Saturday, July 4, 2020
Home Authors Posts by Colin Meyn

Colin Meyn

271 POSTS 0 COMMENTS
Associate editor

គណបក្ស​ប្រជាជន​​​ថា នឹង​គ្មាន​​​ការ​ចរចា​​ទាក់​ទិន​អ្នក​ទោស​ ខណៈ​​​​​លោក សម រង្ស៊ី បន្ត​វាយ​ប្រហារ​​​

គណបក្សកាន់អំណាចកំពុងតែបដិសេធមិនបន្តការចរចាឡើយទាក់ទិនការដោះលែងអ្នករិះគន់រដ្ឋាភិបាលយ៉ាងតិច៥រូប ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបន្តប្រមាថមកលើគណបក្សប្រជាជនកម្ពុជា នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញ។ លោក ខៀវ សុភ័គ ដែលជាអ្នកនាំពាក្យ និងជាប្រធានខុទ្ទកាល័យរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការរិះគន់របស់លោក សម រង្ស៊ី ក្នុងន័យរើសអើងជាតិសាសន៍មកលើគណបក្សប្រជាជនកម្ពុជាទាក់ទិនការប្រារព្ធអបអរសាទរថ្ងៃ៧មករា ជាថ្ងៃដែលកងកម្លាំងវៀតណាមបានផ្ដួលរំលំខ្មែរក្រហមនៅឆ្នាំ១៩៧៩ បានធ្វើឱ្យប៉ះពាល់ដល់ការព្យាយាមបង្កើតការជឿទុកចិត្តគ្នារវាងគណបក្សទាំងពីរ។ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងដូច្នេះថា "ពូចង់និយាយអញ្ចេះ ការសន្ទនាគ្នា វាទាល់តែយើងមានកម្រិតដូចគ្នា ឯកភាពគ្នា មិនប៉ែងជើងគ្នា"។ លោក...

សុទិដ្ឋិនិយម​​ជុំ​វិញ​​​​​​ការ​​​ដោះ​​​លែង​​​អ្នកទោស​នយោបាយ​​​​​​បង្ហាញ​​​ថា​​​ហាក់​​​ដូច​​​ជា​​​ឆាប់​​​រហ័ស​​​ពេក​​​ហើយ​​​

មានការរំពឹងទុកថា នៅពេលឆ្នាំ២០១៧ចូលមកដល់ មន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.ប.មួយរូបដែលជាប់ពន្ធនាគារទាក់ទិនសំណុំរឿងមួយដែលជាប់ពាក់ព័ន្ធលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិនឹងទទួលបានការដោះលែងឬយ៉ាងហោចណាស់មានសារពីគណបក្សប្រឆាំង បន្ទាប់ពីមានការចរចាជាគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៧ខែធ្នូ។ ប៉ុន្តែនៅពេលការឆ្លងឆ្នាំថ្មីចូលមកដល់នៅយប់ថ្ងៃសៅរ៍ អ្នកទោសទាំង៥រូបរួមមានលោកស្រី លឹម មុន្នី លោក ណៃ វង់ដា លោក នី សុខា និងលោក យី សុខសាន្ត មកពីអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក រួមជាមួយលោក នី ចរិយា មន្ត្រីជាន់ខ្ពស់ គ.ជ.ប.បានបន្តជាប់ពន្ធនាគារឈានចូលដល់ថ្ងៃទី២៤៧ដោយគ្មានសញ្ញាថានឹងមានសេរីភាពឡើងវិញ។ កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិធ្លាប់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមទ្វីតទ័រ បន្ទាប់ពីជំនួបរវាងលោក កឹម សុខា ឪពុករបស់ខ្លួន និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា អ្នកទាំង៥នឹងទទួលបានការដោះលែង "មុនដំណាច់ខែនេះ"។ កញ្ញាបានបដិសេធមិនបកស្រាយថា មានអ្វីប្រែប្រួលឡើយ នៅពេលទាក់ទងសុំការបំភ្លឺកាលពីម្សិលមិញ។ លោក សម...

សំណើ​កោះហៅ​លោក ស ខេង ​ទៅ​ឆ្លើយ​បំភ្លឺ​​​​នៅ​​​សភា​​​ត្រូវ​បាន​បដិសេធ​

អ្នកវិភាគស្នើឱ្យដាក់សម្ពាធលើរដ្ឋាភិបាលតាមរយៈអំណាចប្រជាជន រដ្ឋសភាបានច្រានចោលសំណើរបស់ប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ដែលសុំឱ្យកោះហៅលោក ស េខង ទៅឆ្លើយបំភ្លឺទាក់ទិនការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដា ដែលមជ្ឈដ្ឋានជាច្រើនជឿថា ជាការវាយប្រហារដែលរដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នង។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមានប្រសាសន៍កាលពីម្សិលមិញថា លោក ហេង សំរិន ប្រធានរដ្ឋសភាមិនអនុម័តលើលិខិតរបស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងដែលស្នើឱ្យកោះហៅលោក ស ខេង ទៅឆ្លើយបំភ្លឺនៅរដ្ឋសភានោះទេ។ លោកបញ្ជាក់ថា "សម្ដេច ហេង សំរិន...

ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជាជាតិ​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្មី​​​ជា​​​ម​​​ួយរដ្ឋាភិបាល​​​

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចុះកិច្ចព្រមព្រៀងថ្មីដើម្បីបន្តប្រតិបត្តិការនៅកម្ពុជា មិនដល់ពីរសប្តាហ៍ផងមុនពេលដល់ថ្ងៃដែលរដ្ឋាភិបាលកំណត់ឱសានវាទឲ្យបិទការិយាល័យនេះប្រសិនបើមិនព្រមចុះអនុស្សរណៈនៃការយោគយល់ (MoU) ថ្មី។ គេមិនដឹងច្បាស់ទេថា តើមានសម្បទានអ្វីខ្លះ អំឡុងការចរចាររាប់ខែមកនេះជុំវិញអនុស្សរណៈនៃការយោគយល់គ្នានេះដែលផុតសុពលភាពជាងមួយឆ្នាំកន្លងមកហើយប៉ុន្តែពាក្យពេចន៍ថ្មី ត្រូវបានបន្ថែមនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ជាឯកសារដ៏ទូលំទូលាយដែលគូសបញ្ជាក់ពីសិទ្ធិនិងការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសដែលជាសមាជិករបស់ខ្លួន។ រដ្ឋាភិបាលបានទាមទារឲ្យបន្ថែមពាក្យពេចន៍ទៅក្នុងបទប្បញ្ញត្តិនានាដោយរារាំងអង្គការសហប្រជាតិមិនឲ្យជ្រៀតជ្រែកចូលក្នុងកិច្ចការអធិបតេយ្យភាពរបស់ខ្លួន ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាចំណាត់ការមួយដើម្បីបំបិទសិទ្ធិរិះគន់របស់ការិយាល័យសិទ្ធិមនុស្សមួយនេះ។ ជាជំនួសវិញ ធម្មនុញ្ញទាំងមូលត្រូវបានលើកឡើងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាថ្មី តាមសំណើរបស់អង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសកាលពីម្សិលមិញនៅតែសង្កត់ធ្ងន់លើការមិនជ្រៀតជ្រែក ជាមូលដ្ឋាននៃការបន្តការងាររបស់ខ្លួនជាមួយអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គឺផ្អែកលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដោយលើកឡើងពីគន្ថីមួយដែលចែងថា "ពុំមានបទប្បញ្ញត្តិណាមួយក្នុងធម្មនុញ្ញឲ្យអ.ស.ប ចូលជ្រៀតជ្រែកកិច្ចការដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសជាសមាជិកនីមួយៗឡើយ"។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងបន្តថា អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ ហើយនឹងអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបន្តប្រតិបត្តិការនៅប្រទេសកម្ពុជាពីរឆ្នាំទៀត។ អង្គការសហប្រជាជាតិបានបញ្ជាក់អំពីការចុះហត្ថលេខានេះ ហើយបានបង្ហោះច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដែលមិនទាន់បានចុះហត្ថលេខាលើអីុនធឺណិត។ លោកស្រី លីហ្ស ស្រូសេល (Liz Throssell) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណែវ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍តាមអីុម៉េលមួយថា"យើងបានឈានដល់កិច្ចព្រមព្រៀងដែលទទួលយកទៅវិញទៅមក...

នៅសល់​​​ពេល​​​តែ​​​ប៉ុន្មាន​​​​​​ថ្ងៃ​​​ទៀត​​​ប៉ុណ្ណោះនឹង​​​ដល់​​​ឱសាន​​​វាទ​​​សម្រាប់​​​ការិយាល័យ​​​អង្គការ​​​សហប្រជាជាតិ​​​ហើយ​​​

ដោយនៅសល់ពេល១០ថ្ងៃទៀតនឹងដល់ពេលកំណត់ដែលរដ្ឋាភិបាលបានដាក់ឱសានវាទសម្រាប់ការិយាល័យសិទ្ធិមនុស្សអង្គការសហរប្រជាជាតិឲ្យចុះកិច្ចព្រមព្រៀងថ្មីដើម្បីបន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បើពុំដូច្នោះទេត្រូវបិទតែម្តងនោះ គ្មានសញ្ញាណាបង្ហាញថា ភាគីទាំងពីរបានខិតកាន់តែជិតទៅរកការឈានដល់កិច្ចព្រមព្រៀងនេះទេ។ ទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) និងក្រសួងការបរទេសសុទ្ធតែបានលើកឡើងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ពួកគេកំពុងតែបន្តការចរចាពាក់ព័ន្ធអនុស្សរណៈយោគយល់គ្នា(MoU) ដែលមានការកែប្រែ ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់ថា តើការពិភាក្សាទាំងនោះមានការវិវឌ្ឍយ៉ាងណានោះឡើយ។ លោកស្រី រ៉ាវីណា ហ្សាម ដាសានី (Ravina Shamdasani) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណែវ បានលើកឡើងតាមរយៈអីុម៉េលមួយកាលពីថ្ងៃសុក្រថា "ការចរចាស្តីអំពី MoUរបស់យើងកំពុងតែបន្តក្នុងលក្ខណៈបែបស្ថាបនា"។ លោកស្រីបានបន្ថែមថា លោកស្រី គ្រីស្ទីន ភីកគ័ររីង (Christine Pickering) អ្នកនាំពាក្យការិយាល័យនេះប្រចាំប្រទេសកម្ពុជា នឹងតាមដានបញ្ហានេះ។ លោកស្រី គ្រីស្ទីន ភីកគ័ររីង បានលើកឡើងថា លោកស្រី វ៉ានហៀ លី (Wan-Hea Lee)  តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាគ្មានអ្វីបន្ថែមទេពាក់ព័ន្ធនឹងការចរចាេនះ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងកាលពីម្សិលមិញថា ក្រសួងសង្ឃឹមថា កិច្ចព្រមព្រៀងនឹងមានការចុះហត្ថលេខានៅដំណាច់ឆ្នាំនេះ ប៉ុន្តែក៏បានបដិសេធមិននិយាយថា តើភាគីទាំងពីរមានបានផ្តល់សម្បទានណាមួយឬក៏អត់នោះឡើយអំឡុងកិច្ចពិភាក្សានេះ។ លោកបានមានប្រសាសន៍ថា...

ក្រុម​​​អ្នក​​​វិភាគ​​​ចំអក​​​ចំពោះការ​​​គំរាម​​​របស់​​​លោក សម រង្ស៊ី ដែល​​​ថា​​​នឹង​​​កម្ទេច​​​​​​អ្នកដែល​​​មិន​​​ទទួល​​​ស្គាល់​​​លទ្ធផល​​​ឆ្នោត​​​

ខណៈគណបក្សរបស់ខ្លួនកំពុងស្ថិតក្នុងដំណើរការចរចាដើម្បីឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សកំពុងជាប់ពន្ធនាគារ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានសន្យាកាលពីចុងសប្តាហ៍ថា នឹង "កម្ចាត់" អ្នកនៅក្នុងគណបក្សប្រជាជនកម្ពុជាទាំងឡាយណាដែលមិនគោរពជ័យជម្នះដែលអាចកើតមាននៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។ ដោយសង្ខេបការឆ្លើយតបរបស់ខ្លួនចំពោះសំណួរអំឡុងកិច្ចសម្ភាសន៍តាមវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ថា តើលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោកនឹងទទួលយកការចាញ់ឆ្នោតដែរឬក៏អត់នោះ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ពួកគេគ្មានជម្រើសទេ។ លោកបានសរសេរថា "នៅក្នុងឆ្នាំ២០១៨ គណបក្សសង្គ្រោះជាតិនឹងបង្កើតរដ្ឋាភិបាលស្របច្បាប់ថ្មីមួយ ហើយអ្វីដែលនៅសល់ពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងគ្រាន់តែជាក្រុមឧទ្ទាមដែលនឹងត្រូវកម្ទេចដោយរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបញ្ជាកងកម្លាំងប្រដាប់អាវុធជាតិដែលមានការគាំទ្រពីសហគមន៍អន្តរជាតិដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ស្តីពីប្រទេសកម្ពុជា"។ លោក សម រង្ស៊ី បានលើកឡើងទៀតថា ប្រទេសវៀតណាមដែលលើកបន្តុបមេដឹកនាំគណបក្សប្រជាជនកម្ពុជាឲ្យឡើងកាន់អំណាចជិត៤ទសវត្សរ៍កន្លងមកនេះក៏នឹងាំទ្ររដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិដែរ ហើយច្រានចោលការគំរាមប្រើអំពើហិង្សារបស់លោក ហ៊ុន សែន ក្រោយគណបក្សសង្គ្រោះជាតិទទួលជ័យជម្នះក្នុងការបោះឆ្នោត។ លោកបានមានប្រសាសន៍ថា "ប៉ុន្តែ ការលើកឡើងពីបញ្ហានៃការផ្ទេរអំណាចក្នុងឆ្នាំ២០១៨ក្នុងពេលឥឡូវនេះគឺគ្រាន់តែជាផ្នែកនៃសង្គ្រាមនយោបាយ និងសង្គ្រាមចិត្តសាស្ត្រប៉ុណ្ណោះ ដោយសារលោក ហ៊ុន សែន តែងតែកម្លា ពេលលោកគំរាមបក្សសង្គ្រោះជាតិថានឹងកើតមានសង្គ្រាមស៊ីវិល ប្រសិនបើលោកចាញ់ឆ្នោតនាពេលខាងមុខ"។ លោក ហ៊ុន សែន បានបង្កើនការព្រមានរបស់លោកអំពីសង្គ្រាមស៊ីវិល មុនការបោះឆ្នោតជាតិឆ្នាំ ២០១៣ ហើយបានបន្តលើកឡើងថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិនឹងនាំទៅរកអំពើហិង្សាដោយចៀសមិនផុតឡើយ...

ក្រសួង​៖ គ្មាន​​​ការ​​​ស៊ើបករណី​គំរាម​លោក​ កឹម សុខា បើគ្មាន​ពាក្យ​បណ្តឹង​

កាលពីម្សិលមិញ ក្រសួងមហាផ្ទៃបានលើកឡើងថា ក្រសួងនឹងមិនបើកការសើុបអង្កេតលើករណីគំរាមដ៏ហិង្សាលើលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដែលធ្វើឡើងយ៉ាងច្បាស់ក្រឡែតដោយសកម្មជនជាយុវជនមានទំនាក់ទនងជាមួយគណបក្សកាន់អំណាចនោះឡើយ លុះត្រាតែមានការដាក់ពាក្យបណ្តឹង។ ការសម្រេចេនះផ្ទុយគ្នាស្រឡះពីការឆ្លើយតបដ៏ឆាប់រហ័សរបស់ក្រសួងកាលពីឆ្នាំមុនចំពោះការគំរាមស្រដៀងគ្នានេះលើអ្នកសិក្សាស្រាវជ្រាវម្នាក់ដែលធ្វើការងារឲ្យរដ្ឋាភិបាលដោយឈានទៅដល់មានការចាប់ខ្លួន និងកាត់ទោសអ្នកគំរាមឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ។ សារគំរាមនោះបានលេចឡើងកាលពីសប្តាហ៍មុននៅលើទំព័រហ្វេសប៊ុករបស់ ធី សុវណ្ណថា និង ស្រី ចំរើន ដែលតាមរំខានលោក កឹម សុខា រាប់ខែមកហើយជុំវិញការអះអាងដែលថា លោកមានស្រីកំណាន់ដោយបង្ហាញពីសកម្មភាពកញ្ញា ធី សុវណ្ណថា បាញ់កាំភ្លើង និងនិយាយថា គ្រាប់កាំភ្លើងទាំងនេះទុកសម្រាប់លោក កឹម សុខា ។ ដោយសំដៅដល់គ្រាប់កាំភ្លើងទាំងនោះ សារមួយក្នុងចំណោមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា អមដោយរូបភាពស្តីពីកាំភ្លើងមួយចំនួននិងសកម្មភាពនាងកំពុងបាញ់កាំភ្លើងនោះមានខ្លឹមសារថា "មានតែពីរបីទេ។ កឹម សុខា សូមប្រយ័ត្ន"។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា អាជ្ញាធរមិនដឹងថា តើសារគំរាមនេះពិតជាបង្ហោះលើទំព័រហ្វេសប៊ុកដោយសកម្មជនទាំងពីរនេះមែន ឬមិនមែននោះឡើយ ហើយមិនព្យាយាមសើុប អង្កេតនោះឡើយ លុះត្រាតែភាគីពាក់ព័ន្ធដាក់ពាក្យបណ្តឹង។ លោកបានមានប្រសាសន៍ថា "មែនហើយ ជម្លោះនេះ ថា តើវាជាកញ្ញា ធី សុវណ្ណថា មែន ឬមិនមែននោះ ខ្ញុំមិនដឹងទេ"។ លោកបានគូសបញ្ជាក់ថា វាអាចទៅរួចដែលថា ទំព័រហ្វេសប៊ុកនេះត្រូវបានគេហ៊ែគ ឬក៏បង្កើតឡើងដោយអ្នកផ្សេង។ ឧត្តមសេនីយ៍ ខៀវ...

លោក ឌូទើតេ ការ​ពារ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀនរបស់​លោក​ ពេលមក​ដល់​ភ្នំពេញ

លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន និងស្តេចប្រដាល់ មែន្នី ប៉ាកគីអាវ បានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងរាជធានីនេះ កន្លែងដែលប្រធានាធិបតីរូបនេះបានថ្លែងសុន្ទរកថាទៅកាន់ជនជាតិហ្វីលីពីនរស់នៅកម្ពុជាឲ្យការពារសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោក។ ពេលថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើននៅក្នុងសាលមួយនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ផូគីថរ៉ា លោកបានមានប្រសាសន៍ទាក់ទិននឹងការបង្ក្រាបគ្រឿងញៀននៅហ្វីលីពីនថា "ប្រសិនបើអ្នកឯងបំផ្លាញប្រទេសរបស់យើង ហើយប្រសិនបើអ្នកឯងបំផ្លាញយុវជនជំនាន់ក្រោយរបស់យើងអ៊ីចឹងតើនរណានឹងជាអ្នកថែទាំការពារសង្គម?"។ លោកបានមានប្រសាសន៍ទាក់ទិននឹងប្រភេទថ្នាំមេតំហ្វេតាមីនដែលមានការប្រើប្រាស់យ៉ាងច្រើននៅក្នុងប្រទេសហ្វីលីពីនថា "តើលោកអ្នកដឹងទេ ការប្រើប្រាស់ថ្នាំ shabu ជាប្រចាំ នឹងធ្វើឲ្យខួរក្បាលមនុស្សជាតិចុះអន់ថយ"។លោកបានបន្ថែមថា រដ្ឋាភិបាល បរទេសដែលរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ហាក់បីដូចជាមិនយល់ពីភាពធ្ងន់ធ្ងរនេះទេ។ លោកបានថ្លែងថា "ប្រទេសផ្សេងចាត់ទុកវាមិនសំខាន់ទេ ប៉ុន្តែ ខ្ញុំមានអ្នកញៀនថ្នាំ៤លាននាក់នៅទីនេះដែលត្រូវដោះស្រាយ។ វាគឺជាការលើកឡើងស្របច្បាប់ ពេលលោកអ្នកនិយាយថា លោកអ្នកនឹងសម្លាប់នរណាម្នាក់ដែលចង់សម្លាប់ប្រទេសរបស់លោក អ្នក។ តើការនិយាយដូច្នេះវាខុសតាំងពីពេលណាមក?"។ អ្នកដែលសង្ស័យថា ចែកចាយ ឬអ្នកប្រើប្រាស់ថ្នាំញៀនជាង៥.៩០០នាក់ត្រូវបាន សម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន របស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់តាំងពីខែកក្កដាមក នេះបើយោងតាមនគរបាលជាតិហ្វីលីពីន។ លោក  រ៉ូឌ្រីហ្គោ ឌូទើតេ បាននិងកំពុងប្រឆាំងចំពោះការរិះគន់របស់បរទេសមកលើយុទ្ធនាការដ៏បង្ហូរឈាមនេះរាប់ខែមកហើយ។ បន្ទាប់ពីអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យប្រធានាធិបតីរូបេនះបញ្ចប់ការសម្លាប់នៅខាងក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងយុទ្ធនាការ...

ការគំរាមកំហែង​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​​ត្រូវ​​​បានដាក់​​​បញ្ចូល​​​​​​ទៅ​​​ក្នុង​​​យុទ្ធនាការ​​​​​​ប្រឆាំងលោក កឹម សុខា

ដោយលោកនាយករដ្ឋមន្ត្រីនៅតែស្ងាត់ស្ងៀមជុំវិញការអះអាងដែលថា លោកបានផ្តល់ប្រាក់១លានដុល្លារទៅឲ្យសកម្មជននយោ បាយដ៏វ័យក្មេងម្នាក់ដែលបានធ្វើយុទ្ធនាការប្រឆាំងលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិនោះ បក្ខពួករបស់នាងទំនងជាដាក់បញ្ចូលការគំរាមកំហែងដ៏ហិង្សានៅក្នុងយុទ្ធនាការរបស់ពួកគេកាលពីចុងសប្តាហ៍។ កញ្ញា ធី សុវណ្ណថា ដែលបានលេចធ្លោក្នុងនាមជាសកម្មជនតាមបណ្តាញទំនាក់ទំនងសង្គមដ៏វ័យក្មេងដោយសារគាំទ្រគណបក្សសង្គ្រោះជាតិអំឡុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣នោះ បានងាកមកវាយបកលើគណ បក្សនេះវិញកាលពីដើមឆ្នាំនេះស្របពេលមានការចោទប្រកាន់ថា លោក កឹម សុខា មាន រឿងស្នេហាលួចលាក់។ ដោយរួមដៃជាមួយអ្នកបង្កបញ្ហាមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ឈ្មោះ ស្រី ចំរើន កញ្ញា បានធ្វើយុទ្ធនាការទាមទារឲ្យលោក កឹម សុខា ចេញ មកនិយាយរឿងពិតបើពុំដូច្នេះទេ សូមចាកចេញពីឆាកនយោបាយ។ នៅក្នុងការសន្ទនាឆ្លងឆ្លើយគ្នាដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់កញ្ញា ធី  សុវណ្ណថា កាលពីចុងខែមុន បុរសម្នាក់ដែលគេហៅថា  "តា" បានសន្យាផ្តល់ប្រាក់១លានដុល្លារទៅឲ្យ "ចៅ" តាមរយៈ "ពូ ហូ សុធី "  ជាឈ្មោះដែលសំដៅដល់ប្រធានខុទ្ទកាល័យរបស់លោក ហ៊ុន សែន ។ ខ្លឹមសារផ្សេងៗនៅក្នុងការសន្ទនាឆ្លើយឆ្លងគ្នានេះ ដែលជជែកគ្នាអំពីការធ្វើឲ្យថ្នាក់ដឹកនាំរបស់គណ បក្សសង្គ្រោះជាតិបែកបាក់គ្នានោះបានធ្វើឲ្យមានការសន្និដ្ឋានថា សារទាំងនេះដែលផ្ញើតាមកម្មវិធីឡាញ (LINE) គឺរវាងនាយករដ្ឋមន្ត្រី និងតារាបណ្តាញទំនាក់ទំនងសង្គមដ៏វ័យក្មេងរូបនេះ។ ទោះបីជាលោក ហ៊ុន សែន បានបង្ហាញពីភាពរសើបខ្លាំងចំពោះការអះអាងដែលធ្វើឲ្យលោកខូចឈ្មោះតាមបណ្តាញទំនាក់ទំនងសង្គមក៏ដោយ តែលោកមិនបាននិយាយអ្វីនោះទេអំពីការសន្ទនាឆ្លើយឆ្លងគ្នាដែលបែកធ្លាយនេះកាលពីសប្តាហ៍មុន ហើយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងម្តងទៀតកាលពីថ្ងៃសុក្រអំពីបញ្ហានេះនៅក្នុងសារធ្វីទធ័រមួយអមដោយរូបភាពផ្ទាំងនៃសារដែលសន្យាផ្តល់ប្រាក់១លានដុល្លារ។ លោកបាននិយាយទាក់ទងនឹងមេឃុំគណបក្សប្រឆាំងម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងផ្លូវច្បាប់ប្រឆាំងលោក កឹម  សុខាថា "លោក ស៊ាង ចែត មកពីគណបក្សសង្គ្រោះជាតិត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទសូកប៉ាន់ប្រាក់៥០០ដុល្លារ។ ហ៊ុន សែន ផ្តល់ប្រាក់១លានដុល្លារទៅឲ្យតារាហ្វេសប៊ុក ធី សុវណ្ណថា  ដើម្បីព្យាយាមឲ្យបំបែកបំបាក់គណបក្សសង្គ្រោះជាតិរបស់សម រង្ស៊ី"។ កាលពីថ្ងៃព្រហស្បតិ៍ សារគំរាមលោក  កឹម សុខា បានចាប់ផ្តើមលេចឡើងនៅលើទំព័រហ្វេសប៊ុករបស់ ស្រី ចំរើន បក្ខពួករបស់កញ្ញា ធី សុវណ្ណថា។ ការបង្ហោះទាំងនោះ រួម មានរូបភាពស្តីពីកាំភ្លើង និងកញ្ញា ធី  សុវណ្ណថា  កំពុងបាញ់កាំភ្លើងទាំងនេះអមសារព្រមាន។ សារមួយដែលបង្ហោះនៅថ្ងៃព្រហស្បតិ៍ស្តីពីរូបភាព កញ្ញា ធី សុវណ្ណថា កំពុងហ្វឹកហាត់បាញ់កាំភ្លើងខ្លីនោះមានខ្លឹមសារដូច្នេះថា "ខ្ញុំនឹងធ្វើបាតុកម្មទាមទារ កឹម សុខា សុំទោស ធី សុវណ្ណថា ជាសាធារណៈប្រសិន បើមិនដូច្នេះ?????"។ សារមួយទៀតដែលបង្ហោះកាលពីថ្ងៃសុក្រ អមដោយរូបភាពស្តីពីកាំភ្លើងវែង  កាំភ្លើងខ្លី និងអាវុធយុទ្ធភណ្ឌដែលដាក់នៅលើគ្រែមានខ្លឹមសារបន្តថា "កឹម សុខា ប្រយ័ត្នខ្លួន!!!!!"។ កញ្ញា ធី សុវណ្ណថា កំពុងគំរាមប្តឹងលោក  កឹម សុខា ប្រសិនបើលោកមិនសូមទោសចំពោះការអះអាងដែលចោទប្រកាន់មកលើរូបនាង ទោះបីវាជាការលើកឡើងក្នុងការសន្ទនាឯកជន ដែលមនុស្សជាច្រើនជឿថាត្រូវបានថតទុកដោយខុសច្បាប់ក៏ដោយ។ កញ្ញា ធី សុវណ្ណថា មិនអាចទាក់ទងបានទេ ហើយក៏មិនបានឆ្លើយតបចំពោះសារតាមហ្វេសប៊ុកដែលស្នើសុំឲ្យមានការឆ្លើយតបដែរ។សារមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់នាងកាលពីម្សិលមិញ ប្រាប់ប្រជាពលរដ្ឋកុំឲ្យជឿលើអ្វីដែលគេលើកឡើងអំពីនាងនិង ស្រី ចំរើន ដែលបដិសេធមិនធ្វើអត្ថា     ធិប្បាយអំពីសារគំរាមទាំងនេះពេលទាក់ទងតាមទូរស័ព្ទ។ លោក សម រង្ស៊ី បានលើកឡើងកាលពីម្សិលមិញថា សារផ្សេងៗដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមតំណាងឲ្យស្ទីលគ្រប់គ្រងរបស់លោក ហ៊ុន សែន ។ លោកបានលើកឡើងតាមអុីម៉េលមួយថា "លោក ហ៊ុន សែន តំណាងឲ្យស្តង់ដារពីរនៅក្នុងប្រទេសគ្មានច្បាប់ដែលរដ្ឋាភិបាលគ្រប់គ្រងតាមរយៈការគំរាមកំហែង និងសំណូក"។ លោកបានមានប្រសាសន៍ថា វាគ្មានប្រយោជន៍ទេក្នុងការពិភាក្សាអំពីបញ្ហានេះជាមួយអាជ្ញាធរកម្ពុជា។ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គ ស្នងការនគរបាលជាតិបាននិយាយថា លោកមិនបានដឹងអំពីការគំរាមលោក...

ជនសង្ស័យ​​​ធ្វើទារុណកម្មកុមារ​ត្រូវបាន​ចាប់ខ្លួន​​នៅ​ប្រទេសវៀតណាម

បុរសជនជាតិវៀតណាមអាយុ២៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសវៀតណាមកាលពីយប់ម្សិលមិញទាក់ទងទៅនឹងវីដេអូឃ្លីបមួយដែលបង្ហាញថា  បុរសរូបនេះបានធ្វើទារុណកម្មលើក្មេងប្រុសជនជាតិខ្មែរម្នាក់ នេះបើយោងតាមអ្នកស៊ើបអង្កេតម្នាក់ដែលបានចូលរួមក្នុងការតាមប្រមាញ់នេះ។ លោក James McCabe ប្រធានអង្គភាពការពារកុមារដែលចូលរួមក្នុងការស៊ើបអង្កេតនេះបានមានប្រសាសន៍ថា ង្វៀន ថាញ់ឌុង ត្រូវបានចាប់ខ្លួនមុនម៉ោង៩យប់បន្តិច មួយថ្ងៃកន្លះបន្ទាប់ពីវីដេអូឃ្លីបនេះបានបែកធ្លាយតាមប្រព័ន្ធអីុនធឺណិត។ លោក McCabe បានមានប្រសាសន៍ថា "ខ្ញុំអាចបញ្ជាក់អះអាងថា សមាជិកក្រុមការងារពិសេសបានធ្វើការចាប់ខ្លួនជនជាតិវៀតណាមរូបនេះឈ្មោះ ង្វៀន ថាញ់ឌុង ក្នុងទីក្រុងសាយហ្កន"។ លោកបានបន្ថែមថា ក្រុមការងារពិសេសបានចូលរួមជាមួយអង្គភាពនគរបាលកម្ពុជា និងវៀតណាម។ លោកបានថ្លែងថា បុរសជនជាតិខ្មែរពីរនាក់ដែលត្រូវនគរបាលចាប់ខ្លួនកាលពីថ្ងៃអង្គារនោះ  ត្រូវបានដោះលែងវិញហើយដោយគ្មានការចោទប្រកាន់អ្វីទេ ហើយលោក Stafan Struik អាយុ៥៣ឆ្នាំ ជនជាតិហូឡង់ជាមិត្តប្រុសរបស់ជនសង្ស័យរូបនេះ បានសហការជាមួយអាជ្ញាធរដែលស៊ើបអង្កេតករណីនេះ។ នគរបាលបាននិយាយថា...