Lauren Crothers
រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកសរសើរឧស្សាហកម្មស្ករស ដែលកំពុងមានរឿងចម្រូងចម្រាស
កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរឧស្សាហកម្មស្ករសដែលកំពុងមានរឿងចម្រូងចម្រាសជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា និងការងារដែលឧស្សាហកម្មនេះបានបង្កើតឡើង ដោយលើកឡើងថា ក្រុមហ៊ុនដែលមានប្រតិបត្តិការនៅក្នុងវិស័យនេះ ចាំបាច់ត្រូវតែទទួលបានការការពារពីការរិះគន់យ៉ាងច្រើន។ អង្គការសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិបានធ្វើយុទ្ធនាការមួយក្នុងរយៈពេលប៉ុន្នានឆ្នាំថ្មីៗនេះ ដើម្បីឲ្យគេចាប់អារម្មណ៍លើការរំលោភបំពានដែលកើតមាននៅក្នុងឧស្សាហកម្មស្ករសនេះ ជាពិសេសចម្ការអំពៅរបស់ក្រុមហ៊ុនស្ករសភ្នំពេញដែលគ្រប់គ្រងដោយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។ ការទន្ទ្រានយកដីធ្លី ពលកម្មកុមារ ការបំផ្លាញធនធានធម្មជាតិនិងការធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់កសិករ ក៏ស្ថិតក្នុងចំណោមបញ្ហាដែលគេបានប្ដឹងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ និងក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មនេះ។ ស្ករសដែលផលិតបានពីចម្ការអំពៅរបស់លោក លី...
គេបញ្ជូនអ្នកនេសាទជនជាតិចាមមួយក្រុមទៅជួយស្រង់សាកសពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ
បន្ទាប់ពីឧទ្ធម្ភាគចក្រប្រភេទ Z-9 ផលិតនៅប្រទេសចិនបានធ្លាក់ចូលទៅក្នុងទឹកក្នុងរណ្ដៅជីកដីមួយកន្លែងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃច័ន្ទ ដែលមានមន្ត្រីយោធាប្រាំរូបជិះនៅលើនោះ គេបានបញ្ជូនក្រុមមួយឲ្យទៅជួយស្រង់សាកសពមនុស្សបួននាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ។ គេបានទូរស័ព្ទទៅមន្ត្រីសង្កាត់ជ្រោយចង្វា ដែលជាកន្លែងទីលំនៅរបស់អ្នកនេសាទជនជាតិចាមអាយុ៦៤ឆ្នាំម្នាក់ ឈ្មោះ សារី រ៉ូម៉ាល។ បើទោះណាជាលោកមិនដែលទទួលបានការបណ្ដុះបណ្ដាលផ្នែកជួយសង្គ្រោះក៏ដោយ ក៏លោក រ៉ូម៉ាល មានបទពិសោធច្រើនក្នុងការស្រង់សាកសពដែរ។ លោកបាននិយាយនៅផ្ទះរបស់លោកស្ថិតនៅមាត់ទន្លេសំដៅដល់ស្ពានមិត្តភាពជប៉ុននៅក្បែរនោះថា " ខ្ញុំមានបទពិសោធច្រើនដោយសារមនុស្សទាំងអស់ដែលបានលោតពីលើស្ពានជ្រោយចង្វានេះឯង។ លោកបានបន្ថែមថា " ចាប់តាំងពីរបប ប៉ុល ពត មកខ្ញុំបានស្រង់មនុស្សចំនួន១៦១នាក់ ហើយបន្ទាប់ពីពួកគេបានលោតទឹក ប៉ុន្តែខ្ញុំមិនចាំថា...
អ្នកធ្វើរបាយការណ៍អង្គការសហប្រជាជាតិម្នាក់ចូលរួមអំពាវនាវកុំឲ្យព្រះមហាក្សត្រឡាយព្រះហស្តលេខាលើច្បាប់ស្តីពីតុលាការ
អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីឯករាជភាពចៅក្រម និងមេធាវី កាលពីម្សិលមិញបានចូលរួមជាមួយតំណាងអង្គការសង្គមស៊ីវិលអំពាវដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី កុំឲ្យឡាយព្រះហស្តលេខាលើច្បាប់ចំនួនបីស្ដីពីប្រព័ន្ធតុលាការ ដែលពួកគេគិតថា នឹងធ្វើឲ្យមានការត្រួតត្រាកាន់តែខ្លាំងរបស់ស្ថាប័ននីតិប្រតិបត្តិទៅលើប្រព័ន្ធតុលាការ។ លោកស្រី Gabriela Knaul បានថ្លែងសុន្ទរកថានៅក្នុងទីក្រុងភ្នំពេញលើកឡើងអំពីការបារម្ភជុំវិញច្បាប់ទាំងនេះ ខណៈដែលតំណាងអង្គការសង្គមស៊ីវិលម្នាក់បានដាក់ញត្តិនៅព្រះបរមរាជវាំងអំពាវនាវឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ជំរុញឲ្យមានការកែប្រែច្បាប់ទាំងនេះ ដែលសំដៅបង្កើតប្រព័ន្ធតុលាការឯករាជ្យ។ លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានប្រគល់ញត្តិដែលចុះហត្ថលេខាដោយអង្គការមិនមែនរដ្ឋាភិបាលចំនួនប្រាំមួយទៅតំណាងខុទ្ទកាល័យព្រះបរមរាជវំាងនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក មុនពេលជិះរ៉ឺម៉កម៉ូតូកង់បីនៅក្នុងទីក្រុង យកញត្តិដូចគ្នានេះទៅដាក់នៅស្ថានទូតចំនួន១០ រួមទាំង ស្ថានទូតអាមេរិក...
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះអនុស្សរណៈជាមួយសាលាក្តីខ្មែរក្រហមអំពីការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធ
កាលពីម្សិលមិញ មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាក្ដីខ្មែរក្រហមជុំវិញការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។ ស្តូបដែលត្រូវចំណាយទឹកប្រាក់៧៧០.០០០ដុល្លារ មានកម្ពស់៥ម៉ែត្រ និងត្រូវបានផ្ដល់មូលនិធិមួយចំណែកធំដោយរដ្ឋាភិបាលអាល្លឺម៉ង់នោះ នឹងត្រូវសាងសង់នៅលើដីរាងចតុកោណនៅកាច់ជ្រុងភាគឦសាននៃសារមន្ទីរទួលស្លែង ដែលធ្លាប់មានស្តូបឈើនៅទីនោះពីមុន។នេះគឺជាគម្រោងសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធក្រៅប្រព័ន្ធតុលាការ មានន័យថា ស្តូបនេះសាងសង់ឡើងសម្រាប់ជនរងគ្រោះទាំងអស់ក្នុងរបបខ្មែរក្រហម មិនមែនសម្រាប់តែដើមបណ្ដឹងរដ្ឋប្បវេណីនៅសាលាក្ដីឡើយ។ ថ្លែងនៅពិធីមួយនៅឯសារមន្ទីរពន្ធនាគារនេះ លោក Joachim Baronvon Marshall ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានមានប្រសាសន៍ថា ការធ្វើដំណើរទៅកាន់ជំរំធ្វើទារុណកម្មនៅអាល្លឺម៉ង់បានធ្វើឲ្យលោកមានអារម្មណ៍មិនល្អដូចគ្នាទោះជាលោកបានមកទីនេះហើយក្តី"។ លោកបានមានប្រសាសន៍ថា " ស្តូបនេះគឺជាសំណងជានិមិត្តរូបសម្រាប់ជនរងគ្រោះ និងសាក្សីក្នុងរបបខ្មែរក្រហម"។ លោកបានបន្ថែមថា "ការសរសេរឈ្មោះជនរងគ្រោះនៅក្នុងក្រាំងមាសគ្មាននរណាចាំទេ ប៉ុន្តែប្រសិនបើយើងដាក់ឈ្មោះទាំងនេះជារូបថតនៅក្នុងសារមន្ទីរ វាធ្វើឲ្យយើងនឹកឃើញថា របបប្រល័យពូជសាសន៍មិនមែនជាអព្ភូតហេតុអរូបីឡើយ...
លោក ស៊ូបេឌី អំពាវនាវឲ្យក្រុមហ៊ុន ខេឌីស៊ី ផ្អាកការអភិវឌ្ឍ
កាលពីម្សិលមិញ លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឲ្យក្រុមហ៊ុន KDCInternational ដែលគ្រប់គ្រងដោយលោកស្រី ជា ខេង ជាភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ផ្អាកការអភិវឌ្ឍរបស់ខ្លួនលើដីមានជម្លោះ រហូតដល់មានដំណោះស្រាយជាមួយក្រុមអ្នកភូមិ ដែលអះអាងសិទ្ធិកាន់កាប់ដីនោះ។ ការថ្លែងរបស់លោកបានធ្វើឡើង បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរយៈពេលប៉ុន្មានថ្ងៃនៅកន្លែងមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង ដែលមានទាំងការប៉ះទង្គិចគ្នារវាងកម្មករ អ្នកភូមិ និងនគរបាលផងដែរ។ ទោះជាដូចនេះក្តី ក្រុមហ៊ុន ខេឌីស៊ី បានបន្តផែនការសង់របងលើដីនោះដដែល។ លោក ស៊ូបេឌី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា " ឥឡូវនេះមានរយៈពេលជាង១០ឆ្នាំហើយ សហគមន៍មូលដ្ឋានបាននិងកំពុងពាក់ព័ន្ធក្នុងជម្លោះជុំវិញដីទំនាស់ ហើយពាក្យបណ្តឹងដែលពួកគេបានស្វះស្វែងដាក់នៅតុលាការជំទាស់នឹងអាជ្ញាធរ ហើយនឹងក្រុមហ៊ុន KDCInternational ពីបទចោទការបំភិតបំភ័យ ការប្រើអំពើហិង្សា និងការបាត់បង់ដី នៅតែមិនទាន់ដោះស្រាយនៅឡើយ"។ លោកបានមានប្រសាសន៍ថា " ខ្ញុំអំពាវនាវឲ្យក្រុមហ៊ុន KDCInternational ផ្អាកការអភិវឌ្ឍលើដីមានជម្លោះជាបន្ទាន់ រហូតដល់ការទាមទារទាំងអស់ ដោយគ្រួសារនីមួយៗ ត្រូវបានវាយតម្លៃត្រឹមត្រូវដោយស្ថាប័នឯករាជ្យតាមវិធីត្រឹមត្រូវ និងតម្លាភាព"៕មានិត
អង្គការតម្លាភាពអន្តរជាតិដកខ្លួនចេញពីការសង្កេតការណ៍ក្នុងការប្រឡង
កាលពីម្សិលមិញ អង្គការតម្លាភាពអន្តរជាតិ (TI) នៅកម្ពុជាបានប្រកាសឲ្យដឹងថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី៤និងទី៥ ខែសីហាខាងមុខនេះទេ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រសួងអប់រំបានឲ្យដឹងថា គេនឹងមិនអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍បម្រុងនៅសាលប្រឡងទេ។ អង្គការតម្លាភាពអន្តរជាតិបានឲ្យដឹងថា គោលការណ៍ផ្ទៃក្នុងរបស់ខ្លួនតម្រូវឲ្យអង្គការនេះបញ្ជូនអ្នកសង្កេតការណ៍បម្រុង សម្រាប់ករណីដែលអ្នកបានចុះឈ្មោះហើយ មិនអាចធ្វើការនៅថ្ងៃប្រឡងនោះបាន។ យ៉ាងនេះក្តី ក្រុមមន្ត្រីក្រសួងអប់រំបាននិយាយថា ពួកគេចាំបាច់ត្រូវមានបញ្ជីឈ្មោះជាក់លាក់ ចំពោះអ្នកដែលនឹងធ្វើការសង្កេតការណ៍នៅថ្ងៃនោះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលការប្រឡងសញ្ញាបត្រទុតិយភូមិពោរពេញដោយអំពើពុករលួយ ហើយមានការអះអាងថា សិស្សបានបង់លុយឲ្យគ្រូ ឬអនុរក្សដល់ទៅប្រាំដុល្លារដើម្បីបានសន្លឹកចម្លើយវិញ្ញាសា។ ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យការប្រឡងនេះស្អាតស្អំ សម្រាប់ការចូលរៀននៅតាមសាកលវិទ្យាល័យរដ្ឋនោះ ក្រសួងអប់រំបានរៀបចំថវិកាបន្ថែម ដើម្បីបើកទូទាត់ឲ្យអនុរក្សនិងបានដកអ្នកសង្កេតការណ៍ពីខាងក្រៅ។ អង្គភាព ACU ថែមទាំងបានលើកឡើងនៅដើមឆ្នាំនេះថា ទាំងសិស្សនិងគ្រូបង្រៀន ដែលត្រូវគេរកឃើញថា ប្រព្រឹត្តមិនត្រឹមត្រូវ អាចប្រឈមនឹងការជាប់ពន្ធនាគារ។ ក្នុងសេចក្តីប្រកាសមួយ អង្គការតម្លាភាពអន្តរជាតិបានឲ្យដឹងថា គោលការណ៍របស់រដ្ឋាភិបាលក្នុងការដាក់អ្នកសង្កេតការណ៍ម្នាក់ក្នុងមួយបន្ទប់ នឹងរារាំងអង្គការមិនមែនរដ្ឋាភិបាលនេះមិនឲ្យអនុវត្តវិធីសាស្ត្រសង្កេតការណ៍ដែលផ្អែកលើគំរូវិទ្យាសាស្ត្ររបស់ខ្លួន ដែលនឹងដាក់អ្នកសង្កេតការណ៍នៅតាមសាលប្រឡងដែលជ្រើសរើសដោយចៃដន្យ។ សេចក្តីប្រកាសនោះបានឲ្យដឹងថា "អវត្តមាននៃអ្នកសង្កេតការណ៍ណាមួយនឹងប៉ះពាល់ជាខ្លាំងដល់លទ្ធផលនៃរបាយការណ៍ និងមិនមានលក្ខណៈសម្បត្តិត្រឹមត្រូវទេ ដូច្នេះហើយអង្គការតម្លាភាពអន្តរជាតិនៅកម្ពុជាចាំបាច់ត្រូវមានអ្នកសង្កេតការណ៍បម្រុង។ ទោះជាយ៉ាងនេះក្តី អង្គការនេះមិនត្រូវបានគេអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍បម្រុងឡើយ"។ លោក រស់ សាលីន ប្រធានខុទ្ទកាល័យក្រសួងអប់រំបានមានប្រសាសន៍ថា លោកនឹងមិនបារម្ភទេដែលក្រុមអ្នកសង្កេតការណ៍អង្គការតម្លាភាពអន្តរជាតិនឹងមិនចូលរួមក្នុងដំណើរការត្រួតពិនិត្យការប្រឡងនេះ ពីព្រោះសាធារណជនមានជំនឿលើអ្នកសង្កេតការណ៍ផ្សេងទៀតដូចជា ក្រុមមន្ត្រី ACU ជាដើម ដែលនឹងធ្វើការសង្កេតការណ៍ការប្រឡងនេះ។ លោកបានបន្ថែមថា " ចូលរួម ឬមិនចូលរួម នឹងមិនប៉ះពាល់ដល់ការប្រឡងនេះទេ ពីព្រោះនៅពេលនេះ ខ្លាចញញើតនឹងការចាប់ខ្លួនទៅហើយ"។ លោកបានមានប្រសាសន៍ថា "ពេលណា ក្រុមអ្នកសង្កេតការណ៍ចាប់បានគ្រូបង្រៀន ពេលនោះគេនឹងផ្តល់ព័ត៌មានឲ្យ ACU” ។ លោកបានបន្ថែមថា មិនមែនក្រសួងអប់រំទេ គឺ ACU ទៅវិញទេដែលជាអ្នកទទួលភារៈក្នុងការមើលខុសត្រូវការប្រឡងនេះ៕មានិត(រាយការណ៍បន្ថែមដោយ ផាន់ អាណា)
មានការព្រួយបារម្ភអំពីកុមារ ពេលជនចំណាកស្រុកត្រឡប់ទៅប្រទេសថៃវិញ
បន្ទាប់ពីការចាកចេញដ៏គំហុកនៃពលករចំណាកស្រុកខ្មែរពីប្រទេសថៃកាលពីខែមុន អង្គការទស្សនៈពិភពលោក (World Vision) បានឲ្យដឹងថា ចំនួនកុមារដ៏ច្រើនបានវង្វេង និងបានបែកពីឪពុកម្ដាយរបស់ពួកគេនៅព្រំដែន។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញកាលពីម្សិលមិញ អង្គការនេះក៏បានឲ្យដឹងដែរថា ជាថ្មីម្ដងទៀត កុមារជាច្រើនបានត្រឡប់ចូលប្រទេសថៃដោយខុសច្បាប់ជាមួយគ្រួសាររបស់ខ្លួន ដោយធ្វើឲ្យពួកគេងាយរងគ្រោះ និងគ្មានឯកសារ។ លោក ចាសុន អុីវ៉ាន នាយកអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា "បុគ្គលិករបស់យើងដែលធ្វើការនៅបណ្ដោយព្រំដែន បានរាយការណ៍អំពីជនចំណាកស្រុកជាច្រើនក្រុមដែលធ្វើដំណើរត្រឡប់ចូលប្រទេសថៃវិញ ដោយមិនរង់ចាំការធ្វើឯកសារស្របច្បាប់ ព្រោះគិតថា ដំណើរការធ្វើឯកសារនឹងប្រើពេលយូរ"។ លោក អុីវ៉ាន បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍នោះថា "ក៏ប៉ុន្តែកង្វល់ជាចម្បងរបស់យើង...
អ្នកឃ្លាំមើលរោងចក្រនិយាយថា ការធ្វើកូដកម្មរបស់កម្មករមិនគោរពច្បាប់
ចំនួនកូដកម្មនៅក្នុងវិស័យកាត់ដេរបានកើនឡើងបីដងចាប់តាំងពីឆ្នាំ២០១១ ហើយក្នុងចំណោមកូដកម្មទាំង១០៨លើក ដែលបានកើតឡើងនៅតាមរោងចក្រដែលត្រូវបានឃ្លាំមើលដោយកម្មវិធីរោងចក្រល្អប្រសើររបស់អង្គការពលកម្មអន្តរជាតិក្នុងរយៈពេលមួយឆ្នាំមកនេះ សុទ្ធតែបំពានច្បាប់ការងារទាំងអស់។ ប៉ុន្តែ គណៈគ្រប់គ្រងរោងចក្រក៏ដើរតួនាទីសំខាន់នៅក្នុងការធ្វើឲ្យមានទំនាក់ទំនងមិនល្អនៅក្នុងឧស្សាហកម្មនេះដែរ នេះបើយោងតាមរបាយការណ៍សំយោគលើកទី៣១របស់កម្មវិធីរោងចក្រល្អប្រសើរស្តីពីកម្ពុជា ដែលបានចេញផ្សាយកាលពីម្សិលមិញ។ របាយការណ៍នេះបានរកឃើញថា ចន្លោះពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំនេះ គណៈគ្រប់គ្រងនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣៦២ និងរោងចក្រស្បែកជើងចំនួនប្រាំបួនដែលខ្លួនឃ្លាំមើល កែលម្អបានតិចតួចចំពោះការការពារសិទ្ធិកម្មករ។ លោកស្រី ជិល ថាក់ឃើ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកបច្ចេកទេសនៅកម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជាបានលើកឡើងនៅក្នុងរបាយការណ៍នេះថា " របាយការណ៍នេះបង្ហាញពីឆ្នាំល្អ និងឆ្នាំអាក្រក់សម្រាប់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា គឺឆ្នាំដែលមានកំណើនខ្ពស់ ឆ្នាំដែលត្រូវបានរារាំងដោយមហាកូដកម្មទាមទារដំឡើងប្រាក់ខែគោល និងឆ្នាំដែលមានការកែលម្អគួរឲ្យកត់សម្គាល់មួយចំនួនតូចចំពោះលក្ខខណ្ឌការងារ"។ កាលពីខែវិច្ឆិកា និងខែមករា មនុស្សប្រាំមួយនាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាដាច់ដោយឡែកពីគ្នារបស់កម្មកររោងចក្រកាត់ដេរដើម្បីទាមទារលក្ខខណ្ឌការងារល្អប្រសើរនិងទាមទារដំឡើងប្រាក់ឈ្នួល។ កាលពីឆ្នាំមុន ការរលំបាក់ពិដានមួយផ្នែកនៅរោងចក្រវីងស្តារ ក្នុងខេត្តកំពង់ស្ពឺក៏បណ្តាលឲ្យកម្មករស្លាប់ពីរនាក់ផងដែរ។ ទោះជាយ៉ាងណា លោកស្រី ថាក់ឃើ បានបន្ថែមថា មានការផ្លាស់ប្តូរមួយចំនួននៅក្នុងរោងចក្រក្រោយពីមានការចេញផ្សាយរបាយការណ៍តម្លាភាពលើកដំបូងរបស់កម្មវិធីរោងចក្រល្អប្រសើរកាលពីខែមីនា ចាប់តាំងពីឆ្នាំ២០០៥មក។ របាយការណ៍ ដែលបញ្ចេញឈ្មោះរោងចក្រដែលមិនគោរពច្បាប់ជាសាធារណៈនេះបានរកឃើញថា រោងចក្រចំនួន១០ក្នុងចំណោមរោងចក្រចំនួន៦១ដែលត្រូវបានឃ្លាំមើលមានការគោរពច្បាប់តិចតួចណាស់។ របាយការណ៍សំយោគនេះបង្ហាញពីការកើនឡើងចំនួនរោងចក្រដែលមានការធ្វើកូដកម្ម គឺមានចំនួន២៤ភាគរយ កើនឡើងពី១៩ភាគរយកាលពីឆ្នាំមុន។ មានការកែលម្អមិនច្រើនទេចំពោះម៉ោងធ្វើការថែមម៉ោង ខណៈដែលរោងចក្រជាង២០ភាគរយទៀតនៅតែបិទច្រកចេញគ្រាអាសន្ន។ កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជាបានលើកឡើងថា មានកង្វល់បីយ៉ាងសំខាន់ៗចំពោះការគោរពសិទ្ធិកម្មករ ការកើនឡើងករណីពលកម្មកុមារ ការកើនឡើងចំនួនរោងចក្រដែលរើសអើងចំពោះកម្មករដោយផ្តល់កិច្ចសន្យាការងាររយៈពេលខ្លី និងការកើនឡើងចំនួនកូដកម្មដែលមិនអនុវត្តតាមច្បាប់។ លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអបអរសាទរចំពោះការរកឃើញរបស់កម្មវិធីរោងចក្រល្អប្រសើរនៅកម្ពុជា អំពីកូដកម្មខុសច្បាប់។ លោកបានមានប្រសាសន៍ថា " យើងបានស្នើសុំឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធកូដកម្ម ជាពិសេសពាក់ព័ន្ធនឹងការតម្រូវឲ្យមានកូដកម្មស្របតាមច្បាប់"។ លោកបានមានប្រសាសន៍ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបង្ហាញពីកាយវិការល្អប្រសើរមួយចំនួនរួចហើយ ដូចជាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហជីពដើម្បីឲ្យភាគីទាំងពីរគោរពច្បាប់ការងារ និងដំណើរការត្រឹមត្រូវរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល៕ គឹមហឿន
កម្ពុជាច្រានចោលអនុសាសន៍ស្តីពីការអប់រំ និងសេរីភាពសារព័ត៌មាន
កាលពីម្សិលមិញ ប្រទេសកម្ពុជាបានច្រានចោលអនុសាសន៍ចំនួនបួនសម្រាប់កែលម្អស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួន ដែលរដ្ឋាភិបាលបានទទួលយកពីដំបូងកាលពីដើមឆ្នាំនេះអំឡុងពេលត្រួតពិនិត្យជាទៀងទាត់ជាសាកលលើកទី២នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ។ កម្ពុជាក៏ "បានកត់សម្គាល់" អនុសាសន៍ចំនួន៣៨ចំណុចផងដែរ ដែលមានន័យថា ខ្លួនមិនទាន់មានការប្តេជ្ញាចំពោះការអនុវត្តអនុសាសន៍ទាំងនេះទេ ដោយមានអនុសាសន៍មួយចំនួនទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ ព្រមទាំងការឃុំខ្លួនបណ្តោះអាសន្នហួសកាលកំណត់។ អនុសាសន៍ដែលត្រូវបានច្រានចោលទាំងបួននេះទាក់ទងទៅនឹងការការពារសេរីភាពសារព័ត៌មានដោយការមិនទទួលស្គាល់មាត្រាស្តីពីបទបរិហារកេរ្តិ៍នៅក្នុងក្រមព្រហ្មទណ្ឌ និងមាត្រាមួយនៅក្នុងច្បាប់សារព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនពិត ការធានាសិទ្ធិទទួលបានការអប់រំសម្រាប់កុមារទាំងអស់នៅកម្ពុជា ព្រមទាំងកុមារដែលមានដើមកំណើតជាវៀតណាម ការប្រយុទ្ធប្រឆាំងការរើសអើងចំពោះកុមារចេញពីក្រុមមនុស្សដែលងាយរងគ្រោះ និងមិនសំខាន់ ព្រមទាំងការដោះស្រាយអត្រាបោះបង់ការសិក្សាឲ្យបានច្រើនថែមទៀត។ កាលពីខែមករា គណៈប្រតិភូ៧៦រូបបានផ្តល់អនុសាសន៍២០៥ចំណុចដល់ប្រទេសកម្ពុជា ហើយក្នុងចំណោមអនុសាសន៍ទាំងនោះកម្ពុជាបានទទួលយកដំបូងចំនួន១៧១ចំណុច។ ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ណី សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ចំនួនអនុសាសន៍ទាំងនេះបានផ្លាស់ប្តូរហើយបន្ទាប់ពីមានការពិចារណាបន្ថែមទៀត។ លោក ណី សំអុល បានថ្លែងទៅកាន់ក្រុមប្រឹក្សានេះថា " បន្ទាប់ពីមានការរៀបចំកិច្ចប្រជុំជាច្រើនលើកជាមួយអ្នកជាប់ពាក់ព័ន្ធទាំងអស់ដើម្បីពិចារណាឲ្យបានហ្មត់ចត់លើអនុសាសន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទទួលយកអនុសាសន៍ចំនួន១៦៣ក្នុងចំណោមអនុសាសន៍ចំនួន២០៥ចំណុច គឺស្មើនឹង៧៩,៥ភាគរយ។ ទោះជា លោក សំអុល មិនបានបញ្ជាក់លម្អិតអំពីមូលហេតុមិនទទួលយកអនុសាសន៍ទាំងនេះក៏ដោយ ក៏ឯកសារមួយដែលការិយាល័យរបស់លោកផ្ញើជូនក្រុមប្រឹក្សានេះ និងដែលគេទទួលបានកាលពីយប់ថ្ងៃពុធ ពន្យល់ប្រាប់ពីមូលហេតុថា ការសម្រេចមិនទទួលយកអនុសាសន៍ទាំងនេះ ពីព្រោះ " អនុសាសន៍ទាំងនេះផ្ទុយពីរដ្ឋធម្មនុញ្ញនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា"។ លោក នីកូឡាស អាហ្គូស្ទីនី ប្រតិភូសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិប្រចាំអង្គការសហប្រជាជាតិបានសរសេរតាមអីុម៉េលថា នេះគឺជាលើកទី១ហើយដែលប្រទេសមួយមិនបានទទួលយកអនុសាសន៍ ដែលត្រូវបានលើកឡើងអំឡុងពេលត្រួតពិនិត្យប្រទេសនោះ។ លោក អាហ្គូស្ទីនី បានលើកឡើងថា " នៅពេលត្រួតពិនិត្យជាសាកលលើកដំបូងរបស់ខ្លួន ប្រទេសកម្ពុជាបានទទួលយកគ្រប់អនុសាសន៍ទាំងអស់ដែលត្រូវបានលើកឡើង