Tuesday, November 19, 2019
Home Authors Posts by Khuon Narim

Khuon Narim

750 POSTS 0 COMMENTS
Reporter

សាកសព​ស្ត្រី​ជំនួយការមេ​ផ្ទះម្នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ពី​ប្រទេស​មា៉ឡេស៊ីមក​​​កម្ពុជា​​​វិញ

ក្រុមគ្រួសារ​  និងសកម្មជនសិទ្ធិ​មនុស្ស​បាននិយាយកាល​ពីម្សិលមិញ​ថាសាកសពស្រ្តី​​ជំនួយការមេផ្ទះ​មា្នាក់បាន​ស្លាប់​ដោយ​​​សារ​ជំងឺ​ បាន​​កំឡុង​ពេល​បំពេញ​ការងារ​នៅក្នុង​ប្រទេសម៉ាឡេស៊ីត្រូវបាន​គេ​​បញ្ជូន​មកប្រ​​​ទេស​​​កម្ពុជា​វិញ​ បន្ទាប់ពី​សាកសព​របស់​គាត់​ត្រូវបាន​អាជ្ញា​​ធរម៉ាឡេស៊ី​រក្សា​ទុក ​ដើម្បី​ធ្វើ​កោសល្យវិច័យអស់​​​​​​​រយៈ​​​ពេល៥ខែ​មកប៉ុន្តែ​​ពួក​​​គេ​​​នៅ​​​តែ​​​ឆ្ងល់​អំពី​​​​ការអះអាង​របស់​អាជ្ញាធរ​ ថា​ ស្ត្រីនោះ​​​​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ។​​​​ នាង​ ស៊ុនសុខាអាយុ​២៤​ឆ្នាំបាន​និយាយ​​​ថា​ ម្តាយ​របស់​នាង​ឈ្មោះអូបសុកឃួន​ អាយុ​៤៧ឆ្នាំត្រូវបាន​ក្រុមហ៊ុន​ វីស៊ីមែនផៅវឺ(VC ​​​Manpower)​ ដែល​ជា​ភ្នាក់ងារ​ជ្រើសរើសពលករ​ទៅ​ធ្វើការក្រៅប្រទេសបញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ីកាលពី​ដើម​ខែ​​​តុលា​កន្លងទៅ​នេះក៏ប៉ុន្តែ​នាង​មិនបាន​ទទួល​ដំណឹង​រហូត​ដល់​ក្រុមហ៊ុន​បាន​ផ្តល់​ដំណឹង​ដល់​គ្រួសារ​របស់នាងកាល​ពី​ថ្ងៃទី​៦ខែ​​​វិច្ឆិកា​​​នេះថាម្តាយនាង​បាន​ស្លាប់ហើយ។ នាងសុខា ​បាន​ផ្តល់​បទសម្ភាសន៍​មួយនៅឯ​ព្រលាន​យន្តហេាះ​អន្តរជាតិ​ភ្នំពេញ ​នៅ​​​ពេល​​​​កំពុង​រង់ចាំទទួល​សាកសព​ម្តាយនាង​ថា“កាល​ពី​ពីរថ្ងៃមុនក្រុមហ៊ុន​បាន​ប្រាប់​យើង​ថា​ម្តាយ​របស់​ខ្ញុំ​បានស្លាប់​នៅប្រទេស​ម៉ាឡេសុី​ដោយសារ​ជំងឺក្រពះនិង​រលាក​​​ទងសួត”។ អ្នកស្រីជាមុនីមក​ពីស្រុក​គង​ពិសីខេត្ត​​​កំពង់ស្ពឺដែល​ជាបង​ប្អូនជីដូន​មួយ​របស់​អ្នក​ស្រីអូបសុកឃួនបាន​និយាយថា"យើង​មិន​​​ជឿលើ​ការ​អះ​អាង​របស់​ក្រុមហ៊ុនដែល​ថា​គាត់ស្លាប់​ដោយសារ​ជំងឺនោះទេ។រហូត​មក​ដល់​ពេលនេះ​យើង​ពុំទាន់​ទទួល​ បានសំណង​​​​​​​ណាមួយ​ពី​ក្រុម​ហ៊ុននៅឡើយទេហើយ​យើងនឹង​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​នេះ"។ កាលពី​ខែ​តុលាលោក​នាយមន្ត្រីហ៊ុនសែនបាន​ប្រកាស​ផ្អាក​មិន​ឲ្យ​មានការ​បញ្ជូន​ពលករ​ជំនួយការ​មេ​ផ្ទះ​ទៅ​ប្រទេសម៉ាឡេស៊ី​​​​​​ទៀតទេបន្ទាប់ពី​មាន​របាយការណ៍​​ថាមានការ​រំលេាភ​បំពាន​និង​ការកេងប្រវ័ញ្ច​ យ៉ាងធ្ងន់ធ្ង​រ​​​ពីសំណាក់​ភ្នាក់ងារ​ជ្រើស​រើស​ពលករនិង​​​ម្ចាស់​​​​ផ្ទះនៅប្រទេស​ម៉ាឡេស៊ី។ យោងតាមមន្ត្រីសិទ្ធិ​មនុស្ស​ ​ឲ្យ​ដឹង​ថា ​​​តាំង​ពី​ឆ្នាំ​មុនមាន​ស្ត្រី​ជំនួយការមេផ្ទះ​ប្រាំបួន​នាក់ ​ហើយ​បាន​ស្លាប់តែមន្ត្រី​កម្ពុជានិង​មន្ត្រី​ម៉ាឡេស៊ីបាន​និយាយថាការ​ស្លាប់​ទាំង​អស់​នោះរួម​ទាំង​ការ​ស្លាប់​របស់​អ្នក​ស្រីសុកឃួនគឺ​ស្លាប់​ដោយសារ​ជំងឺ​ និង​ការ​ធ្វើ​អត្តឃាត។ លោកមឿនតុលាប្រ​ធាន​កម្ម​វិធី​ការ​ងារ​ របស់​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់សម្រាប់​សហ​គមន៍បាន​និយាយថាសាក​សព​របស់​អ្នក​ស្រីសុកឃួនត្រូវ​បាន​គេ​រក្សា​ទុក​អស់រយៈ​ពេល​ប្រាំ​ខែដើម្បី​ឲ្យ​អាជ្ញា​ធរ​​ម៉ាឡេស៊ីធ្វើកោសល្យ​​​​វិច័យ​ពីរ​ដង​ ប៉ុន្តែ​គាត់​នៅ​តែ​សង្ស័យ​អំ​ពី​ការ​សន្និដ្ឋាន​របស់​ពួក​គេ។លោកបន្ថែម​ទៀត​ថា"យើង​នៅ​តែ​មាន​ការ​សង្ស័យ​ចំពោះ​ការ​សន្និដ្ឋាន​នោះ ​មិន​ទំនងទេដែល​ស្ត្រី​ជំនួយការ​​​​មេផ្ទះភាគច្រើន​...

សាលា​ដំបូង​កំណត់អំពីកាល​បរិចេ្ឆទ​សាក​សួរ​ជន​រង​គ្រោះ​​ដោយសារ​ការ​បាញ់​ប្រហារ​

លោក ហ៊ឹង ប៊ុនជា ​ព្រះ​រាជ​​អា​​ជ្ញា​​អម​​សាលា​​ដំ​បូ​​​ង​​ខេត្ត​​ស្វាយ​រៀង​​ បានមា​នប្រ​សា​​សន៍​​កា​ល​ពី​​ម្សិល​ម​ិញ​​ថា​ លោក​បា​ន​កោះ​ហៅ​ស្រ្តី​ពី​​រនា​ក​់​ ក្នុង​​ចំ​ណោម​​ស្រ្តី​ទាំងបី​នាក់​​ដែ​ល​ត្រូវ​បា​ន​​បាញ​់​ប្រ​ហា​រ​​​នៅ​​តំ​បន់​​សេដ្ឋ​ក​ិច្ច​​ពិ​សេស​​មួ​យ​​នៅ​ក្នុង​ក្រុ​ង​បាវិត​​​ដើម្បីធ្វើ​កា​រ​សាក​​សួ​​រ​​នៅ​សប្តាហ៍ក្រោ​យ​នេះ​ ហើយ​​​​បា​ន​​បដិ​សេធ​​​​ចំពោះ​កា​រ​ចោទ​​ប្រ​កា​​ន់​​​ ដែល​ថា ក្រុ​ម​អ​្ន​ក​​ស៊ើប​អង្កេត​កំពុង​​​​ពន្យារ​ពេល​មិន​ចង់​់​ដោះ​​ស្រាយ​រឿង​ក្តី​​នេះ។ ​អង​្គ​កា​រ​​សិ​ទ្ធិ​​មនុ​ស្ស​​​​​នៅ​​តែ​​រិះ​គ​ន់​​​ចំពោះ​​​អ្វី​​ដែ​ល​ខ្លួនគិត​​​ថា​ ជាដំណើរ​ការ​​ស៊ើប​អង្កេតយឺតយ៉ាវរបស់​តុ​លា​​កា​រ​​ និ​ង​​ការ​មិន​ចេញ​​​ដី​កា​​​​ចាប​់​ខ្លួន​​លោក​ បណ​្ឌិត អតី​​តអភិបា​ល​​​ក្រុ​ង​​​​បា​វិត​ដែល​​​សាក្សី​បា​ន​ប្រាប់​អត្ត​សញ្ញា​ណ​ថា​ ជា​អ្ន​ក​បាញ់​​ ហើយ​អាជ្ញាធរ​បា​​​ន​បញ្ជាក់​ប្រាប់​ថាជាជន​​សង្ស័យ​​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​​ប្រ​ហា​រ​នេះ​។ ​លោកប៊ុនជា ​​​បា​ន​មា​ន​​​ប្រ​សា​សន​៍ថា កា​ល​ពី​​​ថ្ងៃ​​សុក្រ លោក​​​​បា​ន​​​ចេញ​​​ដី​កា​​​កោះ​​​​​ហៅ​ជនរង​គ្រោះ​ពី​រ​នាក​់ គឺនាង ​ប៊ុន ​ចិន្តា​ អា​យុ​​២១​ឆ្នាំនិងនាងនុត ​សុ​ខន ​អា​យុ​​​២៣ឆ្នាំ ​​មក​​សាក​​សួរ​នៅ​ថ្ងៃ​ទី​​២៨​ខែ​​មី​នា​​។  លោក​បាន​មា​ន​​​ប្រសាស​ន៍ថា “វា​​មិន​យឺត​យ៉ាវ​ទេ ​ពី​ព្រោះ​យើង​​កំ​​ពុ​ង​​ខិត​ខំ​ប្រឹង​​ប្រែ​ង​​ដោះ​ស្រាយ​​រឿ​ង​​នេះ​”។ តុលា​ការ​​អា​ច​ចេញ​ដី​កា​​​ចា​ប​​់​ខ្លួ​ន​​លោក​ ​បណ្ឌិត បាន ប្រ​សិ​ន​​​បើ​​​ព្រះ​​រាជ​អា​ជ្ញា​​បញ្ជូន​​រឿ​​ង​ក​្តី​នេះ​​ទៅឲ្យ​ចៅ​ក្រម​​ស៊ើប​សួរ។​លោកប៊ុនជា ​ក៏​​បានប្រ​កា​ន​់​ខ្ជា​​ប​់​ផង​​ដែ​រចំពោះ​ការ​អះ​អាង​របស់​លោក កាល​ពី​ថ្ងៃសុក្រថា ​ អំឡុង​ពេល​សាកសួរ  កាល​ពី​ថ្ងៃ​ព្រហស្បតិ៍លោកបណ្ឌិតសារភាព​​​​ថានៅ​ថ្ងៃផ្ទុះអាវុធ​នោះ លោកគ្រាន់តែ​​ដក​កាំ​ភ្លើង​ខ្លី​របស់​​លោក​គ្រវី​ និងបញ្ចូល​​គ្រាប់​ប៉ុណ្ណោះ​​ ប៉ុន្តែ​មិន​បាន​ដឹងថា ​លោក​បាន​បាញ់​ឬអត់​នោះ​ទេ។      លោក​បាន​មាន​ប្រសាសន៍ថា “​​លោកបណ្ឌិត​ គ្រាន់​តែ​សារភាព​ថា លោក​ពិត​ជា​មា​ន​កាំភ្លើង​ខ្លី​មែន ហើយ​លោក​មិន​ដឹង​​ថា​តើ​លោក​បាន​បាញ់​ឬ​ក៏​អត់​ទេ”។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍លោកប៊ុនជាបាន​មាន​ប្រសាសន៍ថា អតីត​អភិបាលក្រុង​រូប​នេះ​បាន​សារភាពថា លោក​បាន​បាញ់​ឡើង​លើ​នៅ​ពេល​មាន​ការ​ប្រ​ឈម​មុខ​ជាមួយ​ក្រុម​​អ្នក​តវ៉ា​នោះ។ លោកមឿនតុលាប្រ​ធាន​កម្មវិធី​​ការងារ​នៅ​មជ្ឈ​​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍បាន​ចោទ​លោក ប៊ុន​ជា ថាបាន​​ “​សម្រប​សម្រួល” ការ​សើុប​អង្កេតនេះ​។ លោក​បាន​មាន​ប្រ​សាសន៍ថា “ យើង​មិន​យល់​ថា​ ហេតុអ្វី បាន​ជា​ចម្លើយ​របស់​គាត់​ផ្លាស់​​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ យើង​មិន​ដឹង​ថា​ តើព្រះ​រាជ​អា​ជ្ញា​រូប​នេះ​កំពុង​តែ​ព្យា​យាម​ធ្វើ​របាយ​ការណ៍​ក្លែង​ក្លាយដើម្បី​ធ្វើ​ឲ្យ​លោក​ បណ្ឌិតរួច​ផុតពី​​ពិរុទ្ធភាពឬយ៉ាងណានោះទេ”។ លោកតុលាបាន​មាន​ប្រសាសន៍ថា​ ដំបូងលោក​សង្ឃឹម​ថា អាជ្ញា​ធរ​នឹងចាប់​ខ្លួន​លោក​ បណ្ឌិត។ លោក​បាន​មាន​ប្រសាសន៍ថា “ ពេល​នេះខ្ញុំបាត់​បង់ក្តីសង្ឃឹម​ខ្លះហើយ ពីព្រោះ​តុលាការ​ព្យា​យាម​សម្រប​សម្រួល”។ កម្មវិធី​រោង​ចក្រ​កាន់តែប្រសើរ​នៅ​កម្ពុជា​(BFC)របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិក៏​បាន​លើក​ឡើង​ពី “ការ​ព្រួ​យ​បារម្ភ​ចំពោះការសើុប​អង្កេតដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​​អំ​ពី​​ការ​បាញ់​ប្រហារ​នេះផងដែរ​”។ កម្មវិធីនេះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​ថា “ខ្លួន​ជំរុញ​ឲ្យ​រាជ​រដ្ឋា​ភិបាលកម្ពុជា​អនុវត្ត​ច្បាប់ឲ្យ​បាន​ពេញ​លេញ ​មាន​តម្លា​ភាព និង​មាន​សមភាព ព្រម​ទាំង​បន្ត​ស្វែង ​រក​យុត្តិធម៌​ក្នុង​រឿងក្តីនេះ”។ នាងចិន្តានិង​ នាងសុខនដែលទាំង​ពីរ​នាក់​ជា​កម្មការិនីនៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់ហាតតាន់​​ ក្នុង​​ក្រុង​បាវិត បាន​ប្តឹង​លោក​ បណ្ឌិត កាល​ពី​សប្តាហ៍​មុនដោយ​​នាង​ ចិន្តា ​ទាមទារ​សំណង​៥០.០០០​ដុលា្លារ និង​នាង សុខនទាមទារ​៤៥​.០០០​ដុល្លារ​។...

អតីតអភិបាល​ក្រុង​ មាន​សេរី​ភាព​វិញ​បន្ទាប់ពី​សារភាព​ថា ខ្លួន​បាន​ដក​កាំភ្លើង​បាញ់​

បើ​ទោះ​ជា​​​សា​​រ​​ភា​ព​​ កា​ល​ពី​​​ម​្សិ​ល​មិញ​​ថាខ្លួន​​បា​ន​ដក​កាំ​ភ្លើ​ង​​​បាញ​​់ស្ត្រី​បីនាក់អំ​ឡុ​ង​​កា​រ​តវ៉ា​​​ កា​ល​ព​ី​​​ខែ​​ម​ុន​ នៅ​​ឯ​តំ​​ប​ន​់​​សេដ្ឋ​​​ក​ិ​ច្ច​​​ពិ​សេស ​ក្នុ​ង​​ខេត្ត​ស្វា​យ​​រៀ​ង(SEZ) ​​​ក៏​​ដោ​យក​៏​លោកឈូក បណ្ឌិត អតីត​​​អភិ​​បា​ល​​​ក្រ​ុ​​​ង​បា​​​វិត នៅ​តែមា​ន​​​សេ​​រី​ភា​ពអាច​​វិល​ត្រឡ​​ប​់​​ម​ក​​ផ្ទ​ះ​​​​រប​ស់​​​ខ្លួ​ន​​វិញ​​ដែ​រប​ន្ទាប់​ពី​​​​បា​​​​ន​សារ​ភាព​នៅចំ​​ពោះ​មុ​​ខ​​តុ​លា​​​កា​រ។ លោក ហ៊ឹង ​​ប៊​ុន​​ជា ព្រះ​​រា​ជ​អាជ្ញា​​អមសា​លា​​​ដំ​ប​ូ​​ង​​​ខេត្ត​​ស្វា​យ​រៀង ​​បា​ន​​ថ្លែង​​ថា “លោក បណ្ឌិត បា​ន​​ចូល​មកឆ្លើយ​​ទល់មុខ​ខ្ញុំ ហើយបា​ន​​សារ​ភា​ព​ថា លោក​បា​ន​​ទៅ​ដល់​​ទី​កន្លែង​ធ្វើ​​បាតុ​កម្ម​​ ដើម្បី​ចរចា​​​ជា​​មួ​យ​កម្មក​​​រដែ​ល​​ត​​វ៉ា​ និ​ង​បា​​ន​​​បាញ់​ឡើ​​ង​​លើ”។ េព​ល​​​សួ​រ​​ថា ​តើ​លោក​​ បណ្ឌិត សារ​ភាព​​​ថា​​ គ្រាប​់​កាំ​ភ្លើ​​ង​ ដែ​ល​​គា​ត់បាញ​់​​ចេញ​ពី​កាំ​ភ្លើ​ង​​រប​ស់​គាត់​​ បានត្រូវ​​កម្មកា​​រិ​នី ​ដែ​ល​តវ៉ា​បី​នាក​់​ ដោ​យ​​របៀបណា​នោះ​ លោក ប៊ុ​នជាបាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ។​ ព្រះ​រាជ​អាជ្ញា​រូប​នេះបាន​បន្ថែម​ថា​​ “ ពេល​នេះ​គាត់​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ”។ លោកបណ្ឌិតគ្រោង​នឹង​ចូល​ខ្លួនមកបំភ្លឺជំុ​វិញការ​ចោទ​ប្រ​កាន់​ថា​ លោក​បាន​បាញ់​ស្ត្រី​​បី​នាក់អំឡុង​ការ​តវ៉ា​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់​ហាតតាន់​ នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​អតីត​អភិ​បាល​រូប​នេះបាន​លប​ចេញ​​ចូល​សា​លា​ដំបូង​ខេត្ត​ដោយ​ស្ងាត់ៗ កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​បាន​យល់​ព្រម​ជួបគាត់មុនមួយ​ថ្ងៃ។លោកប៊ុនជាបាន​ថ្លែង​ថាមេធាវី​ការ​ពារ​ក្តី​របស់​ជន​សង្ស័យ​ជាប់​រវល់ពេកមិន​អាចជួប​បាន​ទេ​នៅ​ថ្ងៃ​នេះ ដែលនេះ​ជា​មូល​ហេតុ​ឲ្យ​​លោក​ព្រមធ្វើ​ការ​សាក​សួរ​ កាល​ពី​ម្សិល​មិញ។ លោក ប៊ុនជា បាន​បង្ហាញ​ឈ្មោះ​លោកស្រីម៉ៅ សំវុទ្ធារី មេ​ធាវី​របស់​លោក បណ្ឌិត ក៏​ប៉ុន្តែ​នៅ​ពេល​​ទាក់​ទង​បាន លោក​ស្រី សំវុទ្ធារីបានបដិសេធ​ថា លោក​ស្រី​មិន​មែន​ទទួល​បន្ទុក​ ក្នុង​រឿង​ក្តី​នេះ​ទេ ហើយ​ក៏​បាន​ដាក់​ទូរស័ព្ទ​ចុះ មិន​ឆ្លើយ​ចំពោះសំណួររបស់​អ្នក​យក​ព័ត៌​មាន​ឡើយ។ លោក ប៊ុនជា​ ថ្លែងថា  អ្នក​បន្ទាប់​ដែលត្រូវកោះ​ហៅ​មកសាកសួរនោះ នឹង​ជា​ស្ត្រី​ម្នាក់​រង​របួស​ ដែល​តាម​ការ​អះ​អាង​ថា ត្រូវ​បាន​លោក បណ្ឌិត​ បាញ់​។ ​ស្រី​្តពី​រ​នាក់​​ក្នុ​ង​ ចំ​ណោមស្ត្រី​ទាំ​ង​ប​ីនា​ក់​ ដែ​ល​ត្រូ​​វបា​ន​បាញ់​ប្រហា​រ អំ​ឡុងការ​ត​វ៉ា​ កា​ល​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ ​​ប្តឹ​​ង​លោក បណ្ឌិត ​ទៅ​តុលា​ការកាល​​ពី​ថ្ងៃ​អង្គារ។ ពេល​តុលាការ​សាក​សួរ លោក បណ្ឌិតកាល​ពី​ម្សិល​មិញ​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិនិង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​ ដោយ​ចេញ​សេចក្តី​ប្រកាស​ជំរុញ​ឲ្យ​មាន​ការ​សើុប​អង្កេត​​ប្រ​កប​ដោយ​តម្លា​ភាពនិងគ្មាន​ការ​ជ្រៀត​ជ្រែកខាង​នយោ​បាយនិង​ចាប់​ខ្លួន​អ្នក​បាញ់​ប្រហារ​ នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ជា​អាទិ​ភាព​ចម្បង​មួយ​។ អង្គការ​សហ​ព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH)ដែល​តំណាង​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​១៦៤នៅ​ក្នុង​ប្រ​ទេស​ជាង​១០០និង​អង្គការ​វេទិកាសិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​អាស៊ាន​​ មាន​មូល​ដ្ឋាន​នៅក្រុង​បាងកក បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​​ក្រសួ​ង​​យុត្តិ​​ធម៌ ដោយ​រិះ​គន់ចំពោះ​ដំណើ​រ​ការ​សើុប​អង្កេត​យឺត​យ៉ាវ និង​ថ្កោល​ទោស​ចំពោះ​ការ​ផ្តល់​សេរី​ភាព​ឲ្យ​លោកបណ្ឌិត។ សហ​ព័ន្ធ​សិទ្ធ​ិ​មនុស្ស​អន្តរ​ជាតិបាន​លើក​ឡើង​ក្នុង​លិខិត​នេះ​ថា “បើ​ទោះ​ជា​លោកសខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ជា​សាធារណៈ​ថា  លោក​ បណ្ឌិត គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់គត់ក៏ដោយ ក៏សាលា​ដំបូងក្រោម​ការ​ដឹក​នាំ​របស់លោកហឹុង​ ប៊ុនជាព្រះ​រា​ជ​អា​ជ្ញា​អម​សាលា​ដំបូង​ខេត្តបាន​បដិសេធ​មិន​ព្រម​ចេញ​ដីការ​ចាប់​ខ្លួន​ឡើយ”។ លិខិត​នេះ​បាន​បន្ថែម​ថា “យើង​សោក​ស្តាយបំផុតចំពោះកា​រ​​ប្រើ​សិទ្ធិ​សេរី​ភាពក្នុង​កា​រ​ប្រមូល​ផ្តុំ​គ្នាត្រូវ​បាន​រំលោភ​ធ្ងន់​ធ្ងរ ដោយ​​ការ​ប្រើ​កម្លាំង​ហួស​ហេតុ ដែល​បាន​បង្ក​ឲ្យ​អ្នក​​ចូល​រួម​ធ្វើបាតុកម្ម​បី​នាក់​រង​របួស​ធ្ងន់​ធ្ងរ"។ ដោយ​អត្ថា​ធិប្បាយ​អំពី​សេរី​ភាព​របស់​លោក បណ្ឌិត បន្ទាប់​ពី​សារភាព​ប្រាប់​ព្រះ​រាជ​ អាជ្ញាថា ខ្លួនបាន​ប្រើ​កាំភ្លើង​ខ្លី​មែន​នោះលោកស៊ីវេយ៉េ (Shiwei Ye) តំណាង​របស់​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នៅ​អាស៊ានបាន​ថ្លែង​ថារឿង​នេះបង្ហាញ​អំពី​ការ​ខ្វះ​ការ​គោរពច្បាប់​ក្នុងនាមជាប្រ​ទេសប្រកាន់នីតិរដ្ឋ។ លោកយ៉េបាន​ថ្លែង​ថា “ បញ្ហានេះ​ បង្កឲ្យមានកង្វល់​កាន់តែខ្លាំង​ អំពី​ដំណើរ​ការ​សើុប​អង្កេតចំពោះការប្រព្រឹត្តបទ​ល្មើស​​ធ្ងន់​ធ្ងរក៏​ប៉ុន្តែ​ជន​ល្មើស​ត្រូវ​បាន​អនុញ្ញាតឲ្យ​មាន​សេរីភាព...និង​អាចបង្កគ្រោះថ្នាក់ ដល់ជន​រង​គ្រោះដោយ​​សារ​កា​រ​​តា​ម​​យា​​​យីក្រោយៗទៀត”។ សេចក្តី​​ប្រ​កាសដាច់​ដោយ​ឡែក​មួយ​ទៀតចុះ​ហត្ថលេខា​ដោយ​សមាជិក​៣២​រូប របស់​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា រាប់​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ និង​សហជីព​កម្មករ​ក្នុង​ស្រុក ក៏​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​រួមមួយ អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិ​បាល​ស្វែង​រក​យុត្តិធម៌ជូន​ស្ត្រី​រង​របួស​។ សេចក្តី​ប្រកាស​នេះ​ លើក​ឡើង​ថា “ កម្មករ​ក្មេងៗ​ នៅក្នុង​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជារាប់​​ទាំង​ស្ត្រី​បី​នាក់ ដែល​ត្រូវ​បាន​បាញ់​ប្រហារ​គឺ​ជា​គ្រឹះ​នៃ​វិស័យ​នាំ​ចេញ​មួយក្នុង​ចំណោម​វិស័យ​នាំ​ចេញសំខាន់ៗ​របស់​កម្ពុជា។ពួក​គេ​រែកពុនបន្ទុក​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ។ពួក​គេ​សម​នឹង​ទទួល​បាន​នូវ​ស្ថានភាព​ល្អ​ប្រសើរ​ជាង​នេះ។ ពួក​គេ​សម​នឹង​ទទួល​បាននូវ​សេចក្តី​ថ្លៃ​ថ្នូរនិង​យុត្តិ​ធម៌”៕ ប្រែ​សម្រួល​ដោយ ចេវប៊ុននី

ក្រុម​អ្នកភូមិ​បឹងកក់​​ប្រហែល​១០០​នាក់តវ៉ា​សុំ​សិទ្ធិ​កាន់កាប់​ដីធ្លី​បន្ថែម​នៅ​សាលា​រាជ​ធានី​ភ្នំ​ពេញ

កាលពី​ម្សិលមិញ​អ្នកភូមិ​បឹងកក់​ប្រមាណ​១០០នាក់​ បានមក​ប្រមូលផ្តុំគ្នា​តវ៉ា នៅមុខ​សាលារាជធានីភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលផ្តល់ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​លំនៅ​ដ្ឋានដល់អ្នក​ភូមិបឹង​កក់​ចំនួន​៥៨​គ្រួសារ​ទៀត ​​ដែល​​ត្រូវបាន​​បណ្តេញ​ចេញ។​ កាល​ពីខែសីហា លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែន​ បានបញ្ជាឲ្យកាត់​ដី​សហគមន៍​នេះ​ទំហំ​​ ១២,៤៤ហិកតា ចេញ​​ពី​គម្រោង​​អចលន​ទ្រព្យ​របស់ក្រុម​ហ៊ុន​លោក ឡៅ ម៉េងឃិនដែលជា​សមាជិកព្រឹទ្ធសភាមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​បញ្ជាឲ្យ​អាជ្ញាធរ​ ប្រគល់ប័ណ្ណ​កម្ម​សិទ្វិ​ដីឲ្យប្រជាជន​រស់នៅ​ក្នុង​តំបន់នេះ។ នៅ​ពេល​មន្ត្រី​ ខណ្ឌដូនពេញ​ ប្រគល់​ប័ណ្ណ​កម្មសិទ្ធិកាន់កាប់ដី​ ដល់​អ្នកភូមិ​បឹងកក់ ចំនួន​៦៣៨​គ្រួសារ កាលពី​សប្តាហ៍មុន​ ក្រុម​មន្ត្រី​ទាំងនោះ​ បាននិយាយ​ថា គ្រប់​គ្រួសារ​ដែល​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​កាន់កាប់​ដីធ្លី​​ តាម​បទ​បញ្ជា​ របស់​លោក​នាយក​រដ្ឋមន្ត្រី​  ហ៊ុន សែន អាច​រស់​នៅ​ទី​នោះ​បាន។  ប៉ុន្តែ​អ្នក​ភូមិ​បឹង​កក់​ រួមទាំង អ្នក​មានប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់ដីធ្លី​ផង​នោះ និយាយថា អ្នកភូមិ​ចំនួន៥៨គ្រួសារ ​​ត្រូវ​បាន​​​ដក​ចេញ​ដោយ​គ្មាន​ហេតុផល។​ អ្នកស្រី ហេង មុំ  ដែល​នៅក្នុង​ចំណោម​អ្នក​ភូមិ​បឹង​កក់ ដែលទាមទារ​សិទ្ធិ​ កាន់កាប់​ដីធ្លី​ដែរ​នោះ​ បាន​និយាយ​ថា "យើង​ចង់ឲ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​អ្នកភូមិ​ទាំង​៥៨​​គ្រួសារ​​នេះ ចូល​ទៅ ក្នុង​ដីទំហំ ១២,៤៤​ហិកតា​ដែរ ពីព្រោះ​ក្រុម​គ្រួសារ​ទំាងនេះ​ក៏ជាអ្នក​ភូមិបឹង​កក់ដែរ​។ ពួកគេ​មាន​សិទ្ធិ​​ ស្នើសុំ​​​ប័ណ្ណ​កម្មសិទ្ធិ​ដី​"។ ប្រជាជនទាំង​នេះ​កំពុង​​ស្នើឲ្យ​រដ្ឋាភិបាល​​កំណត់ព្រំ​ដីទំហំ១២,៤៤​ហិកតា​​នេះ ឲ្យ​បានច្បាស់លាស់​ ព្រោះ​អាជ្ញាធរ ​​មិនដែលបាន​កំណត់​ព្រំដីនេះ​ទ េ​ និងស្នើ​សុំឲ្យ​រដ្ឋា​ភិបាល​សាងសង់​ប្រព័ន្ធ​លូ  ដើម្បី​​រំដោះ​ទឹក​ជំនន់​ ដែលធ្លាប់តែ​ជន់លិច​សហគមន៍​នេះចាប់តាំង​ពី ក្រុមហ៊ុន​របស់​លោក ឡៅ ម៉េង​ឃិន គឺក្រុមហ៊ុន ស៊ូកាគូ អីុន​ បានចាប់ផ្តើម​​បូម​​ខ្សាច់​លុប​បឹងកក់​នេះក្នុងឆ្នាំ២០០៨​។ អ្នកស្រី មុំ​ បាននិយាយថា រូបគាត់ និង​អ្នក​តវ៉ា​ប្រមាណ​៩នាក់​ផ្សេងទៀត ​បាន​ជួប​ជា​មួយលោក លី សាវេត ប្រធាន​រដ្ឋបាល​សាលា​​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគាត់បានទាមទារ។ អ្នកស្រី មំុ បានមាន​ប្រសាសន៍ថា  "លោកលី សាវេត បានទទួល​យក​ញត្តិ​របស់យើងហើយ​លោកបាន​សន្យាថា​​ នឹង​ឆ្លើយ​តបក្នុងរយៈ ពេលមួយសប្តាហ៍ក្រោយ​ពេល​លោក​ជូនដំណឹង​ទៅ​ថ្នាក់​លើ​។ អ្នកស្រី​បានមាន​ប្រសាសន៍បន្តថា  "ក្នុង​រយៈ​ពេលមួយ​សប្តាហ៍ ប្រសិនបើ​នៅមិន​មាន​ការឆ្លើយ​តប​​ពី​សាលារាជធានី​ទេនោះ យើង​នឹងធ្វើ​ការ​តវ៉ា រហូតទាល់​តែទទួល​បាន​ដំណោះ​ស្រាយ"​។ អ្នកភូមិបឹងកក់ម្នាក់​ទៀត​ ឈ្មោះ ទេពវណ្ណី ដែល​បានទទួលប័ណ្ណកម្ម​​សិទ្ធិ​ កាន់​កាប់​​ដីធ្លី​រួចហើយ តែបាន​មកចូល​រួមជា​មួយ​​អ្នក​តវ៉ា​ក្នុង​កិច្ចពិភាក្សាកាលពី​ម្សិលមិញ​​ដែរ នោះ បាននិយាយ​ថា បន្ទាប់​មក​អ្នកភូមិ បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានទូត​អាមេរិក​ បារាំង​និង​អង់គ្លេស ដើម្បី​ដាក់ញត្តិ​របស់​ខ្លួន​ស្វែងរក​ការ​គាំទ្រ​ពីស្ថាន​ទូតទាំង​នេះ។​ អ្នស្រី​បានបន្តថា ពួកគាត់​មាន​គម្រោង​​ទៅ​កាន់​ស្ថានទូត​ផ្សេងៗ​ទៀត​នៅ​រសៀល​នេះ ប៉ុន្តែ​ពួកគាត់​បាន​ទទួល​ទូរស័ព្ទ​ពីលោកសាវេត អង្វរ​សុំឲ្យពួក​គាត់​ឈប់​តវ៉ា និង​ទុក​ពេលឲ្យ​លោកដោះស្រាយ​សំណើ​របស់ពួក​គាត់ ហើយ​ពួក​គាត់ ​ក៏​បាន​យល់​ព្រមតាម​លោកទៅ៕​ ប្រែ​សម្រួល​ដោយ ស៊ា សុ៊យឈាង

ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាញ់​​​ប្រហារនៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ នឹង​​​ប្តឹង​​​អតីត​​​អភិបាល​​​ក្រុ​​ង​​​បាវិត​​​

ស្ត្រី​ពី​រនាក់​ ដែល​ត្រូវ​បាន​បាញ់​ឲ្យ​រង​របួស​​​​អំឡុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​(SEZ) បាន​និយាយ​​​​កាលពី​ម្សិល​មិញ​ថាពួក​គេ​មាន​ផែនការ​ប្ដឹង​លោកឈូកបណ្ឌិតអតីត​អភិបាល​ក្រុង​បាវិត​។ ឈ្មោះ​ នុតសុខនអាយុ​២៣ឆ្នាំនិង​ ប៊ុនចិន្តាអាយុ​២១ឆ្នាំបាន​និយាយ​ថាពួក​គេ​នឹង​ទៅ​​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ថ្ងៃ​នេះ​ ដើម្បី​ធ្វើ​​​​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ បណ្ឌិត​ ដែល​ក្រសួង​មហា​ផ្ទៃ​បាន​កំណត់​អត្ត​សញ្ញាណ​ថាជា​ជន​សង្ស័យតែម្នាក់​គត់​​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ កាលពី​ថ្ងៃ​ទី​២០ខែ​កុម្ភៈនៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់ហាត​តាន់។លោក​ បណ្ឌិតត្រូវ​បាន​ដក​ចេញ​ពី​តួ​នាទី​កាលពី​សប្តាហ៍​មុន​ នៅ​ក្នុង​​អ្វ​ី​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ជា​ទង្វើ​​មួយ​មាន​បំណងបើក​ផ្លូវ​​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត​​។ នាងសុខនបាននិយាយ​ថា“ខ្ញុំ​បាន​សម្រេច​​ប្ដឹង​លោក​ បណ្ឌិត អភិបាល​ក្រុង​បាវិត​ ពី​ព្រោះ​គាត់​បាន​​បាញ់​​កម្ម​ករ​ស្លូត​ត្រង់ឲ្យ​រង​របួស​ ហើយ​ខ្ញុំ​ចង់​បាន​យុត្តិ​ធម៌​”។នាង​ ចិន្តាក៏បាន​និយាយ​ដែរ​ថា នាង​នឹង​ប្ដឹង​លោក​ បណ្ឌិត​។ ជ​ន​រង​គ្រោះ​ទី​បី​ ដោយ​សារ​ការ​បាញ់​ប្រហារនេះ​ឈ្មោះ កែវ​ នា អាយុ​១៨​ឆ្នាំ​ បាន​និយាយ​ថា នាង​ និង​គ្រួសារ​របស់​នាង​បាន​​សម្រេច​មិនប្ដឹងទេ​។ នាងបា​ន​និយាយថា “គ្រួសារ​ខ្ញុំ​សម្រេច​​ចិត្ត​មិន​ប្ដឹង​ជន​សង្ស័យរូបនេះ​​ ពី​ព្រោះ​ខ្ញុំ​មាន​របួស​ស្រាល​ ហើយ​ខ្ញុំ​មិន​ចង់​មាន​បញ្ហា​ទៀត​ទេ”។ នាង​បាន​បន្ថែម​ថា នាង​មិន​ត្រូវ​បាន​បំភិត​បំភ័យ​ ឬ​បង្ខំ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​បែបនេះទេ។ នាងកែវ​ នាកន្លង​មក​ធ្លាប់​បាន​និយាយថានាង​បាន​ទទួល​ប្រាក់ចំនួន​៥០០ដុល្លារជាថ្នូរ​នឹង​ការ​សន្យាមិនប្តឹង​ជន​​ដែល​បានបាញ់​នាង​។ លោក​ បណ្ឌិត​ នឹង​ត្រូវ​ចូល​ខ្លួនមក​​តុលាការ​​សម្រាប់​ការសាកសួរ​នៅ​ថ្ងៃ​សុក្រនេះ​។...

សកម្មជន​​​ជាស្ត្រី​​​សុំ​​​ឲ្យ​​​អាជ្ញាធរ​​​ឈប់ប្រើ​​​អំពើហិង្សា​​​មក​​​លើ​ស្ត្រី​​​ ក្នុងឱកាសទិវានារីអន្តរជាតិ​​​

កាលពី​ថ្ងៃម្សិលមិញ​ សកម្មជនជាស្ត្រី​​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និងមន្ត្រី​រដ្ឋាភិបាល​ ​ បានជួបជុំគ្នា​ប្រារព្ធ​ទិវានារី​អន្តរជាតិក្នុង​ទីក្រុង​ភ្នំពេញដើម្បី​បង្ហាញ​អំពីបញ្ហា​ជាច្រើន​ដែល​ស្ត្រី​នៅ​កម្ពុជា​កំពុង​ប្រឈម​។​ ស្រ្តី​ប្រមាណ៣០០​នាក់មកពីសហគមន៍​បុរី​កីឡានិងបឹងកក់ដែល​ធ្វើការ​តវ៉ា​ជាច្រើន​ឆ្នាំមកហើយចំពោះ​ការ​​បណ្តេញចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគាត់​ និង​ជារឿយៗ​តែង​​​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ពីសំណាក់នគរ​បាលក្នុង​ពេល​ធ្វើបាតុកម្ម​នោះបាន​ប្រមូល​ផ្តុំគ្នា​នៅវត្តភ្នំ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​បញ្ចាប់​​​​ការប្រើ​អំពើ​ហិង្សា​ទៅលើ​ស្រ្តី។ ខណៈដែល​អ្នកភូមិ​បឹងកក់​ចំនួន​៦៣៨​គ្រួសារ​ចុងក្រោយបាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ កាលពីសប្តាហ៍​មុននោះគេ​នៅ​មើល​​​ឃើញ​​​​​ស្នាមរបួស​ថ្មីៗនៅលើ​ដង​ខ្លួន​ស្ត្រី​មួយ​​​ចំនួនដែលបានទទួល​រងការ​បង្ក្រាប​យ៉ាង​​​ចាស់​ដៃ​ពីសំណាក់​នគរបាល​ ខណៈដែលពួក​គេ​ស្ថិតនៅ​ជួរមុខ​នៃក្រុម​បាតុករ។​ អ្នកស្រីទេពវណ្ណីសកម្មជន​នៅបឹង​កក់​ បានមានប្រសាសន៍ថា“យើងធ្វើការ​តវ៉ានៅ​​​ទិវា​នារី​អន្តរជាតិ​ដើម្បី​ទាមទារ​ឲ្យមាន​ការ​​​បញ្ចប់​ការប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​។​យើង​មិនអាច​ទទូល​យក​បានទេ​ នូវការ​ប្រើ​អំពើ​ហិង្សា​ពីសំណាក់​អាជ្ញាធរ​មកលើ​ស្រ្តីកាល​ពី​អតីត​កាល”។​ នៅ​ពេល​ថ្មីៗ​នេះនៅក្នុង​ការបង្ក្រាប​ដ៏ហិង្សា​​​​មួយ​ក្នុងខែ​មករា​ អ្នកភូមិបុរី​កីឡា​ចំនួន៣០០គ្រួសារ​បាន​ប៉ះ​ទង្គិចគ្នា​ជាមួយ​នគរបាល​ ដែល​នៅ​ពេលនោះ​បាន​បណ្តាល​​ឲ្យ​មនុស្ស​ចំនួន ​៦៤នាក់​រងរបួសហើយស្រ្តី​និង​កុមារ​ចំនួន​៣០នាក់ ​ត្រូវបាន​ចាប់​បញ្ចូល​ទៅ​​​ក្នុង​រថយន្ត​ដឹក​យក​ទៅ​​បង្ខាំង​ទុក​ជាច្រើនថ្ងៃ​ក្នុង​មជ្ឈម​ណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ ​ក្រុង​​​ភ្នំពេញ។ នៅក្នុងការ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នក​​​តវ៉ាជាស្ត្រីមួយ​ផ្សេងទៀតកាលពី​ខែមុន​ ស្រ​​​្តីចំនួន​បីនាក់ដែល​ធ្វើបាតុកម្ម​នៅរោងចក្រ​មួយក្នុងតំបន់​សេដ្ឋកិច្ច​ពិសេសម៉ានហាតាន់ក្នុង​ខេត្ត​ស្វាយរៀង ​តាម​ចោទថាត្រូវបាន​​​អភិបាល​ក្រុង​នេះ​​បាញ់​ឲ្យរង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ ក្រោយ​ពីការ​បាញ់​ប្រហារនេះបន្តិច​ អ្នកតំណាង​របស់​លោកស្រី​ ម៉ែន​ សំអន​ ឧបនាយក​រដ្ឋ​មន្ត្រី​ និងជាតំណាង​រាស្រ្តមក​ពីគណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មណ្ឌល​ស្វាយរៀងបាន​ទៅសួរ​សុខទុក្ខ​ស្រ្តី​រង​របួស​ទាំងបី​នាក់​នៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​ឧបត្ថម្ភ​លុយ​​មួយចំនួនហើយ​ស្នើឲ្យ​ស្រ្តី​ទាំងបីនាក់​នោះ​មិនឲ្យ​ដាក់ពាក្យ​បណ្តឹង​ប្តឹងបុរស​ដែល​បានបាញ់​ប្រហារពួកគេ​។ កាល​ពី​ម្សិលមិញ ​លោក​ស្រីម៉ែន​...

លោក បណ្ឌិត​ ត្រូវបានដកចេញពីតំណែងអភិបាលក្រុងបាវិត

មន្ត្រី​ម្នាក់​បា​ន​ន​ិ​យា​យ​​​កា​ល​ពី​ម្សិល​មិញថា ​លោកឈូកបណ្ឌិត ​​ត្រូ​វ​បា​ន​​ដក​​ចេញ​ពី​តំណែង​អភ​​ិ​បាល​ក្រុ​ង​​បាវិត​ ដើម្បី​បើក​ផ្លូវ​ឲ្យសា​លា​​ដំ​បូ​​ង​ខេត្ត​​ស្វាយ​​រៀ​​ង​ អា​ច​​កោះ​ហៅ​​លោក​​ទៅ​​​​សាក​សួរ​​ជ​ុំ​វិញ​កា​រ​​ជា​​ប​់ពា​​ក​់​ព័ន្ធ​​របស់​លោក​​​ក្នុង​កា​រ​បាញ់​ប្រ​​ហា​រ​ កា​ល​ពី​ថ្ងៃ​ទី​​២០​ ខែ​កុម្ភៈ​ ទៅ​លើ​​កម្មការិនី​បី​នាក់​ធ្វើការ​ក្នុង​​​តំ​ប​ន់​សេដ្ឋ​ក​​ិ​ច្ច​ពិ​សេស​ម៉ាន់ហាត​តា​​ន​់​​។ ទោះជា​យ៉ា​ង​នេះក្តី ​ព្រះ​រាជអាជ្ញា​​អម​សាលា​​ដំ​ប​ូ​​ង​ម្នាក់​ បា​ន​មា​ន​ប្រ​សាសន៍ថា ​បញ្ជា​រប​ស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែនឲ្យ​​ដក​លោកបណ្ឌិតនោះមិ​ន​ពាក​់​ព័ន​្ធ​នឹង​​កា​រ​​ស៊ើ​​ប​​អង្កេត​​រប​ស់​តុ​លា​ការ​ទេ ពីព្រោះជន​សង្ស័យក្នុងការ​​​​​បាញ​់​ប្រហា​រ​នេះ​ ត្រូ​វបា​ន​កោះហៅ​មករួច​ហើយ។ លោក​ រស់ផលរិទ្ធអនុ​ប្រធាន​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង បាន​មាន​ប្រសា​សន៍​ថាលោក​ ហ៊ុនសែន​​ បាន​ចេញ​អនុ​ក្រឹត្យ​មួយ ​ចុះ​ហត្ថ​លេខា​ កាលពី​ថ្ងៃ​ច័ន្ទបញ្ជាឲ្យ​ដក​លោក​បណ្ឌិត ចេញពី​តួនាទី​ជា​អភិបាល​ក្រុង​ និង​ផ្ទេរ​​លោក​ទៅ​កាន់​ការងារ​មិនជាក់លាក់​មួយនៅ​ឯ​ការិយាល័យ​សាលាខេត្ត​ស្វាយ​រៀង​វិញ​។ លោក​ ផលរិទ្ធ បាន​មាន​ប្រសាសន៍ថា“រដ្ឋា​ភិបាល​បាន​ផ្ទេរ​លោក​ ឈូកបណ្ឌិតទៅ​ជាមន្ត្រីសាលា​ខេត្ត​ ដើម្បី​ឲ្យ​តុលាការ​អាច​កោះ​ហៅ​រូប​លោក​ទៅ​សាក​សួរ​ជុំ​វិញ​ការ​ពាក់​ព័ន្ធ​របស់​លោក​ក្នុង​ករណី​បាញ់​ប្រហារពេល​បាតុកម្មកាលពីថ្ងៃ​ទី​២០ខែកុម្ភៈ​”។ លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា លោក​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ កាលពី​ថ្ងៃ​អង្គារ​ បាន​តែ​ង​តាំង​លោក ណេប សារុនអភិបាលរង​ក្រុង​បាវិត​ ជា​អភិបាល​ស្តីទី​។ លោក​ ហឹុង ប៊ុនជា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង បាន​មាន​ប្រសា​សន៍​ថា បទ​បញ្ជា​ផ្ទេរតំណែងរបស់​លោក​ ហ៊ុន សែន នឹងម​ិន​ប៉ះ​ពាល់​ដល់​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ មកលើ​លោក​ បណ្ឌិត​ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យចូលខ្លួន​នៅ​ថ្ងៃ​ទី​១៦ខែ​មីនានោះ​ទេ។ លោក​ ប៊ុនជា បានមាន​ប្រសាសន៍ថា“យើង​​នៅ​តែ​ធ្វើ​ការងារដូច​ធម្មតា​ ដើម្បី​បន្តអនុវត្ត​តាម​នីតិវិធី​ស៊ើបអង្កេត”។ លោក​ ប៊ុនជាមិន​អាច​ទាក់​ទង​ ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។ កាលពី​ថ្ងៃ​ទី១ ខែ​មីនា លោក​ ស ខេងបាន​កំណត់​លោក​ បណ្ឌិត ថាជាជន​សង្ស័យ​តែ​ម្នាក់​គត់​ ក្នុង​ករណី​បាញ់ប្រហារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់ហាតតាន់អំឡុង​ពេល​មាន​ការត​វ៉ា​ ដោយហិង្សា​មួយ​ ដែលធ្វើ​ឲ្យ​កម្ម​ការិនី​រោង​ចក្របីនាក់ រង​របួស​។ ជន​រង​គ្រោះ​ទាំង​បីនាក់នេះ ​ត្រូវ​បាន​អាជ្ញា​ធរ​ជាន់​ខ្ពស់​​រាប់ទាំង​ថ្នាក់​ខេត្ត​ និង​ថ្នាក់ជាតិខំបញ្ចុះ​បញ្ចូល​  ដោយ​ឧបត្ថម្ភ​ជាប្រាក់​ និង​អំណោយ​ជា​ថ្នូរ​ឈប់ប្តឹង​ជន​សង្ស័យ​ទៀត​។ ក្រុម​អ្នក​សង្កេត​ការណ៍​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​ ចំពោះ​ការ​ផ្ទេរ​តំណែង​លោក​ បណ្ឌិតរបស់នាយក​រដ្ឋ​មន្ត្រី​។ លោក​ មឿន តុលា ប្រធាន​គម្រោង​ការ​ងារ​​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ដែល​បាន​និង​កំពុងតែ​ជួយ​ជន​រង​គ្រោះ​ ដោយ​សារ​ការបាញ​់​ប្រហារ​នោះបាន​​មាន​ប្រសាសន៍ថាការ​ផ្ទេរ​នេះ​អាច​ត្រូវ​បាន​គេ​យល់​ឃើញថា “ជា​​បែប​ដំឡើង​ឋានៈ​វិញទេ”។ លោក​ មឿន​​...

ផ្តល់​ម៉ូតូ ឬ ប្រាក់ឲ្យជង​រង​គ្រោះ​នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ប្រសិន​បើមិនប្តឹង

កាល​ព​ី​ម្សិល​មិញ ​មន្ត្រីក្រុង​បាវិតបា​ន​បញ្ជា​ឲ្យ​អនុ​ប្រ​ធាន​ភូមិ​ម្នាក់ ទៅផ្តល់​សំណង​ជា​ប្រាក់​ ឬម៉ូតូមួ​យ​គ្រឿង​​ឲ្យស្ត្រីពីរនាក់ ដែលជា​ជ​ន​រង​គ្រោះដោយ​កា​រ​បាញ​់​ប្រ​ហា​រ​នៅ​ក្នុ​ងតំបន់​សេដ្ឋ​​កិច្ច​ពិ​សេស ​កា​ល​ពី​ថ្ងៃទី២០ ខែ​កុម្ភៈ​  ​ក្នុ​ង​​ខេត្ត​ស្វាយ​រៀង ដើម្ប​ី​កុំ​ឲ្យប្តឹង​អ្នកបា​ញ​់ប្រហា​រពួកគេ។ លោក សុខ សៀ អនុប្រ​ធា​នភូមិ​​​ព្រែក​ផ្តៅ​ក្នុងឃុំច្រក​ម្ទេស ​បា​ន​​មា​ន​ប្រ​សាសន៍ថា ​លោកកែវ គង់ ​អធិកា​រ​​នគរបា​ល​ក្រ​ុ​ង​​បា​វិតនិង​អធិ​ការ​រងរបស់លោក​ឈ្មោះ ​កៅ ហន ​ព្រម​ទាំង​លោកយិនគឹមយៀន​​ សមាជិ​ក​ក្រុម​ប្រឹក្សា​ឃុំ ​និងលោកមេឃុំ ហួត សាម៉ៃ បា​ន​មកផ្ទះរប​ស់​​លោក និង​បា​ន​បញ្ជាឲ្យ​លោក​​ផ្តល់ប្រាក់ដល់​ជន​រង​គ្រោះឈ្មោះ​ ប៊ុន ចន្តា ​អាយុ​២១​ឆ្នាំនិងឈ្មោះ​ កែវនៀអាយ​ុ​១៨ឆ្នាំ។ លោកសុខសៀបា​ន​មា​ន​ប្រ​សាសន៍​ថា “​អាជ្ញាធរនិង​ម​ន្ត្រីនគរ​​បា​ល​​បា​ន​មក​ផ្ទះ​ខ្ញុំ​ និង​បញ្ជា​ឲ្យ​​ខ្ញុំ​ទៅ​​សួរ​សុ​ខទុក្ខ​នាង ចិន្តា​ និង​​ក្រុម​គ្រួ​សារ​​របស់​នាង​ ដើម្បី​​សម្រប​​សម្រួ​ល​គ្នាដោ​យ​ផ្តល់​សំ​ណ​ង​ជា​ប្រាក់​ចំនួន​​១.០០០ដុ​ល្លា​រ​​ ឬ ជាម៉ូតូ​ថ្មី​មួយ​គ្រឿង​​ ប្រសិន​បើ​ពួក​គេ​​ឈប់​ប្តឹង​ជន​សង្ស័យ”។ លោក​បា​ន​មាន​ប្រ​សាសន៍ថា “ខ្ញុំ​ក៏​ទៅ​សួ​រ​សុ​ខ​ទុក្ខក្រុ​ម​គ្រួ​សា​រ​​របស់ កែវ នៀ ផង​ដែរ ដើម្បី​សម្របសម្រួលគ្នា ដោយផ្តល់​ជា​សំណ​ង ប្រសិន​បើ​ជន​រងគ្រោះឈប់ប្តឹង​ជន​​សង្ស័យ”។ កា​រ​ផ្តល់​សំណង​ជាប្រាក​់​នេះ គឺ​ជា​លើក​ទី២​​ហើយ ដែ​លមន្ត្រីជាន់ខ្ពស់ និង​អាជ្ញា​ធរខេត្ត ខំបញ្ចុះបញ្ចូលជនរងគ្រោះ​​​​​តាម​រយៈ​អំណោយជា​ប្រាក​់​ ដើម្បីគាបសង្កត់ជ​ន​រង​គ្រោះ​​ មិនឲ្យប្តឹងអ្ន​ក​បាញ​់​ប្រ​ហារ​។​ ជន​សង្ស័យ​ក្នុង​កា​រ​​វា​យ​ប្រ​ហា​រ​នោះគឺជា​​​លោកឈូក បណ្ឌិត ​អភិបា​ល​ក្រុង​បា​វិត​ តែម្នាក់​ប៉ុណ្ណោះ ដែលតុលាការត្រូវ​កោះ​ហៅ​មក​សួរ​បំ​ភ្លឺនៅ​ចុង​ខែនេះ​។ ដោ​យ​ទា​ក​់ទ​ង​តាមទូរស័ព្ទ កាលពី​ម្សិល​មិញ​ ទាំង​លោកកែវគង​់និងលោកកៅហនដែលជាអធិ​កា​រ និង​អធិកា​រ​រង​ក្រុ​ង​បា​វិត​ បា​ន ​បដិ​សេធចំពោះ​​ការ​ផ្តល់​ប្រាក​់​ ដើម្បីជា​ថ្នូ​រ​​កុំ​ឲ្យជនរង​គ្រោះ​​ប្តឹង។ លោក​ គង់ បា​ន​ថ្លែង​ថា “ខ្ញុំមិ​នបា​ន​​ទៅ​​សួរ​សុខ​ទុក្ខពួក​គេទេ។ ខ្ញុំកំ​ពុងតែ​ធ្វើ​កា​រ​”។ទោះជា​យ៉ា​​ង​ណាលោក​​បា​ន​បន្ថែ​ម​ថា“វា​ជា​រឿង​ធម្មតា​ទេ ​សម្រាប់​អាជ្ញាធរ...ទៅ​សួរ​សុខ​ ទុក្ខគ្រួ​សារ​ជន​រ​ង​គ្រោះ​នោះ​”។ ជនរង​គ្រោះ​ទី៣ ក្នុងការ​វាយប្រហា​រ​នេះឈ្មោះ ​នុតសុខនអាយុ​​២៣ឆ្នាំ​​ បា​ន​​​និ​យា​យថា  ​ខ្លួន​​មិន​បា​ន​ទទួល​​អំណោយ​ឧបត្ថម្ភជាលើកទី២​​ទេ តែបា​ន​យល់ព្រ​ម​​រួចហើយថា មិនប្តឹងទាមទារឲ្យមានការចោទ ប្រ​កា​ន់​អ្ន​ក​បាញ់​នាង​ឡើ​យ​។​​​​​​ នាងសុខន បា​ន​និយា​យ​ថា លោកដួ​ងវណ្ណា សមាជិកសភាមកពីគណបក្សប្រជា​ជ​ន​កម្ពុជា បានមកសួរសុខទុក្ខ ព្រម​ទាំង​បាន​ ​ផ្តល់​ប្រាក់​៥០០ដុល្លារ​​ ដើម្បីកុំឲ្យនាងប្តឹង​​អ្ន​ក​បាញ់ប្រហា​រ​។ ​លោក ដួង វណ្ណា ​មិ​ន​បាន​ឆ្លើយ​តបនឹង​សំណួរ​​​តា​ម​ទូរស័ព្ទទេ។ នា​ងសុ​ខនបា​ន​និយា​យ​ថា​ “ខ្ញុំបា​ន​​ផ្តិត​មេដៃ​ យល់ព្រមថាមិន​ប្តឹង​ឡើ​យពី​ព្រោះ​ខ្ញុំខ្លាចណាស់”។ នា​​ង​បា​ន​និ​យាយ​ថា “ពួក​គេមា​ន​អំណា​ច​ ហើយ​ខ្ញុំ​​មិន​ចង់​មា​ន​​បញ្ហា​ទេ”។នា​ង​​បា​ន​បន្ថែម​ថារបួស​នា​ង​នៅ​​ឈឺ​​នៅ​ឡើយ ដោ​យ​សា​​រ​​គ្រាប​់​កាំភ្លើ​​ង​​មួ​យ​គ្រាប​់​​បានទម្លុះ​ខ្នង​នា​ង​។ អ្ន​ក​ស្រីគុមសាម៉េន ​អាយុ​៣០ឆ្នាំ​ ត្រូវជា​ម្តាយ​​​របស់​ជន​រងគ្រោះ​ ឈ្មោះ​ កែវនៀ ​បា​នន​ិ​យា​យ​​ថា​ អ្នកស្រី​បា​ន​យល់​ព្រ​​ម​​យក​លុយ​​​ ពី​មន្ត្រី​រដ្ឋាភិបា​ល​​ និង​យល់ព្រមឈប់ប្តឹង​។ អ្ន​ក​ស្រី​ សាម៉េនបា​ន​និ​យា​យ​ថា “ខ្ញុំ​យល់​ព្រម​​ជា​​មួយ​​អាជ្ញាធរ​ថា មិន​ប្តឹ​ង​ជ​ន​​សង្ស័យ​ទេ ពីព្រោះ​ពួ​កគេសន្យា​ឲ្យ​ខ្ញុំ​១.០០០ដុ​ល្លា​រដើម្បី​ជា​​សំ​ណ​​ង​​ ពី​ព្រោះ​​កូន​​ស្រី​រប​ស់​ខ្ញុំ​​រង​របួ​ស​​ស្រា​​ល​ ទេ។ ​ខ្ញុំ​មិន​ចង់​​មា​​ន​បញ្ហា​ទេ​”។ នា​ង​ ចិន្តា​ ដែ​ល​រង​​របួស​ធ្ងន់​​បំ​ផុត​​ នៅ​​ពេលគ្រាប​់កាំ​ភ្លើ​ង​មួយ​គ្រាប​់​បា​ន​​ទ​ម្លុះ​​ខ្នង​របស់​​នា​ង​​ មិ​ន​អា​ច​ទា​ក​់​ទ​ង​បា​ន​ទេកា​ល​ពី​ម្សិល​​មិញ​នេះ​។​ ទោះជា​យ៉ា​ង​ណា...

ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ លើក​ឡើង​ពី​កង្វល់​ជុំ​វិញ​ការ​បាញ់​ប្រហារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

ឯកអគ្គរាជ​ទូត​ជប៉ុន លោក ម៉ាសា ហ្វូ៊មីគូរូគី (Masafumi Kuroki) ​បា​ន​មាន​ប្រ​សាសន៍កា​លពី​ម្សិល​មិញថា ​លោក​រំ​ពឹង​ថា ​រដ្ឋា​នឹង​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​នៅ​ពី​ក្រោ​យ​​កា​រ​បាញ់​ប្រហា​រ​កា​ល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ទៅ​លើ​កម្មករ​តវ៉ា​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ហើយ​ត្រូវ​ធានា​សុវត្ថិ​ភាព​ដល់​វិនិយោគិន​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​(SEZ) នោះ។ មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នៅឡើយ​ទេចាប់​តាំង​ពី​បុរស​ស្លៀកពាក់​ឯក​សណ្ឋាន​ម្នាក់បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករតវ៉ា នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ម៉ាន់ហាតតាន់ ដែល​បាន​ធ្វើ​ឲ្យ​របួសកម្មការិនី​បី​នាក់។ លោក​ ឈូក បណ្ឌិត អភិ​បាល​ក្រុង​បាវិត ត្រូវ​បាន​អះ​អាង​ថាជា​ជន​សង្ស័យ ប៉ុន្តែ​សាលា​ដំបូង​ខេត្ត បានត្រឹមតែ​សុំឲ្យ​លោក បង្ហាញ​ខ្លួន​ ដើម្បី​សាក​សួរ​នៅ​ចុង​ខែ​នេះ​ប៉ុណ្ណោះ។ នៅ​ឯ​កិច្ច​ប្រ​ជំុ​រវាងវិស័យសាធារណៈ​និង​ឯក​ជន​លើក​ទី​ប្រាំមួយរបស់កម្ពុជា​ និងជប៉ុន​ នៅ​ឯក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) លោក​ឯក​អគ្គ​រាជ​ទូត ម៉ាសាហ្វូ៊មី គូរ៉ូគី បាន​លើក​ឡើង​ដោយ​ផ្ទាល់ អំពី​បញ្ហា​មិន​ទាន់​ដោះស្រាយ​ករណីបាញ់​ប្រហារ​ ដែល​បាន​​ធ្វើ​ឲ្យ​មាន​ការ​គិតគូរ​ឡើងវិញ ចំពោះ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​ក្នុង​ប្រ​ទេស​នេះ និង​បញ្ហា​និទណ្ឌភាព​ពាក់​ព័ន្ធ​នឹង​នយោ​បាយ​។ លោក​ឯក​អគ្គ​រាជ​ទូត​បាន​ថ្លែង​ថា"​ខ្ញុំ​សូម​លើក​ឡើង​ពី​បញ្ហា​ ដែល​បាន​កើត​ឡើង​នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ម៉ាន់​ហាត​តាន់​ កាល​ពី​ខែ​មុន"។ លោក​បាន​ថ្លែង​ថា "ខ្ញុំ​គិត​ថាកម្ពុជា​ គឺ​ជា​ប្រទេសមាននីតិរដ្ឋ​...​ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ដូច្នេះ នឹង​វែកមុខជន​សង្ស័យហើយ​នាំ​ខ្លួន​ជន​នេះ​ទៅ​ឲ្យតុលាការ​កាត់​ទោស​ ​ទៅ​តាម​ច្បាប់"។ លោក​បន្ថែម​ថា​ ពី​ព្រោះ​​ក្រុម​ហ​៊ុន​ជប៉ុន​ប្រតិបត្តិ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះដែរ ហើយជន​ជាតិ​ជប៉ុន​ផ្សេង​ទៀត​មាន​ការ​ព្រួ​យ​បារម្ភដោយ​សារ​តែ​ព្រឹត្តិការណ៍​នេះ​។ លោកឯក​អគ្គ​រាជ​ទូត បាន​ថ្លែង​ថា "ត្រូវ​តែ​ធានា​សុវត្ថិ​ភាព​ដល់​វិនិយោគិន​ទាំង​នៅ​ក្នុង​​ និង​ក្រៅតំបន់​សេដ្ឋ​កិច្ច​ពិសេស ដូច្នេះ​កំុឲ្យ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ម្តង​ទៀត​"។លោក​បាន​បន្ថែម​ថា "ខ្ញុំ​និយាយ​ដូច្នេះពី​ព្រោះ​ខ្ញុំ​នាំ​ភ្ញៀវ​ជប៉ុន​មក​ទី​នេះ​គ្រប់​ពេលពី​ព្រោះ​កម្ពុជា​មាន​សុវត្ថិ​​ភាព​ណាស់​ ក៏​ប៉ុន្តែ​វា​ក៏​លំបាក​​ណាស់​ដែរនៅ​ពេល​មាន​ព្រឹត្តិការណ៍​អ៊ីចឹង​កើត​ឡើង"។ ឆ្លើយ​តប​ទៅ​នឹង​លោក​ឯក​អគ្គ​រាជ​ទូត​ លោក​ សុខ ចិន្តា​សុភា អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ប្រាប់​គណៈ​ប្រតិភូ​ជប៉ុន​វិញថាការ​បាញ់​ប្រហារ​នេះ​ "​គឺ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​សោក​ស្តាយ​ណាស់"។ លោកចិន្តា​សុភាបាន​ថ្លែង​ថារដ្ឋា​ភិបាល​បាន​ប្រជំុ​ពីរ​លើក កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈនិង​ថ្ងៃ​ទី​២ ​ខែ​មីនា ដើម្បីពិភាក្សាអំពី​ការ​បាញ់​ប្រហារ​នេះ ក៏ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​ឲ្យ​បាន​ល្អិត​ល្អន់​ទេ។ លោក ចិន្តា​សុភា បាន​ថ្លែង​ថា "​ខ្ញុំ​សូម​ទោស​ដោយសា​រខ្ញុំ​មិន​បាន​ជូន​ដំណឹង​ប្រាប់​លោក​អំពី​​វិធានការត្រូវអនុវត្ត​យ៉ាង​ម៉េច​នោះ។គ្រប់​ស្ថាប័ន​រដ្ឋា​ភិបាល​ទាំង​អស់​ នឹង​ព្យាយាម​ដោះ​ស្រាយ​វិវាទ​ការងារ​"។ យោង​តាម​ទិន្ន​ន័យ​ពី​ក្រុម​ប្រឹក្សា​វិនិ​យោគ​​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​  គម្រោងវិនិយោគ​ពី​ប្រទេស​ជប៉ុន​ មាន​ទឹក​ប្រាក់​ជាង​១២០​លាន​ដុល្លារ​ ហើយ​នៅ​តែ​ជា​វិនិយោគ​ិន​មួយ​ ក្នុង​ចំណោម​វិនិយោគិន​ដ៏​ធំ​បំផុត​ របស់​កម្ពុជា​រៀង​រាល់​​ឆ្នាំ។ ពេលទាក់​ទង​បន្ទាប់​ពី​កិច្ច​ប្រជំុ​នេះលោក​ ចិន្តា​សុភា បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំ​ពី​កិច្ច​ប្រ​ជំុ​នេះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍ថា "កំុ​សួរ​ពី​ព្រោះ​ខ្ញុំ​មិន​ឆ្លើយទេ។​ កំុ​សរ​សេរ​ថា ខ្ញុំ​មិន​​ឆ្លើយសំនួរ"។ ស្ថានទូត​ជប៉ុន​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ស្តី​ពី​ជំនួប​នេះ​ដែរ។ ស្ថាន​ទូត​បាន​លើក​ឡើង​ថា"ដោយ​សារ​កិច្ច​ប្រជំុ​ថ្ងៃ​នេះ...

