អភិបាល​ក្រុង​បាវិត ត្រូវតុលា​ការ​​ចោទ​​ប្រកាន់​ក្នុង​ការបាញ់​ប្រហារ​ឲ្យ​របួស​ស្ត្រី​តវ៉ា​បីនាក់

លោកឈូកបណ្ឌិតអតីត​អភិបាល​ក្រុង​បាវិត​ និងជា​ជន​សង្ស័យ​តែ​ម្នាក់​​គត់​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​កម្មការិនី​រោង​ចក្រ​​បីនាក់​ ឲ្យ​រង​របួស​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួសស្នាម​ដោយ​អចេត​នា​។

ប្រសិន​បើ​រក​ឃើញ​កំហុសលោកបណ្ឌិត​​អាច​ជាប់​ពន្ធនា​គារ​យ៉ាង​តិច​ប្រាំមួួយថ្ងៃ និង​​​យ៉ាង​​​ច្រើនពីរឆ្នាំ ​​​ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចន្លោះ​​​ពី២៥០ដុល្លារនិង១.០០០ដុល្លារ។លោក​ ហុឹងប៊ុនជាព្រះរាជ​អាជ្ញារ​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​  ដែល​បាន​​ចោទ​ប្រកាន់​​​លោក បណ្ឌិត កាលពី​ម្សិលមិញ​ ​មាន​ប្រ​សា​ស​ន៍​ថា “ គាត់​គឺ​ជា​​​ជន​សង្ស័យ​តែ​​​ម្នាក់​​គត់ដែល​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ ​​​ហើយ​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​​​ដោយ​​​អចេតនា”។

យោង​តាមមាត្រា​២៣៦​ ​នៃក្រម​ព្រហ្ម​ទណ្ឌ​ បានចែង​​​ថា ការ​បង្កឲ្យ​មាន​របួស​ស្នាម​ដោយ​អចេតនា “ គឺជាអំពើដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​របួស​​​ដល់​​​អ្នក​​​ដទៃ​​​ដោយសារ​​​ធ្វេស​ប្រហែស ការមិនប្រុងប្រយ័ត្ន​​​ ឬ​​​ការខ្ជី​ខ្ជា ដែល​​​​បង្ក​​​ឲ្យ​​​មាន​​​អសមត្ថភាព​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​ងារ​​​ស្មើ ឬ​​​លើស​​​ពី​​​ប្រាំបី​​​ថ្ងៃ​ ឬការ​បំពាន​លើ​កាតព្វ​កិច្ច​​​សន្តិសុខ​​​ឬកាតព្វកិច្ចប្រុង​​​ប្រយ័ត្ន ដែល​​​ច្បាប់​​​តម្រូវ​​​។​​​​​

ទោះបី​ជា​មាន​ការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​​បាញ់​ប្រហារ​​កម្មការិនី​បី​​​នាក់​ឲ្យ​រង​របួស​ធ្ងន់​ក៏​​​ដោយ ក៏​​​លោក​បណ្ឌិត​ មិន​ត្រូវបាន​ចាប់​ខ្លួន​នោះដែរ។ មន្ត្រី​តុលាការ​បាន​បដិ​សេធ​មិនធ្វើ​អត្ថា​ធិប្បាយ​ ថា​តើ​លោកត្រូវ​ឃុំខ្លួនភ្លាម​បន្ទាប់​ពី​មានការ​​ចោទប្រកាន់ ​ឬក៏យ៉ាងណា​នោះ​ទេ។ លោក ​​​ប៉ិច​​​ ឈឿត​​​ ប្រធានសាលាដំបូង​ខេត្ត​​បាន​មាន​ប្រសាសន៍​ថាលោក​បាន​ទទួល​សំណុំរឿងរួចហើយ​ ព្រមនឹង​ចាត់​តាំង​ចៅ​ក្រម​ស៊ើប​អង្កេត​នៅចុង​សប្តាហ៍​ក្រោយ។ អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ការងារ ​​​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ មិន​ត្រឹម​ត្រូវ។​

លោកមឿនតុលា​ ប្រធាន​កម្ម​វិធី​ការ​​​ងារ​ នៅ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់សហ​គមន៍​​បានលើកជាសំណួរថា“តើ​អ្នក​បង្ក​ឲ្យ​មាន​របួស​ស្នាម​​យ៉ាងដូចម្តេច នៅ​ពេល​អ្នកដកកាំភ្លើងការ​បាញ់​គេ។វាមិន​អាច​ទៅ រួច​នោះ​ទេ​ ពេល​ដែលអ្នក​បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​មនុស្ស​ រួច​ហើយ​និយាយ​ថា​ វា​ជា​រឿង​អចេតនា​នោះ”។​

លោក បណ្ឌិត​​​បាន​​​បាញ់​​​កម្មការិនី ​​​អំឡុង​​​ពេល​​​កើត​​​មាន​​​ការ​​​តវ៉ា​​​ដោយហិង្សាមួយ​​​កាល​​​ពី​​​ចុង​​​ខែកុម្ភៈ​​​នៅ​​​ឯ​​​រោង​​​ចក្រ​​​ផលិត​​​ស្បែក​​​ជើង​​​មួយ​​​សម្រាប់​​​សម្ភារៈកីឡា ​​​ដែល​​​មាន​​​ម៉ាកពូម៉ា(Puma)របស់​​​​​​អាល្លឺម៉ង់​​​នៅ​​​ក្នុង​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​ម៉ាន់​ហាត​តាន់ ។

លោក សុក សំអឿន នាយក​​​ប្រតិបត្តិ​​​នៃ​ក្រុម​​​អ្នក​​​​​​ច្បាប់​​​ការពារសិទ្ធិកម្ពុជា ​​​បាន​​​លើក​​​ឡើង​​​ថា​​​  បើ​​​គ្មាន​​​ការ​​​ចាប់​​​ខ្លួនទេ សំណុំ​រឿងរបស់​​​លោក​ បណ្ឌ​ិត​ នឹង​ត្រូវ​អូស​បន្លាយ​ជាមិនខាន​​​។

​​​លោក​​ សំអឿន​​​ បាន​​​បន្ត​​​ថា​​​ “ សំណុំ​​​រឿង​​​​​​​​​នេះវា​​​ពាក់​​​ព័ន្ធ​​នឹងអ្នក​​​នយោ​​​បាយ ​​​ហើយ​​​វា​​​ជា​​​រឿង​​​មួយ​​​ចូល​​​ក្នុង​​​នយោ​​​បាយ ខ្លាំងណាស់ដូច្នេះ​​​មិនងាយនឹង​​​ដូរវា​​​ឲ្យ​​​ទៅ​​​ជា​​​បទចោទ​ធ្ងន់​​​ធ្ងរ​​​ណាស់នោះទេ”។ លោកបានបន្ថែម​ថា ការ​​​ចោទ​​​ប្រកាន់​​​កម្រិត​​​ស្រាល​​​បែប​​​នេះ​​​មិន​​​បាន​ព្រមាន​ដល់បទឧក្រិដ្ឋដោយការប្រើ​​​កាំភ្លើង​​​បានទេ។

លោក នុត យ៉ត​​​ បង​​​ប្រុស​​​​​​របស់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ នុត សុខន អាយុ​​​២៣ឆ្នាំ​​​ ដែល​ជាជន​រងគ្រោះម្នាក់ក្នុង​​​ចំ​​​ណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​​បីនាក់ បាន​​​និយាយថា​​​ការ​​​ចោទ​​​ប្រកាន់លោក​​​បណ្ឌិត​​​ គឺ​​​មិនសម​​​នឹងបទ​​​ឧក្រិដ្ឋ​​​នោះ​​​ទេ។

លោក​​ ណុត យ៉ត ដែលមានអាយុ​​​២៦ឆ្នាំ​​​ បាន​​​និយាយ​​​ថា​​​ “ ខ្ញុំ​​​គិតថា​​​[តុលាការ] មាន​​​ចេតនា​​​ជួយសម្រាលទោស​​​ឲ្យអ្នក​​​​​​បាញ់​​​។​ការសម្រេច​​​​​​បែប​​​នេះ​​​ គឺពិត​​​ជា​​​គួរ​​​ឲ្យ​​​ខ្លាច​​​​​​ណាស់។​​​ វាស្រាល​​​ពេក​​​ហើយ​​​។ ការ​​​ផ្តល់​​​ទោស​​​ស្រាល​​​បែប​​​នេះ​​​ នឹង​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​ជន​​​ល្មើស​​​ផ្សេង​​​ទៀត​​​ឲ្យប្រព្រឹត្តអំពើបែប​​​នេះ​​​ដែរ”។

