Mech Dara
ទិវាសិទ្ធិមនុស្សប្រព្រឹត្តទៅដោយសន្តិវិធី ខណៈរដ្ឋាភិបាលនិយាយពីខ្មែរក្រហម
ពលរដ្ឋបានជម្នះបម្រាមពីសាលាក្រុង និងបានដើរក្បួនកាត់ក្រុងភ្នំពេញកាលពីម្សិលមិញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលបានកន្លងផុតដោយគ្មានអំពើហិង្សា ខណៈដែលអាជ្ញាធរបានបង្វែរផ្លូវអ្នកដើរហែជុំវិញទីក្រុង។ ក្រុមសកម្មជន ព្រះសង្ឃ និងនិស្សិតមានចំនួនរាប់រយនាក់បានចេញដំណើរពីព្រឹទ្ធសភានៅទិសខាងត្បូង ពីផ្សារដើមគនៅទិសខាងលិច និងស្ពានជ្រោយចង្វានៅទិសខាងជើង ដោយមកជួបជុំគ្នាលើកទី១នៅការិយាល័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីដាក់ញត្តិអំពាវនាវឲ្យបញ្ចប់ការដណ្ដើម យកដីធ្លី។ ព្រះតេជគុណ ចៅ គីន ព្រះជន្ម២៨វស្សា បានមានសង្ឃដីកានៅខាងក្រៅបរិវេណ CDC ថា "យើងមកទីនេះដើម្បីទាមទារសិទ្ធិរបស់យើង ដោយសារតែភាពអយុត្តិធម៌ និងការរំលោភសិទ្ធិមនុស្សដែលយើងឃើញ ក្នុងនោះមានទាំងបញ្ហារំលោភយកដីធ្លីផង។ លទ្ធិប្រជាធិបតេយ្យរបស់យើងនៅក្មេងខ្ចីនៅឡើយនិងទន់ខ្សោយ ដូច្នេះយើងត្រូវតែតស៊ូ...
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអះអាងថាមានការសរសេរមួលបង្កាច់លោក
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃពុធបានប្រើសន្និសីទកាសែតបន្ទាប់ពីចូលរួមទិវាប្រឆាំងអំពើពុករលួយអន្តរជាតិរបស់អង្គការសហប្រជាជាតិដោយរិះគន់ខ្លាំងៗចំពោះកាសែត ខេមបូឌា ដេលី ពីព្រោះកាសែតនេះសរសេរតែអត្ថបទរិះគន់អំពីរូបលោក និងពុករលួយ។ មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅមហោស្រពកោះពេជ្រក្នុងក្រុងភ្នំពេញបន្ទាប់ពីពិធីនោះ លោក យិនទៀង បានបដិសេធមិនឆ្លើយសំណួរពីអ្នកយកព័ត៌មានម្នាក់ថាហេតុអ្វីប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទាបគឺ១៥៦ក្នុងបណ្តាប្រទេស១៧៥កាលពីឆ្នាំមុននៅក្នុងសន្ទស្សន៍ពុករលួយប្រចាំឆ្នាំនៃអង្គការតម្លាភាពអន្តរជាតិ។ លោក យិនទៀង បានសួរថា "អូន មកពីណា?” អ្នកយកព័ត៌មានបានឆ្លើយថា "ខេមបូឌា ដេលី"។ លោក យិនទៀង