Friday, December 13, 2019
Home Authors Posts by Ben Sokhean

Ben Sokhean

764 POSTS 0 COMMENTS

ព្រះមហាក្សត្រ​យាង​ទៅ​បរទេស​​​គេចវេះ​ការ​ឡាយ​ព្រះហស្ត​លើ​ច្បាប់ស្ដីពី​គណបក្ស​នយោបាយ

ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីម្សិលមិញ ខណៈមានការរំពឹងថានៅប៉ុន្មានថ្ងៃខាងមុខ ព្រះអង្គនឹងត្រូវគេស្នើឱ្យឡាយព្រះហស្តលេខាលើវិសោធនកម្មដ៏ចម្រូចម្រាសនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបណ្ដាអ្នករិះគន់ចាត់ទុកថាផ្ទុយពីរដ្ឋធម្មនុញ្ញ។ ការយាងចាកចេញរបស់ព្រះអង្គធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិ  បានដាក់ញត្តិផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ ស្នើសុំឱ្យព្រះអង្គចៀសវាងកុំឡាយព្រះហស្តលើវិសោធនកម្មនេះ ដែលអាចនឹងចាប់ឱ្យគណបក្សនេះទទួលខុសត្រូវចំពោះការគាំទ្រ ឬការមានទំនាក់ទំនងណាមួយជាមួយលោក សម រង្ស៊ី អតីតប្រធានរបស់ខ្លួនដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ ហើយការយាងចាកចេញនេះស្រដៀងគ្នាទៅនឹងព្រះរាជដំណើរមួយទៅកាន់ប្រទេសចិន កាលពីខែមីនា ដែលធ្វើឡើងចំពេលមានវិសោធនកម្មមុននេះលើច្បាប់ស្ដីពីគណបក្សនយោបាយ។ នៅពេលនោះព្រះអង្គក៏បានអះអាងដែរថា ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពដូចដែលព្រះអង្គធ្លាប់មានបន្ទូលថាធ្វើឡើងរាល់៦ខែម្ដង ប៉ុន្តែព្រះអង្គបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យយ៉ាងតិចមួយផ្សេងទៀត ខណៈទ្រង់គង់នៅបរទេស និងជួបជាមួយមេដឹកនាំរបស់ចិន។ កាលពីម្សិលមិញ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានអះអាងថា ព្រះមហាក្សត្រមិនធ្វើសេចក្ដីថ្លែងការណ៍នយោបាយទេ នៅពេលព្រះអង្គយាងចាកចេញ។ លោក...

បណ្តុំអង្គការ​​​​​​ហៅ​​​ថា ‘បន្ទប់ស្ថានការណ៍​​​’ ចង់​​​ជួប​​​​​​​​​ពិភាក្សា​​​ជាមួយ​​​លោក ស ខេង

សមាជិកសំខាន់ពីរនៃអង្គការឃ្លាំមើលការបោះឆ្នោតដែលហៅខ្លួនឯងថា 'បន្ទប់ស្ថានការណ៍' កំពុងខ្នះខ្នែងធ្វើយ៉ាងណាឱ្យបានជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិភាក្សាអំពីបទបញ្ជារបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះដែលនឹងហាមប្រាមបណ្ដុំអង្គការមិនមែនរដ្ឋាភិបាលនេះមិនឱ្យបន្តការងាររបស់ខ្លួនសម្រាប់ការបោះឆ្នោតសាកលនៅឆ្នាំក្រោយ។ អំឡុងខួបអនុស្សាវរីយ៍លើកទី៦៦របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទបណ្ដុំអង្គការមិនមែនរដ្ឋាភិបាលនេះថាបានរំលោភច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងជាមូលដ្ឋានបញ្ជានៃគោលការណ៍ "បដិវត្តន៍ពណ៌"។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់គេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកាលពីម្សិលមិញថា លោក ស ខេង បានយល់ព្រមចំពោះជំនួបនោះ ហើយលោកនឹងចាត់តាំងមន្ត្រីក្រសួងឱ្យទៅជួបប្រជុំជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាលនេះ ប៉ុន្តែមិនទាន់ប្រកាសពីកាលបរិច្ឆេទជាក់លាក់ឡើយ។ ឧត្ដមសេនីយ៍ ខៀវ...

បក្ស​ប្រឆាំង​នឹង​ស្នើ​ឱ្យ​​ព្រះ​មហា​ក្សត្រ​​កុំឡាយ​ព្រះ​ហស្ត​​​វិសោធ​ន​​កម្ម​លើ​ច្បាប់​​ស្ដីពី​បក្ស​នយោបាយ

គេរំពឹងថា នៅថ្ងៃនេះគណបក្សសង្គ្រោះជាតិនឹងជំរុញឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ច្រានចោលវិសោធនកម្មលើច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានតាក់តែងឡើងក្នុងបំណងធ្វើឱ្យលោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងស្ថិតនៅក្រៅសង្វៀនប្រកួត។ គម្រោងនេះកើតមានឡើងស្របពេលអង្គការសង្គមស៊ីវិលចំនួន១៩ បានសម្ដែង "ការព្រួយបារម្ភខ្លាំង" អំពីវិសោធនកម្មនេះដែលខ្លួននិយាយថានឹងដាក់ "ការរឹតបន្តឹងយ៉ាងអយុត្តិធម៌បន្ថែមទៀតលើសេរីភាពជួបជុំ និងបញ្ចេញមតិ"។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សរបស់លោកនឹងដាក់លិខិតមួយច្បាប់ទៅព្រះបរមរាជវាំងនៅថ្ងៃនេះ ដើម្បីស្នើសុំឱ្យព្រះមហាក្សត្រកុំឡាយព្រះហស្តលេខាលើសំណើច្បាប់នេះ បន្ទាប់ពីវាឆ្លងផុតក្រុមប្រឹក្សាធម្មនុញ្ញដែលមានទំនាក់ទំនងល្អជាមួយគណបក្សប្រជាជនកម្ពុជា។ តំណាងរាស្ត្ររូបនេះបានគូសបញ្ជាក់ថា ក្រៅពីរំលោភបំពានសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ វិសោធនកម្មនេះ "នឹងធ្វើឲ្យបែកបាក់សង្គមជាតិ"។   លោកនាយករដ្ឋមន្ត្រី ហ៊ុន...

CNRP​​​ ចាប់​​​ផ្តើម​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ ខណៈ​​​ព្រឹទ្ធសភា​បោះ​ឆ្នោត​​​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​បក្ស​នយោបាយ​​​

គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមផ្លាស់ប្តូរស្លាកសញ្ញាដែលមានរូបលោក សម រង្ស៊ី  ខណៈច្បាប់ថ្មី ដែលផ្តោតគោលដៅលើអតីតប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានអនុម័តជាឯកច្ឆន្ទអំឡុងការបោះឆ្នោតនៅព្រឹទ្ធសភា ដែលគណបក្សប្រឆាំងមួយនេះធ្វើពហិការកាលពីម្សិលមិញ។ ស្របពេលដំណាលគ្នានេះ តំណាងសហភាពអឺរ៉ុបបានចូលរួមជាមួយអង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់លើវិសោធនកម្មច្បាប់នេះ ដោយលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការព្រួយបារម្ភខ្លាចវិសោធនកម្មនេះដាក់ការរឹតបន្តឹងបន្ថែមទៀតលើសកម្មភាពរបស់គណបក្សនយោបាយ។ ស្ថានទូតសហរដ្ឋអាមេរិកដែលសំដែង "កង្វល់យ៉ាងខ្លាំង" ចំពោះវិសោធនកម្មច្បាប់លើកមុនដែលត្រូវបានបោះឆ្នោតអនុម័តកាលពីខែកុម្ភៈនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ។ វិសោធនកម្មថ្មីនេះរារាំងគណបក្សនយោបាយមិនឲ្យ "ឃុបឃិត" ជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឬបង្ហាញរូបភាពរបស់ទណ្ឌិតជាប់ទោសទាំងនោះនៅលើឧបករណ៍ផ្សព្វផ្សាយនានានៅក្នុងអ្វីដែលលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកកាលពីដើមខែនេះថា ជាការខិតខំប្រឹងប្រែងដើម្បី "សម្លាប់ជីវិតនយោបាយ សម រង្ស៊ី "។ ព្រឹទ្ធសភាដែលអាចត្រឹមតែស្នើឲ្យមានការកែប្រែច្បាប់ បានជ្រើសរើសមិនធ្វើដូច្នោះ ឡើយកាលពីព្រឹកម្សិលមិញ ដោយសមាជិកព្រឹទ្ធសភាទាំង៤២រូបមកពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតអនុម័តវិសោធនកម្មនេះជាឯកច្ឆន្ទ។ ភារធារីតំណាងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ឈ្មោះ Genoveva Hernandez Uriz បានសរសេរនៅក្នុងអីុម៉េលមួយកាលពីម្សិលមិញថា ការិយាល័យរបស់ខ្លួនព្រួយបារម្ភចំពោះវិសោធនកម្មថ្មីបំផុតនេះដោយលើកឡើងថា ពាក្យពេចន៍នៅក្នុងច្បាប់ថ្មីនេះ "បើកចំហឲ្យមានការបកស្រាយទូលំទូលាយ និងតាមតែអំពើចិត្ត"។ ប៉ុន្តែ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានសរសេរនៅក្នុងសេក្តីប្រកាសព័ត៌មានថា...

តុលាការ​​​ប្តេជ្ញា​​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​លើ​​​ប្រធាន​​​គណៈកម្មាធិការ​​​ប្រតិបត្តិគណបក្ស​​​សង្គ្រោះ​​​ជាតិ

កាលពីម្សិលមិញ អាជ្ញាធរបានលើកឡើងថា ពួកគេនឹងស្វះស្វែងចាត់វិធានការផ្លូវច្បាប់លើមន្ត្រីកំពូលម្នាក់មកពីគណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញ ដោយ សារមិនបានបង្ហាញខ្លួនជាលើកទី៣សម្រាប់ការសាកសួរពាក់ព័ន្ធការប្រឈមមុខដាក់គ្នាមួយដែលកើតឡើងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំ ពេញបានធ្វើព្រងើយកន្តើយចំពោះការកំណត់ពេលត្រឹមថ្ងៃម្សិលមិញឲ្យលោកបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីឆ្លើយសំណួរពាក់ព័ន្ធការប្រវាយប្រតប់គ្នារវាងអ្នកគាំទ្រគណបក្សប្រឆាំង និងបុរសជិះម៉ូតូម្នាក់អំឡុងពេលមានការហែក្បួនឃោសនា នេះបើយោងតាមលោកអធិការរងនគរបាលខណ្ឌ ហួរ ម៉េងវ៉ាង។ លោក ហួរ ម៉េងវ៉ាង បានមានប្រសាសន៍ថា "គាត់អត់ឃើញទេ ខ្ញុំហៅនៅដំណាក់កាលប៉ូលិស ពីរដងហើយ ឥឡូវអយ្យការម្តងទៀតគឺបីដង"។ អធិការរងនគរបាលខណ្ឌរូបនេះបានលើកឡើងទៀតថា លោកនឹងសុំគោលការណ៍ទៅសាលាដំបូងរាជធានី "ឆាប់ៗ" ដើម្បីស្វែងរកការចាត់វិធានការផ្លូវច្បាប់លើប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរូបនេះ។ លោកបានថ្លែងថា "ចាំមើល ខ្ញុំនឹងសុំគោលការណ៍ទៅព្រះរាជអាជ្ញាតាមក្រោយទៀត"។លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ លោក លី សុផាណា អ្នកនាំពាក្យតុលាការមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេ។ ពីមុនអាជ្ញាធរបានលើកឡើងថា លោក ម៉ន ផល្លា គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះការហែក្បួននេះ ដោយសារលោកជាអ្នក រៀបចំ ហើយថា អាជ្ញាធរចង់ស្នើឲ្យលោកប្រាប់អត្តសញ្ញាណថា តើនរណាមានជាប់ពាក់ព័ន្ធនៅក្នុងការវាយដំនេះ។ ទូរស័ព្ទរបស់លោក ម៉ន ផល្លា បានបិទកាលពីម្សិលមិញ ហើយមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយតាមហ្វេសប៊ុកឡើយ។ ប៉ុន្តែនាពេលកន្លងមកលោកបានបដិសេធថា លោកមិនជាប់ពាក់ព័ន្ធទេ ហើយក៏មិនមានវត្តមានដែរអំឡុងមានការប្រឈមមុខដាក់គ្នាកាលពីថ្ងៃទី២៨ខែឧសភានោះ...

មន្ត្រី​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​​ទៅ​​​សួរ​​​សុខទុក្ខ​​​លោក ​​​សម ​​​រង្ស៊ី ​​​នៅ​​​ពេល​​​​​​ខួប​​​គម្រប់​​​៥ឆ្នាំរបស់​​​គណបក្ស​​​

សមាជិកជាន់ខ្ពស់មួយចំនួនរបស់គណបក្សសង្គ្រោះជាតិបានធ្វើដំណើរទៅកាន់ទីក្រុងហុងកុងកាលពីចុងសប្ដាហ៍ ដើម្បីជួបជាមួយលោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងដែលនិរទេសខ្លួននៅមុនការប្រកាសឱ្យប្រើច្បាប់ដែលធ្វើឡើងដើម្បីកាត់ផ្ដាច់ទំនាក់ទំនងរបស់លោក សម រង្ស៊ី ចំពោះអតីតគណបក្សរបស់លោកនៅមុនខួបគម្រប់៥ឆ្នាំរបស់គណបក្ស។   យោងតាមលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានធ្វើដំណើរទៅសួរសុខទុក្ខនោះបានមានប្រសាសន៍ ថា យ៉ាងហោចណាស់គណៈប្រតិភូគណបក្សសង្គ្រោះជាតិដាច់ដោយឡែកពីរគ្នាចំនួនពីរបានធ្វើដំណើរទៅសួរសុខទុក្ខ "មិនមែនផ្លូវការ"។ រូបថតដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សបង្ហាញថា មានតំណាងរាស្ត្រគណបក្ស សមាជិក និងអ្នកគាំទ្រជាង៣០រូបដែលបានជួបជុំគ្នានៅក្នុងទីក្រុងនោះ។ ជំនួបនោះធ្វើឡើងបន្ទាប់ពីមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីសប្ដាហ៍មុនដោយរដ្ឋសភាដែលនៅពេលត្រូវបានឡាយព្រះហស្ត លេខាដោយព្រះមហាក្សត្រ នឹងរារាំងគណបក្សទាំងអស់មិនឱ្យទាក់ទងជាមួយទណ្ឌិត ឬបង្ហាញពីរូបថតរបស់អ្នកទាំងនោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់បក្ស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន...

លោក ហ៊ុន សែន ​វាយបកលើ​ពាក្យចចាមអារ៉ាម​ដែលថាលោកមាន​បញ្ហាសុខភាព​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តវាយបកលើពាក្យចចាមអារ៉ាមតាមហ្វេសប៊ុកដែលថា លោកមានបញ្ហាសុខភាព និងកំពុងស្វែងរកការព្យាបាលនៅក្រៅប្រទេស អំឡុងចុងសប្តាហ៍ ដោយបញ្ជាក់ថាលោកមិនអីតាមរយៈវីដេអូសែលហ្វី និងរូបភាពស្តីពីលោកបើកបរថយន្តជាធម្មតាកាលពីថ្ងៃអាទិត្យ។ ការឆ្លើយតបទៅវិញទៅមកតាមបណ្តាញ ទំនាក់ទំនងសង្គមនេះកើតមានឡើងស្របពេលអ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានបញ្ជាក់ ថា គណៈរដ្ឋមន្ត្រីមិនបានបើកកិច្ចប្រជុំអស់ប៉ុន្មានសប្តាហ៍ ទោះបីជាមាត្រាក្នុងរដ្ឋធម្មនុញ្ញ តម្រូវឲ្យមានការបើកកិច្ចប្រជុំរៀងរាល់សប្តាហ៍ក៏ដោយ។          លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងវីដេអូឃ្លីបដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថា "បើសិនជានាយករដ្ឋមន្ត្រីបាត់បង់តំណែងជាស្ថាពរដែលអ្វីដែលគេបានលើកឡើងនោះ ប្រាកដណាស់ប្រទេសនេះនឹងច្របូកច្របល់"។ កាលពីសប្តាហ៍មុនអ្នករិះគន់រដ្ឋាភិបាលរស់នៅក្រៅប្រទេសម្នាក់ដែលហៅខ្លួនឯងថា ឆាំ ឆានី បានអះអាងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកនាយករដ្ឋមន្ត្រីបានទៅប្រទេសសិង្ហបុរីដើម្បីព្យាបាលជំងឺ ប៉ុន្តែមិនបានតែងតាំងថ្នាក់ដឹកនាំស្តីទីណាម្នាក់ឲ្យជំនួសតួនាទីឡើយពេលលោកអវត្តមានដោយលើកឡើងពីប្រភពអនាមិក។ លោកនាយករដ្ឋមន្ត្រីបានច្រានចោលការអះអាងនេះដោយមានបង្ហោះរូបភាពជាច្រើនស្តីពីក្រុមគ្រួសាររបស់លោកទទួលទានអាហារ និងដើរផ្សារ អមដោយសំណួរសួរថា តើខ្ញុំត្រូវប្រាប់មនុស្សគ្រប់គ្នាថា "ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរ ឬទេ?"។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងកាលពីសប្តាហ៍មុនថា លោក ហ៊ុន សែន មិនបានចេញទៅក្រៅប្រទេសទេ ហើយលោកនឹងតែងតាំងឲ្យមានអ្នកជំនួស ប្រសិនបើលោកមិននៅក្នុងប្រទេស។ ប៉ុន្តែ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅក្នុងប៉ុន្មានថ្ងៃក្រោយៗមក ហាក់បីដូចជាកំណត់បានទីតាំងមួយចំនួនដែលលោកនាយករដ្ឋមន្ត្រីបានទៅនៅក្នុងរូបភាពដែលលោកបានបង្ហោះ រួមមានបន្ទប់វីអាយភីនៃហាងលក់នាឡិកាដ៏ប្រណិតឈ្មោះ Patek Philippe ក្នុងផ្សារទំនើប ION Orchard នាប្រទេសសិង្ហបុរី។ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត បានបង្ហាញនូវអ្វីដែលពួកគេអះអាងថា ជាឧបករណ៍ពេទ្យដែលលោក ហ៊ុន សែន ពាក់ជាប់នឹងចង្កេះគ្របពីលើដោយអាវធំ ដោយលើកឡើងថា...

ស្ត្រីម្នាក់ត្រូវ​​​ចាប់ខ្លួន​​​ពីបទ​​​ភ្ជាប់​​​នាយក​​​រដ្ឋមន្ត្រី​​​ទៅ​នឹង​​ឃាត​កម្ម​​​​

នគរបាលប្រឆាំងភេរវកម្មបានចាប់ខ្លួនស្ត្រីម្នាក់កាលពីម្សិលមិញចំពោះការភ្ជាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកទៅនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយនៅក្នុងវីដេអូបន្តផ្ទាល់ក្នុងហ្វេសប៊ុក អំឡុងពិធីបុណ្យខួបអ្នករិះគន់រដ្ឋាភិបាលរូបនេះកាលពីថ្ងៃអាទិត្យ។ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមានប្រសាសន៍ថា ហេង លក្ខិណា ត្រូវបានសាកសួរ ហើយនឹងត្រូវឃុំខ្លួននៅនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃមួយយប់។ ស្ត្រីរូបនេះត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការម្ដងទៀតនៅព្រឹកនេះ។ លោកថ្លែងថា "គាត់ចោទប្រកាន់ប្រមុខរាជរដ្ឋាភិបាលថានៅពីក្រោយអំពើឃាតកម្មមួយ"។ លោកបានបន្តថា "អានេះមិនមែនធម្មតាទេ"។ លោក អុី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មមិនអាចទាក់ទងបានទេ។ ប៉ុន្តែលោកបានប្រាប់គេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលថា ហេង លក្ខិណា ត្រូវបានចាប់ខ្លួនខណៈពេលព្យាយាមឡើងជិះរថយន្តក្រុងនៅក្នុងខណ្ឌទួលគោក...

លោក ហ៊ុន សែន តប​​​ត​​​វិញ​​​ចំពោះ​​​​​ការ​​​អះអាងដែល​​​​ថា ​​​លោក​​​មាន​​​បញ្ហា​​​សុខ​​​ភាព 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តវាយប្រហារអ្នកលេងហ្វេសប៊ុកម្នាក់ដែលអះអាងថាលោកនាយករដ្ឋមន្ត្រីចេញពីប្រទេសទៅព្យាបាលជំងឺ ដោយចាត់ទុកអ្នកលេងហ្វេសប៊ុករូបនេះថា ជាជនពាលដែលមានបំណងបង្កភាពចលាចល។ គេកត់សម្គាល់ឃើញថា លោក ហ៊ុន សែន គ្មានសកម្មភាពនយោបាយឡើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីត្រូវបានផ្អាក៣លើកជាប់ៗគ្នា។ លោក ឆាំ ឆានី អ្នកលេងហ្វេសប៊ុកមួយរូបដែលមានជម្លោះជាមួយគ្រួសារត្រកូលហ៊ុន រួមទាំងការភ្ជាប់ភរិយារបស់លោកនាយករដ្ឋមន្ត្រី គឺលោកស្រី ប៊ុន រ៉ានី និងកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ទៅនឹងការជួញដូរឈើប្រណិតខុសច្បាប់ផងនោះ បានអះអាងនៅក្នុងសារបង្ហោះតាមហ្វេសប៊ុកថា លោកនាយករដ្ឋមន្ត្រីទៅព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីមិនបានអនុញ្ញាតឲ្យនរណាម្នាក់ជំនួសតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទីទេ អំឡុងលោកអវត្តមាន។ លោក ឆាំ ឆានី បានលើកឡើងថា ប្រភពអនាមិកមួយបានជម្រាបលោកថា លោក ហ៊ុន សែន ព្រួយបារម្ភអំពីភាពស្មោះត្រង់របស់សមាជិកគណបក្សកាន់អំណាច។ លោកបានសរសេរថា " ហ៊ុន សែន មិនផ្ទេរតំណែងនាយករដ្ឋមន្ត្រីស្តីទីឲ្យ ស ខេង  ឬ ប៊ិន ឈិន  ទេ ព្រោះអត់ទុកចិត្ត ហើយសូម្បីតែពួកកូនៗ ហ៊ុន សែន ក៏អត់ហា៊នចេញទៅមើល ហ៊ុន សែន ឈឺម្តងទាំងអស់គ្នាដែរ(ម៉ាណែត  ម៉ានី ម៉ានិត) ដោយខ្លាចមានបញ្ហាផ្ទៃក្នុង (ពាលស៊ីពាលក្នុងបក្សតែមួយ)"។ ជាការឆ្លើយតប កាលពីល្ងាចថ្ងៃច័ន្ទ លោក ហ៊ុន សែន បានបង្ហោះរូបភាពស្តីពីរូបលោកទទួលទានអាហារជាមួយលោក...

គណបក្សប្រជាជនកម្ពុជា​អនុម័ត​​​វិសោធន​​​កម្មបន្ថែម​​​ទៀត​​​លើ​​​ច្បាប់​ស្តីពី​​​គណ​​​បក្ស​​​នយោបាយនៅ​​​ក្នុង​​​សភា​​​​​

កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានអនុម័តសេចក្តីស្នើច្បាប់ថ្មីដ៏ចម្រូងចម្រាសដែលនឹងធ្វើឲ្យវាខុសច្បាប់ ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើការជាមួយលោក សម រង្ស៊ី ឥស្សរជនប្រឆាំាងដ៏មានប្រជាប្រិយភាព នៅក្នុងការបោះឆ្នោតសភាដែលត្រូវបានធ្វើពហិកាដោយគណបក្សសង្គ្រោះជាតិ ដែលចាត់ទុកការធ្វើវិសោធនកម្មនេះថា ផ្ទុយរដ្ឋធម្មនុញ្ញ។ វាជាការធ្វើវិសោធនកម្មលើកទី២ហើយចំពោះច្បាប់ស្តីពីគណបក្សនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានស្នើឡើងនៅក្នុងឆ្នាំនេះដើម្បីដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់របស់ខ្លួនក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។កាលពីខែកុម្ភៈ អំឡុងពេលគណបក្សសង្គ្រោះជាតិធ្វើពហិការមួយផ្សេងទៀត គណបក្សប្រជាជនកម្ពុជាបានអនុម័តវិសោធនកម្មដែលផ្តល់អំណាចថ្មីទាំងស្រុកដល់រដ្ឋាភិបាល និងតុលាការនៅក្នុងការផ្អាកសកម្មភាព ឬរម្លាយគណបក្សណាមួយចោលពាក់ព័ន្ធបទល្មើសដែលមិនមានការចែងច្បាស់លាស់។ វិសោធនកម្មនោះបានបង្ខំឲ្យលោក សម រង្ស៊ី លាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិដើម្បីកុំឲ្យការផ្តន្ទាទោសជាបន្តបន្ទាប់មកលើរូបលោកដែលមជ្ឈដ្ឋានទូទៅមើលឃើញថាជារឿងនយោបាយនោះធ្វើឲ្យគណបក្សរបស់លោកមានបញ្ហា។ ការធ្វើវិសោធនកម្មថ្មីបំផុតនេះរារាំងគណបក្សនយោបាយមិនឲ្យប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណអក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឬ"យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយ"ទណ្ឌិតជាប់ទោសដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ គណបក្សនយោបាយដែលធ្វើរឿងទាំងនោះអាចត្រូវបានផ្អាកសកម្មភាពមិនលើសពី៥ឆ្នាំ ឬរម្លាយតែម្តង។ ទោះបីជាបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសដើម្បីគេចពីការផ្តន្ទាទោសជាប់ពន្ធនាគារក៏ដោយ តែលោក សម រង្ស៊ី នៅតែជាបុគ្គលប្រឆាំងដ៏សំខាន់ចំពោះគណបក្សប្រជាជនកម្ពុជាហើយនៅតែបន្តធ្វើការរិះគន់ធ្ងន់ៗតាមអីុនធឺណិតដែលបន្តធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការមួរម៉ៅ។ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិទូទាំងប្រទេសនៅតែបង្ហាញរូបលោក សម រង្ស៊ី កាន់ដៃគ្នាជាមួយលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិក្នុងពេលបច្ចុប្បន្ន។ នៅក្នុងបទសម្ភាសន៍តាមវិទ្យុកាលពីសប្តាហ៍មុន លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា វិសោធនកម្មនេះ ធ្វើឡើងដោយមានគោលដៅ "សម្លាប់ជីវិតនយោបាយសម រង្ស៊ី "។ ទោះជាយ៉ាងណា នៅក្នុងសុន្ទរកថារយៈពេល១ម៉ោងមុនការបោះឆ្នោតសភាកាលពីម្សិលមិញ លោក ម៉ុម ជឹមហ៊ុយ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា...