Tuesday, November 12, 2019
Home Authors Posts by Khuon Narim

Khuon Narim

750 POSTS 0 COMMENTS
Reporter

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​បើក​​​សវនាការ​​​ដោះ​​​ស្រាយ​​​បណ្តឹង​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ ​​​​​​ទាក់​​​ទិន​​​បញ្ជីបោះ​​​ឆ្នោត​​​

ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃនេះនឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលថា មានអ្នកដែលមិនមែនជាប្រជាពលរដ្ឋជាង២.៤០០នាក់ថ្មីៗនេះត្រូវបានបន្ថែមទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតទូទាំងប្រទេស ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានច្រានចោលពាក្យបណ្តឹងដូចគ្នានេះ។ គណបក្សប្រឆាំងអះអាងថា មនុស្ស២.៤៤១នាក់ត្រូវបានបន្ថែមទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតអំឡុងរយៈពេលចុះឈ្មោះបោះឆ្នោតកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលដែលបានបញ្ចប់កាលពីខែវិច្ឆិកា បើទោះជាខ្វះឯកសារបញ្ជាក់សញ្ជាតិត្រឹមត្រូវក៏ដោយ។ គណបក្សសង្គ្រោះជាតិទទួលស្គាល់ថា ខ្លួនមិនបានសើុបព័ត៌មានអំពីសញ្ជាតិរបស់ពួកគេទេ ដោយផ្អែកការអះអាងមួយផ្នែកធំទៅលើការខ្វះចំណេះដឹងភាសាខ្មែររបស់បុគ្គលទាំងនេះ។ សេចក្តីថ្លែងការណ៍មួយបង្ហោះក្នុងគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញបានឲ្យដឹងថា ខ្លួននឹងបើកសវនាការលើបណ្តឹងទាំងនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃពុធ។ កាលពីថ្ងៃសុក្រ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.បានមានប្រសាសន៍ថា ស្ថាប័នរបស់លោកបានច្រានចោលពាក្យបណ្តឹងទាំងអស់របស់គណបក្សសង្គ្រោះជាតិហើយដោយមួយចំនួនជាឧទាហរណ៍ថ្មីបំផុតនៃល្បិចកលប្រឆាំងវៀតណាមដែលជារឿយៗត្រូវបានប្រើដោយគណបក្សប្រឆាំង។ លោក ហង្ស ពុទ្ធា បានថ្លែងថា "យើងបានសម្រេចរក្សាទុកឈ្មោះទាំងនេះនៅក្នុងបញ្ជីដដែល។ មិនមានភ័ស្តុតាងស្របច្បាប់ទាល់តែសោះ"។ លោក បានថ្លែងថា អំឡុងការសើុបអង្កេតរបស់គណបក្សកម្មាធិការនេះ មេធាវីតំណាងគណបក្សប្រឆាំងមិនអាចផ្តល់ភ័ស្តុតាងគាំទ្រការអះអាងរបស់ខ្លួនឡើយ។ ដោយប្រើប្រាស់ពាក្យពេចន៍ដែលចាត់ទុកថា ជាពាក្យបែបរើសអើងប្រឆាំងវៀតណាមនោះ លោកបានថ្លែងថា "ពួកគេគ្រាន់តែអះអាងថា ពួកគេគឺជាជនជាតិវៀតណាមដែលតែងតែធ្វើដំណើរទៅប្រទេសវៀតណាមនៅរៀងរាល់បុណ្យចូលឆ្នាំវៀតណាមហើយគ្រាន់តែនិយាយភាសាយួននៅផ្ទះតែប៉ុណ្ណោះ"។ លោកបានបន្ថែមថា "ឧទាហរណ៍ដូចជាពួកគេមួយចំនួននិយាយភាសាខ្មែរមិនច្បាស់។ នេះមិនអាចយកទៅប្រើសម្រាប់ការពិចារណាផ្លូវច្បាប់់ឡើយ"។ នៅពេលទាក់ទងម្តងទៀតកាលពីម្សិលមិញ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ឡើងវិញថា អ្នកដែលគណបក្សប្រឆាំងបានប្តឹងនោះ មានអត្តសញ្ញាណប័ណ្ណដែលរដ្ឋាភិបាលចេញឲ្យចាំបាច់ដើម្បីចុះឈ្មោះបោះឆ្នោត។ លោកបានបន្ថែមថា មិនថា ពួកគេមានឯកសារបញ្ជាក់សញ្ជាតិចាំបាច់ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណទាំងនោះស្របច្បាប់ឬយ៉ាងណានោះឡើយ វាហួសពីបទប្បញ្ញត្តិរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។ លោកស្រី ម៉េង សុភារី មេធាវីមួយរូប និងជាប្រធានកិច្ចការបោះឆ្នោត និងច្បាប់របស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ភាពស្របច្បាប់នៃអត្តសញ្ញាណប័ណ្ណត្រូវតែសើុបអង្កេតផងដែរដើម្បីធានាពីបញ្ជីឈ្មោះបោះឆ្នោតស្អាតស្អំ។ លោកស្រីបានលើកឡើងក្នុងសារបង្ហោះក្នុងទំព័រហ្វេសប៊ុកថា "រហូតមកទល់ពេលនេះគ្មាននរណាម្នាក់សើុបអង្កេតថា តើមានមនុស្សប៉ុន្មាននាក់ដែលបានប្រើប្រាស់ឯកសារទាំងនោះទទួលបានឯកសារទាំងនោះឡើយ"៕សារុន

