Sunday, August 16, 2020
Home Authors Posts by Colin Meyn

Colin Meyn

271 POSTS 0 COMMENTS
Associate editor

ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​​​ព្រះ ​បរមរតនកោដ្ឋ ឆ្លុះ​បញ្ចាំង​អំពីអ្នក​នយោ​បាយ​មាន​អំណាចនៅ​កម្ពុជា

ព្រះ​មហាក្សត្រ​ នរោត្ដម សីហមុនី កម្រ​នឹង​មាន​ព្រះ​បន្ទូលជាសាធារណៈ​ណាស់​ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ។ ហេតុ​ដូច្នេះហើយ​ នៅ​ពេល​​ព្រះ​មហាក្សត្រ​ បាន​មាន​ព្រះ​បន្ទូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទៅ​កាន់​អ្នក​ទោស​ចំនួន​ជាង៤០០​នាក់​ ដែល​​ត្រូវ​ដោះ​លែង​ ក្នុង​ព្រះ​រាជ​ពិធី​​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរម​សពព្រះ​បរម​រតនកោដ្ឋ​ នោះ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​​ខុស​ប្លែក​នៃ​ព្រះ​រាជ​តួនាទី​របស់​​ព្រះ​អង្គ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​តែ​ព្រះ​មហា​ក្សត្រ​ទេដែល​មាន​សិទ្ធិ​អំណាចលើក​លែង​ទោស​ទណ្ឌិត​ ​ដូច​ដែល​មាន​​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ប៉ុន្ដែ អំឡុង​ព្រះ​រាជ​ពិធី​ប្រទាន​ការ​លើក​លែង​ទោស​ គឺ​លោក​ ហ៊ុន សែន ទេដែល​​ព្រះ​មហាក្សត្រ​ សីហមុនី បាន​មាន​ព្រះ​​បន្ទូល​ឲ្យអ្នកទោស​ ដែល​ត្រូវ​ដោះ​លែង​ទាំង​​អស់​សម្ដែង​ការ​ដឹង​​គុណ​ចំពោះ​រូប​លោក។​​ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ ក្នុង​បរិវេណ​វាល​ព្រះ​មេរុ​ មុន​ពេល​​ប្រទានអំណោយ​មាន​​ដូច​ជា កញ្ចប់​សម្លៀក​បំពាក់​ មុង និង​ប្រាក់​ចំនួន​១០០ដុល្លារ​ ទៅ​ឲ្យ​អ្នក​ទោស​ម្នាក់​ៗថា “ សូម​​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​សម្ដេច​ ហ៊ុន សែន ដែល​បាន​ជួយ​បង​ប្អូន​ទាំង​​អស់​គ្នា​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​”។ ចាប់តាំងពីថ្ងៃដង្ហែព្រះបរមសព​ព្រះ​បរម​រតនកោដ្ឋ​ ដែលបានប្រារព្ធធ្វើឡើង​នៅថ្ងៃ​ទី១​ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ដែល​​ប្រារព្ធធ្វើឡើង​នៅថ្ងៃទី៤​ ខែ​កុម្ភៈ​នោះវា​បាន​បង្ហាញ​ឲ្យឃើញ​​ពី​លក្ខណៈ​ត្រួត​ត្រា​របស់​គណបក្ស​កាន់​អំណាច​លើ​ព្រឹត្ត​ិការណ៍​ទាំង​អស់​​ដែល​ត្រូវ​បានប្រារព្ធ​​ធ្វើ​ឡើង​ ដើម្បី​រំឭក​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​​ និងកេរដំណែលដ៏ថ្លៃថ្លា​របស់​សម្ដេច​ឪ​ ហើយ​ការបង្ហាញឲ្យ​ឃើញ​ពី​លក្ខណៈ​ត្រួតត្រានេះ​ មិនមែន​ជា​លើក​ទី១​នោះ​​ទេ​។ អ្នក​អង្កេត​មួយ​ចំនួន​បាន​លើក​ឡើង​ថាគណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប្រើ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ដែល​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​ បាន​នាំ​គ្នា​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់នៅ​​កម្ពុជា​ ជា​មធ្យោបាយ​មួយ​ ដើម្បី​ពង្រឹង​អំណាច​ របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ និង​ដើម្បី​ពង្រឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​ជា​ពិសេស​ គឺ​លោក​ ហ៊ុន សែន ​ជា​អ្នក​លេច​ធ្លោ​បំផុត​បន្ទាប់​ពី​សម្ដេច​ឪ ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗរូប​​នោះ។ យោង​តាម​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិធម្មិកោ ​អ្នក​នាំ​ពាក្យ​​​ខុទ្ទកាល័យ​របស់​ព្រះ​មហា​ក្សត្រ​ ព្រះ​រាជ​​បណ្ដាំ​មួយ​ ក្នុង​ចំណោម​ព្រះ​រាជ​បណ្ដាំ​មួយ​ចំនួន​របស់​សម្ដេច​ឪ គឺ​ព្រះ​អង្គ​សព្វ​ព្រះ​ហរទ័យ​ឲ្យ​គេ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​​ ព្រះ​​បរ​ម​សពរបស់​ព្រះ​អង្គ​កុំឲ្យ​អធិក​អធម​ពេក។ ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះ​បន្ទូល​ថា “ ដូចអ្វីដែល​សម្ដ​ច​ឪ​ទ្រង់​ខ្វាយ​ខ្វល់​តាំង​ពី​យូរ​មកនោះ​​ គឺថា ព្រះ​រាជ​បណ្ដាំ​មួយ​ក្នុងចំណោម​ព្រះ​រាជ​បណ្ដាំ​ទាំង​អស់​របស់​សម្ដេចឪ គឺ​កុំឲ្យ​គេ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព​របស់ព្រះ​អង្គ​ធំ​ដុំ​ពេក​​ ធ្វើ​ដូច្នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​មិនចាំ​បាច់​ចំណាយ​​ប្រាក់​ច្រើនពេកនោះ​​ឡើយ​”។ ប៉ុន្ដែ នៅ​​ថ្ងៃ​ដង្ហែ​ព្រះបរមសព​ព្រះបរម​រតនកោដ្ឋ​ វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​​ច្បាស់​ថាទាំង​សម្ដេច​ឪ និង​រាជ​វង្សានុវង្ស​​មិន​ទទួល​បាន​ដូច​អ្វី​ ដែល​ព្រះ​អង្គ​បាន​រំពឹង​ទុក​នោះ​ទេ​ ព្រោះ​ព្រះ​រាជ​ពិធី​លាគ្នា​​លើក​ចុង​ក្រោយរបស់​​វីរ​បុរស​ខ្មែរ ​ដែល​បាន​ទាម​ទារ​ឯករាជ្យ​ពី​ប្រទេសបារាំង​ ក្នុង​ឆ្នាំ​១៩៥៣​មក​ឲ្យ​ប្រទេស​​កម្ពុជា​វិញ​នោះមាន​ភាព​​អធិក​អធម​ណាស់។ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះ​បន្ទូល​ដោយ​សំដៅ​ទៅ​លើ​ព្រះរាជ​ពិធី​ជា​ច្រើន​ មាន​ដូច​ជា​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​ ព្រះ​បរម​រតនកោដ្ឋ​ និង​ការ​មក​ប្រមូល​​ផ្ដុំ​គ្នា​យ៉ាង​ច្រើន​កុះករ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដើម្បី​ចូល​រួម​នៅ​ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ កាល​ពី​ថ្ងៃ​ទី​៤ខែ​កុម្ភៈ​ថា “ ​រាជ​វង្សានុវង្ស​មិន​ដែល​បាន​រៀប​ចំ​ពិធី​អ្វី​ធំដុំ​នោះ​ឡើយ​”។ ទាំង​នេះ​ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា“ ក្ដីប្រាថ្នា​របស់​សម្ដេច​ឪ​ ដែល​មិន​ចង់​ឲ្យ​គេ​ចំណាយ​ប្រាក់​ច្រើន​ ក្នុ​ង​ព្រះ​រាជ​ពិធី​បុណ្យ​របស់​ព្រះ​អង្គ​នោះ​ មិន​បាន​សម្រេច​ដូចប្រាថ្នា​​ឡើយ​”។ កាល​ពី​ខែ​ធ្នូលោក​ ហ៊ុនសែនបាន​ប្រកាស​​ថា កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នៅ​វាល​ព្រះ​មេរុ ​ស្ថិត​នៅ​មុខ​សារមន្ទីរ​ជាតិ​ នឹង​ត្រូវ​ចំណាយ​អស់​ប្រាក់​១,២​លាន​ដុល្លារ​ ដែល​ជា​មូល​និធិ​សាធារណៈ។ហើយ​ក្រោយ​មក​​ គេ​បាន​ដឹង​ថា ក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​សង់​ព្រះ​មេរុ គឺ​ក្រុមហ៊ុន​វីស្ប៉ាន​ ដែល​ជា​ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​កូន​ស្រី​របស់​​ លោក គង់សំអុល រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ដែល​​ជា​មន្ត្រី​ដ៏​មាន​អំណាច​មួយ​រូប​ ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ក្នុង​ជួរ​រដ្ឋាភិបាល​។ វាល​ព្រះ​មេរុ​ ដែល​ព្រះបរម​សព​ ព្រះ​បរមរ​តនកោដ្ឋ​ ត្រូវ​បាន​ដង្ហែ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ទៅ​កាន់​ទី​នោះ​ ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​អគារ​ ដែល​មាន​ពណ៌​មាស​ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​។ ព្រះ​បរម​សព​សម្ដេច​ឪ​ ត្រូវ​បាន​តម្កល់​នៅ​ក្នុង​មញ្ជូសា​ពណ៌មាស​ ហើយ​ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​សុវណ្ណ​ទីនាំង​មួយ​ នៅក្នុង​ចំណោម​ព្រះ​សុវណ្ណ​ទីនាំង​ទាំង​បួន ព្រម​ទាំង​មាន​សមាជិក​រាជ​វង្សានុវង្ស​...

ប្រជាពល​រដ្ឋ​ទិញ​ព្រះ​ឆា​យា​ល័ក្ខណ៍​​ព្រះ​មហា​វីរ​ក្សត្រ​ដើម្បី​ទុក​សម្រាប់រំឭក​ដល់​ព្រះ​អង្គ

កាលពីម្សិលមិញនៅមុខ​រោង​ពុម្ព​សិង្ហ​មាស​​មាន​ព្រះឆាយា​ល័ក្ខណ៍​ របស់​អតីត​ព្រះ​មហា​វីរក្សត្រ​ សម្តេចឪ នរោត្តម​ សីហនុ ជាច្រើន​សន្លឹក​​​នៅ​ពាស​ពេញ​កម្រាល​ឥដ្ឋ​ និង​មាន​​កាត​ដែល​រចនា​​ដោយ​ព្រះ​ភក្រ្ត​របស់​ព្រះ​អង្គ​បាន​​ហៀរ​ចេញមក​​លើ​ចិញ្ចើមផ្លូវ​ ។ អ្នកស្រីហ្គួរ៉ានស៊ីគីអាយុ​៤១ឆ្នាំជាម្ចាស់​រោង​ពុម្ព​នេះ​ ដែលស្ថិតនៅ​តាម​ផ្លូវ​លេខ​១៣​​ក្នុង​រាជធានីភ្នំពេញ ​តែង​តែ​ផលិត​ស្លាក​សញ្ញា​​ប័ណ្ណផ្សព្វផ្សាយ​ និង​ស្លាក​សញ្ញា​ពាណិជ្ជ​កម្ម​ ឲ្យ​ភោជនីយដ្ឋាន​ និង​ហាង​នានា​ ក្នុង​រាជ​ធានី​ភ្នំពេញ។ ប៉ុន្តែ សម្រាប់​រយៈ​ពេល​បីថ្ងៃ​​នេះ​ អ្នកស្រី​បាន​បន្ថែម​បុគ្គលិក​ ដើម្បី​ជួយ​បោះ​ពុម្ព​ និង​អ៊ុត​​ព្រះ​ឆាយា​ល័ក្ខណ៍​ របស់​អតីតព្រះ​មហា​រីរក្សត្រ។​ អ្នកស្រីរា៉នស៊ីគីគឺ​ជា​ម្ចាស់​ហាង​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ហាង​ជា​ច្រើន​ និង​ជា​អាជីវករ​មួយ​រូប​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​យក​​ហាង​របស់​ខ្លួន​ធ្វើ​ជា​កន្លែង​លក់​ និងចែក​ចាយ​ដល់​អ្នកលក់ព្រះ​ឆាយា​ល័ក្ខណ៍តាម​​ដង​ផ្លូវ​ ដែល​ព្យាយាម​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋរាប់​ម៉ឺន​នាក់​ ដែល​អញ្ជើញមក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរមសពព្រះ​រតនកោដ្ឋ​ ដែល​នឹង​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ល្ងាច​នេះ។ អាជីវករ​រាប់​រយ​នាក់ បាន​លក់​ព្រះឆាយា​ល័ក្ខណ៍​នៅ​តាម​ដង​ផ្លូវ​ជុំ​វិញ​ព្រះ​បរម​រាជ​វាំង​ ​ដើម្បី​លក់​បូកាន់​ព្រះ​មរណទុក្ខ​ និង​ប័ណ្ណ​ផ្សេងៗ ​ដល់​អ្នក​កាន់​ទុក្ខ​ ដើម្បី​រំឭក​ដល់ព្រះ​មហាវីរ​ក្សត្រ​ជាទី​ស្រឡាញ់​របស់​ខ្លួន​។ អ្នកស្រី​ រ៉ានស៊ីគី បាន​លក់​ក្នុង​តម្លៃ​១៥០០​រៀល​ និង​អ្នកស្រី​បាន​ប៉ាន់​ប្រមាណ​ថា បាន​លក់​​អស់​ចំនួន​៧.០០០សន្លឹក ព្រម​ទាំង​បូកាន់​ទុក្ខ​រាប់​ពាន់​ និង​ព្រះឆាយា​ល័ក្ខណ៍​តូចៗ​ រាប់​ពាន់​សន្លឹក ដែល​លក់​ក្នុង​តម្លៃដូចគ្នាដែរ​។ កាលពីម្សិលមិញ​ របររកស៊ី​បែបនេះបាន​ចំណេញយ៉ាង​ច្រើន​នៅឯហាង​លក់​សៀវ​ភៅហ្គោលដិនបុ៊ក ស្ថិតនៅតាម​ផ្លូវ​លេខ​១៣០ក្នុង​​រាជធានី​ភ្នំពេញ។ មនុស្សម្នា​ជាច្រើន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំ​វិញ​តុមួយ​​ដាក់ នៅ​ខាង​ក្រៅ​ហាង​លក់​សៀវភៅ​  ដើម្បី​ទិញ​ព្រះ​ឆាយា​​ល័ក្ខណ៍​របស់អតីត​ព្រះ​មហា​វីរក្សត្រ។ នៅ​ខាង​ក្នុង​ហាង​មាន​ម៉ាស៊ីន​សម្រាប់​អ៊ុត​រូប​ថត​ចំនួន​ប្រាំមួយ​គ្រឿង​កំពុង​តែ​ដំណើរការ​ដោយ​មាន​​បុគ្គលិក​ធ្វើការ​ដាក់​រូប​ថត​មួយ​សន្លឹក​ហើយ​មួយ​សន្លឹក​ទៀត​ជាបន្តបន្ទាប់​គ្នា​។ អ្នកស្រីសៅលក្ខិណាជា​ម្ចាស់​ហាង​លក់​សៀវភៅ​បាន​បដិសេធ​មិន​សន្និដ្ឋាន​ថា តើ​គាត់​បាន​លក់​ព្រះឆាយាល័ក្ខណ៍​អស់​ប៉ុន្មាន​សន្លឹក​នោះ​ទេប៉ុន្តែបាន​និយាយថាអ្នកស្រី​កំពុង​ព្យាយាម​ឆ្លើយតបតាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​។ អ្នកស្រី​បាន​និយាយថា “ យើង​កំពុង​លក់​ព្រះ​ឆាយាល័ក្ខណ៍​ដូច​លក់​នំ​ ដែល​ទើប​នឹង​ចេញ​ពី​ឡ​អ៊ីចឹង។ មានអ្នកលក់​ជាច្រើន​មក​រកដល់​ហាង​របស់​យើង​ ហើយ​យើង​បាន​លក់​ឲ្យ​ពួកគាត់​ ហើយ​ពេល​ខ្លះ​យើង​ផ្តិត​ព្រះឆាយាល័ក្ខណ៍លក់​ឲ្យ​មិន​ទាន់​ផង​”។ កាល​ពី​ម្សិល​មិញ ក្រុមអ្នកលក់បាន​​ប្រកួត​ប្រជែង​គ្នា​​ ​​ដើម្បី​​ទិញ​​ព្រះឆាយា​ល័ក្ខណ៍​សម្រាប់ទុក​លក់​​ឲ្យ​ប្រជាពលរដ្ឋ​មកចូល​រួម​កាន់​ព្រះរាជ​មរណទុក្ខ ​ដែល​នាំ​គ្នា​​មក​កាន់​វាល​​ព្រះ​មេរុ​ ដោយដើរតាម​ផ្លូវនានា ​នៅ​ជុំវិញ​បរិវេណជុំវិញព្រះ​បរម​រាជវាំង​ កាល​ពីល្ងាច​ម្សិលមិញ។ អ្នកស្រី អឿត មានអាយុ​៦២ឆ្នាំ​ បាន​និយាយ​ថា អ្នកស្រី​បាន​ទិញ​ និង​លក់​ព្រះ​ឆា​យា​ល័ក្ខណ៍របស់អតីត​ព្រះមហាវី​រ​ក្សត្រ​ សម្តេចឪ ​នរោត្តម សីហនុ អស់​ចំនួន​ប្រហែល​៥០០​សន្លឹក និង​បានលក់បូ​មាន​ព្រះ​ឆាយាល័ក្ខណ៍​ចំនួន​៣០០​បូ ​ចាប់​តាំង​ពី​ថ្ងៃសៅរ៍មកក្នុង​តម្លៃ​៥០០រៀល​ សម្រាប់បូនីមួយ​ៗ។ អ្នកស្រី​និយាយបន្តថា “ ប្រជាពលរដ្ឋ​បាន​​ប្រាប់​ខ្ញុំ​ថា ពួកគាត់​ទិញ​ព្រះឆាយា​ល័ក្ខណ៍​ទាំង​​នេះ​ ដើម្បី​ទុក​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ ពីព្រោះ​ពួកគេ​ចង់​រក្សាទុក​ព្រះឆាយាល័ក្ខណ៍នេះសម្រាប់​បង្ហាញ​ដល់កូន​ចៅ​របស់​ខ្លួន​ឲ្យនឹក​ឃើញដល់​ព្រះ​អង្គ”។ អ្នកស្រី​មាន​បន្ថែម​ទៀត​ថា “ ប្រសិន​បើ​ខ្ញុំ​​មិន​លក់​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ឪ​ នរោត្តម​ សី​ហនុ ទេនោះ តើ​ប្រជា​ពល​រដ្ឋ​ខ្មែរនឹង​ចង​ចាំ​​ព្រះ​ភក្ត្រ និង​ព្រះ​កិត្ត​ិសព្ទ​របស់ព្រះអង្គ​ដោយ​​របៀប​ណា។​ប្រជា​ពល​រដ្ឋ​នឹង​នឹក​ឃើញ​នូ​វ​អ្វី​ ​ដែល​​​ទ្រង់​បាន​លះបង់ដើម្បី​កសាង​ប្រទេសនិង​អប់​រំ​ប្រជា​ពលរដ្ឋ​របស់​ទ្រង់​ តាម​រយៈ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់ទ្រង់​”។ យោងតាម​ស្ត្រី​ម្នាក់​ឈ្មោះ ហួត គៀតអាយុ​​២៥​ឆ្នាំ​ ដែល​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​ ដើម្បី​ទិញព្រះ​ឆាយាល័ក្ខណ៍​ចំនួន​១០០​សន្លឹក​​ឲ្យ​ប្អូន​ស្រី​របស់​ខ្លួនលក់​នៅ​ក្នុង​ខេត្ត​សៀម​រាប បានឲ្យដឹងថា មិន​មែន​តែ​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​ប៉ុណ្ណោះទេ ដែល​ប្រជា​ពល​រដ្ឋខ្មែរ​ត្រូវ​​ការព្រះ​ឆាយាល័ក្ខ​ណ៍​នេះ។​ ស្ត្រី​រូប​នេះ​និយាយ​ថា “ មាន​ប្រជា​​ពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ច្រើន​ណាស់​បាន​​មក​ទិញ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់ព្រះអង្គ​”។ ចំណែក​ព្រះឆាយាល័ក្ខណ៍ពាក់​ព័ន្ធ​នឹង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើងដល់​ព្រះ​បរម​សព​សម្ដេច​ឪ​ នរោត្តម​...

ប្រជា​នុរាស្រ្តជំនាន់​សង្គម​រាស្ត្រ​​ និយម​ថ្វាយ​បង្គំ​លា​មហា​វីរក្សត្រ​ ទាំងក្ដី​អាឡោះ​អាល័យបំផុត​

អ្នក​ស្រី​ វ៉ា សិុន មាន​អាយុ​ទើប​តែ​២៧​ឆ្នាំ​ប៉ុណ្ណោះ​ នៅ​ពេល​​មាន​​ប្រ​ជា​នុ​រាស្ត្រ​ទូទាំង​ប្រទេស​កម្ពុជា ថ្វាយបង្គំ​លា​​ព្រះ​មហា​ក្សត្រ។ នោះ​ គឺ​នៅ ក្នុងឆ្ នាំ១៩៦០ពេល​ដែល​​​​ព្រះ​មហា​ក្សត្រ​ នរោត្តម សុ​រាម្រឹត ព្រះបិតា​របស់​ព្រះ​ករុណា នរោត្តម សីហនុ ​បាន​យាង​សោយ​​ទិវង្គត ដោយ​​ដាក់​​រាជ្យ​ថ្វាយ​​បុត្រា​របស់ព្រះ​អង្គ​ ដែល​​​ជា​ព្រះ​អង្គ​ម្ចាស់​ និង​​ជាព្រះប្រ​មុខ​រដ្ឋ។ អ្នក​ស្រី ស៊ិន វិសា នៅចាំ​បានថា កាល​នោះ​ប្រ​ជានុរាស្ត្រ​គ្មានអារម្មណ៍​​រំជួល​ចិត្ត​ខ្លាំង​ដូច​ពេល​ព្រះ​មហា​វីរក្សត្រ​សម្តេចឪ សីហនុ សោយ​ទិវង្គតឡើយ។​អ្នក​ស្រី​បាន​បន្ត​ថា “ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះបរម​សព​សម្តេច​ឪ ​​ប្លែក​ខ្លាំង​ណាស់​ពី​ព្រះ​រាជពិធីមុនៗ ដែល​នៅ​ពេល​នោះ ​មាន​ប្រ​ជា​នុរាស្ត្រ​​​​ដង្ហែព្រះ​បរម​សព​តិច​ជាង​ ដោយ​សារ​ពួកគាត់​មិន​សូវ​មាន​ទុក្ខ​ក្រៀម​ក្រំ”។ លោក អិុន សុខ កាលណោះ មាន​អាយុ​២៤​ឆ្នាំ នៅ​ពេល​ព្រះ​បរម​សព​ព្រះ​មហា​ក្សត្រ សុរាម្រឹត ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​វាល​ព្រះ​មេរុ​កាល​ពី​៥៣​ឆ្នាំ​​មុន។ នៅ​ពេល​នេះ​លោកមាន​វ័យ​៧៧​ឆ្នាំ​ទៅ​ហើយ​នោះ​ លោក អិុន សុខ ​បាន​​​រួម​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​រាប់​សែន​នាក់ ដែលបាន​ឈរ​ជា​ជួរ​តាម​បណ្តោយ​​មហា​វិថីព្រះ​នរោត្តម កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ដើម្បីចូលរួម​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរមសព​សម្តេចឪទៅ​កាន់​វាល​ព្រះ​មេរុ​ដែល​ស្ថិត​នៅ​ខាង​មុខ​សារមន្ទីរ​ជាតិ។ គាត់​​​និយាយ​ថា “ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​មហា​ក្សត្រ​ សុរាម្រឹត ដោយមាន​ដំរីអម សេះ​ និង​មាន​ប្រ​ជា​នុរាស្ត្រ​​ចូល​រួម​តិច​តួច​ប៉ុណ្ណោះ។ប៉ុន្តែ​ព្រះ​រាជ​ពិធី​​ដង្ហែ​ព្រះ​បរម​សព​សម្តេច​ឪ គឺ​គួរ​ឲ្យ​ក្រៀម​ក្រំ​ណាស់។ សូម្បី​តែ​ក្មេងៗ​ក៏​យំ​ដែរ”។ បើ​ទោះ​បី​ជាកាល​ពី​ថ្ងៃ​សុក្រ​​ប្រជា​នុរាស្ត្រ​​គ្មាន​អារម្មណ៍​ក្តុក​ក្តួលខ្លាំង ​ដូច​កាល​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ច្រើន​ ដែល​បាន​សម្រុក​ចូល​មក​តាមដងមហាវិថី​នានា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ នៅពេល​ព្រះ​បរម​សព​សម្តេច​ឪត្រូវ​បាន​ដង្ហែ​យាងពីក្រុងបេ៉កាំង​ត្រឡប់​មក​កាន់​ព្រះ​បរម​រាជ​វាំង​វិញ​​ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​តុលាក្តី ក៏​ប្រ​ជា​ពល​រដ្ឋជា​ច្រើន​នៅ​តែ​ឱន​ក្បាល​គោរព​និង​យំ​សោក​ស្តាយ នៅពេល​ព្រះ​មញ្ជូ​សា​​​តម្កល់​ព្រះ​បរម​សពមហាវីរក្សត្រ​បាន​រំកិលកាត់​មុខ​ពួក​គេ។ ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជាជំនាន់​ដើម​ ​ដែល​បាន​ធំ​ដឹង​ក្តីអំឡុង​ពេល​​ព្រះ​ករុណានរោត្តម សីហនុ ​កំពុង​មាន​អំណាច​ពេញ​ទី​ វា​គឺ​ជា​ការ​លា​គ្នា​មួយ​ដែល​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ។ អ្នក​ស្រី វ៉ា សិុន​ បាន​និយាយ​ថា“ ខ្លួន​ខ្ញុំ និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ គ្រប់​រូប​នឹង​មិន​​បំភ្លេច​  ឡើយ ពីព្រោះ​ប្រ​ជា​នុរាស្ត្រ​ទូទាំង​ប្រទេស​ ជា​ពិសេស​អ្នក ​ដែល​បាន​​នៅរស់រានមានជីវិត​​​តាំង​ពី​អំឡុង​ទស​វត្សរ៍​​ឆ្នាំ​១៩៥០​ និង​ទស​វត្សរ៍​ឆ្នាំ​១៩៦០ ទទួល​បាន​ការ​ស្រឡាញ់​រាប់​អាន ​​និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់ពីព្រះ​​អង្គ”។ នៅ​ក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៥០ អ្នក​ស្រី​ចាំ​បាន​ថា ព្រះ​មហា​ក្សត្រ នរោត្តម...

​​អ្នក​ជំនាញ​រៀបចំផែន​ការ​ទប់​​ ស្កាត់​​គ្រុន​ផ្ដាសាយ​បក្សី​ក្នុង​ពិធី​ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព

មន្ត្រី​រដ្ឋាភិបាល​បាន​ជួប​ប្រជុំ​គ្នា​ កាល​ពី​ម្សិលមិញក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី នៅ​ពេល​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​​ត្រៀម​ធ្វើ​ដំណើរ​មក​ពី​បណ្ដា​ខេត្ត​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតនកោដ្ឋ​សម្ដេច​ឪ​ នរោត្ដម​ សីហនុក្នុង​រាជ​ធានី​ភ្នំពេញដោយក្នុង​នោះ​អាចមានប្រជាជន​អញ្ជើញ​​មក​ពីខេត្តខ្លះ​ ដែលសង្ស័យថា មានការ​ផ្ទុះ​មេរោគ​ជំងឺ​នេះចំនួន​ប្រាំ​ករណីក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ។ កិច្ច​ប្រជុំ​នេះ មាន​ការ​ចូល​រួម​របស់​មន្ត្រី​មកពី​ក្រសួង​កសិកម្ម​ ក្រសួង​សុខាភិបាលអង្គការ​សុខភាព​ពិភព​លោក​ អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​​ និង​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្លង។ លោកសូនីគ្រីសនែន (Sonny Krishnan) អ្នក​នាំ​ពាក្យ​របស់អង្គការ​សុខភាព​ពិភព​លោក​ប្រចាំប្រទេស​កម្ពុជា ​មាន​ប្រសាសន៍​អំពី​ប្រជាពលរដ្ឋ​ប្រមាណ​​១,២​លាន​នាក់នឹង​ធ្វើ​ដំណើរ​មក​ចូល​រួមក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ ខាង​មុខ​នេះ​ថា“​ ប្រជា​ពលរដ្ឋ​ទាំងនេះជា​ប្រជាពលរដ្ឋ​ក្រី​ក្រ​អញ្ជើញ​មក​ពី​តាម​បណ្ដា​ខេត្ត​។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​អាចយក​ម្ហូបអាហារ​ និង​សត្វ​បក្សី​ផ្ទាល់​ខ្លួន​មក​ជាមួួយ​”។ លោក គ្រីសនែន បាន​មាន​ប្រសាសន៍​ទៀត​ថា “ យើង​កំពុង​តែ​ផ្ដល់​ដំបូន្មាន​ដល់​ពួក​គាត់​ថា ប្រសិន​បើ​បង​ប្អូន​ចម្អិន​មាន់​ សូម​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​ យើង​ពិត​ជា​សង្ឃឹម​ថា អ្នក​ជំនាញ​ខាង​សុខភាព​សត្វ​នឹង​​ត្រួត​ពិនិត្យ​​ចំពោះការ​ចរាចរសត្វ​បក្សី​”។ អង្គការ​សុខភាព​ពិភព​លោក​ បាន​អះអាង​កាល​ពីម្សិលមិញថាមនុស្ស​បួន​នាក់​បាន​ស្លាប់​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះដោយ​ សារ​មេរោគ​អេច​ហ្វាយ​អេនវ័ន (H5N1) ដែល​គេហៅ​មេរោគគ្រុន​ផ្ដាសាយបក្សី​ ហើយ​ថា មនុស្ស​ទាំង​នេះ​សុទ្ធ​តែ​ឆ្លង​ជំងឺ​នេះដោយសារ​តែ​ការ​ប៉ះពាល់​បក្សី​រស់​។ ក្មេង​ប្រុស​អាយុ​ប្រាំបី​ខែ​ម្នាក់ ​រស់នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យរាជ​ធានី​ភ្នំពេញបាន​ឆ្លង​​មេរោគ​នេះតែបាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ អង្គការ​សុខភាព​ពិភព​លោក​ បាន​គូស​បញ្ជាក់​ថា​ ​ក្នុង​ករណី​ទាំង​អស់​ មាន​សេចក្ដី​រាយការណ៍​ថា ​មានមាន់​ឈឺឬងាប់​​នៅ​ក្នុង​តំបន់​នោះ ហើយ​ថា ក្នុង​ចំណោម​ករណី​ ដែល​ត្រូវ​បាន​រាយការណ៍​ទាំង​ប្រាំ​លើក​នេះតែមិនបាន​រក​ឃើញនូវ​ការ​ជាប់​ពាក់​ព័ន្ធ​នៃ​សត្វ​ល្អិត​ចម្លងមេរោគទេ។​ អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​បាន​​​លើក​​​ឡើងថា“ ទោះ​​​បី​​​ជា​​​នាពេល​​​បច្ចុប្បន្ន​​​ មេរោគ​​​​នេះ​  មិន​​​ងាយ​​​ឆ្លង​​​​ទៅ​លើ​​​​​មនុស្ស​​​ក្ដី​​​ហើយ​ប្រសិន​​​បើ​​​មេរោគ​​​នេះ​ប្រែ​​​ប្រួល​នោះ​​​​​វា​​​អាច​​​ឆ្លង​​​យ៉ាង​​​ងាយ​​​ស្រួល​​​ដូច​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​តាម​​​រដូវ​​​អ៊ីចឹង​​​ដែរ។ ​ហេតុ​ដូច្នេះ​ហើយ​ ការ​​​​ដឹង​ពី​​​​ជំងឺ​​​នេះ​​​ឲ្យ​​​បាន​​​លឿន គឺ​​​ជា​ការ​​សំខាន់”។ លោកវេជ្ជ​បណ្ឌិត​ លី សុវណ្ណ អនុ​​​ប្រធាន​​​មជ្ឈមណ្ឌល​​​បង្ការ​​​ជំងឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថារួម​​​ជា​​​មួយ​​​នឹ​​​ង​​​ក្រសួង​សុខាភិបាល​​​ វិធាន​​​ការ​​​មួយ​​​ចំនួន​​កំពុង​​​ត្រូវ​​​បាន​​​អនុវត្ត​​​ ដើម្បី​​​សម្រាល​ការ​គំរាមកំហែង​​​​ពីជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខនេះ។ បណ្ដា​​​ក្រសួង​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​ជា​​​ដៃ​​​គូ​​​ នឹង​​​បង្កើន​​​ការ​​​ឃ្លាំ​​​មើល​​​ប្រជាពល​​​រដ្ឋ​​​ និងសត្វ​​​បក្សី​​​ ដើម្បី​​​​រក​ករណី​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី និង​​​ធ្វើ​​​ការ​​​ព្យាបាល​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ឆាប់​​​រហ័ស​​​។ យុទ្ធ​នាការ​​​ផ្សព្វ​​​ផ្សាយ​​​អំពីការ​​​យល់​ដឹងពី​​​ជំងឺ​​​នេះ នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​​​​តាម​​​វិទ្យុ​​​ និង​​​ទូរ​ទស្សន៍ និង​បង្កើន​សមត្ថភាព​​​របស់​​​មន្ត្រី​​​សុខា​ភិបាល​​​​​​តាម​​​រយៈ​​​ការបណ្ដុះបណ្ដាល​​​ថ្មីៗ​អំពី​របៀប​កំណត់​ និងព្យាបាល​​​ជំងឺ​​​គ្រុន​​​ផ្ដា​សាយ​​​បក្សី​​​នៅ​​​តាម​​​មន្ទីរពេទ្យបង្អែក​​​​​​ស្រុក-ខណ្ឌ​​​។ លោក គ្រីសនែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ក្រសួង​​​សុខាភិបាល​រួម​​​ជាមួយ​​​និង​​​អង្គការ​​​កាកបាទ​​​ក្រហម នឹង​​​ចែក​​​ចាយ​​​ខិត​​​ប័ណ្ណជូន​​​ប្រជាពល​​​រដ្ឋ​​​ ដែល​​​ធ្វើ​​​ដំណើរ​​​ចូល​​​មក​​​រាជ​​​ធានីភ្នំពេញ​​​ ​ដែល​ណែ​​នាំ​​​ពីវិធី​​​ការ​​​ពារខ្លួន​​​ពី​​​មេរោគ​​​នេះ​។ លោក​វេជ្ជបណ្ឌិត ស៊ិន សុមុន្នី ប្រធាន​​​អង្គការ​​​មេឌីកាំ​ ដែល​​​ជា​​សម្ពន្ធ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ផ្នែកសុខភាព​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​សមត្ថភាព​​​របស់​​​ក្រសួង​​​កសិកម្ម​​​​ក្នុង​​​​ការ​​​​គ្រប់​គ្រង​ការ​ដឹក​សត្វ​មាន់​​​ និង​​​ទា គឺ​​​មាន​​​សារៈ​​​សំខាន់​​​ដើម្បី​​​ធានាថា មាន់​​​ដែល​​​ឆ្លង​​​ជំងឺ​​​មិន​​​ត្រូវ​​​បាន​​​នាំ​​​ចូលពី​ប្រទេសវៀត​​​ណាម និង​​​នាំ​​​ចូល​​​មករាជ​​​ធានីភ្នំពេញ​​​ អំឡុងព្រះ​​​រាជ​​​​​​ពិ​​​ធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​ព្រះ​បរម​សព​សម្តេច​ឪ​​​ និង​​​នៅ​​​មុន​​​ថ្ងៃ​​​ចូលឆ្នាំចិន​​​ ដែល​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ទី១០ ​ខែ​​​កុម្ភៈ​​​។ វេជ្ជបណ្ឌិត​​​រូប​​​នេះ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ក្រសួង​​​កសិកម្មគួរតែ​​​​ដាក់​កុង​ត្រូល​​ត្រួត​ពិនិត្យ​​​​ការ​​​នាំ​​​ចូល​​​សត្វមាន់​​​។ ពួកគេ​​​ចាំ​​​បាច​់​​​ត្រូវ​​​តែ​​​កំណត់​​​ឲ្យ​​​ដឹង​​​ថា មាន់​​​ណា​​​ឆ្លង​​​ជំងឺ​​ មុន​​​ពេល​​​​​​នាំ​​​ចូល ​និង​​​សម្លាប់​​​ប្រជាពលរដ្ឋ​​​”។ ​វេជ្ជ​បណ្ឌិត​ហ្វីលីបប៊ូឈី (Philippe Buchy) ប្រធាន​​​ផ្នែក​វិសាណូសាស្ត្រនៅវិទ្យាស្ថាន​​​ប៉ាស្ទ័រក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ថាការ​​​ផ្ទុះ​​​ករណី​​​ជំងឺ​​​គ្រុន​ផ្ដាសាយ​​​បក្សី​​​ជា​​​ញឹក​​​ញាប់​​​កើត​​​មាន​​​ក្នុង​​​ពិធីបុណ្យ​​​ ដែល​​​​មាន​តម្រូវ​​​ការ​​​សត្វ​​​មាន់​​​​ច្រើន​។ លោកបានមាន​ប្រសាសន៍ថា “ហានិ​ភ័យខ្ពស់នៃការ​ឆ្លង​មេរោគ​គ្រុនផ្តាសាយ​បក្សី​កើតឡើង​មុន​ពេល​ចូលឆ្នាំចិន​ ចូលឆ្នាំ​ខ្មែរនិង​បុណ្យ​ភ្ជុំបិណ្ឌ ពីព្រោះ​អំឡុង​ពេល​នោះជាពេល ​ដែ​លមានត​ម្រូវ​ការ​សាច់​មាន់​ច្រើន”។ លោកបានបន្ថែមថា ការដឹក​ជញ្ជូន​​​សត្វមាន់​ច្រើន​ចូល​មក​ក្នុងរាជធានី​ភ្នំពេញ​ ដើម្បី​បំពេញ​តម្រូវ​ការរបស់​​មនុស្ស​​ដ៏ច្រើន​កកកុញដែលនាំ​គ្នា​មក​ចូល​រួមព្រះ​រាជ​​ពិធីថ្វាយ​ព្រះភ្លើង​ព្រះបរម​សពសម្តេចឪ​ ក៏អាច​នឹង​ប្រឈមនឹង​ការ​ឆ្លងថែមទៀតដែរ​។​ លោកបានថ្លែងថា “ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​មិនមែន​កើត​ឡើងតែ​​ទៅ​ក្នុងរដូវ​ត្រជាក់​​​ឬក្តៅ​នោះទេ ប៉ុន្តែវាអាចកើត​ឡើង​នៅ​ពេល​មាន​រដូវបុណ្យទានផងដែរ​”។ លោកហុលដាវ័ន្ដអនុ​ប្រធាន​នាយក​ដ្ឋាន​ផលិតកម្ម​...

ជន​ដៃ​ដល់​​ជះ​ទឹក​អា​ស៊ី​ត​លើ​ប្រពន្ធ​របស់​ខ្លួន​ជាប់​ពន្ធនាគា​រ​​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោម​ច្បាប់​ថ្មី

​កា​ល​ពី​ម្សិល​មិញ ​សាលា​​ដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​​​​បា​ន​ផ្តន្ទា​​​ទោស​បុរស​​អាយុ​៥១ឆ្នាំ​ម្នាក់​​​ឲ្យ​​ជាប់​ពន្ធនាគា​រ​​រយៈ​​ពេល​​ប្រាំ​ឆ្នាំ​​ ពី​បទ​​ជះ​ទឹក​អា​ស៊ីត​​លើ​ប្រព​ន្ធ​​របស់​​ខ្លួន​​កា​ល​ពី​ឆ្នាំ​​មុន​ ហើយ​នេះ​គឺ​ជា​លើក​ដំ​​បូ​ង​ហើយ​​​ដែល​តុលាកា​រ​​​បា​ន​ផ្តន្ទា​​ទោស​ជន​ល្មើស​​តា​ម​​ច្បាប់​ស្តី​ពី​​អា​​ស៊ីត​​ដែល​​ទើប​អនុ​ម័​ត​​​​ថ្មី​​។ ​លោកសួសសំ​​អាតចៅក្រម​ប្រធា​ន​ក្រុម​​ប្រឹក្សា​ជំនុ​ំជម្រះ​​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​​​នេះ​គឺ​ជា​កា​រ​​ផ្តន្ទា​​ទោស​​​​អតិបរមា​​យោងតា​ម​​ច្បាប់​នេះ​ ដែល​ត្រូវ​បា​ន​អនុម័ត​​កាល​ពី​​ខែ​​ធ្នូ​ ឆ្នាំ​​២០១១ ​ចំ​ពេល​​ដែល​សាធារណជន​មា​ន​​កា​រ​​យល់​ដឹង​​​កាន់​តែ​​ច្រើន​​​អំ​ពី​​កា​រ​​ជះ​ទឹក​អា​ស៊ីត​​នៅ​ក្នុង​ប្រទេ​ស​នេះ​។ ​លោក​ចៅក្រម​ សំ​អាត ​បា​ន​លើក​ឡើង​ថា​ “ព្រឹក​នេះ​ ប៊ីសឿន ​ត្រូវ​បា​ន​​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគា​រ​​រយៈ​ពេល​​ប្រាំ​ឆ្នាំ​ និង​​បង្គាប់​ឲ្យ​​សង​ជំងឺ​ចិត្ត​​​ចំ​នួន​​១០​លាន​រៀល​ពី​បទ​ប្រើ​​អំ​ពើ​ហិង្សា​​​ជះ​ទឹក​អា​ស៊ីត​​ដោ​យ​​ចេត​នា​។ ប៊ីសឿនត្រូវ​បាន​​ចាប់​ខ្លួន​​​កាល​ពី​ក្នុង​ខែ​​សី​ហា ដោ​យ​សារ​ជះ​ទឹក​អា​ស៊ីត​​លើអ្នកស្រី​ ​សឿនស្រី​ដា ​អា​យុ​​៣២ឆ្នាំ​ ជា​​អតីត​ភរិ​យា​​របស់​គាត់​លើ​មុខ ​ទ្រូងនិង​ខ្នង​​​របស់​អ្នក​ស្រី​។កា​រ​​​ជះ​ទឹក​អាសីុត​នេះ​​បា​ន​កើត​ឡើង​បន្ទាប់​ពី​​កា​រ​ឈ្លោះ​ប្រកែក​គ្នា​​រវា​ង​​ប្តី​ប្រពន្ធ​​ទាំ​ង​​ពីរ​នាក់ ​ដែល​ក្នុង​នោះ​​​អ្នក​ស្រីស្រីដា ​​បា​ន​និ​យា​យ​ថា ​អ្នក​ស្រី​​មា​ន​ផែន​កា​រ​​រៀប​កា​រ​​​ជា​មួ​យ​បុរស​ម្នាក់​ទៀត​។ប៊ីសឿន ​បា​ន​សារភាព​ថាខ្លួ​ន​ពិត​ជាបាន​​ប្រព្រឹត្ត​​បទ​ល្មើស​នេះ​ប្រាកដ​មែន​នៅ​អំឡុង​ពេល​​សវនាការ​​ជំនុំ​ជម្រះ​​កា​ល​ពី​ថ្ងៃ​ទី​​១៣ខែ​មករា។ អ្នក​ស្រីស្រីដាបា​ន​​និយាយ​កាល​​ពី​ម្សិល​មិញ​ថា ​អ្នក​​ស្រី​ពេញ​ចិត្ត​នឹង​កា​រ​ផ្តន្ទា​ទោស​របស់​តុ​លាការ​ បើទោះ​ជា​កន្លង​មកអ្នក​ស្រី​​បាន​ស្នើ​​សុំ​​សំ​ណង​​ចំ​នួ​ន​​៥.០០០​ដុល្លារ​​សម្រាប់​កា​រ​​ចំ​ណាយ​លើ​​កា​រ​​ព្យា​បាល​ ដែ​ល​អ្នក​ស្រីបា​ន​ចំណាយ​ចាប់​តាំ​ង​​ពី​​​មាន​ការ​ជះ​ទឹក​​អាសីុត​​នេះ​មក​ ដែល​ធ្វើ​ឲ្យ​ភ្នែក​ខាង​ស្តាំ​​របស់​អ្នក​ស្រី​ខ្វាក់។ ​អ្នក​ស្រី​​បា​ន​​និយាយ​ថា “ខ្ញុំ​គិត​ថា ​វា​​ជា​សេចក្តី​សម្រេច​ត្រឹម​ត្រូ​វ​​”។ លោក ​ហ្សៀតសំ​មែន (Ziad Samman)...

ព្រះ​រាជពិធី​ដង្ហែសាក​ល្បង​លើក​ចុង​ក្រោយ​​អាច​យក​ជា​ការ​បាន​

មនុស្ស​ប្រមាណ​៣.០០០​នាក់​ បាន​ចូល​រួម​​ក្នុងព្រះ​រាជ​ពិធី​ដង្ហែ​សាក​ល្បង​លើក​ចុង​ក្រោយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ដើម្បី​ជា​ការ​ត្រៀម​សម្រាប់ដង្ហែ​ព្រះ​បរម​សព​​សម្ដេច​ឪ​ ព្រះ​បាទ​នរោត្ដម​ សីហនុ ទៅ​កាន់​ព្រះ​មេរុ​ នៅ​ថ្ងៃ​ទី​១ខែ​កុម្ភៈ​។ ពិធី​ដង្ហែ​សាក​ល្បង​ ដែល​រៀប​ចំ​ដោយ​នគរបាល​ជាតិ​​នេះ មាន​ការ​ចូល​រួម​ពី​​មន្ត្រី​​យោធា​ នគរបាល​ កង​​សន្ដិសុខ​ ក៏ដូច​ជា​តំណាង​មក​ពី​​គ្រប់​ក្រសួង​​ ក្រុម​យុវជន​មក​ពី​គណបក្ស​ប្រជា​ជន​​កម្ពុជា ​កាកបាត​ក្រហម​ តំណាង​ជន​ជាតិ​ភាគ​តិច​ និង​កង​​ត្រែ​យោធា​។ ក្រុម​នីមួយ​ៗ​ ដែល​បាន​ចូល​រួម​ក្នុងព្រះរាជ​ពិធី​ដង្ហែ​សាក​ល្បង​នេះ បាន​ដើរ​ក្នុង​ចម្ងាយ​១,៥​គីឡូម៉ែត្រ​ នៃ​ផ្លូវ​ដែល​គ្រោង​ទុក​ចម្ងាយ​៦​គីឡូ​ម៉ែត្រ​ ដែល​រួម​មាន​តីរ​វិថី​ស៊ីសុវត្ថិ មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះ​នរោត្ដម និង​មហា​វិថី​​សុធារស ព្រម​ទាំង​ផ្លូវ​មួយ​ចំនួន​ទៀត ដែល​ស្ថិត​នៅ​ជុំ​វិញ​វត្ត​ភ្នំ និង​វិមាន​ឯករាជ្យ។ អ្នក​​ចូល​រួម​ទាំង​អស់​មាន​ដូច​ជា​ ព្រះ​​រាជ​វង្សា​នុវង្ស​ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ភ្ញៀវ​កិត្តិយស​សំខាន់​ៗ​ជា​ច្រើន​ទៀត ព្រម​ទាំង​មាន​ព្រះ​ទីន័ង​ដង្ហែ​ព្រះ​បរម​សព​ផង​ដែរ។ ថ្លែង​ទៅ​កាន់លោក​ គង់ សំអុល...

រដ្ឋាភិបាល​ប្រាប់​មេដឹក​នាំសហជីព​​ឲ្យ​យល់​ព្រម​នូវលក្ខខណ្ឌនៃ​ការ​ទាម​ទារ​ដំឡើង​​ប្រាក់​ខែ​អប្បបរមា

កាល​ពី​ម្សិល​មិញ រដ្ឋា​ភិបាល​បាន​ស្នើ​ឲ្យ​ភាគី​រោង​ចក្រ​ពិនិត្យ​ពិរចារណាលើ​ការដំឡើងប្រាក់​ខែ​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​​ដរាបណា​ខាង​សហ​ជីព​កម្មករ​យល់​ស្រប​នូវ​​​លក្ខខណ្ឌនៃការ​ទាមទារ​ដំឡើងប្រាក់​ខែ។ បច្ចុប្បន្ន ​មេដឹក​នាំ​សហជីព​កំពុង​ទាម​ទារ​ឲ្យ​ដំឡើងប្រាក់​ខែ​អប្បបរមា​ពី​៦១​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​ចន្លោះ​ពី​៩៣​ដុល្លារ​ដល់​១៥០​​​ដុល្លារ​ក្នុង​មួយ​ខែ​ គឺ​កើន​ឡើង​ពី​៥២ភាគ​រយ​ទៅ​១៤៥​ភាគរយ​។ មន្ត្រី​ការងារបាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​​​​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​​​កិច្ច​ប្រជុំ​រវាង​ភាគី​រោង​ចក្រ​​ និង​មេ​ដឹក​នាំ​សហ​ជីព​អំពី​បញ្ហា​នេះ​ថា “បន្ទាប់​ពី​ការ​​​ពិភាក្សា​ជាមួយអ្នក​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​បាន​យល់​ព្រមជា​គោល​ការណ៍​​ក្នុង​ការ​ពិភាក្សា​លើ​ការ​ដំឡើងប្រាក់​ខែ​អប្បបរមា​ដល់កម្មករ​កាត់ដេរ​”។ សេចក្តីថ្លែង​ការណ៍​​បាន​លើក​ឡើង​ថា “កិច្ច​ប្រជុំ​បាន​ស្នើ​ឲ្យ​សហជីព​ទាំង​អស់​ជួប​គ្នា​ និង​លើក​សំណើ​រួម​ស្ដី​ពី​កម្រិតប្រាក់​ខែ​អប្ប​​​បរមា​ សម្រាប់លើក​យក​មក​ពិភាក្សា​ជា​មួ​យនឹង​ភាគី​រោង​ចក្រ​ ដើម្បី​​ឈានរក​ដំណោះ​ស្រាយ​មួយ​សមស្រប​”។​ សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា មេដឹក​នាំ​សហជីព​គួរតែ​ដាក់​សំណើ​របស់​ខ្លួន​ជូន​រដ្ឋាភិបាល​​មុន​ពេល​ជួបពិភាក្សាគ្នា​លើក​ក្រោយ​នៅ​ឯក្រសួង​ការងារ នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ។ កិច្ច​ប្រជុំ​កាលពីម្សិលមិញ កើត​មាន​ឡើង​បន្ទាប់​ពី​សុន្ទរកថា របស់​លោក ហ៊ុន សែន កាលពីថ្ងៃទី១២ ​ខែធ្នូ ដែល​ពេល​នោះ​លោក​​​​​​​បាន​អំពាវ​នាវ​ឲ្យ​ភាគី​រោង​ចក្រ​ដំឡើងប្រាក់​ ខែ ដល់​កម្មករ​កាត់​ដេរ​​ ដើម្បី​ជួយ​ឲ្យ​កម្មករ...

សាលា​រាជធានី​​ និង​​​ក្រសួង​មហាផ្ទៃ​​ខ្វែង​គំនិតគ្នា​​​​ជុំវិញកិច្ច​សហការ​

មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិល​មិញ​លោកកែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ជំរុញ​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​សហ​ការ​ឲ្យ​បាន​​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​នគរ​បាល​​​​រាជធានី​ភ្នំពេញ​ នៅ​ពេល​​​​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​រាជធានី​។ ទោះ​បី​​លោក កែប ជុតិមា មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ជា​សាធារណៈ​​ពី​មូល​ហេតុ​ ដែល​លោក​ស្នើ​ឲ្យ​មាន​​កិច្ច​សហប្រតិបត្តិការ​​ជិត​ស្និទ្ធ​រវាង​មន្ត្រី​នគរបាល​ជាតិ​ក៏ដោយ​ ក៏​សំណើ​​​របស់​លោក ​ដែល​​លើក​ឡើង​​​ដំបូង​​​អំឡុង​កិច្ច​ប្រជុំ​សម្ងាត់​នៅ​សាលា​រាជ​ធានី​ភ្នំពេញ កាលពី​សប្តាហ៍មុន​នោះ​​ ​ធ្វើ​ឡើង​​​មួយ​ថ្ងៃ​បន្ទាប់​ពី​​មាន​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធអីុន​ធើណិត​​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មករា​។ អំឡុង​ប្រតិបត្តិ​ការ​​នោះនគរបាល​ជាតិ​បាន​​ច្រឡំ​ឆ្មក់​ចូល​ភូមិគ្រឹះ​​​មួយ​​របស់​លោក អឹុម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ​។ លោកឧត្តម​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​ កាលពីម្សិលមិញ​នោះ​មាន​ប្រសាសន៍​ថា " អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ថា នគរបាល​ជាតិ និង​អាជ្ញាធរ​រដ្ឋា​ភិបាល​គួរតែ​ជម្រាប​​លោក​នៅ​​​​មុន​ពេល​ពួកគេ​ចាប់​ផ្តើម​ធ្វើការអ្វី​មួយ​​"។ លោកឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ...

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ម្ចាស់​ហាង​ផ្អាក​ការ​រក​ស៊ី​របស់​ខ្លួន​​ប្រាំ​បី​ថ្ងៃ​អំឡុង​ពិធី​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរម​សព

ម្ចាស់​ហាង​នៅ​ក្នុង​ខណ្ឌដូន​ពេញ ក្នុង​រាជ​ធានី​ភ្នំពេញ បាន​និយាយ​កាល​ពី​ម្សិលមិញថា ពួកគេ​នឹង​មិនធ្វើតាម​​​សារាចរ​ណែនាំ​របស់​រដ្ឋា​ភិបាល​ឲ្យ​ផ្អាក​ការ​រក​ស៊ី​របស់​ខ្លួន​រយៈ​ពេល​ប្រាំបី​ថ្ងៃ ដើម្បី​ចូល​រួម​កាន់​ព្រះ​រាជ​មរណ​​ទុក្ខ​ជា​លើក​ទី២​របស់​​សម្តេច​ឪ​ ព្រះ​នរោត្តម​ សីហនុ​​ ​នោះទេ។ កាលពី​ថ្ងៃ​អាទិត្យ​​​ម្ចាស់​ភោជនីយដ្ឋាន​ និង​ហាង​លក់​ទំនិញ​នានា​​នៅ​តាមមហា​វិថី​សុធារស​ ផ្លូវ​​​​​លេខ​១៣​ ផ្លូវ​​​លេខ១៧៨​ និងផ្លូវ​​លេខ​១៨៤ បាន​​ទទួល​សារាចរ​ណែនាំ​​ពី​រដ្ឋា​ភិបាល​ឲ្យបិទ​​​អាជីវកម្ម​ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃទី​៣១ ខែមករា​ រហូត​ដល់​ថ្ងៃទី​៧ខែកុម្ភៈ​។ ​ ពិធី​ដង្ហែ​​ព្រះ​បរម​សព​សម្តេច​ឪ​​ នរោត្តម​សីហនុ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ និង​​​ថ្វាយ​ព្រះ​ភ្លើង​នៅថ្ងៃទី​៤ ខែកុម្ភៈ។ លោក សំ រិទ្ធី ​ចៅ​សង្កាត់​រង​នៃ​​សង្កាត់​ជ័យ​​ជម្នះ​មាន​ប្រសាសន៍ថា ​មិន​មាន​ការដាក់​ទោស​ចំពោះ​ម្ចាស់​ហាង​ទាំង​នោះ​ទេ​​ ប្រសិន​បើ​ពួក​គេ​នៅ​តែ​​បន្ត​ការ​រក​ស៊ី​របស់​​ខ្លួន​នោះ​ ប៉ុន្តែ ពួក​គេ​ “ អាច​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​​មក​ជួប​មន្ត្រី​សង្កាត់​” ប្រសិន​បើ​ពួកគេ​មិន​គោរព​តាម​បទបញ្ជា​នេះ​។ លោក​មាន​ប្រសាសន៍បន្ត​ថា “យើង​ចង់​ការពារ​ និង​ធានា​សន្តិសុខ​ឲ្យ​បាន​តឹង​រឹង ​។ យើង​​ព្រួយ​បារម្ភ​ខ្លាច​​ភោជនីយដ្ឋានខ្លះ​លក់​​គ្រឿង​ស្រវឹុង​ ​និង​មាន​​មនុស្ស​ស្រវឹង​ស្រា​វាយ​តប់គ្នា​​បណ្តាល​ឲ្យ​មានស្ថាន​​ភាព​រញ៉េរញ៉ៃ​នៅ​ទី​​នោះ​”។​ លោក​បាន​បន្ថែម​ថា ផ្ទះ​សំណាក់​​ខ្លះ​អាច​អនុញ្ញាត​ឲ្យ​​បើក​ទទួល​ភ្ញៀវ​ស្នាក់​នៅ​បាន...

រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​​ព្រួយបា​រម្ភ​​អ​ំ​ពី​ថវិកាសម្រាប់​​ចំ​ណាយទៅលើ​ការ​​សាងសង់ព្រះ​មេរុ​

រដ្ឋ​មន្ត្រី​​រដ្ឋាភិ​បាល​​ទទួ​ល​បន្ទុក​​ការងារ​សាងសង់​ព្រះ​មេរុ​​សម្រាប់​ថ្វាយ​​ព្រះ​ភ្លើង​ព្រះ​បុរម​សព​សម្តេច​ ព្រះ​​នរោត្តម​ សី​ហនុបា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​ថា លោក​បា​រម្ភ​​ថា ​រដ្ឋា​ភិ​បា​ល​មិន​ទាន់បានផ្តល់មូ​ល​និធិ​​សម្រាប់​គម្រោង​​សាងសង់នៅ​ឡើយ​ទេ។ ​​កា​ល​ពី​ម្សិល​មិញនៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យ​​​​ជាមួ​យ​​សមា​ជិក​​គណៈ​កម្មា​ធិ​កា​រ​រៀប​ចំ​ព្រះ​រាជពិ​ធី​បុណ្យ​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ​សម្តេច​ឪ លោក គង់ សំ​អុល ​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​បា​ន​ជំ​​រុញ​ឲ្យ​​ក្រ​សួ​ង​​ហិរញ្ញ​វត្ថុ​​ចាប់​ផ្តើម​​​ចេញ​ថ្លៃ​ចំ​ណាយ​សាងសង់​ព្រះមេរុ​ប្រមាណ​១,២លា​ន​​ដុលា្លារ​ ដល់​ក្រសួ​ង​ព្រះ​បរម​រាជ​វាំង ដែលជាអ្នក​​ទទួល​​បន្ទុក​សាង​សង់​។ លោក គង់ សំ​អុល ​បា​ន​មា​ន​ប្រ​សាសន៍​ថា  “សូ​ម​​ទម្លាក់ថវិ​កា​ឲ្យ​បា​ន​ឆាប់​ ​មកឲ្យ​អនុ​គណៈ​​កម្មការ​​ទទួល​បន្ទុក​​ថវិ​កា។ ពី​ព្រោះ​មក​ទល់​ពេល​នេះ ​ប្រាក់​មិនទាន់ធ្លាក់មក​ដល់ទេ​”។ ​លោក គង់ សំ​អុល​ ​បា​ន​លើក​ឡើង​អំ​ពី​​កា​រ​​សាង​សង់​​ព្រះ​មេរុ​​នៅ​វាល​ព្រះ​​មេរុ ​ស្ថិតនៅ​ទល់​មុខ​​សារមន្ទីរ​​ជាតិ​​ថា “ ការសាង​សង់​បាន​ចប់​៨០​ភាគ​​រយ​ហើយ​ ហើយ​​ខ្ញុំ​​រំ​ពឹង​ថា នឹង​ចប់​ជា​ស្ថាពរ​នៅក្នុង​ពីរ​​សប្តាហ៍​ទៀត​”។ ​លោក គាត ឈន់...