Monday, August 12, 2019
Home Authors Posts by Abby Seiff

Abby Seiff

45 POSTS 0 COMMENTS

របាយ​ការណ៍​ថ្មី៖ ព្យាបាលសុខភាព​ផ្លូវ​ចិត្ត​ កំពុង​ជួប​ការ​លំបាកខ្លាំង​

របាយ​ការណ៍​ថ្មី​មួយ​ចេញ​ដោយ​មជ្ឈ​មណ្ឌល​ច្បាប់​ស្តីពីសិទ្ធិ​មនុស្ស​​នៃ​សាកល​វិទ្យា​ល័យ​ ហ្វដហ៊ែម (Fordham University) ក្នុង​បុរី​ញូវយ៉ក សហ​រដ្ឋ​អាមេរិក បានសន្និដ្ឋាន​ថាការព្យាបាលផ្នែក​សុខភាព​ផ្លូវ​ចិត្ត​កំពុង​ប្រ​ឈម​នឹង​កង្វះ​មូលនិធិ​យ៉ាងខ្លាំង​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​គោល​ដៅ​នៃ​ការ​ថែ​ទាំ​សុខភាព​របស់​រដ្ឋាភិបាល។ នៅ​ក្នុង​​ការ​សិក្សាដ៏ទូលំទូលាយ​​មួយស្តី​ពី​ការ​ថែ​ទាំ​សុខភាព​​ផ្លូវ​ចិត្តក្នុង​​ប្រទេស​កម្ពុជាក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មជ្ឈ​មណ្ឌល​ឡេត​ណឺសម្រាប់​ច្បាប់និង​យុត្តិធម៌អន្តរជាតិ​ (Leitner Center for International Law and Justice) មកពី​សាកល​វិទ្យា​ល័យ​ ហ្វដហ៊ែម ​បញ្ជាក់​ថា ប្រ​ព័ន្ធ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ដ​ ​កំពុង​តែ​ពុះ​ពារ​ឆ្លង​ការ​លំបាក ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ ​ជា ធម្មតា​ត្រូវបាន​សង្គមរើស​អើង​ និង​មិន​យក​ចិត្ត​ទុក​ដាក់។​ របាយ​ការណ៍​នេះ​​​លើក​ឡើង​ថា “ បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​អាចជះ​ផល​ប៉ះ​ពាល់​ធំធេង​មក​លើ​ការអនុវត្តឲ្យ​បាន​តាម​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​កម្ពុជា រួម​ទាំង​ ជួយកាត់បន្ថយ​ភាព​ក្រី​ក្រ​ ការ​កាត់​បន្ថយ​អត្រា​​មរណៈរបស់កុមារ និង​ការ​ធ្វើ​ឲ្យ​ប្រ​សើរឡើង​​នូវ​​សុខភាព​ផ្លូវ​ចិត្ត​ និង​កត្តា​ផ្សេងៗ​ទៀត​​​ផង​ដែរ។លើស​ពី​នេះ​ទៅ​ទៀត ការ​មិន​​ដោះ​​ស្រាយឲ្យ​បាន​​សមស្របតាម​សេច​ក្តី​ត្រូវ​ការ​ផ្នែកសុខភាព​​ផ្លូវ​​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា អាច​ធ្វើឲ្យមានផល​ប៉ះ​ពាល់​មកលើ​សុខភាព​ទូទៅរបស់​ប្រជាជន​ទាំង​អស់”។ ការ​ធ្វើ​ឲ្យ​បញ្ហា​នេះ​ កាន់​តែ​ធ្ងន់​ឡើង​នោះ​នៅ​ត្រង់ថា ប្រជា​ជន​កម្ពុជា​ ​អាចប្រឈម​នឹង​ហានិភ័យ​ខ្ពស់ពីការកើត​ជំងឺ​ផ្លូវ​ចិត្ត​ ដោយ​សារ​តែ​​កត្តា​ហានិភ័យ​មួយ​ចំនួន ​រួមមាន​ការ​ភ័យ​តក់ស្លុត​ អំឡុង​សម័យ​ខ្មែរ​ក្រហម​ ព្រម​ទាំង​​ភាព​ក្រី​ក្រ​នាសម័យ​បច្ចុប្បន្ន និង​ការ​កើនឡើងនូវ​អំពើ​ហិង្សា​មកលើ​ស្ត្រីភេទ​ផងដែរ។ យោង​តាម​មន្ត្រី​សុខាភិបាល​កម្ពុជា មួយ​រូប​ ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​នៅ​ក្នុង​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹងថា ​ក្នុង​ចំណោម​ថវិកា​សរុប​​ចំនួន​១៥០​លាន​ដុល្លារ​សម្រាប់​វិស័យ​ថែទាំ​សុខភាព​ ​មាន​តែ​៣០.០០០​ដុល្លារ​​ប៉ុណ្ណោះ​ ក្នុង​​មួយ​ឆ្នាំ ដែល​ត្រូវបានលៃ​ទុក​សម្រាប់​កម្មវិធី​ថែ​ទាំផ្នែក​សុខភាពផ្លូវ​ចិត្ត។ របាយ​ការណ៍​នេះ​ធ្វើឡើងតាមរយៈការ​សិក្សា​ស្រាវ​ជ្រាវ​ពេញមួយ​ឆ្នាំ​ និង​ការ​ធ្វើ​សម្ភាសជា​មួយវេជ្ជ​បណ្ឌិត អ្នក​ជំងឺ​ អ្នក​ជំនាញ​​សុខាភិបាល និង​មន្ត្រី​ជាង​១៥០​នាក់។​​​​ កត្តា​ទាំង​អស់​នេះធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ស្ថាន​ភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ។​ ថវិកា​ដ៏​តិច​តួច​ ដែល​លៃ​ទុកសម្រាប់​ការថែទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​នេះ​ ធ្វើ​ឲ្យ​ក្រុម​វេជ្ជ​បណ្ឌិត​​ជួប​ការ​លំបាក​ខ្លាំង​ ដោយសារតែ​ចំនួន​អ្នក​ជំងឺ​ ដែល​ពួកគាត់​ត្រូវ​ព្យាបាល​ រួមផ្សំនឹងការព្យា​បាលហួសសម័យផង​ ហើយ​មន្ទីរ​ពេទ្យ​ជា​​ញឹក​ញាប់បាន​ប្រែក្លាយ​ជា​កន្លែង​សម្រាប់​ឃុំ​ឃាំង​​អ្នកជំងឺ​​ផ្លូវ​ចិត្តទៅវិញ។​​ ​​មាន​ផ្នែក​ព្យាបាល​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​រយៈ​ពេល​​ខ្លី​តែ​ពីរ​ប៉ុណ្ណោះ គឺ​មាន​ន័យ​ថា ​ប្រទេស​នេះ​មាន​គ្រែ​ចំនួន​១៤​តែ​ប៉ុណ្ណោះ ដែល​ជា​ចំនួន​តិច​​បំផុត​នៅ​ក្នុង​តំបន់​សម្រាប់ឲ្យអ្នក​មានជំងឺ​ផ្លូវ​ចិត្តបានសម្រាកព្យាបាល។​​ ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​មាន​ប្រ​ជា​ជន​សរុប​ជិត​១៥​លាន​នាក់ មាន​វេជ្ជ​បណ្ឌិត​ឯកទេសខាងព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​តែ​ប្រ​ហែល​៤០​នាក់​...

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ព្រួត​​​ដៃ​​​គ្នា​​​​​​ក្រោយ​​​មាន​​​​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​លោក ចាន់ សុវ៉េត សកម្ម​​​ជន​​​សិទ្ធិមនុស្ស​​​

