David Kaner
ក្រសួងអប់រំមានផែនការសិក្សាពីក្តីរំពឹងបានការងារធ្វើរបស់និស្សិត
សេចក្តីព្រាងបញ្ជីសំណួរទទួលបានក្នុងសប្តាហ៍នេះបានបង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំផែនការចុះស្ទង់មតិ ដើម្បីសិក្សាពីទំនាក់ទំនងរវាងការសិក្សារបស់និស្សិតសាកលវិទ្យាល័យ និងក្តីរំពឹងបានការងារធ្វើរបស់ពួកគេ។ បញ្ជីសំណួរនេះមានខ្លឹមសារថា “ គម្រោងសិក្សាស្រាវជ្រាវនេះ នឹងផ្តោតសំខាន់ទៅលើទីផ្សារការងារ និងរបៀបដែលទីផ្សារនេះឆ្លើយតបទៅនឹងជំនាញ និងចំណេះដឹងដែលនិស្សិតរៀន”។ បញ្ជីសំណួរនេះមានខ្លឹមសារបន្តទៀតថា “ គម្រោងសិក្សាស្រាវជ្រាវនេះនឹងមានសារៈសំខាន់ សម្រាប់លើកកម្ពស់គុណភាពអប់រំ”។ ព័ត៌មានដែលនិស្សិតសាកលវិទ្យាល័យនឹងត្រូវបានស្នើឲ្យផ្តល់ឲ្យនោះរួមមានឯកទេសរបស់ពួកគេ និងការងារដែលពួកគេចង់ធ្វើ ការរៀបចំខ្លួនតាមរយៈការសិក្សារបស់ពួកគេ ក្នុងការស្វែងរកការងារធ្វើ និងកម្រិតទំនុកចិត្តថា នឹងទទួលបានការងារធ្វើនៅពេលរៀនចប់។ អ្នកស្រី សាន់ដ្រា ដាមីកូ (Sandra D'amico) នាយិកាគ្រប់គ្រងក្រុមហ៊ុន អេជអា អុីង ខេមបូឌា (HR Inc. Cambodia)...
ការរីករាលដាលរបស់សត្វខ្យងបំផ្លាញដំណាំស្រូវនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ
សត្វខ្យងដែលរាលដាលយា៉ងច្រើនកំពុងបំផ្លាញស្រូវនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើឲ្យមានកង្វល់ក្នុងចំណោម
កសិករថា ទិន្នផលបានមកពីការប្រមូលផលឆ្នាំនេះ នឹងធ្លាក់ចុះខ្លាំងជាងធម្មតា។ លោក អេង សំអុល ប្រធានមន្ទីរកសិកម្មស្រុកព្រៃនប់ បានឲ្យដឹងកាលពីម្សិលមិញថា សត្វខ្យងបានរាលដាលទៅដល់ឃុំចំនួនប្រាំពីរក្នុងចំណោម១៤ឃុំ នៅក្នុងស្រុកនេះ។ លោកបានមានប្រសាសន៍ថា “ សត្វខ្យងបានស៊ីសន្ទូងអស់ជាច្រើន។ កន្លែងដែលរងការប៉ះពាល់ខ្លាំងបំផុត គឺឃុំវាលរេញ និងឃុំសំរុង ព្រោះជម្រៅទឹកនៅទីនោះធ្វើឲ្យវាលស្រែងាយរងការប៉ះពាល់”។ លោក ឡាង គាន មេភូមិ បត់សិរមាន់ ក្នុងឃុំព្រៃនប់ បានឲ្យដឹងថា សត្វខ្យងបានបំផ្លាញស្រូវអស់១០ហិកតានៅក្នុងតំបន់នេះ។
លោកបានមានប្រសាសន៍ថា “ សត្វខ្យងកំពុងតែបំផ្លាញសន្ទូង និងសំណាប” ដោយបានបន្ថែមថា ការព្យាយាមរបស់អ្នកភូមិក្នុងការសម្លាប់វាដោយប្រើថ្នាំសម្លាប់សត្វល្អិត មិនបានទទួលជោគជ័យទេ។ លោក ហែម សុផាត កសិករនៅភូមិ បត់សិរមាន់ បានឲ្យដឹងថា សត្វខ្យងក៏បានបំផ្លាញស្រូវរបស់ខ្លួនដែរ។ លោកបាននិយាយកាលពីថ្ងៃច័ន្ទថា “ សត្វទាំងនេះស៊ីស្រូវក្នុងស្រែរបស់ខ្ញុំស្ទើរតែទាំងអស់។ ខ្ញុំបានយកវាចេញអស់ជាច្រើនហើយកាលពីម្សិលមិញ ប៉ុន្តែ ថ្ងៃនេះវានៅតែមានច្រើនដដែល”។ លោកបន្ថែមថា ខ្លួនបានស្នើទៅការិយាល័យកសិកម្មស្រុក សុំថ្នាំសម្លាប់សត្វល្អិតដើម្បីកម្ចាត់ខ្យងទាំងនោះហើយ ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតបទេ។ លោក...
ប្រទេសកម្ពុជាមានសកម្មភាពដាំស្រូវសរីរាង្គកាន់តែច្រើនស្របពេលដែលតម្រូវការកើនឡើង
ក្រុមជំនាញការបានលើកឡើងនៅក្នុងវេទិកាមួយកាលពីម្សិលមិញថា សកម្មភាពដាំស្រូវសរីរាង្គនៅប្រទេសកម្ពុជាកំពុងកើនឡើងយ៉ាងលឿន ស្របពេលដែលបរិមាណតម្រូវការអង្ករគ្មានជាតិគីមីនៅលើទីផ្សារអន្តរជាតិកំពុងកើនឡើងផងដែរ។ វេទិកានេះត្រូវបានរៀបចំនៅទីស្នាក់ការកណ្ដាលរបស់មឈ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) ដែលមានជំនាញផ្នែកកសិកម្ម។ សម្រាប់ប្រជាកសិករ និងភាគីពាក់ព័ន្ធនឹងវិស័យកសិកម្ម លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានមានប្រសាសន៍ថា “ ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ យើងបាននាំចេញអង្គរសរីរាង្គប្រហែល២០០តោន ពោលគឺបរិមាណនាំចេញនេះបានកើនឡើងប្រហែលពីរដងបើធៀបនឹងឆ្នាំមុន”។ លោកបានលើកឡើងបន្ថែមទៀតថា ប្រជាកសិករ “ កំពុងបង្កើនសកម្មភាពផលិតកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបរិមាណតម្រូវការនេះ។ យើងសង្ឃឹមថា នៅឆ្នាំក្រោយ យើងនឹងនាំចេញ១.៥០០តោនក្នុងមួយឆ្នាំ”។ លោក យ៉ង សាំងកុមារ បានឲ្យដឹងទៀតថា ទោះបីជាមានកសិករប្រហែល១០០.០០០នាក់ដែលដាំស្រូវសរីរាង្គនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏មានតែប្រហែល២០០នាក់ប៉ុណ្ណោះដែលមានសមត្ថភាពឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិបាន។ លោកបានបញ្ជាក់ថា អង្គការសេដាក សង្ឃឹមថា ចំនួនកសិករដាំស្រូវសរីរាង្គដែលមានវិញ្ញាបនបត្របញ្ជាក់ នឹងកើនឡើងដល់៧០០នាក់នៅឆ្នាំក្រោយ ក៏ប៉ុន្តែការចេញវិញ្ញាបនបត្រនេះមានសភាពតឹងតែង ហើយប្រើពេលបីឆ្នាំ ប៉ុន្តែបន្ទាប់ពីទទួលបានវិញ្ញាបនបត្រនេះហើយ កសិករនឹងទទួលបាននូវការត្រួតពិនិត្យរៀងរាល់ឆ្នាំ។ លោក ក្លដៀស...
មានអ្នកបរិច្ចាគប្រាក់យ៉ាងច្រើនជួយក្មេងប្រុសម្នាក់ដែលដាច់ដៃម្ខាងក្នុងគ្រោះថ្នាក់នៅឡឥដ្ឋ
ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ដែលបានដាច់ដៃម្ខាងកាលពីសប្តាហ៍មុន នៅក្នុងហេតុការណ៍គ្រោះថ្នាក់នៅឡឥដ្ឋមួយកន្លែងក្នុងខេត្តកំពង់ចាមនោះ បានទទួលប្រាក់ឧបត្ថម្ភយ៉ាងច្រើនពីបណ្តាឥស្សរជនជាន់ខ្ពស់មកពីគណបក្សកាន់អំណាចកាលពីចុងសប្តាហ៍នេះ នេះបើតាមការលើកឡើងរបស់គ្រួសារកុមាររងគ្រោះកាលពីថ្ងៃអាទិត្យ។ លោក សែន ច័ន្ទ អាយុ២៧ឆ្នាំ ដែលត្រូវជាឪពុកមារបស់កុមាររងគ្រោះ បានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលក្មួយប្រុសរបស់ខ្លួនឈ្មោះ រស់ រ័ត្ន កំពុងលេងនៅក្នុងបរិវេណឡឥដ្ឋ មួយកន្លែងក្នុងឃុំមៀន ស្រុកអូររាំងឱខេត្តកំពង់ចាម។ គាត់បានរៀបរាប់ឲ្យដឹងថា “ វាប្រាប់ខ្ញុំថា វាបានឃើញលុយ១.៥០០រៀលនៅលើដីក្រោមម៉ាស៊ីនកាត់ឥដ្ឋ ហើយវាក៏ខំប្រឹងលូកដៃដើម្បីរើសលុយនោះ”។ គាត់បានបន្តថា ដៃរបស់ក្មេងប្រុសនេះបានចូលក្នុងម៉ាស៊ីននោះ ហើយក៏ដាច់ជិតដល់ស្មារ ខណៈពេលវាកំពុងលូកដៃរើសលុយនោះ។ បន្ទាប់ពីលោក កេត ឡាច ម្ចាស់ឡឥដ្ឋនេ បាះនសន្យាជួយជាប្រាក់មួយលានរៀលសម្រាប់ចេញថ្លៃចំណាយព្យាបាលកុមាររងគ្រោះ កុមាររងគ្រោះក៏ត្រូវបានបញ្ជូនមកមន្ទីរពេទ្យកុមារ គន្ធបុប្ផា ក្នុងរាជាធានីភ្នំពេញ កាលពីយប់ថ្ងៃសុក្រសប្តាហ៏មុន។ កុមាររងគ្រោះទទួលបានប្រាក់បរិច្ចាគភ្លាមៗពីមន្ត្រីគណបក្សកាន់អំណាច និងសហការី បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយអំពីស្ថានភាពគួរឲ្យរន្ធត់របស់គាត់។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពោលគឺពីរថ្ងៃបន្ទាប់ពីរដូវធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការចាប់ផ្តើម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សប្រជាជនកម្ពុជា បានឧបត្ថម្ភប្រាក់ចំនួន២៥០ដុល្លារ ដល់កុមាររងគ្រោះ។ លោក ច័ន្ទ បាននិយាយថា ក្នុងថ្ងៃនោះដែរ តំណាងឧត្តសេនីយ៍ទោ ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន...
របាយការណ៍៖គម្រោងទំនប់វារីអគ្គិសនីមេគង្គអាចបង្កផលប៉ះពាល់អវិជ្ជមានផ្នែកអាហារូបត្ថម្ភ
យោងតាមរបាយការណ៍ ដែលរដ្ឋបាលជលផលបានចេញផ្សាយ កាលពីពេលថ្មីៗនេះបានបង្ហាញថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីចំនួនពីរ ដែលត្រូវបានស្នើឡើងសម្រាប់តំបន់ទន្លេមេគង្គអាចនឹងនាំឲ្យបរិមាណត្រីធ្លាក់ចុះយ៉ាងច្រើន ហើយគំរាមកំហែងសន្តិសុខស្បៀងយ៉ាងខ្លាំង ពីព្រោះត្រីគឺជាប្រភពប្រូតេអ៊ីនដ៏ចាំបាច់សម្រាប់ប្រជាជនខ្មែរ។ របាយការណ៍សិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប របស់រដ្ឋបាលជលផលដែលត្រូវបានចេញផ្សាយ កាលពីម្សិលមិញបានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការត្រីជិតមួយភាគប្រាំនៃបរិមាណម្ហូបអាហារសរុបរបស់ខ្លួន។ គម្រោងសិក្សាស្រាវជ្រាវនេះត្រូវបានអនុវត្តក្រោមកិច្ចសហការវាងវិទ្យាស្ថាននេះ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដាណឺម៉ាក អង្គការ WWF និងអង្គការ Oxfam Australia។ លទ្ធផលសិក្សាស្រាវជ្រាវ ដែលត្រូវបានអនុវត្តតាមរបៀបសម្ភាសប្រជាជន១.២០០គ្រួសារទូទាំងប្រទេសនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា តើគម្រោងទំនប់វារីអគ្គិសនីបច្ចុប្បន្នទាំងនេះ នឹងប៉ះពាល់ចរន្តផ្លាស់ទី និងការបង្កាត់ពូជរបស់ត្រី។ របាយការណ៍នេះបានបង្ហាញផ្នែកព្យាករណ៍ផងដែរ ពោលគឺបានប្រមើលមើលឃើញថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងត្រែងតែឯង នឹងកាត់បន្ថយបរិមាណទិន្នផលស្បៀងអាហារមានប្រភពចេញពីទឹក ក្នុងចន្លោះពី៦ភាគរយទៅ២៤ភាគរយយ៉ាងយូរក្នុងឆ្នាំ២០៣០។ ចំណែកឯគម្រោងទំនប់វារីអគ្គិសនីសម្បូរ៍នៅខេត្តក្រចេះ អាចនឹងកាត់បន្ថយទិន្នផលពី១៦ភាគរយទៅ៣១ភាគរយ ទោះជាមានឬមិនមានគម្រោងទំនប់វារីអគ្គិសនីស្ទឹងត្រែងក៏ដោយ។ លោក ឆេង ផែន នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នៃរដ្ឋបាលជលផល បានថ្លែងនៅក្នុងអង្គប្រជុំពិភាក្សាពីលទ្ធផលសិក្សាស្រាវជ្រាវទាំងនេះកាលពីម្សិលមិញថា “ ផ្នែកវារីវប្បកម្មនឹងមិនមានលទ្ធភាពផ្តល់សំណងសម្រាប់ធនធានដែលនឹងបាត់បង់ទាំងនេះទេ ប្រសិនបើទំនប់វារីអគ្គិសនីទាំងនេះត្រូវបានសាងសង់”។ លោកនិយាយបន្ថែមអំពីតម្រូវការដែលប្រជាជនភាគច្រើនមិនទំនងជាអាចលៃលកបាន សម្រាប់ចញ្ចឹមសត្វរស់ក្នុងទឹកក្នុងកម្រិតជីវភាពធម្មតាថា “ ពួកគេត្រូវការដីសម្រាប់ជីកស្រះ ដើមទុនសម្រាប់ជីកស្រះ និងបច្ចេកទេសចិញ្ចឹមត្រី”។ អ្នកស្រី មីឆេល អូវិន នាយិកាស្តីទីប្រចាំប្រទេសរបស់អង្គការ WWF បានឲ្យដឹងថា ក្រុមមន្ត្រីបានដឹងពីផលប៉ះពាល់លើអាហារូបត្ថម្ភ តែមន្ត្រីមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំនេះសង្កត់ធ្ងន់ថា របាយការណ៍នេះបានផ្តល់ព័ត៌មានមួយផ្នែកធំសម្រាប់ពិចារណា។ លោក បិត សុចិត្រ តំណាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានថ្លែងថា “ យើងមិនទាន់ធ្វើការសម្រេចចិត្តណាមួយទេ។ ក៏ប៉ុន្តែ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាគ្នាជុំវិញប្រធានបទសន្តិសុខស្បៀង មិនមែនផ្តោតសំខាន់ទៅលើបញ្ហាគម្រោងសាងសង់ទេ”៕ ប្រែសម្រួលដោយ កង សុធា
អង្គការសង្គមស៊ីវិលរិះរកវិធីសាស្ត្រថ្មីៗក្នុងការស្វែងរកមូលនិធិជួយដល់សេដ្ឋកិច្ចជាតិ
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃច័ន្ទដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) បានឲ្យដឹងថា អង្គការសង្គមស៊ីវិលបានចំណាយប្រាក់ជាង៦០០លានដុល្លារ ផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន៤៣.០០០នាក់ និងបានជួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង១,៣លាននាក់កាលពីឆ្នាំ២០១២។ បើទោះបីជារបាយការណ៍នេះបានរកឃើញថា អង្គការសង្គមស៊ីវិលបានរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ចជាតិដែលមានចំនួនជាង៥ភាគរយនៃផលិតផលក្នុងស្រុកសរុបក៏ដោយ ក៏អ្នកចូលរួមក្នុងវេទិកាផ្សព្វផ្សាយរបាយការណ៍នេះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើកឡើងថា ការស្វែងរកមូលនិធិគឺកាន់តែលំបាកទៅៗដោយសារតែពេលនេះមានអង្គការកាន់តែច្រើនឡើងៗ។ លោក កែវ ផល្លា អ្នកសម្របសម្រួលប្រចាំគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាបានមានប្រសាសន៏ថា“ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ម្ចាស់ជំនួយបានស្វែងរកយើង។ ឥឡូវនេះវាមានការប្រកួតប្រជែងខ្លាំងណាស់។យើងត្រូវតែបង្ហាញថា យើងមានការទទួលខុសត្រូវ មានតម្លាភាព និងប្រសិទ្ធភាព”។ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាសង្ឃឹមថា តាមរយៈការចែកចាយបញ្ជីឈ្មោះអ្នកផ្តល់ជំនួយដែលក៏បានធ្វើកាលពីថ្ងៃច័ន្ទដែរនោះ ដល់មន្ត្រីរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ីវិល នឹងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង និងជួយសម្រួលដល់ការស្វែងរកមូលនិធិ។ បុគ្គលិកនៅគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាមួយចំនួនក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការសហការជាមួយគ្នា និងជាមួយរដ្ឋាភិបាលផងដែរ។ អ្នកដែលបានចូលរួមក្នុងវេទិកានោះលើកឡើងថា ប៉ុន្តែសម្រាប់អង្គការមួយចំនួនវិញ ការធ្វើការជាមួយរដ្ឋាភិបាលគឺនិយាយងាយស្រួលជាងធ្វើ។ ឧទាហរណ៍ អង្គការដែលធ្វើការក្នុងវិស័យធនធានធម្មជាតិ និងសិទ្ធិមនុស្ស ត្រូវមន្ត្រីមួយចំនួនចោទប្រកាន់ថាបានធ្វើការឲ្យគណបក្សប្រឆាំង ហើយញុះញង់ឲ្យមានការតវ៉ាក្នុងតំបន់ដែលមានវិវាទដីធ្លី។ យោងតាមរបាយការណ៍នេះបានឲ្យដឹងថា អង្គការសង្គមស៊ីវិលនៅតែព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល។ ប្រសិនបើត្រូវបានអនុម័តមែននោះ អ្នករិះគន់លើកឡើងថា ច្បាប់នេះអាចកម្រិតលទ្ធភាពរបស់ខ្លួនក្នុងការធ្វើការដោយឯករាជ្យ និងបញ្ហារសើបផ្នែកនយោបាយ។ លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាមានប្រសាសន៍ថា “ ការផ្តល់លទ្ធភាពដល់អង្គការសង្គមស៊ីវិលគឺជារឿងល្អ។ យើងត្រូវការការសហការបន្ថែមទៀត ជាពិសេសពាក់ព័ន្ធបញ្ហាដីធ្លី និងបរិស្ថាន។ ការចាប់ខ្លួនសកម្មជនក៏ធ្វើឲ្យប៉ះពាល់ដល់ការងាររបស់សង្គមស៊ីវិលដែរ”។ នៅពេលមនុស្សមួយក្រុមសហការជាមួយនឹងវិស័យឯកជន តំណាងសហគមន៍ជំនួញបានសម្តែងសុច្ឆន្ទៈក្នុងការធ្វើការជាមួយសង្គមស៊ីវិល ប៉ុន្តែបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះអាចមានការលំបាក។ លោក...