Friday, December 13, 2019
Home Authors Posts by Ben Sokhean

Ben Sokhean

764 POSTS 0 COMMENTS

ប្រជា​ពល​រដ្ឋ​ចំនួន​បី​នាក់​រង​របួស​​ដោយ​សារ​តែយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុងខេត្ត​កំពង់​ចាម​

កាល​ពី​ម្សិល​មិញ​មនុស្ស​បី​នាក់​បាន​រង​របួស​ដោយសារ​លេង​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​​មួយ​គ្រាប់ ដែល​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ ម្នាក់​រង​របួស​ធ្ងន់ ​បន្ទាប់​ពី​​គ្រាប់​បែក​នេះ​​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​កំពង់​ចាម​ ហើយ​​​​ចំនួន​សរុប​នៃ​អ្នក​រង​គ្រោះ​ដោយ​សារ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​បាន​កើន​ឡើង​ដល់​ចំនួន​៦៥​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ​។ លោក អ៊ុំ ជា មេឃុំ​រកា​​ប្រាំ​បានមាន​ប្រសា​​សន៍​ថា​ ជន​រង​គ្រោះ​កំពុង​ដាំ​​ដើម​កៅ​ស៊ូ​ ស្រាប់​តែ​ពួក​គេ​បាន​​ប្រ​ទះ​ឃើញ​​គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​លើ​​ដី​ក្បែរ​នោះ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា​ “ ពួកគេ​បាន​​រើស​គ្រាប់​បែក​នោះ ហើយ​​ចាប់​ផ្តើម​បោះ​​ដាក់​គ្នា​លេង​។​ដូច្នេះ​ហើយ​បណ្តាល​ឲ្យ​គ្រាប់​​បែក​នោះ​ផ្ទុះ​ឡើង​តែ​ម្តង​”។ ជន​រង​គ្រោះ​ទាំង​បី​នាក់​មាន​ឈ្មោះ​ ប៉ុន សុផាត អាយុ​៣០​ឆ្នាំ ប៉ុន ជ្រាយ អាយុ ២០​ឆ្នាំ និង ទ្រី​ ធី​ដួង អាយុ ២៧​ឆ្នាំ អ្នក​ទាំង​អស់​ ជា​កសិករ​​មក​ពី​ភូមិ​ ត្រពាំង​​ឫស្សី​។ លោក ងួន ម៉ូណូ​កិត្យា ​អនុ​ប្រធាន​​គម្រោង​​សេដ្ឋ​កិច្ច​សង្គម និងគ្រប់​គ្រង​ទិន្ន​ន័យ​នៅ​មជ្ឈ​មណ្ឌល​សកម្មភាព​មីន​កម្ពុជា និង​អាជ្ញាធរ​ជួយ​​ជន​រង​គ្រោះ​​បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​ជា​គ្រោះ​ថ្នាក់​ដោយ​សារ​​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​នៅ​តែ​បន្ត​កើត​មាន​ឡើង​ក៏ដោយ  ប៉ុន្តែ​​ក៏​មាន​ការ​​ធ្លាក់​ចុះ​ដែរ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា “ ​​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ មាន​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​៦៥​នាក់ ក្នុង​នោះ​មាន​ប្រាំ​បី​នាក់​បាន​ស្លាប់​”។ លោក​មាន​​ប្រសាសន៍​បន្ត​ទៀត​ថា​ “ ទោះ​​ជា​យ៉ាង​ណា ចំនួន​នេះ​បាន​ធ្លាក់​ចុះ​​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​ជន​រង​គ្រោះ​​ដោយ​សារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​​ចំនួន​១០៤​នាក់​និង​ ស្លាប់​២២​នាក់​​​។ការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​​ដឹង​​​ពី​ភាព​គ្រោះ​ថ្នាក់​ដោយសារ​​​គ្រាប់​មីន​និង​​យុទ្ធភណ្ឌ​មិន​​ទាន់​ផ្ទុះ​កាន់តែ​ច្រើន​ឡើង”៕ ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​​