រយៈពេល​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក ចាន់​​​សុវ៉េត សកម្មជន​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​ល្បី​​​ត្រូវ​​​បាន​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ​​​កោះ​​​ហៅ​​​មក​​​បំភ្លឺ​​​ពាក់​​​​​​ព័ន្ធ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ បាន​​​ជួ​​យ​ឧ​​​ក្រិដ្ឋ​​​ជន​​​ម្នាក់​​​​​នោះ  អង្គការ​​​សិទិ្ធមនុស្ស​នានា​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​ចាត់​ទុក​ការ​​​ចោទប្រកាន់​​​នេះ​​​​ថា ជារឿង​នយោបាយ​​​និងមាន​​​បំណង​​​បំភិត​​​បំភ័យក្រុម​​​អ្នក​​​រិះគន់​​​រដ្ឋាភិបាល។ លោក រូភើត អាប់បត (Rupert Abbott) អ្នក​​​ស្រាវជ្រាវ​​​​នៅ​អង្គការ​​​លើក​​លែង​​​ទោស​​​អន្តរជាតិ​​​បាន​​​លើក​​​ឡើង​​​ថា “ យើងកំពុង​​តាម​ដាន​​​រឿងនេះ​​​ ហើយ​​​យើង​​​ព្រួយ​​​បារម្ភ​ដោយសារ​ថា​ បទ​​​​ចោទ​​​ប្រកាន់​​​នេះ​​ពាក់​ព័ន្ធ​នឹង​​​​ការងារ​​​របស់​​​គាត់ ហើយ​​​​ការ​ងារ​របស់​គាត់​ក៏​ដូច​ការ​ងារ​របស់​បុគ្គលិក​អង្គការ​​​​ក្រៅរដ្ឋាភិបាល​​​ផ្សេងៗទៀត​​​​​​ដែរ”។ ​លោក​​​​មាន​​​ប្រសាសន៍ថា “ ​​​យើង​​​ព្រួយ​​​បារម្ភ​​​ព្រោះ​ថា​អាជ្ញាធរ​​​កំពុង​​​ព្យាយាម​​​​ធ្វើ​ឲ្យ​ការ​ងារ​​​​របស់​​សកម្មជន​​​សិទិ្ធ​​​មនុស្ស​ជាការងារ​ខុស​ច្បាប់”។ លោក​​​បាន​​​បន្តថា “ េនះ​​​គឺជាការ​​​វិវឌ្ឍ​ចុង​ក្រោយ​​​ ​​​ក្នុង​​​ឆ្នាំ​​មិន​ល្អ​​​​ដែល​​​​សកម្មជន​​​​អង្គការ​​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​និង​​​សកម្មជន​​​សិទិ្ធមនុស្ស​​​​ត្រូវ​​​បាន​​​គេ​​​បំភិត​​​បំភ័យ។ដូច្នេះ​ហើយ ​​​​យើង​​​​បារម្ភអំពី​​​រឿង​​​នេះ​​​ខ្លាំង​​​ណាស់​​​ ហើយ​​​យើង​កំពុង​​​តែ​តាម​ដាន​ស្ថាន​ភាព​នេះ”។ ខណៈ​​​ពេល​​​​​​អង្គការ​​​អាដហុក​​​របស់​​​លោក​​​​ ចាន់​ សុវ៉េត​​​ ​​បាន​​​ព្យាយាម​​​មិន​​​និយាយ​​​លម្អិត​​​អំពី​​​​ការ​ពាក់​ព័ន្ធ​​​​នយោបាយ​​​ទៅ​នឹង​​​ការ​​​កោះ​​​ហៅ​របស់​​​តុលាការនោះ អង្គការ​​​សិទិ្ធមនុស្ស​​​ដទៃទៀត​​​ដែល​​​សើុប​​​អង្កេតរឿង​​​នេះ បាន​​​ភ្ជាប់​​​​បញ្ហា​នេះ​ទៅនឹង​​​ចលនា​​​បំបែក​​​ខ្លួន​​​នៅ​ខេត្ត​​​ក្រចេះ។ នៅក្នុង​​​សេចក្តីថ្លែងការណ៍រួម​​​គ្នាមួយ​​​​​​​ផ្សព្វ​​​​ផ្សាយកាលពី​​​យប់់​​​មិញ​​​ អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិ​​​បាល​​ធំៗ​​​ចំនួន​​​២០ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ហៅការ​​​ចោទ​​​ប្រកាន់​​​នោះ​​​ថា “ ជា​រឿង​នយោបាយ” និង​បាន​លើក​ឡើង​ថា លោក ​ចាន់សុវ៉េត ត្រូវ​​​បាន​​​ចោទប្រកាន់​​​ថា បាន​​​ជួយ​ប្រជាជន​ម្នាក់​នៅ​​ភូមិ​​​​​មួយ​ក្នុង​ខេត្ត​​​ក្រចេះ​​​​​​ ដែល​​​ត្រូវបាន​​​កងកម្លាំ​​​ងប្រដាប់​​​អាវុធ​​​បង្ក្រាប​​​​យ៉ាង​​​ចាស់ដៃ កាល​​​ពី​​​ខែឧសភា ។ លោក​​​ សុវ៉េត មិន​​អាច​​​ទាក់​​​ទង​​​សំុ​​​អត្ថា​ធិប្បាយ​​​បាន​​​ទេ​​​ ប៉ុន្តែ លោកនីកូឡាស អាហ្គូ​​​​​​​​​​​​​​​​​​ស្ទីនី (Nicolas Agostini)ទី​​​ប្រឹក្សា​​​ផ្នែក​​​បច្ចេក​​​ទេស​​​អង្គការ​​​អាដហុក​​​បាន​​​បញ្ជាក់​ថា ការ​​​ចោទ​​​ប្រកាន់​​​នោះ​​​មិន​​​ពិត​​​ទេ។​​​​​​​​ លោក​​​បាន​​​មានប្រសាសន៍​​​ថា“ យើង​​សូម​បញ្ជាក់​​​ថា ​គ្មាន​​​នរណាម្នាក់​​​មក​​​ពី​​​អង្គការ​​​អាដ​ហុក ​​​ធ្លាប់​​​ធ្វើអ្វី​​​មួយ​​​ខុស​​​ច្បាប់​​​នោះ​​​ទេ”។ លោក​​​បាន​​​បន្ថែមថា អង្គការ​​​អាដហុក​​​​កំពុង​រង់​ចាំ​ស្តាប់​​​​​​​ការ​​​ចោទប្រកាន់​​​ច្បាស់​​​លាស់​​​ប្រឆាំង​​​នឹង​​​លោកចាន់ សុវ៉េត។​ លោក អាហ្គូស្ទីនី បាន​​​មាន​​​ប្រសា​​​សន៍ថា “ យើង​​​យល់ថា ​​​អង្គការ​​​ផ្សេងៗបាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ឬ​​​មាន​​​ប្រតិកម្ម​​​​ដូច្នេះ​ ពួក​​​គេ​​​ទាំង​​​អស់​​​គ្នាបា​ន​​​​​ធ្វើ​ឲ្យ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​​​​រវាង​​សុន្ទ​រកថា​របស់​​​​​​​​​លោក ​នាយក​រដ្ឋមន្ត្រី​​​​​​និង​ទង្វើ​របស់​​មន្ត្រី​​​​តុលាការ​​​​ ប៉ុន្តែ ក្នុង​​​នាម​​​ជា​​​អង្គការ​​​​​ យើង​​​រង់ចាំ​​​មើល​​​បន្ដ​​​ទៀត​​​រហូត​​​ដល់​​​សបា្តហ៍​​​ក្រោយ។ យើង​​​ពិតជា​​​មិន​​​ដឹង​​​ថា តើចៅក្រម​​​កំពុង​​​រក​​​អ្វី​​​នោះ​​​ទេ​​​”។ លោក ឆែ វីរៈ ចៅក្រម​​​សើុបសួរ​​​មិន​​​បាន​​​ទទួល​​​​ការ​​​ហៅទូរស័ព្ទ​​​ជាច្រើន​​​នោះ​​​ទេ​​​ ចំណែក​​​​​ឯលោក ឈុន សុវណ្ណ ក្រឡាបញ្ជី​​​បាន​​​បដិ​សេធ ​​​មិន​​​​ធ្វើ​អត្ថាធិប្បាយ​​​អំពី​​​ការ​​​​ចូល​ខ្លួន​ទៅ​​តុលា​ការ​របស់​​​​លោកចាន់ សុវ៉េត​ នោះទេ។ នៅក្នុង​​​សុន្ទរកថា ​កាលពីថ្ងៃ​ទី១​ ខែ​សីហា លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ចោទ​ប្រកាន់​​​សកម្មជន​​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ម្នាក់​​​​ជា​​​សាធារណ​​​ៈថា បាន​​​ជួយ​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ ក្នុង​​​ចលនា​​​អបគម​​​ន៍​របស់​ពួកគេ៕        ប្រែសម្រួលដោយ ហម សុផាណ្ណា​​​ ​​​                  

លទ្ធ​ផល​ស្រាវ​ជ្រាវ​បង្ហាញថា អំពើ​ពុក​រលួយ ​និង​ជម្លោះ​ដី​ធ្លី​ កំពុង​បំបាក់​ស្មារតី​វិន​ិយោ​គិន​​

ខណៈ​ដែល​បណ្តា​រដ្ឋ​នៅ​តំបន់​ឈូង​សមុទ្រដែល​សម្បូរ​ធន​ធាន​មូល​ធន​ ខិត​ខំ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ស្បៀង​អាហារ​ របស់​ខ្លួនដោយបោះ​ទុន​វិនិយោគ​តា​ម​រយៈ​គ​ម្រោង​​កសិកម្ម​ជា​ច្រើន​នោះ​ ប្រ​ទេ​ស​កម្ពុជា​ ដែ​ល​មាន​ដី​មិន​ទាន់​ប្រើ​ប្រាស់​ និង​គោល​ន​យោ​បាយ​វិនិយោគ​បរទេស​គួរ​ឲ្យ​ទាក់​ទា​ញ​នោះ បាន​ក្លាយ​ជា​គោ​លដៅ​វិ​និ​យោ​គ​ដ៏​មាន​​អំណោយ​បំផុត​។ ក៏​ប៉ុន្តែ​ យោង​តាម​លទ្ធ​ផល​សិក្សា​រ​យៈ​ពេល​យូរ​មួយ​ ដែល​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវអន្តរជាតិ​ និង​តំបន់ (Center for International and Regional Studies) ​នៅ​សាកល​វិទ្យា​ល័យ​ សេវាកម្ម​បរទេសចច​ថោន (Georgetown University School of Foreign Service) នៅ​ប្រទេស​ កាតា ចេញ​ផ្សាយ​ក្នុង​ស​ប្តាហ៍​នេះ​ ​​បង្ហាញ​​ថាអំពើ​ពុក​រលួយ​ ដ៏​ច្រើន​​ ជម្លោះ​ដី​ធ្លី​ កម្ម​វិធី​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ដែ​ល​ត្រូវ​បាន​អនុ​វត្ត​មិន​បាន​ល្អ​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​មិន​អាច​ទុក​ចិត្ត​បាន រួម​គ្នា​អាច​បង្ក​ហានិភ័យ​ខ្ពស់​សម្រាប់​វិនិយោ​គិន​។ របាយ​ការណ៍​លទ្ធ​ផល​សិក្សា​ស្រាវ​ជ្រាវ​ ដែល​និពន្ធ​ដោយ​លោក បេន​យ៉ាមីនសេ​ហ្វឺត ​(Benjamin Shepherd) មាន​ខ្លឹម​សារ​ថា “ ការ​បណ្តេញ​ដោយបង្ខំ ការ​បំផ្លិច​បំផ្លា​ញ​ដី​ស្រែ​ចម្ការ​ និង​ដី​ព្រៃ​ដែលមាន​ម្ចាស់​ជា​ប្រជា​ជន​សាមញ្ញការ​បង់​សំណង​មិន​គ្រប់​គ្រាន់​ ឬមិន​ជាក់​ស្តែងជម្រើស​ការ​ងារ​មាន​កម្រិត​ខ្លាំង​ (និង​ការ​ងារ​ផ្តល់​ប្រាក់​ឈ្នួល​មិន​សមរម្យ​និង​មិន​ទ្រ​ទ្រង​់​បាន​ជា​រឿយ​ៗ​) បាន​ជំរុញ​ឲ្យ​ប្រជា​ជន​នៅ​តាម​​​បណ្តា​សហ​គមន៍​ជនបទ​ រស់​នៅ​ដោយ​មិន​មាន​សន្តិ​សុខ​ ស្បៀង​អាហារប្រាក់​ចំណូល​...

តុលាការចោទ​ប្រកាន់​​សកម្ម​ជន​ ការ​ពារ​សិទ្ធិ​មនុស្សអាដ​ហុក​ ​ពី​​បទ​ផ្ដល់​​ជំនួយដល់​​ឧក្រិដ្ឋ​ជន

យោង​តាម​​ដីកាកោះ​ ដែល​ទទួល​បាន​កាល​ពី​ម្សិល​មិញ​ បាន​ឲដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​លោក ចាន់សុវ៉េត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​មួយ​រូប​ របស់អង្គការ​សិទ្ធិមនុស្ស​អាដហុក​ ពី​បទ​ជួយ​ឧក្រិដ្ឋ​ជន​​ម្នាក់​នៅ​ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ដើម​ឆ្នាំ​នេះ។ ដីកាចុះ​​ថ្ងៃ​ទី​៩ខែ​សីហាហើយ​បាន​បញ្ជូន​ទៅ​ដល់ការិយាល័យ​របស់​អង្គការ​អាដហុក​ កាល​ពី​ម្សិលមិញបានឲ្យដឹងថាលោកចាន់សុវេ៉ត ត្រូវ​បាន​តុលាការចោទ​ប្រកាន់​តាម​មាត្រា​៥៤៤​ នៃ​ក្រម​ព្រហ្មទណ្ឌពី​បទ​ផ្ដល់​ជំនួយ​ដល់​ឧក្រិដ្ឋ​ជន​មួយ​រូប​ នៅក្នុង​រាជធានី​ភ្នំពេញកាល​ពី​ខែ​ឧសភាឆ្នាំ​២០១២ហើយ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​លោក​មក​សាកសួរ​ នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​។ប្រសិន​បើ​រក​ឃើញ​ថា មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ​ លោក ​ចាន់ សុវ៉េតអាច​​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​។ ដីកា​កោះ​នេះ​បញ្ជាក់​ថាហើយ​បើសិនជាលោកមិនព្រមបង្ហាញ​ខ្លួន​ទេ​ តុលា​ការនឹង​ចេញ​ដីកា​ចាប់​ខ្លួន​​តែម្តង​។ លោកចាន់សុវ៉េតបាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​នៅ​មិន​ទាន់​ឃើញ​ដីកានេះនៅ​ឡើយ​ទេ​ ប៉ុន្ដែ​ ខ្ញុំ​ទទួល​បាន​ដំណឹង​ថា ខ្ញុំ​ត្រូវ​បាន​តុលាការចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ជំនួយ​ដល់​ឧក្រិដ្ឋ​ជន​ នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ ​ដែល​ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​ទាល់​តែ​សោះ”។លោកបន្ដ​ថា “ ខ្ញុំចង់​ដឹង​ថា តើ​ការ​ផ្ដល់​ជំនួយ​បែបណា​ដល់​ឧក្រិដ្ឋ​ជន​ ដែល​តុលា​ការ​​បាន​ចោទ​ប្រកាន់​ខ្ញុំ​នោះ”។ ដីកា​កោះ​របស់​តុលាការ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថាតើ​​លោក​ ចាន់​ សុវេ៉ត ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បានជួយ​នរណាទេ​ ហើយ​លោក ឆែ វីរៈ ចៅ​ក្រម​ស៊ើប​អង្កេត​​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ឡើយ​។ប៉ុន្ដែ​ ការ​ចោទ​ប្រកាន់លោកចាន់សុវ៉េត ត្រូវបាន​ធ្វើ​ឡើង​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​លើក​ឡើង​ថា អង្គការ​ក្រៅ​​រដ្ឋាភិបាល​ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​មួយ ​មាន​ជាប់​ពាក់​ព័ន្ធ​ពី​បទ​ព្យាយាម​ជួយ​ចលនា​អបគមន៍​នៅ​ក្នុង​ខេត្ត​ក្រចេះ​។លោក​ ម៉មសូណង់ដូម្ចាស់​វិទ្យុ​ សម្បុក​ឃ្មុំត្រូវ​បានតុលាការ​ចោទ​ប្រកាន់​ចំនួន​បួន​ករណី ​ពាក់​ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​បង្កើត​ចលនា​អបគមន៍​ ដែល​ត្រូវ​បាន​អាជ្ញា​ធរ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ កាល​ពី​ខែ​ឧសភា។ លោកអិុនគាអគ្គលេខាធិការ​អង្គការ​អាដហុក​បាន​លើក​ឡើង​ថា “ អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថាបញ្ហា​នេះគឺ​វាមាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​​ក្នុង​ខេត្ត​ក្រចេះ​”។លោក​បាន​សង្កត់​ធ្ងន់​ថា តុលាការ​មិន​ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់​​ឲ្យ​អង្គការ​អាដហុក​ដឹងឡើយ​។ លោកអិុន​ គា​ មាន​ប្រសាសន៍​ថា “ ​យើងដឹងរឿងនេះមិនច្បាស់ទេយើង​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​នៅ​ពេលទទួល​បាន​ដីកា​កោះ​ហៅ​នៅវេលា​ថ្ងៃ​ត្រង់​។ យើង​មិន​បានទទួល​ព័ត៌មាន​លម្អិត​អំពី​រឿងនេះ​ ឬក៏​អំពី​បទ​ល្មើស​ ​ពិត​ប្រាកដ​ ដែល​ចោទ​ប្រកាន់​មក​លើលោក​ ចាន់សុវេ៉តពីបទ​ជួយឧក្រិដ្ឋ​ជន​នោះទេ​​។ នៅ​ពេល​សួរ​ថា តើ​​ពិតជា​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់មែន​ដែរ​ឬ​ទេ​ នៅ​ពេល​នោះ​មន្ត្រី​អង្គការ​អាដហុក​ ​បាន​បដិសេធ​ថាមិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អ្វី​ឡើយ​។ លោកនីកូឡាសអាហ្គូស្ទីនី (Nicolas Agostini) ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​របស់​អង្គការ​អាដហុក​បាន​លើក​ឡើង​ថា “ យើង​មិន​ដែល ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​សកម្មភាព​ខុស​ច្បាប់​ណាមួយ​ឡើយ​ ហើយ​យើង​ក៏​មិន​ដែល​គាំទ្រ​ សកម្មភាពខុសច្បាប់ណា​ដែរ​។ខ្ញុំ​គិត​ថានេះ​គឺ​ជាការប្រែប្រួលមួយដ៏គួរឲ្យ​ព្រួយបារម្ភ​ វា​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​កំពុង​តែ​ទទួល​រង​ការ​គំរាម​កំហែង​ខ្លាំង​ឡើងៗ តាមរយៈវិធានការផ្លូវ​ច្បាប់​។ លោកអាហ្គូស្ទីនីបាន​បន្ដ​ថា “ យើង​មាន​ការ​ព្រួយ​បារម្ភខ្លាចមាន​អ្វី​​កើត​ឡើង​ចំពោះ​រូប​លោក​ ចាន់ សុវ៉េត។ ប៉ុន្ដែ ដូច​អ្វី​ដែល​ខ្ញុំបាន​លើក​ឡើង​ លោក ចាន់​ សុវេ៉ត មិន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាពខុសច្បាប់​ឡើយ​ ហេតុ​ដូច្នេះ​លោក​ត្រៀម​ខ្លួន​​ជា​ស្រេច ​ដើម្បី​ឆ្លើយ​រាល់​សំណួរ​របស់​តុលាការ​”។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខ្លី​មួយ​ អង្គការ​អាដហុក​​បាន​អំពាវ​នាវ​ដល់បណ្តា​ស្ថាន​ទូត​ និង​អង្គការ​សិទ្ធិ​មនុស្ស​ ជួយសម្តែងការ​គាំទ្រ​របស់​លោក តាមរយៈការ​ចូល​រួម​ស្តាប់នៅ​ក្នុង​ការ​សាក​សួរ​លោកចាន់សុវេ៉តនៅក្នុង​តុលាការ​។ សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ថា “ ​ទង្វើ​មន្ត្រីតុលាការត្រូវ​​គេ​មើល​ឃើញ​ថា មិន​មានអ្វីក្រៅពីចង់​បំភិត​បំភ័យ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​រារាំង​ពួក​គេ​មិនឲ្យ​ធ្វើ​សកម្ម​ភាព​​របស់ខ្លួន​ដែល​មាន​ការធានា​ដោយ​ច្បាប់​។ ការ​ចោទ​ប្រកាន់មកលើលោក ចាន់សុវេ៉ត ដែល​បាន​បម្រើ​ការ​នៅ​ក្នុង​អង្គការ​អាដហុកអស់​រយៈ​ពេល​ជាង១០ឆ្នាំកន្លងមកហើយធ្លាប់បាន​ធ្វើ​​​ការជាប់​ពាក់​ព័ន្ធ​​នឹង​កិច្ច​ការ ​ដ៏​រសើបជា​ច្រើន​ បានកើត​ឡើងក្នុងរយៈ​ពេល​មួយ​ខែ​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​​ ស្រដៀង​គ្នា​នេះ មកលើ​​ម្ចាស់​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​។ ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់​ដូ កាល​ពី​ខែ​កក្កដា​មក​ អង្គការ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ជា​បន្ដ​បន្ទាប់​ឲ្យ​មាន​ការ​ដោះ​លែងរូប​លោក ដោយ​លើក​ឡើង​ថាការ​ចោទ​ប្រកាន់​នេះ​ គឺជា​ការ​បំបិទ​សិទ្ធិអ្នករិះគន់រដ្ឋាភិបាល​។ លោក​ ភៀលរ៉ូបឺតសុន...

ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ចេញ​ផ្សាយ​សម្រង់​ខ្សែ​អាត់​​សន្ទនា​រវាង​លោក​ ហ៊ុន សែន និង​លោក សុន ឆ័យ

រយៈ​ពេល​​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនបាន​លើក​ឡើង​ជា​សាធារណៈ​ថាលោកនិង​តំណាង​រាស្ដ្រ​គណ​បក្ស​ សមរង្ស៊ីគឺលោកសុ​នឆ័យធ្លាប់​​ជិត​ស្្និទ្ធ​ជា​មួយ​គ្នា​នោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រីបាន​ចេញ​ផ្សាយ​នូវ​អ្វី​ដែល​ខ្លួន​បាន​អះ​អាង​ថា ជាសម្រង់​​ខ្សែ​អាត់​ ដ៏វែង​មួយ​ស្ដី​អំពី​ការ​សន្ទនា​គ្នា​រវាង​លោក ហ៊ុនសែននិង​លោកសុនឆ័យកាលពី​១៥​ឆ្នាំ​មុន។ នៅ​ក្នុង​សម្រង់​ខ្សែ​អាត់​កម្រាស​២៨​ទំព័រ​​កត់​ត្រាពី​​ខ្សែ​អាត់អំពី​ការ​សន្ទនាគ្នា​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​១៩៩៧បាន​បង្ហាញ​នូវ​​ការ​ពិភាក្សា​គ្នា​រវាង​លោក​ ហ៊ុនសែននិង​លោកសុនឆ័យអំពី​យុទ្ធ​សាស្ដ្រ​នយោបាយ​របស់​គណ​បក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច និង​គណ​បក្ស​ សមរង្ស៊ីព្រមទាំង​​ប្រធាន​បទ​ផ្សេង​ៗ​ទៀត។លោកសុនឆ័យបាន​ផ្ដល់​យោបល់​ដល់​គណ​បក្ស​កាន់​អំណាច​។ លោកសុនឆ័យ​ បាន​​លើក​ឡើង​​នៅ​ក្នុង​សម្រង់​ខ្សែ​អាត់​នោះ​ថា “ សម្រាប់​គណ​បក្ស​ប្រជា​​ជន​នៅ​ពេល​អនាគត ខ្ញុំ​សូម​ស្នើ​ឲ្យ​បង្កើត​រដ្ឋាភិបាល​កណ្តាលមួយ​”។ នៅពេលថ្លែង​សុន្ទរកថា​យ៉ាង​យូរ​​ ​ក្នុង​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍លោក​ ហ៊ុនសែនបាន​ថ្លែង​រិះ​គន់​ម្ដង​ហើយ​ម្ដង​ទៀតចំពោះ​​សមាជិក​សភា​ជាន់​ខ្ពស់​របស់​​គណ​បក្ស​ សមរង្ស៊ីរូប​នេះ​ ដោយ​​ហៅ​​លោកសុនឆ័យ​ “ ប្អូន​ប្រុស​”ហើយ​លោកហ៊ុនសែនបាន​លើក​​ឡើង​ពី​ការ​អះអាង​របស់​លោកម្ដង​ហើយ​ម្ដង​ទៀត​ថាលោកសុនឆ័យធ្លាប់​ធ្វើ​ជា​ចារ​កម្ម​ឲ្យ​​លោកជា​ថ្នូរ​​នឹង​​ប្រាក់​១មុឺន​ដុល្លារ។ តំណាង​រាស្ដ្រ​រូប​នេះ បាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​ថាប្រាក់​នេះ​គឺ​ជាការ​ផ្ដល់​ឲ្យ​​តំណាង​រាស្ដ្រ​គ្រប់​រូប​ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ក្នុង​ឆ្នាំ​នោះ ដែល​ពេល​នោះ គេបាន​ឃើញ​កង​ទ័ព​ស្មោះស្ម័គ្រ​នឹង​លោកហ៊ុនសែនបាន​បណ្ដេញ​ព្រះ​អង្គ​ម្ចាស់​ នរោត្តមរណឫទ្ធិចេញ​ពី​តំណែងជា​នាយក​រដ្ឋ​មន្ត្រីទី១។ លោកសុនឆ័យមិន​អាច​ទាក់​ទង​ដើម្បី​​សុំ​ការ​ពន្យល់​បានទេ។កាលពី​ម្សិលមិញ​មន្ត្រី​ជា​ច្រើនរូប​នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​​បដិសេធ​មិន​​ព្រមនិយាយ​​ពី​បញ្ហា​នេះទេ ដោយ​​លើកឡើង​ថា​ កំពុង​ជាប់​រវល់​ ហើយ​​បិទ​ទូរស័ព្ទ​ ឬ​ក៏និយាយ​ថា ខ្លួន​មិន​​អាច​ឆ្លើយ​​សំណួរ​ពី​​មូល​ហេតុ​​ចេញ​ផ្សាយ​​សម្រង់​ខ្សែ​អាត់​​​នេះ​បាន​ទេ​នៅ​ពេលនេះ។ លោកផៃស៊ីផានអ្នកនាំ​​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា  ដើម្បី​បង្ហាញ​ថា ​ពិតជាមាន​ទំនាក់​ទំនង​ល្អរវាង​លោក សុន ឆ័យ និង​នាយក​រដ្ឋ​មន្ត្រី​...​នាយក​រដ្ឋ​មន្ត្រី​ចង់​បង្ហាញ​ដល់​សាធារណ​ជន​ឲ្យ​បាន​ដឹង​ថា តាម​ពិត​ពួកគាត់​មិន​មែន​ជា​អ្នក​ប្រឆាំង​នឹង​គ្នា​ទេ”។​ លោក​បាន​មាន​ប្រសាសន៍​​សំដៅ​ដល់​​សំណួរ​ជា​ច្រើន​ទៀត​ដែល​បាន​សួរ​លោក​ កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិ​កម្ម​រហ័ស​ ដែល​បាន​បដិ​សេធ​មិនព្រម​ផ្ដល់​ការអធិប្បាយ​ថា“ ក៏ប៉ុន្ដែ ទាក់​​ទង​ទៅ​នឹង​រឿង​ផ្សេង​ទៀត​ ​ខ្ញុំ​មិនអាច​និយាយ​បានទេ​”។ លោកយឹមសុវណ្ណអ្នក​នាំពាក្យ​គណ​បក្ស​ សមរង្ស៊ី ​មាន​ប្រសាសន៍​ថាការ​​ចេញ​ផ្សាយ​សម្រង់​​ខ្សែអាត់​នេះគ​ឺជា​កល​ល្បិច​ចាស់​ ដែល​គណ​បក្ស​កាន់​អំណាច​ធ្លាប់​បាន​ប្រើ​កាល​ពី​ពេល​មុន​ ដើម្បីធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​នៅ​​ក្នុង​គណ​បក្ស​ប្រឆាំង​។ លោកបញ្ជាក់​ដូច្នេះថា “ ខ្ញុំ​គិត​ថា ​មនុស្ស​​គ្រប់គ្នា​បាន​ដឹង​ថានេះគឺ​ជា​ល្បិច​កល​ចាស់​។ យើង​គ្មាន​ការ​ព្រួយ​បារម្ភ​នោះទេ។ យើង​មិន​ខ្វល់​នឹង​​រឿង​នេះ​ឡើយ​”។ កាលពីខែ​ឧសភាឆ្នាំ​២០១១​ ផែន​ការ​រួម​បញ្ចូល​គ្នា​រវាង​គណ​បក្ស​ សមរង្ស៊ីនិង​គណ​បក្ស សិទ្ធិ​មនុស្ស​ត្រូវ​បាន​ច្រាន​ចោលទៅវិញ​ បន្ទាប់ពីខ្សែ​អាត់​មួយ​​ថត​នៅក្នុង​ឆ្នាំ​២០០៧ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ទម្លាយ​ឲ្យ​ដឹង​។ នៅ​ក្នុង​ខ្សែ​អាត់​នោះគេ​បាន​ឮលោក​ ហ៊ុនសែនផ្ដល់​ប្រឹក្សា​ដល់លោកកឹមសុខាប្រធាន​គណ​បក្ស​ សិទ្ធិមនុស្សឲ្យ​ទាក់​ទាញ​សមា​ជិក​ពី​គណ​បក្ស​...

ព្រះ​អង្គ​ម្ចាស់ នរោត្ដ​ម រណឫទ្ធិ​ លាលែង​ពី​គណបក្ស​ នរោត្ដម រណឫទ្ធិ

ព្រះ​អង្គ​ម្ចាស់​ នរោត្ដមរណឫទ្ធិនិងសមា​ជិក​សំខាន់​ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​គណបក្ស​របស់​ព្រះអង្គ​ បាន​លាលែង​ពីតំណែង​កាល​ពី​ថ្ងៃ​សុក្រនិង​ថ្ងៃ​សៅរ៍​ បន្ទាប់​ពីលោក​ សៅរ៉ានី អគ្គលេខា​ធិការ​បក្ស​របស់​គណបក្ស​ នរោត្ដមរណឫទ្ធិបាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ស្ដី​អំពី​ការ​ក្លែង​បន្លំ​ឯកសារ។ ប្រភព​ស្និទ្ធ​នឹង​ព្រះ​អង្គ​បាន​លើក​ឡើង​ថាការ​លាលែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ជាថ្នូរ​​នឹង​ការ​សន្យា​ដក​ពាក្យ​បណ្ដឹង​របស់​លោកសៅ​ រ៉ានីដែល​បាន​ប្តឹង​​លោក​ ណូរ៉ាណ​ឫទ្ធិអាណាន់ដាយ៉ាត ប្រធាន​​ខុទ្ទការល័យ​របស់​​គណបក្ស​ នរោត្ដមរណឫទ្ធិ។ កាល​ពី​ថ្ងៃ​សុក្រ​ ព្រះ​អង្គម្ចាស់​ នរោត្ដមរណឫទ្ធិ បាន​​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ ដោយ​ព្រះ​អង្គ​ម្ចាស់​​លើក​ឡើង​ថា ព្រះ​អង្គម្ចាស់​​លែង​ពាក់​ព័ន្ធ​ជា​មួយ​រឿង​នយោបាយ​ទៀត​ហើយ​។ ព្រះ​អង្គម្ចាស់​បាន​ឡាយ​​លិខិត​បើក​ចំហ​មួយ​ថា“ ចាប់​ពី​ពេល​នេះតទៅ​ ខ្ញុំ​លាលែង​ពី​នយោបាយ​ហើយ ហើយ​ខ្ញុំ​លែង​ទទួលខុស​ត្រូវ​រាល់​ការងារ​ និង​ការ​សម្រេច​ចិត្ត​ណាមួយរបស់​គណបក្ស នរោត្ដម រណឫទ្ធិ ទៀត​ហើយ​។ ខ្ញុំ​ចាប់​ផ្ដើម​​​ធ្វើ​ការ​ងារ​មនុស្ស​ធម៌ និង​ការ​ងារ​សង្គម​ ព្រម​ទាំង​ចូល​រួម​ចំណែកអភិវឌ្ឍ​ប្រទេស​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​មហាក្សត្រ​ សីហមុនី”។ លោក ឈឹម សៀកឡេង ប្រធាន​ស្ដី​ទី​គណបក្ស​ នរោត្ដម រណឫទ្ធិ និងលោក ប៉ែនសង្ហារ អ្នក​នាំ​ពាក្យ​គណបក្ស នរោត្ដមរណឫទ្ធិបាន​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​ពី​ការ​លា​លែង​ស្រដៀង​គ្នា​នេះ​​មួយ​​ថ្ងៃ​ក្រោយ​មក​​។ សមាជិក​គណបក្ស​មួយ​ចំនួន​ដែល​លាលែង​​ពី​តំណែង បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ អំពី​​ស្ថាន​ភាព​មិន​សូវ​ល្អ​ កាល​ពី​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ថា មាន​មន្ត្រី​មួយ​ចំនួន​បាន​ព្យាយាម​បណ្ដេញ​ព្រះ​អង្គម្ចាស់​ នរោត្ដម រណឫទ្ធិចេញ​ពី​គណបក្ស​ បន្ទាប់​ពី​មាន​សេចក្ដី​ប្រកាស​កាល​ពី​ខែ​ឧសភា អំពី​ការ​រួម​បញ្ចូល​គ្នារវាង​គណបក្ស​ នរោត្ដម រណឫទ្ធិ និង​គណបក្ស​ ហ៊្វុនស៊ិនប៉ិច។ បញ្ហា​នេះ​មាន​ស្ថាន​ភាព​​ធ្ងន់​ឡើងៗ កាល​ពី​​ចុង​ខែ​កក​្កដា ដែល​នៅ​ពេល​នោះ គណបក្ស​​​នេះ​ព្យាយាម​បណ្ដេញ​លោក សៅ​ រ៉ានី និង​សមាជិក​​ប្រាំ​នាក់​ផ្សេងទៀត ដោយ​​លើក​ឡើង​ថាពួក​គេ​បាន​រំលោភ​លក្ខន្ដិកៈ របស់​គណបក្ស​ នរោត្ដម រណឫទ្ធិ។ ជា​ការ​ឆ្លើយ​តប ​លោកសៅរ៉ានីបាន​ចោទ​ប្រកាន់​គណបក្ស​ នរោត្ដម រណឫទ្ធិ ថា បាន​ក្លែង​បន្លំ​ឯកសារ​មួយ​ចំនួន​ ហើយ​លោក​បាន​ទទួល​ដី​កា​បង្គាប់​​បណ្ដោះ​​អាសន្ន​មួយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​អនុញ្ញាត​ឲ្យ​បុគ្គល​ទាំង​ប្រាំមួយ​រូប​នេះ​រក្សា​តំណែង​នៅ​ក្នុង​គណបក្ស​ដដែល​។ លោក ប៉ែន​ សង្ហារ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ ខ្ញុំ​គឺ​ជា​សមាជិក​ដ៏​ស្មោះ​ត្រង់​មួយ​រូប​ចំពោះ​ព្រះ​អង្គ។ ខ្ញុំ​គិត​ថា​​សមា​​ជិក​​មួយ​ក្រុម​ដែល​​​ចង់​រួម​បញ្ចូល​គ្នា​នៃ​ក្រុម​​រាជា​​និយម​ពិត​​ប្រាកដ​មួយ​​ក្រុម​មក​ពី​​​គណបក្សហ៊្វុន​ស៊ិន​ប៉ិចនិង​គណបក្ស​ នរោត្ដមរណឫទ្ធិ នោះ គឺ​​​គ្មាន​ន័យ​អ្វី​ទេ ​ប្រសិន​បើ​គ្មាន​ព្រះ​អង្គម្ចាស់​ នរោត្ដមរណឫទ្ធិ​ នោះ។ហេតុ​ដូច្នេះ​ហើយ​ ខ្ញុំ​មិន​ចង់​ចូល​រួម​នៅ​ក្នុង​ក្រុម​នេះ​ទេ​ អ៊ីចឹង​ហើយ​ខ្ញុំ​ត្រូវ​តែ​ចាក​ចេញ​ពី​គណបក្ស​ នរោត្ដម រណឫទ្ធិ។ ខ្ញុំ​មិន​គាំ​ទ្រ​គណបក្ស​ដែល​គ្មាន​ព្រះ​អង្គម្ចាស់ នរោត្ដមរណឫទ្ធិ ឡើយ​”។ លោក​បាន​បន្ថែមថា ទំនង​ជា​មាន​ការ​លាលែង​​ជា​ច្រើន​ទៀត​​នៅ​​សប្ដាហ៍​នេះ បន្ទាប់​ពី​សមាជិក​នៅ​ថ្នាក់​មូល​ដ្ឋាន​បានដឹង​អំពី​​ការ​​ចាក​ចេញ​របស់​ព្រះ​អង្គម្ចាស់​ នរោត្ដមរណឫទ្ធិ។ យោង​តាម​ទី​ប្រឹក្សា​មួយ​រូប​របស់​ព្រះអង្គ​ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនា​មិក​ ដោយ​សារ​តែ​ករណី​នេះ​ជា​ករណី​រសើប​​នោះមាន​ភស្ដុតាង​ជា​ច្រើន​ទំព័រ​ ត្រូវ​បាន​ផ្ដល់​​ ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​ការ​អះអាងអំពី​​ការ​ក្លែង​បន្លំ​នេះ​ ប៉ុន្ដែ តុលាការ​បាន​បដិសេធ​មិនដក​ដី​​កា​​បង្គាប់​ប្រឆាំង​នឹង​ការ​ដក​មន្ត្រី​​ទាំង​​នោះ​ទេ​។ ទី​ប្រឹក្សា​រូប​នេះ​​លើក​ឡើង​ថា“ បន្ទាប់​ពី​តុលាការ​បន្ដ​​រក្សាដី​​កា​បង្គាប់​របស់​ខ្លួន​ព្រះ​អង្គដឹង​ថា រឿង​ក្តី​​បន្ទាប់​គឺ​​ជា​​រឿង​ក្តី​​ព្រហ្មទណ្ឌ​ ហើយ​ប្រសិន​បើ​ព្រះ​អង្គ​ម្ចាស់​​នៅ​តែ​តទល់​​ ទោះ​បី​ជា​​មាន​ភស្ដុតាង​រឹង​មាំ​យ៉ាងណា​ក៏ដោយក៏​ព្រះ​អង្គ​ដឹង​ថាព្រះ​អង្គ​មិន​ឈ្នះ​ដែរ”។ ទី​ប្រឹក្សា​រូប​នេះ​បាន​បន្ដ​ថា “ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​ព្យាយាម​បញ្ចប់​បញ្ហា​នេះ​ ដោយ​សន្ដិ​វិធី​ ដោយ​គ្មាន​នរណា​ឈឺ​ចាប់​ ហើយ​ក៏​គ្មាន​នរណា​ចូល​ពន្ធ​នាគារ​ដែរ ព្រះ​អង្គ​សុខ​ចិត្ត​បោះ​បង់​ចោល​អាជីព​នយោ​បាយ​​របស់​ព្រះ​អង្គ​ ជាថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង​”។ លោក សៅ​ រ៉ានី បាន​អះអាង​ថា លោក​នឹង​ដក​ពាក្យ​បណ្ដឹង​ បន្ទាប់​ពី​ព្រះអង្គ​លា​លែង​​ពី​តំណែង​។ លោក សៅ​ រ៉ានី បានថ្លែង​ថា “​ ខ្ញុំ​នឹង​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​នៅ​រសៀល​ថ្ងៃ​ស្អែក​...

របាយ​ការណ៍​រកឃើញថា ទិន្នន័យនៃចំនួន​យុវជនចូលរួម​ក្នុងនយោ​បាយ​បានកើន​ឡើង​​​

យោង​តាម​ទិន្នន័យ​ ដែល​ចេញ​ផ្សាយ​ដោយ​​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅកាត់ថា​ខុមហ្វ្រែល ​បាន​ឲ្យ​ដឹង​ថា​​ ចំនួន​អ្នក​​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២​កន្លង​មក​ ​ជាង​ពាក់​កណ្តាល​ជា​គឺយុវជន​​​​​​។ ក្នុង​របាយ​ការណ៍​ដែល​បាន​ចេញផ្សាយ​កាល​ពី​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា​ “ ​ទិន្នន័យ​នៃ​ចំនួនអ្នកបោះឆ្នោត​ជាយុវជន​​បាន​កើន​ឡើង​យ៉ាង​​លឿន​​ គឺកើនឡើងជាង​៣០០.000នាក់​ជា​រៀងរាល់​ឆ្នាំ​”។ របាយ​ការណ៍ដដែល​នេះ បាន​បន្តថា​​​៥៤​ភាគរយ​នៃ​ចំនួន​អ្នក​បោះ​ឆ្នោតទាំងអស់ ​និង៥​ភាគរយ​​នៃអ្នកជាប់​ឆ្នោត​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ។​​កាល​ពី​ឆ្នាំ​២០០៧ ​ មាន​ត្រឹម​តែ​១,៤៣ ភាគរយប៉ុណ្ណោះ ​​នៃ​សមាជិកក្រុម​ប្រឹក្សា​ដែល​មាន​អា​យុ​ក្រោម​៣៥​ឆ្នាំ​។ការ​កើន​ឡើង​​យ៉ាង​រហ័ស​នៃ​ចំនួនអ្នក​បោះ​ឆ្នោត​ជាយុវជន​នេះ​​ ​បាន​ធ្វើ​ឲ្យ​​គណបក្ស​នយោ​បាយ​​ចាំបាច់ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។ របាយ​ការណ៍​នោះ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​ “​នេះ​ជា​ផ្នែក​មួយ​ ដែល​គណបក្ស​នយោបាយ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ពី​​ក្រុម​យុវជន​ទាំងនេះ​​ និង​ដើម្បី​ជំរុញ​ពួក​គេ​ឲ្យ​ក្លាយទៅ​ជា​កម្លាំងនយោបាយ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​”។ គណបក្ស​​ធំៗ​ប្រាំ​​ដែល​គណបក្ស​នីមួយៗ​បាន​រៀបចំ “ ចលនា​យុវជន​ ឬ​​រចនាសម្ពន្ធ​យុវជន​” ក្នុងបំណងដើម្បី​​បញ្ចុះ​បញ្ចូល​​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​ ដ៏​មាន​តម្លៃ​ទាំង​នេះ។ គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជាបាន​គូស​បញ្ជាក់​ថា​ គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​​ ចំពោះការខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ​​ដោយ​បាន​កត់​សម្គាល់​ថា​ រដ្ឋា​ភិបាល​បាន​រៀប​ចំ​កម្មវិធី​ទូរទស្ស​ន៍ ដើម្បីបម្រើឲ្យ​ផ្នែក​យុវជន​យ៉ាង​ល្អ។ របាយ​ការណ៍នេះក៏​បាន​លើក​ឡើង​ដែរថា “ សកម្មភាព​ទាំង​នោះ​ មានដូចជា​​សកម្មភាព​មនុស្ស​ធម៌​​ ឬ​ការ​ងារ​អភិវឌ្ឍន៍​​របស់យុវជន​ក្នុងគណបក្ស​ប្រ​ជាជន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​​តាម​កញ្ចក់​ទូរទស្សន៍​ និង​តាម​វិទ្យុ។​ ក្រោមការ​ដឹក​នាំ​ពី​កូន​ប្រុស​របស់​លោក​​នាយក​នរដ្ឋមន្ត្រី​​ និង​កូន​ៗ​របស់​អ្នកនយោ​បាយ​សំខាន់ៗ ក្នុងជួរ​គណ​បក្ស​ប្រ​ជា​ជន​​ ​គឺជាការ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ការ​ងារ​ឪ​ពុក​ម្តាយ​របស់​ពួក​គេ”។ លោក​ គល់ បញ្ញា​នាយក​​ប្រតិបត្តិ​​របស់​អង្គការ​ខុមហ្រែល ​​បាន​លើក​ឡើង​ដោយប្រ​យ័ត្នប្រយែងថា​ ប៉ុន្តែ ស្របពេលកម្លាំង​យុវជន​កំពុង​តែ​រីក​ចម្រើន​ឡើង​នោះ​​ វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ពួក​គេពិតជានឹង​ចូល​រួមក្នុងឆាកនយោបាយនោះ​ទេ។ លោក​បន្ត​ថា “ អ្នក​បោះ​ឆ្នោត​ជា​យុវ​ជន​​​មិន​​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់ អំ​ពី​ការ​បោះ​ឆ្នោត​ និងអំ​ពី​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ទេ។​​ ​បាន​ប្រើ​ប្រាស់​ពួក​គេ​ ជា​សកម្ម​ជន​យុវជន​​ ប៉ុន្តែ​ពួក​គេ​មិន​​ប្រា​កដ​ជា​ចូល​រួម​ជា​មួយ​គណបក្សទាំង​នោះ​ទេ”។ លោក​​​លើក​ឡើង​អំ​ពី​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់ក្មេងៗ​ថា “ពួកគេ​មិន​មាន​អំណាច​ពិត​ប្រា​កដ​ទេ។​ពួក​គេ​គ្រាន់​តែ​ធ្វើ​សកម្មភាព​​ តែ​មិន​មាន​ឥទ្ធិពល​មកលើ​ការ​ដឹកនាំទេ​”។ លោក​លើក​ឡើងទៀតថា​​នៅ​ពេល​ណា​ ដែល​ការ​ជជែកគ្នាអំពី​នយោ​បាយ​នៅ​តែ​ត្រូវ​​រឹត​បន្តឹង​នោះ​ លោក​មាន​ការ​សង្ស័យ​ថា ​ពួក​គេមិន​អាចធ្វើឲ្យមាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ។ លោកបានមានប្រសាសន៍ថា “ គណបក្ស​កំពុងកាន់អំណាច​មិនទាន់មាន​ការ​ពិភាក្សា​​បើក​ជាចំហទេ​​​ឲ្យ​ពួក​គេ​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​​ ប៉ុន្តែ​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ជជែកគ្នា​ទេ​... គឺ​​មិន​សូវ​ចាប់​អារម្មណ៍​ពេកទេ ក្នុង​ការ​ចូល​រួម​ដោយ​ផ្ទាល់​ក្នុងកិច្ចការនយោបាយ។ពួក​គេ​គ្រាន់​តែ​ធ្វើ​តាម​សំណើពីអ្នកនយោបាយ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ​ ដើម្បី​ចូល​រួម​ឃោសនា​​បោះ​ឆ្នោត​​ ប៉ុន្តែ​ពួក​គេ​មិន​បាន​យល់ច្បាស់​នោះ​ទេ​។ នេះ​ជា​មូលហេតុ​ដែលធ្វើឲ្យ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​ខ្លាំង​ ឬ​មិនមានអំ​ណាចនៅ​​​ក្នុង​គណ​បក្ស”៕ ប្រែ​សម្រួល​ដោយ ឃិន​...

មន្ត្រីរដ្ឋាភិបាល​​បដិ​សេធពា​ក្យ​ចចាម​អា​រា៉ម​ថា លោក ជា​ ស៊ីម ស្លាប់ ​

មន្ត្រី​រដ្ឋា​​ភិ​បា​ល​​​បដិ​​សេធ​ដាច់​អ​ហង្ការចំពោះ​ពាក្យ​​ចចា​ម​អា​រា៉ម​​ថា​ លោក​ ជា​ ស៊ីមប្រធា​​ន​ព្រឹទ្ធ​សភា​​​បា​ន​​ទទួល​មរណ​ភា​ព ​កា​ល​​ពី​​ម្សិល​មិញ ​ចំ​ណែក​ឯប្រធា​ន​​អង្គ​​រក្ស​​របស់​លោកជា​ ស៊ី​ម ​​បា​ន​មា​ន​ព្រមានថា ​ខុទ្ទ​កា​​ល័យ​​​របស់​លោកនឹង​ប្តឹងអ្នក​ទាំ​ង​ឡា​យ​ណា​​ ដែ​ល​​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​មិនពិតនេះ​។ ​កា​រ​បដិ​សេធ​នេ​​ះធ្វើ​ឡើង ​​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​ភាពរំ​ជើប​រំ​ជួល​​​ ដែ​ល​ចា​ប់​ផ្តើម​​​បង្ហោះ​តា​ម​គេ​​​ហ​ទំ​ព័រ​ប្រ​ព​័ន្ធ​​ផ្សព្វ​​ផ្សាយព័ត៌​មា​ន​​សង្គម​​ កា​ល​​ពី​ព្រឹ​ក​ម្សិល​មិញដោយ​អះ​អា​ង​ថា ​លោកជា​ ស៊ីម ​បា​ន​ទទួល​​មរណ​ភា​ព​​កា​ល​ពី​ថ្ងៃទី៤ ខែ​​សី​ហា ​បន្ទាប់​ពី​បាន​ព្យាបាល​នៅ​ក្នុ​ង​ប្រទេស​​សិ​ង្ហ​បុ​រី​។គេហទំព័រ​ខេ​​​អាយ (KI)​ របស់​បក្សប្រ​ឆាំ​​ង​​ កាល​ពី​ថ្ងៃ​​សៅរ៍​ ក៏​បា​ន ផ​្ស​ព្វ​ផ​្សា​យ​អត្ថ​​បទ​មួ​យ​​ អ​ះ​អា​ង​ថា លោកជា​ ស៊ីម បា​ន​​ទទួ​ល​មរណភា​ព​​ហើយ​។ ​​​​​ដោ​យ​​ហៅ​​ការប្រ​កាស ​​តា​ម​គេហទំព័រ​ហ្វេស​ប៊ុក​ (Facebook)ថា ​ជា​ “ ពា​ក​្យ​​ចចា​ម​​អា​រា៉ម” លោក...

មេធាវី​លោក ម៉ម សូណង​់ដូ ៖ មាន​ការ​អះអាង​ផ្លូវ​ច្បាប់​តិច​តួច​ចំពោ​ះ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​

ក្នុង​ពាក្យ​បណ្ដឹង​មាន​១០​ទំព័រ មេធាវី​របស់​លោក​ ម៉ម​ សូណង់ដូម្ចាស់​ស្ថានីយ​វិទ្យុ​ឯក​រាជ្យ​កាលពី​ម្សិល​មិញ​បាន​ជំរុញ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះ​លែង​កូន​ក្ដី​អាយុ​៧១​ឆ្នាំ​របស់​ខ្លួន​ ឲ្យនៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្នដោយ​លើក​ឡើង​​ថា គាត់​​មិន​​រត់​​គេច​ខ្លួន​ឡើយ​ ហើយ​​ថា​មិន​មាន​ហេតុ​ផល​​ផ្លូវ​ច្បាប់​​រឹង​​មាំ​ដើម្បី​ឃុំ​ខ្លួន​គាត់​​ឡើយ​។ លោក​ សុកសំអឿននាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​របស់​លោកម៉ម​ សូណង់ដូ ​មាន​ប្រសាសន៍​​ថា"យោង​តាម​មាត្រា​២០៤ នៃ​ក្រមនីតិ​វិធី​រដ្ឋ​ប្បវេណី​ចែង​ថា មាន​ប្រាំ​មួយ​ចំណុច​ ដែល​អាច​ជា​ហេតុ​ផល​សម្រាប់​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ហើយ​ខ្ញុំ​គិតថា មិន​មាន​​ហេតុ​ផល​ណាមួយ​​ក្នុង​ការ​បន្ដ​ឃុំ​ខ្លួន​លោកម៉មសូណង​់ដូទេ”។ មេធាវី​បាន​ធ្វើ​សំណើសុំ​​ឲ្យ​មាន​ការ​ដោះ​លែង​លោកម៉ម​ សូណង់​ដូនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​​ជា​លើក​ទី២ហើយ ​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួនគាត់នៅ​ថ្ងៃទី​១៥ ខែកក្កដា។នាយក​វិទ្យុ​សម្បុក​ឃ្មុំដែល​និយាយ​គ្មាន​សំចៃ​ និង​ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​គ្រាំ​ទ្រ​​សិទ្ធិ​មនុស្ស គឺ​សមា​គមអ្នក​ប្រជា​ធិប​តេយ្យ​នោះ ​លោក​ ម៉​មសូណង​ដូត្រូវ​បាន​ចោទ​ប្រកាន់​បួន​ករណី ទាក់​ទង​នឹង​ការ​បង្កើត​​ចលនា​អបគម​ន៍។ ប៉ុន្ដែ ខណៈ​ដែល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​​បាន​រង​ការ​​រិះ​គន់​យ៉ាង​ខ្លាំ​ងហើយ​រឿង​ក្ដី​ប្រឆាំង​នឹង​លោក​ ម៉មសូណង់ដូហាក់​ដូច​ជា​​មិន​រឹង​មាំនោះ​ លោក​អាច​ត្រូវ​បាន​ឃុំ​ខ្លួន​​បណ្ដោះ​អាសន្ន​ ដោយ​ស្របច្បាប់​​រហូត​​ដល់​ទៅ​​១៨​ខែ។ លោកសុកសំអឿនបាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​ជោគ​ជ័យ​​នៃ​សំណើ​របស់​លោកទេ​ ក៏​ប៉ុន្ដែ​ លោក​​មាន​ប្រសាសន៍​ថា មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​គ្រប់​គ្រាន់​ ដែលកូន ​ក្ដី​របស់​លោកគួរ​តែត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន។ លោក​​បាន​មាន​ប្រសាសន៍​ថា “ ដំបូង​គឺ​ជា​បទ​ព្រហ្ម​ទណ្ឌ​។អ្វី​ដែលបាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​ប្រមា បាន​បញ្ចប់​ហើយ​ ហើយ​ស្ថិត​ក្រោម​ការ​ត្រួត​​ត្រា​របស់​នគរ​បាល​ដែល​គួរ​តែ​មាន​ភស្ដុតាង​ពី​សាក្សី​”។ ​លោកសំអឿនបាន​បន្ថែមថា “ គាត់​មាន​ផ្ទះ​មួយ​ខ្នង ​ស្ថានីយ​វិទ្យុ​មួយ​កន្លែង​ ហើយ​គាត់​បាន​ដឹង​ថា នៅ​ពេល​ដែល​គាត់​ត្រឡប់​មក​កម្ពុជាវិញ​ គាត់​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​។គាត់​ចង់​បង្ហាញ​ពី​ភាព​គ្មាន​កំហុស​​របស់​គាត់​ ហើយ​ ​ក៏​មក​កម្ពុជាទៅ។គ្មាន​ហេតុ​ផលណា​មួយ គិត​ថាគាត់​នឹង​រត់​គេច​ខ្លួន​នោះទេ”។ គ្មាន​ការ​ឆ្លើយ​តប​ចំពោះសំណើ​ជា​ច្រើន​សុំ​អត្ថាធិប្បាយ​ពី​លោក​ស្រី​ចៅ​ក្រម​ស៊ើប​អង្កេត​​ សែមសក្ដិកូឡានិង​ព្រះ​រាជ​អាជ្ញា​រង​ មាសច័ន្ទពិសិដ្ឋទេ។អង្គការ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ខ្លាំង​ៗ​ចំពោះ​រឿង​ក្ដី​នេះ ដោយបាន​​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ ជា​ការ​មិន​ត្រឹម​ត្រូវ​ និង​ជា​ហេតុផល​នយោបាយ​។​អង្គការ​សិទ្ធិ​មនុស្សបាន​​បញ្ជាក់​ថាលោកម៉មសូណង់ដូ ​បាន​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​សម្បុក​ឃ្មុំ​នូវ​​​ពាក្យ​បណ្តឹង​ដែល​ក្រុម​អ្នក​ប្រឆាំង​មួយ​ក្រុម​​បាន​ប្តឹង​​រដ្ឋា​ភិ​បាល​កម្ពុជាទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្ដរ​ជាតិ​...

ឯកអគ្គរាជទូតកម្ពុជាប្រចាំ ក្រុង​ម៉ានីល ទទួល​រង​ការ​ស្ដី​ បន្ទោស​​ពីរដ្ឋាភិបាល​​ហ្វីលីពីន

យោងតាមរបាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ឆ្លើយ​តប​ជា​សាធារណៈ​ ចំពោះ​​ការ​លើកឡើងរបស់​​មន្ត្រី​ហ្វីលីពីន​ អំពី​បរាជ័យ​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​កាល​ពី​ខែ​មុន ក្រសួង​​ការ​បរទេស​របស់​ហ្វីលីពីន​បានបន្ទោសឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅក្នុង​ប្រទេស​នេះ។​ លោករ៉ាអ៊ូលហឺណានដេស (Raul Hernandez) អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន​ ត្រូវ​បាន​កាសែត​ហ្វីលីពីនស្ដារ (Philippine Star) ដក​ស្រង់​សម្ដី​ថា “ ​យើង​នឹងដាក់កំណត់ទូតមួយ​ បង្ហាញពីការតវ៉ា​របស់​​យើង​។យើង​នឹង​កោះ​ហៅ​ឯកអគ្គរាជទូត​កម្ពុជា​ ដើម្បីឲ្យ​លោក​ពន្យល់ថាតើ​លោក​ចង់​​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ នៅ​ពេលលោក​បាន​លើក​ឡើង​ថាជំហរ​ដែល​មិន​អាច​ចរចា​ និង​បត់​បែន​បាន របស់​ប្រទេស​សមាជិក​អាស៊ាន​​ទាំង​ពីរ​នេះគឺ​ជា​នយោបាយ​ដ៏​កខ្វក់​នោះ​”។ យោង​តាម​របាយការណ៍​នៅ​ក្នុង​កាសែត​ហ្វីលីពីន​ ដេលី​ អុីន​ខ្វាយអឺ (Philippinne Daily Inquirer) និង​កាសែត​ ជីអេមអេ​ ញូស៍ (GMA News) លោក​ ហឺណានដេស ​លើក​ឡើង​ថា​ លិខិត​ត្រូវ​បាន​ប្រគល់​ទៅ​ដល់​ដៃ​លេខាទី​២បន្ទាប់​ពី​លោក​ឯកអគ្គរាជទូត ដែល​បាន​អះ​អាង​ថាលោក​មាន​ “ ជំងឺ”។ មន្ត្រី​ការទូត​កម្ពុជា​បានការ​ពារ​ខ្លួន​យ៉ាង​ខ្លាំងក្លា​ កាលពីបី​សប្ដាហ៍​កន្លង​ទៅ​នេះ​ នៅ​ពេលប្រទេស​កម្ពុជាទទួលរងការរិះ​គន់​ជា​ច្រើន​ ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ កាល​ពី​ខែ​មុន​ ​។នេះ​គឺ​ជាកិច្ច​ប្រជុំ​កំពូល​លើក​ដំបូង​ហើយ​ ក្នុង​រយៈ​ពេល​៤៥​ឆ្នាំ​កន្លងមក នៃ​ប្រវត្តិរបស់កិច្ច​ប្រជុំ​អាស៊ាន​​ ដែលមិនអាចចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមបាន នៅពេលបិទកិច្ចប្រជុំហើយ​ប្រទេស​កម្ពុជា​បានទទួលរង​ការ​រិះ​គន់​ជា​ច្រើន​ថា ធ្វើតាម និង​កំពុងស្ថិត​ក្រោម​សម្ពាធ​របស់​ប្រទេស​ចិន​ ឲ្យចាត់ទុក​បញ្ហា​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ជម្លោះ​ទ្វេ​ភាគី​ ហើយ​មិន​គួរដាក់ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ទេ។ ប្រទេស​កម្ពុជា​ព្យាយាម​ការ​ពារ​ខ្លួន​ប្រឆាំង​​ទៅ​នឹង​ការ​រិះ​គន់​ទាំង​នេះ ដែល​តែង​តែ​សរសេរ​លិខិតផ្ញើទៅ​កាន់​និពន្ធ​នាយក​កា​សែត​នៅក្នុងប្រទេសហ្វីលីពីន​ ប្រទេស​​​ថៃនិង​នៅក្នុងប្រទេស​​កម្ពុជា។ ការចាប់កំហុសរបស់ការទូត​​ហ្វីលីពីន​ បាន​​ធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​កាសែត​ហ្វីលីពីនស្ដារ ចុះ​ផ្សាយ​លិខិត​របស់លោក​ ហូស សិរី​ធញ្ញ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន​ ដោយ​បាន​រិះ​គន់ចំពោះ​ការ​អះអាង​​របស់​មន្ត្រី​​ការបរទេស​ហ្វីលីពីន ដែល​ចោទ​ប្រកាន់ថាបរាជ័យ​ក្នុងកិច្ច​ប្រជុំ​អាស៊ាន​ គឺ​ជា​កំហុស​របស់​ប្រទេស​កម្ពុជា។ ​ក្នុង​លិខិត​នោះ លោក​ សិរីធញ្ញ បាន​រិះ​គន់​ប្រទេស​ហ្វីលីពីន​និង​ប្រទេស​វៀតណាម​ថា បាន​ព្យាយាមយកសេចក្ដី​ថ្លែង​ការណ៍រួម ធ្វើ​ជា​ចំណាប់ខ្មាំង តាមរយៈ​ការទាម​ទារ​ឲ្យ​ដាក់​បញ្ចូល​បញ្ហា​ទ្វេភាគី​ ដែលស្ថិត​នៅ​ក្រៅ​សមត្ថ​កិច្ច​របស់អាស៊ាន​នេះ​។ ប្រទេស​ហ្វីលីពីន​ មិន​អាចបញ្ចុះ​បញ្ចូល​ប្រទេសដទៃឲ្យជឿលើការ​អះអាង​របស់​ខ្លួននោះ​ទេ​។ កាសែតបានដកស្រង់សម្តីរបស់លោក​ ហឺណានដេស ថា “ យើង​មាន​បំណង​ចង់​បង្ហាញ​ឲ្យឯកអគ្គរាជទូត​កម្ពុជា​ដឹងថាហេតុ​ អ្វី​បាន​ជា​​​ប្រធាន​អាស៊ាន​​គិត​តែ​ប្រយោជន៍​របស់​ប្រទេសដែល​មិន​មែន​ជា​សមាជិក​ទៅ​វិញ​ ដោយ​មិនគិត​ពី​ប្រយោជន៍​ប្រទេស​ជា​សមាជិក​អាស៊ាន ​ដូចជាប្រទេស​ហ្វីលីពីននិង​ប្រទេស​វៀតណាម។ ការព្យាយាមសុំ​អត្ថាធិប្បាយជាច្រើនដងពី​ក្រសួង​ការ​បរទេស​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ទេ​។​ មន្ត្រី​មួយ​រូប​ ធ្វើការក្នុង​ស្ថាន​ទូត​កម្ពុជា ប្រចាំ​ប្រទេស​​ហ្វីលីពីនដែល​បដិ​សេធ​មិន​បញ្ចេញ​ឈ្មោះ​​លើក​ឡើង​ថា លោក​មិន​បាន​ដឹងអំពី​បញ្ហានេះ​ទេ​ ហើយ​លោក​បដិសេធ​មិនឆ្លើយ​សំណួរ​បន្ដ​ទៀត​ដែរ​។ លោកឡៅម៉ុងហៃអ្នក​វិភាគ​នយោ​បាយ​ឯករាជ្យ​ ​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា ភាព​ជូរ​ចត់​នេះ​នៅ​តែ​មាន និង​កាន់​តែ​លំបាកដោយ​សារ​តែការប្រើប្រាស់​ពាក្យ​សម្ដី​ក្នុង​សេច​ក្ដី​ថ្លែងការណ៍​ពីភាគី​កម្ពុជា។ ហើយ​យើង​កំពុង...