Friday, December 13, 2019
Home Authors Posts by Matt Blomberg

Matt Blomberg

245 POSTS 0 COMMENTS

គេហទំព័រ​​​ថ្មី​​​បញ្ចេញ​​​ឈ្មោះ​​​អ្នក​​​មាន​​​ខ្នង​​​ក្រាស់​​​នៅ​​​ពីក្រោយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​

យោង​​​តាម​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ថ្មី​​​មួយ​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​សេរីភាព​​​ខាង​​​សារ​​​ព័ត៌មាន​​​ចំនួន​​​ពីរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជា​​​ទូទៅប្រជា​​​ពល​​​​​​រដ្ឋ​​​ខ្មែរ​​​​​​​​​ចាត់ទុក​សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន ​​​​របស់ប្រព័ន្ធផ្សព្វ​ផ្សាយ​​​​ថា ជា​​​ការ​​​ពិត ​​​ហើយ​​​ទោះ​​​បី​​​ជា​​​ការ​​​ពឹង​​​ផ្អែក​​​លើ​​​អីុនធឺណិត​​​ដើម្បី​​​ទទួល​​​បាន​​​ព័ត៌មាន​​​មាន​​​ការ​​​កើន​​​ឡើង​​​ក៏​​​ដោយ​​​ ក៏​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​នៅ​​​តែ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែរ​​​។ ដោយ​​​រួម​​​សហការ​ជា​​​មួយ​​​អង្គការ​​​រាយ​​​ការណ៍គ្មាន​ព្រំដែន​ (Reporters Without Borders)           ជា​​​អង្គការ​​​ការពារ​​​សេរីភាព​​​ខាង​​​សារព័ត៌មាន​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទីក្រុង​​​ប៉ារីស ​​​មជ្ឈ​​​មណ្ឌល​​​កម្ពុជា​​​ដើម្បី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឯក​​​រាជ្យ​​​ (CCIM) កាល​​​ពី​​​ម្សិលមិញ បាន​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​គេ​​​ហ​​​ទំព័រ​​​ ​​​​​​​​​​​​" Who Owns The Media” ​​​ជា​​​គម្រោង​​​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​រយៈ​​​ពេល​​​បី​​ខែ​​​ដែល​​​សន្និដ្ឋាន​​​ថា "ទីផ្សារ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​​​​កម្ពុជា​​​ត្រូវ​​​បាន​​​​​​ក្តោប​​​ក្តាប់​​​" នៅ​​​ក្នុង​​​ដៃ​​​របស់​​​​​​មនុស្ស​​​មួយ​​​ចំនួនតូច​​​​។ លោក​​​ស្រី ក្លូស៊ីល   ឡឺកូស​ (Clothilde Le Coz) ...

របាយការណ៍៖ កម្ពុជា​ជា​កន្លែង​គ្រោះ​ថ្នាក់​បំផុត​​​សម្រាប់​អ្នក​យក​ព័ត៌មាន​បរិស្ថាន​

យោង​តាម​របាយការណ៍​ថ្មី​មួយ​​​ចេញ​​នៅ​សប្ដាហ៍​នេះ​​ដោយ​​អ្នក​កាសែត​គ្មាន​ព្រំដែន​​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ារីស​​ឲ្យ​ដឹង​ថា កម្ពុជា​គឺ​ជា​កន្លែង​​គ្រោះ​ថ្នាក់​បំផុតក្នុង​ការ​​​ធ្វើ​ការ​ជា​អ្នក​កាសែត​បរិស្ថាន។ “របាយការណ៍​​ដែល​មាន​ចំណង​ជើង​ថា "បរិយាកាស​​អរិភូត​​​សម្រាប់អ្នក​កាសែត​បរិស្ថាន​ និយាយ​រៀបរាប់​អំពី​​ការ​យាយី​ ការ​ចាប់​ដាក់​គុក​ និង​ការ​​សម្លាប់​អ្នក​កាសែត​​ទូទាំង​ពិភព​លោក​ចាប់​តាំង​ពី​ឆ្នាំ​២០១០​ ហើយ​ចាត់​​ទុក​ប្រទេស​កម្ពុជា​​​ដែល​មាន​ឃាតកម្ម​បួន​លើក​ក្នុង​បណ្ដា​ឃាតកម្ម​១០​លើក​​បាន​កើត​ឡើង​​ថា ជា​​កន្លែង​​ដ៏គ្រោះ​ថ្នាក់​បំផុត​។ របាយការណ៍​និយាយ​ថា "​កម្រិត​នៃ​និទណ្ឌភាព​​គឺ​គួរ​ឲ្យ​អាម៉ាស់​នៅ​ប្រទេស​ឥណ្ឌា​ដែល​មាន​ចំណាត់​ថ្នាក់​១៤០​ក្នុង​បណ្ដា​១៨០​ប្រទេស​​នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភព​លោក​​របស់​​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ ហើយ​ប្រទេស​កម្ពុជា​មាន​ចំណាត់​ថ្នាក់​​១៤៤​​"។ "​អ្នក​កាសែត​គ្មាន​​ព្រំដែន​​សូម​ជំរុញ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​​​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​ដ៏​ហ្មត់ចត់ និង​ប្រកប​ដោយ​តម្លាភាព​​ទៅ​លើ​ឃាតកម្ម​ឃោរឃៅ​ចំពោះ​អ្នក​កាសែត​ គឺ​​នាំយក​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ដើម្បី​យក​មក​កាត់​ទោស​។ គ្រួសារ​នៃ​ជន​រងគ្រោះ​តែង​តែ​ប្រឈម​មុខ​នឹង​ប្រព័ន្ធ​តុលាការ​​ដែល​មិន​សម​នឹង​ឈ្មោះ​"។ អត្ថបទ​ទាក់​ទិន​នឹង​បរិស្ថាន​​ធ្លាប់​ត្រូវ​គេ​យក​មក​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​ផ្នែក​និពន្ធ​ ប៉ុន្តែ​ឥឡូវ​នេះ​​គេ​​ប្រជែង​គ្នា​រក​អត្ថបទ​ព័ត៌មាន​ធំៗ​​សម្រាប់​ទំព័រ​មុខ​ ឬ​សម្រាប់​ការ​ចាប់​ផ្ដើម​​នៃ​កម្មវិធី​នៃ​ព័ត៌មាន​ទូរទស្សន៍​។ គឺ​ល្មម​ដល់​ពេល​​ចាត់​ចែង​​អាទិភាព​ដូច​គ្នា​នេះ​​ដើម្បី​ការ​ពារ​​អ្នក​យក​ព័ត៌មាន​បរិស្ថាន​ហើយ​​។ របាយការណ៍​លើក​ឈ្មោះ​អ្នក​កាសែត​​​​ផ្នែក​បរិស្ថាន​បួន​រូប​ដែល​ត្រូវ​​ឃាតករ​សម្លាប់​នៅ​ប្រទេស​កម្ពុជា​​ចាប់​តាំង​ពី​ឆ្នាំ​២០១០​ គឺ​មាន​លោក តាំង ទ្រី ដែល​ត្រូវ​ទាហាន​ម្នាក់​​បាញ់​ចំក្បាល​ពេល​ចុះ​ស៊ើបអង្កេត​​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ក្រចេះ​​​ក្នុង​ឆ្នាំ​២០១៤​ លោក សួន ចាន់...

ក្រុម​​ហ៊ុន ហួងអាញ់ យ៉ាឡៃ ផ្ដល់​លុយ​ឲ្យ​អ្នក​ភូមិ​រតនគិរី​ទិញ​ក្របី​សែនព្រេន

តំណាង​១៤​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​​​នៅ​ខេត្ត​រតនគិរី​បាន​ទទួល​យក​លុយ​១.៧០០​ដុល្លារ​អាមេរិក​​​ក្នុង​សហគមន៍​នីមួយៗ​កាលពី​ថ្ងៃ​សុក្រ​ពី​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ ហួងអាញ់ យ៉ាឡៃ ដើម្បី​ទិញ​ក្របី​មួយ​ក្បាល​ និង​ប្រារព្ធពិធី​សែន​ព្រេន​អ្នក​តា​ ដែល​ទទួល​​រង​ការ​រំខាន​ពី​ចម្ការ​កៅស៊ូ​របស់​ក្រុម​ហ៊ុន​នេះ​។ លុយ​​កាក់​នោះ​បាន​ប្រគល់​ជូន​​ក្នុង​កិច្ច​ប្រជុំ​​ដែល​រៀបចំ​ដោយ​សាជីវកម្ម​​ហិរញ្ញវត្ថុ​អន្តរជាតិ​​ដែល​ដាក់​វិនិយោគ​រាប់​លាន​ដុល្លារ​អាមេរិក​ទៅ​ក្នុង​​មូលនិធិ​វិនិយោគ​វៀតណាម​ ដោយ​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​​ក្រុម​ហ៊ុន​ ហួងអាញ់ យ៉ាឡៃ នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​បានលុង គឺ​​ជា​វិធានការ​មួយ​ដែល​អ្នក​ភូមិ​ និង​អង្គការ​​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ជា​ជំហាន​វិជ្ជមាន។

រដ្ឋបាល​ជលផល​​ស្នើ​សុំ​បង្កើត​​​ការិយាល័យ​មួយ​នៅក្នុង​​​​ខេត្ត​កែប

រដ្ឋបាល​ជលផល (FiA) នៃ​ក្រសួង​​កសិ​​​កម្ម​​រំពឹង​ថា នឹង​បង្កើន​វត្តមាន​របស់ខ្លួន​​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ ដោយ​ការ​បើក​ការិយា​​​ល័យ​ថ្មី​មួយ​​នៅ​ខេត្ត​កែប ជា​ទីដែល​ការ​នេសាទ​​​​ខុស​ច្បាប់​​ដោយ​នាវា​​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​​​បាន​ធ្វើ​ឲ្យ​ហិនហោច​​ពូជ​ត្រី​​យ៉ាង​ច្រើន​ និង​បាន​បំផ្លាញ​​តំបន់​ដ៏​ធំ​នៃ​​ប្រព័ន្ធ​អេកូឡូ​ស៊ី​ក្រោម​ទឹក។ យោង​តាម​​លោក អេង ជាសាន អគ្គនាយក​​​​​ រដ្ឋបាល​ជលផល​​​បាន​ឲ្យ​ដឹង​ថា ឈូង​សមុទ្រ​កែប​​​​​ ដែល​ជា​ធម្មតា​​មាន​នាវា​អូស​ចៃរ៉ា​​ខ្មែរ​ខុស​ច្បាប់ និង​ជួន​កាល​មាន​នាវា​​អូស​គូ​ធំៗ​មកពី​​ប្រទេស​វៀតណាម​ផង​នោះ សព្វ​ថ្ងៃ​នេះ​​ស្ថិត​នៅ​​ក្រោម​យុត្តាធិការ​​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត ប៉ុន្តែ​គួរ​តែ​មាន​​កម្លាំង​ផ្ទាល់​ខ្លួន។ លោក ជាសាន​ បាន​មាន​ប្រសាសន៍​​កាល​​​ពី​ម្សិលមិញ​ថា " FiA ​បាន​​ធ្វើ​សំណើ​ ​ហើយ​វា​ស្ថិត​​​​នៅ​ក្រសួង​​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ។...

មន្ត្រីខេត្ត​ព្រះសីហនុមិន​អាច​ពន្យល់បានរឿងកប៉ាល់​​​នៅ​ក្បែរ​កោះ​រ៉ុង

កាលពី​ម្សិលមិញ ក្រុម​មន្ត្រី​នៅក្នុង​​ខេត្ត​​ព្រះ​សីហនុ​​បាន​ផ្ដល់​ការ​ពន្យល់​ខុសៗ​គ្នា​ចំពោះ​​​​​​កបា៉ល់​ដឹកនាំនិញ​មួយ​ក្រុម និង​សាឡង់​អម​មក​​​​ជាមួយផង​​ កំពុង​ស្ថិត​ក្នុង​ដែន​ទឹក​រវាង​កោះ​រ៉ុង និង​ដីគោក​។ លោក​ Pierre Kann ដែល​​​កោះ​រ៉ុង ដាយ​សិន​ធឺរ របស់លោក​ដំណើរការ​ទូក​​ទេស​ចរណ៍​ពី​ក្រុង​ព្រះសីហនុ​​ទៅ​កោះ​​លំហែ​កាយ​​​​​​នេះ​និយាយ​ថា រយៈ​ពេល​បួន​ថ្ងៃ​នៅ​សប្ដាហ៍​នេះ​​លោក​ឃើញ​កប៉ាល់​ដឹក​​ទំនិញមួយ​គ្រឿង​​​​​មក​ចត​នៅ​ក្នុង​តំបន់​ដូច​គ្នា​នេះ​​ចម្ងាយ​ប្រហែល​​​​១០​គីឡូម៉ែត្រ​ពី​ឆ្នេរ។ លោក​បាននិយាយ​ថា សាឡង់​ដឹក​​ខ្សាច់​ជាច្រើន​គ្រឿង​ បាន​បើក​ទៅ​​​​​​​មក​ៗ​​​ចន្លោះ​កប៉ាល់​ទាំង​នោះ​ និង​​កន្លែង​ទី៣​​ដែល​គេ​មិន​ដឹង​។ រូប​ថត​បង្ហាញ​ថា ​យ៉ាង​ហោច​​​​ណាស់​​​កប៉ាល់​ដឹក​ទំនិញ​​ពីរគ្រឿង​​ផ្សេង​​​គ្នា​សហការ​ជាមួយ​សាឡង់​នៅក្នុង​តំបន់នេះ​។ នៅ​ពេល​ទាក់​ទង​កាលពី​ថ្ងៃ​ច័ន្ទ លោក យន់ មិន អភិបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​​ថា លោក​​​​មិន​ដឹង​ពី​​កប៉ាល់​ដឹក​ទំនិញ និង​សាឡង់​ទាំង​នេះ​ទេ ហើយ​បាន​លើក​ឡើង​​​​​ថា លោក​នឹង​​បញ្ជា​ឲ្យ​ទាហាន​ជើង​ទឹក​​ស្វែង​រក​​ "​មូល​ហេតុ​ដែល​​កប៉ាល់​ទាំង​នេះ​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា​"។ កាលពី​ម្សិលមិញ ឧត្ដម​សេនីយ៍​ត្រី យន់ មិន បាន​ថ្លែង​​ថា "​ក្រុម​ហ៊ុន​​ដែល​លោក​​និយាយ​ថា លោក​​មិន​ស្គាល់​ឈ្មោះ​នោះ​បាន​​សម្រេច​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​​ក្នុង​​​​​ឆ្នាំ​២០១៤ ដោយនាំ​ខ្សាច់​ប្រមាណ​​២.០០០​​​​​ទៅ​៣.០០០​ម៉ែត្រ​គូប​ទៅ​ឲ្យ​​​កប៉ាល់​​ដឹក​ទំនិញ​នោះ​ ដើម្បី​ "សាក​​ល្បង​សម្រាប់​ផលិត​កញ្ចក់​​ និង​កែវ​"។ ទោះ​យ៉ាង​ណា លោក​បាន​ថ្លែង​ថា មិន​មាន​​​​ការ​​បូម​ខ្សាច់​នៅ​ក្នុង​ដែន​ទឹក​​ក្នុង​សមុទ្រ​ក្រុង​ព្រះសីហនុ​ឡើយ...

