Saturday, July 4, 2020
Home Authors Posts by Ben Woods

Ben Woods

90 POSTS 0 COMMENTS
Associate editor

អភិបាល​ខេត្ត​បន្ទាយមាន​ជ័យ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

នគរបាល​បាន​និយាយ​ថា លោក​ ទ្រី ណារិន​ អាយុ​៣៦​ឆ្នាំ​ អភិបាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​បាន​ស្លាប់​​ក្នុង​គ្រោះថ្នាក់់​ចរា​ចរ​ណ៍​​មួយ​កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ម្សិលមិញ​នៅ​ពេល​រថ​យន្ត​​ដែល​​​គាត់​កំពុង​ជិះ​នោះ​បាន​បុក​ពី​ក្រោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ក្នុង​ខេត្ត​បាត់​ដំបង​។ លោក​ សាត គឹមសាន នាយ​នគរ​បាល​ចរាចរ​ខេត្ត​បាត់​ដំបង​បាន​មាន​ប្រសា​សន៍​ថា​ លោក ទ្រី ណារិន បាន​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ​ដើម្បី​ចូល​រួម​ប្រជុំ​ តែ​ពេល​នោះ​អ្នក​បើក​បរ​រថយន្ត​​បាន​ព្យា​យាម​បើក​ជែង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ក្នុង​ល្បឿន​ប្រហែល​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ លោក​ គឹមសាន បាន​ថ្លែង​ថា “ អ្នក​បើក​បរ​បាន​ព្យាយាម​បើក​ជែង​រថ​យន្ត​ធុន​ធំ​នោះ​ ប៉ុន្តែ​ពេល​នោះ​មាន​រថ​យន្ត​នៅ​ខាង​មុខ​ អ្នក​បើក​បរ​បាន​បង្ខំ​ចិត្ត​បើក​​ចូល​​ចំណែក​ផ្លូវ​​របស់​ខ្លួន​វិញ​ ហើយ​រថយន្ត​នេះ​បាន​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថ​យន្ត​ធុន​ធំ​នោះ​តែ​ម្ដង​”។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​ ទ្រី ណារិន ដែល​អង្គុយ​នៅ​កៅអី​ក្រោយ​ផ្នែក​ខាង​ស្ដាំ​នៃ​រថយន្ត​តូយូ៉តា​របស់​លោក​​ ដោយ​មិន​បាន​ពាក់​ខ្សែ​ក្រវាត់​ការពារ​សុវត្ថិភាព​នោះ​ បាន​រង​របួស​ធ្ងន់​ ហើយ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​​ពេល​បញ្ជូន​​​ចេញ​ពី​កន្លែ​ង​កើត​ហេតុ​​នៅ​ក្នុង​ស្រុក​មោង​ប្ញស្សី​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ក្នុង​ក្រុង​បាត់​ដំបង​។ លោក​បាន​បន្ថែម​ថា អ្នក​បើក​បរ​រថយន្ត​​ដែល​បាន​ពាក់​ខ្សែ​ក្រវាត់​ការ​ពារ​សុវត្ថិភាព​បាន​រង​របួស​ស្រាល​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​គ្រោះ​​​ថ្នាក់​នោះ។ ឧត្តមសេនីយ៍​ឯ​ក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​សន៍​ថា គេ​កំពុង​ដំណើរ​ការ​ជ្រើសរើ​ស​អ្នក​ជំនួស​តំណែង​​​​លោក​...

បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​ផ្តន្ទាទោស​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​១៧ឆ្នាំ​

មន្ត្រី​តុលាការ​ម្នាក់​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញសាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោសបុរស​ជន​ជាតិ​ចិន​​អាយុ​៣៨ឆ្នាំ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​៧​ឆ្នាំ​ ពី​បទ​រំលោភ​​​ក្មេង​ស្រី​អាយុ១៧ឆ្នាំ​ម្នាក់​​ក្នុង​សង្កាត់​ ព្រែក​ប្រា ខណ្ឌមានជ័យ​ រាជ​ធានី​ភ្នំ​ពេញ​ កាល​​ពីខែ​ធ្នូ​ ឆ្នាំ​មុន។​ លោក សួស សំអាត ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “តុលាការ​បាន​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ លូ ជិនតុង ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧​ឆ្នាំ​ ហើយ​បាន​បង្គាប់​ឲ្យ​គាត់​បង់​ប្រាក់​សំណង​ជំងឺចិត្ត​ទៅ​ឲ្យ​ជន​រង​គ្រោះ​ចំនួន​១២លាន​រៀល​”។ លោក លូ ជិនតុង ជា​អ្នក​គ្រប់​គ្រង​ហិរញ្ញ​វត្ថុនៅ​ក្រុម​ហ៊ុន Global Taxi ត្រូវ​បាន​​នគរ​បាល​​​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស​ចាប់​ខ្លួន​ កាល​ពី​ខែ​មីនា ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​រំលោភ​​កូន​ស្រី​ម្ចាស់​ហាង​ម្នាក់​អាយុ​១៧ឆ្នាំ​ កាលពី​ខែ​ធ្នូ​។ ​យោង​តាម​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រឆាំង​ជន​រួម​ភេទ​ជាមួយ​កុមារ​ បាន​ឲ្យ​ដឹង​ថា លោក លូ ជិន​តុង​ត្រូវ​ជា​មិត្ត​ភក្តិ​របស់​​ឪពុក​ក្មេង​ស្រី​​រង​គ្រោះ​​លោក​ យី គឹមហុង អាយុ​៣៨ឆ្នាំ​ ហើយ​គាត់​តែង​តែ​ទៅ​លេង​ផ្ទះ​របស់​ក្មេង​ស្រី​​រង​គ្រោះ​ញឹក​ញាប់​បំផុត។ អំឡុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​កាលពី​ថ្ងៃទី​២២ ខែ​តុលា លោក គឹមហុង បាន​លើក​ឡើង​ថា លោក លូ ជិន​តុង បាន​គេច​​ខ្លួន​ទៅ​ប្រទេស​ចិន​អស់​រយៈពេល​បី​បួន​ខែ​ហើយ បន្ទាប់​ពី​រំលោភ​កូន​ស្រី​របស់​​គាត់​រួច​ ហើយ​តំណាង​របស់​ក្រុម​ហ៊ុន Global Taxi បានយល់​ព្រម​បង់​ប្រាក់​ចំនួន​៤០០ដុល្លារ​ឲ្យ​គាត់​ ប្រសិន​បើ​គាត់​យល់​ព្រម​មិនដាក់​ពាក្យ​​បណ្ដឹង​​ទៅកាន់​នគរបាល​។ លោក គឹមហុង​ បាន​និយាយ​អំឡុង​ពេល​បើក​សវនាការ​កាលពី​សប្តាហ៍​មុន​ថា “គាត់​បាន​រំលោភ​កូន​ស្រី​របស់​ខ្ញុំ​ នៅ​ពេល​ប្រពន្ធ​របស់​ខ្ញុំ​ និង​ខ្ញុំ​ទុក​នាង​ឲ្យ​នៅ​ផ្ទះ​ម្នាក់​ឯង”។ ប៉ុន្តែ លោក លូ ជិនតុង បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។ លោក លាង អេង តំណាង​ក្រុម​ហ៊ុន  Global ​Taxi កាលពី​ម្សិលមិញ​បាន​បដិសេធ​ថា ក្រុម​ហ៊ុន​មិន​បានផ្តល់​​ប្រាក់​ទៅ​ឲ្យលោក ​គឹម​ហុង​ ជា​ថ្នូរ​នឹង​ការមិន​ដាក់​ពាក្យ​បណ្តឹង​ឡើយ​ ប៉ុន្តែ លោក​បាន​អះ​អាង​ថា លោក លូ ជិនតុង​ មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​​ឡើយ។ លោក លាង អេង​ បាន​និយាយថា “ វា​អ​យុត្តិធម៌​ណាស់​សម្រាប់​លោក លូ ជិន​តុង។​មេធាវី​របស់​ក្រុម​​ហ៊ុន​នឹង​ប្តឹង​ជំទាស់​សាល​ក្រម​នេះ”។ លោក យី មូ ដែន អនុប្រធាន​ក្រុម​ការ​ងារ​​​ចុះ​អនុវត្ត​ផ្ទាល់​នៅ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​អប​អរ​សាទរចំពោះ​សេចក្តី​សម្រេច​​របស់​តុលាការ​។ លោក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា “សាល​ក្រម​​​​នៅ​ថ្ងៃ​នេះ​បាន​ផ្តល់​យុត្តិធម៌​ទៅ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ៕ ស៊ុយ​ឈាង​

លោក​ ប៉ូឡុនស្គី ដែល​​​កំពុង​​​ជាប់​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​ប៉េហ្ស៊ី​​​រង់ចាំ​​​ការ​​​ធ្វើ​​​បត្យាប័ន​​​ទៅ​​​កាន់​​​ប្រទេស​​​រុស្ស៊ី​​​

