Saturday, July 4, 2020
Home Authors Posts by Ben Woods

Ben Woods

90 POSTS 0 COMMENTS
Associate editor

ក្រុម​ហ៊ុន​ Air France-KLM​ មាន​គម្រោង​ឈប់​ហោះ​ហើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​នៅ​ឆ្នាំ​ក្រោយ

តំណាង​ក្រុម​ហ៊ុន​អាកាសចរណ៍​ អ៊ែរហ្វ្រង់​ ​​កាអិលអឹម​ (Air France-KLM)​ បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា​ បន្ទាប់​ពី​ទើប​តែ​បាន​ចាប់​ផ្តើម​ការ​ហោះ​ហើរ​រវាង​ទីក្រុង​ប៉ារីស​ និង​រាជ​ធានី​​ភ្នំ​ពេញ​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ ក្រុម​ហ៊ុន​អាកាស​​ចរណ៍​មួយ​នេះ​មាន​គម្រោង​ឈប់​ហោះ​ហើរ​​រវាង​ទី​ក្រុង​ទាំង​ពីរ​​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៣​ ​ដោយ​សារ​មាន​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​អ្នក​ធ្វើ​ដំ​ណើរ។ លោក​ ហ្សូអ៊ែប​ ប្រីស​ (Joep Bruijs)​ នាយក​​ប្រចាំ​តំបន់​ទទួល​បន្ទុក​ខាង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុម​ហ៊ុន​ Air France-KML​ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាង​កក​ថា​ “ យើង​មាន​ផែន​ការ​បញ្ឈប់​ការ​ហោះ​ហើរ​នៅ​ដំណាច់​ខែ​មីនា​ខាង​មុខ​នេះ​”។ លោក​ ហ្សូអ៊ែប​ ប្រីស​ បាន​ឲ្យ​ដឹង​ថា ចំនួន​​អ្នក​ដំណើរ​មិន​គ្រប់​គ្រាន់​ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​អាច​បន្ត​ដំណើរ​ការ​ជើង​ហោះ​ហើរ​ទៀត​បាន​​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​​ដល់​សំណួរ​ជា​ច្រើន​ទៀត​ចំពោះ​លោក​ ហ៊ែវេ​ ​មូលីន​ (Herve Moulin)​ អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​​តំបន់​របស់​ក្រុម​ហ៊ុន​ Air France--KLM​ ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ដូច្នេះ​ថា “ បើ​​និយាយ​ពី​ខាង​អ្នក​ដំណើរ​វិញ​ យើង​មិន​អាច​រក​ប្រាក់​គ្រប់​ថ្ងៃ​ចំណាយ​បាន​នោះ​ទេ​”។ ក្រុម​ហ៊ុន​ Air France-KLM​ ដែល​បាន​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​ពាណិជ្ជ​កម​្មមក​កាន់​ប្រទេស​កម្ពុជា​សាជា​ថ្មី​ កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១​ បន្ទាប់​ពី​បាន​អវត្ត​ពី​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៣៧​ឆ្នាំ​មក​ ហើយ​នា​ពេល​បច្ចុប្បន្ននេះ​ កំពុង​បើក​ការ​ហោះ​ហើរ​រវាង​ទីក្រុង​ប៉ារីស​ និង​រាជ​ធានី​ភ្នំ​ពេញ​ចំនួន​បី​ជើង​ក្នុង​មួយ​សប្តាហ៍​ ដោយ​ប្រើ​យន្ត​ហោះ​ធុន​​ប៊ូអុីង​៧៧៧​អេស​ (Boeing 777s) ចំណុះ​៣០៩​​កៅ​អុី​ ហើយ​ទៅ​ឈប់សំចត​នៅ​ក្រុង​បាងកក។ ជើង​ហោះ​ហើរ​លើក​ដំបូង​របស់​ក្រុម​ហ៊ុន​​អាកាសចរណ៍​ Air France-KLM​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៤​បាន​មក​ចុះ​ចត​នៅ​អាកាស​យាន​​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​ មីនា​...

មន្ត្រី​សហរដ្ឋអាមេរិក​ជួប​ប្រជំុ​តុ​មូល​​សម្ងាត់ជាមួយ​ក្រុម​អង្គការ​សិទ្ធិមនុស្ស ល្បីៗ​នៅ​កម្ពុជា​​

កាល​ពី​ម្សិល​មិញ​នៅខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាសីុ​បូព៌ា​ មន្ត្រី​ជាន់​ខ្ពស់​​អាមេរិក​មួយ​រូប​ បាន​ជួប​ប្រ​ជំុ​ជា​សម្ងាត់​ជាមួយ​​បណ្តា​​​មេដឹក​នាំ​អង្គការ​សិទ្ធិ​មនុស្ស​សំខាន់ៗ​បំផុត​នៅ​​កម្ពុជា ​​​ដើម្បី​ពិភាក្សា​​អំពី​ប្រធាន​បទ​ដូច​ជា​ ដី​សម្បទាន​សេដ្ឋ​កិច្ច​​ កំណែ​ទម្រង់ប្រព័ន្ធ​តុលាការ​ និង​ការ​បោះ​ឆ្នោត​​នៅ​ពេល​ខាង​មុខ​។ អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ ​បាន​លើក​ឡើង​ថា​ លោកស្រី​ សាមន្ថា ផៅវើ (Saman​tha Power) នាយក​ជាន់​ខ្ពស់​សម្រាប់​កិច្ច​ការ​អន្តរ​ជាតិ​ និង​សិទ្ធិ​មនុស្ស​ប្រចាំ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​សហរដ្ឋ​អាមេរិកបាន​ជួប​ប្រជុំ​តុ​មូល​ជា​សម្ងាត់​ជាមួយ​តំណាង​​មក​ពី​បណ្តា​អង្គការ​នានា​ រួម​ទាំង​អង្គការ​អាដហុក លីកាដូ គណៈ​កម្មា​ធិការ​សម្រាប់​​ការ​បោះ​ឆ្នោត​ដោយ​​សេរី​ និង​យុត្តិធម៌ ហៅកាត់​ថា  ខុមហ្វ្រែល និង​មជ្ឈ​​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​បាន​ចូល​រួមក្នុង​​កិច្ច​ប្រជំុ​ កាល​ពី​ម្សិលមិញនោះ​ មាន​ប្រសាសន៍​ថា ទោះ​​បី​ជា​ភាគី​សហ​រដ្ឋ​អាមេរិក​បាន​ស្នើឲ្យ​រក្សា​ការ​សម្ងាត់ចំពោះ​ខ្លឹម​សារ​ជាក់​លាក់​នៃកិច្ច​ប្រជុំ​នោះ​ក៏ដោយ​ ក៏​បញ្ហា​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​មួយ​ចំនួន​​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​ រួម​ទាំង​ការ​បន្ត​​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ (ដែល​រដ្ឋា​ភិបាល​​បាន​ផ្អាក​កាលពី​ខែ​ឧសភា) ឯករាជ​ភាព​នៃ​ប្រព័ន្ធតុលាការ​​ ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិនិង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣។ លោកវីរៈថ្លែងថាលោក​បាន​លើក​ឡើង​ពី​កង្វល់​របស់​លោក​ផ្ទាល់​អំពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ដោយ​ជំទាស់​​ថា ស្ថា​ប័ន​រដ្ឋាភិបាល​មួយ​នេះ​មិន​ឯក​រាជ្យ​ពី​គណ​បក្ស​​ប្រ​ជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​​ នោះ​ទេ។ ថ្លែង​នៅទីក្រុង​វ៉ាសីុនតោន ​​​​កាល​ពី​សប្តាហ៍​មុនលោកស្រី​ ផៅវើ​ បាន​មាន​ប្រសាសន៍ថាការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ទំនង​ជា​​មិន​សេរី​និង​យុត្តិធម៌​ឡើយ។ កាល​ពីថ្ងៃអាទិត្យ ក្រសួងការ​បរ​ទេស​បាន​​ចោទប្រកាន់​លោកស្រី​​ ផៅវើ​ នៅ​ក្នុង​សេចក្តី​​ថ្លែងការណ៍​​មួយ​ថា លោកស្រី​បាន​ដើរ​តួជា​អ្នក​​នាំ​ពាក្យ​ឲ្យ​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។ លោក វីរៈ មាន​ប្រសាសន៍បន្តថា “ ខ្ញុំ​គិត​ថាពួកគេ​  ចង់​ដឹង​​ព័ត៌មាន​​​អំពី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ថែម​ទៀត​​។ពួកគេ​បាន​លើក​ឡើង​ថា ​សិទ្ធិមនុស្ស​ជា​បញ្ហា​មួយ​យ៉ាង​សំខាន់​ដែល​សហរដ្ឋអាមេរិក​មាន​កង្វល់​ចំពោះ​ប្រទេសកម្ពុជា​”។ លោក​ថ្លែង​បន្ត​ទៀត​ថា “ ការ​ផ្តោត​សំខាន់​​ចំពោះ​កិច្ច​ពិភាក្សា​តុមូល ​គឺ​ចង់​ជួយ​ឲ្យ​មន្ត្រី​សហ​រដ្ឋអាមេរិក​ ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្បាស់​អំពី​​ស្ថានភាព​នៅក្នុង​ប្រទេស​​កម្ពុជា”​។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ មាន​ប្រសាសន៍ថា សហ​រដ្ឋ​អាមេរិក​​បាន​ស្នើ​ឲ្យ​អ្នក​ចូល​រួម​ប្រជំុ​ទាំងអស់​កុំ​​និយាយ​​ប្រាប់​អ្នក​យក​ព័ត៌មាន​អំពី​កិច្ច​ពិភាក្សា​ជា​មួយ​លោកស្រី​ ផៅវើ​ ឲ្យ​សោះប៉ុន្តែលោក​ថ្លែង​ថាលោកមិន​បានយល់​អំពី​មូលហេតុ​នៃការ​រក្សា​​ការ​សម្ងាត់របស់​ក្រុង​វ៉ាសីុនតោន​នោះ​ទេ។ លោកមាន​ប្រសាសន៍ទៀត​ថា “ពួកគេ​ពិត​​ជា​បាន​ស្នើ​ឲ្យ​រក្សា​ការ​សម្ងាត់​មែន​។ ខ្ញុំ​មិន​អាច​​ពន្យល់់​បាន​ថា ហេតុ​អ្វី​នោះ​ទេ​...។ បើ​សិន​​ពួកគេ​មិន​ចង់​ឲ្យ​ខ្ញុំ​រក្សា​ការ​សម្ងាត់ទេ ខ្ញុំ​អាច​និយាយ​ជាមួយ​អ្នក​​ណា​ក៏​បានដែរ​”។ លោកស្រី ពង្ស ឈីវហ្គេច ប្រធាន​អង្គការ​​លីកាដូ ​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​​អំពី​ប្រធាន​បទ​នៃកិច្ច​ប្រជុំ​តុមូល​ជាមួយនឹង​លោក​ស្រីផៅវើនោះ​ទេ៕ ប្រែសម្រួលដោយឃិនណៃ​

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា មិនស្ថិត​ក្នុង​​តួ​នាទី​​បង្រៀន​កម្ពុជា​អំ​ពី​​សិទ្ធិ​មនុស្ស​ទេ​

លោក ផៃ ស៊ីផាន អ្ន​ក​នាំ​ពាក្យ​ទី​ស្តី​កា​រ​​គណៈ​រដ្ឋ​មន្ត្រី​​​ បា​ន​មា​ន​ប្រ​សាសន៍​​​កា​ល​ពី​ម្សិល​មិញ​​ថា ​ព្រោះ​​តែ​​លោក​ដឹង​អ​ំ​ពី​សិទ្ធិ​មនុស្ស​​​និ​ង​លទ្ធិ​ប្រជា​​ធិ​ប​តេយ្យ​យ៉ាងទូលំ​ទូលាយលោក​ប្រធា​​នា​ធិប​​តី​​​អា​មេ​រ​ិកបា​រា៉ក់អ​ូ​បាម៉ា ​(Barack Obama) ពុំ​មា​ន​តួ​នាទី​​បង្រៀន​​កម្ពុជា​​លើ​ប្រធា​ន​បទ​​ទាំ​ង​នេះ​ អ​ំឡុង​ការ​​ធ្វើ​​ទស្ស​ន​កិច្ច​​​​របស់​លោក​​​ក្នុ​ង​ប្រទេ​ស​កម្ពុជា​​នៅ​ស​ប្តា​​ហ៍​នេះ​ទេ​។​ ​មា​ន​​ប្រសា​សន៍​​ប្រាប់​​អ្នក​យក​ព័ត៌​មា​ន​​នៅ​ក្រៅ​​វិ​មា​ន​​សន្តិ​ភាព​​​កា​ល​ពី​ម្សិល​មិញ​​មុន​ការ​អញ្ជើញ​​ដល់​​របស់​លោក អូបាម៉ា ​លោក​ ស៊ី​ផានមា​ន​​ប្រ​សាសន៍​ថា ​កម្ពុជា​​ មា​ន​បទ​ពិ​​សោធច្រើ​ន​​ សម្រាប់បង្រៀន​សហរដ្ឋ​អា​មេរិ​កវិញ​អំ​ពី​​ប្រជា​​ធិប​តេយ្យ​ ជាជាងទ្រឹស្តី។ លោក​បា​ន​មា​ន​​​ប្រ​សា​សន៍​ថា “ ​ខ្ញុំ​គិត​ថា​ លោកអូ​​បា​មា៉ ​អ្វី​​ដែល​លោក​​បា​ន​​​សិក្សា​​នោះគឺ​​គ្រាន់តែចេញ​ពី​សៀវ​ភៅ​​​នៅ​​តាមសាលា​​រៀន​ទេប៉ុន្តែ​​យើង​ជា​​ខ្មែរ ​យើង​​បា​ន​ចាប់់​ផ្តើម​​​នៅ​ទី​នេះ​ ​ដូច្នេះ​​លោកអូ​បា​ម៉ា​ នឹ​ង​​សិក្សា​​ពី​បទ​ពិ​សោធពិត​​​អ​ំ​ពី​លទ្ធិ​ប្រជា​​ធិ​ប​តេយ្យ​ និង​​សិទ្ធ​ិ​មនុស្ស​​​ ដែ​ល​កំ​ពុង​​​វិវឌ្ឍនៅ​ក្នុ​ង​ប្រទេ​ស​នេះ”។ ​លោក​បន្ថែមថា “ នៅ​ពេលលោក អូបាម៉ា​​លើកឡើ​ង​​អំ​ពី​​បញ្ហា​​សិទ្ធិ​មនុស្ស​ ខ្ញុំ​គិត​​ថា ​លោកអ​ូ​បាម៉ា ​នឹង​ស​ិក្សា​​ជា​ពិ​សេស​​ពី​កម្ពុជា​”​។លោកក៏​បា​ន​មា​ន​​ប្រ​សាសន៍​​ដែរ​​ថា លោក​មិន​គិត​ថា ​​លោកអូ​បាម៉ា ​នឹ​ង​​​លើក​ពី​បញ្ហាសិទ្ធិ​​មនុស្ស​​ជាមួ​យ​លោក​​នា​យក​​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​អ​ំឡុង​កា​រ​បំ​ពេញ​ទស​្ស​កិច្ច​​​របស់​លោក​​ទេ​។ ​លោក​មា​ន​ប្រ​សាសន៍​ថា “ ​​លោក​ អូ​បាម៉ា​នឹ​ង​មិ​ន​លើក​ពី​​សិទ្ធិ​មនុស្ស​​​ទេ។ ​អា​មេ​រិ​​កមិន​​បញ្ជា​អ្ន​ក​​ផ្សេង​ឲ្យធ្វើ​​អ្វី​មួ​យ​ទេ​​”។ ​“ កា​រ​មកបំ​ពេញ​ទស្ស​ន​កិច្ច​​​​របស់​លោកអូ​បាម៉ា ​បង្ហាញ​ពី​​ទ​ំ​នាក់ទ​ំ​​នង​ជិ​តស្និទ្ធ​​រវា​ង​​ប្រទេ​ស​​ធំ ​​​និ​ង​ប្រទេ​ស​​តូ​ច។ប៉ុ​ន្តែវា​ក៏​​បង្ហាញ​ថា សហរដ្ឋ​​អាមេរិក បា​ន​បន្ទន់​ឥរិ​យាបថ​របស់​​ខ្លួន​។ ​សហ​រដ្ឋ​​អា​មេ​រិ​ក​នឹ​ង​មិ​ន​ដើរ​​តួ​ជានគរ​បាល​ដែ​ល​គ​ំ​រាម​​អ្នក​ឯទៀត​នោះ​ទេ​”។ ​លោក​ ស៊ីផាន ​​បា​ន​បន្ថែម​​ថា ​​សិទ្ធិ​មនុស្ស​ មិន​មែនគំនិតរបស់​​​អា​​​មេ​រិ​ក​តែឯកឯងនោះ​ទេហើយ​វាមិ​ន​គួរ​ធ្វើតាមអាមេរិកដែរ​។​ “​​ យើងមិន​អា​ច​​​ជំ​នួ​សគុណ​​ភាពសិទ្ធិ​មនុស្ស​​របស់អា​ស៊ាន​ តាមរយៈការនាំ​ចូ​ល​សិទ្ធិ​មនុស្ស​ពី​សហ​រដ្ឋ​អា​​មេរិ​ក​ទេ​”។ ​លោក ស៊ីផាន បា​ន​មា​ន​​ប្រ​សាសន៍​ថាអំ​ឡុង​​ពេល​បំ​ពេញ​ទស្ស​​កិច្ច​​​របស់​លោកអូបា​ម៉ា​ នៅ​ប្រទេស​កម្ពុជា លោក ​អូបាម៉ា ​គឺមកក្នុងតំណាងផលប្រយោជន៍​​​​របស់​សហ​រដ្ឋ​មេរិក​ ជាពិសេសផ្នែក​សេដ្ឋ​កិច្ច​​។...

ជន​​​ជាតិជប៉ុន​​​ ១០​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ឆបោក​​​វិនិយោគិនក្នុង​​​គម្រោង​​​វិនិយោគ​​​នៅ​​​កម្ពុជា

យោង​​​តាម​​​សេចក្ដី​​​រាយការណ៍​​​របស់​​​ប្រព័ន្ធ​​​​​​ផ្សព្វ​​​ផ្សាយ​​​ជប៉ុន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​ក្រុង​​​តូក្យូ​​​ បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​ជប៉ុន​​​១០​​​នាក់​​​ កាល​​​ពីដើម​​​ខែ​​​នេះ​​​ ពី​​​បទ​​​ឆបោក​​​វិនិយោគិន​​​ជាង​​​១.០០០​​​នាក់​​​យក​​​បាន​​​ទឹក​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ​​​ តាម​​​រយៈ​​​ការ​​​ប្រើ​​​ប្រាស់​​​គម្រោង​​​វិនិ​​​យោគ​​ក្លែង​​​ក្លាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ កាសែត​​​ក្យូដូ ញូស (Kyodo News) បាន​​​ធ្វើ​​​សេចក្ដីរាយការណ៍​​​ថាបុរស​​​ឈ្មោះ​​​ស៊ូសាគុ ​​​ណាកាមុរ៉ាក់ (Shusaka Nakamura) អតីត​​​ប្រធាន​​​ក្រុម​​​ហ៊ុន​​​​​​ Japan Honesty Inception និង​​​មនុស្ស​​​ប្រាំបួន​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​នាយក​​​ដ្ឋាន​​​នគរបាល​​​ក្រុង​​​តូក្យូ​​​ ចាប់​​​ខ្លួន​​​ នៅ​​​ឈីយូដាក់ ​​​(Chiyoda) កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ខែ​​​វិច្ឆិកា​​​ ដោយ​​​​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ឆបោក​​​វិនិយោគិន​​​ចំនួន​​​១.១០០​​​នាក់​​​យក​​​ប្រាក់​​​បាន​​​១,៦​​​ពាន់​​​លាន​​​យ៉េនឬ​​​ប្រហែល​​​២០​​​លាន​​​ដុល្លារ​​​។ យោង​​​តាម​​​ទូរ​​​ទស្សន៍​​​​​​រដ្ឋ NHK របស់​​​ជប៉ុន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ Japan Honesty Inception បាន​​​ផ្ដល់​​​ភាគ​​​លាភ​​​យ៉ាង​​​ក្រាស់​​​ក្រែល​​​សម្រាប់​​​វិនិ​​​យោគ​​​ទុន​​​នៅ​​​ក្នុង​​​គម្រោង​​​នានា​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​ ដូច​​​ជា​​​ចម្ការ​​​កាហ្វេ​​​ជាដើម​​​។ ទូរទស្សន៍​​​ NHK បាន​​​ធ្វើ​​​សេចក្ដី​​​រាយការ​​​ណ៍ថានាយកដ្ឋាននគរបាល​​​ក្រុង​​​តូក្យូមិន​​​បានរក​​​ឃើញ​​​ភ័ស្តុតាង​​​ណាមួយ​​​ដែល​​​បង្ហាញ​​​ថា​​​ ចំនួន​​​ប្រាក់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​វិនិ​​​យោគ​​​នោះ​​ទេ។ មន្ត្រី​​​នគរបាល​​​ក្រុង​​​តូក្យូ​​​ មួយ​​​រូប​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​...

​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចំនួន​បី​ទៀត​​​ ​នឹងហោះ​ហើរ​មក​​កម្ពុជា

យោង​តាម​ក្រុម​ហ៊ុន​ អាកាស​យាន​ដ្ឋាន​កម្ពុជា​ (Cambodia Airports)​ ដែល​ជា​ក្រុម​ហ៊ុន​ គ្រប់​គ្រង​ និង​ធ្វើ​ប្រតិបត្តិ​ការ​អាកាស​យាន​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​អន្តរជាតិ​ចំនួន​បី​ទៀត​ នឹង​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិ​ការ​ហោះហើរ​មក​កាន់​អាកាស​យាន​​ដ្ឋាន​អន្តរជាតិ​ចំនួន​ពីរ​របស់​ប្រទេស​កម្ពុជា។ ក្រុម​ហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ បាន​ប្រកាស​នៅ​ក្នុង​សប្តាហ៍​នេះ​ថា​ ក្រុម​ហ៊ុន​ អាកាសចរណ៍​ ឡាវ​ (Lao Central​Airlines)​ និង​ក្រុម​ហ៊ុន​ កាតា​ អ៊ែរវេ​ (Qatar Airways)​ នឹង​ផ្តល់​សេវាកម្ម​ហោះ​ហើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​ ហើយ​ក្រុម​ហ៊ុន​ ខុនឌ​ (Condor)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ហ្វ្រែង​ហ្វឺត​ (Frankfurt)​ ប្រទេស​អាល្លឺម៉ង់​ នឹង​ផ្តល់​សេវាកម្ម​ហោះ​ហើរ​ដោយ​ផ្ទាល់​មក​កាន់​ខេត្ត​សៀម​រាប។ ក្រុម​ហ៊ុន​ ខុនឌ​ គឺ​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​មួយ​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាសចរណ៍​ទាំង​បី​ ដែល​នឹង​ហោះ​ហើរ​មក​ចុះ​ចត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មុន​គេ។​ ក្រុម​ហ៊ុន​នេះ​ ផ្តល់​សេវាកម្ម​ហោះ​ហើរ​រៀង​រាល់​សប្តាហ៍​ ពី​ទី​ក្រុង​ ហ្វ្រែង​ហ្វឺត​ ដោយ​ប្រើ​យន្ត​ហោះ​ធុន​...

ក្រុម​ហ៊ុន​ Tiger Airways ​ចាប់​ផ្តើម​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​ភ្នំ​ពេញ

ពិធី​សម្ពោធ​បើក​ជើង​ហោះ​ហើរ​ដំ​បូង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ ថៃហ្គើ​ អ៊ែរវេ​ (Tiger Airways)​​ ពី​ប្រទេស​សិង្ហបុរី​ មក​កាន់​ប្រទេស​កម្ពុជា ​បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិភ្នំ​ពេញ​ កាល​ពី​ព្រឹក​ម្សិល​មិញ​ ដោយ​ធ្វើ​ឲ្យក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មាន​តម្លៃ​ថោក​នេះ ​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​ទី​២១​ហើយ​ ដែល​ផ្តល់​សេវាកម្ម​ហោះ​ហើរ​ជារៀង​​​រាល់​ថ្ងៃ​មក​កាន់​រាជ​ធានី​ភ្នំ​ពេញ។ លោក​ កូយ​ ប៉េង​យេន​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Tiger Airways​ ​ស្ថិត​នៅ​លើយន្ត​ហោះ​ ដែល​​បាន​ចុះ​ចត​នៅ​ម៉ោង​៧​ និង​៣២​នាទីព្រឹក​​កាល​ពី​ម្សិល​មិញ​ ហើយ​បាន​មាន​ប្រសាសន៍​ថា​ “ យើង​សង្ឃឹម​ថា​ ជើង​ហោះ​ហើរ​ថ្មី​នេះ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​”។​ បន្ទាប់​ពី​ការ​ចុះ​ចត​​នេះ​ មាន​​ពិធី​ជូន​វត្ថុ​អនុស្សាវរីយ៍​រវាង​លោក​ ប៉េង​យេន​ និង​លោក​ អែមម៉ាញូអែល​ ម៉ឺណង់តូ​ (Emmanuel Menanteau)​ នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​ (Cambodia Airport)​ ព្រម​ទាំង​លោក​ គិត​ ម៉េង​ អគ្គ​នាយក​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ (Royal Group)។ លោក​ គិត​ ម៉េង​ បាន​មាន​​ប្រសាន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​បន្ទាប់​ពិធី​ចុះ​ចត​នេះ​ថា​ រូប​លោក​បាន​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ Tiger Airways​ អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​ ដោយ​បាន​ជួយ​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ក្នុង​ការ​ចរចា​ជា​ច្រើន​ដំណាក់​កាល​ ដើម្បី​ចាប​់​ផ្តើម​ជើង​ហោះ​ហើរ​ថ្មី​នេះ​ឡើង។លោក គិត ម៉េង បាន​ឆ្លើយ​នឹង​សំណួរ​អំពីចំណាប់​អារម្មណ៍​របស់​លោក ​ចំពោះ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះ​ ​ដូច្នេះថា​ “​ ខ្ញុំ​គិត​ថា​ ​ក្រុម​ហ៊ុន​​ Tiger Airways​ គឺ​ជា​ក្រុម​ហ៊ុន​ដ៏​ល្អ​មួយ​”។ លោក​ ម៉ៅ​ ហាវណ្ណាល់​ រដ្ឋលេខាធិការ​ នៅ​​​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​ Tiger Airways​ នឹង​ផ្តល់​សេវាកម្ម​ហោះ​ហើរ​ក្នុង​ស្រុក​រវាង​រាជធានី​ភ្នំ​ពេញ​ ខេត្ត​សៀម​រាប​...

លោក ហ៊ុន សែន៖ កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីទទួល​បាន​ជោគ​ជ័យ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​មានប្រសាសន៍ កាលពី​ម្សិលមិញ​ថា រដ្ឋាភិ​បាលបានទទួលស្គាល់ប្រជា​ពល​រដ្ឋ​ជិត​១០០​.០០០​គ្រួសារ​ ដែល​ពេល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ហើយមាន​ផែនការជា​ច្រើន​​ ដើម្បីរៀបចំដីធ្លីឲ្យ​ប្រជា​ជន​រាប់​មុឺន​គ្រួសារ​ទៀត ​នៅ​ខែ​ខាងមុខ​នេះ។ លោក ហ៊ុន សែន មាន​ប្រសាសន៍ដូច្នេះ​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាង​សង់​កំណាត់ផ្លូវ​ជាតិ​លេខ​៦១ប្រវែង​១២៨​គីឡូមែ៉ត្រ​ ក្នុ​ង​ខេត្ត​កំពង់​ធំ ក្នុងរយៈពេល​តែ​មួយ​សប្ដាហ៍​​ប៉ុណ្ណោះ បន្ទាប់ពី​​លោកបាន​ប្រកាស​ថា និស្សិត​​ដែល​ទៅ​វាស់​វែង​ដី​សម្រាប់​កម្មវិធី​នេះនឹង​មិនធ្វើ​ការ​នៅ​ក្នុង​តំបន់​ ដែល​​ជម្លោះ​កំពុង​បន្ដ​កើត​ឡើង​ទៀត​ទេ ហើយថា ពេល​វេលា​​កំណត់​សម្រាប់​ការ​វាស់​វែង​ដី​ធ្លី​អាច​នឹង​ពន្យារពេល​តទៅទៀត​។ លោក ហ៊ុន សែន បានមាន​ប្រសាសន៍​ថា “ យើង​ស្ថិត​នៅលើ​ផ្លូវ​របស់​យើង ដើម្បី​ឈាន​ដល់​គោល​ដៅ​របស់​យើង។ យើង​ត្រូវ​ការ​តែ​៥.០០០​គ្រួសារ​ទេៀត​ ដើម្បី​ឲ្យ​ឈាន​ដល់​១០០.០០០​គ្រួសារ​។ ផែន​ការ​របស់​យើង​ គឺត្រូវ​វាស់​វែង​ដី​របស់​ប្រជា​ពល​រដ្ឋ​ជាង​៣៥០​.០០០​គ្រួសារ​នៅ​លើ​ដីទំហំ​១,២លាន​ហិកតា ដើម្បី​ផ្ដល់សិទ្ធិដល់​ប្រជា​ពល​រដ្ឋ​ ដើម្បី​ធ្វើ​ជា​ម្ចាស់​ដី​របស់​ខ្លួន​”។ លោកបាន​ពន្យល់​ថា ប្រជា​ពល​រដ្ឋ​សរុប​៩៥.០៦៨​គ្រួសារ​​​ ត្រូវ​បាន​បន្ថែម​ក្នុង​បញ្ជី​ឈ្មោះរបស់ប្រជា​ពល​រដ្ឋ​ ដែល​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​។ ក្នុង​ចំណោម​គ្រួសារ​ទាំង​នោះ មាន​៧៤.០៤៥​គ្រួសារ​ ដែល​ព្រំ​ដី​របស់​ខ្លួន​ត្រូវបាន​កំណត់រួចហើយ។ លោក ហ៊ុន សែន...

ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋានកម្ពុជា​គ្រោង​វិនិយោគ​ ដើម្បីបង្កើន​សមត្ថភាពអាកាសយានដ្ឋាន​ទ្វេដង

មន្ត្រី​នៅ​ឯ​អាកាស​យាន​ដ្ឋាន​ បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​អា​កាស​យាន​ដ្ឋាន​​កម្ពុជា​ (Cambodia Airports)​ គ្រោង​វិនិ​យោគ​​ទឹក​ប្រាក់​ចំនួន១០០​លាន​ដុល្លារ​ នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​ពង្រីក​ទំហំ​អាកាស​យាន​ដ្ឋាន​​នៅ​ខេត្ត​សៀមរាប​ និង​រាជធា​នីភ្នំ​ពេញ​ ព្រម​ទាំង​ដើម្បី​បង្កើន​ចំនួន​អ្នក​ដំណើរ​ ដែល​ឆ្លង​កាត់​តាម​អាកាសយានដ្ឋាន​ទាំង​ពីរ​របស់​ខ្លួន​ឲ្យ​បាន​ទ្វេដង។ លោក​ អែមម៉ាញូអ៊ែល​ មឺណង់តូ​ (Emmanuel Menanteau)​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ ដែលភាគ​ហ៊ុន​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​ ក្រុម​ហ៊ុន​សំណង់​របស់​បារាំង​ វាំងស៊ី​ (Vinci)​ ហើយ​ជា​អ្នក​គ្រប់​គ្រង​អាកាស​យានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ កិច្ចការ​​ពង្រីក​អា​កាស​យានដ្ឋាន​ ត្រូវ​បាន​រំពឹង​ថា​ នឹង​​បញ្ចប់​នៅ​ឆ្នាំ​២០១៥។ លោក ​អែមម៉ាញូអ៊ែល​ មឺណង់តូ បាន​ឲ្យ​ដឹង​ថា​ “ យើង​បាន​ដឹង​ហើយ​ថា​ ជា​ពិសេស​សម្រាប់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ នៅមុន​ឆ្នាំ​២០១៥​ យើង​ត្រូវ​តែ​ធ្វើ​អ្វី​មួយ​ ហើយ​យើង​ក៏​កំពុង​តែ​​ធ្វើ​ការ​ពង្រីកកន្លែង​ភ្ញៀវ​រង់​ចាំ​នៅ​ឯ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ និង​សៀម​រាប​ ដោយ​លោក​បានមាន​ប្រសាសន៍​​បន្ថែម​ថា​ លទ្ធភាព​អាកាស​យាន​ដ្ឋាន​​នីមួយៗ​ នឹង​ត្រូវ​បង្កើន​ ដើម្បី​ទទួល​អ្នក​ដំណើរ​បាន​ក្នុង​ចន្លោះ​ពី​៤,៥​លាន​នាក់​ ទៅ​​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ លោក​បាន​បន្ថែម​ទៀត​ថា​ “យើង​រំពឹង​ថា​ នឹង​បញ្ចប់​ដំណាក់​កាល​គូសប្លង់​នៅ​ឆ្នាំ​នេះ​ ហើយ​បន្ទាប់​មក​នឹង​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ឲ្យ​ចាប់​ផ្តើម​ការ​សាង​សង់​នៅ​ក្នុង​ត្រី​មាស​ទី១​ឆ្នាំ​ក្រោយ”។ យោង​តាម​ទិន្នន័យ​ ដែល​បានផ្សព្វ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​តាម​អាកាស​យានដ្ឋាន​ទាំង​ពីរ​នេះ​ បាន​កើន​ឡើង​ចំនួន​១៩,៧​ភាគ​រយ​ ពោល​គឺ​កើន​ជិត​ដល់​២លាន​នាក់​នៅ​ក្នុង​ឆមាស​ទី១​ឆ្នាំ​នេះ​ បើប្រៀប​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ មាន​លទ្ធ​ភាព​ទទួល​អ្នក​ដំណើរ​បាន​២,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ចំណែក​ឯ​អាកាស​យាន​ដ្ឋាន​សៀម​រាប​ អា​ច​ទទួល​បាន​ចំនួន​១,៥​លាន​នាក់។ ការ​សាងសង់​ពង្រីក​កន្លែង​រង់​ចាំ​  គឺ​ផ្នែក​មួយ​នៃ​គម្រោង​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​២៥០​លាន​ដុល្លារ​ ទៅ​៣០០​លាន​ដុល្លារ​ ដែល​​ត្រូវ​បាន​លៃ​ទុក​សម្រាប់​អភិវឌ្ឍអាកាស​យាន​ដ្ឋាន​មួយ​ក្នុង​ចំណោម​អាកាស​យានដ្ឋាន​ទាំង​បី​កន្លែង​របស់​ប្រទេស​កម្ពុជា​ឲ្យ​បាន​មុន​ឆ្នាំ​២០២០។ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហនុ​ មាន​តែយន្ត​ហោះ​មួយ​ប៉ុណ្ណោះ​ ដែល​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​កាន់​តំបន់​ឆ្នេរ​មួយនេះ។​ ខណៈ​ដែល​ក្រុម​ហ៊ុន​អាកាស​​យានដ្ឋាន​កម្ពុជា​ ​មាន​ផែន​ការ​វិនិយោគ​​អាកាសយានដ្ឋាន​ខេត្ត​ព្រះ​សីហនុ​របស់​ខ្លួន​ ក្រុម​ហ៊ុន​នឹង​សម្រេច​វិនិយោគ​នៅ​ពេល​ណា​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ច្រើន។ លោក​ មឺណង់តូ​ បានមាន​ប្រសាសន៍​ថា“​ យើង​តែង​តែ​មាន​បំណង​អភិវឌ្ឍអាកាស​យានដ្ឋាន​ខេត្ត​ព្រះសីហនុ​...

សាក្សី​​​រៀប​​​រាប់​​​អំពីការ​​​ចាប់​​​ខ្លួន​​​​​​ជន​​​ជាតិ​​​រុស្ស៊ីឈ្មោះ ម៉ូឡូឌីយ៉ាកូវ ដែល​​​ជាជន​រួម​ភេទ​ជាមួយ​​កុមារ

ភូមិ​​​​ពញាឮ, ខេត្តកណ្ដាល- អង្គុយនៅ​​​​ក្នុង​​​បន្ទប់​​​ទទួល​​​ភ្ញៀវ​​​ដ៏ធំ​​​ល្វឹង​​​ល្វើយនៃ​​​​ផ្ទះ​​ទើ​​​ប​​​សង់​​​​​​ថ្មីរបស់​លោកលោកសំសុថារ៉េត ​​​បាន​​​និយាយ​រៀបរាប់​​​​ទាំ​​​ងអស់​អំពី​ការ​ដែល​​​ជន​​​ជាតិ​​​រុស្ស៊ីឈ្មោះ ​​​ស្តានីស្លាវ ​​​ម៉ូឡូឌីយ៉ាកូវ ​​​(Stanislav Monodyakov)​​​ បាន​​​ទូរស័ព្ទ​​​​កាល​ពី​ថ្ងៃ​អាទិត្យ​មក​សួរលោក​ថាតើ​លោក​អាច​​​​​មក​លេង​ជាមួយ​​​គាត់​​​បាន​​​ឬទេ។ លោក សុថារ៉េត អាយុ​​​៤៣​​​ឆ្នាំ បាន​​​រៀប​​​រាប់​​​អំពីម៉ូឡូឌីយ៉ាកូវដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​លោកផ្ទាល់កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​នោះថា“ព្រះ​​​មហា​​​ក្សត្រ​​​បាន​​​​​​លើក​​​លែង​ទោសឲ្យ​​គាត់​​​ហើយដូច្នេះគាត់​​​​ពិត​ជា​​​​ផ្លាស់​​​ប្ដូរ​​​អត្តចរិតរបស់​គាត់​ហើយ”។ ជាអតីត​​​បុគ្គលិក​​​របស់​​​ក្រុមហ៊ុន​​​​វិនិយោគ ​​​កោះ​​​​​​ពស់ ​​​ដែល​​​ជា​​​ក្រុម​​​ហ៊ុន​ចំណាយ​ប្រាក់​រាប់​​​​លាន​ដុល្លារ​សាងសង់​​​រមណីយដ្ឋាន​​​នៅ​​​លើ​​​កោះ​ក្នុង​សមុទ្រ​​​ខេត្ត​​​ព្រះ​​​សី​​​ហនុដែលម៉ូឡូ​​​ឌីយ៉ាកូវធ្លាប់​ធ្វើ​ជាអ្នក​​​ដឹក​​​នាំនោះ​​​ លោក ​​​សុថារ៉េតបាន​​​និយាយថាជន​​​ជាតិ​​​រុស្ស៊ី​​​រូប​​​នេះ ​​​បាន​​​​​​ជិះ​​​រថ​​​យន្ដ​​​ ឡិច​​​ស៊ីសពណ៌​ខ្មៅ​មក​ផ្ទះ​របស់​លោក​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​និង​​​៣០​​​នាទី​​​យប់និង​​​បាន​​​សម្រាក​​​នៅ​​​ទីនោះ​​​មួយ​​​យប់​​​។ ​​​លោកសុថារ៉េតបាន​​​បន្ដ​​​ទៀត​​​ថា ​​​លុះ​​​ព្រឹក​​​​​​​​​ឡើង ពេលដែលម៉ូឡូឌីយ៉ាកូវ“ហៀប​​​ហូប​​​អាហារ​​​ពេល​​​ព្រឹក ​​​ស្រាប់តែនគរបាល​​​បាន​​​ចូល​​​មក​​​ដល់ហើយ​​​បាន​​​សួរ​​​រក​​​លិខិត​​​ឆ្លង​​​ដែនរបស់​គាត់។គាត់​​​មិន​​​បាន​​​បង្ហាញ​​​លិខិត​​​ឆ្លង​​​ដែន​​​ទៅ​​​នគរ​​​បាល​​​ទេ ដូច្នេះ​ នគរ​បាល​​​​ក៏​​​ចាប់​​​គាត់តែម្តង”។ លោក ម៉ូឡូឌីយ៉ាកូវ ដែល​​​គេ​​​ស្គាល់​​​ច្បាស់​​​ថា អាឡិចសាន់ដឺនោះ ត្រូវ​បាន​​​ចាប់​​​ខ្លួន​​​តាម​​​បទ​​បញ្ជា​​​របស់​​​ក្រ​​​សួង​​​មហា​ផ្ទៃមាន​​​រយៈ​​​ពេល​​​មិន​​​ដល់​​​ប្រាំ​​​មួយ​​​ខែ​​​ផង​​​ទេ បន្ទាប់​​​ពីគាត់​​​បាន​​​ទទួលព្រះ​​​រាជទាន​​លើក​លែង​ទោស​​​ពី​​​ព្រះ​​​មហា​​​ក្សត្រនិង​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធ​​​នាគារ​​​ ដែ​​​លគាត់​​​ទើប​​​តែជាប់​​​ទោស​​​បាន​​ពាក់​​​កណ្ដាល​​​នៃ​​​ទោសជាប់​​​ពន្ធ​​​នាគារ​​​របស់​​​គាត់​​​ចំនួន​​​ប្រាំបី​​​ឆ្នាំ ពីបទ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​កម្ពុជា​​​ចំនួន​​​១៥​​​នាក់។ នៅ​​​ថ្ងៃចាប់​​​ខ្លួន​​​​​​គាត់លោកគៀត ​​​ច័ន្ទថា​​​រិទ្ធ​អ្នក​​​នាំ​​​ពាក្យនគរ​​​បាល​​​ជាតិ​​​បាន​​​ថ្លែង​​​ថា ​​​លោក​​​សង្ស័យថាម៉ូឡូឌីយ៉ាកូវ​ប្រហែល​​ជា​បាន​​​បំពាន​​ផ្លូវ​ភេទកូ​​​ន​​​ស្រី​​​អាយុ​​​១២​​​ឆ្នាំរបស់ ​​​លោក ​​​​​​សុថារ៉េត ។ លោកសុថារ៉េតបាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះក៏ដូចជា​​​ពាក្យ​​​ចចាម​​​អារា៉ម​​​ដែល​​​ថា ម៉ូឡូឌីយ៉ាកូវបាន​​​ផ្ដល់​​​លុយ​​​សម្រាប់​​​​​​ការ​​​សាង​​​សង់​​​ផ្ទះ​​​របស់​​​គាត់ឬធ្លាប់​​​បាន​​​មក​​​លេង​​​កាល​​​ពី​​​លើ​​​ក​​​មុន។ យ៉ាង​​​ណា​​​ក៏​​​ដោយក៏អ្ន​​​កជិត​​​ខាងបាន​បដិសេធ​​​​ចំពោះការ​លើក​ឡើង​បែប​​​នេះ។ អ្នក​​​ជិតខាងវ័យ​​​ចំណាស់ម្នាក់ដែល​បាន​ឃើញ​​ការ​​ចាប់​​​ខ្លួនម៉ូឡូឌីយ៉ាកូវ ​​​នៅពេល​​​​ព្រឹកដោយ​​​​​​ផ្ទាល​់​ភ្នែកប៉ុន្តែ​​​បាន​​​បដិសេធមិន​​​ប្រាប់​​​ឈ្មោះដោយ​​​ភ័យខ្លាច​​​ពី​​​ការ​​​ធ្វើ​​​បាប​នោះ បាន​​​និយាយថា“កាលពី​​​ខែ កុម្ភៈ ខ្ញុំបាន​​​ឃើញ​​​គាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​មក​​​ទី​​​នេះ​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ"។គាត់​​​បាន​​​បន្ថែមថាគាត់​​​ក៏​​​បាន​​​ឃើញ​ ម៉ូឡូឌីយ៉ាកូវជិះរថយន្ដ​​មក​​​ទី​​​នេះ​ដែរ​​កាល​​​ពីថ្ងៃ​​​អាទិត្យ។​​​ អ្នក​​​ភូមិឈ្មោះចាបបញ្ញាអាយុ​​​២០​​​ឆ្នាំ​​​បាន​​​និយាយថា“ខ្ញុំ​​​បាន​​​ឃើញ​​​​​​រថ​​​យន្ដ​​​របស់​គាត់​​​​ចត​នៅ​មុខ​​​ផ្ទះនោះនៅ​​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ ។ ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​គាត់​​​ទេ”។ អ្នក​​​ជិត​​​ខាង​​​ដទៃ​​​ទៀត​​​បាន​​​និយាយ​​​ថា ​​​ពួក​​​គាត់​មិនបានដឹង​រឿង​របស់ម៉ូឡូឌីយ៉ាកូវ ឬ​​​ប្រវត្តិ​​​អតី​​​តកាល​​​របស់​​​គាត់ទេរហូត​​​ដល់​​ក្រោយ​​​​​ថ្ងៃ​​​ចាប់​​​ខ្លួន​​​គាត់​​​ទើបដឹង។ លោក​តាជួន​​​ នៅអាយុ៦៧​​​ឆ្នាំ ​​​និយាយ​​​ថា​​​​​​“ខ្ញុំ​​​ឮគេ​​​និយាយថានគរបាល​​​​​មក​​​​​ចាប់​​​ខ្លួន​​​ជនជាតិ​​​រុស្ស៊ីម្នាក់នេះ។ ​​​ពេល​​​នេះ​ទើប​គេ​​​ដឹង​​​ថាគាត់​​​គឺជា​​​សេដ្ឋី​​​ ហើយ​​​គាត់​​​បាន​​​សង​​់​ស្ពាន​​​មួយ​​​​ទៅ​កោះ​​​ពស់” ។ មន្ត្រីនគរ​​​បាល​​​ជាន់​​​ខ្ពស់និង​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​​​​បាន​​​និយាយ​​​កាល​​​ពីថ្ងៃ​​​ពុធ​​​ថា ​​​ម៉ូឡូ​​​ឌីយ៉ាកូវ ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ឯ​​​ទី​​​ស្នាក់ការ​​​នគរបាល​​​​​អន្ដោ​​​ប្រវេសន៍ហើយ​​​នឹង​​​ធ្វើ​​​បត្យាប័នទៅ​​​​ប្រ​​​ទេស​​​រុស្ស៊ី​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះដែល​​​នៅ​​​ទី​​​នោះអ្នក​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារជា​​​បន្ដ​​​បន្ទាប់​​​រូប​​​នេះ​ត្រូវតុលាការទីក្រុង​​​មីទីស​​​ឈី ​​​(Mytischi) តាម​​​ចាប់​​​ខ្លួន​​​ពី​​​បទរំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​​​​​​​អាយុ​​​១១​​​ឆ្នាំ​​​ពីរនាក​​់និង​​​អាយុ​​​១០​​​ឆ្នាំ​​​ម្នាក់ ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៤។ ក្នុង​​​ឆ្នាំ​​​២០០៩ប្រទេ​​​ស​​​រុស្ស៊ីបាន​​​ស្នើ​​​សុំ​​​ជា​​​ផ្លូវ​​​ការ​​​ឲ្យមាន​​​ការ​​​ធ្វើ​​​បត្យាប័នម៉ូឡូ​​​ឌីយ៉ាកូវ ​​​ទៅប្រទេស​​​កំណើត​​​របស់​​​លោក​​​វិញដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​ផ្ដន្ទាទោស។នៅ​​​ពេលជន​នេះ​​​​ត្រូវ​បាន​ដោះ​​​លែង​​​មុន​កាល​កំណត់​ពី​​​ពន្ធ​​​នា​​​គារខេត្ត​​​ព្រះ​​​សី​​​ហនុកាល​​​ពី​​​ខែ​​​ធ្នូ ​​​អង្គការ​​​ការ​​​ពារ​​​សិទ្ធិ​​​កុមារ​​​ចំនួន​​​១៤បាន​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​ញត្តិ​មួយ ​​ជំរុញ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​កម្ពុជាធ្វើ​តាម​​​​សំណើ​​​សុំ​​​ធ្វើ​​​បត្យាប័ន​នោះ។...

នគរ​បាល​ចាប់​​ខ្លួន​ជន​​ជាតិ​រុស្ស៊ី​​​រួម​​ភេទ​​ជា​មួយ​​​កុមារ​​​ម្ដង​ទៀត​ ហើយ​សន្យា​បញ្ជូន​ទៅ​រុស្ស៊ី​វិញ​

កាល​ពី​​ម​​្សិល​​មិញ ​នគរបាល​បាន​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី​ ម្នាក់​ឈ្មោះស្តានីស្លាវម៉ូឡូឌី​​​យ៉ាកូវ (Stanislav Molodyakov)​​​​ ជា​​​ជន​​​​​រួម​​ភេទ​​ជា​​មួយ​​កុមារ​ដែល​​​សមត្ថ​​កិច្ច​​​​​​​​​កំពុង​​តាម​ចាប់​ខ្លួន​​ នៅ​ក្នុង​ខេត្ត​កណ្ដាល​ ដោយ​​​នៅ​​​​​ទី​នោះ​​ នគរ​​បាល​បាន​និយាយ​ថាជន​​​បំពាន​​​​ផ្លូវ​​​ភេទ​​កុមារ​​​​ដ៏​​​​​​​អសោច​​​​​រូប​នេះ​ បាន​ស្នាក់​នៅ​​​​ក្នុង​ផ្ទះ​មួយ​​ជា​​មួយ​​​ក្មេង​​ស្រី​​​ម្នាក់ដែល​​ជន​​នេះ​​​​​​ស្រឡាញ់ ​រស់​នៅ​។ លោកគៀតច័ន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​នគរបាល​​​​ជាតិ​មានប្រសាសន៍​ថាឈ្មោះម៉ូឡូឌីយ៉ាកូវដែល​គេ​ស្គាល់​ច្បាស់​ថាអាឡិចសាន់​ដឺត្រូហ្វី​​​ម៉ូវ (Alexander Trofimov) ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក​ ក្នុង​ឃុំ​ញាឮនៅ​​​​ផ្ទះ​គ្រួសារ​​​មួយ​​​ ដែល​មាន​កូន​​​​​ស្រី​​ម្នាក់​អាយុ​​​ប្រ​​ហែល​​១១ឬ​១២​ឆ្នាំ​រស់​នៅ​។ លោកច័ន្ទថារិទ្ធ ​បន្ដ​ថា “មាន​ក្មេង​ស្រីម្នាក់​អាយុ​ប្រហែល​១១ ឬ១២​​​​ឆ្នាំ​...ហើយ ម៉ូឡូ​ឌីយ៉ាកូវ ​ស្រឡាញ់​​ក្មេង​​ស្រី​​​នេះ​។ខ្ញុំ​សង្ស័យ​ថាជន​នេះ​​​​បាន​រំលោភ​បំពាន​​​​​លើ​​ក្មេង​​ស្រី​នេះ​ ប៉ុន្ដែ​ យើង​មិនមាន​​​​​​​​ភស្ដុតាង​​​នេះ​​​​​​​​​​ទេ​”។ លោកគៀតច័ន្ទថារិទ្ធ​ បាន​បដិសេធ​មិន​និយាយ​ថា​ តើ​នគរបាល​បាន​ស៊ើប​អង្កេត​​​បទ​​​​ល្មើស​​ថែម​ទៀត​ដែល​អាច​ប្រព្រឹត្ត​ដោយ​ ម៉ូឡូ​ឌីយ៉ាកូវឬយ៉ាង​ណា​ទេ​ ហើយ​ថា ​ការ​ចាប់​​​​​​ខ្លួន​​​កាល​ពី​ម្សិលមិញ​​នេះ​ គឺ​​អនុវត្ត​​​តាម​បទ​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ...