Friday, December 13, 2019
Home Authors Posts by Matt Blomberg

Matt Blomberg

245 POSTS 0 COMMENTS

ការ​​​និយាយ​​​ឡក​​​ឡាយ​​​​​​ដាក់​​​គ្នា​​​​​​​​​ប្រែ​​​ក្លាយ​​​ជាអំពើ​​​ហិង្សា​​​ ខណៈ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​កាន់​​​តែ​​​ខិត​​​ជិត​​​មក​​​ដល់​​​

ការ​​​និយាយ​​​ឡក​​​ឡាយ​​​ដាក់​​​គ្នា​​​​​​​​​រវាង​​​អ្នក​​​គាំទ្រ​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្រែក្លាយ​​​ទៅ​​​ជាអំពើ​​​ហិង្សា​​​កាល​​​ពីម្សិល​​​មិញ​​​ ខណៈ​​អ្នក​​​គាំទ្រ​​​មក​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​ខណ្ឌ​​​ប្ញស្សី​​​កែវ ដោយ​​​បណ្តាល​​​ឲ្យ​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​រង​​​របួស​​​ក្បាល​​​ដោយសារ​​​គេ​​​គប់​​​ដុំថ្ម​​​មក​​​ត្រូវ​​​​​​​​​​​​។ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នេះ​​​​​​បាន​​​កើត​​​ឡើង​​​​​​មួយ​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​ យុវជន ហែម វុត្ថា អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ចូល​សម្រាកនៅ​​​​​​មន្ទីរ​​​ពេទ្យ​​​​​​កា​​​ល​​​ពី​​​យប់​​​ថ្ងៃ​​​​អង្គារ​​​ បន្ទាប់ពី​​​រូប​គេ​រងការ​​​​​​វាយប្រហារ​​​ដោយ​​​ដំឥដ្ឋ​​​​​​ចំ​​​ក្បាល​​​ផ្នែក​​​ខាង​​​ក្រោយ​​​​​​​​​​​​​​​ក្នុង​​​ហេតុ​​​ការណ៍​​​ប៉ះ​​​ទង្គិច​​​គ្នា​​​មួ​​​យ​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យ។ លោក​​​ ខាំ ហ៊ុន អាយុ​​​៥៣​​​ឆ្នាំ​​​​​​ នាយ​​​រង​​​ប៉ុស្តិ៍​​​​​​បាន​​​ចាក​​​ចេញ​​​ដោយ​​​មាន​​​ស្នាម​​​រង​​​របួស​​​នៅ​​​លើ​​​ថ្ងាស​​​កាល​​​ពីម្សិល​​​មិញ​​​ បន្ទាប់​​​​​​ពីមានការ​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​មួយរវាង​​​ស្ត្រី​​​វ័យ​​​ក្មេង​​​ពីរ​​​នាក់​​​ដែល​​​ជា​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ដ៏ស្មោះ​​​ស្ម័គ្រ​​​​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ប្ញស្សី​​​កែវ​​​។ កញ្ញា ស៊ុន​​​ ហារ៉ានី អាយុ​​​២៣​​​ឆ្នាំ​​​ជាស្ត្រី​​​វ័យ​​​ក្មេង​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​វ័យក្មេង​​​ដែល​​​ស្មោះ​​​ស្ម័គ្រ​​​​​​នឹង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នោះ ​​​បាន​​​និយាយថា ក្បួន​​​ដង្ហែ​​​របស់​​​អ្នក​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​របស់​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​សង្កាត់​​​ច្រាំង​​​ចម្រេះ​​​​​​​​​​២ ដែល​​​ជាសង្កាត់​​​ពោរពេញ​​​ទៅ​​​ដោយ​​​​​​ការ​​​តុប​​​តែង​​​ស្លាក​​​សញ្ញា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​មាន​​​បងប្អូន​​​ខ្មែរ​​​អីុស្លាម​​​ជា​​​ច្រើន​​​​​​រស់​​​នៅ​​​​​​ ហើយ​​​នៅ​​​ពេល​​​នោះ​​​អ្នក​​​គាំទ្រ​​​គណ​​​បក្ស​​​​ប្រឆាំង​​​បាន​​​ញុះញង់​​​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​និយាយ​​​​ពាក្យ​​​ថា...

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​​រារាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ឆ្លង​កាត់​មហាវិថី​ព្រះ​សុរា​ម្រឹត​

អ្នកគាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​រារាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​បើក​បរ​ឆ្លងកាត់​កន្លែង​ជួប​ជុំ​គ្នា​របស់​ខ្លួន​នៅ​សួន​មុខ​វត្ត​បទុម​ ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​បាន​វាយ​យានយន្ត​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​រារាំង​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​​​​ឆ្លង​កាត់​ឡើយ  ដែល​ជា​ការ​រំលោភ​ច្បាប់​បោះ​ឆ្នោត​​យ៉ាង​ច្បាស់​ក្រឡែត។ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ក្រុម​យុវជន​ដែល​ស្លៀក​ឯកសណ្ឋានរបស់​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ជួ​ប​ជុំ​គ្នា​នៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​មហា​វិថី​ព្រះ​សុធារស និង​មហាវិថី​ព្រះ​សុរាម្រឹត ដោយរារាំង​មិន​ឲ្យ​យាន​យន្ត​ណា​ដែល​មាន​រូប​សញ្ញា​គណបក្ស​ប្រឆាំង​បើក​កាត់​ឡើយ  ជា​ទង្វើ​ដែល​លោក ទេព នីថា អគ្គ​​​​​​លេខាធិការ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​មាន​​ប្រសាសន៍​កាល​​​ពី​ដើម​ខែ​នេះ​ថា ត្រូវ​បាន​ហាម​ឃាត់​នោះ។ នៅ​ក្នុង​ហេតុ​ការ​ណ៍​មួយ យុវជន​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​បាន​ឡោម​ព័ទ្ធ​ម៉ូតូ​មួយ​គ្រឿង​ ហើយ​បាន​ទាញ​ដៃ​អ្នក​ជិះ​​ម៉ូតូ​នោះ​ចេញ​ពី​ម៉ូតូ​ ហើយ​បាន​​ទាញ​​បង្វិល​ម៉ូតូ​នោះ​ទាំង​បង្ខំ​ឲ្យ​គាត់​ជិះ​ទៅ​ក្រោយ​វិញ​។ នៅ​ក្នុង​ឧបទ្ទវហេតុ​មួយ​ទៀត​ អ្នក​បើក​​​បរ​រថយន្ត​ទំនើប​មួយ​គ្រឿង​ ដែល​បដិសេធ​មិន​ព្រម​ឈប់​​នៅ​ត្រង់​ចំណុច​ត្រួតពិនិត្យ​ក្រៅ​ផ្លូវ​ការ​នោះ​​ ត្រូវ​បាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ក្រុម​​ដេញ​តាម​បណ្ដោយ​​​​មហាវិថី​ព្រះ​សុរា​ម្រឹត​ ដែល​បាន​វាយ​រថយន្ត​របស់គាត់ពី​ចំហៀង​។​គេ​ឮ​យុវជន​ម្នាក់​ស្រែក​​​​ថា៖ “ នេះ​គឺ​ជា​ផ្លូវ​របស់​យើង។​...

សំរាម​នៅ​សួន​សេរីភាព​កើនឡើង​​ខ្លាំង​នៅ​មុន​ការ​វិល​ត្រឡប់​របស់លោក សម រង្ស៊ី ​ប្រធាន​​​បក្ស​​​ប្រឆាំង

គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​​រៀប​​​​ចំ​ពិធីទទួល​​ស្វាគមន៍​វីរបុរស​សម្រាប់​លោក សម រង្ស៊ី​​​ មេដឹកនាំ​គណបក្ស​ប្រឆាំង  ​នៅ​ពេល​​​​លោក​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ បន្ទាប់​ពី​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯងអស់​រយៈ​ពេល​ជិត​បួន​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិន​បើ​គ្មាន​​​​​ការ​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ លោក​​​​ សម  រង្ស៊ី ​​​នឹង​ត្រូវ​បង្ខំ​ចិត្ត​ថ្លែង​សុន្ទរកថាជា​លើក​ដំបូង​របស់លោក​នៅ​លើទឹកដី​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​នេះ​​នៅ​សួន​សេរី​ភាព​​​​ ដែល​​​​​​​មាន​សុទ្ធតែ​គំនរសំរាម​​​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់​តាំង​ពី​រដូវ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​​​​បោះ​​​ឆ្នោត​បាន​ចាប់​ផ្ដើម​​ កាលពី​ចុង​ខែ​មុន​មក​។ លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា សួន​នេះ​ត្រូវ​សាលា​រាជ​ធានី និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​  មាន​ចេតនាមិន​អើពើ​​នឹ​​​ង​​​ការ​​​បោស​សំអាត។​ លោក​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ភារ​​​កិច្ច​របស់​សាលា​រាជធានី និង​ក្រុមហ៊ុន​បោស​សំអាត​  ក្នុង​ការ​សំអាត​ទីតាំង​នេះ​ ប៉ុន្តែ​ពួក​គេ​មិន​បោស​សំអាតទេ​...

អង្គការ​​​សុខភាព​​​ពិភពលោក​​​​​​ធ្វើ​​​សិក្ខាសាលា​​​ស្ដី​​​ពី​​​​ការ​ប្រើប្រាស់​មួក​សុវត្ថិភាពដល់​​​អ្នក​រត់​​​​រ៉ឺម៉ក​ម៉ូតូនិង​អ្នក​រត់​ម៉ូតូ​ឌុប​​

ចំ​ពេល​មាន​​ការ​កើន​ឡើង​នូវ​ការ​ស្លាប់​​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ក្នុង​ប្រទេស​កម្ពុជា​ និង​​​​ច្បាប់​តម្រូវ​ឲ្យ​​​អ្នក​ធ្វើ​ដំណើរ​តាម​​ម៉ូតូ​ទាំង​អស់​​​ពាក់​មួក​សុវត្ថិភាព​នោះ ​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ និង​អ្នក​រត់​ម៉ូតូ​ឌុប​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ចូល​សិក្សា​​ស្ដី​ពី​ការ​ប្រើប្រាស់​មួក​សុវត្ថិភាព​ ដោយ​មិន​គិត​ថ្លៃ​នៅ​ក្នុង​សិក្ខាសាលា​មួយ​​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិល​មិញ​។ ទោះ​បី​ជា​​ការ​ស្លាប់​នៅ​​តាម​ផ្លូវ​​នៅ​ប្រ​ទេស​​​​​​​កម្ពុជា ភាគ​ច្រើន​​បណ្ដាល​មក​ពី​រថយន្ត​ទំនើបៗ​​បើក​បរ​លើស​ល្បឿន​កំណត់​និង​​បើកបរ​ទាំង​ស្រវឹង​ក៏​ដោយ ​ក៏​ម្ចាស់​​យាន​យន្តប្រ​ហែល​៦០០​នាក់​មក​ពី​ទូទាំង​រាជ​ធានី​​ ​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​​ ដែល​បាន​បង្រៀន​ពួក​គេ​​​អ្វីៗ​គ្រប់​យ៉ាង​​រហូត​ដល់​​​ការ​ប្រើប្រាស់​មួក​សុវត្ថិភាព​ ​ដូចជា​ការ​ជ្រើសរើស​​ទំហំ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ព្រម​ទាំង​ដាក់​ខ្សែ​ចង្ការ​ឲ្យ​បាន​ត្រឹម​​​ត្រូវ​ផង​ដែរ​។ លោក​ ភា គីមវង្ស​ ជា​អ្នក​ជំនាញ​ផ្នែក​សុវត្ថ​​​ិ​​​ភាព​ផ្លូវ​​គោក​មក​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា “អ្នក​បើកបរ​​ភាគ​ច្រើន​មិន​ដឹង​ពី​ការ​​ប្រើប្រាស់​មួក​សុវត្ថិ​​​ភាព​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​​។ នៅ​ពេល​យើង​​ស្នើ​​​​​​​ឲ្យ​ពួក​គាត់​​បង្ហាញ​ពី​ការ​ពាក់​មួក​​​សុវត្ថិភាព​នោះ​ ​ពួក​គាត់​បែរ​ជា​​ដាក់​ខ្សែ​​ពាក់​​ចង្កា​នៅ​​ក្រោម​​​​​​​​​​ថ្គាម​​ទៅ​វិញ”។ លោក​ថ្លែង​បន្ត​​ថា  “បន្ទាប់​ពី​​​យើង​បាន​បង្ហាញ​​​​រួច​​ហើយ យើង​​ឃើញ​ថា​​ឥឡូវ​នេះ​ពួក​គាត់​​ជា​ច្រើននាក់​​​​អាច​ប្រើប្រាស់​មួក​សុវត្ថិ​​​ភាព​បាន​ត្រឹមត្រូវ​ ហើយ​នេះ​នឹង​ធ្វើឲ្យ​ផ្លូវ​ថ្នល់​មាន​​សុវត្ថិភាព​ជាង​មុន”។ យោង​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​ និង​​ដឹក​ជញ្ជូន​បាន​​ឲ្យ​ដឹង​ថា​កាល​ពី​ឆ្នាំ​មុន​ មាន​ប្រជាពលរដ្ឋ​ចំនួន​១.៩៦៦​​​​នាក់​បាន​ស្លាប់​ហើយ​ចំនួន​៥.៣៤៩​នាក់​ទៀត​​​បាន​រង​របួស​ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​នៅ​​​​ក្នុង​ប្រទេស​កម្ពុជា​​ហើយ​​ក្នុង​ចំណោម​នោះ​​​ប្រជា​ពលរដ្ឋ​ចំនួន​៦៨​​​ភាគ​​​​រយ​​ជា​​អ្នក​បើកបរ​ម៉ូតូ​...

គណបក្ស​តូច​មួយ​ចង់​យក​ព្រះ​សង្ឃ​មកកាន់អំណាច ហើយ​មក​អង្គុយ​នៅ​វិមាន​សន្តិភាព

ប្រសិន​បើ​គណ​បក្ស​សញ្ជាតិ​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ដូចដែល​ប្រធាន​ស្តី​​​​​ទី​និង​អ្នក​គាំទ្រ​ស្មោះ​ស្ម័គ្រ​របស់​គណ​បក្ស​នេះ​ព្យាករ​ដោយសុ​ទិដ្ឋិ​និយម​មែន​នោះ ព្រះ​តេជ​គុណ តា​ហង្ស ដែល​ជា​ប្រធាន​​គណ​បក្ស​នេះនឹង​លា​ចាក​សិក្ខា​បទ ហើយ​នឹង​ក្លាយ​ជា​ព្រះ​សង្ឃ​ដំបូង​គេដែល​​និមន្ត​ចេញ​ពី​វត្ត​ដោយ​ផ្ទាល់ទៅ​​ធ្វើ​ការនៅ​វិមាន​សន្តិភាព។ អ្នក​គាំទ្រ​គណ​បក្ស​សញ្ជាតិក​ម្ពុជា​ប្រហែល​​១.០០០​នាក់​មក​ពី​ទូទាំង​ប្រទេសកម្ពុជា​​ បាន​ជួប​ជុំ​គ្នា​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ ហើយ​ទោះ​​បី​ជា​អវត្ត​មានមិន​បាន​ចូល​រួម​​ក៏​ដោយ ក៏​រូប​ថតរបស់​ព្រះ​តេជ​គុណ តាហង្ស ​ត្រូវ​បាន​​ដាក់​​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​គ្នាឃើញ​ដែរ។ ក្បួន​រថយន្ត​ធុន​ធំ​ និង​រថ​យ​ន្ត​តួរីសជាង​៥០គ្រឿងដែល​​តុប​តែងដោយ​រូប​ថត​ព្រះ​តេជ​គុណ តាហង្ស​ ដាក់​ក្នុង​ស៊ុម​ ដែល​ដឹកនាំ​ដោយ​លោក សេង សុខហេង ​ប្រធាន​ស្តីទី​គណ​បក្សនេះ ​​បាន​បើក​កាត់​តាម​តំបន់​ជាយ​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​គណបក្ស​។ ទិស​ដៅ​គោល​នយោបាយ​របស់​គណ​បក្ស​នេះ​​មាន​ភាព​ច្បាស់​​លាស់ ប៉ុន្តែ​​មិន​មាន​ព័ត៌មាន​លម្អិតទេ។ លោក​ សុខហេង បាន​មាន​ប្រ​សាសន៍​ថា “ យើង​យក​ច្បាប់​ព្រះ​ពុទ្ធសាសនា​មក​​ធ្វើជា​គោល​នយោ​បាយ​របស់​យើង។ យើង​អនុវត្ត​​តាម​គោល​នយោបាយ​នោះ”។ លោក​បាន​មាន​ប្រសាសន៍​​អំពី​គណ​បក្ស​ ដែល​ទើប​តែ​​បង្កើត​ឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១០នេះថា “ យើង​ផ្តោត​តែ​​លើ​អនាគត​​ប៉ុណ្ណោះ​​ ដែល​នឹង​ឃើញ​​ប្រទេស​ជាតិ​យើង​ត្រូវ​បាន​គ្រប់​គ្រង​ក្នុង​ផ្លូវ​សន្តិភាព”។ លោក​ សុខហេង បាន​មាន​​ប្រ​សា​ស​ន៍​ថា ព្រះ​តេជ​គុណ តាហង្ស​ បាន​បួស​ជា​ព្រះ​សង្ឃ​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​កាល​ពី​ឆ្នាំ​២០០៣ ហើយ​​នឹង​លាចាក​សិក្ខា​បទនៅ​ពេល​​គណ​បក្ស​​របស់​ព្រះ​តេជ​គុណឈ្នះ​ឆ្នោត ដែល​នេះ​ទំនង​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​របស់​លោក​តែ​ប៉ុណ្ណោះ។ តាហង្ស ពំុមាន​បទ​ពិសោធនយោ​​បាយ​ក៏​ពិត​មែន​ តែ​អនុ​ប្រធាន​របស់​លោក​បាននិយាយ​ថា ប្រធាន​របស់​ខ្លួន​មាន​មហិទិ្ធ​ឫទ្ធិ​​ពិសេស​។ លោក​បាន​មានប្រសាសន៍ថា “ ប្រធាន​របស់​យើង​ លោក​អាច​ទស្សន៍​ទាយ​ដឹង​ពី​អនាគត ហើយ​លោក​អាច​ចរ​ចា​គ្នា​បាន​រវាង​មនុស្សនិង​ទេវតា”។ លោក​មាន​ប្រ​សាសន៍​ទៀត​ថា “ យើង​មាន​សកម្ម​ជន​៣០.០០០​នាក់​​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រាប់​ប្រជា​ពលរដ្ឋ​អំពី​គណបក្ស​របស់​យើង។ ​យើង​សង្ឃឹម​ថា យើង​អាច​ទទួល​បាន​៨០​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ហើយ​ពេល​នោះ​  នឹងលា​ចាក​សិក្ខា​បទ ហើយដឹកនាំ​ប្រទេស”។ អ្នក​គ្រវី​ទង់​​គណ​បក្ស​ដែល​ភាគ​ច្រើន​មក​ពីតាម​ជន​បទ និង​​ដែល​បាន​ចូលរួម​ជាមួយ​អ្នក​​គាំទ្រ​គណបក្ស​សញ្ជាតិ​កម្ពុជា​នោះ មាន​ជំនឿ​​ស្រ​ដៀង​គ្នា​លើ​មេ​ដឹក​នាំ​របស់​ខ្លួន​...