Tuesday, November 19, 2019
Home Authors Posts by hannah hawkins

hannah hawkins

41 POSTS 0 COMMENTS

គ្រូគង្វាល​​​ជន​​​ជាតិ​​​កូរ៉េ​​​ត្រូវបាន​​​ផ្តន្ទាទោស​​​ឱ្យ​​​ជាប់​​​ពន្ធនាគារ​​​១៤ឆ្នាំ

យោងតាមបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលម្នាក់បានឱ្យដឹងថា គ្រូគង្វាលជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីជាច្រើននាក់ដែលរស់នៅជាមួយគាត់នៅវិហារគ្រិស្តសាសនាមួយក្នុងក្រុងសៀមរាបនោះ  កាលពីម្សិលមិញត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ ជារយៈពេលជាប់ពន្ធនាគារដ៏យូរមិនធ្លាប់មានពីមុនមកចំពោះបទល្មើសបែបនេះ។ យោងតាមលោក រាម ច័ន្ទមុនី អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឱ្យដឹងថា ចៅក្រម សំ ប៊ុនពៅ បានកាត់ឱ្យលោក ផាក យូល (Park Youl) អាយុ៦៣ឆ្នាំជាប់ទោសពីបទទិញពេស្យាចារកុមារ  និងរំលោភអនីតិជនអាយុក្រោម១៥ឆ្នាំ។ លោក ផាក យូល ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន តាមការចោទប្រកាន់ថា គាត់បានរំលោភក្មេងស្រីប្រាំបួននាក់រយៈពេលជាច្រើនឆ្នាំ ហើយបានសូកប៉ាន់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេដូចជាឱ្យអង្ករប្រាក់និងម៉ូតូជាដើមជាថ្នូរនឹងការបំបិទមាត់។ លោក ខឹម វណ្ណដូ នាយកកម្មវិធីនៅអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការរួមភេទជាមួយកុមារដែលបានធ្វើការស៊ើបអង្កេតបឋមបានមានប្រសាសន៍ថា...

មន្ត្រី​រដ្ឋាភិបាល​​​ពាក់ព័ន្ធ​ករណី​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ដែល​​រសាត់​អណ្ដែត​​​នៅ​​អារ៉ាប៊ីសាអូឌីត

កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលមួយរូបបានទទួលស្គាល់ថា ក្រុមហ៊ុនជ្រើសរើសពលកររបស់លោកដែលពេលនេះលែងដំណើរការទៅហើយបានបញ្ជូននារីខ្មែរ ម្នាក់អាយុ១៦ឆ្នាំ ឱ្យទៅធ្វើការជាអ្នកជំនួយការមេផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីដែលនាងបានរសាត់អណ្ដែតអស់រយៈពេល១២ឆ្នាំ ហើយទីបំផុតវីដេអូបង្ហោះតាមហ្វេសប៊ុកអំពាវនាវសុំជំនួយដែលត្រូវគេចែករំលែកតៗគ្នាព្រោងព្រាតបាននាំឱ្យមានអន្តរាគមន៍បញ្ជូននាងត្រឡប់មកប្រទេសកម្ពុជា វិញនៅសប្ដាហ៍នេះ។ មន្ត្រីរូបនោះអះអាងថាខ្លួនមិនបានដឹងថានាងជាអនីតិជនទេនៅពេលនោះ ប៉ុន្តែអតីតបុគ្គលិកម្នាក់ដែលធ្លាប់បម្រើការងារឲ្យគាត់មានមន្ទិលលើការអះអាងនេះ  ចំណែកឯក្រសួងការងារលើកឡើងកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់មន្ត្រីរូបនេះគឺខុសច្បាប់។ នាង សុះ រទស់ អាយុ២៨ឆ្នាំបានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត មកដល់ប្រទេសកម្ពុជាវិញនៅសប្ដាហ៍នេះ ហើយនាងចោទប្រកាន់ថា ថៅកែរបស់នាងមិនព្រមបើកប្រាក់ខែឱ្យនាងឡើយ ហើយថែមទាំងរឹតបន្តឹងសេរីភាពរបស់នាងទៀត។ នាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ នៅពេលនាងត្រូវបានជ្រើសរើសកាលពីឆ្នាំ២០០៥ ដោយទីភ្នាក់ងារជ្រើសរើសពលករមួយដែលកាលនោះគ្រប់គ្រងដោយលោក អះម៉ាត់ យ៉ះយ៉ា ជាមេដឹកនាំម្នាក់ក្នុងសហគមន៍មូស្លីមចាម នៅប្រទេសកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច។ គ្រួសាររបស់នាងបានបាត់ទំនាក់ទំនងជាមួយនាងកាលពី១០ឆ្នាំមុន ហើយគិតថា...

សហរដ្ឋ​​​អាមេរិក​​​​​​​​ដាក់​​​ទណ្ឌកម្ម​​​​ទិដ្ឋាការ​​​លើប្រទេស​​​កម្ពុជា​​​ និង​​​ប្រទេស​​​ចំនួន​​​៣ផ្សេង​​​ទៀត​​​

យោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយរូបបានឱ្យដឹងថា  សហរដ្ឋអាមេរិកចាប់ផ្តើមដាក់ការរឹតបន្តឹងទិដ្ឋាការលើប្រទេសចំនួន៤រួមទាំងកម្ពុជាផង ដោយអនុវត្តច្បាប់ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្ម ពេលប្រទេសបដិសេធមិនព្រមទទួលយកពលរដ្ឋខ្លួនឯងដែលត្រូវបានចាត់ទុកថា រស់នៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់។ អ្នកនាំពាក្យក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកបានប្រាប់បណ្តាញសារព័ត៌មាន CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអំពីការផ្អាកទិដ្ឋាការនេះកាលពីព្រឹកម្សិលមិញ ហើយមន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានបញ្ជាក់ពីព័ត៌មាននេះតាមក្រោយនៅថ្ងៃដដែលនោះ។ មន្ត្រីសហរដ្ឋអាមេរិករូបនេះបានលើកឡើងថា "ក្រសួងការបរទេស បានទទួលការជូនដំណឹងពីក្រសួងការពារជាតិឱ្យផ្អាកទិដ្ឋាការ"។ ចំណាត់ការេនះកើតមានឡើងបន្ទាប់ពីមានការចរចាគ្នារាប់ខែរវាងសហរដ្ឋអាមេរិក និងកម្ពុជាពាក់ព័ន្ធកិច្ចព្រមព្រៀងឆ្នាំ២០០២ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកនិរទេសជនជាតិខ្មែរដែលត្រូវបានកាត់ឱ្យជាប់ទោសពីបទឧក្រិដ្ឋ។ មន្ត្រីដដែលនេះបានលើកឡើងបន្តែមថា គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើពលរដ្ឋខ្មែរទាំងអស់នឹងរងផលប៉ះពាល់ ឬយ៉ាងណានោះ ហើយព័ត៌មានលម្អិតអំពីការរឹតបន្តឹងនេះមិនទាន់ចេញនោះទេរហូតទាល់តែសហរដ្ឋអាមេរិកជូនដំណឹងដល់រដ្ឋាភិបាលពាក់ព័ន្ធចប់សព្វគ្រប់សិន។ មន្ត្រីនិយាយក្នុងលក្ខខណ្ឌអនាមិករូបនេះបានថ្លែងថា "ព័ត៌មានលម្អិតជាក់លាក់មិនទាន់ចេញទេ រហូតទាល់តែការពិភាក្សាជាមួយរដ្ឋាភិបាលដែលរងផលប៉ះពាល់ចប់សព្វគ្រប់សិន"។ នៅក្នុងអីុម៉េលមួយកាលពីយប់មិញ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូបបានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានជាក់លាក់នោះឡើយ ប៉ុន្តែ បានលើកឡើងថា ការផ្អាកទិដ្ឋាការ "ប្រហែលរួមមានប្រភេទអ្នកដាក់ពាក្យសុំទិដ្ឋាការដែលកំណត់ដោយក្រសួងនេះតាមប្រទេសមួយៗ"។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា "ការរឹតបន្តឹងទិដ្ឋាការទាំងនេះមិនប៉ះពាល់ដល់សេវាកុងសុ៊ុលផ្សេងៗទៀតដែលផ្តល់ឱ្យនោះឡើយ ដោយការវិនិច្ឆ័យពាក្យសុំរបស់បុគ្គលនីមួយៗមិនរាប់បញ្ចូលនៅក្នុងការរឹតបន្តឹងនេះទេ"។ ប្រទេសទាំង៤នេះដែលក៏រួមមានប្រទេស អេរីត្រេ ហ្គីណេ និង សៀរ៉ាឡេអូន ផងដែរគឺស្ថិតនៅក្នុងបញ្ជីនៃប្រទេសជាច្រើនដែលសហរដ្ឋអាមេរិកចាត់ទុកថា មិនសហការក្នុងការទទួលយកពលរដ្ឋខ្លួនឯងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន CNN ។ គេមិនច្បាស់ទេថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិកជ្រើសរើសប្រទេសទាំងនេះជាគោលដៅរឹតបន្តឹង។ សេចក្តីរាយការណ៍ព័ត៌មាននេះថា "ខណៈសហរដ្ឋអាមេរិក ជាធម្មតាមានបញ្ជីនៃប្រទេសដែលចាត់ទុកថា មិនសហការនោះ មានតែប្រទេសពីរប៉ុណ្ណោះដែលទទួលរងទណ្ឌកម្មនាពេលកន្លងមកក្រោមច្បាប់នេះ គឺប្រទេស ហ្គីយ៉ាន នៅក្នុងឆ្នាំ២០០១ និងប្រទេស ហ្គំប៊ី នៅក្នុងឆ្នាំ ២០១៦"។...

នគរ​បាល​​បញ្ចេញ​​​ស្ថិតិ​​​​​ករណី​​​ចាប់រំលោភ​ទាប​​​​​ទំនង​ជា​ដោយសារ​ខ្លាច​ប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​ខ្លួន​

កាលពីម្សិលមិញ នគរបាលជាតិបានបញ្ចេញតួលេខបទល្មើសសម្រាប់ឆមាសទី១ដើមឆ្នាំនេះ ក្នុងនោះការចាប់រំលោភដែលបានរាយការណ៍មានតែ១២៦ករណី និងការបៀតបៀនផ្លូវភេទមាន៣៦ករណីនៅទូទាំងប្រទេស ហើយប្រធានអង្គការសិទ្ធិស្ត្រីមួយរូបបានលើកឡើងថា តួលេខនេះទំនងជាកើនឡើងដោយសារករណីបៀតបៀនផ្លូវភេទ។ លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពពិតទំនងជាធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់។ លោកស្រីថ្លែងថា "ខ្ញុំយល់ថាតួលេខដែលនគរបាលបានរាយការណ៍មិនត្រឹមត្រូវទេ ព្រោះមានករណីជាច្រើនទៀតមិនត្រូវបានរាយការណ៍ដែលយើងមិនបានដឹង និងគ្មានប្រព័ន្ធសម្រាប់តាមដានរឿងនេះ"។ លោកស្រីបានគូសបញ្ជាក់ថា ករណីចាប់រំលោភមិនត្រូវបានជនរងគ្រោះរាយការណ៍អស់ដោយសារហេតុផលចម្បងពីរគឺ ទី១ ជនរងគ្រោះខ្លាចខូចកេរ្តិ៍ឈ្មោះ ទី២ ជនរងគ្រោះមិនជឿទុកចិត្តលើអាជ្ញាធរ។ លោកស្រីបានបន្តថា "ពួកគាត់ស្ទាក់ស្ទើរក្នុងការរកយុត្តិធម៌តាមផ្លូវតុលាការ។ ពួកគាត់យល់ថា ជនសង្ស័យនឹងក្លាយជាជនរងគ្រោះ...

​​ស្ថាន​ទូត​​​​​កម្ពុជា​​ប្រចាំ​​​នៅ​ប្រទេស​​ម៉ាឡេស៊ី​ខ​្វះ​ថវិកា​​​​​​​​​​បញ្ជូន​​ពល​ករ​​​​​ខុស​ច្បាប់​ត្រឡប់​មក​ស្រុក​វិញ​

មន្ត្រីមួយរូបនៅស្ថានទូតកម្ពុជា ប្រចាំទីក្រុងគូឡាឡាំពួ បានលើកឡើងកាលពីម្សិលមិញថា ដោយសារមានប្រជាពលរដ្ឋខ្មែរកាន់តែច្រើនស្វែងរកជំនួយឧបត្ថម្ភ និងការជ្រកកោនស្រពេលអាជ្ញាធរម៉ាឡេស៊ី កំពុងធ្វើការបង្ក្រាបលើពលករចំណាកស្រុកខុសច្បាប់ ថវិការបស់ស្ថានទូតមិនគ្រប់គ្រាន់សម្រាប់បញ្ជូនពួកគាត់ត្រឡប់មកស្រុកវិញទេ។ លោក នូ ប៊ុណ្ណារ៉ា មន្ត្រីទទួលបន្ទុកកិច្ចការការងារប្រចាំស្ថានទូតកម្ពុជាមានប្រសាសន៍ថា " មកពាសពេញហ្នឹង ហើយមកអត់ទាំងមានលុយជួយខ្លួនឯងផង"។ លោកថា ពលករខ្លះបានចាញ់បោកមេខ្យល់នៅព្រំដែន ហើយមិនបានធ្វើលិខិតស្នាមផ្លូវច្បាប់ទេ។ លោកថ្លែង "វាពិបាកនឹងជួយ"។ មន្ត្រីដដែលប្រាប់ថា ពេលនេះស្ថានទូតបានអំពាវនាវសុំការឧបត្ថម្ភគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលនានានៅប្រទេសម៉ាឡេស៊ី ដើម្បីបញ្ជូនពលករទាំងនោះត្រឡប់មកស្រុកវិញ។ លោកគូសបញ្ជាក់ថា "យើងគ្មានលទ្ធភាពចេញថ្លៃចំណាយទាំងស្រុងទេ។ វាច្រើនណាស់ ដូចជាថ្លៃសំបុត្រយន្តហោះ ចំណីអាហារ និងថ្លៃធ្វើដំណើរផ្សេងៗនៅក្នុងស្រុកជាដើម"។ លោកបានបន្ថែមថា...

ពលករ​ចំណាកស្រុក​​​យ៉ាង​ច្រើន​សម្រុក​ទៅ​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​​

កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ អ្នកទាំងនេះបានផ្អើលនាំគ្នាទៅកាន់នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើលិខិតឆ្លងដែន។ ការកើនឡើងយ៉ាងគំហុកនូវចំនួនអ្នកទៅធ្វើលិខិតឆ្លងដែននេះកើតមានឡើងក្រោយពីច្បាប់ថ្មីៗត្រូវបានអនុម័តនៅក្នុងប្រទេសថៃ នាំឱ្យប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ដែលធ្វើការនៅទីនោះដោយគ្មានលិខិតស្នាមត្រឹមត្រូវ រត់ភៀសខ្លួនមកស្រុកវិញក្នុងរយៈពេលពីរសប្ដាហ៍មកនេះ។ អ្នកទាំងនេះស្ថិតក្នុងចំនួនពលករខ្មែររាប់ាន់នាក់ដែលភៀសខ្លួនពីប្រទេសថៃ។ ពួកគាត់បានអង្គុយលើដី ខណៈពេលពួកគាត់រង់ចាំគេហៅឈ្មោះរបស់ខ្លួន  ឬឈរផ្តុំគ្នាដោយគ្មានរបៀបរៀបរយនៅខាងក្រៅបន្ទប់ធ្វើលិខិតស្នាម។ លោក កុយ កែម អាយុ២៨ឆ្នាំ ជាកម្មករសំណង់ដែលធ្វើការនៅខេត្តភាគអាគ្នេយ៍ឈុនប៊ូរី (Chonburi) ប្រទេសថៃនិយាយថា គាត់បានធ្វើដំណើរពីខេត្តបន្ទាយមានជ័យ មកដល់កន្លែងធ្វើលិខិតឆ្លងដែនេនះនៅម៉ោងប្រហែល៨ព្រឹក ហើយបានដាក់ពាក្យស្នើសុំនៅពេលថ្ងៃត្រង់។ បុរសរូបនេះនិយាយថា គាត់បានភៀសខ្លួនពីប្រទេសថៃ ជាមួយពលករខ្មែរប្រាំពីរនាក់ទៀតកាលពីប្រាំថ្ងៃមុន បន្ទាប់ពីថៅកែរបស់គាត់ប្រាប់ពួកគាត់ថា...

ការ​យល់ច្រឡំ​ធ្វើ​ឱ្យ​ពល​ករ​​​​ចំណាក​​​​ស្រុក​ទាំង​ស្របច្បាប់ និង​​​​ខុស​ច្បាប់​​​ភៀស​ខ្លួន​​ចេញពី​​ថៃ​

ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។ កាលពីចុងខែមុន ប្រទេសថៃ បានអនុម័តច្បាប់ថ្មីៗ ដោយដាក់ទោសទណ្ឌកាន់តែធ្ងន់ធ្ងរជាងមុនចំពោះជនបរទេសណាដែលធ្វើការនៅក្នុងប្រទេសនេះដោយខុសច្បាប់ ព្រមទាំងថៅកែដែលជួលពួកគេផងដែរ ជាហេតុនាំឱ្យមានការភ័យស្លន់ស្លោ និងការភៀសខ្លួនភ្លូកទឹកភ្លូកដី ស្របពេលអាជ្ញាធរបានចាប់ផ្ដើមចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់បញ្ជូនទៅប្រទេសរបស់ពួកគេវិញ។ ដោយព្យាយាមធ្វើឲ្យស្ថានភាពចលាចលនេះស្ងប់ស្ងាត់ទៅវិញ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលថៃបានប្រកាសរយៈពេលអនុគ្រោះ១២០ថ្ងៃ មុនពេលប្រកាសពន្យារពេលបន្ថែមទៀតកាលពីម្សិលមិញ។ លោក គីសាណា ផាតាណាឆារឿន (Kissana Phatanacharoen) អនុប្រធានអ្នកនាំពាក្យនគរបាលជាតិថៃបានលើកឡើងថា រយៈពេលអនុគ្រោះនេះទំនងជាបន្តរហូតដល់ "ពេលណាមួយនៅឆ្នាំក្រោយ" ហើយបញ្ជាក់ថា...

ការធ្វើ​​​កូដ​​​កម្ម​​​របស់​​​កម្មករ​​​បង្ហាញ​​​ពី​​​កង្វល់​​​ពាក់​​​ព័ន្ធ​​​​​​សហជីព​​​នៅ​​​រោង​​​ចក្រ​​​

កម្មករកាត់ដេរដែលនាំគ្នាធ្វើកូដកម្មយ៉ាងតិច១.០០០នាក់បានដាក់ញត្តិទៅកាន់ក្រសួងការងារកាលពីម្សិលមិញ ដោយស្នើសុំឲ្យក្រសួងជួយធ្វើអន្តរាគមន៍នៅក្នុងការព្យួរការងារកម្មករចំនួន១១នាក់ ក្នុងនោះមាន១០នាក់អះអាងថា ពួកគេត្រូវបានរើសអើងដោយសារជាសកម្មជនរបស់សហជីពក្នុងស្រុក។ ក្នុងរឿងដាច់ដោយឡែកមួយទៀត ពួកគេក៏បានអះអាងផងដែរថា ពួកគេត្រូវបានបង្ខំឲ្យចូលរួមជាមួយសហជីពមួយគាំទ្រដោយរដ្ឋាភិបាលដែលបាន និងកំពុងកាត់ថ្លៃចូលជាសមាជិកពីប្រាក់ខែរបស់អ្នកដែលមិនមែនជាសមាជិកផ្លូវការ នេះបើយោងតាមការលើកឡើងរបស់កម្មករ និងសហជីពឯករាជ្យមួយ។ កម្មករមកពីរោងចក្រ សោតលេន(Southland) ្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដំបូងឡើយបានធ្វើកូដកម្មនៅថ្ងៃសុក្រ ពាក់ព័ន្ធការទទួលបានថ្ងៃឈប់សម្រាកទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានបន្តធ្វើកូដកម្មទៀតនៅថ្ងៃពុធ ពេលមានព័ត៌មានការផ្ទុះឡើងថា មានការព្យួរការងារ។ លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) បានលើកឡើងថា កម្មករប្រហែល១.០០០នាក់បានចុះហត្ថលេខាលើញត្តិនេះទាមទារឲ្យក្រុមហ៊ុននេះ"ផ្តល់ការងារឲ្យសមាជិកសហជីពចំនួន១០នាក់វិញ រួមទាំងកម្មករម្នាក់ផង ហើយបញ្ឈប់ការរើសអើងកម្មករ និងការពារសិទ្ធិកម្មករ"។ ទោះជាយ៉ាងណា លោក ព្រាប មុន្នីសុវណ្ណ  មន្ត្រីនៅសហព័ន្ធសហជីពចលនាកម្មករនេះបានប៉ាន់ប្រមាណថា មានកម្មករប្រហែល៨០ទៅ៩០ភាគរយនៃកម្មករចំនួន២.០០០នាក់នៅរោងចក្រសោតលេនបានចុះហត្ថលេខាលើញត្តិនេះ។ អ្នកបញ្ជាទិញសំខាន់ៗរបស់រោងចក្រ សោតលេន មានក្រុមហ៊ុនសម្លៀកបំពាក់ Polo ក្រុមហ៊ុនសម្លៀកពាក់ Next Co និងក្រុមហ៊ុនសម្លៀកបំពាក់ American Eagle  ដែលមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានកាលពីម្សិលមិញ។ លោក មុន្នីសុវណ្ណ បានលើកឡើងថា ការធ្វើកូដកម្មក្នុងសប្តាហ៍នេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា សហព័ន្ធសហជីពកម្ពុជា (CUF) ដែលអះអាងថា កម្មករភាគច្រើននៅរោងចក្រសោតលេន គឺជាសមាជិករបស់ខ្លួននោះមិននៅខាងកម្មករទេ ដោយឡើងពីអវត្តមានរបស់សហជីពនេះអំឡុងពេលកើតមានជម្លោះ។ លោកបានថ្លែងថា...

កម្មករ​​​រាប់ពាន់​​​នាក់​​​​​​ធ្វើ​​​កូដកម្ម​​​​​តវ៉ា​​​​​ការ​​​ព្យួរ​​​ការ​​​ងារ​​​សកម្មជន​​​សហជីព

កាលពីម្សិលមិញ កម្មកររោងចក្រកាត់ដេរជិត២.០០០នាក់បានបន្តធ្វើកូដកម្មទាមទារប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាកទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ នៅពេលនិយោជកបានព្យួរការងារសកម្មជនសហជីព១០នាក់នៅរោងចក្រនេះ នេះបើតាមការលើកឡើងរបស់ពួកគេ។ លោក សៀង វិចិត្រ កម្មករម្នាក់ក្នុងចំណោមកម្មករដែលត្រូវបានព្យួរការងារនិយាយថា កូដកម្មបានចាប់ផ្ដើមនៅពេលរោងចក្រកាត់ដេរ សោតលេន (Southland) ស្ថិតនៅក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញបានបដិសេធការទាមទាររបស់កម្មករកាលពីព្រឹកថ្ងៃសុក្រដែលសុំឈប់សម្រាកពីរថ្ងៃ ដោយមានប្រាក់ឈ្នួល ដោយមិនចាំបាច់ប្រើថ្ងៃឈប់សម្រាកប្រចាំថ្ងៃរបស់ពួកគេ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពួកគេបានទៅបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ លោក សៀង វិចិត្រ បានថ្លែងថា បន្ទាប់ពីមានការច្រានចោលសំណើដំបូង កម្មករបានស្នើឱ្យក្រុមហ៊ុនកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំមួយថ្ងៃ និងកាត់៥០ភាគរយនៃប្រាក់ឈ្នួលក្នុងមួយថ្ងៃ។ លោកបានបន្ថែមថា ពួកគេមានគម្រោងត្រឡប់ចូលធ្វើការវិញកាលពីព្រឹកម្សិលមិញ ស្រាប់តែពេលនោះពួកគេបានឃើញសេចក្ដីជូនដំណឹងរបស់តុលាការបិទនៅលើច្រកទ្វារចូលរោងចក្រស្ដីពីការព្យួរការងារនេះ។ នៅក្នុងសេចក្ដីជូនដំណឹងនោះ លោក ហេង...

អ្នក​ឃ្លាំមើល​ការបោះឆ្នោត​​៖ការ​សង្កេត​ការណ៍​ផ្អែកលើ​គំរូ​មាន​ប្រសិទ្ធភាព​បំផុត​

អង្គការតម្លាភាពកម្ពុជាបានសន្យាធ្វើការវាយតម្លៃឱ្យបានឆាប់រហ័សពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត ឃុំ សង្កាត់នៅថ្ងៃអាទិត្យដោយការបញ្ជូនអ្នកសង្កេតការណ៍១.១០០នាក់ទូទាំងប្រទេសកម្ពុជា តាមទូក និងឧទ្ធម្ភាគចក្រក្នុងករណីចាំបាច់។ នៅសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា អង្គការ USAID បានបរិច្ចាគប្រាក់ជិត២០0.០០០ដុល្លារដើម្បីជួយដល់ប្រតិបត្តិការក្នុងថ្ងៃបោះឆ្នោតដែលក្នុងនោះ ការិយាល័យបោះឆ្នោតគំរូ៤១០កន្លែងក្នុងចំណោមការិយាល័យបោះឆ្នោត២២.១៤៨កន្លែងនឹងត្រូវសង្កេតការណ៍។ លោក ព្រាប កុល ថ្លែងថា គម្រោងគឺត្រូវ ធ្វើរបាយការណ៍ឱ្យបានឆាប់ជាងអង្គការដទៃទៀត ដោយធ្វើការវាយតម្លៃឱ្យបានទូលំទូលាយ។ លោកបានលើកឡើងថា ក្រុមអ្នកសង្កេតការណ៍នឹងត្រូវដាក់ពង្រាយទៅកាន់ "តំបន់កោះ តំបន់ដាច់ស្រយាល ពួកគេប្រហែលជាចាំបាច់ត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រ...ពួកគេប្រហែលជាជិះទូកទៅកាន់កោះជាដើម"។ លោក ព្រាប កុល បានមានប្រសាសន៍ថា អ្នកសង្កេតការណ៍ទាំង១.១០០នាក់ត្រូវឆ្លងកាត់ការសម្ភាស និងការពិនិត្យមើលប្រវត្តិយ៉ាងល្អិតល្អន់ដើម្បីធានាថា ពួកគេមិនជាប់ពាក់ព័ន្ធគណបក្សនយោបាយណាមួយ។អង្គការមិនមែនរដ្ឋាភិបាលប្រឆាំងអំពើពុករលួយក៏បានឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣ផងដែរ។ លោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធីជាន់ខ្ពស់នៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) ដែលបានចុះឈ្មោះអ្នកសង្កេតការណ៍ប្រហែល១៥.០០០នាក់  បានមានប្រសាសន៍ថា ខុមហ្វ្រែល នឹងរៀបរាប់សង្ខេប ប្រាប់សាធារណជនពីលទ្ធផលមួយចំនួនរបស់ខ្លួននៅថ្ងៃអាទិត្យ ថ្ងៃច័ន្ទ និងថ្ងៃអង្គារ ប៉ុន្តែរបាយការណ៍ចុងក្រោយរបស់ខ្លួននឹងមិនទាន់មានទេនៅរយៈពេលពីរខែទៀតក្រោយការបោះឆ្នោត។ លោក គឹម ឈន បានមានប្រសាសន៍ថា វាជាការសំខាន់ណាស់ក្នុងការដាក់មនុស្សនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ឬយ៉ាងហោចណាស់ក៏មានម្នាក់ដែររវាងការិយាល័យបោះឆ្នោតពីរ។ លោកបានថ្លែងថា...