Friday, July 3, 2020
Home Authors Posts by Chhorn Phearun

Chhorn Phearun

64 POSTS 0 COMMENTS

មនុស្សជាង៦០នាក់ត្រូវចាប់ខ្លួនពេលឆ្មក់បង្ក្រាបប្រព័ន្ធអុិនធើណិត

មន្ត្រីអន្តោប្រវេសន៍បាននិយាយថា ជនជាតិចិននិងតៃវ៉ាន់ជាង៦០នាក់ត្រូវបានចាប់ខ្លួនក្នុងការឆ្មក់ចូលផ្ទះនៅក្នុងក្រុងភ្នំពេញកាលពីម្សិលមិញ ដោយសង្ស័យថាកំពុងប្រើប្រាស់បច្ចេកវិទ្យាជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណិត (VoIP)។ លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបាននិយាយថា ជនសង្ស័យ៦៤នាក់ ក្នុងនោះមានស្រ្តី៨នាក់ត្រូវបានឃុំខ្លួននៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅតាមការចោទថាឆបោក។ លោកឧត្តមសេនីយ៍ទោ ហៃសិលា បាននិយាយថា ការឆ្មក់ចូលផ្ទះជួលមួយបានធ្វើឡើងក្រោយពីមានការស៊ើបអង្កេតជាសម្ងាត់ច្រើនខែទៅក្នុងរបរសង្ស័យថាជាការជំរិតទារប្រាក់។ ឧត្តមសេនីយ៍ទោរូបនេះបាននិយាយថា នាយកដ្ឋានអន្តោប្រវេសន៍ "បានរកឃើញទីកន្លែង ហើយបានស៊ើបអង្កេតរយៈពេលបីខែ មុនពេលចាត់វិធានការ"។ លោក ហៃសិលា បាននិយាយថា ពេលឆ្មក់ចូលដល់ទីកន្លែង មន្រ្តីអន្តោប្រវេសន៍បានរឹបអូសយក VoIP ៥៧ដុំ ប្រអប់ Wifi និងកុំព្យូទ័រ៨គ្រឿង។ លោកនិយាយថា ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសាកសួរ។ សារព័ត៌មាន AP បានដកស្រង់សម្តីឧត្តមសេនីយ៍ទោ ហៃសិលាដែលនិយាយថា ក្នុងក្រុមនោះមានជនសង្ស័យ១២នាក់មកពីតៃវ៉ាន់បានជាប់ចោទថាបោកប្រាសជនរងគ្រោះនៅប្រទេសចិន។ តាមការរាយការណ៍ ឧត្តមសេនីយ៍ទោនិយាយថា "ឥឡូវនេះជនសង្ស័យទាំងនេះត្រូវឃុំខ្លួនដោយនគរបាលអន្តោប្រវេសន៍ដើម្បីសាកសួរ ហើយបន្ទាប់មក យើងនឹងនិរទេសពួកគេទៅប្រទេសចិនវិញ"។ កាលពីខែមិថុនា ជនសង្ស័យជនជាតិចិននិងតៃវ៉ាន់៣៩នាក់ ដែលត្រូវចាប់ខ្លួនពីបទឆបោកករណីដូចគ្នាក្នុងវីឡាមួយនៅក្រុងភ្នំពេញត្រូវបាននិរទេសទៅប្រទេសចិនវិញ។ ទោះបីមានការតវ៉ាផ្នែកការទូតពីតៃវ៉ាន់ឲ្យបញ្ជូនជនជាតិតៃវ៉ាន់២៥នាក់ទៅស្រុកវិញដើម្បីជំនុំជម្រះក៏ដោយ ក៏ប្រទេសកម្ពុជាគោរពតាមសំណើរបស់ក្រុងប៉េកាំងបញ្ជូនពួកគេទៅប្រទេសចិន។ ប្រទេសកម្ពុជាទទួលរងករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណិតនាពេលថ្មីៗនេះ ដោយមន្រ្តីកម្ពុជានិងមន្ត្រីចិនសហការគ្នាជាប្រចាំដើម្បីតាមរកអ្នកឆបោកដែលប្រើប្រាស់បច្ចេកវិទ្យាលាក់ទីតាំងហៅទូរស័ព្ទដែលធ្វើឲ្យមន្ត្រីលំបាកក្នុងការតាមរក។ កាលពីខែវិចិ្ឆកា ជនសង្ស័យឧក្រិដ្ឋកម្មអ៊ិនធើណិត១៦៨នាក់ត្រូវបានចាប់ខ្លួននៅខេត្តព្រះសីហនុ ដោយសង្ស័យថាប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិត ដើម្បីជំរិតទារប្រាក់។ ឧត្តមសេនីយ៍ទោ ហៃសិលា បាននិយាយថា ការឆ្មក់ចូលកន្លែងពីរផ្សេងទៀតកាលពីម្សិលមិញ នាយកដ្ឋានអន្តោប្រវេសន៍បានឃុំខ្លួនជនជាតិវៀតណាម១៧នាក់នៅក្នុងហាងខារាអូខេនៅខណ្ឌដូនពេញ ដែលមិនមានលិខិតឆ្លងដែនមានសុពលភាព៕ មាំ វិបុល

