Saturday, July 4, 2020
Home Authors Posts by hannah hawkins

hannah hawkins

41 POSTS 0 COMMENTS

នគរបាល​​​ចុះផ្អាក​​​វគ្គបណ្តុះបណ្តាល​​​​​​អ្នក​​​សង្កេតការណ៍​​​បោះឆ្នោត

កាលពីថ្ងៃសៅរ៍ នគរបាលនៅក្នុងខេត្តស្វាយរៀងបានចុះបិទវគ្គបណ្ដុះបណ្ដាលមួយសម្រាប់អ្នកសង្កេតការណ៍១៦នាក់ ដែលបានចុះឈ្មោះឃ្លាំមើលការបោះឆ្នោតឃុំ សង្កាត់នៅថ្ងៃអាទិត្យនេះ ដោយលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះមិនទទួលបានការអនុញ្ញាតពីអាជ្ញាធរឡើយ នេះបើយោងតាមការលើកឡើងរបស់អ្នករៀបចំម្នាក់។ លោក ម៉ៃ ទិត្យ អ្នកសម្របសម្រួលសហគមន៍មកពីសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះហៀបនឹងចាប់ផ្ដើមនៅផ្ទះមួយក្នុងឃុំអំពិល ស្រុករមាសហែក ស្រាប់តែពេលនោះនគរបាលឃុំបានមកដល់ ហើយបាននិយាយថា អង្គការរបស់លោកមិនមានការអនុញ្ញាតឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលនេះទេ។ វគ្គបណ្ដុះបណ្ដាលទី២សម្រាប់អ្នកសង្កេតការណ៍១៦នាក់ទៀតដែលគ្រោងធ្វើកាលពីម្សិលមិញក៏មិនបានធ្វើដែរ។ លោក ម៉ៃ ទិត្យ មានប្រសាសន៍ថា លោកបានជូនដំណឹងទៅលោកមេឃុំអំពីគម្រោងនេះ ហើយនគរបាលប្រហែលជាមានការយល់ច្រឡំអំពីខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលនេះ។ លោកបានថ្លែងថា "យើងអត់មានទាក់ទងនឹងនិន្នាការនយោបាយអីទេ តែគាត់មានគំនិតមួយថា យើងនឹងអាច...មកបង្រៀនទាក់ទងនឹងរឿងនយោបាយ"។ លោកបន្ថែមថា "យើងខំបង្ហាញនូវឯកសារដែលមានពាក់ព័ន្ធដូចជាមេរៀនដើម្បីសង្កេតការណ៍ហ្នឹង ក៏គាត់មិនព្រមស្តាប់យើងដែរ"។ លោកថ្លែងថា លោកបានពិភាក្សាជាមួយលោក សំ សំអុល អធិការនគរបាលស្រុក ដែលបានសួររកលិខិតអនុញ្ញាតពីថ្នាក់ស្រុក...

សហជីព​និយា​យ​ថា គួរ​​អនុញ្ញាត​​​ឱ្យ​​​កម្មករ​​រោងចក្រ​​​ឈប់សម្រាក​​ត្រឡប់​​ទៅ​​​​ស្រុក​ ដើម្បី​បោះឆ្នោត​

