Friday, December 13, 2019
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

ក្នុង​របាយការណ៍​ចុងក្រោយប្រេសិត​អង្គការ​សហប្រជាជាតិ​មើល​ឃើញ​ការ​រីកចម្រើន​ខាង​សិទ្ធិ​មនុស្ស​

លោក សុរិយា​ ស៊ូបេឌី​ (Surya Subedi) ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជា​ជាតិ​​​​បាន​មាន​ប្រសាសន៍​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​លោក​ស្តី​អំពី​ប្រទេស​កម្ពុជា​ថា ​ទោះបី​ជា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ហិង្សា​ជា​ហូរហែ ដែល​ក្នុង​នោះ​​កង​កម្លាំង​រដ្ឋាភិបាល​បាន​បាញ់​ស្លាប់​មនុស្ស​៧​នាក់ ក្នុង​ពេល​កន្លង​មក​ក៏ដោយ ក៏​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ទិសដៅ​វិជ្ជមាន​ដែរ​។ របាយការណ៍​ផ្ញើជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នេះ ជា​របាយការណ៍​លើក​ទី​៦​របស់​លោក ចាប់តាំង​ពី​កាន់​តំណែង​នេះ​កាលពី​ឆ្នាំ​២០០៩ ហើយ​ក៏​ជា​របាយ​ការណ៍​ចុង​ក្រោយ​របស់​លោក​ដែរ។ Wan Hea-Lee តំណាង​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា "អាណត្តិ​របស់​អ្នក​ធ្វើ​របាយការណ៍​ពិសេស​រូប​នេះ​បន្ត​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៥ ប៉ុន្តែ​ជា​លក្ខណ​ផ្ទាល់​ខ្លួន​ លោក​នឹង​បញ្ចប់​រយៈ​ពេល​៦​ឆ្នាំ​របស់​លោក​នៅ​ខែ​មីនា ដូច្នេះ ការ​ធ្វើ​ទស្សន​កិច្ច​បន្ទាប់​នេះ​នឹង​ជា​ទស្សន​កិច្ច​ចុងក្រោយ​របស់​លោក"។ ក្នុង​របាយការណ៍​នេះ លោក ស៊ូបេឌី មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​ក្នុង​ឆ្នាំ​កន្លង​មក...

ជន​​​ភៀសខ្លួន​​​ប្រឈម​​​នឹង​​​ការ​​​លំបាក​​ ប្រសិនបើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួ​​​យ​​​អូស្ត្រាលី​​​ធ្វើ​​​បន្ត

នៅ​​​កាច់​​​ជ្រុង​​​ផ្លូវ​​​អ៊ូអរ​​​មួយ​​​កន្លែង​​​ក្រោយ​​​ផ្សារ​​​អូរ​ប្ញស្សី​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​ បុរស​​​ម្នាក់​​​​​​​​​​​​​​​ធ្វើ​​​នំ​​​រ៉ូទី​​​យ៉ាង​​​ផ្ចិត​​​ផ្ចង់​​​មួយ​​​ហើយ​​​មួយ​​​ទៀត​​​នៅ​​​រទេះ​​​លក់​​​នំ​​​ថ្មី​​​ចែស​​​របស់​​​គាត់​​​កាល​​​ពី​​ថ្ងៃ​​​សុក្រ ខណៈ​​​ដែល​បងប្អូន​​​​ជី​​​ដូន​​​មួយ​​​របស់​​​គាត់​​​​​​វេច​​​ខ្ចប់​​​នំ​​​ឲ្យ​​​ម៉ូយ។ ប៉ុន្តែ ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​គាត់​​​មក​​​ដល់​​​កាច់​​​ជ្រុង​​​ផ្លូវ​​​នេះ​​​ ទី​​​ដែល​​​នំ​​​រ៉ូទី​​​​​​​​របស់​​​គាត់​​​​​​​​ត្រូវ​​​បាន​​​ដាក់​​​ទឹក​​​ដោះ​​​គោ​​​ខាប់​​​​​​បន្តិច​​​ និង​​​ម្សៅ​​​សូកូឡា​​​ផង​​​នោះ​​​​​​ គឺ​​​ជា​​​ការ​​​ធ្វើ​​​ដំណើរ​​​ដ៏​​​យូរ​​​និង​​​លំបាក​​​ ហើយ​​​ប្រើ​​​ពេល​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​​ទៀត​ផង។ បុរស​​​រូប​​​នេះ​​​និង​​​ជី​​​ដូន​​​មួយ​​​របស់​​​គាត់​​​ ដែល​​​សុទ្ធ​​​តែ​​​​​​ជា​​​ជន​​​មូស្លីម​​​រ៉ូហ៊ីង​​​យ៉ា​​​មក​​​ពី​​​ប្រទេស​​​ភូមា បាន​​​មក​​​ដល់​​​កម្ពុជា​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ បន្ទាប់​​​ពី​​​ចំណាយ​​​ពេល​​​មួយ​​​ឆ្នាំ​​​ដ៏​​​លំបាក​​​នៅ​​​ប្រទេស​​​ថៃ​​​។ បើ​​​ទោះ​​​ជា​​​អ្នក​​​ទាំង​​​ពីរ​​​ទទួល​​​បាន​​​ឋានៈ​​​​​​ជន​​​ភៀសខ្លួន​​​​​​នៅ​​​ទី​​​នេះ​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​ហើយ​​​ក្តី ក៏​​​ជីវិត​​​​នៅ​​​តែ​​​ជួប​​​ការ​​​លំបាក​​​​​​ក្នុង​​​ប្រទេស​​​មួយ​​​ដែល​​​ដោះ​​​ស្រាយ​​​​​​មិន​​​បាន​​​ល្អ​​​ជាមួយ​​​ពល​​​រដ្ឋ​​​បែប​​​នេះ​​​។ ជន​​​ភៀស​​​ខ្លួន រ៉ូហ៊ី​​​ងយ៉ា រូប​​​នេះ​​ ​ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយ​​​សារ​​​ស្ថាន​​​ការ​​​លំបាក​​​របស់​​​​ខ្លួន​​​នោះ ​​​បាន​​​និយាយ​​​ថា "តើ​​​ខ្ញុំ​​​សប្បាយ​​​ឬ? រាល់​​​ថ្ងៃ​​​​​​ខ្ញុំ​​​ប្រឈម​​​នឹង​​​​​​បញ្ហា​​​ជា​​​ច្រើន​​​​​​ជាមួយ​​​សហ​​​គមន៍​​​មូលដ្ឋាន​​​ ក៏​​​ដូច​​​ជា អាជ្ញាធរ​​​ដែរ​​​។ ខ្ញុំ​​​បង់​​​លុយ​​​ច្រើន​​​ណាស់​​​ ទាំង​​​បង់​​​ទៅ​​​ឲ្យ​​​អាជ្ញាធរ និង​​​កន្លែង​​​​​​នៅ​​​លើ​​​ផ្លូវ​​​នេះ​ទៀត​​"។ គាត់​​​បាន​​​និយាយ​​​អំពី​​​ការ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថា "មាន​​​ការ​​​លំបាក​​​ច្រើន​​​ណាស់​​​។ វា​​​មិន​​​ងាយ​​​ស្រួល​​​ទេ​​​"។ ការងារ​​​តូច​​​តាច​​​ ដូច​​​ជា ការ​​​ទៅ​​​ធនាគារ​​​ដក​​​លុយ​​​ ឬ​​​ទិញ​​​ស៊ីម​​​កាត​​​ទូរស័ព្ទ​​​ជា​​​ដើម​​​ អាច​​​ជា​​​កិច្ច​​​ការ​​​ដ៏​​​លំបាក​​​សម្រាប់​​​គាត់​​​ ពី​​ព្រោះ​​​​​​ឯកសារ​​​តែ​​​មួយ​​​គត់​​​​​​ដែល​​​គាត់​​​មាន​​​គឺ​​​លិខិត​​​បញ្ជាក់​​​ជន​​​ភៀស​​​ខ្លួន​​​។ បើ​​​មាន​​​ជម្រើស​​​ គាត់​​​នឹង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ភ្លាម​​​ៗ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន។ ឱកាស​​​​​​ធានា​​ទៅ​​​រស់​​​នៅ​​​គឺ​​​​​ប្រទេស​​​កាណាដា​​​ ប៉ុន្តែ គាត់​​​មិន​​​ទាន់​​​បាន​​​ឮ​​​ដំណឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រឡប់​​​មក​​​វិញ​​​ទេ​​​។ ភ័ព្វវាសនា​​​ស្រដៀង​​​គ្នា​​​​​​ទំនង​​​ជា​​​កំពុង​​​រង់​​​ចាំ​​​អ្នក​​​ទាំង​​​ឡាយ​​​ដែល​​​អាច​​​មក​​​ដល់​​​ទី​​​នេះ​​​ ប្រសិន​​​បើ​​​កិច្ច​​​ព្រមព្រៀង​​​ដែល​​​ជិត​​​កើត​​​មាន​​​ឡើង​​​រវាង​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ និង​​​រដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវ​​​ចុះ​​​ហត្ថលេខា​​​ ពេល​នោះ​ហើយ​​​ជន​​​ភៀស​​​ខ្លួន​​​សព្វ​​​ថ្ងៃ​​​ដែល​ត្រូវ​​​គេ​​​ឃុំ​​​ខ្លួន​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ នៅ​​​មហា​​​សមុទ្រ​​ប៉ាស៊ីហ្វិ​​​ក​​​ខាង​​​ត្បូង​​​ ត្រូវ​មក​​​តាំង​​​លំនៅ​​​ជា​​​ថ្មី​​​នៅ​​​​​​ប្រទេស​​​កម្ពុជា។ ដេនីស ខូកឡាន នាយក​​​អង្គការ​​​ Jesuit Refugee Service (JRS) បាន​​​​​​បើក​​​​​​កិច្ច​​​ប្រជុំ​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​លើក​​​​ឡើង​នូវ​​កង្វល់​​​អំពី​​​កិច្ច​​​ព្រមព្រៀង​​​ជិត​​​កើត​​​មាន​​​ឡើង​​​នេះ​​​។ ដោយ​​​គ្មាន​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ណា​​​មាន​​​ភារកិច្ច​​​យក​​​អាសា​​​ជន​​​ភៀស​​​ខ្លួន និង​​​ធន​​​ធាន​​​តិច​​​តួច​​​ដែល​​​មាន​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​នឹង​​​មក​​​ដល់​នោះ​​ វា​​​ច្បាស់​​​ណាស់​​​​​​ដែល​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន និង​​​ជន​​​ភៀសខ្លួន​​​នៅ​​​ទី​​​នេះ​​​ពឹង​​​ផ្អែក​​​លើ​​​អង្គការ​​​ JRS យ៉ាង​​​ណា​​​នោះ​ ​​ដើម្បី​​​​​​បាន​​​តាំង​​​លំនៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។ ​​​បន្ថែម​​​ទៅ​​​នឹង​​​លិខិត​​​ស្នាម​​​ JRS ជួយ​​​ជន​​​ភៀស​​​ខ្លួន​​​ថ្មី ​​​​​​ដូច​​​ជា​ការ​​​ស្វែង​​​រក​​​កន្លែង​​​ស្នាក់​​​នៅ​​​ ណែនាំ​​​ទី​​​ផ្សារ​​​ មេរៀន​​​ភាសា​​​ខ្មែរ​​​ និង​​​ផ្ដល់​​​កម្ចី ក្រោយ​​​មក​​​ទៀត​​​​​​ជួយ​​​ជន​​​ភៀស​​​ខ្លួន​​​រ៉ូហ៊ីង​​​យ៉ា បើក​​​កន្លែង​​​លក់​​​នំ​​​រ៉ូទី​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ បង​​​ស្រី ខូក​​​ឡាន បាន​​​និយាយ​​​អំពី​​​សមត្ថភាព​​​របស់​​​អង្គការ​​​នេះ​​​ក្នុង​​​ការ​​​ជួយ​​​ដល់​​​កិច្ច​​​ព្រមព្រៀង​​​​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​ថា "យើង​​​តែង​​​តែ​​​គាំទ្រ​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​ ប៉ុន្តែ មិន​​​ដែល​​​និយាយ​​​ថា យើង​​​មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ជួយ​​​ជន​​​ភៀសខ្លួន​​​ទេ"។ លុយ​​​ជា​​​ច្រើន​​​​​​នឹង​​​ប្រគល់​​​​​​ពី​​​រដ្ឋាភិបាល​​​មួយ​​​ទៅ​​​រដ្ឋាភិបាល​​​មួយ​​​។ គេ​​​គិត​​​ថា លុយ​​​នេះ​​​នឹង​​​ប្រើ​​​សម្រាប់​​​ការ​​​ចំណាយ​​​ផ្ទាល់​​​លើ​​​ការ​​​នាំ​​​យក​​​​​​មនុស្ស​​​​​​មក​​​ទី​​​នេះ​​​...​​​និង​​​គម្រោង​​​អភិវឌ្ឍន៍​​​នៅ​​​តាម​​​សហគមន៍​​​ ដែល​​​ជន​​​ភៀស​​​ខ្លួន​​​តាំង​​​លំនៅ​​​​​​​​​​​​។ លោក​​​ស្រី​​​​​​បាន​​​បន្ថែម​​​ថា "យើង​​​មិន​​​ដឹង​​​ ថា​​​តើ​​​កិច្ច​​​ព្រមព្រៀង​​​ត្រូវ​​​គេ​​​ចុះ​​​ហត្ថលេខា​​​ហើយ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ វា​​​ជា​​​ការ​​​សម្ងាត់​​​ណាស់។ យើង​​​មិន​​​ដឹង​​​ថា ពេល​​​ណា​​​ ឬ​​​ជន​​​ភៀស​​​ខ្លួន​​​ប៉ុន្មាន​​​នាក់​​​នឹង​​​មក​ដល់​​​ទេ​​​។ យើង​​​មិន​​​ដឹង​​​ថា គេ​​​ឲ្យ​​​លុយ​​​ចំនួន​​​ប៉ុន្មាន​​​ទេ​​​។មនុស្ស​​​មក​​​ពី​​​ប្រទេស​​​អូស្ត្រាលី ដែល​​​នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​រឿង​​​ទាំង​​​អស់​​​នេះ​​​ បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​ការ​​​នៅ​​​ស្ថាន​​​ទូត​​​កាល​​​ពី​​​ម្សិល​​​ម្ងៃ៉​​​។ ដូច្នេះ​​​ ហាក់​​​ដូច​​​ជា​​​អ្វី​​​មួយ​​​​​​ជិត​​​នឹង​​​កើត​​​ឡើង​​​ហើយ​​​"។ វិល​​​ទៅ​​​រក​​​កន្លែង​​​លក់​​​នំ​​​រ៉ូទី​​​វិញ​​​ ប្រផ្នូល​​​មិន​​​ល្អ​​​ទេ​​​សម្រាប់​​​អ្នក​​​ដែល​​​ត្រូវ​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ណូរូ មក​​​ប្រទេស​​​កម្ពុជា។ អ្នក​​​លក់​​​នំរ៉ូទី​​​េនះ​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​គិត​​​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​ប្រទេស​​​កម្ពុជា​​​មិន​​​ជួយ​​​អ្វី​​​ដល់​​​ជន​​​ភៀសខ្លួន​​​ ឬ​​​អ្នក​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឡើយ​​​។ កម្ពុជា​​​ជា​​​ប្រទេស​​​ក្រីក្រ​​​ណាស់​​​ វា​​​ពិបាក​​​រកលុយ ហើយ​​​រស់​​​នៅ​​​គឺ​​​លំបាក​​​ណាស់​​​"។ “​​​ មិន​​​ល្អ​​​ទេ​​​។ តាម​​​គំនិត​​​របស់​​​ខ្ញុំ​​​ ប្រទេស​​​កម្ពុជា​​​​​​យក​​​ជន​​​ភៀសខ្លួន​​​មក​​​ពី​​​ប្រទេស​​​អូស្ត្រាលី ខ្ញុំ​​​គិត​​​ថា គេ​​​ចង់​​​បាន​​​លុយ​​​ច្រើន​​​ជាង​​​។ រដ្ឋាភិបាល​​​អូស្ត្រាលី​​​កំពុង​​​ចំណាយ​​​លុយ​​​ ហើយ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ចង់​​​យក​​​លុយ"៕មានិត​​​​​​​​​​​​    

អ្នក​ភូមិ​ខេត្ត​កំពង់​ឆ្នាំង​ហែក្បួន​មក​ដល់​រាជ​ធានី​ ទោះ​ជាមាន​ការ​រារាំងពី​នគរបាល

មួយ​ថ្ងៃ​បន្ទាប់​ពី​សមាជិក​បីនាក់​​ក្នុង​ចំណោម​សមាជិក​សហ​គមន​៍​របស់ខ្លួន​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​ជាមួយ​នគរបាល​មក អ្នក​ភូមិ​ប្រហែល​៥០នាក់​មក​ពី​ខេត្ត​កំពង់​​ឆ្នាំង​​បាន​បន្ត​ហែ​ក្បួន​ដោយ​សន្តិ​វិធី​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលម​ិញ ប៉ុន្តែ​​​ត្រូវ​បាន​រារាំង​​ដោយ​មន្ត្រី​នគរ​បាល​ខណ្ឌ​ឫស្ស​ី​កែវ​អស់​មួយ​សន្ទុះ​ធំ។ អ្នក​ភូមិ​​ដែល​ភាគ​ច្រើន​មក​ពី​ភូមិ​ឡ​ពាង​ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​​មាន​គម្រោង​​យក​ញត្តិ​ទៅដាក់​ជូន​ក្រសួង​យុត​្តិ​ធម៌ រដ្ឋ​សភា ​និង​ស្ថាន​ទូត​​នានា​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​​អ្នក​ភូមិ​ប្រាំនាក់​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ជុំវ​ិញ​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុម​ហ៊ុន​ខេឌី​ស៊ី ដែល​ពួក​គាត​់​លើក​ឡើង​ថា បាន​រំលោភ​យក​ដី​របស់ពួក​គាត​់​រយៈ​ពេល​ជាង​មួយ​ទស​វត្សរ៍មក​ហើយ។ បន្ទាប់​ពី​ចំណាយ​ពេល​មួយ​យប់ស្នាក់​នៅ​វត្ត​មួយ​ក្នុងខេត្ត​កណ្តាល ក្រុម​អ្នក​ភូមិ​បាន​ប​ន្ត​​ដំណើរ​​មក​កាន់​រាជ​ធានី ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញា​ធរ​ខណ្ឌ​ឫស្ស​ី​កែវ​​​នៅ​ម៉ោង​ប្រហែល​​​១០​ព្រឹក​ ហើយ​ត្រូវ​​បាន​​អញ្ជើញ​ឲ្យ​​ទៅ​ជួប​ជាមួយ​លោក ធុយ សុខន អភិបាល​ខណ្ឌ​នៅ​ក្នុង​​សាលា​រៀន​មួយក្បែរ​នោះ។ លោក ធុយ សុខុន​ ដែលពួកគេ​​បាន​ប្រាប់​ពួក​គា​ត់​ថា ការ​ហែក្បួន​របស់​ពួកគាត់​ត្រូវ​បាន​ហាម​​ឃាត​់។ លោក​បាន​ពន្យល់​ថា "ជា​ទូទៅ អ្នក​ភូមិ​មាន​សិទ្ធិពេញ​លេញដូច​​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ប៉ុន្តែ​យើង​មិន​អាច​អនុញ្ញាតឲ្យ​ពួក​គាត់​ហែក្បួន​ដោយ​មាន​​មនុស្ស​មួយ​ក្រុម​ធំ​បែ​បនេះ​ឡើយ។ ឥឡូវ​នេះ​ពួកគា​ត់​បាន​ចូលមកដល់​​រាជ​ធានី...

ជន​​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ត្រូវបានកោះ​ហៅ​មក​សាកសួរ​នៅ​សាលាក្តី​ខ្មែរក្រហម

យោង​តាម​អភិបាល​ស្រុក​ម្នាក់​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​បាន​ឲ្យ​ដឹង​ថា អ្នកស្រី អឹុម ចែម ជា​ជន​សង្ស័យម្នាក់ក្នុង​ចំណោមជ​ន​សង្ស័យ​បី​នាក់​ក្នុង​សំណុំរឿង​០០៤ ដែល​ជំទាស់ដោយ​រដ្ឋា​ភិបាល​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហមនោះ ត្រូវ​បាន​កោះ​ហៅ​ឲ្យបង្ហាញ​ខ្លួន​ដើម្បី​ធ្វើការ​សាក​សួរ​។ អ្នកស្រី អុឹម ចែម អាយុ​៦៨​ឆ្នាំ​​ ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​​សម្រប​សម្រួល​ការ​ធ្វើ​វិសុទ្ធិ កម្ម​​ក្នុង​តំបន់ភាគ​ពាយព្យ​ក្នុង​នាម​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ក្នុងទសវត្សរ៍​ឆ្នាំ​១៩៧០​។ ការ​ស៊ើប​អង្កេត​លើ​អ្នកស្រី និង​ជន​សង្ស័យ​ឈ្មោះ តា ទិត្យ និង​ តា អាន កំពុង​​ត្រូវ​បាន​បន្ត​ដោយ​លោក ម៉ាក ហាម៉ុន សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម។ លោក យឹម ផាន់ណា...

កម្មវិធី​​​បណ្តុះ​​​បណ្តាល​​​ផ្តោត​​​លើ​​​ការ​​​ព្យាបាល​​​ជំងឺ​​​ពិបាក​​​លេប​​​អាហារ​​​

ក្នុង​​​បន្ទប់​​​តូច​​​មួយ​​​នៅ​​​ផ្នែក​​​ប្រសាទ​​​សាស្ត្រ​​​នៃ​​​មន្ទីរ​​​ពេទ្យ​​​មិត្ត​​​ភាព​​​ខ្មែរ-សូវៀត​​​ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ វេជ្ជ​​​បណ្ឌិត​​​​​​៤​​​រូប​​​អប​​​អរ​​​ថ្ងៃ​​​ពិសេស​​​មួយ​​​ ដោយ​​​បាន​​​ក្លាយ​​​ជា​​​បុគ្គលិក​​​ដំបូង​​​របស់​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ ដែល​​​បាន​​​ទទួលវិញ្ញាបនបត្រ​​​​​​អំពី​​​របៀប​​​វាយ​​​តម្លៃ​​​ និង​​​ព្យាបាល​​​ជំងឺ​​​​​​ពិបាក​​​លេប​​​អាហារ​​​។ ការ​​​ប្រគល់​​​វិញ្ញាបនបត្រ​​​បាន​​​ធ្វើ​​​ឡើង បន្ទាប់​​​ពី​​​មាន​ការ​​​បណ្តុះ​​​បណ្តាល​​​ហ្មត់​​​ចត់​​​រយៈ​​ពេល​ពីរ​​​ខែ​​​ ​​​ដឹក​​​នាំដោយ​​​គ្រូ​​​ពេទ្យ​​​​​​អាមេរិក​​​ផ្នែក​​​បញ្ហា​​​និយាយ​​​ស្តី​​​​​​​​​​​​ ដែល​​​បាន​​​ឃើញ​​​សេចក្តី​​​ត្រូ​​​វការ​​​បន្ទាន់​​​ផ្តោត​​​លើ​​​ជំងឺ​​​នៃ​​​ការ​​​ពិ​បាក​និយាយ​​​ស្តី និង​​​ការ​​​លេប​​​អាហារ​​​នៅ​​​ប្រទេសកម្ពុជា​​​ បើ​​​ទោះ​​​ជា​​​គ្មាន​​​ទិន្ន​​​ន័យ​​​ច្បាស់​​​លាស់ក៏​ដោយ​​​​ ក៏​​​ភ័ស្តុ​​​តាង​​​បង្ហាញ​​​​​​ថា ​​​​​​មិន​​​សូ​​​វមាន​​​សេវា​​​ព្យាបាល​​​ និង​​​ជា​​​បញ្ហា​ដែល​​​វេជ្ជ​​​បណ្ឌិត​​​នៅ​​​ទី​​​នេះ​​​ជួប​​​ប្រទះ​​​ជារឿយៗ ជា​​​ពិសេសក្នុង​​​ចំណោម​​​អ្នក​​​ជំងឺ​​​ដែល​​​កើត​​​ជំងឺ​​​ដាច់​​​សរសៃឈាម​​​ក្នុង​​​ខួរ​​​ក្បាល​​​ ឬ​​​ការ​​​ប៉ះ​​​ទង្គិច​​​ក្បាល​​​ធ្ងន់​​​ធ្ងរ​​​។ វេជ្ជ​​​បណ្ឌិត​​​ ទាវ វាសនា បានមាន​​​ប្រសាសន៍​​​ថា "យើង​​​ដឹងថា អ្នក​​​ជំងឺ​​​ដាច់​​​សរសៃ​​​ឈាម​​​ក្នុង​​​ខួរ​​​ក្បាល​​​អាច​​​មាន​​​បញ្ហា​​​ច្រើន​​​​​​ពេល​លេប​​​អាហារ​​​"។ វេជ្ជ​បណ្ឌិត​រូប​នេះ​​​​បាន​​​បន្ថែម​​​ថា "វាអាច​​​បង្ក​​​ឲ្យ​​​មាន​​​ជំងឺ​​​រលាក​​​សួត​​​ ឬ​​​ក៏​​​អ្នក​ជំងឺ​អាច​​​ខ្សោ​​​ះ​​​ជាតិ​​​ទឹក​​​ ឬ​​​ឈ្លក់។ វាសំខាន់​​​ណាស់​​​ចំពោះ​​​ពួក​​​យើង​​​ ដែល​​​ត្រូវ​​​ដឹង​​​ពី​របៀប​​​ព្យាបាល​​​ជំងឺ​​​នេះ​​​"។ ជំនួយ​​​​​​បាន​​មក​​​ពី​​​លោក​​​ស្រី អេលីហ្សាបែ៊ត ឆាហ្វគូឡូហ្វ ជាវេជ្ជបណ្ឌិត​​​រោគ​​​សាស្ត្រ​​​ផ្នែក​​​ការ​​​និយាយ​​​ស្តី និង​​​ភាសា និង​​​ជា​​​ស្ថាបនិក​​​ Speech Therapy​​ Cambodia ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិ​​​បាល​​​ ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​កាល​​​ពីឆ្នាំ​​​មុន ដើម្បី​​​ដោះ​​​ស្រាយ​​​តម្រូវ​​​​​​ការ​​​ការព្យាបាល​​​ជំងឺ​​​នេះ​​​​​​នៅ​​​ប្រទេស​​​កម្ពុជា​​​​​​​​​​​​​​​​​​​​​។ ​​មុន​​​ពិធី​​​ប្រគល់​​​វិញ្ញាបនបត្រ​​​​ លោក​​​ស្រីបាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ទី​​​បំផុត​​​គឺយើង​​​ចង់​​​បង្កើត​​​កម្មវិធី​​​មួយ​​​សម្រាប់​​​គ្រូ​​​ពេទ្យ​​​ព្យាបាល​​​ការ​​​និយាយ​​​ស្តី​​​នៅ​​​កម្ពុជា​​​" លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​នេះ​​​ក៏​​​ចង់​​​បង្កើត​​​គ្លីនិក​​​ព្យាបាល​​​ការ​​​និយាយ​​​ស្តី​​​ និង​​​ភាសា​​​ផងដែរ​​​។ វេជ្ជបណ្ឌិត ព្រំុ ឈឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បណ្តុះ​​​បណ្តាល​​​មាន​សារៈ​សំខាន់​​​ណាស់​​​ ក្នុង​​​ការ​​​ជួយ​​​ដល់​​​រូប​​​លោកអាច​ធ្វើការ​មិន​​​ត្រឹម​​​តែ​​​ជាមួយ​អ្នក​​​ជំងឺប៉ុណ្តោះ​ទេ​​​​ តែថែម​​​ទាំង​​​គ្រួសារ​​​របស់​​​ពួក​​​គេ​​​ផងដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​រៀន​​​សូត្រ​​​ច្រើន​​​ណាស់​​​។ ឥឡូវ​​​នេះ​​​យើង​​​អាច​​​កាត់​​​បន្ថយ​​​ជំងឺ​បែប​នេះ​ និង​​​ឱកាស​​​មរណភាព​​​"។ លោក​​​ និង​​​វេជ្ជបណ្ឌិត វាសនា ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​រួម​​​ជាមួយ​​​នឹង​​​វេជ្ជបណ្ឌិត​​​ផ្នែក​​​ប្រសាទ​​​សាស្ត្រ​​​ ឈួ ច័ន្ទណារ៉ា និង​​​គ្រូពេទ្យ​​​ព្យាបាល​​​ដោយ​​​លំហាត់​​​ប្រាណ​​​ ទុយ សំរេច ដើម្បី​​​ឲ្យ​​​​​​មក​​​ចូល​​​រួម​​​​​​​​​ក្នុង​​​វគ្គ​​​​បណ្តុ​ះ​​​បណ្តាល​​​នេះ​​​។ នៅ​​​ពេល​​​នេះ​​​ កម្មវិធី​​​បណ្តុះ​​​បណ្តាល​​​បែប​​​នេះ​​​​​​​​​មិន​​​ទាន់​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ឡើយ​​​ទេ ដោយ​​​សារ​តែ​​​​គ្មាន​​​កម្មវិធី​​​ព្យាបាល​​​ការ​​​និយា​​យ​​​ស្តី​​​នៅ​​​តាម​​​សាកល​​​វិទ្យាល័យ​​​៕មានិត​​​​​​​​​  

នួន​ ជា និង ខៀវ​ សំផន ​ត្រូវ​បានផ្តន្ទា​ទោស​ឲ្យជាប់គុក​អស់មួយជីវិត​

កាលពី​ថ្ងៃព្រហស្បត៍​អតីតមេដឹកនាំ​ខ្មែរក្រហម ​នួន​ ​ជា និង ខៀវ​​​ សំផន​ ជាអតីត​ប្រមុខរដ្ឋ​របបកម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបានតុលាការ​ខ្មែរក្រហម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​។ នួន ​ជា អាយុ៨៨ឆ្នាំ​ និង ខៀវ​ សំផន​ អាយុ៨៣ឆ្នាំ​ត្រូវតុលាការ​ដាក់ឲ្យទទួល​ខុសត្រូវ​ចំពោះឧក្រិដ្ឋ​កម្ម​ដែលធ្វើឲ្យប្រជាពលរដ្ឋ​រស់នៅ​ក្នុងការតក់ស្លុត​។ នួន  ជា  និង  ខៀវ  សំផន  ត្រូវបានរកឃើញថា មានទោសឧក្រិដ្ឋ  ចំពោះ​ការទទួល​ខុសត្រូវក្នុង​ការជម្លៀស​ប្រជាជន​ចេញ​ពីទីក្រុង​ភ្នំពេញ​កាល​ពីថ្ងៃទី​១៧​ខែមេសា ឆ្នាំ១៩៧៥​ ការបង្ខំ​ឲ្យប្រជាជន​ផ្លាស់​ទីលំ​នៅជាពីរ​ដំណាក់​កាល​ និង​ការ​សម្លាប់​ពួក​ទាហាន​  លន់ នុល...

អភ័យ​​​ឯកសិទ្ធិ​​​សម្រាប់​​​សមាជិក​​​ គ.ជ.ប.​​​ជា​​​ចំណុច​​​ជាប់​​​គាំង​​​​​​នៅ​​​ពេល​​​គណបក្ស​​​ទាំង​​​ពីរ​​​បញ្ចេញ​​​សេចក្តី​​​ព្រាង​​​

​​​លោក ជាម យៀប តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  កាល​​ពី​​​ថ្ងៃ​​​សុក្រ លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ផ្ញើ​​​​​​ជូន​​​លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ នូវ​​​សេចក្តី​​​ព្រាង​​​វិសោធនកម្ម​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ចំពោះ​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​​​​ និង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​បោះ​​ឆ្នោត​​​ ដែល​​​​​​មិន​​​មាន​​ការ​​​លើក​​​ឡើង​​​​​​អំពី​​​អភ័យ​​​ឯកសិទ្ធិ​​​សម្រាប់​​​សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.)​​​ថ្មី។ សេចក្តី​​​ព្រាង​​​ថ្មី​​​នេះ​​​ធ្វើ​​​ឡើង​​​ក្នុង​​​ថ្ងៃ​​​តែ​​​មួយ​​​ដែល​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​កោះ​​​ហៅ​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ចំនួន​​​ប្រាំបី​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដើម្បី​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​មួយ​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ឯ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា ដែល​​​អំឡុង​​​ពេល​​​នោះ​​​សន្តិសុខ​​​ខណ្ឌ​​​រាប់​​​សិប​​​នាក់​ ​​​បាន​​​រង​​​ការ​​​វាយ​​​ដំ និង​​​របួស​​​​​​​​​​​។ សេចក្តី​​​ព្រាង​​​របស់​​​គណបក្ស​​​ប្រជា​​​ជ​​​ន​​​កម្ពុជា​​​នេះ​​​ត្រូវ​​​បាន​​​បញ្ចេញ​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក សម រង្ស៊ី ​​​បាន​​​គេច​​​វេះ​​​​​​ពី​​​ក្រុម​​​​​​ការងារ​​​​​​ចម្រុះ​​​របស់​​​គណបក្ស​​​ទាំង​​​ពីរ​​​​​​​​​ ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​សេចក្តី​​​លម្អិត​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួ​​​យ​​​ធ្វើ​​​​​​ឡើង​​​កាល​​​ពី​​​សប្តាហ៍​​​មុន ដែល​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​លោក​​​បែរ​​​ជា​​​ផ្ញើ​​​​​​សេចក្ដី​​​ព្រាង​​​នៃ​​​ជំពូក​​​រដ្ឋធម្មនុញ្ញ​​​ថ្មី​​​មួយ​​​​​​ទៅ លោក​​​ ស ខេង។ លោក ជាម យៀប​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដី​​​ព្រាង​​របស់​​​គណបក្ស​​​ទាំង​​​ពីរ​​​ គឺ​​​ "​​​ដូច​​​គ្នា​​​​​​ប្រហែល​​​៨៥​​​ភាគ​​​រយ​​​"។ ទាំង​​​សេចក្ដី​​​ព្រាង​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​សេចក្ដី​​​ព្រាង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​បទប្បញ្ញត្តិ​​​ ដែល​​​ចែង​​​ថា ស្ថាប័ន​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​នឹង​​​មាន​​​ស្វ័យ​​​ភាព​​​ហិរញ្ញវត្ថុ ប៉ុន្តែ សំណើ​​​តែមួយ​​​គត់​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​លើក​​​ឡើង​​​ថា សមាជិក​​​ គ.ជ.ប.ដែល​​​មាន​​​សមាជិក​​​បួន​​​រូប​​​មក​​​ពី​​​គណបក្ស​​​នីមួយ​​​ៗ​​​ និង​​​ប្រធាន​​​ឯករាជ្យ​​​ទី​​​៩ គួរ​​​ទទួល​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​គេច​​​ផុត​​​ពី​​​ការ​​​ផ្តន្ទា​​​ទោស​​​។ លោក ជាម​​​ យៀប បាន​​​​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា "ក្រុម​​​ការ​​​ងារ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដឹង​​​នាំ​​​ដោយ​​​​​​ឯក​​​ឧត្ដម​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ ស ខេង ជាមួយ​​​​​​អ្នក​​ជំនាញ​​​ខាង​​​ច្បាប់​​​ប្រហែល​​​៣០​​​រូប​​​ បាន​​​សម្រេច​​​​​​​​​មិន​​​យល់​​​ព្រម​​​ផ្តល់​​​អភ័យ​​​ឯកសិទ្ធិ​​​ឲ្យ​​​សមាជិក​​​រដ្ឋ​​​សភា​​​ ​​​​​​​​​​​ ទេ​​​"។ លោក ជាម យៀប បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "អ្នក​​​ជំនាញ​​​ខាង​​​ច្បាប់​​​របស់​​​យើង​​​បាន​​​សិក្សា​​​លម្អិត​​​អំពី​​​ច្បាប់​​​ជា​​​ធរមាន​​​​​​ ច្បាប់​​​អន្តរ​​​ជាតិ​​​ និង​​​ច្បាប់​​​ខុំ​​​មិន​​​ឡ (ប្រព័ន្ធ​​​ច្បាប់​​​មាន​​​ប្រភព​​​ពី​​​ប្រទេស​​​អង់​​​គ្លេស) ទាំង​​​អស់​​​ ហើយ​​​យើង​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​តែ​​​អភ័យ​​​ឯកសិទ្ធិ​​​ពីរ​​​ប្រភេទ​​​ប៉ុណ្ណោះ​​​ ទី​​​១ អភ័យ​​​ឯកសិទ្ធិ​​​ផ្តល់​​​ឲ្យ​​​សម្រាប់​​​ស្ថាប័ន​​​នីតិប្បញ្ញត្តិ​​​ ដែល​​​មាន​​​ន័យ​​​ថា សភា​​​ ឬព្រឹទ្ធ​​​សភា​​​ ហើយ​​​ទី​​​២គឺ​​​អភ័យ​​​ឯកសិទ្ធិ​​​ការ​​​ទូត​​​ ដែល​​​ចេញ​​​ឲ្យ​​​សម្រាប់​​​តែ​​​ឯកអគ្គ​​​រាជ​​​ទូត​​​ប៉ុណ្ណោះ​​​។ ដូច្នេះ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​អាច​​​ទទួល​​​យក និង​​​យល់​​​ព្រម​​​តាម​​​សំណើ​​​សុំ​​​​​​​​ឲ្យ​​​ផ្ដល់​​​អភ័យ​​​ឯកសិទ្ធិ​​​ដល់​​​សមាជិក​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​ទេ​​​ ដោយ​​​ផ្អែក​​​លើ​​​គោល​​​ការណ៍​​​ច្បាប់​​​ជាតិ​​​ និង​​​អន្តរ​​​ជាតិ​​​"។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា  លោក​​​សង្ឃឹម​​​ថា លោក និង​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​៥៤​​រូប​​​ទៀត​​​អាច​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​ក្នុង​​​រដ្ឋ​​​សភា​​​​​​នៅ​​​សប្ដាហ៍​​​ក្រោយ​​​។ នៅ​​​ពេល​​​បញ្ចេញ​​​សេចក្ដី​​​ព្រាង​​​ទាំង​​​ពីរ​​​នេះ ក្រុម​​​ការ​​​ងារ​​​មួយ ដែល​​​ទទួល​​​បន្ទុក​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋ​​​ធម្មនុញ្ញ និង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​បាន​​​ធ្វើ​​​ការ​​​ចរចា​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​។ លោកស្រី ពុង ឈីវកេក ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ​​​ ត្រូវ​​​បាន​​​គណបក្ស​​​ទាំង​​​ពីរ​​​ជ្រើស​​​រើស​​​នៅ​​​សប្តាហ៍​​​នេះ​​​ឲ្យ​​​ធ្វើ​​​ជា​​​សមាជិក​​​ឯករាជ្យ​​​ទី​​​៩​​​នៃ​​​ស្ថាប័ន​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​។ លក្ខខណ្ឌ​​​មួ​​​យ​​​ក្នុង​​​​​​ចំណោម​​​លក្ខខណ្ឌ​​​ចំនួន​​​បី​​​ ដែល​​​លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​សារ​​​ៈសំខាន់​​​ចំពោះ​​​លោកស្រី​​​ទទួល​​​មុខ​​​តំណែង​​​នេះ​​​គឺ​​​ថា សមាជិក​​​គ.ជ.ប.​​​ត្រូវ​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​។ លោកស្រី ពុង ឈីវកេក មិន​​​បាន​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ។ លោក​​​ គល់ បញ្ញា ជា​​​សមាជិក​​​មួយ​​​រូប​​​​​​​​​​​​​​​​​​​​​នៃ​​​សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត (ERA) និង​​​ជា​​​នាយក​​​ប្រតិបត្តិ​​​នៃ​​​គណៈកម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ (ខុម​​​ហ្វ្រែល) បាន​​​មាន​​​ប្រសាសន៍​​​ថា អភ័យ​​​ឯកសិទ្ធិ​​​នឹង​​​ធានា​​​ថា មន្ត្រី​​​បោះ​​​ឆ្នោត​​​អាច​​​ធ្វើ​​​ការ​​​បាន​​​ដោយ​​​គ្មាន​​​អារម្មណ៍​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​ការ​​​បំភិត​​​បំភ័យ។ លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "ខ្ញុំ​​​គិត​​​ថា​​​ក្នុង​​​ប្រទេស​​​​​​មួយ​​​ចំនួន ដូច​​​ជា​​​ប្រទេស​​​ថៃ​​​ជា​​​ដើម​​​​​​ ពួក​​​គេ​​​ផ្តល់​​​សិទ្ធិ​​​អំណាច​​​ដល់​​​ប្រធាន គ.ជ.ប. ។ ពួក​​​គេ​​​មាន​​​អំណាច​​​ធានា​​​ឲ្យ​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​សម្រាប់​​​ពួក​​​គេ​​​។  មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា អ្នក​​​ដែល​​​មាន​​​អំណាច​​​​​​​​​អាច​​​ប្រើ​​​ប្រាស់​​​ស្ថាប័ន​​​ទាំ​ង​​​អស់​​​របស់​​​រដ្ឋ​​​ ដើម្បី​​​គំរាម​​​កំហែង​​​សមាជិក​​​របស់​​​ គ.ជ.ប. នៅ​​​ពេល​​​ពួក​​​គាត់​​​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​"។​​​ សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​បោះ​​​ឆ្នោត​​​បាន​​​ផ្តល់​​​អនុសាសន៍​​​ឲ្យ​​​ស្ថាប័ន​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​មាន​​​សមាជិក​​​ឯករាជ្យ​​​ទាំង​​​អស់​​​។ ពេល​​​នេះ​​​គេ​​​មិន​​​ទាន់​​​ដឹង​​​ថា តើ​​​អ្នក​​​ណា​​​ខ្លះ​​​ទៀត​​​មក​​​ពី​​​គណបក្ស​​​នីមួយ​​ៗ នឹង​​​​​​​​​​​​បំពេញ​​​មុខ​​​តំណែង​​​ចំនួន​​​ប្រាំ​​​បី​​​ផ្សេង​​​ទៀត​​​នៅ​​​ឡើយ​​​​​​ទេ ប៉ុន្តែ ការ​​​កោះ​​​ហៅ​​​របស់​​​តុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​មន្ទិល​​​​​​ជុំ​​​វិញ​​​បញ្ហា​​​អភ័យ​​​ឯកសិទ្ធិ​​​សម្រាប់​​​អ្នក​​​នយោបាយ​​​ ដែល​​​មិន​​​ទាន់​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​​​​ជា​​​ផ្លូវ​​​ការ​​​។ លោក យឹម សុវណ្ណ អ្ន​​​ក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មនុស្ស​​​ប្រាំ​​​បី​​​នាក់​​​ត្រូវ​​​បាន​​​កោះ​​​ហៅ រួម​​​ទាំង​​​លោក កឹម សុខា ផង។  ប្រាំពីរ​​​រូប​​​ដែល​​​ត្រូវ​​​បាន​​​ដាក់​​​ពន្ធ​​​នាគារ​​​ ហើយ​​​បន្ទាប់​​​មក​​​គឺ​​​លោក កឹម សុខា"។ កញ្ញា កឹម មនោវិទ្យា អគ្គ​​​នាយ​​​ក​​​រង​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​សាធារណៈ​​​នៃ​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​ បាន​​​ចាត់​​​ទុក​​​ការ​​​កោះ​​​ហៅ​​​ទាំង​​​នេះ​​​ថា ជា​​​ "ការ​​​គំរាម​​​កំហែង​​​​​​ផ្នែក​​​នយោបាយ​​​" ។ កញ្ញា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា "តុលាការ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​ឧបករណ៍​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ប៉ុណ្ណោះ​​​ ដែល​​​ខុស​​​តាំង​​​ពី​​​ដំបូង​​​ដោយ​​​សារ​​​ការ​​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ និង​​​សកម្ម​​​ជន​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ"។ លោក​​​ស្រី មូរ​​​ សុខហួរ ជា​​​តំណាង​​​រាស្ត្រ​​​​​​ជាប់​​​ឆ្នោត​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​​​​​​​ ដែល​​​បាន​​​ជាប់​​​ឃុំ​​​នៅ​​​មន្ទី​​​រ​​​អប់រំ​​​កែ​​​ប្រែ​​​ទី២​​​នៃ​​​ពន្ធនាគារ​​​ព្រៃ​​​ស អស់​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​ ក្រោយ​​​ពី​​​​​​លោក​​​ស្រី​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​​​​ថ្ងៃ​​​សុក្រ​​​ថា មេធាវី​​​របស់​​​លោក​​​ស្រី​​​​​​​​​ត្រូវ​​​គេ​​​បដិសេធ​​​​​​មិន​​​ឲ្យ​​​ទទួល​​​សំណុំ​​​រឿង​​​របស់​​​លោក​​​ស្រី​​​ឡើយ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ពេល​​​នេះ​​​ខ្ញុំ​​​ត្រូវ​​​តុលាការ​​​​​​កោះ​​​ហៅ​​​នៅ​​​ថ្ងៃ​​​ទី​​​១១​​​ ប៉ុន្តែ តើ​​​មេធាវី​​​របស់​​​ខ្ញុំ​​​អាច​​​ការពារ​​​ខ្ញុំ​​​ដោយ​​​គ្មាន​​​សំណុំ​​​រឿង​​​របស់​​​ខ្ញុំ​​​ម៉េច​​​នឹង​​​បាន​​​...?​​​ ខ្ញុំ​​​នឹង​​​ទៅ​​​តុលាការ​​​ ពីព្រោះ​​​ខ្ញុំ​​​គិត​​​ថា​​​ ពួក​​​គេ​​​កំពុង​​​ព្យាយាម​​​អនុវត្ត​​​នីតិវិធី​​​​​​ ប៉ុ​​​ន្តែ ពួក​​​គេ​​​បាន​​​ល្មើស​​​​​​នីតិវិធី​​​តាម​​​រយៈ​​​ការ​​​ឃំ​​​ុ​​​ខ្លួន​​​ខ្ញុំ ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ក្នុង​​​នាម​​​ខ្ញុំ​​​ជា​​​សមាជិក​​​សភា​​​។ ប៉ុន្តែ ខ្ញុំ​​​នឹង​​​កំដរ​​​លេង​​​ហ្គេម​​​នេះ​​​"៕សុខុម​​​​​​​​​​​​ ​​​​​​  

សម្ព័ន្ធ​កំណែទម្រង់​បោះ​ឆ្នោត​អំពាវ​នាវ​ឲ្យ​មាន​តម្លាភាព​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​ពិភាក្សា​​កំណែទម្រង់​

កាលពី​ម្សិលមិញ​​សមាជិក​នៃ​សម្ព័ន្ធ​កំណែទម្រង់​​បោះ​ឆ្នោត​ (ERA) បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​កង្វះ​តម្លាភាព​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការ​ងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ពិភាក្សា​គ្នា​ពី​សេចក្ដី​លម្អិត​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ឯកភាព​គ្នា​កាលពី​សប្ដាហ៍​មុន​ ដើម្បី​បញ្ចប់​ការ​ធ្វើ​​​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ​​​របស់​គណបក្ស​ប្រឆាំង​។ ពួកគេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​ផ្អាក​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​ខែ​តុលា​ផង​ដែរ​សម្រាប់​ឆ្នាំ​នេះ​​រហូត​ដល់​ដំណើរ​ការ​នេះ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​សិន​។ សម្ព័ន្ធ​កំណែទម្រង់​បោះ​ឆ្នោត​ដែល​​មាន​សមាជិក​ជា​អង្គការ​សិទ្ធិមនុស្ស អង្គការ​ច្បាប់ និង​​អង្គការ​តស៊ូមតិ​​ប្រជា​ធិបតេយ្យ​ និង​ដែល​ចូលរួម​ពាក់​ព័ន្ធ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​​ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​ដំណើរ​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុន​មក បាន​ចេញ​លិខិត​បើក​ចំហ​​មួយ​ច្បាប់​​ផ្ញើជូន​​គណបក្ស​ទាំង​ពីរ​កាល​ពី​ម្សិលមិញ ដោយ​ដាក់​ចេញ​នូវ​អនុសាសន៍​ស្ដីពី​​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី និង​ការ​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បា​ប់​បោះ​ឆ្នោត​។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ម្សិលមិញ​ថា "ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​មិន​គួរ​​មាន​ភាព​សម្ងាត់​ឡើយ​ លើ​កលែង​តែ​​នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​"។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា "អ្វី​ដែល​គណបក្ស​នយោបាយ​កំពុង​ពិភាក្សា​ ពលរដ្ឋ​ចង់​ដឹង​...

យុទ្ធនាការ​ធ្វើ​ឲ្យទីក្រុង​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​

​តាម​ការ​រំពឹង​ទុក​ថាសិស្ស​និស្សិត​ស្ត្រី​​បម្រើ​សេវា​ផ្លូវ​ភេទ​និង​នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​នឹង​ជួបជុំ​គ្នា​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក​ក្នុង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាំបាច់​​នៃ​ការ​ដាក់​អំពូល​ភ្លើង​​បំភ្លឺ​​ផ្លូវ​នានា​និង​ការ​រៀបចំ​ក្រុង​ដែល​ផ្តោត​លើ​យេនឌ័រដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សានិង​ការ​រំលោភ​បំពាន​ដែល​ស្ត្រី​រស់​នៅ​តាម​ទីក្រុង​កំពុង​ប្រឈម​។ អង្គការ​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះ​ថា ActionAid​ ដែល​ស្ថិត​ក្នុង​ចំណោម​អង្គការ​ចំនួន​១១​នៅពីក្រោយ​យុទ្ធនាការ​ " ទីក្រុង​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​" បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថាការ​​ដាក់​អំពូល​ភ្លើង​បំភ្លឺ​មិន​បាន​ល្អ​ផ្លូវ​​ថ្នល់​មាន​សភាព​ងងឹតនិង​កង្វះ​ការ​ធ្វើ​គោល​នយោបាយ​រួម​ជាមួយ​នឹង​ឥរិយាបថ​សង្គម​ចាក់​ឫស​យ៉ាង​ជ្រោះជា​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មានការ​ភ័យ​ខ្លាច​នៅ​ក្នុង​តំបន់​ក្រុង​។ យោងតាម​លោកស្រីខារ៉ូលីន ម៉ាកខូសលែន (Caroline McCausland) នាយក​អង្គការ​ ActionAid ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថាយុទ្ធនាការ​នៅ​ថ្ងៃ​សៅរ៍​នេះត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ " អារម្មណ៍​ភ័យ​ខ្លាច​ដែល​មាន​កម្រិត​ខ្ពស់​" ជាពិសេស​ក្នុង​ចំណោម​ស្ត្រី​អំឡុង​ពេល​យប់​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញនិង​តំបន់​ក្រុង​ផ្សេងៗ​ទៀត។ លោក​ស្រី​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​ថា " កម្រិត​នៃ​អំពើ​ហិង្សា​ពិត​ប្រាកដ​គឺ​ពិបាក​កំណត់​ណាស់​ដោយ​សារ​តែ​ជន​រងគ្រោះ​មិន​​​បាន​រាយការណ៍។ពួកគេ​ភ័យ​ខ្លាច​ចំពោះ​ការ​ទៅ​រក​នគរ​បាល​និង​ឥរិយាបថ​របស់​នគរ​បាល​ចំពោះ​ពួកគេ​​នៅ​ពេល​ពួកគេ​ទៅ​រាយ​ការណ៍ពី​បទ​ល្មើស​បែប​នេះ។ជាពិសេស​ក្រុម​ងាយ​រង​គ្រោះ​បំផុត​គឺ​ស្ត្រី​បម្រើ​សេវា​ផ្លូវ​ភេទកម្មករ​កាត់​ដេរ​ស្ត្រី​ផ្សព្វ​ផ្សាយ​ស្រាបៀរនិង​សិស្ស​និស្សិត​។ភាគ​ច្រើន​ពួកគេ​បាន​ជួបប្រទះ​ករណី​ស្ទាក់​ប្លន់និង​ការ​បំពាន​ដោយ​ពាក្យ​សម្ដី​។ពួកគេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​យប់​"។ លោកឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញបាន​មាន​ប្រសាសន៍​ថាសាលា​រាជ​ធានី​មាន​គម្រោង​​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​បន្ថែម​ទៀត​។លោក​ថ្លែង​ថា " ខ្ញុំគិត​ថាអំពូល​ភ្លើង​សាធារណៈ​សំខាន់ខ្លាំង​ណាស់ហើយ​ខ្ញុំទទួល​ស្គាល់​ថាមាន​ចំណុច​ខ្វះ​ចន្លោះ​ខ្លះ​នៅ​ក្នុង​ការ​ដាក់​អំពូល​ភ្លើង​សាធារណៈ​"។ ទោះ​ជាយ៉ាង​ណា​លោក​បាន​លើក​ឡើង​ថាលោក​គិត​ថាបញ្ហា​ទាំង​នេះ​ដែល​ស្ត្រី​កំពុង​ប្រឈម​នៅ​តាម​តំបន់​ក្រុង​មាន​មិន​ច្រើនទេ។លោក​បាន​បន្ត​ថា " ពាក់​ព័ន្ធ​នឹង​បញ្ហា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ឬគ្មាន​សុវត្ថិភាព​ ខ្ញុំ​គិត​ថាមាន​​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​ទូ​ទៅ​នៅ​ក្នុង​រាជធានី​"៕សុខុម​​  

គណបក្ស​សង្គ្រោះ​ជាតិ​​ចង់​បាន​សេចក្ដី​លម្អិតនៃកិច្ចព្រម​​​ព្រៀង ​មុន​​ទទួល​យក​អាសនៈ​សភា​

លោកសម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំងដែល​បាន​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន កាលពី​ថ្ងៃ​អង្គារដើម្បី​បញ្ចប់​​​ការ​​​ធ្វើ​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​មិនចូល​សភាបាន​មាន​​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថាតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​រូប​របស់​គណបក្ស​លោក​នឹង​ស្បថ​ចូល​កាន់មុខ​​​​តំណែង​នៅ​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​លុះ​ត្រា​តែ​មាន​​​ការ​​​សម្រេច​​​លើ​​​សេចក្ដី​លម្អិត​ស្ដីពី​ផែន​ការ​កែ​ប្រែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ជាមុន​សិន​។ លោកហ៊ុន សែន និ​ង​លោក សម រង្ស៊ីបាន​ចូល​​​​បង្គំ​​​គាល់​ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី កាលពី​ថ្ងៃ​អង្គារដើម្បី​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​មុខ​តំណែង​។លោក​ សម រង្ស៊ីបាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថាគណបក្ស​សង្គ្រោះ​ជាតិ​​មាន​គម្រោង​ទទួល​យក​​អាសនៈរបស់​ខ្លួន​នៅ​ថ្ងៃ​អង្គារប៉ុន្តែ​បានលើក​​​ឡើង​​​ថាគណបក្ស​ទាំង​ពីរ​ត្រូវ​ដោះ​ស្រាយបញ្ហា​​​​សេចក្ដី​លម្អិត​​ក្នុងកិច្ច​ព្រម​ព្រៀង​​​​​​នា​​​សប្ដាហ៍​នេះ​សិន​។ លោកសម រង្ស៊ី មាន​ប្រសាសន៍​ទៀត​ថា " ប្រសិន​បើ​អ្វីៗ​​ដំណើរការ​រលូន​ទៅ​មុខ​សភា​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ។ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៩យើង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​សមាជិក​ទី​​​៩ ​នៃ​គ.ជ.ប.​នាពេល​អនាគត​​​​​​​សិន​។ដោយ​សារយើង​ត្រូវព្រមព្រៀង​គ្នា​ប៉ុន្តែ​វា​ មិន​បាន​បញ្ជាក់​ថាពេល​ណា​មុន​ ឬ​​​ក្រោយ​​​ការ​កោះ​ប្រជុំ​ឡើង​វិញ ដូច្នេះខ្ញុំ​​​ក៏​​​​បាន​​ស្នើ​ឲ្យ​ធ្វើ​មុន​"។ លោកសម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ត​ថាលោក​បាន​​​ពិភាក្សា​​​ជាមួយ​លោកស ខេងរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​អំពី​សំណើនេះ​​​រួច​​​ហើយ​​​​កាលពី​រសៀល​ថ្ងៃ​សុក្រហើយ​គេ​ប្រាប់​លោក​ថាមេដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​យក​វា​ទៅ​ពិចារណា​។ ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​អង្គារ​​​នេះគឺ​​​​​​ត្រូវ​​​​ធ្វើ​ឲ្យ​ គ.ជ.ប. ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​​​ដែល​​​​មាន​សមា​ជិក​ប្រាំបួនរូប​​​ក្នុង​​​នោះ​​​បួន​រូប​ជ្រើស​តាំង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​និង​​​បួនរូប​ជ្រើស​តាំង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។ការជ្រើស​​​តាំង​សមាជិក​ទី​៩​ដែល​ជា​សមាជិក​ចុង​ក្រោយ​ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​។ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​មិន​អាចឈាន​​​ដល់​​​ការ​​​ព្រម​ព្រៀង​គ្នា​​​​ទេនោះ​គ.ជ.ប.​ នឹង​​រក្សា​ទុក​​​​ឲ្យ​​​នៅ​​​ដដែល។ លោកសម រង្ស៊ី​...