Tuesday, November 19, 2019
Home Authors Posts by Chhorn Phearun

Chhorn Phearun

64 POSTS 0 COMMENTS

គ្រូគង្វាល​​​ជន​​​ជាតិ​​​កូរ៉េ​​​ត្រូវបាន​​​ផ្តន្ទាទោស​​​ឱ្យ​​​ជាប់​​​ពន្ធនាគារ​​​១៤ឆ្នាំ

យោងតាមបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលម្នាក់បានឱ្យដឹងថា គ្រូគង្វាលជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីជាច្រើននាក់ដែលរស់នៅជាមួយគាត់នៅវិហារគ្រិស្តសាសនាមួយក្នុងក្រុងសៀមរាបនោះ  កាលពីម្សិលមិញត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ជារយៈពេលជាប់ពន្ធនាគារដ៏យូរមិនធ្លាប់មានពីមុនមកចំពោះបទល្មើសបែបនេះ។ យោងតាមលោក រាម ច័ន្ទមុនី អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឱ្យដឹងថា ចៅក្រម សំ ប៊ុនពៅ បានកាត់ឱ្យលោក ផាក យូល (Park Youl) អាយុ៦៣ឆ្នាំជាប់ទោសពីបទទិញពេស្យាចារកុមារ  និងរំលោភអនីតិជនអាយុក្រោម១៥ឆ្នាំ។ លោក ផាក យូល ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន តាមការចោទប្រកាន់ថា គាត់បានរំលោភក្មេងស្រីប្រាំបួននាក់រយៈពេលជាច្រើនឆ្នាំ ហើយបានសូកប៉ាន់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេដូចជាឱ្យអង្ករប្រាក់និងម៉ូតូជាដើមជាថ្នូរនឹងការបំបិទមាត់។ លោក ខឹម វណ្ណដូ នាយកកម្មវិធីនៅអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការរួមភេទជាមួយកុមារដែលបានធ្វើការស៊ើបអង្កេតបឋមបានមានប្រសាសន៍ថា...

ជម្លោះ​​​ព្រំដែន​​​រវាង​​​កម្ពុជា​​​​​​​​​ និង​​​ឡាវ​​​​​​​​​នាំ​​​ឱ្យ​​​ឈាន​​​ដល់​​​ការ​​​ចាប់​​​​​​ ខ​​​្លួន​​​​​​​​​អ្នក​​​​​​រិះគន់រដ្ឋាភិបាល​​​​​​​មួយ​​​រូប​​​

អ្នករិះគន់រដ្ឋាភិបាលយ៉ាងញឹកញយមួយរូបត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពេលមានជម្លោះព្រំដែនក្នុងរយៈពេលខ្លីជា មួយប្រទេសឡាវ ដែលនាំឱ្យមានការចល័តរថពាសដែកឆ្លងកាត់តាមវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ និងធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅទីក្រុងវៀងចន្ទន៍ដើម្បីចរចារកដំណោះស្រាយ។ ជម្លោះការទូតដ៏ឆាប់រហ័សនេះកើតចេញពីទាហានឡាវមួយក្រុមដែលមន្ត្រីរដ្ឋាភិបាលលើកឡើងថា បានចូលកាន់កាប់ទឹកដីមួយកន្លែងចម្ងាយប្រហែល៧គីឡូម៉ែត្រ ពីច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង។ ជម្លោះនេះមិនបណ្តាលឱ្យមានការរងរបួស ឬការបាត់បង់ជីវិតទេ ប៉ុន្តែ អ្នកនយោបាយកម្ពុជាមួយរូបឈ្មោះ សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីសរសេរសារបង្ហោះតាមហ្វេសប៊ុករិះគន់លោក ហ៊ុន សែន និងមេបញ្ជាការយោធា។ ភាពតានតឹងក្នុងពេលថ្មីៗនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសន្និសីទកាសែតមួយនៅវិមានសន្តិភាព ហើយលើកឡើងថា "ខ្ញុំត្រូវការហោះទៅ ប្រទេសឡាវភ្លាមដើម្បីទៅជួបនាយករដ្ឋមន្ត្រីឡាវសួរឱ្យច្បាស់ ' ដកឬមិនដក'"?។ បន្ទាប់ពីលោក ហ៊ុន សែន បានទៅដល់ទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃសៅរ៍ ហើយជួបជាមួយសមភាគីឡាវគឺលោក ថោងលន់ ស៊ីស៊ូ លីត នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើសន្និសីទារសែតរួមគ្នាដោយអំឡុងពេលនោះលោក  ថោងលន់ ស៊ីស៊ូលីត បានយល់ព្រមដកទ័ពរបស់លោកទៅវិញ។ យោងតាមវីដេអូផ្លូវការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន លោក ថោងលន់ ស៊ីស៊ូលីត បានមានប្រសាសន៍ថា "ខ្ញុំបានចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធដកកងទ័ពចេញពីតំបន់នោះមិនឱ្យហួសពីព្រឹកថ្ងៃស្អែកទេ"។ ទាហានឡាវបានចូលកាន់កាប់តំបន់នោះតាំងពីខែមេសាមកម្លេ៉ះហើយគណៈកម្មាធិការព្រំដែនចម្រុះកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយពេញលេញនៅឡើយពាក់ព័ន្ធជម្លោះទឹកដីនេះ។ ការដកកងទ័ពទៅវិញនេះត្រូវបានបញ្ជាក់ដោយលោក ស្វាយ ញ៉ន មេបញ្ជាការយោធានប្រចាំខេត្តស្ទឹងត្រែងដែលលើកឡើងកាលពីម្សិលមិញថា ទាហានឡាវបានដកថយចេញពីតំបន់មានជម្លោះទៅវិញបន្ទាប់ពីសន្និសីទកាសែតកាលពីថ្ងៃសៅរ៍។ លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានមានប្រសាសន៍ថា "គេចាកចេញអស់នៅម៉ោង៤រសៀលម្សិលមិញ ហើយស្ថានភាពក្លាយជាធម្មតាឡើងវិញ"។ កងទ័ពកម្ពុជាក៏បានត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញដែរកាលពីម្សិលមិញ ក្រោយពីមានបទបញ្ជាពីលោក ហ៊ុន សែន នេះបើយោងតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ដោយបានលើកឡើងថា "នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាថា នឹងខិតខំបន្តដោះស្រាយរាល់បញ្ហាជាមួយគ្នា ដោយការចរចា ការយោគយល់ និងដោយមិត្តភាព...

កម្ពុជា​​​ជំរុញឱ្យអត់ធ្មត់​​​ក្នុង​​​ការ​​​​​ព្រាង​​​សេចក្តីថ្លែងការណ៍​​​អាស៊ាន និង កូរ៉េ​​​ខាងជើង

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍នៅសន្និសីទសារព័ត៌មានបន្ទាប់ពីវិលត្រឡប់ពីទីក្រុងម៉ានីលថា អំឡុងខួបអាស៊ានលើកទី៥០រដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យសមាជិកនៃប្លុកក្នុងតំបន់ប្រើប្រាស់ការអត់ធ្មត់នៅក្នុងការធ្វើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រឆាំងការប្រើប្រាស់មីសីុលរបស់កូរ៉េខាងជើងដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។ លោកបានប្រសាសន៍កាលពីម្សិលមិញថា ការពិភាក្សារវាងបណ្តាប្រទេសដែលអះអាងសិទ្ធិកាន់កាប់សមុទ្រចិនខាងត្បូងដែលមានវិវាទ បានឈានទៅដល់ការធ្វើឱ្យទំនាក់ទំនងរវាងវៀតណាម ហ្វីលីពីន និង ចិនមានភាពប្រសើរឡើង ។ ទន្ទឹមនឹងនោះដែរ សេចក្តីថ្លែងការណ៍មុនៗរបស់អា៊សានប្រឆាំងនឹងកូរ៉េខាងជើងបានធ្វើឱ្យមានភាពបដិបក្ខកើនឡើងតែប៉ុណ្ណោះ។ លោក ប្រាក់ សុខុន បានមានប្រសាសន៍នៅសន្និសីទសារព័ត៌មានក្នុងរាជធានីភ្នំពេញថា "យើងតែងតែជំរុញយ៉ាងខ្លាំងក្លាឱ្យភាគីទាំងអស់មានភាពអត់ធ្មត់"។ សេចក្តីថ្លែងការណ៍កន្លងមកដែលប្រើប្រាស់ពាក្យសម្តីខ្លាំងៗមិនមានប្រយោជន៍ឡើយ ខណៈដែល "យើងមិនអាចស្វែងរកយុត្តិធម៌សម្រាប់គ្រប់គ្នាបាន។ យើងចង់ស្វែងរកតុល្យភាពនៅក្នុងសេចក្តីថ្លែងការណ៍ទាំងនោះ"។ ដោយលើកឡើងពីការប្រើវោហារសាស្ត្រកាលពីពេលថ្មីៗពីសហរដ្ឋអាមេរិកប្រឆាំងកូរ៉េខាងជើងដែលលោក ប្រាក់ សុខុន បានលើកឡើងថា បានបង្កើតឱ្យមាន "កំហឹងកាន់តែខ្លាំងឡើងនិងធ្វើឱ្យស្ថានការកាន់តែធ្ងន់ធ្ងរជាមួយនឹងហានិភ័យខ្ពស់" សម្រាប់គ្រប់គ្នានោះ លោកបានថ្លែងថា ការប្រើពាក្យសម្តីខ្លាំងៗធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើង។ កាលពីសប្តាហ៍មុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានគំរាមវាយប្រហារមីសីុលទៅលើដែនកោះGuam របស់សហរដ្ឋអាមេរិក ហើយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានព្រមាន "ភ្លើងកំហឹង" ប្រសិនបើការគំរាមកំហែងនេះនៅតែបន្ត។ ទោះជាយ៉ាងណា លោក ប្រាក់ សុខុន បានថ្លែងថា ការសាកល្បងមីសីុលកាលពីពេលថ្មីៗរបស់កូរ៉េខាងជើងគឺមិនអាចទទួលយកបានឡើយ។ លោកបានមានប្រសាសន៍ថា "បណ្តាប្រទេសអាស៊ានទាំងអស់មិនពេញចិត្តនឹងសកម្មភាពរបស់កូរ៉េខាងជើងដែលបន្តរំលោភបំពានកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ"។ លោកបានបន្ថែមថា "វាជាការប្រមាថដល់សហគមន៍អន្តរជាតិទាំងមូល និងជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់...។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យកូរ៉េខាងជើងពិចារណាឡើងវិញអំពីសកម្មភាព របស់ខ្លួនដោយបោះ បង់ការសាកល្បងមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន"។ យោងតាមទីភ្នាក់ងារព័ត៌មានអាប៉េ (Associated Press) បានឱ្យដឹងថា ប្រទេសកម្ពុជា បានជំទាស់នឹងសេចក្តីព្រាងសេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពីកូរ៉េខាងជើងអំឡុងការចរចាកាលពីចុងសប្តាហ៍ ហើយបានព្យាយាមប្រើប្រាស់ពាក្យដែលមិនសូវធ្ងន់។ លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ការគាំទ្ររបស់កម្ពុជាសម្រាប់កូរ៉េខាងជើងស្ថិតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាននោះ ទំនងជាកេរដំណែលនៃទំនាក់ទំនងការទូតយូរអង្វែងដែលមានតាំងពីទសវត្សរ៍ឆ្នាំ១៩៦០នៅពេលដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ...

​សត្រូវ​រដ្ឋាភិបាលត្រូវ​​​​​​​តុលា​ការ​​​​ចេញ​​ដីកា​​​បញ្ជាឲ្យ​ចូល​​​​ខ្លួន​​​​​ក្នុង​សំណុំរឿង​​ចាស់​​តាំង​ពី​១០ឆ្នាំមុន​​

ដោយមានជម្លោះរឿងគាំទ្រជាមួយគណបក្សប្រជាជនកម្ពុជា លោក ញឹក ប៊ុនឆៃ ដែលជាប្រធានគណបក្សតូចមួយត្រូវបាននាំខ្លួនកាលពីម្សិលមិញទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរទាក់ទិនសំណុំរឿងគ្រឿងញៀនមួយដែលកើតឡើងតាំងពី១០ឆ្នាំមុន។ លោក ញឹក ប៊ុនឆៃ អាយុ៥៩ឆ្នាំ ដែលជាអតីតឧត្ដមសេនីយ៍ក្នុងជួរគណបក្សហ្វុ៊នស៊ិនប៉ិច អំឡុងពេលគណបក្សនេះចែកអំណាចគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលចាប់តាំងពីបែកធ្លាយខ្សែអាត់សន្ទនាតាមទូរស័ព្ទរបស់លោកកាលពីខែមិថុនា ដែលនៅក្នុងខ្សែអាត់នោះលោកបានសន្យាគាំទ្រគណបក្សសង្គ្រោះជាតិ។ ចាប់តាំងពីលោក ញឹក ប៊ុនឆៃ ត្រូវបានដកចេញពីតួនាទីទីប្រឹក្សារដ្ឋាភិបាលនៅក្នុងខែនោះ សមាជិកនៃគណបក្សខ្មែររួបរួមជាតិរបស់លោកត្រូវបានបញ្ឈប់ពីការងារក្នុងជួររដ្ឋាភិបាលជាបន្តបន្ទាប់។ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍កាលពីរសៀលម្សិលមិញថា លោក ញឹក ប៊ុនឆៃ កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកថ្លែងថា...

លោកនាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បញ្ជា​​​ឱ្យ​​​បិទ​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​មួយពាក់​​​ព័ន្ធ​​​ “ការ​​​ប្រមាថ​​​” របស់ CNN

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ បទបញ្ជាឱ្យសើុបអង្កេត បិទ និងបណ្តេញអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរផ្លូវភេទមួយភ្លាមៗ  ដោយចោទប្រកាន់អង្គការនេះថា បាន "ប្រមាថដ៏ធ្ងន់ធ្ងរ" លើប្រទេសកម្ពុជា តាមរយៈការលើកឡើងថា ម្តាយមួយចំនួនលក់កូនរបស់ខ្លួនឱ្យបម្រើផ្លូវភេទ ក្រោយពេលបណ្តាញសារព័ត៌មាន CNN បានធ្វើសេចក្តីរាយការណ៍អំពីការងាររបស់អង្គការនេះក្នុងពេលថ្មីៗ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតច្បាប់ក្នុងរាជធានីភ្នំពេញលោកនាយករដ្ឋមន្ត្រីក៏បានរិះគន់ខ្លាំងៗលើបណ្ដាញសារព័ត៌មាន CNN ផងដែរចំពោះការផ្សាយព័ត៌មាននេះ ហើយបានជំរុញឱ្យស្ថានទូតអាមេរិកធ្វើការសើុបអង្កេតផ្ទាល់ខ្លួនលើអង្គការមេត្រីអន្តរជាតិ (AIM)ដែលចុះបំពេញការងារផ្ទាល់ភាគច្រើនក្នុងប្រទេសកម្ពុជាប៉ុន្តែ មានទីស្នាក់ការកណ្តាលនៅរដ្ឋកាលីហ្វ័រញ៉ា។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា "ខ្ញុំមិនអាចទទួលយកបានទេដែលធ្វើការចុះផ្សាយរបស់អង្គការមួយបញ្ចាំងតាមទូរទស្សន៍ CNN ក៏ដូចជា ABC ដោយនិយាយថា ម្តាយយកកូនទៅលក់ធ្វើស្រីពេស្យានោះ។នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ"។ លោកបានមានប្រសាសន៍បន្ថែមថា "ខ្ញុំដាក់បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសពិនិត្យមើល ហើយបិទចោលភ្លាមៗ។ មិនឱ្យអ្នកឯងប្រមាថជនជាតិខ្ញុំបាននោះទេ"។ លោក ហ៊ុន សែន បានព្រមានអង្គការក្រៅរដ្ឋាភិបាលបរទេសកុំប្រើកម្ពុជាជាដើមទុនដើម្បីរៃអង្គាសជំនួយ និងព្រមានស្ថានទូតអាមេរិកកុំ "បង្កើតបញ្ហាច្រើនពេក"។ លោកបានបន្ថែមថា លោកអាចអនុញ្ញាតឱ្យមានការតវ៉ាប្រឆាំងអង្គការមេត្រីអន្តរជាតិ...

រដ្ឋាភិបាល​នឹងស៊ើប​ពត៌​មានចុះផ្សាយ​​​​​ដោយ​​ CNN ​ពាក់ព័ន្ធ​ពេស្យាចារ​

កាលពីថ្ងៃសុក្រ ក្រសួងមហាផ្ទៃបានលើកឡើងថា ខ្លួននឹងសើុបអង្កេតលើព័ត៌មានចុះផ្សាយមួយស្តីអំពីពេស្យាចារកុមារនៅក្នុងរាជធានីភ្នំពេញដែលលេចឡើងសាជាថ្មីនៅលើបណ្តាញសារព័តមាន CNN ក្នុងសប្តាហ៍នេះ មួយថ្ងៃបន្ទាប់ពីសហភាពសហព័ន្ធអ្នកសារព័ត៌មានដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលបានរិះគន់បណ្តាញសារព័ត៌មានសហរដ្ឋអាមេរិកមួយនេះចំពោះការផ្សាយម្តងហើយម្តងទៀតនូវ"ព័ត៌មានមិនពិត"ដែលអាចជះឥទ្ធិពលអវិជ្ជមានលើកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ការសើុបអង្កេតរបស់ក្រសួងនេះនឹងផ្តោតលើអង្គការសាសនាគ្រិស្ត Agape InternationalMissions (AIM) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្សដែលផ្តល់ព័ត៌មានសម្រាប់ CNN ធ្វើការចុះផ្សាយ នេះបើយោងតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ លោកស្រីបានមានប្រសាសន៍ថា "យើងគ្រាន់តែចង់ឲ្យពួកគេធ្វើការបញ្ជាក់ប៉ុណ្ណោះព្រោះអ្វីដែល CNN បានផ្សាយ វាកើតឡើងរួចទៅហើយនៅក្នុងឆ្នាំ២០០៧។ ពួកគេផ្សាយវាជារៀងរាល់ឆ្នាំ"។ លោកស្រីបានមានប្រសាសន៍បន្ថែមថា "យើងនឹងប្រមូលព័ត៌មានទាំងអស់ ហើយផ្ញើត្រឡប់ទៅឲ្យ CNN ព្រោះអ្វីដែលពួកគេបានធ្វើ វាបំភ្លៃការពិត ហើយវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេស"។ លោកស្រីបានបន្ថែមទៀតថា "វាមិនមែនជារឿងតូចតាចទេ"។ បណ្តាញសារព័ត៌មាន CNN បានផ្សាយព័ត៌មានមួយចំនួនពាក់ព័ន្ធតំបន់ស្វាយប៉ាក ជាសង្កាត់មួយក្នុងខណ្ឌឫស្សីកែវ ដែលល្បីខាងពេស្យាចារកុមាររហូតដល់មានការបង្ក្រាបនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០។ នៅក្នុងវីដេអូឯកសារឆ្នាំ២០១៣របស់ CNN ដែលមានចំណងជើងថា "រាល់ថ្ងៃនៅកម្ពុជា (Every Day In...

ការ​​​គ្រប់គ្រង​​​មណ្ឌលកុមារ​​​កំព្រា​​​​ប្រគល់​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មូលដ្ឋាន​

យោងតាមអនុក្រឹត្យមួយដែលបានប្រកាសដល់សាធារណជនកាលពីម្សិលមិញបានឱ្យដឹងថា មណ្ឌលកុមារកំព្រានៅទូទាំងប្រទេសនឹងត្រូវដាក់ឱ្យស្ថិតក្រោមការមើលការខុសត្រូវរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានក្នុងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការិយាធិបតេយ្យ និងការពន្យារពេលដោយសារតែកិច្ចការរដ្ឋបាល។ អនុក្រឹត្យដែលចុះហត្ថលេខាកាលពីខែមីនា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចមានខ្លឹមសារថា កំណែទម្រង់នេះនឹងពន្លឿនការធ្វើសេចក្ដីសម្រេច និងការផ្ទេរការទទួលខុសត្រូវក្នុងការផ្ដល់សេវាទៅរដ្ឋបាលមូលដ្ឋានដែលនៅកៀកនឹងជនរងគ្រោះជាកុមារ និងកុមារដែលងាយរងគ្រោះ។ វាមានជាលើកដំបូងនៅសិក្ខាសាលាមួយដែលធ្វើឡើងនៅទីស្ដីការក្រសួងសង្គមកិច្ចកាលពីម្សិលមិញ។ លោក វង សូត បានមានប្រសាសន៍នៅសិក្ខាសាលានោះថា "តាមរយៈការផ្ទេរភារកិច្ច និងតួនាទី នឹងកាន់តែប្រសើរជាងមុន...

​​​គម្រោង​​​មាន​​​បំណង​​​បញ្ជូន​​​កុមារ​​​នៅ​​​តាម​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ទៅ​​​រស់នៅ​​​ជាមួយ​​​​​​គ្រួសារ​​​វិញ

ក្រុងបាត់ដំបង-បើទោះជាពួកគេរស់នៅក្នុងមណ្ឌលកុមារកំព្រាក្តី ក៏កុមារប្រមាណ១៣.០០០នាក់នៅក្នុងកន្លែងមួយចំនួនទូទាំងប្រទេស យ៉ាងហោចណាស់មានឪពុកឬម្តាយនៅមានជីវិតដែរ។ ជាផ្នែកមួយនៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងប្រទេសជាមួយមណ្ឌលកុមារកំព្រានោះ ក្រុមមន្ត្រីក្នុងខេត្តបាត់ដំបង កាលពីម្សិលមិញបានចាប់ផ្តើមកម្មវិធីសាកល្បងមួយក្នុងគោលបំណងបញ្ជូនកុមារឱ្យត្រឡប់ទៅរស់់នៅជាមួយក្រុមគ្រួសាររបស់ពួកគេវិញ។ ក្រុមមន្ត្រីបានថ្លែងថា កម្មវិធីសាកល្បងនេះនឹងតម្រូវឱ្យមណ្ឌលកុមារកំព្រាចំនួន៣៥នៅក្នុងខេត្តធ្វើការជាមួយមន្ត្រីថ្នាក់ខេត្តនិងថ្នាក់មូលដ្ឋាន និងបុគ្គលិកសង្គមដើម្បីកាត់បន្ថយឱ្យនៅត្រឹម៣០ភាគរយ ត្រឹមដំណាច់ឆ្នាំក្រោយ ដែលមានកុមារសរុប៤៤០នាក់ ។ លោក Bruce Grant ប្រធានកម្មវិធីសុខុមាលភាពកុមាររបស់អង្គការយូនីសេហ្វបានថ្លែងអំឡុងពិធីចាប់ផ្តើមនៅសាលាខេត្តបាត់ដំបងថា "កុមារគ្រប់រូបមានសិទ្ធិរស់នៅធំដឹងក្តីជាមួយក្រុមគ្រួសារ ហើយប្រសិនមិនអាចធ្វើទៅបានទេ ក៏រស់នៅក្នុងសហគមន៍ដែរ។ ការគាំពាររួមគ្នាគួរតែជាជម្រើសចុងក្រោយសម្រាប់រយៈពេលដ៏ខ្លីបំផុត"។ កម្មវិធីសាកល្បងនេះគឺជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលដើម្បីគ្រប់គ្រងប្រព័ន្ធមណ្ឌលកុមារកំព្រាដែលមិនទាន់រៀបចំបានត្រឹមត្រូវក្នុងប្រទេសកម្ពុជាដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៥ ជាមួយនឹងយុទ្ធនាការចុះបញ្ជី និងកំណត់ទីតាំងមណ្ឌលកុមារកំព្រានៅទូទាំងប្រទេស។ វាក៏ជាជំហានដំបូងសំដៅធ្វើឲ្យប្រព័ន្ធនេះងាកចេញពីការគាំពាររបស់ស្ថាប័នឆ្ពោះទៅការគាំពារដែលផ្អែកលើសហគមន៍និងក្រុមគ្រួសារវិញ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនមានចម្ងល់ថា តើមានហានិភ័យអ្វីខ្លះដែលកុមារអាចប្រឈមនៅពេលពួកគេត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញដែលពួកគេធ្លាប់ចាកចេញនោះ។ លោក Grant បានថ្លែងថា គោលនយោបាយនេះអំពាវនាវឱ្យបុគ្គលិកមណ្ឌលកុមារកំព្រាធ្វើការវាយតម្លៃអំពីគ្រួសារកុមារគ្រប់រូបដែលរស់នៅមណ្ឌលរបស់ខ្លួនដើម្បីកំណត់ថា តើពួក គេមានសុវត្ថិភាពឬយ៉ាងណានៅពេលទៅរួមរស់ជាមួយឪពុកឬម្តាយដែលនៅមានជីវិត ឬជាមួយក្រុមគ្រួសារដែលមានសាច់ញាត់ច្រើននោះ។ លោកបានថ្លែងទៅកាន់បុគ្គលិកមណ្ឌលកុមារកំព្រាដែលចូលរួមយ៉ាងច្រើនថា ក៏មានការ "ស្នើកុំឲ្យបើកកន្លែងថ្មី...

ពេលស្ថិត​​​ក្រោម​​​សម្ពាធ ​​​មន្ត្រី​​គណបក្ស​​​ខ្មែរ​​​រួប​​​រួម​​​ជាតិ​​​នាំ​​​គ្នា​​​ចាក​​​ចេញ​​​

អ្នកនាំពាក្យមួយរូបបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីជាន់ខ្ពស់មួយចំនួនមកពីគណបក្សខ្មែររួបរួមជាតិ ដែលកំពុងប្រឈមនឹងបញ្ហាបាននាំគ្នាចុះចូលជាមួយគណបក្ស ហ៊្វុនសិុនបិុច ក្រោយពេលមានការបណ្តេញទីប្រឹក្សារដ្ឋាភិបាលចំនួ១២រូប និងមានការព្រមានពីគណបក្សកាន់អំណាចថា មន្ត្រីក្នុងជួររដ្ឋាភិបាលទាំងអស់ដែលមានទំនាក់ទំនងជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររូបរួមជាតិ នឹងជាគោលដៅ។ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណ បក្សហ៊្វុនសិុនបិុចបានលើកឡើងកាលពីម្សិល មិញថា មន្ត្រីប្រហែល១០រូបនៅក្នុងគណៈ កម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិបានចាកចេញពីគណបក្សនេះកាលពីសប្តាហ៍មុន។ លោក ញ៉េប ប៊ុនជិន បានមានប្រសាសន៍ថា "ពួកគេមានឈាមជ័រជារាជនិយម។ អ៊ីចឹងបានជាពួកគេត្រឡប់មកវិញ"។ លោកបានមានប្រសាសន៍បន្តថា "យើងស្វាគមន៍ពួក គាត់យ៉ាងកក់ក្តៅ"។ គណបក្ស KNUP ឬគណបក្សខ្មែររួបរួមជាតិត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំមុនដោយលោក ញឹក ប៊ុនឆៃ ក្រោយពេលបែកចេញពីគណបក្សហ៊្វុនសិុនបិុច ដែលធ្លាប់ជាគណបក្សគូប្រជែងដ៏សំខាន់សម្រាប់គណ បក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។ ទោះជាយ៉ាងណា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនា គណបក្សហ៊្វុនសិុនបិុចមិនឈ្នះបានមួយឃុំណាឡើយ រីឯគណបក្សខ្មែររួបរួមជាតិវិញឈ្នះបានឃុំមួយ ជាគណបក្សតូចតែមួយគត់ដែលទទួលបានអាសនៈឃុំសង្កាត់។ លោក ញ៉េប ប៊ុនជិន បានលើកឡើងទៀតថា គណបក្សហ៊្វុនសិុនបិុចបាត់បង់សំឡេង ឆ្នោតយ៉ាងច្រើនដោយសារគណបក្សខ្មែររួបរួមជាតិ។ លោក ច័ន្ទ ណូរ៉ា ដែលជាអគ្គលេខាធិការខ្មែររួបរួមជាតិរហូតដល់ពេលលោកចាកចេញកាលពីសប្តាហ៍មុនបានលើកឡើងថា លោកបានចូលរួមជាមួយ គណបក្សហ៊្វុនសិុនបិុច េហតុដូច្នេះគណបក្សនេះនឹងខ្លាំងនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ និងដោយសារលោកមិនដឹងពីគោលបំណងរបស់លោក ញឹក ប៊ុនឆៃ។ លោក ច័ន្ទ ណូរ៉ា បានលើកឡើងទៀតថា លោកនៅតែជាទីប្រឹក្សាក្រសួងកសិកម្ម។ សមាជិកប្រហែល១០០នាក់របស់គណបក្សខ្មែររួបរួមជាតិ និង គណបក្សហ៊្វុនសិុនបិុចមានមុខតំណែងនៅក្នុងជួររដ្ឋាភិបាលតាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣មក ជាពេលដែល គណបក្សហ៊្វុនសិុនបិុចត្រូវបានដឹកនាំដោយព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ។ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បានលាលែងពីតំណែងជាអនុប្រធានទី១គណបក្សហ៊្វុនសិុនបិុចកាលពីខែមីនា ឆ្នាំ២០១៥ បន្ទាប់ព្រះរាមមាតាទីទៃគឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានជំនួសព្រះអង្គម្ចាស់ក្សត្រីក្នុងនាមជាប្រធានគណបក្ស។ អង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បានដឹកនាំគណបក្សហ៊្វុនសិុនបិុចនៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ និងការបោះឆ្នោតឆ្នាំ២០១៣ ដោយសារអនុវត្តមានរបស់ព្រះអង្គម្ចាស់...

មន្ត្រី​ដែល​ស្មោះនឹង​​​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ដក​​​​​ពី​តួនាទី​​ទីប្រឹក្សា​រដ្ឋាភិបាល​

ទីប្រឹក្សារដ្ឋាភិបាលចំនួន១២រូប ដែលមានការលើកឡើងថាមួយចំនួនធំក្នុងចំណោមនោះជាមនុស្សជំនិតនឹងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានដកចេញពីតួនាទីរបស់ខ្លួនដែលគេសង្ស័យថាធ្វើឡើងសំដៅទៅរកមន្ត្រីដែលស្មោះត្រង់នឹងអតីតឧត្ដមសេនីយ៍រូបនេះ។ លោក ញឹក គឹមឈុន ដែលជាបងប្រុសរបស់លោក ញឹក ប៊ុនឈុន និងលោក គុច ម៉ូលី អតីតអភិបាលរងខេត្តឧត្តរមានជ័យ ក៏ស្ថិតក្នុងចំណោមអ្នកដែលបាត់បង់តួនាទីទាំងនេះដែរ នេះបើយោងតាមព្រះរាជក្រឹត្យមួយដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខាកាលពីថ្ងៃសៅរ៍។ ពួកគាត់ទាំងបីនាក់សុទ្ធតែជាអតីតសមាជិកគណបក្សហ្វុ៊នស៊ិនប៉ិច ជាគណបក្សរាជានិយមដែលជាគូប្រជែងធំបំផុតរបស់គណបក្សប្រជាជនកម្ពុជា អំឡុងទសវត្សរ៍ទី១នៃរបបប្រជាធិបតេយ្យបច្ចុប្បន្នរបស់កម្ពុជា ដែលបានរៀបចំការបោះឆ្នោតលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៣។ លោក ញឹក ប៊ុនឆៃ បានផ្ដាច់ខ្លួនចេញពីគណបក្សហ្វុ៊នស៊ិនប៉ិចដើម្បីបង្កើតគណបក្សផ្ទាល់ខ្លួនឱ្យឈ្មោះថា...