Sunday, August 16, 2020
Home Authors Posts by Aun Pheap

Aun Pheap

905 POSTS 0 COMMENTS
Reporter

គេ​​​រំពឹង​​​​​ថា​​​ក្រោយ​​​ទឹក​​​ជំនន់​​​ នឹង​​​មាន​​​ការខ្វះទឹក​​​​​​ និងគ្រោះរាំងស្ងួត

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បន្ទាប់ពីអាកាសធាតុមិនអំណោយផលរយៈពេលជាច្រើនថ្ងៃដែលបណ្តាលឲ្យមន្ត្រីចេញសេចក្តីព្រមានពីស្ថានភាពគ្រាអាសន្នក្នុងខេត្តលើសពីប្រាំ ហើយមានការខិតខំប្រឹងប្រែងជម្លៀសប្រជាពលរដ្ឋរស់នៅតាមបណ្តោយឆ្នេរ និងតំបន់ភាគខាងជើង ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ឥឡូវនេះត្រូវប្រុងប្រយ័ត្នចំពោះទឹកដែលហក់ឡើងពីផ្នែកខាងក្រោម។ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ផ្នែកនៃទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តកំពង់ចាមគឺទឹកហក់ឡើងយ៉ាងឆាប់រហ័ស។ការហូរយ៉ាងខ្លាំងនេះបានធ្វើឲ្យបុរសអាយុ៦០ឆ្នាំម្នាក់នៅក្នុងខេត្តក្រចេះលង់ទឹកស្លាប់កាលពីថ្ងៃសៅរ៍។ លោក កែវ វី បានមានប្រសាសន៍ថា នៅកន្លែងផ្សេងទៀត កម្រិតទឹកក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តស្ទឹងត្រែងបានស្រកប្រហែល១០សង់ទីម៉ែត្រកាលពីម្សិលមិញ។ លោកបានថ្លែងថា "ទឹកជំនន់ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ឥឡូវនេះវាស្រកចុះហើយ ហើយ ទឹកបានហូរធ្លាក់ទៅស្ទឹងសែន។ ទន្ទឹមនឹងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីព្រមានពីការខ្វះទឹកសម្រាប់ខេត្តចំនួន៦ដែលរំពឹងថា នឹងបន្តរហូតដល់ថ្ងៃទី៩ខែសីហា។ លោក កែវ វី បានមានប្រសាសន៍ថា "គណៈកម្មាធិការជាតិបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់វាលទំនាបដូចជា "រាជធានីភ្នំពេញ ខេត្តកំពត តាកែវ កំពង់ស្ពឺ កណ្តាល និងខេត្តកែប" ឲ្យរក្សាទឹកទុកសម្រាប់ ប្រើប្រាស់ក្នុងការបង្កបង្កើនផល ព្រោះវាមិនមានទឹកភ្លៀងទៀតទេក្នុងរយៈពេលកូនរដូវប្រាំងនេះ"។ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលប្រហែល៤១០គ្រួសារត្រូវបានជម្លៀសចេញដោយសារទឹកជំនន់នោះ ទំនងជានឹងជួបការរាំងស្ងួត។ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថា បើទោះជាកម្រិតទឹកបានស្រកចុះក៏ដោយ...

កម្រិត​ទឹក​ទន្លេហក់​ឡើង​​ខ្លាំង​នៅ​ភូមិ​​ក្នុងតំបន់​ទំនប់​សេសាន ខណៈ​ប្រជា​ពលរដ្ឋ​មិនព្រម​​ចាក​ចេញ

ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះធ្វើតេស្តសាកល្បងក្ដី។            ត្រឹមថ្ងៃម្សិលមិញ កម្រិតទឹកទន្លេសេសានបានហក់ឡើង៣ម៉ែត្រ ចាប់តាំងពីទំនប់វារីអគ្គិសនីដែលមានកម្លាំង៤០០មេហ្គាវ៉ាត់នេះបានបិទកាលពីថ្ងៃសៅរ៍ នេះបើយោងតាមលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា នៅពេលទំនប់វារីអគ្គិសនីសេសានក្រោម២ដែលចំណាយអស់ទឹកប្រាក់៨០០លានដុល្លារនេះបានបិទសម្រាប់ការធ្វើតេស្តដំបូង មន្ត្រីកងរាជអាវុធហត្ថ និងនគរបាលជាច្រើនត្រូវបានបញ្ជូនទៅកាន់ភូមិស្រែគរ និងភូមិក្បាលរមាស ស្ថិតក្នុងស្រុកសេសាន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលមិនព្រមចាកចេញទៅណា។ លោកបានបញ្ជាក់កាលពីម្សិលមិញថា "កម្រិតទឹកទន្លេសេសានស្ថិតនៅកម្ពស់៦១ម៉ែត្រនៅថ្ងៃនេះ ប៉ុន្តែភូមិស្រែគរ និងភូមិក្បាលរមាសមិនទាន់ជន់លិចទេ"។ លោកបានលើកឡើងបន្ថែមថា "យើងមិនបារម្ភទេ ព្រោះអាជ្ញាធរខេត្តរបស់យើងបានត្រៀមកម្លាំង និងកាណូតរួចហើយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលទឹកជន់លិចនៅប៉ុន្មានថ្ងៃខាងមុខ"។ គ្រួសារនៅសេសសល់ដែលភាគច្រើនជាជនជាតិដើមភាគតិច...

