Monday, June 17, 2019
Home Authors Posts by Colin Meyn

Colin Meyn

271 POSTS 0 COMMENTS
Associate editor

នាយករដ្ឋមន្ត្រី​ថា តំណែង​​​​​​យ៉ាង​​​​ច្រើន​​​​របស់​លោក សុខ អាន ​នឹង​​​ត្រូវ​បែងចែក​​​ឲ្យ​​ក្រសួង​ពាក់​​ព័ន្ធ​​

លោក ហ៊ុន សែន ស្ដីបន្ទោសអ្នកនាំពាក្យរដ្ឋាភិបាលធ្ងន់ៗដែលប្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្ទុយពីនេះ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មុខតំណែងយ៉ាងច្រើនរបស់ឧបនាយករដ្ឋមន្ត្រី សុខ អាន នឹងត្រូវបែងចែកឱ្យទៅក្រសួងមួយចំនួន ដោយកែពាក្យសម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់ដែលបានលើកឡើងនៅសប្ដាហ៍នេះថា មុខតំណែងរបស់លោករក្សាទុកឱ្យនៅដដែល។ ដូចលោក សុខ អាន ដែរ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជាមន្ត្រីជំនាញ និងជាអ្នកចរចាដែលលោក ហ៊ុន សែន ជឿទុកចិត្តបំផុតជាយូរមកហើយ...

អភិបាល​​​រាជធានី​​​​​​ភ្នំពេញ​​​ចង់​​​ឱ្យ​​​ដក​​​ទូអេធីអឹម​​​​​​ ហើយ​​​បង្កើន​​​​​​សន្តិសុខ​​​

បន្ទាប់ពីមានការដាក់សារធាតុកែច្នៃបំផ្ទុះធ្វើឲ្យបែកកញ្ចក់ទូដកប្រាក់អេធីអឹមរបស់ធនាគារកាណាឌីយ៉ាស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃសៅរ៍មក កាលពីម្សិលមិញ លោក ប៉ា សុជាតិ វង្ស អភិបាលរាជធានីបានមានប្រសាសន៍ថា ធនាគារទាំងអស់គួរបង្កើនការការពារសន្តិសុខ បើមិនដូច្នោះទេត្រូវដកទូដកប្រាក់របស់ខ្លួនចេញពីកន្លែងសាធារណៈ។ ដោយសង្ខេបអំឡុងការថ្លែងសុន្ទរកថានៅកិច្ចប្រជុំប្រចាំសប្តាហ៍របស់សាលារាជធានីកាលពីថ្ងៃច័ន្ទ លោកបានមានប្រសាសន៍ថា "យើងទាមទារឲ្យមានការត្រួតពិនិត្យ និងការទទួលខុសត្រូវខ្ពស់។យើងមិនអាចទុកឲ្យនៅអញ្ចឹងបានទេ"។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អ្នកដាក់សារធាតុបំផ្ទុះទូដកប្រាក់អេធីអឹមធនាគារកាណាឌីយ៉ាដែលកំពុងរត់គេចខ្លួននោះទំនងជាផ្តោតគោលដៅលើទូដកប្រាក់នេះតែម្តង ពីព្រោះវាស្ថិតក្នុងកន្លែងស្ងាត់ ហើយការបំផ្ទុះនេះបានកើតឡើងប្រហែលជាពាក់កណ្តាលអធ្រាត្រ តែមិនបានធ្វើឲ្យខូចប្រអប់ដាក់ប្រាក់ឡើយ។ របាយការណ៍ដែលចុះផ្សាយក្នុងគេហទំព័រនគរបាលជាតិកាលពីថ្ងៃអាទិត្យបានលើកឡើងពីការមេរ៉ាសុវត្ថិភាពដែលបង្ហាញពីបុរសម្នាក់ដើរទៅជិតទូដកប្រាក់អេធីអឹម ហើយបានយកសារធាតុផ្ទុះចងភ្ជាប់ទូនោះជាមួយនឹងឆ្នួនបញ្ឆេះ ហើយដុតនឹងដែកកេះ។ សន្តិសុខយាមមន្ទីរពេទ្យដែលស្ថិតនៅក្បែរទូដកប្រាក់អេធីអឹមនោះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា មិត្តរួមការងាររបស់ខ្លួនដែលប្រចាំការនៅទីនោះនៅពេលមានហេតុការណ៍កើតឡើងបានដេកលក់មួយភាំង។លោក ម៉េត មាសភក្តី បានមានមានប្រសាសន៍ថា ការធ្វេសប្រហែសក្នុងការការពារសន្តិសុខបែបនេះត្រូវតែបញ្ឈប់។ លោកបានមានប្រសាសន៍ថា "គេត្រូវជ្រើសរើសកន្លែងសាធារណៈដែលងាយស្រួល និងមានសន្តិសុខខ្ពស់"។ លោកបានបន្ថែមថា ធនាគារទាំងអស់ដែលមានទូដកប្រាក់អេធីអឹមស្ថិតក្នុងកន្លែងចង្អៀត និងងាយរងគ្រោះត្រូវបានស្នើឱ្យដកចេញ បើមិនដូច្នោះទេ ត្រូវអនុវត្តនូវវិធានការសន្តិសុខថ្មី។ លោក ម៉េត មាសភក្តី បានថ្លែងថា "យើងគ្រាន់តែចង់ឲ្យម្ចាស់អេធីអឹមទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតចំពោះសុវត្ថិភាពអតិថិជន។ ម្ចាស់អេធីអឹមត្រូវទទួលខុសត្រូវដោយខ្លួនឯងដោយការដាក់សន្តិសុខយាមឲ្យបានត្រឹមត្រូវ"។ លោក Charles...

