Friday, December 13, 2019
Home Authors Posts by Lauren Crothers

Lauren Crothers

318 POSTS 0 COMMENTS
Associate editor

ពាក្យ​​​បណ្ដឹង​​​ជាច្រើន​​​ជំរុញ​​​ឲ្យបេសកកម្ម​​​របស់​​​បេសកជន​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​មាន​​​សន្ទុះខ្លាំង​​​ឡើង

ក្នុង​​​បេសកកម្ម​​​លើក​​​ទី​​​៧​​​នេះ លោកសុរិយា ស៊ូបេឌី (Surya Subedi) បេសកជន​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិ​​​ប្រចាំ​​​នៅ​​​កម្ពុជា​​​ចង់​​​ឃើញផ្ទាល់​​​នូវស្ថាន​​​ភាពក្នុង​​​សហគមន៍មួយ​​​ចំនួនដែល​​​រង​​​គ្រោះ​​​ដោយ​​​ការធ្វើ​​​សម្បទាន​​​ដី​​សេដ្ឋកិច្ច​នៅទូទាំង​​​ប្រទេស​​​កម្ពុជា។  ក្នុង​​​កិច្ច​​​សម្ភាស​​​កាលពី​​​ម្សិលមិញលោក​​​ស៊ូបេឌី បាន​​​មាន​​​ប្រសាសន៍​​​អំពី ដំណើរ​​​របស់​​​លោក​​ទៅ​​​កាន់​​​សហគមន៍​​​ជន​​​ជាតិ​​​ដើម​​មួយ​​​ចំនួន​ ដែល​​បាន​​​រង​​​ផល​​​ប៉ះ​​​ពាល់នៅ​​​​​​​​​​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី ក៏ដូចជា​​​ដី​​​សម្បទានសម្រាប់​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​តាមទន្លេ​​​សេសាន​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង និង​​​​​​ចម្ការ​​​កៅ​​​ស៊ូ​​​ក្នុង​​​ខេត្ត​​​ក្រចេះបន្ទាប់​​​ពី​​​លោក​​​ ទទួល​​​បានពាក្យ​​​បណ្ដឹង​​​ជាច្រើន​​​ពី​​​អ្នក​​​ភូមិ និង​​​អ្នក​​​ភូមិ​​​ជនជាតិដើម និង​​​ជនជាតិភាគតិច​​​ទាំងអស់​​​ ដែល​​​ស្ថិតនៅក្នុង​​​កន្លែង​​​ខាងលើ។ កាលពី​​​ថ្ងៃ​​​ពុធ លោកក៏​​​បាន​​​ទៅ​​​កាន់​​​សហគមន៍​​​បុរី​​​កីឡា​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​ ដែល​​​នៅទី​​​នោះ​​​ក្រុមហ៊ុន​​​បាន​​​បណ្ដេញ​​​អ្នក​​​ភូមិចេញដោយ​​​បង្ខំ កាលពី​​​ថ្ងៃទី​​​៣ ខែ​​​មករានិង​​​បាន​​​ឲ្យ​​​គ្រឿងចក្រ​​​ឈូស​​​កម្ទេច​​​លំនៅដ្ឋាន​​​របស់​​​អ្នក​​​ភូមិ​​​ចំនួន១២០​​​គ្រួរសារ។ ​​​​​​លោក​​​បាន​​​ថ្លែង​​​អំពីពេលវេលា​​​ ដែល​​​លោក​​​បាន​​​មក​​​ដល់ប្រទេស​​​កម្ពុជា​​​មួយ​​​សប្ដាហ៍កន្លង​​​មកនេះ​​​ថា “ខ្ញុំចង់​​​ផ្ទៀង​​​ផ្ទាត់​​​​​​ព័ត៌មាន​​​ដែល​​​​​​ខ្ញុំបាន​​​ទទួល​​​ និង​​​អ្វីដែល​​​ខ្ញុំ​​​បាន​​​ឃើញ​​​ផ្ទាល់”។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា ប៉ុន្តែ​​​ការ​​​ធ្វើ​​​ដូច្នេះបាន​​​ធ្វើ​​​ឲ្យ​​​លោក​​ព្រួយបារម្ភអំពី​​​ស្ថាន​​​ភាព​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ ដែល​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​​​​សហគមន៍ទាំងនេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍បន្ដថា“ដី​​​សម្បទាន​​​មួយ​​​កន្លែង​​​នោះមាន​​​ផ្ទៃដី​​​ទំហំ ​​​២០.០០០ហិកតាដែល​​​ជាទី​​​សម្រាប់​​​សត្វ​​​ពាហនៈ​​​នោះត្រូវ​​​បាន​​​ប្រគល់ឲ្យទៅ​​​ក្រុមហ៊ុន​​​​​​មួយ​​​ឈូសឆាយ​​​សម្អាត​​​​​​ហើយ​​​ទិដ្ឋភាព​​​​​​នៃ​​​ការ​​​បាត់​​​​​បង់​​​អ្វីៗទាំង​​​អស់​​​នេះ ​​​ពុំមាន​​​ហេតុ​​​​​​​​​ ផល​​​ច្បាស់​​​លាស់នោះ​​​ទេនេះ​​​ហើយ​​​ដែល​​​ធ្វើ​​​​​​ឲ្យ​​​ខ្ញុំ​​​ព្រួយ​​​បារម្ភខ្លាំង​​​នោះ”។ ​​​លោក​​​បាន​​​បន្ថែម​​​​​​ថា ​​​​​​​​​​​​​​​លោក​​​បានចូលទៅដល់ដី​​​សម្បទានដែល​​​កាន់​​​កាប់​ដោយ​​​​​​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នោះ​​​ពិនិត្យ​​​មើល​​​ស្ថាន​​​​​​ភាពជាក់ស្តែង។ ហើយ​​​ក្នុង​​​ខណៈ​​​ពេល​​​លោក   ស៊ូបេឌី   បាន​​​​​​ថ្លែងថាលោក​​​គាំទ្រ​​​សេចក្ដី​​​ប្រកាស​​​​នា​​​ពេល​​​ថ្មី​​​ៗរបស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រីហ៊ុនសែន​​​ថានឹង​​​លុប​​​ចោល​​​ដី​​​សម្បទានទាំង​​​នោះ ​​​លោក​​​​​​នឹងបន្ដ​​​ពិនិត្យ​មើលស្ថានភាពនេះ​​​ទៀត​​​ ​​​ដើម្បី​ ធ្វើ​​​ឲ្យ​​​ប្រាកដថាសារាចរថ្មី​​​នេះត្រូវ​​​បាន​​​អនុវត្ត​​​ត្រឹម​​​ត្រូវ។ប្រជាពល​​​រដ្ឋ​​​មាន​​​ជំនឿ​​​យ៉ាង​​​ខ្លាំង​​​មកលើរូប​​​ខ្ញុំប៉ុន្តែ​​​ខ្ញុំ​​​ក​​៏​បាន​​​ពន្យល់​​​ពួកគាត់​​​យ៉ាង​​​លម្អិត​​​អំពីតួនាទី​​របស់​​​ខ្ញុំ។ខ្ញុំ​​​មិន​​​មែន​​​ទៅ​​​ទី​​​នោះដើម្បីដោះស្រាយ​​​បញ្ហា​​​របស់​​​​​​ពួកគាត់​នៅ​​​ពេល​​​​​​​​​នេះ​​​ទេប៉ុន្តែ​​​​​​នឹង​​​​​​លើក​​​ទឹក​​​ចិត្ត​​​រដ្ឋា​​​ភិ​​​បាលឲ្យ​​​​​​​​​លើកយក​​​​​​ទុក្ខកង្វល់​​​​​​របស់​​​ពួកគាត់​​​មក​​​ពិភាក្សា”។ យោងតាម​​​ព័ត៌មាន​​​ពី​​​មន្ត្រី​​​នៅ​​​ការិយាល័យ​​​ឧត្តមស្នង​​​ការ​​​សិទ្ធិ​​​មនុស្សក្នុង​​​ប្រទេស​​​កម្ពុជាបានឲ្យដឹងកាលពី​​​ម្សិលមិញថាលោក ​​​ស៊ូបេឌី បាន​​​រៀបគម្រោង​​​ជួបជាមួយនឹងមន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​រដ្ឋាភិបាល​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​កំពុង​​​រង់ចាំ​​​ពិភាក្សា​​​អំពី​​​អ្វី​​​ ដែល​​​លោក​​​បាន​​​ជួប​​​ប្រទះ​​​ក្នុង​​​ពេល​​​ចុះ​​​សួរ​​​សុខទុក្ខនោះ​​​ជាមួយ​​​នឹង​​​រដ្ឋាភិបាល។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា“ខ្ញុំ​​​មាន​​​​​​សហ​​​ប្រតិបត្តិកា​​​រល្អខ្ញុំ​​​អាច​​​ចុះ​​​ទៅ​​​ពិនិត្យមើល​​​សហគមន៍ដែល​​​ខ្ញុំចង់​​​ឃើញហើយ​​​​​​លទ្ធភាព​​​ដែល​​​ខ្ញុំ​​​មាន​​​ក្នុង​​​ពេល​​​បេសក​​​កម្ម​​​នេះ​​​ក៏​​​បាន​​​ល្អដែរ”។ លោក​​​ ផៃសុីផានអ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្ដី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រីបាន​​​លើក​​​ឡើង​​​អំពី​​​ដំណើរ​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​របស់​​​លោក ​​ ស៊ូបេឌីថា​​​ “តាម​​គោល​​​​​​​​​ការណ៍ ​​​លោកស៊ូបេឌីគឺជា​​​ដៃ​​​គូរបស់​រដ្ឋា​​ភិ​​​បាល​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ”។លោក សុីផាន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀតថា“យើង​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ត្រូវ​​​​​​ការ​​​ការ​​​កែទម្រង់។​​​អង្គការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​បាន​​​លើកឡើង​​​នូវ​​​បញ្ហា​​​មួយ​​​ចំនួន ​​​យើង​​​ក៏យល់​​​អ៊ីចឹង​​​ដែរហើយ​​​យើង​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​”។ លោកស៊ូបេឌីនឹង​​សង្ខេប​​​ព័ត៌មាននៃ​​​បេសកកម្ម​​​របស់​​​លោកហើយ​​​លោក​​​គ្រោង​​​ជួប​ពិភាក្សា​​​ជាមួយ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​រដ្ឋា​​​ភិបាល​​​នៅ​​​ក្នុងសន្និ​​​សីទកាសែត​​​ថ្ងៃ​​​នេះ៕ ...

គណបក្ស​ប្រជា​ជន​កម្ពុជា​រៀប​ចំបោះ​ពុម្ព​អាវ​យឺត​​ច្រើនជាង​គេសម្រាប់​ឃោស​នាបោះឆ្នោត​

បុគ្គលិកជាច្រើននាក់នៅរោង​ពុម្ព​​ដៃ​ឯក​ក្នុងរាជ​ធានី​ភ្នំពេញបាន​ធ្វើ​ការ​រហូតដល់​ពេល​យប់ជ្រៅ​ នៅ​យប់​ថ្ងៃ​អង្គារ​ ប៉ុន្ដែ​កាល​ពី​ម្សិល​មិញ ​ពួក​គេ​ខិត​ខំ​ព្យាយាមធ្វើ​ឲ្យ​ទាន់​ការ​បញ្ជា​បោះ​ពុម្ព​មួក​កាតិបចំនួន​៨០០.០០០​​មួក​ និង​អាវ​យឺត​ចំនួន​៤០០.០០០​អាវ​ ដែល​មានស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក បូបូ អ្នក​គ្រប់​គ្រង​ម្នាក់​មាន​ភាព​រហ័ស​រហួន​ ទោះ​បី​ជាលោកបាន​ក្រោក​ពី​ដំណេក​ចាប់តាំង​ពី​ម៉ោង​៤​ទៀប​ភ្លឺ​ក៏ដោយ​ ហើយ​លោកបាន​និយាយ​ថា ក្រុម​ការ​ងារ​របស់​លោក​ ដែល​បាន​ចូល​ធ្វើការ​រយៈ​ពេល​បី​ម៉ោង​ក្រោយ​ពី​បាន​សម្រាក​នោះ​ កំពុង​ខិត​ខំ​បោះ​ពុម្ព​មួក​កាតិប​ឲ្យ​បាន​ជាមធ្យម​៨.០០០​មួក​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​ទាន់​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។ នៅ​ពេល​មួក​ទាំង​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ និង​សម្ងួត​រួច​រាល់​ហើយ​នោះ គេ​នឹង​វេច​ខ្ចប់​វា​យ៉ាង​ណែន​ ហើយ​បញ្ជូន​ទៅ​ទូទាំង​ប្រទេស​ដើម្បីឲ្យ​ក្រុម​សកម្មជន​ និង​អ្នក​គាំទ្រ​ពាក់​អំ​ឡុង​ពេលធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣ខែមិថុនាដែល​កំពុង​តែ​ខិត​ចូលមក​ដល់​។ ការ​បោះ​ពុម្ព​មួក​ និង​អាវ​យឺត​ទាំង​នេះ​ គឺ​ជា​កម្លាំង​ចលករ​តូច​មួយ​ក្នុង​ចំណោម​កម្លាំង​ចលករ​ធំ​ ហើយ​វា​ទំនង​ជាយន្ដការឃោស​នា​ នឹង​ដំណើរ​ការ​ដោយ​រលូន​​។ ប្រសិន​បើ​ចំនួនមួក​ និង​អាវ​យឺត​ទាំង​នេះ​ផ្ដល់​ផល​ប្រយោជន៍នោះ គណប្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​មាន​ប្រៀប​ នៅ​ពេលអាវ​យឺត និង​មួក​កាតិប​ទាំង​​នេះ​ត្រូវ​បាន​គេ​ដាក់​ស្លាក​សញ្ញា​គណបក្ស​។ អ្នក​ស្រី​ វ៉ាត រតនា ធ្វើការនៅរោង​ពុម្ព​ពិសិដ្ឋ​ ដែល​នៅ​ជិត​គ្នា​នោះដែរ បាន​ឲ្យ​ដឹង​ថា មាន​បញ្ជា​ឲ្យ​បោះ​ពុម្ព​មួក​កាតិប​ និង​អាវ​យឺត​របស់គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០០.០០០​ដោយ​ធ្វើ​ឲ្យ​មុខរបរ​របស់​អ្នក​ស្រីមមាញឹក​យ៉ាង​ខ្លាំង​។   អ្នកស្រី​ រតនាបាន​និយាយថា “ ​ពេល​នេះ​យើង​រវល់​ខ្លាំង​ជាង​ពេល​បោះ​ឆ្នោត​មុនៗ”។ “កាល​ពី​ពេល​មុន​មួក​កាតិប​ និង​អាវយឺត​ទាំង​នេះ​ត្រូវផលិត​នៅ​ប្រទេស​វៀត​ណាម​ ប៉ុន្ដែ​ ឥឡូវ​នេះ​គណបក្ស​ប្រជាជន​កម្ពុ​ជា ​ផ្ដល់​ឱកាសឲ្យ​រោង​ពុម្ព​ក្នុង​ស្រុក​ ហើយ​បញ្ជា​បោះ​ពុម្ព​ផ្ទាល់​ពី​ទី​នេះ​។ វា​ធ្វើឲ្យមុខ​របរ​ដំណើរ​ការ​បានល្អ​”។  អ្នកស្រីបាន​ឲ្យ​ដឹង​ថា​ រោង​ពុម្ព​មួយ​នេះ​បាន​បោះ​ពុម្ព​មួក​កាតិប​ និង​អាវ​យឺត​បាន​ពី​​២.០០០​ទៅ​៣.០០០​ក្នុង​មួយថ្ងៃ​ៗ។ មួក​កាតិប​ទាំង​នេះ​មិនសូវ​មាន​គុណភាព​ល្អ​ប៉ុន្មានទេ​ ប៉ុន្ដែ​គោល​បំណង​ចម្បង​មិនមែនសម្រាប់ពាក់​ការ​ពារ​កំដៅ​ថ្ងៃ​ទេ​។ ទាំង​មួក​កាតិប​ និង​អាវយឺត​ ដែល​ទើបផលិតបាន​មាន​​លក់​នៅក្នុងរោង​ពុម្ព​ពិសិដ្ឋ​​​មួយ​កំប្លេ​តម្លៃ​១,៨០ដុល្លារ​។ ​រោង​ចក្រ​នៅ​ក្នុង​ខណ្ឌ​​មាន​ជ័យ​ មិនអនុញ្ញាត ឲ្យអ្នក​យក​ព័ត៌មាន​ចូលទេកាលពីម្សិលមិញ។ នៅ​ឯ​រោង​ពុម្ព​ឡុង​ទ្រី​នៅ​តាម​ផ្លូវ​លេខ​៦៣​ បុគ្គលិក​ចំនួន​ប្រាំមួយ​នាក់​កំពុង​អង្គុយ​នៅ​តាម​ពំនូក​មួក​ជ្រលក់​ថ្នាំ​ពណ៌ស​។ មួក​កាតិបនិង​អាវ​យឺត​ទាំង​នេះ​ត្រូវ​បាន​គេ​បែង​ចែក​ជា​បីៗគូ មួក​កាតិបនីមួយៗ ​មាន​ផ្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ ជាច្រើន​គំនរ។ទោះ​បី​ជា​ “រវល់​ខ្លាំង​មិន​អាច​និយាយ” ជាមួយ​អ្នក​កាសែត​ក៏ដោយ​ ក៏​បុគ្គលិក​ម្នាក់​បាន​និយាយ​ថា ពួក​គេកំពុង​បោះពុម្ព​ស្លាក​សញ្ញា​នៅ​លើ​ “ មួក​ប្រមាណ​៥.០០០​មួក​ក្នុង​មួយ​ថ្ងៃ​”។ នៅ​ឯ​រោង​ពុម្ព​វឌ្ឍនា ​នៅ​តាម​មហាវិថី​ព្រះនរោត្តម​ បុគ្គលិក​ក៏​មិន​សូវ​ហ៊ាន​និយាយ​អំ​ពីការបញ្ជា​​បោះ​ពុម្ព​ ដែល​បាន​ធ្វើ​ឲ្យកន្លែង​ទទួល​ភ្ញៀវ​ក្លាយ​ជា​ឃ្លាំង ដែលពោរ​ពេញ​ទៅ​ដោយពំនូក​មួក​កាតិប​ និង​អាវ​យឺតមានស្លាកសញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។ រោង​ពុម្ព​ទាំង​បួន​កន្លែង នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កំពុង​តែ​មមា​ញឹក​យ៉ាង​ខ្លាំង​ ដោយ​សារតែ​ការ​បញ្ជា​បោះ​ពុម្ព​​ពី​អតិថិជន​ដ៏ធំ​។ លោក បូបូ មក​ពី​រោង​ពុម្ព​ដៃ​ឯក​ ចាត់ទុកថា វាផ្តល់ប្រាក់​យ៉ាងច្រើន​។ លោកនិយាយនៅពេល​បុគ្គលិក​ជា​ច្រើន​នាក់​កំពុងតែ​ច្រក​មួកកាតិប​​របស់​គណបក្ស​ប្រជាជន​ចូលក្នុង​ការុង​​ពេញ​ថា “យើង​ទទួល​បញ្ជា​បោះ​ពុម្ព​តែ​ពី​គណបក្សប្រជាជាន​កម្ពុជា​ទេ​ ពីព្រោះ​គណបក្ស​នេះ​មាន​លុយច្រើន​​ ចំណែក​ឯគណបក្ស​ផ្សេងទៀតគ្មានលុយ​ច្រើនអ៊ីចឹង​ទេ”។ យោង​តាម​លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​ សម រង្សុី បាន​ឲ្យដឹង​ថាគណ​បក្ស សម រង្សុី ​ដែល​មាន​បេក្ខ​ជនក្នុង​១.៦១៥ឃុំ-សង្កាត់ក្នុងចំណោម ១.៦៣៣​ឃុំ-សង្កាត់​មាន​ផែនការចែក​អាវ​យឺតឲ្យ “ ប្រមាណ​៥០​​អាវក្នុងមួយ​ឃុំ​”។ ប៉ុន្ដែ​ទោះ​បីគណបក្ស​ សម រង្សុី​ជា​គណបក្ស​ធំ​ទី​២​នៅ​កម្ពុជា​ក៏ដោយ​ ក៏​ចំនួន​៨០.៧៥០មួក គឺ​តិច​​តួច​ណាស់​បើ​ប្រៀបធៀប​នឹង​ចំនួន​មួកកាតិប និង​អាវ​យឺត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ ដែល​កំពុង​​ត្រូវ​បាន​បោះពុម្ព​យ៉ាង​លឿន​នៅ​តាម​រោង​ពុម្ព​​នានា​ នៅ​រាជ​ធានី​ភ្នំពេញ​នោះ​។ លោកយឹមសុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា “​ យើង​កំពុង​រៀប​ចំ​សម្ភារ និង​បរិក្ខាសម្រាប់​ឃោសនាបោះ​ឆ្នោត​ មាន​ដូច​ជា​អាវ​យឺត​ មួក ​កាតិបបដានិង​ខិត្តប័ណ្ណជា​ដើម​”។ លោកប៉ែន​ សង្ហារ ​អ្នក​នាំ​ពាក្យ​គណបក្សនរោត្តម​ រណឫទ្ធិបាន​ថ្លែង​ថា​ គណបក្ស​បាន​បោះ​ពុម្ព​មួក​ និង​អាវ​យឺត​រួច​រាល់​ហើយ​ ក៏​ប៉ុន្ដែ​លោក​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា ចំនួន​មួក​និងអាវយឺត​ទាំង​នេះ​ពិត​ជា​មិន​អាច​ប្រៀបធៀប​បាន​នឹងចំនួន​មួក​...

គណបក្ស​​​ធំៗ​​​បួន​​​យល់​​​ព្រម​​​ប្រ​​​កាស​​​ឲ្យ​​​ដឹង​​​ពី​​​ប្រ​​​ភព​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​សម្រាប់​​​យុទ្ធ​​​នាការបោះ​​​ឆ្នោត

តំណាង​​​មក​​​ពី​​​គណ​​​បក្ស​​​នយោបាយ​​​ចំនួន​​​បួន​​​ កាលពី​​​ម្សិលមិញ បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្ម័គ្រចិត្ត​​​ប្រ​​​កាសឲ្យ​​​ដឹង​​​ពី​​​ប្រ​​​ភព​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​សម្រាប់​​​ប្រើ​​​ប្រាស់ក្នុង​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត ដោយ​​​សន្យា​​​បង្ហាញនូវ​​​​​​តម្លាភាព​​​នៃ​​​របៀប​​​​​​ចំណាយ​​​មូល​​​និធិ​​​​​​ និង​​​បញ្ជាក់​​​ពី​​​ប្រ​​​ភពរបស់​​​មូល​​​និធិ​​​ទាំង​​​នោះ។ ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ប្រ​​​កាស​​​ឲ្យ​​​ដឹង​​​នេះ បាន​​​ចុះហត្ថលេខាដោយ គណបក្ស សម រង្សុី គណបក្ស​​​សិទ្ធិ​​​មនុស្ស គណបក្សហ្វុ៊នសិុនបុិច និង​​​គណបក្ស​​​ចលនា​​​ប្រ​​​ជា​​​ធិបតេយ្យ ដោយ​​​ពុំ​​​មាន​​​ការ​​​បង្ខំ​​​ដោយច្បាប់​​​តម្រូវឲ្យ​​​គណបក្ស​​​នយោបាយ​​​ទាំង​​​នេះ ប្រ​​​កាស​​​ថាតើ​​​ពួកគេ​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​ប៉ុន្មាន​​​សម្រាប់​​​យុទ្ធនា​​​ការ​​​បោះ​​​ឆ្នោត និង​​​ថា តើប្រាក់​​​នោះ​​​បាន​​​មកដោយ​របៀប​​​ណា​​​នោះ​​​ឡើយ។ គណបក្ស​​​នយោបាយ​​​ចំនួន​​​១០​​​​​​បាន​​​ចុះ​​​ឈ្មោះ​​​ក្នុង​​​បញ្ជី​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​​នៅ​​​ថ្ងៃទី៣ ​​​ខែ​​​មិថុនា​​​ ខាង​​​មុខនេះហើយបើទោះបី​​​ជា​​​មាន​​​សារាចរ​ណែនាំឆ្នាំ​​​​​​២០១២​​​​​ស្ដី​​​អំពី​​​ការ​​​បែង​​​ចែក​​​សម្ភារ ​ ពេល​​​វេលា​​​និង​​​កិច្ចប្រជុំ ​​​សម្រាប់​​​គណបក្ស​​​ ក្នុង​​ពេលធ្វើ​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​ក៏ដោយ  ក៏​​​ពុំទាន់មានច្បាប់​​​តឹង​​​រឹុងណាមួយ​​​និយាយអំពីការ​​​ចំណាយ​​​​​​ និង​​​ប្រភពមូលនិធិ​​​សម្រាប់ធ្វើ​​​យុទ្ធនាការ​​​បោះ​​​​​​​ឆ្នោតនោះ​​​ដែរ។ លោក ធន សារាយ ប្រធាន​​​គណៈ​​​កម្មការ​​​នាយក​​​ខុមហ្វ្រែល​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​ខ្វះ​​​ខាត​​​ច្បាប់​​​ចែងឲ្យច្បាស់លាស់អំពី​ហិរញ្ញវត្ថុ​​​ក្នុង​​​ពេល​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត ​​​​​​អាច​​​ធ្វើ​​​ឲ្យ​​​អន្ដរាយ​​​ដល់ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​ការ​​​បោះឆ្នោត។ លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍ថា “ដើម្បី​​​ឲ្យ​​​ការ​​​បោះ​​​ឆ្នោត​​​មាន​​​លក្ខណៈ​​​សេរី​​​ និង​​​យុត្តិធម៌មាន​​​លក្ខខណ្ឌវិនិច្ឆ័យជាច្រើន។ ត្រូវ​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​​ហិរញ្ញវត្ថុ​​​ដោយ​​​យុត្តិធម៌ ជាពិ​​​សេស​​​ក្នុង​​​ពេល​​​ធ្វើយុទ្ធនាការ​​​បោះ​​​ឆ្នោត”។ លោក សារាយ​​​ បាន​​​មាន​​​ប្រសាសន៍ថា ​​​ជំពូក៦ នៃច្បាប់​​​ស្ដី​​​ពីគណបក្ស​​​នយោបាយ ​​​តម្រូវ​​​ឲ្យ​​​រដ្ឋ​​​បែង​​​ចែក​​​ហិរញ្ញវត្ថុ​​​ដល់បណ្តា​​​គណបក្ស ដើម្បី​​​ឲ្យ​​​ពួកគេ​​​អាចមានលទ្ធភាព​ធ្វើ​​​យុទ្ធ​​​នាការ​​​បោះ​ឆ្នោត​​​បាន និង​​​មិន​​អនុញ្ញាតឲ្យ​​​គណបក្ស​​​ណាមួយ​​​ទទួល​​​ប្រាក់​​​ពីស្ថាប័ន រដ្ឋាភិបាល​​​ អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ និង​​​ក្រុម​​​ហ៊ុន​​​បរទេសឡើយ។ ទោះជា​​​យ៉ាង​​​ណា​​​ច្បាប់​​​នេះ​​​នៅ​​​មាន​​​ចន្លោះ​​​ប្រហោង​​​ជាច្រើន ​និង​​​ពុំមាន​​​ការគ្រប់​​​គ្រង​​​ និង​​​ការ​​​ត្រួត​​​ពិនិត្យ​​​ឲ្យបានច្បាស់លាស់ទេ។ លោក​​​បានបន្ដថា “ដើម្បីបញ្ញត្តិច្បាប់នេះ​បាន ត្រូវ​​ប្រឈម​​​នឹង​​​ការ​​​លំបាក​​​ជាច្រើនណាស់។ ប្រ​​​សិន​​​បើ​​​បណ្តាធនាគារ​​​​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​ហិរញ្ញវត្ថុ​​​របស់​​​គណបក្ស​​​នយោបាយ​​​បាន​​​ទេ វា​​​ពិបាក​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ត្រឹម​​​ត្រូវណាស់។ ក៏ប៉ុន្តែ គណបក្ស​​​ខ្លះ មិន​​​ចង់​​​ឲ្យ​​​មានច្បាប់​​​បែប​​​នោះ​ឡើយ”។ លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​សម រង្សុី បាន​​​ស្តីបន្ទោស​​​ដល់​​​សមាជិកគណបក្ស​​​ប្រ​​​ជាជន​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដោ​​​យ​​លើក​​​ឡើង​​​ថា សមាជិក​​​របស់​​​គណ​​​បក្ស​​​កំពុង​​​កាន់​​​អំណាច​​​មាន​​ទ្រព្យ​​​សម្បត្តិ​​​យ៉ាង​​​ស្តុកស្តម្ភ ប៉ុន្តែ​​​ពួកគេ​​​មិន​​​ចង់​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ថា តើ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​គេ​​​នោះបាន​​​មក​​​ពី​​​ណា​​​ទេ។ លោក​​​ សុវណ្ណ បានថ្លែងថា“សភា​ជាតិ​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​គណ​បក្ស​​​ប្រ​​​ជាជន​​​កម្ពុជា...ពួកគេ​​​មិន​​​ចង់​​​ប្រ​​​កាសឲ្យ​​​ដឹង​​​ពី​​​ហិរញ្ញវត្ថុ​​​របស់​​​គណបក្ស​​​របស់​​​គេទេ”។ លោក ងួន ញិុល អនុប្រ​​​ធានទី១​​ ​រដ្ឋ​សភាមក​​​ពី​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​ បាន​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយទេ។ ខណៈពេលតំណាង​​​មក​​​ពី​​​គណ​បក្ស​​​សម រង្សុី គណបក្សសិទ្ធិមនុស្ស គណបក្ស ហ្វុ៊នសិុន​​​បិុច និង​​​គណបក្ស​​​​​​ចលនា​​​ប្រជា​​​ធិបតេយ្យ​​​ចុះ​​​កិច្ចព្រមព្រៀងដោយ​​​ស្ម័គ្រចិត្តដើម្បី​ប្រកាស​​​ទ្រព្យ​​​សម្បត្តិនោះ គណបក្ស​​​ហ្វុ៊ន​សិុន​​​​បិុច និង​​​គណបក្ស​​​ចលនា​​​ប្រ​​​ជា​​​ធិបតេយ្យបាន​​​លើកឡើង​​​ថា ពួកគេ​​​ពុំទាន់​​​មាន​​​តួលេខ ​សម្រាប់​​​បង្ហាញជា​​​សាធារណៈទេ។ លោក សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​ថាលោកបាន​​​និយាយ​​​ប្រាប់​​​ប្រធាន​​​បក្ស​​ប្រចាំ​​​​ខេត្ត​​​ទាំង​​​២៤​​​ឲ្យ​​​គណនា​​​តួលេខ​​​ហើយ ប៉ុន្តែ​​​បក្ស​​​នឹង​​​ចំណាយ​​​១លាន​​​ដុល្លារ​​​អាមេរិក​​​ក្នុង​​​ពេល​​​យុទ្ធនា​​​ការ​​​បោះឆ្នោត ដែល​​​ចាប់​​​ផ្តើម​ពីថ្ងៃទី១៨​​​ ខែ​​​មីនា ដល់​​​ថ្ងៃទី១​ ​​ខែ​​​មិថុនា។ លោក​​​បាន​​​បន្ដថា “ ជា​​​ឧទាហរណ៍ ក្នុង​​​ខេត្តកណ្ដាល យើង​​​នឹង​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​​​​៥០.០០០​​​ដុល្លារ​​​អាមេរិក ​​​និង​​​​​​៨០.០០០​​​ដុល្លារ​​​អាមេរិក​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​ថា “ទឹក​​​ប្រាក់​​​១​​លាន​​​ដុល្លារអាមេរិក​​​នេះ បាន​​​មកពី​​​ការ​​​រួមចំណែក​​​របស់សមាជិក​​​បក្ស ​ជា​​​សមាជិកព្រឹទ្ធសភា និង​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ស្រុក...

អ្នក​ជំនាញ​ផ្នែក​សុខាភិបាលនិយាយថា ជំងឺ​មិន​អាច​ឆ្លង​ អាចប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សុខាភិ​បា​ល​

អ្នក​ជំ​នាញ​ផ្នែ​ក​សុ​ខាភិបាល ​បា​ន​លើក​ឡើង​ក្នុង​ស​ន្និ​សីទ​មួយ​កាល​ពីពេល​​កន្ល​ង​មក​​នេះ​ថា ជំ​ងឺ​មិន​​ឆ្លង ​(NCDs) ដូ​ចជា​ជំ​ងឺ​ទឹក​នោម​​ផ្អែម និង​ជំ​ងឺ​មហា​រី​ក​​ប្រភេទ​២​ កំពុង​តែ​ធ្វើ​ឲ្យ​ប្រព័ន្ធ​​សុ​ខាភិបាល​មានការ​លំបាក​កាន់​​តែខ្លាំង​ និង​ធ្វើ​ឲ្យ​អ្នក​ក្រី​ក្រ​មា​ន​​ជម្រើស​​តិច​តួច​​ក្នុង​កា​រ​ព្យា​បា​ល​ខ្លួ​ន​។ លោក​វេជ្ជបណ្ឌិត​ អ៊ុំ សុភាព នាយក​ប្រតិ​បត្តិអង្គ​ការ​សម្ពន្ធភាពខ្មែរ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ (KHANA)បា​ន​មា​ន​ប្រ​សាសន៍​​នៅ​ឯ​សន្និសីទក្នុងរាជ​ធានី​ភ្នំ​ពេញ ​​ដែល​ផ្តោត​លើ​វិធី​​បង្ការ​កុំ​ឲ្យ​​មា​នការ​កើន​​ឡើង​នៃ​ករណី​​ជំ​ងឺ​មហា​រីក ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​សួ​ត​រាុំ​រៃ៉ និង​ជំងឺ​បេះ​​ដូ​ងនោះ​​ថា  គួរតែមាន​ការ​លប់​បំ​បាត់​ចោល​នូវ​កា​រ​និយាយ​តៗគ្នាថា ​ជ​ំងឺ​​បែប​នេះ ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់ប្រជាជន​​នៅ​ក្នុ​ង​​​ប្រទេ​ស​អភិ​វឌ្ឍន៍​។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “​​កា​រ​ផឹក​ស្រា កា​រ​ជក់បារី​ កង្វះ​អា​ហា​រ​ូបត្ថម្ភ និងការ​មិនហា​ត់​ប្រាណ​ សុទ្ធ​តែ​ជាហេតុ​នាំ​ឲ្យ​​មា​នជំ​ងឺ​មិន​ឆ្លង​នេះ។​វា​មិនពាក់​ព័ន្ធ​នឹង​ការ​មាន​ក្រ​នោះ​ទេ​។ ប៉ុន្តែ​នៅ​ពេល​មនុស្ស​​ក្រីក្រ​កើត​មានជំងឺ​នេះ​​ ​ពួកគេ​កា​ន់​តែ​ក្រ​ទៅៗ រី​ឯ​អ្ន​ក​មា​ន​​វិញ​ គេ​មាន​លុយ​​ព្យាបា​ល ដូច្នេះ​ពួកគេ​មា​ន​​លទ្ធភា​ព​​រស់​នៅ​បា​ន​យូ​រជាង”។ ខណៈ​ដែ​ល​ជំងឺ​ឆ្លង​ដូចជា​ហ៊ីវ/អេដស៍ជំងឺ​គ្រុ​ន​ចាញ់ និង​មេរោគ ​H5N1ជារឿយៗ​កើត​​មាន​ច្រើននោះ លោក​វេជ្ជបណ្ឌិត​ សុភាព​បា​ន​មា​ន​ប្រ​សាសន៍​ថា ជំ​ងឺ​ ដូចជា​​ជំ​ងឺ​ទឹក​នោមផ្អែម​ មា​ន​សភា​ព​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​បា​ន​គេ​ចាត់ទុ​ក​ថាជា​ “ ឃាត​ករ​ស្ងាត់ៗ” ក្នុ​ង​សង្គម​​កម្ពុជា​។ លោកបា​នមា​ន​ប្រ​សាសន៍​ថា“ជា​ឧទាហរណ៍ យើងសង្កេត​ឃើញ​ថាមា​ន​ករណី​ជំងឺ​មិន​ឆ្លងបែប​នេះ​​​ច្រើ​ន​ជា​ងជំងឺ​អេដស៍​ដែល​ឆ្លង​ទៅទៀត”។ ដោយ​លើ់ក​ឡើង​ពី​តួ​លេខឆ្នាំ​​២០១០​​របស់​អង្គកា​រ​ពិ​ភព​លោក​ លោក​វេជ្ជបណ្ឌិត​ សុភាព មា​ន​ប្រ​សាសន៍​ថា ​ជំ​ងឺ​មហា​រី​ក​កើត​មា​ន​៧ភាគ​រយ ជំ​ងឺ​បេះ​ដូង​កើ​ត​មា​ន​២១​ភាគ​​រយ​ និង​ជ​ំ​​ងឺ​​សួត​រាុំ​រ៉ៃ មា​ន​៥ភាគ​រយ​នៃ​ប្រជា​ពល​រដ្ឋ​កម្ពុជា​​ប្រមាណ​​១៤លាននាក់។ ​ជា​​សរុ​បជំងឺ​មិន​​ឆ្លង​បាន​បណ្តាល​ឲ្យ​មនុស្ស​​ស្លា​ប់​ចំនួ​ន​៥៦.៦០០នាក់​ក្នុ​ង​ប្រទេ​ស​​កម្ពុជា​នៅ​ឆ្នាំ​២០១០​ ដែ​ល​ក្នុ​ង​នោះ​មា​ន​ប្រ​មា​ណ​​២៥.០០០នាក់​ ជា​ស្ត្រី។ លោក ​វេជ្ជបណ្ឌិត​ សុភាពបា​ន​មា​ន​ប្រសា​សន៍​ថា ហេតុផល​មួយ​ផ្នែក​ចំពោះ​​​អត្រាជំងឺ​មហា​រី​ក គឺ​ដោយ​សារ​តែ​បុរស​កម្ពុជា​យ៉ាង​ហោច​ណាស់​​៤៨ភាគ​រយ​ ជា​អ្ន​ក​ជក់​បារី​ ហើយ​ថា ៥០ភាគ​រយ​នៃ​ប្រជាពល​​រដ្ឋ​ក្នុង​ប្រ​ទេ​សជាអ្នក​ទទួល​រង​ផ្សែង​បារី​ពី​គេ​។ ខណៈ​ដែ​ល​ក្រុ​ម​មន្ត្រី​​សុ​ខា​ភិ​បា​ល​និ​យា​យ​ថា ខ្លួ​ន​ទទួល​បា​ន​ជោគ​ជ័យ​ខ្លះ​ៗ​ក្នុ​ង​កា​រ​គ្រប់​គ្រង​កា​រ​រី​ក​រាល​ដាល​នៃ​ជំ​ងឺ​ឆ្លង​នោះ​ ជំ​ងឺមិន​ឆ្លង​ គឺជា​​បន្ទុ​ក​ដ៏​ធំ​មួ​យ​របស់​​សេវា​សុខា​ភិបាល​ ដែ​ល​មិន​មានបំពាក់​​ឧបករណ៍​​ទំនើប​របស់​កម្ពុជា​។ លោក​វេជ្ជបណ្ឌិត​ ឡោវាសនា​ គិរីប្រធា​ន​​​នាយកដ្ឋាន​​​ផែន​កា​រ​ និង​ព័ត៌មា​ន​សុ​ខាភិបាល​នៃ​ក្រសួ​ង​​សុ​ខាភិ​បា​ល​ បា​ន​មា​ន​ប្រ​សាសន៍​នៅ​ក្រៅ​​សន្និ​សីទនៅ​សាកល​វិទ្យា​ល័យ​ភូម​ិន្ទ​ភ្នំ​ពេញ​ថា “ មា​ន​ជោគ​ជ័យ​ក្នុង​កា​រ​គ្រប​់​គ្រ​ង​​ជ​ំ​ងឺ​ឆ្លង​  ប៉ុន្តែ​ជំ​ងឺមិន​ឆ្លង​ ក្លាយ​ជា​បញ្ហា​ធំ​មួយ​”។ ខណៈ​ដែលការ​​អ​ប់រំ​ប្រជា​ពល​រដ្ឋ​អំ​ពី​កា​រ​​ធ្វើ​ឲ្យ​​របៀប​រស់​នៅ​​របស់​ខ្លួ​ន​ប្រសើរ​ឡើង​​ អាច​ជួយ​កា​ត់​បន្ថយ​អត្រាជំងឺ​មិនឆ្លង​នោះ​ លោក​វេជ្ជបណ្ឌិត​ វាសនា​ គិរី ក៏​បា​ន​លើក​ឡើង​ផង​ដែរ​​ថាអ្នក​ជំងឺ​ត្រូវ​មាន​ប្រាក់​ច្រើន​ទើប​​ទទួល​បាន​ការ​គាំពារ​សុខភាព​ពី​ពេទ្យ​មាន​ជំនាញ​ល្អ​ ជា​ពិ​សេស​នៅ​តា​ម​តំ​បន់​ជនបទ​ដាច់​ស្រយាល។ថវិ​កា​ជាត​ិ​ឆ្នាំ​នេះ ត្រូវ​បាន​លៃ​ទុក​ចំ​នួ​ន​​១៩៣​លាន​​ដុ​ល្លា​រ​សម្រាប​់​​​ក្រ​សួ​ង​សុខា​ភិ​បា​ល​ បើ​ប្រៀប​ធៀប​នឹង​៣៤១លា​ន​ដុល្លា​រសម្រាប់​​ក្រសួ​ង​កា​រ​ពារ​ជាតិ។ លោក​វេជ្ជបណ្ឌិត​ វាសនា គិរីបា​ន​មា​នប្រ​សាសន៍​ថា “ ជាទូ​ទៅ ជំងឺ​មិន​ឆ្លង​ភាគ​ច្រើ​ន​អា​ច​បង្ការ​បា​ន​។​វិធីទី​មួយ​ក្នុង​កា​រ​តា​ម​ដាន​ជំងឺ​នេះ គឺ​តាម​រយៈបុគ្គល​​ដែល​អា​ច​ផ្លាស់​ប្តូរឥរិយា​បថ​របស់​ខ្លួ​ន”។ លោកបា​ន​មា​ន​ប្រ​សាសន៍​បន្ថែ​ម​ថា “ វិធី​​ទី​ពី​រគឺ​តាមរយៈ​ប្រព័ន្ធ​សុ​ខាភិ​បា​ល​​​។​​ជំ​ងឺ​មិន​ឆ្លង​នេះ​គឺ​ជា​​បន្ទុក​ធំមួយ​របស់​ប្រព័ន្ធសុខា​ភិបាល​ពាក់​ព័ន្ធ​នឹង​ការ​ចំណាយ​ ​និងក៏​ដោយ​សារ​តែ​ជំងឺ​ឆ្លង​នេះ​ តម្រូវ​ឲ្យ​មាន​​កា​រ​ព្យាបាល និង​​ថែទាំ​​រយៈ​ពេល​យូ​រ​ផង​ដែរ”។ លោក​វេជ្ជបណ្ឌិត​ ទូចឃុនប្រធា​ន​ផ្នែក​ទឹក​នោម​ផ្អែម​នៅ​មន្ទីរ​ពេទ្យព្រះ​កុ​សមៈ​​​ដែ​លមាន​​អ្ន​ក​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រហែល​​៧.០០០នាក់​ ចូល​មក​​ព្យាបា​ល​នោះ បា​ន​មា​ន​ប្រ​សាសន៍​ថា កា​រ​ព្យាបា​ល​ជំងឺ​នេះ​ស្ទើរ​តែ​គ្មាន​​នៅ​តាម​តំបន់​ជន​បទ​ឡើយ។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ប្រជា​ពល​រដ្ឋ​កម្ពុជា​មា​ន​ធន​ធាន​តិចតួច​ សេវា​មិន​​ល្អ​ ហើយ​ពួក​គេ​ប្រឈម​នឹងកា​រ​ចំ​ណា​យប្រាក់​ច្រើ​ន បើទោះ​ជា​ពួកគេ​រក​ចំ​ណូល​បា​ន​តិច​តួច​​ក៏​ដោ​យ​”។ ដោយ​មាន​មនុស្ស​អា​យុ​ពី​២៥ឆ្នាំ​ទៅ​​៦៤ឆ្នាំ​ចំ​នួន​២,៩ភាគ​​រយនៅ​ទូទាំ​ង​ប្រទេសមា​ន​កើត​ជ​ំ​ងឺ​ទឹក​នោម​ផ្អែមនោះ​​ ចាំ​បាច់​ត្រូវ​មាន​​សេវាព្យាបា​ល​ថែម​ទៀត ប្រសិន​បើ​រដ្ឋា​ភិបា​ល​មាន​បំណង​​ដោះ​ស្រាយ​​បញ្ហា​នេះ​។ លោក​វេជ្ជបណ្ឌិត​ ឃឹមសំ​អាតមន្ត្រី​ផ្នែ​ក​​បច្ចេក​ទេ​ស​ទទួល​បន្ទុក​​​ជំ​ងឺ​មិន​ឆ្លង​នៅ​អង្គកា​រ​សុខភាព​ពិភពលោកក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​មា​ន​ប្រ​សាសន៍​ថា “វា​ហាក់​ដូច​​ជា​មា​ន​ចំ​នួ​ន​​តិចតួចទេ​ ប៉ុន្តែ​វា​ជា​បញ្ហា​ធំមួយ​។មិនមែន​តែ​នៅ​ប្រទេ​ស​កម្ពុជា​ទេ គឺ​នៅ​ទូទាំ​ង​ពិភព​លោក​ យើង​នឹង​ឃើញ​​ជំ​ងឺ​ឆ្លង​ធ្លាក់​ចុះ​ រីឯ​ជំ​ងឺ​មិន​ឆ្លង​នឹង​កើន​ឡើង​។ កម្មវិធី​ជំ​ងឺ​មិន​ឆ្លងក្នុង​ប្រទេ​ស​កម្ពុជាគឺ​ជា​អា​ទិភាព​មួ​យ​”។ កម្មវិធីនោះ ដែលជា​​ផែន​កា​រ​​​យុទ្ធ​សាស្រ្ត​​ជាតិ​ កើត​ចេញ​ពី​ការ​កើន​ឡើង​នៃ​​ករណី​​ជ​ំងឺ​មិន​ឆ្លងដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​មហារី​ក​ស្បូននិង​ជំ​ងឺ​មហា​រី​ក​ដោះដំ​ណើរ​កា​រ​បួន​ឆ្នាំ​ហើយហើយនឹងចប់​នៅ​​ឆ្នាំ​២០១៥។ តាម​គ​ម្រោ​ង​នេះលោក​វេជ្ជ​បណ្ឌិត​ សំអាតបា​ន​មា​ន​ប្រ​សាសន៍​ថាចា​ប​់​តាំ​ង​ពី​ឆ្នាំ​២០០៧មកក្រសួ​ង​សុ​ខាភិ​បាល​បា​ន​​បង្កើតក្លីនិក​​ព្យាបា​ល​ជំ​ងឺ​​ទឹក​នោម​ផ្អែមចំ​នួ​ន​ប្រាំ​បួ​ន​កន្លែ​ង​នៅ​តាម​មន្ទីរ​ពេទ្យ​ខេត្ត​ទូទាំ​ង​ប្រទេ​ស។ លោក​បា​ន​មា​ន​ប្រ​សាស​​ន​៍​ថា"ទោះជា​យ៉ា​ងណានេះ​មិ​នទា​ន់​ល្អ​ប៉ុន្មាន​ទេ​...

ព្រះសង្ឃ ជាសកម្ម​ជនផ្នែក​ដីធ្លីត្រូវ​បាន​ជ្រើសជាបេក្ខជនទទួលពានរង្វាន់ផ្នែក​សិទ្ធិមនុស្ស

ព្រះសង្ឃ​ ដែលជាសកម្ម​ជនផ្នែកដីធ្លី​​ព្រះនាម​ លួន​ សុវា៉ត ​ត្រូវបានអង្គការ​សិទ្ធិ​មនុស្ស​ឈ្មោះ Witness ជ្រើសរើសជា​​​បេក្ខជន​​​ទទួលពានរង្វាន់​​​ Martin Ennals ​​​Award ផ្នែក​​​​សិទ្ធិមនុស្ស​ ដែល​នឹង​ត្រូវប្រគេននៅ​ឯពិធី​មួយក្នុង​ក្រុង​ហ្សឺណែវ​ ប្រទេសហូឡង់ក្នុង​ខែ​តុលា​ខាងមុខ​នេះ។​  ព្រះតេជគុណ លួន សុវ៉ាត គង់នៅក្នុង​ស្រុក​ជីក្រែង​ខេត្ត​សៀម​រាប តែងតែត្រូវ​បាន​ពិពណ៌នា​ថា​ជា ព្រះសង្ឃ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ “ តាមរយៈការចងក្រងឯក​សារវីដេអូអំពីការតវា៉​របស់​ព្រះអង្គ​”។​ ជា​លទ្ធផល​នៃ​សកម្មភាព​​របស់​ព្រះតេជគុណ លួន ​សុវ៉ាត ​ត្រូវ​បាន​បណ្តេញ​ចេញពី​វត្ត​ឧណ្ណាលោម​ កាល​ពី​ខែ​កញ្ញា ​​ហើយ​ព្រះអង្គ​ត្រូវ​បាន​ហាម​ប្រាម​មិនឲ្យ​គង់នៅក្នុង​វត្ត​​​ទាំងអស់​ក្នុង​​​​​រាជ​ធានី​ភ្នំពេញ​ និងវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ តាម​រយៈបទ​បញ្ជា​ពី​សម្តេច​ព្រះសង្ឃ​រាជ​​​ ​នន់ ​ង៉ែត​។ ​ នៅក្នុង​សេចក្តី​ថ្លែង​​ការណ៍​មួយ​ ដែល​​បានផ្សាយ​តាម​គេហទំព័រ​​​របស់អង្គការ Witness ព្រះតេជគុណ ​លួន​ សុវ៉ាតបាន​មាន​សង្ឃ​ដីការ​​​ ​ថា​ ព្រះអង្គសប្បាយ​ព្រះទ័យ​ណាស់​ដោយ​​ត្រូវបាន​ជ្រើស​រើស​ព្រះនាមសម្រាប់​ទទួលពានរង្វាន់ផ្នែក​សិទ្ធិមនុស្សនៅក្នុង​​ពេល​នេះ។ ​ព្រះអង្គ​បន្ថែម​ថា​ “ អាត្មា​ក៏​សប្បាយ​​​ព្រះទ័យផង​ដែរ​ ពេល​ឃើញ​ប្រទេស​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពីសហគមន៍​អន្តរ​ជាតិ​ ដែល​អាចជួយ​យើង​ឲ្យ​កាន់តែ​ទទួល​បាន​សិទ្ធិ​ និង​សេរីភាពភាព​ថែម​ទៀត​ ជា​ពិសេស​សម្រាប់​សហគមន៍​ក្រីក្រ​ ដែល​មាន​ផ្ទះ​របស់​ខ្លួនត្រូវ​បាន​រដ្ឋាភិបាលរឹប​អូស​យក​ដោយ​​​បង្ខំ”។​ ក្នុង​ឆ្នាំ​២០១១ព្រះតេជគុណលួន​សុវ៉ាតគឺ​ជា​អ្នក​ទទួល​ពានរង្វាន់ ​Hellman​-​Hammett ពី​អង្គកា​រ​ឃ្លាំមើល​សិទិ្ធមនុស្ស៕ ប្រែសម្រួល​ដោយ ​ អូន​ ភាព​​​​​​​​​​​​​​​​​​

រដ្ឋសភារំឭក​​​ប្រាប់សាធារណជន​​​ថា លោក ​សម រង្ស៊ី លែង​ជា​សមាជិក​សភា​ទៀត​ហើយ​

មួយសប្តាហ៍បន្ទាប់​ពី​លោកសមរង្ស៊ីមេដឹកនាំគណបក្សសម​ រង្ស៊ីបាន​ប្តេជ្ញា​ថា​នឹង​ត្រឡប់មក​កម្ពុជាវិញពីការ​និរទេស​ខ្លួនឯង​​​នោះកាលពីម្សិលមិញរដ្ឋសភា​បានចេញ​​​សេចក្តីថ្លែងការណ៍មួយរំឭកប្រាប់​​បណ្តាញ​​​ផ្សព្វផ្សាយព័ត៌មាន​និង​សាធារណជន​ថាប្រធានគណបក្សសមរង្ស៊ី​ រូបនេះត្រូវបាន​លុបឈ្មោះ​ចេញ​ពី​បញ្ជីរបស់រដ្ឋសភា​​​កាលពី​​​ឆ្នាំមុននិង​ត្រូវបានដក​អភ័យ​ឯក​សិទ្ធិជាសមា​ជិក​សភា​ទៀត​ផង។ សេចក្តីថ្លែងការ​ណ៍​ចេញ​ដោយ​ការិ​យា​ល័យរបស់​លោកឡេងប៉េងឡុងអគ្គ​លេខាធិការ​រដ្ឋសភាមាន​ខ្លឹមសារថា“លោកសមរង្ស៊ីត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះសមា​ជិក​សភា​នីតិកាល​ទីបួន​នេះ​​ហើយ។​​​ហេតុដូច្នេះ​ហើយ​ មតិជាតិនិងអន្តរជាតិគួរ​តែ​ជ្រាបពី​ព័ត៌មាន​នេះ”។ សេចក្តីថ្លែងការណ៍នេះយោង​ទៅលើ​សេចក្តីសម្រេចរបស់​តុលាការ​កំពូល​កាល​ពីថ្ងៃទី១ខែមីនាឆ្នាំ២០១១​ ក្នុង​ការ​តម្កល់​​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​កាល​ពីឆ្នាំ​២០១០​ដែល​ផ្តន្ទាទោសលោក​ សម​ រង្សុីឲ្យជាប់​ពន្ធនាគារ​​រយៈពេលពីរ​ឆ្នាំនិង​ពិន័យជា​ប្រាក់​​ចំនួន​៨លានរៀល​ (ប្រហែល​​​ ២.០០០​ដុល្លារ)​ពីបទ​ដក​បង្គោល​តម្រុយ​ព្រំដែន។ ពីរសប្តាហ៍បន្ទាប់​ពី​តុលាការ​ចេញ​សាល​​​ក្រមនេះកាលពីឆ្នាំមុននោះលោកសមរង្ស៊ីត្រូវបាន​ដក​អភ័យ​ឯក​សិទ្ធិ​សភា​​ជា​តំណាង​​​រាស្ត្រមណ្ឌលខេត្ត​កំពង់​ចាម។ តាមច្បាប់ទណ្ឌិតមានទោស​ព្រហ្ម​ទណ្ឌដែលមិន​ទាន់បាន​អនុវត្ត​ទោស​របស់ខ្លួន​​​នោះមិន​អាច​បម្រើការ​នៅក្នុង​អង្គ​នីតិបញ្ញត្តិ​​​បាន​ឡើយ អំឡុងពេលនិយាយតាម​រយៈ​វីដេអូ​ខន​​​ហ្វឺរិន​​​ កាលពីថ្ងៃទី៥ខែមីនាជាមួយ​សមាជិក​​​គណបក្សលោកសមរង្ស៊ីបាន​បញ្ជាក់​សាជា​​​ថ្មី​ពីការ​ប្តេជ្ញាវិលត្រឡប់​មក​ប្រទេស​កម្ពុជា​​​វិញ​ជាមួយការ​ជួយគាំទ្រ​ពី​អន្តរជាតិប្រសិន​បើ​លោក​អាចទទួល​បាន​ការគាំទ្រ​មែននោះ។ លោក​បាន​និរទេស​ខ្លួនឯង​ទៅ​រស់​នៅ​​ក្នុង​ទីក្រុង​ប៉ារីសចាប់​តាំង​ពីចុង​ឆ្នាំ​២០០៩​មកហើយ​ក្រោយមក ​តុលាការ​ចំនួន​ពីរ​បាន​​ផ្តន្ទាទោស​រូបលោក​ឲ្យជាប់​ពន្ធនា​គារ​សរុប​១២ឆ្នាំតាមការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ ផ្សព្វផ្សាយព័ត៌មាន​មិនពិតនិង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈចំពោះ​ការ​​ដក​បង្គោល​តម្រុយព្រំដែន​ជាប់​ប្រទេស​វៀតណាម។ លោកជាមយៀបអ្នកនាំពាក្យ​ក្រៅ​ផ្លូវ​ការ​និង​ជា​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បានថ្លែង​​​ថាសេចក្តី​ប្រកាស​​​នេះគឺជា​វិធីមួយក្នុង​ការ​​ប្រាប់​​សហគមន៍​​អន្តរជាតិថាលោកសមរង្ស៊ីនឹង​មិន​អាច“ប្រើ​​​ប្រាស់​តួនាទី​​​​​​របស់​ខ្លួន”ដើម្បី​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​អន្តរជាតិ​គាំទ្រ​ខ្លួន​​បាន​ឡើយ។លោក​បាន​ថ្លែងថា “យើង​ត្រូវ​តែ​ប្រកាសថាលោកសមរង្ស៊ីលែង​ជាសមាជិក​​​សភាទៀតហើយចាប់តាំង​​​ពី​​​​សាលក្រម​បាន​ចូលជាធរមានមក”។ លោកយឹមសុវណ្ណអ្នកនាំពាក្យ​គណ​បក្សសមរង្ស៊ីបានថ្លែងថានៅតែមាន​ផែនការឲ្យលោក​ សមរង្ស៊ី ​បាន​ត្រឡប់មក​​ប្រទេស​​​កម្ពុជា​​​ ​​​វិញដដែលគឺឲ្យបាន​មុន​ការ​បោះឆ្នោត​​​ជ្រើស​​​​រើស​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​នៅ​ថ្ងៃទី៣ខែមិថុនា។លោក​បាន​ថ្លែង​ថា“ ​​​បារម្ភពី​ប្រជា​ប្រិយ​ភាព​របស់​លោកសមរង្សុី ...ហើយ​សូម្បីតែ​នៅ​ពេល​​សមាជិក​គណ​​​បក្ស​​​បាត់​បង់​អភ័យ​ឯក​សិទ្ធិ​របស់​ខ្លួន​ហើយ​​​ក៏ដោយក៏យើង​នៅ​តែ​​ធ្វើការ​ងារ​របស់​​យើង​ដើម្បី​​បម្រើ​ប្រជា​ពល​រដ្ឋ​ដដែល"៕ ប្រែសម្រួលដោយសោមសារុន

​នាយក​ស្ថានីយវិទ្យុសម្បុក​ឃ្មុំអំពាវ​នាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត

លោក ​ម៉មសូណង់ដូ ​នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ ដែល​ជាស្ថានីយ​វិទ្យុ​ឯក​រាជ្យបាន​អំពាវ​នាវ​សុំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គណ:កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​​កាត់​ថាគ.ជ.ប​ឲ្យ​​បាន​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣ខែ​មិថុ​នា​ខាង​មុខ​នេះ​។ នៅ​ក្នុង​លិខិត​​​ផ្ញើ​ជូន​​គណ​បក្ស​នយោ​បាយ​ចំនួន​៤០​កាល​ពី​ថ្ងៃ​ច័ន្ទ​​ តាង​នាម​​ឲ្យ​សមា​គម​​អ្នក​ប្រជា​ធិបតេយ្យ​ ហៅកាត់ថា AoD របស់​លោក ​ ម្ចាស់​ស្ថានីយ​វិទ្យុ​​​នេះ​អះ​អាងថា គ.ជ.បដែល ​"ពោរពេញ​ទៅ​ដោយ​សមា​ជិក​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​"និង​ដែល​​មាន​​ទីស្នាក់ការនៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​នោះគឺ​មិន​ឯក​រាជ្យ​ទេហើយ​ក៏មិនអព្យាក្រឹតដែរ​​។ ​ខ្លឹម​សារ​នៅ​ក្នុង​លិខិត​នេះ​ចោទ​ប្រ​កាន់​ គ.ជ.ប ថា​ បាន​អនុញ្ញាតឲ្យ​"គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច ​ប្រ​ព្រឹត្ត​ទង្វើ​​ខុស​ច្បាប់​និង​​បទ​​ឧ​ក្រិដ្ឋ​មួយ​ចំនួន​" ហើយ​ក៏បាន​លើក​ឡើងថា "​ភាព​អសកម្ម​​​និង​ការ​លម្អៀង​របស់គ.ជ.ប បាន​បណ្តាល​ឲ្យ​មាន​​បាតុ​កម្ម​តវ៉ា​ និង​អំពើ​ហិង្សាដែលមិនគួរកើតឡើង​​ ក្រោយ​ការ​បោះ​ឆ្នោត​នី​មួយៗ"។ ខ្លឹម​សារ​ក្នុង​លិខិត​នេះ​ក៏បាន​អំ​ពាវ​នាវ​​សុំ​ឲ្យ​មាន​ការ​​​​រុះ​រើ​សមាស​ភាព​របស់ គ.ជ.ប ​តាម​រយ:​ការ​ដាក់​បញ្ចូល​​"បេក្ខ​ជន​ឯករាជ្យ​​​"ជំនួស​សមា​ជិក​​​​ ដែល​គាំទ្រ​​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ ​និង​សុំ​ឲ្យ​ការ​​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ២០១៣​ប្រ​ព្រឹត្ត​ទៅ​ក្រោម​ការ​​រៀបចំ​របស់​​អន្តរជាតិ​ ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​​១៩៩៣​ដែល​ត្រូវរៀបចំ​​ឡើង​​ដោយ​អ៊ុនតាក់ (UNTAC) អ៊ីចឹងដែរ។ លោកម៉មសូណង់ដូ ​​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​​ការ​អត្ថា​ធិ​ប្បាយ​បុ៉ន្មានលើក​​ កាល​​ពី​ម្សិល​មិញ​នោះ គឺ​ជា​អ្នករិះ​គន់​រដ្ឋា​ភិបាលជា​យូរ​មក​ហើយ ហើយក៏ធ្លាប់​បាន​ជួបបញ្ហាបុ៉ន្មានដងដែរ​ ដោយ​សារតែទស្សន​រិះ​គន់​មិន​សំចៃ​របស់​លោក​។ កាល​ពី​ឆ្នាំ​២០០៣លោកម៉មសូណង់​ដូបានជាប់​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ និង​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ញុះ​ញង់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​រើស​អើង និងឲ្យ​ប្រព្រឹត្តបទ​ល្មើស​ ក្រោយពីមានការ​​ចោទ​ប្រកាន់​ថាលោក​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​​ញុះ​ញង់​តាម​វិទ្យុ បន្ទាប់​ពី​មាន​បាតុកម្ម​តវ៉ា​ ក្នុងរាជធានី​ភ្នំ​ពេញ ដែល​អំឡុង​ពេល​នោះ​ស្ថាន​ទូតថៃ​ បាន​រង​ការ​បំផ្លាញ​។ កាល​ពី​ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការ​ចោទ​ប្រកាន់​ទាក់​ទិន នឹង​​​បទ​សម្ភាសន៍​​ជាមួយ​ក្រុមមួយ​​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស ​​ឈ្មោះគណ:​កម្មា​ធិការព្រំ​ដែន​​កម្ពុជា (Cambodia's Border Committee)​ ដែល​បាន​រិះ​គន់​គោល​នយោ​បាយ​ព្រំ​ដែន​របស់​រដ្ឋា​ភិបាលដោយនាំ​ឲ្យអង្គ​ការ​លើក​លែង​ទោស​អន្តរជាតិ​​ហៅ ​​លោក​ ម៉ម សូណង់ដូ ថាជា​អ្នក​ទោស​មន​សិ​ការ។ លោក​បាន​​អនុវត្ត​ទោស​​បីខែនៅ ក្នុងពន្ធ​នាគារ​ព្រៃ​ស ក្នុង​រាជ​ធានី​ភ្នំ​ពេញ មុន​ពេល​មានការ​លើកលែង​ការ​ចោទ​ប្រកាន់។ លោក ទេព នីថា ​អគ្គ​លេ​ខា​ធិ​ការ​របស់​ គ.ជ.ប​ បាន​មាន​​ប្រ​សាសន៍ថា​ ​លោក​មិន​ទាន់​បាន​ឃើញ​ខ្លឹម​សារ​នៃ​លិខិត​នេះទេ​ បុ៉ន្តែ​ថា​​លោក ម៉ម​ សូណង់ដូ ​ប្រាកដ​ជា​គ្រាន់តែ និយាយឡើងវិញ​​​អំពី​អ្វី​​ដែល​លោក​​ធ្លាប់បាន​​និយាយជាច្រើនដងណាស់​​​​ហើយ​បុ៉ណ្ណោះ​។ លោក​បាន​មាន​ប្រ​សាសន៍​ថា ​"លិខិតរបស់​លោក ម៉ម សូណង់ដូ មិន​​ត្រឹមត្រូវ​ទេ។ប្រសិន​​បើ​គាត់​ចង់​​កែ​ប្រែគ.ជ.បគាត់​គួរ​តែ​សរសេរ​​លិខិតផ្ញើ​​ទៅ​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា​ សុំឲ្យ​ធ្វើ​វិ​សោធន​កម្ម​ច្បាប់​នេះ​ ​មិន​មែន​​សរសេរ​ទៅ​គណ​បក្ស​​ទាំង​នេះអ៊ីចឹង​​​ទេ"។ ដោយ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​​សមាជិក​របស់​ គ.ជ.ប ដែល​​មានទំនាក់ទំនង​​​នយោ​បាយ​​​នោះលោក​ថ្លែងបន្ថែម​​ថា "ខ្ញុំសូម​ច្រាន​ចោល​​រាល់​អ្វី​ដែល​លោកម៉មសូណង់ដូ ​លើក​ឡើង​ ប៉ុន្តែ​គាត់​មាន​សិទ្ធិ​​បញ្ចេញ​មតិ"៕ (រាយការណ៍​បន្ថែម​ដោយអ៊ាងម៉េងឡេង) ប្រែ​សម្រួល​ដោយតែម ​សុខុម