នាយក​​​រដ្ឋ​​​មន្ត្រីអំពាវ​​​នាវ​​​ឲ្យ​​​អនុវត្ត​​​បម្រាម​​​លើ​​​​​​ម្សៅ​ទឹកដោះ​​​គោកូនក្មេង

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​ សែន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​​​​ការ​​​អនុវត្ត​​​​​​ច្បាប់​​​ស្តី​​​អំពី​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ និង​​​ការ​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេងឲ្យបាន​កាន់តែ​​​តឹង​​​រឹុង​​​​​​​​ ​​​​​​ដោយ​​​ភ្ជាប់​​​​​​ការ​​​ថយ​​​ចុះ​​នៃ​​​ចំនួន​​​ស្ត្រី​​​​​​ដែល​​​បំបៅ​​​កូន​​​ដោយ​​​ទឹក​​​ដោះ​​​​​​ទៅ​​​នឹង​​​ការ​​​កើន​​​ឡើង​​​នៃ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​មិន​​​គោរ​​​ព​​​តាម​​​ច្បាប់​​​ ដែល​​​ផ្សព្វ​​​ផ្សាយ​​​​​មិន​​​ត្រឹម​​​​​ត្រូវ​​​អំពី​អាហារ​​​ជំនួស​ឲ្យ​ទឹក​​​ដោះ និង​​​ដែល​​​បោក​​​ប្រាស់​​​ស្ត្រី​​​​​​ទើប​​​តែ​​​សម្រាល​​​​​​កូន​​​ជា​​​លើក​​ដំបូង​។ សេចក្តី​​​ថ្លែងការណ៍​​​​​​មួ​​យ​​​ចេញ​​​ដោយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មុន​​​ទិវា​​​ជាតិ​​​អាហា​​​រូបត្ថម្ភ​​​ ដែល​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​សុក្រ ​​​និង​​​ដែល​​​ផ្តោត​​​លើ​​​សារៈសំខាន់នៃការបំបៅ​​​​កូន​​​ដោយ​​​ទឹក​​​ដោះ​​​ បាន​​​ណែនាំ​​​បុគ្គលិក​​​សុខា​​​ភិបាល​​​ គ្លីនិក​​​ និង​​​ក្រុម​​​ហ៊ុន​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​ ដែល​​​ភាគ​​​ច្រើន​​​រំលោភ​​​បម្រាម​​​របស់​​​រដ្ឋាភិបាល​​លើ​ការ​​​ផ្សព្វ​​​ផ្សាយ​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​ក្មេង​​​នោះ​​​ឲ្យ​​​គោរ​​​ព​​​តាម​​​ច្បាប់​​​។ លោក​​​ ហ៊ុន សែន បាន​​​សំដៅ​​​ដល់​ការ​​​​​​សិក្សា​​​របស់​​​ក្រសួង​​​ផែន​​​ការ​​​ដែល​​​រក​​​ឃើញ​​​ថា អត្រា​​​នៃ​​​ការ​​​បំបៅ​​​​ទារក​​​ក្រោម​​​អាយុ​​​៦​​​ខែ​​​ដោយ​​​ទឹក​ដោះ​ បាន​​​ធ្លាក់​​​ចុះ​​​ពី​​​៧៣​​​,៥ភាគ​​​រយ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ មក​​​នៅ​​​ត្រឹម​​​៦៥​​​ភាគ​​​រយ​​​ក្នុង​​​ឆ្នាំ​​​២០១៤។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ថា "មាន​​​កត្តា​​​មួយ​​​ចំនួន​​​ដែល​​​ធ្វើ​​​​​​ឲ្យ​​​មានការ​ធ្លាក់ចុះ​ដូច្នេះ​​ គឺ​​​ដូច​​​ជា ការខ្វះ​​​​ចំណះ​​​ដឹង ការ​​​​ខ្វះ​​​ការ​​​គាំទ្រ​​​ពី​​​ក្រុម​​​គ្រួសារ​​​ ការ​​​ធ្វើ​​​ចំណាក​​​​​​ស្រុក​​​ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​​​​ ការ​​​ឈប់​​​សម្រាក​​​លំហែ​​​មាតុភាព​​​រយៈ​​​ពេល​​​ខ្លី​​​​​​​​​​​​និង​​​ការ​​​កើន​​​ឡើង​​​នៃ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​អំពី​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​​​​​ ដែល​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ដល់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​​​​ដែល​​​​​​​ធ្វើ​​​ការ​​​ផ្នែក​គាំពារ​​​សុខភាព​​​មាតា និង​​​ទារក និង​​​អាហារូបត្ថម្ភ​​​ មេត្តា​​​​ឃ្លាំ​​​មើល​​​ និង​​​គ្រប់​​​គ្រង​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​អាហារ​​​ជំនួស​​​ឲ្យ​ទឹក​​​ដោះ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​ការយល់​​​ច្រឡំ​​​​នេះ​​​"។ ការ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​តាម​​​គ្លីនិក​​​ឯកជន ឱសថ​​​ស្ថាន និង​​​កន្លែង​​​លក់​​​សម្ភារ​​​ទារក​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បង្ហាញ​​​ថា អនុក្រឹត្យ​​​លេខ​​​១៣៣​​​ដែល​​​ចាត់​​​ទុក​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​អាហារ​​​ជំនួស​​​ឲ្យ​​​ទឹក​​​ដោះ​​​សម្រាប់​​​ក្មេង​​​ៗ​​​អាយុ​​​ក្រោម​​ពីរ​​​​ឆ្នាំ​​​ថា ខុស​​​ច្បាប់​​​នោះ​​​ ជា​​​និច្ច​​​​​​កាល​​​ពុំមាន​​​ការ​​​អនុវត្ត​​​តាម​​​នោះ​​​ទេ​​​។ បុគ្គលិក​​​នៅ​​​តាម​​​គ្លីនិក​​​មួយ​​​ចំនួន​​​បាន​​​និយាយ​​​ថា តំណាង​​​ក្រុម​​​ហ៊ុន​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​បាន​​​យក​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​ក្មេង​​​​មក​​​ទុក​​​សម្រាប់​​ចែក​​​​​ដល់​​​ស្ត្រី​​​ទើ​​​បស​​​ម្រាល​​​កូន​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​​​​ ហើយ​​​ថា បុគ្គលិក​​​គ្លីនិក​​​បាន​​​យល​​​់ព្រម​​​​​​ធ្វើ​​​តាម​​​ទោះ​​​បី​​​ជា​​​ដឹង​​​ថា...

ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​កំពុង​​​បំផ្លាញ​​​បរិស្ថាន​​​សមុទ្រ​​​របស់​​​ខេត្ត​​​កែប

ផែ​​​កោះ​​​ទន្សាយ,​​​ខេត្ត​​​កែប-​​​ទូក​​​ប្រើ​​​ម៉ាស៊ូត​​​រាប់​​​សិប​​​គ្រឿង​​​​​​បើក​​​កាត់​​​ឈូង​​​សមុទ្រ​​​កែប​​​​​​ដោយឮ​​​សូរ​​​លាន់​​​សន្ធឹក​​​រហូត​​​ដល់​​​វា​​​ធ្វើ​​​ឲ្យ​​​កក្រើក​​​ផែ​​​។ ទូក​​​ទាំង​​​នោះ​​​អូស​​​អួន​​​បំពាក់​​​អគ្គិសនី​​​​​​សណ្តូន​​​ចុះ​​​ទៅ​​​ក្រោម​​​នៅ​​​​​​ពាសពេញ​​​តំបន់​​​ទឹក​​​រាក់​​​​​​​​​​​​​ក្បែរ​​​ឆ្នេរ​​​សមុទ្រ​​​ ដោយ​​​ប្រមូល​​​យក​​​ជីវិត​​​សត្វ​​​សមុទ្រ​​​មិន​​​ថាតូច​​​មិន​​​ថា​​​ធំ​​​​​​ ដោយ​​​បំផ្លិច​​​បំផ្លាញ​​​កន្លែង​​​បង្កាត់​​​ពូជ​​​ដ៏​​​សំខាន់​​​​​​​​​។ ហើយ​​​ទូក​​​ទាំង​​​នោះ​​​​​​អូស​​​គូ​​​យ៉ាង​​​កៀក​​​នឹង​​​ឆ្នេរ​​​រហូត​​​ដល់​​​អ្នក​​​អាច​​​ស្តាប់​​​ឮ​​​ការ​​​និយាយ​​​ឆ្លើយ​​​ឆ្លង​​​វិទ្យុ​​​ទាក់​​​ទង​​​របស់​​​ពួក​​​គេ​​​ទៀត​​​ផង​​​។ វា​​​ជា​​​កន្លែង​​​ដែល​​​គេ​​​ធ្លាប់​​​ដឹង​​​សឹង​​​តែ​​​រាល់​​​យប់​​​ទៅ​​​ហើយ​​​នៅ​​​ទី​​​នេះ។ វា​​​បង្ក​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​បរិស្ថាន​​​ដែល​​​ពុំ​​​អាច​​​ស្តារ​​​បាន​​​ និង​​​បង្កើត​​​ភាព​​​តាន​​​តឹង​​​រវាង​​​សហគមន៍​​​នេសាទ​​​ក្នុង​​​មូល​​​ដ្ឋាន​​​។ ហើយ​​​វា​​​ខុស​​​ច្បាប់​​​ទាំង​​​ស្រុង​​​  ក៏​​​ប៉ុន្តែ អាជ្ញាធរ​​​ជា​​​ញឹក​​​ញាប់​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ។ លោក​​​ គង់ យ៉ន បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​ងាក​​​ក្បាល​​​បង្ហាញ​​​ក្រុម​​​ទូក​​​អូស​​​គូ​​​ប្រហែល​​​៣០​​​គ្រឿង​​​ដែល​​​ចត​​​​​​នៅ​​​ផែ​​​របស់​​​គាត់​​​ក្នុង​​​ភូមិ​​​ព្រែក​​​តានិន​​​ ដែល​​​អ្នក​​​ស្រុក​​​ហៅ​​​ថា ភូមិ​​​ឆក់​​​ ព្រោះ​​​ចំណូល​​​ចិត្ត​​​របស់​​​អ្នក​​​ភូមិ​​​ក្នុង​​​ការ​​​ប្រើ​​​ចរន្ត​​​អគ្គិសនី​​​ឆក់​​​ចាប់​​​ត្រី​​​នោះ​​​ថា "ភាគ​​​ច្រើន​​​បំផុត​​​នៃ​​​ទូក​​​ទាំង​​​នេះ​​​​​​នេសាទ​​​នៅ​​​ចន្លោះ​​​ដី​​​គោក​​​ និង​​​កោះ​​​ទន្សាយ​​​"។ លោក​​​បាន​​​និយាយ​​​ថា" ពី​​​ទី​​​នេះ​​​ទៅ​​​កោះ​​​ទន្សាយ​​​មិន​​​មាន​​​ទឹក​​​ជ្រៅ​​​​​​ជា​​​​​​ង​​​៤ម៉ែត្រ​​​ទេ​​​"។ តាម​​​មាត្រា​​​៤៩​​​នៃ​​​ច្បាប់​​​ជល​​​ផល​​​ ការ​​​អូស​​​អួន​​​នៅ​​​តំបន់​​​ក្បែរ​​​ឆ្នេរ​​​ (ដែល​​​មាន​​​ជម្រៅ​​​មិន​​​ដល់​​​២០ម៉ែត្រ) ត្រូវ​​​ហាម​​​ឃាត់​​​។ ក្នុង​​​​​​មាត្រា​​​២០​​​ ការ​​​ប្រើ​​​ឧបករណ៍​​​នេសាទ​​​អគ្គិសនី​​​គឺ​​​ហាម​​​ប្រាម​​​ជា​​​ដាច់​​​ខាត​​​នៅ​​​គ្រប់​​​តំបន់​​​់ទាំង​​​អស់​​​។ បទ​​​ល្មើស​​​ទាំង​​​ពីរ​​​នេះ​​​អាច​​​មានទោស​​​ជាប់​​​ពន្ធនាគារ​​​ ហើយអាជ្ញាធរ​​​ដែល​​​រួម​​​គំនិត​​​ ឬ​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ​​​ដោយ​​​ចេតនា​​​ ក៏​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ និង​​​ការ​​​ផាក​​​ពិន័យ​​​ដែរ។ ប៉ុន្តែ បើ​​​ទោះ​​​ជា​​​មាន​​​ច្បាប់​​​ក្តី​​​ ទូក​​​នេសាទ​​​នៅ​​​តាម​​​បណ្តោយ​​​តំបន់​​​ឆ្នេរ​​​កែប​​​បន្ត​​​អូស​​​អួន​​​ក្នុង​​​សមុទ្រ​​​ ដោយ​​​គ្មាន​​​ឧបសគ្គ​​​ ដោយទូក​​​នេសាទ​​​ជា​​​ច្រើន​​​ប្រើ​​​​​​អួន​​​ឆក់​​​​​​។ លោក យ៉ន បាន​​​និយាយ​​​ថា "រដ្ឋបាល​​​ជល​​​ផល​​​មិនមាន​​​បញ្ហា​​​ទេ​​​។ ពួក​​​គេ​​​ប្រាប់​​​យើង​​​ថា ឲ្យ​​​តែ​​​យើង​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​ជាង​​​មួយ​​​គីឡូម៉ែត្រ​​​​​​ពី​​​កោះ​​​ទន្សាយ​​​ បើ​​​ទោះ​​​វា​​​មាន​​​ជម្រៅ​​​តែ​​​៤ម៉ែត្រ​​​ក៏​​​ដោយ​​​ ក៏​​​យើង​​​អាច​​​នេសាទ​​​បាន​​​ដែរ​​​"។ "អ៊ីចឹង​​​ហើយ​​​​​​​​​ ពួកគេ​​​មិន​​​ដែល​​​ព្រមាន​​​យើង​​​ម្តង​​​ណា​​​ទេ​​​" ។ ឥឡូវ​​​នេះ​​​ នៅ​​​ពេល​​​ដែល​​​ចំនួន​​​ត្រី​​​ចាប់​​​បាន​​​តិច​​​ទៅ​​​ៗ ការ​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ចំណោម​​​អ្នក​​​នេសាទ​​​នៅ​​​ទី​​​នេះ​​​កាន់​​​តែ​​​ខ្លាំង​​​ជាង​​​មុន​​​។ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​សមុទ្រ​​​កើតមាន​​​​​​ឡើង​​​ជា​​​ញឹក​​​ញាប់​​​​​​​​​​​​​​​​​​។ កាល​​​ពី​​​ខែ​​​កក្កដា អ្នក​​​នេសាទ​​​ខ្មែរ​​​ម្នាក់​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​​​​ក្នុង​​​ដែន​​​ទឹក​​​សមុទ្រ​​​ខេត្ត​​​កំពត​​​ក្នុង​​​ពេល​​​​​​មាន​​​ការ​​​ប្រឈម​​​មុ​​​ខ​​​ដាក់គ្នា​​​ជាមួយ​​​ទូក​​​អូស​​​គូ​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​ ដែល​​​ហ៊ាន​​​ឆ្លង​​​​​​ព្រំដែន​​​សមុទ្រ​​​ដោយ​​​ខុស​​​ច្បាប់​​​។ ហើយ​​​ក្នុង​​​ពេល​​​ច្រឡំបល់​​​​​ អ្នក​​​នេសាទ​​​កាន់តែ​​​ប្រើ​​​អួន​​​ក្រឡា​​​ញឹក​​​ ហើយ​​​​​​មក​​​កាន់​​​តែ​​​ជិត​​​ឆ្នេរ​​​ ​​​ដង​​​យក​​​កូន​​​ត្រី​​​តូច​​​ៗ​​​ ដែល​​​ភាគច្រើន​​​ត្រូវ​​​គេ​​​បោះ​​​ចោល​​​​​​ និង​​​បំផ្លាញ​​​ស្មៅ​​​សមុទ្រ​​​ និង​​​ផ្កា​​​ថ្ម​​​តំបន់​​​ទឹក​​​រាក់​​​ដែល​​​ជា​​​កន្លែង​​​បង្កាត់​​​ពូជ​​​ដ៏​​​សំខាន់​​​សម្រាប់​​​សត្វ​​​សមុទ្រ។ អួន​​​ឆក់​​​កៀរ​​​បាត​​​សមុទ្រ​​​ ធ្វើ​​​ឲ្យ​​​រលើង​​​ឫស​​​ស្មៅ​​​សមុទ្រ និង​​​ឆក់​​​ចាប់​​​ត្រី​​​គ្រប់​​​ប្រភេទ​​​ ក្តាម​​​ បង្កង​​​ និង​​​សត្វ​​​សមុទ្រ​​​ផ្សេង​​​ទៀត​​​ដូច​​​ជា ឈ្លើង​​​សមុទ្រ​​​ និង​​​ក្រចាប់​​​សមុទ្រ​​​ជា​​​ដើម​​​។ អង្គការ​​​ស្បៀង​​​ និង​​​កសិកម្ម​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​​​​បាន​​​ចាត់​​​ទុក​​​ការ​​​អូស​​​អួន​​​ដល់​​​បាត​​​សមុទ្រ​​​ថា