ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ដែលទើប​ដោះ​លែង​ពី​ពន្ធនាគារ​បាន​នាំគ្នា​ត​វ៉ា​ម្តង​ទៀតកាលពីម្សិល​​​មិញ​​​

មាន​រយៈ​ពេល​មិន​ដល់​ពី​រសប្ដាហ៍​ផង​ទេ​បន្ទាប់​ពី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​រួច​​​មកស្ត្រី​មកពីសហគមន៍​បឹង​កក់​១៣នាក់​ ដែល​ត្រូវ​បានតុលាការ​កាត់​ឲ្យ​ជាប់​ទោស​កាល​ពី​ខែ​ឧសភា​ ដោយសារ​​បាន​តវ៉ា​អំ​ពី​ការ​បណ្ដេញ​ពួក​គេ​ចេញ​ពី​សហគមន៍​បឹង​កក់​រាជធានីភ្នំពេញ​ បាន​នាំគ្នាតវ៉ា​ជា​សាធារណៈ​ជា​​​​លើក​ដំបូង​ម្តងទៀតកាល​ពីម្សិលមិញ​។

ស្ត្រី​ទាំង​អស់​នោះ​ ដែលមានការ​ចូល​រួម​​​​ពី​អ្នក​ជិត​ខាង​ជា​ច្រើន​ផង​នោះ​​បាន​ដាក់​ញត្តិ​ទៅតាមបណ្ដា​ស្ថានទូត​នានា​ ដូច​ជា​ស្ថាន​​​​​ទូត​​​​​​​អូស្ត្រាលី​ បារាំង​ អង់គ្លេសនិង​ស្ថាន​ទូត​សហរដ្ឋ​​​អាមេរិកដូចការ​សន្យា​របស់​ពួកគេ​បន្ទាប់​ពី​ថ្ងៃ​​ត្រូវដោះ​លែង​​​ពីពន្ធនា​​​គារកាល​​ ​ពី​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា​ ដែលអះអាង​ថា ​និង​នៅតែបន្ត​ធ្វើ​ការ​តវ៉ា​​ ដើម្បី​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​។

ញត្តិ​ទាំង​នោះ​មាន​ខ្លឹម​សារ​ថាស្នើ​ឲ្យស្ថាន​​​​​​​ទូត​ទាំង​នោះ​ជួយ​ជំរុញ​ឲ្យ​សាលា​រាជ​​​ធានី​ភ្នំពេញ​ប្រញាប់វាស់​វែង​ដី​ទំហំ១២,៤៤​​​​ ហិកតា​​នៃ​​អតីតដីតំបន់​បឹងកក់​​ ដែល​រដ្ឋា​ភិបាល​​​​បានកាត់ចេញ​ពី​ដី​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យរបស់​លោក​ ឡៅម៉េង​ឃិនសមាជិក​ព្រឹទ្ធ​សភា​មកពីគណបក្ស​ប្រជា​ជន​កម្ពុជា ​ដូច្នេះ​គ្រួសារ​អ្នក​ភូមិ​បឹង​កក់​​​នឹង​​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ ដែល​គេរង់​ចាំ​ជាយូរ​មក​ហើយ​នោះ​។ប្រជាជន​ប្រហែល​៩០គ្រួសារ​ដែល​បាន​អះអាង​ថាពួកគេ​ត្រូវ​បានកាត់​ចេញ​ពី​ដី​នោះ​ដោយ​មិន​ត្រឹម​ត្រូវ​ ហើយ​មិន​​ដែល​ទទួលបានការ​ពន្យល់​ហេតុ​ផល​ឲ្យ​បាន​ច្បាស់​លាស់​ឡើយ​។

ការ​​តវ៉ានេះ​ គឺជា​ការ​តវ៉ា​​ប្រឆាំង​នឹង​​សេចក្តី​សម្រចរបស់​សាលា​ដំបូង​រាជធានីភ្នំពេញ ​កាលពី​ខែ​ឧសភាដែល​បានផ្តន្ទា​​​ ទោសពួកគេឲ្យ​ជាប់ទោសនិង​ដាក់​ពន្ធនា​គារ​​ ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​​​​រិះគន់​យ៉ាង​ចាស់ដៃ។ ក្រៅ​ពី​ស្នើ​សុំ​ឲ្យ​ធ្វើ​ការ​វាស់​វែង​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ ស្ត្រី​ទាំង​នោះ​បាន​ធ្វើដំណើរ​ទៅ​​​​កាន់​ស្ថានទូត​ ដើម្បី​ថ្លែងអំណរគុណ​ពួក​​​គេ​​ ដែល​បាន​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​​​​​​​​ពី​ពន្ធនាគារ​។

ជា​ពិសេស​ស្ថានទូតសហរដ្ឋអាមេរិក​ដែល​​​​បាន​ជំរុញ​ប្រទេសកម្ពុជា ​ឲ្យ​ធានាឲ្យ​បាន​​​​ចំពោះ​ស្ត្រី​ទាំង​១៣នាក់​នោះ​ថា  ​​​គួរ​​​ទទួល​​​ បានយុត្តិធម៌នៅពេលប្តឹង​ឧទ្ធរណ៍ ​​​​​អំ​ឡុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ លោកហោ​ ណាំ​ហុង​ ​និង​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​​ លោក​ស្រី​ ហីុលឡារីគ្លីន​តុន​ នៅ​ទីក្រុង​វ៉ាស៊ីន​តោន ​កាល​ពីខែ​មុន។

អ្នកស្រី​ ហេងមុំជា​ស្រី​ម្នាក់​ក្នុង​ចំ​ណោម​​​ស្ត្រី​​ ដែល​ត្រូវបាន​ដោះ​លែង ​បាន​​ថ្លែង​ថា​  “​យើង​បាន​ស្នើ​ឲ្យ​ស្ថានទូត​ទាំងអស់​​នោះ​បន្ត​ជំរុញ​ឲ្យ​រដ្ឋា​ភិបាលឆាប់​ដោះ​ស្រាយ​បញ្ហា​របស់អ្នក​សហគមន៍​បឹងកក់ ​ជា​ពិសេស​សូម​​​វាស់វែង​ដី​ទំហំ​១២,៤៤ហិកតា​ជូន​ប្រជា​ជន​ និង​​​​ជំរុញ​ឲ្យ​តុលាការ​កំពូល​លុប​ចោល​ការ​​​ចោទប្រកាន់”។ អ្នកស្រី​បន្ត​ថាស្ត្រី​ទាំង​នោះ​បាន​ដាក់​ប្តឹង​​​សាទុក្ខទៅ​តុលាការ​កំពូល​កាល​ពីសបា្តហ៍​​​មុនដើម្បីជំទាស់​ទៅនឹង​សេចក្តី​សម្រេច​របស់​​​​ សាលា​ឧទ្ធរណ៍​ដែល​បាន​តម្កល់​បទ​​​ចោទ​​​ប្រកាន់​មកលើ​ពួក​គេពីបទកាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​​ និងបទ​​បះបោរ​​​ប្រឆាំង​​​នឹង​អាជ្ញាធរ​សាធារណៈ​ មានស្ថាន​ទម្ងន់​ទោសតែពួក​គាត់ត្រូវបានដោះលែង​​​មកវិញ។

ការដាក់ញត្តិ​របស់​ស្ត្រី​ទាំង​នោះនៅតាម​ស្ថាន​ទូត​​ បានធ្វើឡើងមួយ​ថ្ងៃ​ មុន​​ការ​មក​​​ដល់​​របស់​លោកស្រី​ គ្លីន​តុន​ ក្នុង​​​ដំណើរ​​​ទស្សនកិច្ចមក​កាន់​ប្រ​ទេស​កម្ពុជា ​​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ និង​ដឹកនាំ​គណៈ​ប្រតិភូ​​ធុរកិច្ច​អា​មេ​រិក​មក​កម្ពុជា​ផង​ដែរ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​កាល​ពីម្សិល​មិញ​ ក្រុមអង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​​លើក​ឡើង​ពី​ស្ថានភាព​ស្ត្រី​សហគមន៍​​​​បឹង​កក់ ​និង​បាន​ជំរុញ​ឲ្យ​លោក​​ស្រីគ្លីន​តុន​បង្កើន​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ឲ្យបានជិតស្និទ្ធស្តី​ពី​​លក្ខ​​​ខណ្ឌ​​​​ពង្រឹងសិទ្ធិ​មនុស្ស​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត។

ក្រុម​អង្គការ​សិទិ្ធ​​មនុស្ស​​ ដែល​មាន​មូល​​​ដ្ឋាន​នៅ​ទីក្រុង​ញូវ​យ៉ក​បាន​ជំរុញ​ឲ្យ​លោក​​ស្រី​ គ្លីនតុន ​យក​ចិត្ត​ទុកបញ្ហា​​សិទ្ធិមនុស្ស​​​ជា​​​អាទិភាពនិង​ការ​បញ្ឈប់​សកម្មភាពទន្ទ្រាន​យក​ដី​ដោយខុស​ច្បាប់​ ដែលជាការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ ហើយ​បាន​លើក​ឡើង​ថា​ ការ​ដោះ​លែង​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​នោះ​ជា​ភស្តុតាង​បញ្ជាក់​ថាមាន​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេង​​​ទៀត​ផង​ដែរ៕

ប្រែសម្រួលដោយឃិនណៃ​​

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.