Friday, July 3, 2020
Home Authors Posts by Khuon Narim

Khuon Narim

750 POSTS 0 COMMENTS
Reporter

ប្រជា​ពល​រដ្ឋមិន​សប្បាយ​ចិត្ត​ចំពោះ​​ការ​ផាក​​​ពិន័យ​​​​​ដោយ​​​​ចេញ​សំបុត្រ​​​​​​​​​​​​ឲ្យទៅ​​​បង់​​​លុយនៅពេល​​​ក្រោយ

ក្រុម​មន្ត្រី​បាន​និយាយ​​ថា ​​​​​​ខ្លួន​​នៅ​មិន​ទាន់​​បូកសរុប​​​​នៅ​​ឡើយ​ទេ ​នូវ​លទ្ធ​ផល​​​​នៃ​​​ការ​​​អនុវត្តគោលនយោ​បាយ​​ថ្មីមួយ នៅ​​​ទូទាំង​​​ប្រទេស ដែល​បាន​ចូល​ជាធរ​មាន​​​កាល​ពី​ម្សិល​​​​មិញ​​  ដែល​ក្នុង​នោះ​​​នគរ​បាល​​​ចរាចរ​មិន​ត្រូវ​​​​ផាក​​ពិន័យ​​​អ្នក​​បើក​បរ​​រថ​យន្ត​​គ្រប់​ប្រភេទ​​នៅ​នឹង​កន្លែង​ឡើយ ​​ ​គឺ​ត្រូវ​​ចេញ​​​​​សំបុត្រ​​​​​ឲ្យ​​ពួកគេ​​​បង់​​ប្រាក់​​​​​ជា​​ក្រោយ។ បណ្តា​​​​​​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល ​​នៅ​តែ​​មាន​​​​​​ការ​​​​ព្រួយ​បារម្ភ​​ថា ​វិធាន​ថ្មី​​នេះ​​​​នឹង​​កាន់​​​តែ​​ផ្តល់​​ឱ​កាស​​ឲ្យ​​​​​នគរ​បាល​ចរាចរ​​​​ ដែល​ល្បី​ខាង​ពុក​រលួយស្រាប់ នូវ​លេស​មួយ​​​សម្រាប់​​​​ទាមទារ​​ការ​សូក​ប៉ាន់​ពី​អ្នក​បើក​បរទៅ​វិញ​ទេ។ លោក នេត សាវឿន ​​​អគ្គ​ស្នង​ការ​នគរ​​បាល​​​​ជាតិ បាន​ប្រ​​កាស​​​​​​​វិធាន​ថ្មី​នេះ​​កាល​ពី​​ខែ​​​មុន ​​​​ក្នុង​​​កិច្ច​ខំ​ប្រឹង​​​ប្រែង​​មួយ​​​​​​​​​ដើម្បី​​សម្រួល​ដល់កិច្ច​​ការ​​របស់​នគរ​បាល​ចរាចរ​ក្នុង​ប្រទេស​និង​​​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​​ជឿន​លឿន​​ដូច​​បណ្តា​​​​ប្រទេស​​​​​​ជិត​​ខាង​​​របស់​ខ្លួន។ ជំនួស​ឲ្យ​​​​​​​​​​ការ​​ផាក​ពិ​​ន័យ​​​​អ្នក​​បើក​បរ​រថ​យន្ត​​​នៅ​ នឹង​​​កន្លែង ​​នគរ​បាល​​​​ពេល​នេះ​​​​​​​​ត្រូវ​​​​ចេញ​​​​សំបុត្រ​​ឲ្យ​​​បង់​​​​ប្រាក់​ក្នុងរយ: ពេល​​៣០​ថ្ងៃ នៅ​តាម​ការិយា​ល័យ​​នគរ​បាល​ចរាចរ​ក្នុង​មូល​​​ដ្ឋាន​​​​​ ឬ​​​​នាយកដ្ឋាន​នគរ​បាល​​សណ្តាប់​​​ធ្នាប​​​់។ លោក ចេវ ហាក់ ​​​​​នាយ​រង​​​ការិយាយ​​ល័យ​​​នគរ​បាល​​ចរា​​ចរជើងគោក​រាជ​​​ធានី​ភ្នំ​ពេញ​​ ​បាន​មាន​ប្រ​សាសន៍​ថា “ថ្ងៃ​​នេះគឺ​ជា​ថ្ងៃ​​​​​ទី​មួយ​​​ហើយ​​...

ការតវា៉របស់​សហគមន៍​បឹងកក់នៅ​ក្រៅ​រដ្ឋសភា​​ ដើម្បី​ទាមទារ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សម្រាប់​៩០​គ្រួសារ

កាល​ពី​ម្សិលមិញ​ អ្នករស់នៅ​សហគមន៍​​បឹងកក់ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​៣០០​នាក់​ ដែល​កំពុង​​ទាមទារ​ប័ណ្ណ​​កម្មសិទ្ធិដី​ សម្រាប់​​​ប្រជាជន​​៩០​គ្រួសារ​​នោះ បាន​ធ្វើ​ការ​តវា៉​យ៉ាង​យូរ​នៅរដ្ឋសភា ដែល​នៅ​ទីនោះ ស្ត្រី​មួយចំនួន​បាន​​ដោះ​សម្លៀក​បំពាក់​​បង្ហាញ​ខោស្ល៊ីបនិង​អាវ​ទ្រនាប់​ទើប​តែ​បោះ​ពុម្ព​ថ្មីៗ​សម្រាប់​ឱកាស​នេះ ​​និង​​​មាន​សរសេរ​ពាក្យ​​ថា “សាក្សី​គ្មានសម្លៀក​បំពាក់” នៅ​ខាង​ក្រោយ​ខ្នង​របស់ខ្លួន។ ប្រជាជន​ទាំង​​៩០​គ្រួសារ​នេះ​​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​គម្រោង​​មួយ ដែល​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន បាន​អនុម័ត​​យល់​ព្រម​​កាល​ពីឆ្នាំមុន​ ដើម្បី​​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​លំនៅ​ដ្ឋាន​ដល់​ប្រជាជន​​នៅ​សហ​គមន៍​បឹងកក់​។ នៅ​ថ្ងៃ​ទី​ពីរ​នៃ​ការ​ដើរ​ក្បួន​របស់​ពួកគេ ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ត្រូវ​បាន​នគរ​បាល​រារាំង​ម្តង​ទៀត​មិនឲ្យ​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ។​​នៅ​​ពេល​ទៅដល់​រដ្ឋសភា ស្ត្រី​ប្រាំ​នាក់​ដែល​បាន​ដាក់​ច្រវាក់​ដៃ​ជាប់គ្នានោះ បាន​ស្នើ​​​សំុ​ចូល​ទៅ​ក្នុង​ដើម្បី​ប្រគល់​​ញត្តិរបស់​ខ្លួន។ ប៉ុន្តែ​នៅ​ពេល​ដែល​សន្តិសុខ​ បាន​ទទូច​សំុ​ឲ្យ​អ្នក​តវា៉​ទាំង​នេះ ដោះ​ច្រវាក់​ចេញ​ពី​ដៃ​របស់​ខ្លួន​ជាមុនសិន​នោះ ស្ត្រី​ទាំងនោះ​បាន​សម្រេចនៅ​ខាង​ក្រៅវិញ​។ ​ត្រង់​ចំណុច​នេះ​ហើយ​​ ដែល​ធ្វើ​ឲ្យ​ស្ត្រីបី​នាក់​ក្នុង​ចំណោម​ស្រ្តី​ទាំង​នោះ​​ស្រាត​សារុង​របស់​​ខ្លួន​ដើម្បី​បង្ហាញ​ខោស្ល៊ីប ​និង​អាវ​ទ្រនាប់​ដែល​មាន សរសេរ​ក្រវេម​ក្រវាម​ថា​ “សាក្សីគ្មាន​សម្លៀក​​បំពាក់​”​ទាំង​ភាសា​​អង់គ្លេស​និងភាសា​​ខ្មែរ នៅ​លើ​កំប៉េះគូថ​​របស់ខ្លួន។  អ្នក​ស្រី​​ ហេង​ ស្រីមំុ ​ក្នុងចំណោម​អ្នក​ ​ដែល​ត្រូវ​បាន​បដិសេធ​មិនផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​នោះ បាន​និយាយ​ថា “ពួកយើង​ចង់​ចូល​ទៅខាង​ក្នុង​ទាំង​​ច្រវាក់​ចាក់​ជាប់​​ដៃ ​ពីព្រោះ​យើង​​​ចង់​បង្ហាញ​សមាជិកសភាទាំង​អស់​ថា​យើង​កំពុង​រស់នៅ​ក្រោមការ​គាប​សង្កត់​ពី​​អាជ្ញាធរ”៕ប្រែសម្រួលដោយ អូន ភាព  

ក្រុមអ្នកតវ៉ា​របស់​អ្នក​​​ភូមិ​​​មកពី​​​សហគមន៍​​​បឹង​​​កក់​​​គ្រោងនឹងដង្ហែក្បួនពេញ​​​មួយសប្ដាហ៍

អ្នក​​​ភូមិ​​​មកពី​​​សហគមន៍​​​បឹង​​​កក់ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ចំនួន​​​៣០០​​​នាក់​​​ ​​​ភាគ​​​ច្រើ​ន​​​ពាក់​មួក​កាតិប​​​​​ និង​​​អាវយឺត​​​ដៃខ្លី​​​ពណ៌​​​ខៀវ​​​ បាននាំ​​​គ្នា​​​ដើរ​​​ដង្ហែ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ កាលពី​​​ម្សិលមិញ ទាមទារប័ណ្ណ​កម្ម​​​​សិទ្ធិ​​​​​​ដី​​​ធ្លី​​​សម្រាប់​​​គ្រួសារ​​​មិត្ត​​​ភក្ដិរបស់​​​ខ្លួន​​​ចំនួន​​​៩០​​​គ្រួសារ។  គ្រួសារ​​​ទាំង​​​នេះ ត្រូវបាន​​​លុប​ឈ្មោះ​ចេញ​​​ពី​​​គម្រោង​​​របស់​​​រដ្ឋាភិបាល​​​ ដែល​​​បាន​​​ឲ្យសាលា​​​រាជធានី​​​ភ្នំពេញ​​ចេញប័ណ្ណ​កម្ម​​​​សិទ្ធិ​​​កាន់​​​កាប់​​​លំនៅដ្ឋាន​​​ឲ្យ​​​អ្នក​​​ភូមិ​​​បឹង​​​កក់​​​ជាង​​​៦០០គ្រួសារ បន្ទាប់​​​ពី​​​មាន​​​ការ​​​តវ៉ា​​​យ៉ាង​​​ជូរ​ចត់​​​ប្រឆាំង​​​នឹង​​​គម្រោង​​​អចល​​​ន​ទ្រព្យមួយ​​​​​​​​​​ដែល​​​បាន​​​បណ្ដាលឲ្យ​មាន​ការ​បណ្តេញ​អ្នក​​​ភូមិ​​​រាប់ពាន់​​​គ្រួសារចេញ​​​រួចហើយនោះ។ គ្រួសារ​​​មួយ​ចំនួន​ដែល​​​បាន​​​ទទួល​ប័ណ្ណ​​កម្ម​​​​សិទ្ធិ​​​កាន់​​​កាប់​​​ដីធ្លី​​​រួច​​​ហើយនោះ ​​​នៅ​​​តែ​​​ប្តេជ្ញា​​​​តវា៉​​​រហូត​​​ទាល់​​​តែអ្នក​​​ជិត​​​ខាង ​​​របស់​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​លុបឈ្មោះ​ចេញ​​​ពី​​​គម្រោង​​​របស់​​​រដ្ឋា​​​ភិបាល​​​នោះ ទទួល​​​បាន​​​ប័ណ្ណ​កម្ម​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​របស់​ខ្លួន​។ ពួក​​​គាត់​​​ក៏​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល​​​វាស់​​​វែង​កំណត់​ព្រំ​​​​ដី​​​ទំហំ​១២,៤៤​​​ហិកតា​​​ ដែលគេ​លៃ​​ទុក​​​សម្រាប់​​​គម្រោង​នេះ​តាម​​​អនុក្រឹត្យមួយ ​ដែល​លោក​នាយករដ្ឋ​​​​​​មន្ត្រី​​​ ហ៊ុនសែនបាន​ចុះ​ហត្ថលេខា​កាល​ពី​​​ឆ្នាំ២០១១។ ​​​មន្ត្រី​​​សាលារាជធានី​​​បានថ្លែងថា លំ​​​នៅ​​​ដ្ឋាន​​​របស់​​​អ្នក​​​ភូមិ​​​ទាំង​​​៩០​​​គ្រួសារ​​​​​​នេះ​ស្ថិត​នៅ​​​ក្រៅ​តំបន់​១២,៤៤​​​ហិកតា​ ប៉ុន្តែ​មិន​ព្រម​វាស់​វែង​កំណត់​ព្រំ​ដី​នេះទេរហូត​ទាល់​តែ​ដោះ​ស្រាយ​​​​ជម្លោះ​​​រួចរាល់​អស់​សិន។ ដោយ​​​មាន​​​ការ​​​ស្រែក​​​ទាមទារ​​​តាម​​​ឧ​​​គ្ឃោសនសព្ទ និង​​​គ្រវីទង់ជាតិ​​​របស់​​​ម្ចាស់​​​ជំនួយ​​​អន្ដរជាតិ​​​ក្នុង​​​ប្រ​​​ទេស​​​កម្ពុជាផង​​​នោះ អ្នក​​​តវ៉ាទាំងនេះ បាន​​​ចាប់ផ្ដើម​​​ការ​ហែ​ក្បួន​​​​របស់​​​ខ្លួន នៅ​​​ម៉ោង​​​ប្រ​​​ហែល​​​៨ព្រឹក សំដៅ​​​ទៅកាន់​​​​​​ស្ថានទូត​​​អាមេរិកមុន​គេ​ ​​​ដែល​​នៅ​​​ទីនោះ​ ពួកគាត់​​​ បាន​ដាក់​​​ញត្តិ​​​ស្នើ​សុំ​​​ឲ្យ​ស្ថាន​ទូត​​ជួយដោះ​ស្រាយ​​​​បញ្ហារបស់​​​ខ្លួន​​​។ ​​​​​​​​​​​​​​​​​​​អ្នកស្រី ហេង មុំ ដែលស្ថិត​ក្នុង​ចំណោម​អ្នក​​​ប្រឈមមុខ​​​នឹង​​​ការ​​​បណ្ដេញចេញ​​​ និង​​​មនុស្ស​​បួន​នាក់​ផ្សេង​ទៀត ​បាន​​​ដឹក​​​នាំ​​​ការ​ដើរ​​​​ក្បួននេះ​ ហើយ​ពួកគាត់​បាន​​​យក​ច្រវាក់​ចាក់​សោ​​​​ដៃ​​ជាប់គ្នា។  អ្នក​​​ស្រី​​​ ហេង មុំ បាន​​​មាន​​​ប្រ​​​សាសន៍ថា “ យើង​​​ដាក់​ច្រវាក់​​​ខ្លួនឯង​​​ដូច​​​ជា​​​អ្នក​ទោស ​ពី​​​ព្រោះយើង​​​ចង់​​​បង្ហាញសាធារណជនថា ​​​ការ​​​​​​​រស់​នៅ​របស់​យើង​​​​​​​សព្វថ្ងៃនេះ ​ពុំ​មាន​​​​សិទ្ធិ ​​​ឬ​​​សេរីភាព​​​ក្នុង​​​ការ​​​ការពារដី​​​របស់​​​ខ្លួន​​​ឯង​​​ទេ”។ បន្ទាប់​​​ពីបាន​​​ប្រគល់​​​ញត្តិ​​​ឲ្យទៅ​​​ស្ថាន​​​ទូត​​​អាមេរិករួច​​​​ហើយក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ធ្វើ​​​​​​ដំណើរ​តាម​​​ផ្លូវ​​​លេខ​​​៥១ ​​​ដើម្បី​​​​ដាក់​​​ញត្តិ​​​នៅ​​​ឯភូមិ​​​គ្រឹះ​​​របស់លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុនសែន​​​នៅជិត​វិមាន​ឯករាជ្យ។ ទោះជា​​​យ៉ាង​​​ណា នៅពេល​ពួកគាត់​​​បាន​​​មក​ដល់​​​ភូមិគ្រឹះ​​​នោះ ​​​មាន​​​នគរ​​​បាលប្រ​​មាណ​​​​១០០​​​នាក់​​​ ​​​ខ្លះ​​​កាន់​​​អាវុធនិង​​​ដំបង​​​ឆក់បាន​រារាំង​​​​ពួកគាត់​​​មិន​​​ឲ្យទៅមុខ​ទៀត​ និង​​​បានឲ្យ​​​ពួកគាត់ធ្វើ​​​ដំណើរ​​​ទៅ​​​ខាង​​​ត្បូង ​​​តាម​​​មហា​​​វិថីព្រះ​នរោត្តមវិញ។ ពេល​​​មក​​​ដល់​​​ព្រឹទ្ធ​សភា ពួកគាត់​​​បាន​​​ដាក់​​​ញត្តិ​​​មួយ​​​ផ្សេង​​​ទៀត​​​នៅ​​​ទី​​​នោះមុន​​​ពេល​​​ត្រឡប់​​​ទៅ​​​លំនៅ​​​ដ្ឋាន​​រៀងៗ​​​ខ្លួន​​​​វិញ។​​​អ្នកស្រីទេពវន្នីអ្នក​​​ចូល​​​រួម​​​ក្នុង​​​ក្បួន​​​ដង្ហែដែល​​​បាន​​​ដាក់​​​ច្រវាក់ដៃ​​​ដែរ​​​នោះ បាន​​​មាន​​​ប្រសាសន៍ថាក្រុម​​​អ្នក​​​តវ៉ា​​​គ្រោង​​​នឹង​​​ដង្ហែ​ក្បួនរៀង​រាល់​ថ្ងៃ​ រហូត​​​ដល់​​​ថ្ងៃ​​​សៅរ៍។​​​​​​​​​ អ្នក​​​ស្រីបាន​​​លើក​​​ឡើងថា“ យើង​​​មាន​​​គម្រោង​​​​​​តវ៉ា​​​ពេញ​​​មួយ​​​សប្ដាហ៍ ​ដើម្បី​ឲ្យ​​​​រដ្ឋា​​​ភិបាលវាស់​​​វែងព្រំ​​​​​​ដីទំហំ​​​១២,៤៤​​​ហិកតា​​​ដែល​​​​សម្តេច​ ហ៊ុន សែន​​​ ទុក​សម្រាប់​​​យើង”។ លោក កើត ឆែ អនុប្រធាន​រដ្ឋបាល​​​​សា​​​លា​​​​រាជធានី​​​ភ្នំពេញបាន​​​មាន​​​ប្រសាសន៍​ថាការ​​​វាស់​​​វែង​​​ដី​​​នេះ​ នឹង​​​អាច​​​​ធ្វើ​​​ទៅ​​​បានដរាប​ណា​​​​​​​ជម្លោះដី​​​ធ្លី​​​រវាងអ្នក​​​ភូមិ​​​បឹង​​​កក់​​​ និង​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ដោះ​​​ស្រាយ​​​រួច។ ក្រុម​​​ហ៊ុន ស៊ូកាគូ របស់លោក ឡៅ ម៉េង​​​ឃិនសមាជិក​ព្រឹទ្ធ​សភាមក​​​ពី​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា បាន​​​ទទួល​​​កិច្ចសន្យាជួល​​​ដី​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០០៧ ហើយចាប់​​​តាំង​​​ពីពេល​​​នោះ​​​មក អ្នក​​​ភូមិជាង​​​៣.០០០​​​គ្រួសារ​​​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​ ត្រូវបាន​​​បណ្ដេញ​​​ចេញ​​​ ដែល​ជាការ​​រំលោភ​ច្បាប់​​​ភូមិបាល ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អចលនទ្រព្យដ៏​ធំមួយ។ បន្ទាប់​​​ពី​​​បានបូម​​ខ្សាច់​ចាក់​​​បំពេញ​​​បឹង​​​នេះនិង​​​បាន​​​បុក​​​គ្រឹះ​​​សម្រាប់​គម្រោង​នេះ​ កាលពី​​​ខែ​​​កក្តដានោះក្រុម​​​ហ៊ុន​​​ទំនង​​​ជាបាន​​​ផ្អាក​​​ដំណើរការ​​​ ក្នុង​​​រយៈពេល​​​ប៉ុន្មានខែ​​​ថ្មីៗនេះ៕ ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា  ​​​