រដ្ឋាភិបាល​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​ពន្យារពេល​​​​​​នៅ​​​នាទី​​​ចុង​​​ក្រោយ​​​​​​​​​​របស់​​​គ្រួសារ​​​ក្នុ​​​ង​​​តំបន់​​​​​​ទំនប់​​​សេសាន​

មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើក ឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គនីសេសានក្រោម២ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ តំណាងប្រហែល១០នាក់នៃអ្នកភូមិជាង១០០គ្រួសារបានធ្វើដំណើរមករាជធានីដើម្បីចូលរួមសន្និសីទសារព័ត៌មានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិ បាលដើម្បីស្នើសុំជាសាធារណៈឲ្យរដ្ឋាភិ បាលពន្យារពេលសាកល្បងទំនប់វារីអគ្គិ សនីមួយខែទៀត។គ្រួសារទាំងនេះដែលភាគច្រើនមកពីក្រុមជនជាតិដើមភាគតិចបានបដិសេធមិនព្រមផ្លាស់ទៅទីតាំងថ្មីដែលរដ្ឋាភិបាលបានរៀបចំឲ្យនៅក្នុងស្រុកសេសានទេ និងមានការស្ទាក់ស្ទើរក្នុងការចាកចោលដីកេរពីដូនតា ព្រមទាំងព្រួយបារម្ភខ្លាចបាត់បង់របៀបរស់នៅតាមបែបប្រពៃណីរបស់ខ្លួន។ ពួកគាត់បានលើកឡើងទៀតថា ពួកគាត់ក៏មានការសង្ស័យផងដែរថា អាងស្តុកទឹករបស់ទំនប់វារីអគ្គិសនីនឹងហូរហៀរជន់លិចដល់ភូមិរបស់ពួកគាត់ ហើយបានជ្រើសរើសទីទួលសុវត្ថិភាពនៅក្បែរនោះ ដែលពួកគាត់អាចនឹងផ្លាស់ទៅប្រសិនបើទឹកពិតជាហូរហៀរមកដល់មែននោះ ។ អ្នកស្រី ជឿន ស្រីមុំ ជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិទាំងនោះបានលើកឡើងកាលពីម្សិលមិញថា "ប្រជាពលរដ្ឋបដិសេធមិនព្រមចាកចេញពីភូមិ ពីព្រោះក្នុងភូមិងាយស្រួលរកប្រាក់តាមរយៈការនេសាទ និងការចិញ្ចឹមសត្វពាហានៈតាមប្រពៃណីជនជាតិដើមរបស់យើង"។ អ្នកស្រីបាននិយាយ បន្ថែមថា "យើងស្នើរដ្ឋាភិបាលឲ្យពន្យាពេល...រយៈពេល១ខែសម្រាប់ប្រជាពលរដ្ឋក្នុងភូមិស្រែគរនិងក្បាលរមាស ព្រោះពួកគាត់ត្រូវការពេលដឹកជញ្ជូនទ្រព្យសម្បត្តិទៅទីទួលសុវត្ថិភាពថ្មី "។ អ្នកស្រីបានលើកឡើងទៀតថា អ្នកភូមិក៏ចង់ឲ្យរដ្ឋាភិបាលធ្វើផ្លូវ សាងសង់មណ្ឌលសុខភាព សាលារៀន និងបង្កើតប្រព័ន្ធទឹកស្អាតនៅទីទួលថ្មីនោះផងដែរ ហើយចង់ឲ្យរដ្ឋាភិបាលវាយតម្លៃផ្ទះបច្ចុប្បន្នរបស់ពួកគាត់ ហេតុដូច្នេះពួកគាត់អាចចរចាប្រាក់សំណងតាមក្រោយបាន។ រដ្ឋាភិបាលបានលើកឡើងថា អ្នកភូមិប្រហែល១២០គ្រួសារនៅមិនទាន់ចាកចេញពីភូមិទាំងពីរនេះនៅឡើយទេ។ អ្នកភូមិខ្លួនឯងផ្ទាល់បានប្រាប់ថា ប្រជាពលរដ្ឋមានប្រហែល១៨០គ្រួសារ។ ពេលទាក់ទងក្រោយមក លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងថា មិនអាចពន្យារពេលបានទេ។ លោកបានថ្លែងថា "យើងបានរៀបចំទីតាំងថ្មី សម្រាប់គ្រួសារទាំងនោះរួចហើយ ប៉ុន្តែ ពួកគាត់បដិសេធ"។ លោលបានបន្តថា "យើងនឹងបិទទំនប់ទឹកតាមការគ្រោងទុក ហើយយើងមិនអាចពន្យារពេលដោយសារតែប្រជាពលរដ្ឋប៉ុន្មាននាក់បានទេ"។ លោក ដួង ពៅ...

អាជ្ញាធរ​​ថា​ អ្នក​​​​​​តាំង​​​លំនៅ​​​ខុស​​​ច្បាប់​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​​​​តំបន់​​​ឧទ្យាន​​​​​​បុរាណ​​​អង្គរ​​​​​​​​​​​​ដើម្បី​​ចៀស​​​​វាង​​​អំពើ​​​ហិង្សា​​​

ប្រធានស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងតំបន់ឧទ្យានបុរាណអង្គរ បានទទួលស្គាល់កាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលឥឡូវកំពុងតស៊ូជំទាស់នឹងការបណ្តេញចេញត្រូវបានអនុញ្ញាតឱ្យចូលមកតាំងលំនៅក្នុងតំបន់នេះដោយខុសច្បាប់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា ប៉ុន្តែលោកបាននិយាយការពារការសម្រេចនេះ។ អាជ្ញាធរអប្សរាបានលើកឡើងថា អ្នកភូមិជាង៥០០គ្រួសារ បានសាងសង់ផ្ទះ និងតូបលក់ដូរនៅក្នុងតំបន់ឧទ្យានបុរាណអង្គរជាកន្លែងដែលការសាងសង់ត្រូវបានរឹតបន្តឹងដើម្បីការពារប្រាសាទក្នុងតំបន់នេះ ដោយគ្មានការអនុញ្ញាតនៅប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត ហើយថាអាជ្ញាធរបានប្រាប់ពួកគាត់ឱ្យរុះរើសំណង់ទាំងនោះរួចចាកចេញតាំងពីពេលនោះមកម្លេ៉ះ។ អាជ្ញាធរបាន និងកំពុងអះអាងថា អ្នកមកតាំងលំនៅខុសច្បាប់ត្រូវបានប្រាប់ឱ្យឈប់សាងសង់មុនការបោះឆ្នោត ប៉ុន្តែ ពួកគាត់បន្តតាំងលំនៅពីក្រោយខ្នងអាជ្ញាធរ។ អ្នកមកតាំងលំនៅខុសច្បាប់បានលើកឡើងថា អាជ្ញាធរដឹងយ៉ាងច្បាស់ពីអ្វីដែលពួកគាត់ធ្វើ ប៉ុន្តែអត់បានចាត់វិធានការអ្វីនោះទេ ដោយទំនងជាដើម្បីទាក់ទាញសន្លឹកឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ អំឡុងសន្និសីទសារព័ត៌មានក្នុងខេត្តសៀមរាបកាលពីម្សិលមិញ លោក ស៊ុំ ម៉ាប់ ប្រធានអាជ្ញាធរអប្សរាបានទទួលស្គាល់ថា មន្ត្រីមូលដ្ឋានពិតជាមិនបានខិតខំបញ្ឈប់ គ្រួសារទាំងនោះមែនដោយអះអាងថា ពួកគេមិនចង់ធ្វើឱ្យកើតមានភាពចលាចលមុនការបោះឆ្នោត។ លោកបានមានប្រសាសន៍ថា "យើងមិនហ៊ានបញ្ឈប់ប្រជាពលរដ្ឋមិនឱ្យសាងសង់ផ្ទះក្នុងតំបន់ឧទ្យានបុរាណអង្គរ ព្រោះអាជ្ញាធរអប្សរាព្រួយបារម្ភខ្លាចកើតមានអំពើហិង្សាប្រសិនបើយើងប្រឈមមុខជាមួយប្រជាពលរដ្ឋ ហើយយើងមិនអើពើព្រោះយើងចង់ឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានដំណើរការដោយរលូន"។ លោកបានបន្ថែមថា "យើងប្រាប់ប្រជាពលរដ្ឋទាំងនោះកុំឱ្យសាងសង់ផ្ទះនៅក្នុងតំបន់ឧទ្យានបុរាណអង្គរ ព្រោះពួកគាត់មិនត្រូវបានអនុញ្ញាតឱ្យធ្វើនៅក្នុងតំបន់ហាមឃាត់នោះទេ ប៉ុន្តែ ប្រជាពលរដ្ឋទាំងនោះមិនបានស្តាប់អាជ្ញាធរយើងទេ"។ លោក ស៊ុំ ម៉ាប់ បានលើកឡើងទៀតថា ស្ថាប័នបេតិកភណ្ឌពិភពលោកដែលឃ្លាំមើលតំបន់ឧទ្យានបុរាណអង្គរនេះ និងតំបន់បេតិកភណ្ឌពិភពលោកផ្សេងៗទៀតនៅទូទាំងពិភពលោកបានសរសេរលិខិតផ្ញើជូនអាជ្ញាធរអប្សរា សួរនាំថា តើហេតុអ្វីបានជាគ្រួសារទាំងនេះត្រូវបានអនុញ្ញាតឱ្យសាងសង់ផ្ទះសំបែង។ លោកបានលើកឡើងថាអាជ្ញាធរបានពន្យល់ស្ថានភាពនេះហើយ ហើយថា អាជ្ញាធរកំពុងតែធ្វើការដើម្បី បណ្តេញពួកគាត់ឱ្យចេញទៅវិញ។ លោកអភិបាលរងខេត្ត លី សំរិទ្ធិ បានលើកឡើងថា ឥឡូវគ្រួសារទាំងនេះមានពេលរហូតដល់សប្តាហ៍ក្រោយដើម្បីរុះរើផ្ទះសំបែងនិងតូបលក់ដូររបស់ខ្លួនរួចចាកចេញពីទីនោះ បើពុំដូច្នោះទេអាជ្ញាធរនឹងចុះទៅរុះរើដោយផ្ទាល់។ លោកមិនបានប្រាប់ពីពេលកំណត់ជាក់លាក់ឡើយ។ ទោះជាយ៉ាងណា ពេលទាក់ទងបន្ទាប់ពីសន្និសីទសារព័ត៌មាន លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានលើកឡើងថា ពេលវេលាបានកំណត់រួចហើយ ប៉ុន្តែ មន្ត្រីមិនចង់បង្ហាញនោះទេ ព្រោះកុំឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលពេលអាជ្ញាធរចុះរុះរើ។ លោកបានថ្លែងថា "យើងនឹងចាប់ផ្តើមរុះរើសំណង់ខុសច្បាប់ទាំងនោះនៅថ្ងៃច័ន្ទ ប៉ុន្តែ នេះគឺជាព័ត៌មានក្រៅផ្លូវការ"។ ការសម្រេចរបស់រដ្ឋាភិបាលមិនហាមឃាត់អ្នកមកតាំងលំនៅខុសច្បាប់កុំឱ្យចូលមកក្នុងតំបន់ឧទ្យានបុរាណអង្គរប្រហែលគ្រាន់តែអាចពន្យារការប្រឈមមុខដែលខ្លួនចង់ចៀសវាងប៉ុណ្ណោះ។ លោក សិុន វុទ្ធី ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកមកតាំងលំនៅខុសច្បាប់បានលើកឡើងថា អាជ្ញាធរក៏មានកំហុសដែរពាក់ព័ន្ធបញ្ហានេះ ហើយគាត់នឹងតវ៉ាជំទាស់រាល់ការប៉ុនប៉ងណាមួយដើម្បីបណ្តេញគាត់ចេញ។ គាត់បាននិយាយថា...

មន្ត្រី​​​ជាន់ខ្ពស់ចំនួន​​​​​​១១រូប​​​​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ជួញដូរ​​​ឈើ​​​​​​ខុស​​​ច្បាប់​​​

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ការសើុបអង្កេតរបស់តុលាការពាក់ព័ន្ធការជួញដូរឈើខុសច្បាប់បានផ្តោតគោលដៅលើមន្ត្រីខេត្តចំនួន១១រូប រួមមានមេបញ្ជាការយោធា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងអាចទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះបណ្តាលឱ្យមានការផ្ទេរសំណុំរឿងនេះមករាជធានីភ្នំពេញតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ យោងតាមលោក ជឹង សុចន្ថា អភិបាលរងខេត្តបានឲ្យដឹងថា ការសើុបអង្កេតនេះដោយសារទទួលបានព័ត៌មានពីអ្នកជាប់ឃុំ៦នាក់ជាជនជាតិវៀតណាមដែលត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ នៅពេលពួកគេដឹកឈើកាប់រួចខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។ លោក ជឹង សុចន្ថា បានមានប្រសាសន៍កាលពីម្សិលមិញថា បញ្ជីឈ្មោះមន្ត្រី១១រូបដែលត្រូវបានសើុបអង្កេតនោះរួមមានលោក តូច យ៉ុន ស្នងការនគរបាលខេត្តដែលនឹងចាកចេញពីតំណែង លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ឈិត ម៉េងស្រេង មេបញ្ជាការយោធាខេត្ត។ លោក ជឹង សុចន្ថា បានថ្លែងថា វាក៏រួមមានលោក លាង ភារ័ត្ន ដែលជានាយប៉ុស្តិ៍ច្រកព្រំដែន អូរហ៊ុច ព្រមទាំងលោក ជុំ រតនា ជានាយរងប៉ុស្តិ៍ផងដែរ។ លោកអភិបាលរងខេត្តរូបនេះបានបន្ថែមថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក៏ស្ថិតក្រោមការសើុបអង្កេតផងដែរ ប៉ុន្តែ លោកបានបដិសេធប្រាប់ឈ្មោះព្រះរាជអាជ្ញារូបនោះទេ។ យោងតាមលោកអភិបាលរងខេត្តដដែលបានឱ្យដឹងថា ឧត្តមសេនីយ៍ត្រីតូច យ៉ុន និងឧត្តមសេនីយ៍ត្រី ឈិត ម៉េងស្រេង ដំបូងឡើយបានធ្វើការសើុបអង្កេតពីការជាប់ពាក់ព័ន្ធរបស់មន្ត្រីមួយចំនួនក្នុងការជួញដូរឈើកាលពីខែមុន បន្ទាប់ពីមានរបាយការណ៍ចុះផ្សាយក្នុងគេហទំព័រព័ត៌មាន Fresh News ថាកូនចៅរបស់ពួកគេចូលរួមក្នុងការរត់ពន្ធឈើខុសច្បាប់ ប៉ុន្តែ...

រដ្ឋាភិបាល​ត្រៀម​ផែនការ​ជម្លៀស​​ប្រជាជន​ចេញពី​ទំនប់​សេសាន​

មន្ត្រីខេត្តស្ទឹងត្រែងនិយាយថា ខ្លួននឹងត្រៀមទូក និងរថយន្តដើម្បីជម្លៀសប្រជាពលរដ្ឋនៅក្នុងភូមិចំនួនពីរដែលមិនខ្វល់ចំពោះការព្រមានថា ផ្ទះរបស់ពួកគាត់នឹងត្រូវទឹកជន់លិច នៅពេលការធ្វើតេស្តសាកល្បងទំនប់វារីអគ្គិសនីសេសានក្រោម២ក្បែរនោះចាប់ផ្ដើមនៅថ្ងៃសៅរ៍។            ប្រជាពលរដ្ឋរាប់រយគ្រួសារបានចាកចេញរួចទៅហើយពីតំបន់អាងស្តុកទឹកទំហំ៣៦.០០០ហិកតានៃទំនប់វារីអគ្គិសនីនេះទៅកាន់កន្លែងតាំងលំនៅថ្មី និងទទួលយកសំណង រួមមានផ្ទះថ្មី  និងដីចម្ការ។ ប៉ុន្តែប្រជាពលរដ្ឋជាង១០០គ្រួសារទៀតនៅក្នុងភូមិស្រែគរ និងភូមិក្បាលរមាស ស្រុកសេសាន និយាយថា ពួកគាត់ព្រួយបារម្ភខ្លាចបាត់បង់ជីវភាពរស់នៅដែលមានសារៈសំខាន់ចំពោះវប្បធម៌ជនជាតិដើមភាគតិចឡាវរបស់ខ្លួន ហើយស្ទាក់ស្ទើរក្នុងការចាកចេញពីដីធ្លីដែលពួកគាត់បានកាន់កាប់ជាច្រើនជំនាន់មកហើយ។ កាលពីម្សិលមិញ លោក ឌួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា លោកបានជួបជាមួយមន្ត្រីមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋដើម្បីត្រៀមផែនការជម្លៀសបន្ទាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ១២០គ្រួសារដែលមិនទាន់ចាកចេញ។ លោកថ្លែងថា "យើងបានត្រៀមរថយន្តធុនធំ និងទូកលឿនប្រហែល២០គ្រឿងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងដឹកពួកគាត់ទៅកាន់កន្លែងតាំងលំនៅថ្មី ប្រសិនបើលំនៅដ្ឋានរបស់ពួកគាត់ត្រូវទឹកជន់លិច បន្ទាប់ពីទំនប់បិទនៅថ្ងៃទី១៥ ខែកក្កដា"។ អភិបាលរងខេត្តរូបនេះបានលើកឡើងបន្តថា កម្រិតទឹកទន្លេសេសាននឹងហក់ឡើងកម្ពស់៥ម៉ែត្រ ឬលើសនេះក្នុងពេល១សប្ដាហ៍ ហើយអាចនឹងជន់លិចភូមិទាំងនេះក្នុងពេលប៉ុន្មានថ្ងៃ។...

តុលាការ​​​កំពូល​​​បង្គាប់​​​ឱ្យ​​​សាលា​​​ឧទ្ធរណ៍​​​ពិនិត្យ​​​បណ្តឹង​​​ឧទ្ធរ​​​ណ៍​​​របស់​​​សកម្មជន​​​​​​ការពារ​​​បរិស្ថាន​​​ឡើងវិញ

លោក វ៉ែន វ៉ន សកម្មជនការពារបរិស្ថានទទួលបានឱកាសលើកទី២ដោយការកាត់ឱ្យជាប់ទោសពីបទកាប់ឈើខុសច្បាប់ ត្រូវបានច្រានចោលក្រោយពីតុលាការកំពូល កាលពីម្សិលមិញបានបង្គាប់ឱ្យបញ្ជូនសំណុំរឿងរបស់លោកទៅឱ្យសាលាឧទ្ធរណ៍ពិនិត្យឡើងវិញ។ លោក វ៉ែន វ៉ន ដែលមានទំនាក់ទំនងជាមួយអង្គការមាតាធម្មជាតិ ជាអង្គការមិនមែនរដ្ឋាភិបាល ទទួលបានការព្យួរទោសរយៈពេល១ឆ្នាំកាលពីខែមីនាឆ្នាំមុនពីបទកាប់ឈើក្នុងតំបន់ការពារយកទៅសាងសង់មជ្ឈមណ្ឌលសហគមន៍។ បណ្ដឹងឧទ្ធរណ៍របស់លោកត្រូវបានច្រានចោលកាលពីខែកញ្ញា។ លោកបានស្នើឱ្យតុលាការកំពូលច្រានចោលសាលដីកាកាលពីខែមុន ដើម្បីឱ្យឈ្មោះគាត់ជ្រះស្រឡះពីរឿងក្ដីតុលាការ បើទោះជាមានការដោះលែងក៏ដោយ។ កាលពីម្សិលមិញ លោកស្រី គឹម សត្ថាវី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចឱ្យសាលាឧទ្ធរណ៍វាយតម្លៃឡើងវិញនូវសាលដីការបស់ខ្លួន។ ចៅក្រមរូបនេះបានថ្លែងថា "តុលាការកំពូលបដិសេធនូវសាលដីការបស់សាលាឧទ្ធរណ៍ ហើយបង្វែរសំណុំរឿងនេះទៅសាលាឧទ្ធរណ៍វិញ ដើម្បីធ្វើការជំនុំជម្រះសាជាថ្មី"។ លោក វ៉ែន វ៉ន ជនជាតិដើមភាគតិចជងក្នុងខេត្តកោះកុងអះអាងថា លោកបានទិញឈើនេះដោយស្របច្បាប់ ដើម្បីយកទៅសាងសង់មជ្ឈមណ្ឌលសម្រាប់សិក្សាភាសាអង់គ្លេស ហើយវាស្ថិតក្នុងសិទ្ធិរបស់លោកក្នុងនាមជាជនជាតិដើមភាគតិចខ្មែរ ដោយគ្រាន់តែកាប់ឈើសម្រាប់ប្រើប្រាស់ក្នុងសហគមន៍នោះ។ លោក ចាន់...

តុលាការ​កោះហៅ​មន្ត្រីកងរាជ​អាវុធ​ដែល​​​សង្ស័យថា បាន​ទទួល​សំណូក​ពី​ឈ្នួញ​រកស៊ី​ឈើ​​

សាលាដំបូងខេត្តតាកែវបានកោះហៅមន្ត្រីកងរាជអាវុធហត្ថម្នាក់ពាក់ព័ន្ធការចោទប្រកាន់ដែលថា មន្ត្រីរូបនេះបានទាមទារសំណូកពីឈ្មួញរកស៊ីឈើដើម្បីអនុញ្ញាតឲ្យពួកគេបន្តដំណើរទៅមុខ ប៉ុន្មានសប្តាហ៍បន្ទាប់ពីថ្នាក់លើរបស់មន្ត្រីរូបនេះអះអាងថា មន្ត្រីរូបនេះគ្មានទោសកំហុសទេ ក្រោយពេលធ្វើការសើុបអង្កេតផ្ទៃក្នុងរួច។ គេហទំព័រព័ត៌មាន CEN និង Fresh News ដែលសុទ្ធតែមានសម្ពន្ធភាពជាមួួយរដ្ឋាភិបាលបានចុះផ្សាយកាលពីថ្ងៃទី១០ខែមិថុនាថា នៅយប់មុននោះ មន្ត្រីកងរាជអាវុធហត្ថ៤រូប រួមទាំងលោក សុខ ឡេះ នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តផង បានឃាត់រថយន្តពីរគ្រឿងដែលដឹកឈើប្រណិតទៅកាន់ប្រទេសវៀតណាម ដោយរំលោភបំពានបម្រាមលើការនាំចេញឈើ។ សេចក្តីរាយការណ៍ព័ត៌មាននេះអះអាងថា អ្នកកាសែតនៅកន្លែងកើតហេតុបានឮមន្ត្រីទាំងនោះទារប្រាក់១.៥០០ដុល្លារពីឈ្មួញរកស៊ីឈើទាំងនោះ មុនពេលអនុញ្ញាតឲ្យពួកគេបន្តដំណើរទៅមុខ។ កាលពីម្សិលមិញ លោក ផាន់ សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះ បានលើកឡើងថា លោកបានចេញដីកាកោះហៅលោក សុខ ឡេះ នៅថ្ងៃទី១៤ ខែមិថុនា ឲ្យបង្ហាញខ្លួនសម្រាប់ការសាកសួរនៅថ្ងៃទី១៤ខែកក្កដា ។ លោក ផាន់ សុភ័ក្រ្ត បានលើកឡើងទៀតថា លោកក៏បានកោះហៅ ឈ្មួញរកស៊ីឈើម្នាក់ក្នុងចំណោមឈ្មួញរកស៊ីឈើដែលជាប់សង្ស័យថា បានផ្តល់សំណូកផងដែរសម្រាប់ការសាកសួរនៅថ្ងៃទី១២ គឺបុរសម្នាក់ដែលលោកស្គាល់ត្រឹមតែថា ឈ្មោះ...

ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​បាន​​ផ្អាក​​ការ​រុះរើ​ស្ពាន​​ឆ្លង​ទន្លេ​ស្រែ​ពក​​​​​នៅ​ស្ទឹងត្រែង​ជា​បណ្ដោះ​អាសន្ន

អ្នកតវ៉ាប្រហែល១៥០នាក់នៅក្នុងខេត្តស្ទឹងត្រែងជោគជ័យក្នុងការរារាំងអាជ្ញាធរមូលដ្ឋានមិនឱ្យរុះរើស្ពានកាត់ទន្លេស្រែពកដែលនឹងត្រូវលិចលង់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោម២ដែលសាងសង់ជិតរួចរាល់ ប៉ុន្តែការពន្យារពេលនេះប្រហែលជាមានរយៈពេលខ្លីប៉ុណ្ណោះ។ លោក ហ៊ូ សំអុល អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះមានប្រសាសន៍កាលពីម្សិលមិញថា "អាជ្ញាធរខេត្តបានចាប់ផ្តើមរុះរើស្ពានឆ្លងកាត់ទន្លេស្រែពកនេះកាលពីព្រឹកម្សិលមិញ ពីព្រោះស្ពាននេះនឹងលិចទឹកនៅពេលក្រុមហ៊ុនវារីអគ្គិសនីនេះបិទទំនប់នៅខែក្រោយនេះ"។ លោកបន្ថែមថា "ប្រជាពលរដ្ឋបានតវ៉ាជំទាស់នឹងការរុះរើស្ពាននេះ ពីព្រោះពួកគាត់ចង់ឱ្យទុកស្ពាននេះសម្រាប់ធ្វើដំណើរឆ្លងកាត់"។ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តបានអះអាងថា ក្រុមអ្នកតវ៉ាបានរារាំងការរុះរើនេះ ហើយលោកបានលើកឡើងថា អាជ្ញាធរនឹងព្យាយាមរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលពួកគាត់និយាយថា ស្ពាននេះសំខាន់ណាស់ក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់ក្រុងស្ទឹងត្រែង។ លោកបានបន្ទោសការតវ៉ានេះថាដោយសារការយល់ច្រឡំ។ លោកបានថ្លែងថា "ប្រជាពលរដ្ឋទាំងនោះធ្វើការតវ៉ា ពីព្រោះពួកគាត់ឃើញអាជ្ញាធរខេត្តរបស់យើងរុះរើស្ពាននេះ ហើយយើងមិនបានពន្យល់ឱ្យបានច្បាស់ពីមូលហេតុនៃការរុះរើស្ពាននេះ"។ លោកបន្ថែមថា អាជ្ញាធរនឹងនៅតែរុះរើស្ពាននេះដដែល "នៅពេលឆាប់ៗនេះ"។ ភាគច្រើននៃអ្នកតវ៉ាទាំងនេះគឺជាអ្នកដែលមិនព្រមទទួលយកការផ្តល់សំណងដើម្បីចាកចេញពីផ្ទះរបស់ពួកគាត់ ដែលពួកគាត់នៅតែរស់នៅលើដីនេះដែលអាជ្ញាធរលើកឡើងថា នឹងជន់លិចនៅពេលទំនប់ចាប់ផ្តើមសាកល្បងនៅថ្ងៃទី១៥ខែកក្កដា។ ម្នាក់ក្នុងចំណោមពួកគាត់គឺលោក សៀក មេគង្គ មេឃុំស្រែគរបានមានប្រសាសន៍ថា ការព្យាយាមរុះរើនេះគឺជាការប្រមាថចំពោះសមិទ្ធផលរបស់ព្រះមហាក្សត្រគឺស្ពាននេះដែលបានសាងសង់ឡើងតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក។ លោកបានថ្លែងថា "ខ្ញុំគិតថា សកម្មភាពរបស់អាជ្ញាធរខេត្តគឺខុសទាំងស្រុង"។ លោកបានបន្ថែមថា "ឥឡូវនេះពួកគេកំពុងតែបំផ្លាញសមិទ្ធផលរបស់អតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ"។ លោក សៀក មេគង្គ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ៩៣គ្រួសារក្នុងឃុំស្រែគរ និង៥១គ្រួសារទៀតក្នុងឃុំក្បាលរមាសបានបដិសេធមិនទទួលយកសំណង និងមិនចាកចេញពីផ្ទះរបស់ពួកគាត់ដើម្បីបើកផ្លូវសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីនេះឡើយ។ យោងតាមអ្នកនាំាពាក្យសាលាខេត្តបានឱ្យដឹងថា ពួកគាត់កំពុងលេងល្បែងគ្រោះថ្នាក់ដោយលោក ម៉ែន គង់ លើកឡើងថា ការសាកល្បងដំបូងសម្រាប់ទំនប់នេះនឹងចាប់ផ្តើមតាមការគ្រោងទុកនៅថ្ងៃទី១៥ហើយថា ស្ពាននេះនឹងត្រូវបិទទាំងស្រុងនៅដំណាច់ឆ្នាំនេះ។ លោកបានលើកឡើងថា "ខ្ញុំគិតថា ពួកគាត់ត្រូវតែចាកចេញពីតំបន់នោះ ព្រោះពួកគាត់មិនអាចរស់នៅទីនោះបានតទៀតឡើយ ប្រសិនបើគេបិទទំនប់នេះ"។ លោកបន្ថែមថា "យើងបានរៀបចំភូមិថ្មីសម្រាប់ពួកគាត់រួចហើយ"។ លោក ស៊ុត ធឿន អាយុ៣៧ឆ្នាំដែលបានចូលរួមការតវ៉ាកាលពីថ្ងៃពុធ ហើយបច្ចុប្បន្ននេះកំពុងរស់នៅក្នុងផ្ទះរបស់គាត់ស្ថិតក្នុងភូមិស្រែគរ បាននិយាយថាគាត់គ្មានគម្រោងផ្លាស់ទៅកាន់ភូមិថ្មីឡើយ។ គាត់បាននិយាយថា "យើងនឹងមិនចាកចេញពីភូមិកំណើតរបស់យើងទេ ពីព្រោះវាងាយស្រួលក្នុងការរកប្រាក់ចំណូលពីការលក់ដូរបន្តិចបន្តួច"។ គាត់បានបន្ថែមថា ប្រជាពលរដ្ឋមិនដឹងថា ត្រូវចាប់ផ្តើមការងារថ្មីរបៀបម៉េចនោះឡើយ ប្រសិនបើពួកគាត់ត្រូវឱ្យផ្លាស់ទីលំនៅទៅកាន់ភូមិថ្មីនោះ។ ទំនប់វារីអគ្គិសនីនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលកាន់កាប់ដោយអ្នកឧកញ៉ា គិត ម៉េង។ ការសាងសង់ទំនប់វារីអគ្គិសនីនេះរងការចោទប្រកាន់ថា មានការកាប់ឈើ និងការលាងឈើខុសច្បាប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីខែឧសភាថា ទំនប់នេះគ្មានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានឡើយជាអ្វីដែលត្រូវបានច្រានចោលទាំងស្រុងដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដែលបានលើកឡើងថា ទំនប់នេះអាចប៉ះពាល់ធ្ងន់ធ្ងរដល់អាងទន្លេសាបទាំងមូល។ ការសាងសង់ទំនប់នេះក៏ធ្វើឱ្យមានការរិះគន់ផងដែរដល់ធនាគារពិភពលោកដែលបានជួយផ្តល់មូលនិធិដល់គម្រោងនេះតាមរយៈស្ថាប័នផ្ដល់ប្រាក់កម្ចីឯកជនរបស់ខ្លួន។ កាលពីឆ្នាំមុនអង្គការមិនមែនរដ្ឋាភិបាលមួយក្រុមបានជំរុញឱ្យធនាគារនេះធ្វើយ៉ាងណាឱ្យគម្រោងនេះស្របតាមគោលការណ៍គាំពាររបស់ខ្លួន ដើម្បីកុំឱ្យប្រជាពលរដ្ឋមូលដ្ឋានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏ឈប់គាំទ្រគម្រោងនេះតែម្តង៕សារុន  

រដ្ឋមន្ត្រីក្រសួង​​​ការ​​​ពារ​​​ជាតិ​​​គាំទ្រ​​​ការ​​​បណ្តេញ​​​ចេញនៅ​​​​​​ក្នុង​​​​​​តំបន់​​​ឧទ្យាន​​​អង្គរ​​​

អាជ្ញាធរខេត្តសៀមរាបឈប់ចរចាជាមួយអ្នកភូមិរាប់រយគ្រួសារទៀតហើយដែលកាលពីពេលថ្មីៗនេះបានសាងសង់ផ្ទះនិងតូបលក់ដូរខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្តើមរុះរើសំណង់ទាំងនេះដោយមិនចាំបាច់មានការយល់ព្រមពីពួកគាត់ឡើយ។ អាជ្ញាធរមូលដ្ឋានលើកឡើងថា ផ្ទះនិងតូបលក់ដូរជាង៥០០បានសាងសង់ព្រោងព្រាតក្នុងសង្កាត់នគរធំ និងសង្កាត់គោកចកក្នុងក្រុងសៀមរាបរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា ហើយថា តាំងពីពេលនោះមកអាជ្ញាធរបានជំរុញឲ្យម្ចាស់សំណង់ទាំងនោះរុះរើចេញវិញ តែទទួល បានលទ្ធផលតិចតួចប៉ុណ្ណោះ។ នៅកិច្ចប្រជុំក្នុងក្រុងសៀមរាបកាលពីថ្ងៃអង្គារជាមួយឧត្តមសេនីយ៍ ទៀ បាញ់ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដែលលោកក៏ជាប្រធានក្រុមការងារចុះជួយខេត្តនេះរបស់គណបក្សដែរនោះ បានលើកឡើងថា សូមឈប់សំណូម ពរពួក គាត់ទៀតទៅ។ លោក លី សំរិទ្ធ អភិបាលរងខេត្តដែលបានចូលរួមកិច្ចប្រជុំដែរបានមានប្រសាសន៍កាលពីម្សិលមិញថា "យើងបានព្យាយាមនិយាយជាមួយពួកគាត់ ហើយសុំឲ្យពួកគាត់រុះរើសំណង់ខុសច្បាប់ទាំងនេះដោយខ្លួនឯងច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពួកគាត់មិនស្តាប់យើងឡើយ។ ហេតុនេះហើយ ឥឡូវនេះវិធានការចុងក្រោយរបស់អាជ្ញាធរគឺត្រូវចាត់វិធានការរុះរើផ្ទះសាងសង់អនាធិបតេយ្យទាំងនេះតែម្តង"។ ឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែង ថា ការតវ៉ាគ្រប់រូបភាពនឹងមិនអត់ឱនឱ្យឡើយ។ លោកបានថ្លែងថា "យើងមិនអនុញ្ញាតឲ្យមានសំណង់អនាធិបតេយ្យបែបនេះឡើយព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់តំបន់បេតិកភណ្ឌអង្គរ។ យើងនឹងចាប់ខ្លួននរណាក៏ដោយ បើពួកគេជំទាស់នឹងវិធានការរបស់អាជ្ញាធរ និងធ្វើសកម្មភាពរំលោភបំពានច្បាប់នោះ"។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាជាស្ថាប័នរដ្ឋាភិបាលគ្រប់គ្រងឧទ្យានបុរាណអង្គរបានមានប្រសាសន៍ថា គណៈកម្មការចម្រុះមួយត្រូវបានបង្កើតរួចហើយដើម្បីដោះស្រាយបញ្ហានេះ ហើយក្នុងនោះមានការចូលរួមពីស្នងការខេត្តនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ។ លោកបានថ្លែងថា "ខ្ញុំគិតថា ប្រជាពលរដ្ឋមិនជំទាស់នឹងវិធានការរុះរើរបស់យើងទេ ពីព្រោះពួកគាត់ប្រហែលជាយល់យ៉ាងច្បាស់ថា ផ្ទះរបស់ពួកគាត់ត្រូវបានសាងសង់ក្នុងឧទ្យានអង្គរ"។ លោក រស់ សំណាង ដែលបានសាងសង់ផ្ទះក្នុងសង្កាត់គោកចកនៅមុនថ្ងៃបោះឆ្នោតនោះបាននិយាយថា គាត់និងអ្នកជិតខាងនឹងធ្វើការតវ៉ា ប្រសិនបើអាជ្ញាធរព្យាយាមរុះរើផ្ទះរបស់ពួកគាត់។ គាត់បាននិយាយថា "យើងនឹងមិនអនុញ្ញាតឲ្យអាជ្ញាធរអប្សរារុះរើផ្ទះរបស់យើងទេព្រោះវានឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់យើង ពីព្រោះអ្នកភូមិភាគច្រើនបានខ្ចីប្រាក់ពីធនាគារ ហើយពួកគាត់នឹងបាត់បង់ទីជម្រកអំឡុងរដូវវស្សានេះ"។ លោក រស់ សំណាង បាននិយាយថា គាត់បារម្ភថា...