អង្គរក្ស​ទី៣​​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​​​ជា​ឧត្ដម​សេនីយ​៍ បន្ទាប់ពី​វាយ​​អ្នក​នយោបាយ​បក្ស​​ប្រឆាំង​

យោងតាមព្រះរាជក្រឹត្យមួយបង្ហាញថា អង្គរក្សម្នាក់ទៀតក្នុងចំណោមអង្គរក្សរបស់លោក ហ៊ុន សែន ដែលត្រូវបានតុលាការសម្រេចឱ្យជាប់ទោសពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងយ៉ាងព្រៃផ្សៃនៅខាងក្រៅរដ្ឋសភាកាលពីឆ្នាំ២០១៥ ត្រូវបានដំឡើងឋានន្តរស័ក្ដិ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងអំពីការដំឡើងឋានន្តរស័ក្ដិនេះថា "ពេលពួកគេជាប់ពន្ធនាគាររួច វាដល់ពេលឡើងឋានន្តរស័ក្ដិហើយ។ កុំឆ្ងល់ខ្លាំងពេក"។ សូមរំឭកថា អង្គរក្សបីនាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ បន្ទាប់ពីពួកគេបានប្រើអំពើហិង្សាទៅលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដោយចាប់អូសពួកគាត់ចេញពីរថយន្តហើយវាយដំយ៉ាងសាហាវអំឡុងការតវ៉ាប្រឆាំងគណបក្សសង្គ្រោះជាតិកាលពីខែតុលា ឆ្នាំ២០១៥ បណ្ដាលឱ្យពួកគាត់បាក់ធ្មេញ និងបែកក្រដាសត្រចៀក។ ពួកគេទាំងបីនាក់សុទ្ធតែទទួលបានការដោះលែងក្រោយជាប់ពន្ធនាគារបានតែ១ឆ្នាំ។ ព្រះរាជក្រឹត្យដែលឡាយព្រះសហត្តលេខាកាលពីថ្ងៃទី២២ ខែវិច្ឆិកានេះបង្ហាញថា ចាយ សារិទ្ធ អាយុ៣៤ឆ្នាំ ត្រូវបានដំឡើងឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ត្រី។ ការដំឡើងឋានន្តរស័ក្ដិរបស់ ចាយ សារិទ្ធ...

អភិបាល​​​រាជធានី​​​ប្រាប់​​​​មន្ត្រី​​​​​​​​​​​​ខ្លួន​​​មុន​​​​​​ការ​​​បោះ​​​ឆ្នោត​​​ថា ត្រូវ​​​ធ្វើ​​​កំណែ​​​​​​ទម្រង់​​​​​​ ​​​បើ​​​មិន​​​ដូច្នោះទេ​​​ស្លាប់​​​​​​ហើយ​​​

មន្ត្រីសាលារាជធានីភ្នំពេញគួរបន្តធ្វើ"កំណែទម្រង់ស៊ីជម្រៅ" បើមិនដូច្នោះទេគណបក្សកាន់អំណាចនឹងបាត់បង់ការគាំទ្រការបោះឆ្នោតនាពេលខាងមុខ នេះបើតាមការលើកឡើងរបស់អភិបាលរាជធានីកាលពីម្សិលមិញនៅសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំដែលអ្នករិះគន់លើកឡើងថា  មិនគួរឱ្យមានលក្ខណៈនយោបាយ។ លោក ប៉ា សុជាតិវង្ស បានថ្លែងទៅកាន់បុគ្គលិករបស់លោកថា "ធ្វើកំណែទម្រង់ បើពុំដូច្េនះទេស្លាប់ហើយ។ នៅពេលសង្គមឈប់មានកំណែទម្រង់ វានឹងស្លាប់។ សូម្បីប្រទេសធំៗដូចសហរដ្ឋអាមេរិកជាដើមក៏ត្រូវធ្វើកំណែទម្រង់ដែរ"។ ដោយលើកឡើងពីអាទិភាពសំខាន់ៗរបស់សាលារាជធានីនៅក្នុង "ផែនការសកម្មភាព ១-២-៣" របស់លោក លោក បា៉ សុជាតិវង្ស លើកឡើងថា លោកសង្ឃឹមថា គណបក្សប្រជាជនកម្ពុជានឹងទាញបានការគាំទ្រពីអ្នកបោះឆ្នោតដែលមានមន្ទិលសង្ស័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ ដែលគ្រោងធ្វើនៅខែមិថុនា  និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ លោកមានប្រសាសន៍ថា "យើងសម្រាលកំហឹងរបស់ពួកគាត់ដើម្បីទទួលបានការគំាទ្រពីពួកគាត់។ ប្រសិនបើយើងទទួលបានការគាំទ្រ យើងនឹងមានមោទនភាពសម្រាប់រាជធានី។ ប្រសិនបើយើងមិនអាច ពួកគេនឹងមន្ទោសពីចំណុចខ្វះខាតរបស់យើង ដូចដែលយើងបានឃើញហើយពីការព្រមានជាប្រវត្តិសាស្ត្រពីសំណាក់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣"។ ណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ជាង៨០ភាគរយក្នុងរាជធានីនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ ទោះយ៉ាងណា ការទទួលបានសំឡេងឆ្នោតទូទាំងប្រទេសនេះ គណបក្សប្រជាជនកម្ពុជានៅតែតែងតាំងអភិបាលរាជធានី នាយនគរបាល និងក្រុមមន្ត្រីផ្សេងៗទៀតនៅក្នុងរាជធានីដដែល។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែល បានមានប្រសាសន៍ថា ការលើកឡើងនូវយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជានៅកិច្ចប្រជុំរដ្ឋាភិបាល វាផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងច្បាប់របស់ប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា "រចនាសម្ព័ន្ធសាលារាជធានីភ្នំពេញគឺត្រូវបម្រើប្រជាពលរដ្ឋជាជាងបម្រើគោលនយោបាយបក្ស"។ ប៉ុន្តែពេលថ្លែងទៅកាន់មន្ត្រីសាលារាជធានីប្រហែល៣០០នាក់កាលពីម្សិលមិញ លោក...

គ.ជ.ប. កាត់បន្ថយ​​​សវនាការ​​​សាធារណៈ​​​ទៅ​​​ជា​​​សវនាការ​​​សង្ខេប​​​ជុំវិញបណ្តឹង​​​

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងថា ខ្លួននឹងកាត់បន្ថយសវនាការសាធារណៈទៅជាសវនាការសង្ខេបវិញដោយសារសវនាការទាំងនេះចំណាយពេលច្រើនពេកហើយបានបដិសេធមិនធ្វើការសើុបអង្កេតល្អិតល្អន់អំពីឯកសារបញ្ជាក់សញ្ជាតិមិនត្រឹមត្រូវ ពីព្រោះការសើុបអង្កេតនេះមានការលំបាកហើយស្ថិតនៅក្រៅយុត្តាធិការរបស់ខ្លួន។ ជំហររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះបានធ្វើឲ្យគណបក្សសង្គ្រោះជាតិមានកំហឹងដែលខ្លួនបានដាក់ពាក្យបណ្តឹងយ៉ាងច្រើនដោយអះអាងថា អ្នកចុះឈ្មោះបោះឆ្នោតរាប់រយនាក់គឺជាជនបរទេសដែលមិនមានលិខិតបញ្ជាក់សញ្ជាតិពេញលេញ ហេតុដូច្នេះហើយគ្មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខឡើយ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា "ពួកគេត្រូវតែធ្វើរឿងនេះ" ដោយលោកលើកឡើងថា វាជាភារកិច្ចរបស់ស្ថាប័ននេះដើម្បីធានាថា អ្នកចុះឈ្មោះបោះឆ្នោតទាំងអស់គឺស្របច្បាប់។ត្រូវព្យាយាមធ្វើវាបន្ថែមទៀត។ គ.ជ.ប.បានលើកឡើងថា ខ្លួនមានទិន្នន័យជាអត្តសញ្ញាណប័ណ្ណប្រភេទទី៣ដែលត្រូវបានចេញជាផ្នែកមួយនៃការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធឌីជីថល ពីក្រសួងមហាផ្ទៃដែលអាចប្រើដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ។ លោក មាន សុធី សមាជិកគ.ជ.ប.បានមានប្រសាសន៍ថា ប៉ុន្តែ អត្តសញ្ញាណប័ណ្ណប្រភេទទី១ និងទី២ "មានការលំបាក" ចំណែកលោក សោម សូរីដា អគ្គលេខាធិការរងបានមានប្រសាសន៍ថា គណៈកម្មាធិការនេះ គ្មានអំណាចក្នុងការសើុបអង្កេតបន្ថែមអំពីសុពលភាពនៃសញ្ជាតិឡើយ។ លោកបានមានប្រសាសន៍៍ថា តាមច្បាប់បោះឆ្នោត "គ្មានចំណុចណាដែលលើកឡើងថា គ.ជ.ប. ត្រូវធ្វើដូច្នេះឡើយ"។ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថរបស់គណៈកម្មាធិការនេះ ជាពិសេសការលើកឡើងថា អាជ្ញាធរប្រហែលជាបានចេញអត្តសញ្ញាណប័ណ្ណឲ្យអ្នកដែលមិនមានសិទ្ធិបោះឆ្នោត។ លោកបានថ្លែងថា "យើងនៅតែពិភាក្សាអំពីអត្តសញ្ញាណប័ណ្ណដដែល។ នៅក្នុងប្រទេសកម្ពុជានៅតែមានបញ្ហាបែបនេះដដែលជាមួយអាជ្ញាធរ។ ខ្ញុំសូមអំពាវនាវឲ្យធ្វើអ្វីៗបន្ថែមទៀត។ សូមឲ្យពួកគេមានការទទួលខុសត្រូវបន្ថែមទៀត"។ បន្ទាប់ពីការពិភាក្សារយៈពេល៣ថ្ងៃរហូតដល់យប់ជ្រៅពាក់ព័ន្ធអ្នកចុះឈ្មោះបោះឆ្នោតមិនស្របតាមច្បាប់មក គ.ជ.ប.បានលើកឡើងថា ខ្លួនក៏នឹងកាត់បន្ថយសវនាការសាធារណៈមកវ០សវនាការសង្ខេបវិញផងដែរ ដោយគ្រាន់តែហៅប្រជាពលរដ្ឋមកផ្តល់សក្ខីកម្មក្នុងករណីណាដែលខុសពីធម្មតាតែប៉ុណ្ណោះ។ អ្នកចុះឈ្មោះបោះឆ្នោតរាប់រយនាក់ត្រូវបានអញ្ជើញឲ្យមកកាន់ទីស្នាក់ការកណ្តាលរបស់គណៈកម្មាធិការនេះដែលស្ថិតក្នុងរាជធានីភ្នំពេញពីថ្ងៃច័ន្ទដល់ថ្ងៃពុធជុំវិញបណ្តឹងរបស់គណបក្សសង្គ្រោះជាតិដែលថា ពួកគាត់ខ្វះឯកសារត្រឹមត្រូវ ឬនិយាយខ្មែរមិនច្បាស់ និងទំនងជាជនជាតិវៀតណាម។ ពួកគាត់បានផ្តល់សក្ខីកម្មម្នាក់ម្តងៗអំឡុងសវនាការនាពេលព្រឹក ហើយបន្ទាប់ពីការពិភាក្សាសម្ងាត់ដោយគណៈកម្មាធិការនេះមក  ការចុះឈ្មោះរបស់អ្នកបោះឆ្នោតគ្រប់រូបទីបំផុតត្រូវបានតម្កល់ទុកថាមានសុពលភាព។ លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការរងគ.ជ.ប.បានមានប្រសាសន៍កាលពីម្សិលមិញថា ពាក្យបណ្តឹងដែលប្តឹងអ្នកចុះឈ្មោះបោះឆ្នោត៧៥៩នាក់ត្រូវបានច្រានចោលរហូតមកដល់ថ្ងៃពុធ។ លោក សុភារិទ្ធ បានមានប្រសាសន៍ថា គណៈកម្មាធិការនេះមានពេលរហូតដល់ថ្ងៃសុក្រសប្តាហ៍ក្រោយដើម្បីដោះស្រាយករណីទាំងអស់ ហើយសវនាការសាធារណៈនេះ ចំណាយពេលច្រើនណាស់។ លោកបានថ្លែងថា "មានបណ្តឹងនៅសល់ច្រើនណាស់ ដូច្នេះហើយ គ.ជ.ប.ត្រូវស្វែងរកយន្តការដើម្បីធានាថា បណ្តឹងទាំងអស់ត្រូវបានដោះស្រាយទាន់ពេលវេលា"៕ សារុន ( រាយការណ៍បន្ថែម Michael Dickison)

អ្នក​​​ចុះឈ្មោះ​​​បោះឆ្នោត​​​រួច​​​រាប់​​​រយ​​​នាក់​​​ត្រូវ​​​បាន​​​​​​ឲ្យ​​​មក​​​ការ​​​ពារ​​​សិទ្ធិ​​​របស់​​​ខ្លួន​​​

អ្នកបោះឆ្នោតដែលចុះឈ្មោះរួចហើយរាប់រយនាក់ ត្រូវបានអញ្ជើញឲ្យមកចូលរួមសវនាការដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញក្នុង សប្តាហ៍នេះដើម្បីប្រឈមការសាកសួរថា  តើពួកគេជាពលរដ្ឋខ្មែរដែលមានឯកសារគ្រប់គ្រាន់សម្រាប់ចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខឬយ៉ាងណា។ នៅក្នុងយុទ្ធនាការមួយដែលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ មានពាក្យបណ្តឹងរាប់រយត្រូវបានដាក់ប្តឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដោយអះអាងថា ជនបរទេសដែលភាគច្រើនមកពីប្រទេសវៀតណាម បានចុះឈ្មោះរួចហើយទោះបីជាខ្វះឯកសារបញ្ជាក់ពីការផ្តល់ សញ្ជាតិក៏ដោយ។ នៅចំពោះមុខក្រុមមន្ត្រីគ.ជ.ប.នៅឯទីស្នាក់ការរបស់គណៈកម្មាធិការនេះ ក្នុងអគារ H នៅក្រសួងមហាផ្ទៃ អ្នកដាក់ពាក្យប្តឹង និងអ្នករងបណ្តឹងបានប្តូរវេនគ្នាផ្តល់សក្ខីកម្មម្តងម្នាក់ៗនៅក្នុងសប្តាហ៍នេះដើម្បីផ្តល់ហេតុផលអំពីសុពលភាពនៃសិទ្ធិរបស់អ្នកដែលនឹងក្លាយជាអ្នកបោះឆ្នោតនាពេលខាងមុខ។ កាលពីថ្ងៃច័ន្ទបណ្តឹងដែលដាក់ប្តឹងអ្នកបោះឆ្នោត១៨១នាក់ត្រូវបានយកមកបើកសវនាការ ហើយបណ្តឹងទាំងអស់សុទ្ធតែត្រូវបានច្រានចោល។ក្នុងចំណោមអ្នកដែលត្រូវបានអញ្ជើញឲ្យមកផ្តល់សក្ខីកម្មកាលពីម្សិលមិញ គឺ អ្នកស្រី គី សុវ៉ាង អាយុ៤៣ឆ្នាំមកពីខេត្តត្បូងឃ្មុំ។ អ្នកស្រី បានប្រាប់ក្រុមមន្ត្រីគ.ជ.ប.ថា អ្នកស្រីកើតនៅក្នុងខេត្តក្រចេះហើយថា ឪពុករបស់អ្នកស្រីគឺខ្មែរ ហើយម្តាយជាខ្មែរកាត់វៀតណាម។ អ្នកស្រីបាននិយាយតាមម៉ៃក្រូហ្វូនថា "ខ្ញុំមិនមែនជាវៀតណាមទេ។ ម្តាយរបស់ខ្ញុំគាត់មានជាប់សាច់ឈាមជីដូនជីតាវៀតណាមប៉ុន្តែ ខ្ញុំកើតក្នុងប្រទេសខ្មែរ"។ អ្នកស្រី គី សុវ៉ាង បានលើកឡើងទៀតថា អ្នកស្រីមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងប័ណ្ណបោះឆ្នោតចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨។ អ្នកស្រីបាននិយាយថា "ខ្ញុំចង់រក្សាសិទ្ធិបោះឆ្នោតរបស់ខ្ញុំ ព្រោះខ្ញុំគឺជាខ្មែរ"។ លោក វិញ នី មេឃុំទ្រមួង នៅក្នុងស្រុកមេ៉មត់ ជាកន្លែងដែលអ្នកស្រី គី សុវ៉ាង រស់នៅនោះ បានផ្តល់សក្ខីកម្មដោយនិយាយការពារអ្នកស្រី គី សុវ៉ាង ។ លោកបានមានប្រសាសន៍ថា "គាត់មានឯកសារគ្រប់គ្រាន់។ ហើយយើងស្គាល់គាត់ច្រើនឆ្នាំមកហើយ"។ អ្នកស្រី ឯក សំណាង មកពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាស្ត្រីម្នាក់ទៀតដែលត្រូវបានអញ្ជើញឲ្យមកបង្ហាញខ្លួននៅចំពោះមុខសវនាការកាលពីម្សិលមិញដែរនោះ...

CNRP ផ្តោតលើ​​​​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ក្នុង​​​​​​​បណ្ត​​​ឹងទាក់ទងការបោះឆ្នោត

គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួនកំពុងរៀបចំពាក្យបណ្ដឹងដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អំពីអ្នកបោះឆ្នោតជនជាតិវៀតណាមជិត៥.០០០នាក់ ដែលគណបក្សនេះនិយាយថា ត្រូវបានចុះឈ្មោះដោយគ្មានលិខិតបញ្ជាក់សញ្ជាតិជាចំណាត់ការដែលត្រូវបានរិះគន់ថាជាការបន្តប្រពៃណីវាយប្រហារជនជាតិវៀតណាមរបស់គណបក្សនេះ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានប្រឆាំងចំពោះការធ្វើបែបនេះ ដោយលើកឡើងថា បញ្ហានេះគឺជាបញ្ហាគោលការណ៍ ហើយថា គណបក្សសង្គ្រោះជាតិត្រូវបានចាត់ទុកដោយមិនត្រឹមត្រូវថា ជាគណបក្សប្រឆាំងវៀតណាមដោយសារ "ជនបរទេសដែលមិនចេះអក្សរ និងមិនមានបទពិសោធន៍"។ រយៈពេលពីរសប្ដាហ៍បន្ទាប់ពីការផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតបណ្ដោះអាសន្នកាលពីដើមខែនេះ អនុញ្ញាតឱ្យគណបក្ស និងក្រុមអ្នកឃ្លាំមើលដាក់ពាក្យបណ្ដឹងជាមួយស្ថាប័នរៀបចំការបោះឆ្នោតអំពីភាពមិនប្រក្រតីណាមួយដែលខ្លួនបានដឹង។ លោកស្រី ម៉េង សុភារី ប្រធានកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្សសង្គ្រោះ ជាតិបានមានប្រសាសន៍ថា គណបក្សបានស្នើឱ្យអាជ្ញាធរមូលដ្ឋានឆូតឈ្មោះជនបរទេសទាំងនោះចេញ។...

នគរបាល​​​ស៊ើប​​​អង្កេត​​​ការ​​​ហ៊ែកចូល​​​​​​គេហទំព័រ​​​នៃ​​​បញ្ជី​​​បោះ​​​ឆ្នោត

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប.) មួយរូបបាននិយាយកាលពីម្សិលមិញថា នគរបាលកំពុងសើុបអង្កេតការហ៊ែកចូលគេហទំព័របញ្ជីបោះឆ្នោតដែលបានដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានមានប្រសាសន៍ថា ការហ៊ែកចូលបញ្ជីបោះឆ្នោតអនឡាយតាមរយៈគេហទំព័រ www.voterlist.org.kh ត្រូវបានជួសជុលឡើងវិញហើយដោយអ្នកបច្ចេកទេសរបស់ស្ថាប័ននេះ ហើយថា ច្បាប់ដើមនៃការចុះឈ្មោះបោះឆ្នោតនៅមានសុវត្ថិភាពដដែល។ លោកបានមានប្រសាសន៍ថា "ទោះយ៉ាងណា យើងនៅតែបារម្ភថា ពួកគេនឹងកែឈ្មោះ អ្នកបោះឆ្នោតក្នុងគេហទំព័រនេះ ហើយធ្វើឲ្យខូចឈ្មោះគ.ជ.ប."។ ចាប់តាំងពីគ.ជ.ប.បានដាក់គេហទំព័រនេះឱ្យដំណើរការកាលពីថ្ងៃអង្គារមក ពលរដ្ឋកម្ពុជាជាច្រើនបានត្អូញត្អែពីល្បឿនដ៏យឺត ខណៈអ្នកចុះឈ្មោះបោះឆ្នោតព្យាយាមចូលមើលដើម្បីផ្ទៀតផ្ទាត់ឈ្មោះរបស់ខ្លួន។ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គេហទំព័រនេះត្រូវបានសម្រុកចូលមើលពីសំណាក់អ្នកចូលមើលជាង៨០០.០០០នាក់ ព្រមទាំងការវាយប្រហារដោយក្រុមហ៊ែកឃើអនាមិកផងនោះ។ លោកបានថ្លែងថា "យើងមានបញ្ហាពីរ។ ទី១គឺស្ពីតយឺត ប៉ុន្តែ យើងបានដោះស្រាយបញ្ហានោះហើយតាមរយៈការទិញស្ពីតបន្ថែម។ ទី២ មានអ្នកហ៊ែកចូល ប៉ុន្តែ យើងបានជួសជុលរួចហើយ"។ លោក ហង្ស ពុទ្ធា បានថ្លែងថា នគរបាលជាតិកំពុងសើុបអង្កេតករណីនេះ ហើយលោកជឿថា ការវាយប្រហារនេះមានប្រភពមកពីក្រៅប្រទេស។ លោកបានថ្លែងថា "មិនបាច់បារម្ភអំពីការបាត់បង់ទិន្នន័យនោះទេ ព្រោះយើងបានរក្សាទុកច្បាប់ដើម។ វាគ្រាន់តែរំខានដល់អ្នកដែលចង់ពិនិត្យរកឈ្មោះរបស់ខ្លួនតែប៉ុណ្ណោះ។ គេមិនអាចទាក់ទងនគរបាលជាតិដើម្បីសុំអត្ថាធិប្បាយបានទេ។ គេហទំព័រផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេហ៊ែកកាលពីខែមីនា ដោយក្នុងរយៈពេលខ្លីគេហទំព័រនេះត្រូវបានជំនួសដោយរូបថត និងវីដេអូទាក់ទងអំពើហិង្សាដែលរដ្ឋាភិបាលស្ថិតនៅពីក្រោយ។...

រដ្ឋាភិបាល​​​ស្នើ​​ឱ្យ​​​សាង​​​សង់​​​​​​មណ្ឌល​​​បន្សាប​​​គ្រឿង​​​ញៀន​​​ថ្មី​​​ៗ​​​​​​បន្ថែម​​​ទៀត​​​នៅទូទាំង​​​ប្រទេស​​​

ខណៈរដ្ឋាភិបាលត្រៀមអនុវត្តយុទ្ធនាការ ថ្មីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងឆ្នាំថ្មីនោះ ក្រុមមន្ត្រីបានប្រកាសអំពីសំណើមួយចំនួននៅសប្តាហ៍នេះសុំសាងសង់មណ្ឌលបន្សាបគ្រឿងញៀនថ្មីបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងគោលបំណងផ្តល់ការបន្សាបគ្រឿងញៀន និងសេវាសង្គមឱ្យកាន់តែប្រសើរឡើងក្នុងការព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀន។ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ផែនការថ្មីនេះនឹងផ្តោតលើអ្នកប្រើប្រាស់គ្រឿងញៀនជិត១០.០០០នាក់នៅទូទាំងប្រទេស ដែលបច្ចុប្បន្ននេះស្ថិតក្នុងមណ្ឌលបន្សាបគ្រឿងញៀន ហើយត្រូវការជំនួយ។ លោក មាស វីរិទ្ធ បានថ្លែងថា គោលបំណងគឺ "ដើម្បីប្រមូលពួកគេ ឬលើកទឹកចិត្តពួកគេ និងស្នើឱ្យក្រុមគ្រួសាររបស់ពួកគេគាំទ្រពួកគេដើម្បីឱ្យមកទទួលសេវា និងការបន្សាបគ្រឿងញៀននៅក្នុងសហគមន៍"។ លោកបានមានប្រសាសន៍ថា "អ្នកប្រើប្រាស់គ្រឿងញៀនមិនត្រូវដាក់ក្នុងពន្ធនាគារ ទេ ប៉ុន្តែ បើយើងបណ្តោយឱ្យពួកគេនៅខាងក្រៅ ពួកគេនឹងជាទីផ្សារសម្រាប់អ្នកចែកចាយគ្រឿងញៀន"។ លោក មាស វីរិទ្ធ បានមានប្រសាសន៍ថា ក្រុមមន្ត្រីមិនទាន់កំណត់បានថា តើមានមណ្ឌលបន្សាបគ្រឿងញៀនប៉ុន្មាន ឬត្រូវសាងសង់នៅកន្លែងណានោះឡើយ។ នៅពេលសួរថា តើយុទ្ធសាស្ត្រថ្មីរបស់កម្ពុជាក្នុងការប្រយុទ្ធ...

មន្ត្រី​​​ឆ្លើយ​តប​​​​ថា ‘កុំសួរ​​​’ ពាក់ព័ន្ធ​ការ​​​ដំឡើង​​​ឋានន្តរស័ក្តិ​​​អង្គរក្ស​​​ដែល​វាយ​​​តំណាងរាស្ត្រ​​​​បក្ស​ប្រឆាំង​

អ្នកនាំពាក្យក្រសួងការពារជាតិមួយរូបបាននិយាយកាលពីម្សិលមិញថា អ្នកយកព័ត៌មានគ្មានសិទ្ធិសួរពីមូលហេតុអង្គរក្សរបស់លោក ហ៊ុន សែន ពីរនាក់ ដែលត្រូវបានកាត់ឱ្យជាប់ទោសពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបយ៉ាងធ្ងន់ធ្ងរកាលពីខែតុលា ឆ្នាំមុន ត្រូវបានដំឡើងឋានន្តរស័ក្ដិជាវរសេនីយ៍ឯកកាលពីខែមុនឡើយ។ លោក ឈុំ សុជាតិ បានមានប្រសាសន៍ថា "បញ្ហាដែលរដ្ឋាភិបាលដំឡើងឋានន្តរស័ក្ដិដល់ពួកគេគឺដោយសារមើលឃើញគុណសម្បត្តិរបស់ពួកគេម្នាក់ៗ"។ នៅពេលសួរថាតើគុណសម្បត្តិទាំងនោះជាអ្វីនោះ លោក ឈុំ សុជាតិ បានថ្លែងថា "មិនបាច់សួរទេ។ ខ្ញុំមិនឆ្លើយឡើយ"។ វាជាបញ្ហារបស់ក្រសួងការពារជាតិ។ អ្នកគ្មានសិទ្ធិសួរពីរឿងនេះទេ"។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ស៊ុត...

ការ​ស្លាប់​និង​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាក់​ចុះ ឯ​ការ​ពិន័យ​បាន​លើស​៥​លាន​ដុល្លារ

តាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មីបំផុត ក្នុងឆ្នាំដំបូងនៃច្បាប់ចរាចរណ៍ថ្មីរបស់ប្រទេសកម្ពុជា នគរបាលបានកត់ត្រាឃើញមានការថយចុះគ្រោះថ្នាក់និងការស្លាប់ជាង១០ភាគរយ និងបានរាយការណ៍អំពីការប្រមូលប្រាក់ពិន័យចរាចរណ៍បានជាង៥លានដុល្លារ។ តាមរបាយការណ៍ដែលចេញកាលពីថ្ងៃច័ន្ទ គ្រោះថ្នាក់ទាក់ទងនឹងចរាចរណ៍គិតត្រឹមសប្តាហ៍ទី២នៃខែនេះបានធ្លាក់ចុះជិត១២ភាគរយ ការស្លាប់ថយចុះប្រហែល១៤ភាគរយ ហើយការរបួសបានធ្លាក់ចុះ៩ភាគរយ ធៀបទៅនឹងរយៈពេល៥០សប្តាហ៍ដូចគ្នាកាលពីឆ្នាំមុន។ ការថយចុះនេះគឺដោយសារការពង្រឹងច្បាប់ចរាចរណ៍ ដែលត្រូវបានអនុវត្តចាប់ពីខែមករា និងបានធ្វើវិសោធនកម្មកាលពីថ្ងៃច័ន្ទ។ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា "រយៈពេលមួយឆ្នាំនៃការអនុវត្តច្បាប់នេះ វាមានប្រសិទ្ធភាពដែលប្រជាពលរដ្ឋបានគោរពច្បាប់នេះ ប៉ុន្តែយើងនៅតែបារម្ភខ្វល់ខ្វាយអំពីចំនួនស្លាប់។ យើងត្រូវតែពង្រឹងការអនុវត្តច្បាប់ដើម្បីបន្ថយចំនួនស្លាប់"។ របាយការណ៍បាននិយាយថា នគរបាលបានបញ្ចប់ការពិនិត្យតាមដងផ្លូវលើយានយន្តជាង៩លានគ្រឿងនៅឆ្នាំនេះ ក្នុងនោះមានម៉ូតូប្រហែល៥,៤លានគ្រឿង ភាគច្រើននៃយានយន្តទាំងនោះលើផ្លូវថ្នល់។ អ្នកបើកបរប្រហែល១,៤លាននាក់ត្រូវបានរកឃើញថាបានរំលោភច្បាប់ចរាចរណ៍។ ជិត៦០០.០០០នាក់ត្រូវបានអនុញ្ញាតឲ្យរួចខ្លួនដោយគ្រាន់តែព្រមាន និងប្រហែល៨១៣.០០០នាក់ ក្នុងនោះមានអ្នកបើកម៉ូតូប្រហែល៥៥៣.០០០នាក់ផង...