ស្ត្រី​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​ជួប​​​ជាមួយ​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូ​​​ត​​​សហរដ្ឋ​​​អាមេរិក នៅ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប

កាលព​​​ី​​​ថ្ងៃសៅរ៍ ស្ត្រី​​​ប្រាំ​​​នាក់​​​មក​​​ពី​​​សហ​គមន៍​​​បឹង​​​កក់ បាន​​​ជួប​​​ជាមួយ​​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូ​​​ត​​​គោចរ​​​​​​សហរដ្ឋ​​​អាមេរិក​ទទួល​បន្ទុក​​​កិច្ច​​​ការ​​​នារី​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​​​ក្រុង​​​សៀម​​​រាប ​ដោ​​​យ​​​​​​ស្នើ​សុំ​​​ឲ្យ​​​​​​ស​​​ហ​​​រដ្ឋ​អា​​មេរិក​ជួយ​​​អន្តរា​​​គមន៍​ក្នុង​​​រឿ​​​ង​​​រ​​​បស់​​​ពួក​​​គេ​​​ និ​​​ង​​​​​​ដាក់​​​សម្ពាធលើ​​​រដ្ឋាភិ​​​​​​បា​​​ល​​​​​​កម្ពុជាឲ្យ​​​​​​បញ្ឈប់អ​​​ំ​​​ពើ​​​ហិង្សា​​​​​ប្រឆាំង​​​​​​នឹងស្ត្រី។

ពេល​​​ជួប​​​នៅ​​​ខាង​​​​​​ក្រៅ​​​​​​វេទិ​​​កាពាណិជ្ជ​​​កម្ម​​​អា​​​​​​ស៊ាន-សហ​​​រដ្ឋអា​​​មេរិក ស្ត្រី​​​ទាំ​​​ង​​​​​​នោះ​​​​​​បា​​​ន​​អង្វរលោកស្រី ម៉េលឡានី វឺវៀ ​(Melanne Verveer)​ឯកអគ្គ​​​រដ្ឋ​​​ទូតគោចរ​​​អា​​​មេរិក ឲ្យជួ​​​យ​​​ទាម​​​ទា​​​រ​​​ដី​​​​​​របស់ពួ​​​ក​​​គេ​​​​​​​​​ម​​​ក​​វិញ ព្រមទាំង​ជួយ​​ឲ្យ​ស្ត្រី​​​​១៣​​​នាក់ ដែល​​​ត្រូវ​​​បា​​​ន​​​​​​ផ្តន្ទា​​​ទោស​​​ពី​​​​​​បទ​​​ឧក្រិដ្ឋ​​​​​​ ក្រោ​​​យ​​​ពីមា​​​ន​​​កា​​​រ​​​​​​តវា​​​ប្រឆាំ​​​​​​ង​​​នឹង​​​​​​កា​​​រ​​​​​​បណ្តេញ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ចេញ​​​​​​ពី​​​ស​​​ហ​​​គមន៍​​​បឹង​​​កក់​​​កា​​​ល​​​ពី​​​ថ្ងៃ​​​ទី​​​​​​២៤​​​ខែ​​​ឧសភា​នោះបាន​រួ​ច​ផុត​ពី​ការ​ចោទ​ប្រកាន់​។

លោក​​​ស្រី មូរ សុខ​​​ហួរ ​​​តំ​​​ណា​​​ង​​​​​​រាស្ត្រ​​​គណ​​​​បក្ស​​​ សម ​​​រង្ស៊ី ដែ​​​ល​​​បា​​​ន​​​​​​រៀប​​​ចំ​​​​​​និង​​​​​​​​​បា​​​​​​ន​​​ចូល​​​រួ​​​ម​​​ក្នុ​​​ង​​​កិច្ច​​​ប្រជុំ​​​នោះ ​​​​​​​​​បា​​​ន​​​មា​​​ន​​​​​​ប្រ​​​សាសន៍​​​ថា​ “ [លោកស្រី វឺវៀផ្ទាល់​​​មា​​​ន​​​កា​​​រ​​​ភ្ញាក់​​​​​​ផ្អើល​​​​​​យ៉ា​​​​​​ងខ្លាំ​​​ង​​​​ចំពោះ​រឿង​​​នេះ​ ហើយ​​​លោកស្រី​​​បា​​​ន​​​​​មា​​​ន​​​ប្រ​​​សាសន៍​​​​​​ថា លោក​​​ស្រីនឹង​​​​​​បញ្ជូន​ញត្តិ​​របស់​ពួកគាត់​​ទៅ​​​លោកស្រី ហ៊ីលឡា​​​រី ​គ្លីន​​​​​​តុន (Hillary Clinton) ​[រដ្ឋ​​​ម​​​ន្ត្រី​​​​​​ក្រសួ​​​ង​​​កា​​​រ​​​បរ​​​ទេស​​​សហ​​​រដ្ឋ​​​​​​អា​​​​​​​​​មេរិក]”។

លោកស្រី​​​​​​បន្ត​​​ថា “ មិន​​​មែន​​​ត្រឹម​​​តែ​​​​​​រឿ​​​ង​​​នោះ​​​ទេ លោក​​​ស្រី​​​ក៏​​​​​​បា​​​ន​​​ពិភាក្សាអំពី​វិធាន​ការ​​បន្ត​​​ទៀត និង​អំពី​​​របៀប​ដែល​ក្រសួ​​​ង​​​ការ​​​បរទេស​​​ [សហរដ្ឋ​​​​​អា​​​​​​មេរិក] នឹង​​​​ជំរុញ​ឲ្យ​ធ​​​នា​​​គា​​​រ​​​ពិ​​​ភព​​​លោក​​​ និង​​​រដ្ឋាភិ​​​បា​​​ល​​​​​​​នានា ​ដូច​ជា​រដ្ឋាភិបាល​ក្នុ​​​ង​​​​​​​​​សហគមន៍អឺរ៉ុប​​​​ចូល​រួម​ដោះ​ស្រាយ​​​បញ្ហា​​​សិទ្ធិ​​​កាន់កាប់​​​ដី​​​ធ្លី​​​​​​​ទាំងមូល”។

​​​លោក​​​ស្រី​​​ មូរសុខហួរ ថ្លែង​ថា លោកស្រី​​​​បា​​​ន​​ទាក់​​​ទង​​​លោក​​​ស្រី គ្លីនតុ​​​ន ឲ្យជួ​​​​​​ប​​​ស្ត្រីទាំ​​​ង​​​នេះ​​​កា​​​លពី​​​ថ្ងៃ​​​សុក្រ ប៉ុន្តែ​​​​បរាជ័យ ​ដោ​​​យ​​​​​​សារ​​​​ពេល​​​វេលា​​​មា​​​​​​ន​​​កំ​​​ណត់ សូ​​​ម្បី​​​តែ​​រដ្ឋ​​​​​​មន្ត្រី​ការ​បរទេស​រូប​នេះ​​​​​​​ក៏មិន​​​អា​​​ច​​​ចូល​​​​​​រួម​​​​​​នៅ​​​ក្នុង​​​កិច្ច​​​​​​ពិភាក្សាតុមូ​​​ល​​​ជាម​​​ួ​​​យ​​​​​​នឹង​​​កម្មការិ​​​នី​​​កម្ពុជា​​ដែ​​រ​នៅ​​​​ថ្ងៃ​​​នោះ​​​។​​​អ្ន​​​ក​​​​​​ស្រី​​​ ទេព វន្នី​​​ អ្ន​​​ក​​​ភូមិ​​​​​​បឹង​​​កក់​​​ដែល​​​​​​បា​​​ន​​​

ចូ​​​ល​​​រួម​​​ក្នុ​​​ង​​​កិច្ច​​​​​​ប្រជុំ​​​នោះ​​​បា​​​ន​​​និ​​​យា​​​យ​​​ថា ស្ត្រី​​​ទាំង​​​នោះ​​​បា​​​ន​​​ប្រាប់​​ឯក​​​អគ្គ​​​រដ្ឋ​​​ទូតអំ​​​ពី​​​រឿ​​​ង​​​រ៉ាវ​​​​​​ ដែ​​​ល​​​នគរ​​​បា​​​ល​​​ជួ​​​ន​​​​​​កា​​​ល​​​​​​បា​​​ន​​​​​​ប្រើ​​​​​​អំ​​​ពើ​​​ហិង្សា​​​និង​​​ប្រើ​​​ដៃ​​​ធ្ងន់​​​ម​​​ក​​​លើ​​​ពួ​​​ក​​​គេ​​​ រួ​​​ម​​​ទាំ​​​ង​​​កា​​​រ​​​​​​ពិតដែ​​​ល​​​ថា ស្ត្រី​​​​​​ទាំង​​​នោះ​​​បា​​​ន​​​ស្ថិត​​​​​​នៅ​​​ក្រោមការ​​​​​​ឃ្លាំ​​​​​​មើល​​​រ​​​បស់នគរ​​​បា​​​ល ចា​​​ប​​​់​​​តាំ​​​​​​ង​​​ពី​​​មក​​​ដល់​​ក្រុង​​​សៀម​​​រាប​​​កា​​​ល​​​ពីថ្ងៃ​​​សុក្រ។

អ្ន​​​ក​​​ស្រី​​​បា​​​ន​​​មា​​​ន​​​ប្រ​​​សាសន៍​​​បន្ថែម​​​ថា​

“ រាល់​​​សកម្មភាព​​​របស់​​​ពួក​​​យើង ​​​ត្រូវ​​​បាន​​​​​​នគរបាល​​​​តាម​ឃ្លាំ​មើល​​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា ​​​វា​​​គឺ​​​ជាការ​​​គំរាម​​​កំហែង​​​ចំពោះ​​​សុវត្ថិ​​​ភាព​​​របស់​​​​​​យើង។​​​ យើង​​​សង្ឃឹម​​​ថា សារ​នេះ​​​នឹង​​​ត្រូវ​​​បាន​​​បញ្ជូន​​​ដល់​​​ដៃ​​​ថ្នាក់​​​ដឹកនាំ​​​​​​រដ្ឋា​​​ភិបាល​ ហើយ​​​ពួ​​​កគេនឹង​​​អន្ដរាគមន៍ ​​​ដើម្បី​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហានេះ”។ លោក​​​ស្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា

ក្នុង​​​កិច្ច​​​ប្រជុំ​​​នេះស្ត្រី​​​ទាំង​​​នោះ បានប្រគល់​​​​

ជូនលោក​​​ស្រី​​​ វឺវៀ​​​​​​ នូវ​​​ក្រមា​​​ ដែល​​​ពួកគាត់​​​បាន​​​ត្បាញ​​​ដោយ​​​ដៃកាល​​​ពីនៅ​​​ក្នុង​ពន្ធនា​គារ

​​​​​​​ខែ​​​មុន។ លោក​​​ស្រី​​​ វឺវៀ ​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​នឹង​​​យក​​​ក្រមានេះ ជូន​​​លោក​​​​ស្រី​​​ គ្លីនតុន ជាមួយនឹង​​​ញត្តិ។

លោក ដេវីដ  វែលស៍ (David Welsh) ​នាយក​​

​​ប្រ​​​ចាំ​​​ប្រទេស​​​នៅ​​​មជ្ឈមណ្ឌលអាមេរិកកាំង​​​ដើម្បី​​​​សាមគ្គី​​ភាព​​អន្ដរជាតិ​​​ ដែល​​​​​​នៅ​​​ជា​​​មួយ​​​លោក​​​ស្រី​​​ គ្លីន​​​តុន​​​ អំឡុង​​​ពេល​​​​​​លោក​​​ស្រី​​​​ទៅ​ជួប​តំណាង​​​កម្មករ​​​កាល​​​ពី​​​ចុង​​​សប្ដាហ៍​​​នេះ​​​ បាន​​​ថ្លែង​ថាជំនួប​នេះ​​​អាច​​​​មាន​​​លទ្ធ​ផល​

​​សម្រាប់​​​​​​​​​​អ្នក​​​បឹង​​​កក់​ដោយ​​​សារតែវា​​​ស្រប​​​គ្នា​​​ជាមួយនឹង​​​បេសកកម្ម​សម​ភាព​​​យែនឌ័ររបស់​​​រដ្ឋ​​​មន្ត្រីការ​បរទេស​រូប​នេះ។លោកថ្លែងថា “ គ្មាន​​​ហេតុ​​​​ផល​​​អ្វី​​​ដែល​​​លោក​​​ស្រី​​​ គ្លីន​​​តុន

មិន​​​បាន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះដោយ​សារ​​បញ្ហា​​​​យែនឌ័រ​របស់​​​​​​ប្រជាពល​​​រដ្ឋ​​​ពាក់​​​ព័ន្ធ​នោះ​ទេ។​​

វា​​​មាន​​​ការ​​​ពិបាក​​​ក្នុង​​​ការ​​​និយាយថាតើ​​​ នឹង​​​ត្រូវ​​​លើក​​​ឡើង​​​ដោយ​​​របៀប​​​ណា ប៉ុន្ដែ​ប្រសិន​

​​​បើ​​​ការ​​​ធ្វើ​​​ទណ្ឌ​​​កម្ម​​​មិន​​​មែន​​​ជា​​​ជម្រើសនោះ

គេ​​​ប្រាកដ​​​ជា​អាច​​​និយាយ​​​បា​​​នថា រដ្ឋា​ភិបាល

​​​កម្ពុជានឹង​​​ដឹង​​​ថា ខ្លួន​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​ឃ្លាំ​​​មើល​​​របស់​​​[សហរដ្ឋ​​​អាមេរិក]”៕

ប្រែ​​​សម្រួល​​​ដោយ ហម​​​ សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.