Tuesday, November 12, 2019
Home Authors Posts by Matt Blomberg

Matt Blomberg

245 POSTS 0 COMMENTS

លោក​ ទៀ បាញ់ នឹង​ធ្វើ​ជា​ប្រធាន​​ការ​​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ប្រកាស​បន្ទាប់ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​​សុក្រ​ថា លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ដែល​កាន់​តំណែង​យូរ​ ទទួល​​បាន​ការ​​តែង​តាំង​ធ្វើ​ជា​ប្រធាន​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​រៀបចំ​ការ​ប្រកួត​នោះ​។ លោក​នាយក​រដ្ឋមន្ត្រី​​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា "គណៈរដ្ឋមន្ត្រី​...​បាន​សម្រេច​​ផ្ដល់​តួនាទី​ដល់​​លោក​ ទៀ បាញ់ ​​​ឧបនាយក​រដ្ឋមន្ត្រី​​ ធ្វើ​ជា​ប្រធាន​កីឡា​ស៊ីហ្គេម​ រួម​ទាំង​មាន​​ទេស​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​ជា​អនុប្រធាន​ ក្នុង​នោះ​មាន​​ ​អូន ព័ន្ធមុន្នីរ័ត្ន ដែរ​។ ក្រៅ​ពី​ថវិកា​សាង​សង់​ពហុកីឡាដ្ឋាន​​ដែល​ជា​ជំនួយ​មិត្ត​ចិន រាជរដ្ឋាភិបាល​​កម្ពុជា​ត្រៀម​ប្រាក់​បម្រុង​ប្រមាណ​ជាង​៤០​លាន​ដុល្លារ​ទៀត​ទុក​សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​ឆ្នាំ​២០២៣​"។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​​បន្ទាប់ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ កំណើន​សេដ្ឋកិច្ច​រឹងមាំ​របស់​ប្រទេស​កម្ពុជា​...

ចំណង​​​អាពាហ៍​​​ពិពាហ៍​​​​​​​​​

តាម​​​តំបន់​​​ជន​​​បទ​​​នៃ​​​ប្រទេស​​​កម្ពុជា មេខ្យល់​​​ដែល​​​នាំ​​​កូន​​​ក្រមុំ​​​ គឺបង្កើត​​​ឧស្សា​​​ហកម្ម​​​មួយដោយ​​​​​​លក់​​​​​​​​​​​​ក្តី​​​សុបិន​​​ចិន​​​​​​​​​ឲ្យ​​​គ្រួសារ​​​​​​ខ្មែរ​​​ក្រី​​​ក្រ​​​​​​​​​ ភូមិ៧៧ ខេត្ត​​​កំពង់​​​ចាម -​​​ អស់​​​រយៈ​​​ពេល​​​​​​ជាង​​​បី​​​ឆ្នាំ​​​ ចាប់​​​តាំង​​​ពី​​​​​​​​មេ​​​ខ្យល់​​​​​​​​​ចូល​​​មក​​​ដល់​​​ភូមិ​​​ក្រ​​​ខ្សត់​​​មួយ​​​នេះ​​​ ដោយ​​​និយាយ​​​ផ្សព្វផ្សាយ​​​អំពី​​​​​​ជីវិត​​​​​​ល្អ​​​ប្រសើរ​​​​​​ដល់​​​​​​ស្ត្រី​​​វ័យ​​​ក្មេងៗ​​​ដែ​​​ល​​​កំពុង​​​តែ​​​នឿយ​​​ហត់​​​ និង​​​ក្រី​​​ក្រ​​​ដោយ​​​​​​គិត​​​​​​តែ​​​ពី​​​អនាគត​​​​​​​​​ដែល​​​មិន​​​ហួស​​​ពី​​​ការ​​​​​​ធ្វើ​​​ចម្ការ​​​ដំឡូង​​​មី និង​​​​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ។​​​ ​​​

ព្រះរាជអាជ្ញា​​ស្នើ​សុំ​​​​​កាត់​បន្ថយ​​ការ​​​ចោទ​ប្រកាន់​​លើ​​​លោក អាំង មាលតី ​​​អតីត​​​​​​ប្រធាន​​​សាលា​​​​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​

ក្រុងតាខ្មៅ, ខេត្ត​កណ្ដាល - លោក អាំង មាលតី​ ​​ដែល​ត្រូវ​បាន​​ទម្លាក់​​ពី​តំណែង​ប្រធាន​​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​មុន​​​ស្រប​​​​​​​​​ពេល​​​​មាន​ការ​ចោទ​ប្រកាន់​​ពីបទ​ពុក​រលួយ​ធ្ងន់​ធ្ងរ​​​​​​​​​​​ រក​​​បាន​​​​​​អ្នក​​​​​​​​​ជួយ​​​​​គាំ​​​ទ្រ​​​មិន​សម​ទំនង​​ម្នាក់​​​​អំឡុង​​​សវនាការ​​​​​​​​​​ជំនុំ​​​ជម្រះ​​​​ទោស​​គាត់​ពីបទ​គៃបំបាត់​​ដោយ​ទុច្ចរិត​នៅ​ទីនេះ​កាលពីព្រឹក​ម្សិលមិញ ​នោះ​គឺ​ជា​បុរស​ដែល​ទទួល​បន្ទុក​​ចោទ​ប្រកាន់​គាត់។ ស្ថិត​ក្នុង​ឯកសណ្ឋាន​​​អ្នក​ទោស​​​ពណ៌​លឿង​​​ថ្មី លោក អាំង មាលតី ​វ័យ​៦០​ឆ្នាំ បាន​ឡើង​ក្រចក​សេះ​​នៅ​សាលា​ដំបូង​ខេត្តកណ្ដាល ​ហើយ​បាន​សារភាព​​​ថា គាត់​​​ធ្វើ​​​​ខុស​ដែល​យក​​​​​​រថយន្ត​អូឌី​ (Audi) ​មួយ​គ្រឿង​ដក​ហូត​បាន​​ពី​ជន​​ចែក​ចាយ​គ្រឿង​ញៀន​ម្នាក់​កាលពី​ឆ្នាំ​២០១៤​ទៅ​​​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន ប៉ុន្តែ​​បាន​ស្នើ​​សុំ​​​កាត់​បន្ថយ​​​​​ការ​​​ចោទ​ប្រកាន់​​ពីបទ​គៃបំបាត់​ដោយ​ទុច្ចរិត​ដែល​មាន​ទោស​ជាប់​ពន្ធនាគារ​អតិបរមា​​១០​​ឆ្នាំ​មក​ជា​ការ​ចោទ​ប្រកាន់​ពីបទ​​​កេង​ប្រវ័ញ្ច​ដោយ​ខុស​ច្បាប់​​ដែល​មាន​ទោស​​ជាប់​ពន្ធនាគារ​​៥ឆ្នាំ​​​វិញ​​​។ ​ហើយ​នៅ​ពេល​​សេចក្ដី​សន្និដ្ឋាន​ការ​ពារ​​​ធ្វើ​​ឡើង​ម្ដង​ទៀត​​នៅ​ប្រហែល​៣ម៉ោង​​ក្រោយ ​អតីត​ប្រធាន​ចៅក្រម​សាលា​ដំបូង​រាជធានី​​​​ភ្នំពេញ​រូប​នេះ​​​ ដែល​បាន​និង​កំពុង​ទទួល​ការ​ព្យាបាល​​​ជំងឺ​ច្រើន​មុខនៅ​​គ្លីនិក​ឯកជន​មួយ​​​​​​​​​ទទួល​បាន​​ការ​គាំទ្រ​ពី​​ព្រះរាជអាជ្ញា​​​ ឯក ស៊ុន​​រស្មី ដែល​ទទួល​បន្ទុក​​​​សំណុំរឿង​​របស់​គាត់​។ លោក ឯក ស៊ុន​រស្មី បាន​ប្រាប់​តុលាការ​ថា ​"​ខ្ញុំ​គាំទ្រ​សំណើ​សុំ​កាត់​បន្ថយ​​​ការ​ចោទ​ប្រកាន់​​​​​​​នេះ" ដោយ​​​បក​​​ស្រាយ​​​​​​​ថា ​​លោក​​ពេញ​ចិត្ត​​តែ​ "​៥១​ភាគរយ​" ប៉ុណ្ណោះ​ក្នុង​ការ​​​សម្រេច​ចិត្ត​បែប​នេះ​។ ​ព្រះរាជអាជ្ញារូប​េនះ​​​បាន​​សម្ដែង​ការ​​អាណិត​​​អាសូរ​ចំពោះ​​ចុង​ចោទ​​រូប​នេះ ដោយ​​​​គូស​បញ្ជាក់​ថា...

កញ្ញា​ សាសា ​​​ដែល​​​ជា​​​អតីត​​​ពិធីការិនី​​​​​​ទូរទស្សន៍​​​ ដក​ពាក្យ​បណ្តឹង​បទ​ប៉ុន​​​ប៉ង​មនុស្ស​​​ឃាតប្រឆាំង​​​​​​លោក​​ សុខ ប៊ុន​

កញ្ញា ឯក សុជាតា អតីត​​​ពិធី​​​ការិនី​ទូរទស្សន៍​​​ ​​​ហៅ​​​សាសា​​​ដែ​​ល​​​បាន​​​​​​ក្លាយ​​​ជា​​​ប្រធាន​​​បទ​​​នៃ​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​អំពី​​​យេនឌ័រ​​​ និង​​​វណ្ណៈ​​​នៅ​​​កម្ពុជា​​​ បន្ទាប់​​​ពី​​​វីដេអូ​​​ឃ្លីប​​​មួយ​​​​​​ស្តី​​​ពី​​​នាង​​​​​​ត្រូវ​លោក សុខ ប៊ុន ឧកញ៉ា​​​ផ្នែក​​​អចលន​​​ទ្រព្យ​វាយ​​​ដំ​​​​​​បាន​​​បែក​​​ធ្លាយ​​​កាល​​​ពី​​​ខែ​​​កក្កដា ​​​បាន​​​ដក​​​ពាក្យ​​​បណ្តឹង​​​ដែល​​​ប្តឹង​​​ឧកញ៉ា​​​រូប​​​េនះ​​​ពី​​​បទ​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត​​​​​​កាល​​​ពី​​​ម្សិលមិញ។ អំឡុង​​​ពេល​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​លោក សុខ​​​ ប៊ុន កាល​​​ពី​​​ម្សិល​​​មិញ ​​​លោក ពុធ ធាវី មេធាវី​​​របស់​​​កញ្ញា ឯក ​​​សុជាតា​​​ ​​​​​​ដែល​​​មាន​​​អាយុ​​​ខ្ទង់​​​២០​​​ឆ្នាំ​​​ក្រាស់​​​​​​​​​​​​បានប្រាប់​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​ថា ភាគី​​​ទាំង​​​ពីរ​​​បាន​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​"​​​​សម្រប​សម្រួល​​​គ្នា​​​"​​​នៅ​ក្រៅ​​​តុលាការ​​​ ជា​​​លទ្ធផល​ដែល​​​អតីត​​​ពិធីការិនី​​​​រូប​​​នេះ​​​ និង​​​ឪពុក​​​របស់​​​នាង​​​ដំបូង​​​ឡើយ​​​​​​បាន​​​ប្ដេជ្ញា​​ច្រាន​​​ចោល​​​ដើម្បី​​​ឲ្យ​​​លោក ​​​សុខ ប៊ុន ប្រឈម​​​នឹង​​​វិធាន​​​ការ​​​ផ្លូវ​​​ច្បាប់​​​ពេញ​​​លេញ​​​។ ក្រោយមក​​​ មេធាវី​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក សុខ ប៊ុន បាន​​​បង់​​​ប្រាក់​​​មក​​​ឲ្យ​​​កូន​​​ក្តី​​​របស់​​​លោក​​​ដើម្បី​​​ឲ្យ​​​មានការ​ដក​​​ពាក្យ​​​បណ្តឹង​​​វិញ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​ពី​​​ចំនួនទឹកប្រាក់​​​​នោះ​​​ឡើយ។ កញ្ញា ឯក សុជាតា​​​ ​​​ដែល​​​មិន​​​បាន​​​ចូល​​​រួម​​​សវនាការ​​​ និង​​​ដែល​​​បាន​​​អះ​​​អាង​​​អំឡុង​​​ពេល​​​ព្រឹក​​​ថា មេធាវី​​​របស់​​​នាងមាន​ភាព​មិនស្មោះ​ត្រង់​ក្នុង​ការ​បញ្ចប់​ពាក្យ​​​​បណ្តឹង​​​របស់​​​នាង​​​​នោះ​​​...

បុគ្គលិក IGE បង្ហាញ​ថា​ឧត្តមសេនីយ៍​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ក្លែង​បន្លំ

សវនាការ​ដ៏​អូស​បន្លាយ​ពេល​លើ​សហគ្រិន​អង់គ្លេស​ម្នាក់ បុគ្គលិក​ពីរ​នាក់​របស់​គាត់ មេធាវី​ម្នាក់ និង​មន្ត្រី​ខេត្ត​ម្នាក់ ដែល​ប្រឈម​នឹង​បទ​ចោទ​ជា​ច្រើន ទាក់ទិន​នឹង​ការ​រកស៊ី​ជីវ​ឥន្ធនៈ​បរាជ័យ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​បន្ត​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ ដោយ​បុគ្គលិក​ម្នាក់​បង្ហាញ​ថា​មាន​ឧត្ដមសេនីយ៍​យោធា​ម្នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើ​ឯកសារ​ផ្ទេរ​ដី​ក្លែងក្លាយ​នេះ។ លោក អ៊ុំ សំអាង ពលរដ្ឋ​ខ្មែរ​អាមេរិក ជា​នាយក​ក្រុមហ៊ុន International Green Energy (IGE) របស់​លោក ក្រេក ហ្វ្រីយ៉េត កំពុង​ប្រឈម​នឹង​បទ​ចោទ​ចំនួន​៥ ទាក់​ទិន​នឹង​ការ​ទទួល​បាន​និង​ឈូស​ឆាយ​ដី​ពីរ​កន្លែង​នៅ​ស្រុក​ស្វាយ​ចេក ដែល​ក្រុមហ៊ុន​បាន​ស្វះស្វែង​ដាំ​ល្ហុង​ខ្វង ដែល​អាច​ផលិត​ជា​ជីវ​ឥន្ធនៈ។ លោក...

សាក​​​សព​កម្មករ​នេសាទ​ចំណាក​​​ស្រុក​​​ជន​ជាតិ​ខ្មែរប្រាំនាក់​​ នឹង​​​ត្រូវ​បូជា​នៅ​ក្នុង​ប្រទេស​ថៃ​

មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា កម្មករ​​នេសាទ​ចំណាក​ស្រុកជន​ជាតិ​ខ្មែរ​​មួយ​ក្រុម​កំពុង​រៀប​ចំបូជា​សព​មិត្តរួម​ការ​ងារ​ប្រាំនាក់​នៅក្នុង​ខេត្ត​រ៉ាណុង​​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ បន្ទាប់​ពី​​ពួកគេ​​​មាន​​​​ជំងឺ​​ដ៏​អាថ៌​កំបាំង​ ខណៈពេល​ធ្វើការ​ងារ​នៅ​លើ​ទូក​នេសាទនៅ​​​ក្នុង​មហា​សមុទ្រ​ឥណ្ឌា។ លោក ជាម ឡាម៉ាទីន ​អនុព័ន្ធ​​ការ​ងារ​នៅ​ស្ថាន​​​ទូត​​កម្ពុជាប្រចាំ​ទីក្រុង​បាងកក​​បានមាន​ប្រសា​សន៍ថា កម្មករខែ្មរ​ទាំង​អស់​២៥នាក់​​​នៅលើ​ទូក​រយៈពេល​ដ៏យូរ ​​​​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​​ថា ប្រាំនាក់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យនៅឡើយ​​។ លោក​បាន​ថ្លែង​ថា ភាគច្រើន​នៃពួកគេ​មក​​​ ពី​គ្រួសារ​តែមួយ​។ លោក​បាន​បន្ថែមថា ព័ត៌​មាន​លម្អិត​​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ពួក​​​គេ​ធ្លាក់ខ្លួន​ឈឺ​នោះ "នៅតែមិន​ច្បាស់​លាស់​"។ លោក ឡាម៉ាទីន បាន​មាន​ប្រសាសន៍​កាល​​​​ ពី​ម្សិលមិញ​ថា​ "​យើង​មិន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​នេះ​នៅឡើយ​ទេ។ យើង​គ្រាន់តែ​​​ដឹង​​​​ថា​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ ខណៈពេល​នៅលើ​លំហ​សមុទ្រ​​រយៈពេល​ដ៏យូរ"។​លោក​ពន​្យល់ ថា កម្មករ​ខ្មែរ​បាន​ត្រឡប់​មក​ដីគោក​វិញ​​កាល​ពី​សប្តាហ៍​មុន​​​ជាលើក​ដំបូង​ចាប់​តាំង​ពី​ខែ​មេសាមក។ លោក​​បន្ថែមថា...

បុរស​ជនជាតិ​តួកគី​​ ដែល​ពាក់ព័ន្ធ​​​នៅ​ក្នុង​ជម្លោះ​កាប់ចាក់​គ្នា​ ​ធ្លាប់​មាន​ប្រវត្តិ​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ​

យោង​តាម​កង​រាជ​អាវុធ​ហត្ថ​បាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់ក្នុង​ចំណោម​បុរស​ជន​ជាតិតួកគី​ពីរនាក់​​ត្រូវ​បាន​ចាប់​ខ្លួន​​ជុំវិញ​ជម្លោះ​កាប់​ចាក់​​​គ្នា​នៅក្នុង​ក្រុង​ព្រះ​សីហនុ​​​កាលពី​ថ្ងៃច័ន្ទ​ មាន​ប្រវត្តិ​​ជា​ឧក្រិដ្ឋ​ជន​នៅ​ក្នុង​ក្រុង​មាត់​សមុទ្រ​​នេះ។ ទោះយ៉ាងណា បុរស​ជន​ជាតិ​តួកគី​រូប​នេះ​​បាន​អះ​អាង​កាលពី​ម្សិលមិញ​ថា គាត់​ត្រូវ​​​បាន​គេ​កំណត់​អត្តសញ្ញាណខុស​ ហើយ​ថា នគរ​បាល​​ និង​អ្នក​យក​ព័ត៌មាន​​បាន​ឃុប​ឃិត​​ជាមួយ​​ជន​ជាតិ​តួកគីម្នាក់​ទៀត​ជា​គូ​សត្រូវ​​​​​​​​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​គាត់។ កាល​ពី​ម្សិល​មិញ ​មន្ត្រីកង​រាជ​អាវុធ​ហត្ថ​ម្នាក់​​​​បាន​​អះ​អាង​កាល​ពី​ម្សិល​មិញ​ថា មេម៉េដ តេកូគ្លូ អាយុ​៤០ឆ្នាំ​​​ ជា​បុរស​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធនៅក្នុង​ជម្លោះ​ដោយ​ប្រើ​​កាំបិត​ផ្គាក់​ជាមួយ សឺហាត យ៉ាល​ស៊ីន អាយុ​៣៤​ឆ្នាំ ដែល​​​បាន​កើត​​​ឡើង​​បន្ទាប់ពី​​ តេកូគ្លូ បាន​បណ្តេញ​ យ៉ាល​ស៊ីន ចេញ​ពី​ការងារ​នៅ​សណ្ឋាគារ​ Eos Oceanfront។ ​​ផ្អែក​តាម​រូបភាព​វីដេអូ​នៃ​ហេតុ​ការណ៍​នេះ​​ដែលបាន​បង្ហោះ​តាម​ប្រព័ន្ធ​អីុន​ធឺណិត​ យ៉ាល​​ស៊ីន ទំនង​ជា​មនុស្ស​សំខាន់​នៅក្នុង​ការ​ប្រឈម​​​​មុខគ្នា​​នេះ។ពីមុន នគរបាល​បាន​កំណត់​អត្ត​សញ្ញាណ​បុរស​ជន​ជាតិ​តួកគី​ទាំងពីរនាក់​នេះ​តែ​​នាម​ខ្លួន​ប៉ុណ្ណោះ។ លោក...

អតីតប្រធាន​តុលការ​ក្រុង​​​​លោក អាំង​ មាលតី​ ត្រូវ​បាន​បញ្ជូន​ពី​ពន្ធនាគារ​ទៅ​គ្លីនិក

ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​​បានមាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​ អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ដ៏​អប​យស​ ត្រូវ​បាន​បញ្ជូន​ទៅ​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​​​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ជា​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​សម្រាប់​តែ​អ្នក​ធូរ​ធារ​​ ដើម្បី​ព្យាបាល​ជំងឺ​ ប៉ុន្តែ​​អ្នក​គ្រប់ គ្រង​ម្នាក់​នៅ​ទីនោះ​​បាននិយាយ​ថា ឈ្មោះ​​​របស់​គាត់​មិនមាន​នៅក្នុង​បញ្ជីទេ។ ទាំងមេធាវី​​របស់លោក​ អាំង មាលតី និង​​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​​បានលើក​ឡើង​ថា គាត់​ទទួលការ​ព្យាបាល​ជំងឺ​ ជាច្រើន​មុខ​ដូច​ជា​ ឫស​ដូង​បាត លើស​ឈាម ថ្លើម បេះដូង និង​​ជំងឺ​សួត​ ដែល​ជំងឺ​ទាំងនេះ​បាន​កើត​ឡើង​​ចាប់តាំងពី​គាត់​​ត្រូវ​បាន​ឃុំខ្លួន​រង​់ចាំ​ការ​ ជំនុំជម្រះ​ពីបទ​ពុក​រលួយ​កាល​ពី​ខែ​​សីហា។ លោក ចាប ស៊ីនាង ប្រធាន​ពន្ធនាគារ​បានមាន​ប្រសាសន៍​ថា "​គាត់​បាន​ទៅ​ព្យាបាល​មួយ​សប្តាហ៍ និង​មួយ​ថ្ងៃកន្លង​មក។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​​​​មន្ទីរ​​​សម្រាក​​​ព្យាបាល​និង​សម្ភពខេមា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​អម​ដោយ​សន្តិសុខ​ពន្ធនាគារ​ពីរនាក់​"។ ប្រធាន​ពន្ធនាគារ​រូបនេះ​​បាន​មាន​ប្រសាសន៍​...

នគរ​បាល​​និយាយ​ថា ផ្លូវ​វេង​ស្រេង​មិន​មែន​ជា​កន្លែង​សម្រាប់​​​​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ទេ​

​​​នគរ​បាល​​​បង្ក្រាប​កុប​​​កម្ម និង​​​សន្តិសុខ​​​​​​​​ក្រុង ​​បាន​​​​​​​​​​​​​​​​បង្វែរ​​​​​​​​​ទិស​​​ដៅ​​​របស់​​​​​អ្នក​កាន់​ទុក្ខ​មួយ​ក្រុម​​​នៅ​ជុំវិញ​​​​​តំបន់​ឧស្សាហកម្ម​ប៉ែក​ខាង​ត្បូង​​​​​​រាជ​​​ធានី​​​​​​ភ្នំ​​​ពេញ ​​​កាលពី​​ព្រឹកម្សិលមិញ ខណៈ​​ពេល​​​ពួក​​​​​​គាត់​​​ព្យាយាម​ប្រារព្ធ​ខួប​លើក​ទី២​ នៃ​ថ្ងៃ​​​​កង​រាជអាវុធ​ហត្ថ​​ហែក្បួន​​តាម​​ផ្លូវ​​វេងស្រេង​​និង​បាញ់​កាំភ្លើង​​​​​វែង​​​ស្រោច​​​​​​ទៅ​​​លើ​​​​ក្រុម​​កម្មករ​​​កាត់​ដេរ​ដែល​ធ្វើ​​កុបកម្ម​។​ រយៈ​​​ពេល​​​ពីរ​ឆ្នាំ​បន្ទាប់ពី​​​​​យុវជន​​​​​​​យ៉ាង​ហោច​​​ណាស់​​ប្រាំនាក់​​​ត្រូវ​បាន​​​​​​​​​​កង​កម្លាំង​របស់​​​រដ្ឋា​​​ភិបាល​​​បាញ់​​​ស្លាប​់​​​ដើម្បី​​​បញ្ចប់​កុបកម្ម​​​ដែល​​​មាន​​​​​​រយៈ​ពេល​ពីរ​ថ្ងៃ​មក ព្រះសង្ឃ​​ជាង​​​​២០​អង្គ​​​​​ អ្នក​ការ​​ពារ​សិទ្ធិ​មនុស្ស​​ ក្រុមគ្រួសារ និង​មិត្តភក្ដិ​របស់​ជន​រងគ្រោះ​​បាន​​​នាំ​​​​​​គ្នា​​​​មក​អុជធូប​​​​​​ និង​​​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ពួកគេ។ ​ទោះ​ជា​យ៉ាង​ណា ដោយ​​​​សាលា​រាជធានី​​​​បាន​​​ព្រមាន​​​នៅ​មួយ​ថ្ងៃ​មុន​នោះ​​​​ថានឹង​​​មិន​​​លើក​​​លែង​​​​​​​​​ឲ្យ​​​​​​​​ចំពោះ​​​ការ​ប្រមូល​ផ្ដុំគ្នា​​លើ​ផ្លូវ​វេង​ស្រេង ពួក​​​គាត់ក៏​​​​​​បាន​​​ជួប​​​​ប្រទះ​​​​​នឹង​​​ស្នៀត​​​​​​បង្ក្រាប​​​​​​​​​​​​​​​​​​​​​ដែល​​​​​​ងាយ​​​ស្រួល​​​ចំណាំ​​​របស់​រដ្ឋាភិបាល​​​​លោក ហ៊ុន សែន។ ​​ នៅ​ពេល​​ក្រុម​​​​អ្នកកាន់​​​ទុក្ខ​​​​​​​​ប្រមូល​ផ្ដុំគ្នា​ដោយ​​​សន្តិវិធី​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​​​តាម​បណ្ដោយ​​​ផ្លូវ​​​ឧស្សាហកម្ម​នេះ ​នគរ​បាល​​ និង​សន្តិសុខ​​បាន​​ប្រចាំ​ការ​​នៅ​​ទីនោះ​​​រួច​​​ជា​​​ស្រេច​​​​។ ​​​​​​នៅម៉ោង​៨​ព្រឹក កង​កម្លាំង​របស់​​​រដ្ឋាភិបាល​​​​​​​​បាន​​​​​​ទាញ​​​​​យក​​​មួក​ការ​ពារ​​សុវត្ថិភាព លើក​ខែល​​​បង្ក្រាប​កុបកម្ម ហើយ​ចាប់​ផ្ដើម​​​​​​​យក​​​ដំបង​​​គោះ​​​​​វា​​​ ​​​​​ខណៈ​ពួកគេ​ហែក្បួនឆ្ពោះ​ទៅ​រក​​ក្រុម​អ្នក​កាន់​ទុក្ខ។ នៅ​​​​ខាង​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ​​​ដែល​​​ជា​ចំណុច​​​​កណ្តាល​​​​នៃ​​​​ការ​​​ផ្ទុះ​​​កូដកម្ម​កាលពី​ឆ្នាំ​២០១៤ ដែល​​​​​​ក្រុម​​​​​​កម្ម​​​ករ​​​បាន​ចាប់​ផ្ដើម​​ធ្វើ​កុបកម្ម​ហិង្សា ​បិទ​ផ្លូវ ដុត​​​សម្បក​​​កង់​​​រថ​​​យន្ត និង​​​គប់​​​​​​​​គ្រាប់បែក​សាំង​​​នៅ​​​ពេល​​​​​​​នោះ ​​​អ្នក​​​កាន់​​​ទុក្ខ​​​មួយ​ក្រុម​ដែល​រួម​មាន​ទាំង​លោក វន់ ពៅ ប្រធាន​សហជីព​ផង​​​​​​​​​​​ បាន​​ធ្វើ​​​តាម​​​ការ​ព្រមាន​​​ ហើយ​បាន​​​ដើរ​ចេញ​​ នៅ​​ពេល​នគរ​បាល​ដើរ​ចូល។ ​ប៉ុន្តែ​​​​​​​នៅ​​​ចម្ងាយ​ប្រហែល៥០០​​​​ម៉ែត្រ​​​​​​​​​​តាម​​​​​​បណ្តោយ​​​ផ្លូវ​​​នេះ​​​នៅ​​ខាង​មុខ​សួន​ឧស្សា​ហ​​កម្ម​​វឌ្ឍនៈ​ អ្នក​​​​​​កាន់​​​ទុក្ខ​​​មួយ​ក្រុម​​​ដែល​​​​​ដឹកនាំ​ដោយ​​​លោកស្រី ណាលី ពីឡូក ​ប្រធាន​អង្គការ​​សិទ្ធិ​មនុស្ស​លីកាដូ និង​​​លោកស្រី អ៊ូ ទេពផល្លីន ​​​​​​​​អនុ​​​ប្រធាន​​​​​សហ​​​ព័ន្ធ​​​​​សហជីព​​​​​​ចំណី​​​អាហារ​​​ និង​​​​​​សេវា​​​កម្ម​​​កម្ពុជា មិន​​​ព្រម​​ចាក​ចេញ​​​​តាម​​​បញ្ជា​​​ឡើយ។ សន្តិសុខ​ម្នាក់​​បាន​​​​ចាប់​​​កន្ត្រាក់​​​​​​លោក​​​ស្រី...

សម្បទានដីសេដ្ឋកិច្ចធំៗ

កងទ័ព​​​​​ប្រជាជន​វៀតណាម​​​​​​ទទួល​​​​​​បាន​​​​​​ការ​​​​​​​​​​គ្រប់គ្រង​​​ដី​​​ប្រហែល​​​​​​៤០.០០០​​​​​​ហិកតា​​​យ៉ាងស្ងាត់ៗនៅក្នុង​​​ខេត្ត​​​​រតន​​​គិរី ស្រុកអូរយ៉ាដាវ, ខេត្ត​​​រតន​​​គិរី-គ្មាននរណា​​​​ម្នាក់​​​នៅទីនេះទំនងជាដឹង​​​ច្រើន​​​អំពី​​​ក្រុមហ៊ុន​​​៧២ទេ។  អ្នកភូមិដឹង​​​ថា ពួក​​​គេ​​​កំពុងតែ​​​រស់​​​នៅ​​​នៅ​លើ​​​ដីធ្លី​​​ដែលក្រុមហ៊ុន​​​ដាំដុះ​​​​​​ក្នុង​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ផ្តល់​​​​​​ឲ្យ​​​ដោយ​​​រដ្ឋាភិបាល​​។ ​អ្នកភូមិ​​​មួយ​​​ចំនួន​​​ធ្វើ​​​ការងារ​​​កំប៉ិក​​​កំប៉ុក​​​ដូច​ជា ការថែទាំ​​​ដំណាំ​​​ជាដើម​​​ ហើយ​​​គេឃើញ​​​ព្រៃឈើ​​​​​​ដ៏ស្រស់​​​បំព្រង​​​​​​ត្រូវ​​​ឈូសឆាយ​​​ដើម្បី​​​​ដាំ​​​ដំណាំ​​​ ប៉ុន្តែ លើស​​​ពីនេះ​​​ទៅទៀត​​​ ក្រុមហ៊ុន​​​​៧២នៅតែជា​​​រឿង​​​អាថ៌កំបាំង​​​។ លោក ស៊ីវ វិញ ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ បាន​​​និយាយ​​​កាល​​​ពីខែ​​​កញ្ញា​​​ ដោយ​​​ក្រឡេក​​​ទៅមើល​​​ដីធ្លី​​​មួយ​​​កន្លែង​​​នៅក្នុង​​​ឃុំ​​​ប៉ក់ញ៉ៃ ដែល​​​កសិករ​​​រូបនេះ​​​​​​បាន​​​និយាយថា ​ជា​​​កម្មសិទ្ធិ​​​ប្រពន្ធ​​​របស់​​​គាត់​​​រហូត​​​ដល់​​​ក្រុម​ហ៊ុន​​​​៧២​​​​​​​ចូល​​​មក​​​យក​​​ថា "យើង​​​មិនដឹង​​​ប្រវត្តិ​​​ក្រុម​ហ៊ុន​ទេ​​ យើង​​​មិនមាន​​​ព័ត៌មាន​​​អ្វីទាំង​​​អស់​​​ គឺគ្រាន់​តែ​​​ស្គាល់​​​ឈ្មោះ​​​​​​ប៉ុណ្ណោះ​​"។ កសិករ​​​ជាជនជាតិ​​​ចារ៉ាយ​​​រូបនេះ​​​បាន​​​និយាយថា "ពួកវៀតណាម​​​ចូលមក​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​ចាប់ផ្តើម​​​ឈូសឆាយ​​​"។ ប្រវត្តិនៃ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​មាន​​​ទំហំ​​​២០.០០០​​​ហិកតានេះ​​​ គឺមាន​​​លក្ខណៈ​​​ស្មុគ​​​ស្មាញ​​​ណាស់​​។ ដូច្នេះ ប្រវត្តិ​​​នៃ​​​ដីសម្ប​ទាន​​​​​សេដ្ឋកិច្ច​​​បី​​​កន្លែង​​​ផ្សេងទៀត​​​ក៏​​​ស្មុគ​​​ស្មាញ​​​​​​ដែរ គឺ​​​ដីទាំង​​​នេះ​​​លាត​​​សន្ធឹង​​​ជាប់គ្នា​​​តាម​​​បណ្តោយ​​​​ព្រំដែន​​​​​​៣១​​​គីឡូម៉ែត្រ​​​ទៅតាម​​​ព្រំដែន​​​វៀត​ណាម​​​ គឺ​​​ស្ថិត​​​នៅ​​​ភាគ​​​​​​ពាយព្យ​​​ កាត់តាម​​​ស្រុក​​​ចំនួន​​​បី​​​ និង​​​​​​ចូលទៅ​​​ក្នុង​​​តំបន់​​​​​​កណ្តាល​​​នៃ​​​ខេត្ត​​​ដាច់​​​ស្រយាល​​​នេះ​​​។ ដំបូង​​​ឡើយ​​​ ត្រូវប្រគល់​​​ដាច់​​​ដោយ​ឡែក​ពីគ្នាឲ្យក្រុមហ៊ុន​​​កសិឧស្សាហកម្ម​​​បួន​​​អស់​រយៈ​​​​​ពេល​​​ជា​​​ច្រើនឆ្នាំ​​​កន្លង​​​មកនេះ​​​ ចាប់តាំង​​​ពី​ពេល​​​នោះ​​​មក ដីសម្បទាន​​​សេដ្ឋកិច្ច​​​​​​​​​​​​​​​បាន​​​ធ្លាក់​​ចូល​​​ទៅ​​​ក្នុង​​​ដៃ​​​​​​បិញ​​​ដួន១៥ ឬ​​​កងពល​​​​​​១៥​​​ ជា​សាខា​​​នៃ​​​កង​​​​​ទ័ព​​​ប្រជាជន​​​វៀតណាម​​​ ដែល​ឈរ​​​ជើង​​​តាម​​​ព្រំដែន​​​ក្នុង​​​ខេត្ត​​​ ជា ឡៃ​​​។ ក្រុម​​​ហ៊ុន​​​៧២​​​ គឺមិនមែន​​​ជាឈ្មោះ​​​នៃ​​​ពាណិជ្ជ​​កម្ម​​​ទេ គឺ​​​ជា​​​កងឯកភាព​​​កងទ័ព​​​។ ​ហើយ​​​​​​ដីស​​​ម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​នោះ​​​ ដោយ​មាន​​​ទំនាក់ទំនង​​​យោធា​​​របស់​​​ខ្លួន​​​គឺជា​​​ការ​​​ពង្រីក​​​​នៃ​​​ទឹកដី​​​ដែល​​​គ្រប់គ្រង​​​ដោយ​​​វៀតណាម​​​។ ឯកសារ​​​ទាំងឡាយ​​​ដែលទទួល​​​បាន​​​ពី​​​ទិន្ន​ន័យ​​​រដ្ឋាភិបាល​​​បង្ហាញ​​​ថា តាម​​​រយៈ​​​ការ​​​លក់​ដូរ​​​និងការ​​​ផ្ទេរ​​​កម្មសិទ្ធិ​​​ ដីធ្លី​​​ដែលមាន​​​ទំហំ​​​ធំគួរ​សម​​​នៃ​​​ខេត្ត​​​រតនគិរី គឺទំហំ​​​៣៩.៥៨៤​​​ហិកតា ​ជាទំហំដី​​​ដែល​​​ធំជាង​​​ខេត្ត​​​កែប​​​ទៅទៀត​​​ គឺ​ឥឡូ​​​វនេះគ្រប់​​​គ្រង​​​ដោយពួក​​​​​​មេបញ្ជាការ​​​កងពល​​​១៥ ។​​​ មាន​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​បី​​​ជាប់​​​ទាក់​ទង​​​នឹង​​​យោធា​​​វៀតណាម​​​ តាម​​​រយៈ​​​ប្រធាន​​​របស់​​​គេ​​​ ដែល​​​​​​បង្ហាញ​​​​​​អត្តសញ្ញាណ​​​នៅក្នុង​​​របាយការណ៍​​​ព័ត៌មានរដ្ឋ​​​វៀតណាម​​​ថា ជា​​​មេ​បញ្ជាការ​​​កងឯកភាព​​​យោធា​​​ដែល​​​មាន​​​ឈ្មោះត្រូវគ្នា​​​ទៅនឹង​​​ក្រុមហ៊ុន​​ដែលគ្រប់​​គ្រង​​​​ ដីសម្បទាន​​​សេដ្ឋកិច្ច​​​។ ជា​ឧទាហរណ៍​​​ លោក ​ផាំ វ៉ាន់ជាំង (Pham Van Giang) គឺជាប្រធាន​​​នៃ​ក្រុមហ៊ុន​​​អភិវឌ្ឍ​​​ន៍​កៅជុក​​​​៧២ ​រតនគិរី ​(Aphivath Caoutchouc 72 Rata­na­kiri Co., Ltd) ដែល​​​ទទួលបាន​​​ដីសម្ប​ទាន​​​​​សេដ្ឋកិច្ច​​​រ៉ាម៉ាខ្មែរ​​​ និងជា​​​មេបញ្ជាការ​​​នៃ​​​កង​អនុសេនាធំ​​​៧២​​​នៃ​​​យោធា​​​វៀតណាម​​​។ ក្រុមហ៊ុន​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទី៤​​​ គឺ​មិន​មាន​​​​​​​​​ការ​​​ជាប់​​​ទាក់ទង​​​ផ្ទាល់​​​ទៅនឹង​​​យោធា​​​វៀតណាម​​​ ​តាម​​​រយៈមេបញ្ជា​​​និង​​​ប្រធាន​​​ក្រុម​ហ៊ុន​​​នោះទេ។ ​ទោះជាយ៉ាង​នេះ​ក្តី ​សារ​ព័ត៌មាន​​​​​រដ្ឋ​​​វៀតណាម​​​បាន​​​លើកឡើង​​​អំពី​​​ការងារ​​​កសិកម្ម​​​និង​​​កិច្ចការ​​​មនុស្សធម៌​​​​​​របស់​​​​​​កង​​​អនុសេនាធំ​​​៧២​​​ទៅលើ​​​ដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​​​ដែល​​​គ្រប់គ្រង​​​ដោយ​​​យោធានៅក្នុង​​​ស្រុក​​​​​​បរកែវ​​​ ជាទីតាំង​​​នៃ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ជា ​ចាន់​​​រិទ្ធិ​​​ ដែល​​​ទទួលបាន​​​ពេញលេញ​​​ដោយ​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​កៅជុក​​​៧២​​​​​​អូរយ៉ាដាវ ​​​(Aphivat Caoutchouc 72 Oya Dav Co., Ltd)។ លោក ញ៉ែម សំអឿន អភិបាល​​​រងខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​នៅក្នុង​​​ខែ​​​កញ្ញា​​​​​​ ដោយ​​​បដិសេធថា លោក​​​​​​មិន​​​បាន​​​ដឹង​​​អំពី​​​ប្រវត្តិ​​​នៃ​ការ​​​គ្រប់គ្រង​​​ដីសម្បទាន​​​​​​សេដ្ឋ​​​កិច្ច​​​ដោយ​​​យោធា​​​​​​​វៀតណាម​​​ថា "នេះ​​​ជា​​​ការ​​​​​​ព្រួយ​​​បារម្ភ​​​"។ ​លោក​​​​​​អភិបាល​​​រង​​​ខេត្ត​​​រូបនេះ បាន​​​មាន​​​ប្រសា​សន៍​ថា "គឺស្ថិត​​​នៅក្រោម​​​ការ​​​គ្រប់គ្រង​​​របស់​​​ក្រសួង​​​​​​កសិកម្ម​​​និង​​​ក្រសួង​​​បរិស្ថាន​​​ ហើយ​​​គេមាន​​​សិទ្ធិ​​​ពិនិត្យ​​​មើល​​​រឿងនេះ។ ខ្ញុំ​​​មិន​​​ដឹង​​​អំពីការ​​​ផ្ទេរទេ"។ ដោយសារ​​​តែ​​​ដីសម្បទានសេដ្ឋកិច្ច​​​ទាំង​​​នេះ​​​មិនស្ថិត​​​នៅក្នុង​​​តំបន់​​​ការពារ​​​ដែល​​​មើល​​​ការ​​​ខុសត្រូវ​​​ដោយ​​​ក្រសួង​​​បរិស្ថាន​​​ ដីសម្បទាន​​​​​សេដ្ឋកិច្ច​​​ទាំងបួន​​​នេះ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​​ដោយ​​​ក្រសួង​​​កសិកម្ម​​​ ដែល​​​បាន​​​ផ្តល់​​​និង​​​ទទួល​​​ខុសត្រូវ​​​លើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ក្រុមហ៊ុន​ទាំង​នេះ​​​។ នៅក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​នៅឯ​​​ការិយា​ល័យ​​​​​របស់​​​លោក​​​ កាលពី​​​ខែ​​​វិច្ឆិកា​​​ លោក ​អ៊ាង សុផល្លែត​​​ អ្នកនាំពាក្យ​​​ក្រសួង​​​កសិកម្ម​​​បាន​​​ទទួល​​​​​​យក​​​ឯកសារ​​​ដែល​​​រៀបរាប់​​​អំពី​​​វិធី​ដែល​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​នៅក្នុង​​​ខេត្ត​​​រតនគិរី​​​ ​​ត្រូវ​​​គ្រប់គ្រង​​​ដោយ​​​យោធា​​​វៀតណាម។ លោក សុផល្លែត បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​​​​​សុំឲ្យ​​​អ្នកយក​​​ព័ត៌មាន​​​កុំទាន់​​​​​​ចុះ​​​​​​ផ្សាយ​​​ព័ត៌មាន​​​ទាក់ទង​​​នឹង​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ទម្រាំ​​​​គណៈកម្មាធិការ​​​រដ្ឋាភិបាល​​​បញ្ចប់ការ​​​សើរើ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​​ទូទាំង​​​ប្រទេស​ជាមុន​​​សិនថា "វា​​​មិន​​​ទាន់​​​ដល់​​​ពេល​​​​​​សម្រាប់​​​ខ្ញុំ​​​ក្នុងការ​​​ឆ្លើយ​​​ ឬ​​​ទទួល​​​ស្គាល់​​​ថា ក្រុមហ៊ុន​​​ទាំង​​​បួននេះ​​​ស្ថិត​​​នៅក្រោម​​​កងទ័ព​​​វៀតណាម​​​​​នោះ​​​ទេ​​​"។ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​កសិកម្មរូបនេះ​​​​​​មាន​​​ប្រសាសន៍ថា "ខ្ញុំ​​​ទទួល​​​ឯកសារ​​​ទាំងនេះ​ពី​​​លោក​​​ប៉ុន្តែ ខ្ញុំ​​​មិនទាន់​​​បាន​​​ពិនិត្យ​​​ផ្ទៀងផ្ទាត់​​​ គណៈ​កម្មាធិការ​​​មិនទាន់​​​បាន​​​ពិនិត្យ​​​ផ្ទៀងផ្ទាត់​​​ដែរ​​​"។ យោធា​​​វៀតណាម​​​មិនបាន​​​ឆ្លើយ​​​តប​​​ទៅ​នឹង​​​សំណើ​​​ជាច្រើន​​​លើកច្រើនសា​​​សុំ​​​ការធ្វើ​​​អត្ថាធិប្បាយ​​​ទេ។ លេខ​​​ទូរស័ព្ទ​​​ដែលចុះ​​​បញ្ជី​​​ដោយ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​សម្រាប់​​​ក្រុមហ៊ុន​ទាំង​​​ឡាយ​​​ ដែលគ្រប់​​​គ្រង​​​ដីសម្បទាន​​​សេដ្ឋ​កិច្ច​​​​គឺ​​​មិន​​​ដំណើរការ​​​ ឬ​​​មិនមាន​​​អ្នកទទួល​​​ទូរស័ព្ទ​​​។ កាលពីខែ​​​ឧសភា ឆ្នាំ​​​២០១២​​​ លោក​នាយក​​​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ផ្តល់​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ថ្មី​​​ ដោយសារ​​​តែ​​​មាន​​​​​របាយការណ៍​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​រំលោភ​​​​​​បំពាន​​​កិច្ច​​​​​សន្យា​​​ ព្រៃឈើ​​​ និង​​​ប្រជាពលរដ្ឋ​​​មូលដ្ឋាន​កាន់​​តែ​​​កើន​​​ឡើង។ លោក​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន ​សែន បាន​​​បញ្ជា​​​ឲ្យពិនិត្យ​​​សើរើ​​​​​លើ​​​ដីសម្បទាន​​​​សេដ្ឋកិច្ច​​​ទាំង​​​អស់​​​ ហើយ​​​​​​​​​យោងតាម​​​លោក ​សុផល្លែត ឲ្យដឹង​​​ថា ការផ្ទេរ​​​និង​​​ការ​​​លក់ដូរ​​​គឺ​​​ជាការ​​​ខុសច្បាប់​​​។ ទោះជាយ៉ាងនេះក្តី អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​លក្ខ​​​ខណ្ឌ​​​មួយ​​​អនុញ្ញាត​​​ឲ្យ​​​ម្ចាស់​​​ដី​​​សម្បាទាន​​​​​​​​​​​​ដែល​​​មាន​​​ស្រាប់​​​ "​​​ស្វែង​​​រក​​​ដៃ​​​គូ​​​ដើម្បី​​​ចូល​​​រួម​​​​​​អភិវឌ្ឍ"។ ពាណិជ្ជ​​​កម្ម​​​​​​ភាគ​​​ច្រើន​​​​​​ដែល​​​​​​​​​បញ្ចូល​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​​​​ខេត្ត​​​រតនគិរី​​​ទៅ​​​ក្នុង​​​ដៃ​​​​​​កង​​​ទ័ព​​​ប្រ​​​ជា​​​ជន​​​វៀត​​​ណាម​​​​​​ បាន​​​កើត​​ឡើង​​​​​​ក្នុង​​​រយៈ​​​ពេល​​​ច្រើន​​​ខែ​​​​​​មុន​​​នឹង​​​មាន​​​ការ​​​ផ្អាក​​​ការ​​​ផ្តល់​​​ដីសម្បទាន​​​សេដ្ឋ​​​កិច្ច។ ទោះជាយ៉ាងនេះក្តី រយៈពេល​​​ពីរខែ​​​បន្ទាប់​​​​ពី​​​ការផ្អាក​​​នោះមក​​​ នៅក្នុង​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១២​​​ ​​​យោងតាម​​​ឯកសារ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ឲ្យ​​​ដឹងថា ភាគហ៊ុន​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ដីសម្បទាន​​​បួន​​​កន្លែង​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​បង្អស់​​​ គឺ​​​​​​ក្រុម​​​ហ៊ុន​​​​​វាសនា អុិនវេសមិន ត្រូវបាន​​​ប្រគល់​​​ឲ្យ​​​ក្រុម​​ហ៊ុន​​​មួយ​​​មាន​​​ឈ្មោះថា ៧៥​​​រតនគិរី ​ខូអិល​ធីឌី ​ដែលមាន​​​ប្រធាន​​​ឈ្មោះថា ដូ វ៉ាន់សាង (Do Van Sang) ដែល បង្ហាញ​​​​​​អត្ត​​​សញ្ញាណ​​​នៅក្នុង​​​របាយការណ៍​​​ព័ត៌មាន​​​រដ្ឋ​​​វៀតណាម​​​ ថាជា​​​មេ​បញ្ជាការ​​​កងអនុសេនា ធំ​​​៧៥​​​។ បន្ទាប់​​​មក​​​នៅក្នុង​​​ខែសីហា​​​ក្នុងឆ្នាំ​​​ដដែល​​នោះ ដីសម្បទាន​​​សេដ្ឋកិច្ច​​​ ដាយ ដុង​​​យឿង ​​​ដែល​​​នៅ​​​ជាប់​​​នឹង​​​ព្រំដែន​​​បាន​​​ផ្ទេរ​​​ភាគហ៊ុន​​​ទាំងអស់​​​របស់ខ្លួន​​​ទៅ​​​​​​ឲ្យ​​​ ទ្រឹន ខ្វាង ហាន់​​​(Tran...