Saturday, August 10, 2019
Home Authors Posts by Kate Bartlett

Kate Bartlett

26 POSTS 0 COMMENTS
Deputy managing editor

គម្រោងសាងសង់​បណ្ណា​ល័យ​នៅ​តាមពន្ធនាគារជួយ​ឲ្យ​​ អ្នក​ទោស​ចាប់​ផ្តើម​ជីវិត​ថ្មី

បុរស​​ចំនួន​១៥​នាក់​អង្គុយ​ផ្តោត​អារម្មណ៍​អាន​សៀវភៅ​នៅ​ឯ​​តុ​ស្អាតៗ​ក្នុង​បណ្ណាល័យ​ ដោយ​អ្នក​ខ្លះ​អាន​​ស្ងាត់ៗ​ ហើយ​អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​អានហើបមាត់​តិចៗប៉ុណ្ណោះ​។ បណ្ណាល័យ​នៅឯ​ពន្ធនាគារ​នេះ ​មាន​លក្ខណៈ​​ដូច​ជា​បណ្ណា​ល័យ​ធម្មតា​ដែរ​ ​ខុស​ប្លែក​ត្រង់​ថា អ្នក​អាន​សៀវ​ភៅ​ម្នាក់ៗ​ ស្លៀក​ពាក់​ឯកសណ្ឋាន​ពន្ធនាគារ​ពណ៌​ខៀវ​ ​មាន​លេខ​បន្ទប់​បោះ​ពុម្ព​នៅ​ក្រោយ​ខ្នង​អាវ។ បណ្ណា​ល័យ​នេះ​គឺ​ជា​ការ​​បន្ថែមថ្មី​មួយ​នៅ​ពន្ធនា​គារ​ព្រៃស​ នៅ​ជាយ​រាជ​ធានី​ភ្នំ​ពេញ​ វា​ជា​ពន្ធនា​គារ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជាពន្ធនា​គារ​មួយ​ ដែល​ល្បី​ថា​​​មាន​អ្នក​ទោស​ច្រើន​ហួស​កំណត់​ ព្រម​ទាំងអ្នកស្រី​ សុខ​ សុភ័ក្ត្រ បណ្ណារក្ស​មួយ​រូប​​បាន​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​ៗ​ មាន​​អ្នកទោស​ប្រមាណ​​ជា​៦០​ទៅ​៧០​នាក់​ចូល​បណ្ណាល័យ​។ អ្នកស្រី​បាន​និយាយ​ថា ​អ្នក​ទោស​ក្នុង​បន្ទប់​ឃុំ​ឃាំង​របស់​ពួក​គេ​នៅ​តែ​អាច​ទទួល​បាន​សៀវ​ភៅ​​អាន​ពី​​បណ្ណា​ល័យ​ដែរ​​ ខណៈ​ដែល​បុគ្គលិក​ពន្ធនាគារ​កាន់​កេស​ដាក់​សៀវភៅ​ដើរ​​ចែក​តាម​​បន្ទប់​ឃុំ​ឃាំង​របស់​ពួក​គេ។ អ្នកស្រី​ ប៊ីទ្រីស ​ម៉ុងតារីអូល (Beatrice Montariol)ឲ្យ​ដឹង​ថា​​ ខណៈពេល​ដែល​អង្គការ​​​សិទ្ធិ​មនុស្ស​បាន​ត្អូញ​ត្អែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ថា មាន​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​​ពន្ធនាគារ​នោះ កម្មវិធី​បណ្ណាល័យ​នេះ​កំពុង​តែ​ខិត​ខំ​បញ្ចៀស​មិនឲ្យ​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ពុក​រលួយ​នេះ​ទេ​។ អ្នក​ស្រី​ ម៉ុងតារីអូល បាន​ឲ្យ​ដឹង​ថា “ ​វា​មាន​សារៈ​សំខាន់​ណាស់​ ដែល​អ្នក​យាម​ពន្ធនាគារ​មិន​ទាម​ទារ​ប្រាក់​ពី​អ្នក​ទោស​ចូល​អាន​សៀវ​ភៅ​ក្នុង​បណ្ណាល័យ​។ យើង​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ​្ធ​ជាមួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ និង​មន្ដ្រី​របស់​យើង​ឲ្យ​ជួយ​ត្រួត​ពិនិត្យ​អំពើ​ពុករលួយ”។ លោក​ សូ ​ឡៃ​ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃ​វែង​ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សន​កិច្ច​បណ្ណាល័យ​ដែរ​នោះ​ បាន​លើក​ឡើង​ថា​ ​លោកចង់​ឲ្យ​មាន​​ការអាន​​សៀវ​ភៅនៅ​​ក្នុង​ចំណោម​​អ្នក​ទោស​​ក្នុង​ពន្ធនាគារ​​របស់​លោក​។ “ខ្ញុំចង់​ឲ្យ​អង្គការ​ស៊ីប៉ា​សាងសង់​បណ្ណា​ល័យ​មួយ​នៅក្នុង​ពន្ធនាគារ​របស់​ខ្ញុំ​។ ការ​អាន​សៀវ​ភៅ​អាច​កែ​ប្រែ​អាកប្បកិរិយា​មិនល្អ​របស់​អ្នកទោស​បាន​”៕ ប្រែសម្រួលដោយ  ហួង កុកទៀន

មាន​​​ការ​ព្រួយ​បា​​រម្ភ​​​អំពី​កង្វះ​​​មូ​ល​​និធិ​​​សម្រាប់​​​ការ​​​ផ្តល់​​​សំណង​​​ដល់​​​ជនរង​គ្រោះ​​​សម័យ​ខ្មែរ​ក្រហម​

អ​ង្គការ​​​មូលនិធិ​​​ Open Society Foundation ហៅ​កាត់ថា​​​ OSF បា​ន​ឲ្យ​​​ដឹង​​​​​កា​ល​​ពី​ម្សិល​មិញ​​​ថា ​សាលា​ក្តីខ្មែរ​ក្រហម​​គ្មាន​មូលនិធិ​គ្រប់​គ្រាន់​​​សម្រាប់​​​​​​​ផ្តល់​​​សំ​ណង​ឲ្យ​​​ជន​រងគ្រោះ​នៃ​​​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​​​​ក្នុង​ករណី​​​មាន​​​សាលក្រម​ផ្តន្ទា​ទោស​​​ក្នុ​ង​សំ​ណុំ​រឿង​០០២​​​ បច្ចុប្បន្ន​​​ទេ​​​។ ខណៈ​​​ភាគី​​ជាតិ​​​នៃ​តុលាការ​កូន​កាត់​នេះ​​​កំពុង​​​ស្ថិត​​ក្នុង​​​​​វិបត្តិ​​​​​មូ​ល​​និធិ​​​​ ដោ​យ​​​​បុគ្គលិក​​​ជា​​ង​១០០​នាក់​​កំពុង​​​ធ្វើ​កូ​ដកម្ម​ ដោ​យ​​សារ​មិន​ទាន់​​​ទទួល​​​បាន​​​​​ប្រាក់​ខែ​​​​នោះ​​​ ​​​​​អង្គការ​​​  OSF ​​​​​នេះ​​​បា​ន​​ឲ្យ​​​ដឹង​​​​ថា ក៏​មា​ន​​កង្វះ​​​​​​មូ​ល​និធិ​​​សម្រាប់​​​សំណង​​​​​​​​រួ​ម ​​ដែល​​​ជ​ន​រង​គ្រោះ​​ខាង​​​ភាគី​​រដ្ឋ​ប្ប​វេណី​​ចំ​នួន​​៣.៨៦៦នាក់​​​មាន​​​​សិទ្ធិ​​​​ទទួល​​​បាន​​​ ក្នុង​​​ករណី​​​​​ជ​ន​សង្ស័យ​​​​ប្រព្រឹត្ត​​​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​នួន ​ជា ​និ​ង​ ខៀវ​ សំ​ផន ត្រូ​វ​បា​ន​កាត់​​​​​ឲ្យ​​​ជាប់​​​ទោស​​​​ផង​​​ដែរ​​​។ អង្គការ ​​​​​​OSF ដែល​​​ធ្វើ​ការ​​ជា​មួ​យ​​ភាគី​រដ្ឋ​ប្ប​​វេណី ​​បា​ន​ឲ្យ​ដឹង​ថា ចំនួន​​​នៃ​​​ប្រាក់​​​​សំ​ណង​​​នេះ​​​​គឺ​​​​ស្ថិត​​​ក្នុង​​​រង្វង់​​​២,៥លា​ន​​ដុល្លារ។ ​​​អង្គការ​​​​នេះ​​​​​បា​ន​លើក​ឡើង​ក្នុ​ង​​សេចក្តី​ប្រកាស​​​​​មួយ​​ថា “ នៅ​អង្គ​ជំនុំជម្រះ​​វិ​សាមញ្ញ​ក្នុង​តុលា​ការ​កម្ពុ​ជា សំ​ណង​​ត្រូ​វ​បា​ន​​កំហិត​​​ត្រឹម​​​ សំ​ណង​​​ជំងឺ​​​ចិត្ត​​​​​​រួម​​ ដើម្បី​​​ជា​​​ការ​​​ទទួល​​​ស្គាល់​​​​​​កា​រ​​ឈឺ​ចាប់​​​ដែល​​ភាគី​​រដ្ឋ​​ប្ប​​វេណី​​​​​បាន​​​ទទួល​រង​​​​ ​​​”។ សេចក្តី​​​ប្រកាស​​​នេះ​​​មាន​​​ខ្លឹមសារ​​​បន្ត​ថា “ តុ​លា​ការ​​​នេះ​​លើក​​ឡើង​ថា សំណង​​​នេះ​​​មិន​គួរ​​​​មាន​​​​​ទម្រង់​ជា​​​​​ប្រាក់​​​​កាស​​​សម្រាប់​​​​​ភាគី​រដ្ឋ​ប្ប​​វេណី​​​​​​​ទេ ហើយ​​ថា មូ​ល​និធិ​​​​គួរ​ទទួល​​​​បា​ន​ពី​​ប្រ​ភ​ព​​​ខាង​ក្រៅ​ ប្រសិន​​បើ​​​ជន​ត្រូវ​​​​ចោទ​ពុំ​​​មាន​​​លទ្ធភាព​​​ផ្តល់​​​​សំ​ណ​ង​​ទេនោះ​”។ ដោ​យសារ​​​​​ជនត្រូវ​​​ចោទ​​​​ទាំ​ង​​ពីរ​​​​សុទ្ធតែ​​​បាន​​​អះ​​​អាង​ថា​ ខ្លួនក្រី​ក្រ​​​នោះ​​​ បន្ទុក​​​នៃ​កា​រ​​រៃ​​​​អង្គាស​ប្រាក់​សម្រាប់​​​​យក​​​មក​​​ធ្វើ​​​ជា​​​សំ​ណ​ង​​​ ដែល​បម្រុង​​​ទុក​​​សម្រាប់​​កា​រប្រា​រព្ធ​ទិ​វា​ចង​​ចាំ​​​​​​ថ្នាក់​​​ជាតិ​​សម្រាប់​​ជ​ន​​​រង​គ្រោះ​​​​ក្នុ​ង​​របប​​ ប៉ុល ​ពត ស្តូប​​​រំឭក​​​ការ​​​ឈឺចាប់​​​​​​នៅ​​​​​ទី​​​​សាធារណៈព្រម​​ទាំ​ង​គម្រោ​ង​​​ស្តា​​​រនីតិ​​​សម្បទា​​​ ​​​និ​ងគម្រោង​​​​​​អប់​រំ​​​​ផ្សេងៗ​​​ទៀត​​​ត្រូវ​​​ធ្លាក់ទៅ​​​លើ​​​មេ​​ធា​​វី​​​​​​ខាង​​​ភាគី​រដ្ឋ​ប្ប​វេណី​ នេះ​​បើ​​យោង​​តា​ម​​​​​អង្គការ​​ដដែល​​​​នេះ​​​។ ទោះ​​ជា​​យ៉ា​ង​ណា​​​ សេចក្តី​​​​ប្រកាស​​​​​​​​​​​​នេះ​​មា​ន​​ការ​​​បញ្ជាក់​​​​ថា ​ជោគ​​​ជ័យ​ក្នុ​ង​កា​រ​ទទួល​​បាន​​មូល​​​និធិ​​​​​​ពី​​អ្នក​ផ្តល់​​ជំនួ​យ​​ដល់​​​​​តុ​លា​កា​រនេះ​...

បក្សប្រឆាំង​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​ ទាម​ទារ​ស៊ើបអង្កេត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​បាន​ច្រាន​ចោល​លទ្ធ​ផល​​នៃ​ការ​បោះ​ឆ្នោត​កាល​ពីថ្ងៃ​អាទិត្យ​ និង​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ីបអង្កេត​ដោយ​ឯក​រាជ្យ​លើការ​បោះឆ្នោតនេះ​​​ ដើម្បី​កំណត់​ថា តើ​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ឬ​យ៉ាង​​ណា​​​។ លោក​ សម រង្ស៊ី បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញថា “ យើង​មិន​​ទទួល​យក​លទ្ធផល​នៃការ​បោះ​​​​ឆ្នោត​នេះ​ទេ។មាន​ភាព​មិន​ប្រក្រតីច្រើន​ណាស់​”។ លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា គួរតែ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​ ព្រម​ទាំង​អង្គ​ការ​សហប្រជាជាតិ​ និង​តំណាង​រដ្ឋាភិបាល​បរទេស​ ព្រមទាំងអង្គការ​ក្រៅ​រដ្ឋាភិបាល​។ លោក​បាន​មាន​ប្រសាសន៍ថា ផ្អែក​តាម​ការ​រក​ឃើញ​របស់​គណៈកម្មាធិការ​នេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​អាចស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទាំង​ស្រុង​។ លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា “ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​” យើង​ស្នើ​ឲ្យ​បង្កើត គណៈកម្មាធិការ​នយោបាយ​មួយ​​ដែល​មាន​សមាសភាព​មក​ពី​​គណបក្ស​ទាំ​ងពីរ​ អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​ ហើយ​យើង​ស្នើ​ឲ្យ​ប្រទេស​ជាមិត្ត​បញ្ជូន​អ្នក​ជំនាញ​មក​ចូល​រួម​នៅ​ក្នុ​ង​គណៈ​កម្មាធិការ​រួម​នេះ ដើម្បី​វាយ​តម្លៃ​ភាព​មិន​ប្រក្រតី​ទាំង​អស់​នៃ​លទ្ធផល​បោះ​ឆ្នោត​នេះ​”។ លោក​បាន​បន្ថែម​ថា “ យើង​ចាប់​អារម្មណ៍​ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​ប្រជាជន​ខ្មែរ​”។ លោក​ កឹម​ សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​លើក​ឡើង​សាជាថ្មី​ពីការ​បដិសេធ​របស់​លោក សម រង្ស៊ី ចំពោះ​លទ្ធ​ផល​នៃការ​បោះ​ឆ្នោត​នេះ​។ លោក​ កឹម​ សុខា​ បាន​មាន​ប្រសាសន៍ថា “យើង​កំពុង​ចាត់​វិធាន​ការណ៍​តឹងរ៉ឹង​នៅ​ពេល​នេះ​ពី​ព្រោះ​វា​បង្ហាញ​យ៉ាង​ច្បាស់​ដែល​មិន​ធ្លាប់​មាន​ថា ប្រជាជន​ចង់​ផ្លាស់​ប្តូរ​។ ដូច្នេះ​យើង​មិន​អាច​លេង​សើច​បាន​ទេ​ យើង​ត្រូវ​តែ​ស្វែង​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​”។ លោក​បាន​បន្ថែម​ថា  គណបក្ស​ប្រឆាំង​មិន​ចង់​បាន​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​ដែល​បណ្តាល​មក​ពី​ការ​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​ជឿ​ជាក់​ថា គណបក្ស​​កាន់​​អំណាច​សព្វ​ថ្ងៃ​នេះ​ក៏​ចង់​បាន​ស្ថិរ​ភាព​ដែរ​​។ យើង​ទាំង​ពីរ​មិន​ចង់​​បាន​អស្ថិរភាព​ទេ​”។ កាល​ពីថ្ងៃ​អាទិត្យ គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​៥៥ នៅ​ក្នុង​រដ្ឋ​សភា​ ដែល​មាន​​អាសនៈ​១២៣​  គឺ​កើន​ឡើង​ខ្ពស់​ពី​២៩​អាសនៈ ​ដែល​គណបក្ស ​សម រង្ស៊ី  និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​។​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​៦៨​អាសនៈ​កាល​ពីថ្ងៃអាទិត្យ​ គឺ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ពី​៩០​អាសនៈ​ដែល​ខ្លួន​ទទួល​បាន​នៅ​​​ក្នុង​ឆ្នាំ​២០០៨​។ នៅ​ពេល​ដែល​ការ​ធ្វើ​សន្និសីទ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​ស្ងប់​ស្តាត់​ ប៉ុន្តែ​ រឹង​មាំ​នោះ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​​និយាយ​កាល​ពីម្សិលមិញថា  ខ្លួន​គ្មាន​បំណង​ចូល​រួម​នៅ​ក្នុង​គណៈកម្មាធិការ​សើុបអង្កេត​ដែល​លោក  សម រង្ស៊ី​  បាន​ស្នើ​ឡើង​នេះ​ទេ​។ នៅ​ពេល​សួរ​អំពី​កា​របង្កើត​គណៈកម្មាធិ​ការ​ដើម្បី​ស៊ើបអង្កេត​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​នេះ លោក​ ផៃ ស៊ើផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថា  “ ចំណុច​នេះ​មិន​អាច​ទៅ​រួច​នោះ​ទេ​”។ លោក ផៃ​ ស៊ីផាន​ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំមិន​គិត​ថា ឆន្ទៈនយោបាយ​ក្នុង​ការ​បង្កើ​ត​គណៈកម្មា​ធិ​ការ​នេះ​អាច​ទៅ​រួច​ទេ​”។ លោក​បាន​បញ្ជាក់​ថា គណៈកម្មា​ធិ​ការ​​បែប​នេះ​ក៏​មិន​ចាំបាច់​ដែរ​​ ព្រោះ​​មធ្យោបាយ​ដោះ​ស្រាយ​លទ្ធផល​បោះ​ឆ្នោត​មាន​រួច​ហើយ​នៅ ក្នុង​គណៈកម្មា​ធិ​ការ​​ជាតិ​រៀបចំការ​បោះ​ឆ្នោត​​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។ លោក​ ផៃ ស៊ី​​​ផាន បាន​មាន​ប្រសាសន៍ បន្ត​​​ទៀត​​​ថា “ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​​​​បោះ​​​ឆ្នោត​​​មាន​នីតិវិធី​ត្រឹម​ត្រូវ​ និង​មាន​តុលាការ​ស្រប​តាម​ធម្មនុញ្ញ​”​។ អ្នក​រិះគន់​បាន​ចោទ​គ.ជ.ប.​និ​ង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជាយូ​រ​មក​ហើយ​ថា ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​។ លោក​ ឈាង​ វុន សមាជិក​សភាជាន់​ខ្ពស់​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​​ជំទាស់​នឹង​គណៈកម្មាធិការ​ស៊ើបអង្កេត​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ដែរ​។ លោក​ ឈាង​ វុន​ បាន​មាន​ប្រសាសន៍​អំពី​ការ​អំពាវ​នាវរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លទ្ធផល​នេះ​ថា “ នេះ​មិន​មែន​ជា​វិធី​ស្រប​ច្បាប់   នេះ​គ្រាន់​តែ​ជាលេស​ ដើម្បី​បាន​អាសនៈ​បន្ថែម​ទៀតនៅ​​​ក្នុង​​​សភា​​​​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​ធ្វើ​តាម​លោក​ សម រង្ស៊ី លើ​ចំណុច​នេះ​ យើង​មិន​ចាំបាច់​មាន​ច្បាប់​បោះ​ឆ្នោត​ទេ​”។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​យើង​  មិន​​ពេញ​ចិត្ត​ សូម​ធ្វើ​ពាក្យ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើ​កម្លាំង​ខុស​ ពួក​គេ​ត្រូវ​ប្រឈម​នឹង​ច្បាប់”។ លោក​ ផៃ សីុ​ផាន​ និង​លោក​ ឈាន​ វុន ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ទទួល​បាន​​ការ​គាំទ្រ​ច្រើន​របស់គណបក្ស​ប្រឆាំង​កាល​ពីថ្ងៃ​អាទិត្យ​ គឺជា​ការ​បង្ហាញ​ឲ្យឃើញ​ពី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​រឹង​មាំ​។ ពេល​ស្នើ​សំុ​អត្ថាធិប្បាយ​អំពី​ការ​ច្រាន​ចោល​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះ​សំណើ​​សំុ​បង្កើត​គណៈកម្មាធិការ​នេះ​ លោក យឹម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា វា​ជា​ការ​សម​ហេតុ​ផល​សម្រាប់​ឲ្យ​ ​គ.ជ.ប.​​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ក្នុងការ​បោះ​ឆ្នោត​នេះ​។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​អាច​មើល​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ គ្រប់​គ្រង​ស្ថាប័ន​រដ្ឋទាំង​អស់​ដូចជា គ.ជ.ប.​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ និ​ងតុលាការ”​។ លោក​ យឹម​ សុវណ្ណ បាន​បន្ថែម​​ដោយ​មិន​បញ្ជាក់​លម្អិត​​ថា “ ប្រសិន​បើ​ គ.ជ.ប.​​ មិន​ព្រម​កែ​ទម្រង់​ទេ​ ពួក​គេ​គឺ​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​វិបាក​”។...