ជា​​​របៀប​​​នេសាទ​​​ "ដ៏​​​បំផ្លិច​​​បំផ្លាញ​​​បំផុត" នៅ​​​លើ​​​ពិភព​​​លោក​​​ ដោយ​​​ប្រដូច​​​វា​​​ទៅ​​​នឹង​​​ការ​​​កាប់​​​រំលំ​​​ដើម​​​ឈើ​​​អស់​​​ពី​​​ព្រៃ​​​​​​​​​​​​​​​​​​អ៊ីចឹង​​​។ លោក​​​ ម៉ាត់តេអូ គ្រូជ័រ (Matteo Krueger) អ្នក​​​ជីវសាស្ត្រ​​​អាល្លឺម៉ង់​​​ដែល​​​កំពុង​​​ធ្វើការ​​​ស្រាវ​​​ជ្រាវ​​​នៅ​​​តំបន់​​​កែប​​​តាំង​​​ពីខែ​​​មករា​​​មក​​​ បាន​​​និយាយ​​​ថា "គ្រប់​​​ពេល​​​ដែល​​​អួន​​​អូស​​​លើ​​​តំបន់​​​ណា​​​មួយ​​​ ប្រព័ន្ធ​​​បរិស្ថាន​​​ត្រូវ​​​បំផ្លិច​​​បំផ្លាញ​​​ទាំង​​​ស្រុង​​​ ហើយ​​​នឹង​​​មិន​​​កកើត​​​មាន​​​ដូច​​​ដើម​​​វិញ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​"។ “សមុទ្រ​​​នៅ​​​កែប​​​ គឺ​​​ ឬ​​​ធ្លាប់​​​ ជាកន្លែង​​​ចិញ្ចឹម​​​ដ៏ធំ​​​សម្រាប់​​​សត្វ​​​សមុទ្រ ប៉ុន្តែ លែង​​​មាន​​​ទៀត​​​ហើយ​​​"។ លោក គ្រូជ័រ ដែល​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​របស់​​​លោក​​​ប្រៀបធៀប​​​ស្ថាន​​​ភាព​​​បរិស្ថាន​​​សមុទ្រ​​​​​នៅ​​​កែប​​​ទៅ​​​នឹង​​​បរិស្ថាន​​​សមុទ្រ​​​របស់​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ ដែល​​​មាន​​​មុន​​​ឆ្នាំ​​​១៩៨០​​​ នៅ​​​ពេល​​​បម្រាម​​​មួយ​​​ហាម​​​មិន​​​ឲ្យ​​​មាន​​​​​​ការ​​​អូស​​​អួន​​​​​ត្រូវ​​​បាន​​​ចេញ និង​​​អនុវត្ត​​​នោះ​​​ បាន​​​និយាយ​​​ថា ឥឡូវ​​​ចំនួន​​​ត្រី​​​ចាប់​​​បាន​​​នៅ​​​ទី​​​នេះ​​​​​​ត្រឹម​​​តែ​​​មួយ​​​ភាគ​​​នៃ​​​ចំនួន​​​ត្រី​​​ដែល​​​គេ​​​ចាប់​​​បាន​​​នៅ​​​ពេល​​​ការ​​​អូស​​​អួន​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​នៅ​​​ឆ្នាំ​​​២០០០​​​ប៉ុណ្ណោះ​​​។ លោក​​​បាន​​​និយាយ​​​ថា ប្រទេស​​​ឥណ្ឌូណេស៊ី បាន​​​ចាប់​​​ផ្តើម​​​ល្បាត​​​ការ​​​ពារ​​​សមុទ្រ​​​របស់​​​ខ​​​្លួន​​​​​​​​​​​ទាន់​​​ពេល​​​ដោយ​​​រំពឹង​​​ថា ជីវិត​​​សត្វសមុទ្រ​​​កកើតមាន​​​​​​ច្រើន​​​ឡើង​​​វិញ​​​។ ប្រទេស​​​កម្ពុជា​​​ប្រហែល​​​ជា​​​​​​ហួស​​​ពេល​​​ហើយ​​​។ លោក​​​បាននិយាយ​​​ថា "ធ្លាប់​​​មាន​​​ថនិក​​​សត្វ​​​សមុទ្រ​​​១៣​​​ប្រភេទ​​​ និង​​​អណ្តើក​​​ប្រាំ​​​ប្រភេទ​​​នៅ​​​ទី​​​នេះ។ ឥឡូវ​​​នេះ​​​វា​​​ងាប់​​​អស់​​​ ឬ​​​ជិត​​​ផុត​​​ពូជ​​​។ ចំនួន​​​នេសាទ​​​បាន​​​ដោយ​​​ទូក​​​អូស​​​គូ​​​អាច​​​បំផ្លិច​​​បំផ្លាញ​​​​​​ប្រព័ន្ធ​​​បរិស្ថាន​​​ទាំង​​​មូល​​​"។ “ឥឡូវ​​​នេះ​​​គេ​​​នេសាទ​​​​បាន​​​តែ​​​​​​​​​២៥​​​ភាគ​​​រយ​​​នៃ​​​អ្វី​​​ដែល​​​គេ​​​ធ្លាប់​​​នេសាទ​​​បាន​​​តែ​​​ប៉ុណ្ណោះ។ ចំពោះ​​​អ្នក​​​នេសាទ​​​ដើម្បី​​​មួយ​​​រស់​​​​​​ ត្រូវ​​​តែ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​"។ នៅ​​​ចុង​​​ជួរ​​​កោះ​​​ដែល​​​​​​លាត​​​សន្ធឹង​​​នៅ​​​ទិស​​​ខាង​​​ត្បូង​​​ពី​​​ខេត្ត​​​កែប​​​​​​ទៅព្រំ​​​ដែន​​​សមុទ្រ​​​ជាប់​​​ប្រទេស​​​វៀតណាម​​​ ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​ (MCC) រួម​​​ជាមួយ​​​រដ្ឋបាល​​​ជល​​​ផល​​​ និង​​​អា​​​ជ្ញាធរ​​​ក្រុង​​​កែប​​​ កំពុង​​​ព្យាយាម​​​អប់​​​រំ​​​ប្រជា​​​ជន​​​នៅ​​​តំបន់​​​​​​ជុំ​​​វិញ​​​កោះ​​​សេះ​​​​​​ដើម្បី​​​ឲ្យ​​​សម្បូរ​​​ដូច​​​ដើម​​​វិញ។ យោង​​​តាម​​​លោក ប៉ូល​​​ ហ្វឺប័រ នាយក​​​ MCC បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​សម្ភាសន៍​​​​​​ទូទៅ​​​ជាមួយ​​​សហគមន៍​​​នេសាទ​​​នៅ​​​ដី​​​គោក​​​​​​បាន​​​រក​​​ឃើញ​​​ថា ការ​​​អូស​​​អួន​​​គ្មាន​​​ចិរភាព​​​ដោយ​​​ទូក​​​ប្រហែល​​​៥០​​​គ្រឿង​​​គឺ​​​ជា​​​ការ​​​គំរាម​​ផ្ទាល់​​​មួយដល់​​​​​​ការ​​​ចិញ្ចឹម​​​ជីវិត​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​១.៥០០​​​គ្រួសារ​​​ផ្សេង​​​ទៀត​​​ក្នុង​​​តំបន់​​​ ដែល​​​រស់​​​នៅ​​ចិញ្ចឹម​​​​ជីវិត​​​ដោយ​​​សារ​​​​​​​​ការ​​​នេសាទ​​​ខ្នាត​​​តូច​​​។ លោក​​​បាន​​​និយាយ​​​ថា "៨០​​​ទៅ​​​៩០​​​ភាគ​​​រយ​​​និយាយ​​​ថា ការ​​​អូស​​​អួន​​​ដល់​​​បាត​​​សមុទ្រ​​​ ទោះ​​​មាន​​​ ឬ​​​គ្មាន​​​​​​​​​ការ​​​ឆក់​​​​​​ក៏​​​ដោយ​​​ គឺ​​​ជា​​​បញ្ហា​​​ធំ​​​បំផុត​​​។ អ្នក​​​នេសាទ​​​ខ្នាត​​​តូច​​​ជា​​​ច្រើន​​​បាន​​​បោះ​​​បង់​​​របរ​​​នេសាទ​​​ហើយ​​​ចាប់​​​យក​​​ការ​​​ងារ​​​ខាង​​​សំណង់​​​ ឬ​​​សន្តិសុខ​​​ទៅវិញ​​​​​​។ ពួកគេ​​​ត្រូវ​​​ចាក​​​ចេញ​​​ឆ្ងាយ​​​ពីតំបន់​​​នោះ​​​ ពីព្រោះ​​​គ្មាន​​​អ្វី​​​នៅ​​​សេស​​​សល់​​​ដើម្បី​​​នេសាទ​​​​​ទៀត​​​ទេ។ ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​បាន​​​​​​ធ្វើ​​​ការ​​​អប់​​​រំ​​​សហគមន៍​​​នេសាទ​​​នៅ​​​កែប​​​អំពី​​​របៀប​​​នេសាទ​​​ប្រកប​​​ដោយ​​​ចិរភាព​​​​​​ ក៏​​​ដូច​​​ជា​​​ច្បាប់​​​នេសាទ​​​កម្ពុជា​​​ ជា​​​ពិសេស​​​មាត្រា​​​៤៩​​​ ដែល​​​ចាត់​​​ទុក​​​ការ​​​​​​អូស​​​អួន​​​ក្បែរ​​​​​​ឆ្នេរ​​​​​​សមុទ្រ​​​ថា ខុស​​​ច្បាប់។ លោក ហ្វឺប័រ បាន​​​និយាយ​​​ថា "ក្នុង​​​ចំណោម​​​ច្បាប់​​​ជល​​​ផល​​​ទាំង​​​អស់​​​​​​ ច្បាប់​​​នេះ​​​សំខាន់​​​បំផុត​​​ ហើយ​​​វា​​​ដូច​​​ជា​​​ច្បាប់​​​មួយ​​​ដែល​​​គេ​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​បំផុត​​​"។ នៅ​​​ផែ​​​ព្រែក​​​តានិន​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​ គង់ ហឿន បាន​​ប៉ះ​​​អួន​​​របស់​​​គាត់​​​ដែល​​​មាន​​​ក្រឡា​​​ញឹក​​​រហូត​​​ដល់​​​ជាប់​​​ថ្ម​​​។ នៅ​​​ក្បែរ​​​ជើង​​​គាត់​​​ ខ្សែ​​​ភ្លើង​​​អគ្គិសនី​​​ដ៏​​​វែង​​​មួយ​​​ភ្ជាប់​​​ទៅ​​​នឹង​​​ខ្សែ​​​ស្ពាន់​​​ដែល​​​មាន​​​ពេញ​​​ទាំង​​​អួន។ អ្នក​​​នេសាទ​​​នៅ​​​សមុទ្រ​​​យូរ​​​រូប​​​នេះ បាន​​​សើច​​​ចំអក​​​ចំពោះ​​​​​​ការ​​​លើក​​​ឡើង​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ឧបករណ៍​​​របស់​​​គាត់​​​ខុស​​​ច្បាប់​​​នោះ​​​។ ដូច​​​អ្នក​​​នេសាទ​​​ភាគ​​​ច្រើន​​​បំផុត​​​ដែល​​​គេ​​​សម្ភាសន៍​​​ដែរ​​​ គាត់​​​មាន​​​ការ​​​បង្ហាញ​​​ភាព​​​ត្រឹម​​​ត្រូវ​​​ពីរ​​​ចំពោះ​​​ការ​​​ធ្វើ​​​នេសាទ​​​របស់​​​គាត់​​​ គឺ​​​អាជ្ញាធរ​​​មិន​​​ដែល​​​​​​ព្យាយាមហាម​​​​​​ឃាត់​​​គាត់​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​ទេ​​​ ហើយ​​​គាត់​​​កំពុង​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​ទូក​​​អូស​​​គូ​​​​​​​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​ដែល​​​បើក​​​ទៅ​​​មក​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ស្រេច​​​តែ​​​ចិត្ត​​​។ គាត់​​​បាន​​​និយាយ​​​ថា "យើង​​​ត្រូវ​​​នេសាទ​​​ប្រាំ​​​ម៉ោង​​​ ដើម្បី​​​ចាប់​​​បាន​​​អ្វី​​​ដែល​​​គេ​​​ចាប់​​​បាន​​​ក្នុង​​​មួយ​​​ម៉ោង​​​។ យើង​​​ដឹង​​​ថា ទូក​​​របស់​​​ពួក​​​គេ​​​បន្សល់​​​ទុក​​​តិច​​​តូច​​​ឲ្យ​​​យើង​​​ចាប់ ប៉ុន្តែ តើ​​​យើង​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទៅ​​​?”។ នគរ​​​បាល​​​សមុទ្រ​​​បាន​​​បដិសេធ​​​ជា​​​រហូត​​​មក​​​ថា គ្មាន​​​ទូក​​​បរទេស​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ទេ​​​ ថែម​​​ទាំង​​​ចង់​​​បដិសេធ​​​ការ​​​ស្លាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​​​នៅ​​​សមុទ្រ​​​ដែរ​​​ បន្ទាប់​​​ពីមាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយ​​​អ្នក​​​នេសាទ​​​វៀតណាម​​​កាល​​​ពី​​​ខែ​​​កក្កដា​​​នោះ​​​។ អ្នកនេសាទ​​​ទាំង​​​កម្ពុជា​​​ ទាំង​​​វៀតណាម បាន​​​អះអាង​​​ដូច​​​គ្នា​​​ថា នគរ​​​បាល​​​ទទួល​​​សំណូក​​​។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក​​​ ទូច ប៉ូល័ក្ខ ​​​​​​ អនុប្រធាន​​​កង​​​វរសេនា​​​តូច​​​​​​ព្រំដែន​​​ទឹក​​​ បាន​​​និយាយ​​​ថា លោក​​​អាច​​​ "ធានា​​​ថា គ្មាន​​​ទូក​​​វៀតណាម​​​ឆ្លង​​​ចូល​​​ខេត្ត​​​កែប​​​ ឬ​​​ដែន​​​ទឹក​​​កម្ពុជា​​​ទេ"។ ឧត្តម​​​សេនីយ៍ត្រី ប៉ូល័ក្ខ បាន​​​និយាយ​​​ថា "ហេតុអ្វី​​​ពួក​​​គេ​​​ចាំ​​​បាច់​​​ត្រូវ​​​នេសាទ​​​​​​នៅ​​​កែប​​​? កែប​​​តូច​​​ណាស់​​​"។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​ណា​​ដែល​​​បាន​​​រាយការណ៍​​​ថា បាន​​​ឃើញ​​​ទូក​​​បរទេស​​​នៅ​​​កម្ពុជា​​​ប្រាកដ​​​ជា​​​​​​យល់​​​​​​ច្រឡំ​​​ហើយ​​​។ នៅ​​​ពេល​​​ដែល​​​មនុស្ស​​​មាន​​​អំណាច​​​ជា​​​ច្រើន​​​​​​ហាក់​​​ដូច​​​ជា​​​កំពុង​​​បណ្តែត​​​បណ្តោយ​​​បញ្ហា​​​នេសាទ​​​ដ៏​​​បំផ្លិច​​​បំផ្លាញ​​​នេះ​​​ឲ្យ​​​កើត​​​ឡើង​​​​​​ ខណ្ឌ​​​រដ្ឋបាល​​​ជល​​ផល​​​កំពត​​​ ដែល​​​ក៏​​​​​​មើល​​​ខុស​​​ត្រូវ​​​ខេត្ត​​​កែប​​​ដែរ​​​ បាន​​​ព្យាយាម​​​បង្ហាញ​​​ភាព​​​ត្រឹម​​​ត្រូវ​​​តាម​​​ច្បាប់​​​។ កាល​​​ពី​​​ខែ​​​មិថុនា ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​ រួម​​​ទាំង​​​មន្ត្រី​​​ជល​​​ផល​​​​​​បាន​​​ដុត​​​បំផ្លាញ​​​ឧបករណ៍​​​នេសាទ​​​ដ៏​​​ច្រើន​​​ មាន​​​អួន អន្ទាក់​​​ ខ្សែកាប​​​អគ្គិសនី​​​ ដែល​​​រឹប​​​អូស​​​បាន​​​ពី​​អ្នក​​​នេសាទ​​​ខុស​​​ច្បាប់​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ខែ​​​មុន។ ទាក់ទង​​​កាល​​​ពី​​​ថ្ងៃសុក្រ នាយ​​​ខណ្ឌ​​​ជល​​​ផល​​​ខេត្ត​​​កំពត លោក សៅ សូរិន្ទ បាន​​​និយាយ​​​ថា មន្ត្រី​​​របស់​​​លោក​​​នៅ​​​តែ​​​ប្រចាំ​​​ការ​​​ក្នុង​​​សមុទ្រ​​​​​​ ហើយ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​ថា អ្នក​​​នេសាទ​​​​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​រក​​​ត្រី​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ ដូច​​​ជា​​​នៅ​​​តំបន់​​​ទឹក​​​រាក់​​​ចន្លោះ​​​ដី​​​គោក​​​ និង​​​កោះទន្សាយ​​​ជា​​​ដើម​​​។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​មិន​​​ដែល​​​អនុញ្ញាត​​​ទេ​​​។ មិន​​​មាន​​​ទូក​​​អូស​​​គូ​​​ទេ​​​ មាន​​​តែ​​​ទូក​​​តូច​​​ៗ​​​ប្រើ​​​សំណាញ់​​​ប៉ុណ្ណោះ​​​"។ នៅ​​​ពេល​​​​​​ប្រាប់​​​ថា ទូក​​​ជា​​​ច្រើន​​​គ្រឿង​​​ទាំង​​​នោះ​​​ដែល​​​ចត​​​នៅ​​​​​​ព្រែក​​​តានិន​​​ បំពាក់​​​ដោយ​​​ខ្សែ​​​ភ្លើង​​​អគ្គិសនី​​​នោះ​​​ លោក សូរិន្ទ បាន​​​កែប្រែ​​​សម្តី​​​ដោយ​​​និយាយ​​​ថា លោក​​​នឹង​​​ទៅ​​​ពិនិត្យ​​​មើល​​​ផែ​​​នោះ ដើម្បី​​ឆែក​​​ទូក​​​ទាំង​​​នោះ​​​។ ប៉ុន្តែ លោក​​​មិន​​​សូវ​​​មាន​​​ទំនុក​​​ចិត្ត​​​ដែល​​​ថា លោក​​​អាច​​​បញ្ឈប់​​​របៀប​​​នេសាទ​​​ខុសច​​​្បាប់​​​ដែល​​​កំពុង​​​បំផ្លាញ​​​បរិស្ថាន​​​សមុទ្រ​​​កែប​​​ ហើយ​​​បង្ខំ​​​គេ​​​​​​ឲ្យ​​​​​​ឈប់​​​ធ្វើ​​​អ្វី​​​ដែល​​​គ្រាន់​​​តែ​​​ដើម្បី​​​រស់​​​បាន​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​នឹង​​​បន្ត​​​ពិនិត្យ​​​ផ្អែកលើ​​​ព័ត៌​​​មាន​​​ដែល​​​យើង​​​ទទួល​​​បាន​​​នៅ​​​ថ្ងៃ​​​នេះ"។ “ពិត​​​ហើយ​​​ដែល​​​យើង​​​មាន​​​ច្បាប់​​​ ប៉ុន្តែ ប្រជា​​​ជន​​​បាន​​​នេសាទ​​​ដូច​​​នេះ​​​អស់​​​រយៈ​​​ពេល​​​យូរ​​​មក​​​ហើយ​​​ ដូច្នេះ​​​តើ​​​យើង​​​អាច​​​បញ្ឈប់​​​វា​​​បាន​​​​​​ដោយ​​​របៀប​​​ណា?”៕និត​​​​​​

​​ពាណិជ្ជករ​​ជនជាតិ​អង់គ្លេស ​ដែល​​​​​ជាប់​​​​​​​ចោទ​ពីបទ​​ក្លែង​បន្លំ​ ត្រូវ​​​​ចៅ​ក្រម​​​​​បណ្ដេញ​ចេញ​ក្រៅតុលាការ​

ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​ម្នាក់​​ដែល​បាន​ជាប់​ពន្ធនាគារ​​​អស់​រយៈ​ពេល​ជាង​២ឆ្នាំ​កន្លះ​ដោយ​គ្មាន​​សវនា​ការ​កាត់​ទោស ត្រូវ​បាន​​​បណ្ដេញ​ចេញ​ក្រៅ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ ក្នុង​​ថ្ងៃ​ដំបូង​នៃ​សវនាការ​ជំនុំជម្រះ​​ទោស​​របស់​​​​ខ្លួន​​​កាលពី​ម្សិលមិញ បន្ទាប់ពី​​​គាត់​​ចោទ​ប្រកាន់​​​តុលាការ​ថា​បាន​ប្រព្រឹត្ត​កំហុស​មិន​​​​​​អាច​ទទួល​យក​​បាន ហើយ​​គំរាម​ដើរ​ចេញ​។ ជាប់​ចោទ​ពីបទ​ក្លែង​ឯកសារ​ និង​​ឈូស​ឆាយ​​ដីព្រៃ​​ក្នុង​ខេត្ត​បន្ទាយ​មាន​​ជ័យដោយ​ខុស​ច្បាប់ លោក ក្រេក ហ្វ្រីយ៉េត (Gregg Fryett) ​​​​​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា គាត់​ត្រូវ​បាន​​​​​មន្ត្រី​​​ទម្លាក់​កំហុស​​​លើ ដោយ​ក្នុង​នោះ​រួម​មាន​​​​​ទាំង​លោក អាំង មាលតី អតីត​ប្រធាន​​សាលា​ដំបូង​រាជធានី​​ ដែល​ពេល​នេះ​កំពុង​ជាប់​ពន្ធនា​​​គារ​​ពីបទ​​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ផង។ បន្ទាប់ពី​មាន​ "​កំហុស​បច្ចេកទេស" ​​បង្ក​ឡើង​ដោយ​មន្ត្រី​ពន្ធនាគារ​​ដែល​ធ្វើ​ឲ្យ​គាត់​ខក​ខាន​​​ការ​ចាប់​ផ្ដើម​នីតិវិធី​ លោក ​ក្រេក ហ្វ្រីយ៉េត បាន​​រិះគន់​ចៅក្រម​ជំនុំជម្រះ​​ ជួន សុខ​រាសី​ ខ្លាំងៗ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​មួយ​រូប​មក​ពី​អង្គភាព​ប្រឆាំង​អ​ំពើ​ពុក​រលួយ (ACU) ដែល​បាន​​ស៊ើបអង្កេត​ករណី​នេះ​ ​ធ្វើ​ជា​អ្នក​បក​ប្រែ​របស់​​គាត់។ គាត់​និយាយ​ថា ​"​​គាត់​មិន​ត្រូវ​បាន​​អនុញ្ញាត​​​​ឲ្យ​បក​ប្រែ​ទេ។ គាត់​ជា​មន្ត្រី​នគរ​បាល...

ក្រុម​អ្នកកាសែត​​អះអាង​ថា ​ការ​ចុះ​ផ្សាយ​​​អំពី​ការ​កាប់​ឈើធ្វើ​ឲ្យ​មន្ត្រី​ខេត្ត​រតនគិរី ផ្ទុះ​កំហឹង

ក្រុង​បានលុង, ខេត្ត​រតនគិរី- នៅ​តៀម​កាហ្វេ​ដ៏​សាមញ្ញ​មួយ​កន្លែង​ស្ថិត​តាម​បណ្ដោយ​​​ផ្លូវ​​មួយ​ដែល​​​​មាន​សភាព​ចាស់​ទ្រុឌទ្រោម​នៅ​​​ជាយ​ភាគ​ឧត្ដរ ​នៃ​ក្រុង​​របស់​​ខេត្ត​នេះ មាន​ក្រុម​​​អ្នក​កាសែត​​ជួប​ជុំគ្នា​ និង​រង់ចាំ​នៅ​ទីនោះ​។ ម្នាក់​កំពុង​​កាត់​​​ និង​រូស​ក្រចក​ដៃ​​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​កំពុង​ជក់​បារី​ ហើយ​ពួកគេ​ទាំង​អស់​នោះ​ផឹក​កាហ្វេ​ និង​និយាយ​រឿង​​កំប្លែង​​លេង​សើច​។ អ្នក​កាសែត​ម្នាក់​​និយាយ​ថា "​គាត់​រស់​នៅ​ក្នុង​ព្រៃ​ ចុះ​ម៉េច​ក៏គាត់​រវល់​ម៉េះ​" ខណៈ​រថ​យន្ត​​​លុច​ស៊ីស​ពណ៌​ស​មួយ​គ្រឿង​បើក​កាត់​​​យ៉ាង​លឿន ​ដោយ​អ្នក​ជិះ​ម្នាក់​នៅ​ក្នុង​រថយន្ត​នោះ​​​ជា​សមាជិក​ព្រឹទ្ធសភា​​ដែល​កំពុង​កាន់​ទូរស័ព្ទ​ដៃ​ផ្អឹប​ជាប់​នឹង​ត្រចៀក​។ ទោះបី​ជា​ពួកគេ​ហាក់​ដូច​រវល់​ជជែក​គ្នា​​រឿង​​ប្រកួត​ប្រដាល់​​ដណ្ដើម​ខ្សែក្រវាត់​របស់​កីឡាករ ហ្វ្លយ ម៉េវ៉េឌើ ​(Floyd Mayweather) ដែល​កំពុង​​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍​​អេក្រង់​​​សំប៉ែត​​ក្ដី ក៏​ភ្នែក​របស់​​អ្នក​កាសែត​​នៅ​ក្នុង​ក្រុង​​​​បានលុង​ ទាំង​នេះ​នៅ​តែ​បន្ត​​រំពៃ​​សម្លឹង​មើល​​​ចរាចរណ៍​​ជាប់​ជានិច្ច។ ខណៈ​ក្រុម​​​អ្នក​កាប់​ឈើ​​កំពុង​កាប់​បំផ្លាញ​ព្រៃ​​ឈើ​ខៀវ​ស្រងាត់​ក្នុង​ខេត្ត​រតនគិរី ​យ៉ាង​​លឿន​​ដោយ​គ្មាន​ទោស​ពៃ ក្រុម​អ្នក​កាសែត​​មក​ជួប​ជុំគ្នា​នៅ​លើ​ផ្លូវ​ដ៏​ស្ងាត់​នេះ​​ (ដែល​ភ្ជាប់​​​តំបន់​ភាគ​ឧត្ដរ​នេះ​ទៅ​នឹង​ច្រក​ត្រួត​ពិនិត្យ​ព្រំដែន​អូរយ៉ាដាវ ដែល​ឈើ​មាន​តម្លៃ​ជា​ច្រើន​​​ត្រូវ​បាន​​ដឹកជញ្ជូន​​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម) ហើយ​រង់ចាំ​អ្នក​រត់​ពន្ធ​ឈើ​បើក​បរ​កាត់​​។ លោក កេត...

ជន​​​សង្ស័យ​​​បំផ្ទុះ​​​គ្រាប់បែក​​​នៅ​​​​​​​បាងកក ​​​ត្រូ​​​វ​​​ចាប់​​​ខ្លួន​​​ក្បែរ​​​​ព្រំដែនកម្ពុជា​​​

យោង​​​តាម​​​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដឹង​​​ថា ជន​​​សង្ស័យ​​​ដ៏​​​សំខាន់​​​់នៅ​​​ក្នុង​​​ករណី​​​បំផ្ទុះ​​​គ្រាប់ បែក​​​​​​ដែល​​​បណ្តាល​​​ឲ្យ​​​​មនុស្ស​​​ស្លាប់​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​សីហា នៅ​​​កន្លែង​​​ទី​​​សកា្ករបូជា​​​​​​​​​អីុរ៉ាវ៉ាន  ​​​ក្នុង​​​ទីក្រុង​​​បាង​​​កក ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ចម្ងាយ​​​ប្រហែល​​​៥០០មែ៉ត្រ​​​ពី​​​ច្រក​​​ព្រំដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ ពោល​​​គឺ​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​ ​​បាន​​​ធ្វើ​​​​​​សេចក្តី​​​រាយ ការណ៍​​​ព័ត៌​​​មាន​​​ថា ជន​​​នេះ​​​ និង​​​ជន​​​សង្ស័យ​​​ម្នាក់​​​ទៀត​​​បាន​​​គេច​​​ខ្លួន​​​មក​​​កម្ពុជា​​​។ កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​ ដែល​​​ដក​​​ស្រង់​​​ប្រភព​​​ពី​​​នគរ​​​បាល​​​អនាមិក ​​​​​​បាន​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ ​​​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ ប្រាំ​​​ពីរ​​​នាក់​​​ដែល​​​សមត្ថកិច្ច​​​តាម​​​​​​ចាប់ខ្លួន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​បំផ្ទុះ​​​គ្រាប់​​​បែក​​​​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​២០​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​ ត្រូវ​​​បាន​​​ចាប់ ខ្លួន​​​នៅ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​។ ប៉ុន្តែ មន្ត្រី​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន​​​នេះ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។ លោក​​​ គោស៊ុំ​ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​នេះ​​​​​​មិន​​​មែន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ទេ​​​។ គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ផ្សារ​​​រ៉ុង​​​គ្លឿ​​​របស់​​​ថៃ"។ លោក អ៊ុំ សុផល អធិការ​​​នគរ​​​បាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ដែល​​​គេ​​​មិន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ជា​​​ផ្លូវ​​​ការ ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​តំបន់​​​ ក្បែរ​​​ព្រំដែន​​​ក្នុង​​​ទឹក​​​ដីថៃ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​នគរ​​​បាល​​​ថៃ​​​។ ជន​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​ទាហាន​​​ថៃ​​​ម្នាក់​​​"។ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​ដែល​​​បាន​​​ដក​​​ស្រង់​​​ប្រភព​​​អនាមិក​​​សាជា ថ្មី​​​​​​បាន​​​​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​ថា ជន​​​​​​សង្ស័យ​​​ពីរ​​​នាក់​​​ក្នុ​​​ងការ​​​បំផ្ទុះ​​​គ្រាប់​​​បែក​​​​​​បាន​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​ពី​​​ខេត្ត​​​ស្រះ​​​កែវ​​​របស់ថៃ​​​តាម​​​រយៈ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​។ សេចក្តី​​​រាយការណ៍ ព័ត៌មាន​​​​នេះក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា  អាជ្ញាធរ​​​ថៃ​​​បាន​​​ស្នើ​​​សុំ​​​ជំនួយ​​​ពី​​​សម​​​ភាគី​​​កម្ពុជា​​​​  ឲ្យជួយ​ធ្វើការ​​​ចាប់ខ្លួន​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ​​​អ្នក​​​នាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​​​​ភាគី​​​ទាំង​​​ពីរ​​​​​​បាន​​​ច្រាន​​​ចោល​​​​​​សេចក្តី​​​  រាយការណ៍​​​ព័ត៌មាន​នេះ​​​។ ពេល​​​​សាក​​​សួរ​​​ថា​​​តើ​​​អាជ្ញាធរ​​​ថៃ​​​​​​មាន​បាន​​​ជូនដំណឹង​ដល់​លោក​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជាដែរឬ​​​​អត់ លោក គៀត ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរ បាល​​​ជាតិ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា "ពួក​គេ​​​សង្ស័យ​​​ ប៉ុន្តែ ពួក​គេ​​​មិន​​​ច្បាស់​​​ទេ​​​"។ លោក បាន​បន្ថែមថា​ "យើង​​​គ្មាន​​​ព័ត៌មាន​​​​​​ថ្មី​​​ទេ​​​ ហើយ​​​ គ្មាន​​​ហេតុផលណា​ត្រូវ​​​និយាយ​​​ថា​ពួក​​​គេ​​​បាន​​​ចូល​​​មក​​​ទឹក​​​ដី​​​កម្ពុជា​​​ឡើយ​​​"។ លោក ប្រាវុធ​​ ថាវ៉នសិរី អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាតិ​​​ថៃ​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​សេចក្តី​​​រាយ ការណ៍​​​ព័ត៌មាន​​​ដែល​​​ថា នគរ​​​បាល​​​បាន​​​​​​រក​ឃើញ​​​ជន​​​សង្ស័យនៅ​​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ដែរ​​​។ ...