បន្ទាប់​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​នៅ​​​កោះរ៉ុង ​​​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ លោក​​​ សេរហ្គេ ប៉ូឡុន​​​ស្គី (Sergei Polonsky) អតីត​​​មហាសេដ្ឋីរុស្ស៊ី ដែល​​​គេ​​​តាម​​​ចាប់​​​ខ្លួន​​​ ត្រូវ​​​បាន​​​បញ្ជូន​​មក​​​កាន់​​​ពន្ធនាគារ​​​​​​ប៉េហ្ស៊ី ក្នុង​​​រាជធានីភ្នំពេញ​​​កាលពីម្សិលមិញ​​​ ដើម្បី​​​រង​​​់ចាំ​​​ការ​​​ធ្វើ​​​បត្យាប័ន​​​ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ ជាទី​​​ដែល​​​​​​លោក​​​នឹង​​​ត្រូវ​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​​​​បទ​​​កេង​​​បន្លំ​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​។ លោក​​​ ប៉ូឡុនស្គី អាយុ​​​៤១​​​ឆ្នាំ​​​ ដែល​​​កាល​​​ពី​​​សប្ដាហ៍​​​មុ​​​ន​​​ត្រូវ​​​បាន​​​ចុះ​​​ឈ្មោះ​​​បន្ថែម​​​នៅ​​​ក្នុង​​​​​​បញ្ជី​​​​​​របស់​​​​​​​​​​​​នគរ​​​បាល​​​អន្តរជាតិ​​​អាំងទែប៉ូល​​​ថា ជា​​​ឧក្រិដ្ឋ​​​ជន​​​ដែល​​​គេ​​​តាម​​​ចាប់​​​ខ្លួន​​​បំផុត​​​​​​ពាក់​​​ព័ន្ធ​​​​​​នឹង “​​​ការ​​​ឆបោក​​​​ទ្រង់ទ្រាយ​​​ធំ​​​” ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​លើ​​​កោះ​​​រ៉ុង​​​ ​​​​​​មុន​​​ពេល​​​ថ្ងៃ​​​ត្រង់​​​បន្តិច​​​ បន្ទាប់​​​ពី​​​​​​ព្យាយាម​​​​​​រត់​​​គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​អស់​​​ជាច្រើន​​​ម៉ោង​​​ ដោយ​​​មាន​​ជំនួយ​​​ពី​​​គូ​​​កន​​​មួយ​​​ចំនួន​​​។ លោក​​​ត្រូវ​បាន​​​បញ្ជូន​​​មក​​​កាន់​​​រាជធានីភ្នំពេញ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្ដោះអាសន្ន​​​​​​ពេញ​​​មួយ​​​យប់​​​នៅ​​​ឯ​​​ក្រសួង​​​មហាផ្ទៃ​​​។ ឧត្ដមសេនីយ៍​​​ឯក...

ប៉ូឡុន​ស្គី ត្រូវ​ចាប់​ខ្លួន​​ក្រោយ​ការ​ប៉ុន​ប៉ង​រត់​គេច​​នៅ​លើ​កោះ​រ៉ុង​

សាក្សី​និង​នគរ​បាល​ជាន់​ខ្ពស់​​បាន​និយាយ​ថា មហាសេដ្ឋី​រុស្ស៊ី សេរហ្គេ ប៉ូឡុន​ស្គី ដែល​អាជ្ញាធរ​ក្រុង​មូស្គូ កំពុង​តាម​ចាប់​ខ្លួន​ដើម្បី​នាំ​យក​ទៅ​ប្រឈម​នឹង​កា​រ​ចោទ​ប្រកាន់​ពី​ប​ទ​កេងបន្លំ​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ​នៅ​លើ​កោះ​រ៉ុង​ នៅ​​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ​ ក្រោយ​​​ពី​ប៉ុន​ប៉ង​រត់​គេច​ពីការ​ចាប់​​ខ្លួន​​។ ឧត្តម​សេនីយ៍​ឯក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​ បាន​មាន​ប្រសាសន៍​ថា “ គាត់​បាន​ព្យាយាម​គេច​ខ្លួន​ ហើយ​គាត់​បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​លើ​កោះ​រ៉ុង​ ប៉ុន្តែ​យើង​​​នៅ​តែ​ចាប់​ខ្លួន​គាត់​បាន​”។ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ខណៈ​ពេល​ដែល​​ភាគី​កម្ពុជា​មិន​ទាន់ជូន​ដំណឹង​ទៅ​អាជ្ញាធរ​រុស្ស៊ី អំពីការ​ចាប់​ខ្លួន​លោក​ ប៉ូឡុន​ស្គី នៅ​ឡើយ​នោះ ពាណិជ្ជករ​វ័យ​៤១​ឆ្នាំ​រូប​នេះ​ នឹង​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​កាន់​មាតុ​ប្រទេស​របស់​គាត់​ “ ឆាប់​ៗ​តាម​ដែល​អា​ច​ធ្វើ​ទៅ​បាន”។ ឧត្តម​សេនីយ៍​ត្រី តាក់ វណ្ណថា ស្នង​ការ​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​​​បាន​ដេញ​តាម​​លោក​ ប៉ូឡុន​ស្គី តាំ​ង​ពី​ពេល​ទៀប​ភ្លឺ​ ប៉ុន្តែ​យើង​ចាប់គាត់​មិន​បាន​សោះ រហូត​ដល់​ម៉ោង​១១​ព្រឹក”។ លោក តាក់ វណ្ណថា បាន​មាន​ប្រសាសន៍​ទៀត​ថា នគរ​បាល​បាន​ឃាត់​ខ្លួន​​ជន​បរទេស​ពីរនាក់​ទៀត​ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​បា​ន​ជួយ​លោក ប៉ូឡុន​ស្គី ឲ្យ​រត់​គេច​ខ្លួន​​មួយ​សន្ទុះ​ដើម្បី​ធ្វើការ​សាក​សួរ​ ប៉ុន្តែ​លោក​បដិសេធ​​​មិន​បញ្ចេញ​ឈ្មោះ​បុរស​ទាំង​បីនាក់​នោះ​ទេ។ រូប​ថត​បង្ហោះ​ក្នុង​គេហទំព័រ ខេមបូឌា អ៊ិច​ប្រេស​ ញូស ហៅកាត់​ថា CEN បង្ហាញ​ពី​ជន​បរទេស​ទាំង​​ពីរ​នាក់​ខាង​លើ​ ម្នាក់​ជា​ជន​ជាតិ​រុស្ស៊ីឈ្មោះ វ៉ាឡេរី ណូវីកូវ និង​​​ជន​ជាតិ​អ៊ុយក្រែន​ឈ្មោះ​ អាតួ យ៉ាវ៉ស្គីអ៊ី ដែល​ជា​ក្មួយ​ប្រុស​របស់​ឈ្មោះ វ៉ាឡេរី ណូវីកូវ​ ហើយ​អ្នក​ទាំង​ពី​រ​នេះគឺ​ជា​អ្នក​ធ្វើការ​ឲ្យ​លោក​ ប៉ូឡុនស្គី។ បុរសទាំង​ពីរ​អម​ដោយ​លោក ប៉ូឡុន​ស្គី និង​បុរស​កម្ពុជា​ត្រូវ​បាន​បង្ហាញ​រូប​ភាព​ពេល​ត្រូវ​នគរ​បាល​ដាក់​ខ្នោះ​បណ្ដើរ​ចុះ​ពី​ Victory Pier​ ក្នុង​ខេត្ត​ព្រះសីហនុ។ លោក តាក់ វណ្ណថា បាន​មាន​ប្រសាសន៍​ថា “មាន​តែ​លោក ប៉ូឡុន​ស្គី ម្នាក់ទេ​ដែល​មាន​ឈ្មោះ​​ក្នុង​ដីកា​ចាប់​ខ្លួន​ពី​ភ្នំពេញ...។​បី​នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​នៅ​ល្ងាច​នេះ​”​។ លោក​ ប៉ូឡុន​ស្គី ដែល​រស់​នៅ​លើកោះ​ដែក​គោល​ ជា​កោះ​ឯក​ជន​តូច​មួយ​ក្បែរកោះ​​​​​​​រ៉ុង​ ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដោយ​​កំបាំង​មុខ​កាលពី​ខែ​កក្កដា ពីបទ​កេង​បន្លំ​ប្រាក់​ចំនួន​១៧៦​លាន​ដុល្លារ​ ពីវិនិយោគិន​ប្រមាណ​៨០​នាក់​​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​​ន៍​មួយ​ឈ្មោះ Kutuzovskaya Mile ក្នុង​ទីក្រុង​មូស្គូ ដែល​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​។ កាលពី​សប្ដាហ៍​មុន​លោក ប៉ូឡុន​ស្គី ត្រូវ​បា​ន​នគរ​បាល​អន្តរ​ជាតិ​អាំង​ទែប៉ូល ចុះនៅ​​​​​ក្នុង​បញ្ជី​​ឈ្មោះ​​​​ឧក្រិដ្ឋជន​ដែល​ខ្លួន​ចង់​ចាប់​បំផុត​ពីបទ “ ឆបោក​ទ្រង់​ទ្រាយ​ធំ”។ លោក ប៉ូឡុន​ស្គី ក៏​បាន​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​បីខែ​ផង​ដែរ​​កាលពី​ដើម​ឆ្នាំនេះ ពីបទ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​កម្ពុជា​ដើ​រ​ទូក​ប្រាំមួយ​នាក់​ កាលពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំមុន​។ អ្នក​រស់​នៅ​លើ​កោះ​រ៉ុង ជាកោះ​មួយ​ដែល​ភ្ញៀវ​ទេស​ចរ​ទូទៅ​ និង​ទេសចរ​សម្ពាយ​​​​ចូល​ចិត្ត​ទៅ​​​ទស្សនា​នោះ បាន​រៀប​រាប់​ពី​ហេតុ​ការណ៍​មុ​ន​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​បុរស​ជន​ជាតិ​រុស្ស៊ីរូប​នេះ​បាន​។ លោក ភែឌី រ៉ូប៊ីន​សុន អ្នក​គ្រប់​គ្រង​រមណី​​​​​យ​ដ្ឋាន​​កោះ​ស្វា ជា​កន្លែង​ដែល​បុរស​ជន​ជាតិ​រុស្ស៊ី​​​រូប​នេះ​ចូល​ចិត្ត​ទៅ​កម្សាន្ត​ ​និយាយ​ថា “នគរ​បាល​បាន​ជិះអូប័រ​មក​នៅម៉ោង​ប្រហែល​៧​ព្រឹក​ យ៉ាង​ហោច​ណាស់​ក៏មាន​គ្នា​៣០​នាក់​ដែរ​”។ លោក រ៉ូប៊ីន​សុន ​​និយាយ​ថា នគរ​បាល​បាន​រុក​រក​ក្នុង​​ព្រៃ​ក្រាស់​លើ​កោះ​នោះអស់​រយៈ​ពេល​ជា​ច្រើ​នម៉ោង​ មុន​ពេល​រក​លោក​ ប៉ូឡុន​​​​​​ស្គី ឃើញ​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​បន្តិ​ច​ ហើយ​ក៏​​បាន​នាំខ្លួន​គាត់​ទៅ​ក្រុង​ព្រះ​សីហនុ​​ភ្លាមៗ​។ គាត់​បាន​និយាយ​ទៀត​ថា “នគរ​បាល​បាន​​ឆែក​ឆេរ​​​សព្វ​​ជុំ​វិញ​បរិវេណ​ បារ៉ាដាយ បាំង​កាឡូ ព្រមទាំង​បាំង​កាឡូរបស់​យើង​ផង​ដែរ​។​​គាត់ពិត​ជា​ចូល​ចិត្ត​នៅ​លើ​កោះ​នេះណាស់​ ពី​ព្រោះគាត់​មាន​ទម្លាប់​មក​ប៉ាវ​គេឯង​ផឹក​ស៊ី​ពេញ​មួយ​បារ”។ អ្នក​ស្រី គ្រីស្ទីណា ហាត​ហ្វេល អ្នក​គ្រប់​គ្រង​រមណីយដ្ឋាន​ បារ៉ាដាយ បំាង​កាឡូ (Para-dise Bungalows) បាន​អះអាង​ថា លោក ប៉ូឡុ​ន​ស្គី បាន​ស្នាក់​នៅ​រមណីយដ្ឋាន​របស់អ្នកស្រីមុន​ពេល​​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ុន្តែ​និយាយ​ថា ​ពេល​នោះ​​អ្នកស្រី​មិន​បាន​នៅ​កោះ​រ៉ុង​ទេ។ អ្នកស្រី​និយាយ​ទៀត​ថា “មាន​ទូក​នគរ​បាល និង​នគរ​បា​ល​យ៉ាង​ច្រើន​។ វា​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​”។ លោក រស់ ស៊ីថា មេធាវី​របស់​លោក ប៉ូ​ឡុនស្គី បាន​មាន​ប្រសាសន៍​ថា កូន​ក្ដី​របស់​លោក​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំពេញ​​កាល​ពី​ល្ងាច​ម្សិលមិញ​។ លោក​បាន​ប្រសាសន៍​ថា “នគរ​បាល​បាន​នាំ​ខ្លួនគាត់​ពី​កំពង់​សោម ឆ្ពោះ​ទៅ​ភ្នំពេញ​​នៅ​យប់​នេះ ពីព្រោះ​នគរ​បាល​អន្តរជាតិ​  ចង់​ចាប់​ខ្លួន​គាត់​”។ លោក​បាន​បន្ថែម​ថា លោក​នឹង​ជួប​ជាមួយ​កូន​ក្ដី​របស់​លោក​នៅ​ថ្ងៃ​នេះ​។ តំណាង​ស្ថាន​ទូត​រុស្ស៊ី​ក្នុង​រាជធានីភ្នំពេញ បដិសេធ​មិន​ធ្វើការ​បំភ្លឺ​ទេ។ អំឡុង​ប​​ទ​សម្ភាស​​មួយ​ក្នុង​រាជធានីភ្នំពេញ​ កាលពីថ្ងៃ​សុក្រ​ តំណាង​របស់​លោក ប៉ូឡុន​ស្គី រួ​ម​ទាំង​លោក ណូវីកូវ ដែល​ជា​ទីប្រឹក្សា​​ជំនិត​ម្នាក់​ បាន​និយាយ​ថា ថៅកែ​របស់​ពួកគេ​មាន​ឱកាស​តិច​តួ​ច​ណាស់​ក្នុង​ការ​ទទួល​បាន​សវនា​ការ​យុត្តិធម៌​នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រសិន​បើ​គាត់​មិន​ដោះ​ស្រាយ​ជាមួយ​បណ្ដា​វិនិយោ​គិន​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ Kutuzovskaya Mile ​ជាមុន​ទេ​នោះ។ លោក ហាហ្គៃ ពីបកូ នាយក​គ្រប់​គ្រង​ក្រុម​​ហ៊ុន​ប៉ូឡូនៀ​ម (Plonium) ជា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ថ្មី​របស់​លោក ប៉ូឡុន​ស្គី ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា “ គាត់​ចង់​ទៅ​មូស្គូ ដូច្នេះ​ប្រសិន​បើ​គេ​អាច​សន្យា​ជាមួយ​គាត់​ ជាការ​សន្យា​ពិត​ប្រាក​ដ​មួយ​ថា គេ​នឹង​មិន​ចាប់​ខ្លួន​គាត់​ ឬ​ឃុំ​ខ្លួន​គាត់​ឲ្យ​នៅ​ក្នុង​ផ្ទះ​នោះ គាត់​នឹង​ទៅ​មូស្គូ​”។ លោក​ ពីប​កូ ​និយាយ​ថា លោក ប៉ូឡុន​ស្គី បាន​សុខ​ចិត្ត​ផ្ដល់​សំណង​ដល់​បណ្ដា​វិនិយោ​គិន ​នៅ​​​ក្នុង​គ្រោង​ Kutuzovskaya Mile ហើយ​បាន​សន្យា​សាង​សង់​បញ្ចប់​គម្រោ​ងនេះ​។ លោក​បាន​និយាយ​ទៀត​​ថា “បន្ថែម​ពី​លើ​​អគា​រ​លំនៅ​ដ្ឋាន​រួម​ដែលពួកគេ​នឹង​ទទួល​​បាន​ គាត់​ចង់​ផ្ដល់​សំណង​ដល់​ពួកគេ​សម្រាប់​ កា​រ   ជា​ទឹក​ប្រាក់​ក្នុង​ម្នាក់​ៗ​១២០​.០០០​ដុល្លារ ក្នុងចំណោម​ភាគី​ពាក់​ព័ន្ធ​ប្រហែល​៨០​នាក់​”។ លោក​បាន​គូស​បញ្ជាក់​ពីការ​អះ​អាង​របស់​លោក ប៉ូឡុន​ស្គី ដែល​ថា អតីតដៃគូ​រក​ស៊ី​នៅ​ក្នុង​ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​ Mirax Group ​រ​បស់​លោក​ដែល​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ក្រុម​ហ៊ុន Potok ចាប់​​តាំង​ពី​ពេល​នោះ​មក​ ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​លោក​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​។ លោក​ ពីបកូ ​បាន​និយាយថា ​ស្ថាន​ភាព​ផ្លូវ​ច្បាប់​នាពេល​បច្ចុប្បន្ន​របស់​លោក ប៉ូឡុន​ស្គី ចាំ​បាច់​ត្រូវ​មាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់ ពោល​គឺ​ជាមួយ​បណ្ដា​វិនិយោគិន ​មុន​ពេល​សត្រូវ​មាន​ឥទ្ធិពល​របស់​គាត់​អាច​​ធ្វើ​ឲ្យ​មាន​​ការ​ចាប់​​គាត់​ឃុំ​ខ្លួននៅ​ក្នុង​ប្រទេស​រុស្ស៊ី។ គាត់​និយាយ​ថា “ ដោយ​សារ​តែ​ពួក​គេ​   យល់​ថា បញ្ហា​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​ឆាប់ៗ​នោះ​ ពេល​នេះ​ពួកគេ​កំពុងតែ​​ព្យាយាមខ្នះ​ខ្នែង​​ជំរុញឲ្យ​នគរ​បាល​អំាង​ទែប៉ូល​​​ដោះ​ស្រាយ​”។ លោក ណូវីកូវ និយាយ​​ថា លោក ប៉ូឡុន​ស្គី មាន​គម្រោង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​​ទៅ​កាន​់​ប្រទេស​រុស្ស៊ី​កាលពីម្សិលមិញ ដើម្បី​លុប​ឈ្មោះ​របស់​​គាត់​​ចេញ​។ គាត់និយាយ​ថា “ពេល​នេះ​លោក ប៉ូឡុន​ស្គី មាន​សំបុត្រ​​យន្ត​ហោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកាដើម្បី​​ត្រឡប់​មក​ក្រុង​មូស្គូ​វិញ ប៉ុន្តែ​អ្នក​យល់​ទេ មាន​បញ្ហា​ជា​ច្រើន​ណាស់ មាន​ទាំង​អំាង​ទែប៉ូល​ ទាំង​​នគរ​បាល​”។ លោក ពីបកូ បាន​បន្ថែ​ម​ថា អ្នក​ស៊ើប​អង្កេត​ អូឡេក ស៊ីល​ឆេនកូ នៅ​ក្នុង​រឿង​ក្ដី​កេង​បន្លំ​ប្រាក់​របស់​ចៅហ្វាយ​នាយគាត់​ ក៏​ជា​ដើម​​ហេតុ​ក្នុង​រឿង​នេះ​ដែរ។ “ ស៊ីល​ឆេនកូ គឺ​ជា​អ្នក​​​ដោះ​ស្រាយ​​រឿង​ក្ដី​របស់​លោក ប៉ូ​ឡុន​​ស្គី  គាត់​​​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់លោក ម៉ាកនីតស្គី” នេះ​ជា​អ្វី​ដែល​លោក​ ពីបកូ ​បាន​និយាយ​​សំដៅ​ដល់​ករណី​របស់​​គណនេយ្យ​ករ​ជន​ជាតិ​រុស្ស៊ី​ឈ្មោះ សេរហ្គេ ម៉ាកនីតស្គី ដែលបាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ដោយ​សារ​ជំងឺ​រលាក​លំពែង​​គ្មាន​ការ​ព្យាបាល​ក្នុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​ចំពោះ​ការ​ចោទ​ប្រកាន់​នគរ​បាល​ស៊ើប​អង្កេត​​ថា​មាន​ការ​​ពាក់​ព័ន្ធ​នឹង​ការ​គេ​ច​ពន្ធ​យ៉ាង​ច្រើន​។ ក្រោយ​ពីការ​ស្លាប់​របស់​គាត់ ក្រសួង​រតនា​​គារ​​សហរដ្ឋអាមេរិក​ បាន​ចុះ​បញ្ជី​ខ្មៅ “មនុស្ស​១៨​នាក់​ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឃុំ​ខ្លួន​ ការ​រំលោភ​បំពាន ឬការ​ស្លាប់​របស់​លោក សេរហ្គេ ម៉ាកនីតស្គី” រួម​ទាំង​លោក ស៊ីល​ឆេន​កូ ប្រធាន​ក្រុម​​ស៊ើប​អង្កេត​ក្នុង​ករណី​របស់​គណនេយ្យករ​រូ​ប​​នេះ និង​បុគ្គល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ពាក់​ព័ន្ធ​នឹង​ការ​ព្យាបាល​រប​ស់​គាត់​ផង​ដែរ។ ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ទីស្នាក់​ការ​កណ្ដាល​នគរ​បាល​អន្តរជាតិ​អាំង​ទែប៉ូល ក្នុងទីក្រុង​លីយ៉ុង ប្រទេស​បារាំង កាលពី​សប្ដាហ៍​មុន​លោក ប៉ូឡុន​ស្គី បាន​ទាម​ទារ​ឲ្យ​ទីភ្នាក់​ងារ​ អនុ​វត្តន៍​ច្បាប់​អន្តរ​ជាតិ​​មួយ​នេះ​លុប​ឈ្មោះ​របស់​គាត់​ចេញពីទិន្នន័យ​កុំ​ព្យូទ័រ​របស់​ពួកគេ​ ​ដោយ​លោក​បាន​​លើក​ឡើ​ង​ពីភាព​ស្រដៀង​គ្នា​រវាង​រឿង​ក្ដី​របស់​គាត់ទៅ​នឹង​​រឿង​ក្ដី​របស់​លោក សេរហ្គេ ម៉ាកនីតស្គី។ លោក ប៉ូឡុន​ស្គី បាន​លើក​ឡើង​ថា តាម​រយៈ​ការ​រក្សា​ទុក​ឈ្មោះ​របស់គាត់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​តាម​ចាប់​ខ្លួន​ អាំង​ទែ​ប៉ូលកំពុង​តែ​ “ធ្វើឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​” ហើយ​ទុក​ឱកាស​ឲ្យលោក ស៊ីល​ឆេន​កូ ប្រើ​ប្រាស់​សេរីភាព​របស់​ខ្លួន​ដើម្បី ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​បន្ថែម​ទៀត​​”។     កាលពី​ឆ្នាំ​២០០៨ ទស្សនា​វដ្តី Forbes ​បាន​ប៉ាន់​ប្រ​មាណ​ថា ​ទ្រព្យ​សម្បត្តិ​របស់​លោក ប៉ូឡុន​ស្គី មាន​ចំនួន​១,២ពាន់​ដុល្លារ ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មហាសេដ្ឋី​មាន​បំផុត​ម្នាក់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ​កាល​ពី​ថ្ងៃ​សុក្រ លោក ណូវីកូវ បាន​​បដិ​សេធ​មិន​និយាយ​ថា ពេល​នេះ​ម​ហា​សេដ្ឋី​ធ្លាក់​ខ្លួន​រូប​នេះ​មាន​ប្រាក់​ប៉ុន្មាន​ទេ ប៉ុន្តែ​និយាយ​​ថា វា​គ្រប់​គ្រាន់​សម្រាប់​ការ​វិនិ​យោគ​​មួយ​ដែល​​គ្រោង​ចំណាយ​​២០​លាន​ដុល្លារ នៅ​ក្នុង​​ក្រុម​ហ៊ុន​ ប៉ូឡូនៀម។គាត់​និយាយ​ថា “គាត់​មាន​ប្រាក់​​២០​លាន​ដុល្លារ​សម្រាប់​ការ​វិនិយោគ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​”៕ សុខុម (​រាយការណ៍​បន្ថែម​ដោយ​ Joshua Wilwohl )  

ត្រូហ្វីម៉ូវ ជន​​​ជាតិ​​​រុស្សី ​​​​​រំលោភ​​​​​​​​​កុមារ​​​នឹង​​​ឡើង​​​តុលាការ​​​នៅ​​​ក្រុង​​​មូ​ស្គូ

ជន​ជាតិ​រុស្ស៊ី​​ឈ្មោះ អាឡិច​សាន់ឌ័រ  ត្រូ​ហ្វីម៉ូវ (Alex​​​an​​​der Trofimov) ដែល​ជា​ជន​​​រួម​​​ភេទ​​​​កុមារ និង​​​ដែល​​​បាន​រំលោភ​កុមារ​អនាថា​​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​កំពុង​ត្រួត​ពិនិត្យ​ការ​អភិវឌ្ឍ​រមណីយ​​​ដ្ឋាន​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣០០​លាន​ដុល្លារ​​​​នៅ​ក្នុង​សមុទ្រ​​​​កម្ពុជា​។ យោង​តាម​សេចក្តី​ប្រកាស​មួយ​​ដាក់​តាម​គេហ​ទំព័រ​របស់​គណៈ​កម្មា​ធិការ​សើុប​អង្កេត​រុស្ស៊ី​ក្នុង​ទីក្រុង​មូ​ស្គូ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​ អ្នក​​​រួម​​​ភេទ​​​​កុមារ​ជា​ជន​បរទេស​មាន​ឈ្មោះ​អសោចនៅ​កម្ពុជា​ ដែល​ត្រូវ​បាន​ធ្វើ​បត្យា​ប័ន​ទៅ​ប្រទេស​រុស្ស៊ី កាល​ពី​ខែ​មិថុនា​ ឆ្នាំ​មុន​​​រូប​​​នេះ​​​​ គ្រោង​ឡើង​តុលាការ​​​​នៅ​ក្នុង​ទីក្រុង​មូស្គូ ជាប់​ចោទ​ពី​បទ​រំលោភ​ និង​បៀត​បៀន​ផ្លូវ​ភេទ​ក្មេង​ស្រី​ចំនួន​​២០​ករណី​​​​នៅ​ក្នុង​ប្រទេស​កំណើតរបស់​ខ្លួន ចន្លោះ​ពី​ឆ្នាំ​​​​២០០៣​​​ដល់​ឆ្នាំ​២០០៤។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ ត្រូហ្វីម៉ូវ ដែល​​​​មាន​ឈ្មោះ​ពិត​ប្រាកដ​ ស្តានីស្លាវ ម៉ូឡូឌីយ៉ាកូវ សេចក្តី​ប្រកាស​នេះ​សរសេរ​ថា “ បុរស​អាយុ​៤៦​ឆ្នាំ​ម្នាក់​​មក​ពីតំបន់​មូ​ស្គូ...

នគរបាល​កម្ពុជា​​នឹង​​ចាប់ខ្លួន​អតីត​មហាសេដ្ឋី សេរហ្គេ ប៉ូឡុនស្គី ​តាម​សំណើ​រដ្ឋាភិបាល​​រុស្ស៊ី​

មន្ត្រី​នគរបាល​ជាន់​ខ្ពស់​​​មួយ​រូប​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​កម្ពុជា​​មាន​ផែន​ការ​ចាប់ខ្លួន​​លោក​​ សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) អតីត​មហាសេដ្ឋី​​រុស្ស៊ី​ ដែល​សព្វថ្ងៃ​កំពុង​​រស់នៅ​លើ​កោះ​មួយ​​ក្នុង​ក្រុង​ព្រះ​សីហនុ​ ហើយ​​នឹង​​ធ្វើ​បត្យាប័ន​​រូប​​​លោក​ទៅ​កាន់​ប្រទេស​រុស្ស៉ីវិញ ដើម្បី​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ពីបទឆបោក​​​លុយ​រាប់​លាន​ដុល្លារ​​។ ឧត្តមសេនីយ៍​ឯក​ គៀត ច័ន្ទ​ថារិទ្ធ​ អ្នក​នាំ​ពាក្យ​​នគរបាល​ជាតិ​​​បាន​មានប្រសាសន៍​ថា “យើង​នឹង​ចាប់​ខ្លួន​គាត់​​ក្នុង​ពេល​ឆាប់​ៗ”។ លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ដោយ​​​សារ​តែ​រដ្ឋាភិបាល​រុស្ស៊ី​​បាន​បញ្ជូន​លិខិត​​មក​ឲ្យ​រដ្ឋាភិបាល​របស់​យើង​រួច​ហើយ​​ ហេតុ​ដូច្នេះ​​យើង​នឹង​ចាប់​ខ្លួន​គាត់​​”។ លោក​បន្ត​ថា ឧត្តមសេនីយ៍ឯក​ កែវ​ វណ្ណថាន ប្រធាន​ការិ​យាល័យ​នគរបាល​អន្តរជាតិ​អាំងទែប៉ូល​​​នឹង​ទទួល​​យក​​ភារកិច្ច​នេះ​។ លោក​បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា វា​​​មិន​មែន​ជា​ការ​លំបាក​នោះទេ​​។ ទុក​​ឲ្យ​លោក​ កែវ វណ្ណថាន​​ ជា​អ្នកទទួល​យក​ភារ​កិច្ច​នេះ​ចុះ​”។ ឧត្តមសេនីយ៍​ឯក កែវ​ វណ្ណថាន​ បាន​បដិសេធ​មិន​​ធ្វើ​​អត្ថាធិប្បាយ​អ្វី​ឡើយ​​កាល​ពី​ម្សិល​មិញ។ លោក ប៉ូឡុនស្គី ដែល​ត្រូវ​បានផ្ដន្ទា​ទោស​​​កំបាំង​មុខ​កាលពី​ខែ​កក្កដា ពី​បទ​ឆបោក​​លុយ​ជាង​១៧៥​លាន​ដុល្លារ​​ ពី​​វិនិយោ​គិន​ប្រហែល​​៨០​នាក់​​នៅ​ក្នុង​ទីក្រុង​មូស្គូ ​ក្នុង​គម្រោង​​អភិ​វឌ្ឍ​ន៍​ទីក្រុង​​មូស្គូ ​កាល​ពី​ម្សិលមិញ​ក៏​ត្រូវ​បាន​​​កត់​ចូល​ក្នុង​  ​របស់​​នគរបាល​​អន្តរជាតិ​អាំងទែប៉ូលជា​ជន​​ឧក្រិដ្ឋ​ដែល​គេតាម​​ចាប់​ខ្លួនផងដែរ​​។ ហើយ​​ការ​កត់​ចូល​​ក្នុង​បញ្ជី​ក្រហម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​​ជិត​បី​ខែ​​ បន្ទាប់​ពី​តុលាការ​រុស្ស៉ីបាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​​។ យោង​តាម​គេហទំព័រ​របស់​​នគរបាល​​អន្តរ​ជាតិ​​​អាំងទែប៉ូល​ បាន​ឲ្យ​ដឹង​ថា លោក​ ប៉ូឡុនស្គី គឺ​ជា​ជន​ដែល​អាជ្ញាធរ​យុត្តិធម៌​របស់រដ្ឋាភិបាល​រុស្ស៊ី​តាម​ចាប់​ខ្លួន​យក​ទៅ​ផ្ដន្ទា​ទោស​ទាក់​ទិន​នឹង​ “ការ​ឆបោក​​ទ្រង់​ទ្រាយ​ធំ”។ លោក​ ប៉ូឡុនស្គី ដែល​ជា​អ្នក​មាន​បំផុត​មួយ​រូប​ក្នុង​ចំណោម​​អ្នក​មាន​បំផុតមួយចំនួន​​​ក្នុង​ប្រទេស​រុស្ស៊ី ក៏​ធ្លាប់​បាន​ជាប់​​ពន្ធនាគារ​រយៈ​ពេល​​បី​ខែ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ បន្ទាប់​ពី​​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​​បាន​ចោទ​ប្រកាន់​កាល​ពី​ខែ​មករា​ ជាមួយ​នឹង​​​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ផ្សេង​​ទៀត​​ ពី​បទ​វាយដំ​បង្ខំ​ឲ្យ កម្មករលើ​​​ទូក​​ជន​ជាតិ​​ខ្មែរ​​ចំនួន​ប្រាំ​មួយ​​នាក់​​លោត​ចុះ​ពី​លើ​ទូក​ទៅ​ក្នុង​សមុទ្រ​​​​ដោយ​ប្រើ​កំបិត​​ភ្ជង់​ក្នុង​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ អំឡុង​​កិច្ច​សម្ភាស​មួយ​នៅ​លើ​កោះ​​ដែក​គោល​ ដែល​ជា​កោះ​ឯក​ជន​របស់​លោក​​កាល​​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា​ លោក​ ប៉ូឡុនស្គី បាន​ប្រាប់​​អ្នក​​យក​ព័ត៌មាន​ថា ការ​ចោទ​ប្រកាន់​ពី​បទ​​​ឆបោក​លុយ​ និង​​​ការ​វាយ​ដំ​ដែល​គេ​បាន​​​ចោទលើ​រូប​​លោកនេះ​​ គឺ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អតីត​ដៃ​គូ​​ជំនួញ​​​​នៅ​ក្នុង​ក្រុម​ហ៊ុនអចលនទ្រព្យ​មីរ៉េក​ស៍​ គ្រុប​ (Mirax Group) របស់​លោក ដែល​​បាន​ប្ដូរ​ឈ្មោះ​​ទៅ​ជា ប៉ូថុក​ (Potok) ដើម្បីប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​លោក​។ លោក​បាន​​និយាយ​​អំឡុង​ពេល​​នោះ​ថា “ប្រសិន​បើ​​នគរបាល​​អន្តរជាតិ​អង់ទែប៉ូល​ ចាប់​ខ្ញុំ​ គឺ​ខុស​ធំ​ហើយ​”។ កាល​ពី​ម្សិលមិញ​ លោក​ ប៉ូឡុនស្គី បាន​បដិសេធ​​មិន​​​និយាយអំពី​មុខ​ងារ​​ផ្លូវ​ការ​​ថ្មី​ របស់​លោក​ដែល​ជា​ជន​ភៀសខ្លួន​​នោះ​ឡើយ​​ ប៉ុន្តែ​លោក​​ហាក់​បី​ដូច​​ជាមិន​​​ភ្ញាក់​ផ្អើល​អំពី​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​អំពី​រូប​លោក​ទេ​។ លោក​បាន​និយាយ​​តាម​ទូរស័ព្ទ​ពី​កោះ​ដែក​​គោល​មក​ថា “យើង​អង្គុយ​លេង​ក្រោម​​ថ្ងៃ​​រៀប​លិច​​”។ នៅ​ម៉ោង​​ប្រហែល​៤ល្ងាច​​កាល​ពី​ម្សិ​ល​មិញ លោក​ ប៉ូឡុនស្គី បាន​បង្ហោះ​​​ពាក្យ​ថា “Abracadabra BOOM”  នៅ​លើ​ទំព័រ​ធ្វីតធឺ​ផ្ទាល់​ខ្លួន​របស់​លោក​​ ដោយ​ភ្ជាប់ទៅ​នឹង​ទំព័រអ៊ីន​ធើណិត​មួយ​ផ្សេង​ទៀត​ ដែល​មាន​​​បង្ហាញ​​មុខ​​របស់​លោក​ ដែល​ថត​ចេញ​ពី​​គេហទំព័រ​របស់​នគរបាល​​​អន្តរជាតិ​អាំងទែប៉ូល។ លោក​ រស់​ ស៊ីថា មេធាវី​មួយ​រូប​​ក្នុង​ចំណោម​មេធាវី​ទាំង​អស់​របស់​លោក​ ប៉ូឡុន​ស្គី បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា ទោះបី​ជា​​គេ​​មាន​ផែន​ការ​ចាប់​ខ្លួន​កូន​ក្ដី​របស់​លោក​ក៏​ដោយ​ ប៉ុន្តែ​លោក​​មិនបាត់​បង់​​ក្ដីសង្ឃឹម​​ឡើយ​។ លោក​បាន​មានប្រសាសន៍​ថា “ឥឡូវ​នេះ​​យើង​​មាន​វិធីសាស្ត្រ​ជា​ច្រើន​​ដើម្បីជួយ​គាត់​​ ប៉ុន្តែ​​​វិធី​សាស្ត្រ​ទាំង​នេះ​ គឺ​ជា​វិធីសាស្ត្រ​​សម្ងាត់​ ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​”។ លោក​បន្ថែម​ថា លោក​បាន​​​ជួប​ជាមួយ​​ជន​ជាតិ​រុស្ស៊ី​ផ្សេង​ទៀត​​កាល​ពីយប់​មិញ​ ដើម្បី​​ពិភាក្សា​គ្នា​​ស្វែង​រក​វិធីសាស្ត្រ​។ លោក​បាន​​មាន​ប្រសាសន៍​បន្ត​ថា “យប់​មិញ​ជំនួយ​ការ​ជន​​ជាតិ​រុស្ស៊ី​របស់​លោក​ ប៉ូឡុន​​ស្គី មួយ​ចំនួន​បាន​មក​ជួប​ខ្ញុំ​នៅ​ផ្ទះ​រ​បស់​ខ្ញុំ”។ លោក​ស្រី​ អូលហ្គា សេវ​ស៊ូអ៊ីក (Olga Sevcuic) ជំនួយ​ការ​ផ្ទាល់​របស់​លោក​ ប៉ូឡុនស្គី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ចៅហ្វាយ​របស់​​លោក​ស្រីមិន​ចាប់​អារម្មណ៍នឹង​ការ​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​​​ជា​ប្រចាំ​ ដើម្បី​អះអាង​ពី​ភាព​គ្មាន​ទោស​របស់់​​លោក​ឡើយ​ ប៉ុន្តែ​លោក​បែរ​ជា​ចាប់​អារម្មណ៍​ការ​រស់​នៅ​ដ៏ហឺហារ​របស់​លោកទៅ​​វិញ។ លោក​ស្រី​បាន​មានប្រសាសន៍​ថា “គ្មាន​ហ្វេសប៊ុក​ គ្មាន​អ៊ីនធើណិត​ គ្មាន​ព័ត៌មាន​នោះ​ទេ​ គឺ​នៅ​ក្នុង​សភា​ព​ស្ងៀមស្ងាត់។ គាត់​នៅ​តែ​ព្យាយាម​រស់​នៅ​ដូច​សេដ្ឋី​”។ លោក​ស្រី​​បានមាន​ប្រសាសន៍​បន្ថែម​ថា “ទោះ​បី​ជា​បញ្ហា​ទាំងអស់​នេះ​កើតឡើង​ក៏ដោយ ក៏​​គាត់​​នៅ​តែ​ព្យាយាម​រស់នៅ​ដូច​ធម្មតា ព្រោះ​ប្រហែល​​ជា​គាត់​គិតថា គាត់​នៅ​តែ​មាន​លុយ​”៕ ស៊ុយ​ឈាង​

តុលាការ​ចោទប្រកាន់ជន​ជាតិ​វៀត​ណាម​​ប្រាំមួយ​នាក់​ បន្ទាប់​ពី​មានការ​ឆ្មក់​ចូល​ផ្ទះ​បន​ក្នុងក្រុងភ្នំពេញ​

កាល​ពីម្សិលមិញ សាលា​ដំបូង​រាជធានី​   ភ្នំ​ពេញ​បាន​ចោទ​ប្រកាន់​ជន​ជាតិ​វៀត​ណាម​​ប្រាំមួយនាក់ពីបទ​ពេស្យាកម្ម​ បន្ទាប់​ពីមាន​ប្រតិបត្តិការ​ឆ្មក់​ចូលចាប់​មួយ កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​ នៅក្នុង​ផ្ទះបន​ពីរកន្លែងស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។​នគរបាល​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ការពារ​កុមារ​លើក​ឡើង​ថា ផ្ទះ​បន​នោះបាន​និង​កំពុង​តែ​ជួញ​ដូរ អនីតិជន​។ លោក​ ជា ម៉េត ព្រះរាជអាជ្ញារង​អម​សា​លា​ដំបូង​រាជធានីភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចោទ​ប្រកាន់​បុរស​ប្រាំនាក់​ និង​ស្ត្រី​ម្នាក់​ ពីបទ​ប្រព្រឹត្ត​ពេស្យាកម្ម​”។ ឈ្មោះ​ ង្វៀន ឌីយ៉ា (Nguyen Digna) អាយុ​២៦​ឆ្នាំ ឈ្មោះ ឡេ ចាន់ថា (Le Chantha) អាយុ​៣១​ឆ្នាំ​ ឈ្មោះ ង្វៀន យ៉ាន់​ដុង​ (Nguyen Yandong) អាយុ​៣២ឆ្នាំ ឈ្មោះ ហេង ឆាយ (Heng Chhay) អាយុ​២៦​ឆ្នាំ​ ឈ្មោះ យឿន វិខេន អាយុ​៤៨​ឆ្នាំ និង​ឈ្មោះ ង្វៀន ធីយ៉ុង អាយុ​៣៩​ឆ្នាំ​ ជា​ស្ត្រី ត្រូវ​បាន​ចោទ​ថា បើក​បន​ស្រី​ នៅពេល​​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​។ នៅ​ម៉ោង​ប្រហែល​៩យប់​ថ្ងៃព្រហស្បតិ៍​ នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ឆ្មក់​ចូល​ព្រម​គ្នា​​ទៅ​ក្នុង​ហាង​ម៉ាស្សា​ពីរ​កន្លែង​ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៦៣​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ និង​នៅ​លើ​មហាវិថី​សុធារស ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ដោយ​សារតែ​មាន​​ការ​សង្ស័យ​ថា ជន​ជាប់​ចោទ​ទាំង​នេះ​​កំពុង​តែ​បើ​ក​បន​ស្រី​ ដោយ​ផ្តល់​សេវា​ផ្លូវ​ភេទ​ជា​មួយ​ស្រី​ពេស្យា​​មិន​ទាន់​​គ្រប់​អាយុ​។ ជន​ជាតិ​វៀត​ណាម​ចំនួន​​ប្រាំ​ពីរ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​អតិ​ថិជន​មួយ​ចំនួន​ដែល​មាន​វត្ត​មាន​នៅ​ពេល​នោះ​ត្រូវ​បាន​ឃាត់ខ្លួន​ និង​ត្រូវ​បាន​សាកសួរ​ បន្ទាប់​មក​ ក៏ត្រូវ​បាន​ដោះ​លែង​វិញ​។ លោក​ឧត្តម​សេនីយ៍ ប៉ុល​ ពិថី ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ដឹក​នាំប្រតិបត្តិ​ការ​ឆ្មក់ចូល​ចាប់​ទាំង​ពីរ​លើក ​បាន​ឲ្យដឹង​ថា លទ្ធផល​​ស៊ើបអង្កេត​មួយ​ធ្វើ​ឡើងដោយ​ក្រុម​នគរ​បាល​​ចាប់​តាំង​ពី​យប់​ថ្ងៃព្រហស្បតិ៍​មកបាន​បង្ហាញ​ថា ស្ត្រី​យ៉ាង​តិច​ប្រាំ​នាក់​ក្នុង​ចំណោម​ស្ត្រី​ចំនួន​២០​នាក់​ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ អំឡុង​ប្រតិបត្តិការ​ឆ្មក់ចូល​ទាំង​នេះ​ គឺ​ជា​អនី​តិជន​។លោកឧត្តម​សេនីយ៍ ប៉ុល​ ពិថី បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា “មាន​មនុស្ស​ប្រាំនាក់​ ឬ​ប្រាំមួយនាក់​អាយុ​ក្រោម​១៨​ឆ្នាំ នេះ​បើ​យោង​តាម​អ្វី ដែល​ពួក​គេ​  បាន​ប្រាប់​យើង​”។ លោក​បាន​បន្ថែម​ថា “យើង​កំពុង​តែ​សហ​ការ​ជាមួយ​ក្រសួង​សង្គម​កិច្ច​ ដើម្បី​ស៊ើប​​អង្កេត​បន្ថែម​ទៀត​ ពីព្រោះ​ ជន​ជាតិ​វៀតណាម​ខ្លះ​មិន​បាន​ផ្តល់​អត្ត​សញ្ញាណ​ពិត​ប្រាកដ​របស់​ខ្លួន​ទេ​”។ លោក​ស្រី  លីសា ស្លាវ៉ូហ្វស្គី (Lisa Sla​vov​sky) ប្រធាន​ផ្នែក​គាំពារ​នៅ​អង្គការ​បេស​ក​កម្ម​​យុត្តិ​ធម៌​អន្តរ​ជាតិ​ (International Justice  Mission) ដែល​បាន​ផ្តល់​ជំនួយក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ និង​ការ​សើុប​អង្កេត​បន្ត​​បាន​ឲ្យដឹង​ថា លោក​ស្រីមាន​ទំនុក​ចិត្ត​ថា អនី​តិជន​បាន​និង​កំពុង​តែធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​បន​ ប៉ុន្តែ នៅ​តែមាន​ព័ត៌មាន​តិច​តូច​ពេក​ ទាក់​ទង​នឹង​ចំនួន ឬក៏​អាយុរបស់​អនីតិជន​ទាំង​នោះ​។ លោក​ស្រី ស្លាវ៉ូហ្វ​ស្គី ​មានប្រសាស​ន៍​ថា “ទាក់ទង​នឹង​អនីតិជន​ ការ​ផ្ទៀង​ផ្ទាត់​អាយុ​ ​ កំពុងតែ​ដំណើរ​ការ​នៅ​ឡើយ​” ។​លោក​ស្រី​បានឲ្យដឹងបន្ថែមទៀត​ថា  ក្នុង​រយៈពេល​ជាច្រើន​ខែ​ដែលឈាន​ដល់​ការ​ឆ្មក់​ចូល​នោះ​ អង្គការ​បេសកកម្ម​យុត្តិ​ធម៌​អន្តរជាតិ​បាន​ប្រើ​ “របៀប​ប៉ាន់​ប្រមាណ​អំពី​អាយុតាម​ការមើល​ឃើញ​ជាក់​ស្តែង​” ក៏ដូច​ជា​សេចក្តី​រាយ​ការណ៍​ពី​បុគ្គល ដែល​​ស្គាល់​ជន​រងគ្រោះ​ ដើម្បី​កំណត់​អាយុ​របស់​ពួក​គេ​។ លោក​ស្រី​ ស្លាវ៉ូហ្វ​ស្គី បានមាន​ប្រសាសន៍​បន្តទៀត​ថា “យើង​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​តាម​របៀប​ស្រាវជ្រាវ​ស៊ី​ជម្រៅ ដើម្បី​អាច​វាយ​តម្លៃ​ និង​ប៉ាន់ប្រមាណ​​​​អាយុ​ពិត​ តាម​ការ​មើល​ឃើញបាន”៕ ប៊ុន​នី​

តួលេខ​​​បង្ហាញ​​​ថា នៅ​​​មាន​​​ការ​​​លាក់​​​បាំ​​​ង​​​អំពើ​​​​​​ចាប់​​​រំលោភ​​​កុមារ​​​

យោង​តាម​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​បានឲ្យ​ដឹង​ថា​ មាន​សេចក្តី​រាយ​ការ​ណ៍​អំពី​ករណី​រំលោភ​កុមារ​ចំនួន​១៤០​ករណី​នៅក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំនេះ និង​មាន​ករណី​រំលោភ​ ហើយ​សម្លាប់​១៤ករណី អំឡុង​ពេល​ដូច​គ្នា​នេះ​។ លោកស្រី ជួន​ ចំរ៉ុង​ ប្រធាន​កម្ម​វិធី​ស្ត្រី​​​នៅ​​​​​​​អង្គការ​អាដ​ហុក​បាន​មាន​ប្រសាសន៍ថា ការ​រំលោភ​កុមារ​មាន​ចំនួន​ជាង​២​ភាគ៣ នៃ​ករណី​រំលោភ​ទាំង​អស់​ដែល​អង្គការ​អាដ​ហុក​​​​​​​​​​ទទួលបាន ហើយ​ស្ថា​ន​ការ​ណ៍នេះ​បង្ហាញ​​​​​​​ថា មាន​ការ​អត់​ឱន​​ច្រើន​​ចំពោះ​បទ​ឧក្រិដ្ឋ​រំលោភ​​​​​​​​​​កុមារ​នៅក្នុង​សង្គម​ខ្មែរ។ លោកស្រី ចំរ៉ុង បាន​មាន​ប្រសាសន៍​ថា “ មាន​​វប្បធម៌ហិង្សាពី​បុរស​ទៅ​លើ​ស្ត្រី ប៉ុន្តែ​វាមិន​មែន​ជា​អាទិភាព​ទេ​នៅ​កម្ពុជា”។ លោក​​​​​​​​​​​​ស្រី​បាន​បន្ថែម​ថា ​មហាបាតុកម្ម​ដែលបាន​ផ្ទុះ​ឡើង​ក្រោយ​ពី​ករណី​រំលោភ​ ហើយ​សម្លាប់​នាពេល​ថ្មី​ៗ​នេះ​ក្នុង​ប្រទេស​​​​​​​ឥណ្ឌា និង​ការ​រំលោភ​កុមារ​នៅអាហ្រិ្វក​ខាង​ត្បូង​​ នឹង​មិន​កើត​មាន​នៅកម្ពុជា​ទេ។ លោកស្រី​ ចំរ៉ុង​ បាន​មាន​ប្រសា​សន៍​ថា “...

ក្មេង​​​ស្រី​​​អាយុ២​​​ឆ្នាំ និង​​​​​​៨​​​ឆ្នាំ​​​ម្នាក់​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​​​​ពី​​​ការ​​​រំលោភ

ក្មេង​​​ស្រី​​​អាយុ​​​២​​​ឆ្នាំ​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​ក្រចេះ និង​​​៨​​​ឆ្នាំ​​​ម្នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​​​​បាន​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​ថ្មី​​​បំផុត​​​ពី​​​ការ​​​ចាប់​​​រំលោភ​​​ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​មុន​​​ នៅ​​​ក្នុង​​​​​​ឆ្នាំនេះ​​​​​​ ដែល​​​មាន​​​ករណី​​​រំលោភ​​​កុមារ​​​ជាង​​​១០០​​​ករណី​​​​​​រួច​​​ហើយ​​​ ដោយ​​​​​ជំរុញ​​​​​​ឲ្យ​​​មាន​​​ការ​​​អំពាវ​​​នាវ​​​​​​ធ្វើ​​​​​​យុទ្ធនាការ​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​បង្ហាញ​​​ពី​​​ការ​​​កើន​​​ឡើង​​​នៃ​​​បទ​​​ឧក្រិដ្ឋ​​​ដ៏​​​ឃោរ​​​ឃៅ​​​នេះ។ លោក ហួត លឹមហ៊ាង ប្រធាន​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​​​សាលា​​​ដំបូង​​​ខេត្ត​​​ក្រចេះ​​​បាន​​​ចោទ​​​ប្រកាន់​​​ឈ្មោះ ហោ បញ្ញា អាយុ​​​២១​​​ឆ្នាំ​​​ជា​​​ជាង​​​ជួស​​​ជុល​​​ម៉ូតូ​​​ពីបទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​២​​​ឆ្នាំ​​​ម្នាក់​​​​​នៅ​​​ក្នុង​​​ផ្ទះ​​​បស់​​​ខ្លួន​​​នៅ​​​ឃុំ​​​អូរគ្រៀង ស្រុក​​​សំបូរ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ព្រហស្បតិ៍។ លោក លឹមហ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​បដិសេធ​​​ថា មិន​​​បាន​​​រំលោភ​​​ក្មេង​​​ស្រី​​​រូប​​​េនះ​​​ទេ ហើយ​​​បាន​​​អះ​​​អាង​​​ថា គេគ្រាន់​​​តែ​​​នាំ​​​ក្មេង​​​ស្រី​​​នេះ​​​ដើរ​​​លេង​​​ប៉ុណ្ណោះ​​​”។ លោក ប៊ុន ឈឿន...

អ្នកតវ៉ា​​ស្នើ​ឲ្យ ​EU និង​ធនាគារ​ពិភព​លោក​ចូល​រួម​ក្នុង​​សវនាការ​ជំនុំ​ជម្រះ​រឿងក្តីអ្នកស្រី​ យ៉ោម​ បុប្ផា

កាល​ពី​ម្សិលមិញ​ តំណាង​​ប្រមាណ​៥០​នាក់​មក​ពី ​សហ​គមន៍​​បឹង​កក់ ដែល​ញាំញី​ដោយ​បញ្ហា​ បាន​នាំគ្នា​​ហែ​ក្បួន​ទៅ​កាន់​ការិ​យា​ល័យ​របស់​សហភាព​អឺរ៉ុប និង​ធនាគារ​ពិភព​លោក​ ដើម្បី​ស្នើ​ឲ្យ​ស្ថាប័នអន្តរជាតិ​​ទាំង​ពី​រ​នេះ​​បញ្ជូន​​អ្នក​​អង្កេត​​ការណ៍​របស់​ខ្លួន​ទៅ​ចូលរួម​​ក្នុង​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្ដី​របស់​អ្នក​​ស្រី យ៉ោម​ បុប្ផា សកម្មជន​​ប្រឆាំង​ការ​​បណ្ដេញ​ចេញ​​នៅ​តុលាការ​​កំពូល​​នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា។ អ្នកស្រី​ យ៉ោម​ បុប្ផា បច្ចុប្បន្ន​កំពុង​អនុវត្ត​ទោស​ជាប់​ពន្ធ​នាគារ​រយៈពេល​​​​ពីរ​ឆ្នាំ​​ពី​បទ​អុជ​អាល​ឲ្យ​កើត​​មាន​ការ​វាយ​ដំ​លើអ្នក​រត់​ម៉ូតូ​​​ឌុប​​ចំនួន​ពីរ​នាក់។ ការ​ចោទ​ប្រកាន់​​នេះ​ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ទូទៅ​ជឿជាក់​ថា ​ជា​ការ​ចោទ​​ប្រកាន់​មួយ​ ដើម្បី​បញ្ឈប់​​សកម្មភាព​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​​ដោយ​បង្ខំ​របស់​​អ្នក​ស្រី​។ ​ពេល​​ប្រមូលផ្ដុំ​គ្នា​នៅ​សាលា​ឧទ្ធរណ៍​នៅ​វេលាម៉ោង​ប្រហែល​​៨និង​​៣០​នាទី​ កាល​ពី ព្រឹក​ម្សិលមិញ​ អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹង​កក់ ដែល​ភាគ​ច្រើន​មាន​ពាក់​របាំង​មុខ​​ពណ៌​ស ដែល​មាន​សរសេរ​ថា​​ “ខ្ញុំត្រូវ​ការ​យុត្តិ​​​ធម៌” បាន​នាំគ្នា​​ហែ​ក្បួន​​ទៅ​ក្បែរ​​តុលា​ការ​​កំពូល​ ជាទីដែល​ពួក​គេ​​ត្រូវ​បាន​ប្រាប់​​ឲ្យ​ដឹង​ថា ការ​​បើក​សវនាការ​ជំនុំ​ជម្រះ​រឿងក្ដី​របស់​អ្នក​ស្រី​ បុប្ផា នឹង​ត្រូវ​ធ្វើឡើង​​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​។ លោក​ ឈាង​ វន្ថា ក្រឡា​បញ្ជី​​នៅ​តុលា​ការ​​កំពូល​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​តាម​ក្រោយ​ថា “តុលាការ​កំពូល​​បាន​​កំណត់​កាល​បរិច្ឆេទ​​នៃ​ការ​​​បើក​សវនាការ​នេះ​​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​”។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​​ពី​ថ្ងៃ​ដែល​ត្រូវ​បើក​​សវ​នា​ការជំនុំ​​ជម្រះ​ក្ដី​រួច​ អ្នក​តវ៉ា ដែល​មាន​​​ពាក់​​របាំង​មុខ​ទាំង​នេះ​​បាន​​នាំគ្នា​​ហែក្បួន​​បន្ត​​ទៅ​កាន់​ការិយាល័យ​របស់​សហភាព​អឺរ៉ុប​នៅ​តាម​​បណ្ដោយ​មហាវិថី​​នរោត្តម​ ​ដែល​មាន​​​នគរ​បាល​​បង្ក្រាប​​កុបកម្ម​ និង​កង​​សន្ដិសុខ​​ខណ្ឌ​ដូនពេញ​ប្រមាណ​២០០​នាក់​ បាន​​ឈរ​តាម​​បណ្ដោយ​​ផ្លូវ​នោះ​។ អ្នកស្រី​ ទេព​ វន្នី​ អ្នក​ដឹកនាំក្រុម​អ្នក​ត​វ៉ា​​មក​ពី​សហគមន៍បឹងកក់​ ដែល​​បាន​ជួប​តំណាង​ម្នាក់​របស់សហភាព​អឺរ៉ុប​នៅ​ខាង​ក្រៅ​​ការិ​យា​ល័យ​នៅ​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​​បាន​និយាយ​ថា “យើង​​បាន​ស្នើ​ឲ្យ​សហ​ភាព​អឺរ៉ុប​ជួយ​​អង្កេត​ការបើក​សវនាការ​​ជុំនំ​ជម្រះ​​​រឿង​​​ក្ដី​នៅ​តុលាការ​​កំពូល​នេះ​ ដើម្បី​ស្វែង​រក​យុត្តិធម៌ឲ្យ​អ្នកស្រី​ យ៉ោម បុប្ផា”។ អ្នក​ស្រី​ វន្នី​ បាន​ឲ្យ​ដឹង​ថា ​តំណាង​ដែល​​បាន​បដិសេធ​មិន​និយាយ​​ជាមួយ​អ្នក​យក​ព័ត៌​មាន​ បាន​ធានា​ចំពោះ​​អ្នក​តវ៉ា​ថា  នឹង​​យក​សំណើ​​នេះ​ទៅ​ឲ្យមន្ត្រី​ពាក់​ព័ន្ធ​នៅសហភាព​អឺរ៉ុប​។​ លោក​ស្រី ពូន ប៉ុក មន្ត្រី​ផ្នែក​​ព័ត៌មានរបស់​​​គណៈ​​​ប្រតិភូ​​​​នៅ​​សហ​ភាព​អឺរ៉ុប​​មិន​បាន​​ឆ្លើយ​តប​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ឡើយ។ នៅ​ទល់​មុខ​ទីស្នាក់ការ​​កណ្ដាល​របស់​​ធនាគា​រ​ពិភពលោ​ក​ ​តំណាង​បួន​រូប​មក​ពី​សហគមន៍​បឹង​កក់​រួម​មាន​អ្នកស្រី​ វន្នី​ ផង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ការិ​យា​ល័យ​​​ដើម្បី​ជួប​ជាមួយ​លោក​ ប៊ូ សារឿន​ អ្នក​នាំ​ពាក្យ​របស់​ធនាគារ​។ អ្នកស្រី​ ទេព វន្នី បាន​ឲ្យ​ដឹង​​បន្ទាប់​​ពី​​បាន​​ជួប​​ជាមួយ​អ្នក​នាំពាក្យ​រូប​នេះ​ថា “លោក​ សារឿន​ បាន​លើក​ឡើ​ង​ថា ធនា​គារ​ពិភព​លោក​ នឹង​អង្កេត​ការ​បើក​សវ​នាការ​ជំនុំ​ជម្រះរឿង​​​ក្ដី​នេះ​”។ នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​​តាម​ក្រោយ​ លោក​ សារឿន​ បាន​បដិសេធ​ពី​ការ​អះ​អាង​​នេះ ហើយ​លោក​បានលើក​ឡើង​ថា ធនា​គារ​ពិភព​លោក​​ក្នុង​ពេល​ឥឡូវ​នេះ​​នៅ​មិន​ទាន់​មាន​បំណង​​ចូលរួម​ក្នុង​ការ​បើក​សវនា​ការ​ជំនុំជម្រះរឿង​ក្ដី​នេះ​នៅ​ឡើយ​ទេ​។ លោក​បាន​មានប្រសាសន៍​បន្ថែម​ថា “ខ្ញុំ​គ្រាន់​តែ​បាន​និយាយ​ថា ខ្ញុំ​នឹង​បញ្ជូន​​សំណើ​របស់​អ្នក​ស្រី​ទៅ​កាន់​ថ្នាក់​លើរ​បស់​ខ្ញុំ​តែ​ប៉ុណ្ណោះ​”។ អ្នក​ស្រី វន្នី ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​​ផង​ដែរ​ថា អ្នក​ស្រី​បាន​ឮពាក្យ​ចរចាម​អារ៉ាម​​ថា ធនាគារ​​ពិភព​លោក​នឹង​បន្ត​ផ្ដល់​មូល​និធិ​​ដល់​គម្រោង​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​។ កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ ធនាគារ​ពិភព​លោក​បាន​ប្រកាស​ថា ខ្លួន​បាន​ផ្អាក​ផ្ដល់​ប្រាក់​​កម្ចី​ថ្មី​មក​ឲ្យ​រដ្ឋាភិបាល​​ បន្ទាប់​ពី​​ក្រុម​អធិការ​កិច្ច​​​នៅ​ធនាគារ​ពិភព​លោក​បាន​រក​ឃើញ​ថា អ្នក​ភូមិ​រស់​នៅ​សហគមន៍​បឹង​កក់​ ត្រូវ​បាន​រារាំង​សិទ្ធិ​លើ​​ការ​កាន់​កាប់​​​អចលនទ្រព្យ​របស់​ពួក​គាត់​ជា​ប្រព័ន្ធ​។ អ្នក​ស្រី​បាន​និយាយ​​ដោយ​សំដៅ​​លើ​​ការ​​បាត់​បង់​ដីធ្លី​​នៅ​តំបន​់​បឹង​កក់​ថា “​ក្នុង​ពេល​សព្វ​ថ្ងៃ​ យើង​បាន​ទទួល​​ដំណឹង​ថា ធនា​គារ​ពិភព​លោក​ នឹ​ងបន្ដ​ផ្ដល់​ជំនួយ​​ដល់​រដ្ឋា​​​ភិ​បាល​ថ្មី​ដោយ​គ្មាន​​លក្ខខណ្ឌ​ ទោះ​បី​ជា​​​​​​យើង​​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ពី​អភិ​​​បាល​​រាជធានី​ក៏​ដោយ​”។ អ្នក​ស្រី​បាន​បន្ថែម​ទៀតថា “ខ្ញុំគិត​ថា វា​អ​យុត្តិ​​​​ធម៌​ណាស់​”។ លោ​ក ប៊ូ ​សារឿន​​​ មិន​បាន​ឆ្លើយ​តប​​​នឹង​សំណើសុំ​ធ្វើ​អត្ថាធិប្បាយទេ​​ទាក់ទិន​នឹង​​​ការ​​ដកការផ្អិបមូលនិធិ​របស់​ធនាគារ​ពិភព​លោក​​​​នោះ៕ ស៊ុយឈាង​ (រាយការណ៍​បន្ថែម​ដោយ​ Zsombor Peter)