Saturday, July 4, 2020
Home Authors Posts by hannah hawkins

hannah hawkins

41 POSTS 0 COMMENTS

អង្គការ​​​អន្តរជាតិ​​​ និង​​​សង្គម​​​ស៊ីវិល​​​​​​ក្នុង​​​ស្រុក​​ចុះ​​សេចក្តី​​​ថ្លែងការ​​​ណ៍​​​ឱ្យ​​​ដោះលែង​​​មន្ត្រី​​​អាដហុក

អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិលជិត៨០បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការបង្ក្រាបទៅលើក្រុមសកម្មជន ហើយដោះលែងមន្ត្រីជាន់ខ្ពស់សមាគមសិទ្ធិមនុស្សអាដហុកទាំងបច្ចុប្បន្ន និងអតីត៥រូបដែលកំពុងស្ថិតក្នុងការឃុំខ្លួនរង់ចាំការជំនុំជម្រះចាប់តាំងពីខែឧសភាមក។ សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយកាលពីម្សិលមិញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដំណាលគ្នានឹងសវនាការនៅថ្ងៃនេះរបស់តុលាការកំពូលជំនុំជម្រះរឿងក្តីមន្ត្រីបួនរូបដែលត្រូវបានឃុំខ្លួនតាមការចោទប្រកាន់ពីបទសូកប៉ាន់ក្នុងរឿងក្តីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។ យោងតាមសេចក្តីថ្លែងការណ៍កាលពីម្សិលមិញនេះបានឱ្យដឹងថា ក្រុមមន្ត្រីដែលជាថ្មីម្តងទៀតនឹងជំទាស់ភាពស្របច្បាប់ជុំវិញការចាប់ខ្លួននិងការឃុំខ្លួនពួកគាត់នោះ ត្រូវបានបដិសេធសំណើសុំនៅក្រៅឃុំចំនួន៦លើកមកហើយ ហើយបានស្ថិតនៅក្នុងពន្ធនាគារ៣១១ថ្ងៃហើយ។ សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយអង្គការចំនួន៧៨មានខ្លឹមសារថា "យើង...ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដោយឥតអៀនខ្មាសមកលើក្រុមការពារសិទ្ធិមនុស្សកម្ពុជា (HRD)ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលក្នុងនោះទំនងជាយុទ្ធសាស្ត្រដោយចេតនារបស់អាជ្ញាធរកម្ពុជាដើម្បីដាក់ទោសទណ្ឌ និងរារាំងដល់ការបញ្ចេញមតិរបស់ក្រុមប្រឆាំងនៅមុនការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតជាតិនៅពេលខាងមុខ"។ សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា       "យើងមានការភ្ញាក់ផ្អើលអំពីភាពធ្ងន់ធ្ងរនៃការបង្ក្រាបដែលកំពុងកើនឡើងរបស់រដ្ឋាភិបាលមកលើសេរីភាពជាមូលដ្ឋានដែលក្នុងនោះគេឃើញថា ក្រុមការពារសិទ្ធិកម្ពុជាត្រូវបានផោ្តោតគោលដៅដោយការគំរាមកំហែង ការយាយីតាមប្រព័ន្ធតុលាការ និងការប្រើហិង្សាជាដើម"។ លោក នី សុខា ប្រធានផ្នែកឃ្លាំមើល និងលោក ណៃ វង់ដា និងលោក យី សុខសាន្ត ជាអនុប្រធាន ព្រមទាំងលោកស្រី លឹម មុន្នី អ្នកស៊ើបអង្កេតជាន់ខ្ពស់ត្រូវបានចោទប្រកាន់កាលពីខែឧសភាពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិឱ្យបដិសេធរឿងស្នេហាលួចលាក់។ លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងជាអតីតមន្ត្រីសមាគមអាដហុកត្រូវបានចោទប្រកាន់ថា...