ព្រះមហាក្សត្រ​​ត្រូវបាន​​ទាញ​​ឱ្យ​ពាក់ព័ន្ធ​នយោបាយ​ដោយ​សារ​​​​​​​​អំពាវនាវ​ឱ្យ​​រាស្ត្រ​ទៅ​បោះ​ឆ្នោត

តាមរយៈព្រះរាជសារលិខិតមួយដែលត្រូវបានចុះផ្សាយព្រោងព្រាតតាមប្រព័ន្ធ អុីនធឺណិតកាលពីម្សិលមិញ ព្រះមហាក្សត្រ នរោត្តម សីហមុនី អំពាវនាវឱ្យប្រជារាស្ត្រខ្មែរនាំគ្នាទៅបោះឆ្នោតនៅខែមិថុនាខាងមុខ បោះឆ្នោតឱ្យអ្នកណាដែលខ្លួនស្រឡាញ់ ពេញចិត្តដោយគ្មានការភ័យខ្លាច ហើយការអំពាវនាវនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រះអង្គបានទុកកិច្ចការចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសឱ្យលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ ទោះបីជាព្រះរាជសារលិខិតនេះត្រូវបានចាត់ទុកថាធ្វើឡើង "ដូចសព្វមួយដង" ពីសំណាក់ព្រះរៀមចិញ្ចឹមរបស់ព្រះមហាក្សត្រដែលមានបន្ទូលដែរថា វាជាការគាប់ជួនដែលព្រះមហាក្សត្រយាងទៅប្រទេសចិននៅខែនេះ ខណៈវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយគ្រោងនឹងទៅដល់តុរបស់ព្រះអង្គក្ដី ក៏គណបក្សសង្គ្រោះជាតិបានទទួលស្គាល់ថា នេះជានិមិត្តរូបនៃការផ្លាស់ប្ដូរ។ ក្នុងព្រះរាជសារលិខិតចុះថ្ងៃទី២០ ខែកុម្ភៈ ប៉ុន្តែដែលទើបតែចាប់ផ្ដើមសុសសាយតាមបណ្ដាគេហទំព័រព័ត៌មានជាភាសាខ្មែរកាលពីម្សិលមិញនេះ ព្រះអង្គអំពាវនាវឱ្យប្រជារាស្ត្រខ្មែរ ទាំងអស់នាំគ្នាទៅបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។ ព្រះរាជសារលិខិតនេះមានខ្លឹមសារដូច្នេះថា "ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧...