សហជីពចំនួនពីរក្នុងចំណោមសហជីពកម្មករកាត់ដេរធំៗបំផុតនៅក្នុងប្រទេសកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ ធ្វើយ៉ាងណាឲ្យរោងចក្រនានាអនុញ្ញាតឲ្យកម្មកររបស់ខ្លួនបានឈប់សម្រាកដោយមានបៀវត្សរ៍រយៈពេលបីថ្ងៃ និងផ្ដល់ប្រាក់បុរេប្រទាន (ប្រាក់បើកមុន) ខ្លះដល់ពួកគេសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតដើម្បីបោះឆ្នោតឃុំ សង្កាត់ ក្នុងពេលដ៏ខ្លីខាងមុខ។ ដោយមានចំនួនប្រមាណ៧០០.០០០នាក់នៅទូទាំងប្រទេស កម្មកររោងចក្រកាត់ដេរក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលបានចុះឈ្មោះបោះឆ្នោតជិត៨ភាគរយ គឺជាសំឡេងឆ្នោតដ៏សំខាន់មួយសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ ទោះជាយ៉ាងណា ពួកគេមួយចំនួនធំបានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ ហើយប្រសិនបើពួកគេចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ របស់ខ្លួននៅឯស្រុកកំណើត ពួកគេត្រូវធ្វើដំណើរត្រឡប់ទៅវិញដើម្បីចូលរួមការបោះឆ្នោត។ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ហៅកាត់ FTUWKC និងសម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ ហៅកាត់ CFTUWT បានចេញសេចក្ដីថ្លែងការណ៍ដូចគ្នាបេះបិទកាលពីយប់ថ្ងៃអង្គារ ស្នើសុំឱ្យក្រសួងការងារ "ជួយអន្តរាគមន៍ទៅនិយោជករោងចក្រ សហគ្រាសផ្ដល់ប្រាក់បុរេប្រទានដល់កម្មករ និយោជិតតាមបណ្ដាខេត្តឆ្ងាយៗ និងកំណត់ពេលវេលាឈប់សម្រាកសមស្រប ដើម្បីឱ្យកម្មករ និយោជិតបានទៅចូលរួមបោះឆ្នោត"។ សេចក្ដីថ្លែងការណ៍ដដែលក៏ស្នើឱ្យក្រសួង "សម្រួលដល់កម្មករនិយោជិតមានសិទ្ធិបោះឆ្នោតទាំងអស់គ្នាដែលរស់នៅតាមបណ្ដាខេត្តឆ្ងាយៗអាចមានលទ្ធភាពឈប់សម្រាកធ្វើដំណើរទៅចូលរួមបោះឆ្នោត"។ ការបោះឆ្នោតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ។ ទោះជាយ៉ាងណា សប្តាហ៍ធ្វើការតាមស្តង់ដារសម្រាប់កម្មករកាត់ដេរ គឺពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ហើយឱកាសឈប់សម្រាកសម្រាប់អ្នកដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយគឺមានតិចណាស់។ សូមបញ្ជាក់ថា កម្មករទទួលបានប្រាក់ខែគោល១៥៣ដុល្លារ។ លោកស្រី...

តុលាការ​​​ចោទប្រកាន់​​​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់ពីបទ​​​​​​ទិញ​​​ពេស្យាចារ​​​កុមារ​​​

យោងតាមនគរបាល និងអង្គការការពារកុមារដែលជាអង្គការមិនមែនរដ្ឋាភិបាលបានឱ្យដឹងថា បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទទិញពេស្យាចារកុមារបន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្សបានឆ្មក់ចូលអាផាតមិនដែលជននេះស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។ លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីបានមានប្រសាសន៍ ថា ការស៊ើបអង្កេតរយៈពេលជាច្រើនខែបានឈានទៅដល់ការចាប់ខ្លួន Clive Cressyអាយុ៦៩ឆ្នាំដែលតាមការអះអាងថា បានចំណាយប្រាក់ជាថ្នូរនឹងការរួមភេទជាមួយក្មេងស្រីបួននាក់។ យោងតាមលោក សំលៀង សិលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE) បានឱ្យដឹងថា ក្មេងស្រីទាំងបួននាក់នេះដែលមានអាយុ ១២ឆ្នាំ ១៣ឆ្នាំ ១៤ឆ្នាំ និង១៥ឆ្នាំត្រូវបានស្ត្រីម្នាក់ជាម្តាយមីងរបស់ពួកគេនាំយកមកឱ្យបុរសរូបនេះ។ ស្ត្រីរូបនេះ ក៏ត្រូវបានឃាត់ខ្លួន និងសាកសួរផងដែរកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា "ពិតណាស់ មានការរំលោភបៀតបៀនកេរ្តិ៍ខ្មាស និងការដោះដូរជាប្រាក់មែន"។ លោកបានបន្តថា "ក្មេងស្រីម្នាក់ក្នុងចំណោមនោះទទួលបានប្រាក់ជាថ្នូរនឹងការលក់ព្រហ្មចារី"។ លោកបានបន្ថែមថា អ្នកសមគំនិតក្នុងរឿងនេះទំនងជាទទួលបានប្រាក់យ៉ាងច្រើន។ លោក សំលៀង សិលា បានថ្លែងថាដំបូងជនជាតិអង់គ្លេសរូបនេះស្ថិតក្នុងការតាមដានរបស់អង្គការលោកកាលពីចុងឆ្នាំមុន បន្ទាប់ពីទទួលបានការផ្តល់ព័ត៌មាន។ លោកបានបន្ថែមថា អង្គការ APLE បានចាប់ផ្តើមធ្វើការស៊ើបអង្កេត...

វិហារដឹង​​​​​​ថា ​​​​​បព្វ​​​ជិត​​​​​​គ្រិស្ត​​​​​​​​​​​​​​​​​​​​​​ដែល​ជាប់​​​​​​ចោទបំពាន​​​​​​​​កុមារ​​​ ”​​​ចូលចិត្ត​​​​​​រួមភេទ​​​”

តំណាងវិហារកាតូលិកបាននិយាយកាលពីម្សិលមិញថា បព្វជិតជនជាតិហូឡង់ មួយរូបដែលត្រូវបានចាប់ខ្លួនក្នុងក្រុងសៀមរាប ពីបទថតរូបអាក្រាតក្មេងប្រុសរាប់ពាន់សន្លឹកនោះ បានប្រាប់ព្រឹទ្ធបូជាចារ្យ (bishop) មួយរូបក្នុងប្រទេសកំណើតរបស់ខ្លួនថាខ្លួន "ចូលចិត្តរួមភេទជាមួយក្មេងប្រុសមិនទាន់គ្រប់អាយុ"។ បព្វជិត អេវរ៉ាដ នីកូឡាស សារ៉ូត (Evrard-Nicolas Sarot) អាយុ៥៣ឆ្នាំត្រូវបានសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ ពីបទរក្សាទុក និងផលិតរូបអាសអាភាសកុមារ ហើយជាប់ចោទថាបានផ្ដល់ប្រាក់ពីរបីដុល្លារក្នុងម្នាក់ៗដល់ក្មេងប្រុស១៩នាក់ដែលសុទ្ធតែស្ថិតក្នុងអាយុក្រោម១៥ឆ្នាំឱ្យឈរថតរូបអាក្រាត។ លោក ឆាយ ហាក់ឡុង អនុប្រធានអង្គភាពប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា ក្មេងប្រុសរងគ្រោះ១៩នាក់ដែលទំនងជាស្ថិតក្នុងចំណោមរូបថតប្រហែល១.៣០០សន្លឹកនៅក្នុងកាមេរ៉ារបស់បព្វជិត សារ៉ូត នៅពេលចាប់ខ្លួន ត្រូវបាននគរបាលសាកសួរ។ លោកបានបន្តថា ជនរងគ្រោះដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណទាំងនេះក៏ទំនងក៏បានលេចមុខក្នុងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យរូបនេះផងដែរ។ ឥឡូវនេះមានការលេចឮថា បព្វជិត សារ៉ូត បានសារភាពប្រាប់សមាជិកជាន់ខ្ពស់ម្នាក់នៃវិហារកាតូលិកនេះថា ខ្លួនស្រឡាញ់ចូលចិត្តក្មេងប្រុសៗយ៉ាងខ្លាំង ខណៈពេលគាត់កំពុងហាត់រៀនដើម្បីបួសជាបព្វជិត។ យោងតាមវិហារកាតូលិកនេះបានឱ្យដឹងថា ទោះបីជាយ៉ាងនេះក្ដី ក៏គាត់នៅតែត្រូវបានបំបួសជាបព្វជិតនៅវិហារកាតូលិក Old Catholic Church of the Netherlands ក្នុងទីក្រុងគូឡេមបឺក (Culemborg) ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១៣ មុនពេលធ្វើជាបព្វជិតប្រចាំនៅអាកាសយានដ្ឋានAmsterdam Airport Schiphol ដែលជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំនៃប្រទេសហូឡង់។ យោងតាមសេចក្តីថ្លែងការណ៍មួយនៅក្នុងគេហទំព័ររបស់វិហារនេះចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា បូជាចារ្យ ដឺក ជែន ស្គូន (Dirk Jan Schoon) ប្រចាំទីក្រុងហាឡេម (Haarlem) ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើបព្វជិត សារ៉ូត "បានព្យួរតួនាទីរបស់គាត់ជាគ្រូគង្វាលប្រចាំនៅអាកាសយានដ្ឋាន Amsterdam Airport Schiphol...

ការធ្វើ​សវនកម្ម​គាំទ្រ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ប៉ុន្តែ​​មន្ទិល​នៅតែ​មាន​

ផ្ទុយពីបញ្ជីឈ្មោះបោះឆ្នោតអាណត្តិមុនៗដែលជាប្រភពមួយក្នុងចំណោមប្រភពធំៗនាំឲ្យមានការផ្ទុះកំហឹង និងភាពទោមនស្សបញ្ជីឈ្មោះបោះឆ្នោតថ្មីដែលបានបង្កើតឡើងសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខនេះបានឆ្លងផុតការធ្វើសវនកម្មហើយដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ ខណៈអ្នកធ្វើអត្ថាធិប្បាយនៅតែមានមន្ទិលថា តើប្រទេសកម្ពុជាពិតជាអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅថ្ងៃទី៤ខែមិថុនាបានមែនឬយ៉ាងណា។ កាលពីល្ងាចមិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានចេញរបាយការណ៍ពេញលេញពាក់ព័ន្ធបញ្ជីឈ្មោះបោះឆ្នោតដែលធ្វើថ្មីទាំងស្រុងឡើងវិញ បន្ទាប់ពីគណៈកម្មាធិការនេះបានចេញរបាយការណ៍សង្ខេបមួយអំឡុងសន្និសីទកាសែតកាលពីសប្តាហ៍មុន។ របាយការណ៍របស់ខុមហ្វ្រែលមានខ្លឹមសារដូច្នេះថា "សវនកម្មនេះបានរកឃើញថា ភាពត្រឹមត្រូវ និងជឿជាក់លើគុណភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ មានភាពត្រឹមត្រូវ និងច្បាស់លាស់ បើប្រៀបធៀបជាមួយបញ្ចីឈ្មោះពីមុនៗ"។ ខុមហ្វ្រេលបានផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតតាមរយៈការចុះស្ទាបស្ទង់មតិអ្នកបោះឆ្នោតពិតប្រាកដដោយផ្ទាល់។គណៈកម្មាធិការនេះបានស្ទាបស្ទង់មតិអ្នកបោះឆ្នោតចំនួន២.៦៩០នាក់នៅទូទាំងប្រទេសដើម្បីផ្ទៀងផ្ទាត់ព័ត៌មានលម្អិតរបស់ពួកទៅនឹងអ្វីដែលបានកត់ត្រាក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី។ របាយការណ៍នេះបានលើកឡើងបន្តថា៩៨ភាគរយនៃ ឈ្មោះដែលត្រូវបានជ្រើសរើសចោះៗពីបញ្ជីឈ្មោះឌីជីថលថ្មីត្រូវបានរកឃើញថា ត្រឹមត្រូវ បើធៀបទៅនឹងបញ្ជីឈ្មោះមុនដែលមានភាពត្រឹមត្រូវត្រឹមតែ៨១ភាគរយនោះ។ របាយការណ៍នេះបានលើកឡើងថា មាន៩៦,៨ភាគរយនៃទិន្នន័យដែលបានវិភាគបង្ហាញថា ឈ្មោះអ្នកបោះឆ្នោតគឺត្រឹមត្រូវ ៩៩,៧ភាគរយបង្ហាញអំពីភាពត្រឹមត្រូវនៃព័ត៌មានអំពីភេទរបស់អ្នកចុះឈ្មោះបោះឆ្នោត៩៦ភាគរយបង្ហាញថា ថ្ងៃខែឆ្នាំកំណើត របស់អ្នកបោះឆ្នោតត្រឹមត្រូវ និង៩៧ភាគរយជាកម្រិតនៃភាពត្រឹមត្រូវនៃព័ត៌មានអាសយដ្ឋានរបស់អ្នកផ្តល់ចម្លើយ។ សវនកម្មឆ្មាំ២០១៣ដែលធ្វើឡើងដោយអង្គការបោះឆ្នោតមិនមែនរដ្ឋាភិបាលចំនួនពីរផ្សេងទៀតបានរកឃើញថា មានឈ្មោះត្រឹមតែ៨៧,៣ភាគរយប៉ុណ្ណោះដែលត្រូវបានកត់ត្រាត្រឹមត្រូវនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមុន រីឯថ្ងៃខែឆ្នាំកំណើតវិញកត់ត្រាត្រឹមត្រូវបានត្រឹមតែ៦៣,៧ភាគរយប៉ុណ្ណោះ។ របាយការណ៍របស់ខុមហ្វ្រេលបានបន្តថា "គួរបញ្ជាក់ផងដែរថា ទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានកត់ត្រាទុកជាមួយនឹងកម្រិតនៃភាពត្រឹមត្រូវខ្ពស់ ដែលមានកម្រិតច្រើនជាង៩៣ភាគរយចំពោះអ្នកផ្តល់ចម្លើយម្នាក់ៗ"។ បញ្ជីឈ្មោះនេះដែលពីមុនកត់ត្រាដោយដៃនោះ ត្រូវបានរៀបចំឡើងវិញទាំងស្រុងកាលពីឆ្នាំមុន បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីភាពមិនប្រកតីដែលធ្វើឲ្យផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាសដែលគណបក្សសង្គ្រោះជាតិបានអះអាងថា ម្លេ៉ះខ្លួនឈ្នះគណបក្សប្រជាជនកម្ពុជាបាត់ទៅហើយ...

ក្រសួង​៖ រោងចក្រ​ដែល​ផ្ទុះ​ឡចំហាយ​កម្ដៅ​ទឹក​​​ ដំណើរ​ការ​ខុស​ច្បាប់​​

រោងចក្រកាត់ដេរមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សពីរនាក់បាត់បង់ជីវិតបន្ទាប់ពីឡចំហាយកម្ដៅទឹកមួយបានផ្ទុះកាលពីថ្ងៃសៅរ៍នោះ មិនបានបណ្ដុះបណ្ដាលបុគ្គលិកពីរបៀបដំណើរការឡម៉ាស៊ីននេះឲ្យបានត្រឹមត្រូវទេ ហើយក៏មិនបានចុះបញ្ជីរោងចក្រនេះដែរ ពីព្រោះអាជីវកម្មនេះជា "គម្រោងសាកល្បង" នេះបើយោងតាមសាច់ញាតិម្នាក់របស់ម្ចាស់រោងចក្របាននិយាយកាលពីម្សិលមិញ។ រោងចក្រដែលមានឈ្មោះថា សិប្បកម្ម ចាន់ សេងហេង ខាងលើនេះបានចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី០១ ខែមេសា ពោលគឺតែមួយសប្ដាហ៍ប៉ុណ្ណោះមុនហេតុការណ៍ផ្ទុះនេះ ដោយមិនទទួលបានលិខិតអនុញ្ញាតការផលិតពីក្រសួងឧស្សាហកម្ម និងសិប្បកម្មឡើយ នេះបើយោងតាមការលើកឡើងរបស់លោកស្រី លី ខេង ដែលកូនស្រី និងកូនប្រសារប្រុសរបស់គាត់ជាម្ចាស់រោងចក្រក្នុងបរិវេណតែមួយជាមួយនឹងសិប្បកម្មផលិតទឹកស៊ីអុីវរបស់លោកស្រីនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ អាជ្ញាធរ និងកម្មករនិយាយថា បុរសឈ្មោះ សឿន ផល អាយុ២៧ឆ្នាំដែលជាសន្តិសុខ និងស្ត្រីឈ្មោះ គង់...

ផ្ទុះ​ឡ​ចំហាយ​កម្ដៅ​ទឹក​​នៅ​រោង​​​​​ចក្រ​​​​​​​​​កាត់​ដេរ​ម​ួយទៀត បណ្ដាល​ឱ្យ​មនុស្ស​២នាក់​​​បាត់​​​បង់​​​ជីវិត

កម្មករពីរនាក់បានបាត់បង់ជីវិត និងបួននាក់ទៀតរងរបួស នៅពេលឡចំហាយកម្ដៅទឹកមួយបានផ្ទុះនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ពោលគឺមិនដល់ ៣សប្ដាហ៍ផងទេបន្ទាប់ពីគ្រោះថ្នាក់ផ្ទុះឡចំហាយកម្ដៅទឹកនៅរោងចក្រមួយទៀតបានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឱ្យប្រាំពីរនាក់ទៀតរងរបួស។ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ដីទីមានប្រសាសន៍ថា  ឡចំហាយកម្ដៅទឹកនៅរោងចក្រកាត់ដេរមិនបញ្ចេញឈ្មោះស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនេះ បានផ្ទុះនៅម៉ោង១១និង៥០នាទីព្រឹក បន្ទាប់ពីសន្តិសុខម្នាក់ឈ្មោះ សឿន ផល អាយុ២៧ឆ្នាំបានដុតអុសក្នុងចង្ក្រានឡច្រើនពេក។ លោកបន្ថែមថា ការផ្ទុះនេះបានបណ្ដាលឱ្យសន្តិសុខខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែង។ អ្នកបោសសម្អាតម្នាក់ទៀតនៅក្បែរនោះឈ្មោះ គង់ ផានី អាយុ៦១ឆ្នាំ បានស្លាប់មិនយូរប៉ុន្មានបន្ទាប់ពីទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកឯកម្មករបួននាក់ទៀតរងរបួសស្រាលដោយសារកម្ទេចកម្ទីហោះប៉ើងលើ។ នគរបាលបាននិយាយកាលពីម្សិលមិញថា អ្នកគ្រប់គ្រងឡចំហាយកម្តៅទឹកបានធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ដោយចាកចេញពីរោងចក្រនៅពេលអាហារថ្ងៃត្រង់ ហើយបានបាត់មុខចាប់តាំងពីពេលនោះ។ កាលពីម្សិលមិញ មួយភាគធំនៃអគាររោងចក្រនេះបានរងការខូចខាត ហើយពិដាន និងជញ្ជាំងមួយបានរងការបំផ្លាញទាំងស្រុង។ កម្មករមកពីរោងចក្រជាប់នោះបានដើរកាត់គំនរបែកបាក់ អំបែងកញ្ចក់ និងសម្ភារផ្សេងទៀតដែលរាយប៉ាយពេញបរិវេណរោងចក្រ។ លោក ឯម ភារី បានមានប្រសាសន៍ថា រោងចក្រទ្រង់ទ្រាយតូចដែលវិនិយោគរួមគ្នារវាងជនជាតិចិនម្នាក់ និងជនជាតិខ្មែរម្នាក់ហើយដែលភាគច្រើនបោះពុម្ព និងជ្រលក់ពណ៌សម្លៀកបំពាក់រួចជាស្រេចនេះ ទើបតែចាប់ផ្ដើមធ្វើប្រតិបត្តិការកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ លោកបានបន្ថែមថា...

​​ចំនួន​​​អ្នក​​​បោះ​​​ឆ្នោតជាង​​​ពាក់​​​កណ្តាល​​​​​​​ដែលត្រូវ​បាន​ស្ទាប​​​ស្ទង់​មតិ​ មិនទាន់​​​​​​ដឹង​​​​ថ្ងៃ​បោះឆ្នោត​

ខណៈពេលនៅសល់ត្រឹមតែពីរខែទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានោះ អ្នកដែលត្រូវបានសម្ភាសជាងពាក់កណ្តាលនៅក្នុងការស្ទាបស្ទង់មតិថ្មីមួយមិនដឹងថាថ្ងៃណា គឺជាថ្ងៃបោះឆ្នោតនេះឡើយ។ លទ្ធផលនេះត្រូវបានបញ្ចូលនៅក្នុងរបាយការណ៍មួយចេញកាលពីម្សិលមិញដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល)ដោយរៀបរាប់លម្អិតអំពីការសម្ភាសជាមួយអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយចំនួន២.៦៩០នាក់មកពី២៥ខេត្ត និងរាជធានី ចន្លោះខែធ្នូដល់ខែកុម្ភៈ។ យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសទាំងនោះ មាន៥៥,៨ភាគរយមិនដឹងថា ថ្ងៃណាជាថ្ងៃត្រូវបោះឆ្នោតឃុំសង្កាត់ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ខែមិថុនានោះឡើយ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងថា លោក "មិនបារម្ភទាល់តែសោះ" អំពីការដែលពលរដ្ឋនៅមិនទាន់បានដឹងថ្ងៃបោះឆ្នោតគ្រប់ៗគ្នានេះ ព្រោះអីគេទើបតែចាប់ផ្តើមផ្សព្វផ្សាយអំពីថ្ងៃបោះឆ្នោតនៅក្នុងខែនេះប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា "យើងផ្សព្វផ្សាយតាមហ្វេសប៊ុក គេហទំព័រ ទូរទស្សន៍វិទ្យុ ខិត្តប័ណ្ណ ផូស្ទ័រ និងមេក្រូចល័ត"និងប្រាប់ដោយផ្ទាល់មាត់។ លោកបានបន្ថែមទៀតថា "យ៉ាងហោចណាស់ក៏យើងមានពេលពីរខែទៀតដែរសម្រាប់ការបោះឆ្នោត"។ ទោះជាយ៉ាងណា លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈគម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា(និកហ្វិក) បានលើកឡើងថា ការដែលអ្នកបោះឆ្នោតមិនបានដឹងអំពីថ្ងៃបោះឆ្នោត គឺជាប្រការគួរឲ្យបារម្ភ។ លោកបានមានប្រសាសន៍ថា "យើងត្រូវការការអប់រំបន្ថែម"។ លោកបានបន្ថែមថា ជាពិសេសសម្រាប់ពលរដ្ឋខ្មែរទាំងឡាយណាដែលរស់នៅក្រៅប្រទេសនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចជួយប្រាប់ដំណឹងអំពីថ្ងៃបោះឆ្នោតនេះ"តាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ និងកម្មវិធីជូនដំណឹងដល់កន្លែងដែលអ្នកបោះឆ្នោតរស់នៅ"។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីគណបក្សសង្គ្រោះជាតិដ៏លេចធ្លោ និងជាសមាជិកគ្រួសាររាជវង្សតែមួយអង្គគត់ដែលមានសម្ពន្ធភាពយ៉ាងបើកចំហជាមួយគណបក្សប្រឆាំងនោះបានមានបន្ទូលថា គណៈកម្មាធិការទទួលបន្ទុកផ្សព្វផ្សាយព័ត៌មានស្តីអំពីការបោះឆ្នោតនឹងចាប់ផ្តើមការងារនៅថ្ងៃសុក្រ។ កាលពីម្សិលមិញ ខុមហ្វ្រែលក៏បានរាយការណ៍ផងដែរថា មានពលរដ្ឋខ្មែរប្រហែល៨៩ភាគរយដែលរស់នៅក្នុងប្រទេសនិងដែលមានសិទ្ធិបោះឆ្នោត...

កម្មការិនី​​​ស្លាប់​​​​​​បន្ទាប់ពី​​​ផ្ទុះ​​​ឡ​​​ចំហាយ​​​កម្តៅ​​​ទឹក​​​​​​នៅ​​​រោង​​​ចក្រ​​​ផ្គត់​​​ផ្គង់​​​របស់​​​ Levi’s

ស្ត្រីម្នាក់បានស្លាប់ និង៧នាក់ទៀតរងរបួសកាលពីម្សិលមិញ បន្ទាប់ពីឡចំហាយកម្តៅទឹកមួយបានផ្ទុះប៉ើងទៅលើអាកាស ហើយធ្លាក់សង្កត់លើពួកគាត់ ខណៈពួកគាត់កំពុងទទួលទានអាហារថ្ងៃត្រង់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញដែលផលិតសម្លៀកបំពាក់ខូវប៊យឱ្យក្រុមហ៊ុន Levi's របស់អាមេរិក ។ លោក ឈុំ សារាយ នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា រោងចក្រ សិនតៃ ហ្គាមេន ដែលគ្រប់គ្រងដោយជនជាតិចិនស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានស៊ើប អង្កេតបន្ទាប់ពីឡចំយាយកម្តៅទឹកដែលប្រើក្នុងដំណាក់កាលចុងក្រោយសម្រាប់ផលិតសម្លៀកបំពាក់ខូវប៊យ បានបណ្តាលឲ្យកម្មការិនីម្នាក់ឈ្មោះ គល់ សាម៉ន អាយុ៤៥ឆ្នាំស្លាប់។ សាក្សីដែលត្រូវបានសាកសួរនៅរោងចក្រនេះកាលពីរសៀលម្សិលមិញ បាននិយាយថា នៅម៉ោងប្រហែលល១១និង៤០នាទីថ្ងៃត្រង់ឡចំហាយកម្តៅទឹកបានផ្ទុះបុើងទៅលើអាកាស ហើយធ្លាក់មកវិញចំដំបូលកន្លែងទទួលទានអាហារដែលស្ថិតនៅខាងក្រៅរោងចក្រចម្ងាយប្រហែល១០០ម៉ែត្រ។ លោក ឈុំ សារាយ បានមានប្រសាសន៍ថា "យើងរកមូលហេតុមិនទាន់ឃើញនៅឡើយទេ ប៉ុន្តែ វាអាចបណ្តាលមកពីកម្តៅនៃឡចំហាយកម្តៅទឹក ដែលបណ្តាលឲ្យមានសម្ពាធខ្ពស់ខ្លាំងពេក។ អ្នកស្រី សុខ សូណា បុគ្គលិកម្នាក់នៅរោងចក្រនេះបាននិយាយថា អ្នកស្រីបានទទួលទានអាហារថ្ងៃត្រង់រួច ហើយដើរត្រឡប់ទៅច្រកទ្វាររោងចក្រស្រាប់តែអ្នកស្រីបានឮសំឡេងលាន់យ៉ាងខ្លាំង។...

សាលា​​​រាជធានី​​​ហាម​​​មិន​​​ឲ្យ​​​ប្រារព្ធ​​​ទិវា​​​សិទ្ធិនារី​​​សម្រាប់​​​កម្មការិនី​​​កាត់​​​ដេរ​​​

សាលារាជធានីភ្នំពេញបានច្រានចោលសំណើសុំប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិសម្រាប់កម្មការិនីកាត់ដេរភាគច្រើននៅក្នុងប្រទេសនៅឯវត្តភ្នំក្នុងថ្ងៃនេះ ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងប្រារព្ធទិវានេះដោយមានការថ្លែងសុន្ទរកថាផងដែរ។ ដោយស្រដៀងទៅនឹងបម្រាមលើការជួបជុំជាសាធារណៈ ស្របពេលភាពតានតឹងផ្នែកនយោបាយកំពុងតែបន្តនោះ អាជ្ញាធរបានច្រានចោលសំណើសុំប្រារព្ធទិវាសិទ្ធិនារីជាសាធារណៈរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញពី លោក អាត់ ធន់ ដែលជាប្រធានសហជីពនេះ។ លោកបានមានប្រសាសន៍ថា "ខ្ញុំមិនចង់ប្រឈមបញ្ហាជាមួយអាជ្ញាធរទេ ហេតុដូច្នេះខ្ញុំបានសម្រេចជួលកន្លែងមួយសម្រាប់ប្រារព្ធទិវានេះ"។ ដោយកម្មការិនីកាត់ដេរ ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកំពុងតែលូតលាស់របស់កម្ពុជា ត្រូវបញ្ជូនឲ្យមកចូលរួមក្នុងព្រឹត្តិការណ៍ឯកជនមួយនោះ លោក ហ៊ុន សែន នឹងប្រារព្ធទិវានេះជាសាធារណៈ។ ទិវានេះចាប់ផ្តើមប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ១៩០៩ជាទិវាការងារស្ត្រីអន្តរជាតិដើម្បីរំឭកដល់កូដកម្មរបស់កម្មកររោងចក្រកាត់ដេរនៅក្នុងទីក្រុងញូវយ៉ក។ អ្នករៀបចំអន្តរជាតិបានលើកឡើងថា ប្រធានបទសម្រាប់ឆ្នាំ២០១៧នេះ គឺ"ត្រូវមានភាពក្លាហាន និងរឹងមាំដើម្បីការផ្លាស់ប្តូរ"។ កាលពីម្សិលមិញ សកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោបានចាប់ផ្តើមប្រារព្ធទិវានេះមុនថ្ងៃកំណត់ដោយផ្គើននឹងបម្រាមរបស់សាលារាជធានី ហើយបានប្រមូលផ្តុំគ្នានៅលើដីសាធារណៈមួយកន្លែងនៅក្នុងតំបន់បឹងកក់ដែលរងការបណ្តេញចេញ។ មនុស្សប្រហែល៨០នាក់បានមកចូលរួមនៅក្នុងពិធីនេះដែលធ្វើឡើងនៅអំឡុងពេលព្រឹកដោយផ្តោតលើការធ្វើបាបរបស់រដ្ឋាភិបាលមកលើសកម្មជនសិទ្ធិដីធ្លី និងសកម្មជនសិទ្ធិមនុស្ស។ ទោះបីជាមានការច្រានចោលសំណើផ្លូវការរបស់សហគមន៍នេះដែលស្នើសុំប្រារព្ធទិវានេះនៅទីសាធារណៈក៏ដោយ តែអាជ្ញាធរមិនមកក្បែរនោះឡើយ។ ដោយមិនធ្វើឡើងនៅតាមផ្លូវធ្វើចរាចរណ៍សំខាន់ៗនោះ ពិធីអហិង្សានេះខុសពីការប្រមូលផ្តុំដែលជារឿយៗធ្វើឡើងដោយសហគមន៍នេះដែលដឹកនាំកាលពីម្សិលមិញដោយអ្នកស្រី សុង ស្រីលាភ និងអ្នកស្រី បូវ សោភា ដែលសុទ្ធតែត្រូវបានចាប់ដាក់ពន្ធនាគារ ពីមុនមកទាក់ទិននឹងការតវ៉ា។ សន្តិសុខខណ្ឌដូនពេញដែលល្បីខាងប្រើអំពើហិង្សាមិនមានវត្តមានទេ ខណៈអ្នកគាំទ្រស្តាប់ការថ្លែងសុន្ទរកថា និងច្រៀងរួមគ្នានៅក្នុងរោងប្រក់សំពត់តង់ ដែលមានចងភ្ជាប់ទៅដោយបដារៀបរាប់អំពីអ្នកស្រី...