Saturday, July 4, 2020
Home Authors Posts by ឡេង ឡែន

ឡេង ឡែន

11 POSTS 0 COMMENTS

មន្ត្រី​រដ្ឋាភិបាល​​​ពាក់ព័ន្ធ​ករណី​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ដែល​​រសាត់​អណ្ដែត​​​នៅ​​អារ៉ាប៊ីសាអូឌីត

កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលមួយរូបបានទទួលស្គាល់ថា ក្រុមហ៊ុនជ្រើសរើសពលកររបស់លោកដែលពេលនេះលែងដំណើរការទៅហើយបានបញ្ជូននារីខ្មែរ ម្នាក់អាយុ១៦ឆ្នាំ ឱ្យទៅធ្វើការជាអ្នកជំនួយការមេផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីដែលនាងបានរសាត់អណ្ដែតអស់រយៈពេល១២ឆ្នាំ ហើយទីបំផុតវីដេអូបង្ហោះតាមហ្វេសប៊ុកអំពាវនាវសុំជំនួយដែលត្រូវគេចែករំលែកតៗគ្នាព្រោងព្រាតបាននាំឱ្យមានអន្តរាគមន៍បញ្ជូននាងត្រឡប់មកប្រទេសកម្ពុជា វិញនៅសប្ដាហ៍នេះ។ មន្ត្រីរូបនោះអះអាងថាខ្លួនមិនបានដឹងថានាងជាអនីតិជនទេនៅពេលនោះ ប៉ុន្តែអតីតបុគ្គលិកម្នាក់ដែលធ្លាប់បម្រើការងារឲ្យគាត់មានមន្ទិលលើការអះអាងនេះ  ចំណែកឯក្រសួងការងារលើកឡើងកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់មន្ត្រីរូបនេះគឺខុសច្បាប់។ នាង សុះ រទស់ អាយុ២៨ឆ្នាំបានចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត មកដល់ប្រទេសកម្ពុជាវិញនៅសប្ដាហ៍នេះ ហើយនាងចោទប្រកាន់ថា ថៅកែរបស់នាងមិនព្រមបើកប្រាក់ខែឱ្យនាងឡើយ ហើយថែមទាំងរឹតបន្តឹងសេរីភាពរបស់នាងទៀត។ នាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្ណោះ នៅពេលនាងត្រូវបានជ្រើសរើសកាលពីឆ្នាំ២០០៥ ដោយទីភ្នាក់ងារជ្រើសរើសពលករមួយដែលកាលនោះគ្រប់គ្រងដោយលោក អះម៉ាត់ យ៉ះយ៉ា ជាមេដឹកនាំម្នាក់ក្នុងសហគមន៍មូស្លីមចាម នៅប្រទេសកម្ពុជា និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច។ គ្រួសាររបស់នាងបានបាត់ទំនាក់ទំនងជាមួយនាងកាលពី១០ឆ្នាំមុន ហើយគិតថា...

ស្ត្រី​​ខ្មែរត្រឡប់មក​ស្រុក​វិញ​ ​ក្រោយ​​​​រសាត់​អណ្ដែត​​១២​ឆ្នាំ​​នៅ​អារ៉ាប់

កាលពីម្សិលមិញ ស្ត្រីជំនួយការមេផ្ទះខ្មែរ ម្នាក់ដែលបានរសាត់អណ្ដែតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អស់រយៈពេល១១ឆ្នាំដោយគ្មានប្រាក់កាស ឬឯកសារផ្លូវច្បាប់ បាននិយាយរៀបរាប់ពីទុក្ខលំបាកដែលខ្លួនទទួលរងតែម្នាក់ឯង  និងការជួបជុំដ៏ក្ដុកក្ដួលជាមួយក្រុមគ្រួសារដែលនាងបានឃ្លាតឆ្ងាយតាំងពីនាងមានអាយុ១៦ឆ្នាំ បន្ទាប់ពីនាងបានវិលត្រឡប់មកស្រុកវិញនៅទីបំផុត។ នាង សុះ រទស់ បាននិយាយថា "ថ្ងៃហ្នឹងជាថ្ងៃដែលខ្ញុំរង់ចាំ ដើម្បីជួបជុំម៉ាក់ខ្ញុំ"។ យោងតាមមន្ត្រីប្រឆាំងការជួញដូរមនុស្សមួយរូបបានលើកឡើងកាលពីម្សិលមិញ ស្ថានភាពវេទនារបស់នាងត្រូវបានគេដឹងឮ នៅពេលការអង្វរកររបស់នាងសុំជំនួយបានបែកធ្លាយសុសសាយពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីដើមខែនេះ។ ស្ត្រីវ័យ២៨ឆ្នាំរូបនេះគឺជាពលរដ្ឋខ្មែរ ដំបូងដែលគេដឹងថាបានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សនៅប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូពា៌មួយនេះ។ សូមរំឭកថា ប្រទេសអារ៉ាប៊ីសាអូឌីត ធ្លាប់មានប្រវត្តិមានបញ្ហាជាមួយស្ត្រីជំនួយការមេផ្ទះដែលរងការរំលោភបំពានពីសំណាក់ថៅកែនៅក្នុងប្រទេសមូស្លីមដ៏តឹងរ៉ឹងក្រោមច្បាប់សារៀ (Sharia Law) នៃសាសនាអុិស្លាម។ នៅទីបំផុត នាង សុះ រទស់ ដែលនិយាយថាមិនដែលទទួលបានប្រាក់ខែរបស់ខ្លួនសូម្បីតែ១សេនអំឡុងពេលធ្វើការជាច្រើនឆ្នាំ...

កម្មវិធីផ្សាយ​របស់​​​វិទ្យុ RFA និង VOA ត្រូវ​បាន​​បញ្ឈប់​នៅ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​

ស្ថានីយវិទ្យុទាំងអស់ដែលផ្សាយកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នៅក្រៅរាជធានីភ្នំពេញ ត្រូវបានបិទដោយក្រសួងព័ត៌មាន ខណៈម្ចាស់ស្ថានីយវិទ្យុដែលត្រូវបានបិទបានដាក់ញត្តិកាលពីម្សិលមិញ ស្នើសុំឱ្យក្រសួងមានការអត់ឱន នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យវិទ្យុទាំងនោះ។ អ្នកនាំពាក្យទាំងនោះបានលើកឡើងកាលពីថ្ងៃអាទិត្យថា ពេលនេះនៅសល់តែវិទ្យុសម្បុកឃ្មុំ និងមណ្ឌលព័ត៌មានស្ត្រី មានមូលដ្ឋាននៅរាជធានីភ្នំពេញ ប៉ុណ្ណោះដែលបន្តផ្សាយខ្លឹមសារព័ត៌មានរបស់វិទ្យុដែលទទួលបានជំនួយមូលនិធិសហរដ្ឋអាមេរិក ទាំងនេះ ធ្វើឲ្យប្រិយមិត្តអ្នកស្ដាប់នៅតាមបណ្តាខេត្តងាកទៅស្ដាប់កម្មវិធីផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ការផ្សាយតាមរលកធាតុអាកាសខ្លី ឬការផ្សាយតាមប្រព័ន្ធអុីនធឺណិត។ លោក រ៉ូហ៊ីត ម៉ាហាចាន (Rohit Mahajan) អ្នកនាំពាក្យវិទ្យុ RFA បានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា "RFA កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍ដែលកើតឡើងនៅកម្ពុជា...

កំហឹងកើន​ឡើង​​កាន់​តែ​ខ្លាំង​ នៅ​ពេល​ក្រសួងព័ត៌មាន​​បិទ​​ស្ថានីយ​វិទ្យុ​យ៉ាង​តិច​ចំនួន​១៩

កាលពីម្សិលមិញ ផលិតករ និងអ្នកគ្រប់គ្រងវិទ្យុឯករាជ្យ ព្រមទាំងប្រិយមិត្តអ្នកស្ដាប់និយាយថា ពួកគេខឹង ហើយស្រឡាំងកាំង បន្ទាប់ពីការបង្ក្រាបរបស់ក្រសួងព័ត៌មានទៅលើស្ថានីយវិទ្យុយ៉ាងតិចចំនួន១៩កាលពីសប្ដាហ៍មុន បានកាត់ផ្ដាច់កម្មវិធីផ្សាយទៅដល់ប្រិយមិត្តអ្នកស្ដាប់រាប់លាននាក់។ កាលពីសប្ដាហ៍មុន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបដិសេធថាមិនមានហេតុផលនយោបាយណាមួយឡើយនៅក្នុងការបិទវិទ្យុទាំងនេះ ដោយលោកអះអាងថា វិទ្យុទាំងនេះបានរំលោភកិច្ចសន្យារបស់ខ្លួនជាមួយរដ្ឋាភិបាលតាមរយៈការលក់កម្មវិធីផ្សាយឱ្យទៅស្ថាប័នផ្សេងទៀតដូចជា  វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ព្រមទាំងវិទ្យុទទួលបានមូលនិធិពីសហរដ្ឋអាមេរិក ដូចជា វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ជាដើម។ ប៉ុន្តែលោក ផៃ ស៊ីផាន...

ក្រសួង​​​​ព័ត៌មាន​បដិសេធ​ថា ​មិន​បិទ​​​វិទ្យុ​ អាស៊ីសេរី និង វីអូអេ ទេ

យ៉ាងហោចណាស់ស្ថានីយវិទ្យុមួយទៀតបានបិទកាលពីម្សិលមិញ បន្ទាប់ពីត្រូវបានដកហូតអាជ្ញាប័ណ្ណ ខណៈដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបដិសេធចំណាត់ការដែលថា ផ្ដោតគោលដៅលើប្រព័ន្ធផ្សព្វផ្សាយណាដែលផ្សព្វផ្សាយព័ត៌មានវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) ដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិក។ នៅសន្និសីទសារព័ត៌មានកាលពីម្សិលមិញ លោក ខៀវ កាញារីទ្ធ បានអះអាងថា ក្រសួងគ្រាន់តែធ្វើការពិនិត្យដែលគួរធ្វើជាយូរមកហើយលើស្ថានីយវិទ្យុតែប៉ុណ្ណោះ ហើយបានបដិសេធការអះអាងរបស់អង្គការសិទ្ធិមនុស្សមួយចំនួនដែលថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យស្ថិតក្រោមការគាបសង្កត់ពីរដ្ឋាភិបាល។ ដោយបដិសេធមិនចេញឈ្មោះ ឬរាប់ចំនួនស្ថានីយដែលជាប់ពាក់ព័ន្ធ លោកមានប្រសាសន៍ថា "ខ្ញុំសូមជម្រាបថា ថ្មីៗនេះក្រសួងបានបិទវិទ្យុមួយចំនួន ពីព្រោះគាត់មិនគោរពកិច្ចសន្យា"។ លោកបានបន្ថែមថា "ប៉ុន្តែវាមិនមែនជារឿងដែលថា មកពីពួកគេផ្សព្វផ្សាយព័ត៌មានអាស៊ីសេរី និងវីអូអេទេ...

ការឃ្លាំមើល​ត្រួតគ្នាពីរជាន់​លើ​​​ការប្រលងបាក់ឌុប​មាន​​​ភាពចម្រូងចម្រាស​ ប៉ុន្តែមានប្រសិទ្ធភាព​​​​

សាយ ថាលីណា អាយុ១៨ឆ្នាំដែលទើបតែបញ្ចប់ការប្រឡងទុតិយភូមិដែលនឹងសម្រេចថា តើនាងអាចបន្តការសិក្សានៅសាកលវិទ្យាល័យបាន ឬអត់នោះបាននិយាយថា "តឹងណាស់"។ នាងបាននិយាយបន្តថា "ងាកកតែបន្តិចក៏មិនបានដែរ បើមិនដូច្នោះទេអនុរក្សនឹងដើរមកស្រែកឱ្យតែម្តង"។ វិធានការដ៏តឹងរឹុងបែបនេះមិនមែនអនុវត្តតែលើមណ្ឌលដែលនាងបានប្រឡងនោះទេ។ ចាប់តាំងពីមានការធ្វើកំណែទម្រង់កាលពីឆ្នាំ២០១៤លើការប្រឡងទុតិយភូមិនៅទូទាំងប្រទេសដែលធ្លាប់តែពោរពេញដោយ ការលួចចម្លង និងការសូកប៉ាន់នោះ ការប្រឡងរយៈពេល២ថ្ងៃេនះត្រូវបានឃ្លាំមើលយ៉ាងតឹងរឹុង។ សិស្សានុសិស្សចំនួន៩៩.៧៦៣នាក់ ដែលបានចូលរួមការប្រឡងដែលបញ្ចប់កាលពីម្សិលមិញ សុទ្ធតែត្រូវបានឃ្លាំមើលដោយអនុរក្សដែលមានអ្នកអង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ឃ្លាំមើលពីលើមូុយជាន់ទៀត។ ការព្យាយាមប៉ុនប៉ងលួចចម្លងមានតិចតួចនៅក្នុងឆ្នាំនេះ។ យោងតាមក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា មានសិស្សម្នាក់ចាប់បានពេលលួចចម្លងតាមព្រីយ៉ុង ហើយមានសិស្ស៦នាក់ត្រូវបានដកហូតទូរស័ព្ទដៃបើធៀបទៅនឹងឆ្នាំដំបូងនៃការធ្វើកំណែទម្រង់ដែលចាប់បានសិស្ស២០នាក់ពេលលួចចម្លងព្រីយ៉ុង ឬបន្លំមកប្រឡងជំនួស។ លោកស្រី Luise Ahrens អ្នកគ្រប់គ្រងកម្មវិធីអប់រំរបស់អង្គការ Maryknoll នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា ការឃ្លាំមើលត្រួតគ្នាពីរជាន់នេះ"ប្រហែលជាត្រូវការជាចាំបាច់ ចាប់ពីពេលនេះទៅ"។ លោកស្រីបានបន្តថា "ការលួចចម្លងពេលប្រឡងមិនមែនមកពីសិស្សតែមួយមុខនោះទេ ប៉ុន្តែ ក៏មកពីនាយកសាលា លោកគ្រូអ្នកគ្រូ...

កំណែទម្រង់​​​ការ​​​ប្រឡង​​​ទុតិយ​​​ភូមិ​​​ធ្វើ​​​ឱ្យ​​​គ្រួសា​​រ​​​ក្រីក្រ​​​ភាគ​​​ច្រើន​​​​​​នៅ​​​តាម​​​ជន​​​បទ​​​កាន់​​​តែ​​​យ៉ាប់​​​យឺន​​​

ស្រុកសំរោងទង/ខេត្តកំពង់ស្ពឺ-សាររបស់ក្រសួងអប់រំ យុវជន និងកីឡាចាប់តាំងពីមានការធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិទូទាំងប្រទេស៤ឆ្នាំកន្លងមកនេះសម្រាប់សិស្សានុសិស្សបញ្ចប់វិទ្យាល័យបញ្ជាក់យ៉ាងច្បាស់ថា គុណភាពនៃការសិក្សានឹងជួយឱ្យប្រឡងជាប់ មិនមែនប្រាក់នោះទេ។ មុនការប្រឡងនៅឆ្នាំនេះចាប់ផ្តើម កាលពីព្រឹកម្សិលមិញលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំបានមានប្រសាសន៍ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ថា "ហេតុដូច្នេះសម្រាប់ សិស្សានុសិស្សដែលខិតខំរៀនសូត្រ ពួកគាត់នឹងទទួលបានលទ្ធផលល្អនៅឆ្នាំនេះ"។ ប៉ុន្តែ វាមិនងាយស្រួលដូចអ្វីដែលលោកបានលើកឡើងនោះឡើយ។ សម្រាប់សិស្សានុសិស្សជាច្រើននៅតំបន់ជនបទក្នុងខេត្តកំពង់ស្ពឺ ការធ្វើកំណែទម្រង់ហាក់ដូចជាធ្វើឱ្យមានការចំណាយខ្ពស់ ដោយធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ក្នុងស្ថានភាពក្រីក្រខ្លាំង។ លោក អ៊ុច វន ជាកសិករអាយុ៥០ឆ្នាំដែលរង់ចាំកូនស្រីអាយុ២១ឆ្នាំ បញ្ចប់ការប្រឡងនៅថ្ងៃទី១យ៉ាងអន្ទះសានៅខាងក្រៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ក្នុងឃុំវល្លិ៍សស្រុកសំរោងទងបាននិយាយថា "កូនស្រីខ្ញុំប្រាប់ខ្ញុំថា ម៉ោងរដ្ឋគ្រូអត់យកចិត្តទុកដាក់ដិតដល់ទេ"។ ដើម្បីទទួលបានចំណេះដឹង និងជំនាញដែលអាចប្រឡងជាប់ នាងនិងសិស្សភាគច្រើនក្នុងចំណោមសិស្សចូលរួមការប្រឡងសរុបចំនួន១០១.៤១០នាក់ បានបង់លុយសម្រាប់រៀនគួរបន្ថែម ព្រោះលោកគ្រូអ្នកគ្រូពន្យល់បានក្បោះក្បាយ និងដាក់ការងារសាលាឱ្យធ្វើបន្ថែមច្រើនជាងនៅក្នុងម៉ោងរដ្ឋ ដែលជូនកាលលោកគ្រូអ្នកគ្រូបានលាក់មិនបង្រៀនមេរៀនសំខាន់ៗ...

ក្រសួង​មហាផ្ទៃ​​​ប្ដេជ្ញា​​បញ្ឈប់​ការ​ឆ្លង​ដែន​ចូល​​​ប្រទេស​ថៃ​ដោ​យ​ខុស​ច្បាប់​ ​ដើម្បី​​ការ​ពារ​ពលរដ្ឋ​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា មានពលរដ្ឋខ្មែរពី១០០ទៅ២០០នាក់ឆ្លងព្រំដែនថៃ ដោយខុសច្បាប់ជារៀងរាល់ថ្ងៃ ប៉ុន្តែបើយោងតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារមួយនៃអង្គការសហប្រជាជាតិបង្ហាញថា តួលេខមានពី៣.០០០ទៅ៤.០០០នាក់ឯណោះ។ ចាំបាច់ត្រូវតែរកច្រករបៀងខុសច្បាប់ឱ្យឃើញ ហើយបិទវាចោល ហើយរដ្ឋាភិបាលបានបិទចោលមួយចំនួនហើយ នេះបើយោងតាមលោក ស ខេង និងមន្ត្រីផ្សេងទៀតបានលើកឡើងក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ ដែលរដ្ឋមន្ត្រីរូបនេះបានធ្វើបទបង្ហាញផែនការថ្នាក់ជាតិដែលបានកែសម្រួលរួចរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ លោក ស ខេង មានប្រសាសន៍ថា "ពួកគាត់ឆ្លងកាត់ព្រំដែនក្នុងគោលបំណងផ្សេងៗគ្នា ជាមធ្យមយ៉ាងហោចណាស់ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋខ្មែរឆ្លងកាត់ពី១០០ទៅជាង២០០នាក់ឆ្លងដែនខុសច្បាប់តាមព្រំដែនខ្មែរ-ថៃ"។ ប៉ុន្តែមន្ត្រីសម្របសម្រួលថ្នាក់តំបន់មួយរូបមកពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានលើកឡើងថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនបានរកឃើញថា "ក្នុងមួយថ្ងៃៗ មានពលរដ្ឋខ្មែរប្រហែល៣.០០០ទៅ៤.០០០នាក់ឆ្លងដែនចូលទៅក្នុងប្រទេសថៃ"...

ផែនការ​​សម្អាត​កាកសំណល់​ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​

ការទទួលខុសត្រូវចំពោះការបោសសម្អាតសំរាមពីតំបន់នានាត្រូវបានប្រគល់ឱ្យមន្ត្រីស្រុក ខណ្ឌក្រោមគោលការណ៍ណែនាំថ្មីចេញកាលពីម្សិលមិញ ដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការប្រគល់កិច្ចការគ្រប់គ្រងកាកសំណល់ទៅថ្នាក់មូលដ្ឋាន។ មន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ថ្នាក់ដឹកនាំស្រុក ខណ្ឌទូទាំងប្រទេសនឹងត្រូវជួបជាមួយសហគមន៍ដើម្បីគ្រោងវិធីសាស្ត្រមូលដ្ឋានក្នុងការដោះស្រាយបញ្ហានេះ មុនពេលរាយការណ៍អំពីលទ្ធផលរកឃើញរបស់ខ្លួនទៅថ្នាក់ខេត្តដើម្បីទទួលបានថវិកា។ ដំណើរការនេះនឹងប្រគល់ផែនការរបស់ខេត្តសម្រាប់ការដោះស្រាយបញ្ហាសំរាមទៅមន្ត្រីឲ្យកាន់តែជិតផ្ទះរបស់ប្រជាពលរដ្ឋ ដោយសង្ឃឹមអនុវត្តច្បាប់ដែលត្រូវបានបង្កើតឡើងឆ្លើយតបទៅនឹងអនុក្រឹត្យមួយកាលពីឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងកាកសំណល់។ អំឡុងពេលដាក់ចេញគោលការណ៍ណែនាំនេះនៅរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានទទួលបន្ទុកគ្រប់គ្រងកាកសំណល់រឹង បានមានប្រសាសន៍ថា "យើងទាំងអស់គ្នាត្រូវឱ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេច ព្រោះវាផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ទាំងអ្នកផ្ដល់សេវា និងប្រជាពលរដ្ឋដែលជាអ្នកទទួលផល"។ លោកបានលើកឡើងបន្តថា "ឧទាហរណ៍ ដូចជាធ្វើវេទិកាជាដើម។ បើយកថ្លៃសេវា៤.០០០រៀលក្នុងមួយខែ តើប្រជាពលរដ្ឋយល់យ៉ាងម៉េច?”។ យោងតាមលោក ថូ គឹមហ៊ុន មន្ត្រីក្រុមប្រឹក្សាស្រុកស្ទោង...

ពលរដ្ឋ​​​ខ្មែរ​​​៩នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​​ពី​​​ម៉ាឡេស៊ីត្រឡប់មកវិញ​​​អំឡុង​​​ការ​​​បង្ក្រាប​​​លើ​​​ពល​​​ករ​​​ចំណាកស្រុក

ក្រសួងការបរទេសបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សលមិញថា ពលរដ្ឋ៩នាក់ក្នុងចំណោមពលរដ្ឋជាង៣០នាក់ដែលបានស្វែងរកការជ្រកកោននៅស្ថានទូតកម្ពុជាប្រចាំទីក្រុងគូឡាឡាំពួ បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីមានវិធានការបង្ក្រាបលើពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវកាលពីថ្ងៃទី១ ខែកក្កដានោះ ត្រូវបានបញ្ជូនត្រឡប់មកវិញហើយ។ សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា "ដោយបារម្ភខ្លាំងពីការបង្ក្រាបរបស់មន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ីលើពលករបរទេសដែលរស់នៅ និងធ្វើការងារខុសច្បាប់នោះ ពលករខ្មែរ៩នាក់បានមកកាន់ស្ថានទូតដើម្បីសុំឱ្យបញ្ជូនពួកគេត្រឡប់មកប្រទេសវិញ"។ ក្រសួងបានលើកឡើងថា ពលរដ្ឋទាំង៩នាក់នេះត្រូវបានជួញដូរទៅប្រទេសម៉ាឡេស៊ី តាមប្រទេសថៃកាលពីឆ្នាំមុន ហើយបានត្រឡប់មកដល់វិញហើយកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។ កាលពីសប្តាហ៍មុន ក្រសួងបានឱ្យដឹងថា ពួកគេខ្វះមូលនិធិដើម្បីជួយដល់ពលរដ្ឋខ្មែរជាង៣០នាក់ទៀតដែលស្វែងរកការជ្រកកោន ហើយពួកគេត្រូវការការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលនានា។ ក្រសួងក៏បានលើកឡើងផងដែរថា ពលរដ្ឋខ្មែរ៧៩នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីដើមខែនេះ។ សេចក្តីថ្លែងការណ៍កាលពីម្សិលមិញមិនបានលើកឡើងថាតើនរណាបានចំណាយប្រាក់សម្រាប់ការបញ្ជូនពលរដ្ឋខ្មែរទាំង៩នាក់នេះត្រឡប់មកវិញ ឬថា តើពលរដ្ឋប៉ុន្មាននាក់ទៀតនៅស្ថានទូតនៅឡើយ ឬកំពុងត្រូវឃុំខ្លួនដោយអាជ្ញាធរម៉ាឡេស៊ីនោះឡើយ។ មន្ត្រីស្ថានទូតប្រចាំប្រទេសម៉ាឡេស៊ី និងអ្នកនាំពាក្យក្រសួងការបរទេសក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញ មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕ សារុន