Tuesday, November 19, 2019
Home Authors Posts by Ben Woods

Ben Woods

90 POSTS 0 COMMENTS
Associate editor

លោក ឈូក បណ្ឌិត​ ​អតីត​អភិបាល​ក្រុង​​​​​​បាវិត ព្រមប្រគល់​ខ្លួន​​​​​ក្រោយ​រត់​​​គេច​​​​អស់​រយៈ​ពេល​​ជាង​ពីរ​​​ឆ្នាំ​

​មន្ត្រី​បាន​ឲ្យ​ដឹង​​ថា លោក ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត ​ដែល​បាន​បាញ់​ប្រហារ​​កម្មការិនី​​រោងចក្រ​បី​នាក់​កាលពី​ឆ្នាំ​២០១២ បាន​​​ចូល​ខ្លួន​សារ​ភាព​​នៅ​​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​​​​ជាតិក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់ពី​រត់គេច​ខ្លួន​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​ ហើយ​​បាន​ចាប់​ផ្ដើម​អនុវត្តទោស​ជាប់ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​​របស់​ខ្លួន​។ ឧត្ដម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ មាន​ប្រសាសន៍​កាល​​ពី​រសៀល​ថ្ងៃ​សៅរ៍​ថា "​គាត់​បាន​​​ចូល​ខ្លួន​សារ​ភាព​​​​​នៅ​អគ្គស្នងការ​​ដ្ឋាន​នគរ​បាល​ជាតិក្នុង​រាជ​​ធានី​ភ្នំពេញ ហើយ​ពេល​នេះ​​​យើង​បាន​បញ្ជូន​​​​​ខ្លួន​​គាត់​​​ទៅ​ឲ្យ​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ហើយ​​ដើម្បី​អនុវត្ត​​តាម​​​​នីតិវិធី​​តុលា​ការ​"។ ​​ឧត្តមសេនីយ៍ឯក​​រូប​នេះ​បាន​ឲ្យ​ដឹង​​ទៀត​​ថា លោក ឈូក បណ្ឌិត បាន​បង្ហាញ​​​ខ្លួន​​​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​កាលពី​ព្រឹក​ថ្ងៃសៅរ៍ ហើយ​ត្រូវ​បាន​បញ្ជូន​​ខ្លួន​ភ្លាមៗ​ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ឃុំខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​របស់​នគរ​បាល។ លោក​បាន​​​​​បញ្ជាក់​ថា លោក ឈូក បណ្ឌិត បាន​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣​មក​ម្លេ៉ះ នៅ​ពេល​សាលា​ដំបូង​ខេត្ត​នេះ​​ចោទ​​ប្រ​កាន់​គាត់​​​ពីបទ​បង្ក​អំពើ​ហិង្សា​ដោយ​អចេតនា​ជុំវិញ​ការ​បាញ់​ប្រហារ​កម្មការិនី​ទាំង​បី​នាក់ ប៉ុន្តែ​ថា ចាប់​តាំងពី​ពេល​​នោះ​​​...

កងទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​គ្រប់​​​គ្រង​​​កោះ​​​របស់​​​លោក ប៉ូលុនស្គី ជា​​​ផ្លូវ​​​ការ​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​បាន​​​គ្រប់​​​គ្រង​​​ជា​​​ផ្លូវការ​​​លើ​​​កោះ​​​ដំឡូង​​​​​​ជា​​​កោះ​​​ដាច់​​​ស្រយាល​​​មួយ​​​ដែល​​​គេគ្រោង​​​ធ្វើ​​​ឲ្យ​​​ក្លាយ​​​ជា​​​តំបន​​​់​​​ទេសចរណ៍​​​ដ៏ទំនើប​​​នៅ​​ក្នុង​​​គម្រោង​​​របស់​​​លោក សេរហ្គេ ​ប៉ូលុនស្គី ​មុន​​​​​​ពេល​​​​​​អ្នក​​​អភិវឌ្ឍ​​​ជន​​​ជាតិ​​​រុស្សីរូប​​​នេះ​​​​​​ត្រូវ​​​បាន​​​និរទេស​​​ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​បើក​​​សវនាការ​​​​ក្រោម​​​ការចោទ​​​ប្រកាន់​​​ពីបទឆរ​​​បោក​​​ធ្ងន់​​​ធ្ងរ​​​។ ដោយមាន​​​ទី​​​តាំង​​​ចម្ងាយ​​​ជាង​​​៥០​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ក្រុង​​​ព្រះសីហនុ កោះ​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​កន្លែង​​​ស្នាក់​​​នៅ​​​ទី២របស់​​​លោក ប៉ូលុន​​​ស្គី ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ មុន​​​ពេល​លោក​​​ត្រូវ​​​បាន​​​និរទេស​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​ឧសភា​​​  ដែល​​​ទំនង​​​ជា​​​ដោយ​​​សារ​​​លោក​​​​​​គ្មានលិខិត​​​ឆ្លង​​​ដែន​​​ ហើយ​​​វា​​​ជា​​​កន្លែង​​​ដែល​​​អតីត​​​មហាសេដ្ឋី​​​រូប​​​នេះ​​​​​​ត្រូវ​​​បាន​ចាប់​​​ខ្លួន​​​ពី​​​រ​​​ថ្ងៃ​​​មុន​​​​​​ការ​​​និរទេស​​​។ លោក ឈិន សេង ​​​ងួន អភិបាល​​​រង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ដឹក​​​នាំនគរ​​​បាល​​​កង​​​រាជ​​​អាវុធ​​ហត្ថ​​​ មន្ត្រី​​​កង​​ទ័ព​​​ជើង​​​ទឹក និង​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​មួយ​​​ក្រុម​​​​​​ទៅ​​​កាន់​​​កោះ​​​នេះ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​ត្រួត​​​ពិនិត្យ​​ ​ និង​​​កត់​​​ត្រា​​​ចុះ​​​បញ្ជី​​​​​​អចលនទ្រព្យ​​​នៅ​​​ទី​​​នោះ​​​ ដែល​​​រួម​​​មាន​​​ បាំង​​​ហ្គាឡូ​​​ឈើ​​​ប្រហែល​​​២០​​​ និង​​​អគារ​​​ផ្សេង​​​ៗ​​​ព្រម​​​ទាំង​​​គ្រឿង​​​សង្ហារិម រូប​​​ចម្លាក់​​​នានា​​​ និង​​​ទូរដែក​សុវត្ថិភាព​​​ចំនួន​​​ពីរ​​​ផងដែរ​​​។ លោក សេងងួន បានលើក​​​ឡើង​​​ថា គេ​​​មិន​​​បាន​​​យក​​​អ្វី​​​ចេញ​​​ពី​​​កោះ​​​នោះ​​ ​ទេ  ហើយ​​​​​​គេ​​​មិន​​​ឃើញ​​​មាន​​​អតីត​​​បុគ្គលិក​​​របស់​​​លោក ប៉ូលុន ​​​ស្គី នៅទី​​​នោះ​​​ឡើយ​​​នៅ​​​ពេល​​​ក្រុម​​​ការ​​​ងារ​​​ចុះ​​​ទៅ​​​ដល់។ ទ្រព្យ​​​សម្បត្តិ​​​ផ្សេង​​​ៗ​​​របស់​​​លោក​​ ប៉ូលុន​​​ស្គី ដែល​​​​រួម​​​មានដូច​​​ជា​​​​​​លំនៅ​​​ដ្ឋាន​​​​​​ឯកជន​​​របស់​​​លោក​​​នៅ​​​លើ​​​កោះ​​​ដែក​​​គោល​​​ និង​​​នាវា​​​ប្រវែង​​​៣០​​​ម៉ែត្រ​​​​​​​​​១គ្រឿង​​​ គឺ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​បន្ត​​​របស់​​​នគរ​​​បាល​​​​​​ក្រុង​​​ព្រ​​​ះ​​​សីហនុ​​​រួច​​​ហើយ​​​។ អភិបាល​​​រង​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា បន្ទាប់​​​ពី​​​បញ្ចប់​​​ការ​​​ ត្រួត​​​ពិនិត្យ​​​កោះ​​​ដំឡូង​​​រួច​​​រាល់​​​ កោះ​​​នេះ​​​​​​ត្រូវ​​​បានដាក់​​​​​​ឲ្យ​​​មាន​​​ការ​​​​​​មើល​​​ថែ​​​ទាំ​​​​​​ដោយ​​​មន្ត្រី​​​មួយ​​​​​​ក្រុម​​​មក​​​ពី​​​មូល​​​​​​ដ្ឋាន​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​​​​នៅលើ​​​កោះ​​​តាង​​​ដែល​​​ស្ថិត​​​ក្បែរ​​​កោះ​​​ដំឡូង​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើងបាន​​​ប្រគល់​​​វា​​​ទៅ​​​ឲ្យ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ដើម្បី​​​មើល​​​ថែ​​​ទាំ​​​បណ្តោះ​​​អាសន្ន​​​​​​ មុន​​​ពេល​​​មាន​​​ការ​​​សម្រេច​​​ពី​​​ថ្នាក់​​​​​លើ​​​របស់​​​ខ្ញុំ​​​"។ លោក យស ស៊ីវុត្ថា មេបញ្ជាការកង​​​ទ័ព​​​ជើង​​​ទឹក​​​នៅ​​​លើ​​​កោះ​​​តាង បាន​​​បញ្ជាក់​​​ថា ​​​ មន្ត្រី​​​របស់​​​លោក​​​នឹង​​​ឈរ​​​ជើង​​​នៅ​​​លើ​​​កោះ​​​នេះ​​​ចាប់​​​ពី​ពេល​​​នេះ​​​ទៅ​​​ ប៉ុន្តែ លោកបាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​បន្ថែម​​​ឡើយ​​​។ លោក ​​​ ប៉ូលុន​​​ស្គី អាយុ​​​៤២​​​ឆ្នាំ​​​ ដែល​​​ធ្លាប់​​​ជា​​​បុគ្គល​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​ទ្រព្យ​​​​​​ច្រើន​​​បំផុត​​​នៅ​​​រុស្ស៊ី​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពីឆ្នាំ​​​២០១៣ ពីបទ​​​កិបកេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​ពី​​​វិនិយោគិន​​​នៅ​​​ក្នុង​​​គម្រោង​​​អចលនទ្រព្យ​​​ចំនួន​​​២ក្នុង​​​ទី​​​ក្រុង​​​មូស្គូ​​​ ហើយ​​ក្រោយ​​​មក​​​​​​ត្រូវ​​​បាន​​​គេ​​​កត់​​​ត្រា​​​ចូល​​​ក្នុង​​​បញ្ជី​​​ អ្នក​​​ដែល​​​នគរ​​​បាល​​​អន្តរជាតិ​​​អាំង​​​ទែប៉ូល​​​​​​តាម​​​ចាប់​​​ខ្លួន​​​បំផុត​​​។ ដោយ​​​​​​ខ្លាច​​​ក្រែង​​​ថា ខ្លួន​​​មិន​​​ទទួល​​​បាន​​ការ​​​កាត់​​​ក្តី​​​ដ៏​​​ត្រឹម​​​ត្រូវ​​​នៅក្នុង​​​​​​ប្រទេស​​​រុស្សី លោក ប៉ូលុនស្គី​​​ បាន​​​ធ្វើ​​​ដំណើរ​​​មក​​​ប្រទេស​​​កម្ពុជា​​​  ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​​​កំណត់​​​វាសនា​​​របស់​​​ខ្លួន​​​ដោយបោះ​​​ ទុន​​​​​​វិនិយោគ​​​​​​លើ​​​កោះ​​​មួយ​​​ចំនួន ដែល​​​លោក​​​សង្ឃឹម​​​ថា នឹងប្រែ​​​ក្លាយ​​​ទៅ​​​ជា​​​តំបន់​​​ទេសចរណ៍​​​​​​ដ៏ទំនើប​​​។ តុលាការកម្ពុជា​​​​​​បានច្រាន​​​ចោល​​​សំណើ​​​សុំ​​​ធ្វើ​​​បត្យាប័ន​​​ច្រើន​​​ លើក​​​ច្រើន​​​សា​​​ពី​​​រដ្ឋាភិបាល​​​ក្រុង​​​មូស្គូ​​​ កាល​​​ពី​​​ពីរ​​​ ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ប៉ុន្តែ កាល​​​ពី​​​ខែ​​​មុន​​​ វាសនា​​​របស់​លោក ប៉ូលុន​​​ស្គី បាន​​​ផ្លាស់​​​ប្តូរ​​​ភ្លាមៗ​​​។ កាលពីថ្ងៃ​​​ទី​​​១៥ ខែ​​​ឧសភា​​​ លោក​​​​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​ខ្លួន​​​ជា​​​មួយបក្ខ​​​ពួក​​​​​​ចំនួន​​​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀត​​​នៅ​ ​​លើ​​​កោះ​​​ដំឡូង​​​ ហើយ​​​ត្រូវ​​​បាន​​​គេ​​​ដឹក​​​តាម​​​​​​ឧទ្ធម្ភាគចក្រ​​​មក​​​កាន់​​​រាជ​​​ធានីភ្នំពេញ​​​។ ពីរ​​​ថ្ងៃ​​​ក្រោយ​​​មក​​​លោក​​​ត្រូ​​​វបាន​​​គេ​​​ដឹក​​​​​​តាម​​​យន្ត​​​ហោះ​​​ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ។ អំឡុង​​​ពេល​​​នោះ​​​ ក្រុមមន្ត្រី​​​បាន​​​លើក​​​ឡើង​​ថា លោក​​​ត្រូវ​​​បាន​​​និរទេស​​​ដោយ​​​សារ​​​គ្មាន​​​លិខិត​​​ឆ្លង​​​ដែន​ ​​ ប៉ុន្តែ ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ពីបទ​​​បង្កើត​​​​​​ក្រុម​​ ​អង្គរក្ស​​​ខុស​​​ច្បាប់​​​។ មេធាវី​​​របស់​​​​​​លោក​​​ ប៉ូលុនស្គី បាន​​លើក​​​ឡើ​​​ងថា ការ​​​និរទេស​​​លោក​​​ភ្លាម​​​ៗ​​​នេះ​​​ គឺ​​​ដោយ​​​សារ​​​ តែ​​​ "​​​កិច​្ច​​​ព្រម​​​ព្រៀង​​​សម្ងាត់​​​មួយ​​​" រវាង​​​កម្ពុជា និង​​​រុស្សី។ ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក សេរហ្គេ  វ្លាឌី (Sergei Vladi) មេធាវីរបស់​​​លោក ប៉ូលុនស្គី ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​...

លោក នីកូឡៃ ដូរ៉ូសិនកូ ជាប់ពន្ធនាគារ​​ពីបទ​ក្លែង​បន្លំបោក​ប្រាស់​នៅ​ក្រុង​ព្រះសីហនុ​

ណិជ្ជករ​ជនជាតិ​រុស្ស៊ី​​ម្នាក់​ឈ្មោះ នីកូឡៃ ដូរ៉ូសិនកូ ត្រូវ​បាន​ឃុំខ្លួន​កាលពី​ល្ងាច​ម្សិលមិញ បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​​នៅ​រមណីយដ្ឋាន​​ផ្ទះពស់​របស់​គ្រួសារ​លោក​

អ្នក​នយោបាយ​អ៊ុយក្រែន​ត្រូវ​គេ​ស្វែងរក​ចាប់​ខ្លួន​​ពីបទ​ចាប់​រំលោភ​នៅ​កម្ពុជា

សមាជិក​សភា​អ៊ុយក្រែន​ម្នាក់​និង​ជា​អតីត​នាយក​ប្រតិបត្តិ​ទូរទស្សន៍​កំពុង​ត្រូវ​អាជ្ញាធរ​កម្ពុជា​ស្វែងរក​ចាប់​ខ្លួន ពី​បទ​រំលោភ​អនីតិជន​ម្នាក់​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​២០១១ និង​ត្រូវ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​អាំងទែប៉ូល​នៃ​ឧក្រិដ្ឋជន​ត្រូវ​តាម​ចាប់​ខ្លួន​បំផុត។ យោង​តាម​វិបសាយ​របស់​អាំងទែប៉ូល​បាន​ឲ្យ​ដឹង​ថា លោក មីកូឡា ខ្ញាហ្ស៊ឺស្គី (Mykola Kniazhytsky) អាយុ​៤៦​ឆ្នាំ​ដែល​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​នៃ​គណបក្ស​រណសិរ្ស​ប្រជាជន​កាលពី​ខែ​វិច្ឆិកា និង​មុន​នោះ​បាន​បម្រើ​ការ​ជា​នាយក​ប្រតិបត្តិ​នៃ​ទូរទស្សន៍​ប៉ុស្តិ៍ TVi "ត្រូវ​អាជ្ញាធរ​តុលាការ​កម្ពុជា​តាម​ចាប់​ខ្លួន​យក​មក​កាត់​ទោស" ពី​បទ​រំលោភ​ផ្លូវ​ភេទ។ វិបសាយ​នេះ​មិន​បាន​និយាយ​ថា​ការ​ចាប់​រំលោភ​បាន​កើត​ឡើង​នៅ​ទីណា ឬ​ពេលណា​ទេ ហើយ​ក៏​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ផ្សេងទៀត​អំពី​ករណី​នេះ​ដែរ។ លោក លឹម សុខា​រស្មី ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​នគរបាល​អន្តរ​ជាតិ​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ។ ដោយ​ដក​ស្រង់​ព័ត៌មាន​ការិយាល័យ​អាំងទែប៉ូល​អ៊ុយក្រែន កាសែត កៀវ ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស បាន​រាយការណ៍​ថា...

ប្រទេស​រុស្ស៊ី​រំពឹង​នាំ​យក​ ប៉ូឡុនស្គី មក​វិញតាម​សន្ធិសញ្ញា​បត្យាប័ន

បណ្តាញ​ព័ត៌មាន​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​រុស្ស៊ី​និង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ព្រាង​សន្ធិសញ្ញា​បត្យាប័ន ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នាំ​យក លោក ប៉ូឡុនស្គី ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​រត់​គេច​ខ្លួន​មក​ស្រុក​វិញ ដើម្បី​ប្រឈម​មុខ​នឹង​បទ​ចោទ​លួច​បន្លំ​​ប្រាក់​រាប់​លាន​ដុល្លារ។ កាលនោះ លោក ប៉ូឡុនស្គី អាយុ​៤២​ឆ្នាំ ជា​អ្នក​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​បំផុត​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ចោទ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៣ ពី​បទ​កេងបន្លំ​ប្រាក់​រាប់​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ច្រើន​នាក់ ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ពីរ​កន្លែង​នៅ​ក្រុង​មូស្គូ ហើយ​បន្ទាប់មក​ទៀត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​មនុស្ស​ត្រូវ​តាម​ចាប់​ខ្លួន​បំផុត​របស់​អាំងទែប៉ូល។ ឥឡូវ​នេះ​កំពុង​រស់​នៅ​លើ​កោះ​តូច​មួយ​ឯនាយ​ឆ្នេរ​សមុទ្រ​ក្រុង​ព្រះសីហនុ ​ក្នុង​ពេល​ដែល​គាត់​ដាក់​បញ្ចូល​ប្រាក់​ជាច្រើន​លាន​ដុល្លារ​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍៍​ប្រកប​ដោយ​មហិច្ឆតា នៅ​ប្រជុំ​កោះ​ឯនាយ​ឆ្នេរ អតីត​មហាសេដ្ឋី​ខុស​គេ​រូប​នេះ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​ជាច្រើន​ផ្សេងទៀត ទាំង​នៅ​ប្រទេស​កម្ពុជា ទាំង​នៅ​ប្រទេស​រុស្ស៊ី ថែម​ទាំង​បាន​ជាប់​គុក​នៅ​កម្ពុជា​ពីរ​លើក ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​អាច​គេច​រួច​ពី​ការ​ធ្វើ​បត្យាប័ន​នៅ​ឡើយ។ ទាំង​សាលា​ឧទ្ធរណ៍ ទាំង​តុលាការ​កំពូល​បាន​បដិសេធ​សំណើ​ពី​ក្រុង​មូស្គូ...

សេរហ្គេ ប៉ូឡុនស្គី ប្រារព្វ​ខួប​គម្រប់​៤២​ឆ្នាំ​លើ​កោះ​​ដាច់ស្រយាល​មួយ​ដែល​លោក​គ្រោង​ប្រែក្លាយ​ឲ្យ​ទៅជាឋានសួគ៌​ទេសចរណ៍

កោះ​ដំឡូង, ឈូង​សមុទ្រ​ថៃ-សំឡេង​ជជែក​សប្បាយ​រីករាយ​ខ្ញៀវខ្ញារ​ជា​ភាសា​រុស្ស៊ី​បាន​រសាត់​កាត់​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់ និង​ស្រូប​បាត់​ទៅ​ក្នុង​ព្រៃ​កោងកាង​ដែល​ដុះ​ហ៊ុម​ព័ទ្ធ​កោះ​ខ្មែរ​ដាច់​ស្រយាល​នេះ។ បន្ទាប់មក​ទូក​បាន​មុជងើប​បាស់បើក​កាត់​ផ្ទៃ​ទឹក​សំដៅ​ទៅ​ផែ​ថ្ម ហើយ​បុរស​ស្ត្រី​ជាច្រើន​នាក់​ដែល​កម្តៅ​ខ្លួន​ដោយ​ស្រា​វ៉ូដកា និង​កម្តៅ​ថ្ងៃ បានលោត​ចេញ​ពី​ទូក​ហើយ​​ដើរ​ទៅ​ផែ​មាត់​ឆ្នេរ។ បុរសៗ​មាន​រាង​មាំ​និង​​ដុះ​ពោះ​ស៊្អុយៗ​ដោយសារ​ស្រាបៀរ ប៉ុន្តែ​សុទ្ធសឹង​តែ​មាន​ដុះ​រោម​និង​សាក់​លើ​ខ្លួន។ ចំណែក​ស្រីៗ​វិញ​ពាក់​គ្រឿង​អលង្ការ ពាក់​វ៉ែនតា​ធំៗ និង​ស្លៀកពាក់​ខោអាវ​ងូតទឹក​រឹបរាង​យ៉ាងណែន​ក្តន់។ ពួកគេ​មក​ទីនេះ​ដើម្បី​ចូលរួម​អបអរ​​ក្នុង​ពិធី​គម្រប់​ខួប​៤២​ឆ្នាំ​របស់​លោក សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky)។ ជនជាតិ​រុស្ស៊ី អ៊ុយក្រែន ម៉ូដូវ៉ាន ឡាធ្វា និង តួកគី ដែល​សុទ្ធ​តែ​ជា​បុគ្គលិក មិត្ត​ភក្តិ និង សហការី​ជំនួញ...

តុលាការ​ខេត្ត​ព្រះសីហនុ​បង្គាប់​ឲ្យ​លោក ប៉ូឡុនស្គី​ ចេញពី​កោះ​ឯកជន

មេធាវី​របស់​លោក សេរហ្គេ ​ប៉ូឡុនស្គី (Sergei Polonsky)និង​លោក នីកូឡាយ ដូរ៉ូសេនកូ (Nikolai Doroshenko) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា តុលាការ​ខេត្ត​ព្រះសីហនុ​បាន​បង្គាប់​ឲ្យ​មហាសេដ្ឋី​រុស្ស៊ី​ដែល​រត់​គេច​ខ្លួន លោក សេរហ្គេ ប៉ូឡុនស្គី ចេញពី​ផ្ទះ​របស់​លោក​លើ​កោះ​ដែកគោល ដែល​ជា​កោះ​ឯកជន​តូច​មួយ​នៅ​ឯនាយ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ជា​ការ​ឆ្លើយតប​​ទៅ​នឹង​សំណើ​ទៅ​តុលាការ​ដោយ​គូ​ប្រជែង​របស់​លោក គឺ​លោក នីកូឡាយ ដូរ៉ូសេនកូ។ សេចក្តី​ជូន​ដំណឹង​របស់​តុលាការ​ដែល​ចេញ​កាលពី​ថ្ងៃ​ទី៣​ខែ​ធ្នូ និង​ប្រគល់​កាលពី​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ទៅ​កោះ​នេះ ដែល​អ្នក​ទាំងពីរ​ទាមទារ​សិទ្ធិ​កាន់កាប់​នោះ បាន​ទុក​ពេល​ដល់​ថ្ងៃ​ច័ន្ទ​ឲ្យ​លោក ប៉ូឡុនស្គី...

លោក ប៉ូលុនស្គី វាយ​​​បក​​​ជន​​​ជាតិ​​​រុស្សី​​​ជា​​​គូ​​​សត្រូវ​​​​​​ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​រូប​​​លោក

លោក សេរហ្គេ ប៉ូលុន​​​ស្គី ​សេដ្ឋី​​​ជន​​​ជាតិ​រុស្សី​ដែល​រត់គេច​ខ្លួន​បាន​ដាក់ពាក្យ​បណ្ដឹង​​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចោទ​ប្រកាន់​លោក នីកូឡៃ ដូរ៉ូសិនកូ អតីត​ដៃគូ​ជំនួញ​របស់​ខ្លួន​ពីបទ​បរិហារ​កេរ្តិ៍​ ដោយ​ចោទ​ប្រកាន់​រូប​លោក​​ថា នៅ​ពីក្រោយ​ការ​វាយ​កូន​ប្រុស​របស់​គាត់​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​សប្ដាហ៍​មុន​។ ជនជាតិ​រុស្ស៊ី​​​រូប​នេះ​មាន​​​វិវាទ​ជា​​​យូរ​មក​ហើយ​​​ជុំវិញ​អចលនទ្រព្យ​​មួយ​ចំនួន​ ដែល​ពួកគេ​កាន់​កាប់​រួម​គ្នា​នៅ​ក្នុង​ទី​ប្រជុំ​​​ជន​ទេសចរណ៍ និង​នៅ​កោះ​​​មួយ​។ លោក​ បែន​សុន សម័យ មេធាវី​របស់​លោក ប៉ូលុនស្គី បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា "យើង​បាន​ដាក់​ពាក្យ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ទៅ​តុលាការ​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​​​​ថ្ងៃ​អង្គារ​"។ លោកស្រី ចាត សុរស្មី ព្រះរាជ​អាជ្ញា​​​អម​សាលា​ដំបូង​ខេត្ត​​​បាន​បញ្ជាក់​ថា លោកស្រី​ទទួល​បាន​ពាក្យ​បណ្ដឹង​នេះ​ហើយ​​។ យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា លោក​​ អូសថេប...

សាលាឧទ្ធរណ៍​បដិសេធ​ការអះ​​អាងផ្អាកសំណុំរឿង​ធ្វើ​បត្យាប័ន​មហាសេដ្ឋី​ជន​ជាតិ​រុស្សី ប៉ូលុនស្គី

ក្រុម​មន្ត្រី​នៅ​សាលា​ឧទ្ធរណ៍​បាន​ឲ្យ​ដឹង​កាល​ពីម្សិលមិញថា ពួក​គេ​នឹង​សម្រេច​ធ្វើ​បត្យាប័ន​របស់​មហា​សេដ្ឋីរុស្ស៊ី​ សេរហ្គេ​ ប៉ូលុន​ស្គី (Sergei Polonsky) ដូច​ដែល​បាន​គ្រោង​ទុក ​ដោយ​បដិសេធ​ចំពោះការ​អះ​អាង​ដោយ​មេធាវី​របស់​អតីត​មហាសេដ្ឋី​រូប​​នេះ​កាល​ពីសប្តាហ៍​មុន​​ថា រឿង​ក្តី​នេះ​ត្រូវ​បាន​ផ្អាកជា​បណ្តោះ​អាសន្ន​។ លោក​ ប៉ូលុន​ស្គី ដែល​ត្រូវ​បាន​តុលាការ​មួយ​នៅ​ក្នុង​ទីក្រុង​មូស្គូ​ ចោទ​ប្រកាន់​កាល​ពី​ក្នុង​ខែ​កក្កដា​ពីបទ​លួ​ចបន្លំ​យកប្រាក់​ប្រមាណ​១៧៦​លាន​ដុល្លារ​ពី​វិនិយោគិន ក្នុង​ការ​អភិ​វឌ្ឍលំនៅដ្ឋាន​ដែល​មិន​ទាន់ចប់​រួ​ច​រាល់​មួយ​​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កោះ​រុង​ នៅក្នុង​សមុទ្រ​​ខេត្ត​ព្រះសីហនុ​ កាល​ពីថ្ងៃទី​១១​ ខែ​វិច្ឆិកា តាម​សំណើ​របស់​អាជ្ញាធរ​រុស្ស៊ី។ បើ​ទោះជា​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​​នៅ​កម្ពុជា​នៅ​​ពេល​នោះ​បាន​សន្យា​ធ្វើ​បត្យាប័ន​លោក​ ប៉ូលុន​ស្គី​ ទៅកាន់​ទីក្រុង​មូស្គូ កាន់តែ​ឆាប់​កាន់​តែ​ល្អក៏ដោយ​ ក៏​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​បាន​ប្រកាស​កាល​ពីសប្តាហ៍​មុន​ថា ខ្លួន​នឹង​បន្ត​បើក​សវនាកា​រ​​ជំនុំ​ជម្រះ​នាពេល​ឆាប់​ៗនេះ​ក្នុង​សំ​ណុំ​រឿង​ក្តី​ពី​​បទ​បង្ក​របួស​ស្នាម​រយៈ​ពេល​មួយ​ឆ្នាំ​មកហើយ​ ដោយអ្នក​ជំនួញ​រូប​នេះ​។ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ មេធាវី​របស់​លោក ប៉ូលុនស្គី​ គឺលោក​ អាឡិច​ សាន់ឌ័រ ការ៉ាបា​ណូវ​ (Alexander Karabanov)​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​រុស្ស៊ី​ថា មន្ត្រី​តុលាការ​កម្ពុជា​នឹង​ផ្អាក​ការធ្វើ​បត្យាប័ន​កូន​ក្តី​របស់​លោក​រហូត​ដល់​បន្ទាប់​ពី​រឿង​ក្តី ទាក់​​ទង​ការបង្ក​របួស​ស្នាមដោ​យ​លោក​ ប៉ូ​លុន​ស្គី ដោះ​ស្រាយ​​ចប់​រួច​រាល់​សិន​។ ​ កាសែត​ RIA Novosti ​ បាន​ដក​ស្រង់​សម្តី​របស់​មេធាវី​រូប​នេះថា “លោក​ ប៉ូលុន​ស្គី នឹង​ត្រូវ​ផ្ទេរ​ទៅកាន់​ពន្ធនាគារ​មួយ​ទៀត​ ហើយ​ការ​បើក​សវនាការ​​ជំ​នុំ​ជម្រះ​​​​​ជុំ​​វិញ​ការធ្វើ​បត្យាប័ន​នឹង​ត្រូវ​ផ្អាក​ រហូត​ដល់​ការ​ជំនុំជម្រះ​ក្តី​មួ​យ​​​​តាម​ការ​ចោទ​ប្រកាន់​របស់​កម្ពុជា ​ត្រូវ​បាន​បញ្ចប់​​សិន​”។ ក៏ប៉ុន្តែ លោក តាន់​ សេ​​ណារ៉ុង​  ចៅក្រម​នៅ​​សាលាឧទ្ធរណ៍​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ធ្វើ​បត្យាប័ន​ជន​បរ​ទេស​នោះ​ បាន​លើក​ឡើង​កាល​ពីម្សិល​មិញ​ថា មិន​មែន​ជាការ​ពិត​ទេ​ចំពោះការ​អះអាង​របស់​លោក​ ការ៉ាបាណូវ នោះ​។ លោក​ចៅក្រម​ សេណារ៉ុង​ បាន​ឲ្យ​ដឹង​ថា “សាលាឧទ្ធរណ៍​មិន​បាន​សម្រេច​ផ្អាក​​ការ​បើក​សវនាការជំនុំ​ជម្រះ​​​នោះទេ​”។ លោក​បាន​បន្ថែម​ថា “អង្គ​បុរេជំនុំ​ជម្រះ​របស់​សាលា​ឧទ្ធរណ៍​នឹង​បើ​ក​សវនាការ​​ជំនុំ​ជម្រះ​រឿង​ក្តីនេះ​​ ហើយ​បន្ទាប់​នោះ​ចៅ​ក្រម​នឹង​ពិនិត្យ​សំណើ​”។ លោក​បាន​បដិសេធ​មិន​និយាយ​ថា ពេល​ណា​នឹងធ្វើ​សេចក្តី​សម្រេច​នោះ​ទេ​។ កាល​ពី​ខែ​មករា​ សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​បាន​ចោទ​ប្រកាន់​លោក ប៉ូលុន​ស្គី និង​ជន​ជាតិ​រុស្ស៊ី​ពីរនាក់​ទៀត​ពីបទ​បង្ក​របួស​​ស្នាម ​បន្ទាប់​ពី​កើត​មា​ន​ជម្លោះ​​ជាមួយ​បុរស​ជន​ជាតិ​​ខ្មែរ​ធ្វើ​ការ​នៅលើ​​ទូក​កាល​ពីក្នុ​ង​ខែ​ធ្នូ។ មហា​សេដ្ឋី​រូប​នេះ ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​រយៈពេល​បីខែ​ ហើយ​ត្រូ​វបាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន​កាល​ពីថ្ងៃ​ទី​៣ ខែមេសា បើ​ទោះជា​គ្មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​រូប​គាត់​ក៏​ដោយ​​។ ក្រុម​មន្ត្រី​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​​មិន​អាច​ទាក់​ទងបា​ន​​​ទេ​​កាល​ពីម្សិលមិញ​៕​ប៊ុន​នី​

មន្ត្រី​បរិស្ថានថ្នាក់ស្រុកប្រែក្រឡាស់​សេចក្តីអត្ថាធិប្បាយ​អំពី​​ការ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​

កាល​ពីម្សិល​មិញ​ មន្ត្រីក្រសួ​ងបរិ​ស្ថាន​ថ្នាក់​​​​ស្រុក​ម្នាក់​បាន​ប្រែក្រឡាស់​សេច​ក្តី​អត្ថា​​​ធិប្បាយ​​​​ដែល​គាត់​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន ​​​នៅ​​​ពេល​ដែល​គាត់​បាន​អះ​អាង​អំពី​ការ​ពិនិត្យ​តាម​ដាន​ដ៏​ត្រឹម​ត្រូវ​នូវ​ការ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ ក្នុង​​ខេត្ត​រតន​​​គិរី ​​​ថា មិន​អាច​ទៅ​រួច​ឡើយ​ ពីព្រោះ​ក្រសួង​របស់​​​​លោក​មិន​បាន​​ដឹង​អំពី​ព្រំ​​សម្បទាន​ដីឯកជន​​​នៅ​​​ក្នុង​​​តំបន់​​​ការ​​​ពារ​​​។ កាល​​​ពីថ្ងៃ​​​ទី​​​២០​​​​​​ខែវិច្ឆិកា​​​ លោក ​​​ជួ ​​​សុភក្តិ ​​​ប្រធាន​​​ការិយាល័យ​​​បរិស្ថាន​​​ស្រុក​​​លំផាត់​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា ព្រំដី​​​សម្ប​​​ទាន​​​សេដ្ឋ​​​កិច្ច​​​​​​នៅ​​​ក្នុង​​​​​​ខណ្ឌ​​​ជម្រក​​​សត្វព្រៃ​​​នេះ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​កំណត់​​​នៅ​​​ឡើយ​​​ទេ ហើយ​​​មន្ត្រីបរិស្ថាន​​​មិន​​​មាន​​​ផែនទី​​​បញ្ជាក់​​​បង្ហាញ​​​ទំហំ និង​​​ទីតាំង​​​ពិត​​​ប្រាកដ​​​នៃ​​​ចំណែក​​​ដី​​​ឯកជន​​​ឡើយ​​​។ សេចក្តី​​​អត្ថាធិប្បាយ​​​របស់​​​លោក សុភ័ក្រ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​ការ​​​រក​​​ឃើញ​​​ឈើ​​​ប្រណីត​​​រាប់​​​ពាន់​​​កំណាត់​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​របស់​​​ក្រុម​​​ហ៊ុន អាគ្រីកូ ដូន​​​ពេញ​​​(Daun Penh Agrico Co.Ltd.) នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​កាល​​​ពីដើម​​​ខែ​​​នេះ​​​។ មន្ត្រី​​​មូល​​​ដ្ឋាន​​​ព្រម​​​ទាំង​​​អាជ្ញាធរ​​​ស្រុក​​​ផង​​​ និយាយ​​​ថា ​​​ឈើ​​​ត្រូវ​​​បាន​​​កាប់​​​​​​នៅ​​​ខាងក្នុង​ដីសម្បទា​ន​សេដ្ឋ​កិច្ច​។​​​ លោក​​​ សុភ័ក្រ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ថា វា​​​លំបាក​​​ដើម្បី​​​និយាយ​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​មួយ​​​កំពុង​​​តែ​​​កាប់​​​ឈើ​​​នៅ​​​ក្រៅ​​​សម្ប​​​ទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​របស់​​​ខ្លួន ឬ​​​យ៉ាង​​​ណា ​​​ពីព្រោះ​​​គ្មាន​​​ព្រំសីមា ដើម្បី​​​កំណត់​​​ពី​​​វិសាស​​​ភាព​​​នៃ​​​ដី​​​របស់​​​ក្រុម​​​ហ៊ុន​​​នោះ​​​ទេ​​​...។ ប្រសិន​​​បើ​​​ពួក​​​គេ​​​កាប់​​​​​​ឈើ​​​នៅ​​​ខាង​​​ក្រៅ​​​ដី​​​សម្បទាន​​​របស់យើង​​​ ក៏​​​យើង​​​មិន​​​ដឹង​​​ដែរ​​​”។ ប៉ុន្តែ ​​​ក្នុង​​​លិខិត​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​លោក សុភ័ក្រ​​​ បាន​​​បំព្រួញការ​​​អះ​​​អាង​​​កន្លង​​​មក​​​​​​របស់​​​លោក​​​​​​ ដោយ​​​លើកឡើង​​​ថា មាន​​​តែ​​​ព្រំ​​​របស់​​​ក្រុមហ៊ុន​​​ អាគ្រី​​​កូ​​​ ដូន​​​ពេញ​​​ទេ ដែល​​​មិន​​​​​​បាន​​​កំណត់​​​នោះ​​​។...