នៅ​​​ពេល​​​មាន​​​ការ​​​បាញ់​​​ប្រហារមកលើ​​​កម្ម​​​ការិ​​​នី​​​ចំនួន​​​បីនាក់​​​នៅ​​​ឯ​​​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស​​​បាន​​​កើត​​​ឡើងវាគឺជា​​​ករណី​​​បាញ់​​​ប្រហារ​​​​មួយ​​​​​ កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះនៅ​​​​ក្នុង​​​​ចំណោមការ​​​បាញ់ប្រហារ​​​ជា​​​ច្រើនទៅ​​​លើ​​​ពល​​​រដ្ឋសីុវិលដោយ​​​មន្ត្រី​​​រដ្ឋាភិ​​​បាល​​​ប្រដាប់​​​ដោយ​​​អាវុធ។

យ៉ាង​​​ហោច​​​ណាស់​​​មាន​​​ករណីបាញ់​ប្រហារ​ប្រាំបួន​​​ករណី​​​បាន​​​កើត​​​ឡើង​​​ចាប់​​​តាំាង​​​ពី​​​ខែ​​​មករា​​​ មក ​​​​​​ពាក់ព័ន្ធនឹង​​​មន្ត្រី​​​រដ្ឋាភិបាល​​​ នគរ​​​បាល ដែល​​​បាន​​​ប្រើ​​​កាំភ្លើង​​​របស់​​​ខ្លួន​​​បាញ់​​​ទៅលើ ឬបាញ់មនុស្ស​​​ពេលមាន​​​ជម្លោះនិង​ពេល​​​ពេល​​​ស្រវឹង​​​។ ​មនុស្សពីរនាក់​​​បាន​​​ស្លាប់ និង​​​បួន​​​នាក់​​​ផ្សេងទៀតរង​​​របួស​​​ អំឡុង​ពេល​​​មានការបាញ់បោះកើត​​​ឡើង​​​ ដោយ​​​ក្រុម​​​ការ​​​ងារ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស បាន​​​និយាយ​​​ថា​​​ ជា​ហេតុ​​​ធ្វើ​​​ឲ្យ​​​មានការព្រួយបារម្ភ​​​ទាក់​​​ទង​​​ទៅ​នឹង​​​បទ​​​ឧក្រិដ្ឋ​​​ដោយ​​​ប្រើកាំភ្លើង​​​ពី​​​សំណាក់​​​មន្ត្រីរដ្ឋាភិបាល​​​។

កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ ​​​មនុស្ស​​​បីនាក់​​​រួម​​​ទាំង​​​កុមារី​​​ម្នាក់​​​ អាយុ​​​១២ឆ្នាំ​​​ បាន​​​រង​​​របួស​​​នៅ​​​ពេល​​​វរសេនីយ៍​​​នគរ​​​បាល​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ម្នាក់​​​បាន​​​បាញ់​​​សំដៅ​​​ទៅ​​​ក្រុម​​​អ្នក​​​រាំរែក ពេល​​​មាន​​​​​​ជម្លោះ​​​ក្នុងឱកាសអបអរសាទរថ្ងៃ​​​ចូល​​​ឆ្នាំប្រពៃណីជាតិ កាល​​​ពី​​​ចុង​​​សបា្តហ៍មុន​​​។

មន្ត្រី​​​នគរ​​​បាល​​​វ័យ​​​ក្មេង​​​ម្នាក់កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​ នៅពេល​​​ឪពុក​​​របស់​​​ខ្លួន​​​ចង់​បញ្ចុះបញ្ចូល​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​បីនាក់​​​ ឲ្យដក​​​ពាក្យបណ្តឹងពី​​​តុលា​​​ការមកវិញ ដើម្បី​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​បង់​​​ប្រាក់​​​ សម្រាប់ថ្លៃ​​​ព្យាបាល​​​របួស​របស់​​​ពូកគេ​​​។ ការ​​​បាញ់ប្រហារ​​​ឲ្យ​មនុស្ស​បី​នាក់រង​​​បួសនេះ​​​បាន​​​កើតឡើងមួយថ្ងៃ​​​​​​បន្ទាប់​​​ពី​​​លេខាម្នាក់​​​ធ្វើការនៅក្នុង​​​ខុទ​​្ទ​កា​ល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ប្រើ​​​កាំ​​​ភ្លើងបាញ់​អនាធិបតេយ្យនៅក្នុង​​​កណ្ដាល​​​រាជ​​ធានី​ភ្នំពេញ​​​ដោយសារ​​​ស្រវឹង​​​។ ក្រុមសកម្មជនសិទ្ធិ​​​មនុស្ស​​​បាន​​​ទទូច​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ធ្ងន់ធ្ងរ​​​ និង​​​ទាមទារ​ឲ្យ​ការចាប់​​​ខ្លួន​​​ថែមទៀត​​​។

លោកភីលរ៉ូប៊ើតសុន (Phil Robertson) នាយក​​​រង​​​នៃ​​​អង្គ​​​ការ​​​ឃ្លាំ​​​េមីលសិទ្ធិមនុស្ស​​​​​ប្រចាំតំបន់​​​អាស៊ី​​​បាន​​​លើកឡើងតាម​​​រយៈ​​​អុីម៉េលថា​​​​​​​​​​​​​​​​​​ “រដ្ឋា​​​ភិបាល​​​កម្ពុជា​​​គួរតែទទួល​​​ស្គាល់​​​​ថា ​​​មធ្យោបាយ​​​ល្អបំផុត​​​ ដើម្បី​​​ទប់​ស្កាត់​​​អំពើ​​​ហឹង្សា​​​ដែលបង្កឡើង​​​ដោយ​​​នគរ​បាល​​​ ឬក៏​​​មន្ត្រី​​​ផ្សេងៗទៀត​​​ នៅ​​​ស្រវឹងនិង​​​ខឹង​​​​សម្បារ​​​ឬក៏បាត់​​​បង់​​​ការគ្រប់​​​គ្រង​​​ខ្លួន​​​ឯង​​​ គឺ​​​ត្រូវ​​​ចាប់​​​ពួកគេ​​​ទៅឲ្យតុលាការ​​​ផ្តន្ទាទោស​​​”។

លោក​​​ រ៉ូប៊ើតសុន បាន​​​សរសេរថា​​​​​​ “ ការចាប់ខ្លួនមក​​​ផ្តន្ទាទោស​​​គឺជាមធ្យោបាយ​​​មួយ​​​ ដ៏ល្អ​​​បំផុត​​​ ចំពោះ​​​ជន​​​ណា​​​ដែល​​​មាន​​​សកម្ម​ភាព​​​​យង់ឃ្នង​​​ និង​​​មិនមានការទទួលខុលត្រូវ​​​”។ យោងតាម​​​តួលេខនាំ​​​របស់អង្គការ​​​សិទ្ធិ​​​មនុស្សអាដហុក​បានឲ្យដឹងថា ​​​​​មាន​ករណី​បាញ់ប្រហារបានកើត​​​ឡើងប្រហែល​​​១០០​លើក​​​ ជារៀងរាល់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រំលោភ​​បំពាន​​​ច្បាប់​​​ដោយ​​​មន្ត្រីអនុវត្ត​​​ច្បាប់​​​។

លោក​​ ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​អង្កេត​​​​របស់អង្គការ​​​អាដហុក បានមាន​​​ប្រសាសន៍​ថា “ អំពើហឹង្សា​​​ដែល​​​ប្រព្រឹត្តឡើង​​ដោយ​​​នគរបាល​​​ទៅ​​​លើប្រជាពលរដ្ឋ ​​​គឺជា​​​រឿង​​​មួយដ៏​​​គួរឲ្យ​​​ព្រួយបារម្ភ។ នគរបាលកំពុងតែ​​​បាញ់ និង​​​វាយមនុស​​្ស ហើយ​​​ពួកគេ​​​មិន​​​ដែលទទួល​​​ខុសត្រូវ​​​នោះទេ​​​។ អជ្ញា​ធរ​គួរ​តែរិត​​​បន្តឹង​​​នគរបាល​​​ ហើយ​​​ចា​​​ប់​​​ខ្លួន ដើម្បី​បង្ខំ​​​ពួក​​​គេ​​​ឲ្យ​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​ការ​​​ប្រើ​អំពើ​​​ហឹង្សា​​​របស់​​​ខ្លួន​​​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ធម្មតា​​​ បើពំុដូច្នេះទេ​​​វានឹងលើកទឹកចិត្ត​​​ឲ្យ​មាន​​​​រំលោភច្បាប់ទៀត​​​ និងធ្វើ​​​ឲ្យ​​​ច្បាប់​​​គ្មាន​​​ប្រសិទ្ធិភាព៕ ​​​

(រាយការណ៍​បន្ថែម​ដោយ​ ឡោច័ន្ទតារា និង Abby Seiff)

ប្រែសម្រួល​​​ដោយ  ស៊ា ស៊ុយឈាង

                 

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.