ដែលជាប្រធានបទនៃអត្ថបទទំព័រមុខកាលពីថ្ងៃពុធទាក់ទងនឹងសេចក្តីសម្រេចចិត្តរបស់លោកមិនដាក់ទោសមន្ត្រីក្រសួងសុខាភិបាលជាន់ខ្ពស់ម្នាក់ដោយមានការលាតត្រដាងថាមន្ត្រីរូបនេះបានទទួលសំណូករាប់រយរាប់ពាន់ដុល្លារ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា អង្គការសហប្រជាជាតិមិនដាក់ចំណាត់ថ្នាក់លើប្រទេសនានាទេ។ លោក យិនទៀន បានមានប្រសាសន៍ថា "ដេលី អូន ខ្ញុំចង់ប្រាប់អូនថា អង្គការសហប្រជាជាតិមិនឲ្យធ្វើចំណាត់ថ្នាក់ ឬចំណាត់លេខហ្នឹងទេ។ នេះមិនមែនជាស្តង់ដារអន្តរជាតិទេ ហើយជារបស់អង្គការមួយ។ បើធ្វើតាមអង្គការមួយ បីនាក់បង្កើតអង្គការមួយ អ៊ីចឹងដាក់ដេលីសូន្យ ដាក់សូន្យប្រាំដងក៏បានដែរ"។ បន្ទាប់មក លោក យិនទៀង ត្រូវអ្នកយកព័ត៌មានស្នើសុំឲ្យរៀបរាប់អ្វីដែលលោកជឿថាជាសមិទ្ធផលរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ លោក យិនទៀង បានមានប្រសាសន៍ថា"ឲ្យខ្ញុំនិយាយម៉េចទៀត បើខ្ញុំនិយាយហើយ។ គេផ្សាយទូទាំងប្រទេស ប៉ុន្តែអូនអត់ស្តាប់ បើខ្ញុំនិយាយម្តងទៀត អូនឯងអត់ស្តាប់ ព្រោះអូនមិនយកពាក្យទាំងនេះទៅចុះផ្សាយក្នុងកាសែតដែរ"។ លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានមានប្រសាសន៍ដោយធ្វើឲ្យអ្នកយកព័ត៌មានសួរថាហេតុអ្វីក៏កាសែត ខេមបូឌា ដេលី សរសេរមួលបង្កាច់រូបលោក "មិនដែលឃើញយកពាក្យខ្ញុំទៅចុះទេ ឃើញតែយកពាក្យខ្ញុំទៅកាឡៃ ឬមួលបង្កាច់ខ្ញុំ"។ លោក យិនទៀង បានមានប្រសាសន៍ថា "អូន អូនឯងចង់ភ្នាល់៥០០០ដុល្លារ ខ្ញុំនឹងបង្ហាញអូន។ អូនឯងទើបចូលធ្វើ ដេលី ប៉ុន្មានថ្ងៃ?” បន្ទាប់មក លោក យិនទៀង បានរៀបរាប់អំពីប្រវត្តិនៃសេចក្តីទុក្ខជាមួយកាសែតនេះ។ លោកបានលើកឡើងពីអត្ថបទមួយដែលចេញផ្សាយជាងមួយទសវត្សរ៍កន្លងមកនេះទាក់ទិននឹងបញ្ហាដែលភរិយារបស់លោកប្រឈម បន្ទាប់ពីព្យាយាមទិញឈើដែលគេកាប់ខុសច្បាប់។ កាលពីខែមេសា ឆ្នាំ២០០៤ កាសែត ខេមបូឌា ដេលី បានចេញផ្សាយអត្ថបទមួយពីស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ក្នុងនោះមានស្ត្រីម្នាក់ដែលអះអាងថាជាភរិយារបស់លោក យិនទៀង ហើយដែលអ្នកភូមិនិយាយថាជាប្រពន្ធទីបី ត្រូវគេរឹបអូសឈើប្រណីតចំនួន៤,៣ម៉ែត្រគូបពីស្ត្រីរូបនេះ។ លោក យិនទៀង បានមានប្រសាសន៍ថា "ដេលី ពេលប្រពន្ធខ្ញុំទៅជួសជុលផ្ទះ និយាយថាប្រពន្ធខ្ញុំជាប្រពន្ធចុងទីបី។ មានរឿងអីផ្សេងទៀត។ ខ្ញុំជួសជុលផ្ទះ ថាខ្ញុំជាមេកាប់ព្រៃ ឈើអស់ពីភ្នំឱរាល់ ខ្ញុំមិនដែលស្គាល់ឱរាល់។ ហើយសំណាងដែរដែលផ្ទះវីឡាខ្ញុំ បង្អួចសុទ្ធធ្វើអំពីដែក បើធ្វើពីឈើទៀត គឺអូនឯងជេរហើយ"។ ទន្ទឹមនេះ លោក យិនទៀង បានមានប្រសាសន៍ថា ទង្វើល្អរបស់អង្គភាពលោកត្រូវគេមើលរំលង។ លោក យិនទៀង បានមានប្រសាសន៍ថា "សួរថា ដេលីនិយាយល្អពីខ្ញុំទេ? ហើយដេលីនិយាយល្អពីការប្រយុទ្ធប្រឆាំងអំពើពុករលួយយើងខ្ញុំទេ? សូន្យ។ អូនឯង ទៅមើលអត្ថបទអូនឯងឡើងវិញទៅ"។ មានប្រសាសន៍ដោយដំឡើងសំឡេង លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានរិះគន់ដោយប្រើសម្តីធ្ងន់ៗទៅលើអ្នកយកព័ត៌មាន។ លោក យិនទៀង បានមានប្រសាសន៍បន្តថា "ខ្ញុំជាន់កែងអូនឯង អូនឯងប្រព្រឹត្តរបៀបហ្នឹង។ អូនឯង កុំគិតថាខ្ញុំជាចំណាប់ខ្មាំងអូនឯង។ ខ្ញុំអត់បានស៊ីបាយ ឬប្រាក់ខែដេលីទេ ខ្ញុំស៊ីប្រាក់ខែរាស្ត្រ។ អូនបន្តកិច្ចការដ៏អាក្រក់របស់អូនឯងទៀតទៅ ហើយខ្ញុំបន្តកិច្ចការដែលខ្ញុំគិតថាល្អរបស់ខ្ញុំ។ ចុងប៊ិចអូនឯងសម្លាប់គេអស់ច្រើនហើយ មិនតិចតួចទេ ខ្លាំងជាងចុងអាវុធទៀត"៕
នគរបាលនិយាយថា ជនរង់គ្រោះទី៥ម្នាក់ទៀតស្លាប់ បន្ទាប់ពីទទួលទានសាច់ឆ្កែពុល
នគរបាលបាននិយាយថា មនុស្សទី៥ម្នាក់ទៀតបានស្លាប់ក្នុងខេត្តក្រចេះកាលពីម្សិលមិញ បន្ទាប់ពីហូបសាច់ឆ្កែដែលងាប់ដោយសារពុលថ្នាំ ចំណែកមនុស្សប្រាំបីនាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយបន្ទាប់ពីហូបសាច់ឆ្កែដូចគ្នានេះ។ សត្វឆ្កែនេះបានងាប់នៅក្នុងឃុំស្នួល ស្រុកស្នួល ដោយមិនដឹងមូលហេតុច្បាស់លាស់កាលពីសប្ដាហ៍មុន ហើយត្រូវលោក ជា រ័ត្ន អាយុ៧៦ឆ្នាំបានសុំទិញក្នុងតម្លៃ៣៥.០០០រៀល ដែលគាត់បានយកទៅដុត ហើយហៅមិត្តភក្តិមកជប់លៀងកាលពីថ្ងៃអាទិត្យ។ ចុងភៅ និងមនុស្សពីរនាក់ទៀតបានស្លាប់បន្ទាប់ពីហូបសាច់ឆ្កែនេះ ចំណែកមនុស្សទី៤បានស្លាប់បន្ទាប់ពីហូបសាច់ឆ្កែដែលនៅសល់អំឡុងពិធីបុណ្យសពលោក ជា រ័ត្ន។ លោក ថៃ លីថុន នាយប៉ុស្តិ៍ឃុំបានមានប្រសាសន៍ថា ជនរងគ្រោះទី៥ក៏បានស្លាប់ដែរបន្ទាប់ពីហូបសាច់ឆ្កែនេះអំឡុងពិធីបុណ្យសពនោះ។ លោក លីថុន បានថ្លែងថា "លោក ហ៊ឹម សារីបុត្រ អាយុ៤១ឆ្នាំ ដែលបានមកចូលរួមបុណ្យសពលោក...
ក្រុមមន្ត្រីនិយាយថា មនុស្សបួននាក់ស្លាប់ដោយសារពុលសាច់ឆ្កែនៅក្នុងស្រុកស្នួល ខេត្តក្រចេះ
ក្រុមមន្ត្រីបាននិយាយថា មនុស្សបីនាក់បានស្លាប់បន្ទាប់ពីពុលដោយសារហូបសាច់ឆ្កែនៅក្នុងខេត្តក្រចេះកាលពីថ្ងៃអាទិត្យ ហើយមនុស្សម្នាក់ទៀតបានស្លាប់កាលពីម្សិលមិញ បន្ទាប់ពីហូបសាច់ឆ្កែដដែលនេះដែលគេចម្អិនធ្វើម្ហូបនៅពិធីបុណ្យសពអ្នកស្លាប់ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ។ យោងតាមលោក ថៃ លីថុន នាយប៉ុស្ដិ៍ឃុំបានឲ្យដឹងថា ឆ្កែនេះបានងាប់ដោយមិនដឹងមូលហេតុនៅក្នុងឃុំស្នួល ស្រុកស្នួល កាលពីសប្ដាហ៍មុន ហើយម្ចាស់ឆ្កែមានគម្រោងយកវាទៅកប់ទេកាលពីចុងសប្ដាហ៍ ប៉ុន្តែពេលនោះអ្នកជិតខាងឈ្មោះ ជា រ័ត្ន អាយុ៧៦ឆ្នាំ បានសុំទិញយកទៅដុតហូប។ លោក លី ថុន មានប្រសាសន៍ថា "ម្ចាស់ឆ្កែមិនដឹងថា ឆ្កែនេះត្រូវបានគេបំពុលទេ។ គាត់ចង់យកវាទៅកប់ ប៉ុន្តែលោក ជា រ័ត្ន បានសុំទិញយកទៅចម្អិនធ្វើម្ហូប។ គាត់មិនចង់បោះវាចោល"។ នាយប៉ុស្តិ៍រូបនេះបានមានប្រសាសន៍ថា ពេលនោះ លោក...
អង្គការលីកាដូលុបចោលការទៅសួរសុខទុក្ខអ្នកទោសដោយសារការដាក់កំហិតរបស់រដ្ឋាភិបាល
អង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា ខ្លួនបានលុបចោលការចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារប្រចាំឆ្នាំនៅទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍នៅឆ្នាំនេះ ជាលើកទី១ក្នុងរយៈពេល២ទសវត្សរ៍ តវ៉ាទៅនឹងអ្វីដែលខ្លួននិយាយថា ជាការដាក់កំហិតថ្មីរបស់រដ្ឋាភិបាល។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ អង្គការលីកាដូលើកឡើងថា ការដាក់កំហិត "មិនចាំបាច់" ដោយអគ្គនាយកដ្ឋានពន្ធនាគារដែលស្ថិតនៅក្រោមក្រសួងមហាផ្ទៃនោះ បានហាមឃាត់មិនឲ្យរៀបចំពិធីណាមួយនៅពន្ធនាគារ និងមិនឲ្យចែកចំណីអាហារដោយផ្ទាល់ដល់អ្នកទោសដូចដែលខ្លួនបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកឡើយ។ ជាការតវ៉ា អង្គការនេះបានលើកឡើងថា ខ្លួនបានលុបចោលការចុះទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារនៅទិវាសិទ្ធិមនុស្ស ជាលើកទី១ក្នុងរយៈពេល២០ឆ្នាំ។ អង្គការនេះបានឲ្យដឹងថា ការហាមឃាត់មិនឲ្យរៀបចំពិធីនៅក្នុងពន្ធនាគារជាការរំលោភបំពានសិទ្ធិអ្នកទោសដែលត្រូវដោះស្រាយភាពណែនណាំតាន់តាប់នៃពេលវេលាដ៏មានតម្លៃនៅក្រៅបន្ទប់ឃុំខ្លួន។ អង្គការលីកាដូបានបន្ថែមថា ហើយប្រសិនបើអង្គការនេះមិនអាចផ្ដល់កញ្ចប់ចំណីអាហារដល់ដៃអ្នកទោសដោយផ្ទាល់ទេ កញ្ចប់ចំណីអាហារនោះនឹងឆ្លងកាត់ប្រព័ន្ធពន្ធនាគារដែលពុករលួយមិនខាន។ លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា "ការដាក់កំហិតនេះបង្ហាញពីស្ថានភាពមិនល្អនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ ទម្លាប់រយៈពេល២០ឆ្នាំនៃការផ្ដល់ឱកាសដល់អ្នកទោសក្នុងការប្រារព្ធទិវាសិទ្ធិមនុស្ស ដែលភាគច្រើននៃពួកគេកំពុងរង់ចាំការជំនុំជម្រះនោះ កំពុងត្រូវបានហាមឃាត់ និងដើម្បីអ្វីទៅ? លោក សាន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃមានប្រសាសន៍ថា រដ្ឋាភិបាលមិនបានហាមឃាត់អង្គការលីកាដូមិនឲ្យចែកកញ្ចប់ចំណីអាហារដោយផ្ទាល់ឡើយ ប៉ុន្តែបានហាមឃាត់កម្មវិធីកម្សាន្តដោយសារបារម្ភពីបញ្ហាសន្តិសុខ។ លោកបានបន្ថែមថា "យើងបានហាមឃាត់ពួកគេមិនឲ្យរៀបចំកម្មវិធីសិល្បៈ និងការប្រគំតន្ត្រី។...
