Tuesday, November 12, 2019
Home Authors Posts by Denise Hruby

Denise Hruby

142 POSTS 0 COMMENTS
Associate editor

ជន​​​សង្ស័យ​​​ក្នុង​​​ការ​​​សម្លាប់​​​គ្រូឱសថ​​​បុរាណ​​​នៅ​​​មិនទាន់​​​ចាប់​​​ខ្លួន​​​បាន​​​នៅឡើយ​​​

នគរ​​​បាល​​​នៅ​​​ក្នុង​​​ស្រុក​​​បាទី ខេត្ត​​​តាកែវ បាន​​​ឲ្យ​​​ដឹង​​​កាលពីម្សិលមិញថា ពួកគេ​​​កំពុង​​​តែ​​​ស្វែង​​​រក​​​បុរស​​​ចំនួន​​​១១​​​នាក់​​​ដែល​​​គេ​​​ស្គាល់​​​ថា ជា​​​ជន​​​សង្ស័យ​​​សំខាន់​​​ៗ​​​ក្នុង​​​ការ​​​សម្លាប់​​​ឈ្មោះ ពៅ សុវណ្ណ អាយុ​​​៣៦​​​ឆ្នាំ​​​ ដែល​​​ត្រូវ​​​បាន​​​វាយ​​​នឹង​​​ដំបង និង​​​គប់​​​ដុំថ្មរហូត​​​ដល់​​​ស្លាប់​​​កាលពីថ្ងៃ​​​អាទិត្យ ដោយ​​​មនុស្ស​​​ប្រហែល​​​៦០០​​​នាក់​​​ ដែល​​​ចោទ​​​គាត់​​​ថា ចេះអំពើអាបធ្មប់។ លោក ឃុត ឡូ នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ស្រុក​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិលមិញ​​​ថា " ជន​​​សង្ស័យ​​​ទាំង​​​១១​​​នាក់​​​នេះ​​​ ដែលយើង​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ បានរត់​​​គេច​​​ខ្លួន​​​កាលពីយប់​​​ថ្ងៃ​​​អាទិត្យ​​​ នៅវេលា​​​ម៉ោង​​​ប្រហែល​​​៨យប់ បន្ទាប់​​​ពី​​​សម្លាប់​​​ជន​​​រងគ្រោះ​​​"។ លោកបាន​​​បន្ថែម​​​ថា ពួកគេ​​​នឹង​​​ត្រូវ​​​ចោទ​​​ប្រកាន់ពីបទ​​​មនុស្ស​​​ឃាត​​​គិត​​​ទុក​​​ជាមុន​​​។  នគរ​​​បាល​​​បាន​​​មើល​​​ឃើញ​​​ការ​​​សម្លាប់​​​លោក ពៅ សុវណ្ណ ដែល​​​ជា​​​គ្រូឱសថ​​​បុរាណ ដែល​​​ចាប់​​​ផ្ដើម​​​ឡើង​​​ដោយ​​​អ្នកភូមិ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រមាណ​​​២០០​​​នាក់​​​ ព័ទ្ធជុំវិញ​​​ផ្ទះ​​​​​ឪពុក​​​របស់​​​គាត់​​​កាលពីថ្ងៃ​​​អាទិត្យ នៅម៉ោង​​​ប្រមាណ​​​២​​​រសៀល​​។ ខណៈដែល​​​ក្រុម​​​មនុស្ស​​​កើនឡើង​​​បន្តិច​​​ម្ដង​​​ៗ​​​រហូត​​​ដល់​​​៦០០​​​នាក់​​​នៅកន្លែង​​​កើត​​​ហេតុ​​​ នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ពួកគេ​​​មិន​​​អាច​​​ចូល​​អន្តរាគមន៍​​​បាន​​​ឡើយ។ បន្ទាប់ពី​​​ក្រុម​​​មនុស្ស​​​ដែល​​​មាន​​​កំហឹង​​​វាយ​​​ដំជាច្រើន​​​ដង​​​ដោយ​​​ព្រនង់ និង​​​ដុំថ្ម ពៅ សុវណ្ណ បាន​​​ស្លាប់​​​នៅ​​​ម៉ោង​​​​ប្រហែល​​​​​៨យប់​​​។  លោ ឃុត ឡូ បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ជា​​​សាច់​​​ញាតិ​​​របស់​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ ដោយ​​​មិន​​​បង្ហាញ​​​អាការ​​​ជំងឺណាមួយ​​​។ លោក ឃុត ឡូ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​១១​​​នាក់​​​នេះ​​​បញ្ឆេះ​​​កំហឹង​​​​​​អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​ ដោយ​​​​​​​​​ប្រាប់ពួកគេ​​​ថា ពៅ សុវណ្ណ ជា​​​គ្រូអាបធ្មប់​​​ដែល​​​​​​ធ្វើ​​​អំពើ​​​បណ្ដាល​​​ឲ្យ​​​សមាជិក​​​គ្រួសារ​​​ផ្សេង​​​ទៀត​​​ស្លាប់​​​​​។ លោក ចេន អូវើសេន នរវិទូ​​​ដែល​​​បាន​​​ស្រាវ​​​ជ្រាវ​​​តួនាទី​​​នៃ​​​ឱសថ​​​បុរាណ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជា​​​រឿយៗ​​​គេតែង​​​តែដឹង​​​ថា វាជាអាវុធ​​​មុខ​​​ពីរ​​​ដែល​​​វា​​​អាច​​​ព្យាបាល​​​​​​បាន​​​ ប៉ុន្តែ​​​ក៏បង្ក​​​គ្រោះ​​​ថ្នាក់​​​ដែរ​​​។ លោក​​​បានលើកឡើង​​​ក្នុង​​​អុីម៉េល​​​មួយ​​​ថា "គ្រូឱសថបុរាណ​​​តែង​​​តែ​​​ព្យាបាលជំងឺ​​​តាម​​​រយៈ​​​​​​ឱសថ​​​បុរាណ​​​ និងមន្ត​អាគម​អូម​អាម​​​​"។ លោក អូវើសេន បាន​​​មាន​​​ប្រសាសន៍​​​ថា "ក៏ប៉ុន្តែ​​​គួរ​​​តែ​​​ពិចារណា​​​ថា អ្នកស្រុក​​​ប្រហែលជាក្រីក្រ រៀនសូត្របាន​​​តិច​​​ ទទួល​​​បានការ​​​ព្យាបាល​​​តិច​​​តួច​​​ ឬគ្មាន​​​លទ្ធភាព​​​ទិញ​​​ឱសថ​​​ ដូច្នេះ​​​​​​យើ​​ង​​​អាច​​​យល់​​​បាន​​​ថា ពួក​​​គេ​​​អស់​​​សង្ឃឹម​​​យ៉ាង​​​ខ្លាំង​​​​​​ប្រសិន​​​បើ​​​គ្រូឱសថបុរាណ​​​ដែលពួកគេ​​​ជឿ​​​ទុកចិត្ត​​​​​​បោះបង់ពួកគេចោល​​​"។ ការ​​​សម្លាប់​​​គ្រូអាប​​​ធ្មប់​​​កើត​​​មាន​​​ជាទូទៅ​​​៤០០​​​ឆ្នាំ​​​មក​​​ហើយ ក៏ប៉ុន្តែ​​​កន្លង​​​មក​​​ពួកគេ​​​ត្រូវ​​​បាន​​​​​​ប្រហារ​​​ជីវិត​​​ដោយ​​​រដ្ឋាភិបាល​​​ផ្ទាល់​​​ នេះបើយោង​​​តាម​​​លោក វង់ សុធារ៉ា សាស្ត្រាចារ្យ​​​ផ្នែក​​​ប្រវត្តិវិទ្យា​​​នៅ​​​សាកលវិទ្យាល័យ​​​ភូមិន្ទ​​​ភ្នំពេញ។  តាម​​​​ច្បាប់ អ្នក​​​ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ថា ជា​​​គ្រូអា​​​បធ្មប់​​​ ​​​ដៃ​​​របស់​​​ពួកគេ​​​ត្រូវ​​​បាន​​​គេ​​​ចង​​​ ហើយ​​​ញាត់​​​ក្នុង​​​បាវ​​​​​​មុន​​​ពេល​​​គ្រវែង​​​ចូល​​​​​​ទៅក្នុង​​​ទឹក​​​។ លោក សុធារ៉ា បាន​​​ឲ្យ​​​ដឹង​​​ថា " ប្រសិន​​​បើ​​​​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​លិច​​​ទៅក្នុង​​​ទឹក​​​ នោះមាន​​​ន័យ​​​ថា ពួកគេ​​​អត់​​​ចេះ​​​អំពើ​​​​​​អាប​​​ធ្មប់​​​នោះទេ។ ប៉ុន្តែ ប្រសិន​​​បើ​​​ជន​​​សង្ស័យ​​​អណ្ដែត​​​ នោះ​​​មាន​​​ន័យ​​​ថា ​​​ពួកគេ​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់​​​ ហើយ​​​ត្រូវ​​​តែ​​​ប្រហារ​​​ជីវិត​​​៕ ប៊ុននី​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាល​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​បាន​​​លក់​​​សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​​​​បរទេស​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​កូរ៉េទេ​​​

កាលពី​​​ថ្ងៃសុក្រ​ ​​អ្នក​នាំពាក្យ​រដ្ឋាភិបាល​​​បាន​​​គំរាម​​​ចាត់​​​វិធាន​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​​​​ចំពោះ​​​អត្ថបទ​​​ចុះ​​​ផ្សាយ​​​មួយ​​​របស់​​​កាសែត​​​ខេម​​​បូឌា​​​ ដេលី កាលពី​​​ខែ​​​វិច្ឆិកា ដែល​​​បាន​​​សរសេរ​​​អំពី​​​​​​ការ​​​លក់​​​ សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​បរទេ​​​ស​​​ដែល​​​ប្រើ​​​ទង់​​​ជាតិ​​​កម្ពុជា​​​​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​មួយ​​​របស់​​​កូរ៉េ​​​ខាង​​​ត្បូ​​​ង​​​។ ព័ត៌មាន​​​មួយ​​​ផ្សាយ​​​ដោយ​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ ដែល​​​នៅ​ក្នុង​នោះ​អ្នក​យក​ព័ត៌មាន​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន “​​​បាន​​​ទទួល​​​ស្គាល់​​​” ថា មិន​​​អាច​​​កាត់​​​បន្ថយ​​​គម្លាត​​​​​​រវាង​​​អ្នក​​​មាន​​​និង​​​អ្នក​​​ក្រ​​​​​​បាន​​​នោះ ក៏​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​ដែរ​​​។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ការ​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​ “​​​គ្មាន​​​វិជ្ជា​​​ជីវៈ​​​” នៅ​​​តែ​​​បន្ត​​​ទៀត​​​ រដ្ឋាភិបាល​​​នឹង​​​ប្តឹង​​​អ្នក​​​យក​​​ព័ត៌មាន​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “​​​គ្រប់​​​ករណី ទាំង​​​អស់​​​...

