Thursday, December 12, 2019
Home Authors Posts by Ben Sokhean

Ben Sokhean

764 POSTS 0 COMMENTS

​នគរ​បាល​​ប្រឆាំង​​​បាតុកម្ម​ហ្វឹកហាត់​បាញ់​គ្រាប់​​​កាំភ្លើង​ពិត​

អង្គភាពមួយនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកអន្តរាគមន៍អំឡុងពេលមានការតវ៉ា និងបាតុកម្មបានផ្សាយជាសាធារណៈនូវការហ្វឹកហាត់បាញ់គ្រាប់ពិតកាលពីម្សិលមិញ ជាអ្វីដែលតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបចាត់ទុកថាជាយុទ្ធសាស្ត្របំភិតបំភ័យ។ យោងតាមសារមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពនេះកាលពីម្សិលមិញបានឲ្យដឹងថា ការហ្វឹកហាត់រយៈពេលពីរថ្ងៃរបស់អង្គភាពអន្តរាគមន៍ពិសេសនេះដែលជាញឹកញាប់បង្ហាញខ្លួននៅកន្លែងមានមនុស្សប្រមូលផ្ដុំគ្នាច្រើនក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ  ហើយបានឱ្យមន្ត្រីនគរបាលរាជធានីវ័យក្មេងចំនួន១៥០នាក់បាញ់គ្រាប់ពិត។ សារបង្ហោះនោះមានខ្លឹមសារដូច្នេះថា "ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពកងកម្លាំងលើកិច្ចការពារបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់"។ ការហ្វឹកហាត់នេះដឹកនាំដោយលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ និងលោក ព្រំ ចាន់ណា មេបញ្ជាការកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានី។ ទោះជាយ៉ាងណា លោក ជួន សុវណ្ណ និងលោក ព្រំ ចាន់ណា មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ...

CNRP នឹង​​ស្នើ​វិសោធនកម្ម​​ដើម្បី​អនុញ្ញាត​ឱ្យ​​ពល​​រដ្ឋ​​​ខ្មែរ​បាន​បោះឆ្នោត​ពី​បរទេស​

ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងដាក់សេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅសប្តាហ៍ក្រោយ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែលធ្វើការ និងរស់នៅក្រៅប្រទេសបានចុះឈ្មោះ និងបោះឆ្នោតពីបរទេស។ យោងតាមលោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិនឹងជួបប្រជុំនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីសេចក្ដីព្រាងវិសោធនកម្មនេះ។ ចំណាត់ការនេះធ្វើឡើងក្រោយពីមានសន្និសីទកាសែតមួយកាលពីសប្ដាហ៍មុន ដែលអំឡុងពេលនោះលោក សុិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ស្ថាប័នបោះឆ្នោត ឯករាជ្យមួយនេះនឹងមិនផ្ដល់អនុសាសន៍ឱ្យមានវិសោធនកម្មលើច្បាប់នេះដើម្បីសម្រួលដល់ការចុះឈ្មោះ និងការបោះឆ្នោតពីបរទេសឡើយ។ លោក សុន ឆ័យ បានមានប្រសាសន៍កាលពីម្សិលមិញថា " ចង់ឱ្យធ្វើវិសោធនកម្មដើម្បីផ្ដល់ឱ្យពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស...និងពលរដ្ឋដែលជាកម្មករនៅប្រទេសជិតខាង ឱ្យគាត់មានឱកាសបានចុះឈ្មោះ...

​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​ការពារ​​​លោក វង សូត ហើយ​​​រិះគន់​​​អាមេរិក និង​​​ HRW

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកាលពីម្សិលមិញ ដោយអះអាងថា លោកបានគាំទ្រការប្រើកម្លាំងប្រឆាំងអ្នកតវ៉ានៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាដែលក្រោយមកលោក វង សូត បាននិយាយប្រាប់អ្នកយកព័ត៌មាន។ លោកនាយករដ្ឋមន្ត្រីបានព្រលះលោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ីដែលបានអំពាវនាវឱ្យដកលោក វង សូត ចេញពីតំណែងដោយលើកឡើងថា លោក រ៉ូបឺតសុន យកល្អគួរតែផ្តោតលើភាពវឹកវរ ភាពបង្កសង្គ្រាមរបស់អាមេរិក ដែលមិនសមសម្រាប់ចៅរបស់ខ្ញុំទេ។ លោក រ៉ូបឺតសុន បានតបតដោយជំរុញឱ្យលោក ហ៊ុនសែន "ឈប់បង្កើតលេស"ចំពោះការរំលោភបំពានសិទ្ធិមនុស្ស។ យោងតាមលោក វង សូត បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃអាទិត្យលោក ហ៊ុន សែន បានប្រាប់ក្រុមមន្ត្រីឱ្យវាយក្បាលនឹងគល់ឫស្សីដល់អ្នកតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត។ មានប្រសាសន៍នៅពិធីសំណេះសំណាលជាមួយអត្តពលិក និងប្រតិភូកីឡាកម្ពុជាចូលរួមការប្រកួតកីឡា SEA Games ឆ្នាំ២០១៧នៅពេលខាងមុខនោះ លោក ហ៊ុន សែន មិនបាននិយាយពីការគំរាមនេះ ប៉ុន្តែបានលើកឡើងថា វាជាការពិត។ ដោយសំដៅដល់មហាបាតុកម្មក្រោយពីការបោះឆ្នោតឆ្នាំ២០១៣...

រដ្ឋមន្ត្រីថា ​យុទ្ធសាស្ត្រ​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ គឺ​​​ប្រើ​លុយ អំណាច ​​​និង​​​វាយ​​​ដំ​​​

លើកឡើងពីការណែនាំរបស់លោក  ហ៊ុន សែន ដល់មន្ត្រីជាន់ខ្ពស់នៅក្នុងបក្ស លោក វង សូត រដ្ឋមន្ត្រីសង្គមកិច្ចបានមានប្រសាសន៍នៅក្នុងសុន្ទរកថាឥតលាក់លៀមមួយកាលពីថ្ងៃច័ន្ទថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ ដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងអំណាច ហើយនឹងវាយដំព្រមទាំងចាប់សត្រូវរបស់ខ្លួនដាក់ពន្ធនាគារ។ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ និងមន្ត្រី ជាន់ខ្ពស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងនីតិសម្បទាដែលមានតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយក្រុមតូចចូលរួម លោក វង សូត បានរៀបរាប់អំពីកិច្ចប្រជុំផ្ទៃក្នុងកាលពីថ្ងៃអាទិត្យដែលលោកនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួនមុនការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំក្រោយ។ សំដៅដល់ទម្រង់នៃអំពើហិង្សាដែលពលរដ្ឋខ្មែរជាច្រើនធ្លាប់ជួបប្រទះអំឡុងរបបខ្មែរក្រហម លោក វង សូត បានថ្លែងថា " ហើយឥឡូវគាត់ប្រើពាក្យថា 'បោះឆ្នោតលើកនេះបើមានបញ្ហាតវ៉ាទៀតត្រូវក្បាលគល់ឫស្សីហើយ'"។ លោកបានបន្ថែមថា "អត់មានបើកសិទ្ធិឲ្យហែ្អងតវ៉ាទេ"។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យមន្ត្រីចាប់ខ្លួនអ្នក "ដែលធ្វើខុសច្បាប់" នេះបើយោងតាមលោក វង សូត ដែលបាននិយាយតាមបទបញ្ជារបស់លោក ហ៊ុន សែន ។  "បើចាប់វាមិនបាន ច្បាប់ហ្នឹងចន្លោះប្រហោងត្រូវធ្វើច្បាប់ហ្នឹងទៀត។ចុះអញឈ្នះ ហើយចង់ធ្វើអីក៏បានដែរ"។ រដ្ឋសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតអនុម័តវិសោធនកម្មពីរលើកលើច្បាប់ស្តីពីគណបក្សនយោបាយដែលលោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា...

រដ្ឋាភិបាល​នឹង​​ឃ្លាំ​មើល​ទំព័រ​ហ្វេស​ប៊ុក​​​​របស់​ សម រង្ស៊ី ខណៈ​ CNRP ​ត្រូវ​ប្ដូរ​ស្លាក​សញ្ញា​​របស់​ខ្លួន​

ក្រសួងមហាផ្ទៃគ្រោងឃ្លាំមើលទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង រកមើលការរំលោភបំពានវិសោធនកម្មទើបអនុម័តថ្មីៗ នៃច្បាប់ស្តីពីគណបក្សនយោបាយដែលក៏នឹងបង្ខំឲ្យគណបក្សសង្គ្រោះជាតិចំណាយខ្ទង់កន្លះលានដុល្លារដើម្បីលុបរូបលោកចេញពីស្លាកសញ្ញារបស់ខ្លួន។ ទន្ទឹមនេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលបានចុះហត្ថលេខាលើច្បាប់នេះដែលរារាំងទណ្ឌិតមិនឲ្យឃុបឃិតជាមួយគណបក្សនយោបាយ ឬបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សទាំងនោះ បានថ្កោលទោសបុគ្គលដ៏សំខាន់ម្នាក់ដែលរិះគន់ច្បាប់ថ្មីនេះ ដោយចាត់ទុកការអត្ថាធិប្បាយរបស់គាត់ថាជាការ "រំលោភ" កិច្ចការរបស់ប្រទេសកម្ពុជា។ ចំណែកឯលោក សម រង្ស៊ី បានបន្តបង្ហោះតាមហ្វេសប៊ុកនូវព័ត៌មានសង្ខេបប្រចាំថ្ងៃផលិតនៅក្នុងប្រទេសកម្ពុជា ដែលលោកចំណាយប្រាក់ផ្ទាល់ខ្លួន អមដោយវីដេអូមួយដែលអះអាងថា "សឺង ង៉ុកមិញ បិតាស្ថាបនិកគណបក្សប្រជាជនកម្ពុជា គឺជាជនក្បត់ជាតិ"។ លោក ឈឹម កាន ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា...

ប្រមុខ​រដ្ឋ​ស្ដីទី​​ចុះ​ហត្ថលេខា​លើ​​ច្បាប់​​ស្ដីពី​បក្ស​​នយោ​បាយ​ចម្រូង​​​​ចម្រាស​ជំនួស​ព្រះ​មហា​​​ក្សត្រ​

គណបក្ស សម រង្ស៊ី និងក្លាយជាគណបក្ស "ភ្លើងទៀន" លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាបានចុះហត្ថលេខាលើវិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្ដីពីគណបក្សនយោបាយហើយកាលពីថ្ងៃសុក្រ រារាំងបានសម្រេចមិនឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ គាំទ្រអតីតគណបក្សរបស់លោកពីបរទេស។ គណបក្សប្រឆាំងបានត្រៀមខ្លួនហើយសម្រាប់ផលប៉ះពាល់ពីច្បាប់នេះ ដោយពេលនេះគណបក្ស សម រង្ស៊ី បានដាក់ឈ្មោះថ្មីថា "គណបក្សភ្លើងទៀន" ចំណែកឯគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បញ្ជាក់ថា ខ្លួននឹងនៅបន្តជារចនាសម្ព័ន្ធគ្រប់គ្រងក្នុងករណីគណបក្សសង្គ្រោះជាតិដែលគណបក្សទាំងពីរបានបង្កើតឡើងក្នុងឆ្នាំ២០១២ ត្រូវបានរម្លាយចោលនៅមុនការបោះឆ្នោតជាតិនាឆ្នាំក្រោយ។ លោក មឹន ស៊ាន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា លោក សាយ...

គណបក្ស​​​ សម រង្ស៊ី ប្រឈម​​​នឹង​​​ការផ្លាស់​​​​​​ប្តូរ​​​ឈ្មោះ​​​ថ្មី​​​ ប៉ុន្តែ​​​មិន​​​ទាន់​​​ប្រាកដ​​​ថា​​​ត្រូវ​​​ដាក់​​​ឈ្មោះ​​​អ្វី

វិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយបានឆ្លងដំណើរការនីតិវិធីដោយមានការប្រើអំណាច ហើយទំនងជានឹងត្រូវចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់នៅក្នុងសប្តាហ៍នេះ ដោយធ្វើឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ក្នុងចំណោមការផ្លាស់ប្តូរដែលបង្ខំដោយច្បាប់នេះ គឺការប្តូរឈ្មោះថ្មី សម្រាប់ គណបក្ស សម រង្ស៊ី ដើម្បីអនុលោមតាមមាត្រាដែលរារាំងគណបក្សនយោបាយមិនឲ្យយកឈ្មោះរូបវន្តបុគ្គលមកដាក់។ វាជាបញ្ហាធ្លាប់ជួបពីមុនមកសម្រាប់លោក សម រង្ស៊ី ដែលត្រូវបានក្រសួងមហាផ្ទៃបង្ខំឲ្យប្តូរឈ្មោះគណបក្សថ្មី នៅក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីមានបុគ្គលដែលបែកចេញពីគណបក្សជាតិខ្មែររបស់លោកបានចុះបញ្ជីដោយប្រើឈ្មោះនេះ។ ដោយបដិសេធថា មិនមែនឲ្យតម្លៃជ្រុលលើខ្លួនឯងក្នុងការជ្រើសរើសឈ្មោះសម្រាប់គណបក្សរបស់ខ្លួននោះ លោកសម រង្ស៊ី បានសរសេរនៅក្នុងអីុម៉េលមួយថា "ដើម្បី បានចូលរួមនៅក្នុងការបោះឆ្នោតជាតិក្នុងឆ្នាំ១៩៩៨ និងដើម្បីធានាថា គ្មាននរណាម្នាក់អាចលួចឈ្មោះរបស់យើងម្តងទៀត យើងដាក់ឈ្មោះគណបក្សរបស់យើងតាមឈ្មោះរបស់ខ្ញុំតែម្តង"។ គណបក្សជាតិខ្មែរ ជាជម្រើសម្តងទៀតក្នុងចំណោមឈ្មោះដែលគណបក្ស សម រង្ស៊ី ត្រូវជ្រើសរើស នេះបើយោងតាមលោកទាវ វណ្ណុល ប្រធានស្តីទីគណបក្សនេះ។ ឈ្មោះដែលជាជម្រើសផ្សេងៗទៀតគឺ...

មនុស្សម្នាក់​​​លង់​ទឹកស្លាប់​ ខណៈ​​​​មាន​​ទឹកជំនន់​​​​​​​​​នៅ​​ខេត្ត​ព្រះ​វិហារ ដែល​បង្កឡើង​ដោយ​ខ្យល់ព្យុះ

អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញ យុវជនម្នាក់បានលង់ទឹកស្លាប់ និងប្រជាពលរដ្ឋយ៉ាងតិច៣០គ្រួសារត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព នៅពេលកម្រិតទឹកស្ទឹងសែន បានហក់ឡើងលើសកម្រិតប្រកាសអាសន្នជាង១ម៉ែត្រនៅខេត្តព្រះវិហារ ខណៈខេត្តយ៉ាងតិចចំនួនប្រាំទៀតបានរងការជន់លិចដោយសារខ្យល់ព្យុះត្រូពិចសុនកា (Sonca)។ យោងតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ទាហានប្រដាប់អាវុធប្រមាណ៣៥០នាក់មកពីកងយោធពលខេមរភូមិន្ទ ព្រមទាំងអង្គភាពកងអង្គរក្សរបស់នាយករដ្ឋមន្ត្រីផង ត្រូវបានបញ្ជូនកាលពីម្សិលមិញ ដើម្បីលើកបាវខ្សាច់ទប់មាត់ស្ទឹង។ លោកមានប្រសាសន៍ថា "យើងត្រៀមកម្លាំងមួយចំនួនធំ" ប្រសិនបើចាំបាច់។ លោក យ៉ុង គឹមហឿង នាយករងរដ្ឋបាលសាលាខេត្តព្រះវិហារប្រាប់ថា ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានលង់ទឹកស្លាប់ក្នុងខេត្តនេះកាលពីព្រឹកថ្ងៃអង្គារ។ លោកថ្លែងថា "គាត់ហែលលេងពេលទឹកលិច ក៏លង់ស្លាប់"។ កម្រិតទឹកស្ទឹងសែន...

ច្បាប់​​​ស្តី​​​ពីគណបក្ស​​​នយោបាយ​​​ឆ្លង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​រួច​​​ហើយ​​​ ខណៈ​​​គណបក្ស​​​ សម រង្ស៊ី កំពុង​​​ជ្រើស​​​រើស​​​ឈ្មោះ​​​ថ្មី​​​

កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញមិនបានធ្វើឲ្យនរណាម្នាក់ភ្ញាក់ផ្អើលទាល់តែសោះ ពេលខ្លួនយល់ថា វិសោធនកម្មដ៏ចម្រូងចម្រាសលើច្បាប់ស្តីពីគណបក្សនយោបាយស្របតាមរដ្ឋធម្មនុញ្ញ ដោយបើកផ្លូវឲ្យច្បាប់នេះឆ្ពោះទៅរកការចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ។ ក្រុមប្រឹក្សានេះ ដែលមានសមាជិក៩រូបភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជានោះបានយល់ឃើញថា វិសោធនកម្មនេះ"ស្របនឹងរដ្ឋធម្មនុញ្ញ"នៅក្នុងសេចក្តីសម្រេច"ស្ថាពរ និងបិទផ្លូវតវ៉ា" នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលចុះហត្ថលេខាដោយ លោក អឹុម ឈុនលឹម ប្រធានក្រុមប្រឹក្សានេះ។ ឥឡូវច្បាប់នេះនឹងត្រូវបញ្ជូនតាមរយៈសភា និងទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយ ហើយនឹងបញ្ជូនបន្តទៅព្រះបរមរាជវាំង រង់ចាំព្រះមហាក្សត្រ នរោត្តម សីហមុនី ឡាយព្រះហស្តលេខា។ ព្រះមហាក្សត្របានយាងចេញពីប្រទេសកាលពីថ្ងៃអាទិត្យដើម្បីទៅពិនិត្យព្រះរាជសុខភាពនៅក្នុងប្រទេសចិន ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សប្រឆាំងទទូចសុំកុំឲ្យព្រះអង្គឡាយព្រះហស្តលេខាលើច្បាប់នេះ ។ ការយាងចាកចេញរបស់ព្រះមហាក្សត្របានធ្វើឲ្យច្បាប់នេះធ្លាក់ក្នុងបន្ទុករបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទី ដែលប្រាកដជានឹងចុះហត្ថលេខាលើច្បាប់នេះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា ច្បាប់នេះអាចនឹងត្រូវចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ហើយថា ច្បាប់នេះផ្តោតគោលដៅយ៉ាងច្បាស់ក្រឡែតលើលោក...

លោកនាយករដ្ឋមន្ត្រី​ប្តេជ្ញា​​​ជួយ​មន្ទីរពេទ្យ​​​គន្ធបុប្ផា​​​ឱ្យ​នៅ​​​​ដំណើរការ​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋាភិបាលរៀបចំផែនការផ្ដល់មូលនិធិដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ល្បីល្បាញនៅក្នុងប្រទេសនេះកាលពីម្សិលមិញ រយៈពេល៤ខែបន្ទាប់ពីប្រធានមូលនិធិដ៏យូរអង្វែងរូបនេះបានលាលែង។ លោកវេជ្ជបណ្ឌិត បេអាត រិចនើរ (Beat Richner) អ្នកឯកទេសកុមារជនជាតិស្វ៊ីស ដែលបានគ្រប់គ្រងមូលនិធិគន្ធបុប្ផាមានមូលដ្ឋាននៅទីក្រុងហ្សូ៊រីច ចាប់តាំងពីលោកបានបើកមន្ទីរពេទ្យទី១ក្នុងចំណោមមន្ទីរពេទ្យចំនួនប្រាំក្នុងឆ្នាំ១៩៩២នោះ បានលាលែងដោយមូលហេតុសុខភាពមិនបញ្ជាក់ឱ្យដឹងកាលពីខែមីនាក្នុងអាយុ៧០ឆ្នាំ។ កាលពីម្សិលមិញ អំឡុងសុន្ទរកថាមួយនៅរាជធានីភ្នំពេញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម" លោកនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាលរកមធ្យោបាយផ្ដល់ "ការគាំទ្រចាំបាច់ទាំងឡាយ ពិសេសផែនការគាំទ្រខាងហិរញ្ញវត្ថុពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា" ដល់មន្ទីរពេទ្យទាំងនេះ។ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការធានាថា មន្ទីរពេទ្យទាំងនេះ "រក្សាវិន័យល្អ គុណភាព សេវាខ្ពស់ និងការផ្ដល់ការថែទាំជូនកុមារគ្រប់រូបដោយឥតគិតថ្លៃ" ដោយលើកឡើងថា សាធារណជននឹងបន្ទោសរដ្ឋាភិបាល ប្រសិនបើមិនមានការយកចិត្តទុកដាក់។ លោកមានប្រសាសន៍ថា "យើងមិនអាចថា អត់វេជ្ជបណ្ឌិត បេអាត រិចនើរ ធ្វើឱ្យមន្ទីរពេទ្យដួលរលំនោះទេ។ យើងមិនអាចទទួលយកបានទេ"។ លោកបន្ថែមថា "ហើយប្រជាជនកម្ពុជាក៏លំបាកនឹងយល់ថាតើរាជរដ្ឋាភិបាលធ្វើកិច្ចការងារនេះបានឬមិនបាន"។ លោកវេជ្ជបណ្ឌិត Denis Laurent អនុប្រធានមូលនិធិនេះក្នុងប្រទេសកម្ពុជាបានស្វាគមន៍ការប្ដេជ្ញារបស់លោក ហ៊ុន...