Saturday, July 4, 2020
Home Authors Posts by Ben Woods

Ben Woods

90 POSTS 0 COMMENTS
Associate editor

សមាគម​ទស្សនីយភាព​ភាព​យន្ត​នឹង​ធ្វើ​យុ​ទ្ធ​នា​ការ​លុប​បំបាត់​ស​កម្មភាព​លក់​ឌីវី​ឌីខុស​ច្បាប់លើ​ទីផ្សារ​

សមាគម​ទស្សនីយភាព​ភាព​យន្ត​កម្ពុ​ជា​ (Motion ​Picture ​Associ​ation o​f Cambo​d​ia) ​ហៅកាត់ថា MPAC ​ដែល​ជាស្ថាប័ន​ឯ​ក​រាជ្យ​មួយ មាន​គោលបំណង​ការពារ​កម្ម​សិទ្ធិបញ្ហា​ បាន​បើកប្រតិបត្តិការ​របស់ខ្លួន​ជាផ្លូវការ​កាល  ពី​ម្សិលមិញ​ ដោយ​ប្តេជ្ញា​ថា ​នឹង​បញ្ឈប់​សកម្ម ភាព​លក់​ឌីវីឌី​​ថត​ចម្លង​ ក្នុ​ង​រាជធានីភ្នំ​ពេញ​ ​ដែល​ជា​ការងារ​ដំបូង​រ​ប​ស់ខ្លួន​។ ​លោក អឹុង​ ណារ៉េត ​ប្រធាន​សមាគម​ MPAC ​បាន​មានប្រសាសន៍​ថា ​"យើង​នឹ​ង​...​ជូន​ដំណឹង​ដល់​អ្នក​រាល់​គ្នា​ អាជីវករ​ទាំងអ​ស់​ ដើម្បី​កុំ​ឲ្យមាន​ផលិត​ផលទាំងនោះ ”។លោក​បាន​មានប្រសាស​ន៍​បែបនេះ​ នៅ​ក្រៅពិធី​សម្ពោធ​សមគម​នេះ​នៅ​កាស៊ីណូ ណា​ហ្គាវើល​ កាលពី​រសៀ​ល​ម្សិល​មិញ​ ហើយ​ នៅក្នុង​ពិធីនោះ ក៏​មា​ន​វត្តមាន​ចូលរួមជា​វាគ្មិន  មកពី​ក្រសួង​វប្ប​ធម៌ ​និងវិចិត្រសិល្បៈ​ សមា គម​ទស្សនីយ​ភា​ព​ (Motion...

អតីតរជ្ឋមន្ត្រីក្រសួងបរិស្ថាននិយាយថា ការ​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​​​​​​​នៅ​​​រតនគិរី​​​ជា​​​ការ​​​បំផ្លើស​​​

កាលពីម្សិលមិញ​​​ លោក​​​ ម៉ុក​​​​​​ ម៉ារ៉េត អតីត​​​រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​បរិស្ថាន​​​​​​​​​បា​​​ន​​​ចោទ​​​​​​ប្រកាន់​​​​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​​​​ថា “មួល​​​បង្កាច់​​​ការ​​​ពិត​​​”​​​ នៅក្នុង​​​ការ​​​ធ្វើ​​​សេចក្ដី​​​រាយការណ៍​​​​​​​​​អំពីការ​​​កាប់​​​ឈើ​​​​​​ខុស​​​ច្បាប់​​​​​​នៅក្នុង​​​ខេត្ត​​​រតន​​​គិរី​​​ ទី​​​ដែល​​​​​​បណ្ដា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​និង​​​​​​អ្នក​​​ឃ្លាំ​​​មើល​​​ព្រៃឈើ​​​ឯករាជ្យ​​​​​​លើក​​​ឡើង​​​ថា បរិស្ថាន​​​​​​​​​ធម្ម​​​ជាតិ​​​​​​​​​កំពុង​​​រង​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​​​​ ហើយ​​​​​​​​​បណ្ដា​​​សហគមន៍​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​​​​ត្រូវ​​​បាន​​​​​​ជន​​​កាប់​​​ឈើ​​​​​​ខុស​​​ច្បាប់​​​​​​ និង​​​បណ្ដា​​​ក្រុម​​​ហ៊ុន​​​កសិ​​​ឧស្សាហកម្ម​​​ធ្វើ​​​ឲ្យ​​​កាន់​​​តែ​​​ក្រីក្រ​​​ទៅ​​​ៗ​​​។ នៅ​​​ក្នុង​​​លិខិត​​​មួយ​​​​​​​​​ចុះ​​​កាល​​​បរិច្ឆេទ​​​​​​ម្សិល​​​មិញ​​​​​​ លោក​​​ ម៉ុក ម៉ារ៉េត​​​ សមាជិក​​​សភា​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ ដែល​​​បច្ចុប្បន្ន​​​​​​ជា​​​ប្រធាន​​​​​​​​​គណៈកម្មការ​​​ទី៣​​ទទួល​​​បន្ទុក​​​បរិស្ថាន​​​និង​​​ធនធាន​​​ទឹក​​​នៃ​​​រដ្ឋសភា​​​​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ការ​​​ចុះ​​​ផ្សាយ​​​​​​​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​​​​ អំពីការ​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​​​​នៅ​​​ភាគ​​​​​​ឦសាន​​​ក៏​​​បាន​​​បំផ្លើស​​​មតិ​​​សាធារណ​​​ជន​​​​​​​​​ផង​​​ដែរ​​​ ជា​​​ពិសេស​​​យុវជន​​​​​​ចំពោះ​​​​​​ភាព​​​ជោគជ័យ​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​ជំរុញ​​​ការ​​​អភិរក្ស និង​​​ការ​​​វិនិយោគ​​​​​​នៅ​​​​​​ជាយ​​​តំបន់​​​អភិ​​​រក្ស ដើម្បី​​​ផល​​​ប្រយោជន៍​​​ប្រទេស​​​ជាតិ​​​ និង​​​ប្រជាពល​​​រដ្ឋ​​​”។ បណ្ដា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើកឡើង​​​ថា កម្រិត​​​​​​នៃ​​​ការ​​​កាប់​​​ឈើ​​​​​​ពី​​​សំណាក់​​​​​​អ្នក​​​មាន​​​ដី​​​សម្បទាន​​​ឯកជន​​​​​​នៅទូទាំង​​​ប្រទេស​​​ បាន​​​កើន​​​ឡើង​​​ខ្លាំង​​​ក្នុង​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​​​​។...

ក្រុមហ៊ុន ទ្រី ភាព​ ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​​ក្នុង​ការ​ប្រមូល​ទិញ​​ឈើ​ដែល​រឹប​អូស​បាន​នៅ​ទូទាំង​ប្រទេស​

​រដ្ឋបាល​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ក្រុមហ៊ុន​នីហរ័ណអាហរ័ណ ទ្រី ភាព​ ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​​ប្រមូល​ទិញ​ឈើប្រណីត​ជិត​៥.០០០​ម៉ែត្រ​គូប ​ដែល​រឹប​អូស​បាន​នៅ​ទូទាំង​ប្រទេស​ បន្ទាប់​ពី​បាន​​បង់ប្រាក់​ប្រមាណ​​ចំនួន​៣,៤​លាន​ដុល្លារ​​ទៅ​ឲ្យ​រដ្ឋាភិបាល​ ដើម្បី​ទទួ​ល​បាន​សិទ្ធិ​​ផ្តាច់​មុខ​នេះ​។ លោក ធន់ សារ័ត្ន អនុ​ប្រធាន​​នាយក​ដ្ឋាន​រដ្ឋបាល​​ ផែនការ​ និង​ហិរញ្ញវត្ថុ​ នៅ​រដ្ឋបាល​ព្រៃ​ឈើ​​បាន​លើកឡើង​ថា ក្រុមហ៊ុន​ទ្រី ភាព​ បាន​បង់​ប្រាក់​​​ប្រហែល​៣,៤​លាន​ដុល្លារ​​​ទៅ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាល​ពីខែ​មិថុនា​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ ដើម្បី​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ប្រណីត​ដែល​គេ​បាន​រឹប​អូស​រួច​​ហើយ​។ កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​មួយ ​​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី និង​ក្រសួង​កសិ​កម្ម កាល​ពីខែ​មីនា​។ លោក​ សារ័ត្ន បា​ន​មាន​ប្រសាសន៍​ថា កិច្ច​ព្រម​ព្រៀង​នេះ​បាន​ ផ្តល់​សិទ្ធិ​​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព​ប្រមូល​​ទិញ​ឈើ​ប្រណីត​រហូត​ដល់​ទៅ​៤.៨៧១​ម៉ែត្រគូប ​​ដែល​មន្ត្រី​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​​រឹបអូស​បាន​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ទូទាំង​២៤​ខេត្ត​ក្រុង​។លោក​បាន​បន្ថែម​ថា ​ក្រុម​​​ហ៊ុន​ ទ្រី ភាព​ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យលក់​ឈើ​ដែល​ខ្លួន​​ប្រមូលទិញ​​បាន​ទៅ​ឲ្យឈ្មួញ​​​​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​តាម​​ចិត្ត​ដែល​ខ្លួន​ចង់។ លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិ​បាល​ បាន​ផ្តល់​អាទិភាព​​ទៅ​ឲ្យ​ឧកញ៉ា​ ទ្រី ភាព​ ប្រមូល​ទិញ​ឈើ​ប្រណីត​ជាថ្នូរ​នឹង​ការ​បង់​ប្រាក់​ចូល​រដ្ឋ​ កាល​ពីដើមឆ្នាំនេះ​”។ សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​សម្តែង​ក្តី​បារម្ភ​ថា ការ​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ដល់​ក្រុមហ៊ុន​ ទ្រី ភាព​ ដើម្បី​​​ប្រមូល​ទិញ​ឈើ​នៅ​ក្នុង​តំបន់​ដែល​មាន​​ករណីកាប់​ឈើ​​បាន​ធ្វើ​ឲ្យការ​កាប់​ឈើ​ខុស​ច្បាប់​ប្រែក្លាយ​ទៅជា​ការ​កាប់​ឈើ​ស្រប​ច្បាប់​ ហើយ​​ធ្វើ​ឲ្យ​​ការ​បំផ្លាញ​ព្រៃ​ឈើ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​កម្រិត​ខ្លាំង​រួច​ទៅ​ហើយ​​ កាន់​តែវិនាស​ថែម​ទៀត​។ លោក សារ័ត្ន បាន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​ នេះ​​ត្រូ​វបាន​ផ្តល់​ទៅ​ឲ្យ​​លោក ទ្រី ភាព  ព្រោះ​​លោក​បាន​ផ្តល់ប្រាក់​លើស​ទ្វេ​ដង​​​លើ​​​បរិមាណ​​​​ប្រាក់​ដែល​​​សម្ពន្ធ​ក្រុមហ៊ុន​ក្នុ​ងស្រុក​ចំនួន​ប្រាំពីរ​ផ្សេង​ទៀត​​​បានសន្យាផ្តល់។​ក្រុមហ៊ុន​ទាំង​ប្រាំពីរនេះ​បាន​​ចូល​រួម​ក្នុ​ងការ​ដេញ​​ថ្លៃ​  ហើយ​ទទួល​បាន​កិច្ច​សន្យា​ទិញ​ឈើ​ប្រណីត​ដែល​រឹប​​អូស​បាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ប្រហែល​​បីឆ្នាំ​កន្លង​មក​ហើយ​​។ លោក​ សារ័ត្ន មាន​ប្រសាសន៍​ថា “ពួក​គេ​  ​បាន​ផ្តល់​ប្រាក់​ត្រឹម​តែ​ចំនួន​ដែល​ខ្លួន​បាន​សន្យាប៉ុណ្ណោះ​​  ហេតុ​ដូច្នេះ ​ហើយ​​ដោយ​រំលោភ​លើកិច្ចសន្យា​​រដ្ឋាភិ​បាល​បាន​សម្រេច​ផ្តល់​សិទ្ធិ​ប្រមូល​ទិញ​ឈើ​​នេះ​ទៅ ឲ្យ​ក្រុមហ៊ុន ទ្រី ភាព”។ លោក​បាន​​បដិសេធ​មិន​ប្រាប់​ឈ្មោះក្រុមហ៊ុន​ទាំង​នោះ ឬ​ក៏​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​នៃ​​ដំណើរ​​ ការ​​ដេញថ្លៃនេះឡើយ​។​ លោក ភាង​ ចិត្រា​  មន្ត្រី​ទំនាក់​ទំនង​សាធា​រណៈ​នៅ​ក្រុមហ៊ុន ទ្រី ភាព បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ ដើម្បី​​ទទួល​បាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ប្រណីត​ ដែល​រឹប​អូស​បាន​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ ​លោក​បាន​លើកឡើង​ថា ក្រុមហ៊ុន​មក​ទល់​ពេល​នេះ​ទទួល​បាន​​ត្រឹម​តែ​អាជ្ញាប័ណ្ណ​​​ដឹក​ជញ្ជូន​ឈើ​ត្រឹម​ក្នុង​រាជធានីភ្នំពេញ​ និង​ខេត្ត​ចំនួន​១១​តែ​ប៉ុណ្ណោះ​ ដែល​រួម​មាន​​ខេត្ត​ ក្រចេះ កំពង់​ចាម​ មណ្ឌល​គិរី​ ព្រះវិហារ​ ស្ទឹង​ត្រែង​ រតនគិរី កំពង់​ស្ពឺ​ កណ្តាល​ ព្រៃវែង​ និង​ខេត្ត​ស្វាយ​រៀង​។ លោក​ ចិត្រា បាន​និយាយ​ថា “យើង​ទទួល​បាន​លិខិត​មួយ​ច្បាប់​ ដែល​អនុញ្ញាត​ឲ្យ​​យើង​ដឹក​ឈើ​ដោយ​សេរី យើង​គ្រាន់​តែ​បង្ហាញ​លិខិត​នេះ​ទៅឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ប៉ុណ្ណោះ​ គឺយើង​អាច​​​ដឹក​ជញ្ជូន​ឈើ​បាន​ហើយ​”។ លោក​បាន​បន្ថែម​ថា ក្រុម​​​ហ៊ុន​បាន​នាំចេញ​ឈើ​ភាគ​ច្រើន​ទៅកាន់​ប្រទេស​ចិន​ ហើយ​លក់​ឈើ​ដែល​នៅ​សេស​សល់​ក្នុង​រាជធានីភ្នំពេញ​។ កាល​ពីខែ​កុម្ភៈ ក្រសួង​កសិកម្ម​បាន​ផ្តល់​សិទ្ធិ​អនុញ្ញាត​ដល់​ក្រុមហ៊ុន ទ្រី  ភាព ដើម្បី​ប្រមូល​ទិញ​ឈើ​ដែល​កាប់​ផ្តួល​រួច​ទាំង​អស់​នៅក្នុង​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតន​គិរី “ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុ​ក​ និង​សម្រាប់​នាំចេញ​” និង​ “ ដើម្បី​​បង្កើន​​ប្រាក់​ ចំណូល​ដល់​ថវិការដ្ឋ​” ។ នេះ​ជាទ្វើ​មួយ​ដែល ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​អះ​អាង​នៅពេល​នោះ​ថា​ នឹង​ធ្វើ​ឲ្យការ​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​នេះ​មាន​កាន់​តែ​ខ្លាំង​។ លោក​ ចាន់ សុវ៉េត អនុ​ប្រធាន​​ផ្នែក​ការ​ពារ​សិទ្ធិ​ដីធ្លី​ និង​ធន​ធាន​ធម្មជាតិ​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​អះអាងកាល​ពី​ម្សិល​មិញថា ការ​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​នេះ​នឹង​ធ្វើ​ឲ្យ​​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​​តែ​វិនាស​​ ពីព្រោះ​គេ​មិន​អាច​ឃ្លាំមើល​កន្លែង​ដែល​កើត​មាន​ការ​កាប់​ឈើ​ទាំង​អស់​នោះ​បាន​ឡើយ​​”។ លោក សុវ៉េត បាន​មាន​ប្រសាសន៍​ថា  “​ កំពុង​បើក​ផ្លូវ​ឲ្យ​​មនុស​្ស​ខិល​ខូច​កាប់​ឈើ​ដោយ​ផ្ទាល់​​”។ អង្គការ​សិទ្ធិមនុស្ស​អាដហុក​​ បាន​រៀប​ចំ​សន្និសីទមួយ​​នៅ​ក្នុង​រាជធានីភ្នំពេញ ដើម្បី​ពិភាក្សា​ស្វែង​រក​វិធីសាស្ត្រ​​សម្រាប់​ការ​ពារ​ព្រៃ​ដែល​កំពុង​តែ​វិនាស​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក ឈឹម សាវុធ អ្នកស្រាវ​ជ្រាវ​នៅ​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ជា​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ ដែ​ល​បាន​លើក​ឡើង​​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​នោះ​ បាន​មាន​ប្រសាសន៍​ថា ចាប់តាំង​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពីខែ​កក្កដា​ មក អត្រា​នៃការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បានកើន​ឡើង​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក ឈឹម សាវុធ ​បាន​មាន​ប្រសាសន៍​ថា  “ស្ថាន​ភាព​កាប់​ឈើ​ខុស​ច្បាប់​នេះ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​”។ លោក សាវុធ ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និ​សីទនេះ​ពាក់​ព័ន្ធ​នឹង​ដំណើ​រចុះស៊ើប​អង្កេត​​​​ពីការ​កាប់​ឈើ​នៅក្នុង​​ខេត្ត​កំពង់​ធំ​កាល​ពី​ពេល​​ថ្មី​ៗថា លោក​បាន​ឃើញ​អ្នកភូមិ​នៅ​ឃុំ​ដង​កាំបិត​ ស្រុក​សណ្តាន់​ ​ប្រហែល​១០០​នាក់​ បាន​កាប់​ឈើ​ ហើយ​លក់​ទៅឲ្យ​​ឈ្មួញ​ដែល​អះអាង​ថា ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ ទ្រី ភាព​។ ហើយ ​ដំណើរ​ការ​ទាំង​មូល​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ពីសមាជិក​​នៃកង​កម្លាំង​ប្រដាប់​អាវុធ​។ ​​លោក​ ប៉ុល វិសាល អនុ​ប្រធាន​​​ផ្នែក​ប្រតិ​បត្តិ​នៅ​ក្រុមហ៊ុន ទ្រី ភាព​ ប្រចាំខេត្ត​រតនគិរី​បាន​លើកឡើង​កាល​ពីសប្តាហ៍​មុន​ថា នៅ​ក្នុង​​ខេត្ត​របស់​លោក​ ក្រុម​ហ៊ុន​បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ និង​ឈើ​ប្រភេទ​លេខ​១​ជា​មធ្យម​​ប្រហែល​៣០​ម៉ែត្រ​គូប​​ ជា​រៀង​រាល់​ថ្ងៃ​ពីម្ចាស់​​​ដីសម្បទានសេដ្ឋកិច្ច​​ឯកជន​។ លោក​ វិសាល​ បាន​ការពារ​ក្រុមហ៊ុន​របស់​ លោក​​ដោយ​ច្រាន​ចោល​ការ​អះអាង​ដែល​ថា ក្រុមហ៊ុន​លោក​បាន​ធ្វើ​ឲ្យមាន​ការ​បំផ្លិច​​បំផ្លាញ​នៅ​ក្នុង​ខេត្ត​នេះ​។ លោក​បាន​និយាយ​ថា “យើង​មិន​បាន​ជំរុញ​ឲ្យមានការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ​ ពីព្រោះ​រដ្ឋាភិបាល​ គឺជាអ្នក​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​ ហើយ​ទោះ​បីជាមានការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​ក៏​ដោយ​​ ក៏​វា​មាន​ចំនួន​មិន​ច្រើន​ដែរ​”។ លោក ឆាយ ធី អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុ​ក​ ប្រចាំខេត្ត​រតន​គិរី បានមាន​ប្រសាសន៍​ថា ការ​កាប់​ឈើ​​ដោយ​​គ្មានការ​ត្រួត​ពិនិត្យ​កំពុង​តែ​កើត​មាន​ទូទាំង​ខេត្ត​​ចាប់​តាំង​ពីសិទ្ធិ​ប្រមូល​ទិញ​ឈើ​​ផ្តាច់​មុខ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ ទ្រី ភាព​ រួច​។ លោក​ ឆាយ​ ធី ​​មាន​ប្រសាសន៍​ថា   “យើង​​ឃើញមាន​ការ​កាប់​ឈើ​ខុសច្បាប់​កើត​មាន​គ្រប់​ទីកន្លែង​ ​​​ចាប់​តាំង​ពី​  សស បង្ហាញខ្លួន​មក​ ហើយ​គ្មាន​នរណាម្នាក់​អាច​បញ្ឈប់​​​​គាត់​​​បាន​ឡើយ​”។ លោក​ ឆាយ​ ធី​ បាន​អះអាង​ថា ការ​កាប់​ឈើ​ឥឡូវ​នេះ​បាន​រីក​រាល​ដាល​ដល់​​ក្រៅ​ព្រំ​ប្រទល់​ដីសម្បទាន​សេដ្ឋ​កិច្ច​​ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​​។ នៅ​ពេល​មន្ត្រីរដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​បោះ​ត្រា​​លើ​ឈើ​បញ្ជាក់​ថាជារបស់​លោក​​​ ទ្រី​ ភាព ​​នៅ​ពេល​នោះ​ឈើ​ទាំង​នេះ​អាច​ដឹក​​ជញ្ជូន​ដោយ​ស្រប​ច្បាប់​​។ កាល​ពីថ្ងៃ​ពុធ​ អង្គការ​ក្រុមកិច្ច​ការ​ពិសេស​ សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​មួយ​ថា លោក ទ្រី ភាព និង​ ភរិយា​របស់​លោក​បាន​កាន់​កាប់​ដីសម្បទាន​ តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​តំបន់​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្តយ៉ាង​តិច​ប្រាំមួយ​ដោយ​មាន​ផ្ទៃ​ដី​សរុប​ជាង​១០០.០០០ហិកតា​។ លោក​ ទ្រី ភាព​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ដោយ​លើក​ឡើង​ថា ដី​សម្ប​ទាន​ដែល​លោក​បាន​កាន់កាប់​​មាន​ត្រឹម​តែ​២១.០០០ហិកតា​ ប៉ុណ្ណោះ​ក្នុង​ខេត្ត​ចំនួន​បី​​។ កាល​ពីថ្ងៃ​សុក្រ សាលា​ដំបូង​ខេត្ត​កណ្តាល ​បាន​​ចេញ​ដីកា​កោះហៅ​លោក សែន សាន ក្រុមប្រឹក្សា​ឃុំ​ ដែល​បាន​​លើក​ឡើង​នៅក្នុង​របាយការណ៍​របស់​អង្គការ​ក្រុម​កិច្ច​ការ​ពិសេស​ សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​​ចោទ​ប្រកាន់​ក្រុមហ៊ុន ទ្រី ភាព ថា​ បាន​លាក់​ឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​នៅក្នុង​បរិវេណ​វត្ត​មួយ​​ក្នុង​ខេត្ត​នេះ​មក​សាក​សួរ​។ លោក​ ទ្រី ភាព​បាន​ចោទ​ប្រកាន់​លោក សែន​ សាន ពីបទ​បង្ខូច​កេរ្តិ៍​ឈ្មោះ នេះ​បើ​យោង​តាម​ឯកសារ​របស់​តុលាការ​។ ស្ត្រី​ទី ២​ដែល​បានលើកឡើង​នៅក្នុង​របាយការណ៍​នេះ​ ក៏ត្រូវ​បាន​កោះហៅ​ផង​ដែរ​ នេះ​បើ​យោង​តាម​លោក អ៊ូច​ ឡេង​ ប្រធាន​អង្គការ​ក្រុមកិច្ច​ការ​ពិសេស​ សិទ្ធិ​មនុស្ស​កម្ពុជា​។ ការសិក្សា​មួយ​ដែល​ចេញ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​​​វិទ្យាសាស្ត្រ​កាល​ពីថ្ងៃ​ទី ១៥​ ខែវិច្ឆិកា​ បាន​រក​ឃើញថា ប្រទេស​កម្ពុជា​​ជាប់​ចំណាត់​ថ្នាក់​លេខ​៥​ ខាង​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ​​នៅ​ទូទាំង​ពិភពលោក​នៅ​ចន្លោះ​ពីឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២​ ដោយ​​បាត់​បង់​ព្រៃ​ឈើ​ប្រហែល​ជាង​៧ភាគរយ​ អំឡុង​រយៈពេល​នោះ​៕ ស៊ុយ​ឈាង​

លោក​​​ ជាម យៀប​​​ បើក​​​បរបុក​​​គេ​​​ហើយ​​​រត់​​​បដិសេធ​​​ថា​​​មិន​​​ខុស​​​ច្បាប់​​​

កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ជាម យៀប​​​ សមា​​​​ជិក​​​សភា​​​ជាន់​​​ខ្ពស់​​​​​​មកពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​និយាយ​​​ការពារ​​​​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​លោក​​​​​​ក្នុង​​​ការ​​​​​​​​​បើក​​​បរគេច​​​​​​​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មួយ​​​ ដែល​​​បណ្ដា​​​ល​​​​​ឲ្យ​​​មនុស្ស​​​បាត់​​​បង់​​​ជីវិត​​​នៅ​​​ស្រុក​កៀន​ស្វាយ​​​ ខេត្ត​​​កណ្ដាល​​​ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​លោក​​​ ​បាន​អះអាង​​​​ថា លោក​​​មិន​​​បាន​​​​​​ល្មើស​​​ច្បាប់​​​​​​​​​​ទេ​​​ ពី​ព្រោះ​​​​​លោក​​​​​​បាន​​​ទូរ​​​ស័ព្ទ​​​ទៅ​​​មេធាវី​​​របស់​​​លោក​​​​​​ភ្លាមៗ​​​ បន្ទាប់ពី​​​កើត​​​ហេតុ​​​​​​ ហើយ​​​​​​បាន​​​​​​ប្រាប់​​​​​​ឲ្យ​​​គាត់​​​ “ដោះស្រាយ​​​បញ្ហា​​​នេះ”​។ មាត្រា​​​​​​៣៦​​​ នៃ​​​ច្បាប់​​​ចរាចរណ៍​​​ចែង​​​ថា ក្នុង​​​​​​ករណី​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​កើត​​​​​ឡើង​​​​ “អ្នក​​​បើកបរ​​​ អ្នក​​​ប្រើប្រាស់​​​ផ្លូវ​​​ទាំង​​​អស់​​​ដែល​​​ពាក់ព័ន្ធ​​​នឹង​​​គ្រោះ​​​ថ្នាក់​​​និង​​​អ្នក​​​ឃើញ​​​ហេតុការណ៍​​​ ត្រូវ​​​តែ​​​បញ្ឈប់​​​យានយន្ដ​​របស់​​​ខ្លួន​​​ជា​​​បន្ទាន់​​​ រាយការណ៍​​​ជា​​​បន្ទាន់​​​​​​ទៅ​​​អាជ្ញាធរ​​​​​​មូលដ្ឋាន​​​ ឬ​​​នគរបាល​​​ចរាចរ​​។  ការ​​​ចាកចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់ប្រសិន​​​បើ​​​គ្មាន​​​ការ​​​​​​​​​អនុញ្ញាត​​​​​​ពី​​​នគរ​​​បាល​​​ចរាចរ​​​​ទេនោះ​​​”។ នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៩...

និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​ ហ៊ុន សែន នឹង​បន្ត​អនុវត្តកម្ម​វិធីកម្មសិទ្ធិ​ដី​ធ្លី​ទូទាំ​ង​ប្រទេ​ស

រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ដាក់​ពង្រាយ​និស្សិត​ស្ម័គ្រចិត្តឡើង​វិញ ​​​ដើម្បីវាស់​វែង​ និង​កំណត់​ព្រំដី​នៅ​ទូទាំង​ប្រទេស​ ជា​ផ្នែក​នៃ​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែលត្រូវ​បាន​ផ្អាក​មួយ​រយៈ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពីក្នុង​ខែកក្កដា។ កម្មវិធី​នេះត្រូវ​បាន​ប្រកាស​ដោយ​លោក​​នាយក​រដ្ឋមន្ត្រី កាល​ពីក្នុ​ង​ខែមិថុនា​ឆ្នាំទៅ និង​មាន​បំណង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​ឯកជន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ។ សេចក្តី​ប្រកាសមួយ​​បង្ហោះ​លើ​គេ​ហ​ទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់​គ្រង​អំណាច​កាល​ពីថ្ងៃ​សៅរ៍ មាន​ខ្លឹម​សារ​ថា “យុវជន​ស្ម័គ្រ​ចិត្ត​របស់​  នឹង​វាស់​វែង​ដី​៥០.០០០ហិកតា​ជា​ផ្នែក​នៃ​ដំណាក់​កាល​ទី២” នៃគម្រោង​នេះ​។ ​សេចក្តី​ប្រកាសនេះ​បន្ថែម​ថា អំឡុង​ដំណាក់​កាល​ដំបូង​ និស្សិ​តស្ម័គ្រ​ចិត្ត​វាស់​វែង​បាន​ដី​៦៦០.០០០​ក្បាល​ ហើយ​បាន​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​​ថ្មី​ចំនួន​៣៨០.០០០។ នៅពេល​កម្ម​វិធីនេះ ​ត្រូវ​បាន​ប្រកាស​ គោល​បំណង​របស់​វា ​គឺ​វាស់​វែង​ដី​៧០០.០០០ក្បាល​ដែល​​គ្រប​ដណ្តប​់​ដី​សរុប១,៨​លាន​ហិកតា​។ សេចក្តី​ប្រកាស​នេះ​មិន​បានកំ​ណត់​​កាល​បរិច្ឆេទចាប់ផ្តើម​កម្មវិធី​នេះឡើងវិញទេ ​ដោយ​គ្រាន់​តែ​បញ្ជាក់ នឹង​បន្ត​កម្មវិធី​ “បន្ទាប់​ពី​រដូវ​ភ្លៀង​”។ លោក ឡោ ដាវុធ​ អគ្គនាយក​នៃ​អគ្គ​នាយក​ ដ្ឋាន​​សូរិយោដីរបស់​ក្រសួង​នគរូបនីយកម្ម​ និងសំណង់​ បាន​ឲ្យ​ដឹងកាល​ពីម្សិលមិញ​ថា “យើង​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទនៅ​ឡើយ​ទេ ក៏ប៉ុន្តែ យើង​នឹង​ចាប់​ផ្តើម​​បញ្ជូន​​ឆាប់​ៗនេះ​”។ លោក​ ដាវុធ​ បាន​បន្ថែម​ថា “យើង​កំពុង​តែ​ទាក់​ទង​យុវជន​ស្ម័គ្រ​ចិត្ត​ដើម្បី​ឲ្យ​ដឹង​អំពី​ពេលវេលា​​ដែល​ពួក​គេ​នឹង​អនុវត្ត​គម្រោង​នេះ​”។ លោក​បាន​បដិសេធ​មិន​និយាយ​ថា តើនិស្សិ​ត​ប៉ុន្មាននាក់​​នឹង​ត្រូវ​ជ្រើស​រើស​នោះ​ទេ​​។ ដើម្បី​ជៀស​វាង​ពីការមើលទៅ​ឃើញ​ថាមា​នកា​រ​​​ជួ​យ​បេក្ខជន​ឈរឈ្មោះបោះ​ឆ្នោត​ មុន​យុទ្ធ​នាការ​ផ្លូវការ​រយៈពេល​មួយ​ខែ​ដែលបញ្ចប់មុនថ្ងៃ​បោះ​ឆ្នោត​ថ្ងៃទី ២៨​ខែ​កក្កដា លោក​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​និស្សិត​​ស្ម័គ្រចិត្តត្រឡប់​មក​កាន់​លំនៅ​ដ្ឋាន​វិញ​យ៉ាងយូរ​នៅថ្ងៃទី​២០​ ខែមិថុនា ដោយ​សន្យា​​ប្រាប់​ពួក​គេថា ពេល​គណបក្ស​របស់​លោក​ឈ្នះឆ្នោត​ពួក​គេ​នឹង​​ត្រឡប់​មកធ្វើការវិញ​។ ក្នុង​ចន្លោះរយៈ​ពេលពីពេល​ចាប់​ផ្តើម​កម្មវិធី​ក្នុង​​ឆ្នាំ​២០១២​​ រហូត​ដល់ពេល​ផ្អាក​បណ្តោះ​អាសន្ន​ និស្សិត​ស្ម័គ្រចិត្ត​រាប់​ពាន់​នាក់​ត្រូវ​បាន​​ក្រសួង​ដែន​ដី​ នគរូប​នីយ​កម្ម និង​សំណង់​ បានបញ្ជូន​និស្សិត​ស្ម័គ្រ​ចិត្ត​​ទៅ​វាស់​វែង​ដី​ឲ្យ​ប្រជាពល​រដ្ឋ​ជាង​កន្លះ​លាន​​​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​២៤ខេត្ត​-ក្រុង។ ប៉ុន្តែ កម្មវិធី​នេះ​ត្រូវ​បាន​រិះ​គន់​ជា​ទូ​ទៅ​ដោយ​បុគ្គលិក​សិទ្ធិ​មនុស្ស​ដែល​អះអាង​ថា កម្ម​វិធី​នេះ​ត្រូវ​បាន​ប្រើ​​ដោយ​ម្ចាស់​ដី​មាន​​ទ្រព្យ​សម្បត្តិ​​ ដើម្បី​ទទួល​បានកម្មសិទ្ធិ​ដី​ជាផ្លូវ​ការ ​ដែល​ពួក​គេ​លួច​ពី​អ្នក​ភូមិ​ក្រី​ក្រ​ និង​មិ​ន​អើ​ពើ​ចំពោះ​កម្មសិទ្ធិ​ដី​សហគម​របស់​​ជន​ជាតិ​ដើមភាគតិច​ជាច្រើន​នៅ​ក្នុង​ប្រទេស​។​ លោក​ ឡេត គី (Latt Ky) ប្រធាន​​​ផ្នែក​សិទ្ធិ​ធន​ធាន​ដី និង​ធម្មជាតិ​​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​លើក​ឡើង​កាល​ពីម្សិល​មិញថា លោក​សង្ឃឹម​ថា ពេល​នេះ​ កម្មវិធី​នេះ​នឹងដំណើរការបាន​ប្រសើរ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ប្រជាជន​ក្រីក្រ។  លោក​ ឡេត គី ​ថ្លែង​ថា កម្មវិធីនេះ​មិ​នគួរ​ត្រូវ​បាន​ប្រើ​​ប្រាស់“ ​ដើម្បី​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ ​​ទេ​”៕ប៊ុននី​

ដីសម្បទាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ គឺ​ជាដី​សម្បទាន​ខុស​ច្បាប់​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ដីសម្បទាន​ក្រៅ​ផ្លូវ​ការ​​មួយ​កន្លែង​ ដែល​ត្រូវ​បាន​ប្រគល់ទៅ​ឲ្យ​ក្រុម​ហ៊ុន​កសិឧស្សាហកម្ម​​មួយ​ដែល​បាន​កាប់​ឈើ​ប្រណីត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី ​នៅ​ឆ្នាំ​​នេះគឺ​ជា​ការ​បំពាន​បម្រាម​ឆ្នាំ​២០១២​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ហាម​ឃាត់​មិន​ឲ្យ​ផ្ដល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ថ្មី​។ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ដីសម្ប​ទាន​ថ្មី​របស់​ក្រុម​ហ៊ុន​ដូន​ពេញអាហ្គ្រីកូ (Daun Penh Agrico) បំពាន​បម្រាម​​ដែល​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​កាលពី​ឆ្នាំ​២០១២​ មិន​ឲ្យ​ផ្ដល់​ដីសម្បទាន​ថ្មី​។ ​មជ្ឈដ្ឋាន​ទូ​ទៅ​​ផ្លាញ​ព្រៃ​​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍​ថា “ដីសម្ប​ទាន​នេះ​ខុស​​ច្បាប់​។ អ្នក​ជា​ប់​ពាក់​ព័ន្ធ​ត្រូវ​ប្រឈម​មុ​ខ​នឹង​ច្បាប់​”។ លោក​បាន​បន្ថែម​ថា ក្រសួង​បរិស្ថាន​ និង​ក្រសួង​កសិកម្ម​​ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​រតនគិរី ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដល់​ដីសម្បទាននេះ​។ កាលពី​ថ្ងៃ​ច័ន្ទ លោក ប៉ាវ ហមផាន អភិ​បាល​ខេត្ត​រតនគិរី បាន​មាន​ប្រសាសន៍​ថា ក្រុម​​​ហ៊ុន​ដូន​ពេញ អាហ្គ្រីកូ ដែល​បាន​ទទួល​ដី​សម្បទាន​ទំហំ​៨.៨២៥​ហិក​តានៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទំហំ​២៥០.០០០​ហិកតា​នេះ​កាលពី​ឆ្នាំ​២០១១​​​នោះ ក៏​បាន​ទទួល​ដី​សម្បទាន​ក្រៅ​ផ្លូវ​ការ​ទី២ផង​ដែរកាលពី​ដើម​ឆ្នាំ​នេះ នៅ​ក្នុង​តំបន់​ការ​ពារ​នេះ​។ មន្ត្រី​មូល​ដ្ឋាន​ និង​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចោទ​ថា ក្រុម​ហ៊ុន​នេះ​បាន​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​កាប់​ឈើ​ជា​លក្ខ​ណៈ​ប្រព័ន្ធ​​ រួម​ទាំង​ឈើ​គ្រញូង​ផង​ដែរ​នៅ​លើ​ដី​​សម្ប​ទាន​​​ដែល​ទើប​ទទួល​បាន​របស់​ខ្លួន​នៅ​ក្នុង​ដែន​ជម្រក​នេះ​។ ​ពួក​គេ​បាន​ចោទ​ថា ឈើ​ដែល​បាន​​កាប់​រួ​ច​ត្រូវ​បាន​អារ​​​​សម្រាប់​​លក់​ និង​នាំ​ចេញ​ នៅ​រោង​ម៉ាស៊ីន​អារ​ឈើ​ដែល​ស្ថិត​នៅ​​ក្នុង​ដីសម្បទាន​ទី​១​របស់​ក្រុម​ហ៊ុន​នេះ។ អ្នក​ស្រី​​ គឹម អ៊ាង តំណាង​ក្រុម​​ហ៊ុនដូន​​ពេញ​អាហ្គ្រីកូ បាន​បញ្ជាក់​ឡើង​វិញ​កាលពី​ម្សិល​​មិញ​ថា អ្នក​ស្រី​មិន​បាន​ដឹង​ថា ស្ថាប័ន​រដ្ឋា​ភិ​បាល​មួយ​ណា​បាន​អនុម័ត​យល់​ព្រម​ប្រគល់​​ដី​សម្បទាន​ថ្មី​​ឲ្យ​​ក្រុម​ហ៊ុន​នេះ​កាលពី​ប្រហែល​ប្រាំ​ខែ​មុន​នោះទេ។ អ្នក​ស្រី គឹម អ៊ាង បាន​និយាយ​ថា មន្ត្រី​១០​រូប​​មក​ពី​ក្រសួង​បរិស្ថាន​ និងមក​ពី​​ខេត្ត​​បា​ន​ចុះ​ទៅ​មើល​រោង​អារ​ឈើ​របស់​ក្រុម​ហ៊ុន​នេះ​កាល​ពី​ខែ​មុន​ ហើយ​បាន​សួរ​អំពី​​ឈើ​ដែល​កំពុង​អារ​ទាំង​នោះ​។​ អ្នកស្រី​បាន​និយាយ​ថា“ អ្នក​គ្រប់​គ្រង​របស​់​ខ្ញុំ​បាន​បង្ហាញ​ឯក​សារ​មួយ​ដល់​មន្ត្រី​ទាំង​នោះ ហើយ​ពួកគេ​​បាន​បោះ​ត្រា​លើ​ឈើ​គ្រប់​​​ដុំ​ដើម្បី​បង្ហាញ​ថា ជា​ឈើ​ស្រប​ច្បាប់​”។ ​ហើយ​អ្នក​ស្រី​បាន​បដិសេធ​ម្ដង​ទៀត​មិន​ប្រាប់​ឈ្មោះ​អ្នក​គ្រប់​គ្រង​របស់​អ្នក​ស្រី​នៅ​ក្រុម​ហ៊ុន​នេះទេ​​។ លោក​ ប៉ាវ ហម​ផាន អភិបាល​ខេត្ត​នេះ​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​គឺ​ជា​មន្ត្រី​ម្នាក​់​ក្នុង​ចំណោម​មន្ត្រី​ដែល​បាន​ចុះ​ទៅ​មើល​រោង​ម៉ាស៊ីន​អារ​ឈើ​របស់​ក្រុម​ហ៊ុន​​​ដូន​ពេញ អាហ្គ្រីកូ កាលពី​ខែមុន​នោះ ប៉ុន្តែ​​លោក​​​បដិសេធ​មិន​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​នឹង​ដីសម្បទាន​នេះ​ទេ។ លោក​​មាន​ប្រសា​សន៍​​​ថា “ ខ្ញុំ​មិន​ចង់​និយាយ​ទេ”។ យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​​បង្ហាញថា ក្រុម​ហ៊ុនដូន​ពេញ អាហ្គ្រីកូ ​ជា​​សាខា​​​​​​របស់​ក្រុម​ហ៊ុ​ន​ដូន​ពេញ (កម្ពុជា​) គ្រុប ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ អេហ្សិត គ្រុប ដែល​​​ត្រូ​វ​​​បាន​បង្កើត​ឡើ​ង​​ក្នុង​ឆ្នាំ​១៩៩៣​ ដោយ​លោក​ អ៊ឹង ប៊ុនហូវ អតី​ត​រដ្ឋលេខា​ធិការ​​ក្រសួង​​​​សា​ធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​ អុឹង ប៊ុនហូវ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ ​អំពី​ក្រុម​ហ៊ុន​ដូន​ពេញ អាហ្គ្រីកូ ទេ កាលពី​ម្សិលមិញ។ លោក ធន់ សារ៉ាត់ អ្នក​នាំពាក្យ​រដ្ឋបាល​ព្រៃ​ឈើ​របស់​ក្រសួង​កសិកម្ម ដែល​បាន​ចាត់​ទុក​ដី​សម្បទា​ន​ក្រៅ​ផ្លូវ​​ការ​នេះ​ថា ខុស​ច្បាប់​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ព្រៃ​ឈើ​នឹង​មិន​ស៊ើប​អង្កេត​​លើ​ការ​កាប់​ឈើ​នេះ​ទេ លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ដោយ​ផ្ទាល់​ពី​សាលា​ដំបូង​ខេត្ត​រតនគិរី។ លោក សារ៉ាត់ ​មាន​ប្រសាសន៍​ថា “ ព្រះ​រាជ​​អាជ្ញា​​ធ្វើ​សំណើ​ ទើប​យើង​ស៊ើប​អង្កេត​”។ នៅ​ពេល​ស្នើ​សុំ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ដីសម្បទាន​ថ្មី​របស់​ក្រុម​ហ៊ុន​ដូន​ពេញ អាហ្គ្រីកូ នេះ​ លោក​ សៅ សុភ័ក្រ ​ប្រធាន​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ទេ”។ រូប​ថត​ដែល​អង្គការ​អាដ​ហុក​ បាន​ថត​អំពី​ឈើ​ និង​រោង​ម៉ាស៊ីនអារ​ឈើ​នោះ កាលពី​សប្ដាហ៍​មុន​ក៏​បាន​បង្ហា​ញពី​មនុស្ស​មួយ​ចំនួន​ដែល​បាន​អះអាង​ថា ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ទ្រី ភាព អាហរ័ណ​ នីហរ័ណ ដែល​បាន​ដឹក​ឈើ​ប្រណីត​ប្រវែង​បី​ម៉ែត្រ ឆ្លង​កាត់​ទន្លេ​ស្រែ​ពក​​​​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។ លោក ឆាយ ធី អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​រតនគិរី បាន​បា៉ន់​ប្រមាណ​កាលពី​ម្សិលមិញ​ថា កម្មករ​​ប្រើ​ប្រាស់​​រថយន្ត​កែច្នៃ​ដឹក​ឈើ​ប្រហែល​៤០​ម៉ែត្រ​គូប​ចេញពី​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ជា​រៀង​រាល​់​ថ្ងៃ​។លោក ឆាយ ធី ​មាន​ប្រសា​សន៍​​​ថា  ឈើ​ភាគ​ច្រើន​ត្រូវ​បាន​ដឹ​ក​ទៅ​វៀត​ណាម​ និង​ផ្សេង​ទៀត​ដឹក​មក​រា​ជ​ធានី​ភ្នំពេញ។ លោក​បាន​បន្ថែម​ថា “អាជ្ញាធរ​គ្មាន​សិទ្ធិ​រា​រាំង​រថយន្ត​ទាំង​នោះ និង​ដក​ហូត​ឈើ​ទាំង​នោះទេ ពីព្រោះ​​ក្រុម​ហ៊ុ​ន​ ទ្រី ភាព មាន​អាជ្ញា​​ប័ណ្ណ​ដឹក​ឈើ​”។ ក្រុមហ៊ុន​ ទ្រី ភាព អាហរ័ណ នីហរ័ណ កាលពី​ខែ​កុម្ភៈ ក៏​បាន​ទទួល​សិទ្ធិ​​ផ្តាច់​មុខ​ផង​ដែរ​​ក្នុង​ការ​ទិញ​ឈើ​ទាំង​អស់​ដែល​ក្រសួង​កសិកម្ម​កាប់​នៅ​ក្នុង​ខេត្ត​រតនគិរី។ លោក ប៉ែន ប៊ុណ្ណារ៍ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​អាដ​ហុក ដែល​កាល​ពី​សប្ដាហ៍​​មុន​បាន​ទទួល​ពាក្យ​បណ្ដឹង​អំពី​ការ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ពី​ជន​ជាតិ​ភាគ​តិ​ចឡាវ​១២៤​គ្រួសារ ដែល​រស់​នៅ​ក្នុង​តំបន់​នេះ​ បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​បាន​កាន់​កាប់​ដីសម្បទាន​មុន​ឆ្នាំ​២០១២​​​នៅ​ក្នុង​ខេត្ត​រតនគិរី កំពុង​កាប់​ឈើ​​​​ក្នុង​ល្បឿន​យ៉ាង​លឿន​ដែល​មិន​ធ្លាប់​មាន​ ហើយ​លក់​ឈើ​ដែល​កាប់​រួច​នោះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ទ្រី ភាព​។ លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា “ជា​រៀង​រាល់​ថ្ងៃ​ មនុស្ស​ទៅ​កាប់​ឈើ​​លក់​ឲ្យ​ក្រុម​ហ៊ុន​ ទ្រី ភាព”។ លោក​បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​​ប្រគល់​សិទ្ធិ​​ទិញ​ឈើ​ផ្ដាច់​មុខ​ទៅ​ឲ្យ​​ក្រុម​ហ៊ុន​នេះ​ថា “ គ្រោះ​ថ្នាក់​ណាស់​”។ លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា “មនុស្ស​គ្រប់​គ្នា​​ស្គាល់​គាត់​  ហើយ​​​ពួកគេ​ចូល​ទៅ​ក្នុង​ព្រៃ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ​។ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ គឺ​ជា​កន្លែង​រស់​នៅ​របស់​ថនិក​សត្វ​កម្រ​ ដូច​ជា​ដំរី ខ្លា និង​ខ្លាឃ្មុំ​ជាដើម​។ របាយការណ៍​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ “ វិទ្យាសាស្ត្រ” កាលពី​ថ្ងៃ​សុក្រ បាន​រក​ឃើញ​ថា កម្ពុជា​មាន​អត្រា​កាប់​បំផ្លាញ​​​ព្រៃ​ឈើ​ខ្ពស់​ជាង​គេ​ទី​៥​នៅ​ក្នុង​ពិភព​លោក​ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១២ ដោយ​ធ្វើ​ឲ្យ​បាត់​បង់​​គម្រប​ព្រៃ​ឈើ​អស់​ជាង​៧​ភាគរយ​ក្នុង​អំឡុង​ពេល​នោះ​៕​គឹមហឿន

ក្រុមហ៊ុន​​​កាប់​​​ឈើ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វព្រៃ​​ដែល​​​ទទួល​​​បាន​​​​​​ដីសម្បទាន​​​ក្រៅ​​​ផ្លូវ​​​ការ​​​

កាល​​​ពី​​​ម្សិលមិញ​​​ អភិបាល​​​​​​ខេត្ត​​​រតន​​​គិរី​​​បាន​​​លាត​​​ត្រដាង​​​ថា ក្រុមហ៊ុន​​​កសិឧស្សាហ​​​កម្ម​​​មួយ​​​ដែល​​​ជាប់​​​ចោទ​​​ថា កំពុង​​​​​​កាប់​​​ឈើ​​​ប្រណីត​​​ហាម​​​ឃាត់​​​​​​ទ្រង់ទ្រាយ​​​ធំ​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់​​​ក្នុង​​​ខេត្ត​​​​​​រតនគិរី​​​ ទទួល​​​បាន “ដី​​​​​​សម្បទាន​​​ក្រៅ​​​ផ្លូវ​​​ការ​​​” នៅ​​​ក្នុង​​​តំបន់​​​ការពារនេះ​​​។ កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ មន្ត្រី​​​មូលដ្ឋាន​​​ និង​​​អ្នក​​​ភូមិ​​​ជនជាតិ​​​ភាគ​​​តិច​​​ឡាវ ដែល​​​រស់​​​នៅ​​​ក្នុង​​​​​​ឃុំ​​​ជ័យ​​​ឧត្តម​​​ ស្រុក​​​លំផាត់​​​​​​ បាន​​​​​​ប្រទះឃើញ​​​​​​ឈើ​​​​​​ប្រណីត​​​មាន​​​បង់​​​លេខ​​​ និង​​​មាន​​​ទំហំ​​​ប៉ុនៗគ្នា​​​​​​រាប់​​​ពាន់​​​ដុំ​​​គរ​​​ទុក​​​​​​នៅ​​​ក្នុង​​​រោង​​​ម៉ាស៊ីន​​​​​អារឈើ​​​មួយ​​​កន្លែង​​​ ​​​របស់​​​ក្រុមហ៊ុន​​​ដូនពេញ​​​ អាហ្គ្រីកូ​​​ ខូលអិលធីឌី ដែល​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទំហំ​​​​​​៨.៨២៥​​​ហិកតា​​​នៅ​ក្នុង​ដែន​ជម្រក​​​សត្វព្រៃ​​​ ដែល​​​មាន​​​ទំហំ​​​​​​២៥០.០០០​​​ហិកតា​​​នេះ​​​​​​ក្នុង​​​ឆ្នាំ​​​២០១១។ ទោះ​​​ជាយ៉ាង​​​ណា​​​ លោក​​​ ជីម ផាក់​​​ មេឃុំ​​​ជ័យ​​​ឧត្តម​​​បាន​​​អះអាង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ឈើ​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​ប្រភេទ​​​ឈើ​​​គ្រញូងិង​​​មាន​​​សរសេរ​​​អក្សរ​​ “AH” ត្រូវ​​​បាន​​​កាប់​​​នៅ​​​ខាង​​​ក្រៅ​​​​​​តំបន់​​​​​​​​​សម្បទាន​​​​​​សេដ្ឋកិច្ច​​​ផ្លូ​​វការ​​ឆ្នាំ​​​២០១១​​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​នៅ​​​​​​ទីតាំង​​​មួយ​​​ទៀត​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់​​​។ លោក​​​ គង់...

ប្តីប្រពន្ធ​​​ពី​​​រនាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទ​​​ទិញ​​​ទារិកា​​​អាយុ​​​៦ខែ​​​ ដើម្បី​​​ទុក​​​យក​​​ទៅ​​​សុំ​​​ទាន​​​នៅ​​​ម៉ាឡេ​​​ស៊ី

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិលមិញ​​​ថា កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​​​​មនុស្ស ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​ និង​​​ប្រពន្ធ​​​​​​​​​ពី​​​បទ​​​ប៉ុន​​​ប៉ង​​​ឆ្លង​​​កាត់​​​​​​ប៉ុស្ដិ៍​​​ត្រួត​​​ពិនិត្យ​​​ព្រំដែន​​​​​​ប៉ោយ​​​ប៉ែត​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ ​​​ជាមួយ​​​ទារិកា​​​អាយុ​​​៦​​​ខែ​​​​​​ម្នាក់​​​ ដែល​​​​​​ពួក​​​គេ​​​​​​បាន​​​ទិញ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ដើម្បី​​​ទុក​​​យក​​​ទៅ​​​សុំ​​​ទាន​​​ជាមួយ​​​ខ្លួន​​​នៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​​​​​។ ឧត្តម​​​សេនីយ៍​​​ត្រី ព្រំ​​​ សន្ធរ​​​ នាយ​​​រង​​​​​ការិ​​​យា​​​ល័យ​​​នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ ​​​ហេង​​​ ឈុន​​​ អាយុ​​​៤៨​​​ឆ្នាំ​​​ និង​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ឈ្មោះ​​​ សំ ណា អាយុ​​​៣៨​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ប៉ុស្ដិ៍​​​ត្រួត​​​ពិនិត្យ​​​ជាមួយ​​​ទារិកា​​​ និង​​​បុរស​​​ពិការ​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​​​​ប្ដី​​​ប្រពន្ធ​​​ទាំង​​​ពីរ​​​​​​នាក់​​​នេះ​​​មាន​​​​​​បំណង​​​​​​យក​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី ដើម្បី​​​ឲ្យ​​​សុំទាន​​​តាម​​​ផ្លូវ​​​។ ឧត្តម​​​សេនីយ៍​​​ត្រី​​​ ព្រំ...

​វីដេអូ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​រ​ប​ស់​ ប៉ូឡុ​នស្គី ​បង្ហាញ​ថា មន្ត្រី​កម្ពុជា​​ប៉ន់ប៉ងទាប្រាក់​

រយៈ​ពេល​ពីរ​ថ្ងៃ​ ​មុន​ពេល​ជន​​​សង្ស័យ​ជន​ជាតិ​រុស្ស៊ីឈ្មោះ ​សេរហ្គេ​ ប៉ូឡុន​ស្គី ​(Sergei ​Polo​nsky) ​ត្រូវ​បាន​ចាប់ខ្លួន​កា​ល​ពីថ្ងៃច័ន្ទ​ ​តាម​សំណើ​របស់​អាជ្ញា​ធរ​ទីក្រុ​ង​មូស្គូ ​ជន​​​សង្ស័យ​រូបនេះ​បាន​បង្ហោះ​វី​ដេអូ​លើ​ទំព័រ​គេហទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន​​ ​ហើយ​វីដេអូ​នោះ​ហាក់​​​ដូច​​​ជា​បង្ហាញ​ថា ​ម​ន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​​​រូប​ប៉ន់ប៉ង​ទារ​​ប្រាក់​មួយ​លាន​ដុល្លារ​ ពី​អតីត​សេដ្ឋីរុស្ស៊ីរូ​ប​​នេះ​ ជាថ្នូរ​នឹង​សេរីភាព​របស់​លោក​។ ជន​​​សង្ស័យ​ឈ្មោះ ប៉ូឡុនស្គី ​ដែល​ធ្លាប់​​​ស្ថិតនៅក្នុង​ចំណោម​បុរស​អ្នក​មានទ្រព្យ​សម្បត្តិច្រើន​បំផុត​នៅប្រទេស​រុស្ស៊ី ត្រូវ​បាន​តុលាការ​ទីក្រុង​មូស្គូ ចោទប្រកាន់​កំ​បាំ​ង​មុខ​ កាលពីខែ​កក្កដា ពីបទ​បន្លំលួច​ប្រាក់​ចំនួន​១៧៦​លានដុល្លារ​ ពី​វិនិយោគិន​ផ្សេ​ង​ៗទៀត​ ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​និវេស​នដ្ឋាន​មិន​ចប់​មួយ​។ ​នៅ​ក្នុង​វីដេអូរយៈ​ពេល​ប្រាំបីនាទីដែ​ល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេប៊ុក កាលពី​ថ្ងៃ​ទី៩ខែ​វិច្ឆិកា​ ជន​​​សង្ស័យ​ឈ្មោះ ប៉ូ​ឡុ​ន​ស្គីព្រមទាំងមេធាវី ជនជាតិរុស្ស៊ី របស់ខ្លួ​ន​ឈ្មោះ ​អេឡិច​សាន​ដឺ ការ៉ាបូណូវ​ (Alex​a​n​der Karabo-nov) ​កំពុង​ព្យាយាម​ចរចា​ជា​លើក​ចុង​ក្រោយ​មួយតាមទូរស័ព្ទ​ ដើម្បី​ចៀ​ស​ផុតពី​ការ​ចាប់​ខ្លួន​ជន​​​សង្ស័យ​ជន​ជាតិ​រុស្ស៊ី​រូបនេះ​ ពី​សំណាក់​ក្រុម​មន្ត្រី​កម្ពុ​ជា​ដែល​កាលពីពេល​ថ្មីៗ​នេះ ​បាន​កំណត់​ថា...

អ្នកយក​ព័ត៌​មាន​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូ​ល​​ក្នុងសន្និសីទកាសែត​​​​ប៉ូឡុ​នស្គី ​ហើយត្រូវ​ឃាត់​ខ្លួន​ទៀត​

សន្និសីទសារព័ត៌​មាន​មួយ​ដែលត្រូវ​​បាន​រៀបចំ​កាលពី​ម្សិល​មិញ ដោយជន​ស​ង្ស័យ​ឈ្មោះ ​សេរហ្គេ ប៉ូឡុនស្គី ​(Sergei P​o​l​onsky) ​នៅ​ពន្ធនាគារ​ ប៉េហ្ស៊ី ​ក្នុងរាជ​ធា​នីភ្នំ​ពេញ​ មិន​បាន​ដំណើរ​តាម​ផែ​នកា​រ​ទេ​។ គួរ​បញ្ជាក់ ថា អតីត​មហាសេដ្ឋីជន​ជា​តិរុស្ស៊ី រូបនេះ​កំពុង​ជាប់ឃុំ នៅ​ពន្ធនាគារ​នេះ​ ដើម្បីរង់​ចាំ​ការ​ធ្វើ​បត្យាប័ន​ទៅ​ទីក្រុ​ង​មូស្គូ ដើម្បី​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ពី​បទ​លួចលេបយកប្រាក់​។ ប៉ូឡុនស្គី ​បាន​សរ​​សេរ​ជា​ភាសារុស្ស៊ី​ តាម​​ទំព័រ​ហ្វេសប៊ុក​ កាលពីថ្ងៃពុធ​ថា “នៅថ្ងៃទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ នៅ​ម៉ោង​១៥:០០​​នាទី​ម៉ោង​ក្នុងស្រុក​ សន្និសីទ​សារព័ត៌​មាន​មួយ​នឹង​ត្រូវ​បាន​រៀបចំនៅ​ពន្ធនាគា​រ​ក្រុង​ ក្នុង​រាជ​ធានីភ្នំពេញ”។​ ប៉ូឡុនស្គី ដែល​ធ្លា​ប់​ស្ថិត​ក្នុងចំ​ណោម​បុរស​​អ្នក​មានទ្រព្យ​ស​ម្បត្តិ​ច្រើន​បំផុត​​​​​នៅ​ប្រទេស​រុស្ស៊ី​នោះ​ បាននិង​កំពុង​​រស់​នៅ​លើ​កោះ​ឯកជន​មួយ​ក្នុង​ខេ​ត្ត​ព្រះសីហ​នុ​ មុន​ពេល​​ត្រូវ​បានចាប់​ខ្លួន​កា​ល​ពីថ្ងៃ​ច័ន្ទ ​តាម​​សំណើ​របស់​អាជ្ញាធរ​ក្រុ​ងមូស្គូ ដែល​បាន​ចោទ​ប្រកាន់​​អតីត​ម​​ហាសេដ្ឋី​រូបនេះកំបាំង​មុ​ខ កាលពីខែ​កក្កដា​ ពីបទ​បន្លំលួច​យក​ប្រាក់​​​​១៧៦​លានដុល្លារ​ពីវិនិយោគិន​ប្រហែល​​​៨០នាក់​ ​ក្នុង​គម្រោ​ង​អភិវឌ្ឍន៍​និវេសនដ្ឋាន​មិន​ទាន់រួច​រាល់​មួ​យ​។ ​នៅវេលា​ម៉ោង​ប្រហែល​២:៣០​នាទី​ ​ថ្ងៃ​​ម្សិលមិញ​អ្នក​សារព័ត៌មាន​ជាតិ ​និ​ង​រុស្ស៊ី​មួយ​ក្រុម​ រួម​ទាំង​ក្រុម​ការងារមានសមាជិក​បួន​​នាក់​ មក​ពីស្ថានីយ៍​ទូរ​ទស្សន៍​​រដ្ឋ​​ ​រុស្ស៊ី ​វ័ន ​(Russi​a 1​)​ ផង​បាន​ទៅដល់​ពន្ធនាគារ​ ប៉េ​ហ្ស៊ី ​ដែល​មាន​សន្តិសុខ​តិច​បំផុត​ ក្នុង​ខណ្ឌសែន​សុខ​ និង​ត្រូវ​បាន​នគរបាល​ណែនាំ​ឲ្យរង់ចាំ​នៅ​តុ​អង្គុយ​លេង​​​មួយក្បែរ​ពន្ធនាគារ​នោះ​។​ ​ក្រោយ​ម៉ោង​៣រសៀល​ ជន​ជាតិរុ​ស្ស៊ី...