Tuesday, November 19, 2019
Home Authors Posts by Aun Pheap

Aun Pheap

905 POSTS 0 COMMENTS
Reporter

ដំណោះ​​​ស្រាយ​​​ជំុវិញ​​​វិវាទដីធ្លី​ទាក់ទិន​​​ចម្កា​​​​រ​​​អំពៅ​​​​​មិន​​​បញ្ចូល​​​សហគមន៍​​​មួ​​​យ​​​ចំនួន​​​​​​

កាលពីម្សិលមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសគម្រោងដោះស្រាយវិវាទដីធ្លីរាប់ឆ្នាំរវាងអ្នកភូមិរាប់ពាន់នាក់ និងឧកញ៉ាស្ករសដែលមានខ្នងក្រាស់នៅដើមខែក្រោយ ប៉ុន្តែសហគមន៍ដែលរងផលប៉ះពាល់មិនត្រូវបានបញ្ចូលទាំងអស់នោះឡើយ។ វិវាទដ៏រាំរៃុ៉នេះមានជាប់ពាក់ព័ន្ធម្ចាស់ក្រុមហ៊ុនចម្ការអំពៅ រួមមានទាំងលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលអ្នកភូមិចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនៅក្នុងការបណ្តេញចេញដ៏ហិង្សា និងការទន្ទ្រានយកដីធ្លីផង។ សហភាពអឺរ៉ុបដែលជាអ្នកនាំចូលស្ករសពីកម្ពុជាបានចាប់ផ្តើមធ្វើការលើគម្រោងផ្តល់សំណងសម្រាប់គ្រួសាររងផលប៉ះពាល់ជាង៣ឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយអានដោយលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី រដ្ឋាភិបាលបានប្រកាសថា ក្រុមការងារមួយនឹងត្រូវបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយសម្រាប់អ្នកភូមិនៅក្នុងខេត្តចំនួន៣នៅថ្ងៃទី៣ខែតុលា។ សេចក្តីសម្រេចនេះកើតមានឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ លោក សេង ឡូត បានថ្លែងនៅខាងក្រៅការិយាល័យក្រសួងរបស់លោកកាលពីម្សិលមិញ ខណៈអ្នកភូមិប្រហែល៨០នាក់មកពីខេត្តកោះកុងប្រមូលផ្តុំគ្នាដើម្បីរង់ចាំលទ្ធផលនៃកិច្ចប្រជុំថា "ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ការងារនេះឱ្យមន្ទីររៀបចំដែនដី ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ ដើម្បីប្រមូលអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងទីតាំងដីវិវាទក្នុងរយៈពេល៣០ថ្ងៃ"។ ក្រុមការងារនេះនឹងបង្កើតនៅក្នុងសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ...

ពលរដ្ឋ​​​នៅ​​​ទំនប់សេសាន​ដាក់ញត្តិ​សុំ​ឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍

តំណាងពលរដ្ឋជាច្រើនគ្រួសារដែលមិនព្រមជម្លៀសចេញពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចដោយទំនប់វារីអគ្គិសនីសេសានក្រោម២នោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីដាក់ញត្តិសុំឱ្យក្រសួងរ៉ែ និងថាមពលជួយកាលពីថ្ងៃសុក្រ។ អ្នកស្រី សារុន សុខុំ តំណាងម្នាក់ក្នុងចំណោម៧នាក់បាននិយាយកាលពីម្សិលមិញថា "យើងចង់ក្រសួងរ៉ែ និងថាមពលជួយអន្តរាគមន៍"។ លោក សួគ៌ ប៉ុណ្ណារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការទូទៅនៃក្រសួងនេះបានមានប្រសាសន៍ថា ញត្តិនេះត្រូវបានទទួលហើយ ហើយបានបញ្ជូនទៅអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលរបស់ក្រសួងហើយហើយនឹងត្រូវពិភាក្សាជាមួយអាជ្ញាធរខេត្ត"នៅពេលឆាប់ៗនេះ"។ ប៉ុន្តែ ទន្ទឹមនឹងលោក ម៉ែន គង់ អ្នកនាំពាក្យអាជ្ញាធរខេត្តបានមានប្រសាសន៍ថា សំណើរបស់អ្នកភូមិដែលសុំឱ្យបិទទ្វារទឹកខ្លះក្នុងចំណោមទា្វារទឹកទាំង១០នៃទំនប់វារីអគ្គិសនីនេះដែលនឹងត្រូវបិទជាអចិន្ត្រៃយ៍នៅខែក្រោយនេះមិនមែនជាជម្រើសក្តី ក៏លោកបានថ្លែងថា ក្រុមមន្ត្រីនឹងព្យាយាម "រកដំណោះស្រាយជូនគ្រួសារទាំងអស់" ប៉ុន្តែនឹងធ្វើតាមគតិយុត្តិ ប្រសិនបើក្នុងករណីចំបាច់។ យោងតាមអ្នកស្រី សារុន សុខុំ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមិនព្រមចាកចេញជាង១០០គ្រួសារក៏បានស្នើឱ្យដកកងកម្លាំងដែលបានដាក់ពង្រាយដើម្បីជួយជម្លៀសក្នុងគ្រាអាសន្នចេញពីភូមិស្រែគរ និងភូមិក្បាលរមាសស្ថិតក្នុងស្រុកសេសាននេះផងដែរ ហើយសុំឱ្យអាជ្ញាធរបើកមណ្ឌលសុខភាព សាលារៀន ផ្លូវ និងស្ពានក្នុងតំបន់នេះឡើងវិញ។ នៅពេលការធ្វើតេស្តសាកល្បងទំនប់វារីអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់នេះបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមិថុនាមក ក្រុមអ្នកភូមិមិនយកចិត្តទុកដាក់នឹងការព្រមានរបស់អាជ្ញាធរពីការដែលផ្ទះរបស់ពួកគាត់នឹងត្រូវលិចទឹកនោះឡើយ ហើយបានទទូចសុំរស់នៅលើដីរបស់ពួកគាត់ដដែល។ អ្នកភូមិមួយចំនួនបានចាកចេញបណ្តោះអាសន្នទៅកាន់ទីទួលក្បែរនោះនៅពេលទឹកជំនន់បានជន់លិចផ្ទះសំបែងមួយចំនួន ប៉ុន្តែបានត្រឡប់មកវិញ នៅពេលទឹកបានស្រក។ អ្នកភូមិដែលនៅសេសសល់ក្នុងចំណោមអ្នកភូមិប្រហែល៥.០០០គ្រួសារដែលរស់នៅលើដីដែលគ្រោងធ្វើជាអាងស្តុកទឹកទំហំ៣៦.០០០ហិកតានៃទំនប់នេះ បានយល់ព្រមទៅកាន់កន្លែងតាំងទីលំនៅថ្មីដែលរដ្ឋាភិបាលបានបង្កើតឡើង។ អ្នកស្រី សារុន សុខុំ បានថ្លែងថា សេវាសាធារណៈត្រូវបានដកចេញពីភូមិស្រែគរ និងភូមិក្បាលរមាសភ្លាមៗបន្ទាប់ពីការធ្វើតេស្តសាកល្បងបានចាប់ផ្តើម ហើយមានការបំភិតបំភ័យកើនឡើងពីសំណាក់ក្រុមមន្ត្រីដែលត្រូវបានបញ្ជូនមកដើម្បីជួយនោះ។ អ្នកស្រីបានបន្ថែមថា "ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរផ្តល់សេវាសាធារណៈ ហើយយើងក៏ចង់ឱ្យអាជ្ញាធរបញ្ចប់ការរើសអើងចំពោះសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ទាំងពីរនេះផងដែរ។ អ្នកស្រីបន្ថែមថា "ពួកគេរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ"។ លោក ម៉ែន គង់ អ្នកនាំពាក្យអាជ្ញាធរខេត្តបានបដិសេធចំពោះការចោទប្រកាន់ថា មានការបំភិតបំភ័យ។ លោកបានថ្លែងថា ក្រុមមន្ត្រីបានទាក់ទងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរដែលអភិវឌ្ឍទំនប់វារីអគ្គិសនីនេះ បន្ទាប់ពីទទួលបានសំណើសុំឱ្យកុំបិទទ្វារទឹកមួយចំនួន។ លោកបានថ្លែងថា "ពួកគេបានបដិសេធពីព្រោះពួកគេមិនអាចផលិតថាមពលបានទេ ប្រសិនបើទ្វារទឹកមិនត្រូវបានបិទតាមផែនការដែលបានកំណត់នោះ"។ លោក អ៊ុំ រ៉េត តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សារុន

​ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​​មួយ​​គ្រួសារ ​ត្រូវ​បាន​បញ្ជូន​ត្រឡប់ទៅ​​កាន់​ប្រទេស​វៀតណាម​វិញ​

មន្ត្រីមួយរូបបានប្រាប់ឲ្យដឹងថា ជនជាតិម៉ុងតាញ៉ាមួយគ្រួសារបានត្រឡប់ទៅប្រទេសវៀតណាមវិញកាលពីថ្ងៃពុធ បន្ទាប់ពីស្នើសុំឱ្យអាជ្ញាធរជួយបញ្ជូនពួកគេត្រឡប់ទៅប្រទេសដែលខ្លួនបានរត់គេចកាលពី២ឆ្នាំមុន ដោយច្រានចោលការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលលើកឡើងថា ពួកគេត្រូវបានចាប់ខ្លួន ហើយបណ្ដេញចេញ។ លោក ជា ប៊ុនធឿន ស្នងការរងខេត្តរតនគិរីបានមានប្រសាសន៍ថា លោក រចំ ប៊ីត និងប្រពន្ធរបស់គាត់ឈ្មោះ ពួយ អុីចាត អាយុ៣២ឆ្នាំដូចគ្នាដែលជាជនជាតិដើមភាគតិចចារ៉ាយ បានចាកចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ ជាមួយកូនស្រីពីរនាក់របស់ពួកគេ។ លោកថ្លែងថា លោកមិនដឹងពីមូលហេតុដែលគ្រួសារនេះភៀសខ្លួនពីតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាមទេ។ ទោះជាយ៉ាងណា មនុស្សរាប់រយគ្រួសារបានភៀសខ្លួនមកកាន់ខេត្តរតនគិរីចាប់តាំងពីចុងឆ្នាំ២០១៤ មក ដោយអ្នកទាំងនោះត្អូញត្អែរថា...

ក្រុម​អ្នក​ភូមិ​នៅ​កោះកុង​មក​ដាក់ញត្តិ​សុំ​​ឱ្យ​​នាយករដ្ឋមន្ត្រី​ជួយ​

កាលពីម្សិលមិញ ប្រជាពលរដ្ឋប្រមាណ៤០នាក់ ដែលមានវិវាទដីធ្លីរ៉ាំរ៉ៃនៅខេត្តកោះកុង បានមកជួបជុំគ្នានៅសួនច្បារមុខវត្តបទុម ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយជំរុញឱ្យក្រសួងរៀបចំដែនដីដោះស្រាយបញ្ហារបស់ពួកគាត់។ គម្រោងហែក្បួនទៅកាន់ភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រីកាលពីពេលព្រឹកត្រូវបាននគរបាលជាង២០នាក់រារាំងភ្លាមៗ នៅពេលអ្នកភូមិទាំងនេះដែលមួយចំនួនធំស្រែកយំពេលនគរបាលរាំងផ្លូវពួកគាត់ មានការចូលរួមពីប្រជាពលរដ្ឋរងការបណ្ដេញចេញមួយក្រុមតូចមកពីតំបន់បឹងកក់ និងសហគមន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញ។ អ្នកស្រី ប៉ាវ ញឿង អាយុ៤១ឆ្នាំ ដែល្ថិតក្នុងចំណោមគ្រួសាររងការបណ្ដេញចេញនៅខេត្តកោះកុង និយាយថា កាលពីមុនអ្នកភូមិទាំងនេះដែលមកពីស្រុកស្រែអំបិល ខេត្តកោះកុង ធ្លាប់បានដាក់ញត្តិកាលពីខែមករា ដើម្បីសុំអន្តរាគមន៍ដោះស្រាយករណីរបស់ពួកគាត់ ប៉ុន្តែមិនដែលទទួលបានដំណឹងឡើយ។ ស្ត្រីរូបនេះនិយាយទៀតថា "យើងមិនចង់ធ្វើការតវ៉ាទេ ព្រោះយើងចង់ទុកមុខឱ្យមន្ត្រីរដ្ឋាភិបាល...

មន្ត្រីម្នាក់​​​និយាយ​​​ថា ផ្ទះមួយ​​​ចំនួន​​​សាងសង់​​​ក្នុង​​​ឧទ្យាន​​​បុរាណអង្គរ​​​​​​ប្រហែល​​​ជា​​​ត្រូវ​​​បាន​​​អនុគ្រោះ​​​

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋជាង១០០នាក់ដែលបានអំពាវនាវឱ្យអាជ្ញាធរខេត្តសៀមរាបផ្អាកការរុះរើសំណង់របស់ពួកគាត់ដែលសាងសង់ក្នុងឧទ្យានបុរាណអង្គរនោះ ប្រហែលជាត្រូវបានអនុ ញ្ញាតមិនធ្វើការរុះរើទេ។ លោក លី សំរិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងពិភាក្សាជា មួួយអាជ្ញាធរអប្សរាដែលជាស្ថាប័នគ្រប់គ្រងឧទ្យានអង្គរអំពីថាតើផ្ទះដែលជ្រើសរើសទាំងនោះអាចចៀសផុតពីការរុះរើឬយ៉ាងណា។ លោក លី សំរិទ្ធ បានថ្លែងថា "ខ្ញុំបានចុះ ឈ្មោះប្រជាពលរដ្ឋទាំងនោះក្នុងបញ្ជីមួយហើយខ្ញុំបានបញ្ជូនឈ្មោះពួកគាត់ទៅអាជ្ញាធរ អប្សរារួចហើយ ដោយសុំឱ្យពួកគេពិនិត្យឡើងវិញថា តើពួកគាត់គួរតែទទួលបានការអនុគ្រោះនៃការរុះរើដែរឬអត់"។ លោកបានថ្លែងថា ប្រជាពលរដ្ឋជាង១០គ្រួសារទំនងជានឹងទទួលបានការអនុគ្រោះប្រសិនបើក្រុមមន្ត្រីរកឃើញថា ពួកគាត់បានដាក់ជូនសំណើទៅអាជ្ញាធរអប្សរាមុនការសាងសង់នោះ បើទោះជាពួកគាត់មិនដែលទទួលបានការអនុញ្ញាតពីស្ថាប័ននេះក៏ដោយ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋផ្សេងទៀតដែលបានសាងសង់ផ្ទះឆ្ងាយពីប្រាសាទដ៏ល្បីល្បាញនៃតំបន់បេតិកភណ្ឌពិភពលោកនេះ ទំនងជានឹងទទួលបានការអនុគ្រោះផងដែរ។ លោក លឹម ប៊ុនធា អាយុ៤៣ឆ្នាំដែលបានសាងសង់ផ្ទះក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបបាននិយាយថា ប្រពន្ធរបស់គាត់បានទៅសាលាខេត្តកាលពីថ្ងៃ ច័ន្ទជាមួយប្រជាពលរដ្ឋជាង១០០នាក់ទៀតដើម្បីសុំអន្តរាគមន៍ពីលោកអភិបាលខេត្ត។ គាត់បាននិយាយថា "អាជ្ញាធរខេត្តមិនបានផ្តល់ដំណោះស្រាយដល់ពួកយើងទេ ប៉ុន្តែ ពួកគេបានសន្យាថា នឹងយកសំណូមពររបស់យើងទៅពិភាក្សាជាមួយអាជ្ញាធរអប្សរា"។ លោក លី សំរិទ្ធ បានមានប្រសាសន៍ថា មន្ត្រីខេត្តកំពុងពិភាក្សាជាមួយលោក ស៊ុំ ម៉ាប់ប្រធានអាជ្ញាធរអប្សរា ប៉ុន្តែ មិនទាន់មានសេចក្តីសម្រេចនៅឡើយទេ។ លោក លី សំរិទ្ធ បានថ្លែងថា ខណៈដែលករណីគ្រួសារមួយចំនួនកំពុងត្រូវបានពិនិត្យមើលនោះ "យើងនឹងផ្អាកការរុះរើសំណង់ទាំងនោះមួយរយៈសិន"។ អ្នកភូមិបានធ្វើការតវ៉ាពីការរុះរើផ្ទះនិងតូបលក់ដូរជាង៥០០ដែលអាជ្ញាធរអប្សរាលើកឡើងថា ត្រូវបានសាងសង់ខុសច្បាប់នៅក្នុងឧទ្យាននេះ រយៈពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា។ ប្រជាពលរដ្ឋបានអះអាងថា អាជ្ញាធរមិនបានហាមឃាត់ពួកគាត់កុំឱ្យសាង់សង់នោះឡើយអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បី ទាក់ទាញសន្លឹកឆ្នោត។ឯកសារបង្ហាញថា អតីតចៅសង្កាត់គណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើពាក្យសុំសាងសង់មួយចំនួន។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានមានប្រសាសន៍ថា លោកមិនដឹងពីការពិភាក្សារវាងអាជ្ញាធរអប្សរានិងអាជ្ញាធរខេត្តឡើយ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់លោក លី សំរិទ្ធ ដែលថា ផ្ទះមួយចំនួនប្រហែលជាមិនត្រូវបានរុះរើនោះ។ លោក ឡុង កុសល បានថ្លែងថា អាជ្ញាធរបានរុះរើផ្ទះនិងតូបលក់ដូរ៧៦ក្នុងឧទ្យានអង្គរចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃច័ន្ទ ដោយអ្នកភូមិបានយល់ព្រមរុះរើសំណង់៤៤ទៀតដោយស្ម័គ្រចិត្ត ហើយសំណង់មួយចំនួនត្រូវបានរុះរើរួចហើយ។ លោកបានថ្លែងថា ការរុះរើបានបន្តកាលពីម្សិលមិញ៕សារុន

មនុស្សបីនាក់ត្រូវបាន​​​ចោទប្រកាន់​​​ពីបទ​​​ប្រើហិង្សា​​​នៅ​​​​ខេត្ត​​​កំពត

មន្ត្រីតុលាការបានឱ្យដឹងកាលពីម្សិលមិញថា អ្នកយកព័ត៌មានម្នាក់ និងអ្នកភូមិពីរនាក់ត្រូវបានចោទប្រកាន់បណ្ដោះអាសន្នបន្ទាប់ពីមានការតវ៉ាពាក់ព័ន្ធដីសម្បទានមួយកន្លែងក្នុងខេត្តកំពតកាលពីសប្ដាហ៍មុនដែលបានផ្ទុះជាហិង្សា ដោយធ្វើឱ្យរថយន្តជាច្រើនគ្រឿងរងការខូចខាត និងធ្វើឱ្យសន្តិសុខម្នាក់រងរបួសធ្ងន់ផងដែរ។ លោក ខាន់ ចាន់សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ជា ស៊ីថា អាយុ៤២ឆ្នាំ ជាអ្នកយកព័ត៌មានឱ្យកាសែតអំណាចប្រជាជន និងអ្នកភូមិឈ្មោះ សុខ ពិសី អាយុ៥២ឆ្នាំ និង ព្រឿង ប្រាណ អាយុ៤១ឆ្នាំ ត្រូវបានចោទប្រកាន់បណ្ដោះអាសន្នពីបទបង្កហិង្សា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ លោក ខាន់...

អ្នកភូមិ​ក្នុង​តំបន់​អង្គរ​នៅ​តែ​បាត់បង់ផ្ទះ ទោះបី​ជា​បង្ហាញ​​លិខិត​អនុញ្ញាត​ឱ្យ​សាងសង់​

សង្កាត់នគរធំ, ខេត្តសៀមរាប- សំឡេងស្រែកយំដោយក្តីឈឺចាប់របស់អ្នកស្រី ធឿន ចន្ទ្រា ឮទ្រហឹងពេញព្រៃស្ងាត់ជ្រងំនៃឧទ្យានបុរាណអង្គរកាលពីព្រឹកម្សិលមិញ ខណៈពេលអាជ្ញាធរចាប់ផ្ដើមរុះរើផ្ទះដែលគាត់ទើបតែសង់កាលពី២ខែមុន។ ភ្ញៀវទេសចរដែលជិះរ៉ឺម៉កម៉ូតូកង់បីបានធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវត្រង់ចំណុចមុខផ្ទះរបស់អ្នកស្រី ធឿន ចន្ទ្រា ដោយអ្នកខ្លះសម្លឹងមើលទៅមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរអប្សរាជាង៣០នាក់ព័ទ្ធជុំវិញស្ត្រីរូបនេះ និងផ្ទះរបស់គាត់។ ប៉ុន្តែអ្នកបើកបរណាដែលបង្អង់ល្បឿនដើម្បីក្រឡេកមើលហេតុការណ៍នេះ ត្រូវបានអាជ្ញាធរបញ្ជាឱ្យបើកទៅមុខលឿនៗ។ នៅមុននេះក្នុងថ្ងៃដដែល មន្ត្រីនគរបាល និងកងរាជអាវុធហត្ថជាង១០០នាក់បានប្រមូលផ្ដុំគ្នានៅប៉ុស្តិ៍នគរបាលស្ថិតនៅចម្ងាយពីរបីរយម៉ែត្រពីតំបន់ទេសចរណ៍ដែលមានភ្ញៀវទៅទស្សនាច្រើនបំផុតនេះ។ នៅត្រង់ចំណុចផ្លូវប្រសព្វមួយ ពេលក្រឡេកមើលទៅខាងឆ្វេងដៃឃើញមានស្ពានមួយឆ្ពោះទៅប្រាសាទអង្គរវត្ត ហើយពេលក្រឡេកមើលទៅខាងស្ដាំដៃឃើញមានកម្លាំងនគរបាលយ៉ាងច្រើនដើម្បីទប់ស្កាត់អំពើហិង្សាអំឡុងពេលបណ្ដេញប្រជាពលរដ្ឋនៅក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ខាងលើនេះដែលបានចាប់ផ្ដើមកាលពីម្សិលមិញ។ អាជ្ញាធរអប្សរា ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរបានផ្តល់មូលហេតុច្បាស់លាស់សម្រាប់ការបណ្ដេញចេញនេះ។ អ្នកភូមិចាំបាច់ត្រូវសុំការអនុញ្ញាតមុននឹងសង់សំណង់ថ្មីនៅក្នុងឧទ្យាននេះ ហើយអាជ្ញាធរអប្សរាមិនដែលអនុញ្ញាតទេសម្រាប់សំណង់ជាង៥០០ដែលបានសង់ឡើងប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនានេះ។ ប៉ុន្តែកាលពីម្សិលមិញ ក្រុមអ្នកភូមិបានរៀបរាប់ដំណើរផ្ទុយពីនេះថា...

អាជ្ញាធរ និង​​​អ្នក​ភូមិ​អាច​នឹង​​ប៉ះ​ទង្គិច​​​​​គ្នា​អំឡុងពេលចុះ​​​រុះរើផ្ទះ និង​​តូប​លក់​​ដូរ​​នៅ​​​​​ឧទ្យាន​បុរាណអង្គរ​

អាជ្ញាធរបានបញ្ជាក់ថា ខ្លួនគ្រោងចាប់ផ្ដើមចុះរុះរើផ្ទះ និងតូបលក់ដូរជាង៥០០នៅថ្ងៃនេះ ដែលពួកគេនិយាយថាបានសាងសង់ដោយខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ចំណែកឯមេភូមិដែលរងផលប៉ះពាល់និយាយថា ម្ចាស់ផ្ទះគ្មានគម្រោងរើចេញ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា ជាស្ថាប័នមួយរបស់រដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងឧទ្យានបុរាណអង្គរ បានមានប្រសាសន៍កាលពីម្សិលមិញថា "យើងនឹងចុះទៅរុះរើសំណង់ខុសច្បាប់នៅថ្ងៃស្អែក ហើយយើងនឹងមិនអត់ឱននរណាម្នាក់ទេ"។ អ្នកនាំពាក្យរូបនេះបានលើកឡើងបន្ថែមទៀតថា លោកមិនដឹងទេទាក់ទិនបទបញ្ជា ឬពេលវេលានៃការរុះរើដែលគ្រោងធ្វើនៅថ្ងៃនេះ។ លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ថា អង្គភាពរបស់លោកនឹងចូលរួមក្នុងប្រតិបត្តិការចុះរុះរើនៅថ្ងៃនេះ ប៉ុន្តែលោកមិនដឹងលម្អិតទេ។ លោកមានប្រសាសន៍ថា "ខ្ញុំបានទទួលបញ្ជាពីលោកអភិបាលខេត្តឱ្យចូលរួមក្នុងប្រតិបត្តិការរុះរើនេះ"។ កងរាជអាវុធហត្ថត្រូវបានជ្រើសរើសឲ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការចុះរុះរើនេះកាលពីដើមខែនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមអ្នកភូមិត្រៀមដបសាំងដើម្បីដុតកម្ទេចរថយន្តរបស់អាជ្ញាធរអប្សរា។ លោកស្រី អាន ឡឺម៉េស...

ពលរដ្ឋ​​​រស់នៅ​​​​​​ក្បែរ​​​ទំនប់វារីអគ្គិសនីសេសានត្រូវបាន​​​ឃាត់​​​ ដើម្បីធ្វើការ​​​ឆែកឆេរដោយ​​​បារម្ភខ្លាចមាន​​​ ‘អំពើភេរវកម្ម’

អ្នកភូមិដែលរស់នៅក្បែរទំនប់សេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងត្រូវបានក្រុម មន្ត្រីឃាត់ដើម្បីធ្វើការឆែកឆេរនៅកន្លែងបារ៉ាស់តាមផ្លូវដោយបារម្ភខ្លាចមានការវាយប្រហារ "ភេរវកម្ម" នៅសំណង់ទំនប់វារីអគ្គិ សនីនោះ។ ភាពតានតឹងបានកើនឡើងមួយរយៈរវាងអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋមកពីភូមិស្រែគរ ដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ពីការជន់លិចទាំងស្រុងនៅខែក្រោយនៅពេលទ្វារទឹកទាំងអស់នៅទំនប់នោះត្រូវបានបិទ។ ប្រជាពលរដ្ឋប្រហែល១២០គ្រួសារស្ថិតនៅទីនោះនៅឡើយ ខណៈដែលភាគច្រើននៃប្រជាពលរដ្ឋប្រហែល៥.០០០នាក់ផ្សេង ទៀតក្នុងតំបន់នោះយល់ព្រមទាំងស្ទាក់ស្ទើរក្នុងការចាកចេញទៅកាន់កន្លែងតាំងទីលំនៅថ្មីនៅក្បែរនោះ។ យោងតាមប្រជាពលរដ្ឋបានឲ្យដឹងថា  កម្លាំងដែលត្រូវបានដាក់ក្នុងភូមិដើម្បីជួយដល់ការជម្លៀសពេលមានគ្រាអាសន្ននោះ  ត្រូវបានដកចេញហើយ ប៉ុន្តែឥឡូវកម្លាំង ទាំងនោះត្រូវបានដាក់ពង្រាយដើម្បីធ្វើការឃាត់ និងឆែកឆេរវិញ។ អ្នកស្រី សារុន សុខំុ ដែលបានសម្រេចចិត្តបន្តនៅក្នុងឃុំស្រែកគរបាននិយាយថា ប្រជាពលរដ្ឋមកពីកន្លែងតាំងទីលំនៅថ្មីក្បែរនោះមានកំហឹងបន្ទាប់ពីប្រឈមនឹងការឆែកឆេរនៅបារ៉ាស់តាមផ្លូវជារបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលសាងសង់ទំនប់វារីអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ជាមួយក្រុមហ៊ុន China Huaneng Group។ អ្នកស្រីបាននិយាយថា "ប្រជាពលរដ្ឋដែលរស់នៅកន្លែងតាំងទីលំនៅថ្មីមិនសប្បាយចិត្តទេ ហើយពួកគាត់រអ៊ូរទាំពីការធ្វើដំណើរ ពីព្រោះគាត់ត្រូវបានឃាត់ដើម្បីឆែកឆេរនៅពេលពួកគាត់ធ្វើដំណើរឆ្លងកាត់បារ៉ាស់របស់ក្រុមហ៊ុន"។ លោក អ៊ុំ រ៉េត តំណាងក្រុមហ៊ុន  រ៉ូយា៉ាល់  គ្រុប ដែលកាន់កាប់ដោយអ្នកឧកញ៉ា គិតម៉េង បាននិយាយថា បារ៉ាស់នោះត្រូវបានគ្រប់គ្រងដោយអាជ្ញាធរខេត្ត ហើយបារ៉ាស់ នេះត្រូវបានដាក់ដោយបារម្ភខ្លាំចមាន "អំពើភេរវកម្ម"។ លោកបាននិយាយថា "យើងមានការបារម្ភខ្លាចក្រែងមានភេរវកម្មកើតឡើងកម្ទេចសំណង់ទំនប់វារីអគ្គិសនី "។ ប្រជាពលរដ្ឋមកពីកន្លែងតាំងទីលំនៅថ្មីមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ លោក សៀក មេគង្គ មេឃុំស្រែគរបានបញ្ជាក់អះអាងថា មន្ត្រីទាំងនោះបានធ្វើការឃាត់ និងឆែកឆេរ។ លោកបានថ្លែងថា "ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងមកសាលាឃុំ ហើយសុំឲ្យខ្ញុំជួយធ្វើអន្តរាគមន៍ ហើយខ្ញុំក៏បានទូរស័ព្ទទៅអាជ្ញាធរខេត្ត ប៉ុន្តែគេមិនបានរកដំណោះស្រាយជូនប្រជាពលរដ្ឋទេ"។ លោកបានមានប្រសាសន៍ថា "សូម្បីតែខ្ញុំជាអាជ្ញាធរមួយរូបក្តី ក៏ខ្ញុំមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ក្រុមហ៊ុនដែរ ពីព្រោះខ្ញុំក៏ត្រូវបានឃាត់ដើម្បីឆែកឆេរនៅកន្លែងបារ៉ាស់នោះដែរ"។ លោក ដួង ពៅ អភិបាលរងខេត្តបានបន្ទរការបារម្ភខ្លាចមានអំពើភេរវកម្មនោះដែរ។ លោកបានថ្លែងថា "យើងមានការបារម្ភខ្លាចលោប្រជាពលរដ្ឋនាំយកអាវុធ ឬជាតិផ្ទុះដើម្បីកម្ទេចសំណង់ទំនប់វារីអគ្គិសនី"៕សារុន

ប្រជាពលរដ្ឋ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​​​​ត្រូវបាន​​​ជម្លៀស​​​ចេញ​​​ខណៈ​​​ទឹក​​​ជំនន់​​​ទន្លេមេគង្គ​​​ហូរ​​​ទៅ​​​ទិស​​​ខាងត្បូង​​​

ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅតាមដងទន្លេក្នុងខេត្តត្បូងឃ្មុំ កាលពីម្សិលមិញត្រូវបានជម្លៀសចេញពីដងទន្លេមេគង្គដែលរងការជន់លិច រីឯខេត្តមួយចំនួនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះត្រូពិកឈ្មោះថា 'Sonca' កាលពីសប្តាហ៍មុននោះ បានត្រឡប់មកកាន់សភាពធម្មតាវិញ ហើយអ្នកដែលត្រូវបានជម្លៀសចេញ បានត្រឡប់មកកាន់លំនៅដ្ឋានរបស់ខ្លួនវិញហើយ។ លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា "ឥឡូវនេះ យើងបារម្ភពីប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ពីព្រោះផ្ទះសំបែងរបស់ពួកគាត់នឹងត្រូវលិចលង់ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ក្នុងផ្នែកខាងលើ" នៃទន្លេនោះ។ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាង៣០០គ្រួសាររស់ក្នុងស្រុកត្បូងឃ្មុំ និងស្រុកចម្ការលើស្ថិតតាមដងទន្លេក្នុងខេត្តត្បូងឃ្មុំ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពកាលពីម្សិលមិញនៅពេលទឹកហៀរចេញពីទន្លេមេគង្គតាំងពីថ្ងៃសៅរ៍មក។ លោកបានថ្លែងថា "ទឹកបានហក់ឡើងក្នុងរយៈពេលបីថ្ងៃកន្លងមក ហើយថ្ងៃនេះឡើងដល់កម្រិតខ្ពស់"។ លោកបានបន្ថែមថា ផ្ទះជាង១.០០០ខ្នងស្ថិតក្នុងទឹក។ លោកមានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះបន្ថែមទៀតទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើការជន់លិចនៅតែបន្តរាលដាលនោះ។ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍ថា ក្រុមមន្ត្រីមិនទាន់មានឱកាសចុះទៅវាស់កម្រិតទឹកក្នុងតំបន់នោះនៅឡើយទេ។ ពីមុន ព្យុះបានបក់បោកកាត់ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ និងខេត្តកំពត បណ្តាលឱ្យមនុស្សយ៉ាងតិចបីនាក់បាត់បង់ជីវិត។ លោក កែវ វី មានប្រសាសន៍ថា ប៉ុន្តែប្រជាពលរដ្ឋប្រហែល៣៥០គ្រួសារក្នុងចំណោមប្រជាពលរដ្ឋប្រហែល៤១០គ្រួសារដែលត្រូវបានជម្លៀសចេញពីមុនក្នុងខេត្តព្រះវិហារនោះ ឥឡូវនេះបានត្រឡប់មកកាន់ផ្ទះសំបែងវិញហើយ។ ការខូចខាតដែលបានធ្វើការប៉ាន់ស្មានក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យតាមការប៉ាន់ស្មានឈានដល់ជាង១លានដុល្លារ៕សារុន