លោក សុខ អាន រដ្ឋមន្ត្រី​​ “ដៃច្រើន” ទទួល​មរណភាព​​ក្នុងវ័យ​​៦៦​ឆ្នាំ​

ឧបនាយករដ្ឋមន្ត្រី សុខ អាន ជាមន្ត្រីដ៏ស្មោះត្រង់របស់គណបក្សកាន់អំណាចដែលត្រូវបានគេប្រៀបប្រដូចទៅនឹង "អាទិទេពមួយដែលមានដៃ៤៨នៅក្នុងសាសនាហិណ្ឌូ" ដោយសារតែលោកគ្រប់គ្រងស្ថាប័នយ៉ាងច្រើនរបស់រដ្ឋាភិបាល រួមទាំងទីស្ដីការគណៈរដ្ឋមន្ត្រីផងនោះ បានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ កាលពីល្ងាចម្សិលមិញនៅទីក្រុងប៉េកាំង ប្រទេសចិន។ មរណភាពរបស់លោកកើតមានឡើងក្រោយពីមានការប៉ាន់ស្មានយូរមកហើយអំពីសុខភាពរបស់លោក រួមទាំងសេចក្ដីរាយការណ៍ក្លែងក្លាយថាលោកទទួលមរណភាពផងដែរ ហើយត្រូវបានប្រកាសតាមរយៈសេចក្ដីជូនដំណឹងផ្លូវការភ្លាមៗបន្ទាប់ពីលោកទទួលមរណភាពនៅវេលាម៉ោង៦និង៣២នាទីល្ងាច។ សូមបញ្ជាក់ថា លោកបានសម្រាកទទួលការព្យាបាលនៅមន្ទីរពេទ្យជាច្រើនខែមកហើយ។ សេចក្ដីជូនដំណឹងនោះមានខ្លឹមសារដូច្នេះថា "រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោកស្ដាយ សូមជូនដំណឹងដល់មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសាធារណជនឱ្យបានជ្រាបថា សម្ដេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពដោយរោគាពាធ"។ យោងតាមគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលបានឱ្យដឹងថា សពរបស់លោកគ្រោងនឹងបញ្ជូនមកប្រទេសកម្ពុជានៅព្រឹកនេះ...

បក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​សមាជ​វិសាមញ្ញ​ដើម្បីជ្រើសរើស​​មេដឹកនាំ​ថ្មី​

លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងអនុប្រធានបីរូបរបស់លោករួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង នឹងត្រូវបង្ហាញវត្តមាននៅចំពោះមុខសមាជវិសាមញ្ញរបស់បក្ស ដើម្បីធ្វើឱ្យមុខតំណែងថ្មីរបស់ពួកគាត់ក្លាយជាផ្លូវការ បន្ទាប់ពីគណៈកម្មាធិការនាយកបានអនុម័តកាលពីម្សិលមិញនូវវិសោធនកម្មលើបទបញ្ជាផ្ទៃក្នុងដែលអនុញ្ញាតឱ្យមានការរៀបចំថ្មីនេះ។ ខណៈថ្នាក់ដឹកនាំបក្សនឹងកើនឡើងពីចំនួនពីររូបដល់បួនរូបដោយសារការលាលែងរបស់លោក សម រង្ស៊ី ប្រធានស្ថាបនិកនៃគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំនេះនៅតែត្រូវបានបែងចែកស្មើគ្នារវាងសមាជិកនៃគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្សរបស់លោក សម រង្ស៊ី...

