អ្នកភូមិ​​ខេត្ត​ពោធិ៍សាត់​បួងសួង ​​ដាក់​បណ្ដាសា​ក្រុម​ហ៊ុន​ភាពីមិុច

អ្នក​ភូមិ​បាន​និយាយ​កាល​ពី​ម្សិលមិញ ថា អ្នក​ភូមិ​ប្រហែល​៧០​នាក់​នៅក្នុង​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់បាន​ប្រារព្ធ​ពិធី​បួង​សួង​រយៈ​​​ពេលមួយ​ថ្ងៃដើម្បី​ឲ្យអ្នកតា​​​​ដាក់​បណ្ដាសាក្រុមហ៊ុន​ភាពីមិុចដែល​​បំផ្លាញ​ដី​កសិកម្មរបស់​ខ្លួន។

ក្រុមហ៊ុន​ភាពីមិុចដែល​គ្រប់​គ្រង​ដោយ​ភរិយា​របស់​លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​​ទំហំ​៣១៦.០០០​ហិកតា សម្រាប់​ដាំ​ដំឡូង​មី និងដើម​អាកាស្យាតាំង​ពី​ឆ្នាំ​១៩៩៧​មក​ម្លេ៉ះ ហើយ អ្នក​ភូមិ​ក៏បានជាប់​ពាក់​ព័ន្ធក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុនភាពីមុិចរហូត ដែលជម្លោះ​នេះ​ទើប​តែ​លេចឮ​ឡើង​​​នា​​​​ពេល​​ថ្មីៗនេះ​ បន្ទាប់​ពី​អ្នកភូមិ​ជាង៣០០នាក់​បាន​តវ៉ា​ចំពោះ​​ការ​ប្រើ​ប្រាស់​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ ឲ្យ​ការ​ពារ​ដីសម្បទាន​​នេះ និងការ​រាន​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។

អ្នក​ភូមិ​ឈ្មោះ គុច វ៉េង អាយុ​៤៧​ឆ្នាំ បាន​និយាយថា អ្នក​ភូមិ​បាន​សម្រេច​ចិត្ត​ប្រារព្ធ​​​ពិធីបួង​សួង​តាម​ប្រ​ពៃណី​​ដើម្បីបន់​ស្រន់​ឲ្យ​អ្នកតា​ គុជ និង​អ្នកតា យាង នប់ ដែល​ជា​ព្រ​លឹង​ម្ចាស់​ទឹក ​ម្ចាស់​​​ដី ​ម្ចាស់​ព្រៃព្រឹក្សា​ឲ្យ​ជួយ​ថែរក្សា​​ព្រៃនិង​ស្រែ​ចម្ការ។

លោក វ៉េង បាន​និយាយថា “អ្នក​ភូមិ​បាន​បួង​សួង​សុំឲ្យ​ព្រលឹង​អ្នក​តាដាក់​បណ្ដាសា​ជន​ណា​​​បំផ្លាញ​ធនធាន​ធម្មជាតិ​និង​ដីរបស់យើង។ ​យើង​កំពុង​បួង​សួង​សុំ​ឲ្យ​ព្រ​លឹង​អ្នក​ទាំងនោះ​កម្ចាត់​ក្រុម​ហ៊ុន​​បាន​ចាប់​យក​ដី​របស់​យើង”។​​

ដោយ​ប្រា​រព្ធ​ធ្វើ​នៅ​ចម្ងាយ​ប្រហែល​ប្រាំគីឡូម៉ែត្រ​ពី​ដីសម្បទាន​នោះ លោក ​ដួង សារិន មេឃុំក្បាល​ត្រាច បាន​និយាយថា លោក​មាន​ការ​ព្រួយ​បារម្ភ ដោយ​សារ​ពិធី​នេះ​​ធ្វើ​នៅ​ជិត​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​នេះពេក។

លោក សារិន បានថ្លែងថា “យើងបារម្ភ​​​ដោយសារថា​ពិធី​​នេះ ប្រា​រព្ធ​ធ្វើ​​​នៅ​ជិ​តដីសម្ប​​​ទាន​ពេក។​ ពីមុន​ អាជ្ញា​ធរ​​ធ្លាប់​បាន​ព្យាយាម​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​រវាង​ក្រុម​ហ៊ុន​ និង​អ្នក​ភូមិ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ។

​​​នៅ​​ពេល​រសៀល ​អ្នក​ភូមិ​បាន​កាន់​ទឹកមន្ដ​ដើម្បី​ប្រោះព្រំ​ឲ្យ​អ្នក​ភូមិ​​មាន​សំណាង​ល្អ​និង​បាន​អន្ទង​ហៅ​ព្រ​លឹង​អ្នកតា​ឲ្យ​ចូល​មកសណ្ឋិតក្នុង​ស្ត្រីម្នាក់ ដើម្បី​ឲ្យ​អ្នក​ភូមិ​អាច​សន្ទនាជាមួយ​នឹង​ព្រ​លឹង​នោះ​បាន៕ (រាយការណ៍បន្ថែម​​​ដោយ Dene-Hern Chen)

ប្រែសម្រួល​​​ដោយ ហម សុផាណ្ណារឿង​ក្ដី​ដីធ្លី​និង​ធន​ធាន​ធម្មជាតិ​នៅ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​មាន​ប្រសាសន៍​ថា ព្រលឹង​នោះ មិន​បាន​​ចូល​មក​សន្ថិត​នៅ​ក្នុង​រូបស្ត្រី​នោះ​​ទេ។​

លោក​បាន​បន្ថែម​ថា “បើ​ទោះជា​មិនអាច​ធ្វើ​បានក៏ដោយ​ ក៏អ្នក​ភូមិ​នៅ​តែ​ប្រើ​ប្រាស់ពិធី​នេះ​ដើម្បីជាការ​ជួប​​ពិភាក្សា​គ្នា​និង​ចែក​រំលែក​ព័ត៌មានគ្នា។ ពួក​គាត់​ជឿលើព្រលឹង​អ្នកតា​ក្នុង​ការ​សង្គ្រោះ​​ដី​របស់​ខ្លួន”។ លោក ទី គីម តុក អ្នក​តំណាង​ក្រុម​ហ៊ុន​មិន​អាច​ទាក់​ទង​សុំអត្ថា​ធិប្បាយ​បាន​ទេ៕

(រាយ​ការណ៍​បន្ថែម​ដោយ Dene-Hern Chen)

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.