ហើយការអនុវត្តអនុសាសន៍ស្ទើរតែមិនមាន។ ចំពោះការត្រួតពិនិត្យជាទៀងទាត់ជាសាកលលើកទី២នេះ វាហាក់ដូចជាមិនមានការផ្លាស់ប្តូរយុទ្ធសាស្ត្រទាល់តែសោះ។តាមពិត រដ្ឋាភិបាលកម្ពុជាបង្ហាញយ៉ាងច្បាស់ពីការមិនគោរពបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ"។ “ការទទួលយកអនុសាសន៍ទាំងនេះ គឺពាក់ព័ន្ធនឹងឆន្ទៈនយោបាយទាំងអស់។ នៅថ្ងៃនេះរដ្ឋាភិបាលកម្ពុជាបានផ្ញើសារមួយយ៉ាងច្បាស់ថា ខ្លួនមិនមានបំណងគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្លួនទេ"៕ គឹមហឿន
ការធ្វើទារុណកម្ម និងការវាយដំនៅតែកើតមាននៅតាមប៉ុស្តិ៍នគរបាល និងពន្ធនាគារ
យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងនៅក្នុងរបាយការណ៍ចេញកាលពីម្សិលមិញថា អ្នកជាប់ឃុំនិងអ្នកទោសនៅតែរងការឆក់ខ្សែភ្លើង ការវាយដំរហូតដល់សន្លប់ ព្រមទាំងការយកថង់ប្លាស្ទិកគ្របមុខខ្ទប់ដង្ហើម ដោយមានការចោទប្រកាន់ថ្មីៗចំនួន៤៩ករណីអំពីការធ្វើទារុណកម្ម ឬការរំលោភបំពានពីសំណាក់អាជ្ញាធរនៅឆ្នាំនេះ ហើយថារដ្ឋាភិបាលមិនបានធ្វើការប្រឹងប្រែងឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់និន្នាការនេះទេ។ របាយការណ៍នេះលើកឡើងថា "តែនៅក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០១៤មួយ អង្គការលីកាដូបានទទួលការចោទប្រកាន់៤៩ករណីអំពីការធ្វើទារុណកម្ម ឬការប្រព្រឹត្តមិនគប្បីអំឡុងពេលចាប់ខ្លួនឬនៅកន្លែងឃុំខ្លួនរបស់នគរបាល"។ របាយការណ៍នេះលើកឡើងទៀតថា "នៅឆ្នាំ២០១៤ អ្នកជាប់ឃុំត្រូវបានទះ ធាក់ឆ្អឹងជំនីរ និងដើមទ្រូង ព្រមទាំងត្រូវបានវាយចំក្បាលនិងដងខ្លួនជាមួយដំបងឈើនិងដំបងឆក់។មន្ត្រីនគរបាលបានជាន់ដៃអ្នកជាប់ឃុំ និងនៅក្នុងករណីមួយពួកគេបានយកថង់ប្លាស្ទិកគ្របក្បាលបុរសម្នាក់នៅពេលគាត់កំពុងដេកលើកម្រាលឥដ្ឋ យកជើងជាន់លើដងខ្លួនគាត់ ហើយបានធាក់គាត់ចំឆ្អឹងជំនីរជាច្រើនជើង"។ អង្គការនេះប្រមូលបានព័ត៌មានលម្អិតជាង៥០០ពីមនុស្សដែលធ្លាប់បានជួបប្រទះ ឬបានឃើញការធ្វើទារុណកម្មពីសំណាក់មន្ត្រីនៅប៉ុស្តិ៍នគរបាល និងនៅពន្ធនាគារទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០០៨មក ដោយមានប្រហែល៩០ភាគរយបានកើតឡើងនៅកន្លែងឃុំខ្លួនរបស់នគរបាល។ នៅក្នុងរបាយការណ៍របស់ខ្លួន ដែលចេញស្របពេលនឹងទិវាអន្តរជាតិប្រឆាំងការធ្វើទារុណកម្មនៅថ្ងៃនេះ អង្គការលីកាដូលើកឡើងថា ថ្វីបើប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាលុបបំបាត់ការធ្វើទារុណកម្មក៏ដោយ...