ្ញុំ​​​

នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​ខ្ញុំថា ​​​ហេតុអ្វី​​​បាន​​​ជា​​​ខ្ញុំ​​​យកចិត្តទុកដាក់មក​​​លើ​​​តំបន់អាស៊ាន​​​ខ្លាំង​​​ម៉្លេះ ខ្ញុំ​​​បាន​​​ប្រាប់​​​អ្នក​​​ទាំង​​​នោះ​​​ថា យើង​​​ធ្វើ​

ការ​​​​ជាមួយ​​​អាស៊ាន អំពី​​​បញ្ហាដែល​​​មាន​​​សារៈ​សំខាន់​​​ ចំពោះ​​​អាមេរិក ពីបញ្ហា​​​សន្ដិ​សុខ​

ដែន​ទឹក ការដាក់បម្រាមមិន​​​ឲ្យ​​​មាន​​​អាវុធ​

​​​នុយក្លអ៊ែរ រហូត​​​ដល់​​​កំណើន​​​សេដ្ឋកិច្ច។​យើង​​​មាន​​​ការ​​​វិនិយោគនៅក្នុង​តំបន់​​អាស៊ាន​ច្រើន​​​ជាង​​​នៅ​​​ក្នុង​​​ប្រទេសចិន”។

ក្នុង​​​អំឡុង​​​កិច្ច​​​ប្រជុំ លោក​​​ស្រី​​​ គ្លីនតុន ​ក៏​បាន​​​សន្យាថា​​​ នឹង​​​ផ្ដល់ឲ្យ​​​តំបន់អាស៊ានជា​​​ជំនួយសម្រាប់ការ​​​អភិវឌ្ឍថ្មីមួយពី​​​សហរដ្ឋ​​​​

អាមេរិក នូវយន្ដការ ដែល​​​មាន​​​ឈ្មោះថា​ គំនិត​​​ផ្ដួច​​​ផ្ដើម​​​ជាយុទ្ធសាស្ត្រ សម្រាប់​ពង្រឹង​ទំនាក់​​​ទំនងនៅក្នុង​​​តំបន់អាស៊ីបា៉ស៊ីហ្វិក។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា គំនិត​​​ផ្ដួច​​​ផ្ដើមនឹង “ ផ្ដោតលើ​​​សសរ​​​ស្ដម្ភប្រាំមួយ​គឺកិច្ច​​​សហប្រតិបត្តិការ​​​ក្នុង​​​តំបន់​ សមាហរណ​កម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មចូលរួម​ចំណែក​

នៅ​ក្នុង​​​តំបន់​​​ទន្លេមេគង្គ​​​ក្រោម ការ​​​គំរាម​​កំហែងឆ្លងដែន ការ​​​អភិវឌ្ឍ​​​បែបលទ្ធិ​​​ប្រជា​​​ធិបតេយ្យ និង​​​កាកសំណល់​​​សង្គ្រាម”។

តែទោះ​​​ជាយ៉ាងណា​​​ លោក​​​ស្រី​​​ មិនបាន​​​បញ្ជាក់លម្អិត​​​ថា តើ​​​នឹង​​​ត្រូវចំណាយ​​​ថវិកា​​​ប៉ុន្មាន​​​នៅក្នុង​​​គំនិត​​​ផ្ដួច​​​ផ្ដើមនេះទេ។

នៅចុង​​​សប្ដាហ៍នេះ លោក​​​ស្រី​​​នឹង​​​ដឹកនាំ​​​គណៈប្រតិភូ​​​ធុរជន​​​អាមេរិក​​​ដ៏ធំបំផុត​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា ដើម្បី​​​ចូល​​​រួម​​​នៅក្នុង​​​វេទិកា​​​ពាណិជ្ជកម្ម អាស៊ាន-​​​អាមេរិក នៅ​​​ក្នុង​​​ក្រុង​

​​​សៀម​​​រាបអង្គរ។

ទោះបី​​​ជាលោក​​​ស្រី​​​ គ្លីនតុន​​​ មាន​​​ចំណាប់​​​អារម្មណ៍​​ខ្លាំងមកលើ​​​តំបន់​​​អាស៊ី​​​ក៏ដោយ ក៏​​​គោល​​​ដៅ​​​​​​រំពឹង​​​ទុក​​​នោះ​​​ គឺ​​​ផ្ដោត​​​អំពីជម្លោះ​​​ដែន​​​ទឹក​​​ដី​​​រវាង​​​ប្រទេស​​​ចិន​​​ និង​​​ប្រទេសជា​​​សមាជិក​​​អាស៊ានចំនួនបួន​​​នៅក្នុង​​​សមុទ្រ

ចិន​​​ខាង​​​ត្បូង ដែល​​​សម្បូរទៅដោយ​​​​​​ប្រេង​នោះឯណោះ​​​ទេ។

លោក អៀង សុផាល្លែតជំនួយការ​​​ផ្ទាល់​​​របស់​​​លោក​​​ ហ៊ុន សែន បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក​​​ស្រី​​​ គ្លីនតុន បាន​​​ជួប​ពិភាក្សា

ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បន្ទាប់​​​ពី​​​កិច្ច

ប្រជុំ​​​រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋ​​​អាមេរិក និង​​​បានលើកយក​​​បញ្ហាសមុទ្រ​​​ចិន​​​ខាង​​​ត្បូងមក​​​ពិភាក្សា។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ អ្វី​​​ដែល​លោក​​​ជំទាវចង់​​​ឃើញនាពេល​​​នេះ គឺ​​តាក់

តែង [ក្រម​​​ប្រតិបត្តិ​​​] មួយរបស់បណ្ដា​ប្រទេស​​

​​ជាសមាជិកអាស៊ាន ដែល​ប្រកប​​​ដោយ​​​ប្រសិទ្ធ​

ភាព ​​​ពាក់​​​ព័ន្ធនឹង​​​ជម្លោះក្នុងដែនសមុទ្រចិន​​​ខាង​​​ត្បូង”។ លោក​​​បាន​​​បន្ថែមថា លោក​​​ស្រី​គ្លីនតុន ក៏បាន​​​លើក​​​ឡើង​​​ផង​​​ដែរថា លោក​​​ស្រី​​​នឹង​​​ប្រកាសអំពីការ​​​ផ្ដល់​​​ជំនួយជាប្រាក់​​​​​​៥០​​​លាន​​​ដុល្លារ​​​សម្រាប់​​​​​​ការ​​​អភិវឌ្ឍ​​​តាម​តំបន់​​​ទន្លេ​​​មេគង្គ​​​ក្រោម​​​ នៅ​​​ថ្ងៃ​​​សុក្រ​​​នេះ។

ជម្លោះក្នុងដែនសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​​​​ ដែល

​​​​​​​​​ប្រទេស​​​​​​​​​ចិន ​​​​​​​​​​​​​​​​​​​​​បាន​​​​​​និង​​​​​​កំពុង​​​​​​ប្រជែង​​​អះអាង​​​​​​​​​ថា​​​ជា​​​​​​ម្ចាស់​​​កម្ម​​​សិទ្ធិ​​​​​​ ជា​​​មួយ​​​​​​​​​​​​នឹង​​​ប្រទេស​​​​​​​​​​​​ជា​​​​​​សមា​ជិក​​​​​​មួយ​​​​​​​​​​​​ចំនួនទៀត ដូចជា​​​ ប្រទេស​​​ហ្វីលីពីន ​​​​​​វៀតណាម ​​​​​​​​​ព្រុយ​​ណេ និង​​​ម៉ាឡេស៊ី ​​​​​​​​​នោះ ​​​បាន​​​​​​​​​ក្លាយ​​​​​​​​​​​​​​​​ជា​​​​​​បញ្ហា​​​​​​​​​សំខាន់​​​​​​ជាង​​​​​​គេ​​​​​​​​​នៅក្នុង​​​កិច្ច​​​​​​ពិភាក្សា​​​​​​ អំឡុង​​​​​​​​​​​​ពេល​​​​​​ប្រទេស​​​​​​កម្ពុជា​​​​​​​​​​​ធ្វើ​​​ជា​​​ប្រធាន​​​អាស៊ា​​​​​​ន​​​នៅ​​​​​​ឆ្នាំ​​​នេះ។

ថ្វី​​​បើ​​​ប្រទេស​​​​​​​​​ចិន ​​​​​​​​​​​​​​​​​​បាន​​​​​​​​​ស្នើ​​​ឲ្យ​​​​​​​​​​​​រក្សា​​​​​​ទុក​​​​​​​​​​​​​​​​​​​​​បញ្ហា​​​​

នេះ​​​​​​​សម្រាប់ជា​​​​​​របៀប​​​​​​វារ:​​​​​​​​​​​​​​ក្នុង​​​​​​​​​កិច្ច​​​​​​ប្រ​​​​​​ជុំ​​​​​​​​​​​​កំពូល​​​​​​អាស៊ី​​​​​​បូព៌ា​​​​​​​​​​​​​​​នៅ​​​​​​​​​​​​​​​​​​ថ្ងៃ​​​​​​នេះ​​​​​​​​​​​​​​​​​ក្តី ក៏​​​​​​លោក​​​ស្រី គ្លីន​​​តុន ​​​​​​​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​​​​​​​​​​នៅ​​​​​​ដើម​​​​​​សប្តាហ៍​​​​​​នេះ​​​ថា អំឡុង​​​​​​​​​ពេល​​​​​​ដែល​​​​​​លោក​​​ស្រី​​​​​​ស្ថិត​​​​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា ​​​លោក​​​​​​ស្រី​​​​​​នឹង​​​លើក​​​​​​​​​ឡើង​​​​​​ពី​​​​​​បញ្ហា​​​​​​នេះ។

អំឡុង​​​​​​កិច្ច​​​​​​ប្រ​​​ជុំ​​​កាល​​​​​​ពី​​​​​​ម្សិល​​​មិញ ​​​​​​​​​ក្រុមអ្នក​

​​​ការទូត​​​​​​​​​បាន​​​​​​ខិត​​​​​​​​​ខំជា​​​​​​ខ្លាំង​​​​​​ ​​​​​​ដើម្បីធ្វើ​​​​​​​​​យ៉ាង​​​ណា​​​​​​​​​ឲ្យ​​​​​​​​​​​​​​​​

ឈាន​​​​​​​​​ដល់​​​​​​ការ​​​​​​​​​យល់​​​​​​​​​​​​ស្របគ្នានូវ​​​​​​​​​​​​ពាក្យ​​​ពេចន៍​ប្រើក្នុង​​​​​​​​​ឃ្លា​​​​​​មួយស្តីពី​​​​​​ជម្លោះ​​​​​​​​​​​​ដែន​​​សមុទ្រ​​​​​​នេះ​​​​​​​​​​​​​​​​​​ នៅ​ក្នុង​​​​​​​​​​​​សេ​​​ច​​​ក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​​​​​​​ ដែល​​​​​​​​​​​​​​​បណ្តា​​​​​​ប្រទេសជាសមាជិកអាស៊ាន​​​ គ្រោង​​​នឹង​​​​​​​​​បញ្ចេញ​​​​​​​​​​​​​​​​ក្រោយ​​​កិច្ច​​​​​​ប្រជុំ​​​​​​នៅ​​​សប្តាហ៍​​​​​​​​​​​​នេះ។

ក្រោយ​​​ពីការ​​​ចុះ​​​​​​ហត្ថ​​​​​​លេខា​​​​​​​​​​​​ក្នុង​​​​​​ឆ្នាំ​​​​​​២០០២​​​​​​​​​​

ស្តីពី​​​​​គោល​​​​​​ការណ៍​​​​​​អនុវត្តន៍​​​​​​ ស្តី​​​​​​ពី​​​​​សមុទ្រ​ចិន​ខាងត្បូង​​​​​ ​​​​​ បណ្តា​​​​​ប្រទេសជាសមាជិក​​អាស៊ាន​​​​​​​​​​​កំពុងតែ​​​​​​​ព្យាយាមព្រាងក្រមប្រតិបត្តិ​​​​​​មួយ​​​​​​​ដើម្បី​​​​​​គ្រប់​​​គ្រង​​​​​​ការដោះស្រាយជម្លោះ ក្នុង​ដែន​​​​​​​​​សមុទ្រនេះ។

មន្ត្រីការបរទេស​​​​​​​​​​​​មក​​​ពី​​​​​​បណ្តា​​​​​​ប្រទេស​ជា​សមាជិកអាស៊ាន​​​​​​​​​បាន​​​​​​​​​យល់​​​ស្រប​​​​​​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណុច​

​​​សំខាន់ៗនៃក្រមប្រតិបត្តិ ប៉ុន្តែ មាន​ចំណុច​

​​​​​​មួយ ​​​​​​ដែល​​​ទំនង​​​ជា​​​​​​ត្រូវជាប់​​​គាំង​​​​​​នោះ​​​ គឺ​​​​​​

ត្រង់​​​​​​ថា តើនៅ​​​ក្នុង​​​​​​​​​​​​​​​​​​​​​សេច​​​ក្តី​​​ថ្លែង​​​​​​ការណ៍​​​​​​នេះ​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​​​​​​​លើក​​​​​​ឡើង​​​ពី​​​“ឧបទ្ទ​​​​​​វ​​​​​​ហេតុ​​​​​​ជាក់​​​លាក់​​​​​​​​​មួយ​​​​​​ចំនួន​​​” ​​​​​​​​​​​​ដូចជា​​​​​​ភាព​​​តាន​​​តឹង​​​​​​កើតឡើង​​​​​​​​​កាលពី​​​​​​ខែ​​​​​​ឧសភា​​​​​​​​​​ ដែល​​​​​​នៅពេល​​​​​​​​​​​​​​​​​​​នាវា​​​​​​​​​របស់​​​ចិន ​​​និង​​​ហ្វីលីពីនបាន​​​​​​​​​​​​ប្រ​​​​​​ឈម​​​មុខ​​​​​​ដាក់គ្នា​​​​​​​​​​​​ នៅ​​​​​​ឯ​

​​​​​​ប្រជុំ​កោះ Scarborough Shoal ដែរ​​​​​​ឬ​​​​​​យ៉ាងណា​​​។

លោក​​​​​​​​​​​​​​​ស៊ូរ៉ាពង្ស តូវីចាក់​​​​​​ឆៃគុល ​​​​​​​​​(Surapong

Tovichakchaikul) ​​​​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​ក្រសួង​​​ការ​​​បរទេស​​​​​​ថៃ ​​​​​​​​​​​​​​​បា​​​នមាន​​​ប្រ​​​សាសន៍​​​ថា ជំហរ​​​​​​របស់​​​​​​លោក​​​គឺ​​​ថា“ មិន​​​ចាំ​​​​​​បាច់​​​លើក​​​​​​ឡើង​​​អំពី​​​​​​ឧបទ្ទ​​​​​​វ​​​ហេតុ​​​​​​​​​ជាក់​​​លាក់​​​ទាំង​​​​​​នោះ​​​​​​ទេ”។

ប៉ុន្តែ​​​​​​​​​​​​​​​​​​នៅ​​​ក្នុង​​​សន្និសីទ​​​​​​​​​​​​សារ​​​ព័ត៌​​​​​​មាន​​​​​​​​​មួយ​​​​​​​​​​​​​​​កាល​​​ពី​​​យប់​​​ម្សិលមិញ ​​​​​​​​​​​​​​​​​​លោក កៅ គឹមហួន ​​​​​​​​​រដ្ឋ​​​លេខា​​​​​​ធិការ​​​​​​​​​​​​ក្រសួង​​​​​​ការបរទេស​​​​​​កម្ពុជា ​​​​​​បាន​​​ថ្លែង​ថា មិន​​​ទាន់​​​​​​មាន​​​ការ​​​​​​​​​​​​​​សម្រេច​​​​​​​​​យល់​​​​​​​​​ព្រម​​​​​​តាម​​​ពាក្យ​​​​​​ពេចន៍​​​​​​នោះ​​​​​​​​​​​​នៅឡើយ​​​ទេ។

លោក​​​បា​​​ន​​​បន្ត​​​​​​ថា “ បណ្តា​​​​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​​​​​​​​​​​​​ការ​​​​​​បរទេស​​​​​​អាស៊ាន​​​​​​​​​​​​​​​កំពុង​​​​​​​​​​​​​​​បន្ត​​​​​​ធ្វើ​​​​​​កិច្ច​​​​​​ការ​​​​​​ទាក់​​​​​​​​​ទិន​​​នឹង​​​​​​ការ​​​​​​ប្រើ​​​​​​​​​ប្រាស់​​​ពាក្យ​​​​​​ពេចន៍​​​​​​នេះ។​​​ហើយ​​​​​​ក្នុង​​​​​​ឋាន:ជា​​​​​​ប្រ​​​ធាន​​​អាស៊ាន​​​ ​​​កម្ពុជា​​​​​​​​​បាន​​​​​​​​​​​​ខិត​​​ខំ​​​​​​​​​​​​​​​ប្រឹង​​​ប្រែង​​​​​​អស់​​​ពី​​​​​​​​សមត្ថ​​​​​​ភាពហើយ​​​​​​ តែយើង​​​​​​នៅតែ​​​ជួប​​​ប្រទះ​​​​​​បញ្ហា​​​​​ខ្លះ​​​​​​​​​​​​​​​នៅ​​​​​​ឡើយ”។

បន្ទាប់​​​ពី​​​​​​​​​​​​​​​ជំនួប​​​​​​​​​​​​​​មួយ​​​​​​យ៉ាង​​​​​​​​​យូរ ដែល​ឥត​

​​បា​​​​​​ន​​​​​​​​​គ្រោងទុក​​​​​​ រវាង​​​លោក ហោ ណាំហុង​

រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​​​​កម្ពុជា ​​​​​​​​ជាមួយរដ្ឋ​​​មន្ត្រី​​​​​​ការ​​​បរទេស​​​​​​​​​ហ្វីលីពីន លោក​ អាល់បឺត ​ដែល​

​រ៉ូសារីយ៉ូ (Albert del Rosario) និង​​​មន្ត្រី​​​​​​ចិន​​​​​​

 

រួចមក ​​​លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) ​​រដ្ឋ​​​​​​មន្ត្រី​​​​​​​​​​​​​​​ការ​​​​​​បរទេស​​​​​​​​​​​​​​​​​​​​​​​​ឥណ្ឌូណេស៊ី ​​​​

មាន​​​ប្រសាសន៍​​​​​​ថា សេច​​​​​​ក្តី​​​ព្រាង​​​​​​នៃ​​​​​​សេច​ក្តី​​​​​​

​ថ្លែង​​​​​​​​​ការណ៍​​​​​​រួម​​​​​​នេះ ​​​ត្រូវ​​​បាន​​​​​​​​​ដាក់​​​ជួូន​​​​​​ប្រទេស​

​​​កម្ពុជា​​​ ដែល​​​ជា​​​ប្រធានអាស៊ាន​​​រួច​​​​​​ហើយ។

លោក ណាតាឡេហ្គាវ៉ា ​​​​​​​​​​​​​​មាន​​​​​​ប្រ​​​​​​សាសន៍​​​​​​ទៀតថា “ ខ្ញុំ​​​សង្ឃឹម​​​ថា ​​​វា​​​អាច​​​​​​នឹង​​​​​​​​​ឲ្យ​​​ផលល្អប៉ុន្តែ​​​យើង​​​​​​​​​នឹង​​​រង់​​​​​​ចាំ​​​មើល​​​​​​សិន។យើង​​​​​​ទើប​​​តែ​​​​​​​​​​​បាន​​​ធ្វើ​​​​​​​​​​​​​​​​​​ការ​​​​​​លើ​​​​​​សេច​​​​​​ក្តី​​​ព្រាង​​​​​​​​​​​​​នេះ ​​​និង​​​​​​​​​

ប្រ​​​គល់​​​​​​វា​​​ជូន​​​​​​​​​​​​ប្រធាន​​​អាស៊ាន​​​​​​​​​សម្រាប់​​​​​​ឲ្យគាត់​​​​​

​​​​កោះ​​​​​​ហៅ​​​​​​​​​យើង​​​​​​​​​​​​​​​​​​​​​មក​​​​​​វិញ​​​​​​​​​​​​ម្តង​​​ទៀត​​​​​​ប៉ុណ្ណោះ​​​​​​។​​​​​​​​​​​​​​​​​​​

វាជា​​​សេច​​​ក្តី​​​​​​​​​ព្រាង​​​​​​​​​​​​​​​​​​ស្តី​​​​​​ពី​​​ការ​​​​​​ព្រម​​​​​​​​​ព្រៀង​​​ទូទៅ​​​​​​មួយ ​​​​​​​​និងជា​​​​​​អត្ថ​​​​​​បទ​​​​​​​​​​​​សម្រប​​​​​​សម្រួល​​​​​​​​មួយ​​​ ដូច្នេះ​​​​​​​​​​​​​​​​​​​​​គ្មាន​​​នរណា​​​​​​​​​​​​ពេញ​​​​​​​​​ចិត្ត​​​​​​​​១០០​​​​​​ភាគ​​​​​​រយ​​​​​​ឡើយ។​​​​​​​​​​​​ពេល​​​នេះ ​​​​​​​​​ខ្ញុំ​​​​​​គ្រាន់​​​​​​តែ​​​​​​មាន​​​​​​បំណង​​​​​​​​​​​​ប្រាថ្នាចង់​​​​​​ស្រោចស្រង់​ស្ថាន​​​​​​​​​ការណ៍ ​​​​​​​​​​​​​​​​​​​​​​និង​​​​​​គ្រាន់​​​​​​​

តែ​​​​​​​​​​​​​​​​​​សង្ឃឹម​​​​​​​​​​​​​​​​​​ថា អាចធ្វើ​​​​​​​​​​​​ឲ្យ​​​​​​ប្រា​​​​​​កដ​​​​​​​​​ថា ​​​​​​​​​អាស៊ាន​​​​​​​​​​​​នៅមាន​​​គោល​​​ជំហរ​​​​​​រួម​​​​​​​​​មួយដដែល”៕

ប្រែ​​​សម្រួល​​​​​​ដោយ ហម សុផាណ្ណា ​​​​​​​​​​​​​​​​​​​​​​​​

និង​​​ តែម សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.