Sunday, August 16, 2020
Home Authors Posts by Colin Meyn

Colin Meyn

271 POSTS 0 COMMENTS
Associate editor

ពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​​​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ​​​​​​ នរោត្ដម សីហនុ នឹង​​​មាន​​​​​​អ្នក​​​ចូល​​​រួម​​​រាប់​​​ពាន់​​​នាក់

យោង​​​តាម​​​គណៈកម្មា​​​ធិកា​​​រ​​​រៀប​​​ចំ​​​​​​​​​ព្រះ​​​រាជ​​​ពិធី​​​បុណ្យ​​​​​​ថ្វាយ​​​ព្រះ​​​​​​ភ្លើង​​​ព្រះ​​​បរម​​​​សព​​​សម្ដេច​​​ឪ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នឹង​​​មាន​​​អ្នក​​​ចូល​​​រួម​​​​​​ជាង​​​៣.០០០​​​នាក់​​​នៅ​​​ក្នុង​​​ពិធី​​​​​​​​​ដង្ហែ​​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ​​​ នរោត្តម​​​ សីហនុ ពី​​​ព្រះ​​​បរម​​​រាជវាំង​​​​​ទៅ​​​​​​កាន់​​​ព្រះ​​​​​​មេរុ​​​​​​នៅ​​​ខាងមុខ​​​សារ​​​មន្ទីរ​​​​​​ជាតិ​​​ នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ។ លោក កឹម គុណវឌ្ឍន៍ អគ្គនាយក​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា ​​​និងជា​​​សមាជិក​​​គណៈកម្មា​​​ធិការ​​​រៀប​​​ចំ​​​ការ​​​ផ្សាយ​​​​​​ពី​​​​​​ព្រះ​​​រាជពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​សម្ដេច​​​ឪ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្បួន​​​ដង្ហែ​​​នេះ​​​នឹង​​​មាន​​​ការ​​​អញ្ជើញ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​​​​​​​ជាន់​​​ខ្ពស់​​​​​​​​​​រាជវង្សានុវង្ស ព្រះ​​​សង្ឃ ​​​សមាជិក​​​អង្គកា​​រ​​​ជន​​​ជាតិ​​​ភាគ​​​តិច មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ ​​​មន្ត្រី​​​​​​ក្រសួង​​​ និង​​​តំណាង​​​យុវ​​​ជន​​​ជា​​​ច្រើននាក់​​​ទៀត។​​​ ​​​លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណៈ​​​ប្រតិភូ​​​​​​បរទេស​​​​​​ក៏​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​​​​​​​​​​ពិធី​​​​​​ដង្ហែ​​​នេះ​​​ដែរ ​​​ហើយ​​​លោក​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​ពិធី​​​​ដង្ហែ​​​ព្រះ​​​បរម​​​សព​​​នឹង​​​ចាក​​​ចេញ​​​ពី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​នៅ​​​ម៉ោង​​​​​​៧​​​ព្រឹក ថ្ងៃទី១ ខែ​​​កុម្ភៈ​​​ក្នុង​​​​​​ចម្ងាយ​​​ប្រាំ​​​មួយ​​​គីឡូ​​​ម៉ែត្រ​​​​​​តាម​​​មហា​​​វិថី​​​ព្រះ​​​សុធារស​​​មហាវិថីព្រះ​​​សីហនុ និង មហា​​​វិថី​​​ព្រះ​​​រោត្តម​​​មុន​​​ពេល​​​ដង្ហែទៅ​​​កាន់​​វាល​​​ព្រះ​​​មេរុ​​​នៅ​​​​​​មុខ​​​សារមន្ទីរ​​​ជាតិ។ ព្រះ​​​អង្គ​​​ម្ចាស់ សីុសុវត្ថិ ធម្មិកោ អ្នក​​​នាំពាក្យ​​​ខុទ្ទកាល័យ​​​ព្រះ​​​បរម​​​រាជវាំង​​​បាន​​​មានព្រះ​​​បន្ទូល​​​ថា រាជវង្សានុវង្ស រួម​​​ទាំង​​​ព្រះ​​​មហា​​​ក្សត្រ  សីហមុនី និង​​​ព្រះ​​​វររាជ​​​មាតា​​​ មុនី​​​នាថ នឹង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​ដង្ហែ​​​...

កង្វះ​បង្គន់​អនាម័យ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​បណ្តាល​ឲ្យប៉ះ​ពាល់​ដល់​សុខ​ភាពសាធារណៈ​

នៅ​ផ្ទះ​របស់​អ្នកស្រី សៀវ​​ ផល្លា មិន មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ទេ​។ស្ត្រីជា​កសិករ​អាយុ​៤៧ឆ្នាំ​​​ នៅក្នុង​​ខេត្ត​ពោធិ៍សាត់​ ដែល​រស់នៅជា​មួយ​ប្តី​ ​និង​កូន​ប្រាំ​ពីរ​នាក់ ហើយ​នៅពេលអ្នកស្រី​ឈឺ​ពោះ​ម្តងៗ​ត្រូវរត់​ទៅ​រកវាល​ស្រែ​ ដើម្បី​បត់ជើងធំ។ពួកគេ​ប្រើ​ចបដើម្បី​ជីក​រណ្តៅ​សម្រាប់​កប់លាមក ហើយ​លុប​ដី​វិញ​នៅ​ពេល​បត់ជើងរួច។ អ្នក​ស្រី​ ផល្លា បាន​និយាយ​ថា​ “​ខ្ញុំ​យល់​ថា​ មាន​បង្គន់​អនាម័យ​ពិតជាល្អ​ណាស់​។​ប៉ុន្តែ​សម្រាប់​យើង យើង​មិនមាន​លុយ​​ ដើម្បី​ធ្វើ​បង្គន់​អនាម័យ​ទេ​”​។ ​យោង​តាម​របាយការណ៍​មួយ​ចេញ​កាល​ពី​ខែ​មុន​ របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​​ដោយ​សហការ​ជាមួយ​អង្គការ​យូនី​សេហ្វ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ ផល្លា​ គឺជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ភាគ​ច្រើននៅ​តាមជន​បទ ក្នុង​ប្រទេស​កម្ពុជា​ ដែល​តែងតែ​បត់​ជើង​ធំតាម​វាល​ស្រែ​ ដូចប្រជាពលរដ្ឋ​ជាង​៦៦​ភាគរយ​នៅ​តាមជន​បទ​ដែរ។ របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារខ្វះលទ្ធភាព​​ដើម្បី​ធ្វើ​​បង្គន់​ឲ្យ​បានល្អ​​​ដែល​អង្គការ​សុខភាព​ពិភព​លោក​បានលើកឡើង​ថា ​​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ជារៀង​រាល់​ឆ្នាំ​ ដើម្បី​ដោះស្រាយបញ្ហានេះ។ យោង​តាម​របាយការណ៍​ ដែល​ពិពណ៌នា​លម្អិត​ពី​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​រស់​នៅ​ស្អាត និង​អនាម័យ​ នៅ​ឆ្នាំ​២០២៥​ នោះ​ បាន​ឲ្យ​ដឹង​ថា“ ការ​គ្រប់​គ្រង​លាមក​មិន​ត្រឹម​ត្រូវនិងខ្វះអនាម័យ​ អាច​​បណ្ដាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​”។ ​យោង​តាម​របាយការណ៍​​នោះ​ រដ្ឋាភិ​បាល​ “ប្រហែលជា” មិនអាច​សម្រេច​គោល​ដៅរបស់​ខ្លួន​ឲ្យបាន១០០ភាគរយ​​​ស្រប​តាម​​ផែន​ការរបស់ខ្លួននោះ​ទេ ស្រប​ពេល​រដ្ឋាភិបាល​បាន​កំណត់​គោលដៅមួយ​ កាល​ពី​ឆ្នាំ​២០០៣ ដើម្បី​លើក​កម្ពស់​ការ​រស់​នៅ​ស្អាត​ឲ្យបាន​គ្រប់គ្នាត្រឹម​ឆ្នាំ២០២៥​នោះគឺ​មាន​ប្រជាពលរដ្ឋ​ត្រឹម​​តែ​២៨​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ ដែល​ទទួលបាន​បង្គន់​អនាម័យ​...

កូនស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​​ ទទួល​បាន​កិច្ច​សន្យា​​ លើ​គម្រោង​សាង​សង់​ព្រះ​មេរុ

ការសាង​សង់​ព្រះ​មេរុ​សម្រាប់​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះ​បរម​សព​សម្តេច​​​ឪ នរោត្តមសីហនុ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កុម្ភៈ​ ហើយនឹង​​​ចំណាយ​ទឹក​ប្រាក់​អស់​​ចំនួន៥​លាន​ដុល្លារ ​​ហើយ​​កិច្ច​សន្យា​​សាង​សង់​នេះ​​ត្រូវ​បាន​ប្រ​គល់​ឲ្យ​ទៅ​ក្រុម​ហ៊ុន​​របស់​​កូន​ស្រី​​លោក គង់ សំអុល​ រដ្ឋមន្ត្រីក្រសួង​ព្រះ​​បរម​រាជ​វាំង​។ យោង​តាម​កម្មករ​​ដែល​ធ្វើការ​នៅ​ការ​ដ្ឋាន​​សាង​សង់​​​ព្រះ​មេរុ​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុនវីស៉្បាន ​ខូ អិលធីឌី ​(Vispan Co. Ltd.,) ​​ជា​ក្រុម​ហ៊ុន​ស្ថាបត្យកម្ម និង​រចនា​ប្លង់​​របស់​លោកស្រីគង់បញ្ញា​ ជា​កូន​ស្រី​របស់​លោកគង់​ សំអុលគឺ​ជា​​ក្រុម ហ៊ុន​មួយ​ក្នុងចំណោម ក្រុម​ហ៊ុនដែល​កំពុងសាងសង់​ព្រះមេរុ​នេះ។ កាលពី​ម្សិល​មិញ​​កម្មករ​​ដែលកំពុង​​ធ្វើការ​នៅ​ឯការដ្ឋាន​សាង​សង់ព្រះ​មេរុ​នោះ​ភាគ​ច្រើន​​​​​ពាក់​អាវ​យឺតដែល​​មាន​​រូប​សញ្ញា​របស់​ក្រុម​ហ៊ុនវីស៉្បាន​។ កាលពី​ម្សិល​មិញ​​​ការហៅ​​​ទូរស័ព្ទ​​ទៅ​កាន់​លេខ​ទូរស័ព្ទ​ដែល​បាន​ចុះ​បញ្ជីរ​បស់​ក្រុម​ហ៊ុន​​វីស៉្បានអ្នក​តំណាង​ក្រុម​ហ៊ុនមិន​​អាចបញ្ជាក់​​​ថា​ ការសាង​សង់​ព្រះ​មេរុ​សម្រាប់​​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះ​បរម​សព​សម្តេច​​ឪ នរោត្តមសីហនុ​ ជាប់​ពាក់​ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​ ឬ​មិន​អាច​បញ្ជាក់​ពី​ តួនាទី​របស់​លោកស្រីបញ្ញា ថា​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​ទេ​។​ពួក​គេ​ក៏បាន​បដិសេធ​​មិន​ប្រាប់​ឈ្មោះ​​ពួក​គេ​ផង​ដែរ​ដោយ​សារ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជា​មួយ​អ្នកយកព័ត៌មាន​។ ក្រុម​ហ៊ុន​នេះ​ធ្លាប់​​ទទួល​បាន​​កិច្ច​សន្យា​សាង​សង់​អគារ​របស់​​រដ្ឋាភិបាល​​ជា​​ច្រើន​រួម​ទាំង​​​អាគារ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​នៅ​រាជ​ធានី​ភ្នំ​ពេញ​ផង​ដែរ​។ លោក ខៀវ កាញរីទ្ធ រដ្ឋ​មន្ត្រីក្រ​សួង​ព័ត៌មាន​បាន​បង្វែរសំណួរ​ទាក់​ទង​នឹង​​ការ​សាង​សង់​ព្រះ​មេរុ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះ​បរម​សព​សម្តេច​​ឪនរោត្តមសីហនុទាំង​អស់​ទៅកាន់​ក្រសួង​ព្រះ​បរមរាជវាំង​វិញ​ដែល​លោកមាន​ប្រសាសន៍​ថា​ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សាង​សង់​ទាំង​អស់​។ លោកអៀងបញ្ញកាមន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រសួង​ព្រះ​បរម​រាជ​វាំង បាន​​មាន​ប្រ​សាសន៍​ថា​​ លោកមិនអាច​ឆ្លើយ​សំណួរ​ចំពោះ​ការ​សាង​សង់​ព្រះ​មេរុ​បាន​ទេហើយ​បាន​បដិសេធ​មិន​​និយាយ​​​ទៀត​ឡើយ​។ លោកផៃស៊ីផានអ្នក​នាំ​ពាក្យទីស្តីការ​គណៈរដ្ឋមន្ត្រី ​បង្វែ​រសំណួរ​ទាំង​អស់​ទៅ​សាលា​រាជធានី​ភ្នំ​ពេញ​​ ហើយ​​លោក ឡុង ឌីម៉ង់​អ្នក​នាំពាក្យ​សាលា​រាជធានី​​មាន​ប្រ​សាសន៍​ថា​​ ក្រ​សួង​ព្រះ​បរមរាជ​វាំង​ជាអ្នក​​ទទួល​ខុស​ត្រូវ​​លើ​ការ​សាងសង់​ព្រះ​មេរុ​នេះ។ កាលពីព្រឹក​ម្សិល​មិញលោកគង់​ សំអុលដែល​ត្រូវ​បាន​គេ​ឃើញ​ កំពុង​ពិនិត្យ​​មើល​គម្រោង​​សាង​សង់​​នេះ ​​​បានឲ្យ​នគរបាល​រាជ​ធានី​នាំ​អ្នក​យក​ព័ត៌មាន​ចេញ​ពី​ការដ្ឋាន​​សាង​សង់​​ព្រះ​មេរុ​​នេះ។ ព្រះ​អង្គ​ម្ចាស់ស៊ីសុវត្ថិ​ ធម្មិកោអ្នកនាំ​ពាក្យ​ព្រះ​រាជ​ខុទ្ទកាល័យ ​និង​ជា​ជំនួយការ​ផ្ទាល់​របស់​អតីត​ព្រះ​មហាវីរក្សត្រ​ សម្តេច​ឪនរោត្តមសីហនុ​ មាន​បន្ទូល​ថា​ ព្រះរាជ​ខុទ្ទ​កាល័យ​ដែល​​គ្រប់​គ្រង​ដោយ​​ព្រះ​មហា​ក្សត្រ​នរោត្តមសីហមុនី​ ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​រៀប​ចំព្រះ​រាជ​​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះ​បរមសព​​សម្តេច​ឪនរោត្តមសីហនុ​ ទេ​ ប៉ុន្តែ​ព្រះ​អង្គ​មាន​បន្ទូល​ថា​ ព្រះអង្គត្រូវ​បាន​គេ​ជូន​ដំណឹង​ថាការ​សាង​សង់​ព្រះ​មេរុ​នោះ​មាន​តម្លៃ​ប្រហែល​ប្រាំ​លាន​ដុល្លារ​​។គម្រោង​​​សាង​សង់​ព្រះ​មេរុ​សម្រាប់​​ថ្វាយ​ព្រះ​ភ្លើង​បូជា​​ព្រះ​បរម​សព​សម្ដេ​ចឪ​ គឺ​មិន​មែន​ជា​គម្រោង​ទី១​​ដែល​កូន​ស្រី​របស់​លោកគង់សំអុលធ្លាប់​បាន​សហការសាង​សង់​នោះ​ទេ​។ នៅ​ក្នុង​​ការ​ថ្លែង​សុន្ទរកថា​សម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៃ​​អគារ​ទី​ស្ដីការ​គណៈ​​រដ្ឋ​មន្ត្រី​កាល​ពីខែ​តុលាឆ្នាំ​២០១០​ លោកនាយករដ្ឋមន្ត្រី​​​ ហ៊ុនសែនបាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោកគង់សំអុលនិង​​លោក​ស្រី​ បញ្ញាក្នុង​ការ​រួម​ចំណែក​របស់​ពួកគាត់​​។ លោកហ៊ុនសែនបាន​មាន​ប្រសាសន៍​នៅ​ពេល​នោះថា “ ខ្ញុំ​សូម​​ឆ្លៀ​ត​យក​ឱកាស​នេះ ដើម្បី​ថ្លែង​អំណរ​គុណ ចំពោះ​លោកឧប​​នាយក​រដ្ឋ​មន្ត្រី​ និង​ជារដ្ឋ​មន្ត្រី​ព្រះ​បរមរាជ​វាំង​...គង់សំអុល ​ចំពោះ​​ការ​ដឹក​នាំ​គណៈកម្មា​ធិការ​សិក្សា​​ និង​មើល​ការ​ខុស​ត្រូវ​លើ​ការ​សាង​សង់​​ អគារ​នេះ​។ សំណង់​អគារ​នេះ​ត្រូវ​បាន​សាង​​សង់​ដោយ​ក្រុម​ហ៊ុន​កម្ពុជា​ពីរ​ រួម​ទាំង​ក្រុម​ហ៊ុនវីស៉្បាន​ ដែល​ដឹក​នាំដោយ​លោក​ អ៊ុនផេង​ ពុទ្ធវិសាល​ និង​លោកស្រីគង់បញ្ញា”។ លោកគង់កុសលព្រឹទ្ធបុរស​មហា​វិទ្យា​ល័យ​ស្ថាបត្យកម្ម​ និង​នគ​រូប​នីយកម្ម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ និងវិចិត្រ​សិល្បៈ​​បាន​​ថ្លែងថា ទោះ​បី​​​លោក​ស្រី​ បញ្ញា ជា​កូន​ស្រី​របស់​លោក គង់ សំអុល និង​មាន​ទំនាក់​ទំនង​ការ​ងារ​យ៉ាង​ជិតស្និទ្ធជាមួយ​រដ្ឋាភិបាល​ក៏​ដោយ ​​ក៏​លោក​​ស្រីជា​សិស្ស​គំរូ​ម្នាក់​​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា “ ទោះ​បី​ជា​លោក​ស្រីមាន​ឋានៈ​ខ្ពង់​ខ្ពស់​ក៏ដោយ​ ក៏​លោក​ស្រី​រួស​រាយ​រាក់​ទាក់​ និង​ជា​សិស្ស​ឧស្សាហ៍​ព្យាយាម​”។ កាល​ពី​ឆ្នាំ​២០០២លោក​ស្រីបញ្ញានិង​លោក​ ពុទ្ធវិសាលជា​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​លោកស្រី​ បញ្ញា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​និងវិចិត្រសិល្បៈ​ ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​ជំនួយ​ការ​ផ្នែក​សិក្សា​ស្រាវ​ជ្រាវអំឡុង​ឆ្នាំ​ចុង​ក្រោយនៃ​ការ​សិក្សា​របស់​ពួក​គេនៅ​សាកល​វិទ្យា​ល័យ​​​ សម្រាប់​​កម្មវិធី​​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​សិក្សា​ភាសា​ខ្មែរ​ និង​មូលនិធិ Rockefeller នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែល​ចេញ​ដោយ​អង្គការ​នេះ​។ គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​​ពួក​គាត់​​បាន​បង្កើត​ក្រុម​ហ៊ុន វីស៉្បាន​​នៅ​ពេល​​ណា​នោះ​ទេ​៕ ប្រែសម្រួលដោយឃិនណៃ

ការ​សហការ​គ្នា​រវាង​សមាជិក​អាស៊ាន​ បាន​បង្ហាញនៅ​​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​​នៃ​កិច្ច​ប្រជុំ

អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ក្នុង​សប្ដាហ៍​នេះ​ថា នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​មាន​ការ​សហការ​គ្នា​តិច​តួច​ជាង​ពេល​ណា​ៗ​ទាំង​អស់​នៃ​ប្រវត្តិ​កិច្ច​ប្រជុំ​អាស៊ាន​រយៈ​ពេល​​៤៥​ឆ្នាំ​មក​នេះ​។ ហើយ​នៅ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​សប្ដាហ៍​​ចុង​ក្រោយ​នេះ ​ការ​បរាជ័យ​ដែល​មិន​បាន​ដោះ​ស្រាយ​ក្ដី​ព្រួយ​បារម្ភ​របស់​ប្រទេស​សមា​ជិក​អាស៊ាន​នៅ​ក្នុង​ជម្លោះ​ដែន​ទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ប្រហែល​ជា​កេរ​ដំណែល​ដ៏​​យូរ​អង្វែង​របស់​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​ខ្លួន​ធ្វើ​ជា​ប្រធាន​នៃ​ប្រទេស​សមា​ជិក​អាស៊ាន​ទាំង​១០​នោះ​​។ លោកប៉ាវីនឆាឆាវ៉ាលពុង​​ពុន (Pavin Cha-chavalpongpun) សាស្ត្រាចារ្យ​មួយ​រូប​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អាស៊ី​អាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​ក្យូតូ (Kyoto) បាន​មាន​ប្រសាសន៍​ថា“ ​ទំនាក់​ទំនង​ការ​បរទេស​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ដោយ​សារ​តែ​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ចិន ហើយ​ទំនាក់​ទំនង​នេះ​ ក៏​បាន​កំណត់​នូវ​ជម្រើស​គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ហេតុ​ដូច្នេះ​ហើយ​វា​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​អន្ដរជាតិ​របស់​ប្រទេស​កម្ពុជា។ ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​ នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​មេសានិង​កក្កដាប្រទេសកម្ពុជា​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជា​ទូ​ទៅ​ថាបាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នៅក្នុង​ជម្លោះ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​​ត្បូង​ជាង​បម្រើ​​ផល​ប្រយោជន៍​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​របស់​ខ្លួន​។ នៅ​ពេល​ប្រទេស​​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំកំពូល​អាស៊ាន​ អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ថារដ្ឋា​ភិបាលក្រុង​ភ្នំពេញ​គួរ​តែ​ចំណាយ​ពេល​ឲ្យ​បាន​ច្រើនជាង​នេះ​ ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ឯករាជ្យ​ នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន ​ខាង​ត្បូង​ ដែល​កំពុង​តែ​មាន​ជម្លោះ​ ដែល​ប្រទេស​កម្ពុជា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទាម​ទារ​សិទ្ធិ​នោះ​ ជាជាង​គាំ​ទ្រ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ការ​ខ្វែង​គំនិត​គ្នា​បាន​កើត​ឡើង​ម្ដង​ទៀត​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​អាស៊ី​បូពា៌​នៅ​ក្នុង​សប្ដាហ៍​នេះ​ នៅ​ពេល​លោកកៅគឹមហួន​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​​កម្ពុជា​បាន​លើក​ឡើង​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ សុទ្ធ​តែ​បាន​ព្រម​ព្រៀង​គ្នា​ដោះ​ស្រាយ​ជម្លោះ​ដែន​ទឹក​នៅ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​តាម​រយៈ​យន្ដការ​អាស៊ាន​-ចិន​។ នៅ​ថ្ងៃ​បន្ទាប់​លោក បេនិក​ណូអាគីណូ (Benigno Aquino) ប្រធានា​ធិបតី​ហ្វីលីពីន បាន​បដិសេធ​ការ​អះអាង​នេះ​ដោយ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​​មិន​បាន​ព្រម​ព្រៀង​លើ​មតិ​រួម​នេះ​ទេ។ប្រទេស​វៀតណាម ក៏​មិន​បាន​ព្រម​ព្រៀងលើ​មតិ​រួម​នេះ​ដែរ ហើយ​បាន​ធ្វើ​ការ​កែ​តម្រូវ​​ជាមួយ​នឹង​រដ្ឋាភិបាល​​ភ្នំពេញ​ដោយ​ផ្ទាល់​។ លោកជីមដេឡាជាកូម៉ា (Jim Della-Giacoma) ប្រធាន​គម្រោង​នៃ​ក្រុម​អ្នក​វិភាគ​វិបត្តិ​អន្ដ​រជាតិ​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​លើក​ឡើង​ថា ​អសមត្ថភាព​របស់​​កម្ពុជា ​ដែល​មិន​អាច​សម្រប​សម្រួល​នៅ​ពេល​ចេញ​សេចក្ដីថ្លែងការណ៍រួម​នៃ​កិច្ច​​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​​អាស៊ាន​ កាល​ពី​ខែ​កក្កដា​ នឹង​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​ប្រទេស​កម្ពុជា​ខណៈ​ខ្លួន​ធ្វើ​​ជា​​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​ភាព​រីក​ចម្រើន​ ដែល​ប្រទេស​សមាជិក​អាស៊ាន​ធ្លាប់​បាន​សម្រេច​កាល​ពី​ពេល​មុន​ៗ។ លោកដេឡាជាកូម៉ាបាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​ថា “​ការ​បរាជ័យ​ដែល​មិន​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​រួម​ជា​លើក​ដំបូង​នៃ​ប្រវត្តិ​កិច្ច​ប្រជុំ​អាស៊ាន​រយៈ​ពេល​៤៥​ឆ្នាំមក​នេះ​ គឺ​ជា​ការ​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​សាធារណៈ​​ដែល​រារាំង​ដល់​ការ​​វិវឌ្្ឍ​​នៃ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ធ្វើ​ឲ្យ​គេ​ចង​ចាំ​មិន​ភ្លេច​ នៅ​ពេល​សមិទ្ធផល​ដែល​សម្រេច​​បាន​ក្នុង​រយៈ​​ពេល​១២​ខែ​ចុង​ក្រោយ​នេះ​ ប្រហែល​ជា​ត្រូ​វ​បាន​គេ​បំភ្លេច​ចោល​នោះ​។ ក្រម​ប្រតិបត្តិ​​ ជា​ក្របខណ្ឌ​មាន​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​​ដែល​នឹង​បង្ហាញ​ពី​របៀប​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​ដោះ​ស្រាយ​ជម្លោះ​​ដែន​ទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​លំបាក​ៗ​ជា​ច្រើន​នៅ​ក្នុង​តំបន់។ ប៉ុន្ដែ រដ្ឋា​ភិបាលក្រុង​ភ្នំពេញ​ដែល​​បំពេញ​​បំណង​​ក្រុង​ប៉េកាំង​បាន​​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​​ជម្លោះ​​នេះ​​រវាង​ប្រទេស​ចិន​ និង​ប្រទេស​សមាជិ​ក​អាស៊ាន​បួន​ផ្សេង​ទៀត​ មាន​ដូចជាប្រទេស​ហ្វីលីពីនវៀតណាមម៉ាឡេស៊ីនិង​ប្រទេស​ព្រុយណេ។ ​មួយ​ផ្នែក​​ទៀត​នៃ​ជម្លោះ​ទាំង​ប្រទេស​ហ្វីលីពីននិង​ប្រទេស​វៀតណាម សុទ្ធ​តែ​បាន​លើក​ឡើង​ថា ប្រទេស​សមាជិក​អាស៊ាន​គួរ​តែ​ដោះ​ស្រាយ​ជម្លោះ​នេះ​ជា​មួយ​​គ្នា​ ហើយ​ប្រទេស​ទាំងពីរ​​នេះ​ មិន​បាន​ប្រឆាំង​​មិន​ឲ្យ​ដាក់​បញ្ហា​នេះ​ជា​បញ្ហា​អន្ដ​រជាតិ​ឡើយ​។...

ប្រទេស​​​វៀត​​​ណាម​បង្ហាញខ្លួនជា​​​ប្រទេស​​​ទី២ ដែល​​​ជំទាស់នឹង​​​ការ​​​អះអាង​​​ថាមាន​មតិ​​​រួម​​​របស់​​​អាស៊ាន​​​

គោល​​​ជំហរ​​​របស់​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​​ស្ដី​​​ព​ី​​​ជម្លោះ​​​ដែន​​​ទឹក​​​នៅ​​​ក្នុងសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​​មាន​​​ភាព​​​ប្រេះឆា​​​នឹង​​​គ្នា​បន្ត​​​ទៀត​​​ កាល​​​ពី​​​ម្សិលមិញ​​​ នៅ​​​ពេល​​​ប្រទេស​​​ហ្វីលីពីន​​​ បាន​​​បញ្ជាក់​​​ថា ប្រទេស​​​វៀត​​​ណាម ​​​គឺ​​​ជា​​​ប្រទេស​​​ទី​​​២ ដែល​​​ជំទាស់​​​ទៅ​​​នឹង​​​ការ​​​អះអាង​​​របស់​​​ប្រទេស​​​កម្ពុជា ​​​បានលើក​ឡើងថា ​ប្រទេស​​​​ក្នុង​​​តំបន់​​​បាន​​​ព្រមព្រៀង​​​លើ​​​មតិ​​​រួម​​​ ដោយ​មិន​​​ដាក់​​​បញ្ចូល​​​ជម្លោះ​​​ដែន​​​ទឹក​​​នៅ​សមុទ្រ​ចិន​ខាង​ត្បូងជា​​​បញ្ហា​​​អន្តរ​ជាតិ​​​នោះ។ លោក​​​ ផាម ប៊ិញមុិញ (Pham Binh Minh) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​វៀតណាម ​​​មិន​​​បាន​​​បញ្ជាក់​​ពីគោល​​​ជំហរ​​​របស់​​​រដ្ឋាភិបាល​ទីក្រុង​​​ហាណូយ​​​ដោយ​​​ផ្ទាល់​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ជម្លោះ​​​ដែន​​​ទឹក​​​ដែល​​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​ចំនួន​​​បួន​​​ មាន​ដូច​​​ជា​​​ប្រទេស​​​ហ្វីលីពីន​​​ វៀត​​​ណាម​​​ ម៉ាឡេសីុ និង​​​ប្រទេស​​​ព្រុយណេ បាន​​​ជំទាស់​​​នឹង​​​ប្រទេស​​​​ចិន​​​ ត្រូវ​​​បាន​​​ចាត់​​​ទុកថាមានជាប់​ពាក់ព័ន្ធនឹង​​​ប្រយោជន៍​​​អន្តរជាតិ​​​រួច​​​ទៅ​​​ហើយ​​​ ហើយ​ឥឡូវនេះ​កំពុង​មាន​​​ការ​​​ព្រួយ​​​បារម្ភ ​​​អំពីសេរី​ភាព​​​​នៃ​​​ការ​​​ធ្វើ​​​ចរាចរណ៍​​​តាម​​​ផ្លូវ​​​ទឹក​​​ និង​​​ការ​​​រក្សា​​​ស្ថិរភាព​​​នៅ​​​ក្នុង​​​តំបន់។ លោក​​​ ប៊ិញមុិញ បានថ្លែងថា “ បញ្ហា​​​ទី​​​​១ គឺ​​​ជា​​​បញ្ហា​​​ជម្លោះ​​​ដែន​​​ទឹក​​​ បញ្ហា​​ផ្សេង​​​ទៀត​​​ គឺ​​ថា សន្តិភាព​​​ និង​​​ស្ថិរភាព​​​នៅ​​​ក្នុង​​​​តំបន់​​​ អាច​​​នឹង​​​ទទួល​​​រង​​​នូវ​​​ផល​​​ប៉ះពាល់​​​ ប្រសិន​​​​បើ​​​មាន​​​អ្វី​​​បាន​​​កើត​​​ឡើង​​​នៅ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ រីឯ​​​បញ្ហា​​​ទី​​​៣ គឺ​​​ប៉ះពាល់​​​ដល់​ការ​ធ្វើ​​​ចរា​ចរ​ណ៍​​​តាម​​​​​​​​​សមុទ្រ​​​​ឆ្លងកាត់តំបន់ដែល​​​មាន​​​ជម្លោះ​​​នេះ”។ លោក​​​​​​បាន​​​បន្ថែម​​​ថា “ ប្រសិន​​​បើ​​​យើង​​​​​​ក្រឡេក​​​មើល​​​ទៅ​​​បញ្ហា​​​នោះ​​​ យើង​​​អាចឃើញ​​​​ថា បញ្ហា​​​នោះ​​​ គឺ​​​ជា​​​បញ្ហា​​​អន្តរជាតិ​​​រួច​​​ហើយ​​​”។ ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ នៅ​​​ឯ​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ លោក​​​ កៅ គឹមហួន រដ្ឋ​​​លេខា​ធិការ​​​​ក្រសួង​​​ការបរទេស​​​កម្ពុជា​​​ បាន​​​អះអាង​ថា មេដឹកនាំ​​​ក្នុង​​​តំបន់​​​បាន​​​ព្រម​​​ព្រៀង​​​ថា ​បញ្ហា​​​​ជម្លោះក្នុងសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ គួរ​​​តែ​​​ត្រូវ​​​បាន​​​​ដោះ​​​ស្រាយ​​​តាម​​​រយៈ​​​យន្តការអាស៊ាន-​​​ចិន​​​។ ទោះ​​​បីជា​​​យ៉ាង​​​ណា​​​ លោក បេនិកណូ ​អាគី​​ណូ ​(Benigno Aquino) ប្រធានាធិបតី​​​ហ្វីលីពីន​​​ ភ្លាម​​​ៗ​​​នោះ​​​បាន​​​បដិសេធ​​​ចំពោះ​ការ​​​​អះអាង​​​នេះ ដោយ​​​បាន​​​លើក​​​ឡើង​​​​​​ថា មិន​​​មាន​​​​មតិ​​​រួម​​​លើ​​​បញ្ហា​​​នេះ​​​ទេ​​​ ដោយ​​​សារ​​​តែ​​​ប្រទេស​​​ហ្វីលីពីន ក៏​​​ដូចជា​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​មួយ​​​ផ្សេង​​​ទៀត ដែល​​​លោក​​​មិន​​​បញ្ចេញ​​​ឈ្មោះជឿជាក់​​​ថា ជម្លោះ​​​ក្នុងសមុទ្រ​ចិន​​​ខាង​​​ត្បូង​​​ គឺ​​​ជា​​​បញ្ហា​​​អន្តរជាតិ​​​។ លោក អាល់បឺត ដែលរ៉ូសារីយ៉ូ (Albert Del Rosario) រដ្ឋមន្ត្រីការបរទេស​​​ប្រទេស​​​ហ្វីលីពីន​​​ បាន​​​បញ្ជាក់​​​ម្ដង​​​ទៀត​​​ កាល​​​ពី​​​ម្សិល​មិញ​​​ “ ដើម្បី​​​ទទួល​​​បាន​​​មតិ​​​រួម​​​ អ្នកត្រូវ​​​​និយាយ​​​​អំពី​​​ការ​​​ព្រម​​​ព្រៀង​​​១០០ភាគ​​​រយ​​​។ យើង​​​ប្រកាន់​​​គោល​​​ជំហរ​​​ថា យើង​​​មិន​​​ព្រម​​​ព្រៀង​​​នោះ​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​មិន​​​មាន​​​មតិ​​​រួម​​​ឡើយ”។ លោក​​​ ដែលរ៉ូសារីយ៉ូ ​​​មាន​​​ប្រសាសន៍​​​ថា  “ បើ​​​តាម​​​ការ​​​ពិត​​​ ប្រសិន​​​បើ​អ្នក​​​និយាយ​​​ អំពី​​ប្រទេស​​​វៀត​​​ណាម​​​វិញ​​​ គឺ​​​ថា ប្រទេស​​​វៀត​​​ណាម​​​ ក៏​​​មិន​​​ព្រម​​​​ដែរ។ ​​​វៀត​​​ណាម​​​បាន​​​ប្រកាន់​​​​គោល​​​ជំហរ​​​របស់​​​ខ្លួន​​​តាំង​​​ពី​​​ដំបូង​​​មក ​​​ហើយ​​​ជំទាស់​​​នឹង​​​ការ​​​យល់​​ថា មាន​​​មតិ​​​រួម​​​នោះ​​”។ នៅ​​​ពេល​​​បិទ​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាសីុ​​​បូព៌ា ​កាល​​​ពី​​​ម្សិលមិញ ដែល​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​​ចំនួន​​​១០ បាន​​​ចូល​​​រួម ក៏​​​ដូច​​​ជា​​​​​ជាមួយ​មេដឹកនាំ​​មក​​​ពី​​​សហរដ្ឋ​​​អាមេរិក​​​ ជប៉ុន​​​ ចិន​​​ឥណ្ឌា​​​ នូវែលសេឡង់ កូរ៉េខាងត្បូង និង​​​ប្រទេសអូស្ត្រាលី លោក​​​ ដែលរ៉ូសារីយ៉ូ និង​​​លោក​​​ស្រី ហ្វូ យីង (Fu Ying) អនុរដ្ឋ​​​មន្ត្រី​​​ការ​បរទេស​​​ចិន​​​ បាន​​​ធ្វើសន្និសីទ​​​កាសែត​​​​​​នៅ​​​ពេល​​​​ដំណាល​​​គ្នា​​​ ដែល​​​មាន​​​ចម្ងាយ​​​ប៉ុន្មាន​​​ម៉ែត្រ​​​ពី​​​គ្នា​​​ នៅ​​​ក្នុង​​​វិមាន​​​សន្ដិភាព​​​។ លោក​​​ ដែលរ៉ូសារីយ៉ូ បាន​​​លើក​​​ឡើង​​​ម្ដង​​​ទៀតពីគោល​​​ជំហរ​​​របស់ប្រទេស​​​ហ្វីលីពីន​ថា ខ្លួន​​​មាន​​​សិទ្ធិ​​​ប្រើប្រាស់​​​បណ្ដាញ​​​ផ្សព្វផ្សាយ​​​ ឬ​​​ក៏​​​វេទិកា​​​ណាមួយ​​​ក៏​​​បាន​​​ដែរ​​​​​​ឲ្យ​​​តែ​​​អាច​​​​​​ការ​​​ពារ​​​​ផល​​​ប្រយោជន៍​​​ជាតិ​​​របស់​​​ខ្លួន​​​បាន​​​ ហើយ​​​ការ​ដែល​​​មិន​​​ដាក់​​​​​​ជម្លោះ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ចូល​ជា​​​បញ្ហា​​​អន្តរជាតិ​​​ គឺ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​បញ្ចេញ​​​មតិ​​​មួយ​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​ប៉ុណ្ណោះ​​​​ វា​​​មិន​​​មែន​​​ជា​​​មតិ​​​រួម​​​នោះ​​​ឡើយ​​​។ លោក​​​ ដែលរ៉ូសារីយូ៉ បាន​​​លើក​​​ឡើង​​​ពី​​​ការ​​​​អះអាង​​​អំពីមតិ​​​រួម​​​របស់​​​អាស៊ាន​​​ថា “ ខ្ញុំ​មិន​​​អាច​​​ពន្យល់​​​ពី​​​អ្វី​​​​​​ ដែល​​​​​​កម្ពុជា​​​​​​ធ្វើ​បាន​​ឡើយ​​​ ឬ​​​ក៏​​​មិន​​​អាច​​ពន្យល់​​​ពី​​​អ្វី​​​ ដែល​​​​​​កម្ពុជា​​​កំពុង​​​តែ​​​គិត​​​នៅ​​​ពេល​​​ខ្លួន​​​​​​បាន​​​ធ្វើ​​​អ្វី​​​នោះឡើយ​​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា “ វិធាន​និយាយអំពីមតិ​​​រួម​​​មាន​​​ន័យ​​​ថា យើង​​​គ្រប់​​​រូប​​​ត្រូវ​​​តែ​​​ព្រមព្រៀង​​​គ្នា​​​ទាំង​​​អស់​​​។ ជាការ​​​ពិត​​​យើង​​​មិន​​​បាន​​​ព្រមព្រៀង​​​គ្នា​​​ឡើយ​​​ហេតុ​​​ដូច្នេះ​​​​ហើយ គឺ​​​វា​​​មិន​​​មាន​​​មតិ​​​រួម​​​នោះ​​​ទេ​​​”។ លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា មាន​​​ការ​​ផ្តល់យោបល់មួយ​​​ពី​​​ប្រទេស​​​ហ្វីលីពីន​​​ថា ប្រទេស​​​ចិន​​​ គួរ​​​តែ​​​ដក​​​ចេញ​​​នាវា​​​របស់​​​ខ្លួន​​​ចេញពី​​​ប្រជុំ​​​កោះ​​​ស្កាបារ៉ាហ្វ សូល (Scarborogh Shoal) ស្ថិត​​ក្នុង​​​ដែនសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​។ ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ប្រឈម​មុខ​​​ដាក់​​​គ្នា​​​ ជុំវិញជម្លោះ​​​ដែន​​​ទឹក​​​នេះ​​​​​​តាំង​​​ពី​​​ខែ​​​មេសា​​​មក​​​ម្លេ៉ះ​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​​​​ចាប់​​​ផ្ដើម​​​បញ្ជូន​​​នាវា​​​ការពារដែនសមុទ្រ​​​ និង​​​ទាហាន​​​ជើង​​​ទឹក​​​​​​កាន់​​​ប្រជុំ​​​កោះ​​​ស្កាបារ៉ាហ្វ សូ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ប្រទេស​​​ហ្វីលីពីន ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​បាន​​​ដក​​​នាវា​​​របស់​​​ខ្លួន​​​​​​ចេញ​​​ពី​​​ទី​​​នោះ​​​ហើយ​​​។ លោក​​​ស្រី ហ្វូ យីង បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សន្និសីទ​​​ព័ត៌មាន​​​ថា ប្រទេស​​​ចិន​​​មាន​​​គោល​​​នយោបាយ​​​ យកចិត្តទុកដាក់​ចំពោះអ្នក​​​ជិត​​​ខាង​​​ខ្លួន និង​​​ពង្រឹង​​មិត្តភាព​​​ ហើយ​​​ប្រជុំ​​​កោះ​​​ស្កាបារ៉ាហ្វ សូល ដែល​​​អាច​​​ហៅ​​​បាន​​​ថា ជា​​​កោះ​​​ហ័ងយ័ន (Huangyuan) ជា​​​ភាសា​​​ចិន​​​ គឺ​​​ជា​​​ដែន​​​ទឹក​​​របស់​​​ចិន។ លោក​​​ វេ៉ន ជាបា៉វ (Wen Jiabao) នាយក​​​រដ្ឋ​​​មន្ត្រី​​​ចិន​​​ បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​បញ្ហា​​​នេះ​​​​​​នៅ​​​ពេល​​​មេដឹកនាំ​​​​​​នៃ​​​បណ្តាប្រទេស​​​មួយ​​​ចំនួន​​​បាន​​លើក​​​ឡើង​​​រៀងៗខ្លួន​​​។ លោក​​​ វេ៉ន ជាប៉ាវ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជុំ​​​កោះ​​​ហ័ងយ័ន គឺ​​​ជា​​​ដែន​​​ទឹក​​​របស់​​​​​​ចិន​​​ ហើយ​​​មិន​​​ដែល​​​មាន​​​ជម្លោះ​​​ឡើយ​​​"។ លោក​​​ស្រី ហ្វូ យីង បាន​​​លើក​​​ឡើង​​​ទៀតថា "វិធានការណ៍ការពារ​​​អធិបតេយ្យភាព​​​របស់​​​ប្រទេស​​​ចិន​​​គឺ​​​ជា​​​វិធានការណ៍ចាំបាច់ និង​​​អនុវត្ត​​​ទៅ​​​តាម​​​ច្បាប់​​​"។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើងបាន​​​តាំង​​​ចិត្ត​​​រក្សា​​​សន្ដិភាព​​​ និង​​​ស្ថិរភាព​​​នៅក្នុង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​។ យើង​​​បាន​​​ដោះ​​​ស្រាយ​​​ដោយ​​​សមស្រប​​​ចំពោះ​​​ឧបទ្ទវហេតុ​​​ ដែល​​​មិន​​​មែន​​​បង្ក​​​ឡើង​​​ដោយប្រទេស​​​ចិន​​​​​​"។ លោកស្រី ហ្វូ​  យីង បាន​​​បន្ថែម​​​ថា "យើង​​​មិន​​​ចង់​​​​​លើ​​​កអំពី​​​ជម្លោះ​​​នេះ​​​នៅ​​​ក្នុង​​​ឱកាស​​​បែប​​​នេះ​​​​​ទេ​​​ ហើយ​​​យើង​​​ក៏​​​មិន​​​ចង់​​​សង្កត់​​​ធ្ងន់​​​ហូសហេតុ​​​ទៅ​​​លើ​​​ជម្លោះ​​ក្នុង​ដែន​​​ទឹក​​​ និង​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​នេះដែរ​​​។យើង​​​គិត​​​ថា វា​​​មិន​​​មែន​​​ជា​​​គំនិត​​​ល្អ​​​នោះ​​​ទេ​​​ ចំពោះព្យាយាមបង្ក​​​ភាព​​​តានតឹង​​​ឲ្យកាន់​​​តែ​​​ខ្លាំងឡើង​​​នៅ​​​ក្នុង​​​តំបន់​​​​​​នោះ​​​។ លោក​​​ អាគីណូ ក៏​​​បាន​​​​​​សង្កត់​​​ធ្ងន់​​​ពី​​​សារៈ​​​សំខាន់​​​នៃ​​​​​​ការ​​​កំណត់​សិទ្ធិ​​​​​​​​​ទាមទារ​​នៅ​​​ក្នុង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​នេះ​​​ដែរ។ លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​ថា "មិន​​​ដឹង​​​ថា ពេល​​​ណា​​​ទើបរឿងរ៉ាវរបស់​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​នោះ​​​ទេ ហើយ​​​ការកំណ​ត់​តំបន់​​​ដែន​​​ទឹក​​​  អាច​​ក្លាយ​​​ជា​​​បញ្ហា​​​បន្ទាន់​​​ នឹង​​​មាន​​​សារៈសំខាន់ជាងពេលនេះទេ"៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

សមាជិក​អាស៊ាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជំរុញ​រំហូរ​កម្លាំង​ពល​កម្ម​នៅ​ក្នុង​តំបន់

មន្ត្រី​សេដ្ឋកិច្ច​មក​ពី​បណ្តា​ប្រទេស​ជា​សមា​ជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេ​យ៍ហៅ​​កាត់​ថា ​អាស៊ាន កាល​ពីម្សិល​មិញ​ បាន​ចុះ​ហត្ថ​​លេខា​លើ​កិច្ច​ព្រម​ព្រៀង​បន្ធូរ​​បន្ថយ​លក្ខខណ្ឌ​​រឹត​បន្តឹង​លើ​ចលនា​រំហូរ​ ​នៃ​កម្លាំង​ពល​កម្ម​ជំនាញ​ ដែល​នេះជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​ត្រៀម​ខ្លួន ​សម្រាប់​ធ្វើ​សមា​ហ​រណ​កម្ម​សហ​គមន៍​សេដ្ឋកិច្ច​អា​ស៊ា​ន ​ក្នុង​ឆ្នាំ​២០១៥​។ កិច្ច​ព្រម​ព្រៀង​ស្តីអំពី​ចលនា​នីតិ​បុគ្គល​អា​ស៊ាន ​មាន​គោល​បំណង​សម្រប​សម្រួល​ដំណើរ​ការ​វិនិយោគ​បរទេស​ ​និង​បង្កើន​លទ្ធ​ភាព​ទទួល​បាន​ការងារ​ធ្វើ​របស់​ប្រជា​ពល​រដ្ឋ​​គ្រប់​រូប​ នៅ​​បណ្តា​ប្រទេស​ជា​សមាជិក​សមា​គម​អាស៊ាន​  ដោយ​អំពាវ​នា​វ​ឲ្យ​រដ្ឋា​ភិបាល​នៃ​​ប្រជា​ជាតិ​ទាំងអស់​ព​ង្រីកវិសាល​ភាព ​​​​និង​ពង្រឹង​​គុណ​ភាព​ដំ​ណើរ​ការ​នៃ​ការ​ធ្វើ​អន្តោ​ប្រវេសន៍​​របស់​ប្រ​ជា​ពល​រដ្ឋ​ទាំង​នេះ​ ​បន្ធូរ​បន្ថយ​លក្ខខ​ណ្ឌ​​រឹត​បន្តឹង​លើ​កម្លាំង​ពល​កម្ម​ប​រទេស​ ​និង​បង្កើន​តម្លាភាព​វិនិយោគិន​ទាំង​ឡាយ​។ កិច្ច​ព្រម​ព្រៀង​នេះ ​ក៏​មាន​គោល​បំណ​ង​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​ សម្រាប់​បុគ្គ​លិក​​ថ្នាក់​គ្រប់​គ្រង​ និង​ថ្នាក់​នាយក​ប្រតិ​បត្តិ​ ​ក្នុងការ​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រ​ទេស​ក្នុងតំបន់​ និង​សម្រាប់​វិនិយោគិន​ ក្នុង​ការ​បើ​ក​​ការិយាល័យ​នៅ​ក្រៅប្រទេស​ផង​ដែរ​។ ​លោក ​ស៊ូរិន ​ពិត​ស៊ូវណ្ណ (Surin Pitsuwan) ​អគ្គ​លេខា​ធិការ​សមាគម​អាស៊ាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា “ ចលនា​សេរី​នៃ​កម្លាំង​ពលកម្ម​ក្នុង​តំបន់​ ​ពិត​ជា​មាន​សារ​ៈសំខាន់​ ក្នុង​ការ​បង្កើន​កិច្ច​សហ​​ប្រតិប​ត្តិការ​សេដ្ឋកិច្ច​ ​រវាង​បណ្តា​ប្រទេស​ដែល​​ជា​សមាជិក​របស់​សមាគម​អាស៊ា​ន​”។ លោក​អគ្គលេខាធិការ​សមាគម​អាស៊ា​ន​រូប​នេះ​ ​បាន​មាន​ប្រសា​សន៍​​នៅ​ក្នុង​កិច្ច​សម្ភាស​មួយបន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​បា​ន​បញ្ចប់​ថា​ “ ប្រ​សិន​បើ​អ្នក​ចង់​បោះ​ទុន​នៅ​ក្នុង​សេដ្ឋកិច្ច ​រ​វាងគ្នា​នឹង​គ្នាបន្ថែម​ទៀត​ ​អ្នក​ត្រូវ​អនុ​ញ្ញាត​​ឲ្យ​មាន​ចលនា​រំហូរ​​មនុស្ស​”។​ យោង​តាម​លោក ​លីម ហុង​ ហ៊ីន ​អគ្គ​លេ​ខា​​ធិការ​រង​សមា​គម​អាស៊ាន​ បាន​ឲ្យ​ដឹ​ងថា ​កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជា​​វិសាល​ភា​ព​ប​ន្ថែ​មលើ​កិច្ច​ព្រម​ព្រៀង​អាស៊ាន​​មុនៗ​ ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​សេវាកម្ម​។ លោក​អគ្គលេខាធិការ​រង​រូប​នេះ​ បាន​ថ្លែង​ថា “ ​បច្ចុប្បន្ន​ យើង​ខិត​ខំ​ប្រឹងប្រែង​ពង្រីក​វិសាល​ភាព​ឲ្យ​គ្រប​ដណ្តប់​លើ​អ្វី​គ្រប់​យ៉ាង​នៅ​​ក្រោម​ព្រះ​អាទិ​ត្យ​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រំហូរ​​នៃ​ចលនា​ប្រជាជន​ដែល​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​វិស័យ​ពាណិ​ជ្ជកម្ម ​​ដោះដូរ​ទំនិ​ញ ​និង​វិស័យ​វិនិយោគ​ក្នុង​សេដ្ឋកិច្ច”។ ក៏​ប៉ុន្តែ លោក​បាន​មានប្រសាសន៍​ទៀ​ត​ថា ​មិន​មែន​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​នេ​ះ​ សុទ្ធ​តែ​​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដូច​ៗ​គ្នា​ទេ ​នៅ​ពេល​​ប្រទេស​នីមួយ​ៗ​ឈានទៅ​រក​គុណភាព​​កម្លាំង​​ពល​កម្ម​របស់ខ្លួន​។ លោ​ក​​ថ្លែង​ថា “ទាក់​​ទង​ទៅ​នឹង​ធន​ធាន​ផ្សេង​ៗ​ ​ប្រទេស​នីមួយ​​ៗ​មាន​ក​ង្វះ​ខាត​​រៀង​ៗ​ខ្លួន ​ពោល​គឺ​ខ្វះ​ចំនួ​ន​​ប្រជា​ជ​ន​​​មាន​កម្រិត​ជំនាញ​ច្បាស់​លាស់​”​។ លោកចមប្រសិទ្ធ​ ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្មនៃ​ព្រ​ះរាជា​ណាច​ក្រ​កម្ពុជា ​បាន​មានប្រសាសន៍​នៅ​ក្រៅ​ពិធី​ចុះហត្ថ​លេខា​​​កាល​ពីម្សិល​មិញ​ថាព្រះរា​ជា​ណាចក្រ​កម្ពុជា​ អាច​នឹង​ទទួល​បា​ន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​​ពី​រំហូ​រ​កម្លាំង​ពល​កម្ម​ពោរ​ពេញ​ដោយ​ចំណេះ​​ដឹង​ ​និង​ជំនា​ញ​ ដែល​ហូរ​មក​ពីក្រៅ​ប្រទេស​។ ​លោក​ទេស​រដ្ឋ​មន្ត្រី​...

អង្គការ​សហ​ប្រ​ជា​ជាតិ​​ទទួលគ្រប់គ្រង​បន្តមូលនិធិ​សម្រាប់​​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​ គ្រុន​ចាញ់នៅ​កម្ពុជា​

ជំនួយ​ឥត​សំណង​ពី​មូលនិ​ធិសាកល​(Global Fund)​សម្រាប់​​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​ផ្តល់​ឲ្យ​​ផ្ទាល់​​ទៅ​មជ្ឈម​ណ្ឌល​ជាតិ​​​គ្រប់​គ្រង​ជំងឺ​គ្រុនចាញ់​​ដែលគ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល​ទៀត​ទេ​ ដោយ​សារ​​មជ្ឈ​មណ្ឌល​នេះ​ទទួល​រង​នូវ​ការចោទ​ប្រកាន់​​អំពី​ការ​គ្រប់​គ្រងហិរញ្ញវត្ថុ​​មិន​បាន​ល្អ​។ យោង​តាម​មន្រ្តី​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​បាន​ឲ្យ​ដឹង​ថា មូលនិធិ​សា​កល​​​សម្រាប់​គាំ​ទ្រ​​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​អង្គការ​កម្ម​វិធីអភិវឌ្ឍន៍​​របស់​អង្គការ​សហប្រជាជាតិ​ នៅ​រាជ​ធានី​ភ្នំពេញ​។ យោង​តាម​លោកតុលប៊ុនគាប្រធាន​អ្នក​ឯកទេស​ជំងឺ​ឆ្លង​ របស់​មជ្ឈមណ្ឌលជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​ មាន​ប្រសាសន៍​ថាចាប់​ពី​ខែ​ធ្នូ​តទៅ​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នឹង​ដាក់​ពាក្យ​ស្នើ​សុំយល់​ព្រម​​​​សម្រាប់​មូល​និធិ​​​សាកលពី​អង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​ ដែល​​មាន​សិទ្ធិ​សម្រេច​​​​។ លោកប៊ុនគា មាន​ប្រសាសន៍​បន្ដ​ថា“  មិន​បាន​កាត់​ផ្ដាច់​ជំនួយ​ទេ ប៉ុន្ដែយើង​ត្រូវ​តែ​ស្នើ​សុំ​ ថវិការ​ពីអង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ”។ លោកភីធើ​ វ៉ាន់ម៉ារ៉េន (Pieter van Maaren) អនុប្រ​ធាន​​​​​គណៈកម្មាធិកាសម្រប​សម្រួល​​ប្រ​ចាំ​ប្រ​ទេស​​​ ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ជំនួយ​​ឥត​សំណង​របស់​មូល​និធិ​​សាកល​ក្នុង​​ប្រទេស​កម្ពុជា​​ បាន​បញ្ជាក់​ថា​​មូល​និធិ​សាសកល​បាន​ស្នើ​​​ឲ្យ​គណៈកម្មាធិការ​សម្រប​សម្រួលក្នុង​ប្រទេស​​ស្វែង​​រក​ដៃ​គូ​​ថ្មី​សម្រាប់​ទទួល​ខុ​ស​ត្រូវ​ថវិកា​ជំនួយ​ចំនួន​៤៦​,៩​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជំនួយ​ឥត​សំណង ​ដែល​មាន​គម្រោង​សម្រាប់​ឆ្នាំ​ក្រោយ​នេះ ធ្លាប់បាន​ផ្ដល់​ដោយ​ផ្ទាល់​ទៅ​មជ្ឈមណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​​​ជំងឺ​គ្រុន​ចាញ់​របស់​រដ្ឋាភិបាល​។ លោកម៉ារ៉េនដែល​ជា​នាយក​អង្គការ​សុខភាព​ពិភព​លោក​​ប្រ​ចាំ​ប្រទេស​កម្ពុជា​ផង​ដែរ មាន​ប្រសាសន៍​ថា មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​អង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ ​អាច​ជា​អ្នក​​​ទទួល​ជំនួយ​​នេះ​ ឬយ៉ាង​ណា​នោះ​ទេ។ លោកហ្វីលីប​ សែន​ (Philip Sen) អ្នក​នាំាពាក្យ​​ការិយាល័យ​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​​​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​​​អំពី​​គម្រោង​​ចំណាយ​ប្រាក់​​របស់​មូលនិធិ​សាកល​​ភ្លាមៗ​ទេ ហើយ​លោក​មាន​ប្រសាសន៍​ថា មូល​និធិ​​នេះ​អាច​បែង​ចែក​ “ ជា​ច្រើន​គោល​ដៅ​” ​តាម​ការ​សម្រេច​របស់​​អ្នក​ទទួល​ជំនួយ​ថ្មី​​​សម្រាប់​​កម្មវិធី​ប្រ​យុទ្ធ​នឹងជំងឺ​គ្រុន​ចាញ់​​ក្នុង​ប្រទេស​កម្ពុជា​។ ចាប់​តាំង​ពី​ឆ្នាំ​២០០៣មកមូល​និធិ​សាកល​​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ជំងឺ​របេង និង​ជំងឺ​គ្រុន​ចាញ់​ បាន​អនុម័ត​យល់​ព្រម​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​១១៦,៨​លាន​ដុល្លារ​ សម្រាប់​​កម្មវិធី​​ប្រ​យុទ្ធ​​នឹង​ជំងឺ​គ្រុន​ចាញ់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជំនួយ​នោះ​ត្រូវ​បាន​​​បាន​បែង​ចែក​​ចំនួន​៨៨​លាន​ដុល្លាររួច​ហើយ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​ពុធ អង្គការ​មូលនិធិ​សាកល​បាន​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​បាន​រក​ឃើញ​ថា​ មាន​ការ​ប្រើ​ប្រាស់​មូល​និធិ​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា​ ការ​កែ​តម្រូវ​​ក្នុង​ការ​គ្រប់​គ្រង​មូល​និធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ជា​ការ​ចាំ​បាច់​។ លោកសេតហ្វៃសុន (Seth Faison) អ្នក​នាំ​ពាក្យ​អង្គការ​មូល​និធិ​សាកលបាន​សរសេរ​ក្នុងអុីម៉េលថា“ការ​ស៊ើប​អង្កេត​មួយ​​​ធ្វើ​ឡើង​ដោយ​​​ការិយាល័យ​អគ្គ​ត្រួត​ពិនិត្យ​នៃ​អង្គការ​មូល​និធិ​សាកល អំពីជំនួយ​ឥត​សំណង​​ក្នុងប្រ​ទេស​កម្ពុជា​បាន​រក​ឃើញ​ភ័ស្ដុតាង​គួរឲ្យ​ជឿ​ទុក​ចិត្ត​បាន​​ដែលអាចបញ្ជាក់ថាមាន​ការ​ប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​ខុសមែនទែន​​”​។ យោង​តាម​លោក ហ្វៃសុន​ ឲ្យ​ដឹង​ទៀត​ថា​ “ មូល​និធិ​សាកល និង​ប្រទេស​ម្ចាស់​ជំនួយ​ក៏​បាន​គិត​អំពីសារៈសំខាន់​នៃ​​ការ​ផ្លាស់​ប្ដូរ​ និង​​អ្នក​​​រៀបចំ​​​ប្រតិ​បត្តិ​ជាថ្មី​ឡើង​វិញផង​ដែរ​”។ នៅ​ក្នុង​របាយការណ៍​មួយស្តី​ពី​​ការ​ស៊ើប​អង្កេត​រយៈ​ពេល​១៨​ខែ​ របស់​អង្គការ​មូល​និធិ​សាកល ចំពោះ​​ដៃ​គូរបស់​ខ្លួននោះ​​​នឹង​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​ខាង​មុខ​នេះ​។ មន្ដ្រី​គណៈ​កម្មាធិការ​សម្រប​សម្រួល​ក្នុង​ប្រទេស​ និង​អង្គការ​មូល​និធិ​សាកល​បាន​បដិ​សេធមិន​បញ្ជាក់​ថា តើ​របាយការណ៍​ដែល​នឹង​ចេញ​នៅ​ពេល​ខាង​មុខ​នោះ​ មានពាក់​ព័ន្ធ​នឹង​ការ​សម្រេច​នៃ​ការផ្តល់​​​មូល​និធិ​តាមរយៈ​​​អង្គការ​កម្មវិធីអភិវឌ្ឍន៍​​របស់​អង្គការ​សហ​ប្រជាជាតិឬយ៉ាង​ណា​នោះ​ទេ​ ទោះ​ជាយ៉ាង​ណារបាយការណ៍​ចេញពី​លើក​មុន​របស់​អង្គការ​មូល​និធិសាកល​...

ប្រជា​ពល​រដ្ឋ​ខ្មែរ​អំពាវ​នាវ​ឲ្យកសាងព្រះ​​​រូប​សំណាកសម្ដេច​ឪ

បន្ទាប់​​​ពីបញ្ចប់​​​រយៈ​​​ពេល​​​កាន់​​​ទុក្ខ​​ផ្លូវ​​ការ​ចំពោះ​​​​ព្រះ​​​បរម​​​សព​​​សម្តេច​​​ឪ​​​ នរោត្តម ​សីហនុកាល​​​ពី​​​ថ្ងៃ​​​អង្គារ ប្រជា​​​ពល​​​រដ្ឋ​​​​​ជា​​ច្រើន​​​​​​បាន​​​បន្ត​​​ជួប​​​ជុំ​​គ្នា​​​​​​នៅ​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង ​​​​កាល​​​​ពី​​​ម្សិល​​​មិញ ហើយ​ពួកគាត់​​​​​​​បង្វែរ​​​​ការចាប់​​​អារម្មណ៍​​​ទៅ​លើ​ការ​​ថែ​ទាំ​​​កេរ​​​ដំណែល និង​ព្រះ​​​បរម​​​សព​​​ព្រះ​​​មហា​​​វីរ​ក្សត្រ​​​​វិញ។ ​​​អ្នក​​​កាន់​​​ទុក្ខ​​​​​​បាន​​​អើត​​​មើល​​​តាម​​​ខ្លោងទ្វារ​​​​​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ ដោយ​​​សង្ឃឹម​​​ថា​​​ នឹង​អាច​​​មើល​​​ឃើញ​​​ព្រះ​​​មញ្ជូសា (មឈូស) ​ សម្តេច​​​ឪប៉ុន្តែ​​​ឆ្មាំ​​​វាំង​​​បាន​​​បិទ​​​​​ទ្វារ​​​ជិត ហើយ​​​​​​និយាយ​​​ថា ប្រហែល​ជា​​មួយ​​ខែ​ទៀត​ទើប​អាច​​​​បើក​​​ទ្វារ​​​​ឲ្យ​​​សាធារណ​​​ជន​​​ចូល​​​បាន​​​​​​។ លោក ឡុង ឌីម៉ង់ ​​​អ្នក​​​នាំ​​​ពាក្យ​​​សាលា​រាជ​​​ធានី​​​ភ្នំពេញ ​មាន​​​​ប្រ​​​សាសន៍​​​ថា មិន​​​ទាន់​​​មាន​​​សេច​​​ក្តី​​​សម្រេច​​​ណា​​​មួយ​​​ថាតើ ពេល​​​ណា​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​សាធារណជន​​​ចូល​​​ក្នុងព្រះ​​​បរម​​​រាជ​​​វាំង​​​ដើម្បីគោរព​​​​វិញ្ញាណក្ខន្ធ​​​ព្រះ​​​បរម​​​សព​​​​សម្តេច​​​ឪ​​​ ដែល​​​នឹង​​​ត្រូវ​​​​​តម្កល់​​​យ៉ាង​​​ហោច​​​ណាស់​​​រយៈ​​​ពេល​​​បី​​​ខែ​​​​​នោះ​​​ទេ។ អ្នក​​​ស្រី នៅ សុផាណារី អាយុ​​​៥១​​​ឆ្នាំ បា​​​ន​​​និយាយ​​​នៅ​​​ពេល​​​អ្នក​​​ស្រី​​​ឈរ​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​របស់​​​គាត់​នៅខាង​​​ក្រៅ​​​ព្រះ​​​បរម​​​រាជ​​​វាំងថា “ ខ្ញុំ​​​ស្មាន​​​តែ​​​គេ​​​អនុញ្ញាត​​ឲ្យ​​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចូល​​​ក្នុង​​ព្រះ​​​បរម​​​រាជ​​​វាំង​​​នៅថ្ងៃ​​​នេះ។​ប៉ុន្តែ​​​រដ្ឋាភិបាល​​​មិន​​​ទាន់​​​អនុញ្ញាត​​​នៅ​​ឡើយ​​​ទេ។​​​ប្រសិន​​​បើ​​​គេ​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ចូល​​​​​​ យើង​​​នឹង​​​ចូល”។ “ យើង​​​ពិតជា​​​ចង់​​​ឃើញ​​​ព្រះ​​​ករុណា​​​ជីវិត​​​តម្កល់​​​លើ​​​ត្បូង​​​ក្នុង​​​ព្រះ​​​បរម​​​រាជវាំង​​​ណាស់” នេះ​​​ជា​​​ការ​​​លើក​​​ឡើង​​​របស់​​​អ្នក​​​ស្រី ជាម ​ផាត អាយុ​​​៦៤ឆ្នាំ ដែល​​​បាន​​​ធ្វើ​​ដំណើរ​​​​​ពី​​​ខេត្ត​​​​កំពង់​​​ស្ពឺ មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញជា​​​មួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ក្រុមកាល​​​ពី​​​ម្សិលមិញ​​​និង​​​បាន​​​ ចំណាយ​​​ពេល​​​មួយ​​​ថ្ងៃ​​​បួង​​​សួង​​​នៅ​​​ចំពោះ​​​ព្រះ​​​ឆាយា​​​ល័ក្ខណ៍​​​ដ៏​​​ធំ​​​របស់​​​សម្តេច​​​ឪ​​​​ដែល​ដាក់​តាំង​នៅ​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង។ អ្នក​​​ស្រី​​និយាយ​​​ថា “ ខ្ញុំ​​​ធ្លាប​​​់​​​បាន​​​ឃើញ​​​ព្រះ​​​អង្គ​​​កាលពី​​​ព្រះ​​​អង្គនៅ​​​ក្មេង ប៉ុន្តែ​​​​​ពេល​​​នេះព្រះ​​​អង្គ​​​នឹង​​​ចាក​​​ចេញ​​​ពី​​​ពួក​​​យើង​​​ជា​​​រៀង​​​​រហូត។ខ្ញុំ​​​គ្រាន់​​​តែ​​​ចង់​​​ឃើញ​​​ព្រះ​​​អង្គ​​​ដោយ​​​ផ្ទាល់​​​​​​ម្តង​​​ទៀត​​​​ប៉ុណ្ណោះ”។ ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ផ្សេងៗ​​​ទៀត​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​កាលពី​​​ម្សិល​​​​មិញ​​​ បាន​​​និយាយថា ពួកគាត់​​​ចង់​​​​ឲ្យ​មាន​ការ​កសាង​ព្រះ​​រូប​សំណាក​​ព្រះ​​មហា​​​វីរ​ក្សត្រ​​​​​ទុក​សម្រាប់​គោរព។ ព្រះ​​​តេជ​​​គុណ យុទ្ធ រតនា ​និមន្ត​​​មក​​​ពី​​​វត្ត​​​កោះប្រាក់ចាស់ បាន​​​មាន​​​សង្ឃ​​​ដីកាថា “អាត្មា​​​​ចង់​​​ឲ្យ​​កសាង​​​ព្រះ​​​រូប​​​សំណាក​​​ព្រះ​​​មហា​​​វីរ​​​ក្សត្រ​​​ដាក់​​​នៅ​​​កន្លែង​​​មាន​​​មនុស្ស​​​ច្រើន​​​ ហើយបើ​​​ដាក់នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ គឺជា​​​ការ​​​ប្រ​​​សើរ។​​​កសាង​ព្រះ​រូប​សំណាក​មាន​ប្រយោជន៍​ច្រើន​ណាស់​ ពីព្រោះ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​​កម្ពុជា នឹង​​​ចង​​​​​​ចាំ​​​​​​ព្រះ​​​អង្គ ​​​នៅពេល​​​ពួកគេ​​​ឃើញ​​​ព្រះ​​​រូប​​​សំណាក​​​នោះ”។ នៅ​​​ក្នុង​​​លិខិត​​​មួយ​ច្បាប់​​​ផ្ញើ​​​ជូន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​​ម្សិល​​​មិញ​លោក​​​ ជា មុនី ប្រធាន​​​សហ​​​ជីព​​​សេរី​​​កម្ម​​​ករ​​​ ក៏​​​បាន​​​ស្នើ​​​សុំ​​​ឲ្យរាជ​​​រដ្ឋាភិបាល​​​កសាង​​​ព្រះ​​​រូប​​​សំណាក​មួយ​​​ ដើម្បី​​​គោរព​​​​​​ព្រះ​​​បរម​​​សព​​​សម្តេច​​ឪ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ​។​សហ​​​ជីព​​​របស់​​​លោក ជា​​​ មុនី ក៏​​​បាននាំ​​​សមា​ជិករបស់​​​ខ្លួន​​​ជាង​​​៥.០០០​​​នាក់​​​មក​កាន់​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ផងដែរ​​​ កាល​​​ពី​​​ម្សិល​​​មិញ។ លោក ជា មុនី​​​ មាន​​​ប្រ​​​សាសន៍​​​ថា “ ព្រះ​​រូបសំណាក​​​គួរ​​​តែ​​​ដាក់​​​នៅ​​​ក្នុង​​​អគារ​​​​មួយ ​ដើម្បី​ឲ្យ​​ប្រជាពល​​​រដ្ឋ​​អាច​ទៅ​​​គោរព​បូជា​​​បាន​​​។​​ព្រះ​​​រូប​​​សំណាក​​​នោះ​​​​គឺ​​ជា​​​និមិត្ត​​​រូប​​​នៃ​​​ការ​​​ផ្សះ​​​ផ្សា​​​ជាតិ”។ លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​បង្វែរ​​​សំណួរ​​ទាក់​​​ទិន​​​នឹង​​​ព្រះ​​​រូប​​​សំណាក​​​សម្តេច​​ឪ ​នរោត្តម ​សីហនុ ​ទៅ​​​លោក ឡុង ឌីម៉ង់ ដែល​​​បាន​​​មាន​​​ប្រ​​​សា​សន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ផែនការ​​​កសាង​​​ព្រះ​រូប​សំណាក​​​​​ឡើយ។ ព្រះ​​​អង្គ​​​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​​​ទី​​​ប្រឹក្សា​​​អតីត​​​ព្រះ​​​មហា​​​ក្សត្រ បាន​​​មាន​​​​​​បន្ទូល​​​ថា ព្រះ​​​អង្គ​​​សង្ឃឹម​​​ថា​​​ សាលារាជ​​​ធានី​​​នឹង​​​កសាង​​​ស្តូប​​​សាធារណៈ​​​មួយ​​​ថ្វាយ​​​សម្តេច​​​ឪ។ ព្រះ​​​អង្គបាន​មាន​​​បន្ទូល​​​ថា “ ខ្ញុំ​​​សូម​​​កោត​​​សរ​សើរ​​​រដ្ឋាភិបាល​​​ចំពោះ​​​ការ​​​ចង​​​ចាំ​​​ស្នា​​​ព្រះ​​​ហស្ត​​​របស់​​​ព្រះ​​​ករុណា​​​ជីវិត​​​តម្កល់​​​លើ​​​ត្បូង​​​សម្រាប់​​​ប្រទេស​​​កម្ពុជា និង​​​​ចាត់​ទុក​ព្រះ​អង្គ​​​​ជា​​​វីរបុរស​​​ជាតិ”៕ ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​

ព្រះមហាក្សត្រ​ និង​សម្ដេច​ម៉ែ​យាងជួបជា​មួយ​ប្រជាពល​រដ្ឋ​យ៉ាង ​ច្រើន​កុះករ​​មុខ​ព្រះ​បរមរាជ​វាំង

នៅ​ពេល​ព្រះ​អាទិត្យ​អស្ដង្គត​នៅ​​ថ្ងៃ​ទី​៧​ ដែល​ជា​ថ្ងៃ​​កាន់ទុក្ខ​ផ្លូវ​ការ​ចុង​ក្រោយ​ចំពោះ​​ព្រះ​បរមសពសម្ដេច​ឪ​កាល​ពី​ម្សិលមិញ​ ព្រះ​មហា​ក្សត្រ​ នរោត្ដម សីហមុនី និង​សម្ដេច​ម៉ែ នរោត្ដម មុនីនាថ បាន​យាង​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ ហើយ​បាន​ចូល​រួម​ជាមួយ​​ប្រជា​ពលរដ្ឋ​​​ជាង​១០០.០០០​នាក់​ ដើម្បី​ជូន​ព្រះ​រាជ​ដំណើរ​របស់​សម្ដេច​ឪ​។ ព្រះមហាក្សត្រ​ នរោត្ដម សីហមុនី និង​សម្ដេច​ម៉ែ នរោត្ដម មុនីនាថ ដែល​ព្រះអង្គ​ទាំង​ពីរ​ព្រះ​អង្គ​សុទ្ធ​តែ​គ្រង​សម្លៀក​បំពាក់​ពណ៌​ស ​បាន​យាងចេញ​ពី​​ព្រះ​បរម​រាជ​វាំង​នៅ​វេលា​ម៉ោង​ប្រហែល​៥ល្ងាច​ ​ដោយបាន​​ ​លើក​ព្រះហស្ត​ដាក់​លើ​ក្បាល​របស់​ប្រជា​​ពល​រដ្ឋ​ ​និង​​បាន​​​លូក​ព្រះ​ហស្ត​ចាប់​ដៃ​ប្រជា​ពល​រដ្ឋ នៅ​ពេល​ព្រះ​អង្គ​ទាំង​ពីរ​អង្គយាង​ឆ្លង​កាត់​ព្រះ​សង្ឃ​រាប់​ពាន់​​អង្គ​ និង​អ្នក​កាន់​មរណ​ទុក្ខ​យ៉ាង​ច្រើន​ដែល​បាន​ចូល​រួម​សូត្រ​ធម៌​ឧទ្ទិស​កុសល​​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្ដេច​​ឪតាម​ឧគ្ឃោសនសព្ទ​។ ប៉ុន្មាននាទី​មុន​ម៉ោង​៦​​ល្ងាច​ ព្រះ​មហា​ក្សត្រ នរោត្ដម សីហមុនី បាន​ឃ្លាត​ចេញ​ពី​សម្ដេចម៉ែ ហើយ​បានចាប់​ផ្ដើម​យាង​ចូល​ទៅ​​ក្រុម​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ​ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពល​រដ្ឋ​ចាប់​ឱប​ព្រះ​អង្គ​។ ដោយមាន​តែ​ដៃ​​​របស់​អង្គរក្ស​ម្នាក់​ប៉ុណ្ណោះ​​​​បាន​ឱប​ព្រះកាយ​ព្រះ​អង្គ​ ដើម្បី​កុំ​ឲ្យ​​មាន​ការ​ទាញ​​ព្រះ​អង្គ​ចូល​ទៅ​​​ក្នុង​ក្រុម​​មនុស្ស​យ៉ាង​ច្រើន​ដែល​ស្រឡាញ់​ព្រះ​អង្គ​ នោះ ព្រះ​មហាក្សត្រ​បាន​យាង​​សន្សឹម​ៗ​កាត់​មនុស្ស​យ៉ាង​ច្រើន ហើយ​​យូរៗ​ម្តង​​ត្រូវ​បាន​អង្គរក្ស​របស់​ព្រះ​អង្គ​ទាញ​ព្រះ​កាយ​ព្រះអង្គ​​ចេញ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​ដក​ដង្ហើម​ ពេល​បន្ដ​ព្រះ​រាជ​​ដំណើរ​ទៅ​មុខ​ទៀត​។ ការ​បង្ហាញ​ព្រះ​កាយ​របស់​ព្រះ​មហា​ក្សត្រ​​​និងសម្ដេចម៉ែ​ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ថ្ងៃ​ទី​៧ នៃ​ការ​កាន់​មរណទុក្ខ​របស់​ព្រះ​បរម​សព​សម្ដេច​ឪ ដែល​យោង​​តាម​ជំនឿ​​ប្រពៃ​ណី​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ​បាន​យាង​ចុះ​មក​ កាន់​ភព​ផែន​ដី​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​ កាល​​ពី​ម្សិលមិញ​ ដើម្បី​មក​ទទួល​ការ​ប្រោះព្រំ​ និង​តង្វាយ​នានា ដែល​គេ​បាន​ថ្វាយ​ព្រះ​អង្គ​​ក្នុង​រយៈ​ពេល​មួយ​​​សប្ដាហ៍​​មក​នេះ។ យោង​តាម​លោក ឡុង...

ដោយ​​​សារតែ​​​តុលាការ​​​តម្កល់​​​សាលក្រម​​​ផ្ដន្ទា​​​ទោស​​​ប្រ​​​ពន្ធ​​​របស់​​​ខ្លួន លោក ខូវ ជឺលី ត្រូវ​​​ចូល​​​មន្ទីរ​​​ពេទ្យ

​ពេល​​​កំពុង​​​សម្រាក​​​ព្យាបាល​​​ជំជឺនៅ​​​ក្នុង​​​គ្លីនិក ណាហ្គា ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ លោក ខូវ​​​ ជឺលី សេដ្ឋ​​​ីល្បី​​​ឈ្មោះ​​​ក្នុង​​​​​​ស្រុក​​​ម្នាក់​​​មាន​​​ប្រសាសន៍​ថា ​​​លោក​​​ប្រហែល​​​ជា​​​អំពាវ​​​នា​​​វសុំ​​​ឲ្យ​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ជួយ​​​អន្ដរា​​​គម​​​ន៍​​នៅ​ក្នុង​​​​ការ​តម្កល់​សាល​ក្រម​ផ្តន្ទា​ទោស​​​​​​ប្រ​​​ពន្ធ​​​របស់​​​លោកពី​​​បទ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ។  ​​​​​​​​លោក ជឺលី អាយុ​​​៨៣​​​ឆ្នាំ នៅ​​​តែ​​​បន្ដ​​​អះអាងពី​ភាព​គ្មាន​​​ទោស​​​របស់​ប្រ​​​ពន្ធ​​​​លោក​​​​ចាប់​​​​តាំង​ពី​រឿង​ក្តី​នេះ​​បាន​ដំណើរ​​ការ​ក្នុង​តុលាការ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក ហើយ​​​លោក​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​ការ​​​សម្រេច​​​របស់​​​តុលាការ​​កំពូល​ក្នុង​ការ​តម្កល់​​​សាល​​​ក្រម​​​​ផ្តន្ទា​ទោស​​​​ប្រ​​​ពន្ធ​​​របស់​​​លោក​នោះ បាន​​​ធ្វើ​​​ឲ្យលោក​​​តក់​​​ស្លុត​​​រហូត​​​ត្រូវ​​​ចូលសម្រាក​​​ព្យា​​​បាល​​​នៅ​​​មន្ទីរ​​​ពេទ្យ។ លោក​​​ក៏​​​បាន​​​មានប្រសាសន៍​​​ផង​​​ដែរ​​​ថា ​​​លោកជឿជាក់​​​ថា កូន​​​ប្រ​​​សា​​​របស់​​​លោក គឺ​​​លោក​​​ ស៊ុន ចាន់​​​ថុល អនុប្រធាន​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​កម្ពុជា​ នឹង​​​ “ ស្ងប់​​​​អារម្មណ៍” បើ​​​មិន​​​អ៊ីចឹង​​​ទេ លោក​​​នឹង​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​លោក​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន រក​​​យុត្តិ​​​ធម៌​​​ឲ្យ​​​រូប​​​លោក និង​​​ប្រ​​​ពន្ធ​​​របស់​​​លោក​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធ​​​នាគារ។ ដោយ​​​​ហៅ​​​កូន​​​ប្រសារបស់​លោក​​​​ថា ជា​​​ “...