ចាប់ខ្លួនអ្នក​ចាត់​ការ​ទូ​ទៅ​ក្រុមហ៊ុនដី​សម្ប ទាន​ចម្ការ​កៅស៊ូពីបទបាញ់​អ្នក​ត​វ៉ា

មន្ត្រី​​នគរ​បាល​ និង​មន្ត្រី​សាលា​ដំបូង​ខេត្ត​បាន​និយាយ​​កាលពី​ម្សិ ល​​មិញ​ថា នគរបាល​ខេត្ត​ក្រចេះ​ បាន​ចាប់​ខ្លួនអ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ហ៊៊ុន​ចម្ការ​កៅ​ស៊ូ TTY ហើយ​ឥឡូ​វ​នេះ​គាត់កំពុង​តែ​ប្រឈម​មុខ​នឹងការ​ចោទ​ប្រកាន់ចំពោះ​ការជាប់ពាក់​ព័ន្ធនៅ​ក្នុងករណី​បាញ់​ប្រហារ កាល​ពីថ្ងៃ​ទី​ ១៨​ខែ​មករា ​លើ​​អ្នក​ភូមិ​បួន​នាក់​ ពី​សំណាក់​សន្តិសុខ​ប្រដាប់​​អាវុធ​របស់​ក្រុម​ហ៊ុន​នេះ។  អាជ្ញាធរ​បាន​ចាប់ខ្លួន​សន្តិសុខ​ពីរនាក់​របស់​​ក្រុម​ហ៊ុន​ TTY កាលពី​ខែ​មុន​ ដោយ​ជាប់​សង្ស័ យ​ថា ពួក​គេ​បានប្រើ​អាវុធ​ AK-៤៧ បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​ ដោយ​បង្កឲ្យ​ មនុស្ស​ បួន​នាក់​​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ក្រុម​ ដែល​តវ៉ា​ប្រឆាំងនឹងកា​រចាប់​យក​ដី​ធ្លី​របស់​ពួក​គេ​ពី​សំណាក់​ក្រុម​ហ៊ុន​នេះរងរបួស ។ លោក​ អ៊ុំ ភី ស្នង​ការ​រង​នគរបាល​ខេត្ត​ក្រចេះ​បាន​មានប្រសាសន៍ថា នគរ​បាល​បាន​ចាប់​ខ្លួន​​លោក​ អ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅ​ក្រុម​ហ៊ុន TTY កាលពី​សប្តាហ៍​មុន ក្រោយ​ពី​សាលាដំបូង​ខេត្ត​ក្រចេះ​ បានបង្គាប់​ឲ្យ​ចាប់​ខ្លួន​គាត់​។ លោក​បាន​ថ្លែង​ថា “​យើង​ចាប់​ខ្លួន​គាត់​នៅ​ក្នុង​ខេត្ត​ក្រចេះ ក្រោ​យពី​សាលា​ដំបូងចេញ​ដីកា​ចាប់​ខ្លួន​។ យើង​ចាប់​ខ្លួន​គាត់ ដោយ​សារ​គាត់​ បានបំពាន​ច្បា  ប់”។ លោក​ កេត​ សុជាតិ ជាចៅ​ក្រម​ស៊ើប​អង្កេតរបស់សាលាដំបូងខេត្ត​ក្រចេះ បាន​មាន​ប្រសា​សន៍​ថា លោក​ អ៊ុន ពិសិដ្ឋ​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រព្រឹត្តអំ​ពើ​ហិង្សា  ​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស​ និង​ពី​បទរក្សា  ទុកអាវុធខុស​ច្បា  ប់​ ហើយ​គាត់​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅក្នុង​ពន្ធ​នាគារ​ខេត្ត​ក្រចេះ​។ ដោយ​បដិសេធ​មិន​បញ្ជាក់​ឲ្យ​​ បាន​លម្អិត​លោក​ចៅក្រម​ កេត​ សុជាតិ បាន​មាន​ប្រសា​សន៍​ថា “គាត់​ត្រូវបាន​ឃុំខ្លួនតាំង​ពីសប្តាហ៍​មុន​ ហើយ​សាលាដំបូង​កំពុង​តែបន្ត​ស៊ើប​អង្កេត​​សំណុំ​រឿង​​ នេះ”។ កាលពី​ថ្ងៃ​ទី៥ខែ​កុម្ភៈ ក្រុម​ហ៊ុន​ TTY បាន​​បង្ខំចិត្ត​ប្រគល់​ខ្លួន​សន្តិសុខ​ពីរ​នាក់​ ឈ្មោះ កែ សុវណ្ណា អាយុ​៤១​ឆ្នាំ និង​ឈ្មោះ ពិន​ គឹ​ម​ឡេង អាយុ​២៦​ឆ្នាំ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចេញ​បញ្ជា​ជាសាធារណៈ​ឲ្យ​នាយក​ ក្រុម​ហ៊ុននេះ​ គឺ​លោក ណា ម៉ារ៉ាឌី ប្រគល់​ខ្លួន​សន្តិសុខ​ទាំង​ពីរ​នាក់នេះ បើមិន​ដូច្នោះ​ទេ ត្រូវ​​ប្រឈម​មុខ​នឹង​ការសាកសួរ​ពីតុលាការ​។ តាំង​ពី​លោក ហ៊ុន សែន បាន​ថ្លែង​មក​ ​​អាជ្ញាធរ​ខេត្ត​ក្រចេះ​ បាន​អះអាង​ថា ​អស់​រយៈ​ពេល​បី​សប្តាហ៍​​មកហើយពួក​គេ​មិន​អាច​រក​ឃើញ​ខ្មាន់​កាំ​ភ្លើង​ ​​បាញ់​អ្នក​ភូមិ​ ដែល​​មានតែដៃទទេនោះទេ។ លោក ណា ម៉ារ៉ាឌី បាន​មានប្រសាសន៍​ថាលោក​​ “​បារម្ភ​យ៉ាង​ខ្លាំង​” ចំពោះ​ការ​ចាប់​ខ្លួន​អ្នកចាត់ការទូទៅ របស់​លោក​​ ហើយ​បាន​អះ​អាងថា បុរស​ម្នាក់​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​បាន​បញ្ជូន​មេធាវី​របស់​ខ្ញុំ​ឲ្យ​​ដោះ​ស្រាយ​បញ្ហានេះ​ ដើម្បី​ ជួយ​លោក​ អ៊ុន ពិសិដ្ឋ”។  លោក​បាន​ថ្លែង​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា “ខ្ញុំ​មិន​គាំ​ទ្រ​ទង្វើ​នេះ​េទ”។ នៅ​ពេល​សួរ​ថា តើ​លោក​​បារម្ភ​ខ្លាចតុលាការ​នឹង​បង្គាប់ឲ្យ​​ ចាប់​ខ្លួន​លោក​ ឬយ៉ាង​ណា​នោះ លោក​ ណា ម៉ារ៉ាឌី បានឆ្លើយថា “​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​ ព្រោះយើង​មិន​បានអនុញ្ញាត​ឲ្យ​ សន្តិសុខ​ធ្វើ​ ការ ដូច្នេះ​ឡើយ​។ អ្នក​ចាត់ការ ​របស់ខ្ញុំ​មិន​ទាំង​ដឹង​ថា​ ហេតុអ្វី​បាន​ជា​សន្តិ​សុខ​ទាំង​នោះ ធ្វើ​ដូច្នោះ​ផង​”។ លោក​ ណា ម៉ារ៉ាឌី គ្រប​់​គ្រង​ការ​វិនិយោគ​ មួយ​ចំនួន​ របស់​ក្រុម​ហ៊ុន TTY ដោយ​រួម​មាន​សម្ប ទាន​ដី​ចម្ការ​កៅ​ស៊ូ​ទំហំ៩.៨០០​ហិកតា​នៅ​ស្រុក​ស្នួល​ ក្នុង​ខេត្ត​ក្រចេះ ជាដើម​ ដែល​​មាន​រឿ​ង​ចម្រូង​ចម្រាស​ជាមួយ​អ្នក​ភូមិ​ក្រីក្រ​ចំនួន​ពីរ​បី​រយនាក់​ ដែល​អះអាង​ថា ក្រុម​ហ៊ុន​ TTY កំពុង​តែចាប់​យក​ដី​ចម្ការ​របស់​ពួក​គាត់​។ កន្លង​មក ​លោក ណា ម៉ារ៉ាឌី បាន​បង្ហាញ​ពី​ខ្លួន​ឯង​ថា លោក​ជា​ទី​ប្រឹក្សា​របស់​លោក​ ហ៊ុន សែន។ ក្រុម​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​​ បាន​ស្វាគម​ន៍​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ចាប់​ខ្លួន​នេះ​។ លោក​ អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​របស់​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​មានប្រសាសន៍ថា “​វា​ជាការល្អ​ ដែល​មាន​កា​រ​ចាប់​ខ្លួន​ជន​សង្ស័យ​ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគម​ន៍​ចំពោះករណី​នេះ"។ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក អំ សំអាត បាន​ថ្លែង​ថា ក្រៅ​ពី​មនុស្ស​បី​នាក់​ ដែ​ល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ លោក​ជឿ​ជាក់​ថា “​នៅ​មាន​មនុស្ស​​ជា​ច្រើន​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នោះ”។ លោក​ អ៊ូច​ ឡេង​ បុគ្គលិក​ផ្នែក​កម្ម​វិធី​ដីធ្លី​...