និស្សិត​​​ គង់ រ៉ៃយ៉ា នៅ​​​តែ​​​ប្រកាន់​​​ជំហរ​​​មានៈ​​​ ពេល​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​

បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល១៨ខែ យុវជន គង់ រ៉ៃយ៉ា និស្សិតរៀនផ្នែកវិទ្យាសាស្ត្រនយោបាយ អាយុ២៦ឆ្នាំ ដែលត្រូវបានចាប់ដាក់ពន្ធនាគារពាក់ព័ន្ធការបង្ហោះ សារតាមហ្វេសប៊ុកអំពាវនាវឲ្យធ្វើ"បដិវត្តន៍ពណ៌" នោះ បានចេញពីពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញវិញហើយកាលពីម្សិលមិញ ដោយមាន អ្នកគាំទ្ររង់ចាំនៅខាងក្រៅ។ នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកកាលពីខែសីហាឆ្នាំ២០១៥ យុវជន គង់ រ៉ៃយ៉ា បានប្តេជ្ញាធ្វើ "បដិវត្តន៍ពណ៌" ជាពាក្យដែលត្រូវបានប្រើដើម្បីរៀបរាប់ពីចលនានយោបាយអហិង្សា នៅថ្ងៃណាមួយដើម្បី "ផ្លាស់ប្តូររបបមួយនេះចេញពីសង្គមខ្មែរ"។ យុវជនរូបនេះត្រូវបានចាប់ខ្លួនក្រោយមកក្នុងខែដដែលនោះ នៅខាងក្រៅសាកលវិទ្យាល័យ ហើយត្រូវបានផ្តន្ទាទោសកាលពីខែមីនាឆ្នាំមុនពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ មួយខែមុនពេល គង់ រ៉ៃយ៉ា បង្ហោះសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថាមួយទៅកាន់កងសន្តិសុខថា ការធ្វើបដិវត្តន៍ពណ៌ដែលអាចកើតឡើងទាំងអស់ដាច់ខាតត្រូវតែបញ្ឈប់។ក្រុមអ្នករិះគន់បានចាត់ទុកនិស្សិតរូបនេះជាអ្នកទោសនយោបាយភ្លាមៗ។ យុវជន គង់ រ៉ៃយ៉ា មានទឹកភ្នែករលីងរលោងពេលនិយាយទៅកាន់អ្នកគាំទ្រនៅខាងក្រៅពន្ធនាគារ ប៉ុន្តែបាននិយាយថារយៈពេលដែលខ្លួនស្ថិតក្នុងពន្ធនាគារមិនអាចបំបាក់ស្មារតីរបស់គាត់បាននោះឡើយ។ យុវជនរូបនេះបាននិយាយថា "ជាដំបូង ខ្ញុំអរគុណដល់រាជរដ្ឋាភិបាលដែលបានចាប់ខ្ញុំដាក់ពន្ធនាគារ"។ គាត់បានបន្ថែមថា "ដោយសារតែបទពិសោធន៍នៅក្នុងពន្ធនាគារនេះហើយបានធ្វើឲ្យខ្ញុំកាន់តែរឹងមាំ"។ យុវជន គង់ រ៉ៃយ៉ា បានលើកឡើងទៀតថា អាជ្ញាធរចាប់ខ្លួនគាត់ដើម្បីជាការបំបិទសកម្មភាពរបស់គាត់ដែលនិយាយពាក់ព័ន្ធបញ្ហាព្រំដែន និងបរិស្ថាន។ និស្សិតរូបនេះបាននិយាយថា "គាត់ធ្វើនោះដើម្បីបំបាក់ស្មារតីរបស់យុវជនដែលហ៊ានតវ៉ា ឬបញ្ចេញមតិសេរីដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរ"។ គាត់បន្តថា  "លោក យល់ខុសហើយយុវជនខ្មែរគឺអង់អាចក្លាហានណាស់"។ អ្នករង់ចាំនៅខាងក្រៅពន្ធនាគារប្រហែល៤០នាក់ ដែលរួមមានដូចជាក្រុមគ្រួសារ មិត្តភក្តិ ព្រះសង្ឃ តំណាងរាស្ត្រគណបក្សសង្គ្រោះ...

តុលាការ​​​អាមេរិក​​​​​​បង្គាប់​​​ឱ្យ​​​​​​​​បង្ហាញ​វីដេអូ​​​កា​រ​​​ធ្វើ​​​ឃាតលោក កែម ឡី

តុលាការអាមេរិកបានសម្រេចថា លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងអាចចេញសំណើសុំឲ្យក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំមួយបង្ហាញរូបភាពកាមេរ៉ាសុវត្ថិភាពពាក់ព័ន្ធការធ្វើឃាតលោកកែម ឡី អ្នករិះគន់រដ្ឋាភិបាលនៅស្ថានីយប្រេងឥន្ធនៈមួយក្នុងចំណោមស្ថានីយរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីខែកក្កដា។ យោងតាមសេចក្ដីសម្រេចរបស់តុលាការ ដែលលោក សម រង្ស៊ី បានបង្ហោះក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃសុក្របានឱ្យដឹងថា សំណើដែលបានដាក់កាលពីខែធ្នូដោយលោក សម រង្ស៊ី និងប្រជាពលរដ្ឋកម្ពុជាមួយក្រុមត្រូវបានអនុម័តយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីសម្រេចដដែលនេះបន្តថា "អ្នកស្នើសុំអាចប្រើសំណៅចុងក្រោយនៃដីកាកោះ ដែលភា្ជាប់មកជាមួយនេះ" ជាដីកាកោះរបស់តុលាការដែលបានចេញដោយ តុលាការខណ្ឌក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើងដោយលើកឡើងថា ក្រុមហ៊ុនឈេហ្វរ៉ុនដែលប្រតិបត្តិការជាក្រុមហ៊ុនកាល់តិចក្នុងប្រទេសកម្ពុជានោះ មានពេល៣០ថ្ងៃក្នុងការជំទាស់ទៅនឹងដីកាកោះនេះនៅពេលទទួលបាន។ លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា "សំណើនេះគឺជាជំហានមួយឆ្ពោះទៅមុខដែលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឃាតលោក កែម ឡី"។ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០...

កម្ពុជា​​​មិនយល់ស្រប​​​លើការ​​​ធ្វើ​​​អន្តរជាតូបនីយកម្ម​​​​​​នៃវិ​​​បត្តិ​​​រ៉ូហ៊ីងយ៉ា​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញពីជំនួបពិភាក្សាការងារជាមួយលោក ធិន ច (Htin Kyaw) ប្រធានាធិបតីមីយ៉ាន់ម៉ាដែលមកបំពេញទស្សនកិច្ចកាលពីថ្ងៃសៅរ៍ដោយបានប្រកាសថា លោកមិនបានគាំទ្រ "ការធ្វើអន្តរជាតូបនីយកម្ម"វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាដែលកាន់តែធ្ងន់ធ្ងរឡើងនៅប្រទេសមីយ៉ាន់ម៉ាឡើយ ដោយប្រឆាំងនឹងពិភពលោកដែលកំពុងភ័យខ្លាចកាន់តែខ្លាំងឡើងថា នឹងអាចកើតមានអំពើប្រល័យពូជសាសន៍ក្នុងពេលឆាប់ៗ។ ប្រសាសន៍របស់លោក ហ៊ុន សែន ត្រូវបានដកស្រង់ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានតាមទំព័រហ្វេសប៊ុកថា "កម្ពុជាមិនយល់ស្របលើការប៉ុនប៉ងធ្វើអន្តរជាតូបនីយកម្មបញ្ហារ៉ូហ៊ីងយ៉ាទេ ហើយចាត់ទុកបញ្ហានេះថា ជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ដែលធម្មនុញ្ញអាស៊ានហាមឃាត់ការលូកដៃពីសមាជិកអាស៊ានផងគ្នា"។ ជនជាតិរ៉ូហ៊ីងយ៉ាគឺជាជនជាតិភាគតិចមូស្លីមមកពីរដ្ឋរ៉ាក់ឃីនភាគខាងជើងប្រទេសមីយ៉ាន់ម៉ាកន្លែងដែលពួកគេទទួលរងការធ្វើទុកបុកម្នេញដ៏រាលដាលពីសំណាក់ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនានៅក្នុងប្រទេសនេះ។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីសប្តាហ៍មុនបានឱ្យដឹងថា ចាប់តាំងពីខែតុលាមក ប្រតិបត្តិការយោធាបានសម្លាប់មនុស្សរាប់រយនាក់ ហើយបានធ្វើឱ្យប្រជាជនប្រហែល២២.០០០នាក់នាក់ផ្លាស់ទីលំនៅក្នុងប្រទេស។ គេជឿថា ប្រជាជន៦៦.០០០នាក់ទៀតបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ របាយការណ៍ដដែលនេះបានលើកឡើងថា "ការវាយប្រហារមកលើជនជាតិរ៉ូហ៊ីងយ៉ា...ហាក់ដូចជាមានការរាលដាលព្រមទាំងមានលក្ខណៈជាប្រព័ន្ធផងដែរ ដោយបង្ហាញថាទំនងជាមានការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ"។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ឡើងវិញថា ប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ា ត្រូវបានចងភ្ជាប់ដោយគោលនយោបាយមិនជ្រៀតជ្រែករបស់អាស៊ាន។ លោកមានប្រសាសន៍ថា "បញ្ហារ៉ូហ៊ីងយ៉ាគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា...។ យើងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ានឡើយ"។ លោក សុខ ឥសាន បានមានប្រសាសន៍ថា ស្ថានការណ៍នេះវាខុសគ្នាពីសំណើរបស់កម្ពុជាកាលពីឆ្នាំ២០១៣សុំការអន្តរាគមន៍ពីអន្តរជាតិជុំវិញជម្លោះប្រាសាទជាមួយប្រទេសថៃនៅក្នុងខេត្តព្រះវិហារ។ លោកមានប្រសាសន៍ថា "គ្មានប្រទេសណាមួយជំរុញឱ្យកម្ពុជាដោះស្រាយបញ្ហានេះជាអន្តរជាតិទេ គឺកម្ពុជាខ្លួនឯងយកបណ្តឹងនេះទៅកាន់តុលាការអន្តរជាតិ ហើយប្រទេសជាសមាជិកអាសា៊នផ្សេងទៀតនៅស្ងៀម"។ លោក មាស នី អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ការប្រឆាំងរបស់រដ្ឋាភិបាលទៅនឹងការធ្វើអន្តរជាតូបនីយកម្មគ្មានអ្វីគួរភ្ញាក់ផ្អើលឡើយ។ លោក មាស នី បានមានប្រសាសន៍បន្ថែមថា ហើយដោយសារផលិតផលក្នុងស្រុកសរុប (GDP) ទាបរបស់ប្រទេសកម្ពុជាក្នុងតំបន់រដ្ឋាភិបាលត្រូវប្រញាប់អែបអបប្រទេសណាដែលមានឥទ្ធិពលជាង។ លោកបានថ្លែងថា "មីយ៉ាន់ម៉ាដើរមុខកម្ពុជារួចទៅហើយ...។ យើងត្រូវពឹងផ្អែកលើប្រទេសជិតខាង"។ លោក សឺវីន សាប៊ីរ៉ាម៉ាត់ (Soewin Sabiramad) ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជាបាននិយាយថា ទន្្ទឹងនឹងសហគមន៍អន្តរជាតិមិនមានចំណាត់ការនេះហើយ ទើបក្រុមគ្រួសាររបស់លោកនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទទួលរងគ្រោះ។ លោក សឺវីន និយាយថា "ខ្ញុំបានទូរស័ព្ទទៅម្តាយរបស់ខ្ញុំកាលពីមួយសប្តាហ៍មុន គាត់មិនអាចធ្វើអ្វីបានទេ។ លោកមិនអាចចេញក្រៅបានទេ។"។ គាត់បានបន្ថែមថា បងប្អូនប្រុសម្នាក់និងបងប្អូនស្រីពីរនាក់របស់់គាត់ក៏កំពុងជួបភាពក្រីក្រ ហើយរស់នៅដោយការភ័យខ្លាចដែរ។ លោកនិយាយថា "ប្រជាជនមិនអាចធ្វើអ្វីបានទេ។ ពួកគាត់មិនអាចធ្វើការបានឡើយ។ តើពួកគាត់បានអ្វីទទួលទានទៅ?”៕សារុន

របាយការណ៍​៖ ខ្មែរ​ក្រោម​​​​ត្រូវ​បាន​បិទ​ផ្លូវ​មិន​ឱ្យ​ទទួលបាន​​សិទ្ធ​ិ​​ពលរដ្ឋ​

យោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា បងប្អូនខ្មែរក្រោមជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជា ពិបាកនឹងទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវណាស់ ថ្វីបើរដ្ឋាភិបាលបានប្រកាសម្ដងហើយម្ដងទៀតទទួលស្គាល់ពួកគេជា "ពលរដ្ឋស្វ័យប្រវត្តិ"ក្ដី ហើយដោយសារតែបែបនោះបានធ្វើឱ្យពួកគេជួបការលំបាកទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ របាយការណ៍ដែលមានឈ្មោះថា "សិទ្ធិពលរដ្ឋសម្រាប់ខ្មែរក្រោមនៅកម្ពុជា" ដែលចេញផ្សាយនៅថ្ងៃនេះដោយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) រៀបរាប់ពីផលវិបាករបស់ក្រុមជនជាតិដើមភាគតិចនេះ ដែលបានបាត់បង់ឱកាសទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ក្រុមនេះចេញមកពីតំបន់មួយនៅក្នុងប្រទេសវៀតណាមភាគខាងត្បូង ដែលគេស្គាល់ថាកម្ពុជាក្រោម ដែលពីមុនជារបស់កម្ពុជា ប៉ុន្តែត្រូវបានអាណានិគមនិយមបារាំងកាត់ឱ្យទៅវៀតណាមជាផ្លូវការនៅក្នុងឆ្នាំ១៩៤៩។ ទោះបីជាភាគច្រើនខ្មែរក្រោមមានវប្បធម៌តែមួយ ភាសាតែមួយ និងសាសនាតែមួយដូចប្រជាពលរដ្ឋកម្ពុជាភាគច្រើនក្ដី ក៏ឈ្មោះ និងសំនៀងរបស់ពួកគេដូចវៀតណាម បានធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះនៃការរើសអើងក្នុងប្រទេសកម្ពុជា ដែលទស្សនៈប្រឆាំងជនជាតិវៀតណាមនៅតែរាលដាល។ របាយការណ៍នេះផ្អែកលើបទសម្ភាសន៍ធ្វើឡើងកាលពីឆ្នាំមុនជាមួយខ្មែរក្រោមចំនួន២៦៤នាក់ដែលគ្មានអត្តសញ្ញាណប័ណ្ណខ្មែរ ដោយ៩៥,៧ភាគរយក្នុងចំណោមពួកគេកើតនៅក្រៅប្រទេសកម្ពុជា។ របាយការណ៍នេះបញ្ជាក់ថា ខ្មែរក្រោមដែលកើតនៅប្រទេសវៀតណាម នៅពេលចាប់ផ្ដើមជីវភាពរស់នៅថ្មីរបស់ពួកគេមិនយូរប៉ុន្មាននៅកម្ពុជា បានជួបប្រទះកិច្ចការដែលស្ទើរតែមិនអាចធ្វើបាន នោះគឺការផ្ដល់ដើមកំណើតរបស់ពួកគេ។ របាយការណ៍ដដែលបង្ហាញថា...

បក្ស​​​សង្គ្រោះជាតិ​​​ស្នើ​​​ឱ្យ​​​ស៊ើប​​​អង្កេត​​​ករណី​​​ស្ត្រី​​​រកស៊ី​​​ផ្លូវភេទ​​​លង់​​​ទឹក​​​ស្លាប់ដោយសារ​សន្តិសុខ​ខណ្ឌ

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដាក់លិខិតទៅលោក ហេង សំរិន ប្រធានរដ្ឋសភាអំពាវនាវឱ្យរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលស៊ើបអង្កេតការស្លាប់ស្ត្រីរកស៊ីផ្លូវភេទម្នាក់ដែលបានលង់ទឹកទន្លេសាបខណៈសន្តិសុខរដ្ឋដេញតាមចាប់កាលពីដើមខែនេះ។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លិខិតផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អង្គ វង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជំរុញឱ្យស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសាររបស់នាង "ស្ថិតនៅលើតុរបស់លោក"។ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ជាស្ត្រីរកស៊ីផ្លូវភេទ បានស្លាប់នៅពេលនាងព្យាយាមរត់គេចពីសន្តិសុខខណ្ឌ ដែលបានធ្វើការឆ្មក់ចាប់ស្ត្រីរកស៊ីផ្លូវភេទនៅម្តុំក្បែរទន្លេសាបក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី១ខែមករា។ សាក្សីបាននិយាយថានាងបានរអិលជើងពេលលោតពីទូកមួយទៅទូកមួយនៅកំពង់ផែក្បែរវត្តភ្នំ ដោយបោកត្រូវក្បាល ហើយធ្លាក់ចូលទៅក្នុងទឹក ត្រង់ចំណុចនេះហើយដែលសន្តិសុខបានទុកនាងឱ្យលង់ទឹកស្លាប់។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់អះអាងថា លោកទទួលបានលិខិតទាំងនេះហើយ ហើយបានបញ្ជូនបន្តទៅលោកហេង សំរិន ប៉ុន្តែមិនដឹងថា តើលោកបានចារយល់ព្រមឬយ៉ាងណានោះឡើយ។ នៅក្នុងលិខិតផ្ញើជូនលោក ស ខេង តំណាងរាស្ត្រទាំងនេះបានអំពាវនាវឱ្យ "បង្កើតគណៈកម្មការអព្យាក្រឹតដើម្បីស៊ើបអង្កេត និងស្វែងរកយុត្តិធម៌" ជូន ប៉ែន សុគន្ធា ដែលលោកស្រីចាត់ទុកថា ការស្លាប់របស់នាងមិនត្រឹមតែមិនអាចរារាំងបាននោះទេ ប៉ុន្តែវាថែមទាំងបង្កឡើងដោយសន្តិសុខខណ្ឌទៀតផង។ ពួកគាត់បានសរសេរថា "ករណីនេះ.... បង្ហាញយ៉ាងច្បាស់ថា ក្រុមសន្តិសុខពិតជាមានបំណងទុកឱ្យជនរងគ្រោះលង់ទឹកស្លាប់មែន។ ក្រុមសន្តិសុខខណ្ឌដូនពេញមានពិរុទ្ធភាព" ពីបទមនុស្សឃាតនិងមនុស្សឃាតដោយគិតទុកជាមុន។ លិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌មានខ្លឹមសារថា ករណីព្រហ្មទណ្ឌត្រូវតែបើកការស៊ើបអង្កេត បើទោះជាប្អូនស្រីជនរងគ្រោះយល់ព្រមទទួលយក"ជំនួយឧបត្ថម្ភ" ពីអាជ្ញាធរខណ្ឌជាថ្នូរនឹងការមិនបន្តដំណោះស្រាយផ្លូវច្បាប់ក៏ដោយ។ នៅក្នុងលិខិតរបស់ពួកគាត់ផ្ញើជូនលោកស្រី អឹុង កន្ថាផាវី តំណាងរាស្ត្រទាំងនេះបានស្នើឱ្យលោកស្រីរដ្ឋមន្ត្រី "ជំរុញឱ្យមានការបង្កើតគណៈកម្មការអព្យាក្រឹត" ពីព្រោះករណីនេះមិនមែនជាឧទាហរណ៍តែមួយគត់នៃស្ត្រីរកស៊ីផ្លូវភេទដែលជួបប្រទេះការរំលោភបំពានដោយសារតែក្រុមសន្តិសុខឡើយ។ ដោយសំដៅដល់គោលនយោបាយរបស់ក្រសួងក្នុងការលើកកម្ពស់សមភាពយេនឌ័រនោះ លិខិតនេះមានខ្លឹមសារថា "លោកជំទាវត្រូវធ្វើអន្តរាគមន៍ក្នុងករណីនេះដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីទូទៅដើម្បីចៀសវាងអំពើហិង្សា ដែលជាគោលការណ៍នារីរតនៈ"៕សារុន 

រដ្ឋាភិបាល​​នឹង​​​ផ្ដល់​ជំនួយ​​​​ថវិកា​​​​១៣​ឆ្នាំ​​ដល់​ប្អូនស្រី​​របស់​ស្ត្រី​រក​ស៊ី​​ផ​្លូវ​ភេទ​​​​ដែល​លង់ទឹក​ស្លាប់​​​

កាលពីដំបូងស្ត្រីឈ្មោះ ប៉ែន ម៉េងគី និយាយថា គាត់មានបំណងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្ដឹងសន្តិសុខពីបទដេញតាមចាប់បងស្រីរបស់គាត់ និងមិនព្យាយាមជួយសង្គ្រោះបងស្រីរបស់គាត់នៅពេលស្ត្រីរងគ្រោះបោកក្បាលទៅនឹងទូកទេសចរណ៍ ហើយធ្លាក់ទៅក្នុងទឹកទន្លេ។ ទោះជាយ៉ាងណា ស្ត្រីរូបនេះបាននិយាយកាលពីម្សិលមិញថា គាត់បានសម្រេចចិត្តឈប់ប្ដឹងហើយ បន្ទាប់ពីអភិបាលខណ្ឌបានលើកឡើងអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា រដ្ឋនឹងឧបត្ថម្ភថវិកាដល់កូនប្រុសអាយុ៥ឆ្នាំរបស់បងស្រីគាត់ ដែលមានជំងឺគ្រុនស្វិតដៃជើង។ ស្ត្រីរងគ្រោះ ប៉ែន គន្ធា បានស្ថិតក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទមួយក្រុមមានគ្នាប្រហែល៥នាក់ ដែលបានរត់សំដៅទៅរកទូកអំឡុងពេលអាជ្ញាធរឆ្មក់ចាប់ពួកគេនៅតាមមាត់ទន្លេជិតវត្តភ្នំកាលពីថ្ងៃទី១ ខែមករា។ អាជ្ញាធរបដិសេធថា ខ្លួនមិនបានធ្វើខុសឡើយនៅក្នុងការមិនព្រមជួយ ប៉ែន គន្ធា សូម្បីក្រោយសាកសពជនរងគ្រោះត្រូវបានប្រទះឃើញនៅក្រោមស្ពានមុនីវង្ស កាត់ទន្លេបាសាក់កាលពីថ្ងៃអង្គារសប្ដាហ៍មុន។ លោក គឹម...

សព​​​ស្ត្រី​​​រក​​​ស៊ីផ្លូវ​​​ភេទដែល​​​បាត់​​​​​​ខ្លួន​​​នៅក្នុង​​​ការ​​​បង្ក្រាប​​​របស់​​​សន្តិ​​​សុខ​​​​​​ខណ្ឌ​​​​​​ត្រូវបាន​​​ប្រទះឃើញ​​​ក្នុង​​​ទន្លេ​​​បាសាក់​​​

ប្អូនស្រីស្ត្រីរកស៊ីផ្លូវភេទម្នាក់ដែលបានធ្លាក់ពីលើទូក ហើយលក់ទឹកទន្លេសាបស្លាប់កាលពីយប់ថ្ងៃអាទិត្យបាននិយាយថា នាងមានគម្រោងដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្តឹងសន្តិសុខរដ្ឋដែលបានដេញតាមបងស្រីរបស់នាង ហើយមិនបានព្យាយាមជួយសង្គ្រោះ បន្ទាប់ពីនាងធ្លាក់ចូលទៅក្នុងទឹក។ ក្នុងការព្យាយាមចាប់ប្រមូល និងឃាត់ខ្លួនស្ត្រីមួយក្រុមដែលលក់សេវាផ្លូវភេទនៅតាមមាត់នោះ សន្តិសុខខណ្ឌដូនពេញបានដេញតាម ប៉ែន គន្ធា អាយុ៣៣ឆ្នាំរហូតដល់លើទូកទេសចរណ៍មួយ។ នាងបានរអិលជើងខណៈពេលលោតពីទូកមួយទៅទូកមួយ បោកត្រូវក្បាល ហើយលិចបាត់ក្នុងទឹកនេះបើតាមការរៀបរាប់របស់ម្ចាស់ទូកម្នាក់។ លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកមិនជឿថា ស្ត្រីរូបនេះស្លាប់ឡើយ ដោយសន្និដ្ឋាន ថា នាងបានលោតចូលទឹកទន្លេដើម្បីគេចពី ការតាមចាប់របស់មន្ត្រីលោក ហើយគេចខ្លួនទៅខេត្តបាត់។ ទីបំផុត លោក គឹម វុត្ថា គិតខុស។ លោក ហ៊ុន សុផល នាយប៉ុស្តិ៍សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មានប្រសាសន៍ថា សាកសព ប៉ែន គន្ធា ត្រូវបានប្រទះឃើញក្រោមស្ពានមុនីវង្សក្នុងទន្លេបាសាក់កាលពីយប់ថ្ងៃអង្គារ។ លោកបានថ្លែងថា "នៅម៉ោងប្រហែល៧និង៣០នាទីយប់...

បណ្ឌិត​កម្ពុជា​​មួយ​រូប​​ក្លាយ​ជា “អ្នក​ជំនាញ​ខាង​ភាសា​សំស្ក្រឹត​” ដំបូង​​​គេ​បង្អស់​នៅ​​ក្នុង​ប្រទេស​

កញ្ញា ឆោម គន្ធា បានក្លាយជា "អ្នកជំនាញខាងភាសាសំស្ក្រឹត" ដំបូងបង្អស់នៅប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ  បន្ទាប់ពីទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសម្រាប់ការស្រាវជ្រាវរបស់កញ្ញាស្ដីពីឥទ្ធិពលនៃភាសាបុរាណរបស់ឥណ្ឌាមួយនេះ ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ស្ទើរតែផ្ដាច់មុខដោយបព្វជិតសាសនាហិណ្ឌូអំឡុងពិធីសាសនា មានមកលើភាសាខ្មែរ។ ជាទូទៅគេទទួលស្គាល់ថា ភាសាដ៏សំខាន់របស់ប្រទេសកម្ពុជាមិនអាចអភិវឌ្ឍបានដោយប្រសិទ្ធភាពនោះទេ ប្រសិនបើគ្មានទំនាក់ទំនងជាមួយភាសាសំស្ក្រឹតដែលគេជឿថា បានមកដល់ឆ្នេរសមុទ្រកម្ពុជាតាមឈ្មួញឥណ្ឌាអំឡុងឆ្នាំសូន្យនៃគ.ស។ បណ្ដាអ្នកស្រាវជ្រាវជឿថា ភាសានេះត្រូវបានប្រើប្រាស់សម្រាប់ការកត់ត្រាអំឡុងអាណាចក្រខ្មែរអស់រយៈពេលជាង១.០០០ឆ្នាំមកហើយ។ ដោយទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកភាសានេះ កញ្ញា ឆោម គន្ធា អាចជាជនជាតិខ្មែរតែម្នាក់គត់ដែលក្លាយជាអ្នកប្រវត្តិសាស្ត្រខាងខ្មែរសម័យបុរាណ ជាជំនាញមួយដែលជាធម្មតាជនបរទេសជាអ្នកកាន់ នេះបើតាមប្រសាសន៍របស់លោក ឆែម រិទ្ធី នាយកប្រតិបត្តិវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា "ទីបំផុតប្រទេសកម្ពុជាត្រៀមខ្លួនចាប់ផ្ដើមសរសេរប្រវត្តិសាស្ត្រសម័យបុរាណដោយខ្លួនឯងហើយ ដែលជាធម្មតាតែងតែសរសេរដោយអ្នកស្រាវជ្រាវបរទេស"។ លោកបានបន្តថា សមិទ្ធផលរបស់កញ្ញា ឆោម...

យុវជន​​​​​​​​​​​​ងាក​​​មក​​​ផលិត​ភាពយន្ត​​​​​​​ដើម្បី​ប្រឆាំង​ការ​បៀតបៀន​ផ្លូវ​ភេទ​

អង្គុយនៅតុកាច់ជ្រុងបន្ទប់ដែលមានសភាពងងឹត អ្នកវិទ្យាសាស្ត្រម្នាក់បានចាក់វត្ថុរាវ ពណ៌ភ្លឺចាំងចេញពីកូនដបមួយចូលកែវមួយទៀត។ យកដៃអេះក្បាល គាត់បានបន្ថែមធាតុផ្សំមួយទៀត ប៉ុន្តែការពិសោធរបស់គាត់មិនទទួលបានផ្លែផ្កានោះទេ គឺគាត់នៅតែរកមិនឃើញរូបមន្តបញ្ឈប់ការបៀតបៀនផ្លូវភេទ។ នេះគឺជាឈុតចាប់ផ្ដើមនៃខ្សែភាពយន្តខ្នាតខ្លីមានចំណងជើងថា "រូបមន្តបញ្ឈប់ការបៀតបៀនផ្លូវភេទ” (The Formula to Stop Sexual Harassment) របស់យុវជន វី មករា វ័យ១៩ឆ្នាំដែលបានឈ្នះពានរង្វាន់ផលិតករឆ្នើមអាយុក្រោម២០ឆ្នាំក្នុងកម្មវិធី "ហេតុអ្វីបញ្ឈប់" (Why Stop Short Film Competition)្។ តួអង្គអ្នកវិទ្យាសាស្ត្រឡប់ៗរបស់ វី មករា ដឹងថា ឱសថទិព្វមិនអាចបញ្ឈប់ការបៀតបៀនផ្លូវភេទបានឡើយ នៅពេលទេពារក្សមួយអង្គបង្ហាញខ្លួន និងផ្ដល់ដំណោះស្រាយជាក់ស្ដែងមួយចំនួន។ ទេពារក្សនោះនិយាយថា"កុំប្រើពាក្យសម្ដីឌឺដងស្នេហា កុំប៉ះពាល់ដៃជើងស្ត្រីភេទ កុំប្រើទឹកមុខស្រើបស្រាលដាក់ស្ត្រីភេទ និងទង្វើមួយចំនួនទៀតដែលធ្វើឲ្យស្ត្រីភេទមានការខ្មាសអៀន។ អ្នកមិនចាំបាច់ស្វែងរករូបមន្តទេ គ្រាន់តែបញ្ឈប់សកម្មភាពទាំងនេះបានហើយ"។ រៀបចំឡើងដោយ CARE...