Friday, September 20, 2019
Home Authors Posts by James Welsh

James Welsh

2 POSTS 0 COMMENTS
Managing editor

ការចរចា​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​​បក្ស​ សម រង្ស៊ី និង​បក្ស​ សិទ្ធ​ិ​មនុស្ស ចាប់​ផ្ដើម​ថ្ងៃនេះ

រយៈ​ពេល​ជិត​ប្រាំ​ឆ្នាំ​ ក្រោយ​ពី​ការ​​បរា​ជ័យ​​ក្នុង​ការ​ប៉ុន​ប៉ង​បង្កើត​​គណបក្ស​រួម​គ្នា​មួយ​នោះមន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ សមរង្ស៊ីនិង​គណ​បក្សសិទ្ធិ​មនុស្សបាន​កំណត់​ពេល​ជួប​គ្នា​នៅថ្ងៃ​នេះនៅ​ក្នុង​ក្រុង​ម៉ានីលដើម្បី​ពិភាក្សា​ពី​លទ្ធភាព​​បង្រួប​បង្រួម​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ​។ អ្នក​សង្កេត​ការណ៍​នយោ​បាយ​មាន​មតិ​ផ្សេង​គ្នាអំពី​​ថា ​តើ​ការ​ចរចា​​រក​កិច្ច​ព្រម​ព្រៀង​​​លើក​នេះ​របស់​គណ​បក្ស​ប្រឆាំង​ទាំង​ពី​រ​នេះ​នឹង​ទទួល​បាន​​ជោគ​ជ័យ​ឬ​យ៉ាង​ណា​នោះ​ ដោយ​​មតិ​មួយ​កត់​សម្គាល់​ថា បើ​ទោះ​ជាការរួម​បញ្ចូល​គ្នាទទួល​បាន​ជោគ​ជ័យ​ក៏​ដោយ​ក៏​មិន​អាច​យក​ជ័យ​ជម្នះ​លើ​​គណ​បក្ស​ប្រជា​ជន​កម្ពុជាដែល​គ្រប់​គ្រង​អំណាច​បាន​ដែរ។ ចាប់​តាំង​ពី​គណ​បក្ស​ សិទ្ធិ​មនុស្ស​ បាន​បង្កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់លោក​ កឹមសុខាជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៧មកគណ​បក្ស​ទាំង​ពីរ​ប៉ុនប៉ង​រួម​បញ្ចូល​គ្នា​។ទោះ​ជា​យ៉ាង​នេះក្ដី ពេល​នេះគឺជា​លើក​ដំបូង​ហើយ ​ដែលលោកសមរង្ស៊ីប្រធាន​គណ​បក្ស​ សមរង្ស៊ីនិង​លោក​ កឹមសុខាជួប​គ្នា​ជា​ផ្លូវការ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។ លោកឡៅម៉ុង​ហៃអ្នក​វិភាគ​នយោ​បាយ​​ឯក​រាជ្យ​​ថ្លែង​កាលពី​ម្សិលមិញ​ថា ជោគ​ជ័យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គណ​បក្ស​ សិទ្ធិ​មនុស្សក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ កាលពី​ខែ​មុន​ ដែល​គណ​បក្ស​នេះ​បាន​ទទួល​តំណែង​មេ​ឃុំ​និង​ចៅ​សង្កាត់​​ចំនួន១៨​ នឹង​អាច​ឲ្យ​គណបក្ស​​ទាំង​ពីរ​មាន​គោល​ជំហរ​រឹង​មាំ​​ពេល​​ចរចា​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ​ដោយ​សារ​​គណ​បក្ស​ទាំង​ពីរ​នេះ ដឹង​អំពី​ភាព​ខ្លាំង​ និង​ភាព​ខ្សោយ​រៀង​ៗខ្លួន​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​ចុង​ក្រោយ​នេះ ខ្ញុំ​​សង្ឃឹម​​ថា​ អាច​ទៅ​រួច”។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ដោយ​ពិចារណា​ពី​​ប្រវត្តិ​រវាង​គណ​បក្ស​ទាំង​ពីរ​ និង​ការ​ពិត​ដែលថា​​លោក​ សមរង្ស៊ីកំពុង​រស់​នៅ​ក្នុង​ ទី​ក្រុង​បា៉រីសដើម្បីគេច​ពី​ទោស​ជាប់​ពន្ធ​នា​គារ​នោះ​ អ្នក​ផ្សេង​ទៀត​មិន​មាន​ជំនឿ​​​ក្នុង​​ចិត្ត​ប៉ុន្មាន​​ឡើយ​។ លោក​ ខាលថៃយ័រ (Carl Thayer)​ សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យាល័យ​ ញូវសៅវ៉េលស៍​ បាន​លើក​ឡើង​ក្នុង​អុីម៉េល​មួយថា “ ​មិនថា​​គណ​បក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ឬ​អត់​នោះ​ទេ ​ការ​​ទទួល​បាន​ការ​ឯក​ភាពគ្នា​​ពី​​បេក្ខជន​​ទាំង​អស់​ គឺ​ជា​​កា​រពិបាក​​”។ លោកថៃយ័របាន​កត់សម្គាល់ថាខណៈ​ដែល​គណ​បក្ស​ សិទ្ធិ​មនុស្ស មាន​ការ​បង្ហាញ​កម្លាំង​រឹង​មាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់​ លើក​​ដំបូង​របស់​ខ្លួន​ គណ​បក្ស​ សមរង្ស៊ីបាន​បាត់​បង់​អាសនៈ​ ដោយ​ទទួល​បាន​តែ​អាសនៈ​​មេឃុំ​ និង​ចៅ​សង្កាត់​ ចំនួន​២២​ប៉ុណ្ណោះបើ​ប្រៀប​ធៀប​នឹង​ការ​បោះ​ឆ្នោត​លើក​មុន​មាន​២៨​អាសនៈ។ ទោះ​បី​ជា​បញ្ហា​​នេះ​​អាច​ធ្វើ​ឲ្យ​គណ​បក្ស​ សមរង្ស៊ីមាន​ឆន្ទៈ​ថែម​ទៀត​ធ្វើ​តាម​ការ​ទាម​ទារ​របស់​គណ​បក្ស​ សិទ្ធិមនុស្សក៏​ដោយ ក៏វា​​ប្រហែល​ជាមិន​គ្រប់​គ្រាន់​សម្រាប់​​គណ​បក្ស​ទាំងពីរ​ ដើម្បី​​រួបរួម​គ្នា​ដែរ​។ លោក​បាន​ថ្លែង​ថា “ គណ​បក្ស​...

លោក ហ៊ុន សែន អួតអាង​ពី​ជ័យ​ជម្នះ​របស់​គណបក្សប្រជាជន​

លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែ​ង​អំណរ​គុណ​ចំពោះ​អ្នក​បោះ​ឆ្នោត​ ដែល​នាំ​ជ័យ​ជម្នះ​ដ៏​រំភើប​មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​ការ​បោះ​ឆ្នោតឃុំ​​-សង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​បាន​ប្រាប់​ទៅ​គណបក្ស​ប្រឆាំង​ថា គម្រោង​រួម​បញ្ចូល​​គ្នា​របស់​គណបក្ស​ប្រឆាំង​ ​និង​មិន​អាច​បញ្ឈប់​ជ័យ​ជម្នះ​ដ៏​លើស​លប់​ក្នុង​ការ​បោះ​ឆ្នោតរបស់គណបក្សដែលកំពុងកាន់​អំណាច​បាន​ឡើយ។ ថ្លែង​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​មក​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​ដើរ​​លើ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ​ ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជាតិ​រៀប​ចំ​ឡើងដោយអ៊ុនតាក់កាល​ពី​ឆ្នាំ​១៩៩៣​ ហើយ​បាន​កោត​សរសើរ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​បាន​បង្ក​ឲ្យ​មាន​សុវត្ថិភាពក្នុងការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​។ លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​​ក្នុង​ពិធី​សម្ពោធផ្លូវ​ជាតិ​លេខ​៥៦​ដែល​ទើប​តែ​ស្ថាបនា​ឡើង​វិញ​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ថា​"ការ​បោះ​ឆ្នោត​របស់​កម្ពុជាមិន​ប្រើ​កាំ​ភ្លើង​យន្ដ​ដូច​សម័យ​អ៊ុនតាក់​ទេ​”។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បន្ថែម​ថា “ ខ្ញុំ​សូម​កោត​សរសើរ​ និង​គោរព​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតសម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​។ យើង​មិន​អាច​បោះ​ឆ្នោត​អំឡុង​ពេល​មាន​គ្រាប់​បែក​​ផ្ទុះ​ទេ”។ យោង​តាម​គណបក្ស​ប្រជាជន​កម្ពុជាបាន​ឲ្យដឹងថាគណបក្សកំពុង​កាន់​អំណាច​បាន​ឈ្នះ​​​៩៧​ភាគ​រយ ​នៃ​តំណែង​មេឃុំ​-ចៅសង្កាត់​សរុប​​ចំនួន​១.៦៣៣​ ដែល​ជា​ជ័យ​ជម្នះ​ដ៏លើស​​​លប់​ និង​បាន​ឈ្នះ​៧២​ភាគរយ​នៃ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​។ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែននិយាយ​លេងថា “ សួរ​ថា​ តើ​សប្បាយ​ចិត្ត​ទេនៅពេល​​គណបក្ស​ឈ្នះ​ សប្បាយ​ សប្បាយ​ ព្រោះ​គ្មាន​នរណា​បង្កើត​គណបក្ស​ចង់​ចាញ់​ទេ​”។ នៅ​ពេល​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​បោះ​ឆ្នោត​ ដែល​បាន​ជ្រើស​រើស​គណបក្ស​ប្រជា​ជន​​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ជារឿង​មួយ​​​សម្រាប់​​​ជាតិ​ ដែល​សំខាន់​ជាង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។ លោកបាន​មាន​ប្រសាសន៍​ថា “ ទោះ​បី​គណបក្ស​ណា​ឈ្នះ​ គណបក្ស​ណា​ចាញ់​ក៏​ដោយ​ វាមិន​សំខាន់​សម្រាប់​​ខ្ញុំ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​សម្រាប់​រដ្ឋាភិបាល​គឺ ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌​ ហើយ​មាន​តម្លាភាព​ និង​គ្មាន​អំពើ​ហិង្សា​”។ ទោះ​បី​ជា​មាន​ការ​កោត​សរសើរ​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ ក៏​ដោយ​ ក៏​អ្នក​សង្កេត​ការណ៍បោះឆ្នោត​បាន​លើក​ឡើង​ ​ថា ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​មាន​ករណី​មិន​ប្រក្រតី​មួយ​ចំនួន ​ដូច​ជា​ ការ​បំភិត​បំភ័យ​ពី​មន្ត្រី​មូលដ្ឋាន​​ និង​ហេតុ​ផល​មួយ​ចំនួន​ទៀត​ដូច​ជា​ ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​ជា​ដើម​។ ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ជាតិ​ របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​គេមើល​ឃើញ​ជា​យូរ​មក​ហើយ​​ថាបាន​បង្កើត​ឲ្យ​មាន​ភាព​មិន​យុត្តិធម៌​ចំពោះ​​ការ​ប្រកួត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​។ អំឡុង​ថ្លែង​សុន្ទរកថា​ កាលពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​បន្ដ​វាយ​​ប្រហារ​គណបក្សសមរង្ស៊ីនិង​គណបក្ស​ សិទ្ធិ​មនុស្ស​ ដោយ​ហៅ​គណបក្ស​ទាំង​ពី​រនេះ​ថា  “ ​ជា​គណបក្ស​តូច​”ហើយ​ “ខ្សោយ”។ គណបក្ស​ សមរង្ស៊ីកាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បាត់​បង់​​តំណែង​មេឃុំ-ចៅសង្កាត់​ប្រាំ​មួយ​តំណែង​នៃ​តំណែង​មេឃុំ-​ចៅ​សង្កាត់​ចំនួន​២៨​ ដែល​ខ្លួន​បាន​ឈ្នះ​​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ឆ្នាំ​២០០៧​ ហើយ​បាន​ឈ្នះ​...