Tuesday, November 12, 2019
Home Authors Posts by Hul Reaksmey

Hul Reaksmey

388 POSTS 0 COMMENTS
Reporter

លោក រង្ស៊ី ៖ លោក សុខា នឹង​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ព្រមាន​របស់​លោក ហ៊ុន សែន

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ថា លោក​បាន​បញ្ចុះ​បញ្ចូល​លោក កឹម សុខា អនុប្រធាន​បក្ស​របស់​លោក ឲ្យ​បញ្ចប់​ការ​វាយ​ប្រហារ​របស់​លោក​លើ​រដ្ឋាភិបាល តែ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ​បន្ទាប់ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា "វប្បធម៌​សន្ទនា" ថ្មី រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​បោះ​បង់​ចោល បើ​លោក សុខា មិន​បង្អន់​វោហារ​សាស្ត្រ​របស់​លោក​ទេ​នោះ។ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​ចាត់​ទុក​របស់​លោក សុខា...

លោក ហ៊ុន សែន​​​ ប្តេជ្ញា​​​ឡើង​​​ធ្វើ​​​ជា​​​ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​

សន្យា​ឈរ​ឈ្មោះ​ជា​នាយករដ្ឋ​មន្ត្រី​ដោយ​ជោគ​ជ័យ​នៅ​ឆ្នាំ​២០១៨​ កាល​​​ពី​​​ម្សិលមិញ លោក ហ៊ុន​​​ សែន​​​ បាន​​​ប្រកាស​​​ថា លោក​​​នឹង​​​ជំនួស​​​តំណែង​​​លោក​​​ ជា សីុម​​​ ជា​​​ប្រធាន​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា

លោក ហ៊ុន សែន ប្រាប់​​​លោក សម រង្ស៊ី​​​ កុំ​​​ឲ្យ​​​មាន​​​គំនិ​​​ត​​​សង​​​សឹក​​​

នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ជា​​​សាធារណៈ​​​ដ៏​​​ពិសេស​​​មួយ​​​ជា​​​មួយ​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​គូឡាឡាំពួ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ទទួល​​​ស្គាល់​​​ថា លោក​​​ សម រង្ស៊ី អាច​​​នឹង​​​ជំនួស​​​លោក​​​នៅ​​​ក្នុង​​​២០១៨ ប៉ុន្តែ​​​បាន​​​ព្រមាន​​​ថា "កង​​​កម្លាំង​​​" ដែល​​​ស្មោះ​​​ស្ម័គ្រ​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​រារាំង​​​​​​មិន​​​ឲ្យ​​​កើត​​​មាន​​​ទង្វើ​​​សង​​​សឹក​​​ណា​​​មួយឡើយ​​​​​​ ប្រសិន​​​បើ​​​​លោក​​​ សម រង្ស៊ី ​​​​​​គ្រោង​​​ធ្វើ​​​ដូច្នេះ​​​នោះ​​​។ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ពេល​​​ថ្លែង​​​នៅ​​​ក្នុង​​​ព្រឹត្តិការណ៍​​​​​​​​​ផ្លូវ​​​ការ​​​មួយ​​​រវាង​​​មេដឹក​​​នាំទាំង​​​ពីរ​​​នៅ​​​សណ្ឋាគារ​​​ Hilton Double Tree ក្នុង​​​ទីក្រុង​​គូឡាឡាំពួ​​​ថា លោក​​​ សម រង្ស៊ី នឹង​​​មិន​​​អាច​​​គេច​​​ផុត​​​ពី​​​ផល​​​ប៉ះពាល់​​​បាន​​​ឡើយ​​​ ប្រសិន​​​បើ​​​លោក​​​ឡើង​​​កាន់​​​អំណាច​​​ ហើយ​​​បន្ទាប់​​​មក​​​ចាប់​​​ផ្តើម​​​ធ្វើ​​​បាប​​​អ្នក​​​កាន់​​​តំណែង​​​មុន​​​លោក​​​នោះ​​​។ លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​​​​ចំពោះ​​​មុខ​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ប្រហែល​​​២០០នាក់​​​​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី​​​ពេល​​​អង្គុយ​​​ជាប់​​​លោក សម រង្ស៊ី ថា "ឥឡូវនេះ​​​ខ្ញុំ​​​នៅ​​​ធ្វើ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ទាំង​​​អស់​​​គ្នា​​​នៅ​​​ជាមួយ​​​គ្នា​​​បាន​​​ ប៉ុន្តែ ស្រាប់​​​តែ​​​ដល់ពេល​​​ណា​​​មួយ ​​​​​​ស្រាប់​​​តែ​​​ឯកឧត្តម សម រង្ស៊ី ធ្វើជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ម្តង​​​ ឧទាហរណ៍​​​ទេណា! ស្រាប់​​​តែ​​​ដល់​​​ពេល​​​ហ្នឹង​​​ឯកឧត្តម​​​អត់​​​ឲ្យ​​​ខ្ញុំ​​​រស់​​​នៅ​​​ ស្រាប់​​​តែ​​​ទៅ​​​ធ្វើ​​​បាប​​​ខ្ញុំ ហើយ​​​ខ្ញុំ​​​មាន​​​កង​​​កម្លាំង​​​ដែល​​​អាច​​​វាយ​​​បក​​​វិញ នោះ​​​វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ឯកឧត្តម​​​ក៏​​​មិន​​​អាច​​​រស់​​​នៅ​​​បាន​​​ដែរ"។ លោក ហ៊ុន សែន ក៏​​​បាន​​​​​​រិះគន់​​​ខ្លាំង​​​ៗ​​​ចំពោះ​​​អ្នក​​​រិះគន់​​​  ដែល​​​លោក​​​ និងលោក សម រង្ស៊ី បាន​​​ផ្សព្វ​​​ផ្សាយ​​​​​​​​​ចាប់​​​តាំង​​​ពី​​​មាន​​​ភាព​​​រីក​​​ចម្រើន​​​ផ្អែក​​នយោបាយ​​​​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​មក​​​។ មេដឹក​​​នាំ​​​ទាំង​​​ពីរ​​​ចាត់​​​ទុក​​​វប្បធម៌​​​នៃការ​​​សន្ទនា​​​នេះ​​​ជា​​​ការ​​​បញ្ចប់​​​វប្បធម៌​​​នយោបាយ​​​ហិង្សា​​​ ដែល​​​កើត​​​មក​​​ជា​​​យូរ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ប៉ុន្តែ អ្នក​​​រិះ​​​គន់​​​បាន​​​លើក​​​ឡើង​​​ថា លោក ហ៊ុន សែន ឲ្យ​​​តម្លៃ​​​ដល់​​​​​​​​​វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​​​​​នៅ​​​ពេល​​​វា​​​ផ្តល់​​​ប្រយោជន៍​​​ដល់​​​លោក​​​ប៉ុណ្ណោះ។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ភាព​​​អត់​​​ធ្មត់​​​​​​​​​ ដោយ​​​លើក​​​ឡើង​​​ថា មាន​​​តែ​​​ពេល​​​វេលា​​​ទេ​​​ ដែល​​​នឹង​​​អាច​​​ប្រាប់​​​ថា តើ​​​វប្បធម៌​​​ថ្មី​​​នេះ​​​ពិត​​​ ឬ​​​យ៉ាង​​​ណា​​​?។ លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "សូម​​​រង់​​​ចាំ​​​មើល​​​សិន​​​។ ប្រសិន​​​បើ​​​យើង​​​មិន​​​ចុះ​​​ទឹក​​​ទេ យើង​​​នឹង​​​មិន​​​ដឹង​​​ថា ត្រូវ​​​ហែល​​​​​​ទឹក​​​ដូច​​​ម្តេច​​​ឡើយ ហើយ​​​មិន​​​ដឹង​​​ថា តើ​​​វា​​​ជ្រៅ​​​ ឬ​​​ក៏​​​រាក់​​​ ក្តៅ ឬ​​​ត្រជាក់​​​ឡើយ​​​"។ លោក សម រង្ស៊ី ដែល​​​បាន​​​ទៅ​​​ដល់​​​ប្រទេស​​​ម៉ាឡេស៊ី កាល​​​ពី​​​សប្តាហ៍​​​មុន​​​ជា​​​មួយ​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​ចំនួន​​​ទៀត​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​ក្រុម​​​ប្រឹក្សា​​នៃ​​​​អ្នក​​​​​​​​​ប្រជាធិបតេយ្យ​​​សេរី​​​អាស៊ី​​​​បាន​​​សាទរ​​​ចំពោះ​​​ភាព​​​រីក​​​ចម្រើន​​​នៃ​​​ទំនាក់​​​ទំនង​​​រវាង​​​លោក​​​ និង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​លោក ហ៊ុន សែន ថា "នេះ​​​គឺ​​​ជា​​​និមិត្ត​​​រូប​​​​​នៃ​​​ការ​​​រួប​​​រួម​​​ជាតិ​​​។ អ្វី​​​ដែល​​​យើង​​​បាន​​​​​ចាប់​​​ផ្តើម​​​ រវាង​​​លោក ហ៊ុន សែន និង​​​ខ្ញុំ​​​ គឺ​​​ត្រូវ​​​ចាប់​​​ផ្តើម​​​វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​ ដែល​​​ជា​​​ទំព័រ​​​​​ប្រវត្តិសាស្ត្រ​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ឆាក​​​នយោបាយ​​​​​​កម្ពុជា​​​​​​ "។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​ សហគមន៍​​​អន្តរជាតិ​​​ ប្រទេស​​​ជិត​​​ខាង​​​របស់​​​យើង និង​​​អ្នក​​​កាសែត​​​កំពុង​​​សំដែង​​​ការ​​​គាំទ្រ​​​ ការ​​​សរសើរ ហើយ​​​ទទួល​​​ស្គាល់​​​ថា ឥឡូវ​​​ខ្មែរ​​​យើង​​​​​​ដឹង​​​អំពី​​​របៀប​​​ស្វែង​​​រក​​​វិធីសាស្ត្រ​​​ដើម្បី​​​ពិភាក្សា និង​​​គោរព​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ហើយ"។ លោក សម រង្ស៊ី បាន​​​អះ​​​អាង​​​​​​ថា "មាន​​​ប្រទេស​​​ជា​​​ច្រើន​​​​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ចង់​​​យក​​​កម្ពុជា​​​ជា​​​គំរូ​​​"។ “វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​" ថ្មី​​​មួយ​​​ត្រូវ​​​បាន​​​ប្រកាស​​​ឡើង​​​ជា​​​លើក​​​ដំបូង​​​ដោយ​​​លោក សម រង្ស៊ី បន្ទាប់​​​ពី​​​ភាព​​​រីក​​​ចម្រើន​​​ផ្នែក​​​នយោបាយ​​​ស្រដៀង​​​គ្នា​​​នេះ​​​ជាមួយ​​​​​លោក ហ៊ុន សែន កាល​​​ពី​​​ខែ​​​​​​កុម្ភៈ ឆ្នាំ​​​២០០៦ ប៉ុន្តែ ទី​​​បំផុត​​​វា​​​បាន​​​រលាយ​​​សាប​​​សូន្យ​​​ទៅ​​​វិញ​​​ ដោយ​​​លោក​​​ សម រង្ស៊ី បាន​​​ភៀស​​​ខ្លួន​​​ទៅ​​​ប្រទេស​​​បារាំង​​​អស់​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ល្មើស​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដក​​​បង្គោល​​​ព្រំដែន​​​។ ទោះ​​​បី​​​ជា​​​យ៉ាង​​​ដូច្នេះ​​​ក្តី​​​ តែ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ លោក សម រង្ស៊ី ​​​ក៏​​​បាន​​អំពាវនាវ​​​ស្រដៀង​​​នឹង​​​ការ​​​អំពាវ​​​នាវ​​​របស់​​​លោក ហ៊ុន សែន​​​ ដែល​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​អត់​​​ធ្មត់ដែរ​​​​​​ ខណៈ​​​វប្បធម៌​​​នៃការ​​​សន្ទនា​​​កំពុង​​​រីក​​​ចម្រើន​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​បាន​​​ឃើញ​​​វត្តមាន​​​របស់​​​អ្នក​​​កាសែត​​​ ដែល​​​បាន​​​​​​តាម​​​ដាន​​​​​​យើង​​​រហូត​​​មក​​​​​​​​​​​​​​​។ ពួក​​​គេ​​​កំពុង​​​ឆ្ងល់​​​​​​ថា តើ​​​យើង​​​អនុវត្ត​​​វប្បធម៌​​​នៃ​​​ការ​​​សន្ទនា​​​ពិត​​​ប្រាកដ​​​ ឬ​​​លេង​​​សើច​​​​​"។ មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "សូម​​​​​​រង់​​​ចាំ​​​មើល​​​សិន​​​​​​។ វា​​​​​​នឹង​​​មាន​​​ភាព​​​រីក​​​ចម្រើន​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​"។ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិ​​​ធម៌​​​នៅ​​​កម្ពុជា (ខុមហ្វ្រែល) បាន​​​លើក​​​ឡើង​​​ថា វា​​​គ្មាន​​​អ្វី​​​ប្លែក​​​ទេ​​​សម្រាប់​​​​​​ លោក ហ៊ុន សែន​​​ ដែល​​​សន្យា​​​ថា នឹង​​​មាន​​​ការ​​​ផ្ទេរ​​​អំណាច​​​នៅ​​​ពេល​​​ប្រឈម​​​នឹង​​​ការ​​​​​​ប្រឆាំង​​​ ដ៏​​​​​​ខ្លាំង​​​​​​ក្លា​​​ ហើយ​​​ក្រោយ​​​មក​​​ធ្វើ​​​ការ​​​រិះ​​​គន់​​​ និង​​​អះ​​​អាង​​​ពីភាព​​​ខ្លាំង​​​របស់​​​ខ្លួន​​​សា​​​ជា​​​ថ្មី​​​នោះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា " លោក​​​ ហ៊ុន សែន ធ្លាប់​​​បាន​​​និយាយ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​បែប​​​នេះ​​​ជាមួយ​​​លោក សម រង្ស៊ី រួច​​​មក​​​ហើយ ដូច​​​ជា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៦​​​ជា​​​ដើម​​​ ដោយ​​​លោក​​​លើក​​​ឡើង​​​ថា ​​​​​​លោក​​​នឹង​​​ផ្ទេរ​​​អំណាច​​​​​​ប្រសិនបើ​​​លោក​​​ចាញ់​​​ឆ្នោត​​​ ប៉ុន្តែ បន្ទាប់​​​មក​​​​​​លោក​​​ព្យាយាម​​​​​​​​​គ្រប់​​​គ្រង​​​ និង​​​ដាក់​​​សម្ពាធ​​​ផ្នែក​​​នយោបាយ។វា​​​មិន​​​មែន​​​ជា​​​លើក​​​ទី​​​១​​​ទេ​​​ដែល​​​បញ្ហា​​​នេះ​​​បាន​​​កើត​​​ឡើង​​​។ វា​​​កើត​​​ឡើង​​​នៅ​​​ពេល​​​លោក​​​ត្រូវ​​​ការ​​​ចរចា​​​"។ នៅ​​​ក្នុង​​​សន្ទរកថា​​​មួយ​​​ពីរ​​​ខែ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​លើក​​​ចុង​​​ក្រោយ​​​ លោក ហ៊ុន សែន បាន​​​ប្តេជ្ញា​​​ថា នឹង​​​​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​រហូត​​​ដល់​​​អាយុ​​​៧៤​​​ឆ្នាំ​​​ ប៉ុន្តែ លោក បាន​​​ដក​​​ពាក្យ​​​សម្តី​​​​​​នេះ​​​វិញ​​​កាល​​​ពីខែ​​​មីនា ដោយ​​​លើក​​​ឡើង​​​ថា វា​​​គ្រាន់​​​តែ​​​ជា​​​កំហឹង​​​មួយ​​​ពេល​​​​​​របស់​​​លោក​​ប៉ុណ្ណោះ​​​។ លោក​​​ គល់​​​ បញ្ញា បាន​​​លើក​​​ឡើង​​​ថា ការ​​​គំរាម​​​ប្រើ​​​កម្លាំង​​​ជា​​​សាធារណៈ​​​របស់​​​លោក ហ៊ុន សែន ឥឡូវ​​​នេះ​​​អាច​​​ងាក​​​ទៅ​​​ខាំ​​​លោក​​​វិញ​​​ ប្រសិន​​​បើ​​​ការ​​​ក្តោប​​​អំណាច​​​របស់​​​លោក​​​មិន​​​ធ្លាក់​​​ចុះ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៨​​​ទេ​​​នោះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "លោក​​​មិន​​​គួរ​​​គំរាម​​​សង​​​សឹក​​​ដោយ​​​ប្រើ​​​យោ​​ធា​​​ ឬអ្វី​​​ផ្សេង​​​ណា​​​មួយ​​​ឡើយ​​​ ហើយ​​​គួរ​​​តែ​​​ដក​​​ពាក្យ​​​សម្តី​​បែប​​​នេះ​​​ចេញ​​​ដើម្បី​​​កុំ​​​ធ្វើ​​​ឲ្យ​​​ពល​​​រដ្ឋ​​​​​​មាន​​​អារម្មណ៍​​​សុវត្ថិភាព​​​ជាង​​​មុន និង​​​មាន​​​ការ​​​អត់​​​ឱន​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "លោក​​​ស្មាន​​​ថា​​​អ្វី​​​ៗ​​​នៅ​​​តែ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​របស​់លោក​​​ ប៉ុន្តែ វា​​​ប្រហែល​​​ជា​​​មិន​​​​​​ពិត​​​ឡើយ​​​​​​។ មាន​​​តែ​​​ការ​​​គាំទ្រ និង​​​ការ​​​អត់ឱន​​​របស់​​​ពល​​​រដ្ឋ​​​ទេ ដែល​​​អាច​​​​​​ធានា​​​​​​សុវត្ថិភាព​​​របស់​​​លោក​​​បាន​​​"៕ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Alex Willemyns)​​​​​  

មេដឹកនាំ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​មន្ត្រី​គណបក្ស​កុម្មុយនីស្ត​ចិន

ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វុ៊នស៊ិនប៉ិច និង​លោក ញឹក ប៊ុនឆៃ អនុ​ប្រធាន​ទី២​បាន​​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន​កាលពី​ម្សិលមិញដើម្បី​ជួប​ជាមួយ​មន្ត្រី​មក​ពី​គណបក្ស​កុម្មុយនីស្ត​ចិន​ ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ដល់​គណបក្ស​រាជានិយមនេះ​​ជាយូរ​មក​ហើយ​។ ចិន​បាន​​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ចាប់​តាំង​ពី​គណបក្ស​នេះ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៨១​ ជា​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​ព្រះអង្គម្ចាស់ នរោត្តម សីហនុ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​បាន​បន្ត​ផ្ដល់​មូល​និធិ និង​ការ​បណ្ដុះ​បណ្ដាល​​នយោបាយ​ដល់​គណបក្ស​នេះ​។ គណៈប្រតិភូ​ជាច្រើន​រូប​ត្រូវ​បាន​ផ្លាស់​ប្តូរបទពិសោធន៍​​ដោយ​​គណបក្ស​ទាំងពីរ​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​​​ដំណើរ​លើក​នេះ​គឺ​ជា​ការ​ចេញ​ដំណើរ​លើក​ដំបូង​របស់​ព្រះអង្គម្ចាស់​ រណឫទ្ធិ ចាប់​តាំង​ពី​ព្រះ​អង្គ​បាន​យាង​មក​ដឹកនាំ​​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​វិ​ញ​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​ព្រះ​អង្គ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រធាន​គណបក្ស​កាលពី​ឆ្នាំ​២០០៦។ មាន​បន្ទូល​នៅ​សន្និសីទ​​កាសែត​ខ្លី​មួយ​មុន​ពេល​យាង​​ទៅ​ប្រទេស​ចិន ព្រះអង្គម្ចាស់​ រណឫទ្ធិ បាន​ច្រាន​ចោល​ការ​ដែល​ថា គណបក្ស​ហ្វុ៊នស៊ិនប៉ិច​ជា​កម្លាំង​មិន​សំខាន់​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​ចាប់​តាំង​ពី​គណបក្ស​នេះ​បាន​បាត់​បង់​អាសនៈទាំង​អស់​នៅ​ក្នុង​សភា។ ព្រះអង្គ​ម្ចាស់​បាន​មាន​បន្ទូល​ថា គណបក្ស​រាជានិយម​នៅ​តែ​ដើរ​​តួនាទី​សំខាន់​ពាក់ព័ន្ធ​​នយោ​បាយ​ក្នុង​​​ប្រទេស​...

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​​ខេត្ត​កោះកុង​បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិការ​បូម​ខ្សាច់​​បណ្ដោះ​អាសន្ន​

ក្រោយ​ពី​អ្នកភូមិ​ និង​សកម្មជន​ការ​ពារ​​បរិស្ថាន​​ប្រមាណ​៧០​នាក់​ បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​ព្យាយាម​បណ្ដេញ​ស្រឡាង​បូម​ខ្សាច់​ដែល​ពួកគាត​់​អះអាង​ថា ធ្វើ​ប្រតិបត្តិការ​បូម​ខ្សាច់​ដោយ​ខុស​ច្បាប់​នៅ​ឆ្នេរ​ខេត្ត​កោះកុង មន្ត្រី​មូលដ្ឋាន​មួយ​រូបបាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​បាន​បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិការ​បូម​ខ្សាច់​ទាំងអស់​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​តំបន់​នោះ​ហើយ​។ គ្រួសារ​អ្នក​នេសាទ​​មូលដ្ឋាន​បាន​ចាប់​ផ្ដើម​​ធ្វើ​ការ​តវ៉ា​ប្រចាំ​ថ្ងៃ​ប្រឆាំង​នឹង​ប្រតិបត្តិ​ការ​បូម​ខ្សាច់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ជិះទូក​ផ្ទាល់​ខ្លួន​ដើម្បី​បណ្ដេញ​​ស្រឡាង​ចំនួន​១២​​គ្រឿង​របស់​ក្រុម​ហ៊ុន​ International Rainbow ដែល​ពួកគាត់​អះអាង​ថា ធ្វើ​សកម្មភាព​បូម​ខ្សាច់​ដោយ​គ្មាន​លិខិត​អនុញ្ញាត​​ត្រឹម​ត្រូវ​នៅ​ក្នុង​ដែន​ទឹក​ជុំវិញ​កោះ​កាពិ។ កាលពី​ម្សិលមិញ លោក​ ពេជ្រ ស៊ីយន់ ប្រធាន​មន្ទីរ​​រ៉ែ និង​ថាមពល​​ខេត្ត​កោះ​កុង ​បានមាន​ប្រសាសន៍​ថា លោក​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន International Raibow ផ្អាក​ប្រតិបត្តិការ​បូម​ខ្សាច់​របស់​ខ្លួន​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នៅ​សប្ដាហ៍​នេះ​។ លោក​មាន​ប្រសាសន៍​ថា​ " យើង​បាន​​សុំ​ឲ្យ​ពួកគេ​ផ្អាក​ទាំង​ស្រុង"។...

​គ.ជ.ប.ថ្មី​​​បន្ត​​​ការ​​​ងារ​​​ជា​​​ផ្លូវការ​​​​​​​​​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី (គ.ជ.ប.) ជា​​​​គ្រឹះ​សំខាន់​​​​​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ឆ្នាំ​មុន រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បានក្លាយជាស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​កម្ពុជា​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ថ្ងៃ​​​នេះ បន្ទាប់ពី​​​មាន​​​ការ​​​​ចរចា​និង​ការ​រៀបចំ​​​​​​​អស់​​​រយៈ​ពេល​ជិត​៩​ខែ​មក​​​នោះ​​​។ ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ឯ​​​ទី​​​ស្នាក់​​​ការ​​​គ.ជ.ប​​​ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​បាន​ជួយ​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ បាន​មាន​ប្រសាសន៍​ថា​​​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​​​ប្រឹង​​​ប្រែង​​​បំពេញ​​​ភារ​​​កិច្ច​​​របស់​​​ខ្លួន​​​ ដើម្បី​​​សម្រេច​​​បាន​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​លទ្ធ​​​ផល​​​អាច​​​ទទួល​​​យក​​​បាន​​​ពី​​​គ្រប់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​។​​​ លោក ប៊ុនហុក បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ខ្ញុំ​​​សូម​​​ប្តេជ្ញា ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​យក​​​អស់​​​កម្លាំង​​​កាយ​​​ចិត្ត​​​ អនុវត្ត​​​តួនាទី​​​ ភារកិច្ច​​​ប្រកប​​​ដោយ​​​ឯករាជ្យ​​​ អព្យា​​​ក្រិត​​​ សុចរិត​​​ភាព​​​ តម្លាភាព​​​ សំដៅ​​​ធានា​​​ឲ្យ​​​ការ​​​បោះ​​​ឆ្នោត​​​​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សេរី​​​ ត្រឹម​​​ត្រូវ​​​ និង​​​យុត្តិធម៌"។​​​​​​ សន្យា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​​​​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទិន​នឹង​ការ​តវ៉ា​របស់​ខ្លួន ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មាន​ការ​លួច​បន្លំ​នោះ គណបក្ស​ទាំង​ពីរ​បាន​​​​លើក​​​ឡើង​​​​​​ថា ស្ថាប័ន​ថ្មី​នេះ​ជា​ដំណោះស្រាយ​​​​​ចំពោះ​រាល់​ជម្លោះ​​​​​​​ក្រោយ​ការ​បោះ​ឆ្នោត​​​នៅ​ពេល​អនាគត។ សមាជិក​៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​ជ្រើសរើស​ដោយ​គណបក្ស​ទាំង​ពីរ ត្រូវ​បាន​សភា​អនុម័ត​​​​​កាលពី​សប្តាហ៍​មុន និង​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាលពី​ថ្ងៃ​សៅរ៍៕​​​    

ក្រោយពី​រយៈ​ពេល៩​ខែ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​បង្កើត​នៅ​ថ្ងៃ​នេះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី (គ.ជ.ប.) ជា​សសរ​គ្រឹះ​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ឆ្នាំ​មុន រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ភារកិច្ច​របស់​ខ្លួន​ជា​ផ្លូវ​ការ ជា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​កម្ពុជា​នៅ​ខែ​នេះ បន្ទាប់ពី​រយៈ​ពេល​ជិត​៩​ខែ​នៃ​ការ​ចរចា​និង​ការ​រៀបចំ។ សន្យា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទិន​នឹង​ការ​តវ៉ា​របស់​ខ្លួន ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មាន​ការ​លួច​បន្លំ​នោះ គណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ស្ថាប័ន​ថ្មី​នេះ​ជា​ដំណោះស្រាយ​មួយ​ចំពោះ​រាល់​ជម្លោះ​ក្រោយ​ការ​បោះ​ឆ្នោត​ណាមួយ​នៅ​ពេល​អនាគត។ សមាជិក​៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​ជ្រើសរើស​ដោយ​គណបក្ស​ទាំង​ពីរ ត្រូវ​បាន​សភា​អនុម័ត​យល់​ព្រម​កាលពី​សប្តាហ៍​មុន និង​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាលពី​ថ្ងៃ​សៅរ៍ មុន​ពិធី​នៅ​ព្រឹក​នេះ ដើម្បី​ទទួល​ការ​ផ្ទេរ​អំណាច​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាស់។ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​បាន​ជួយ​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា "នេះ​ជា​អំណោយ​មួយ​ពី​ថ្នាក់​ដឹក​នាំ​ជាតិ។...

រដ្ឋាភិបាល​ប្រកាស​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ថ្មី​៥.០០១​នាក់​សម្រាប់​ឆ្នាំ​២០១៥

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា មួយ​ខែ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ បញ្ជា​ស្ថាប័ន​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ជ្រើសរើស​មន្ត្រី​ថ្មី លើក​លែងតែ​ត្រូវ​បំពេញ​កន្លែង​ដែល​នៅ​ទំនេរ​នោះ​មក ក្រសួង​មុខងារ​សាធារណៈ​បាន​អនុញ្ញាត​ឲ្យ​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ចំនួន​៥.០០១​នាក់ ដើម្បី​ជំនួស​អ្នក​ដែល​ទើប​ចូល​និវត្តន៍ ឈប់​ធ្វើការ ឬ​ត្រូវ​បញ្ឈប់​ពី​ការងារ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បាន​ឲ្យ​ដឹង​ថា "រដ្ឋាភិបាល​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ថ្មី​ក្នុង​ឆ្នាំ​២០១៥ ស្រប​តាម​ចំនួន​មន្ត្រី​ស៊ីវិល​ដែល​បាន​បាត់បង់​ការងារ​របស់​ខ្លួន"។ យោង​តាម​សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា ក្នុង​ស្ថាប័ន​រដ្ឋ​ចំនួន​២៩ មន្ត្រី​៣.៦៨២​នាក់​បាន​ចូល​និវត្តន៍ ១.២២៦​នាក់​ត្រូវ​បញ្ឈប់​ពី​ការងារ ព្រោះ​មិន​មក​ធ្វើការ និង​៩៣​នាក់​បាន​ចាកចេញ​ពី​ស្ថាប័ន​របស់​ខ្លួន​ដោយសារ​ពិការភាព។ សេចក្តី​ប្រកាស​ព័ត៌មាន​មិន​បាន​បញ្ជាក់ពី​ពេល​វេលា​ជាក់លាក់​ដែល​មន្ត្រី​ស៊ីវិល​ទាំងនេះ​បាន​ឈប់​ពី​ការងារ​នោះ​ទេ ហើយ​ក្រុម​មន្ត្រី​នៅ​ក្រសួង​មុខងារ​សាធារណៈ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ។ កាលពី​ថ្ងៃ​ទី​៥​ខែ​មីនា លោក ហ៊ុន...

តំណាង​រាស្ត្រ​អនុម័ត​ច្បាប់​ថ្នាំ​ជក់​​ដែល​មាន​​ការ​ពិន័យ​ជា​ប្រាក់​ និង​ទោស​ជាប់ពន្ធនាគារ​

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​គ្នា​ដ៏កម្រ​កាលពី​ព្រឹក​ម្សិលមិញ​នៅ​ក្នុង​ការ​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​ច្បាប់​គ្រប់គ្រង​ថ្នាំ​ជក់​ដំបូង​បង្អស់​​​របស់​កម្ពុជា ដែល​ហាម​ប្រាម​ការ​លក់​ឲ្យ​​ទៅ​អនីតិជន ការ​ជក់​នៅ​តាម​ទីសាធារណៈ​ និង​ការ​ផ្សាយ​​ពាណិជ្ជកម្មភាគ​​ច្រើន​ក្នុង​បំណង​ប្រយុទ្ធប្រឆាំង​ជំងឺ​ពាក់​ព័ន្ធ​​ថ្នាំ​ជក់។ ដោយ​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​​៨៩​ អាសន​នៅ​ក្នុង​​រដ្ឋសភា​ ច្បាប់​ស្ដីពីការ​គ្រប់​គ្រង​ផលិតផល​ថ្នាំជក់​ត្រូវ​បាន​ព្រាង​​ឡើង​រាប់​ឆ្នាំ​មក​ហើយ។ ​ច្បាប់​នេះ​​មាន​ចែង​អំពី​ការ​ពិន័​យ​ជា​​ប្រាក់​ ហើយ​ក្នុង​ករណី​ខ្លះ​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​​សម្រាប់​អ្នក​ប្រព្រឹត្ត​ល្មើស​។ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឲ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​ជាង​៩.០០០​នាក់​ស្លាប់​ជារៀង​រាល់​ឆ្នាំដោយ​សារ​តែ​ជំងឺ​ពាក់​ព័ន្ធ​ការ​ជក់​បារី។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៤​ ដែលធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ម៉ែត្រ​សាស្ត្រ​ និង​វាយតម្លៃសុខ​ភាព​​​ (Institute for Health Metrics and Evaluation) នៅ​ក្នុង​សហរដ្ឋអាមេរិក​ បាន​រក​ឃើញ​ថា ជាង​៤០ភាគរយ​នៃ​បុរស​កម្ពុជា​គឺ​ជា​អ្នក​ជក់​​បារី​ប្រចាំ​ថ្ងៃ​...

លោក ហ៊ុន សែន សរសើរ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ជា​របាំង​រារាំង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ភេរវកម្ម

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា សមាជិក​សភា​ត្រូវតែ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​មូលនិធិ​ពី​ក្រុម​ភេរវជន ដូចជា​ក្រុម​អាល​កៃដា ជាដើម កុំ​ឲ្យ​ហូរ​ចូល​ក្នុង​ប្រទេស​នេះ។ បន្ទាប់ពី​ស្ងាត់​ស្ងៀម​ជា​ច្រើន​ឆ្នាំ​ស្តីពី​ច្បាប់​នេះ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារម្ភ​ថា រដ្ឋាភិបាល​អាច​ប្រើ​ដើម្បី​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​រិះគន់​របស់​ខ្លួន​នោះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី ដែល​ជា​ដំណាក់​កាល​ចុងក្រោយ​មុន​ពេល​ទៅដល់​សភា​ជាតិ ឲ្យ​បាន​ឆាប់​នៅ​ដើម​ខែ​ក្រោយ​នេះ។ ថ្លែង​នៅ​ក្នុង​ពិធី​មួយ​នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ ដែល​លោក​បាន​ទៅ​ដើម្បី​ចែក​អំណោយ​ឲ្យ​ក្មេងៗ លោក ហ៊ុន សែន...