សមាជិកសភាសហរដ្ឋអាមេរិកសម្ដែងកង្វល់អំពីប្រទេសកម្ពុជា
សមាជិកសភាសហរដ្ឋអាមេរិក១៦រូបបានសរសេរលិខិតមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបន្ថែមការព្រួយបារម្ភរបស់ខ្លួនទៅលើការអំពាវនាវថ្មីៗជាច្រើន ដើម្បីឲ្យមានការស្ដារបរិយាកាសប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាឡើងវិញ និងឲ្យលុបចោលដីកាចាប់ខ្លួនដែលចេញចំពោះលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។ ដោយមានហត្ថលេខាសមាជិកសភាសហរដ្ឋអាមេរិកទាំងខាងគណបក្សប្រជាធិបតេយ្យ ទាំងខាងគណបក្សសាធារណរដ្ឋ លិខិតដែលចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍ ផ្ញើមកលោក ហ៊ុន សែន សម្ដែងនូវ "កង្វល់ដ៏ជ្រាលជ្រៅអំពីការប្រឹងប្រែងដើម្បីបង្អាក់ការចម្រើនលូតលាស់នៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសរបស់អ្នក"។ លិខិតលើកឡើងនូវការដកលោក សម រង្ស៊ី ចេញពីសភាជាតិកាលពីខែវិច្ឆិកា ព្រមទាំងការវាយដំច្រំធាក់ដ៏ឃោរឃៅកាលពីថ្ងៃទី២៦ខែតុលា លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបនៅក្រៅសភា ដោយអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីឲ្យ "បញ្ឈប់ការរំខានយាយី និងការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនៅប្រទេសកម្ពុជា"។ លិខិតដែលចុះហត្ថលេខាដោយលោក Ed Royce ប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេស និងសមាជិកសភាផ្សេងទៀត មានខ្លឹមសារថា "ប្រជាពលរដ្ឋនៃប្រទេសកម្ពុជាសមនឹងទទួលបានការស្ដាប់មតិរបស់ខ្លួនក្នុងសង្គមមួយដែលស្វាគមន៍ឲ្យមានការពិភាក្សាបើកទូលាយ និងការគោរពតម្លៃប្រជាធិបតេយ្យ"។ លិខិតនោះបានបន្ថែមថា "យើងអំពាវនាវឲ្យលោកឈប់ជាបន្ទាន់នូវការរំខានយាយី...
លោក កឹម សុខា ដាស់តឿនឲ្យប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ហ្វេសប៊ុក
កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបាននិយាយទៅកាន់មេដឹកនាំយុវជនប្រចាំខេត្តរបស់គណបក្សសង្គ្រោះជាតិឲ្យប្រុងប្រយ័ត្នជាមួយអ្វីដែលពួកគេបង្ហោះតាមហ្វេសប៊ុក ដោយសុំឲ្យពួកគេចេះគួរសមនៅពេលមានវិវាទនយោបាយ ដើម្បីទប់ស្កាត់ការបង្កបញ្ហាណាមួយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាប្រធានអង្គប្រជុំនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញនៅពេលអវត្តមានលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលស្ថិតក្នុងភាពនិរទេសខ្លួនដោយខ្លួនឯងទៅកាន់តំបន់អឺរ៉ុបដើម្បីចៀសពីការចាប់ខ្លួន លោក កឹម សុខា បានអំពាវនាវឲ្យមេដឹកនាំយុវជនដែលមកជួបជុំគ្នាកុំឲ្យប្រើលេសណាមួយវាយប្រហារ ទៅលើគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា បានកត់សម្គាល់ថា ការវាយដំជាច្រើនលើកទៅលើគណបក្សសង្គ្រោះជាតិក្នុងរយៈពេល២ខែកន្លងមកនេះ រួមមានការវាយដំទៅលើតំណាងរាស្ត្រពីររូប ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងការបណ្ដេញរូបលោកផ្ទាល់ដ៏គួរឲ្យអស់សំណើចពីអនុប្រធានទី១រដ្ឋសភាបានធ្វើឲ្យមានការរិះគន់ពីសំណាក់អន្តរជាតិទៅលើគណបក្សប្រជាជនកម្ពុជា។ លោក កឹម សុខា បានមានប្រសាសន៍ថា...
តុលាការចេញដីកាចាប់ខ្លួនអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយរបស់លោក សម រង្ស៊ី
កាលពីម្សិលមិញ តុលាការបានចេញដីកាចាប់ខ្លួនជំនួយការម្នាក់របស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលជួយគ្រប់គ្រងទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយភាពរបស់លោក និងជាអ្នកទទួលខុសត្រូវចំពោះការផលិតវីដេអូដែលក្នុងនោះលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាដែលកំពុងជាប់ពន្ធនាគារ ធ្វើបទបង្ហាញអំពីសន្ធិសញ្ញាក្លែងក្លាយមួយ។ កាលពីខែសីហា លោក ហុង សុខហួរ ត្រូវបានបញ្ជាឲ្យចាប់ខ្លួនដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកើតជំងឺដេកមិនលក់បន្ទាប់ពីមើលវីដេអូសមាជិកព្រឹទ្ធសភារូបនេះធ្វើបទបង្ហាញសន្ធិសញ្ញាក្លែងក្លាយដែលបង្ហាញពីកិច្ចព្រមព្រៀងមួយជាមួយប្រទេសវៀតណាម ដើម្បីរម្លាយព្រំដែនភាគខាងកើត។ លោក សម រង្ស៊ី ដែលពេលនេះកំពុងនិរទេសខ្លួននៅបរទេសដើម្បីគេចវេះដីកាចាប់ខ្លួនលោកដែលតុលាការបានចេញកាលពីខែមុន ត្រូវបានកោះហៅឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃសុក្រ ដើម្បីធ្វើការសាកសួរទាក់ទិនវីដេអូខាងលើតាមការចោទប្រកាន់បណ្ដោះអាសន្នពីបទសមគំនិតក្លែងបន្លំឯកសារ និងបទញុះញង់។ ទោះជាយ៉ាងណា លោក សម រង្ស៊ី បានគូសបញ្ជាក់ថា លោកមិនបានស្ថិតនៅក្នុងប្រទេសកម្ពុជាទេ នៅពេលវីដេអូនោះត្រូវបានបង្ហោះ ហើយមានប្រសាសន៍ថា ក្រុមការងារហ្វេសប៊ុករបស់លោកជាអ្នកបង្ហោះវីដេអូនោះ ហើយបន្ទាប់មកក៏បានលុបវាចោលវិញ។ ដីកាចាប់ខ្លួនកាលពីម្សិលមិញ គឺសម្រាប់លោក...
ក្រុមសមាជិកសភាគណបក្សប្រឆាំងចាប់ផ្តើមធ្វើពហិការកិច្ចប្រជុំសភា
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានមានប្រសាសន៍កាលពីម្សិលមិញថា សមាជិកសភាគណបក្សសង្គ្រោះជាតិទាំង៥៥រូប នឹងធ្វើពហិការកិច្ចប្រជុំរដ្ឋសភានៅព្រឹកនេះ និងកិច្ចប្រជុំទាំងអស់នាពេលអនាគត រហូតដល់គណបក្សប្រជាជនកម្ពុជាធានាសុវត្ថិភាពរបស់ពួកគេ ហើយងាកទៅរកស្មារតីនៃកិច្ចសហប្រតិបត្តិការសភាវិញ។ នៅក្នុងរយៈពេលតែមួយខែ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិពីររូបត្រូវបានវាយដំដោយក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈរូបលោកទាំងពីរចេញពីប្រជុំសភា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងត្រូវបានដកចេញពីអនុប្រធានរដ្ឋសភា ហើយលោក សម រង្ស៊ី ត្រូវបានដកចេញសមាជិកសភា បន្ទាប់ពីមានដីកាចាប់ខ្លួនជុំវិញការកាត់ឲ្យជាប់ទោសចាស់ពាក់ព័ន្ធបទបរិហារកេរ្តិ៍។ រដ្ឋសភានឹងបើកកិច្ចប្រជុំនៅថ្ងៃនេះជាលើកដំបូងចាប់តាំងពីថ្ងៃទី៣០ ខែតុលាមក នៅពេលលោក កឹម សុខា ត្រូវបានដកចេញពីអនុប្រធានរដ្ឋសភានៅក្នុងការបោះឆ្នោតគួរឲ្យសង្ស័យមួយដែលរយៈពេលតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបត្រូវបានវាយដំដោយក្រុមបាតុករគំាទ្រគណបក្សប្រជាជនកម្ពុជា ដែលរួមមានទាហានស្លៀកពាក់សីុវិលផង។ លោក សម រង្ស៊ី ដែលបច្ចុប្បន្នស្ថិតក្នុងភាពនិរទេសខ្លួនដោយខ្លួនឯងនៅក្នុងប្រទេស បារាំងដើម្បីគេចចេញពីការចាប់ខ្លួននោះបានមានប្រសាសន៍ថា លោក និងលោក កឹម សុខា បានសម្រេចកាលពីយប់មិញថា គណបក្សសង្គ្រោះជាតិនឹងមិនចូលរួមកិច្ចប្រជុំសភានៅក្រោមកាលៈទេសៈដូចេនះឡើយ។ ការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦ គ្រោងធ្វើឡើងនៅថ្ងៃនេះ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា "ស្ថានភាពមិនដូចធម្មតាទេ ដូច្នេះយើងនឹងមិនធ្វើការងាររបស់យើងដូចធម្មតាឡើយ។ យើងចង់ឲ្យមានការធានាដល់សន្តិសុខ...
សេចក្តីព្រាងច្បាប់សហជីពថ្មីបំផុតទោទន់ទៅរកសហជីព
សហជីពទំនងជាទទួលបានជោគជ័យលើនិយោជកក្នុងការតតាំងគ្នាអស់រយៈពេលជាច្រើនឆ្នាំពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាសដែលបានទៅដល់សភាកាលពីសប្តាហ៍មុន។ សេចក្តីព្រាងច្បាប់ថ្មីបំផុតនេះដែលនឹងគ្រប់គ្រងសហជីពរាប់រយក្នុងប្រទេសត្រូវបានទទួលការយល់ព្រមពីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែនេះ ហើយទទួលបានដោយកាសែត ខេមបូឌា ដេលី កាលពីម្សិលមិញ។ វាគឺជាសំណៅពេញលេញលើកដំបូងនៃសេចក្តីព្រាងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៤មក។ អំឡុងពេលនោះ អង្គការពលកម្មអន្តរជាតិ (ILO) ដែលបាននិងកំពុងផ្តល់ប្រឹក្សាដល់រដ្ឋាភិបាលស្តីអំពីច្បាប់នេះ បានលើកឡើងពីកង្វល់ធំៗពាក់ព័ន្ធនឹងបទប្បញ្ញត្តិមួយដែលតម្រូវឲ្យសហជីពដែលព្យាយាមបង្កើតសាខាមូលដ្ឋានត្រូវទទួលបានការគាំទ្រ២០ភាគរយពីកម្មករនិយោជិតនៅកន្លែងធ្វើការមួយ។ អង្គការនេះបានចាត់ទុក ការកំណត់ចំនួនភាគរយនេះថា "ខ្ពស់មិនសមហេតុសមផល" ហើយមិនស្របតាមកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាក្នុងការការពារសិទ្ធិកម្មករ។ កាលពីខែកក្កដា ក្រសួងការងារបានកាត់បន្ថយការកំណត់ចំនួនភ្លាមមកត្រឹម១០នាក់ដោយធ្វើឲ្យសហជីពមានការសប្បាយចិត្ត ប៉ុន្តែធ្វើឲ្យមានការខកចិត្តចំពោះនិយោជកដែលបានលើកឡើងថា