Friday, December 13, 2019
Home Authors Posts by Matt Blomberg

Matt Blomberg

245 POSTS 0 COMMENTS

ជនជាប់ចោទ​​ជន​​ជាតិ​អាល្លឺម៉ង់៖ ស្ត្រី​អនាម័យ​ទម្លាក់​កំហុស​ដាក់​ខ្លួន​

​ជន​ជាតិ​អាល្លីម៉ង់​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​រំលោភបំពាន​ផ្លូវ​ភេទ​ក្មេង​ប្រុស​​​​ប្រាំ​នាក់​​ បាន​ប្រាប់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​កាលពី​ម្សិលមិញ​ថា ​ម្តាយ​ជន​រងគ្រោះ​ពីរ​នាក់​​​​​​បាន​ទម្លាក់​កំហុស​​មក​លើ​លោក​​​បន្ទាប់ពី​លោក​​​​​បាន​គំរាម​​រាយការ​ណ៍ថា​ ម្នាក់ក្នុង​ចំណោម​ពួក​គេ​​​​បាន​លួច​​iPadរបស់​គាត់។ លោក Udo Sabiniewicz អាយុ​៥៦ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​​នៅ​ស្ទូឌីយ៉ូ​ FX Animation របស់​គាត់​នៅក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ច្រើន​​លើក​​​ពី​​បទ​ប្រព្រឹត្ត​អំពើ​អនាចារលើ​​អនីតិជន។ អំឡុង​សវនាការ​ជំនុំជម្រះ​ថ្ងៃទី​១​កាលពី​ព្រឹក​ម្សិលមិញ លោក​​បាន​ចំណាយ​ពេល​ជាង​៣​ម៉ោង​​ឆ្លើយ​សំណួរ​​ដដែល​ៗ​និងទំនង​ជា​​មិន​ទាក់​ទង​ពី​ការផ្តន្ទាទោស​នេះ ហើយ​មេធាវី​​​តំណាង​ដើម​ចោទ​​រួមទាំង​មេធាវី​ម្នាក់​មកពី​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ជាអង្គការ​មិន​មែន​រដ្ឋាភិបាល​ការ​ពារ​កុមារ​។ ​បន្ទាប់ពី​ឆ្លើយ​សំណួរ​​អំពី​ថា​តើ​​មាន​ម៉ាស៊ីន​​​ត្រជាក់​ប៉ុន្មាន កម្លាំង​ប៉ុន្មាន​សេះ និង​ថាតើ​​លោក​​មាន​មុង​នៅក្នុង​ស្ទូឌីយ៉ូរបស់លោក​ដែល​​​​ចាត​់ទុក​ជា​ផ្ទះ​នោះឬ​ទេ លោក Sabiniewicz បាន​ពន្យល់​ពី​របៀប​ដែល​លោក​បាន​ជួប​ម្តាយ​​​​ជន​រងគ្រោះ​ម្នាក់​​ ខណៈគាត់​អង្គុយ​ក្នុង​រង្គ​សាល​​​​​មួយ​នៅ​ផ្លូវ​លេខ​​១៧២។ លោក​​បាន​ប្រាប់​តុលាការ​ថា "​ស្ត្រី​រូប​នេះ​​បាន​​អង្គុយ​នៅ​ជាប់​ខ្ញុំ ហើយ​បាន​សុំ​ឱ្យ​ខ្ញុំ​ទិញ​ភេសជ្ជៈ​ឱ្យ​គាត់មួយ​កំប៉ុង​​ ហើយ​បាន​ប្រាប់​ខ្ញុំ​អំពី​​ស្ថាន​ភាពលំបាក​របស់​គាត់ថា ប្តីរបស់​​គាត់​​​​​​ជាជន​ជាតិ​បារាំង​ទើប​តែ​បាន​ស្លាប់ ហើយ​ ឪពុក​​​មុន​របស់​កូន​គាត់​​ក៏បាន​ស្លាប់​ដែរ" បណ្តាល​​​​​​​​​ឱ្យ​ស្ត្រី​រូបនេះ​​លូកមាត់​និយាយ​នៅ​ក្នុង​សវនា​ការ​​​​ថា "​មិនពិត​ទេ មិនពិត​ទេ"។ លោក​បាន​បន្ត​ថា "​ស្ត្រីនេះ​បាន​សួរ​ខ្ញុំ​ថា តើ​ស្គាល់​កន្លែង​ណាមានការ​ងារធ្វើទេ ហើយ​​ខ្ញុំ​បាន​ឱ្យគាត់​​ធ្វើការ​ជាមួយ​ខ្ញុំ ...

កូដ​​​កម្ម​​តំបន់​សេដ្ឋ​​​កិច្ច​​​​ពិសេស​​​​​​​​​​ក្នុង​ក្រុង​​​​បាវិត​​ចាប់​ផ្ដើម​​​ប៉ះ​​​​ពាល់​​​ដល់​ការ​បញ្ជា​​​ទិញ​​​​​​​របស់​​​​អន្តរ​​​ជាតិ

យោង​តាម​អ្នក​គ្រប់គ្រង​រដ្ឋបាល​ម្នាក់​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​មួយ​​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​​ផ្សេង​ៗ​ទៀត​​ ដែល​និយាយ​ថា ការ​ខាត​បង់​ហិរញ្ញវត្ថុ​​​នឹង​កើន​ឡើង​ខ្លាំង​​​ប្រសិន​បើ​​កម្មករ​មិន​ត្រឡប់​​ចូល​ធ្វើ​ការ​​វិញ​នៅ​ត្រឹម​ថ្ងៃ​ច័ន្ទ​នោះ​ បាន​ឲ្យ​ដឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​នៅ​ក្នុង​ក្រុង​បាវិត​​​នៅ​បិទ​ទ្វារ​នៅ​ឡើយ​កាលពី​ម្សិលមិញ​ តាម​បទ​បញ្ជា​របស់​​​សាលា​ខេត្ត​ស្វាយរៀង​។ ​លោក រិច លី ​អ្នក​គ្រប់គ្រង​រដ្ឋបាល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន ​​​ដែល​​​​​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​កូដកម្ម និង​កុបកម្ម​កាលពី​សប្ដាហ៍​មុន​​ជាមួយ​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​​តៃសេង​នៅ​ក្បែរ​នោះ​ បាន​លើក​ឡើង​ថា ​ការ​បិទ​​តំបន់​ឧស្សាហ​កម្ម​នេះ​​​អាច​នឹង​ធ្វើ​ឲ្យ​​​វិស័យ​​ឧស្សាហកម្ម​កាត់​ដេរ​​​​ដែល​មាន​ទំហំទឹក​ប្រាក់​​៦ពាន់​​លាន​ដុល្លារ​​​នៅ​កម្ពុជា​​លែង​ដំណើរ​ការ​។ ​លោក​ថ្លែង​ថា "​​​ប្រសិន​បើ​​​សកម្មភាព​​​បិទ​រោងចក្រ​នេះ​​​​ អាច​​នាំ​កម្មករ​ត្រឡប់​មក​ធ្វើ​ការ​​​វិញ​បាន​នៅ​ថ្ងៃ​សុក្រ​ឬ​ប្រហែល​ជា​ថ្ងៃ​ច័ន្ទ ​យើង​ចាត់​ទុក​​ថា នេះ​ជា​សកម្មភាព​ដ៏ល្អ"។ “​ប្រសិន​បើ​​មិន​​​បាន​ទេ អ្នក​បញ្ជា​ទិញ​អន្តរ​ជាតិ​​អាច​​​​ខ្លាច​​ថា ​កូដ​កម្ម​​បែប​នេះ​នឹង​កើត​ឡើង​ម្ដង​ទៀត​ ហើយ​ពួកគេ​នឹង​ឈប់​​បញ្ជា​ទិញ​​ពី​រោងចក្រ​នៅ​កម្ពុជា​"។ ​​ជា​កន្លែង​សម្រាប់​រោងចក្រ​ចំនួន​៤៧​​ដែល​​ជួល​កម្មករ​ប្រមាណ​៣៤.០០០​នាក់​​ តំបន់​សេដ្ឋកិច្ច​ពិសេស​​មេនហាតធេន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តៃសេង ​គឺ​ជា​​កន្លែង​​​​​តវ៉ា​ម្ដង​ម្កាល​ដែល​ជា​លទ្ធផល​​មាន​កម្មករ​យ៉ាង​​តិច​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តំាង​ពី​ថ្ងៃ​ទី១៦ នៅក្នុង​ខែធ្នូនេះមក​។ ​យោង​តាម​លោក ​រិច លី ​បាន​ឲ្យ​ដឹង​ទៀត​ថា...

​​ភ័ស្តុ​​​តាង​​ថ្មី​​​​​​​​​​​​ដាក់​​​ជូន​​​តុលាការ​​​ គាំទ្រ​​​​​​​​​​​​​​​សហគ្រិន​​​​ជីវ​​​ឥន្ធនៈ​​​អង់គ្លេស

​លោក​​ ហ្គ្រេក ហ្វ្រីយ៉េត (Gregg Fryett) ​​​ជា​​​សហគ្រិន​​​អង់គ្លេស ដែល​​ជាប់​ពន្ធនាគារ​​​ពីបទ​ក្លែង​បន្លំ​​​ និង​រាន​​​ដី​ខុស​ច្បាប់​​​​​​នោះ បាន​​​ដាក់​​ភ័ស្តុតាង​ថ្មី​​​ជូន​​​​តុលាការ​កាលពី​ម្សិលមិញ ​​​ដែល​ក្រុម​មេធាវី​របស់​លោក​និយាយ​​​​​​​​​​​​​ថា ​​​វា​​​​​​បង្ហាញ​​​​​​​​​ថា ពាក្យ​បណ្ដឹង​​ដំបូង​​​ប្រឆាំង​រូប​លោក​​​​​គឺ​​​​ខុស​​​​ច្បាប់​ ហើយ​មន្ត្រី​រដ្ឋាភិបាល​​​ម្នាក់​​​​​​​មាន​​​ទោស​​​​​​ពាក់​​​ព័ន្ធ​​​​​​បទ​​​​​​ល្មើស​មួយ​​ក្នុង​ចំណោម​បទ​ល្មើស​​​ដែល​​គេ​ចោទ​ថាលោក​ជា​អ្នក​ប្រព្រឹត្ត​។ ​លោក​ ហ្គ្រេក ហ្វ្រីយ៉េត ដែល​បាន​ជាប់​ពន្ធនាគារ​ចាប់​តាំង​ពី​​ខែ​មីនា ឆ្នាំ​២០១៣ ​​​​ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​​​ដើម្បី​​គ្រប់គ្រង​ដី​​​ពីរឡូតិ៍​ក្នុង​ខេត្ត​បន្ទាយមាន​​ជ័យ ដែល​ជា​កម្មសិទ្ធិ​របស់​លោកស្រី ម៉ៅ ម៉ាលី ភរិយា​​​​​​​របស់​​​លោក កែ កឹមយ៉ាន ​​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​អតីត​​​អគ្គ​​​មេ​​​បញ្ជាការ​យោធា ​បន្ទាប់​មក​​បាន​រៀន​ដី​ដោយ​ខុស​ច្បាប់​។ នៅ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ លោក ហ្គ្រេក ហ្វ្រីយ៉េត ដែល​បាន​​​អះអាង​​យូរ​មក​ហើយ​ថា ​​គាត់​​បាន​​​​ជាប់​​​​ស៊ង​​​ផែន​​​ការ​​​ថោក​​​​​ទាប​​​​​​​របស់​មន្ត្រី​ពុករលួយ​​​​​ក្រោម​​​​​​ការ​​​​ដឹកនាំ​ដោយ​លោក អាំង មាលតី ​អតីត​ប្រធាន​តុលាការ និង​​​​ដែល​បិទ​បាំង​ដោយ​​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​នោះ ​​​និយាយ​​​​ថា ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​​​ដោយ​​​ផ្ទាល់​លើ​ការ​ចោទ​ប្រកាន់​រូប​លោក​។...

រោង​​​ចក្រ​​​ជា​​​ច្រើន​​​នៅ​​​​​​បាវិត​​​បិទ​​​ទ្វារ​​​ជា​​​បណ្ដោះ​​​អាសន្ន​​​ខណៈ​​​មាន​​​ភាព​​​ចលា​​​ច​​​ល

​សាលា​ខេត្ត​​​យល់​ព្រម​ដោះលែង​​​កូដករ​​​ដែល​ជាប់​ពន្ធនាគារ​ ក្រុង​បាវិត, ខេត្ត​ស្វាយរៀង-​កម្មករ​​ជាង​៣០.០០០​នាក់​ត្រូវ​បាន​​ជម្លៀស​ចេញពី​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ចំនួន​ពីរ​​នៅ​ទីនេះ​កាលពី​ព្រឹក​ម្សិលមិញ ​បន្ទាប់ពី​នគរ​បាល​បាន​ប៉ះ​ទង្គិច​​ជាមួយ​​​​​មនុស្ស​ហិង្សា​មួយ​ក្រុម​​​ដែល​​ព្យាយាម​​ញុះញង់​កម្មករ​​​ឲ្យ​ចូល​រួម​ជាមួយ​ពួកគេ​​​​ ដើម្បី​​ទាម​ទារ​​ដំឡើង​ប្រាក់ឈ្នួល​។ ក្រុម​​ហិង្សា​​​ដែល​​​​ដំបូង​ឡើយ​​​​​​​​​មាន​​​គ្នា​​​​ត្រឹម​តែ​​​ប៉ុន្មាន​សិប​នាក់​ ហើយ​​បាន​​កើន​​​ឡើង​ភ្លាមៗ​​​​​​រហូត​ដល់ទៅ​ពីរបី​រយ​​​នាក​​​់​​​នេះ​​​ បាន​​​​សម្រុក​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​​​មេនហាតធេន ​​​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ថ្ងៃ​ធ្វើ​ការ​​​បាន​​​ចាប់​ផ្ដើម​នៅ​ម៉ោង​៧ព្រឹក ដោយ​ធ្វើ​សកម្មភាព​គប់​ដុំថ្ម​ទៅ​លើ​រោងចក្រ​នានា ហើយ​ស្រែក​​ឲ្យ​អ្នក​នៅ​ខាង​ក្នុង​​​​បោះ​បង់​​​​​ការ​​​​ងារ​​​របស់​ខ្លួន​ នៅ​ពេល​​​ស្ថានភាព​ចលាចល​​​ចុង​ក្រោយ​​​នៅ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​នេះ​បាន​បន្ត​ឈាន​ចូល​ដល់​ថ្ងៃ​ទី៦។ ​លោក រិច លី​ (Rex Lee) ​​​ប្រធាន​​​​រដ្ឋបាល​​ជនជាតិ​តៃវ៉ាន់​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​មេនហាតធេន ដែល​​​មាន​​​​រោងចក្រ​ចំនួន​​២៨​​​​​​​​​​​នៅ​​​ក្នុង​​​​​​​​នោះ ​​​និង​​​ដែល​ផ្ដល់​ការ​ងារ​ដល់​កម្មករ​​​ប្រមាណ​២៤.០០០​នាក់​ បាន​លើក​ឡើង​ថា ​គណៈ​​​គ្រប់​គ្រង​រោងចក្រ​បាន​សម្រេច​ចិត្ត​បញ្ជូន​បុគ្គលិក​ទៅ​ផ្ទះ​វិញ ពីព្រោះ​ការ​តវ៉ា​​​​​​​នេះ​​​ទំនង​​​ជា​​​​​​​​​​រាល​ដាល​​ធ្ងន់ធ្ងរ​មិន​អាច​គ្រប់​គ្រង​បាន។ លោក​​​បាន​​​គូស​​​បញ្ជាក់​​​​ថា ​ប្រាក់​រាប់​លាន​ដុល្លារ​ត្រូវ​បាន​ខាត​បង់​ជា​​​រៀង​រាល់​ថ្ងៃ​ ដោយ​សារ​​ការ​ឈប់​ធ្វើ​​ការ​​​​​​​​​​នេះ​​​។ ​លោក​​​បាន​និយាយ​​​​​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​នេះ ខណៈ​​​​​កម្មករ​​​​នាំ​គ្នា​ចេញ​មក​ក្រៅ​​​​ថា "​​​​នេះ​​​គឺ​ដើម្បី​សុវត្ថិភាព​​​របស់​​កម្មករ​​ដែល​​​​មិន​​​ប្រើ​​​ហិង្សា​"។ ​​​​​​ប្រធាន​​​​​​សហជីព​សំខាន់​ៗ​​​ក្នុង​មូលដ្ឋាន​​​បាន​​​​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​កូដ​កម្ម​​ដែល​បាន​​ចាប់​ផ្ដើម​​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​​​នេះ​​​ឡើយ ប៉ុន្តែ​ទោះ​ជា​​​យ៉ាង​ណា​​​ក្តី លោក​​​នៅ​​​តែ​​​​ត្រូវ​បាន​​កោះ​ហៅ​កាលពី​រសៀល​ម្សិល​​មិញ​ ឲ្យ​​​​ទៅ​​​ជួប​​​​​​​​ចរចា​​​​ជាមួយ​នគរ​បាល​ មន្ត្រី​រដ្ឋាភិបាល ​និង​តំណាង​រោងចក្រ​នៅ​សាលា​ក្រុង​បាវិត។ ប្រធាន​​​សហជីព​ចំនួន​បួន​រូប​​បាន​​​ព្រមព្រៀង​​​​ជា​​​លាយ​លក្ខណ៍​អក្សរ​ដើម្បី​​​អំពាវ​​​​នាវ​​​​ឲ្យ​កម្មករ​បញ្ឈប់​សកម្មភាព​​​ហិង្សា​របស់​ខ្លួន​ជា​ថ្នូរ​នឹង​​ការ​ដោះ​លែង​​អ្នក​តវ៉ា​បួន​នាក់​ដែល​​​​ត្រូវ​បាន​ដាក់​ពន្ធនាគារ​កាល​​ពី​សប្ដាហ៍​មុន​។ លោក ហ៊ូ វតនៈ ​អភិបាល​​​រង​​ខេត្ត​ស្វាយ​រៀង បាន​មាន​ប្រសាសន៍​​បន្ទាប់​​​ពី​​​ជំនួប​​​ចរចា​​​រយៈ​ពេល​៤ម៉ោង​​​នេះ​​​​​​ថា "ពាក់​ព័ន្ធ​ការ​ចាប់​ខ្លួន​កម្មករ​​​​​​បួន​​​នាក់​​​​​ សំណើ​​​របស់​សហជីព​​​​ត្រូវ​​​រដ្ឋបាល​ខេត្ត​​​ទទួល​យក​​​​ហើយ ប៉ុន្តែ​​​ការ​​ដោះលែង​នេះ​​​ត្រូវ​​​​​​​​ស្ថិត​ក្រោម​លក្ខខណ្ឌ​ដោះលែង​ឲ្យ​​​នៅ​ក្រៅ​ឃុំ​​​បណ្ដោះ​អាសន្ន​​ ហើយ​​ចាំបាច់​ត្រូវ​អនុវត្ត​តាម​នីតិវិធី​តុលាការ​"។ ​លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា "​​ប្រាក់​​ឈ្នួល​​ និង​អត្ថ​​​ប្រយោជន៍​​​ផ្សេងៗ​ទៀត​អំឡុង​​​ពេល​​​​​កូដកម្ម​ ​​ថៅកែ​រោងចក្រ​កំពុង​ពិភាក្សា​​" ​​​​ហើយ​​​​​​បាន​​​ឱប​លោក...

​កម្មករ​​រាប់​សិប​នាក់​ត្រូវ​ចាប់​ខ្លួន​ និង​ដោះលែង​វិញ​ពាក់​ព័ន្ធ​​ការ​​​​តវ៉ា​នៅ​រោងចក្រ​​ក្នុង​ក្រុង​បាវិត​

សមត្ថកិច្ច​និយាយ​ថា កម្មករ​ធ្វើ​​ការ​តវ៉ា​ចំនួន​​​​៥៨​នាក់​មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ តៃ សេង ក្នុង​ក្រុង​បាវិត ​​ត្រូវ​បាន​​ឃាត់​ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ ហើយ​ដោះលែង​វិញ​នៅ​ពេល​ល្ងាច​ បន្ទាប់ពី​ព្រមព្រៀង​​​​​​ឈប់​ប្រើ​អំពើ​ហិង្សា​​ ​ឬ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​​អ្នក​ដទៃ​ទៅ​ថ្ងៃ​មុខ ​ហើយ​នេះ​​គឺ​ជា​​ការវិវត្តន៍​ចុង​ក្រោយ​នៅ​ក្នុង​ស្ថានភាព​ចលាចល​មួយ​ដែល​បាន​ចាប់​​ផ្ដើម​កើត​ឡើង​កាលពី​សប្ដាហ៍​មុន។ ​មន្ត្រី​​បាន​លើក​ឡើង​ថា កម្ម​ករ​ប្រហែល​២០០​នាក់​បាន​ដើរ​ចេញ​ពី​ការ​ងារ​​ភ្លាមៗ​បន្ទាប់ពី​ទៅ​ដល់​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ តៃ សេង ​​ហើយ​​បាន​​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស មែនហាតាន់ ​ក្បែរ​​​​នោះ​​នៅ​ម៉ោង​ប្រហែល​៩ព្រឹក​ ប៉ុន្តែ​ត្រូវ​បាន​​​​​​​នគរ​បាល​បង្ក្រាប​កុបកម្ម​​​​រាំង​ផ្លូវ​។ កម្មករ​មួយ​ចំនួន​​​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ចំណុច​នោះ ប៉ុន្តែ​ភាគច្រើន​ត្រូវ​បាន​ឃាត់ខ្លួន​បន្ទាប់ពី​ក្រុម​កម្មករ​​​​​​ដែល​ខ្លះ​ប្រដាប់​ដោយ​ដំបង ​​បាន​ប៉ុន​ប៉ង​​​ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ មែនហាតាន់ ​​កាត់​​តាម​​​វាល​​មាន​ទឹក​ដក់​​​​ដែល​នៅ​ពីក្រោយ​នោះ។ លោក ​ហ៊ូ  វតនៈ អភិបាល​រង​​ខេត្ត​​​ស្វាយរៀង ​បាន​មាន​ប្រសាសន៍​ថា "​យើង​បាន​​ព័ទ្ធ​ពួកគេ​​ ខណៈ​​ពួកគេ​ព្យាយាម​​​ដើរ​លុយ​ទឹក​​ដើម្បី​ចូល​​ទៅ​រោងចក្រ​​ក្នុង​តំបន់​នោះ​។ បើ​យើង​មិន​ចាត់​វិធានការ​ទេ ម្លេ៉ះ​ពួកគេ​បំផ្លាញ​រោង​ចក្រ​​​ទាំង​នោះ​បាត់ទៅ​ហើយ​"។ លោក​...