គណនី​ហ្វេសប៊ុក​ខ្លែង​ក្លាយ​ត្រូវ​បាន​ប្រើ​ ដើម្បី​ផ្សព្វផ្សាយ​រូប​ភាពកាត់​ត​របស់លោកស្រី មូរ សុខហួរ

អង្គភាព​​​ព័ត៌មាន​​​ និង​​​ប្រតិកម្មរហ័ស​​​របស​​់​​​រដ្ឋាភិបាល​​​ បាន​​​បដិសេធ​​​ថា ខ្លួន​​​មិនជាប់ទាក់​​​ទង​​​នឹង​​​ការ​​​ផ្សព្វផ្សាយ​​​រូប​​​ភាព​​​កាត់​​​តមួយ​​​សន្លឹក​​​របស់​​​សមាជិក​​​គណ​​​បក្ស​​​ប្រឆាំង​​​ គឺ​​​លោកស្រី មូរ សុខហួរ  ដែល​​​បាន​​​លេច​​​ឡើង​​​នៅ​​​លើ​​​គេហ​​​​​​ទំព័រ​​​ភ្ជាប់​​​បណ្ដាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ហ្វេស​​​ប៊ុក​​​ ​​​កាលពីថ្ងៃសៅរ៍ទេ។ ​​​រូប​ភាព​​​នេះ​​​បង្ហាញ​​​ផ្ទៃមុខ​​​លោកស្រី​​​ មូរ សុខ​​​ហួរ ដែល​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​ភ្ជាប់​​​នឹង​​​ដង​​​ខ្លួន​​​របស់​​​ស្ត្រី​​​អាក្រាត​​​ពាក់​​​កណ្ដាល​​​កាយ​​​ម្នាក​​​់​​​​​​ និង​​​ដែល​​​សំដៅ​​​លើ​​​លោកស្រី​​​ថា  ជា​​​អតីត​​​មេបន​​​​​​ និង​​​ការងារ​​​របស់​​​លោកស្រី​​​ជា​​​សមាជិក​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ គឺ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ដែល​​​មាន​​​លោក​​​ សម​​​ រង្សុី​​​ ជាប្រធាន​​​។ លោក​​​ស្រី មូរ សុខហួរ​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​ស្រី​​​មាន​​​ការ​​​ខក​​​ចិត្ត​​​ណាស់​​​ដែល​​​​​​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ប្រើ​​​ឈ្មោះរបស់​​​​​​អង្គ​​​ភា​​​ព​​​ព័ត៌មាន​​​...

ការ​ព្យាករ​ក្នុងពិធី​ច្រត់ព្រះ​នង្គ័ល នៅ​​​ឆ្នាំ​នេះ ក្នុង​​​ក្រុង​​​កំពង់​​​ចាម​​​​គឺ​ គោ​ឧសភ រាជ​បរិភោគ​ពោត​ច្រើន

ក្រុង​កំពង់ចាម-គោ​ឧសភរាជ​ដែល​មាន​ពណ៌ត្នោត​​បាន​សម្លឹងមើល​ភាជន​៍ចំនួន​ប្រាំ​ពីរ​​ដែល​ដាក់​នៅ​ចំពោះ​មុខ​វា ហើយ​បន្ទាប់មក​បាន​ហិត​​ភាជន៍​មួយ​ដែលដាក់​ពោត។ គូរបស់វា​មិន​សូវ​ចាប់​អារម្មណ៍នឹង​អ្វី​ដែល​​​មាន​នៅ​ក្នុង​ភាជន៍ប្រាក់នោះទេ ដោយ​វា​ងាក​​ទៅ​បរិភោគ​ស្មៅ​ដែល​ដុះ​នៅ​ផ្ទាល់​ដី​នៅ​ក្នុង​​ពហុកីឡាដ្ឋាន​បាល់​ទាត់​​នោះ​ទៅវិញ។ ប៉ុន្តែ​ការដែល​គោ​ឧសភរាជ​ជ្រើស​រើស​បរិ​ភោគ​ពោត​តែ​មួយ​​មុខ​​នេះ​គឺ​មាន​ន័យ​ខ្លាំង​ណាស់​នៅ​ព្រះរាជពិធី​ច្រត់​ព្រះ​នង័្គល​ប្រចាំឆ្នាំ​កាលពី​ម្សិលមិញ​​ ​ព្រោះ​ជា​​​អាហារ​ដែលលោកគង់ កេង ជា​ហោរា​តាម​បែប​ព្រហ្មញ្ញសាសនា​ប្រចាំ​ព្រះ​បរម​រាជ​វាំង ដែល​​​ព្យាករ​ពី​ការ​ប្រមូល​ ផល​កសិកម្ម​នៅ​ឆ្នាំ​នេះ​ និង​ពី​សុខុ​មាលភាពទូទៅ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ចាត់​ទុក​ថាជា​អាហារ​ដែល​វា​ចូលចិត្ត​។ លោក​ គង់ កេង​ បាន​ប្រកាស​ប្រាប់​ដល់​កសិករ​រាប់​រយនាក់​ដែលបាន​ជួបជុំគ្នា​នៅ​ពហុ​កីឡាដ្ឋាន​ក្នុង​ក្រុង​កំពង់​ចាម​កាល​ពី​ម្សិល​មិញថា “ យើង​បាន​ព្យាករ​ថា​ នៅ​ឆ្នាំ​នេះ​​ យើង​នឹង​​​​ទទួលបាន​ទិន្នផល​ពោត​ខ្ពស់​ ពី​ព្រោះ​គោ​ឧសភរាជ​បរិភោគ​ពោត​ច្រើន”។ ​ថ្វី​បើេ​មាន​វត្ត​មាន​របស់​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ និង​កសិករ​ក៏ដោយ ក៏មិន​មាន​ការ​ព្យាករ​ច្រើន​​សម្រាប់​ពិធីដែលធ្លាប់​ជានិមិត្ត​រូបដ៏អស្ចារ្យ​នេះដែរ។ បន្ទាប់​ពី​ពិធី​តាម​បែប​បុរាណ​បញ្ចប់​ទៅ​​ គោឧសភរាជ ដែល​តុបតែ​ង​លម្អ​ដោយ​ក្រណាត់​ពណ៌មាស ត្រូវ​លែង​ឲ្យ​ទៅ​ជ្រើសរើស​ស្រូវ ពោត សណ្តែក...

អ្នក​ដែល​មាន​ភក្ដី​ភាព​សរសើរ​​គណបក្ស​​ប្រជា​ជ​ន​ នៅ​ទិវា​ចង​កំហឹង​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​នៃ​របប​ខ្មែរ​ក្រហម  ទាហាន​ក្មេង​ៗ​​ដែល​មាន​​កែវ​ភ្នែក​​សាហាវ​ប្រដាប់​ដោយ​កាំភ្លើង​​អាកា-៤៧ បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ដែល​ក្នុង​នោះមាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ បុរស​ចំណាស់​មាន​ជំងឺ​ម្នាក់​ដែល​កំពុង​តែ​បន្ដោក​សេរ៉ូម​ និង​កុមារ​ៗ​។ ពួក​គេ​ទាំ​ង​នោះ​គ្មាន​នរណា​ម្នាក់​រួច​ខ្លួន​ឡើយ​ ហើយ​ក្រោយ​មក​ពួក​គេ​ជា​ច្រើន​នាក់​​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​។ ជីវិត​រស់​នៅ​ក្នុង​របប​នេះ​ជួប​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ កុមារៗ​ស្រេក​ឃ្លាន​ និង​ទទួល​បាន​របប​អាហារ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ចំណែក​ឯ​បុរសនិង​ស្ត្រីៗ​​ត្រូវ​បាន​​វាយ​សម្លាប់​នឹង​ខ្នងពូថៅ​ និង​ត្បូងចប​ដោយ​​​​គ្មាន​ក្ដី​មេត្តា​ព្រម​ទាំង​អារ​​ក​នឹង​​ធាង​ត្នោត​។ ស្នូរ​បាញ់​កាំភ្លើង​បាន​លាន់​ឮកង​រំពង​ពេញ​អាកាសា​អម​ដោយ​សំណើច​គួរ​ឲ្យ​ខ្លាច​ ដែល​មើល​ទៅ​ហាក់​​ដូច​ជា​ឈុត​ឆាក​មួយ​នៅ​ក្នុង​ខ្សែ​ភាពយន្ដ​ហូលីវូដអ៊ីចឹង​។ ការ​សម្ដែង​បែប​នេះ​ បង្កើត​បាន​ជា​ផ្ទាំ​ង​ទស្សនីយភាព​ដ៏​អស្ចារ្យ​ ក្នុង​ទិវា​ចង​កំហឹង​កាល​ពី​ម្សិលមិញ​ ដែល​ជា​ការ​សម្ដែង​ឡើង​វិញ​ប្រចាំ​ឆ្នាំ​ដើម្បី​ធ្វើ​​ត្រាប់​តាម​អំពើឃោរ​ឃៅ​យង់​ឃ្ន​ង​របស់​ខ្មែរ​ក្រហម​​ ដែល​បា​ន​កើត​ឡើង​នៅ​វាល​ពិឃាត​ជើង​ឯក ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​។ ​ដោយ​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៨៤ ព្រឹត្តិការណ៍​​​​កាល​ពី​ម្សិលមិញ​ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​ប្រមាណ​២.០០០​នាក់​ ជា​ថ្ងៃ​រំឭក​មួយ​ដែល​ហាក់​ដូច​ជា​​​មិន​សូវ​​មាន​ភាព​ឧឡា​រិក​​​​ប៉ុន្មាន​ទេ​ ហើយ​ហាក់​ដូចជា​​យុទ្ធនា​​​ការ​​​​មួយ​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ច្រើន​ជាង​​​ទៅ​​​វិញ​​​ទេ​​​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នាខែ​កក្កដា ខាង​មុខ​នេះ​។​​​ មាស ម៉េងថុង តំណាង​សមាគម​ក្មេង​វត្ត​ ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ថា...

ហាង សុថេប៊ី ប្ដឹងបកថា ខ្លួន​មិនបាន​​​ដឹង​​​ថា​​​ រូប​​​ចម្លាក់អវតារព្រះវិស្ណុត្រូវគេលួចពីប្រាសាទកោះកេរទេ

ហាងលក់វត្ថុ​បុរាណ ​សុថេប៊ី ​(Sotheby) ដែល​ត្រូវ​​​រដ្ឋាភិបាល​​​សហរដ្ឋ​​​អាមេរិក​​​​​​ប្ដឹង​​​ទៅ​​​​តុលាការ​​​​ ដើម្បីឲ្យបញ្ជូន​​​រូបចម្លាក់​អវតារ​ព្រះវិស្ណុ​​សតវត្ស​​​រ៍ទី១០​របស់​ខ្មែរ​​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញនោះ បាន​​បដិសេធថា  ខ្លួនមិន​បាន​​​​ដឹងថា រូបចម្លាក់​​​ ដែល​​​ខ្លួនកំពុង​​កាន់កាប់នេះ​ត្រូវ​​​​គេ​​​លួច​​​ពី​​​ប្រាសាទកោះកេរ នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ ​ទេ។ កាល​​​ពី​​​ថ្ងៃ​​​ទី៦ ខែឧសភា ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹងទៅ​​​តុលាការនៅ​​​សង្កាត់​​​ញូវ​​​យ៉ក ​ដែល​​កំពុងចាត់ការសំណុំរឿង​​​​​​នេះ មេធាវី​​​ការពារ​​​ហាងលក់វត្ថុ​បុរាណ ​សុថេប៊ី  ​និង​ការ​ពារលោកស្រី ឌីសុីយ៉ា​ រឺសប៉ូលី​ ឌីប៉ុុកជីអូ​ស៊ូសា​(Decia Ruspoli di Poggio Suasa) ដែល​ជា​​​ម្ចាស់រូបចម្លាក់នេះ បាន​​​ប្តឹងបកចំពោះការ​​​អះអាង​​​​​​ក្នុងបណ្តឹង​​​របស់​​​រដ្ឋាភិបាល ដែល​​​លើក​​​ឡើង​​​ថា មាន​​​ភ័ស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ថា ហាង​​​សុថេប៊ី ពិតជាបាន​​​ដឹង​​​​​​​​​យ៉ាង​​​ច្បាស់​​​ថា​​​រូប​​​ចម្លាក់មាន​​​តម្លៃបី​​​លាន​​​ដុល្លារ ដែលខ្លួន​បាន​​​ព្យាយាម​​​​​​ដាក់​​​លក់​​​ កាលពី​​​ឆ្នាំ​​​២០១១​​នោះ ពិតជារបស់ចោរមែន។ នៅពេលការការពារ​​​ក្ដីនេះ បា​​​ន​​​ទទួល​​​ស្គាល់​​​នៅ​​​ក្នុង​​​ចម្លើយ​​​របស់​​​ខ្លួន​​​ថា ដោយ​សារ “ ទំនាស់ និង​​​ជម្លោះ​​​ខាង​នយោបាយ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០​​​ និង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០” ទើបបណ្ដាល​​​​​​ឲ្យ​​​គេលួច​​​រូបចម្លាក់​​​​​​នេះបាននោះ ពួក​​​គេបាន​​​ប​​​ដិសេធ​​ថា រូបចម្លាក់នេះ “ ត្រូវ​​​បាន​​​គេដឹង​​​ច្បាស់​​​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​លក់វត្ថុសិល្បៈ​​​អន្តរជាតិ​​​ថាពិតជាត្រូវគេលួចមែន​ដោយ​លើកឡើង​​​ថា ​​​ស្វាមី​​​របស់​​​លោកស្រី រឺសប៉ូលី បាន​​​ទិញ​​​រូប​​​ចម្លាក់​​​នេះក្នុង​​​ផ្លូវ​​​ល្អទេ”។​លោក ស្រី ​រឺសប៉ូលី​ បាន​​​ប្រគល់​​​រូប​​​ចម្លាក់​​​នេះ​​​ទៅ​​​ឲ្យហាង​​សុថេប៊ី ដាក់តាំង​លក់​​​នៅ​​​ឆ្នាំ​​​២០១០​​​។ ពាក្យបណ្តឹងដដែលនេះអះអាង​​​ទៀត​​​ថា“ ការ​​​សម្រប​​​សម្រួល​​​​​​របស់​​​ហាង​​សុថេប៊ី​ក្នុងការនាំចូល​​​រូប​​​ចម្លាក់​​​នេះពី​​​​​​បែល​ហ្ស៊ិក​​​មក​​​កាន់សហរដ្ឋ​​​អាមេរិក ដោយសារ​ហាង​សុថេប៊ី ​បាន​​​ទទួល​​​ឯកសារ​​​ដើមគ្រប់គ្រាន់ ​ដែល​​​ប​​​ញ្ជាក់ថា រូប​​​ចម្លាក់​​​នេះត្រូវ​​​បាន​​​លក់​​​នៅ​​​ទី​​​ក្រុង​​​ឡុងដ៏​​​ កាលពី​​​ឆ្នាំ​​​១៩៧៥ ជាពេល​​​ដែល​​​ប្រទេស​​​កម្ពុជា ​មិនបាន​ចាត់​វិធាន​ការ​ផ្លូវច្បាប់​​​​ ដើម្បីបញ្ជាក់ឲ្យ​​​បាន​​​ច្បាស់​​​លាស់ថា ​ខ្លួនពិតជា​​​ម្ចាស់​​​រូប​​​ចម្លាក់បុរាណ​​​ទាំងអស់​​​នៅ​​​ក្នុងប្រទេស​​​កម្ពុជា នោះ​​​ទេ”។ ពាក្យបណ្តឹង​របស់​មេធាវីការពារ​ក្តី​ឲ្យ​ហាង​សុថេប៊ី​ ក៏បា​នច្រាន​ចោល​នូវការ​រៀប​រាប់នៅក្នុង​បណ្តឹង​រដ្ឋ​ប្បវេណី​ រួមមាន​ការ​ឆ្លើយឆ្លងតាមអុីម៉េល​​ជាបន្ដ​​​​បន្ទាប់​រវាង​អ្នក​ជំនាញ​ខាង​ស្នាដៃ​វត្ថុសិល្បៈ​ខ្មែរ ដែល​មិន​ចេញឈ្មោះ​ម្នាក់ ​និង​ហាង​សុថេប៊ី ដែល​អ្នកជំនាញ​ខាង​ស្នាដៃ​សិល្បៈខ្មែរ​រូបនេះ​បានអះអាង​ថា​មាន​ភ័ស្តុតាង​បញ្ជាក់ថា​ រូប​ចម្លាក់នេះ​ពិតជាត្រូវគេលួចមែន​។ មេធាវី​​ការពារក្តី​រូបនេះ​ បានគូសបញ្ជាក់ពីការពិតថា នៅក្នុង​អុីម៉េល​ជាបន្ត​បន្ទាប់​​ អ្នកជំនាញ​ខាង​ស្នាដៃវត្ថុ​សិស្បៈ​របស់​ខ្មែរ​ បាន​លើក​ឡើង​ពី​អ្វី​ ដែល​មិនមែនជាការពិត​ ​ដែល​មេធាវី​រូប​នេះ​​លើកឡើង​ថា រូប​ចម្លាក់​នេះ​តាម​ពិត​ទៅ​អាច​ដាក់លក់​ដេញថ្លៃ​បាន​ដោយ​ស្រប​ច្បាប់។​ មេធាវីការពារ​ក្តីរូបនេះ​ ក៏បាន​ច្រាន​ចោល​ការ​អះអាងរបស់ព្រះរាជ​អាជ្ញា​ដែល​ថា​ ច្បាប់​​នៅសម័យអាណានិគម ​ស្តីពី​ការគ្រប់គ្រង​វត្ថុបុរាណខ្មែរ​ បានលើក​ឡើង​ថា​រូបចម្លាក់​នេះ​ជាកម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​មែន។​...

របាយការ​ណ៍​លើក​ឡើង​អំ​​ពី​ ព័ត៌​មាន​​លម្អិត​នៃ​និទណ្ឌភាព​ និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធច្បាប់​

កម្រងផ្កា​បុណ្យ​សព​ និង​រូបថត​របស់បុរស​ពាក់វែ៉នតា​វ័យ​កណ្តាល​មួយ​រូប ​បានក្លាយ​ជារូប​នៅ​លើក្របមុខ​នៃរបាយការ​ណ៍មួយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ស្តីពី​ការ​​សម្លាប់​ក្រៅ​ច្បាប់ក្នុង​ប្រទេស​កម្ពុជា​ និង​​ជាអ្វី​ដែល​អង្គការ​នេះ​បាន​ហៅថា​ ជាវប្បធម៌​និទណ្ឌភាព ​ដែលស្ថិត​ក្រោមការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន។​       បុរស​ដែល​នៅ​លើ​ក្របមុខ​​នៃ​របាយ​ការណ៍​​នេះ​ គឺ​លោកឱមរាដ្ឋសាឌី​ អតីត​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ នៅពេល​លោក​កំពុងទទួលទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្ត​ភក្តិ​មួយ​ចំនួន​ក្នុង​ភោជនីយ​ដ្ឋាន​ ​នៅ​តាម​បណ្តោយ​ផ្លូវ​​ដ៏មមាញឹក​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ អំឡុង​ពេលជិត​ដល់ថ្ងៃ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៣។ សាក្សីដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​ពេល​នោះ​​ប្រាប់​ថា​ ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​លោកឱមរាដ្ឋសាឌីយ៉ាងកៀកបំផុត​ ហើយ​បន្ទាប់មកបានរត់​ទៅជិះ​ម៉ូតូ​ ដែល​កំពុង​​រង់ចាំ​មួយគ្រឿង​ ប៉ុន្តែ បាន​រត់ត្រឡប់មក​រកសព​លោក​​ ឱមរាដ្ឋសាឌីដើម្បី​​កញ្ឆក់​យក​ទូរស័ព្ទ​ដៃ​តម្លៃថោក​មួយ​គ្រឿង​ពីលើតុ​ក្នុង​​ភោជ​នី​យដ្ឋាន​នោះ។​ ការរត់មក​យកទូរ​ស័ព្ទដៃ​ ដែល​មាន​តម្លៃ​ថោក​ពី​ទីប្រឹក្សា​របស់​គណបក្ស ហ៊្វុន​ស៊ិនប៉ិច​វិញ​នេះ គឺចង់​បញ្ជាក់​ឲ្យ​ឃើញ​ថានេះ គឺជា​អំពើប្លន់ មិន​មែន​ជា​ការ​ធ្វើ​ឃាតនោះ​ទេ​។អាជ្ញាធរ​បាន​លើក​ឡើង​ថា នេះ​ជា​អំពើ​ប្លន់ហើយ​នគរបាល​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់ហើយ​បុរស​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ភ្លាម​ៗឲ្យ​ជាប់​ពន្ធនាគារក្នុង​ម្នាក់​ៗរយៈពេល​២០ឆ្នាំ។ បុរស​ទាំង​ពីរនាក់​នេះ ដែល​សុទ្ធតែ​ជា​កង​ពល​ឆត្រយោង​បាន​លើក​ឡើង​ថាពួកគេ​បាន​សម្លាប់​អ្នក​នយោបាយ​រូប​នេះ​ដើម្បី​ ប្លន់​យក​ទូរស័ព្ទរបស់​លោក ដែល​នេះ​គឺជា​មូលហេតុ​ពិបាក​នឹង​ពន្យល់​នោះ​ ពួកគេ​ទាំង​ពីរនាក់​ បន្ទាប់​មក​បាន​បោះ​ទូរស័ព្ទនេះ​ចូល​ទៅក្នុង​ទន្លេ។ គ្មាន​នរណា​ម្នាក់ក្នុង​គណបក្ស​រាជា​និយមហ្វុ៊នសុិនបុិច ​ជឿជាក់ថាការ​លើកឡើង​នេះ​ជាការ​លើកឡើង​ផ្លូវការ​នោះ​ទេ អំឡុង​ពេល​នោះ​។ លោកឱមរាដ្ឋសាឌីគឺជា​បុរស​ដែល​មាន​អត្តចរិត​រឹងមាំ​មួយ​រូប​ ដែល​គេតែង​តែ​​កោត​សរសើរពី​ភាព​ឆ្លាត​វៃ និងការ​ប៉ិន​ប្រសប់​ក្នុង​ការ​បង្កើតយុទ្ធសាស្រ្ត​នយោបាយ​របស់​លោក។ អំឡុង​​ធ្វើឃាត​លោក​ លោកបាន​ជួយ​គណ​បក្ស​​ហ៊្វុន​ស៊ិនប៉ិច​ ដើម្បីដោះស្រាយ​ជម្លោះ​មួយ​រវាង​អ្នក​អង្គម្ចាស់នរោត្តមវជរ៉ាដែល​ជា​សមា​ជិក​សភា​មួយ​រូប មក​ពី​គណ​បក្ស​រាជា និយមជាមួយ លោកនាយករដ្ ឋមន្ត្រីហ៊ុនសែន។ អ្នកអង្គម្ចាស់​ បាន​គំរាម​ប្តឹង​លោកហ៊ុនសែន ពី​បទ​បរិហារ​កេរ្តិ៍ ដោយ​សារ​តែ​បាន​គំរាម​ចាប់​អ្នក​អង្គម្ចាស់​​ដាក់​ពន្ធនាគារ​អំឡុង​កិច្ច​ប្រជុំ​ប្រចាំសប្តាហ៍​របស់គណៈរដ្ឋមន្ត្រី​​។ជាការ​សងសឹកលោកហ៊ុនសែនបាន​មាន​ប្រសាសន៍ថា លោកកំពុង​រៀប​គម្រោង​ប្តឹង​​ប្រឆាំង​អ្នក​អង្គម្ចាស់​វិញ​។ ​ប្រហែលជារឿង​ដ៏កម្រនៅ​ក្នុង​នយោ​​​បាយ​របស់​ប្រទេស​កម្ពុជា​ លោកឱមរាដ្ឋ​​​សាឌី ​​​មិន​ធ្លាប់ទទួល​រងការ​រិះគន់​ថាបាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ឬក៏​ធ្វើ​ឲ្យ​មាន​បាន​ដល់​ខ្លួន​ឯង​នោះ​ទេ​។ការ​ធ្វើ​ឃាត​​លោក​មាន​ការ​ប៉ះ​​​ពាល់​​​​យ៉ាង​ខ្លាំងដល់​អ្នក​នយោបាយ​របស់​គណ​បក្ស​​​ប្រឆាំង​អំឡុង​ពេល​នោះ​ ហើយ​ការ​ចង​ចាំ​នៃការ​ធ្វើ​ឃាត​លោក​នៅ​តែស្ថិត​ក្នុង​វប្បធម៌ធ្វើ​ឃាត​ពាក់ព័ន្ធនឹង​រឿងនយោបាយ​នៅក្នុង​ប្រទេសកម្ពុជា​។ យោងតាម​របាយការណ៍​របស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មាន​៦៨​ទំព័រស្ថិត​ក្រោម​ចំណង​ជើង​ថា “ ប្រាប់​ពួក​គេថា ខ្ញុំ​​ចង់សម្លាប់​ពួកគេ”នៅក្នុងពី​រទសវត្សរ៍​នៃ​និ​​​ទណ្ឌភាព​នៅក្នុង​ប្រទេសកម្ពុជា​ ដែល​ដឹក​​​នាំ​ដោយ​លោកហ៊ុនសែន។ប៉ុន្តែករណី​​​ធ្វើ​​​ឃាត​​​លោកឱមរាដ្ឋ​សាឌីគឺ​គ្រាន់​តែ​ជា​​​ឧទាហរណ៍​មួយ​ក្នុង​ចំណោមសកម្មភាពសម្លាប់​ក្រៅច្បាប់​រាប់​រយករណី ​ដែល​បាន​កើត​ឡើង​ចាប់​ពី​ឆ្នាំ​១៩៩១មក​ ដែល​ជា​ពេល​​ត្រូវ​បាន​ចុះ​ហត្ថ​​​លេខាកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​​ឡើង​នៅ​ក្នុង​របាយ​ការណ៍របស់​ខ្លួន​ថា“មនុស្ស​ជាង​៣០០នាក់...

សហរដ្ឋ​អាមេរិក​ និង​​​ប្រទេស​កម្ពុជា​វាយ​តម្លៃ​សាជាថ្មីលើ​កិច្ច​ព្រម​ព្រៀងនាំ​វត្ថុបុរាណ​មក​វិញ​

ក្រុម​មន្ត្រី​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណៈកម្មាធិការមួយ​របស់​​​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក​​​មាន​គម្រោង​ ​បើក​កិច្ច​​​ប្រជុំ​មួយ​​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា​ ដើម្បី​ពិនិត្យ​ឡើង​វិញ​​លើ​កិច្ច​ព្រម​ព្រៀង ដែល​ខ្លួន​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៩ស្តី​ពី​ការ​​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​​មក​វិញ។ អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​គណៈកម្មា​ធិការ​ប្រឹក្សា​យោបល់​អំពី​សម្បត្តិ​វប្បធម៌​​​​ធ្វើ​បច្ចុប្បន្ន​ភាព​រៀង​​​​រាល់​ប្រាំ​ឆ្នាំ​ម្ដងនោះ​ ដាក់​ចេញ​នូវ​​បទ​បញ្ជា​តឹង​រុឹង​ក្នុង​ការ​​បញ្ជូន​​​មក​វិញ​នូវ​វត្ថុ​បុរាណ​ ដែល​មាន​តាំង​ពី​​ យុគសំរឹទិ្ធ​ រហូត​ដល់​ចុង​បញ្ចប់​នៃ​សម័យ​មហាអង្គរ​។ លោក ​ហាប់ ទូច អគ្គ​នាយក​នៃ​​អគ្គ​នាយក​ដ្ឋាន​ បេតិកភណ្ឌ​វប្បធម៌​នៅ​ក្រសួង​វប្បធម៌​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​របាយ​ការណ៍​មួយ​ ដើម្បី​ធ្វើ​បទ​បង្ហាញ​​នៅ​​ក្នុង​កិច្ច​ប្រ​ជុំ​​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន។ អនុស្ស​រណៈ​នោះ​នឹង​ត្រូវ​​ធ្វើ​បច្ចុប្បន្នភាព​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយនេះ​​។ លោកមាន​ប្រសាសន៍​បន្ដ​ថា “ ​យើង​នឹង​ផ្ដល់​អានុសាសន៍​ខ្លះ​ៗ​​ដើម្បី​ធ្វើ​ឲ្យ​អនុស្ស​រណៈនេះ​កាន់​តែ​ប្រសើ​រឡើង​។ លោក​មាន​ប្រសាសន៍​បន្ថែម​​ដោយ​មិន​​ប្រាប់​ពី​ចំណុច​ដែល​ត្រូវ​កែ​ប្រែ​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​មាន​ស្រាប់​នេះថា​​ “ យើង​សង្ឃឹម​ថា នឹង​ចូល​រួម​ឲ្យ​បាន​សកម្ម​ថែម​ទៀត​ក្នុង​ការ​ប្រ​យុទ្ធ​​ប្រឆាំង​​ការ​ជួញ​ដូរ​សម្បត្តិ​វប្បធម៌​”។ លោកមាន​ប្រសាសន៍​ទៀត​ថា ការ​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​ម​ិន​ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​​កម្ពុជា​ដែល​បាន​ប្ដឹង​ក្រុមហ៊ុន​​លក់​ដេញ​ថ្លៃសុថេប៊ី ​សាខា​នៅ​បុរី​ញូវយ៉ក​អំពី​​រូប​ចម្លាក់បុរាណ​ខ្មែរ​មួយ​​តាំង​ពី​សតវត្សរ៍​ទី​១០​ ដែល​​កម្ពុជា​អះអាង​ថា ត្រូវ​បាន​គេ​លួច​ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៧០។ លោក​ថ្លែង​ទៀត​ថា “ យើង​ពិចារណា​ជា​ទូទៅ​​សម្រាប់​​ការការពារ​កេរដំណែលវប្បធម៌​​ខ្មែរ​។ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​​នេះ​​មាន​សារៈសំខាន់​ណាស់​​ ហើយ​យើង​កំពុង​រង់​ចាំ​ការ​ពិនិត្យ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣​”។ កាល​ពី​ខែ​មេសា រដ្ឋាភិបាល​អាមេរិក​ តាម​​សំ​ណើ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​រឹប​អូស​យក​ចម្លាក់​បុរាណ​ខ្មែរ​សតវត្សរ៍​ទី​១០​​ពី​​ហាង​​ដាក់​លក់​ដេញ​ថ្លៃ​នៅ​បុរី​ញូវយ៉ក​នេះ​​។ កម្ពុជា​និង​ក្រុមហ៊ុន សុថេប៊ី ឥឡូវ​នេះ​កំពុង​តស៊ូ​​តាម​​ផ្លូវ​ច្បាប់​អំពី​រូប​ចម្លាក់​អ្នក​ចម្បាំង​ធ្វើ​ពី​ថ្ម​ភក់ ដែល​កម្ពុជា​​អះ​អាង​ថា ត្រូវ​បាន​គេ​លួច​ពី​ប្រាសាទ​កោះ​កេរ នៅ​ខេត្ត​ព្រះវិហារ​។ យោង​តាម​គេ​ហទំព័រ​ក្រ​សួង​ការ​បរទេស​សហ​រដ្ឋ​អា​មេរិក​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​កិច្ច​ព្រម​ព្រៀង​​ទ្វេភាគី​រវាង​​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​​ចែង​ថា “ វត្ថុបុរាណ​អាច​នាំ​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន​លុះ​ត្រា​តែ​មាន​ច្បាប់​​អនុញ្ញាត​​ឲ្យ​នាំ​ចេញ​​ពី​អាជ្ញាធរ​កម្ពុជា​ ឬ​មាន​ឯកសារ​ដែល​បញ្ជាក់​ថា បាន​​នាំ​ចេញ​ពី​​កម្ពុជា​នៅ​មុន​កាល​បរិច្ឆេទ​នៃ​​កិច្ច​ព្រម​ព្រៀង​នេះ”៕ ប្រែស្រួល​ដោយ ឃិន ណៃ

នគរបាល​ស៊ុយអែត​មក​ដល់​កម្ពុជា​​ ដើម្បី​និរទេស​សហ​ស្ថាប​ និក​គេហទំព័រ ផាយរ៉េត បេ

នគរបាល​​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថាការ​និរទេស​ខ្លួនបុរសជន​ជាតិ​ស៊ុយ​អែត​ ហ្គត​ហ្វ្រីតស្វាតហូមវ៉ាក (Gottfrid Svartholm Warg) ជិត​ដល់​ពេល​ហើយ​ឥឡូវ​នេះ​ ពេល​អាជ្ញា​ធរ​​ស៊ុយអែត បានយកឯកសារ​ផ្លូវ​ច្បាប់​​មក​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​លោកសខេងរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃឲ្យ​ចុះ​ហត្ថ​លេខា​​លើ​បទ​បញ្ជា​សម្រាប់និរទេស​ខ្លួន​។ ការ​ចាប់​ខ្លួន​លោកស្វាតហូមវ៉ាកអាយុ​២៧​ឆ្នាំ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​បណ្តាចោរ​លួច​ព័ត៌មានអន្តរជាតិ​ ដែល​ធ្លាប់​បាន​វាយ​ប្រហារ​​គេហទំព័រ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ និង​ធ្លាប់​បាន​ចែក​រំលែក​លេខ​សម្ងាត់​របស់​ប្រព័ន្ធ​គ្រប់​គ្រង​កុំព្យូរទ័រ​ និង​ឯកសារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​តាម​ប្រព័ន្ធ​អុីន​ធើណិត​ផងដែរ​។ លោកស្វាតហូមវ៉ាកដែល​ជា​សហ​ស្ថាប​និក​នៃ​គេហទំព័រ​ចែក​រំលែក​ឯកសារ​ដ៏មាន​ប្រជា​ប្រិយភាពគឺ​គេហទំព័រ​ផាយរ៉េតបេបាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​អន្តរជាតិ​ ថាជា​ជន​ដែល​គេ​ចង់​ចាប់​ខ្លួន​បំផុត​ដោយ​សារ​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា​។ លោក​ត្រូវ​បាន​តុលាការស៊ុយអែត​កាត់​​ទោស​ ហើយ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ពី​បទ​​លួចព័ត៌មានដោយ​រំលោភ​​កម្មសិទ្ធិ​បញ្ញា​ នៅ​ក្នុង​ប្រទេស​ស៊ុយអែតប៉ុន្ដែលោក​បាន​គេច​​មក​រស់​នៅ​ប្រទេស​កម្ពុជា​។ លោកសុខផលអគ្គស្នង​ការ​រង​នគរបាល​ជាតិ​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ជួប​ជា​មួយ​នឹង​​មន្ត្រី​នគរបាល​ស៊ុយអែត​​ចំនួន​បីរូបកាល​ ពី​ព្រឹកមិញ​នេះ ហើយ​ពួក​គេ​បាន​ស្នើ​ឲ្យ​និរ​ទេសខ្លួន​លោក ស្វាតហូម វ៉ាក ចេញ​ពី​ប្រទេស​កម្ពុជា”។ លោកឧត្តមសេនីយ៍ឯក​ សុខផល​ បាន​ថ្លែង​ថានៅ​ពេល​លោកសខេងបាន​ចុះហត្ថ​​លេខា​លើ​ឯកសារ​និរទេស​ខ្លួន​រួច​ វា​ត្រូវ​ការ​ពេល​ប្រាំ​ថ្ងៃ ​មុន​ពេល​​បញ្ជូន​លោកស្វាតហូម​វ៉ាក ឡើង​យន្ដហោះ​​ដើម្បីបញ្ជូនចេញ​ពី​ប្រទេស​កម្ពុជា។ លោកស្វាតហូមវ៉ាកនិង​មិត្ត​ភក្ដិ​របស់​លោក​ចំនួន​បីរូប​ទៀត​ត្រូវ​បាន​​តុលា​ការកាត់​ទោស​ពី​បទលួចផ្សព្វផ្សាយ​​ផលិត​ផល​តាម​អុីនធើណិតដោយរំលោភកម្មសិទ្ធ​ិបញ្ញា​ កាល​ពី​ឆ្នាំ​២០០៩ តាមរយៈ​គេហទំព័រ​ ផាយរ៉េតបេរបស់​ពួក​គេ​ដើម្បី​ចែក​រំលែក​ និង​ទាញ​យក​តន្ត្រី​ វីដេអូនិង​ហ្គេម​កុំព្យូទ័រ​ដោយ​សេរី​។ នៅ​ពេល​សហស្ថាបនិក​គេហទំព័រ​ ផាយ​រ៉េត បេត្រូវ​បានបន្ធូរបន្ថយ​ទោស​ កាល​ពី​ឆ្នាំ​២០១០​ នៅ​ពេល​នោះ​លោក​ ស្វាតហូមវ៉ាកមិន​បានចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បីទៅ​ចូល​រួម​សវនាការ​ឡើយ​ ហើយ​ទោស​របស់​លោក​​ត្រូវ​បាន​តុលាការតម្កល់​។នៅ​ពេល​នោះ​សហ​ស្ថាបនិក​ទាំង​បួន​រូប​នេះ​ ក៏​ត្រូវ​បាន​តុលាការ​ពិន័យ​ជា​ប្រាក់​ជិត​៧​លាន​ដុល្លារ​ដែរ​។ លោកអិនដឺចល...