អញ្ជើញ​​​អ្នក​​​កាសែត​​​ចូល​​​រួម​​​ស្ដាប់​​​សុន្ទរកថារបស់​​​លោក ហ៊ុន សែន តែ​​​បែរជា​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ក្រៅវិញ

សមាជិក​​​កង​​​អង្គរក្ស​​​លោក​​​នា​​​យក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ហែក​​​កំណត់​​​ត្រា​​​របស់​​​អ្នក​​​សែត​​​ម្នាក់​ លុប​​​ចោល​​​សុន្ទរកថារបស់​​​លោក​​​ ហ៊ុនសែនពី​​​ម៉ា​​​សុីន​​​​​​ថត​​​សម្លេងរបស់​អ្នក​យក​ព័ត៌មាន​​​រូប​​​នេះ​​ និង​​​បាន​បណ្តេញ​គាត់​​​​ចេញ​​​មិន​ឲ្យ​ចូល​​​រួម​ពិធី​ ដែល​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​អញ្ជើញ​​​គាត់​​​ឲ្យ​​​ចូល​​​រួម​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ​នៅ​ក្នុង​ពិធី​នោះ​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​យូរ​​​​​​ពី​​​​​​ស្នាដៃ​​​របស់​​​គណបក្ស​​​កំ​​​ពុង​​​កាន់​​​អំណាច​​​។ ទោះបី​​​ជា​​​អ្នក​​​យក​​​ព័ត៌មាន​របស់​កាសែត​ ខេមបូឌា ដេលីរូបនេះត្រូវ​​​បានបណ្តេញចេញ​​​​​​ក្រោយ​​​ពី​​ការ​​​ស្ដាប់​​​សុន្ទរកថារបស់​​​លោក​​​​​​នាយក​​​​​​រដ្ឋមន្ត្រី​​​អស់​​​រយៈពេល​​​១ម៉ោ​​​ងនិង​​​១០​​​នា​​ទី​​​ក៏​​​ដោយក៏​​​​​​​​​​​​​​​អ្នក​​​កាសែត​មក​ពី​ស្ថាន​ី​យទូរ​​​ទស្សន៍គាំទ្រ​រដ្ឋាភិបាល​ដូចជាទូរទស្សន៍​ជាតិ​កម្ពុជា ​ទូរទស្សន៍បាយ័ននិង​​​ទូរទស្សន៍​​​អប្សរា​​​​​​អាច​ចូល​រួម​បាន​ទាំង​អស់​។ ក្រសួង​​​ការងារ​​​ដែលបាន​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​នោះ​​​មុន​​​​ទិវា​​​ពល​​​កម្ម​អន្ដរជាតិ​​​​នៅ​​​​ថ្ងៃ​​​អង្គារបាន​​​ចេញ​​​ប័ណ្ណ​សារព័ត៌មាន​មួយ​ កាលពី​​​សប្ដាហ៍មុនឲ្យ​​​កាសែត ​​​ខេមបូឌា ដេលី  ​​​ដើម្បី​​​​ចូល​​​ក្នុង​​​បន្ទប់​​​ប្រជុំ នៅ​​​កោះ​​​ពេជ្រ ដែល​​​នៅ​​​ទី​​​នោះលោកហ៊ុនសែនបាន​​​​​​ថ្លែងទៅ​​​កាន់​​​កម្មករ​​​​​​រោងចក្រ​​​កាត់​​​ដេរ​​​រាប់​​​ពាន់​​​​នាក់។ ក្នុង​​​អំឡុង​​​ពេល​​​ថ្លែងសុន្ទរកថាលោក​​​ហ៊ុន សែនបាន​​​ចាប់​​​ផ្ដើមពីការ​​​និយាយ​​​បង្អាប់​​គណបក្សប្រឆាំងគឺគណបក្ស​​​​​ សម រង្សុី​ បន្ទាប់​​​មក​​​រិះគន់​​​​អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃលោក​ អភិស៊ីតវីចាជីវ៉ាដែលជា​​​គោលដៅ​មួយ​​​ផ្សេង​​​ទៀតដើម្បី​​ការ​​​ពារ​​​ការអះអាង​​​អំពីការកាន់​កាប់ប្រាសាទ​ព្រះវិហារ​របស់​​​កម្ពុជានិង​​​សម្ដែង​​​ការ​​​សោក​​​ស្ដាយ​​​ចំពោះ​​​គ្រោះ​​​មហន្ដរាយ​​​​​​ទឹក​​​ជំនន់​​​កាល​​​ពី​​​ឆ្នាំ​​​មុន។ លោក​​​ក៏​​​បាន​​​ព្រួយ​​​បារម្ភផង​​​ដែរថាវិនិ​​​យោ​​​គិន​​​បរទេសដូចជា​​​ជប៉ុន​​​ និង​​​ចិនអាច​​​ដក​​​ចេញ​​​ពីប្រ​​​ទេស​​​កម្ពុជាដោយព្រួយ​​​​​​បារម្ភ​​​អំពីកូដកម្ម​​​តាម​​​រោង​​​ចក្រ​​​នៅ​ក្នុង​ប្រទេសដើម្បី​ចូល​ទៅ​​​​ប្រទេស​​​ភូមាវិញ​ ​​​ព្រោះប្រទេស​​​នេះបាន​​​​​​​​​ចាប់​​​​​​ផ្ដើម​​​បើក​​​ទទួល​​វិនិយោ​​​ទុនពី​ខាង​​​​​ក្រៅ​​​បន្ទាប់​​​ពី​​​​មាន​ការ​ដាក់​​​ទណ្ឌកម្ម​​​ជា​ច្រើន​ឆ្នាំ​ពី​សំណាក់​បស្ចិម​ប្រទេសមក​។ នៅ​​​ពេល​​​​​​លោកហ៊ុនសែនផ្ដោត​​​ទៅ​​​លើ​​​លោក កឹម សុខា ប្រធាន​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស ដែល​បាន​ថ្លែងថា លោក​​​ទើប​​​តែ​​​ត្រឡប់​​​មក​​​ពី​​​អូស្ត្រាលីជាមួយ​​​នឹង​​​ប្រាក់​​​ជា​​​ច្រើន ​​​​​​ដើម្បី​​​ឧបត្ថម្ភ​ដល់​គណបក្ស​​​ប្រ​​​ឆំាង​​​របស់លោកនិងផ្តោតលើ​​​​គណបក្ស​​​សម រង្សុី ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ បាន​ប្រដូច​លោក​​​ទៅ​នឹង​​​វរសេនីយ៍ឯក ​​​កាដាហ្វី​ ​​​អតីត​មេដឹកនាំ​​​ប្រទេស​​​លីប៊ីនោះស្រាប់​តែ​​​​អង្គរក្ស​​​ស្លៀក​​​ពាក់​ខ្មៅ​​​ម្នាក់​បាននាំ​​​​អ្នក​​​យកព័ត៌មានកាសែត​​​ ខេមបូឌាដេលីចេញ​​​ពី​​​ក្រុម​​​​មនុស្សនោះហើយ​​​​បាន​​​ប្រាប់​​​គាត់​​​ឲ្យ​​​ចាក​​​ចេញ​​​ដោយ​​​ពុំ​​​បាន​​​ប្រាប់​ហេតុ​ផល​​​​អ្វី​​​ឡើយ។ នៅពេល​​​មក​​​ដល់​​​ខាង​​​ក្រៅ​​​សាល​​​​ប្រជុំ ​​​មាន​​​​អង្គរក្សពីរនាក់​​​ទៀតនិង​​​អ្នក​​​រៀប​​​ចំ​​​ព្រឹត្តិការណ៍​​​ម្នាក់​ បាន​​​ព្រួតគ្នា​ដណ្តើម​យក​លិខិត​អញ្ជើញ​របស់​អ្នក​​​យក​​​ព័ត៌មាន​​រូប​នេះបាន​​​​ហែក​​​កំណត់​​​ក្នុង​​​សៀវ​​​ភៅ​​​កត់ត្រា​​​របស់​គាត់​ និង​​​លុប​​​ចោល​នូវ​​សុន្ទ​​​រកថា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​។​គ្មាន​​​នរណា​​​ម្នាក់​​​បាន​​​ប្រាប់​ហេតុ​ផល​​​​នោះ​​​ទេដោយគ្រាន់​​​តែ​​​និយាយ​​​ថា“បញ្ជាពី​​​ថ្នាក់​​​លើ”៕      ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​

រដ្ឋាភិបាល​​​ និងក្រុមហ៊ុនស៊ូកាគូ ស្ងាត់ស្ងៀម​ចំពោះ​គម្រោងអភិ​វឌ្ឍន៍​​​បឹងកក់នៅពេលអនាគត

រយ:ពេល​ប្រាំ​​បួន​ខែ ​​បន្ទាប់​ពី​ក្រុម​ហ៊ុន​​​ស៊ូ​​​កាគូ ​​​​​​ ដែល​​គាំ​​ទ្រ​ដោយ​​​​​ក្រុមហ៊ុនចិន របស់​លោកឡៅម៉េងឃិន ​សមា​ជិក​ព្រឹទ្ធ​សភា​​មក​ពី​​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​​​​បាន​​​បញ្ចុះបឋម​​​សិលាសាង​សង់​​គម្រោង​​​​អចល​នទ្រព្យ​ដ៏​ចម្រូង​​​​​ចម្រាស​របស់​លោក​​នៅ​​​​លើ​​ដីអតីត​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ​មក  ​​​គម្រោង​​​​សាង​​​សង់​​​របស់​​​​ការដ្ឋាន​​នេះ​​​ទំនង​ជា​​បាន​ផ្អាក​ទៅ​ហើយ។        នៅ​ទី​បំផុតក្រុម​ហ៊ុនស៊ូកាគូ ​​បាន​​បញ្ចប់​ការ​បូម​ខ្សាច់​ជា​ច្រើន​លានតោន​ចាក់​​ដើម្បី​​​បំពេញ​​បឹង​នេះ​​​​​​​ កាល​​​ពី​សប្តាហ៍​មុន គឺ​​​​​ប្រ​​​ហែល​​​​​​​​​​​បី​ឆ្នាំ​​កន្លះ​ ​​ក្រោយ​​ពី​​បាន​ចាប់​ផ្តើម​​ និង​ក្រោយ​​ពី​​​​ការ​បណ្តេញ​ប្រជា​ពលរដ្ឋប្រ​មាណ​៣.០០០​​​​គ្រួសារ​ចេញ​​ ដោយរំលោភច្បាប់​ភូមិបាល។ នៅ​ក្នុង​ការ​ឆ្លើ​​យ​តប​​ដូច​​​​សព្វ​​មួយ​​ដង​​​​​​​មន្ត្រី​​​ក្នុងរាជធានីភ្នំពេញបាន​និយាយ​​​​កាលពី​​​សប្តាហ៍មុន​ថាខ្លួន​មិន​ដឹង​​​អ្វី​​​ទេ​​​​ អំពី​ជោគ​​​វាសនារបស់​​​ដី​​បឹងដែល​ត្រូ​វបាន​ចាក់​បំ​ពេញ​នេះឬ​​​ក៏​​បដិសេធ​មិន​ព្រមនិយាយ​​តែ​ម្តង។ នៅ​លើ​វាល​ខ្សាច់ដ៏ធំល្វឹង​ល្វើយ​​​ ​មាន​តែត្រាក់​ទ័រចត​ទុក​ចោល​ពីរគ្រឿងប៉ុណ្ណោះដោយ​​​​គ្មាន​​​​​បន្សល់​​​ទុក​​​អ្វី​ទាំង​​អស់​ ក្រៅ​តែ​​ការិយាល័យធ្វើ​ការ​មួយកន្លែង​​​​របស់​ក្រុម​ហ៊ុន​នេះ​ ដែល​គេ​ទុក​ចោល​​​ អំឡុង​​​​​​​ពេល​​​ចុះ​ទៅ​​ពិនិត្យ​​​​មើល​​​​​​​ដល់​ការដ្ឋាន​​​​​របស់​ក្រុម​ហ៊ុន​​ស៊ូកាគូ​​​​​ កាល​ពី​សប្តាហ៍​មុន។ ពីមុន ធ្លាប់មាន​សកម្ម​ភាព​​​មមាញឹក​ខ្លាំង​​​ណាស់នៅ​ពេល​​​លោកឡៅម៉េងឃិន ​​ចាប់​​​ផ្តើម​​ដាក់​ម៉ាស៊ីន​បុកគ្រឹះ​​ដ៏ធំ​មួយ​​ឲ្យ​ដំណើរ​ការ​នៅ​ក្នុងការដ្ឋាន​​​នេះ ​កាល​ពី​ខែ​កក្ក​ដា​ឆ្នាំ​​​​​​មុន។នាពេលនោះ ​​លោកកែបជុតិមា ​អភិបាល​​​រាជ​ធានី​ភ្នំពេញ ​​​​​និង​ភ្ញៀវ​រាប់​សិប​នាក់​​​ទៀតបា​ន​ត្រៀម​ខ្លួន​​​ ដើម្បី​​បង្ហាញ​​ផ្ទាំង​​​ប៉ាណូ​មួយ​​​​បង្ហាញ​ពី​ទស្សន​វិស័យ​​របស់​ខ្លួន​​សម្រាប់​​​​បឹង​នេះនៅពេលអនាគត​ ដោយ​​​មាន​​​អគារ​​កញ្ចក់​ខ្ពស់ៗនិង​​​ភូមិគ្រឹះ​លម្អ​​​ដោយ​​​ដើម​ឈើ​ដ៏ស្រស់​ស្អាត​​​​ និង​​​ប្រ​ព័ន្ធលូ​​​ទឹកខ្វាត់​​​ខ្វែង​​​​។ព្រះ​សង្ឃ​​​​ក៏​​​ត្រៀម​​ប្រោះ​​ព្រំ​​​ដល់​គម្រោង​អភិ​វឌ្ឍ​​ន៍​​​​​តំបន់​​​​​​​​​​​នេះដែរ។ តែទោះ​ជា​យ៉ាង​ណា...

អ្នក​នេសាទ​ និង​អ្នក​ជំនាញ​ខាង​ជលផល​​ថា​ បទល្មើស​នេសាទខុសច្បាប់​នៅ​ក្នុងបឹង​ទន្លេសាបកើន​ឡើង​

កាលពី​ម្សិល​មិញប្រជា​នេសាទ​នៅតាម​បឹង​ទន្លេសាប​ និង​អ្នក​ជំនាញ​ខាង​ជលផល​បាន​​​​លើក​ឡើង​ថាបទ​ល្មើស​នេសាទ​ខុស​ច្បាប់​​​​នៅ​ក្នុងបឹង​ទន្លេ​សាប មាន​ការ​កើន​ឡើង​ច្រើន​ ចាប់តាំង​ពីលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លុបចោល​ឡូ​ត៍នេសាទ​ កាលពី​ខែមីនា​ ហើយ​​​​ជំរុញឲ្យ​អាជ្ញា​ធរ​ចុះបង្ក្រាប​​បទល្មើស​នេសាទ​​​​ទាំង​នោះ​។ លោក​នាយក​រដ្ឋមន្ដ្រីហ៊ុនសែន​ បាន​លុបចោលឡូត៍នេសាទ​នៅទូ​ទាំ​ង​ប្រទេស​កាល​ពី​ឆ្នាំ​មុនដោយ​សង្ឃឹម​ថានឹងធ្វើឲ្យ​ត្រី​ក្នុងបឹង​ទន្លេសាប​ ​កើនឡើង​វិញ ​សម្រាប់​ប្រជានេសាទ ​អាចប្រកបរបរចិញ្ចឹមជីវិត​ហើយ​​​បាន​ចុះ​ហត្ថលេ​ខា​លើ​អនុក្រឹត្យ​លុប​​​ឡូត៍​​​នេសាទ​​​​ទាំង​ស្រុង​នៅ​ខែ​មីនា។ លោកឡុង​ សុចិត្តនាយក​សម្ពន្ធអ្នក​​​នេសាទ​​​​​​​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ចាប់​តាំង​ពី​អនុ​​​ក្រឹត្យ​ត្រូវ​បាន​ចុះ​ហត្ថលេខារួចមកបទ​ល្មើស​​នេសាទ​ខុស​ច្បាប់​នៅជុំ​វិញបឹង​ទន្លេសាប ​មាន​​​​​​​ការ​កើន​ឡើង​។ សម្ពន្ធអ្នក​នេសាទ​កម្ពុជា ​របស់​លោកសុចិត្តនិង​ក្រុម​សម្ពន្ធ​សម្រប​សម្រួល​ការ​នេសាទ​ បាន​រៀប​ចំ​សន្និសីទរយៈពេល​ពីរ​ថ្ងៃ​នៅ​ឯ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែល​នឹង​បញ្ចប់​ក្នុង​ថ្ងៃ​នេះ​ ដើម្បី​ឲ្យមាន​​​ការយក​​​ចិត្តទុកដាក់ចំពោះបញ្ហានេះ​។ លោកសុចិត្តបាន​បន្ដថា“​យើងបាន​ឃើញ​​​​​​បទ​ល្មើស​​នេសាទ​ ខុស​ច្បាប់​​នៅ​ជុំ​វិញ​បឹង​ទន្លេសាបកើន​ឡើង​ទ្វេ​ដង​​ បន្ទាប់​ពី​រដ្ឋា​​​ភិ​​​បាលបាន​​​​លុប​ឡូត៍នេសាទ​។យើង​រៀប​ចំ​សន្និសីទ​នេះ​​​​ដើម្បីសម្តែងការ​ព្រួយ​បារម្ភ​ និង​​​ពិភាក្សា​​​​​​គ្នា​​​រក​ដំណោះ​ស្រាយ​ ដើម្បី​ទប់​ស្កាត់​បទ​​​ល្មើស​​​នេះ”។ លោកសុចិត្តក៏បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា​...

ក្រុម​ហ៊ុនពូម៉ាចង់​ដឹង​​ព័ត៌​​មាន​ ​​ពិតពី​ក្រោយ​បទ​ចោទ​ប្រកាន់​ អតីតអ​ភិបាល​ក្រុង​បាវិត

តំណាង​ក្រុម​ហ៊ុន​​ពូម៉ា​(Puma)​មួយ​រូប​បាន​ឲ្យ​ដឹង​កាល​​ពីម្សិលមិញ​ថា​ ​ក្រុម​​ហ៊ុន​ផលិត​​​​សម្លៀក​បំពាក់​កីឡា​អាល្លឺម៉ង់ ម៉ាកពូម៉ា កំពុង​ស្វែងរក​ព័ត៌មានពិត​  អំ​ពី​មូល​​ហេតុ ដែល​​សាលា​ដំបូងខេត្ត​ស្វាយ​រៀង​ បាន​ចោទ​ប្រកាន់​​អតីត​​អភិបាល​ក្រុង​បាវិត ​លោក​ ឈូក ​បណ្ឌិត ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា​។ លោក​ ឈូក ​បណ្ឌិតគឺជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ក្នុង​ការ​បាញ់​ប្រ​ហារនៅក្នុង​​ក្រុ​ង​បាវិត​ កាល​ពី​ថ្ងៃទី​២០ ​ខែ​កុម្ភៈ ​​ ដែល​បាន​បណ្ដាល​ឲ្យកម្មការិនី​មក​ពី​រោង​ចក្រ​ Kaoway Sports បី​នាក់​ ទទួល​រង​របួស។ រោង​ចក្រ​​នេះ​ផ្គត់​ផ្គង់​ស្បែក​ជើងទៅ​ឲ្យ​​ក្រុម​ហ៊ុនពូម៉ា​ ដែល​បាន​បញ្ជូន​តំណាង​មួយ​រូបមក​​ស៊ើប​អង្កេត​ហេតុ​ការ​ណ៍​​បាញ់​ប្រ​ហារនេះ​។ កាល​ពី​សប្ដាហ៍​មុន​ សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រ​កាន់​លោក បណ្ឌិតដែល​មិន​ទាន់​ត្រូវ​បាន​គេចាប់​ខ្លួន​នៅ​ឡើ​យនោះ​ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា។​ ក្រុម​អង្គ​ការ​សិទ្ធិ​មនុស្ស​បាន​​រិះគន់​​ការ​ចោទ​ប្រ​កាន់​នោះ​ថា មិន​គ្រប់​គ្រាន់​នោះ​ទេ។​បទ​ចោទ​នេះ​មាន​ទោស​​ជាប់​ពន្ធ​នា​គារ​អប្បបរមា​​ប្រាំ​មួយ​ថ្ងៃ​ និង​អតិបរមា​ពីរ​ឆ្នាំ ព្រមទាំង​​ពិ​ន័យ​​ជា​ប្រាក់​​​មួយ​លានរៀល​។ លោក​ស្រី​ គើស្ទីន​ ​នូបឺ​ (Kerstin Neuber)​អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាជីវកម្ម​​របស់​ក្រុម​ហ៊ុន​ពូម៉ា​ កាល​ពីម្សិល​មិញ ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រ​ក​ “​យុត្តិ​ធម៌ដោយ​មិន​លម្អៀង”។ លោក​ស្រី​បាន​ថ្លែង​ថា​ “យើង​សូម​​ស្វា​គមន៍​​​​​ ដែល​​ក្រុម​អាជ្ញា​ធរ​កំពុង​បន្ត​​ចាត់​ការរឿង​ក្តី​នេះ​ ហើយ​យើង​ជំរុញ​ឲ្យ​ពួកគេ​ធា​នា​ថា​ មាន​ការ​រក​យុត្តិ​ធម៌​​ដោយ​មិន​លម្អៀង​”។លោក​ស្រី​បាន​បន្ត​ថា ​ដោយ​សារ​តែ​នេះជា​​​បទ​​ឧក្រិដ្ឋ​​ធ្ងន់ធ្ងរ​នោះ​​​ យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ព័ត៌​មាន​បន្ថែម​ទៀត​អំពី​ហេតុ​ផល​ពិត​ប្រាកដ​​នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​រូបនេះ”​។ លោក​ស្រី​ គើស្ទីន​ ​នូបឺ​ បាន​មាន​ប្រសា​សន៍​បន្ថែមថា​ក្រុម​ហ៊ុន​ពូម៉ា​ កំពុង​តាម​ដាន​រឿង​ក្តី​នេះ​យ៉ាង​ដិត​ដល់​។ លោក ​បិុច ​ឈឿត​ ​ចៅក្រម​សុើប​អង្កេត​​រឿង​ក្តី​នេះ​បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​សាក​សួរ​​មន្ត្រី​នគរ​បាល​និង​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​ដែល​មាន​វត្តមាន​​អំឡុង​ពេល​បាញ់​នោះ​​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ ខ្ញុំ​កំពុង​ធ្វើ​ការ​សើុប​សួរ​មន្ត្រី​នគរ​បាល​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​​។​បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​ការ​សាក​សួរមន្ត្រី​​ទាំង​នោះរួចហើយ​ប្រ​សិន​បើ​ចាំបាច់​នោះ ​ខ្ញុំ​នឹង​បន្ដ​សាក​សួរ​សាក្សី​និង​ជន​រង​គ្រោះ​បន្ដ​ទៀត”​។ លោក ​មឿន​ ​តុលា​ ប្រធាន​កម្ម​វិធី​ការ​ងារ​ ​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​មានប្រសានស៍ថា ព្រះ​រាជ​អាជ្ញា​​ដែល​បានចោទ​ប្រកាន់​លោក ​បណ្ឌិត​ មិន​បាន​សាក​សួរ​សាក្សី​ណា​មួយ​នោះ​ទេ ក្រៅ​​ពី​ជន​រង​គ្រោះ​ ឬការ​ចុះ​ទៅ​ពិ​និត្យ​មើល​កន្លែង​បាញ់​ប្រ​ហារ​នោះ។​ លោក​បានមានប្រសាសន៍ថា “ នីតិ​វិធី​ទាំង​មូល​នេះ​មិន​គួរ​ឲ្យ​ពេញ​ចិត្ត​ទាល់​តែ​សោះ។​វាធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខក​ចិត្ត។​វា​ក៏​ធ្វើ​ឲ្យ​  និង​សហ​ជីព នា​នា ​ខក​ចិត្ត​ផង​ដែរ​”។ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “ ចំពោះ​​ក្រុម​ហ៊ុន​នានា​ដូចជាក្រុមហ៊ុន ​ពូម៉ា វា​នឹង​ឲ្យ​ប៉ះពាល់​​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ។ សហគមន៍​អន្ដរ​ជាតិ​កំពុង​បន្ដ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿងក្តី​នេះ ពី​ព្រោះ​ថា ​ការ​បាញ់​ប្រ​ហារ​​​កម្ម​ករ​ ​និង​សមា​ជិក​សហជីព គឺ​ជាការ​គំរាម​កំហែង​ដល់​សេរី​ភាពនៃ​ការ​ជួបជុំ”។ ចាប់​តាំង​ពី​មានការ​បាញ់​នេះមក​ ក្រុម​អ្នក​តំណាង​របស់​អភិបាល​ក្រុង​រូប​នេះ​បានទាក់​ទង​កម្មការិនី​រង​របួស​ទាំង​បីនាក់នេះ ដោយ​ផ្ដល់​ប្រាក់​ និង​អំណោយ​មួយ​ចំនួន​ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ពួកគេ​ដក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ បណ្ឌិត វិញ៕   ...

ប៉ះ​ទង្គិច​គ្នា​ជា​មួយ​នគរបាលនៅពេល​អ្នក​ភូមិ​ចោទគណបក្ស​ប្រជាជន​កម្ពុជា​ថាចាប់​យក​ដី​របស់​ខ្លួន

មន្ត្រីមួយ​ចំនួន ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​និយាយ​កាលពី​ម្សិលមិញ​​ថា​ កាលពី​ថ្ងៃ​អាទិត្យ​ អ្នក​ភូមិ​ និង​នគរបាល​បាន​ប៉ះ​ទង្គិច​គ្នា​បន្ទាប់​ពី​គ្រឿង​ចក្រ​ឈូសឆាយដី​បាន​បរទៅ​កាន់​ទី​តាំងដីមាន​ជម្លោះមួយកន្លែង ​ដែល​​អាជ្ញាធរមាន​គម្រោង​សាង​សង់​ស្នាក់​ការ​គណ​បក្សប្រ​ជាជន​កម្ពុជាប្រចាំ​ឃំុ​​ ដែល​ស្ថិត​នៅ​ក្នុង​​ឃុំ​ព្រះ​បាទ​ ក្រុង​ស្ទឹង​ត្រែង​។ លោក​ ហូ​ សំអុល មន្ត្រីអង្កេតរបស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសាសន៍ថា​ អាជ្ញាធរក្រុង​ស្ទឹង​ត្រែង​ បាន​បើក​គ្រឿងចក្រ​ឈូសឆាយដី​ពីរ​គ្រឿង និង​រយន្ត​ធុនធ្ងន់​ប្រមាណ១០​គ្រឿងចូលទៅក្នុងទីតាំង​ដី​មាន​ទំហំ​មួយ​ហិកតា​ កាល​ពី​អាទិត្យ ​ដើម្បីរៀបចំ​ការដ្ឋាន​សាង​សង់​ ថ្វីបើ​អ្នក​ភូមិ​មួយក្រុម​អះ​អាង​ថា​ ជាដីរបស់​ខ្លួនក៏ដោយ។ លោក​ សំអុល​ បាន​មាន​ប្រសាសន៍បន្ថែម​ថា​ “ អាជ្ញាធរ​ទាំង​នេះ​បាន​រំលោភ​សិទិ្ធ​​ប្រជា​ជន​ ពីព្រោះពួក​គេឈូសឆាយ​ដី​របស់​អ្នក​ភូមិ ​ដោយ​មិន​បាន​ពិភាក្សា​អំពី​បញ្ហាជា​មួយម្ចាស់​ដី​ទាំង​នោះឡើយ”។ លោក​បាន​បន្ថែម​ថា​ “ វា​គួ​រតែ​មិន​អីទេ​ បើ​សិន​ជា​អាជ្ញាធរសាង​សង់​នៅ​លើ​ដីជា​ទ្រព្យ​សម្បត្តិរបស់រដ្ឋ​ ប៉ុន្តែ​ពួក​គេ​បាន​យក​ដី​នេះ​ ដើម្បី​សាង​សង់​ស្នាក់​ការបក្ស ប្រចាំ​ឃំុ​ ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​”។ អ្នក​ភូមិម្នាក់​​​​ឈ្មោះ​ ម៉ែន ​ផូផង់​ អាយុ​៣១​ឆ្នាំ​ ថ្លែង​​កាលពីម្សិលមិញថា អ្នកស្រី​បាន​ដាក់​ពាក្យ​បណ្តឹងទៅ​សាលាដំបូង​ខេត្ត ដោយ​ចោទ​​ប្រកាន់​នគរ​បាល ​ពីបទ​ប្រើ​អំពើ​ហិង្សា​ ដើម្បី​បំភិត​បំភ័យ​អ្នក​ភូមិ ​និង​បញ្ឈប់​ពួក​គេមិនឲ្យរារាំងចំពោះការ​ឈូសឆាយយក​ដី​នេះ។ អ្នកស្រីផូផង់ ​បាន​និយាយ​ថា “ មន្ត្រី​នគរ​បាលឃុំ​ប្រហែល​ប្រាំបី​នាក់​បាន​ចាប់​ ទាញ​ដៃ​ខ្ញុំ ​ហើយ​រុញខ្ញុំផ្ទប់ទៅ​នឹង​​ដីនៅពេល​យើង​​ទាំង​អស់​គ្នា​ព្យាយាម​បញ្ឈប់​គ្រឿងចក្រ​”។អ្នកស្រីបាន​បន្ថែម​ថា រដ្ឋ​អំណាច​ឃំុបាន​ដឹង​ថា​ អ្នកស្រីគឺជា​ម្ចាស់​ដី​​ ដែល​មាន​ទទឹង​២២០​ម៉ែត្រ​ និង​បណ្តោយ​៦៥០ម៉ែត្រ​ ដោយបាន​កាន់កាប់​រយៈ​ពេល​២០ឆ្នាំ​មក​ហើយ​។ អភិបាល​ក្រុង​ស្ទឹង​ត្រែង លោក​ ភឿក​ សូបេន សមាជិក​របស​់គណបក្ស​ប្រជា​ជន​​កម្ពុជា ​បាន​ចោទ​ប្រកាន់​អ្នក​ភូមិ​ទាំង​នេះ​ថា បាន​វាយ​ដំ​មន្ត្រី​នគរបាល​ និង​ចាក់​​ប្រេង​សាំង​​ដាក់​ពួក​គេ​ ​អំឡុងការ​​​វាយ​គ្នា​មួយ​ប្រាវ។ លោក​ សូបេនបាន​អះ​អាងថា “ នេះ​ជា​ដីរដ្ឋ​ ដែល​បាន​បម្រុង​ទុក​សម្រាប់​សង់ទី​ស្នាក់​ការ​របស់​​គណបក្សប្រជាជនកម្ពុជា​​...

អ្នក​​​ភូមិ​​​នៅខេត្តកំពង់ឆ្នាំងដាក់​​​ញតិ​​​​​​សុំ​​​​​​ដក​​​តំណែង​​​នាយ​​ប៉ុស្តិ៍នគរបាល​​​​ឃុំ ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​អាវុធ

អ្នក​​​ភូមិ​​​ជាង​​​២០០​​​នាក់​​​ក្នុ​​​ងខេត្ត​​​កំពង់​​​ឆ្នាំង​​​បាន​​​ផ្ដិត​​​មេដៃ​​​លើ​​​ញតិ​​​មួយ​​​សុំឲ្យ​​​ដក​​​តំណែង​​​​​​នាយ​​​​​​ប៉ុស្តិ៍នគរបាលឃុំរបស់​​​ខ្លួន​​​ ដោយ​​​សារ​​​តែ​​​​​​​​​គាត់​​​​​​ប្រ​​​កាន់​​​​​​​​​​​​បក្ខពួក​​​និយម។​​​ អ្នក​​​ភូមិ​​​បាន​​​ចោទ​​​លោក មុត យូ នាយ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​ឃុំជើង​​​គ្រាវស្រុករលាប្អៀខេត្ត​​​កំពង់​​​ឆ្នាំងថាបាន​​​​​​​​ហាម​​​អ្នក​​​ភូមិ​​​មិន​​​ឲ្យ​​​កាន់​​​ដំបងកាំបិតនិង​​​ដាវដើម្បី​​​រក្សា​​​សន្ដិសុខ​​​​​​អំឡុង​​​​​​​​​ពេល​​​បុណ្យ​​​​​​ចូល​​​ឆ្នាំថ្មី​​​​​​​​​ប្រពៃ​​​ណីខ្មែ នៅ​​​ក្នុង​​​ភូមិ​​​ទឹកចាញ់ប៉ុន្តែ​​​បែរជា​​​​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​​​​​​​​​​ឮ ​​​នៅ​​​ពេល​​​​​​ដែល​​​ក្មួយ​​​ស្រី​​​របស់​​​ខ្លួន​​​ត្រូវ​​​បាន​​​អ្នក​​​ភូមិ​​​ចាប់​​​បាន​​​​​​​​​​​​​​​​​​ជាមួយ​​​នឹង​​​​​​​​​​​​កាំ​​​បិត​​​មួយ​​​។ កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ មុន​​​ពេល​​​ប្រារព្ធ​​​ពិធី​​​ចូល​​​ឆ្នាំលោកយូបាន​​​ចេញ​​​​​​សេច​​​ក្តី​​​ណែនាំ​​​ថា ​​​​អ្នកណាក៏​​​ដោយ​​​ ឲ្យ​​​តែ​​​មាន​​​កាន់​​​អាវុធ​​​នៅ​​​ក្នុង​​​ពិធីបុណ្យ​​​ចូល​​​ឆ្នាំ​​​ អាវុធ​​​នោះ​​​​​​នឹង​​​ត្រូវ​​​ដក​​​​​​​​ហូត​​​​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​ចំនួន​​​៣០.០០០​​​រៀល ​​​(ប្រ​​​ហែល​​​៧៥​​​ដុល្លារ)។ កាល​​​​​​ថ្ងៃទី​​​១៨​​​ខែ​​​មេសា ក្មួយ​​​ស្រី​​​ពីរ​​​នាក់​​​របស់លោកយូត្រូវ​​​បាន​​​អ្នក​​​ភូមិ​​​រក​​​ឃើញ​​​ថាមាន​​​កាំ​​​បិត​​​នៅក្រោម​​​កែប​​​ម៉ូតូ ​​​ក្នុង​​​ពិធី​​​បុណ្យ​​​នោះនេះ​​​បើ​​​តាម​​​លោក ​​​វ៉ែន ​​​សារ៉ាន​​​់អនុ​​​​​​​​​​​​ប្រ​​​ធាន​​​​​​​​​​ផ្នែក​​​ឃ្លាំ​​​មើល​​​ក្នុង​​​ភូមិ​​​​​​នេះ​​​។ លោក​​​ សារ៉ាន់ បាន​​​និយាយថា អ្នក​​​ភូមិ​​​មិន​​​សប្បាយចិត្ត​​​ទេ នៅពេល​​​ដែល​​​លោក ​​​យូ ​​​បាន​​​​​ប្រ​​​គល់​​​កាំ​​​បិត​​​ទៅ​​​ឲ្យ​​​ក្មួយ​​​ស្រី​​​របស់​​​ខ្លួន​​​វិញ​​​ ដោយ​​​មិន​​​ដាក់​​​ពិន័យ​​​អ្វី​​​សោះ​​​​​​​​​។ លោក សារ៉ាន់ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញថា “យើង​​​បាន​​​ប្រ​​​មូល​​​ស្នាម​​​មេដៃរបស់​​​អ្នក​​​ភូមិ​​​២៤២​​​នាក់ដើម្បី​​​ប្ដឹង​​​ដក​​​លោក មុត យូ​​​ចេញពី​​​តំណែង ពីព្រោះ អ្វី​​​ដែល​​​គាត់​​​ធ្វើ​​​នោះ ​​​គឺ​​​ជា​​​ទង្វើ​​​​​​​​​បក្ខ​​​ពួក​​​និយម”។ លោក យូ បាន​​​និយាយ​​​ការ​​​ពារ​​​ទង្វើ​​​របស់​​​ខ្លួនថា “យើង​​​បាន​​​ប្រ​​​គល់​​​កាំបិតទៅ​​​ឲ្យ​​​ក្មេង​​​ស្រី​​​ទាំង​​​នោះ​​​វិញ ពីព្រោះ ពួកគេ​​​ពុំ​បាន​​​បង្ក​​​បញ្ហាអ្វី​​​ឡើយ ហើយ​​​ក្មេង​​​ស្រី​​​ទាំង​​​នោះ​​​បាន​​​និយាយថាពួកគេ​​​បាន​​​ប្រើ​​​កាំ​​​បិត​​​នេះដើម្បី​​​ជួយ​​​ចិត​​​បន្លែ​​​អ្នក​​​ភូមិក្នុង​​​មូល​​​ដ្ឋាន​​​រៀប​​​ចំ​​​ពិធី​​​បុណ្យតែប៉ុណ្ណោះ”៕            ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា                 

សហជីពអំពាវនាវ​ឲ្យកែប្រែបទចោទប្រកាន់​ពាក់​ព័ន្ធការ​បាញ់​កម្មការិនីបីនាក់​នៅ​ស្វាយ​រៀង

សហជីពឈានមុខនៅក្នុង​ប្រទេស​កម្ពុជា​ កាលពីម្សិលមិញ បាន​ស្នើឲ្យ​តុលា​ការ​ខេត្ត​ស្វាយរៀង​ធ្វើការ​ចោទ​ប្រកាន់​​ឲ្យ​បានធ្ងន់ធ្ង​រ​ជាង​នេះ​លើ​លោកឈូកបណ្ឌិតអតីត​អភិ​បាល​ក្រុង​បាវិត​ ដែល​​កាលពីសប្តាហ៍មុន​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បង្ករបួសស្នាម​ដោយ​អចេត​នា​​ ក្នុងការ​បាញ់​បោះ​ទៅលើ​ការ​តវ៉ា​របស់​កម្មករ​រោងចក្រកាត់ដេរដែល​បាន​ធ្វើ​ឲ្យ​កម្មការិនីបីនាក់​រងរបួស។ ជនរងគ្រោះដោយការ​បាញ់​បោះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសនេះ​ (SEZ) ក៏បាន​សម្តែង​ការ​ព្រួយបារម្ភជុំ​វិញការ​ចោទ​ប្រកាន់​​ស្រាល​លើ​មន្ត្រីគណបក្ស​កំពុង​កាន់​អំណាច​ដ៏មាន​ឥទ្ធិពល​រូបនេះ​ផងដែរ។ bនៅក្នុង​សេចក្តីថ្លែងការណ៍មួយ​​ចេញ ​កាលពីម្សិលមិញ សម្ពន្ធ​សហ​ជីព​ប្រជាធិប​តេយ្យ​កម្មករ​រោងចក្រកាត់​ដេរ​កម្ពុជា បាន​អំពាវ​នាវ​​ឲ្យតុលាការ​នេះ​ពិនិត្យ​ឡើង​វិញនូវ​បទ​ចោទ​ប្រកាន់​លើ​លោក​ បណ្ឌិតដោយ​កត់​សម្គាល់​ថាៈ“ ប្រសិន​បើ​បទចោទ​ប្រកាន់​នេះ​គ្រាន់​តែ​​ជា​បទ​មជ្ឈិមនោះ ក្រុមអ្នកការពារ​សិទ្ធិ​មនុស្ស​មិន​អាច​ទទួល​យក​បានទេ”។ សហជីពនេះ​​លើកឡើង​ទៀតថា“ ​ មិនបាន​ផ្តល់​យុត្តិ​ធម៌​​ឲ្យ​​ជន​រងគ្រោះឡើយ ហើយ​គឺ​ជា​គំរូ​អាក្រក់​សម្រាប់​សង្គមកម្ពុជាទៀតផង។ ការ​ចោទ​ប្រកាន់​លោក បណ្ឌិត ត្រឹមតែ​បទល្មើស​មជ្ឈិម​នោះ នឹង​មិន​ធ្វើ​ឲ្យ​ជន​សង្ស័យ​នានា​ឈប់​ប្រព្រឹត្ត​បទល្មើស​ឡើយ​ ហើយ​ អ្នកមាន​អំណាច​បំភិត​បំភ័យ​ ឬក៏បង្ក​អំពើ​ហិង្សា​ថែមទៀត”។ លោកអាត់ធន់ប្រធាន​សហជីពនេះបាន​មាន​ប្រសាសន៍កាលពីម្សិលមិញថា ប្រសិន​បើ​ការ​ចោទប្រកាន់​លើ​ជន​សង្ស័យ​នេះមិន​ត្រូវបាន​ពិនិត្យ​សើ​រើ​ឡើង​​វិញ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ស្ថានទម្ងន់​នៃបទ​ឧក្រិដ្ឋនេះ​ទេ​នោះនឹង​មាន​ការ​​ពិចារ​​ណាពី​ការ​​តវ៉ា​ដ៏ធំ​មួយ។​លោកអាត់ធន់បាន​មាន​ប្រសាសន៍​ថា ​ “ នៅសប្តាហ៍នេះយើង​នឹង​បញ្ជូនលិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​យុត្តិធម៌ ស្នើសុំ​ឲ្យ​ក្រសួង​នេះ​អន្តរាគមន៍ចំពោះ​បទ​ចោទ​ប្រកាន់ ​ ដែល​ព្រះ​​រាជអជ្ញា​អមសាលា​ដំបូង​ខេត្ត​ស្វាយ​រៀងបាន​​ចោទ​លោក បណ្ឌិត។ប្រសិនបើ​មិន​មាន​ដំណោះ​​ស្រាយចំពោះ​បញ្ហានេះទេនោះយើង​នឹង​ពិចារ​ណា​ធ្វើការ​តវ៉ា​ដ៏ធំ​មួយ ​នៅ​សាលា​ដំបូង​នេះតែម្តង”។ នាងប៊ុនចិន្តាអាយុ​២១ឆ្នាំ​ ដែល​ត្រូវ​បាន​បាញ់​ចំសួតកាល​ពី​ខែ​កុម្ភៈ​នោះ បាន​និយាយ​ថា នាងខកចិត្ត​ដោយ​​បាន​ឮ​ពី​ការ​ចោទ​ប្រកាន់​​នេះ ព្រោះ​ជន​ល្មើស​​មាន​​ទោស​ជាប់​ពន្ធនា​គារ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉៉ុណ្ណោះ​ និង​​ត្រូវពិន័យ បើ​ជនសង្ស័យរូប​នេះ​ត្រូវបាន​រកឃើញ​ពិរុទ្ធ​ភាពនោះ។ នាង​ចិន្តា បាន​និយាយថា “ វាមិន​ត្រឹម​ត្រូវ​​ទេ​ ហើយ​ខ្ញុំមិនអាច​ទទួលយក​​បទ​ចោទ​​ចំពោះ​លោកឈូក បណ្ឌិត បាន​ទេ​។ខ្ញុំ​សង្ឃឹម​​ថា នៅពេល​រឿងក្តីនេះ បាន​ធ្លាក់​ដល់​ដៃរបស់​ចៅក្រម​​ស៊ើបសួរ​នោះ ខ្ញុំអាច​ស្នើ​ឲ្យចៅក្រម​​​កែប្រែ​បទចោទប្រកាន់​​នេះ​ទៅ​ជា​​ការដាក់​ទោស​ធ្ងន់​ធ្ងរ​ជាង​នេះ ចំពោះអ្វីដែល​គាត់​បាន​ប្រព្រឹត្ត”។ ក្រុមមន្ត្រីតុលាការ​បាន​លើកឡើង​កាល​ពីសប្តាហ៍មុន​ថា ជាសង្ស័យតែម្នាក់​នៅក្នុង​ការបាញ់​កម្មការិនីបីនាក់​ ​អំឡុង​ការ​តវ៉ានៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់​ហាតតាន់​នោះលោកបណ្ឌិតសារ​ភាពថាបាន​ទាញ​កាំភ្លើង​ខ្លីគ្រវី និង​បាន​បញ្ចូល​គ្រាប់​ ប៉ុន្តែ​បន្ទាប់​មក​បាន​អះ​អាងថា លោក​មិន​ដឹង​ថា តើ​លោក​បាន​បាញ់ឬអត់​ទេ។ លោកបណ្ឌិតដែល​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី មុនពេល​តុលាការ​ធ្វើការ​សាក​សួរ​នោះ​ មិន​ត្រូវបាន​ចាប់​ខ្លួនទេហើយ​មិន​អាច​ទាក់​ទង​ធ្វើការ​អត្ថាធិប្បាយ​បានឡើយ។ ចាប់​តាំងពីមាន​ការ​បាញ់​នេះ​មកក្រុម​អ្នក​តំណាង​​របស់​អតីត​អភិបាល​ក្រុង​រូបនេះបាន​​ទាក់​ទង​កម្មការិនីរង​របួស​ទាំង​បី​នាក់​នេះដោយ​ផ្តល់​ប្រាក់​និង​អំណោយ​មួយ​​ចំនួន​ដើម្បី​ឲ្យ​ពួកគេដក​ពាក្យ​បណ្តឹង​​​​ប្តឹង​លោកបណ្ឌិត​ វិញ៕    ប្រែសម្រួលដោយ សោមសារុន