Saturday, July 4, 2020
Home Authors Posts by Khuon Narim

Khuon Narim

750 POSTS 0 COMMENTS
Reporter

អ្នកភូមិ​​ខេត្ត​ពោធិ៍សាត់​បួងសួង ​​ដាក់​បណ្ដាសា​ក្រុម​ហ៊ុន​ភាពីមិុច

អ្នក​ភូមិ​បាន​និយាយ​កាល​ពី​ម្សិលមិញ ថា អ្នក​ភូមិ​ប្រហែល​៧០​នាក់​នៅក្នុង​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់បាន​ប្រារព្ធ​ពិធី​បួង​សួង​រយៈ​​​ពេលមួយ​ថ្ងៃដើម្បី​ឲ្យអ្នកតា​​​​ដាក់​បណ្ដាសាក្រុមហ៊ុន​ភាពីមិុចដែល​​បំផ្លាញ​ដី​កសិកម្មរបស់​ខ្លួន។ ក្រុមហ៊ុន​ភាពីមិុចដែល​គ្រប់​គ្រង​ដោយ​ភរិយា​របស់​លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​​ទំហំ​៣១៦.០០០​ហិកតា សម្រាប់​ដាំ​ដំឡូង​មី និងដើម​អាកាស្យាតាំង​ពី​ឆ្នាំ​១៩៩៧​មក​ម្លេ៉ះ ហើយ អ្នក​ភូមិ​ក៏បានជាប់​ពាក់​ព័ន្ធក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុនភាពីមុិចរហូត ដែលជម្លោះ​នេះ​ទើប​តែ​លេចឮ​ឡើង​​​នា​​​​ពេល​​ថ្មីៗនេះ​ បន្ទាប់​ពី​អ្នកភូមិ​ជាង៣០០នាក់​បាន​តវ៉ា​ចំពោះ​​ការ​ប្រើ​ប្រាស់​កង​រាជ​អាវុធ​ហត្ថ​ប្រដាប់​ដោយ​អាវុធ ឲ្យ​ការ​ពារ​ដីសម្បទាន​​នេះ និងការ​រាន​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។ អ្នក​ភូមិ​ឈ្មោះ គុច វ៉េង អាយុ​៤៧​ឆ្នាំ បាន​និយាយថា អ្នក​ភូមិ​បាន​សម្រេច​ចិត្ត​ប្រារព្ធ​​​ពិធីបួង​សួង​តាម​ប្រ​ពៃណី​​ដើម្បីបន់​ស្រន់​ឲ្យ​អ្នកតា​ គុជ និង​អ្នកតា យាង នប់ ដែល​ជា​ព្រ​លឹង​ម្ចាស់​ទឹក...

អ្នកភូមិ​​​សហគមន៍​បុរីកីឡា​​​បាន​​​រុញ​​​ច្រាន​​​នគរបាល​​​ឲ្យ​​​ដក​​​ថយ

អ្នកភូមិ​​​ និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា អ្នក​​​ភូមិ​​​សហគមន៍​បុរី​កីឡា​​​ បាន​​​រុញ​​​ច្រាន​​​នគរបាលខណ្ឌ​​​ និង​​​នគរ​បាល​​​​រាជធានី​​​ភ្នំពេញ​​​ប្រមាណ​​​ជា​​​១០០​​​នាក់ ​​​ដែល​​​បាន​​​គំរាម​​​បំផ្លាញ​​​ចោលជម្រក​​​បណ្ដោះ​អាសន្ន​​​របស់​​​ពួកគាត់​​​ទាំង​​​១៦​​​គ្រួសារ ​​​ដែល​​​តវ៉ាមិន​​​ព្រម​​​ចាក​​​ចេញ​​​ពី​​​ដី​​​របស់ខ្លួន។ អ្នកស្រី ឆាយ គឹមហន បាន​​​និយាយ​​​ថានគរបាល​​​ខណ្ឌ​​​ប្រាំពីរមករា បំពាក់​​​ដោយ​​​ខែល​​​ការពារ កង​​​រាជ​​​អា​​​វុធ​​​ហត្ថ និងតំណាង​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច ​​​ប្រដាប់ដោយពូថៅ​ និង​​​ញញួរ បាន​​​នាំគ្នា​​​ដើរសំដៅ​​​ទៅ​​​សហគមន៍​​បុរីកីឡា​​​​ និង​​​បាន​​​បញ្ជា​​​ឲ្យ​​​អ្នក​​​ភូមិ​​​រុះរើ​​​ខ្ទម​របស់ខ្លួន ​​​បើ​​​មិនដូច្នោះ​​​ទេ​​​ នឹង​​​ត្រូវ​​​នគរបាល​​​កម្ទេចចោលតែម្ដង។ អ្នក​​​ស្រី​​​បាន​​​បន្ដ​​​ថា “ ពួកសន្តិសុខ​​​ និង​​​នគរ​បាល​​​ប្រដាប់ដោយ​​​ខែល​​​ ញញួរ និង​​​ពូ​​​ថៅបាន​​​ព្យាយាម​​​វាយ​​​កម្ទេចខ្ទមរបស់​​​ពួកយើង”។អ្នកស្រី​​​បាន​​​បន្ថែម​​​ថា បន្ទាប់ពី​​​មាន​​​ការ​​​រុញ​​​ច្រាន​​​គ្នា​​​នោះ​​​មក​​​ នគរបាល​​​ក៏​​​បាន​​​ដក​​​ថយ​ចេញ​​​ពី​​​សហគមន៍។ ​​​គ្មាន​​​នរណា​​​ម្នាក់​​​ បានរង​​​របួសទេ។អ្នកស្រីអះអាងថា “ នគរបាល​​​បាន​​​បរាជ័យ ហើយពួក​​​យើង​​​នឹង​​​នៅ​​​ទីនេះ​​​រហូត​​​ដល់​​​អាជ្ញាធរ​​​រក​​​ដំណោះ​​​ស្រាយ​​​សមរម្យ​​​មួយ​​​សម្រាប់​​​ពួកយើង”។ អ្នកភូមិទាំង​​​នោះ គឺ​​​ស្ថិតក្នុងចំណោម​​​អ្នក​​​ភូមិ​​​ទាំង​​​១២០​​​គ្រួសារ​​​ ដែល​​​ត្រូវបាន​​​បណ្ដេញ​ឲ្យ​​​ចេញពីបុរីកីឡា ដោយហិង្សា​​​កាល​​​ពី​​​ថ្ងៃ​ទី៣ ខែ​​​មករា ​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច។ ខណៈពេល​​​ដែល​​​គ្រួសារ​​​ជា​​​ច្រើន​​​ស្ទាក់​​​ស្ទើរ​​​មិន​​​ព្រម​​ទៅរស់​​​នៅ​​​ក្នុង​​​ទីតាំង​ថ្មីទាំង​​​ពីរ​​​នោះ ប្រជាពល​​​រដ្ឋ​​​១៦​​​គ្រួសារ​​នេះ ​បាន​​​ទាម​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ផានអុីមិុច​​​សាងសង់​​អគារ​ទី១០​​​ សម្រាប់​​សងអ្នក ភូមិស្របតាម​កិច្ច​សន្យា។ ​តែមកដល់​​​ថ្ងៃ​​​នេះ មានប្រាំបី​​​អគារ​ប៉ុណ្ណោះបាន​​​សាងសង់​​​រួច​​​រាល់​​។ លោក លឹម សុភា អភិបាល​​​រង​​​ខណ្ឌ​​​ប្រាំពីរ​មករា ដែល​​​បាន​​​ដឹក​​​នាំ​​​នគរបាល​​​ទៅ​​​បំផ្លាញ​​​ខ្ទមទាំងនោះ បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា នគរបាល​​​គ្រាន់តែ​​​ធ្វើតាម​​​បញ្ជា​​​ពី​​​ថ្នាក់លើ​​​ប៉ុណ្ណោះ។ លោកបាន​​​ប្រាប់​​​អ្នកភូមិបន្ថែម​​​ថា “ យើង​​​ធ្វើតាម​​​បទ​​​បញ្ជា​​​តាម​​​ទូរស័ព្ទ​​​ពីរដ្ឋបាលទេ​​​ពី​​​ព្រោះខ្ទមទាំង​​​នេះ ធ្វើឲ្យ​​​បាត់​​​សណ្ដាប់ធ្នាប់​​​ និង​​​ប៉ះពាល់ដល់​​​បរិស្ថានសង្គម”។ លោក សៀ ភារម្យ នាយក​​​លេខា​​​ធិការ​ដ្ឋានក្រុម​​​ការ​​​ងារ​​​ពិសេស​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន បាន​​​​ថ្លែង​ថា​​​ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​រវាង​អាជ្ញាធរ​​​និង​​​អ្នក​​​​ភូមិ នេះ ​​​គឺ​​​ជាការ​​​ឆ្លុះ​​​បញ្ចាំង​​​អំពីការ​​​អស​មត្ថភាព​​​​របស់​​​រដ្ឋា​​​ភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ជម្លោះ​​​ដី​​​ធ្លី៕ ប្រែ​សម្រួល​ដោយ  ហម​ សុផាណ្ណា                    

AusAid និង​ ADB ​រង​សម្ពាធ​ខ្លាំង​​ជុំ​វិញ​គម្រោង​ផ្លូវ​ដែក​នៅ​កម្ពុជា

កាល​​ពី​ថ្ងៃ​សុក្រ ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ក្រុម​​បាន​​ស្នើ​ឲ្យ​​ប្រទេស​អូស្ត្រាលី ​និង​ធ​នាគារ​អភិវឌ្ឍន៍​អាស៊ី​ ហៅ​កាត់​ថា ADB ​ផ្អាក​​ការងារ ​​និង​ការ​ផ្តល់​មូល​និធិ​សម្រាប់​គម្រោង​ជួសជុល​​ប្រ​ព័ន្ធ​ផ្លូវ​ដែកកម្ពុជា ​ដែល​ដឹក​នាំ​ដោយ​រដ្ឋា​ភិ​បាល​ ​​ប្រ​សិន​បើ​អាជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែត​​​ អនុ​វត្ត​តាម​សេច​ក្តី​ជូនដំណឹង​​អំពី​ផែន​ការ​បណ្តេញប្រ​ជាពល​រដ្ឋ​​ចំនួន​​២២ ​គ្រួសារ​​ កាល​ពី​សប្តាហ៍​មុន​។ សេច​ក្តី​ថ្លែង​ការណ៍មួយ​ចុះ​ហត្ថ​លេខា​​​ដោយ​អង្គ​ការ​ស្ពាន​​ទៅ​កាន់​សន្តិ​ភាពកម្ពុជា​អង្គ​​ការ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​សមា​គម​ធាង​ត្នោត ​និង​អង្គ​ការ​លីកាដូ ​​ក៏បាន​​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ ​​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​​ស៊ើប​អង្កេត​លើ​ករណី​​ប្រើ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​សុក្រ ​ទៅ​លើ​​ប្រ​ជា​ពល​រដ្ឋ​ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​រួច​ហើយ​ដោយ​​សារ​គម្រោង​នេះ ​ហើយ​ពេល​នេះ​កំពុង​​រស់​​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​​មួយ​កន្លែង​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ។​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ  ​ប្រ​ជា​​ពល​រដ្ឋ​នៅ​​កន្លែង​តាំង​លំនៅ​ថ្មី​នោះ ​​​​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរ​ចាប់​ខ្លួន​អ្នក​​​ទទួល​ខុស​ត្រូវ​ផង​ដែរ។ ធនាគារ​ ADB និង​អង្គ​ការ​ AusAid ដែល​ជា​ដៃ​គូ​​ផ្តល់​ជំនួយ​បរទេស​របស់​រដ្ឋា​ភិបាល​​នៃ​ប្រទេស​អូស្ត្រាលី​​ ​​ផ្តល់​​​​ប្រាក់​ចំនួន​១៤២​លាន​ដុល្លារដល់​គម្រោង​​​នេះ ហើយ​បាន​​រង​ការ​​រិះ​គន់​យ៉ាង​ខ្លាំង​ពីបណ្តា​​អង្គ​ការ​សិទ្ធិ​មនុស្ស។​ អង្គ​ការ​ទាំង​នេះ​បាន​លើក​ឡើង​ថា ​គម្រោង​នេះ​​បា​នធ្វើ​ឲ្យ​ប្រ​ជា​​ពល​រដ្ឋ​ដែល​​ត្រូវ​បាន​បណ្តេញ​ចេញ​​ ​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​នៅ​​កន្លែង​តាំង​លំនៅ​ថ្មី​​​ដែល​គ្មាន​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ត្រឹម​ត្រូវហើយ​នេះ​​ជា​ការ​រំលោភ​​​គោលនយោ​បាយ​​គាំ​ពារ​សុវត្ថិ​ភាព​របស់​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ។ មន្ត្រី​​នៅ​ស្ថាន​ទូត​អូស្ត្រាលី ​និង​ធនា​គារ​ ADB ​​មិន​អាច​ទាក់​ទង​​បាន​ទេ​ កាល​ពី​​ម្សិល​មិញ។ អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ទាំង​នេះ​​បាន​និយា​យ​ថា ​​ប្រសិន​បើ​រដ្ឋា​ភិបាល​បណ្តេញ​ប្រ​ជា​ពល​រដ្ឋ​នៅ​ប៉ោ​យប៉ែត​ ​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ​គួរតែ“ ផ្អាក​ការងារ​នេះ​ជាប​ណ្តោះ​អាសន្ន​និងផ្អាក​​ការ​ផ្ទេរ​មូល​និធិ​​ទៅ​ឲ្យ​​គម្រោង​នេះ​ រហូត​ទាល់​តែ​មាន​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​រដ្ឋា​ភិ​បាល​​​ទាក់​ទិន​នឹង​ការ​អនុវត្ត​​តឹង​រ៉ឹង​ចំពោះ​​ការ​គាំ​ពារសុវត្ថិ​ភាព​ដល់​​​អ្នក​តាំង​លំនៅ​​ថ្មី​ និង​​​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋានសិន​​”។ អង្គ​ការ​ទាំង​នេះ​បាន​​ស្នើ​ឲ្យ​មាន​ការ​​លើក​​លែ​ងចំពោះ​តែ​កិច្ច​ការ​ ឬ​​​មូល​និធិ​ណា​ដែល​បាន​ជួយ​ដោយ​ផ្ទាល់​ដល់​​ប្រ​ជា​ពល​រដ្ឋ​ទាំង​ប៉ុន្មាន​គ្រួ​សារ​​នេះ​ប៉ុណ្ណោះ។ប្រ​ជា​ពល​រដ្ឋ​ទាំង​ប៉ុន្មាន​​គ្រួសារ​នេះ​បាន​​និយាយ​ថា ​​ខ្លួន​បាន​ទទួល​​សេច​​ក្តី​ជូន​​ដំណឹង​អំពី​ការ​បណ្តេញ​ចេញនេះ​​មួយ​ថ្ងៃ​​មុន​ឱសាន​វាទថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ប៉ុណ្ណោះ ​ហើយ​ថាពាក្យ​បណ្តឹង​របស់​​ខ្លួន​​សុំ​ឲ្យ​មាន​ការ​ផ្តល់​សំណងនោះ​​ មិន​​ទាន់​មាន​ដំណោះ​​ស្រាយ​នៅ​ឡើយ​ទេ។អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ច្រាន​ចោល​ការ​អះអាង​ទាំង​ពីរ​នេះ។ កាល​ពី​ម្សិល​​​មិញ ​លោក ​ង៉ោម៉េង ​ជ្រួន​​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត ​បានប្រកាន់​ជំហរ​តាម​​សេច​ក្តី​ជូន​​ដំណឹង​អំពី​​ការ​បណ្តេញ​ចេញ​នេះ។​​​​​​​  លោក​បាន​មាន​ប្រ​សាស​ន៍​​ថា​ "ប្រ​សិន​បើ​អ្នក​ភូមិ​ទាំង​នេះ​មិន​គោរព​តាម​សេចក្តី​ជូន​​ដំ​ណឹង​នេះ​ទេ...

អ្នក​ភូមិ​រាប់​រយ​នាក់ នៅក្នុង​ស្រុក​ក្រគរ​ តវ៉ា​ចំពោះ​ការ​រាន​ដី​ដោយ​ក្រុម​ហ៊ុន​ ភាពីមិុច 

អ្នក​ភូម​ិ​បាន​និ​យា​យ​ថា អ្នកភូ​មិ​ប្រហែល​​​៣០០នា​ក​់​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​កាល​ពី​ថ្ងៃ​អង្គារ​បា​ន​តវ៉ា​​ដើម្បី​បញ្ឈប់ក្រុម​ហ៊ុនភាពី​ម៉ិច​ដ៏មា​នអំ​ណាច មិន​ឲ្យ​រានដី​ស្រែ​​ចម្ការ​របស់​ខ្លួន​​ បន្ទាប់​​ពី​កង​រាជអា​វុធ​ហ​ត្ថ​ប្រដាប់​អា​វុធ ​បា​ន​មក​ដល់​តំបន់​នេះ​​ ដើម្បី​ការពារដី​សម្បទាន ​​ដែល​​​រដ្ឋាភិ​បា​​លប្រគល់​​ឲ្យ​​ក្រុម​ហ៊ុន​នេះ។​​ អ្នក​តវ៉ាម្នាក់​ឈ្មោះ គុច វ៉េង បា​ននិយាយថាក្រុ​ម​ហ៊ុន​នេះ​បាន​ប្រើ​គ្រឿង​ចក្រកា​យដី​ពី​​រ​គ្រឿង​​និងម៉ាស៊ីន​ឈូសឆាយ​ដី​៩គ្រឿង​​​ដើម្បី​រាន​ដី​ស្រែ​ចម្ការ​ប្រហែល​​៥​ហិកតា​ នៅ​​ក្នុង​ឃុំ​ក្បាល​ត្រាច​កា​ល​ពី​​ថ្ងៃ​ច័ន្ទ​ និ​ង​​បា​ន​​បញ្ជូន​​មន្ត្រី​កង​រាជ​អា​វុធ​​ហត្ថ​ឯក​​សណ្ឋាន​ប្រមាណ​១០​នាក់​​​ប្រដាប់​ដោ​យ​​កាំ​ភ្លើ​ង​​អាកា-47 ទៅ​ទីនោះ។ លោក ​វ៉េងបា​ន​និយាយថា “អ្នក​ភូមិ​កា​ន់​ពូ​​ថៅ និង​កាំបិត​ផ្គាក់​​ ពេល​ធ្វើ​ការ​​​តវ៉ា ពីព្រោះ​យើង​ខ្លាចទា​ហា​ន​ប្រដាប់​ដោ​យ​អា​វុធ ដែល​កា​រពា​រគ្រឿង​ចក្រ​របស់​ក្រុ​ម​ហ៊ុន​ ប៉ុន្តែ​​យើង​​មិន​បា​ន​ប្រើ​អ​ំ​ពើ​​ហិង្សា​ទេ​ នៅ​ពេល​តវ៉ា​នោះ”។ លោកបា​ន​បន្ថែ​ម​ថាក្រុ​ម​ហ៊ុន​​​​បា​ន​យក​​គ្រឿង​ចក្រ​​របស់ខ្លួន​ចេញ​ ហើយ​កង​កម្លាំង​​បាន​​​បំបែកគ្នា​ បន្ទាប​់​ពី​​ឃើញក្រុមអ្នក​​ភូមិ​ចូល​មក​ជិត។ ក្រុម​ហ៊ុន​ភា​ពី​មិុច​​របស់​ភរិយា​លោកឡៅ​​​ ម៉េងឃិន សមាជិក​ព្រឹទ្ធសភាមកពី​គណបក្សប្រជាជន​កម្ពុជា បា​ន​កាន់កាប់​​ដី​សម្បទាន​សេដ្ឋ​កិច្ច​ទំ​ហំ​៣១៦.០០០​ហិកតា សម្រាប់ដាំ​​ដំឡូង​មីនិង​ដើម​អាកាស្យា​នៅក្នុង​​េខត្ត​ពោធិ៍សាត់ ចាប​់​តាំង​ពី​ឆ្នាំ១៩៩៧មក។ ជន ជាតិ​ចិនប្រ​ហែ​លជា​១០០នាក់ ​គ្រប់​គ្រង​ប្រតិបត្តិ​​ការ​​កសិឧស្សាហ​កម្ម​នេះនិង​ត្រួត​ត្រាកម្មករ​កម្ពុជា​ប្រមាណ​៤.០០០នាក់​។ កាល​ពី​ដើមឆ្នាំ​នេះ មេក្រុម​ជនជាតិ​ចិនម្នាក់ ធ្វើកា​រ​នៅ​​ក្រុម​ហ៊ុន​​កសិឧស្សាហ​កម្ម​ភាពី​​ម៉ិច​ដ៏ធ​ំ​នេះត្រូវបា​ន​គេបាញ់​សម្លាប់​ ប៉ុន្តែនគរបា​ល​មិន​ទាន់​​​រក​ឃើញ​ពិ​រុទ្ធជ​​ន​ទេ​។ ការ​ដា​​ក់​ពង្រាយ​កម្លាំ​ង​សន្តិ​សុខរដ្ឋ​ ឲ្យការ​ពារ​​ដី​​សម្បទាន​​របស់​ក្រុ​ម​ហ៊ុន​ឯក​ជន​​ មិ​នមែន​​ជា​រឿ​​ង​ថ្មី​នោះ​េទ នៅ​​​កម្ពុជា​។ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ បញ្ហា​នេះបា​ន​ក្លាយ​ទៅ​ជា​រឿ​ង​​រសើប ចាប​់​តាំ​ង​ពី​​សន្តិ​​សុខ​ស្លៀក​ពាក់​ឯក​​សណ្ឋាន​ពី​រនាក់ យាម​ដី​​សម្បទា​ន​របស់​ក្រុម​ហ៊ុន​​ចម្ការ​​កៅ​ស៊ូ​ TTY ​នៅ​ក្នុង​ខេត្ត​ក្រចេះ​បា​នប្រើ​កាំ​ភ្លើង​អាកា​-47 បាញ់​ឲ្យ​​មនុស្ស​បួន​នា​ក់​​រ​ង​របួស​កា​ល​ពី​ខែ​​​មករា​កន្លងទៅ​នេះ។ លោក អូន សុខុន មេបញ្ជា​កា​រ​ក​​ង​​​រាជ​អា​​វុធ​ហត្ថ​ខេត្ត​​បា​ន​មា​ន​​ប្រ​សាស​ន៍​​ថាមន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​​ មិនដែល​ត្រូ​វ​បា​ន​​ជួ​ល​​ឲ្យ​​ទៅកា​រពារទ្រព្យ​​សម្បត្តិ​​របស់​ក្រុម​ហ៊ុន​​ភាពី​ម៉ិច​នោះ​ទេ​។ ​លោក​បា​ន​អ​ះ​អា​ង​ថា “គ្មាន​កង​រាជអាវុធ​ហត្ថ​ណា​ត្រូ​វ​បា​ន​ក្រុម​ហ៊ុន​ជួល​ឲ្យ​កា​រ​ពា​រ​ដី​នោះ​ទេ​។ កងកម្លាំ​ង​របស់​យើង​ ប្រើ​​ដើម្បី​កា​រ​ពារ​សន្តិ​​សុ​ខ​ក្នុង​​សង្គម​”។ លោកឌួងសារិនមេឃុំក្បាល​ត្រាច ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​អាជ្ញាធរ​មូល​ដ្ឋានមិន​អាច​ដោះស្រាយ​វិវាទ​នេះ​តែ​ឯ​​ង​បានទេ។ លោក ឌួង ​សារិន ​​បា​នមា​ន​ប្រសាសន៍​ថា “អា​ជ្ញា​ធរ​ឃុំ មិន​អា​​ច​​ដោះ​ស្រាយ​បញ្ហា​នេះ​បា​​ន​ទេ។យើង​​គ្រាន់​តែ​​ជួយ​សម្រួល​​ឲ្យ​សភាព​កា​រណ ៍​​រវាង​ក្រុម​ហ៊ុន​​និង​​អ្នកភូមិ​​​ស្ងប់​ស្ងាត់ប៉ុណ្ណោះ ​​អំឡុងពេល​តវ៉ា​។ យើង​កំពុង​កត់​ត្រា​ពី​​ចំ​នួន​គ្រួសារ​ដែល​​​រង​ផលប៉ះ​ពាល់​ ហើយ​​ខ្ញុំនឹង​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យដោះ​​ស្រាយរឿង​នេះ​”។ លោកទីគីមតុកអ្នកតំណា​ង​ឲ្យក្រុម​​ហ៊ុន​ភាពី​ម៉ិចមិនអា​ច​ទា​ក់​ទង​សុំការ​បំភ្លឺ​បា​ន​ទេ។លោកភួងសុធាអ្ន​ក​សម្រប​សម្រួ​ល​នៅ​អង្គការ​​សិទ្ធិ​មនុស្ស​អា​ដ​​ហុក​ ដែល​បានតាម​ឃ្លាំ​មើល​ការតវ៉ា​​​នេះ​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា​ត្ត​មា​ន​​របស់​កងរាជ​អា​វុធ​ហត្ថ​ គឺ​ដើម្បី​បំ​ភិត​បំ​ភ័យ​អ្នក​ភូមិ​។ ​លោក សុធា ​បា​​ន​មា​ន​ប្រ​សាស​ន៍​ថា​​ “​ខ្ញុំ​មិន​​ដឹង​ថា​តើ​​កម្លាំ​ង​ប្រដាប​់​អា​វុ​ធទាំង​នេះ​​ត្រូវ​បា​ន​ក្រុ​ម​ហ៊ុនជួល​​ឬ​អត់​ទេ ប៉ុន្តែ​​វាជា​​ទង្វើ​ខុស​ច្បាប់ក្នុងការ​ឲ្យ​កង​​កម្លាំ​ង​ប្រដាប់​អា​វុធរបស់​​រដ្ឋា​ភិ​បា​ល ​​ការពា​រ​ផល​ប្រ​យោជន៍​របស់​ក្រុម​​ហ៊ុន​​ឯកជន​”៕​ ប្រែសម្រួ​ល​ដោ​យចេវប៊ុននី​​ ​​

គ្រួសាររងគ្រោះដោយគម្រោងស្តារផ្លូវដែក​​ ដាក់ញត្តិដល់ធនាគារអភិវឌ្ឍន៍អាស៊ី

អ្នកភូមិជា​ង​១៥០នាក់​ ដែ​លត្រូវ​បា​ន​បណ្តេញ​​ពី​ខណ្ឌ​ឫស្សីកែវ​ រាជ​ធានី​ភ្នំពេញ​ ដើម្បីទុក​ផ្លូវ​ឲ្យ​គម្រោង​​ស្តារ​ផ្លូវ​រថ​ភ្លើងឡើងវិញ បា​នធ្វើ​ពាក្យបណ្តឹង​​មួ​យ​កា​លពីម​​្សិល​មិញ​ ដាក់ជូនទៅ​ធនា​គា​រអភិវឌ្ឍន៍អា​ស៊ី​ ដែលជាស្ថាប័ន​ហិរញ្ញវត្ថុ​មួ​យ​ ក្នុងចំ​ណោមស្ថាប័នបានផ្តល់ហិរញ្ញវត្ថុច្រើនជាងគេចំនួន​ពីរសម្រាប់គម្រោងនេះ ដោយ​លើក​ឡើង​ថា ​ទីតាំ​ង​លំនៅ​ថ្មីរបស់​ពួ​ក​គេ​​ មិន​សមរម្យទេហើយ​នាំឲ្យពួកគេ​​ជំពាក់​បំណុលទៀតផង។ អ្នកស្រីអឿនសា​រ៉នជាអ្នក​ភូមិ​មា្នក់​ក្នុង​ចំណោ​ម​អ្ន​កភូមិ​​១៦៦នាក់​​ ដែ​ល​​បា​ន​ប្តឹង​ទៅ​​ធនាគារនេះបា​ន​លើក​ឡើង​ថា ​សំណង​ជាប្រាក់ចំនួន​​៤០០​ដុល្លារ​​ ដែ​ល​អ្ន​ក​ស្រី​​បាន​ទទួ​ល​​សម្រាប​់​ការ​​រើទៅ​នៅ​កន្លែ​ង​ថ្មី​ ក្នុង​​​សង្កាត់​ត្រពាំង​ក្រសាំ​ង​​ ខណ្ឌ​ពោធិ៍សែ​ន​​ជ័យ​ មិន​គ្រប​់​គ្រាន់សម្រាប់ចំណាយលើការសាង​សង​់​ផ្ទះ​​ថ្មី​​មួយ​​ខ្នង​ឡើយ ​​តែថែមទាំងបាន​ធ្វើ​ឲ្យ​អ្នកស្រី​ពិបាក​​សងបំណុល ដែល​ចេះតែ​កើន​ឡើងមិនឈប់ឈរ។ អ្នកស្រី សារ៉ន ​អាយុ​​​៣០ឆ្នាំ​ ដែ​ល​បាន​ទៅ​​រស់នៅលើ​ទីតាំង​​ថ្មីកាលពី​​​​ខែ​កញ្ញាឆ្នាំ​២០១១​ បានជំពាក់បំណុលអ្នកចងការ​​​ប្រាក់​ចំនួន​​​៤៥០ដុល្លារ​ ​រួចទៅហើយនោះបា​នមា​ន​ប្រ​សា​សន៍ថា “ យើង​​ចង់បា​ន​សំណង៣.០០០​ដុល្លារសម្រាប់​គ្រួ​​សារ​នីមួយៗ​ ពីព្រោះ​យើង​​គ្មា​ន​ប្រាក់គ្រប់គ្រាន់ ​​ដើម្បី​​សង​កា​រ​ប្រាក់​​ទេហើយ​យើង​បារម្ភ​​ថា ​អ្នកចងការប្រាក់នឹង​រឹបអូស​យក​ដី​របស់​យើង​​”។ កា​ល​ពី​សប្តាហ៍មុន ធនាគារអភិវឌ្ឍន៍អាស៊ីបា​នចេញផ្សាយ​លទ្ធផល នៃកា​រ​​សិក្សា​មួយ​ ដែ​ល​បង្ហាញ​ថា អត្រា​​សំណង​​ត្រូ​វ​ផ្តល់​ឲ្យ​​ប្រជា​​ពល​រដ្ឋ​​បាត់បង់​ទីជម្រក​​​ ដោ​យ​គម្រោង​ស្តារផ្លូវដែក ដែល​ផ្តល់​មូល​និធិ​​ដោ​យ​​ធនាគារអភិវឌ្ឍន៍អាស៊ី សហការជា​មួយទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺផ្អែក​ទាំងស្រុងលើ​តម្លៃ​ក្នុងឆ្នាំ​​២០០៦ ​ហើយ​វា​មិនស្រប​ជា​មួ​យ​​តម្លៃអតិ​ផរណា​ឡើយ។ យោងតា​ម​​​អង្គការ​​ស្ពាន​ទៅកាន់សន្តិ​ភាព ដែល​បានរិះ​គន់​​ចំពោះកញ្ចប់​ថវិកា​សម្រាប់ ចំណាយលើសំណ​ង​នោះ ​បា​ន​ឲ្យ​ដឹង​​ថាសំ​ណង​​ផ្តល់​ឲ្យ​គ្រួសារ​ទាំ​ង​នោះ​ ជា​មធ្យម​គឺត្រឹម​​៧៥៦ដុល្លា​រ​ ប៉ុន្តែតម្លៃ​សាង​សង់​​ផ្ទះ​ឈើ​​ទំហំ៤គុណ​៤ម៉ែត្រ​ នា​ពេល​បច្ចុប្បន្ននេះ គឺកើនឡើងដល់ចំនួន​​១.៩២៥​ដុល្លារ។​លោក អៀង វុទ្ធី​ ប្រធាន​កម្ម​វីធី​ត្រួត​ពិនិត្យ​​​​​កា​រ​​អភិវឌ្ឍ របស់អង្គការ​​ស្ពាន​ទៅ​កាន់សន្តិភាព បា​ន​មា​ន​ប្រ​សាសន៍​ថា “ផែន​​កា​រ​​នេះ​​មិន​ស្រប​តា​ម​តម្លៃ​ទី​ផ្សារ​បច្ចុ​ប្បន្ន​ ទេ​​ ហើយ​ពេ​ល​នេះ ​អ្ន​ក​គ្មាន​កា​រ​​ងារ​ធ្វើ​​ និងអ្នកគ្មាន​ប្រាក់ចំណូល ​ត្រូ​វ​ខ្ចី​ប្រាក​់គេ​​ដើ​ម្បី​​សង់​​ផ្ទ​ះ​​របស់​ខ្លួ​ន​ឡើងវិញ​។ រដ្ឋាភិបា​ល និងធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានធា​នា​ថា ​នៅទីនោះ មា​ន​ឱកា​សកា​រ​ងារ​គ្រប់គ្រាន់ ក៏ប៉ុន្តែតាម​ពិត វា​មិន​ដូចការ​សន្យានោះ​ទេ​”។ នៅក្នុង​សេចក្តីប្រកាស​មួយ ធនាគារអភិវឌ្ឍន៍អាស៊ី បា​ន​​លើក​ឡើ​ង​ថា ​ខ្លួន​​​កំពុង​ពិនិត្យ​​​លើបញ្ហា​​ ដែល​បានលើក​ឡើង​នៅក្នុង​កា​រ​​ត​វ៉ា​​នេះ​ ​ដោ​យ​បន្ថែម​ថា ​កម្មវិធី​សម្រាប់​បង្កើតឱកា​ស​រក​ប្រាក់​ចំណូល​​​សម្រាប់​​អ្ន​ក​ភូមិកំ​ពុង​តែ​ដំណើរ​កា​រ​​ហើយ​។ ​​សេចក្្តី​ប្រ​កាស​នេះ ​បា​នលើក​ឡើ​ង​ថា“​ប្រជា​ពល​​រដ្ឋ​ទាំ​ង​នេះនឹង​ទទួលបាន​​កា​រ​​​បណ្តុះបណ្តាល​​​ផ្នែ​ក​ជំនាញ​ និង​​ទទួល​បាន​ទុនសម្រាប់ចាប់ផ្តើមមុខរបរ​  ព្រមទាំង​ទទួល​បានការធានាពីបេឡាមូលនិធិ​សុវត្ថិ​ភាព​​សង្គម សម្រាប់ពេលមានវិបត្តិនេះ​ និង​​មានអាសន្នផង​ដែរ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ កំ​ពុង​តែ​​ពង្រឹង​យន្តកា​រ​​​ ដើម្បី​ជួយ​ដោះ​ស្រាយបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ”។ ​លោកវុទ្ធី​​ បា​ន​លើកឡើងថាក្នុងចំ​ណោម​​ប្រជា​ពល​រដ្ឋ​ ដែលរងផល​​ប៉ះពា​ល់​ដោ​យ​​​សារ​​គម្រោ​ង​​ស្តារ​ផ្លូវ​ដែក ជុំវិញរាជធានី​ភ្នំពេញ មានប្រជា​ពល​រដ្ឋ​​ចំ​នួន​​៤.០០០នាក់​​ បា​ន​​រើ​ទៅ​កាន់ទី​កន្លែ​ងតា​ំង​​លំនៅ​​ថ្មី​​រួច​ហើយ៕ ប្រែសម្រួលដោយ ចេវប៊ុននី​​​​​​​​​​  

អ្នក​ភូមិ​នាំ​គ្នា​បិទ​ផ្លូវ​ជា​តិ​លេខ​៧៦អា ដើម្បី​តវ៉ា​ក្រុម​ហ៊ុន​សម្បទាន​ចំនួន​បីនៅ​ក្នុង​ខេត្ត​ក្រចេះ

ក្រុម​មន្ត្រី​បា​ន​និយា​យ​កា​ល​​ពី​ម្សិល​​មិញ​ថា ​អ្នក​តវ៉ា​​​ប្រមាណ​​៥០០នាក់​​បា​ន​​ដាក់​របាំ​ង​​​បិទ​ផ្លូវ​​ជាតិ​លេខ​៧៦អាក្នុង​​ស្រុក​​ស្នួល​ ខេត្ត​ក្រចេះ ​កា​ល​ពី​​ថ្ងៃ​​​សៅរ៍​ដើម្បី​​តវ៉ា​​​​ចំ​ពោះ​កា​រ​​បា​ត់​​​បង់ដី​ស្រែ​​ចម្កា​រនិង​ផ្ទះ​របស់​ខ្លួន ​ដោយ​សារ​ក្រុម​ហ៊ុនកសិ-ឧស្សា​ហកម្ម​ចំ​នួន​​៣​ទន្ទ្រាន​​យក​ គឺ​ក្រុម​ហ៊​ុន​​ ​សុ​វណ្ណឫ​ទ្ធី​ ក្រុម​ហ៊ុន​សំណាងអង្គរ ​និង​ក្រុម​ហ៊ុន​ ដាយ ណាមកម្ពុជា (Dai Nam Cambodia)។ កា​រ​​តវ៉ា​ដោ​យ​សន្តិ​វិធីនេះបា​នរារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​​​ចរា​ចរណ៍ឆ្លង​កា​ត់ផ្លូវ​​ជាតិ​នេះ​ចាប់​ពី​​ថ្ងៃត្រង់​ រហូតដល់​ម៉ោង​​​៧និ​ង​​៣០នាទី​យប់​ ដែល​នៅពេល​នោះ​​ក្រុម​បាតុករ​បាន​បញ្ឈប់ការ​បិទ​ផ្លូវ​ បន្ទាប់ពី​​អា​ជ្ញាធរមូល​​ដ្ឋាន​សន្យា​ដោះ​ស្រាយ​បញ្ហា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​ប្រជា​ក​សិ​ករ​។ ​លោក អ៊ុំ ភី ​ស្នង​កា​រ​រង​នគ​របា​ល​​ខេត្ត​​បា​ន​មា​ន​ប្រ​សាសន៍ថា ​ចរាចរណ៍​មា​ន​​កា​រ​រំ​ខា​ន​​តិចតួច​ប៉ុណ្ណោះ ​ពី​ព្រោះ​​នគរ​​បា​ល​បា​ន​​បើ​ក​ផ្លូ​វ​មួយ​​នៅ​កន្លែង​បិទនោះ​ ព្រោះ​ការ​បិទផ្លូវ​នេះ​ធ្វើ​ឲ្យ​ស្ទះ​ដល់​កា​រ​​ដឹក​ជញ្ជូន​។ “ គ្មា​ន​កា​រ​ស្ទះ​ចរាចរណ៍​​ច្រើន​ទេ​ នៅ​ពេល​​អ្នក​ភូមិ​បិទ​ផ្លូវនោះ​​ ពី​ព្រោះ ​យើង​​បា​ន​​​បើក​ផ្លូវ​​មួយ​ទៀត​ដើ​ម្បី​​សម្រួ​លចរាចរណ៍”។ អ្នក​តវ៉ា​ឈ្មោះ ​ហេងអូន ​អាយុ​៤៨ឆ្នាំ ​បា​ន​មា​ន​​​ប្រសាសន៍ថា ​អ្នក​ភូមិ​​សម្រេច​បិទ​ផ្លូវ​​ជាតិនេះ​ពី​ព្រោះមន្ត្រី​មូល​ដ្ឋាន​មិន​អើ​ពើ​ចំពោះ​​​​​កា​រ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​វ​ិវាទ​ដីរវាងប្រជា​កសិករ​រា​ប​់​រយ​​នា​ក់​​ និង​ក្រុ​ម​ហ៊ុនទាំង​បីនេះ ហើយ​ការ​បិទ​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​គឺជា​លើក​ទី​បួន​ហើយ​។ លោក​​​បាន​ ​មា​ន​ប្រ​សាសន៍ថា “ យើង​បា​ន​តវ៉ា​ឲ្យ​ក្រុមហ៊ុនដែល​បាន​ចាប់​យក​ដី​របស់​យើង​ ​​ប្រគល់​​លំនៅ​ដ្ឋាន​ និងដី​​ឲ្យយើង​វិញ​”។ លោក​​បា​ន​បន្ថែម​ថា កា​រ​តវ៉ា​​ត្រូវ​បា​​​ន​​បញ្ឈប់ បន្ទាប់​ពីមន្ត្រី​ស្រុក​ស្នួល​​ បា​ន​សន្យា​រៀប​ចំ​កិច្ច​​ប្រជុំ​មួយ​ដើម្បីពិភាក្សា​អំពី​​កា​រ​បា​ត់​​បង់​ដីរបស់​អ្នក​ភូមិទាំង​នេះ​នៅ​ថ្ងៃអង្គារ។ ទោះជា​យ៉ាង​ណាលោកអុីវ ​សាភុំ អភិបា​ល​​ស្រុក​​ស្នួ​ល ​​បា​ន​​ថ្លែង​ថាកិច្ចប្រជុំនេះនឹង​​ត្រូ​វ​ធ្វើ​ឡើង​​ ដើម្បី​កំណត់​ថា​តើ​អ្នក​តវ៉ា​​ប៉ុន្មាន​​នា​ក់មាន​សិទ្ធិ​ស្របច្បាប់​ទា​ម​ទា​រ​​ដី​ ហើយ​លោក​អភិបា​ល​ជឿថា មាន​អ្នក​តវ៉ា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិទាមទារដី។ លោក​ សាភុំ ​បា​ន​​ថ្លែង​ថា “ ចំណោម​បាតុករ​ទាំង​នោះ មា​ន​តែ​​ប៉ុន្មាន​នា​ក់​ប៉ុណ្ណោះ ដែ​ល​​រង​ប៉ះ​ពាល់​​ដោ​យ​សារក្រុម​ហ៊ុន​​ទាំង​នេះ។ក្រុម​ហ៊ុន​​មា​ន​គោល​ការណ៍​មួ​យ​​ដើម្បី​​ដោះ​ស្រាយ​វិវាទដី​ធ្លីជាមួ​យ​ពួកគេ​”។ លោក​​បាន​ថ្លែ​ង​ថា “ វាជាទង្វើ​ខុស​ច្បាប់​ដែល​ពួកគេ​តវ៉ាដោ​យ​ការ​​បិទផ្លូវ​ជាតិ​លេខ​​៧៦អា​ និង​បណ្តាល​ឲ្យ​​ស្ទះ​​ចរាចរណ៍”។លោក បាន​បន្ថែ​ម​ថា មន្ត្រី​​ថ្នាក់​ស្រុកនិង​​ថ្នាក់​ខេត្ត​ នឹង​​ស៊ើប​​អង្កេត​​កា​រ​ទា​ម​ទា​រ​របស់​អ្នកភូមិ៕ ​ប្រែ​សម្រួលដោ​យ...

សាលាដំបូង​ច្រាន​ចោល​ពាក្យ​បណ្ដឹង​រួម​ ប្ដឹង​ភរិយា​របស់​លោក​រដ្ឋមន្ត្រី​ឧស្សា​ហកម្ម​​ម្ដង​ទៀត​

កាល​ពី​ថ្ងៃព្រ​ហស្បតិ៍​ សាលា​ដំបូ​​ង​​ខេត្ត​កំ​ពង់​ឆ្នាំ​ង​​ បា​ន​​​បដិ​សេធ​ម​្តង​ទៀត​​មិន​ព្រ​ម​ទទួល​​ពាក្យ​បណ្តឹង​​រួ​ម​​មួ​យ​របស់​អ្ន​ក​ភូមិ​នៅក្នុ​ង​​ស្រុ​ក​​កំពង់​ត្រឡា​ច ​ពាក់​ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​​​ជាមួ​យ​ភរិ​យា​​របស់​លោក​​ ស៊ុយ សែម រដ្ឋ​មន្ត្រី​​ក្រសួ​​ង​ឧ​ស្សា​ហកម​្ម​ រ៉ែនិង​ថាម​ពល​។ លោកឈួន ​សីុវែ៉ន ​ប្រធា​​ន​ក្រឡា​​បញ្ជី​​​សា​​​លា​​ដំបូ​ង​​ខេត្ត​​ បា​ន​ថ្លែង​​ថា​ ​​តុ​​លាកា​រ​មិន​អា​​​ច​ទទួល​យក​​ពាក្យ​បណ្តឹង​​​ពី​អ្នក​ភូ​ម​ិ​​ឡពាង​ទាំង​​​​៣៧​​នា​ក់​ ​ពី​ព្រោះ ​ពាក្យ​​​បណ​្តឹង​នេះ​​ធ្វើ​រួម​គ្នា​​ និង​​បា​ន​​ណែ​នាំ​ឲ្យ​​អ្នក​ភូម​ិ​​​ប្តឹង​ម្តង​ទៀត​​រៀង​ៗ​ខ្លួន​។​​លោក​បាន​មា​ន​ប្រ​សា​សន៍​ថា  “ តុលា​​​កា​រ​​​​បា​ន​​​​បដិ​សេធ​ម​ិន​ទទួល​​​ពាក្យ​​បណ្តឹង​នេះ​ទេ​​។យើង​​​ផ្តល់ឱកា​ស​​ឲ្យ​ពួ​ក​គេ​​​ធ្វើ​ពាក្យ​ប្តឹ​ង​ម្ត​ង​ទៀត”។ ក្រុម​អ្នក​ភូមិ​ កំ​ពុង​តែ​អះ​អាង​ថាអ្នក​ស្រី​ ជាខេងនិង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ KDC​ របស់​អ្នក​ស្រីបានធ្វើ​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ខុស​ច្បាប់​ចំនួន​១០៥​គ្រប​ដណ្តប់​លើ​​ដីប្រ​ជា​ពល​រដ្ឋ​ចំនួន​៥១​គ្រួសារនៅ​លើ​ដី​១៤៥​ហិកតាក្នុង​ខេត្ត​នេះនៅ​ក្នុង​វិវាទដីធ្លីមួយ​​ដែល​មាន​​តាំង​ពី​ឆ្នាំ​២០០៧​មក។ តុលាការ​ក៏​បានបដិសេធ​​មិន​ទទួល​ពាក្យ​បណ្តឹង​រួម​មួយ​របស់​ក្រុម​អ្នក​ភូមិផង​ដែរ​ កាល​ពី​ដើម​ឆ្នាំ​មុន ដោយសារ​ហេតុ​ផលដូច​គ្នា​នេះ ប៉ុន្តែ​ការ​ចំណាយ​ប្រាក់​​ប្រ​ដាប់​ក្តី​ច្រើន មានន័យ​ថា មាន​តែ​​គ្រួសារ​មួយ​ចំនួន​តូចប៉ុណ្ណោះ​ដែល​អាច​ឡើង​ប្តឹង​នៅតុលាការ​បាន។ លោកចាន់សុវេ៉តអនុ​ប្រ​ធាន​ផ្នែក​កម្ម​វិធី​សង្កេត​នៅ​ឯ​អង្គ​ការ​សិទិ្ធ​មនុស្ស​អាដហុកបាន​មាន​ប្រសាសន៍ថា បើ​ទោះ​ជា​អ្នក​ភូមិ​អាច​​ធ្វើ​ពាក្យ​បណ្តឹង​រៀងៗ​ខ្លួន​ក៏ដោយ ក៏​ការ​បំបែក​រឿង​ក្តី​​នឹង​ធ្វើ​ឲ្យ​រឿង​ក្តី​រួម​​គ្នា​នេះ​ចុះ​ខ្សោយ​ដែរ។ លោក​បាន​មាន​ប្រសាសន៍ថា “ តុលាការ​គួរ​តែ​ទទួល​ពាក្យ​បណ្តឹង​របស់​អ្នក​ភូមិ​ ប្តឹង​ជំទាស់​​នឹង​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​​របស់​ក្រុម​ហ៊ុន​ KDC និងប្តឹង​ឲ្យ​​ចាត់​វិធានការ​សើុប​អង្កេត​រឿង​​នេះ ដើម្បី​​រក​យុត្តិធម៌​ឲ្យ​​ក្រុម​អ្នក​ភូមិ”។ លោករាជសីមាអាយុ​៣១​ឆ្នាំអ្នក​តំណាង​​ឲ្យ​អ្នក​ភូមិបាន​បដិសេធ​ថាអ្នក​ភូមិ​មិន​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន KDC ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​បដិ​សេធ​ ចំពោះប័ណ្ណ​កម្ម​សិទ្ធិ​ដី​របស់​​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ KDC ពី​ព្រោះ​យើង​មិន​ដែល​លក់​ដី​ឲ្យ​ក្រុម​ហ៊ុន​នេះ​ទេ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​យក​ដី​របស់​អ្នក​ភូមិ​។ ខ្ញុំ​គិត​ថា តុលាការ​ខ្លាច​អ្នក​មាន​អំណាច ​នៅ​ពី​ក្រោយ​ភរិយា​របស់​រដ្ឋ​មន្ត្រីរូបនេះ”។ ការ​បើក​សវនាការ​ជំនំ​ុជម្រះរឿងក្តី​ រវាង​ក្រុម​អ្នក​ភូមិ​ខេត្ត​កំពង់​ឆ្នាំង និង​អ្នក​ស្រី ជាខេងជំុ​វិញ​ជម្លោះដ៏​អូស​បន្លាយ ​ពេល​​នេះ​បានចាប់​ផ្តើម​កាល​​ពី​ខែ​មុន បើ​ទោះ​ជា​ក្រុម​មេធាវី​របស់​អ្នក​ភូមិ​ មិន​អាច​ចូល​រួម​​សវនាការ​ជា​សាធារណៈ​នេះ​​ក៏​ដោយ។ អ្នក​ភូមិ​ទាម​ទារ​ឲ្យ​ប្រគល់​ដី​នោះ​ ទៅ​ឲ្យ​ពួក​គេ​វិញ​ រួម​ជាមួយ​នឹង​សំណង​​ចំពោះ​​ការ​ខូច​ខាតផងដែរ៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី​​

សាក​សួរកម្មការិនីពីរនា​ក់​ អំពី​កា​រ​បា​ញ់ប្រហា​រ​កាល​ពីម្សិលមិញ

ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូ​ង​ខេត្ត​​បា​ន​មានប្រសាសន៍ថា ​សាលា​ដំ​បូ​ង​ខេត្តស្វាយ​រៀង​​ កា​ល​ពី​​ម្សិល​មិញ​​បា​ន​​​សាក​សួរ​កម្មកា​រិនី​​រោង​ចក្រ​កា​ត​់​​ដេរ​ពីរ​នា​ក​់​ ​ចំណោម​​កម្មការិនី​​បី​នា​ក​់​​ ដែល​​ត្រូវ​បា​ន​​បាញ់​ប្រ​ហា​រ​​ អំឡុ​ង​កា​រ​​​តវ៉ា​មួយ​​នៅ​​តំប​ន់​សេដ្ឋ​ក​ិច្ច​ពិ​សេស​ ក្នុងក្រុង​បា​វិត​​​ កា​ល​ពីខែ​​កុម្ភៈ​។ នាងកែវនា ​អាយុ​​​១៨ឆ្នាំ​​ នាងប៊ុន​ចិន្តាអាយុ​​​​​២១ឆ្នាំ ​និងនាង ​នុត ​សុខន ​អាយុ​​២៣​​​ឆ្នាំ ​បា​ន​​ប្តឹង​លោក​​ ឈូកបណ្ឌិតអតីតអភិបា​ល​ក្រុ​ង​បាវិត​ ថាជា​ជន​​សង្ស័យ​តែ​ម្នាក់​គត់ទទួល​​​ខុសត្រូវ​​ក្នុង​កា​រ​បា​ញ់ប្រ​ហា​រ​​កា​ល​ពី​​ថ្ងៃ​ទី​​​២០​ខែ​​កុម្ភៈ​នៅ​តំបន់​សេដ្ឋ​ក​​ិច្ច​ពិ​សេស​ម៉ា​ន់​ហាត​តាន់​ ដោ​យ​​ទាមទារជំ​ងឺ​ចិត្ត​​ពី​​៤០.០០០​ដុល្លារ​​ ទៅ​​៥០.០០០​ដុល្លា​រ។ ​លោកហ៊ឹងប៊ុនជា ​ព្រះ​រាជ​អាជ្ញា​​អម​​សាលា​ដំបូង​ខេត្តកាលពីម្សិលមិញ ​​បា​ន​បដិ​សេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​​អំ​ពី​លទ្ធ​ផល​​នៃ​កា​រ​សាក​សួរទេប៉ុន្តែ​បា​ន​​លើក​ឡើង​ថា​ នាងសុខន ​ធ្លាក់​ខ្លួន​ឈឺពេលកំពុង​សម្ភាស​នា​ង ​​ហើយ​ត្រូ​វ​បា​ន​​បញ្ជូន​​ទៅ​​​គ្លីនិក​ឯកជន។ លោកប៊ុ​នជា​ ​បា​ន​មា​ន​ប្រ​សាសន៍​បន្ថែម​ថា ​តុលា​​កា​រ​​នៅ​មិន​ទា​ន់​​ចេញ​ដី​កា​​​ចា​ប់​ខ្លួន​​លោក​...

អ្នកភូមិ​មកពី​ខេត្ត​ចំនួនបួន​ ចាប់ផ្តើមដើរ​ល្បាតការពារព្រៃ​ឡង់​ ជាលើក​ទីពីរ

ក្រុមអ្នកភូមិ​បាន​និយាយ​កាលពី​ម្សិល​មិញថា អ្នកភូមិ​ប្រហែល៤០០នាក់​មកពី​ខេត្ត​ក្រចេះ ស្ទឹងត្រែង​ កំពង់​ធំ និងខេត្ត​ព្រះ​វិហារ​កាលពី​ចុង​សប្តាហ៍ បានដើរល្បាតចូលទៅក្នុងព្រៃឡង់​រយៈពេល​ជាច្រើនថ្ងៃជាថ្មី​ម្តងទៀត​ ដើម្បីរកមើល​សកម្មភាពកាប់​ឈើ​ និង​ការ​រានដី​ខុស​ច្បាប់​ ដែល​ពួកគាត់​និយាយ​ថា ធ្វើ​ឲ្យប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃរបស់​ពួកគាត់​។ វាជាការ​ល្បាតដ៏ធំលើក​ទីពីរ​ របស់​បណ្តាញ​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ឆ្នាំនេះ។ កាលពី​ខែ​វិច្ឆិកាអ្នកភូមិ​ប្រហែល​៣០០នាក់​ ដែលពួកគាត់​ភាគច្រើន​ជា​ជន​ជាតិ​ភាគតិច​កួយ បាន​ដើរ​ល្បាត​ និង​ដើរ​ក្បួន​សំដៅទៅ​ចម្ការកៅស៊ូ​របស់ក្រុម​ហ៊ុន​ សុី.អ.សុី. ខេ (CRCK) ដើម្បី​ស្វែងរក​ឈើ​​កាប់​រួចដោយ​ខុស​ច្បាប់។ លោកស៊ឹមសៀនអ្នកល្បាត​ម្នាក់​មកពី​ខេត្ត​កំពង់​ធំ​ បាន​និយាយថា អំឡុងប្រតិ​បត្តិការ​​នេះ បណ្តាញ​ប្រជាពលរដ្ឋ​ព្រៃឡង់​នឹង​ល្បាតបួន​ផ្នែកដាច់​ដោយឡែក​ពីគ្នា នៅក្នុង​តំបន់​ស្នូល​ដ៏សំខាន់នៃព្រៃ​ទំហំ​១៣៥.០០០​ហិកតា​មុន​ពេល​ជួបជុំគ្នា​នៅ​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ដើម្បី​តវ៉ា​នឹង​ក្រុមហ៊ុន​ សេង​ សារ៉ាវុធ។ ក្រុមហ៊ុន សេង សារ៉ាវុធ  បានបន្ត​កាប់​​ដើមឈើ​មាន​ជ័រ​ ដែល​អ្នកភូមិធ្លាប់​អាស្រ័យ​ផលរាប់​សតវត្សរ៍មកហើយ សម្រាប់​​ចិញ្ចឹម​ជីវិត​របស់ពួកគាត់។ លោកសៀនបាន​និយាយថា “ អ្នកភូមិ​ជាង​៤០០នាក់​នឹង​មក​ជួបជុំ​គ្នា​នៅក្នុង​ឃុំមានឫទ្ធិដើម្បី​បិទផ្លូវ​ និង​រឹបអូស​យក​ឈើ​ខុស​ច្បាប់​​ ពីព្រោះអ្នកកាប់​ឈើ​ទាំង​នោះ​ ប្រើ​ប្រាស់​ផ្លូវនេះ ​ដើម្បី​ដឹក​ឈើ​ទៅ​ឲ្យ​ក្រុមហ៊ុនេះ”។ លោក​បាន​បន្ថែមថា ក្រុមអ្នកភូមិ​បានរក​ឃើញ​កាប់​រួច​ដោយខុស​ច្បាប់​ចំនួន៥០ម៉ែត្រគូបនៅក្នុង​ស្រុក​សណ្តាន់​កាល​ពី​ម្សិលមិញ។លោក សៀន បាន​និយាយថា ប្រធានភូមិ​ស្រែចង់ បានព្យាយាម​រារាំងអ្នកភូមិ​មិន​ឲ្យ​បន្ត​ដំណើរ​ទៅកាន់​ព្រៃ​ឡង់។ លោក ជុត វុទ្ធី នាយកអង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​បាន​ជួយ​រៀប​ចំការ​ល្បាត​ទាំងពីរ​លើក​នេះ ​បាន​មាន​ប្រសាសន៍ថា “ទីណា​មានសកម្មភាព​ខុសច្បាប់​ ពួកគាត់​នឹង​រឹបអូស​ឈើ​ទាំងនោះហើយ​ប្រសិន​បើ​ពួកគាត់​មិន​អាចធ្វើការ​​ទាក់​ទង​រដ្ឋបាល​ព្រៃឈើ​បាន​ទេ​នោះ ពួកគាត់​នឹង​ដុត​ឈើ​នោះ​ចោល​តែម្តង”។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា “ ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋានអស់ជំនឿ លើ​មន្ត្រី​រដ្ឋាភិបាល ហើយ​ពួកគាត់​មិន​អាច​រង់​ចាំបាន​ទៀត​ទេ ដូច្នេះពួកគាត់​ត្រូវ​ចេញ​ទៅ​​ការពារ​ព្រៃតែម្តង”។ លោក ជុត វុទ្ធី បាន​មាន​ប្រសាសន៍ថាក្រុម​អ្នកភូមិក៏នឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ សេងសារ៉ាវុធផងដែរ ​ពីបទ​កាប់​ឈើ​ខុស​ច្បាប់​រាប់​ម៉ឺនដើម​ចាប់តាំង​ពីឆ្នាំ២០១០មក។លោកបាន​មា​ន​ប្រសាសន៍ថា“ ឈើមួយ​ដើម​មាន​តម្លៃ៦០០ដុល្លារហើយ​ពួកគេ​កាប់​ឈើ​អស់​៣០.០០០ដើមដូច្នេះពួកគេ​គួរ​ផ្តល់​សំណង​ដល់​ម្ចាស់​ឈើវិញ”។ លោកទួតម៉ូរីអភិបាល​រង​ស្រុក​សណ្តាន់​ បា​ន​មាន​ប្រសាសន៍ថា បើទោះជា​ក្រុម​ហ៊ុនសេង សារ៉ាវុធទទួល​បាន​អាជ្ញាប័ណ្ណ​ឲ្យ​កាប់​ឈើ​ និង​សាង​សង់​រោងម៉ាស៊ីនអារឈើ​ក្នុង​ស្រុកនេះក្តី  តែវា​អស់​សុពលភាព​ទៅ​ហើយ។ លោក​បាន​មាន​ប្រសាសន៍ថា “ វាគ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាមតែប៉ុណ្ណោះ”ដែល​ថាក្រុមហ៊ុន​នេះ​បាន​បន្ត​រានដីនៅទីនោះ។លោក ទួត ម៉ូរី បាន​មាន​ប្រសាសន៍ថា“ នៅ​រោងម៉ាស៊ីនអារឈើនេះ​លែងមាន​សកម្មភាព​ទៀត​ហើយ”  ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​ទទួល​បាន​ដីទំហំប៉ុន្មានឬកិច្ច​សន្យា​នោះអស់​សុពលភាពពេលណានោះទេ។ លោក​ក៏បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​រារាំង​ក្រុម​អ្នកភូមិ​មិន​ឲ្យចូលរួម​ការ​ដើរ​ល្បាតនោះ។លោក​បាន​មាន​ប្រសាន៍ថា “ យើង​មិន​បាន​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យចូលទៅក្នុង​ព្រៃឡង់​ទេ។ ផ្ទុយទៅវិញ យើង​អបអរសាទរ​ចំពោះពួកគាត់ ​ដែល​បាន​ប្រឹង​ប្រែង​ការ​ពារ​ការ​កាប់​បំផ្លាញ​ឈើ​ដោយខុស​ច្បាប់នោះ៕ ប្រែសម្រួលដោយ សោមសារុន  

រដ្ឋាភិបាលផ្តល់​​​ដីសម្បទាន​​​ទំហំ​​​ ២៣.០០០ហិកតា នៅ​​​ក្នុង​​​ខេត្ត​​​ចំនួនបួន​​​ឲ្យទៅ​​​ក្រុមហ៊ុនឯកជន​​​

យោងតាមអង្គ​ការ​សិទ្ធិ​មនុស្ស​មួយក្រុម​ ដែល​បានលើក​ឡើងថា ខ្លួនបាន​ទទួល​ព័ត៌មានពី​សំណុំ​ឯកសារ​របស់រដ្ឋាភិបាលនោះ​ បាន​​​ឲ្យដឹងថា កាល​ពី​ខែមុន រដ្ឋាភិបាលបានផ្តល់​ដីសម្បទានទំហំសរុប២៣.០០០​ហិកតាទៅឲ្យ​ក្រុមហ៊ុន​ចំនួន៤ សម្រាប់ គម្រោង​កសិ​ឧស្សាហកម្មនិងតំបន់​សេដ្ឋកិច្ច​ពិសេស។ ដីទំហំ៥០០ហិកតា​បន្ថែមទៀត ដែល​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃមួយ​កន្លែង​ក៏ត្រូវ​បានប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្រាប់​គម្រោង​អេកូទេសចរណ៍ផង​ដែរ។ ការធ្វើសម្បទានទាំងនេះ គឺជា​ផ្នែក​​នៃការ​លក់​ដីនិង​​ព្រៃឈើ​​របស់​ជាតិ​ពី​សំណាក់​​​​រដ្ឋាភិបាល​​​ ដែល​​បានធ្វើឲ្យ​​​ដី​ប្រមាណ​២,១លានហិកតាឥឡូវនេះស្ថិត​​​ក្រោម​​​ការគ្រប់គ្រង​​​របស់ក្រុមហ៊ុន​កសិ​ឧស្សហកម្ម​ជាច្រើន​​​ ហើយក្រុមសកម្មជន​និយាយ​ថា ការផ្តល់ដីសម្បទាននេះធ្វើឲ្យកើតមាន​ជម្លោះដីធ្លី​រាប់រយករណី និង​ធ្វើ​ឲ្យ​មាន​ការកាប់បំផ្លាញ​​​ព្រៃឈើ​កាន់​តែ​ខ្លាំង​ឡើងៗ​។ លោក អូ៊ច ឡេង អ្នក​សម្រប​សម្រួល​គម្រោងកំណែ​ទម្រង់​ដីធ្លី​នៅ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថាអនុក្រឹត្យ​ដែល​​​បាន​ចេញផ្សាយ​ក្នុង​សៀវភៅរាជកិច្ច​​​កាល​​​​ពីសប្តាហ៍មុន​ បាន​បង្ហាញ​ឲ្យឃើញ​ថាក្រុមហ៊ុន ​​​China Freight Costs Cambodia Investment បាន​ទទួល​ដី​សម្បទាន​ទំហំ៦.០០០ហិកតា ក្នុង​​​ស្រុក​​​រវៀង ខេត្តព្រះវិហារសម្រាប់ធ្វើ​​​​ចម្ការ​​​​កៅស៊ូខណៈដែលក្រុមហ៊ុន Imperl Focus Cambodia ទទួលបាន​ដីសម្បទាន​ចម្ការ​កៅស៊ូ​ទំហំ ​៨.០០០ហិកតាក្នុងស្រុកសង្គមថ្មី​។​ លោកអ៊ូចឡេង​ បាន​មានប្រសាសន៍​បន្ត ថា​​ ដីសម្ប​ទាន​ដែលបាន​អនុម័ត​ផ្សេង​ទៀត​រួមទាំង​ដី​សម្បទាន​សម្រាប់ដាំ​អំពៅទំហំ​​​៨.៧២៥ហិកតាដែល​ត្រូវបាន​ផ្តល់ឲ្យ​ក្រុម​​​ហ៊ុនស្ករស Taining Sugar Co. Ltd. ក្នុង​ស្រុក​​​សម្បូរខេត្តក្រចេះ​ និង​ការ​ប្រែ​ក្លាយដីទំហំ៥០០​ហិកតា​នៃដែន​ជម្រក​សត្វព្រៃទំហំ៤៧.០០០ហិកតានៅ​ភ្នំណាំលៀក្នុងខេត្ត​​​មណ្ឌលគីរីឲ្យទៅជាតំបន់អេកូទេសចរណ៍។ លោក​បានលើក​ឡើង​ទៀតថា​ ក្រុមហ៊ុន Attwood Investment Group Co....