មន្ត្រី​រដ្ឋាភិបាល​៖ កម្ពុជា​មិន​ទាន់​​ត្រៀម​ខ្លួន​រួច​សម្រាប់​​​ការ​ចូល​រួម​ក្នុង​សហ​គមន៍​​សេដ្ឋកិច្ច​អាស៊ាន​

ជំនាញការ​របស់​រដ្ឋាភិបាល​​​លើក​ឡើង​កាលពីថ្ងៃសុក្រថា កម្ពុជា​​​​នៅ​​​មិនទាន់​ត្រៀម​​​ខ្លួនរួច​សម្រាប់​មូល​ដ្ឋាន​​ផលិត​កម្មតែមួយ​និ​ង​ទីផ្សារ​អាសា៊ន​​​តែ​មួយ​​​នៅ​ឆ្នាំ​​​​​​​ក្រោយ​​​ទេ​។ ឆ្នាំក្រោយ ​សមាគម​អាស៊ាន ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​១០​នឹង​បង្កើត​សហ​គម​ន៍​​​សេដ្ឋកិច្ច​អាស៊ាន​ ហៅកាត់​ថា AEC ។ ក្នុង​សហគមន៍នេះ កម្លាំង​ពល​កម្ម​នឹង​មាន​រំហូរ​ដោយសេរី ហើយ​ពន្ធ​នាំចូល​នឹង​ធ្លាក់មក​ត្រឹម​​​សូន្យភាគរយ​។ កម្ពុជា​ទំនង​ជា​​​នឹង​ក្លាយ​ជា​​សមា​ជិកមួយ​​ក្នុង​ចំណោម​សមាជិក​ដែល​បាន​ទទួល​​​ប្រយោជន៍តិច​បំផុត​​ពីការ​បង្កើត​សហ គមន៍​នេះ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស​់​អ្នក​ចូល​​​​រួម​​ក្នុង​វេទិកា​តំបន់មួយ​ក្រោម​ប្រធាន​​បទ ​“សិទ្ធិ​ការ​ងារ​ និង​ការ​រៀប​ចំ​សហ​គមន៍​​អាស៊ាន​​​​​ឆ្នាំ​២០១៥​”។ លោក ជួប ណារ័ត្ន អនុ​ប្រធាន​នាយក​ដ្ឋាន​មុខ​ងារ​ និង​ហត្ថកម្ម​នៃ​ក្រសួង​កា​រ​ងារ​ បាន​មាន​​ប្រសាសន៍​ក្រោយ​វេទិកានេះ​ថា“ ប្រសិន​បើ​​អ្នកនិយាយ​ពីរយៈពេល​ខ្លី​ គឺ​មែន​ យើង​មិន​ទាន់​ត្រៀម​ខ្លួនរួចក្នុង​ការ​ចូល​រួម​ជាមួយ​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំក្រោយ​នេះ​​មែន​។​​​សម្រាប់​រយៈពេល​វែង​ យើង​​ត្រូវ​​​តែ​សិក្សា​​​​ពីវិធីប្រកួត​ប្រជែង​”។ នៅពេល​ត្រូវ​បាន​សួរ​ថាតើ​កម្ពុជា​គួរ​ស្នើ​​ឲ្យ​អាស៊ាន​ពន្យារពេល​បង្កើត​​សហគមន៍នេះ​ ឬយ៉ាង​ណានោះ លោក ណារ័ត្ន បាន​និយាយ​ថា រឿង​នេះ​មិនមែន​អាស្រ័យ​លើ​លោក​ទេ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា “រឿង​នេះ​ស្រេច​លើ​ថ្នាក់​ដឹកនាំ​របស់​យើង​ក្នុង​ការ​សម្រេច។ប្រហែល​ជា​ក្រសួង​ការ​បរទេស​ឬ​ថ្នាក់​ដឹកនាំកំពូល​ផ្សេង​ទៀត​អាច​ពិនិត្យ​មើល​លទ្ធភាព​ថា តើ​អាច​ពន្យារ​បាន​ឬអត់”។ គម្លាត​ដ៏ធំក្នុង​ការ​អភិវឌ្ឍរវាង​ប្រទេស​ក្រី​ក្របំផុត​ និង​ប្រទេស​មាន​បំផុ​ត​នៅ​តំបន់​នេះ​ គឺ​ជា​ឧបសគ្គ​មួយ​សម្រាប​់ការ​បង្កើត​មូល​ដ្ឋាន​សេដ្ឋកិច្ច​តែមួយ​នេះ​។ ប្រទេស​ក្រីក្រ​បំផុត​រួម​មាន​ កម្ពុជា ឡាវ និង​ភូមា។ ប្រទេស​មាន​បំផុ​ត​របស់​អាស៊ាន​ គឺ​ប្រទេស​សិង្ហបុរី​ជាប់​ចំណាត់​ថ្នាក់លេខ​៣​ក្នុង​សន្ទស្សន៍​​ផលិត​ផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​របស់​ធនាគារ​ពិភព​លោក​ប្រចាំឆ្នាំ​២០១៣​។ ប្រទេស​ថៃ​ជាប់​ចំណាត់​ថ្នាក់​​​លេខ​៩២​ ខណៈ​កម្ពុជា​​ជាប់​លេខ​១៤៧​​តាម​​​​ពីក្រោយ​ឡាវ​ដែល​ជាប់​​លេខ​១៤១​។ បើ​និយាយពីលក្ខណៈ​វិជ្ជមាន​ ការ​អន​ុញ្ញា​ត​​ឲ្យ​កម្មករ​ជំនាញនិង​កម្មករ​មិន​ជំនាញ​​ធ្វើ​ចំណាក​​ស្រុក​ពី​ប្រទេស​ដែល​​ជា​សមាជិក​ AEC មួយ​ទៅ​​​ប្រទេស​​​ជា​សមាជិក​ AEC មួយទៀត​នឹង​ផ្ដល់​ប្រយោជន៍​ដល់​តំបន់​ទាំង​មូល​។ វា​នឹង​ផ្ដល់​ឱកាស​សម្រាប់​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ និង​ជំនាញ​។ លោក ណារ័ត្ន បាន​និយាយ​ថា សម្រាប់​កម្ពុជា​ យុវជន​មាន​ជំនាញ​នឹង​ទទួល​បាន​ផល​​ប្រយោជន៍​តាម​រយៈ​ការ​​មាន​ឱកាស​ទទួល​​​បាន​បទ​ពិសោធន៍ការ​ងារ​នៅ​បរទេស​។ ប៉ុន្តែ​លោក​បាន​ក្រើន​រំឭក​អ្នកចូល​រួម​ស្ដាប់​ក្នុង​វេទិកានេះ​ ដែល​ភាគ​ច្រើន​ជា​និស្សិត​ មិន​ឲ្យ​ពឹង​ផ្អែក​លើការ​ទទួល​បាន​ការងារ​នៅ​បរទេស​ឡើយ​​​​​​។ លោក​បាន​បន្ត​ថា ក្រៅពី​​​ចំណុច​នេះ​ វា​មិនទំនង​ថា កម្ពុជា​នឹងមើល​ឃើញ​ផល​​​វិជ្ជមាន​ទេ​ បើ​និយាយ​អំពី​រំ​​​ហូរ​នៃកម្លាំង​ពល​កម្ម​​​​នោះ​​​។ លោក​មាន​ប្រសាសន៍​ថា “វា​ជា​តម្រូ​វ​ការ​​និង​ការ​ផ្គត់​ផ្គង់​។ អ្នក​មាន​ជំនាញ​មកពី​ប្រទេស​ដទៃ​នឹង​មក​ប្រទេស​កម្ពុជា​តែ​ក្នុង​ករណីពួកគេ​ទទួល​បាន​ផល​ប្រយោជន៍ដូច​នៅ​ប្រទេស​ដទៃ​ប៉ុណ្ណោះ​។ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ពួកគេ​ អ្នក​ត្រូវ​ផ្តល់​​​ប្រាក់ខែ​​​ឲ្យ​​​​ពួក​គេ​​ស្មើ​នឹងប្រាក់ខែ​​​នៅ​​​​ប្រទេស​ដទៃ​ដែរ​...ទន្ត​ពេទ្យ​ គណនេយ្យករ​ ប្រសិន​បើ​អ្នក​មិន​អាច​ផ្ដល់​ប្រាក់​ខែ​ឲ្យពួកគេ​ដូច​នៅ​ប្រទេស​​សិង្ហបុរី ឬម៉ាឡេស៊ីទេ​នោះ អ្នក​មិន​អាច​​ទទួល​​​បាន​អ្នកមាន​​​វិជ្ជាជីវៈ​ល្អទេ​។ លោក​បាន​និយាយ​ថា វិស័យ​ឯក​ជន​ត្រូវ​ចាប់​ផ្ដើម​ដំឡើង​ប្រាក់​ខែ​ ដោយ​បាន​បន្ថែម​​ថា ​រដ្ឋាភិបាល​គ្មាន​ភារកិច្ច​កំណត់​ប្រាក់​ខែ​គោល​ឡើយ​ គឺ​បាន​ត្រឹម​ជួយ​សម្រប​សម្រួល​​​នៅ​ក្នុង​ការ​ចរចា​រវាង​សហជីព​​​​និង​ក្រុម​ហ៊ុន​ប៉ុណ្ណោះ​។ លោក យ៉ា ណាវុធ ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ខារ៉ាម កម្ពុជា (​Coordination of Action Research on AIDS and Mobility ) ហៅកាត់​ថា CARAM បាន​លើកឡើង​ថា រំហូរ​កម្លាំង​ពល​​កម្ម​ដោយ​សេរី​​​​គឺ​នឹង​​​ផ្ដល់​ហានិភ័យ​​​​សម្រាប់​កម្ពុជា​ច្រើនជាង​ឱកាស​។ លោក​បាន​ព្យាករថា នឹង​មាន​រំហូរ​កសិករ​ និង​កម្មករ​គ្មាន​ជំនាញ​ផ្សេង​ទៀត​ និង​អ្នក​មានវិជ្ជាជីវៈ​ដែល​មាន​កា​រ​អប់​រំខ្ពស់​ជា​​​​ច្រើន​​​​ចេញពីកម្ពុជា​។ លោក យ៉ា ណាវុធ បាន​មាន​ប្រសាសន៍​ថា “ម៉ាឡេ​​​ស៊ី និង​សិង្ហបុរី មាន​ប្រាក់​ខែ​គោល​​។ប្រសិន​បើ​វិស័យ​ឯកជន​ ​មិន​ដំឡើង​ប្រាក់​ខែ​គោលទេ​នោះ នឹង​មាន​រំហូរ​កម្លាំង​ពល​កម្ម​ទៅ​ប្រទេស​ដែល​មាន​ប្រាក់​ខែ​គោល​ខ្ពស់​ជាង​ គឺ​ទាំង​​កម្លាំង​ពល​កម្ម​​ជំនាញ​និង​កម្មករ​គ្មាន​ជំនាញ​”។ ​លោក​បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រហែល​៤០​ម៉ឺន​នាក់​ ភាគច្រើនជា​កសិករ​​មិន​បាន​ឆ្លង​កាត់​ការ​សិក្សា ​​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មាន​ប្រាក់​ែខ​ខ្ពស់​ជាង​។ និស្សិត​សាកលវិទ្យាល័​យ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​កាលពីថ្ងៃ​សុក្រនេះ​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពីការ​ប្រកួត​ប្រជែង​ និង​អនាគត​របស់ពួកគេ​ក្នុង​ទីផ្សារ​ការងារ​អាសា៊ន​​​នេះ​ផង​ដែរ​។ និស្សិត​ម្នាក់​បាននិយាយ​ថា“ សាកល​វិទ្យា​​ល័យ​បង្រៀន​យើង​តែ​ទ្រឹស្ដី ប៉ុន្តែ​អត់​មាន​ជំនាញ​ទេ​”។ លោក ណារ័ត្ន មកពី​ក្រសួង​ការ​ងារ​បាន​លើក​ឡើង​ថា និស្សិត​ត្រូវ​បន្ទោស​ខ្លួន​ឯង​ ព្រោះពួកគេ​ភាគ​ច្រើន​សុទ្ធ​តែ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​។ លោកបាននិយាយ​​​ថា “ការ​ងារ​សំណង់​​​កខ្វក់​មែន​ តែ​​​ប្រាក់​ចំណូល​គឺ​ខ្ពស់​ខ្លាំង​ណាស់​ ពេល​ខ្លះ​​គឺ​ពី​២.០០០​ដុល្លារ​ ទៅ​៣.០០០​ដុល្លារ​ឯណោះ” ដោយ​លោក​បាន​លើក​​ឡើង​ពីវិស័យ​កសិកម្ម​ថា​ជា​ឧទាហរណ៍មួយ​ទៀត​ដែល​មាន​ឱកាស​ការ​ងារ​ល្អ។ លោក​បាន​បន្ត​ថា​​​“ យើង​ចង់​ផ្លាស់​ប្ដូរ​ទស្សន​របស់​យុវជន​។ ខ្ញុំសូមផ្ដល់​យោបល់​​ឲ្យនិស្សិត​ផ្លាស់ប្ដូរ​ឥរិយា​បថ​ និង​ទស្សន​របស់ពួកគេ​។ សិក្សា​ពីរបៀប​ចិញ្ចឹម​សត្វ​ដើម្បី​ទទួ​ល​បាន​ប្រាក​់ចំណូល​ខ្ពស់​វិញល្អជាង​ វា​​​​ជា​អាទិភាព​៕ សេរីវុធ​  

​​​ក្រុមអ្នក​ជំនាញ​ឲ្យ​ដឹង​ថា​ មាន​ការ​​បំប្លែង​​​​មេ​​រោគគ្រុន​ផ្តា​សាយ​បក្សី​ថ្មី​​​​​​​នៅ​​​កម្ពុជា​

ក្រុមអ្នក​​​ជំ​នាញ​​បាន​លើក​ឡើង​​ក្នុ​ង​​​កិច្ច​​ប្រជុំ​​មួ​យ​​​​នៅ​​ក្នុ​ង​រាជ​ធា​​នី​ភ្នំ​ពេញ​​​ថា ការ​កើន​ឡើ​ង​​​នៃករណី​​​​​​ជំ​​​ងឺ​គ្រុនផ្តា​​សាយ​​បក្សី​​​ក្នុ​ង​ចំ​ណោ​ម​ប្រ​ជា​​​ពល​​រដ្ឋ​​ខ្មែរ​​​​ កាលពីឆ្នាំមុន​ ប្រហែល​ជា​​ដោ​យ​​​សារ​​​តែ​ការ​លូ​ត​លាស់​​​​នៃ​​​មេ​​រោគ​​​នេះនៅ​ក្នុ​ងប្រទេ​ស​​កម្ពុជា​នៅ​​​​ក្នុ​ង​​ប្រទេ​ស​​វៀត​ណាម​​ភាគ​​​ខាង​ត្បូ​ង​។អ្នក​​ជំនាញ​ទាំងនេះ​បា​ន​​លើក​​ឡើង​ថា​ ​​នេះ​​ជា​ករណីលូតលាស់​​ដំ​បូ​ងហើយ​​​​នៅ​ប្រទេស​នេះ​​ ​​ចាប់​តាំ​ង​ពីករណី​​នេះ​​​​បានកើត​​​ឡើង​​​​ជា​លើក​​ដំ​​បូ​ង​​​នៅ​ក្នុ​ង​តំ​បន់​​​នេះកាលពី​​​មួ​យ​​ទស​វត្ស​​រ៍​​​មុន​។ មេរោគ​​​ថ្មី​​​នេះបា​ន​លូតលាស់ឡើ​ង​​​ពី​មេ​រោគ​​​ដែល​​មា​នស្រាប់​ចំ​នួន​​ពីរ។ ​​វា​​ត្រូ​វ​​​បា​ន​​​រក​​​ឃើញ​​​នៅ​​​​ពេល​​​ប្រទេស​​កម្ពុជា​​​បា​ន​​​រាយ​ការ​​ណ៍​​​​អំ​​​​ពី​​​ករណីឆ្លង​​​តា​ម​​​រយៈ​​មនុស្ស​​លើកដំ​បូង​​​​ក្នុ​ង​ឆ្នាំ​​២០១៣។ ​ចាប់​​តាំ​​ង​​​​​ពី​ខែ​មករា​​ឆ្នាំ​​២០១៣មក ​ប្រជា​​​ជ​ន​ខ្មែរ​​​៣៥​នាក់​​ត្រូ​វ​បា​ន​​គេ​ដឹង​ថា​​ បា​ន​​ឆ្លងមេរោគ​​​​នេះ។ គួរ​បញ្ជាក់​ថា នេះ​ជា​ចំ​​នួ​ន​​​លើស​​​ពី​ចំនួន​នៅក្នុងរបាយ​​ការណ៍​​​​​​​របស់​​​ប្រទេ​ស​​​​ដទៃ​​ទៀត​​​​នៅ​ទូ​​ទាំ​ង ពិ​ភ​ព​លោភ​ ​​​អំឡុ​ង​​​ពេល​នោះ​។ ​វេជ្ជ​​​បណ្ឌិត​ ​​ដេន​និស ការ៉ូល (Dennis Carroll) ប្រធា​ន​​អ​ង្គភាព​គ្រុ​ន​​ផ្តា​​សាយ​​​​បក្សី​របស់​​អ​ង្គការ USAID ដែល​មាន​​មូ​ល​ដ្ឋាន​​​នៅ​ទីក្រុ​ង​វ៉ាស៊ី​ន​តោន​ ​បា​ន​លើកឡើង​​​នៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យរវា​ង​ក្រុម​​អ្នក​​ជំ​នាញ​​​អន្តរជាតិ​​ផ្នែក​ជំ​​​ងឺ​​គ្រុ​ន​ផ្តា​​សាយ​បក្សី​ ​​និង​ក្រុមមន្ត្រី​​​សុខាភិបាល​ផ្នែក​​​សត្វ​​​ និ​ង​​​មនុស្ស​​ក្នុ​ងតំ​បន់​​​ ដែល​មក​ពី​ប្រទេស​​វៀត​ណាម ​​​និ​ងប្រទេស​​កម្ពុជាថា “ខណៈ​​ដែល​​​​តំបន់អា​​ស៊ី​អា​គ្នេយ៍​​​មាន​ករណី​ប្រែ​ប្រួល​ថេរ​នៃមេ​រោគនេះ​ ​​ស្ថានភាព​មាន​លំនឹង​ណាស់នៅ​​ទី​នេះ​ លុះត្រា​តែ​មាន​ការ​បង្ហាញ​អនុប្រភេទ​ថ្មីនៃ​មេរោគ​នេះ”។​​​​​​​​​ លោក​​​បា​ន​​​មា​ន​​ប្រ​សាស​ន៍​បន្ថែមទៀត​ថា “យើង​បា​នឃើញ​មាន​ការ​ប្រែប្រួល​លើក​​ដំបូង​ ដែល​បាន​ចាប់ផ្តើមអំឡុង​ពេល​​​​ដូ​ចគ្នា​​ ​​​ក្នុ​ងឆ្នាំ​​២០១៣ ​​​ខណៈ​​​ដែល​​យើង​បា​ន​​​ឃើញ​​មាន​ករណី​​​កើន​ឡើ​ង​​​​​​”។ ​​ក្នុង​ពេល​កន្លង​មក ​​ប្រទេស​​កម្ពុជា​​​​​​​មាន​ករណី​តែ​​​​បួ​ន​​​​​ឬ​​ប្រាំ​ប៉ុណ្ណោះ​កើតឡើង​​​ក្នុ​ង​មួ​យ​ឆ្នាំ​។ កា​ល​​ពី​ឆ្នាំ​​មុន ​​មនុស្ស​​​​សរុប​ចំ​នួ​ន​​២៦​នាក់​ ​ដែល​ភាគ​ច្រើន​​​ជា​កុ​មារ ត្រូវ​បា​ន​បញ្ជាក់​​​ថា​​បា​​​ន​ឆ្លង​​​មេរោគនេះ​​ ហើយ​​​មនុស្ស​ចំ​នួន​​១២​​នាក់​​​បា​នស្លាប់​។ ​​វេជ្ជ​​​បណ្ឌិត​ ការ៉ូល ​​បា​ន​​មា​ន​​ប្រ​សាស​​ន៍​ថា “ដូច្នេះ ​នេះ​ជា​​​ករណី​កើនឡើង​​គួរ​ឲ្យ​កត់​សម្គាល់​​​មួ​យ​  ប៉ុន្តែ​​​យើង​​​មិន​ច្បាស់ពី​មូល​ហេតុ​ដែល​បណ្តាលឲ្យ​ករណីនេះកើតឡើង​ទេ​​​”។ បើទោះ​​ជា​​វី​រុស​ N5H1 កើត​ឡើង​​ និងសម្លាប់សត្វ​​បក្សី​ ​ដូ​​ច​​​ជាមា​ន់​ និង​ទា​​ក៏​​ដោ​យ​​​ក៏​​វា​​អា​ច​​ឆ​្លង​​ទៅ​​​មនុស្ស​ដែលមាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​បក្សី​​​​ស្លាប់​ ​ឬ​​ឈឺ​​ដែរ។ ​​អ្នកជំ​នាញ​​ផ្នែក​សុ​ខភាព​​​ ​បាន​លើកឡើង​​​​ថា ​កា​រ​លូត​លាស់​នៃ​មេរោគ​​នេះអាច​​នាំ​​មា​ន​​​ផល​ប៉ះ​​​ពាល់​ធ្ងន់​​​ធ្ងរ​ដល់​មនុស្ស​ ​និ​ង​អាច​​រាល​​​ដាល​​ខ្លាំ​ង​ ​ដូច​​គ្រុន​ផ្តា​សាយ​កើត​​ឡើង​តា​ម​​រដូ​វ​​។ វេជ្ជ​បណ្ឌិត​ ខារ៉ូល ​បា​ន​លើកឡើ​ងបន្ត​​ថា ​​​ករណី​ប្រែ​ប្រួល​​ថ្មី​ដែល​​​កើត​ឡើ​ង​​ក្នុ​ង​ឆ្នាំ​២០១៣ ​នៅ​តែ​​​មា​ន​ឥទ្ធិ​​ពល​​លើ​​សត្វ​មា​ន់​។ ប៉ុន្តែ​​​វា​ក៏​​ជា​​មូល​​​ហេតុសំខាន់នៃ​​កា​រ​​ឆ្លង​​ជំងឺ​​​​​ទៅ​ម​នុស្ស​​​​កាល​​​ពី​ឆ្នាំ​​​ទៅផងដែរ​។ ​លោក​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា “មេរោគ​H5N1មិនមែន​លូតលាស់​ជា​​​ទូ​ទៅ​​​ទេ​ ​វា​​​មិន​ដែល​មានសមត្ថភាព​​ឆ្លង​​​ទៅ​មនុស្ស​​​​​​ប្រកប​ដោយ​​ប្រសិទ្ធ​​ភាព​ទេ”។ ​​នៅក្នុង​កិច្ច​​ប្រជុំ​​នេះ ​​ក្រុ​ម​​អ្នក​​ជំ​​នាញ​​បា​ន​ព្យា​យា​ម​​​កំណត់​​​មូ​ល​​​ហេតុ​​​ដែល​​ប្រទេស​​កម្ពុជា​​​មា​ន​​ករណី​​​សរុប​​២៦​ដែលកើតឡើង​ទៅ​លើ​មនុស្ស​​​កា​ល​​​ពី​ឆ្នាំ​​មុន​ ខណៈ​​​ដែល​​​​វៀតណាម​​​ភាគខា​ង​ត្បូ​ង​​បា​ន​​រា​យ​ការណ៍​​​ថា មាន​​​តែ​​​ពីរ​ករណី​​​ប៉ុណ្ណោះ​។ ​វេជ្ជ​បណ្ឌិត​ ខារ៉ូល ​​បា​ន​មានប្រសាសន៍​​ថា “ចំ​នួ​ន​​​កើនឡើងនៃ​ករណី​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ​​និ​ងស្ថានភាព​ផ្សេងគ្នា​នៅ​ក្នុងប្រទេស​​វៀតណាម​​ នាំឲ្យ​ងឿង​ឆ្ងល់​កាន់តែ​ច្រើន​”។ ​​ករណីប្រែប្រួលថ្មី​ ករណី​រាល​ដាល​កាន់​តែខ្លាំង​នៃមេរោគនេះ​ ​​សេចក្តី​រាយ​​ការណ៍​​ប្រសើ​​រ​ជា​ង​​នេះ ​​ឬ​​ការ​ខ្វះ​​​វិ​ធា​ន​ការ​​​ទប់​​ស្កាត់​​​នៅក្នុង​​ប្រទេស​កម្ពុជា​ ​​អា​​ច​ជាមូល​ហេតុ​​​ដែល​បណ្តាលឲ្យ​មាន​ការកើនឡើងនេះ។ ​វេជ្ជ​​​បណ្ឌិត​ ខា​រ៉ូល ​​បា​ន​មាន​ប្រសាសន៍​​ថា “យើង​គ្មាន​សញ្ញាណាមួ​យ​​ទេ​។ យើង​​​​នៅ​តែ​មាន​សំណួរ​ជាច្រើន​​ក្នុ​ង​រយៈពេល​១៦​ខែ​​​ចុងក្រោយ​​​នៅក្នុងតំ​បន់​​នេះ”។ វេជ្ជ​​បណ្ឌិត​ ​​ខា​​រ៉ូល ​​បា​នមានប្រសាសន៍​បន្ត​ថា “ប្រទេស​​វៀត​ណាម ពិត​ជា​បាន​​​​ចាត់​វិ​ធាន​ការ​​​ច្បាស់​លាស់​...។ ​កម្ពុជា​មិ​ន​បា​ន​​​ធ្វើ​ដូចនេះ​​​​ទេ​។ ​​​គេ​​គ្រាន់​​តែ​ផ្សព្វ​​ផ្សាយពី​​ការ​​​ចាក់​ថ្នាំ​​បង្ការ​​ប៉ុណ្ណោះ​ ​ដូច្នេះវា​​​អាច​​​ជាមូល​​​​ហេតុ​​​​ដែល​​យើង​មិន​​​​មើលឃើញ​កម្រិត​​​ដូច​គ្នា​​នេះ​ ក៏ប៉ុន្តែ​​​យើង​​គ្រាន់តែ​មិន​​ដឹង​​​​ច្បាស់​ប៉ុណ្ណោះ​​​”។ លោក ង្វៀន ង៉ុក​ ​ទៀ​ន ​​(Nguyen Ngoc Tien) អ្នក​​​ឯក​​ទេស​​​ខាងជំងឺឆ្លង​នៅ​​​នា​​យក​ដ្ឋានបសុ​សត្វ​ ​នៅ​ក្រសួ​ង​​កសិកម្ម​​​​នៃប្រទេស​​​វៀត​ណាម​​​ បា​ន​ឲ្យដឹង​ថា ​សម្រាប់​​​មន្ត្រី​​វៀត​ណាម ករណី​​នេះ​មានភាព​ច្បាស់លាស​់ជាង។ ​​ពួ​ក​គេ​​​បា​ន​និយាយ​​​ថា ​ការ​​ចាក់​​វ៉ាក់សាំង​បង្ការ​​​​​មេ​រោគ​​​​មិន​​ឲ្យ​​​​កើតឡើង​​ក្នុងចំ​​ណោម​​​សត្វ​មាន់​​ទា។​នៅ​ប្រទេស​នេះ ក៏​មានការ​​ផ្តល់​សំណង​ដល់​កសិករ​​​​ដែល​​​មាន​សត្វ​​មាន់ទា​​​ត្រូ​វ​បា​ន​ប្រមូល​។ ចំណាត់​ការ​នេះ​​​​អាចជួយ​ប្រទេស​វៀត​ណាម​​​ក្នុង​ការ​ឆ្លើយ​​តបទៅ​​​នឹ​ង​ករណី​ផ្ទុះ​​ជំងឺ​គ្រុន​ផ្តាសាយ​បាន​ មុន​ពេលមាន​សេចក្តី​រាយ​ការណ៍​ថា ​មានករណីឆ្លង​ទៅមនុស្ស​​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “តាម​រយៈ  យើង​បាន​ចាត់​ចែង​ឲ្យ​មានការ​លើក​ទឹក​ចិត្ត​កសិករ​ឲ្យ​រាយការណ៍​អំពី​ជំងឺ​នេះ​ដល់​រដ្ឋាភិបាល​ ហើយ​​នោះ​ជា​មូល​ហេតុ​ដែល​យើង​បាន​ឆ្លើយ​តប​យ៉ាង​លឿន​ទៅ​នឹង​ករណី​ផ្ទុះ​​ឡើង​នៃ​ជំងឺ​។ ពួកគាត់​  មិន​លាក់​ព័ត៌មាន​ទេ ហើយ​គ្រាន់​តែ​បោះ​បក្សីចោល​”​ ដែល​នេះ​មាន​ន័យ​​ថា ​មិន​មាន​ការ​ផ្តល់​សំណង​ហិរញ្ញវត្ថុ​ទេ​។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រសួង​រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​មាន​ផែនការ​ផ្តល់​សំណង​ទេ​ ដោយ​សារ​តែ​កសិករ​ក្រី​ក្រ​គួរ​តែ​រាយការណ៍​អំពី​ករណី​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឲ្យ​សមត្ថកិច្ច​បាន​ដឹង​។ នៅ​ក្នុង​ស្ថានភាព​ជាក់​ស្តែង​ កសិករ​ភាគ​ច្រើន​ទទួល​ទាន​សត្វ​​មាន់ទានៅ​ពេល​សត្វ​ទាំង​នោះ​មាន​ជំងឺ​ដោយ​សារតែ​ពួកគាត់​មាន​ភាព​ក្រីក្រ​ពេក​មិន​អាច​មាន​លទ្ធភាព​ចាត់​ចែង​សត្វ​គោ​ក្របី​របស់​ពួកគាត់​បាន​ទេ​។ កាលពី​ខែ​មុន លោក​វេជ្ជ​បណ្ឌិត​ ទៀន បាន​លើក​ឡើង​ថា ប្រទេស​វៀតណាម​បាន​អនុម័ត​ថវិកា​៦,៥លាន​ដុល្លារ​ដើម្បី​កម្ចាត់​ជំងឺ​គ្រុន​ផ្តាសាយ​បក្សីក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​។ ថវិកា​ទាំង​នេះ​មាន​ទាំង​ថវិកា​សម្រាប់​ចាក់​​វ៉ាក់​សាំង​ឲ្យ​សត្វ​មាន់​ទា ដោយ​ឥត​គិត​ថ្លៃ​តាំង​ពី​ឆ្នាំ​២០០៥​មក។ លោកវេជ្ជ​បណ្ឌិត​រូ​ប​នេះ​បាន​​ថ្លែង​ថា “ការ​ចាក់​បង្ការ​អាច​ជួយ​កាត់​បន្ថយ​មេរោគ​នៅ​ក្នុង​សត្វ​មាន់​ទា​។ មាន​ន័យ​ថា ហានិភ័យ​ចំពោះ​មនុស្ស​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ។ អំឡុងពី​​ឆ្នាំ​២០០៤ដល់​ឆ្នាំ​២០០៥ ប្រជា​ជន​វៀតណាម​ជាច្រើន​បាន​ឆ្លង​មេរោគ​នេះ​។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពោល​គឺ​កាលពី​ឆ្នាំ​មុន​មានតែ​ពីរ​ករណី​ប៉ុណ្ណោះ​  ហើយ​ខ្ញុំ​ជឿ​ថា ការ​ចាក់​ថ្នាំ​បង្ការ​ដើរ​តួនាទី​យ៉ាង​សំខាន់​ខ្លាំង​ណាស់​”។ តាំង​ពី​មានការ​អនុវត្ត​ការ​ផ្តល់​ថ្នាំ​បង្ការ​សម្រាប់​សត្វ​មាន់​ទា​មក​ ប្រទេស​វៀតណាម​បាន​ចាក់​វ៉ាក់​សាំង​សត្វ​បក្សីពីរពាន់​លាន​ក្បាល​។ ប្រទេស​កម្ពុជា​មិន​ផ្តល់​ការ​ចាក់​វ៉ាក់​សាំង​​សម្រាប់​មេរោគ​ H5N1 ទេ។ នៅ​ពេល​សួរ​អំពី​មូលហេតុ​ដែល​ប្រទេស​កម្ពុជា​មិន​បង្ហាញ​ស្មារតី​ប្តេជ្ញា​ដូច​គ្នា​នេះ លោក​វេជ្ជ​បណ្ឌិត​ ទៀន ដែល​ជា​អ្នក​ឯក​ទេស​ផ្នែក​ជំងឺ​ឆ្លង​ជន​ជាតិ​វៀតណាម​ បាន​មាន​ប្រសាសន៍​ថា “ វា​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន​ណាស់​។ កាលពី​​ឆ្នាំ​២០០៥​ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​សម្រេច​ចិត្ត​ថា យើង​ចង់​ការ​ពារមនុស្ស​។ យើង​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​។ ទោះបីជាយ៉ាង​ណា​ យើង​សម្រេច​បាន​គោល​បំណង​នេះ​​”។ ចលនា​ដឹកជញ្ជូន​សត្វមាន់ទាមិនផ្លូវការ​ឆ្លង​កាត់​ព្រំដែន​ គឺជា​បញ្ហា​គួរ​ឲ្យខ្វល់ខ្វាយមួយ​។ ​ដោយ​សារ​វៀត​ណាមខាងត្បូង​ និងប្រទេស​កម្ពុជា​មាន​លក្ខខណ្ឌ​បរិស្ថាន​ប្រហាក់ប្រហែល​គ្នា​ ចំណាត់​ការ​ឆ្លើយតប​រួមគ្នា​ត្រូវបាន​ពិភាក្សា​​នៅក្នុងកិច្ចប្រជុំ​រយៈពេល​ពីរថ្ងៃ​។ លោក ឡូត​ហ្វី អាល់ឡាល់ (Lotfi Allal) មក​ពី​អង្គការ​ស្បៀងអាហារ ​និងកសិកម្ម (Food and Agriculture Organization) នៃអង្គការ​សហប្រជា​ជាតិ (United Nations) ប្រចាំប្រទេស​កម្ពុជា​ បាន​លើកឡើងថា ​គម្រោង​សាកល្បង​នៅ​តាម​តំបន់​ព្រំ​ដែនកម្ពុជា​-វៀតណាម នឹង​ត្រូវ​បាន​បង្កើតឡើង​ក្នុងរយៈពេល​ប៉ុន្មានខែ​ខាង​មុខ​ ដើម្បី​ចាក់វ៉ាក់សាំង​សត្វ​មាន់ទា៕ ប៊ុននី​​​​

មេធាវី​​នឹ​ង​​ធ្វើ​​ពាក្យ​​បណ្តឹង​​​ទៅតុលាកា​រ​ឧក្រិដ្ឋ​កម្ម​អន្តរ​​ជាតិ​ ពី​​បទ​ឧក្រិដ្ឋ​​​ប្រឆាំ​ង​មនុស្ស​​​ជាតិ​

មេធា​វី​ម្នាក់​ដែ​ល​ត្រូ​វ​បា​ន​​​គ​ណ​បក្ស​​​សង្គ្រោ​ះ​​​ជាត​ិ​ជួ​ល​​បា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​​​ថា លោក​​នឹ​ង​​ធ្វើ​​​​​ពាក្យ​​​បណ្តឹង​​​នៅ​ខែ​​​ក្រោ​យ​​​ទៅ​​​ត​ុ​លា​កា​រ​​ឧ​ក្រិដ្ឋ​កម្ម​​​អន្តរ​​ជាតិ​ ​​​​​​ពី​​បទ​ឧក្រិដ្ឋ​​​​ប្រ​ឆាំ​ង​ម​នុស្ស​​​ជាតិ​ ​​ប្រ​ព្រឹត្ត​​​​​ឡើង​ដោ​យ​​កង​កម្លាំ​ង​សន្តិ​សុខ​រដ្ឋ។ លោក ​រីឆាត ​​រ៉ុក​​ហ័្គរ (Richard Rogers) ​​មេធាវី​​​ជ​ន​ជាតិ​អង់​​គ្លេស​បា​ន​​​លើក​ឡើ​​ង​ក្នុ​ង​​អុី​មែ​ល​​​មួ​យ​កា​ល​​ពី​ម្សិល​​​មិញ​ថា “យើង​មា​ន​ផែ​ន​កា​ររៀប​ចំ​ពាក្យ​​បណ្តឹងទាក់​​ទង​​មួ​យ​​​ទៅតុលា​ការ​​​ឧក្រិដ្ឋ​​កម្ម​​អន្តរ​​ជាតិ​​​នៅ​​ខែ​​ក្រោ​យ​នេះ​”។ ​​លោក ​រ៉ុក​​​ហ្គ័រ ​​អ​តី​ត​​​ប្រធា​ន​​ផ្នែក​គាំ​​ទ្រ​​​​​ភាគី​​ចុ​ង​ចោទ​​​នៅ​សាលា​​ក្តី​​​​ខ្មែរ​ក្រហម​ ​ក៏​ធ្វើ​ ​​ជា​​តំ​​ណាង​​ឲ្យ​​ តា ​អា​ន ​​ជ​ន​សង្ស័​យ​​សាលា​ក្តី​​ខ្មែរ​​ក្រហម​​ផង​​​ដែរ។ ​ក្នុ​ង​ខែ​​​មករា ​​លោក​ត្រូ​វ​បា​ន​​​​គ​ណ​ប​ក្ស​​​សង្គ្រោ​ះ​​ជាតិ​​​ជួល​ បន្ទាប់​​ពី​​​មា​ន​កា​រ​​​បាញ់​​ប្រ​ហារ​នៅ​​​តា​ម​ផ្លូ​វ​ ​​វេងស្រេង ​​ដែល​​ធ្វើ​ឲ្យ​​​​​អ្នក​​ត​វ៉ា​​​រោ​ង​ចក្រ​កាត់​​ដេរ​​ចំ​នួ​ន​​ប្រាំ​នា​ក់​​​បាត់​​បង់​ជី​វិត ​​និ​​​ង​ជា​​ច្រើ​ន​នាក់​​​​រង​របួស​​​ធ្ងន់​។ កា​ល​​ពី​​សប្តាហ​៍​​មុ​ន ​​អ​្នក​ជំ​​នាញ​​​អន្តរ​ជាតិ​​​មក​ពី​​​​អង្គការ Global Diligence ​​ជា​​ក្រុ​ម​​​ប្រឹក្សា​​ផ្នែ​ក​​ច្បាប់​​​មា​ន​មូ​ល​​ដ្ឋាន​​​នៅ​ក្នុង​ប្រទេ​ស​​អង់​គ្លេស ​​​​បា​ន​​​​បំ​ពេញ​​ទ​ស្ស​ន​កិច្ច​​​រាជ​ធា​​នី​ភ្នំ​​ពេញ​​ដើម្បី​ប្រ​មូ​ល​ភ័ស្តុ​តាង​ ​និ​ង​​ពិ​ភាក្សា​​​អ​ំ​ពី​ឧក្រិដ្ឋ​កម្ម​​ប្រឆាំ​ង​​មនុស្ស​​​ជាតិ​ ​ជា​មួ​យ​​ភាគី​​ដែល​​ចាប់​​អា​​​រម្មណ៍​​​ជា​ច្រើន​”។ លោក ​រ៉ុកហ័្គរ ​​បា​ន​មា​ន​ប្រសាសន៍​ថា លោក​​មិន​អាច​​ប្រាប់​ឈ្មោះ​​​​ភាគី​​​ទាំ​ង​នេះ​​​បា​ន​​ទេ ដោ​យ​ខ្លាច​​​ថា ​​ពួ​ក​គេ​​​​អាច​​ប្រឈម​នឹងកា​រ​​​សង​សឹក​។ លោក​បាន​​លើក​ឡើ​​ង​ក្នុ​ង​​អុី​មែល​​​មួ​យ​​​ថា “​​យើង​មាន​​ទស្សន​ថា ​​នៅ​​ពេល​​​ការ​រំ​លោភ​សិទ្ធិ​​មនុស្ស​​​ទា​​ំង​​អស់​​​ចាប់​តាំ​ង​​ពី​ឆ្នាំ​​២០០២  ត្រូ​វ​បា​ន​​ពិ​ចារណា​កាន់តែច្រើននោះ​​ មា​ន​ភ័ស្តុ​តា​ង​គ្រប់​គ្រាន់​​ដើ​ម្បី​គាំ​​ទ្រ​​ការ​​ចោទ​​ប្រកា​ន់​​​​ពី​​បទ​ឧក្រិដ្ឋ​ប្រឆាំ​ង​មនុស្ស​​​ជាតិ​​”។ លោក រ៉ុក​​​ហ័្គរ ​​បា​ន​លើកឡើ​ង​ថា “ភ័ស្តុ​តាង​រឹង​មាំ​​បំ​ផុត​នេ​ះ ​​ទាក់​​​ទ​ង​​នឹង​កា​រទន្ទ្រាន​យក​ដី ​​និ​ងកា​រ​​បណ្តេញ​ប្រជា​​​ពល​រដ្ឋ​​​ដោ​យ​​​បង្ខំ​ ដែល​​​នា​ំ​ឲ្យ​ប្រជា​ពល​រដ្ឋ​​​ជាង​​ក​ន្លះ​លាន​​​នាក់​​ត្រូ​វ​បា​ន​​​​បណ្តេញ​​ដោ​យ​បង្ខំ​​ចេញ​ពី​ដីឬ​លំ​នៅ​ដ្ឋាន​​​របស់​​ខ្លួ​ន​”។ លោក​បា​ន​បន្ថែម​​ថា ​​ជន​​ជាតិ​ដើ​ម​ភាគ​តិច​​​ទ​ំ​នង​​ជា​​​ទទួល​រងឈឺ​​ចាប់​​​ពី​កា​រ​​ទ​ន្ទ្រាន​​​យក​ដី​ទាំង​នេះ​។ លោក​​​បា​ន​​​​លើក​ឡើង​​​ដោ​យ​មិ​ន​បា​ន​បរិយាយ​ល​ម្អិត​​​ថា “ភ័ស្តុតាង​​​នេះ​​បង្ហាញ​​​ថា ​​កា​រ​​​បណ្តេញ​​ចេញ​​​ដោ​យ​​បង្ខំ​​នេះ​ ​​បា​ន​​រី​ក​រាល​​ដាល​ ​ជា​ប្រព័ន្ធ ​និ​ង​បា​ន​​​បង្កើត​​​ផ្នែក​នៃ​គោល​​នយោបា​យ​ដែលត្រូ​វ​បា​ន​រៀបចំ​​​ឡើង​​​​មួ​យ​។ ឧក្រិដ្ឋ​​​កម្មបន្ថែម​​ទៀត​ទាក់​​ទង​នឹង​គោល​នយោ​បា​យ​​​នេះ រាប់​ទាំង​​​ឃាត​កម្ម​ ការ​ធ្វើ​​ទា​រុ​ណ​កម្ម​ ​និង​ការ​​​ដាក់​​ពន្ធនាគារនិ​ង​​កា​រធ្វើ​​ទុក្ខ​​បុក​ម្នេញ​​​​​ខុស​ ផ្តល់​កា​រ​គាំ​​ទ្រ​ថែម​ទៀត​​ចំ​ពោះ​​កា​រ​​ចោទ​ប្រកាន់​​​​របស់​​យើង​”។ លោក​បា​ន​​មា​ន​​ប្រ​សាស​​ន៍​​ថា ថា​តើ​​​ភ័ស្តុ​តា​ង​​​នេះឆ្លើយតប​ទៅនឹង​ភាព​ច្បាស់លាស់​ក្នុង​ការបញ្ជាក់​​​​ថា  ​កងកម្លាំ​ង​សន្តិ​សុខ​​កម្ពុជា​ ​ត្រូ​វ​បា​ន​ចោទ​ប្រកាន់​​ពី​បទ​​ឧក្រិដ្ឋ​​ប្រឆាំ​ង​មនុស្ស​​ជាតិ​ឬយ៉ាងណា​​នោ​ះ  អា​ស្រ័​យ​លើ​​​តុ​លា​ការ​​​ឧក្រិដ្ឋ​កម្ម​​អន្តរ​​ជាតិ​​។ លោក ផៃ ស៊ី​ផា​ន ​​អ​្នក​នា​ំ​​ពាក្យ​​​របស់​​ទីស្តី​ការ​គ​ណ​​​ៈ​រដ្ឋ​មន្ត្រី​​កា​ល​​ពីម្សិល​មិញ​​បា​ន​​​ចាត់​​​ទុក​​កា​រ​​​អ​ះ​​អា​​ងរបស់​លោក ​រ៉ុកហ័្គរ ​​​ថា​“គួរឲ្យ​​​អស់​​សំ​ណើច​”។លោក​​ថ្លែង​​ថា “ ​​យើ់ង​មិន​​​ចាប់​អា​រម្មណ៍​​រឿ​ង​នេះ​​សោះ​ឡើយ​។ ពួ​កគេ​​​អា​​​ចធ្វើ​​​អ្វី​​​តាម​​តែ​​​ពួ​ក​គេ​​ចង់​ ប៉ុន្តែ​​​យើង​មិន​ខ្វល់​​​ទេ​។ ​យើង​​មិន​ចាប់​អា​រម្ម​ណ៍​​​ទេ​”។ ​លោក​​​​​បន្ត​ទៀត​ថា “កា​រ​នាំ​​រដ្ឋា​​ភ​ិ​បាល​​​មួយ​​​​ទៅ​កាន់​​​តុ​លា​ការ​​​ឧក្រិដ្ឋ​​កម្ម​ គឺ​​​គួរឲ្យ​អស់​សំណើច។​ខាង​យើង​វិញ យើង​មិន​ឃើញ​​​មា​ន​ឧក្រិដ្ឋ​កម្ម​​ណា​មួ​យ​​ប្រឆាំ​ង​នឹងមនុស្ស​​​ជាតិ​ទេ​។ នេះ​ជា​​​កា​រ​រៀប​ចំ​ទុក​​មួ​យ​ និ​ង​គួរ​ឲ្យ​អស់​ស​ំ​​ណើច។ គាត់​ ​​គ្រាន់​​​​​តែ​ជា​​​​​ទេស​​ចរម្នាក់​​​ប៉ុណ្ណោះ​”៕​​ប៊ុននី​

រថយន្ត​​​​ស្ថាន​​​ទូ​​​ត​​​ខ្មែរ​​​ពីរគ្រឿង​​ចត​ក្នុង​​បរិ​​​វេណ​​​ស្ថានទូត​​​នៅ​​​​​ក្នុង​  ទី​​​ក្រុង​​​​​បែរ​​​ឡាំង​​​​​​​​​​ត្រូវ​គេ​លួច​ដុត

អាជ្ញាធរ​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​កាល​ពី​​ម្សិល​​​មិញ​ថា រថយន្ត​ពីរ​គ្រឿង​​ដែល​ជា​កម្ម​​សិទ្ធិ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំប្រទេស​អាល្លឺ​ម៉ង់​ដែល​​បាន​ចត​នៅ​ក្នុង​បរិវេណ​ស្ថាន​​​ទូត​ក្នុង​ទីក្រុង​បែរឡាំង​​​​ត្រូវ​​​បាន​​​​គេ​​​លួច​​​ដុត​​​នៅ​​​​ពេល​​​​​​​​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​ ហើយ​​​​​នគរ​បាល​ជឿ​ថា ​​​នេះ​​​ជាការ​លួច​ដុត​។

កុមារា​អាយុ​១១​ឆ្នាំ​ម្នាក់​ស្លាប់​ដោយ​សារជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ 

ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ម្សិល​មិញ​ថា កុមារា​អាយុ​១១​ឆ្នាំ​ម្នាក់​​​មក​ពី​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំ​ បាន​ស្លាប់​ដោ​យ​សារ​ជំងឺ​ផ្តាសាយ​បក្សី​ ចំណែក​ឯ​កុមារា​អាយុ​៨​ឆ្នាំ​ម្នាក់​មក​ពី​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល​ ដែល​បាន​ឆ្លង​មេរោគ​នេះ​ដែរ​នោះ​ កំពុង​មាន​ស្ថាន​ភាព​ប្រសើរ​ឡើង​វិញ​។​​ ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក​​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា  “នេះ​គឺ​ជា​ករណី​ទី​៧​ និង​ទី​៨​នៅ​ឆ្នាំ​នេះ​”។ លោក​វេជ្ជបណ្ឌិត​ ដេនីស ឡូរែន (Denis Laurent) អនុ​ប្រធាន​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​ថា កុមារា​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​​ចូល​សាខា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន​។ លោកវេជ្ជបណ្ឌិត​ ឡូរែន​ បាន​មាន​ប្រសា​​​សន៍​ថា “ជា​អកុសល​ កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារា​ទាំង​ពីរ​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​ដំណឹង​ល្អ​នោះគឺ​ថា កុមារា​ម្នាក់​​​ទៀត​កំពុង​មាន​ស្ថាន​ភាព​ប្រសើរ​ឡើង​ច្រើន​​ ហើយ​យើង​មាន​សុទិ​ដិ្ឋ​​និយម​ថា កុមារ​រូបនេះ​នឹង​ជា​សះស្បើយ​”។ នៅ​ក្នុង​ករណី​ទាំង​ពីរ​នេះ​ មាន់​ទា​នៅ​ទី​ធ្លា​ក្រោយ​ផ្ទះ​កំពុង​មាន​ជំងឺ​ជិត​ងាប់​នៅ​ជុំ​វិញ​ភូមិ​របស់​​​កុមារា​ទាំង​ពីរ​នាក់​នេះ​រយៈពេល​ពីរ​ ឬ​បី​សប្តាហ៍។​​​​មេរោគ​ H5N1 បាន​ឆ្លង​រាល​ដាល​យ៉ាង​លឿន​​​ពី​បក្សី​ទៅ​បក្សី​ផ្សេង​ទៀត​ ដែល​ជា​ទូ​ទៅ​អាច​​​មាន​ជីវិតរស់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ហើយ​ការ​​ឆ្លង​ទៅ​មនុស្ស​មិន​សូវ​កើត​មាន​ទេ​ ប៉ុន្តែ​បើ​ឆ្លង​វា​តែ​ង​តែ​មាន​គ្រោះ​ថ្នាក់ខំ្លា​ង​ដល់​អាយុ​ជីវិត​​​។ ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខ​ភាព​​ពិភពលោក​បាន​ឲ្យ​ដឹង​ថា “កុមារា​  បាន​ជួយ​ធ្វើ​មាន់​និង​ទា​ងាប់​​សម្រាប់​ធ្វើ​ម្ហូប​ ហើយ​បាន​ទទួល​ទាន​សាច់​មាន់ទា​ ទាំងនោះ​”។ ទោះ​បី​ជា​មាន​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​តាម​​​វិទ្យុ​ជា​ច្រើន​បាន​បង្កើន​ការ​យល់​ដឹង​អំពី​គ្រោះ​​​ថ្នាក់​នៃ​ការ​ឆ្លង​មេ​រោគគ្រុន​ផ្តាសាយ​បក្សី​​ H5N1 ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​នៅ​ទី​ជន​បទក៏ដោយ ក៏​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅ​តែ​បន្ត​កើត​មានលើ​មាន់​ទា​​ដោយ​គ្មាន​ការ​រាយ​​ការណ៍​ ខណៈ​ដែល​កសិ​ករ​​​តែង​តែ​និយាយ​ថា ពួក​គាត់​ក្រី​ក្រ​ពេក​មិន​ចង់​​ឲ្យ​គេ​​​យក​មាន់​ទា​របស់​ពួក​គាត់​ទៅ​សម្លាប់​ចោល​យ៉ាង​ច្រើន​នោះ​ទេ​។​ ការ​សម្លាប់​មាន់​ទា​ចោល​​​​​នេះ​គឺ​ជា​វិធី​ធម្មតា​មួយ​ ប្រសិន​បើ​គេ​រក​ឃើញ​​​មេរោគ​ផ្តាសាយ​បក្សី​ H5N1 ។ នៅ​ឆ្នាំ​២០១៣​ គេ​បាន​រាយ​ការណ៍​ថា មាន​​​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​នេះ​មកមនុស្ស​​ចំនួន​២៦ករណី​ ក្នុង​នោះ​មនុស្ស​​១២​នាក់​បាន​ស្លាប់​ ដែលបាន​ធ្វើ​ឲ្យ​ឆ្នាំ​មុន​ជា​ឆ្នាំ​អាក្រក​់​​​បំផុត​ចាប់​តាំង​ពី​មេ​រោគ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​លើក​ដំបូង​លើ​មាន់​ទា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៤​៕​កុកទៀន

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាសម្ពោធ​​​អាគារស្រាវជ្រាវក្នុ​​​ង​​​​​​តំ​​​បន់​​​​ថ្មីមួយ​នៅ​​​ក្នុ​​​ង​​​រាជ​​​​​​ធា​​​​​​នី​​​ភ្នំ​​​ពេញ​​​​​ថ្ងៃនេះ​

ស្ថានទូត​បារំាង​បាន​​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​​កម្ពុជា​​ថ្ងៃ​នេះ​​នឹង​​​សម្ពោធ​​អាគារ​ស្រាវ​ជ្រាវ​ថ្មី​មួយ​នៅ​ក្នុង​រាជធានីភ្នំពេញ​ ដែល​នឹង​ប្រមូល​ផ្ដុំ​​អ្នក​វិទ្យាសាស្ត្រ​​ជាតិ​ និង​អន្តរជាតិ​​ដើម្បី​ធ្វើ​ការស្រាវ​​​​​​​​​ជ្រាវ​​​​​ជំងឺ​ឆ្លង ​​​ដែល​​​កំ​ពុង​កើត​មា​​​ន​​​​ឡើង​។ លោក​ នីកូឡាស បូឌូអុីន (Nicolas Baudouin) លេខាធិការ​ទី១​នៅ​ស្ថានទូត​បារំាង​​ បាន​​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​​សកម្ម​ភាពនៅក្នុង​ប្រទេស​កម្ពុជា(Active in Cambodia)​​​​​​រយ​​​ៈ​​​​​​ពេល​ជាង​៦០ឆ្នាំ​​​ ​​​​​​ដែល​​​ជា​​​អាគារ​ស្រាវ​​ជ្រាវ​ថ្មី​របស់វិទ្យា​​​ស្ថាន​ប៉ាស្ទ័រ នឹង​​ផ្ដោត​លើ​ការស្រាវ​​​​​​ជ្រាវ​​​​ជំងឺ​ឆ្លងដែល​​​កំពុ​ង​កើត​​​​​​ឡើង​​​​​​​​​ជា​​​​​​ញឹក​​​ញាប់​​​ ​ដូចជា​​ជំងឺ​ផ្ដា​សាយ​​បក្សី ឬ​ H5N1។ លោក​  បូឌូអុីន​ បាន​ឲ្យ​ដឹង​ថា “វិទ្យាស្ថាន​ប៉ាស្ទ័រ​មិន​មែន​​ថ្មី​នៅ​ទីនេះ​ទេ​ ពួ​​​ក​​​គេ​​មាន​សកម្ម​ភាព​ក្នុង​​ការ​​កម្ចាត់​ជំងឺ​ឆ្លង មាន​ឱសថ​​​ច្រើន​​ឆ្នាំ​​មកហើយ ហើយ​មជ្ឈ​​​មណ្ឌល​​​​នេះ​​នឹង​ជួយ​បង្កើត​​កា​រត្រួត​ពិនិត្យ​ក្នុង​តំបន់”។ បន្ទាប់ពី​ការ​​​សម្ពោធ​​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹងធ្វើ​សិក្ខាសាលា​រយៈ​ពេល​​ពីរ​ថ្ងៃ​ដែលនឹ​ងមាន​ការ​ចូល​រួម​ពី​សំណាក់​​លោកស្រី​ ប៉ារេ ស៊ីនូសស៊ី (Barre-Sinoussi)ពាន​រង្វន់​​ណូបែល​ដែល​បាន​​ធ្វើ​ការ​​ស្រាវជ្រាវ​ច្រើន​​អំពី​ជំងឺ​អេដស៍​​ដោយ​មាន​ជំ​​​នួ​​​យ​​​​​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ព្រម​ទាំង​​ជំនាញ​ការ​​ល្បីៗ​ផ្សេង​ទៀត​មក​ពី​ប្រទេស​ចិន​ ហុងកុង​ កូរ៉េ បារាំង​ និង​អង្គការ​​សុខភាពពិភពលោក​។ ស្ថានទូត​បារំាង​បាន​លើ​កឡើ​ងនៅក្នុ​ង​សេចក្ដី​​​​ថ្លែង​ការ​ណ៍​មួយ​កាលពី​ម្សិលមិញ​ថា “ការ​ពិភាក្សា​តុ​មូល​មួយ​​រៀប​ចំ​ឡើង​​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ នៅ​សាកល​វិទ្យាល័យ​វិទ្យា​​​សាស្ត្រ​​​​សុខាភិបាល​នឹង​​ផ្ដល់​ឲ្យ​និស្សិត​កម្ពុជា​នូវ​ឱកាស​​​ជជែក​​អំពី​បញ្ហា​​និង​ការ​ប្រឈម​​ក្នុង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​” ជាពិសេស​ស្ដី​ពី​ជំងឺ​អេដស៍៕ ប៊ុននី

​​​ប្រទេស​​​កម្ពុជា​​​​​​​​​ចាត់​​​វិធាន​​​ការ​​​បាន​​​ល្អ​​​បំផុត​​​​​​​​​ក្នុង​​​ការ​​​​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​

ក្រុម​​​​អ្នក​ជំនាញ​បាន​និយាយ​កាល​​ពីថ្ងៃ​សុក្រ​ នៅពេល​បិទ​សន្និ​សីទ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​​​​រាជធានី​​​​ភ្នំពេញ​ស្តី​ពី​​ចំណាក​ស្រុក​មិន​ទៀង​ទាត់​ និង​ការ​ជួញ​ដូរ​មនុស្សថា ប្រទេស​​​កម្ពុជា​បាន​​​​​​​ផ្តល់​​​​​​​​​​ជា​​​គំរូ​​​​​​​សម្រាប់​​​​​​ការ​​​អនុវត្ត​​​ដ៏​​​ល្អ​បំផុត​នៅ​​​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​សម្រាប់​​​​​អនុ​​​សញ្ញា​​​​អាស៊ាន​នៅពេល​ខាង​មុខ​នេះ​​​​ ​​​សម្រាប់​​​ប្រឆាំង​​​​នឹងការ​ជួញ​ដូរ​មនុស្ស​។ លោកស្រី អាណែត លីដ  (Annette Lyth) នាយក​គម្រោង​ប្រចាំតំបន់​នៃ​គម្រោង​អន្ត​រ ទីភ្នាក់​​ងារ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ការ​ជួញ​ដូរ​មនុស្ស​ (UNIAP) បាន​មាន​ប្រសាសន៍​ថា តំបន់​អាស៊ាន​ គឺជា​គោល​ដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅ ​​​ និង​ប្រភព​​​​នៃ​មនុស្ស​ដែល​ត្រូវ​​​គេ​ជួញ​ដូរ​ធំៗ​នៅ​លើ​ពិភព​​លោក​ ហើយ​​កាល​ពី​ឆ្នាំ​២០១២​មាន​សេចក្តី​រាយការណ៍​ថា មាន​ការ​ជួញ​ដូរ​មនុស្ស​ចំនួន​​៩៥៩​ករណី​តែ​នៅកម្ពុជា​មួយ​ប៉ុណ្ណោះ​ និង​មាន​៣៦៤​ករណី​នៅ​ភូមា​ ៨៨៣​នៅ​វៀត​​ ណាម​ ៥៩៤​នៅ​ថៃ​ និង​១៩៣​នៅ​ឡាវ​។ លោក​ស្រី លីដ បានមាន​ប្រសាសន៍ថា “ទាំ​ងនេះគឺជា​ករណីដែល​ត្រូវ​បាន​រាយ​ការណ៍​ ហើយ​ករណី​​​ភាគ​​​​ច្រើន​​មិន​ត្រូវ​បាន​រាយការណ៍​​​​ទេ​ និងមិន​មាន​ការ​ប៉ាន់​ប្រមាណ​ដែល​គួរ​ឲ្យជឿ​ទុក​ចិត្ត​បាន​ឡើយ​”។ លោក​ស្រី​បានមាន​ប្រសាសន៍​ថា “  ឥឡូវ​នេះ​​​​យើង​កំពុង​​ផ្តោត​លើការ​អប់​រំ​​​​ប្រជា​​​ពល​​​រដ្ឋ​​​​​ ប៉ុន្តែ យើង​ក៏​យល់​ដែរ​ថា ការ​​​យល់​​​​ដឹង​​​អំ​ពី​គ្រោះ​ថ្នាក់​​​​មិន​អាច​រារាំង​ពួក​គេ​មិន​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ ឬ​​​​​យូរ​ៗ​ម្តង​នោះ​បាន​ទេ​”។ លោក​ស្រី​ ឃីន ម្យែតឈីត(Khine Myat Chit) មន្ត្រី​ជាន់​ខ្ពស់​នៅ​​ផ្នែក​​សហ​ប្រតិបត្តិ ការសន្តិសុខ​​នៅ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាស៊ាន​បាន​មាន​ប្រសាសន៍​​​​ថា អនុសញ្ញា​អាសា៊ន​ស្តី ពីការ​ជួញ​ដូរ​មនុស្ស​នេះនឹង​ត្រូវ​អនុម័ត​​​​មុន​ដំណាច់​ឆ្នាំ​២០១៥​ ហើយ​ប្រទេស​កម្ពុជា​បាន​ផ្តល់​គំរូ​​សម្រាប់​អនុវត្ត​​មួយ​ចំនួន​​។ លោកស្រីបានមាន​ប្រសាសន៍ថា “ នៅ​ប្រទេស​កម្ពុជា​ នៅពេល​ជួយ​សង្គ្រោះ​ និង​រក​ឃើញ​ជន​រងគ្រោះ​ណា​ម្នាក់​ និង​នៅ​មុន​ពេល​ចាប់​ផ្តើម​កាត់​ទោស​ជន​ល្មើស​ ជន​រង​គ្រោះ​អាច​វិល​ត្រឡប់​ពី​មណ្ឌល​ដែល​ពួក​គេ​ស្នាក់​នៅ​ទៅ​ផ្ទះ​របស់ខ្លួន​វិញ​បាន​។ នេះគឺ​ជា​​​​ការ​​​រៀបចំដ៏​សំខាន់​ណាស់​”។ លោក​ស្រី​ ឃីន បានមាន​ប្រសាសន៍​ថា នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ជាទូទៅ​ជន​រងគ្រោះ​ត្រូវ​ស្នាក់​នៅ​មណ្ឌល​រហូត​ដល់​តុលាការ​​បើ​សវនាការ​រឿង​ក្តី​របស់​ពួក​គេ​ ហើយ​កា​រ​ស្នាក់​នៅ​ក្នុង​មណ្ឌល​បែប​នេះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ដូច​ជា​ត្រូ​វគេ​បង្ខាំង​ទុក​ និង​រារាំង​ដល់ការ​ស្តារ​នីតិ​សម្បទា​របស់​ពួកគេ​។ លោកស្រីបាន​មាន​ប្រសាសន៍​ថា “ យើង​សូម​កោត​សរសើរ​កម្ពុជា​ចំពោះការ​ផ្តល់​ជំនួ​យ​ដល់​ជន​រងគ្រោះ​​។ ការ​ផ្តល់​ជំនួយ​នឹង​​​​មាន​​​ចែង​​​​នៅ​ក្នុង​អនុសញ្ញា​នេះ​”។ លោកស្រី​បាន​មាន​ប្រសាសន៍ថា អំពើ​ពុក​រលួយ​នៅតែ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​​បញ្ហា​សំខាន់ៗ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​ពាក់​ព័ន្ធ​នឹង​ការ​​បង្ក្រាប​អ្នក​ជួញ​ដូរ​មនុស្ស​​។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ ប្រទេស ​កម្ពុជា​មិនមែន​ជា​ករណី​​​លើ​កលែង​ទេ​។ នៅ​ពេល​ដែលមាន​ការ​ជួញ​ដូរ​មនុស្ស​ អំពើ​ពុក​រលួយ​គឺជា​បញ្ហា​ប្រឈម​ដ៏ធំ​។ នៅតាម​ព្រំដែន​ យើង​ឃើញ​រថយន្ត​ក្រុង​ដឹក​មនុស្ស​​​​ពេញៗ​​​ឆ្លង​ព្រំដែន​។​​​​តើ​ពួក​គេ​អាច​ឆ្លង​ដែន​​ដោយ​ខ្លួន​ឯង​យ៉ាង​មេ៉ច​កើត​បើ​គ្មាន​មន្ត្រី​ពុក​រលួយ​នោះ​?”៕​​គឹមហឿន  

កម្ពុជា​នឹង​​ជួប​ប្រជុំ​ជាមួយ​ម៉ាឡេស៊ី​​​​អំពី​​​អនុស្ស​រណៈនៃការ​យោគយល់​ពាក់ព័ន្ធ​ស្ត្រីបម្រើការងារ​តាម​ផ្ទះ

ក្រសួង​ការ​ងារ​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា រដ្ឋាភិបាល​បាន​​ព្រមព្រៀង​​លើ​​សេចក្ដីព្រាង​ចុង​ក្រោយ​នៃ​អនុ​ស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ទាក់​ទង​ការ​បញ្ជូន​​ស្ត្រី​បម្រើការ​តាម​ផ្ទះ​ជន​ជាតិ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ ប៉ុន្តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ចុះ​ហត្ថ​លេ​ខា​​ លើ​កិច្ច​ព្រម​ព្រៀង​នោះ​នៅ​​ឡើយ​ទេ។ បន្ទាប់​ពី​មាន​របាយការណ៍​ពីការ​រំលោភ​បំពាន​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​ជន​ជាតិ​ខ្មែរ​ជា​បន្ត​បន្ទាប់មក​​ កាលពីឆ្នាំ​២០១១​ លោក​នាយក​​​រដ្ឋ​មន្ត្រី ហ៊ុន សែន​បាន​ចេញ​បម្រាម​ហាម​ឃាត់​មិន​ឲ្យ​បញ្ជូន​ពល​ករ​ចំណាក​ស្រុក​ខ្មែរ​ទៅ​បម្រើ​ការ​ជា​អ្នក​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ តាំងពីពេល​នោះ​មក ប្រទេស​ទាំង​ពីរ​​កំពុង​​ សិក្សា​លើ​អនុស្ស​រណៈនៃ​ការ​យោគ​យល់​គ្នានេះ​ដើម្បី​ផ្ដល់​ការ​ការ​ពារ​គ្រប់​គ្រាន់​ដល់​ស្ត្រី​បម្រើការងារ​តាម​ផ្ទះ​​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ដកបម្រាម​នេះ​ចេញវិញ​។ លោក អូស្មាន ហាសាន់ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​ថា “ ភាគី​កម្ពុជា​បាន​កែ​សម្រួល​ និង​ពិនិត្យ​មើល​ ហើយ​យើង​​បាន​បញ្ចប់​​កាល​ពីថ្ងៃ​ទី​២៤​ខែកុម្ភៈ” ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​លម្អិត​អំពី​​ចំណុចដែល​បាន​កែ​សម្រួលឡើយ​។ លោក ហាសាន់ បាន​បន្ថែម​ថា ឥឡូវ​នេះ​រដ្ឋាភិបាល​នឹង​រៀប​ចំកិច្ច​ប្រជុំមួយ​ជាមួយ​តំណាង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ពិភាក្សា​អំពី​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ។ យោង​តាម​លោកស្រី សាន អារុណរដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី​ បាន​ឲ្យ​ដឹង​ថា សេចក្ដីព្រាង​អនុស្សរណៈ​​នៃ​ការ​យោគ​យល់​ថ្មីនេះ​ចែង​ថា កម្មករ​ខ្មែរ​ទទួល​បាន​ប្រាក់​ឈ្នួល​​​​ទាប​​ កិច្ច​សន្យា​​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​​​មុន​​ពេល​ចេញដំណើរ​ ហើយ​ថា និយោ​ជក​​​ត្រូវ​​ធានា​រា៉ប់​រង​សុខ​ភាព​ ព្រម​ទាំង​​មាន​បន្ទប់​​ដេក​​ មាន​សុវត្ថិ​ភាព និង​​​​ដាច់​​​ដោយ​​​ឡែក​​​។ សេចក្ត​ីព្រាងច្បាប់​ដើម​ដែល​សរសេរ​ដោយ​ប្រទេស​ម៉ាឡេស៊ីនោះ​មិន​​​​មាន​​​​ធានា​​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារមូល​ដ្ឋាន​ឡើយ​។ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ចំណុច​ដែល​បាន​កែសម្រួល​ត្រឡប់ទៅវិញ ហើយ​​​​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​ម្តង​​​ទៀត​​កាលពីឆ្នាំមុន។ នៅ​ក្នុង​សេចក្ដីព្រាង​​​​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មុន​​​​ដែល​​​​ទើប​​​​កែសម្រួល​​​​នៅ​​​ពេល​​​នេះ​​​ ប្រទេស​​​​ម៉ាឡេ​ស៊ីបាន​ច្រាន​ចោល​​​ប្រហែល​​​៩០​​​ភាគរយ​​​នៃ​​​​​​ចំណុចដែល​​​​​​​ចែង​​​​​​អំពី​​​ការ​​​ធានា​សិទ្ធិ​របស់​ពល​ករ​ ហើយ​បាន​​​លុប​​​ចោល​​​​ផ្នែក​​​មួយ​​​ដែល​ចែងថា...