​ផ្ទុះ​ការ​ចោទ​ប្រកាន់​​​ករណី​​​​បំពាន​​​​​ផ្លូវ​ភេទ​ និង​ការ​លាក់​បាំង​​ការ​ពិត​នៅ​​​អង្គការ​សិល្បៈ​ដ៏ល្បី​​ល្បាញ​

​យោង​​​​​តាមសមា​ជិក​​​គ្រួសារ​​​​​​ម្នាក់​ និង​អង្គការ​គាំ​ពារ​កុមារ​មួយ ឲ្យដឹងថា ជន​ជាតិ​បារាំង ​ម្នាក់​​​ដែល​ជា​បុគ្គលិក​​យូរ​មក​ហើយ​​នៃ​អង្គការ​​ហ្វា​រពន្លឺ​សិល្បៈ​​នៅ​ក្នុង​ខេត្ត​បាត់ដំបង កំពុង​ជាប់​​ពន្ធនាគារ​​ក្នុង​ប្រទេស​បារាំង ​រង់ចាំ​សវនាការ​​​ជំនុំជម្រះ​​ទោស​តាម​​ការ​ចោទ​​​​ប្រកាន់​​ពីបទ​​រួមភេទ​ជាមួយ​កុមារ​​​ប្រព្រឹត្ត​​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជន​រងគ្រោះ​ម្នាក់​ដែល​និយាយ​ថា ​ខ្លួន​មាន​​​​អាយុ​ប្រហែល​១៤​ឆ្នាំ​ នៅ​ពេល​ខ្លួន​​ត្រូវ​បាន​​​​បុរស​​ជនជាតិ​បារាំង ​រូប​នេះ​​រំលោភ​បំពាន​ផ្លូវ​ភេទ បាន​លើក​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​​មួយ​​​​កាលពី​ថ្ងៃ​សុក្រ​ថា អង្គការ​ហ្វា​រពន្លឺ​សិល្បៈ​​​​បាន​បណ្ដេញ​ខ្លួន​​ចេញ​​​​ពី​ក្រុម​សម្ដែង​សៀក​របស់​អង្គការ​នេះ បន្ទាប់ពី​​ខ្លួន​បាន​រាយ​ការណ៍​​​អំពី​ការ​រំលោភ​បំពាន​​​​​នេះ ហើយ​​បាន​​ឲ្យ​ប្រាក់​​ទៅ​ខ្លួន​​ចំនួន​៦០០​ដុល្លារ​​​សម្រាប់​ការ​បិទ​មាត់ ជា​ការ​អះអាង​ដែល​​អង្គការ​ហ្វា​រពន្លឺសិល្បៈ​បាន​បដិសេធ​កាលពី​ម្សិលមិញ​។ ​លោក ហ្សង់​ គ្រីស្តូហ្វ ស៊ីដឺរីត (Jean-Christophe Sidoit) មាន​តួនាទី​​ជាច្រើន​នៅ​​អង្គការ​ហ្វា​រពន្លឺសិល្បៈ​​ រួម​មាន​​តំណែង​នាយក​​​​​​ស្ដីទី​ និង​​ប្រធាន​រដ្ឋបាល​ផង​ដែរ​​​ពី​ឆ្នាំ​១៩៩៩​​​ដល់​ចុង​​ឆ្នាំ​២០១៣​ នៅ​ពេល​​​លេច​ឮ​ការ​ចោទ​ប្រកាន់​ថា លោក​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ជន​រងគ្រោះ ​ដែល​ជា​យុវ​ជន​​សម្ដែង​សិល្បៈ​សៀក​​​​ម្នាក់​មកពី​ប្រទេស​ហ្គីណេ ហើយ​​​ជន​រង​​គ្រោះ​​ត្រូវ​​គេ​បង្ខំ​ឲ្យ​កាត់​​ផ្ដាច់​​ទំនាក់​ទំនង​ជា​ផ្លូវ​ការ​ជាមួយ​អង្គការ​នេះ​។ យោង​តាម​លោក សំលៀង សិលា នាយក​​​ប្រចាំ​ប្រទេស​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) ​ដែល​ជា​អង្គការ​​​មិន​មែន​រដ្ឋាភិបាល​​ប្រឆាំង​​ជន​រួម​ភេទ​ជាមួយ​កុមារ​​បាន​​ឲ្យ​​ដឹង​ថា...

កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​បើក​​​ឲ្យ​​​មាន​​​ការ​​​បញ្ជូន​​​​​​អ្នក​​​បម្រើ​​​តាម​​​ផ្ទះ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​​​​

យោងតាម​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ចេញដោយ​​​ក្រសួងការងារ​​​កាលពី​​​ម្សិលមិញ​​​ឲ្យដឹង​​​ថា រយៈពេល​​​បួន​​​ឆ្នាំ​​​បន្ទាប់ពី​​​នាយករដ្ឋមន្ត្រី​​​ចាត់ទុក​​​ថា​​​ខុសច្បាប់​​​នូវការ​​​អនុវត្តការបញ្ចូល​​​ស្ត្រីខ្មែរ​​​ទៅប្រទេស​​​ម៉ាឡេស៊ី​​​ ដើម្បី​​​ធ្វើ​​​ការ​​​ជា​​​អ្នកបម្រើ​​​តាម​​​ផ្ទះ ប្រទេសទាំងពីរ​​​បាន​​​ព្រមព្រៀង​​​ចាប់ផ្តើម​​​​​​សាជាថ្មី​​​លើការ​​​បញ្ជូន​​​ពលករ​​​ខ្មែរ​​​។ ​​ អស់រយៈពេល​​​ជិត​​​ពីរឆ្នាំ អនុស្សរណៈនៃការយោគយល់គ្នា​​​បាន​​​រុញចុះរុញ​​​ឡើង​​​រវាង​​​ក្រុងភ្នំពេញ​​​និងក្រុង​​​កូឡាឡាំពួរ ដោយភាគី​​​កម្ពុជា​​​ទាមទារ​​​ឲ្យមាន​​​ការ​​​ការពារ​​​ទូលំទូលាយ​​​សម្រាប់​​​អ្នកបម្រើ​​​តាម​​​ផ្ទះ​​​ ដែល​​​ទទួលរង​​​ការ​​​កែង​​​ប្រវ័ញ្ច​​​ ​​​និងទារុណកម្ម​​​ ចំណែកឯ​​​ម៉ាឡេស៊ីវិញ​​​មាន​​​បំណង​​​រក្សា​​​លក្ខខណ្ឌ​​​យោគយល់​​​សម្រាប់​​​និយោជក​​​។​​​ គ្មាន​​​សេចក្តី​​​ពិស្តារ​​​ទាក់ទង​​​នឹង​​​អនុស្សរណៈ​​​នៃការ​​​យោគយល់​​​គ្នា​​​ចុងក្រោយ​​​ទេកាលពី​​​ម្សិលមិញ ប៉ុន្តែ សេចក្តីថ្លែងការណ៍​​​បាន​​​និយាយថា កិច្ច​​​ព្រមព្រៀង​​​នោះ​​​បាន​​​ចុះ​​​ហត្ថលេខា​​​រួមហើយ​​​ ដោយមាន​​​កិច្ច​​​ព្រមព្រៀង​​​ទី២​​​ ដែល​​​សំដៅ​​​ការពារ​​​ពលករ​​​ខ្មែរ​​​ដទៃ​​​ទៀត​​​ដែល​​​ត្រូវ​​​ទៅធ្វើការ​​​នៅប្រទេស​​​ម៉ាឡេស៊ី​​​។ សេចក្តីថ្លែងការណ៍​​​បាន​​​និយាយថា "ភាគីទាំងពីរ​​​បាន​​​ឯកភាព​​​គ្នា​​​.... ជំរុញ​​​មន្ត្រី​​​ជំនាញ​​​នៃ​​​ប្រទេស​​​ទាំងពីរ​​​ជួបប្រជុំ​​​ពិភាក្សា​​​គ្នា​​​ឲ្យ​​​បាន​​​ឆាប់​​​ ដើម្បី​​​រៀបចំ​​ផែនការ​​​សកម្មភាព​​​សម្រាប់​​​អនុវត្ត​​​ MOU ទាំងពីរនេះ​​​​​​ និង​​​បង្កើត​​​ប្រព័ន្ធ​​​គ្រប់គ្រង​​​ពលករ​​​ កម្មករ​​​ និយោជិត តាម​​​ប្រព័ន្ធអេឡិកត្រូនិក"។ សេចក្តី​​​ថ្លែងការណ៍​​​បាន​​​និយាយបន្ថែម​​​ថា វិធានការ​​​នឹង​​​ត្រូវធ្វើឡើង​​​ផង​​​ដែរ​​​ ដើម្បី​​​ទប់ស្កាត់​​​ការជួញ​​​ដូរមនុស្ស​​​ និង​​​កេង​​​ប្រវ័ញ្ច​​កម្លាំងពលកម្ម​​​។ សេចក្តី​​​ថ្លែងការណ៍​​​បាន​​​និយាយថា "MOU ទាំងពីរ​​​គឺជា​​​ឧបករណ៍​​​ដ៏​​​សំខាន់​​​សម្រាប់​​​ការពារ​​​សិទ្ធិ​​​និង​​​ផល​​​ប្រយោជន៍​​​របស់​​​ពលករ ​​​កម្មករ​​​ និង​​​និយោជិត​​​នៃប្រទេស​​​ទាំង​​​ពីរ​​​ ទាំង​​​នៅ​​​ក្នុង​​​ដំណាក់កាល​​​ជ្រើសរើស​​​ ធ្វើ​​​ការ​​​ និងមាតុភូមិ​​​និវត្តន៍​​​ត្រឡប់​​​មក​​​ប្រទេស​​​កំណើត​​​រៀងខ្លួនវិញ​​​"។ ប្រទេស​​​កម្ពុជា​​​បាន​​​បិទ​​​ច្រក​​​ផ្លូវការ​​​សម្រាប់​​​បញ្ជូន​​​អ្នកបម្រើ​​​តាម​​​ផ្ទះ​​​ទៅប្រទេស​​​ម៉ាឡេស៊ី​​​ក្នុងឆ្នាំ​​​២០១១​​​ ក្រោយពី​​​មាន​​​របាយការណ៍​​​ថា មិន​​​មាន​​​បើក​​​ប្រាក់ខែ​​​ឲ្យ​​​ បង្ខំ​​​ឲ្យ​​​ធ្វើការ​​​លើស​​​ម៉ោង​​​ ហូបចុក​​​មិនគ្រប់គ្រាន់​​​ ធ្វើ​​​បាបរាងកាយ​​​និងផ្លូវភេទ​​​។ បើទោះជាយ៉ាង​​​នេះក្តី ស្ត្រី​​​នៅតែ​​​បន្ត​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ដោយ​​​ខុស​​​ច្បាប់​​​ ដោយ​​​វិល​​​ត្រឡប់​​​មកវិញ​​​នាំជាប់​​​មក​​​ជាមួយ​​​នូវ​​​ហេតុការណ៍​​​តក់ស្លុត​​​​​​នៃ​​​វាយ​​​ធ្វើ​​​បាប​​ដោយចៅហ្វាយនាយ​​​។ មានស្ត្រី​​​ម្នាក់​​​ដែល​​​មិន​​​បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កំណើត​​​វិញ ដើម្បី​​​រាយរ៉ាប់​​​រឿង​​​ទុក្ខ​​​សោក​​​របស់​​​នាង​​​គឺ​​​ មុី ស៊ីជិន អាយុ​​​២៣​​​ឆ្នាំ ដែល​​​សាកសពស្គាំង​​​ស្គម​​​របស់​​​នាង​​​ត្រូវ​​​គេ​​​រក​​​ឃើញ​​​មាន​​​ស្នាម​​​ជាំ​​​និង​​​វាយ​​​តប់​​​​​​​​​ពេញ​​​ខ្លួន​​​នៅឯ​​​គេហដ្ឋាន​​​នៃ​​​ចៅហ្វាយនាយ​​​ជន​​​ជាតិ​​​ម៉ាឡេស៊ី​​​នៅឆ្នាំ​​​២០១២​​​។ ប្តីប្រពន្ធ​​​ជនជាតិ​​​ម៉ាឡេស៊ី​​​​​​មួយ​​​គូ​​​នេះ​​​ដែល​​​ជួល​​​នាង​​​ត្រូវ​​​តុលាការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ប្រហារ​​​ជីវិត​​​ដោយ​​​ព្យួរក​​​នៅ​​​ខែ​​​តុលា​​​។​​​​​ អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា​​​ថ្មី​​​នេះ​​​​​​សំដៅ​​​ធ្វើ​​​ឲ្យ​​​ក្លាយជា​​​ផ្លូវការ​​​នូវដំណើរការបញ្ជូន​​​ពលករ​​​ខ្មែរ​​​ទៅធ្វើ​​​ការ​​​នៅម៉ាឡេស៊ី ក្នុងគោល​​​បំណង​​​ធានាថា គ្មាន​​​នរណាម្នាក់​​​គេច​​​ផុត​​​ពីការ​​​ត្រួត​​​ពិនិត្យ​​​ដូច​​​កាលពី​​​អតីតកាល​​​បាន​​​ទេ​​​។ នៅខែធ្នូ​​​ ឆ្នាំ​​​២០១៣ ខ្លឹមសារ​​​នៃ​​​អនុស្សរណៈនៃ​​​ការ​​​យោគយល់​​​គ្នា​​​ ដែលក្រុង​​​ភ្នំពេញ​​​បាន​​​កែសម្រួល​​​ត្រូវបាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​ដោយ​​​មាន​​​គូស​​​បន្ទាត់​​​ខ្មៅ​​​កាត់តាម​​​ខបញ្ញត្តិ​​​ ដែល​​​ខ្លួនបានសរសេរ​​​​​​បន្ថែម​​​ ដោយស្នើ​​​សុំថា ចៅហ្វាយ​​​នាយត្រូ​​​វ​​​​​​ "គោរព​​​សិទ្ធិមនុស្ស​​​ជាមូលដ្ឋាន​​​របស់​​​អ្នក​​​បម្រើ​​​តាម​​​ផ្ទះ​​​"។ ភាគីកម្ពុជា​​​ ដោយ​​​មាន​​​ជំនួយ​​​ពីអង្គការ​​​ពលកម្ម​​​អន្តរជាតិ​​​ ក៏បាន​​​ជំរុញ​​​ឲ្យ​​​អ្នកបម្រើ​​​តាម​​​ផ្ទះ​​​មាន​​​សិទ្ធិ​​​កាន់​​​លិខិត​​​ឆ្លង​​​ដែន​​​ផ្ទាល់​​​ខ្លួន​​​ ពិនិត្យ​​​ និង​​​ចុះ​​​ហត្ថលេខា​​​លើកិច្ចសន្យា​​​មុន​​​នឹង​​​ចាក​​​ចេញពី​​​ប្រទេស​​​កម្ពុជា​​​ ទទួល​​​បាន​​​អាហារ​​​បីពេល​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ និង​​​មាន​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​ប្រចាំឆ្នាំ​​​ដោយ​​​មាន​​​ប្រាក់​​​ខែ។ លោក ទុន សុភ័ណ អ្នកសម្រប​​​សម្រួល​​​​​​ថ្នាក់​​​ជាតិ​​​​​​នៃ​​​​​​អង្គការ​​​ពលកម្ម​​​អន្តរជាតិ​​​បាន​​​និយាយកាលពី​​​យប់​​​មិញថា "តាម​​​ខ្ញុំដឹង​​​ ខ្ញុំ​​​ជឿថា  បាន​​​ទទួលយក​​​អ្វី​​​គ្រប់យ៉ាង​​​ដែលស្នើ​​​ដោយ​​​ភាគី​​​កម្ពុជា​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​បាន​​​ឃើញ​​​អនុស្សរណៈ​​​នៃការ​​​យោគយល់​​​គ្នា​​​ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​រួច​​​ហើយ​​​ទេ ហើយ​​​ខ្ញុំ​​​មិនមាន​​​ព័ត៌មាន​​​លម្អិត​​​ដែរ​​​ ដូច្នេះ​​​ខ្ញុំ​​​មិនអាច​​​និយាយ​​​ឲ្យ​​​ប្រាកដ​​​បាន​​​ទេ។ ខ្ញុំ​​​បាន​​​ជួប​​​ជាមួយ​​​  កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ មុននឹង​​​លោក​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី ហើយ​​​លោក​​​ពេញចិត្ត​​​នឹង​​​ MOU នោះ"៕ រើន​​​​​​​​​​​​​​​    

ក្រសួង​​​មហាផ្ទៃ​​​ក្តៅក្រហាយ​​​​​​ចំពោះ​​​ជំនួយ​​​របស់​​​​​​អូស្ត្រាលី​​​ផ្តល់​​​​​​ដល់​​​កម្ពុជា​​​

រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ប្រទេស​​​អូស្ត្រាលី​​​  បាន​​​ផ្តល់​​​ជំនួយជា​​​ប្រាក់​​​ជាង​​​៣,៥លាន​​​ដុល្លារ​​​ដល់​​​កម្ពុជា​​​រួច​​​ហើយ​​​ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង ​​​ដែលជា​ថ្នូរនឹង​ការ​អនុញ្ញាត​ឲ្យ​​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​អូស្រា្តលី​មិន​​​​ទទួល​យក​អាច​តាំង​​​លំនៅ​​​ថ្មី​នៅ​​​ទី​​​នេះបាន​ ប៉ុន្តែ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​​​​​​​មានការ​​​ក្តៅ​​​ក្រហាយ​​​យ៉ាង​​​ខ្លាំង​​​​ដោយ​​​ហេតុថា ប្រាក់​​​នេះ​​​ត្រូវ​​​បាន​​​ផ្តល់​​​មក​​​​​​ឲ្យ​​​ កម្ពុជា​​​​តាម​​​រយៈ​​​ទីភ្នាក់​​​ងារ​​​អភិវឌ្ឍន៍​​​ មិន​​​មែន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោយ​​​ផ្ទាល់​​​នោះ​​​​​​។ ស្ថាន​​​ទូត​​​អូស្ត្រាលី​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល ​​​មិញ​​​ថា ខ្លួន​​​បាន​​​​​​​​​​ចាប់ផ្តើម​ចំណាយ​​​ប្រាក់​​​ដែល ជាផ្នែក​​នៃ​ប្រាក់​ចំនួន​​​៤០លាន​ដុល្លារ​អូស្ត្រាលី​ (២៩,១៦​​​លាន​​​ដុល្លារ​​​) ​​​​​​ដែល​​​លោក​​​ស្រី  ជូលី ប៊ីសប​​​ (Julie Bishop) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​អូស្ត្រាលី​​​បាន​​​សន្យា​​​ផ្តល់​​​​សម្រាប់​​​រយៈ​​​ពេល​​​៤ឆ្នាំ​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ក្រុង​​​ភ្នំពេញ​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​បច្ចុប្បន្ន​​​​​​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​ឃុំ​​​ខ្លួន​​​នៅ​​​លើ​​​​​​ប្រទេស​​​ណូរ៉ូ​​​ ​​​ជា​​​ប្រទេស​​​ដែន​​​កោះ​​​ស្ថិត​​​នៅកណ្តាល​មហា​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​។ អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​នេះ​​​បាន​​​សរសេរ​​​នៅ​ក្នុង​​​អីុម៉េល​​​មួយ​​​ថា "ប្រាក់​​​ចំនួន​​​៤,៩៥​​​លាន​​​ដុល្លារ​​​អូស្ត្រាលី  នៃ​​​មូល​​​និធិ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ចំណាយ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ដល់​​​២០១៥​​​ ហើយ​​​យើង​​​កំពុង​​​តែ​​​ស្ថិត​​​ក្នុង​​​ដំណើ​​​រការ​​​ដើម្បី​​​ធានា​ឲ្យ​​​បាន​​​ថា ​​​ចំនួន​​​ទឹក​​​ប្រាក់​​​ទាំង​​មូល​​​ត្រូវ​​​បាន​​​ចំណាយ​​​សម្រាប់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ដូច​​​ដែល​​​បាន​​​ប្រកាស​​​​។ មូល​​​និធិ​​​ទាំង​​​នោះ​​​បាន​​​ចាប់​​​ផ្តើម​​​ចំណាយ​​​សម្រាប់​​​ប្រយោជន៍​​​ពល​​​រដ្ឋ​​​ខ្មែរ​​​តាម​​​រយៈ​​​ការ​​​ចូល​​​រួម​​​ចំណែក​​​នៅ​​​ក្នុង​​​កម្ម​​​វិធី​​​អភិវឌ្ឍន៍​​​ដែល​​​មាន​​​ស្រាប់​​​លើ​​​វិស័យ​​​​​​ផលិត​​​ភាព​​​កសិកម្ម​​​ ការ​​​បោស​​​សម្អាត​​​មីន និង​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​"។ យោង​​​តាម​​​អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​ឲ្យដ​​​ឹង​​​ថា ប្រាក់​​​ចំនួន​​​២,១៩​​​លាន​​​​​ដុល្លារ​​​ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​ UNDP សម្រាប់​​​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ដោះ​​​មីន ៧៣០.០០០ដុល្លារ​​​ត្រូវ​​​បានផ្តល់​​​ទៅ​​​ឲ្យ​​​កម្ម​​​វិធី​​​​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​​កម្ពុជា​​​​​​ (Cambodia Agricultural Value Chain program)សម្រាប់​​​រោង​​​ម៉ាស៊ីន​​​កិន​​​ស្រូវ​​​ និង​​​គម្រោង​​​នាំ​​​ចេញ​​​អង្ករ​​​ និង​១៨២.០០០ដុល្លារ​​​បាន​​​ចំណាយ​​​លើ​​​កំណែ​​​ទម្រង់​​​ការ​​​បោះឆ្នោត​​​តាម​​​រយៈ​​​អង្គការ​​​Unicef ហើយ​​​ ៥១០.០០០​​​ដុល្លារ​​​ផ្សេង​​​ទៀត​​​​​​"ត្រូវ​​​បាន​​​ផ្តល់​​​ទៅ​ឲ្យ​​​​កម្មវិធី​​​អភិវឌ្ឍន៍​​​ផ្សេង​​​ៗ​​​ដែលមានស្រាប់"​​​​។ អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា "ជំនួយ​​​របស់​​​អូស្ត្រាលី​​​មក​​​ឲ្យ​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​នាំ​​​មក​​​តាម​​​រយៈ​​​អង្គ​​​ការ​​​ដៃ​គូ​​​ជា​​​យូរ​​​មក​​​ហើយ​​​មួយ​​​ចំនួន រួម​​​មាន​​​ដូច​​​ជា​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ...

​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​តែង​​​តាំង​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ថ្មី​​​២២​​​នាក់ ប៉ុន្តែ​​​​​​គ្មាន​​​លេខ​​​ទាក់​​​ទង​​​លម្អិត

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​​​​ចេញ​​​ផ្សាយ​​​ថ្ងៃ​​​សុក្រ​​​ឲ្យ​​​ដឹង​​​ថា ការងារ​​​​​​សម្រាប់​​​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​​​​​​​មហា​​​ផ្ទៃ​​​​​​ដែល​​​កាន់​​​ដោយ​​​នាយ​​​ឧត្តម​​​សេនីយ៍ ខៀវ​​​ សុភ័គ ត្រូវ​​​​​​បែង​​​ចែក​​​ និង​​​ប្រគល់​​​ជូន​​​​​​មន្ត្រី​​​២២​​​រូប​​​នៅ​​​​​​ក្រសួង​​​មហាផ្ទៃ ប៉ុន្តែ​​​លេខទាក់​​​ទង​​​លម្អិត​​​មិន​​​មាន​​​ចេញ​​​ផ្សាយ​​​ទេ។​​​ ឯក​​​សារ​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ មាន​​​សមាស​​​ភាព​​​អ្នក​​​នាំពាក្យ​​​ពីរ​​​រូប​​​សម្រាប់​​​អគ្គ​​​នាយក​​​ដ្ឋាន​​​មួយ ​​​ឬ​​​អង្គភាព​​​មួយ​​​​​​ក្នុង​​​បណ្តា​​​អគ្គ​​​នាយក​​​ដ្ឋាន​​​និង​​​អង្គភាព​​​​​​១១​​​ចំណុះ​​​ក្រសួង​​​មហា​​​ផ្ទៃ ហើយ​​​ក៏​​​ជួយ​​​សម្រាល​​​បន្ទុក​​​របស់​​​​​​នាយ​​​ឧត្តម​​​សេនីយ៍​​​ សុភ័គ ដែរ។​​​ នាយ​​​ឧត្តម​​​សេនីយ៍​​​ សុភ័ក បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​យើង​​​ត្រូវ​​​​​​មាន​​​​​​មនុស្ស​​​ច្រើន​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​សារព័ត៌មាន។​​​ មាន​​​អ្នក​​​កាសែត​​​ច្រើន​​​ណាស់​​​​​​សួរ​​​សំណួរ​​​​​​សព្វ​​​ថ្ងៃ​​​នេះ។​​​ ជា​​​ធម្មតា ខ្ញុំ​​​ទទួល​​​បាន​​​​​​ការ​​​ហៅ​​​ចូល​​​៨០​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ។ តើ​​​មនុស្ស​​​ម្នាក់​​​អាច​​​ធ្វើ​​​ម្ដេច​​​កើត​​​ទៅ?” នាយឧត្តម​​​សេនីយ៍​​​ សុភ័គ បាន​​​រំឭក​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា លោក​​​ជា​​​មន្ត្រី​​​ប៉ូលិស​​​ដំបូង​​​គេ​​​បំផុត​​​​​​ដែល​​​ធ្វើ​​​កិច្ចការ​​​អ្នក​​​នាំ​​​ពាក្យ​​​​​​នេះ​​​។​​​ នាយឧត្តម​​​សេនីយ៍​​​ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ធ្លាក់​​​ទៅ​​​លើ​​​​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​មួយៗ​​​ផ្ទាល់​​​ ដើម្បី​​​ផ្តល់​​​ព័ត៌មាន​​​ដល់​​​​​​សារព័ត៌មាន និង​​​សាធារណជន"។​​​ នាយឧត្តម​​​សេនីយ៍​​​ សុភ័គ នឹង​​​នៅ​​​តែ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​សម្រាប់​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​ដដែល ប៉ុន្តែ​​​​​​បាន​​​និយាយ​​​ថា ការ​​​ផ្ទេរ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​នឹង​​​ផ្តល់​​​ផល​​​ប្រយោជន៍​​​ដល់​​​អ្នក​​​កាសែត ដែល​​​ពេល​​​នេះ​​​អាច​​​ទទួល​​​ព័ត៌មាន​​​ផ្ទាល់​​​ពី​​​​​​អគ្គ​​​នាយកដ្ឋាន​​​ពាក់ព័ន្ធ។ លោក​​​ សុភ័គ បាន​​​និយាយ​​​ថា​​​ លោក​​​នឹង​​​បណ្តុះ​​​បណ្តាល​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ថ្មី។​​​ នាយឧត្តម​​​សេនីយ៍​​​ សុភ័គ បាន​​​និយាយ​​​ថា "​​​ខ្ញុំ​​​ផ្ទាល់​​​​​​ធ្វើ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ជិត​​​២០​​​ឆ្នាំ​​​ហើយ​​​។ ខ្ញុំ​​​មាន​​​សញ្ញា​​​ប័ត្រ​​​​​​ផ្នែក​​​​​​កាសែត​​​​​​ពី​​​សាកល​​​វិទ្យា​​​ល័យ​​​​​​មួយ​​​នៅ​​​ក្រុង​​​ញូវដេលី។ ជា​​​សញ្ញា​​​ប័ត្រ​​​ទាប មិន​​​មែន​​​សញ្ញា​​​ប័ត្រ​​​ថ្នាក់​​​អនុបណ្ឌិត​​​ទេ ដូច្នេះ​​​ខ្ញុំ​​​មាន​​​បទពិសោធន៍​​​​​​ និង​​​ចំណេះ​​​ដឹង​​​ខ្លះ​​​ ដើម្បី​​​ចែក​​​រំលែក"។សេចក្តី​​​ថ្លែង​​​ការណ៍​​​មាន​​​រៀប​​​រាប់​​​ឈ្មោះ និង​​​ឋានន្តរសក្តិ​​​នៃ​​​អ្នក​​​នាំ​​​ពាក្យ​​​​​​ថ្មី​​​ដែល​​​មាន​​​១២​​​រូប​​​ជា​​​ឧត្តម​​​សេនីយ៍​​​ឯក ២​​​រូប​​​​​​ជា​​​ឧត្តម​​​សេនីយ៍​​​ទោ ប៉ុន្តែ​​​មិន​​​បាន​​​ផ្តល់​​​លេខ​​​ទាក់​​​ទង​​​ទេ។​​​​​​​​​ នាយឧត្តម​​​សេនីយ៍​​​ សុភ័គ បាន​​​​​​និយាយ​​​បន្ថែម​​​ថា "យើង​​​នឹង​​​ព្យា​​​យាម​​​ធ្វើ​​​ឲ្យ​​​បាន។​​​ យើង​​​ចង់​​​​​​ឲ្យ​​​មាន​​​លេខ​​​ទាក់​​​ទង​​​លម្អិត។ ប្រហែល​​​​​​យើង​​​នឹង​​​​​​ចេញ​​​ផ្សាយ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ខ្ញុំ"។ លោក ឆាន់ ចន្ទសុភក្តិ ជា​​​អ្នក​​​នាំ​​​ពាក្យ​​​ថ្មី​​​​​​របស់​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​រដ្ឋ​​​បាល​​​​​​បាន​​​និយាយ​​​ថា ជា​​​កិត្តិ​​​យស​​​ដែល​​​លោក​​​មាន​​​ឈ្មោះ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ។ លោក ចន្ទសុភក្តិ បាន​​​និយាយ​​​ថា "ខ្ញុំ​​​មាន​​​មោទនភាព​​​ណាស់​​​ដែល​​​ថ្នាក់​​​ដឹក​​​នាំ ជឿ​​​ជាក់​​​លើ​​​ខ្ញុំ ហើយ​​​តែង​​​តាំង​​​ខ្ញុំ​​​ជា​​​​​​​​​អ្នក​​​នាំ​​​ពាក្យ​​​ឲ្យ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​នេះ។ ឯកឧត្តម​​​ ខៀវ សុភ័គ នៅ​​​តែ​​​​​​​​​ជាន់​​​ខ្ពស់​​​ ហើយ​​​យើង​​​គ្រាន់​​​តែ​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​តូច​​​សម្រាប់​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​ប៉ុណ្ណោះ​​​"​​​៕​​​ រើន  

ខេត្ត​​​កែប​​​មាន​​​​ខណ្ឌ​រដ្ឋបាល​ជល​​​ផល​ ប៉ុន្តែ ​កំពុង​​​​រង់​​​ចាំ​​​​ទូក​​​​ល្បាត​​​

ក្រុង​​​កែប​​​-កាល​​​ពី​​​ម្សិល​​​មិញ អភិបាល​​​ខេត្ត​​​ កែប​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​បញ្ឈប់​​​​ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​ដែល​​​​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សមុទ្រ​​​នៅ​​​ទី​​​នេះ​​​ ប៉ុន្តែ​អ្នក​​​ដែល​​​ទទួល​​​បន្ទុក​​​អនុវត្ត​​​បទ​បញ្ជា​​​នេះ​​​បាន​​​ពន្យល់​​​ពី​​​ការ​លំបាក​​​​​​​​ក្នុង​​​ការ​​​​​​លុប​​​បំបាត់​​​សហគមន៍​​​នេសាទ​​​ដែល​​​មាន​​​ជា​​​យូរ​​​មក​​​ហើយ ជា​​​ពិសេស​​​ដោយ​​​សារ​​​ពួក​​គេ​​​គ្មាន​​​ទូក​​​ល្បាត​​​។ ការ​​​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ខណ្ឌ​​​រដ្ឋ​​​បាល​​​​​​ជល​​​ផល​​​ខេត្ត​​​កែប​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​ត្រូវ​​​លោក​​​ កែន សត្ថា អភិបាល​​​ខេត្ត​​​នេះ​​​ចាត់​​​ទុក​​​ថាជា​​​ការ​​​ផ្លាស់​​​ប្តូរ​​​ស្ថាន​​​ការ​​ណ៍​ក្នុង​​​ការ​​​បង្ក្រាប​​​ដើម្បី​​​ជួយ​ស្រោចស្រង់​ប្រព័ន្ធ​អេកូឡូសីុ​​​ ក្នុងទឹក​​​ដ៏​​​សំខាន់​​​នៅ​​​ទី​​​នេះ​​​​​​ ​​​ដែល​​​ត្រូវ​​​បាន​​​បំផ្លាញ​​​ដោយ​​​សារ​​​ការ​​​រុំ​​​ជាប់​​​នឹង​​​ចៃ​​​រ៉ា​​​ស្ទើរ​​​រៀង​​​ រាល់​​​យប់​​​ពេល​​​ទូក​​​​​​នេសាទ​​​អូស​​​ចៃរ៉ា​​​ឆ្លង​​​កាត់​​​បាត​​​សមុទ្រ​​​ដែល​​​​​​ងាយ​រង​​​ផល​ប៉ះពាល់​​​។ លោក សត្ថា បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើប្រាស់​​​​​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ថ្មី​​​នេះ​​​ដែល​​​ធ្វើ​​​ឲ្យ​​​ខេត្ត​​​កែប​​​មាន​​​អ្វី​​​ៗ​ដូច​​​ខេត្ត​​​មាត់​​​សមុទ្រ​​​​​ផ្សេង​​​ៗ​​​ទៀតដែរនោះ​​​​ថា "ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​ យើង​​​ឃើញ​​​ថា ធន​​​ធាន​​​សមុទ្រ​​​របស់​​​យើង​​​ចេះ​​​តែ​​​ថយ​​​ចុះ​​​ទៅ​​​ៗ​​​​។ ​​​មិន​​​សូវ​​​ជា​​​មាន​​​ការ​​​នេសាទ​​​ស្រប​​​ច្បាប់​​​ទេ​​​នៅ​​​ទី​​​នេះ​​​។ សូម​​​អាជ្ញាធរ​​​ទាំង​​​អស់​​​សហការ​​​ជា​​​មួយ​​​​​​មន្ត្រី​​​ជល​​​ផល​​​ ដើម្បី​​​ការ​​​ពារ​​​ធន​​​ធាន​​​សមុទ្រ​​​​​​ របស់​​​យើង​​​ និង​​​បញ្ឈប់​​​​​​ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​"។ ​​​ពិធី​​​នេះ​​​បាន​​​ដំឡើង​​​លោក គុជ វីរៈ ពី​​​តំណែង ​​​ជានាយ​រង​ខណ្ឌ​​​រដ្ឋបាល​​​ជល​​​ផល​​​ខេត្ត​​​កំពត​​​ទៅ​​​ជា​​​នាយ​​​​ខណ្ឌ​​​រដ្ឋ​​​បាល​​​ជល​​​ផល​​​ខេត្ត​​​កែប​​​​​​​ ​​​ដោយលោក​នឹង​ធ្វើការ​​​ជាមួយ​ក្រុម​​​ការ​​​ងារ​​​ដែល​​​មាន​​​​​​នាយ​​​រងខណ្ឌ​​​​ចំនួន​​​បី​​​រូប​ និង​​​មន្ត្រី​​​ចំនួន​​​១០​​​រូប​ផ្សេង​ទៀត​ នៅក្នុង​ការ​​​​ចុះ​​​បង្ក្រាប​​​ទូក​​​ប្រហែល​​​៥០​​​គ្រឿង ​​​ដែល​​​ភាគ​​​ច្រើន​​​មក​​​ពី​​​ភូមិ​​​ព្រែក​​​តានិន​​​ និង​​​ដែល​​​បន្ត​​​​​​បើក​​​បរ​​​ឆ្លង​​​កាត់​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ក្នុង​​​ដែន​​​ទឹក​​​នេះ​​​ ទោះ​​​បី​​​ជា​​​​​​មាន​​​ការ​​​បង្កើន​​​ការ​​​ដាក់​​​សម្ពាធ​​​​​​ ឲ្យ​​​បញ្ឈប់​​​ការ​​​ធ្វើ​​​ដូច្នេះ​​​​ក៏​​​ដោយ​​​។ លោក​​​ សត្ថា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "អ្នក​​​នេសាទ​​​ទាំង​​​នោះ​​​មាន​​​វិធី​​​សាស្ត្រ​​​ ច្រើន​​​ណាស់​​​ ហើយ​​​យើង​​​មិន​​​ដែល​​​មាន​​​​​​ឧបករណ៍​​​ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​ឡើយ​​​។ មាន​​​តែ​​​មន្ត្រី​​​ជល​​​ផល​​​បួន​​​នាក់​​​​ប៉ុណ្ណោះ​​​...