សំរាម​នៅ​សួន​សេរីភាព​កើនឡើង​​ខ្លាំង​នៅ​មុន​ការ​វិល​ត្រឡប់​របស់លោក សម រង្ស៊ី ​ប្រធាន​​​បក្ស​​​ប្រឆាំង

គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​​រៀប​​​​ចំ​ពិធីទទួល​​ស្វាគមន៍​វីរបុរស​សម្រាប់​លោក សម រង្ស៊ី​​​ មេដឹកនាំ​គណបក្ស​ប្រឆាំង  ​នៅ​ពេល​​​​លោក​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ បន្ទាប់​ពី​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯងអស់​រយៈ​ពេល​ជិត​បួន​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិន​បើ​គ្មាន​​​​​ការ​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ លោក​​​​ សម  រង្ស៊ី ​​​នឹង​ត្រូវ​បង្ខំ​ចិត្ត​ថ្លែង​សុន្ទរកថាជា​លើក​ដំបូង​របស់លោក​នៅ​លើទឹកដី​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​នេះ​​នៅ​សួន​សេរី​ភាព​​​​ ដែល​​​​​​​មាន​សុទ្ធតែ​គំនរសំរាម​​​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់​តាំង​ពី​រដូវ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​​​​បោះ​​​ឆ្នោត​បាន​ចាប់​ផ្ដើម​​ កាលពី​ចុង​ខែ​មុន​មក​។ លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា សួន​នេះ​ត្រូវ​សាលា​រាជ​ធានី និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​  មាន​ចេតនាមិន​អើពើ​​នឹ​​​ង​​​ការ​​​បោស​សំអាត។​ លោក​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ភារ​​​កិច្ច​របស់​សាលា​រាជធានី និង​ក្រុមហ៊ុន​បោស​សំអាត​  ក្នុង​ការ​សំអាត​ទីតាំង​នេះ​ ប៉ុន្តែ​ពួក​គេ​មិន​បោស​សំអាតទេ​...

កុមារ​​​ពីរ​​​នាក់ស្លាប់​ ដោយសារ​​​លង់​​​ទឹក​​​ស្រះនៅ​ក្នុង​​​ក្រុង​​​​​កំពង់ឆ្នាំង

កុមារ​​​ពីរនាក់​​ បាន​​​លង់​​​ទឹក​​​ស្លាប់​​​កាល​​​ពី​​​ម្សិល​​​​មិញ​​​ នៅ​​​ក្នុង​​​ស្រះ​​​មួយ​​​ដែល​​​មាន​​​ទឹក​​ពេញ នៅ​​​ក្បែរ​​​ឡឥដ្ឋ​​​នៅសង្កាត់​​​ខ្សាមក្នុង​​​ក្រុង​​​កំពង់​​​ឆ្នាំង​​​។ មន្ត្រីបាន​​​ឲ្យ​​​ដឹងថា​ កុមារ​​​ឈ្មោះ ​បាត ​នេនអាយុ​​​១០ឆ្នាំ និង បាត និន អាយុ​​​៦​​ឆ្នាំ ​ជា​កូន​​ប្រុស​​​របស់​​​កម្មករ​​​ឡឥដ្ឋ​​​ បាន​​​ទៅ​​​ហែល​​​ទឹក​​​ក្នុង​​​ស្រះ​​​ជីក​​​មួយ​​​ អំឡុង ពេល​​​​​​ឪពុក​​​ម្ដាយ​​​របស់​​​​ពួក​​​គេ​​​ជាប់រវល់​​​ធ្វើ​​​ការ​​​ងារ។ លោក អ៊ំុ ស្រុន នាយ​​​ប៉ុស្ដិ៍នគរ​​​បាល​​​សង្កាត់​​​​ខ្សាម បាន​​​មាន​​​​​​ប្រសាស​​​ន៍​​​ថា ក្មេង​​​ប្រុស​​​ទាំង​​​ពីរ​​​​​​​​​​​​នាក់នេះ​​​ បាន​​​ដើរ​​​តែឯង​​​នៅ​​​ពេល​​​ថ្ងៃ​​​ត្រង់ ហើយ​​​ឪពុក​​​ម្ដាយ​​​របស់​​​​​​កុមារ​​​ទាំង​​​ពីរ​​​នាក់​​​នេះមិន​​​បាន​​​ឃើញ​​​កូនប្រុស​​​របស់​គាត់ បន្ទាប់​​​ពី​​​ពួក​​​គាត់ បាន​​​ត្រឡប់​​​មក​​​ផ្ទះ​​​​​​វិញ​​​នៅ​​​ម៉ោង ​​​៤​​​ល្ងាច។ ​​​ លោកមាន​​​ប្រសាស​​​ន៍​​​ថា “ បន្ទាប់​​​​​​​មក​​​ឪពុក​​​ម្ដាយ​​​របស់​​​កុមារ​​​ទាំង​​​ពីរ​​​នាក់​​​នេះ បាន​​​ប្រទះ​​​ឃើញ​​​សម្លៀក​​​បំពាក់​​​របស់​​​កូន​​​ប្រុស​​​គាត់​​​ទាំង​​​ពីរ​​​នាក់​​​នៅ​​​មាត់​​​ស្រះ” ។ លោក អ៊ំុ ស្រុន បា​ន​មា​ន​ប្រ​សាសន៍បន្ថែម​​​ទៀតថា សាកសព​​​របស់​​​​កុមារ​​​ទាំង​​​ពីរ​​​នាក់​​នេះ ​បន្ទាប់មកត្រូវបាន​ស្រង់​​ចេញ​​​ពី​​​​​​​ស្រះ​​​​ជម្រៅ២ម៉ែត្រ។ លោក ហុង​​​ ហឿន ថៅកែឡឥដ្ឋ បាន​​​បញ្ជាក់​​​ថា ឪពុក​​​ម្ដាយ​​​របស់កុមាររង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់នេះ គឺ​​​ជា​​​កម្មករ​​​នៅ​​​ឡឥដ្ឋ​​​របស់​​​គាត់ និង​​​បាន​​​និយាយ​​​ថា គាត់បាន​​​ផ្ដល់​​​ប្រាក់​មួយ​​​លាន​​​រៀល​​​ជួយ​​​ឧបត្ថម្ភ​​​​​​ដល់​​​បុណ្យ​​​សព​​​របស់​​​កុមារ​​​ទាំង​​​ពី​​​រ​​​នាក់​​​នេះ ។ ជារៀង​​​រាល់​​​ឆ្នាំ​​​អំឡុង​​​ពេល​​​រដូវ​​​ភ្លៀងមាន​​​មនុស្ស​​​លង់​​​ទឹក​​​ស្រះ និង​​​ទន្លេ​​​នៅ​​​ប្រទេស​​​កម្ពុជា ហើយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន អង្គការ​​​យូនី​សេ​ហ្វ ​បាន​​​ចេញ​​​របាយការណ៍មួយ ដែល​​​លើក​​​ឡើង​​​ថា ការ​​​លង់​​​ទឹក​​​បាន​​​ក្លាយ​​​ជា​​​ដើម​​ហេតុ​​​​​​នៃ​​​ការ​​​ស្លាប់របស់​​​កុមារ ដែល​​​មាន​​​អាយុ​​ចន្លោះ​​​ពី​​១​​​ឆ្នាំ ​​​និង​​​៤​​​ឆ្នាំ ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

កា​រ​​​រីក​រាលដាល​​​​របស់​សត្វ​ខ្យង​បំផ្លាញ​​​ដំណាំ​​ស្រូវ​នៅ​ក្នុ​ងស្រុក​​ព្រៃនប់ ខេត្តព្រះសី​ហនុ

សត្វ​ខ្យង​ដែល​​រាលដាល​​យា៉ង​ច្រើន​ក​ំ​​​​​ពុ​ង​បំ​ផ្លាញ​​​ស្រូ​វ​នៅ​ក្នុ​ង​​ស្រុក​ព្រៃ​​នប់​ ខេត្ត​ព្រះ​សី​ហ​នុ ​ដោ​យធ្វើ​ឲ្យ​មា​ន​កង្វល់​​ក្នុង​ចំ​ណោ​ម​​ កសិ​ករ​​ថា​ ទិ​ន្ន​ផល​បាន​មក​​​​ពី​កា​រ​​ប្រមូល​ផល​​ឆ្នាំ​នេះ​ នឹ​ង​​ធ្លាក់​ចុះ​​ខ្លាំ​ង​​​ជា​ង​ធម្ម​តា​។ លោក ​​អេង សំ​​អុល ​ប្រធា​ន​មន្ទីរ​កសិ​កម្ម​ស្រុក​​ព្រៃ​នប់​ បា​នឲ្យ​ដឹង​​​​កា​ល​ពី​ម្សិល​មិញ​​​ថា ​សត្វ​ខ្យង​​​បា​ន​​រាលដាល​​ទៅ​​​ដល់​​​ឃុំ​​ចំ​នួន​ប្រាំ​​ពីរ​​ក្នុង​​ចំ​ណោម​​១៤ឃុំ នៅ​ក្នុង​ស្រុកនេះ​។ ​លោក​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ សត្វ​ខ្យង​​បា​ន​ស៊ីសន្ទូ​ង​​អស់​​​ជា​ច្រើ​ន​។ ​កន្លែង​​​​ដែល​​​រង​ការ​ប៉ះ​​​ពាល់​​ខ្លាំង​បំផុត​ គឺ​​​​ឃុំ​​វាល​​រេញ និង​ឃុំ​សំ​រុ​ង ​​​ព្រោ​ះ​​ជម្រៅ​​​ទឹក​​នៅ​ទី​នោះ​​ធ្វើ​ឲ្យ​​វាល​ស្រែ​​​ងា​យរង​ការ​​​​ប៉ះ​ពាល់​”។ លោក ឡាង គាន ​​មេ​ភូមិ​​​ បត់សិរមាន់​ ក្នុង​ឃុំ​​ព្រៃ​​នប់​​​​ បា​ន​ឲ្យ​ដឹង​ថា​ ​សត្វ​ខ្យង​​​បា​ន​បំ​ផ្លាញ​​ស្រូ​វ​​​​អស់​១០​ហិកតា​​នៅ​ក្នុ​ង​ត​ំ​បន់​​នេះ​​។ ​លោក​​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ សត្វ​​ខ្យង​កំ​ពុ​ង​តែ​បំ​ផ្លាញ​សន្ទូង​ និ​ង​សំ​ណាប” ដោយ​បាន​បន្ថែមថា ​​កា​រ​​ព្យា​យាម​​​របស់​អ្នក​​ភូមិ​​​​ក្នុង​ការ​សម្លាប់​​វា​ដោ​យ​​ប្រើ​​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ មិ​ន​​បា​ន​​​ទទួល​ជោ​គ​​ជ័យ​ទេ​។ ​លោក ហែ​ម ស​ុផាត ​​កសិករ​​​នៅ​​ភូមិ​​​ បត់​សិរមាន់ ​បា​ន​ឲ្យ​ដឹង​​ថា ​សត្វ​ខ្យង​​​ក៏​បា​ន​បំ​ផ្លាញ​ស្រូវ​​របស់​​ខ្លួន​ដែរ​។ លោក​​បា​ន​និយាយ​​កា​ល​​ពី​ថ្ងៃ​​ច័ន្ទ​ថា “ សត្វ​​ទាំ​ង​នេះ​​ស៊ី​​ស្រូ​វ​​​​ក្នុង​ស្រែ​​​របស់​ខ្ញុំ​​ស្ទើរតែ​​ទា​ំ​ង​អស់។ ​ខ្ញុំ​​​បា​ន​​​យក​​វា​​ចេញ​​អស់​ជា​ច្រើន​ហើយ​​​​កា​ល​​ពី​ម្សិល​មិញ​ ប៉ុន្តែ​​ ថ្ងៃ​នេះ​​វា​នៅ​តែ​មាន​ច្រើន​ដដែល​​​”។ លោក​បន្ថែម​ថា​ ខ្លួន​បាន​ស្នើ​ទៅការិយា​​ល័យ​កសិកម្ម​ស្រុក​ សុំ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដើម្បី​កម្ចាត់​ខ្យង​ទាំង​នោះ​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​​ការ​ឆ្លើយ​តប​ទេ​។​​ លោក...