កម្មករនៅរោងចក្រស្រាបៀរអង្គរក្នុងក្រុងព្រះសីហនុវិលត្រឡប់មកធ្វើការវិញនៅមុនថ្ងៃចរចា

យោងតាមតំណាងរោងចក្រ និងតំណាងសហជីពបានឲ្យដឹងកាលពីម្សិលមិញថា កម្មករដែលធ្វើកូដកម្មជាច្រើននាក់នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុបានត្រឡប់មកធ្វើការវិញហើយ តាមការជំរុញពីក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបានរៀបចំឲ្យមានការពិភាក្សាបន្ថែមនៅថ្ងៃច័ន្ទ។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊៊ុនស្រាបៀរខេមប្រ៊ូរនេះបានលើកឡើងថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចែកចាយលិខិតកាលពីថ្ងៃព្រហស្បតិ៍ដោយជំរុញឲ្យបុគ្គលិកបម្រើការក្នុងឃ្លាំងវិលត្រឡប់មកធ្វើការងារវិញ ហើយរង់ចាំដំណោះស្រាយ ហើយថា កម្មករទាំងអស់បានត្រឡប់មកវិញនៅថ្ងៃសុក្រ។ លោកបាននិយាយថា "សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកំពុងមានប្រតិបត្តិការដូចធម្មតា ហើយអ្នកតវ៉ាបានត្រឡប់មកធ្វើការវិញហើយ"។ ទោះជាយ៉ាងណា នៅមានបញ្ហាមួយចំនួននៅមិនទាន់ដោះស្រាយនៅឡើយទេ។ កាលពីសប្តាហ៍មុន ក្រុមមន្ត្រីបានលើកឡើងថា ក្រុមហ៊ុននេះបានឯកភាពលើការទាមទារចំនួនពីរចំណុចក្នុងចំណោមការទាមទារចំនួន៥ចំណុចរបស់កម្មករដែលធ្វើកូដកម្ម នោះគឺការបង់ថ្លៃសម្រាប់សមាជិកភាពសហជីព និងបានបញ្ចប់ "ការរើសអើង" លើបុគ្គលិកបម្រើការនៅ ក្នុងឃ្លាំង។ ការទាមទារដែលនៅមិនទាន់ដោះស្រាយចំនួន៣ចំណុចគឺ ការផ្តល់ការងារឡើងវិញឲ្យអ្នកគ្រប់គ្រងឃ្លាំងដែលត្រូវបានបណ្តេញចេញ ការទាមទារឲ្យបណ្តេញអ្នកគ្រប់គ្រងទូទៅជនជាតិម៉ាឡេស៊ីចេញពីរោងចក្រ និងរបបអាហារដោយឥតគិតថ្លៃសម្រាប់រាល់ពេលប្តូរវេន។ លោក កែន ម៉ៅ តំណាងសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានលើកឡើងថា លោកបានចូលរួមក្នុងការចរចាតាមការគ្រោងទុកជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅថ្ងៃច័ន្ទ ប៉ុន្តែ លោកបានបន្ថែមថា លោកនៅតែមានអារម្មណ៍ថាក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូរនឹងនៅតែ "ធ្វើព្រងើយកន្តើយ និងមិនគោរពសិទ្ធិបុគ្គលិក" ដដែល៕ ស៊ុយឈាង