ការដែលមានសហជីពច្រើនគឺជាឧបសគ្គក្នុងចំណោមឧបសគ្គចម្បងៗក្នុងការរក្សាទំនាក់ទំនងវិជ្ជាជីវៈដ៏មានស្ថិរភាពក្នុងវិស័យកាត់ដេរ ដែលជាសសរស្តម្ភក្នុងចំណោមសរសរស្តម្ភនៃសេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់នេះដែលបានទៅដល់រដ្ឋសភា នៅតែរក្សាការកំណត់ចំនួនត្រឹម១០នាក់។ សេចក្តីព្រាងច្បាប់ថ្មីនេះមានខ្លឹមសារដូច្នេះថា "សហជីពមូលដ្ឋានអាចបង្កើតបានដោយកម្មករ និងនិយោជិកយ៉ាងតិច១០នាក់នៅសហគ្រាស ឬស្ថាប័នមួយ"។ ដោយរក្សានូវការកែប្រែដែលបានប្រកាសកាលពីខែកក្កដា សេចក្តីព្រាងច្បាប់ថ្មីនេះស្នើឲ្យមានការផ្តល់ ឋានៈតំណាងភាគច្រើន និងសិទ្ធិទាមទារសមូហភាពផ្តាច់មុខដល់សហជីពណាមួយដែលទទួលបានការគាំទ្រពីកម្មករនិយោជិក យ៉ាងតិច៣០ភាគរយនៅកន្លែងការងារមួយ។ កាលពីខែកញ្ញា អង្គការពលកម្មអន្តរជាតិបានលើកឡើងថា តួលេខនោះ បានប្រសើរឡើងពីចំនួន៥០ភាគរយដែលបានស្នើឡើងនៅក្នុងសេចក្តីព្រាងច្បាប់មុនៗ។ សេចក្តីព្រាងច្បាប់នេះ ក៏បានបង្កើនចំនួនភាគរយសម្រាប់ការរំលាយចោលសហជីពមួយពីសមាជិកចំនួន២៥ភាគរយដល់៥០ភាគរយផងដែរ ហើយអនុញ្ញាតឲ្យនរណាម្នាក់ដែលស្នើដឹកនាំសហជីពមួយធ្វើសេចក្តីរាយការណ៍ដោយខ្លួនឯងអំពីប្រវត្តិបទល្មើសរបស់ខ្លួន ជំនួសឲ្យការដែលត្រូវទទួល ឬដាក់ជូនឯកសារផ្លូវការដែលរដ្ឋាភិបាលតម្រូវ និងដែលបានស្នើនៅក្នុងសេចក្តីព្រាងច្បាប់មុនដែរនោះ។ សេចក្តីព្រាងនេះ ក៏ទំនងជាដកចេញនូវបញ្ញត្តិមួយដែលនឹងផ្តល់អំណាចដល់ក្រសួងការងារក្នុងការព្យួរសហជីពដែល "សហការ ឬចូលរួមក្នុងសកម្មភាពជាមួយក្រុមដែលរដ្ឋាភិបាលចាត់ទុកថា បំផ្លិចបំផ្លាញសេដ្ឋកិច្ចឬបង្កការខូចខាតដល់ប្រយោជន៍ជាតិ។ ពាក្យពេចន៍មិនច្បាស់លាស់ធ្វើឲ្យមានការព្រួយបារម្ភអំពីការរំលោភបំពាននិងការអនុវត្តតាមទំនើងចិត្ត។ លោក អាត់ ធន់ ដែលដឹកនាំការប្រឆាំងចំពោះច្បាប់នេះ ក្នុងនាមជាប្រធានសហជីពឯករាជធំបំផុតនៅកម្ពុជានៅមិនទាន់បានឃើញសេចក្តីព្រាងច្បាប់ថ្មីនេះនៅឡើយទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ លោក កែន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា កង្វល់ចម្បងពីររបស់និយោជក គឺការកំណត់ចំនួនទាបសម្រាប់ការបង្កើតសហជីពមូលដ្ឋាន និងការខ្វះសមត្ថភាពរបស់ក្រសួងក្នុងការដាក់ទណ្ឌកម្មសហជីពដែលបំពានច្បាប់។ លោកបានមានប្រសាសន៍ថា ម្ចាស់រោងចក្របារម្ភថា ការសម្រេចដាក់ទណ្ឌកម្មទាំងអស់ដែលត្រូវមានការយល់ព្រមពីតុលាការ នឹងត្រូវការពេលយូរពេក។ លោកបាននិយាយថា "យើងមិនអាចរង់ចាំចំណាត់ការដែលត្រូវការពេលជាច្រើនខែបាននោះទេ។...