លោក ហ៊ុន​​​ តូ គ្រោង​ចេញ​ដំណើរ​​​ទៅ​​​ប្រទេស​​​អូស្ត្រាលី​​​ក្នុងខែនេះ​ ដើម្បី​​​ប្តឹង​បក​ទៅ​កាសែតវិញ​​​ 

លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួ​​​យប្រុស​​​របស់​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រ​​​សា​សន៍ ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នេះ​ថាលោកគ្រោង​​​​នឹង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រ​​​ទេស​​​​អូស្ត្រា​​​លី​​​នៅ​ចុងខែនេះដើម្បីប្តឹងកា​​​សែត​មួយ​​​ ដែល​​​កាល​​​ពី​​​ខែ​​​មុន​​​បាន​​​ចោទ​​​ប្រ​​​កាន់​ថាលោកត្រូវ​​​បាន​​​អាជ្ញាធរ​​​អូស្ត្រាលី​​​ស៊ើប​​​អង្កេត​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ និង​​​លាង​​​លុយ​​​កខ្វក់​​​នោះ។

កាល​​​ពី​​​ថ្ងៃទី​​​២៦ខែមីនាកាសែតប្រ​​​ចាំ​​​ថ្ងៃ​​​របស់​​​អូស្ត្រាលី ឌឹអេច (The Age) បាន​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​មួយ​​​ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា“ គ្រឿង​​​ញៀនៈជនសង្ស័យ​​​របស់​​​យើង​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា” ដែល​​​ចោទប្រកាន់ថាលោក ហ៊ុន  តូ​​​ ជាមុខសញ្ញាត្រូវស៊ើប​​​អង្កេត​​​ អំពី​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន ​​​​​និងលាង​លុយ​របស់​​​គណៈ​​​កម្មាធិការ​​​ប្រឆាំង​​​អំពើ​​​ឧក្រិដ្ឋ​​​របស់​​​ប្រទេស​អូស្ត្រាលី​​​។

សេចក្តីរាយ​ការ​​​ណ៍​​​ របស់​​​កាសែតឌឹអេចក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថាស្ថាន​​​ទូត​​​អូស្ត្រាលី​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ទិដ្ឋា​​​ការ​​​ដល់លោក ​​​ហ៊ុន​​​ តូ ​ដើម្បីធ្វើដំណើរ​​​ទៅ​​​ប្រ​​​ទេស​​​អូស្ត្រាលី។​​  ក្រោយ​​​ពី​​​មានសេចក្តីរាយ​​​ការណ៍នោះ​​​ លោក ហ៊ុន តូ បាន​​​បដិ​​​សេធ​​​យ៉ាង​​​ដាច់អហង្ការចំពោះការ​​​ចោទ​​​ប្រ​​​កាន់​​​នោះហើយ​​​លោក​​​ក៏​​​​​​បាន​​​បង្ហាញ​​​​​​លិខិត​​​ឆ្លង​​​ដែន​​ថត​​​ចម្លងមួយ​​​ច្បាប់​​​ជាភស្តុតាង​​​ថាលោក​​​បាន​​​ទៅ​ប្រទេសអូស្ត្រាលី​​​ ជា​​​ច្រើន​​​លើក​​​ក្នុង​​​រយៈ​​​ពេល​​​ពី​​​រឆ្នាំ​​​មុន​​​នេះ។

លោក​​​ ហ៊ុន តូ ក៏​​​បាន​​​ផ្ញើ​​​ពាក្យ​​​បណ្តឹង​​​​​​​ទៅ​​​កាសែត​​​ ឌឹអេចដោយ​​​ទាម​​​ទារ​​​ឲ្យ​កាសែត​នេះ​​​ចុះ​​​ផ្សាយ​​​កែ​តម្រូវ​អត្ថបទ​របស់​​​ខ្លួន​ឡើង​វិញ​​​ ហើយ​​​លោក​​​ក៏​​​បាន​​​គំ​​​រាម​​​ថា​​​ នឹង​​​ចាត់​​​វិធាន​​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ទៀត​​​ផង។

កាសែតឌឹអេចមិន​​​បាន​​​ចុះ​​​ផ្សាយ​​​កែ​​​តម្រូវទេ ហើយ​​​លោក ប៉ូល រ៉ាម៉ាដជ៍ (Paul Ramadge) ចាង​​​ហ្វាងការផ្សាយរបស់​​​កាសែតឌឹអេចក៏​​​ពុំ​​​បាន​​​ឆ្លើយ​​​តបចំពោះ​​​ការ​​​សុំ​​​ឲ្យ​​​លោកធ្វើអត្ថា​​​ធិប្បាយ​​​ដែរ។

លុះមក​​ដល់ម្សិល​​​មិញនេះ ​​​លោក ​​​ហ៊ុន តូ​​បាន​​​មាន​​​ប្រ​​​សាសន៍ថាលោក​​​គ្រោង​​​នឹង​​​ទៅ​​សួរសុខទុក្ខគ្រួសារ​​​ របស់​​​លោក​​​នៅប្រ​​​ទេស​​​​​​​អូស្ត្រាលីមុន​​​ដំណាច់​​​ខែ​​​នេះ ​​​ហើយ​​​លោក​​​នឹង​​​ចាត់​​​វិធាន​​​ការប្តឹង​​​កាសែត ឌឹ អេច នេះ​តែម្តង។

លោក​​​ ហ៊ុន តូ បាន​​​មាន​​​ប្រ​​​សាសន៍បន្ថែម​ទៀតថា “ ខ្ញុំ​​​នឹង​​​ទៅ​​​លេង​​​នៅ​​​ទី​​​នោះ ដើម្បី​​​រក​​​ពឹងមេ​​​ធាវី​​​ប្ដឹង​​​បក​​​ទៅ​​​លើ​កាសែត ឌឹ អេច​ របស់​​អូស្ត្រាលីនេះ”។ លោក​​​ ហ៊ុន​​​ តូ​​​ បាន​​​អញ្ជើញអ្នក​​​យក​​​ព័ត៌មានឲ្យ​​​ធ្វើដំ​​​ណើរ​​​ជា​​​មួយ​​​លោក​​​ទៅ​​​កាន់​​​ប្រ​​​ទេស​​​អូស្ត្រាលីដើម្បី​​​យកព័ត៌មាន​អំពី​​​ការ​​​ដាក់​​​ពាក្យ​​​​​​បណ្ដឹងរបស់​​​លោក​ទៅតុលា​​​ការ​​​អូស្ត្រាលី​​​។

អត្ថបទនៅ​​​ក្នុង​​​កាសែតឌឹអេច ​​​ក៏​​​បាន​​​​​​បញ្ជាក់​​​​អំពី​​​ការជាប់ទាក់​​​ទងរបស់​​​លោក ​​​គិត ម៉េង ដែល​ជា​ប្រ​​​ធាន​​​ក្រុម​​​ហ៊ុន រូ៉យ៉ាល់ ​​​គ្រុប​​​កម្ពុជា​​​​ទៅនឹងសកម្មភាព​​​ខុស​​​ច្បាប់​​​ផង​​​ដែរ។

នៅពេល​​​នោះ លោក ​​​ម៉ាក ​​​ហានណា ​​​(Mark Hanna) ប្រ​​​ធាន​​​ហិរញ្ញវត្ថុ​​​ក្រុម​​​ហ៊ុន​​​រូ​​​៉​​​យ៉ាល់​​​ គ្រុប​​​ បាន​​​មាន​​​ប្រ​​​សាសន៍ថា ក្រុម​​​ហ៊ុន​​​កំពុង​​​ចាត់​​​វិធាន​​​ការតាម​​​​ផ្លូវច្បាប់​​​ទល់​​​នឹង​​​កាសែតឌឹអេច។​​​

ក៏ប៉ុន្តែ​​​កាល​​​ពី​​​ម្សិលមិញនេះ ​​​លោក ហានណា បែរជា​​​មាន​​​ប្រ​​​សាសន៍ថាលោក​​​នឹង​​​មិន​​​​ចាត់​​​វិធាន​​​ការ​​​នោះ​​​ទេប្រ​​​សិន​​​បើ​​​កាសែត​​​នេះ ព្រ​​​ម​​​ទទួល​​​កំហុស​​​របស់​​​ខ្លួន។ លោក ហានណា បានមានប្រសាសន៍ថា“ខ្ញុំ​​​បាន​​​និយាយ​​​ផ្ទាល់​​​ជាមួយ​​​​​​អ្នក​សរសេរ​​​​​​​​​​​​​​​អត្ថបទនេះ​​​ គឺ​លោក [នីក មែកខិនហ្សុី​​​(Nick McKenzie)]​​​​​​ ហើយ​​​លោក​​​បាន​​​បញ្ជាក់​​​ថា [សកម្មភាព​​​ឧក្រិដ្ឋ]​​​ ពុំ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​លោក​​​ គិតម៉េង​​​ នោះ​​​ទេ”។

លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​​​ដូច្នេះ​ថាលោក​​ជឿ​​​ជាក់​​​ថាអ្នក​​​យក​​​ព័ត៌មាន​​​របស់​​​កាសែត​ ឌឹអេច គ្រោង​​​នឹង​​​ចុះ​​​ផ្សាយ​​​អត្ថបទ​កែតម្រូវ​ទាក់​​​ទិន​​​នឹង​​​លោក គិត ម៉េង។ លោក ហានណា​ ​​ បាន​​​មាន​​​ប្រ​​​សាសន៍​​​បន្ថែមទៀតថា​​​ “ យើង​​​មិន​​​សប្បាយ​​​ចិត្ត​​​ទាល់​​​តែ​​​សោះ​​​តាំង​​​ពីបានលេច​​​ឮពីដំបូង​​​មេ្ល៉ះ  ប៉ុន្តែលោក ​​​[ មែក ខិនហ្ស៊ី ] បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​ពិតជា​​​បាន​​​ធ្វើ​​ដោយ​​​មិន​​​បាន​​​ពិចារណា​​​ច្បាស់​​​លាស់”៕

   ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.