អង្គការ​វេទិកា​អនាគត​ព្រមាន​ថា​នឹង​កើត​មាន​អំពើ​ហិង្សា​​ បើ​ស្ថានភាព​នយោបាយ​​នៅ​តែ​បន្ត​បែប​នេះ​​

នៅក្នុងបទវិភាគនយោបាយមួយចេញផ្សាយកាលពីម្សិលមិញ អង្គការវេទិកាអនាគតបានធ្វើការព្រមានថា ប្រសិនបើស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា គ្មានការផ្លាស់ប្ដូរដែលចាំបាច់ទេ ដោយរដ្ឋាភិបាលគាបសង្កត់អ្នកប្រឆាំង ហើយជាញឹកញាប់គណបក្សប្រឆាំងពឹងផ្អែកលើការវាយប្រហារពូជសាសន៍នោះ  ការខកចិត្តក្រោយការបោះឆ្នោតឆ្នាំ២០១៨ទំនងជានាំទៅរកអំពើហិង្សា។ ដោសគូសបញ្ជាក់ថា ភាគច្រើនរដ្ឋាភិបាលបានងាកទៅប្រើស្នៀតចាស់ ពោលគឺការគាបសង្កត់ជាជាងការបន្តយ៉ាងសស្រាក់សស្រាំនូវរបៀបវារៈកំណែទម្រង់ដែលខ្លួនបានសន្យាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣នោះ អង្គការនេះនិយាយថា បរិយាកាសនយោបាយដ៏ផុយស្រួយនៅក្នុងប្រទេសអាចងាយនឹងផ្ទុះឡើង ប្រសិនបើអ្នកបោះឆ្នោតយល់ថាខ្លួនត្រូវគេបំបិទមាត់។ បទវិភាគនោះមានខ្លឹមសារដូច្នេះថា "បើគ្មានការទទួលស្គាល់ហានិភ័យ គ្មានការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងគ្មានការបង្កើតកម្មវិធីគោលនយោបាយទេនោះ ការកើនឡើងភ្លាមៗនូវមតិសាធារណជន ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង និងយុវជន ប្រាកដជាអាចក្លាយជារលកនៃការតវ៉ា ចលាចលនយោបាយ និងអំពើហិង្សាមួយទៀតនៅជុំវិញការបោះឆ្នោតឆ្នាំ២០១៨។ ស្ទើរតែមិនអាចចៀសរួច កំហឹងនាំទៅរកអំពើហិង្សា  ជាពិសេសនៅក្នុងប្រទេសមួយដូចកម្ពុជាជាដើម ដែលអាជ្ញាធរបានបង្ហាញថាខ្លួនមានឆន្ទៈប្រើប្រាស់កម្លាំងទាំងផ្លូវការដោយកងសន្តិសុខ ទាំងក្រៅផ្លូវការ។ ហានិភ័យមួយទៀតគឺថា សាធារណជន និងអ្នកតវ៉ាងាកទៅប្រើអំពើហិង្សា។ នោះជាមូលហេតុបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលចាំបាច់មិនត្រូវទុកឲ្យស្ថានភាពនេះនៅយូរពេកឡើយ ពីព្រោះនៅទីបំផុតសម្ពាធនឹងកើនឡើងដល់កម្រិតមួយដែលគ្រោះថ្នាក់"។   ក្រោយការបោះឆ្នោតឆ្នាំ២០១៣ មហាបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិបានធ្វើឡើងដោយសន្តិវិធីរយៈពេលរាប់ខែ។ ទោះជាយ៉ាងណា នៅខែមករា...

ទីបំផុត​រឿង​​​​​អាស្រូវ​​​ទម្លាយ​​​​ដោយ​​​​​គេហ​​ទំព័រ​​​​ព័ត៌​មាន​ Fresh News ​ឈាន​​​​​ដល់​​​​លោក សម រង្ស៊ី ហើយ​​

យុទ្ធនាការបំភ្លៃរឿងអាស្រូវផ្លូវភេទប្រឆាំងតំណាងរាស្ត្រគណបក្សប្រឆាំងបានឈានដល់មេដំបូលនៃគណបក្សសង្គ្រោះជាតិហើយកាលពីម្សិលមិញ ដោយគេហទំព័រ Fresh News បានបង្ហោះខ្សែអាត់មួយដែលគេចោទថាជាសំឡេងរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង "ល្បួងលួងលោម" នារីរត់តុម្នាក់អំឡុងពេលសន្ទនាគ្នាតាមទូរស័ព្ទ។ ដោយសង្ខេបការចុះផ្សាយរបស់ខ្លួននូវរឿងអាស្រូវទាំងនេះដែលផ្អែកលើខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទដែលជនអនាមិកបានបង្ហោះតាមហ្វេសប៊ុក  គេហទំព័រនេះបានសរសេរអមខ្សែអាត់សំឡេងចុងក្រោយនេះជាភាសាអង់គ្លេស "2017 is the year that CNRP's heads have faced many mistresses" (ឆ្នាំ២០១៧ ជាឆ្នាំដែលមេៗគណបក្សសង្គ្រោះជាតិប្រឈមរឿងអាស្រូវស្រីកំណាន់ជាច្រើន"។ ប្រសិនបើគេជឿថាវាពិតដូចការចុះផ្សាយរបស់គេហទំព័រ Fresh...

ពេល​រកឃើញ​​​អាវុធគីមី​​អាមេរិក​ រដ្ឋាភិបាល​គាស់​កកាយ​បំណុល​​

លោក សោ ហុ៊ន និងព្រះសង្ឃគង់នៅវត្តរបស់គាត់បានរង់ចាំពីរបីថ្ងៃទម្រាំបានចូលទៅជិតធុងគ្រាប់បែកគីមីចំនួនពីរ ដែលគេទម្លាក់លើភូមិឋានរបស់ពួកគាត់ក្បែរព្រំដែនវៀតណាមក្នុងឆ្នាំ១៩៧០ ក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ដើម្បីបណ្ដេញទ័ពព្រៃវៀតកុង ដែលគេជឿថាសម្ងំលាក់ខ្លួននៅទីនោះ។ គ្រាប់បែកគីមីពីរធុងទៀតបានផ្ទុះនៅពេលធ្លាក់។ លោក សោ ហ៊ុន ដែលសម័យនោះជាក្មេងវត្តមានវ័យ១៧ឆ្នាំនិយាយថា "យើងបារម្ភខ្លាចសារធាតុគីមីសាយភាយ ដូច្នេះហើយយើងក៏សម្រេចជីកដីកប់វាជម្រៅប្រហែល១,៥ម៉ែត្រ។ កាលពីឆ្នាំ២០១១ សិស្សសាលាបានបង្កើតសួនច្បារ ហើយបានជីកដីក្បែរធុងគ្រាប់បែកនោះ បណ្ដាលឱ្យវាភាយក្លិនតិចៗចេញមកក្រៅ ប៉ុន្តែគេបានកប់ដីវាវិញ"។ មន្ត្រីក្រុមប្រឹក្សាឃុំគគីរូបនេះបានលើកឡើងទៀតថា គាត់បានជូនដំណឹងទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) អំពីធុងគ្រាប់បែកទាំងនេះកាលពីឆ្នាំ២០១៣ ប៉ុន្តែគេប្រាប់គាត់ថា ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយគ្រាប់បែកនេះទេ ហើយក៏បានទុកបញ្ហានេះចោល។ ទោះជាយ៉ាងណា បួនថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ...

ក្រោយ​ អូបាម៉ា ចប់​អាណត្តិ លោក ហ៊ុន សែន ប្រឈម​​យុទ្ធ​សាស្ត្រ​​អាមេរិក​ដែល​មិន​ប្រាកដ​​​​ប្រជា

វាបង្ហាញយ៉ាងច្បាស់ថាកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅក្នុងទីក្រុងដាវ៉ូស ដឹងថាលោកមានអារម្មណ៍បែបណាចំពោះលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និង"គោលនយោយបាយងាកមករកអាស៊ី" របស់រដ្ឋាភិបាលលោក។ លោកបានថ្លែងក្នុងកិច្ចពិភាក្សាមួយដែលមានឈ្មោះថា "ការបង្កើតអត្តសញ្ញាណ៖ តើអាស៊ានជាសហគមន៍ហើយឬនៅ?" ថា "ខ្ញុំនិយាយដោយសារថ្ងៃនេះលោក អូបាម៉ា នឹងចាកចេញពីតំណែងរបស់គាត់។ គោលនយោបាយងាកមករកអាស៊ី អាស៊ីប៉ាស៊ីហ្វិករបស់ប្រធានាធិបតី អូបាម៉ា បាននាំកមនូវភាពស្មុគស្មាញដល់តំបន់អាស៊ី"។ លោកមានប្រសាសន៍ទៀតថា "ខ្ញុំនិយាយតាមត្រង់ទៅចុះថា ខ្ញុំមិនសប្បាយចិត្តទេដែលរិះគន់គោលនយោបាយ ...

លោក ហ៊ុន សែន តាំង​ខ្លួន​ជា​សាស្ត្រាចារ្យ​​សារព័ត៌មាន​ក្នុង​ពិធី​ជួប​ជុំ

គេដឹងច្បាស់តាំងពីមុនពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងលើវេទិកាកាលពីថ្ងៃសៅរ៍ម្លេ៉ះថា ពិធីជួបជុំលើកដំបូងរបស់លោកជាមួយក្រុមអ្នកកាសែតក្នុងស្រុកនៅរាជធានីភ្នំពេញ នឹងមិនមានការប្រឈមមុខដាក់គ្នាឡើយ។ អ្នកកាសែតរាប់ពាន់នាក់ និងមន្ត្រីរដ្ឋាភិបាលបានទះដៃយ៉ាងស្រុះគ្នា នៅពេលលោក ហ៊ុន សែន ចូលទៅដល់សាលធំនៃសណ្ឋាគារសុខា ដែលមានការប្រគំតន្ត្រីប្រពៃណីដើម្បីទទួលស្វាគមន៍ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ស្ថាប័នវិទ្យុដែលទទួលបានមូលនិធិពីសហរដ្ឋអាមេរិក និងស្ថាប័នសារព័ត៌មានដែលមានមូលដ្ឋាននៅបរទេសមិនត្រូវបានអញ្ជើញឱ្យចូលរួមពិធីនេះឡើយ។ ក្តីសង្ឃឹមថា ពិធីទទួលទានអាហារពេលល្ងាចនេះប្រហែលជាផ្ដល់ឱកាសដ៏កម្រឱ្យអ្នកសារព័ត៌មានសួរសំណួរទៅនាយករដ្ឋមន្ត្រីបានរលាយបាត់ភ្លាមៗ នៅពេលលោក ហ៊ុន សែន ធ្វើដំណើរទៅដល់ ដោយមានការបម្រើស្រាជាហូរហែ និងអាហារច្រើនវគ្គអមដោយការប្រគំតន្ត្រីពីសំណាក់តារាចម្រៀងនានាក្រោយសុន្ទរកថារបស់លោក។ ជាកិច្ចចាប់ផ្ដើមសុន្ទរកថារយៈពេល១ម៉ោងដើម្បីប្រាប់ទៅបណ្ដាអ្នកសារព័ត៌មាន  និងមន្ត្រីរដ្ឋាភិបាលពីរបៀបធ្វើការងាររបស់ខ្លួន លោក ហ៊ុន សែន មានប្រសាសន៍ថា "ថ្ងៃនេះខ្ញុំសូមបញ្ជាក់ថា នេះមិនមែនជាសន្និសីទសារព័ត៌មាននោះទេ  ហើយនេះក៏មិនមែនជាពិធីជួបជុំដើម្បីអបអរសាទរពិធីខួបលើកទី៣២នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីនោះដែរ"។ លោកបន្តថា...