រោង​ចក្រ​ស្រាបៀរ​បិទទ្វា​រ​​​​​​ចំ​​​ពេលធ្វើ​​កូដ​​​កម្ម​

ក្រុមហ៊ុនស្រាបៀរខេមប៊្រូរនៅខេត្តព្រះសីហនុបានផ្អាកប្រតិបត្តិការរបស់ខ្លួនកាលពីម្សិលមិញដោយបានបញ្ជូនកម្មកររបស់ខ្លួនចំនួន១.១៥០ឱ្យទៅផ្ទះ ក្នុងពេលដែលមានកូដកម្មកើតឡើងនៅឯឃ្លាំងអីវ៉ាន់បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម។ ក្រុមហ៊ុនស្រាបៀរនៅខេត្តព្រះសីហនុសរសើរខ្លួនឯងថាជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំបំផុត ដោយផលិតស្រាបៀរអង្គរនិងស្រាបៀរផ្សេងទៀត រួមទាំងស្រាបៀរ Carlsberg ដែរ។ លោក ឆេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៃក្រុមហ៊ុនស្រាបៀរបាននិយាយថា រោងចក្របានបិទទ្វារកាលពីថ្ងៃម្សិលមិញ ព្រោះខ្សែសង្វាក់ផលិតកម្មមិនអាចដំណើរការបានទេ។ លោក សុភ័ក្រ្ត បាននិយាយថា "នៅពេលដែលមួយភាគនៃផលិតកម្មរាំងស្ទះនោះ ផលិតកម្មទាំងមូលនឹងលែងដើរ"។លោកបាននិយាយបន្ថែមថា លោកមិនបានដឹងថា តើពេលណាក្រុមហ៊ុននឹងចាប់ផ្តើមវិញនោះទេ។ លោក សុភ័ក្រ្ត បាននិយាយថា ចំនួនកម្មករដែលធ្វើបាតុកម្មជំទាស់នៅខាងក្រៅរោងចក្របានថយចុះនៅសល់ប្រហែល៥០នាក់កាលពីថ្ងៃម្សិលមិញ ហើយតាមការប៉ាន់ស្មានរបស់លោក មានចំនួនថយចុះពីចំនួន១០០នាក់ ពីថ្ងៃមុន ពោលគឺចំនួនថយចុះច្រើនពីតួលេខដែលផ្តល់ឲ្យដោយតំណាងសហជីព។ លោក កែន ម៉ៅ សមាជិកសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាដែលតំណាងកម្មករធ្វើកូដកម្មបាននិយាយថា មានអ្នកតវ៉ា២០០នាក់នៅខាងក្រៅរោងចក្រកាលពីថ្ងៃអង្គារ ពោលគឺថយចុះពីចំនួន៦០០នាក់កាលពីថ្ងៃច័ន្ទ។ លោក ម៉ៅ បាននិយាយថា លោកមានសុទិដ្ឋិនិយមថា ដំណោះស្រាយអាចត្រូវបានរកឃើញឆាប់ៗនេះ ក្នុងខណៈដែលមានការដាក់សម្ពាធកាន់តែខ្លាំងលើផ្នែករដ្ឋបាលរោងចក្រ។ លោក ម៉ៅ បាននិយាយថា "ប្រសិនបើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនត្រូវរាំងស្ទះ ក្រុមហ៊ុនអាចបាត់បង់ទីផ្សារទៅគូប្រកួតប្រជែងរបស់ខ្លួន"។ អ្នកតំណាងសហជីពបានបញ្ជាក់ពីភាពជោគជ័យក្នុងការធ្វើកូដកម្មកាលពីលើកមុននៅឆ្នាំ២០១៤ ដែលធ្វើឱ្យក្រុមហ៊ុនដំឡើងប្រាក់ខែគោល ជាហេតុផលនៃក្តីសង្ឃឹមនេះ។ លោក ម៉ៅ បាននិយាយថា "ឥឡូវនេះ ក្រុមហ៊ុនស្រាបៀរឲ្យប្រាក់ខែបុគ្គលិករបស់ខ្លួនសមរម្យ"។ កូដកម្មនាពេលថ្មីៗនេះដែលបានកើតឡើងកាលពីថ្ងៃសៅរ៍បានបង្កឡើងដោយសារការបណ្តេញលោក លឹម រ័ត្ន អ្នកគ្រប់គ្រងឃ្លាំងរោងចក្រ។ កម្មករនិយាយថា លោក រ័ត្ន ត្រូវបានចោទដោយអយុត្តិធម៌ថាស៊ីសំណូក ហើយពួកគេទាមទារសុំឲ្យលោកចូលធ្វើការកន្លែងដើមវិញ ក៏ដូចជាសុំបណ្តេញលោក Y.K. Wong អគ្គនាយកគ្រប់គ្រងជនជាតិម៉ាឡេស៊ីរបស់រោងចក្រ។ លោក វ៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយពីរដងទាក់ទងនឹងកូដកម្មនេះ។ លោក ម៉ៅ បាននិយាយថា ការតវ៉ានឹងបន្តនៅថ្ងៃនេះ ដោយចាប់ផ្តើមពីម៉ោង៦:៣០ព្រឹក៕មាំ វិបុល

កូដកម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្រាបៀរអង្គរ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ខ្លាំង​​​​ដល់​​​សង្វាក់​​​ផលិត​​​កម្ម​​​​​​របស់​​​ក្រុមហ៊ុន​​​​​​នេះ​​​

អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា "ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន"។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ លោកបានលើកឡើងទៀតថា ក្រុមហ៊ុនបានជួបជាមួយអ្នកតវ៉ាកាលពីថ្ងៃសៅរ៍  ហើយភាគីទាំងពីរកំពុងស្ថិតនៅក្នុងដំណើរការដោះស្រាយជម្លោះ។ រឿងរ៉ាវទាក់ទិននឹងការឈប់ធ្វើការងារនេះមិនស៊ីគ្នាឡើយ។ លោក ឆេង សុភ័ក្ត្របាននិយាយថា អ្នកតវ៉ាចំនួន១០០នាក់បាននាំគ្នាប្រមូលផ្តុំនៅខាងក្រៅរោងចក្រអំឡុងពេលព្រឹក ប៉ុន្តែចំនួននេះបានថយចុះមកនៅត្រឹមតែ៦០នាក់ប៉ុណ្ណោះនៅពេលរសៀល។ ទោះជាយ៉ាងណា តំណាងសហជីពមួយរូបបានលើកឡើងថា មានកម្មករ៦០០នាក់បានប្រមូលផ្តុំគ្នាអំឡុងពេលការតវ៉ាមានសភាពខ្លាំងបំផុតកាលពីម្សិលមិញ ពោលគឺបានកើនឡើងពី២០០នាក់កាលពីចុងសប្តាហ៍។ លោក កែន ម៉ៅ តំណាងសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានលើកឡើងថា...